Disability Rights California ឯកសារណែនាំពីការជួយខ្លួនឯងសម្រាប់អ្នកជួលកំពុងប្រឈមនឹងការបណ្តេញចេញ

Publications
#7168.06

Disability Rights California ឯកសារណែនាំពីការជួយខ្លួនឯងសម្រាប់អ្នកជួលកំពុងប្រឈមនឹងការបណ្តេញចេញ

សៀវភៅណែនាំជួយខ្លួនឯងនេះផ្ដល់ព័ត៌មានទូទៅដើម្បីជួយឱ្យអ្នកជួលយល់ពីដំណើរការនៃការបណ្ដេញចេញ (ដែលត្រូវបានហៅជាផ្លូវការថា “ការកា​ន់​កាប់ដោយខុសច្បាប់”)។ ដំណើរការកាន់កាប់ដោយខុសច្បាប់​ គឺ​ជា​ដំណើរការ​ផ្លូវច្បាប់​ដែល​អ្នកផ្ដ​ល់​សេវា​ផ្ទះ​ជួ​ល​ត្រូវតែ​អនុវត្ត​តាម ​​ដើម្បី​បណ្តេញ​អ្នក​ជួល​ចេញពី​ផ្ទះ។ សៀវភៅណែនាំនេះមានបំណងជួយផ្ដល់ការយល់ដឹងមូលដ្ឋានដល់អ្នកអំពីអ្វីដែលត្រូវរំពឹងទុក សិទ្ធិរបស់អ្នកក្នុងអំឡុងពេលដំណើរការនេះ និងក​ន្លែ​ង​ដែលអ្នកអាចទទួលជំនួយបាន។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

សៀវភៅណែនាំជួយខ្លួនឯងនេះផ្ដល់ព័ត៌មានទូទៅដើម្បីជួយឱ្យអ្នកជួលយល់ពីដំណើរការនៃការបណ្ដេញចេញ (ដែលត្រូវបានហៅជាផ្លូវការថា “ការកា​ន់​កាប់ដោយខុសច្បាប់”)។ ដំណើរការកាន់កាប់ដោយខុសច្បាប់​ គឺ​ជា​ដំណើរការ​ផ្លូវច្បាប់​ដែល​អ្នកផ្ដ​ល់​សេវា​ផ្ទះ​ជួ​ល​ត្រូវតែ​អនុវត្ត​តាម ​​ដើម្បី​បណ្តេញ​អ្នក​ជួល​ចេញពី​ផ្ទះ។ សៀវភៅណែនាំនេះមានបំណងជួយផ្ដល់ការយល់ដឹងមូលដ្ឋានដល់អ្នកអំពីអ្វីដែលត្រូវរំពឹងទុក សិទ្ធិរបស់អ្នកក្នុងអំឡុងពេលដំណើរការនេះ និងក​ន្លែ​ង​ដែលអ្នកអាចទទួលជំនួយបាន។

តារាង​មាតិកា

  1. ទិដ្ឋភាពទូទៅ
  2. ការឆ្លើយតបចំពោះដីកាកោះហៅ និងបណ្ដឹង
  3. ការដោះស្រាយបញ្ចប់ និងការសម្រុះសម្រួល
  4. ការដោះដូរព័ត៌មានរវាងគូក្តី
  1. A. ការជំនុំជម្រះក្តី - សេចក្តីផ្តើម
  1. B. ការជំនុំជម្រះក្តី – ជាជំហានៗ
  2. ការសម្រេចចុងក្រោយនិងអ្វីដែលកើតឡើងបន្ទាប់
  3. ការទទួលសមស្របនៅក្នុងតុលាការ៖

1. ទិដ្ឋភាព​ទូទៅ​

ដំណើរការ​បណ្តេញ​ចេញ (ការកាន់កាប់ដោយខុសច្បាប់)

សេចក្ដីជូនដំណឹង– មុន​ពេល​ដែល​ម្ចាស់​ផ្ទះ​ដាក់​បណ្តឹងរឿង​ក្តី​កាន់​កាប់​​​ដោ​យ​ខុស​ច្បាប់​ទៅតុលាការ ម្ចាស់ផ្ទះ​ត្រូវ​តែ​ផ្ដល់ដល់អ្នកជួលនូវ​ការ​ជូន​ដំ​ណឹ​ង​ជាលាយលក្ខណ៍អក្សរ។​ សេចក្ដី​ជូន​ដំណឹង​​នឹងប្រាប់ពី​ពេល​វេលាក្នុង​ចំនួន​ជាក់លាក់ ចន្លោះ​ពី 3 ទៅ 90 ថ្ងៃ ដើម្បី​អនុវត្តសកម្មភាព ដូច​ជា​ការទូទាត់សងថ្លៃជួល​ដែល​ជំពាក់ ផ្សះ​​ផ្សាការបំ​ពារបំពាន​​លើ​ការជួល ឬរើចេញជាដើម។​ នៅពេលដែលផុតរយៈពេលពី 3-90 ថ្ងៃ ម្ចាស់ផ្ទះអាចដាក់ដីកាកោះហៅ និ​ង​ពាក្យបណ្ដឹងបាន។

ដីកាកោះហៅ និងបណ្ដឹង – ជាឯកសារតុលាការដែល​ត្រូវ​តែ​ប្រគ​ល់​ទៅ​អ្នកជួល ឬសមាជិកគ្រួសារ

​ចំណាំ​៖ យើងសូមណែនាំយ៉ាងមុតមាំឱ្យលោកអ្នកពិគ្រោះជាមួយមេធាវីការពារក្ដីខាងការបណ្ដេញចេញ ប្រសិនបើអ្នកគិតថាម្ចាស់ផ្ទះរបស់អ្នកមិន​ធ្វើតាម​ច្បាប់។

