IHSS Parent Provider Eligibility Update
IHSS Parent Provider Eligibility Update
នៅថ្ងៃទី 21 ខែធ្នូឆ្នាំ 2023 ក្រសួងសេវាសង្គមកិច្ចរដ្ឋកាលីហ្វ័រញ៉ា (CDSS) បានចេញផ្សាយការណែនាំឱ្យអនុវត្តការផ្លាស់ប្តូរនៅក្នុងច្បាប់រដ្ឋដែលលុបចោលការរឹតបន្តឹង នៅពេលដែលឪពុកម្តាយអាចបង់ប្រាក់គ្រូពេទ្យផ្តល់សេវា IHSS បានសម្រាប់កូនដែលជាអនីតិជនរបស់ពួកគេដែលមានពិការភាព និងចូលជាធរមាននៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2024។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
នៅថ្ងៃទី 21 ខែធ្នូឆ្នាំ 2023 ក្រសួងសេវាសង្គមកិច្ចរដ្ឋកាលីហ្វ័រញ៉ា (CDSS) បានចេញផ្សាយការណែនាំឱ្យអនុវត្តការផ្លាស់ប្តូរនៅក្នុងច្បាប់រដ្ឋដែលលុបចោលការរឹតបន្តឹង នៅពេលដែលឪពុកម្តាយអាចបង់ប្រាក់គ្រូពេទ្យផ្តល់សេវា IHSS បានសម្រាប់កូនដែលជាអនីតិជនរបស់ពួកគេដែលមានពិការភាព និងចូលជាធរមាននៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2024។ 1
ច្បាប់សិទ្ធិទទួលបានគ្រូពេទ្យផ្តល់សេវាអ្នកទទួលជាអនីតិជន
កម្មវិធីសេវាជំនួយតាមផ្ទះ (IHSS) គឺជាកម្មវិធី Medi-Cal នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបង់ប្រាក់សម្រាប់ការថែទាំតាមផ្ទះសម្រាប់អ្នកដែលមានពិការភាព រួមទាំងកុមារផងដែរ។ 2 ស្ថិតក្រោមការណែនាំថ្មីនេះ អ្នកដែលជាគ្រូពេទ្យផ្តល់សេវា IHSS ដែលបានចុះឈ្មោះអាចទទួលបានការបង់ប្រាក់ ដើម្បីផ្តល់ការថែទាំដល់អ្នកទទួលជាអនីតិជន រួមទាំងឪពុកម្តាយ សមាជិកគ្រួសារ ឬគ្រូពេទ្យផ្តល់សេវាផ្សេងទៀត។
អ្នកដែលចង់ក្លាយជាអ្នកគ្រូពេទ្យផ្ដល់សេវា IHSS សម្រាប់កូនដែលជាអនីតិជន ត្រូវតែបំពេញលក្ខខណ្ឌតម្រូវចុះឈ្មោះរបស់គ្រូពេទ្យផ្តល់សេវាទាំងអស់ រួមទាំងការឆ្លងកាត់ការពិនិត្យសាវតាព្រហ្មទណ្ឌផងដែរ។ ព័ត៌មានស្តីពីរបៀបបញ្ចប់ដំណើរការចុះឈ្មោះគ្រូពេទ្យផ្តល់សេវា IHSS គឺអាចរកបាននៅលើ គេហទំព័រ CDSS។
គ្រូពេទ្យផ្តល់សេវាសម្រាប់កូនដែលជាអនីតិជនទទួលបានការបង់ប្រាក់ត្រឹមតែសម្រាប់សេវាដែលទាក់ទងនឹងសេវាក្នុងស្រុកសេវាថែទាំផ្ទាល់ខ្លួន ការអមដំណើរទៅការណាត់ជួបទាក់ទងនឹងសុខភាព ឬកន្លែងផ្សេងទៀតដែលពួកគេទទួលបានសេវាជំនួយការត្រួតពិនិត្យការការពារ និងសេវាអមវេជ្ជសាស្រ្ត។ 3 សេវាក្នុងស្រុក ការសម្អាតធ្ងន់ធ្ងរ ការកាត់បន្ថយគ្រោះថ្នាក់ទីធ្លា ព្រមទាំងការបង្រៀន និងការបង្ហាញ គឺមិនមែនជាសេវាគ្របដណ្តប់សម្រាប់កុមារទេ។
ចុះប្រសិនបើគ្រូពេទ្យផ្តល់សេវានៃជម្រើសរបស់កូនដែលជាអនីតិជន គឺជាឪពុកម្តាយដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើការនៅក្នុងសហរដ្ឋអាមេរិកវិញ?
