ជំនួយ CalFresh មានការកើនឡើង

Publications
#F130.06

ជំនួយ CalFresh មានការកើនឡើង

បច្ចុប្បន្នភាពបច្ចុប្បន្នសម្រាប់កម្មវិធី CalFresh ដោយសារតែមេរោគ Coronavirus។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើនឹងមានអ្វីកើតឡើង?

បើអ្នកទទួលបានជំនួយ CalFresh អ្នកនឹងទទួលបានទឹកប្រាក់បន្ថែម ។ នេះគឺជាការកំណត់ប្រាក់ជំនួយ សម្រាប់គ្រាអាសន្ន (EA, Emergency Allotment) ក្នុងប័ណ្ណជំនួយអេឡិចត្រូនិក (EBT, Electronic Benefit Transfer) របស់អ្នក ។

នៅពេលណ ?

ពលរដ្ឋ អាច ទទួលបាន EAs[EG1] 2។ ប្រសិនបើគ្រួសាររបស់អ្នកទទួលបានជំនួយ CalFresh ក្នុងខែមីនា អ្នកនឹងទទួលបានជំនួយនេះ នៅថ្ងៃទី 11 ខែមេសា ។ ប្រសិនបើគ្រួសាររបស់អ្នកទទួលបានជំនួយ CalFresh ក្នុងខែមេសា អ្នកនឹងទទួលបានជំនួយនេះ នៅថ្ងៃទី 10 ឧសភា។

ហេតុអ្វីបានជារឿងនេះកើតឡើង?

នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ក្រមគ្រួសារសំខាន់ទីមួយ (Families First Act) បានក្លាយជាច្បាប់ដោយសារតែមេរោគ COVID-19 ។

តើជំនួយនេះមានបរិមាណប៉ុន្មាន?

បរិមាណប្រាក់ជំនួយ មានចំនួនខុសគ្នា តាមគ្រួសារនីមួយៗ ។ បរិមាណជំនួយនេះ អាច ប្រែប្រួលទៅតាមខែដែរ ។ EA ត្រូវផ្តល់ឲ្យគ្រួសារនីមួយៗ នូវប្រាក់ជំនួយច្រើន បំផុតដែលត្រូវបានអនុញ្ញាត ។

ដកចំនួនអត្ថប្រយោជន៍ CalFresh គ្រួសាររបស់អ្នកចេញពីអត្ថប្រយោជន៍ច្រើនបំផុតដែលមនុស្សម្នាក់អាចទទួលបាន ។
នោះគឺជាចំនួនប្រាក់ជំនួយ ដែលអ្នកនឹងទទួលបាន ។

ឧទាហរណ៍ ៖ ប្រសិនបើនៅក្នុងខែមីនា និងខែមេសា អ្នក ជាគ្រួសារមួយ ដែលមានសមាជិក 1 នាក់ នឹងទទួលបានប្រាក់ជំនួយ 100 ដុល្លារនៅក្នុង CalFresh ។ បរិមាណប្រាក់ជំនួយ ច្រើនបំផុត ដែលគ្រួសារ មានសមាជិក 1 នាក់ អាចទទួល គឺ 194 ដុល្លារ ។
ឥឡូវនេះអ្នកនឹងទទួលបានប្រាក់ជំនួយ 94 ដុល្លា EA នៅថ្ងៃទី 11 ខែមេសា និង 94 ដុល្លា EA នៅថ្ងៃទី 10 ឧសភា ។ កម្មវិធីនេះ នឹងនាំឲ្យអ្នក អាច ទទួលបាន ប្រាក់ជំនួយ រហូតដល់ 194 ដុល្លារ ។

តើ រឿង នេះ នឹង កើត ឡើង ដោយ របៀប ណា?

ប្រសិនបើអ្នកទទួលបានជំនួយ CalFresh អ្នកមិនចាំបាច់ធ្វើអ្វីនោះទេ ។ ប្រាក់ជំនួយនេះ នឹងត្រូវបញ្ចូលទៅក្នុងគណនី EBT របស់អ្នក ។

ប្រសិនបើអ្នកត្រូវដាក់ពាក្យសុំជំនួយ CalFresh សូមរៀបចំសំណុំឯកសារ ឲ្យបានលឿន! ការ ដាក់ ពាក្យសុំជំនួយបានលឿន គឺធ្វើឲ្យអ្នកអាចទទួលបានប្រាក់បន្ថែមសម្រាប់ខែបន្ទាប់ ។

តើខោនធី ដឹងថាត្រូវធ្វើអ្វីដែរឬទេ?