ជំហានទី 1 សេចក្ដីជូនដំណឹង​ពីម្ចាស់ផ្ទះ– មុន​ពេល​ដែល​ម្ចាស់​ផ្ទះ​ដា​ក់​​ប​ណ្តឹង​ពី​ការកាន់កាប់ដោយខុសច្បាប់​​ទៅកាន់​តុលាការ​ ម្ចាស់ផ្ទះ​ត្រូវ​តែ​ផ្តល់​ដ​ល់​អ្នក​ជួល​នូវសេចក្ដី​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ។​ សេចក្ដីជូន​ដំណឹង​​ផ្តល់​ពេល​វេលាក្នុង​ចំនួន​ជាក់លាក់ ចន្លោះ​ពី 3 ទៅ 90 ថ្ងៃ ដើម្បី​អនុវត្តសកម្មភាព ដូច​ជា​ការទូទាត់សងថ្លៃ​ជួល​ដែលនៅ​​ជំពាក់ “ផ្សះ​ផ្សា” (ជួសជួល) ការ​បំ​ពាន​​លើ​កិច្ច​សន្យា​ជួល ឬ "ចាកចេញ" (រើចេញ​) ពី​លំ​នៅ​ឋាន។​

ជំហានទី 2 ដីកាកោះហៅ និងបណ្ដឹង – ទាំង​នេះ​ជា​សំណុំឯកសារ​តុ​លា​​ការដែល​ត្រូវ​ “ប្រគល់ទៅ​” (ផ្តល់​ជូន) ​អ្នក​ជួល ឬ​សមាជិក​គ្រួសារ​មុន​ពេ​ល​ដែល​ម្ចាស់​ផ្ទះ​អាច​ចាប់​ផ្តើមដំណើរ​ការ​​រឿង​ក្តី​តុលាការ​ពីបទ​កាន់​កាប់​ដោយ​​ខុសច្បាប់បាន​។​ ឯកសារ​ទាំង​នេះ​មិន​គួរប្រគល់​ឲ្យ​ក្រោយ​ផុត​កំណត់​ការ​ជូន​ដំណឹង 3-90 ឡើយ​។ ការព្រមាន – នៅពេលដែលអ្នកជួលទទួលបានដីកាកោះហៅ និងបណ្ដឹង​ហើ​យ អ្នកជួលមានរយៈពេល 10 ថ្ងៃធ្វើការនៃតុលាការ* ដើម្បី​ដាក់​ឯក​សារ​ឆ្លើយតបទៅតុលាការវិញ។ មជ្ឈមណ្ឌល​ជួយ​ខ្លួន​ឯង​របស់​តុលាការក្នុង​មូល​ដ្ឋានអាច​ជួយ​ដល់​អ្នក​ជួល​ក្នុង​ការដាក់​ឯកសារឆ្លើយតប​បាន។​ សូមចុចទីនេះ ដើម្បីស្វែងរកតុលាការក្នុងមូលដ្ឋានរបស់អ្នក និង​ព័​ត៌​មានទំនាក់ទំនង។

“ថ្ងៃកំណត់​ដោយ​តុលាការ​មិន​រាប់​បញ្ចូល​ថ្ងៃ​សៅរ៍​ ថ្ងៃអាទិត្យ​ និង​ថ្ងៃ​សម្រាក​​របស់​តុលាការទេ។ ថ្ងៃទី 0 = ថ្ងៃ​ដែល​អ្នក​ជួល​​ចូល​នៅ ចំណែកថ្ងៃទី 1 = ថ្ងៃ​បន្ទាប់។ ប្រ​សិន​បើ​​ប្រគល់ដោយផ្ទាល់ដៃ​ អ្នក​ជួល​មាន​ពេល​ 10 ថ្ងៃធ្វើ​ការ​នៃ​តុលា​ការ​​ដើម្បីដាក់បណ្ដឹង​ឆ្លើយ​តប។​ ប្រ​សិនបើ​​ពាក្យ​បណ្តឹង ​និងដី​កា​កោះ​ហៅ​​ត្រូវ​បានប្រគល់ទៅឲ្យសមាជិក​ក្នុ​ង​​បន្ទុក​គ្រួសារ (“សេវានៃ​ដំណើរការ”) 10 ថ្ងៃ​លើ​ប្រតិទិន + 10 ថ្ងៃ​កំណត់​ដោយ​តុលាការ​ ដើម្បី​ដាក់​បណ្តឹង​ឆ្លើយ​តប។​ ប្រសិនបើការប្រគល់ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីរក្សាការសម្ងាត់អាសយដ្ឋាន Safe at Home របស់រដ្ឋលេខាធិការរដ្ឋ នោះរយៈពេលគឺ 15 ថ្ងៃ។

ជំហាន 3.A. ក្នុង​ករណី​ដែល​​អ្នក​ជួល​មិន​បាន​ដាក់ឯកសារ​ឆ្លើយ​តប​ – សាលក្រម​កំ​បាំ​ង​មុខ​​ និង​ការចាក់សោមិនឲ្យចូលផ្ទះ។