ស្របតាមច្បាប់បច្ចុប្បន្ន គ្រូពេទ្យផ្តល់សេវាទាំងអស់ត្រូវតែបញ្ចប់ដំណើរការចុះឈ្មោះ IHSS និងត្រូវទទួលបានការអនុញ្ញាតឱ្យធ្វើការនៅក្នុងសហរដ្ឋអាមេរិក ដើម្បីក្លាយជាគ្រូពេទ្យផ្តល់សេវាដែលទទួលបានការបង់ប្រាក់ រួមទាំងគ្រូពេទ្យផ្តល់សេវាឪពុកម្តាយផងដែរ។ នេះមានន័យថា ឪពុកម្តាយមិនត្រូវបានអនុញ្ញាតឱ្យធ្វើការនៅក្នុងសហរដ្ឋអាមេរិកទេ រួមទាំងបុគ្គលដែលគ្មានឯកសារ មិនអាចធ្វើជាអ្នកផ្តល់សេវា IHSS របស់កូនដែលជាអនីតិជនរបស់ពួកគេបានឡើយ។ 4
ទោះជាយ៉ាងណា ឥឡូវនេះគ្រូពេទ្យផ្តល់សេវាដែលមិនមែនជាឪពុកម្តាយអាចគ្របដណ្តប់ម៉ោង IHSS ដែលមានការអនុញ្ញាតរបស់កូនដែលជាអនីតិជន។ អ្នកទទួលជាអនីតិជន រួមទាំងអ្នកដែលមានឪពុកម្តាយដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើការនៅក្នុងសហរដ្ឋអាមេរិក (រួមទាំងបុគ្គលដែលគ្មានឯកសារ) អាចជួលគ្រូពេទ្យផ្តល់សេវាដើម្បីផ្តល់ការថែទាំ IHSS ដែលមានការអនុញ្ញាតបាន។ លើសពីនេះ ឪពុកម្តាយដែលគ្មានឯកសារមានសិទ្ធិជួលគ្រូពេទ្យផ្តល់សេវាដែលមិនមែនជាឪពុកម្តាយសម្រាប់កូនរបស់ពួកគេបាន។
តើខ្ញុំអាចទទួលការបង់ប្រាក់ដោយប្រតិសកម្មបានទេ ប្រសិនបើខ្ញុំបាននិងកំពុងផ្តល់សេវាឱ្យកូនដែលជាអនីតិជន ប៉ុន្តែមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគ្រូពេទ្យផ្តល់សេវាស្របតាមច្បាប់ចាស់ៗ?
សម្រាប់គ្រូពេទ្យផ្តល់សេវាដែលជាឪពុកម្តាយ និងមិនមែនជាឪពុកម្តាយ ដោយសារតែការផ្លាស់ប្តូរថ្មីៗនៅក្នុងច្បាប់ លទ្ធភាពនៃការទូទាត់ប្រតិសកម្មដោយផ្អែកលើការផ្លាស់ប្តូរគោលការណ៍នឹងប្រែប្រួលអាស្រ័យលើស្ថានភាពបុគ្គលរបស់អ្នក និងខោនធីនៃទីលំនៅ ប៉ុន្តែនឹងមិនវិលត្រឡប់ទៅវិញលើសពីកាលបរិច្ឆេទនៃការផ្លាស់ប្តូរគោលការណ៍ទេ។
តើច្បាប់គ្រប់គ្រងភាពមានសិទ្ធិទទួលបានគ្រូពេទ្យផ្តល់សេវារបស់អ្នកទទួលដែលជាអនីតិជនមុនពេលការផ្លាស់ប្តូរនេះមានអ្វីខ្លះ?
