របៀបជួលអ្នកផ្តល់សេវាជំនួយនៅផ្ទះ (IHSS, In-Home Supportive Services) ដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺជាអនីតិជន ៖ ការផ្លាស់ប្តូរកម្មវិធី IHSS

របៀបជួលអ្នកផ្តល់សេវាជំនួយនៅផ្ទះ (IHSS, In-Home Supportive Services) ដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺជាអនីតិជន ៖ ការផ្លាស់ប្តូរកម្មវិធី IHSS
This fact sheet is for families who want to hire a non-parent provider for their In-Home Supportive Services (IHSS) eligible minor child (under age 18). A non-parent provider can include a non-parent relative, friend, or other provider who is registered with the IHSS program.
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
សន្លឹកព័ត៌មានការពិតនេះ គឺសម្រាប់គ្រួសារដែលចង់ជួលអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺ ដើម្បីផ្តល់សេវាជំនួយក្នុងផ្ទះ (IHSS, In-Home Supportive Services) ដល់អនីតិជន ក្នុងគ្រួសារ ដែលមានសិទ្ធិទទួលបានជំនួយនេះ (ក្រោមអាយុ 18 ឆ្នាំ) ។ អ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺ ជាអនីតិជន មានដូចជា សាច់ញាតិ មិត្តភ័ក្តិ ឬអ្នកផ្តល់សេវាផ្សេងទៀតដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺជាអនីតិជន ដែលបានចុះឈ្មោះជាមួយកម្មវិធី IHSS ។ កម្មវិធី មានការរឹតបន្តឹង ចំពោះពេល ដែលអ្នកអាច ជួលអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ ដើម្បីមើលថែអ្នកជំងឺជា អនីតិជន ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺជាអនីតិជន ត្រូវបានចុះឈ្មោះក្នុងកម្មវិធី IHSS ដែលហៅថា កម្មវិធីសេវាថែទាំផ្ទាល់ខ្លួន (PCSP, Personal Care Services Program) អ្នកដែលមិនមែនជាឪពុកម្តាយរបស់អ្នកជំងឺជាអនីតិជន អាច ជាអ្នកផ្តល់សេវាមើលថែអ្នកជំងឺជាអនីតិជន រូបនេះ ។ បទបញ្ញត្តិចំពោះ អ្នកមើលថែអ្នកជំងឺជាអនីតិជន គឺជាម្តាយឪពុករបស់កុមាររូបនោះ នៃកម្មវិធី IHSS មានលក្ខណៈស្មុគ្រស្មាញ និងពិបាកយល់ ។ សន្លឹកព័ត៌មានការពិតនេះ មិនមែនរៀបចំឡើង ដើម្បីសង្ខេបខ្លឹមសារនៃបទបញ្ញត្តិទាំងនេះទេ ។1 សន្លឹកព័ត៌មាន ការពិតនេះ នឹងពិភាក្សាអំពីរបៀបនៃការចុះឈ្មោះកូនជាអនីតិជន របស់អ្នក ក្នុងកម្មវិធី PCSP និងរបៀបប្តូរមកកាន់កម្មវិធីនេះ ប្រសិនបើមានភាពសមស្រប ។