សាលក្រម​កំបាំង​មុខ​​អាច​ត្រូវ​បាន​​ចេញ​ដោយ​តុលាការ​ប្រ​ឆាំង​ចំពោះ​អ្នក​ជួល ក្នុង​ករណី​ដែល​ពួក​គេ​មិន​បាន​ដាក់​បណ្តឹង​ឆ្លើយតប​ទៅ​នឹង​​ពាក្យ​បណ្តឹង​ និងដីការ​កោះហៅ។​ នេះ​មាន​ន័យ​ថា អ្នក​ជួល​​ចាញ់ក្ដីសំណុំរឿង​បណ្តេញ​ចេញ​ដោយ​ស្វ័យ​ប្រ​វត្តិ​​ដោ​យ​មិន​ចាំ​បាច់​មានការជំនុំជម្រះឡើយ​។​ ក្នុង​រយៈ​ពេល 7-9 ថ្ងៃ​ក្រោយ​សាលក្រម​កំបាំង​មុខ​​​ មន្ត្រីនគរបាល​នឹង​បិទ​សេ​ចក្ដីជូនដំណឹងឱ្យចាកចេញ ហើយរយៈពេល 5-7 ថ្ងៃបន្ទាប់ មន្ត្រីនគរបាលនឹ​ង​ត្រលប់មកបង្ខំឱ្យអ្នកគ្រប់គ្នាចេញ ដោយទុកពេលឱ្យតិចតួចបំផុត​ដើម្បី​ចាកចេញ។ អ្នក​ជួល​នឹងមិន​​ត្រូវ​បាន​ផ្តល់​ពេលវេលាឲ្យ​រៀប​ចំ​អីវ៉ាន់​ឡើយ។ អាច​នឹង​មាន​ជម្រើស ដែល​គេ​ហៅ​ថា “ការពន្យាពេល​អនុវត្ត​ដីកា​បង្គាប់​រប​ស់តុលាការ” និង “​ការ​ធ្វើ​មោឃភាព​”​ ក្នុង​ករណី​មាន​ហេតុ​ផល​ផ្នែក​ច្បា​ប់​​ចំពោះ​មូល​ហេតុ​បណ្តេញ​ចេញ​មិន​គួរ​ត្រូវ​អនុវត្ត​ឡើយ។​ ទោះយ៉ាងណាក៏ដោយ ជម្រើសទាំងនេះគឺកម្រមានណាស់ ហើយ​អាស្រ័យលើ​ស្ថានភាព ដូច្នេះអ្នកជួលគួរពិគ្រោះយោបល់ជាមួយមេធាវីខាង​ការបណ្ដេ​ញ​ចេញ។

ជំហាន 3.B.ប្រសិនបើអ្នកជួលបានដាក់បណ្ដឹងឆ្លើយតប ឬឯកសារ​ឆ្លើយតប​ផ្សេង​ទៀត – សម្របសម្រួលដោះស្រាយ ឬជំនុំជម្រះ

ការដោះស្រាយបញ្ចប់ – អ្នក​ជួល​ និង​ម្ចាស់​ផ្ទះ​ធ្វើ​ការ​ព្រម​ព្រៀង​គ្នា​មួយ​។​

ការជំនុំជម្រះ – ជាទូទៅធ្វើឡើងក្នុង​រយៈ​ពេល 10 ថ្ងៃ​នៃ​ការ​ដាក់​ប​ណ្តឹ​​ង​ឆ្លើយ​តប​ អ្នក​ជួល​គួរ​ទទួល​បាន​លិខិត​​មួយ​ច្បាប់​ដោយ​មាន​កាល​បរិច្ឆេទ​កំណត់​ដោយ​តុលាការ។​ ការជំនុំជម្រះ​នឹង​ត្រូវ​កំណត់​​ប្រ​ហែល 21 ថ្ងៃ​ក្រោយ​ពី​អ្នក​ជួល​បាន​ដាក់​ប​ណ្តឹ​ង​ឆ្លើយ​តប។​ កាលបរិច្ឆេទទាំងនេះជាកាលបរិច្ឆេទប៉ាន់ស្មាន ហើយមានកត្តាជាច្រើន​ដែ​លអាចប៉ះពាល់ដល់កាលបរិច្ឆេទទាំងនេះ ដូច្នេះអ្នកជួលគួរតែ​សាកសួរ​ព័ត៌មានយ៉ាងសកម្មជាមួយតុលាការ ដើម្បីដឹងពីកាលបរិច្ឆេទជំនុំ​ជម្រះ​រប​ស់ខ្លួន។ ប្រសិនបើអ្នកជួលដាក់លិខិតឆ្លើយតបប្រភេទផ្សេងទៀត (ជាទូទៅហៅថា “ញត្តិ”) ចំពោះពាក្យបណ្ដឹង នោះអ្នកជួលនឹងត្រូវស្នើសុំឱ្យតុលាការរៀបចំ​កាលវិភាគសវនាការជាមួយចៅក្រម ដើម្បីឱ្យចៅក្រមអាចធ្វើការសម្រេច​ចិត្តលើឯកសារឆ្លើយតបរបស់អ្នកជួល។

ប្រសិនបើអ្នកជួលចាញ់ក្ដី – អ្នកជួលនឹងត្រូវបានចាក់សោបិទមិនឱ្យចូល​ – 7-9 ថ្ងៃបន្ទាប់ពីចេញសាលក្រមកំបាំងមុខ មន្ត្រី​នគរ​បាល​នឹងបិទសេចក្ដីជូនដំណឹងឱ្យចាកចេញ ហើយរយៈពេល 5-7 ថ្ងៃបន្ទាប់ ម​ន្ត្រី​​នគរបាលនឹងត្រលប់មកបង្ខំឱ្យអ្នកគ្រប់គ្នាចេញ ដោយទុក​ពេលឱ្យ​តិ​​ច​តួចបំផុតដើម្បីចាកចេញ។ អ្នក​ជួល​នឹងមិន​​ត្រូវ​បាន​ផ្តល់​ពេលវេលាឲ្យ​រៀប​ចំ​អីវ៉ាន់​ឡើយ។ អាច​នឹង​មាន​ទម្រង់​នៃ​ការ​សង្គ្រោះ ដែល​គេ​ហៅ​ថា “ការពន្យាពេល​អនុ​វត្ត​ដីកាបង្គាប់តុលាការ” និង “​ការ​ធ្វើ​មោឃភាព​”​ ក្នុង​ករណី​មាន​ហេតុ​ផល​ផ្នែក​ច្បាប់​ចំពោះ​មូល​ហេតុ​បណ្តេញ​ចេញ​មិន​គួរ​ត្រូវ​អនុវត្ត​ឡើយ។​ ទោះ​ជា​យ៉ាង​ណា ទម្រង់​នៃ​ការ​សង្គ្រោះ​ទាំង​នេះគឺជាករណីកម្រ និងអា​ស្រ័​យតាមស្ថានភាព ដូច្នេះ​អ្នក​ជួល​គប្បី​ពិភាក្សា​ជាមួយ​មេធាវី​ខាងការ​ប​ណ្តេញ​ចេញ។