កាលពីមុន បុគ្គលិកសង្គមកិច្ចរបស់ខោនធីត្រូវបានតម្រូវឱ្យវាយតម្លៃ ប្រសិនបើឪពុកម្តាយអាច និងទំនេរដើម្បីផ្តល់ការថែទាំIHSS ដល់កូនដែលជាអនីតិជនរបស់ខ្លួន។
ឪពុកម្តាយអាចក្លាយជាគ្រូពេទ្យផ្តល់សេវាដែលទទួលបានការបង់ប្រាក់សម្រាប់កូនដែលជាអនីតិជនរបស់ខ្លួនបានតែប៉ុណ្ណោះប្រសិនបើ៖
- ឪពុកម្តាយបានឈប់ធ្វើការពេញម៉ោង ឬមិនអាចធ្វើការពេញម៉ោងបាន ដោយសារតែតម្រូវការថែទាំកូនរបស់ខ្លន និង
- មិនមានគ្រូពេទ្យផ្តល់សេវាដែលសាកសមផ្សេងទៀត ដែលអាចមើលថែទាំកូនបាន ហើយ
- កុមារមានហានិភ័យនៃការដាក់នៅក្រៅផ្ទះ ឬការថែទាំមិនគ្រប់គ្រាន់។
អ្នកទទួលអាចជួលបានតែគ្រូពេទ្យផ្តល់សេវាដែលមិនមែនជាឪពុកម្តាយប៉ុណ្ណោះ ប្រសិនបើឪពុកម្តាយមិនអាច ឬទំនេរដើម្បីថែទាំកុមារដែលជាអនីតិជន។
ឪពុកម្តាយអាចចាត់ទុកបានថាមិនអាចថែទាំកូនរបស់ខ្លួនបាន ប្រសិនបើពួកគេបានធ្វើការពេញម៉ោង (ជាមធ្យម 40 ម៉ោងក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ) បានចូលរួមក្នុងការបណ្តុះបណ្តារបស់សាលា/វិជ្ជាជីវៈ ឬបានទទួលការព្យាបាលថែទាំសុខភាពជាបន្តបន្ទាប់នៅពេលដែលកុមារបានទាមទារសេវា IHSS។
អនីតិជនដែលអាច និងមានឪពុកម្តាយអាចទទួលបាន IHSS រហូតដល់ 8 ម៉ោងក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលដែលមិនមានឪពុកម្តាយ (ឧ. ពេលដើរទិញអីវ៉ាន់ និងការដើរបំពេញកិច្ចការអ្វីមួយសម្រាប់គ្រួសារ ការស្វែងរកការងារធ្វើ ឬការចូលរួមក្នុងការថែទាំកុមារដែលជាអនីតិជនផ្សេងទៀតនៅក្នុងផ្ទះ។)
ចុះប្រសិនបើកូនដែលជាអនីតិជនរបស់ខ្ញុំត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធីសេវាថែទាំផ្ទាល់ខ្លួនវិញ?
IHSS ទទួលបានការផ្តល់មូលនិធិតាមរយៈកម្មវិធីរងចំនួន 4៖
- កម្មវិធីសេវាថែទាំផ្ទាល់ខ្លួន (PCSP)
- ជម្រើសដំបូងរបស់សហគមន៍ (CFCO)
- ជម្រើសបូកបន្ថែម IHSS (IPO) និង
- កម្មវិធីសំណល់ IHSS (IHSS-R)
អ្នកអាចពិនិត្យមើលជាមួយបុគ្គលិកសង្គមកិច្ចរបស់ IHSS របស់អ្នកបាន ដើម្បីបញ្ជាក់ពីកម្មវិធីដែលកូនរបស់អ្នកបានចុះឈ្មោះ។អ្នកទទួលដែលជាអនីតិជននៅក្នុងកម្មវិធីសេវាថែទាំផ្ទាល់ខ្លួន (PCSP) អាចជួលគ្រូពេទ្យផ្តល់សេវាដែលមិនមែនជាឪពុកម្ដាយបាន។ ប៉ុន្តែ ពួកគេបន្តទទួលការរារាំងពីការជួលគ្រូពេទ្យផ្តល់សេវាដែលជាឪពុកម្តាយ ដោយសារតែ PCSP គឺត្រូវតម្រូវឱ្យអនុវត្តតាមច្បាប់របស់សហព័ន្ធ។ 5