នាយកដ្ឋានសេវាសង្គមនៃរដ្ឋកាលីហ្វ័រនីញ៉ា (CDSS, California Department of Social Services) នឹងផ្សាយលិខិតទៅកាន់នាយកស្ថាប័នសុខុមាលភាពតាមខោនធីទាំងអស់នៅឯ ៖
https://www.cdss.ca.gov/inforesources/letters-regulations/lettersand-notices/county-letters/2020

សំណួរ និងចម្លើយ

ស. ជំនួយនេះគឺសម្រាប់តែគ្រួសារណាដែលនៅមិនទាន់ទទួលបានជំនួយ CalFresh ច្រើនបំផុតប៉ុណ្ណោះ ។ តើ គ្រួសារ ដែល ទទួល បាន ជំនួយ ច្រើន បំផុត រួច ហើយ នឹង ទទួល បាន អ្វី ទៀតដែរឬទេ?

ច. មិនទទួលបានទេ ។ រដ្ឋកាលីហ្វ័រនីញ៉ា បានព្យាយាមធ្វើរឿងនេះ ប៉ុន្តែវានៅមិនទាន់អាចធ្វើបាននៅឡើយ ។

ស. តើអ្នក ដាក់ពាក្យសុំជំនួយ CalFresh នឹងទទួលបាន EA ដែរឬទេ ប្រសិនបើពួកគេមិនទាន់ទទួលបានការអនុម័តទទួលបានជំនួយនៅឡើយ?

ច. មិនទទួលបានទេ ។ មានតែគ្រួសារដែលត្រូវបានអនុម័តឲ្យទទួលជំនួយ CalFresh ក្នុងខែមីនា ឬខែមេសាប៉ុណ្ណោះ ដែលនឹងទទួលបាន EA ។

ស. តើជំនួយ EA នឹងអនុវត្តយោងតាមចំនួនសមាជិកក្នុងគ្រួសារអ្នកដាក់ពាក្យ CalFresh ដែរឬទេ បើទោះបីជា សមាជិកខ្លះ នៅក្នុងគ្រួសារ នោះ មិនមានសិទ្ធិទទួលបានជំនួយ CalFresh ក៏ដោយ?

ច. មិនទទួលបានទេ ។ គឺមានតែសមាជិកគ្រួសារដែលមានសិទ្ធិទទួលបានជំនួយ CalFresh ប៉ុណ្ណោះ ដែលត្រូវរាប់បញ្ចូល នៅពេលគណនា EA ។

ស. តើអ្នកដែលទទួលបានជំនួយពីកម្មវិធីជំនួយអាហាររដ្ឋកាលីហ្វ័រញ៉ា (CFAP, California Food Assistance Program) នឹងទទួលបានជំនួយ EA ដែរឬទេ?

ច. បាន ពួកគេនឹងទទួលបានជំនួយ EA ដោយប្រើមូលនិធិរដ្ឋ ។

ស. តើអ្នកទទួលបានជំនួយ ប្រាក់ចំណូលសន្តិសុខបង្គ្រប់ (SSI, Supplemental Security Income) ដែលទទួលបានជំនួយអាហារូបត្ថម្ភបន្ថែម (SNB, Supplemental Nutrition Benefit) ឬជំនួយអាហារូបត្ថម្ភបណ្តោះអាសន្ន (TNB, Temporary Nutrition Benefit) នឹងទទួលបាន ជំនួយ EA ដែរឬទេ?

ច. មានតែអ្នកទទួលជំនួយ SSI ដែលទទួលបានជំនួយ CalFresh និង SNB តែប៉ុណ្ណោះ ដែលអាចទទួលបានជំនួយ EA ។ នេះក៏ដោយសារតែអ្នកទទួលបានជំនួយ SSI ដែលទទួលបានជំនួយ TNB មិនអាចទទួលបានជំនួយ CalFresh ឡើយ ។

ព័ត៌មានបន្ថែមអំពីការតស៊ូមតិ លើជំងឺរាតត្បាត COVID-19 របស់យើងខ្ញុំ នៅឯ ៖

សមាគមធនាគារអាហាររដ្ឋកាលីហ្វ័រនីញ៉ា ៖ www.cafoodbanks.org ឬ ទាក់ទងមកកាន់ ៖ Andrew Cheyne តាមរយៈអាសយដ្ឋាន andrew@cafoodbanks.org ឬ Becky Gershon becky@cafoodbanks.org

អ្នកតស៊ូមតិគោលនយោបាយអាហាររបស់រដ្ឋកាលីហ្វ័រញ៉ា ៖ www.cfpa.net ឬ ទាក់ទងមកកាន់ ៖ Jared Call តាមអ៊ីម៉ែល jared@cfpa.net

សមាគមនាយកសុខុមាលភាពខោនធីនៃរដ្ឋកាលីហ្វ័រញ៉ា ៖ www.cwda.org ឬ ទាក់ទងមកកាន់ ៖
Cathy Senderling-McDonald តាមរយៈអាសយដ្ឋាន csend@cwda.org

ការតស៊ូមតិអំពីជំងឺរាតត្បាតរបស់មជ្ឈមណ្ឌលលោកខាងលិចស្តីពីច្បាប់ និងភាពក្រីក្រ (Western Center on Law and Poverty)៖ www.wclp.org, ឬទាក់ទង Jessica Bartholow តាមរយៈអាសយដ្ឋាន jbartholow@wclp.org.