ប្រ​សិន​បើ​អ្នក​ជួលឈ្នះ​ក្តី​ – អ្នក​ជួល​បន្ត​ស្នាក់​នៅ ​ហើយនឹងត្រូវ​បង់​ថ្លៃជួល​ដែល​បាន​ជំពាក់។

2. ការឆ្លើយតបចំពោះដីកាកោះហៅ និងបណ្ដឹង

ផ្នែក​នេះ​ពន្យល់​ពី​ទម្រង់​​បែប​បទ​ ដែល​ច្រើន​​ដាក់​មក​តុលាការ​ក្រោយ​ពី​អ្នក​ជួល​ទទួល​បាន​ដីកា​កោះ​ហៅ ​និង​​បណ្តឹង។ ក៏​មាន​ផង​ដែរ​នូវ​តំ​ណ​ភ្ជាប់​​ ដែល​ផ្តល់​នូវ​ធន​ធាន​បន្ថែម​ពី​របៀប​បំពេញ​ទម្រង់​បែប​បទ និង​ទី​កន្លែង​ទៅ​ស្នើ​សុំ​ជំនួយ​បន្ថែម។ នៅទីនេះ យើងនឹងពិភាក្សាអំពីបណ្ដឹងឆ្លើយតប ប៉ុន្តែពេលខ្លះ​អ្នកជួល​ដា​ក់ញត្តិជំទាស់ផ្លូវច្បាប់ ឬញត្តិផ្សេងៗជំនួសឱ្យបណ្ដឹងឆ្លើយតប ជាការ​ដាក់​ឯកសារដំបូងទៅកាន់តុលាការ។ មេធាវីអាចណែនាំដល់អ្នកជួលថា តើការដាក់ឯកសារប្រភេទណា​ដែលល្អ​បំផុតដើម្បីសម្រេចគោលបំណងរបស់ពួកគេ—អ្វីដែលសំខាន់ដែលត្រូវចងចាំនោះគឺ ត្រូវដាក់ឯកសារដើម្បីឆ្លើយតបទៅតុលាការ​មុនពេលដែល​វាហួសពេល។ ផ្នែក​នេះ​នឹង​ផ្តល់​នូវ​ព័ត៌​មាន​បន្ថែម​ពី​ទម្រង់​បែប​បទ​ដូច​ខាង​ក្រោម៖

  • ចម្លើយ​
  • ឯកសារ​ភ្ជាប់​​ទៅ​នឹង​ចម្លើយ (ស្រេចចិត្ត)
  • បញ្ជាក់ភស្តុតាងពីសេវាកម្ម
  • ការ​ទាម​ទារ​ឲ្យ​មាន​គណៈ​វិនិច្ឆ័យ​ (ស្រេចចិត្ត​)
  • ការ​លើក​លែង​ប្រាក់​ប្រ​ដាប់​ក្តី (ស្រេចចិត្ត )

ចម្លើយ៖

ដើម្បីឆ្លើយតបនឹងបណ្ដឹងអំពីការបណ្ដេញចេញ អ្នកជួលអាចដាក់ “ប​ណ្ដឹ​ង​ឆ្លើយតប” ទៅតុលាការដើម្បី៖

  • បដិសេធរាល់​ការ​លើក​ឡើង​មិនពិត​ដោយ​ម្ចាស់​ផ្ទះ​របស់​គេ​នៅ​ក្នុង​ពាក្យ​ប​ណ្តឹង និង​
  • បញ្ជាក់​ពី​ការការពារ​ទាំង​ឡាយ​ណា​ ដែល​ពួក​គេ​អាច​មាន​ចំ​ពោះ​ការ​បណ្តេ​ញ​ចេញ។​

ប្រសិន​បើ​គ្មាន​ឯកសារ​ឆ្លើយ​តប​ចំពោះ​បណ្តឹង​ត្រូវ​បាន​ដាក់​នោះទេ ចៅ​ក្រម ឬ ក្រ​​​ឡាបញ្ជី​អាច​​ចេញ​សាលក្រម​កំ​បាំង​មុខ​ ហើយ​ប្រ​ហែល​ជា 12-14 ថ្ងៃ​ក្រោយ​មក មន្ត្រីនគរបាល​អាច​ចាក់​សោ​​មិន​ឲ្យ​​អ្នក​ជួល​ចេញ​ចូល​ផ្ទះ​ជួល​រប​ស់​គេ។​

តុលាការ​បាន​បង្កើត​ទម្រង់​បណ្តឹង​ឆ្លើយ​តប​មួយ។​សូមចុចទីនេះ ដើម្បីបានទម្រង់បែបបទមិនទាន់​បំពេញ​។

ទទួលបានការណែនាំលម្អិតអំពីរបៀបបំពេញទម្រង់បែបបទបណ្ដឹងឆ្លើយតបនៅទីនេះ និងអានការ​ណែនាំ​របស់​យើង​ពី​របៀបឆ្លើយនឹងបណ្ដឹងអំពីការបណ្ដេញចេញនៅទីនេះ។

វីដេអូណែនាំ​ខ្លី​តាម​អន​ឡាញ ដែល​បង្ហាញ​ដល់​អ្នក​ជួល​ពី​របៀប​បំ​ពេញ​ទម្រង់​បណ្ដឹងឆ្លើយតបអាច​រក​បាន​នៅ​ទីនេះ។

នៅ​ពេល​​អ្នក​ជួល​ដាក់​បណ្តឹង​ឆ្លើយ​តប​ទៅតុលាការ អ្នក​ជួល​​ “ប្រគល់​” ឬ​យក​ទៅ​ជូននូវបណ្តឹងឆ្លើយ​តប​របស់​គេ​មួយ​ច្បាប់​ទៅ​កាន់​ម្ចាស់​ផ្ទះ​របស់​ពួក​គេ (សូម​មើល​ផ្នែក “បញ្ជាក់ភស្តុតាងពីសេវាកម្ម​” ខាងក្រោម)។

ឯកសារភ្ជាប់ទៅនឹងបណ្តឹងឆ្លើយតប (ស្រេចចិត្ត):