ដោយសារតែបែបនេះ ខោនធីគួរតែផ្ទេរអ្នកទទួលដែលជាអនីតិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពី PCSP ទៅ CFCO នៅក្នុងការវាយតម្លៃឡើងវិញដែលបានកំណត់ពេលបន្ទាប់របស់ខ្លួន។ ប្រសិនបើកូនរបស់អ្នកស្ថិតនៅក្នុង PCSP ហើយអ្នកចង់ឱ្យពួកគេមានគ្រូពេទ្យផ្តល់សេវាដែលជាឪពុកម្ដាយ អ្នកក៏អាចស្នើសុំកម្មវិធីផ្ទេរបានផងដែរ នៅមុនពេលការវាយតម្លៃឡើងវិញដែលបានកំណត់ពេលបន្ទាប់របស់កូនអ្នក។
អនីតិជនដែលបានផ្ទេរចូលទៅក្នុងកម្មវិធី CFCO មិនគួរមានការផ្លាស់ប្តូរនៅក្នុងម៉ោងធ្វើការទេ ដោយសារតែការផ្លាស់ប្តូរកម្មវិធី។ឧទាហរណ៏ ប្រសិនបើអនីតិជនមានសិទ្ធិទទួលបានការត្រួតពិនិត្យការពារស្ថានភាពជំងឺស្រាល គឺកំពុងទទួលបាន 283 ម៉ោងក្នុងមួយខែស្របតាម PCSP ហើយម៉ោង IHSS របស់ពួកគេមិនគួរត្រូវបានកាត់បន្ថយដោយសារតែការផ្លាស់ប្តូរទៅកម្មវិធី CFCO ទេ។ 6 ទោះជាយ៉ាងណា អ្នកគួរតែនិយាយជាមួយខោនធីអំពីការផ្លាស់ប្តូរកម្មវិធីដើម្បីធានាថាម៉ោងរបស់អ្នកនឹងមិនត្រូវបានរងផលប៉ះពាល់ទេ ប្រសិនបើអ្នកផ្លាស់ប្តូរកម្មវិធី។
តើដំណើរការនៃការចុះឈ្មោះមានលក្ខណៈដូចម្ដេចនាពេលឥឡូវនេះ?
ការលុបបំបាត់លក្ខខណ្ឌតម្រូវនៃភាពមានសិទ្ធិទទួលបានគ្រូពេទ្យផ្តល់សេវារបស់អ្នកទទួលដែលជាអនីតិជន មិនផ្លាស់ប្តូរដំណើរការនៃការចុះឈ្មោះរបស់គ្រូពេទ្យផ្តល់សេវាទេ។ បុគ្គលដែលចង់ក្លាយជាគ្រូពេទ្យផ្តល់សេវា IHSS ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវនៃការចុះឈ្មោះរបស់គ្រូពេទ្យផ្តល់សេវាទាំងអស់ រួមទាំងការឆ្លងកាត់ការពិនិត្យសាវតាព្រហ្មទណ្ឌដែលធ្វើឡើងដោយក្រសួងយុត្តិធម៍។ 7 ព័ត៌មានស្តីពីរបៀបដើម្បីបញ្ចប់ដំណើរការចុះឈ្មោះគ្រូពេទ្យផ្តល់សេវា IHSS គឺអាចរកបាននៅលើ គេហទំព័រ CDSS។
អ្វីដែលមិនបានផ្លាស់ប្តូរ?
ភាពមានសិទ្ធិទទួលបានកម្មវិធី
ភាពមានសិទ្ធិទទួលបានកម្មវិធី IHSS នៅតែមិនផ្លាស់ប្តូរដោយការលុបបំបាត់លក្ខខណ្ឌតម្រូវនៃភាពមានសិទ្ធិទទួលបានគ្រូពេទ្យផ្តល់សេវាសម្រាប់អនីតិជន។ អ្នកទទួលដែលជាអនីតិជននៅក្នុងកម្មវិធី IHSS នឹងបន្តមានសិទ្ធិទទួលបានកម្មវិធីរបស់ខ្លួនដូចដែលបានកំណត់ស្របតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធី IHSS ដែលបានបង្កើតឡើង។
លក្ខខណ្ឌតម្រូវស្ដីពីការបន្ថែមម៉ោង និងការលើកលែង
លក្ខខណ្ឌតម្រូវស្ដីពីការបន្ថែមម៉ោង និងការលើកលែងរបស់ IHSS នៅតែមិនផ្លាស់ប្តូរដោយការលុបបំបាត់លក្ខខណ្ឌតម្រូវនៃភាពមានសិទ្ធិទទួលបានគ្រូពេទ្យផ្តល់សេវាសម្រាប់អ្នកទទួលជាអនីតិជន។