កម្មវិធី IHSS មានរួមបញ្ចូលនូវកម្មវិធី 4 ផ្សេងពីគ្នា ។2 អ្នកទទួលផលពីកម្មវិធី IHSS ភាគច្រើនត្រូវបានចុះឈ្មោះក្នុងកម្មវិធីជម្រើសទីមួយសហគមន៍ (CFCO, Community First Choice Option)។3 អ្នកអាចស្វែងយល់ថាតើអ្នកកំពុងស្ថិតនៅក្នុងកម្មវិធី IHSS មួយណា ដោយទាក់ទងបុគ្គលិកសង្គមកិច្ច IHSS ឬការិយាល័យសេវាសង្គមកិច្ចរបស់ខោនធី ។ 4 គឺមានពេល ដែលគ្រួសារអាចចង់ដូរ ពី CFCO (ឬកម្មវិធីផ្សេងទៀត) ទៅកម្មវិធី PCSP ដើម្បីដោះស្រាយបញ្ហារបស់អ្នកផ្តល់សេវាមើលថែ អ្នកជំងឺជាអនីតិជន ដែលបានទទួលជំនួយពី IHSS ។ ឧទាហរណ៍ ករណីខោនធីបានប្រាប់អ្នកថា កម្មវិធី មិនអាចឲ្យកូនរបស់អ្នក ទទួលបានអ្នកមើលថែ ដែលមិនមែនជាឪពុកម្តាយបានទេ ដោយសារឪពុកឬម្តាយ ឬទាំងឪពុក និងម្តាយរបស់អនីតិជនរូបនេះ "អាច ហើយមានពេល" មើលថែកូនរបស់ខ្លួនបាន ។ កម្មវិធី PCSP មិនមានការរឹតបន្តឹងបែបនេះទេ ហើយគ្រួសាររបស់អ្នកជំងឺ អាចពិចារណាក្នុងការដូរទៅកាន់ម្មវិធី PCSP ដើម្បីអាចជួលអ្នកមើលថែកូន ដែលមិនមែនជាឪពុកម្តាយ ។
ចំណាំ ៖ បទបញ្ញត្តិអំពីអ្នកមើលថែអ្នកជំងឺជាអនីតិជនដែលជាឪពុកម្តាយរបស់អ្នកជំងឺ កំពុងស្ថិតក្នុងដំណើរការធ្វើបច្ចុប្បន្នភាព ដើម្បីធ្វើឱ្យវាមានភាពងាយស្រួលយល់ជាងមុន និងដើម្បីលុបបំបាត់ការរឹតបន្តឹងថាតើអ្នកណាដែលអាចធ្វើជាអ្នកមើលថែអ្នកជំងឺជាអនីតិជនបាន (សង្ឃឹមថាអាចធ្វើបច្ចុប្បន្នភាពរួចរាល់ នៅដំណាច់ឆ្នាំ 2023) ។ ទោះជាយ៉ាងណាក៏ដោយ ដរាបណា បទបញ្ញត្តិនេះ នៅមិនទាន់បានធ្វើបច្ចុប្បន្នភាពរួចរាល់ទេនោះ គ្រួសាររបស់អ្នកជំងឺជាអនីតិជន ដែលត្រូវការអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ ដើម្បីមើលថែកូនរបស់ខ្លួន ដែលមានសិទ្ធិទទួលសេវាពីកម្មវិធី IHSS ហើយជួបប្រទះបញ្ហានេះ អាចស្នើសុំប្តូរទៅកាន់កម្មវិធី PCSP បាន ។ នេះគឺដោយសារតែនៅក្រោមកម្មវិធី PCSP អ្នកជំងឺជាអនីតិជន ដែលទទួលផលពីកម្មវិធី IHSS មិនអាចយកឪពុកម្តាយរបស់ខ្លួន ធ្វើ ជាអ្នកផ្តល់សេវាមើលថែខ្លួនបានទេ, ដូច្នេះបទបញ្ញត្តិ អនុញ្ញាតឱ្យជួលអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ ធ្វើជាអ្នកមើលថែ ជំនួសវិញ ។5 ចំណុចនេះ គឺគ្របដណ្តប់ ទាំងចំនួនម៉ោង ដែលត្រូវប្រើ ដើម្បីមើលការខុសត្រូវ លើកិច្ចការពារអ្នកជំងឺ ។6 សូមចំណាំថា ដោយសារតែឪពុកម្តាយ មិនអាចធ្វើជាអ្នកផ្តល់សេវាមើលថែ កូនជាអនីតិជនក្រោមកម្មវិធី PCSP, ការប្តូរទៅកម្មវិធី PCSP អាចមិនមានភាពសមស្របទេ ប្រសិនបើឪពុកម្តាយរបស់អ្នកជំងឺជាអនីតិជន ចង់ធ្វើជាអ្នកផ្តល់សេវា មើលថែកូនរបស់ខ្លួន ក្រោមកម្មវិធី IHSS ។
ហេតុអ្វីបានជាខ្ញុំចង់ដូរទៅកម្មវិធី PCSP?