អ្នក​ជួល​ខ្លះ​​ដាក់​បន្ថែម​នូវ​ការការពារ​ផ្នែក​ច្បាប់​​ដែល​មិន​ត្រូវ​បាន​រាយ​​នៅ​លើ​ទម្រង់​បណ្តឹង​ឆ្លើយ​តប​របស់​តុលាការ ដោយ​ការ​ដាក់​ឯក​សារ​ភ្ជាប់​ជា​មួយ​នឹង​បណ្តឹង​ឆ្លើយ​តប​របស់​គេ។​ ឯកសារភ្ជាប់ជាគំរូអាច​រក​បាន​នៅ​ទីនេះ​៖ឯកសារ​ភ្ជាប់ 3l ឯកសារភ្ជាប់​ទូទាំង​រដ្ឋ​ (pdf)។ ក្រោយ​ពិនិត្យឯកសារភ្ជាប់​​និង​ការការពារ​ដោយ​ប្រុង​ប្រ​យ័ត្ន​រួច​មក អ្នក​ជួល​អាច​គូស​​ក្នុង​ប្រអប់​ដែល​សម​ស្រប​សម្រាប់​ពួក​គេ។ ឯកសារ​ក្នុង​ទម្រង់ PDF ក៏​អាច​រក​បាន​នៅ​ក្នុងការណែនាំរបស់ DRC ពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹងអំពីការបណ្ដេញចេញ​បាន​នៅ​ទីនេះ​ដែរ សូមចុចទីនេះ ដើម្បីមើលការណែនាំ។

បញ្ជាក់ភស្តុតាងពីសេវាកម្ម៖:

បណ្តឹង​ឆ្លើយ​តប​មួយ​ច្បាប់​ចាំ​បាច់​ត្រូវ​ប្រគល់​ (យកទៅជូន) ដល់​ម្ចាស់​ផ្ទះ ឬ មេធាវី​របស់​ម្ចាស់​ផ្ទះ។ នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា អ្នក​ជួល​អាច​ប្រគល់​ឯកសារ​ទៅ​កាន់​ម្ចាស់​ផ្ទះ​របស់​គេ​តាម​ប្រៃសណីយ៍​បាន។​ សេវា​កម្ម​ចាំ​បាច់​ត្រូវ​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់​​ដែល​មាន​អាយុ​លើស​ពី 18 ឆ្នាំ ដែល​មិន​ពាក់​ព័ន្ធ​នៅ​ក្នុងបណ្ដឹងអំពីការបណ្ដេញចេញទេ។​ បុគ្គលនោះ​ចាំ​បាច់​ត្រូវ​បំពេញ​និង​ចុះ​ហត្ថលេខា​លើ​ទម្រង់បែបបទ “បញ្ជា​ក់​ភស្តុតាងពីសេវាកម្ម”។

សូមចុចទីនេះដើម្បីបានទម្រង់បែបបទ “បញ្ជាក់ភស្តុតាងពី​សេវា​ក​ម្ម” ដែលមិនទាន់បំពេញ។ សេចក្តី​ណែនាំ​លម្អិត​អំពី​ការ​បំពេញ​ទម្រង់​បែបបទ “បញ្ជាក់ភស្តុតាង​ពី​សេវាកម្ម” នេះ អាច​រក​បាន​នៅ​ខាង​ក្រោយ​នៃ​ទម្រង់​បែបបទ​បញ្ជាក់​ភ​ស្តុតាង​ពី​សេវាកម្ម និងក៏​មាន​នៅទីនេះផងដែរ។

ប្រយ័ត្ន៖ ក្រោយ​បំពេញ​សេវាកម្ម​ចប់ អ្នក​ជួល​ចាំ​បាច់​ត្រូវ​ដាក់​ទាំងទម្រង់​បែបបទ “បញ្ជាក់ភស្តុតាងពីសេវាកម្ម” និង “បណ្តឹង​ឆ្លើយ​តប” ច្បាប់ដើម​ទៅ​តុលា​ការ។

ការទាមទារឲ្យមានការជំនុំជម្រះដោយគណៈវិនិច្ឆ័យ៖:

អ្នក​ជួល​មាន​ជម្រើស​ឲ្យ​រឿង​ក្តី​​របស់​គេ​​ត្រូវ​បាន​សម្រេច​ដោយ​គណៈ​វិនិច្ឆ័យ ដែល​ជា​ក្រុម​មនុស្ស​មួយ​ក្រុម​មក​ពី​សាធារណៈ​ជន ដែល​សម្រេច​ក្តី​ ឬ សម្រេចដោយអង្គ​​ចៅ​ក្រម។ អ្នកជួលដែលចង់បានការជំនុំជម្រះដោយគណៈវិនិច្ឆ័យត្រូវតែស្នើសុំជា​មុ​ន។ ការជំនុំជម្រះដែលសម្រេចដោយចៅក្រមតែម្នាក់ឯង ត្រូវបានហៅថា​ការ​ជំនុំជម្រះ “ដោយគ្មានគណៈវិនិច្ឆ័យ”។ ប្រ​សិន​បើ​អ្នក​ជួល​មិន​ច្បាស់​ថា​ត្រូវ​ជ្រើស​រើស​យក​មួយ​ណា​នោះ ពួក​គេ​អា​ច​ពិភាក្សា​ជា​មួយ​មេធាវី​ខាង​បណ្តេញ​ចេញបាន។