ក្រុមគ្រួសារដែលរងផលប៉ះពាល់គួរទាក់ទងការិយាល័យ IHSS របស់ខ្លួន ដើម្បីពិភាក្សាអំពីរបៀបដែលការផ្លាស់ប្តូរទាំងនេះនឹងប៉ះពាល់ដល់ខ្លួន។ នៅក្នុងស្ថានភាពមួយចំនួន ខោនធីអាចនឹងត្រូវផ្លាស់ប្តូរអ្នកទទួលទៅកម្មវិធី IHSS ផ្សេង ក្នុងគោលបំណងដើម្បីបង់ប្រាក់គ្រូពេទ្យផ្តល់សេវាជាឪពុកម្ដាយ។ មុនពេលយល់ព្រមទៅនឹងការផ្លាស់ប្តូរណាមួយ ក្រុមគ្រួសារគួរបញ្ជាក់ជាមួយខោនធីដែលផ្លាស់ប្តូរទៅកម្មវិធីផ្សេង នឹងមិនបណ្ដាលឱ្យមានការផ្លាស់ប្តូរណាមួយចំពោះម៉ោង IHSS របស់កុមារឡើយ។
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកដឹងថាមានសំណួរណាមួយអំពីការផ្លាស់ប្តូរទាំងនេះទៅនឹងច្បាប់សិទ្ធិទទួលបានរបស់គ្រូពេទ្យផ្តល់សេវា IHSS សម្រាប់អ្នកទទួលជាអនីតិជន សូមទាក់ទងមក DRC តាមលេខ 1-800-776-5746 ឬ TTY 1-800-719-5798។
- 1. លិខិតខោនធីទាំងអស់ (ACL) លេខ 23-106 នៅ៖ https://www.cdss.ca.gov/Portals/9/Additional-Resources/Letters-and-Notices/ACLs/2023/23-106.pdf?ver=2023-12-29-152322-403 សេចក្ដីព្រាងច្បាប់សភាតំណាងរាស្ត្រលេខ 120 (ជំពូកទី 42 លក្ខន្តិកៈឆ្នាំ 2023) នៅ៖ https://leginfo.legislature.ca.gov/faces/billNavClient.xhtml?bill_id=202320240AB120។
- 2. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 12300។
- 3. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 12300 (ង)។
- 4. MPP មាត្រា 30-776.431 (ឃ)។
- 5. 42 ក្រមបទប្បញ្ញត្តិសហព័ន្ធ (CFR) មាត្រា 440.167 (ក) (2)។
- 6. នេះគឺដោយសារតែស្របតាមកម្មវិធី CFCO, IPO, និង IHSS-R បុគ្គលដែលមានស្ថានភាពជំងឺស្រាលអាចទទួលបានរហូតដល់ទៅអតិបរមាចំនួន 195 ម៉ោងក្នុងមួយខែសម្រាប់ការត្រួតពិនិត្យការពារ។ បុគ្គលដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរទទួលបាន 283 ម៉ោងក្នុងមួយខែ។ ក្រមសុខុមាលភាព និងស្ថាប័ន §§ 14132.952, 12303.4 លិខិតខោនធីទាំងអស់ 11-19 (ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2011) នៅ http://www.cdss.ca.gov/lettersnotices/entres/getinfo/acl/2011/11-19.pdf លិខិតខោនធីទាំងអស់ 14-60 សូមមើល (ថ្ងៃទី 29 ខែសីហា ឆ្នាំ 2014) នៅ http://www.cdss.ca.gov/lettersnotices/EntRes/getinfo/acl/2014/14-60.pdf។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា “ជំងឺធ្ងន់ធ្ងរ” បុគ្គលត្រូវតែត្រូវការចំនួនម្ភៃម៉ោងឡើងទៅក្នុងមួយសប្តាហ៍ នៅក្នុងផ្នែកនៃសេវាផ្ទាល់ខ្លួនដែលមិនមែនជាវេជ្ជសាស្រ្ត ការត្រៀមរៀបចំអាហារ ការសម្អាតអាហារ នៅពេលដែលការត្រៀមរៀបចំអាហារ និងការចិញ្ចឹម ព្រមទាំងសេវាអមវេជ្ជសាស្ត្រ គឺត្រូវបានទាមទារ។ MPP 30-701 (s) (1)។
- 7. MPP មាត្រា 30-776។