សេណារីយ៉ូមួយ ដែលអាចបង្ហាញនូវភាពសមហេតុផល ក្នុងការប្តូរទៅកម្មវិធី PCSP គឺនៅពេលដែលឪពុក/ម្តាយ ឬទាំងឪពុក និងម្តាយ មានបញ្ហាអន្តោប្រវេសន៍ ដោយមិនអាចធ្វើការ នៅសហរដ្ឋអាមេរិក បានទេ ។ នេះគឺដោយសារតែនៅក្រោមបញ្ញត្តិនៃកម្មវិធី IHSS ឪពុក/ម្តាយណាដែលមានបញ្ហាអន្តោប្រវេសន៍ ដោយមិនអាចធ្វើការនៅសហរដ្ឋអាមេរិកបាន គឺមិនអាចធ្វើជាអ្នកផ្តល់សេវា IHSS ដែលទទួលបានប្រាក់ឈ្នួលឡើយ 7 ហើយក៏អាចត្រូវស្ថិតក្រោមការរឹតបន្តឹង មិនឲ្យជួលអ្នកមើលថែ ដែលមិនមែនជាឪពុកម្តាយបានដែរ ក្នុងអំឡុងពេលដែល ឪពុកម្តាយរបស់អ្នកជំងឺ ជាអនីតិជន ត្រូវកម្មវិធីរកឃើញថា ពួកគាត់ "អាច និងមានពេល" ក្នុងការមើលថែកូនរបស់គាត់បាន ។ នៅពេលរឿងនេះកើតឡើង ខោនធីអាចសម្រេចចិត្តខុស ថាកុមារមិនមានសិទ្ធិទទួលបានសេវា IHSS ឬផ្តល់ចំនួនម៉ោងតិចតួច ចំពោះសេវានេះ ។ ការដូរទៅកម្មវិធី PCSP យ៉ាងហោចណាស់គឺអនុញ្ញាតឱ្យអ្នកអាចជួលអ្នកផ្តល់សេវាមើលថែកុមារ ដែលមិនមែនជាឪពុក/ម្តាយរបស់គាត់ ដើម្បីផ្តល់សេវាដែលត្រូវការ សម្រាប់កូនអ្នក ។
សេណារីយ៉ូមួយទៀតគឺ ក្នុងករណីដែល ទាំងឪពុក និងម្តាយរបស់កុមារ ធ្វើការពេញម៉ោង ប៉ុន្តែម៉ោងធ្វើការខុសគ្នា (ឧទាហរណ៍ ឪពុកធ្វើការនៅពេលយប់ ម្តាយធ្វើការនៅពេលថ្ងៃ) ។ ប្រសិនបើគ្រួសាររបស់អ្នក កំពុងស្ថិតក្នុងសេណារីយ៉ូណាមួយ, ការដូរទៅកម្មវិធី PCSP អាចជួយដោះស្រាយបញ្ហា ដែលកំពុងកើតឡើងបាន ហើយជួយឱ្យកូនរបស់អ្នក អាចទទួលបានសេវា IHSS ដែលគាត់មានសិទ្ធិទទួលបាន ពីអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ របស់គាត់ ។
សូមចំណាំថា ប្រសិនបើអ្នកចង់ក្លាយជាឪពុកម្តាយ ដែលជាអ្នកផ្តល់សេវាមើលថែកូនរបស់អ្នក ដែលមានសិទ្ធិទទួលបានសេវា IHSS នាពេលអនាគត, អ្នកត្រូវស្នើសុំលុបឈ្មោះកូនរបស់អ្នកចេញពីកម្មវិធី PCSP ហើយចុះឈ្មោះចូលកម្មវិធី CFCO ជំនួសវិញ ។
តើខ្ញុំអាចដូរចេញពីកម្មវិធី IHSS ដោយរបៀបណា?