ប្រ​សិន​បើ​អ្នក​ជួល​ចង់​បាន​គណៈ​វិនិច្ឆ័យជាង​ចៅក្រមនោះ ឲ្យ​សម្រេច​លើ​លទ្ធផល​នៃ​រឿង​ក្តី​របស់​គេនោះ ពួក​គេ​អាច​ស្នើ​សុំ​ឲ្យ​មាន​ការ​​ជំនុំ​ជម្រះ​របស់​គណៈ​វិនិច្ឆ័យ​នៅ​ក្នុង​ “បណ្តឹងឆ្លើយតប”​ របស់​ពួក​គេ ឬ ពួក​គេ​អាច​ដាក់​ឯកសារ​ដាច់​ដោយ​ឡែកបាន។​ចុចទីនេះសម្រាប់​ទម្រង់បែបបទ​ស្តង់​ដា​​របស់​តុលាការ​ដើម្បី​ស្នើ​សុំ​ការ​​ជំនុំជម្រះដោយ​គណៈ​វិនិច្ឆ័យ។ ឯកសារ Word ជាគំរូដែលអាច​​​ប្រើ​ប្រាស់​បានផងដែរ ​​ដើម្បី​ស្នើ​សុំ​​ការ​​ជំ​នុំជម្រះ​ដោយ​គណៈ​វិនិច្ឆ័យ​ត្រូវ​ភ្ជាប់​នៅ​ទីនេះ៖ទម្រង់គំរូ​សុំឲ្យ​មានការ​​ជំនុំជម្រះ​ដោយ​គណៈ​វិនិច្ឆ័យ (docx) អ្នកជួល​អាច​បំពេញ​នៅ​ក្នុង​វង់​ក្រ​ចក​និង​ផ្នែក​បញ្ជាក់​ដោយ​ពណ៌ ហើយ​កែ​សម្រួលទម្រង់​បែប​បទ​ទាំង​ពីរ​មុន​នឹង​ដាក់​នៅ​តុលាការ។​

ប្រ​សិន​បើ​អ្នក​ជួល​សម្រេច​ស្នើសុំ​ការ​​ជំនុំជម្រះគណៈ​វិនិច្ឆ័យ​នៅ​ក្នុង​ឯក​សា​រ​​ដាច់​ដោយ​ឡែក ជាជាង​នៅ​ក្នុង​បណ្តឹង​ឆ្លើយតប​របស់​គេ ពួក​គេ​នឹង​ចាំ​បាច់​ត្រូវប្រគល់​ច្បាប់ចម្លងមួយច្បាប់​នៃ​ឯកសារ​នេះ​ទៅកាន់ម្ចាស់​ផ្ទះ​រប​ស់​គេ ឬមេធាវី​ម្ចាស់​ផ្ទះ​របស់​ពួក​គេ ហើយ​ដាក់​ច្បាប់​ដើម​​នៅ​តុលាការ។​ សូមមើលផ្នែក "បញ្ជាក់ភស្តុតាងពីសេវា​កម្ម​" “បញ្ជា​ក់ភស្តុ​តាង​ពីសេវាកម្ម” ខាង​លើសម្រាប់​ការ​ណែនាំ​​ពី​របៀប​បំពេញ​សេ​វាកម្ម និង​រៀប​ចំ ហើយ​ដាក់ទម្រង់បែបទបញ្ជាក់ភស្តុតាងពីសេវាកម្ម​។​

សំណើសុំការលើកលែងប្រាក់ប្រដាប់ក្តី:

ការដាក់ឯកសារជូនតុលាការ ជាធម្មតាតម្រូវឱ្យអ្នកបង់ថ្លៃប្រាក់​ប្រដាប់​ក្ដី។ អ្នក​ជួល​អាច​ស្នើ​សុំ​ការ​លើក​លែង​ប្រាក់​ប្រ​ដាប់​ក្តី ប្រ​សិន​បើ​​​ពួក​គេមិន​អា​ច​​មា​ន​លទ្ធភាព​បង់​ប្រាក់ប្រដាប់ក្ដីដោយ​ការ​បំពេញ​ទម្រង់​បែបបទ​ចាំ​បាច់​នានាបាន​។​

ច្បាប់ចម្លងទទេ​នៃ​​ទម្រង់​បែប​បទ​លើក​លែង​ប្រាក់​ប្រ​ដាប់​ក្តី​ទាំង​បី​ អាច​រក​បាន​នៅ​ទីនេះ៖

សូមចុចទីនេះ ដើម្បីមើលការណែនាំលម្អិត​អំពី​របៀប​បំពេញ​ទម្រ​ង់​បែបបទទាំងនេះ។

សូមចុចទីនេះ ដើម្បីមើលព្រឹត្តិបត្រព័ត៌មានអំពីការលើក​លែង​ប្រាក់​ប្រដាប់ក្ដី។

​ចំណាំ​៖ ទម្រង់​ “FW-002៖ សំណើ​សុំ​ការ​លើក​លែង​ប្រាក់​ប្រ​ដាប់​ក្តី​បន្ថែម” គួរ​បំពេញ និង​ដាក់​តែ​ក្នុង​ករណី​ដែល​អ្នក​ជួល​ស្នើសុំ​ការ​​ជំនុំជម្រះ​ក្តី​ដោយ​គណៈ​វិនិច្ឆ័យ បើមិន​អញ្ចឹង​ទេ​អ្នក​ជួល​​គ្រាន់​តែ​ដាក់​ទម្រង់ “FW-001 សំណើរ​សុំ​លើក​លែង​ប្រាក់​​ប្រ​ដាប់​​ក្តី​” និង ទម្រង់ “FW-003 ដីការស្តីពី​ការ​លើក​លែង​ប្រាក់​ប្រ​ដាប់ក្តី។”

ចំណាំ៖ អ្នកជួលត្រូវការដាក់ទម្រង់បែបបទ​លើកលែង​ប្រាក់ប្រដាប់​ក្ដី​ជូនតែតុលាការប៉ុណ្ណោះ និងមិនចាំបាច់ចែករំលែក​ទម្រង់បែបបទ​ទាំង​នេះជាមួយម្ចាស់ផ្ទះ/មេធាវីរបស់ម្ចាស់ផ្ទះទេ។

កន្លែងរកជំនួយ

ប្រសិនបើអ្នកជួលត្រូវការជំនួយក្នុងការដាក់បណ្ដឹងឆ្លើយតបរបស់ពួកគេ ឬទម្រង់បែបបទផ្សេងទៀត ពួកគេអាចប្រើកម្មវិធីTenant Power Toolkitទៅកាន់មជ្ឈមណ្ឌលជួយ​ខ្លួនឯង​របស់​តុ​លា​ការក្នុងមូលដ្ឋាន ឬស្វែងរកអ្នកផ្ដល់សេវា​ជំនួយផ្នែក​ច្បាប់កា​រពា​រ​ក្ដី​ផ្នែ​ក​​​​បណ្ដេញ​ចេញ​។

ព័ត៌​មាន​ទំនាក់ទំនង​សម្រាប់​តុលាការ​ក្នុង​មូលដ្ឋានអាច​រក​បាន​នៅ​ទី​នេះ។

ការណែនាំបញ្ជូនសម្រាប់ជំនួយផ្នែកច្បាប់ការពារក្ដីផ្នែកបណ្ដេញចេញអាចរកបាននៅទីនេះ។

តើមានអ្វីកើតឡើងក្រោយពីអ្នកជួលដាក់បណ្តឹងឆ្លើយតបរបស់គេរួច?