អ្នកអាចសុំលប់ឈ្មោះកូនរបស់អ្នកចេញពីកម្មវិធី CFCO ដោយស្ម័គ្រចិត្ត ដើម្បីដូរទៅចុះឈ្មោះក្នុងកម្មវិធី PCSP នៅពេលណាក៏បាន ដោយមិនធ្វើឲ្យមាន ចន្លោះពេលដែលមិនបានទទួលសេវា នៅក្នុងអំឡុងពេលផ្លាស់ប្តូរឡើយ ។8 ដើម្បីដូរចេញពីកម្មវិធី IHSS អ្នកគួរតែទាក់ទងទៅការិយាល័យសេវាសង្គមកិច្ចរបស់ខោនធីប្រចាំមូលដ្ឋានរបស់អ្នក ដែលព័ត៌មានទំនាក់ទំនងរបស់ពួកគេ មាននៅឯ ៖ https://www.cdss.ca.gov/county-offices ។9 ខាងក្រោមគឺជាគំរូលិខិត ៖
ជូនចំពោះការិយាល័យ Medi-Cal ៖
ខ្ញុំបាទ/នាងខ្ញុំ សូមស្នើសុំឱ្យអ្នកលុបឈ្មោះ (ឈ្មោះអ្នកជំងឺ) ចេញពីកម្មវិធីជម្រើសទីមួយរបស់សហគមន៍ IHSS ហើយចុះឈ្មោះ (ឈ្មោះអ្នកជំងឺ) ចូលក្នុងកម្មវិធីសេវាថែទាំផ្ទាល់ខ្លួន ជំនួសវិញ ដែលមានប្រសិទ្ធភាពភ្លាមៗ ។ ផែនការរដ្ឋ សម្រាប់ជំនួយ Medicaid, ឧបសម្ព័ន្ធ 3.1-K នៅទំព័រទី 7 អនុញ្ញាតឲ្យដូរបាន ។ សូមអរគុណ ។
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម អ្នកអាចទាក់ទងអង្គការ Disability Rights California ដោយហៅទូរស័ព្ទមកលេខដែលមិនគិតថ្លៃ (800) 776-5746 ឬ
TTY ៖ (800) 719-5798 ។
- 1. ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីបញ្ញត្តិបច្ចុប្បន្ន ចំពោះអ្នកផ្តល់សេវាជាឪពុក/ម្តាយ របស់អ្នកជំងឺជាអនីតិជន, ការពន្យល់សេចក្តីដោយសង្ខេប មាននៅទីនេះ ៖ https://reg.summaries.guide/2019/02/ihss-parent-provider-issues ។
- 2. https://www.cdss.ca.gov/inforesources/ihss
- 3. https://www.cdss.ca.gov/inforesources/ihss
- 4. https://www.cdss.ca.gov/county-offices
- 5. WIC § 14132.95(f)
- 6. ACWDL 05-21 (ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2005), ទំព័រទី 3, មាននៅឯ https://www.dhcs.ca.gov/services/medi-cal/eligibility/letters/Documents/c05-21.pdf
- 7. MPP ផ្នែកទី 30-777.1
- 8. ផែនការរដ្ឋ សម្រាប់ជំនួយ Medicaid, ឧបសម្ព័ន្ធ 3.1-K, https://www.dhcs.ca.gov/formsandpubs/laws/Documents/Attachment-3-1-K.pdf ត្រង់ទំព័ទី 7; សូមអានផងដែរនូវខ្លឹមសារនៃក្រម 22 C.C.R. § 50153(c) (“បុគ្គល ឬគ្រួសារ អាចជ្រើសរើសឱ្យដំណើរការពាក្យសុំជំនួយ របស់ពួកគេ សម្រាប់កម្មវិធីណាមួយ ដែលពួកគេមានសិទ្ធិអាចទទួលបាន បើទោះបីជាកម្មវិធីនោះមិនមានប្រយោជន៍ ប្រសើរបំផុត សម្រាប់ពួកគាត់ក៏ដោយចុះ”) ។
- 9. ផែនការរដ្ឋ សម្រាប់ជំនួយ Medicaid ឧបសម្ព័ន្ធ 3.1-K, https://www.dhcs.ca.gov/formsandpubs/laws/Documents/Attachment-3-1-K.pdf ត្រង់ទំព័រទី 7 ។