ក្នុង​រយៈ​ពេល 10 ថ្ងៃ​គិតចាប់ពីការ​ដាក់​បណ្តឹង​ឆ្លើយ​តប​ អ្នក​ជួល​គួរ​ទទួ​ល​បាន​លិខិត​​មួយ​ច្បាប់​ដោយ​មាន​កាលបរិច្ឆេទរបស់​តុលាការ។​ ការជំនុំ​ជម្រះ​របស់​គេ​នឹង​ត្រូវ​កំណត់​ឡើង​ក្នុង​រយៈ​ពេលប្រ​ហែល​ 21 ថ្ងៃ។ ក្រោយ​មក បណ្ដឹងអំពីការបណ្ដេញចេញ​ជាទូទៅនឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ទាំង​តាម​​ការ​ស​ម្រុះ​សម្រួល ឬ តាម​ការ​ជំនុំជម្រះ។​ សូមមើល​ផ្នែក​ទាំង​ឡាយ​ដូច​ខាង​ក្រោម ដើម្បីស្វែងយល់​បន្ថែម​អំពី​ដំ​ណើ​រ​ការ​នីមួយៗ​នៃ​ដំណើរការ​ទាំង​នេះ។

3. ការដោះ​ស្រាយ​បញ្ចប់​ និង​ការ​សម្រុះ​សម្រួល​​

នៅ​ក្នុងផ្នែក​​នេះ​ផ្តល់​ព័ត៌​មាន​អំពី​របៀប​បី​យ៉ាង​​ ដែលបណ្តឹង​តុលាការ​ពី​បទបណ្តេញ​ចេញ​​អាច​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ពុំ​ចាំ​បាច់​ទៅ​ដល់​ការ​ជំនុំជម្រះ​ក្តី​ – ការ​​ដោះ​ស្រាយបញ្ចប់​ ដំណោះស្រាយ​ជម្លោះ​​តាម​ការ​ជ្រើស​រើស និង​ការ​សម្រុះសម្រួល។ ដំណើរការ​ទាំង​បី​នេះ អាច​ជា​ឧបករណ៍​ដ៏​មាន​ប្រ​យោជន៍​​សម្រាប់​ភា​គី​ទាំង​ពីរ​នៅ​ក្នុង​ដំណើរ​ការ​បណ្តេញ​ចេញ​ឈាន​ទៅ​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួ​យ​​ដោយ​ពុំ​​ត្រូវ​ឆ្លង​កាត់​ការ​តឹង​តែង​អារម្មណ៍ ការ​ចំណាយ​ពេល និង​ភាព​មិន​ច្បាស់​លាស់​នៃការ​​ជំនុំ​ជម្រះក្តី​។ នៅ​ក្នុង​ផ្នែក​នេះ​ចាប់​ផ្តើម​ដោយ​ការ​រៀប​រាប់​ពី​អ្វី​ដែល​ជា​ការ​ដោះ​ស្រាយ​បញ្ហា របៀប​ស្វែង​រក​ការ​ព្រម​ព្រៀង​ដោះ​ស្រាយ​បញ្ចប់​មួយ​ប​ញ្ហា​ទាំង​ឡាយ​ត្រូវ​ពិចារណា​នៅ​ពេល​​ចូល​ដល់​ការ​ព្រម​ព្រៀង​ការដោះ​ស្រាយ​បញ្ចប់​មួយ និង​ឧទាហរណ៍​ពី​ការ​ដោះ​ស្រាយ​​បញ្ចប់​ទូទៅ​មួយ​ចំនួន។​ ផ្នែក​នេះ​​បញ្ចប់​ដោយ​មាន​ទម្រង់​បែប​បទ​មួយចំនួន​ដែល​អាច​មាន​​នៃ​ការ​សង្គ្រោះ​ ប្រ​សិន​បើ​កា​រ​​ដោះស្រាយ​បញ្ចប់​មិន​សម្រេចនោះ ហើយ​ព័ត៌មាន​អំពី​ដំណោះ​ស្រាយ​ជម្លោះ​តាម​ជម្រើស និង​ការ​សម្រុះ​សម្រួល​។

អ្វីទៅ​ជា​ការដោះ​ស្រាយ​បញ្ចប់ និង​​តើ​ខ្ញុំ​អាច​ស្នើសុំ​បាន​តាម​របៀប​ណា?​

ការព្រម​ព្រៀង​ដោះ​ស្រាយ​បញ្ចប់ គឺ​ជា​មធ្យោបាយ​មួយ​ដែលគូ​ភាគី – នៅក្នុងករណីនេះ អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​របស់​គេ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ករណី​បណ្តេញចេញ – អាច​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​បាន​ដោយ​ខ្លួន​គេ ជំនួស​ឲ្យ​ការ​មាន​ចៅ​ក្រម ឬ គណៈ​វិនិច្ឆ័យ​​នៅ​ឯការ​ជំនុំជម្រះ។

តុលាការ​មួយ​ចំនួន​តម្រូវ​ឲ្យ​គូភាគី​ចូលរួម​នៅ​ក្នុង​អ្វី​មួយ​ដែល​គេ​ហៅ​ថា “សន្និសិទ្ទដោះស្រាយ​បិទបញ្ចប់តាម​ការ​កំណត់​” ដែល​ជា​ទូទៅ​កើត​ឡើង​មុន​ពេល​​កា​រ​​ជំនុំ​ជម្រះ​ក្តី​ចាប់​ផ្តើម​ឡើង។​ សន្និសីទ្ធដោះ​ស្រាយ​បញ្ចប់​តាម​ការ​កំណត់អាច​​មាន​លក្ខណៈ​មិនផ្លូវការ។​ ឧទាហរណ៍ វា​អាច​ជា​ការ​សន្ទនាគ្នា​ប្រាំ​នាទី​រវាង​គូភាគី​នៅ​តាម​ផ្លូវ​ដើរ​ក្នុង​បន្ទប់​ខាង​ក្រៅ​បន្ទប់​សវនាការ។​ ឬ វា​អាច​មាន​លក្ខណៈ​ផ្លូវ​ការជាង​នេះ ហើយ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​សវនាការ​ជា​មួយ​ចៅក្រម​​ដឹក​នាំ​ឲ្យ​មាន​ការ​​សន្ទនាគ្នា។​

ពី​ព្រោះ​តែ​ម្ចាស់​ផ្ទះ ដែល​ជា​អ្នក​បាន​ចាប់ផ្តើម​នូវ​ដំណើរការ​បណ្តេញចេញ ជាធម្ម​តា​បានវិនិយោគ​ទឹក​ច្រាក់​នៅ​ក្នុង​ដំណើរ​ការនេះ – ដោយ​ការ​បង់​ប្រាក់​ប្រ​ដាប់ក្តី និង​អាច​មាន​បង់​ថ្លៃ​មេធាវី – វា​មិន​ងាយ​នឹង​ឃើញ​មានខាង​​ម្ចាស់​ផ្ទះ​ទៅ​សុំការ​​ដោះ​​ស្រាយ​បញ្ចប់​​ជាមួយ​អ្នក​ជួល​ដោយ​ខ្លួន​គេផ្ទាល់​នោះទេ​។​ ទោះ​ជា​យ៉ាង​ណា វា​អាច​មាន​ប្រ​យោជន៍​ដល់​ម្ចាស់​ផ្ទះ​ត្រូវ​ដោះស្រាយ​បញ្ចប់ ជំនួស​ឲ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​ថែម​ទៀត​ទៅ​លើ​ការ​ជំនុំ​ជម្រះ​នោះ។​ ដោយ​សារ​តែ​ហេតុផល​ទាំង​នេះ​ហើយ ប្រ​សិន​បើអ្នក​ជួល​ចាប់​អារម្មណ៍​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់រឿង​​ក្តី ជំនួស​ឲ្យ​ការ​តតាំង​គ្នា​នៅ​សវនការនោះ អ្នក​ជួល​អាច​ទៅ​រក​ម្ចាស់​ផ្ទះ​ដើម្បី​ស្នើ​សុំ​ការ​ដោះ​ស្រាយ​បញ្ចប់បាន​។​ បើទោះ​ជា​តុលាការ​តម្រូវ​ឲ្យ​មាន​សន្និសីទ​ដោះស្រាយ​បញ្ចប់​តាម​ការ​កំណត់​មួយ​ក៏ពិតមែន ក៏​អ្នក​ជួល​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ចប់​រឿង​ក្តី​​ជា​មួយ​​ម្ចាស់​ផ្ទះ​របស់​ខ្លួន​មុន​​ពេល​សន្និសីទចាប់ផ្តើម​បាន​ដែរ។​

ការ​ចរចារដោះ​ស្រាយ​បញ្ចប់​ អាច​ចាប់​ផ្តើម​ឡើង​ដោយ​ការ​សន្ទនា​ក្រៅ​ផ្លូវការ ឬ ដោយ​​ការ​ផ្តល់​ឲ្យ​មួយ​ដែល​ចាប់​ផ្តើម​ឲ្យ​គូភាគីទាំង​សង​ខាង​បញ្ជូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​នូវ​ការ​ផ្តល់​ជួន។​ ឧទាហរណ៍ អ្នក​ជួល​អាច​ផ្តល់​នូវសម្បទាន​មួយ ហើយ​ម្ចាស់​ផ្ទះ ឬ​មេធាវី​តំណាង​ឲ្យ​ម្ចាស់​ផ្ទះ នឹង​ឆ្លើយ​តប​ដោយ​ការ​យល់​ព្រម ឬ មិ​ន​យល់​ព្រម​។ ម្ចាស់​ផ្ទះ​ក៏​អាច​​ផ្តល់​នូវ​សម្បទាន​ឆ្លើយ​តប​ទៅនឹង​សម្បទាន​ផ្តល់​ដោ​យ​អ្នក​ជួល​វិញ ហើយ​អ្នក​ជួល​អាច​ទទួល​យក​សម្បទាននេះ បដិសេធសម្បទាននេះ ឬ ផ្តល់​នូវ​សម្បទានឆ្លើយ​របស់​គេផ្ទាល់​វិញ។​

ពី​ព្រោះ​តែ​វា​​មានលក្ខណៈ​ងាយ​ស្រួល​ជាង​សម្រាប់​គូភាគី​ ត្រូវ​ដឹង​ពី​អ្វី​ដែល​ ភាគី​ទាំង​សង​ខាង​បាន​សន្យា​ត្រូវ​ធ្វើ ប្រសិន​បើ​វា​មាន​ជា​លាយ​លក្ខណ៍​អក្សរ អ្នក​ជួល​និង​ម្ចាស់ផ្ទះជា​ធម្ម​តា​ធ្វើ​កិច្ច​ព្រមព្រៀង​របស់​គេ​ជា​លាយលក្ខណ៍​អក្សរ ដោយ​រួម​បញ្ចូល​នូវ​រាល់​​លក្ខខណ្ឌ​សំខាន់​ចំពោះ​ពួក​គេ និង​ត្រូវ​ប្រាកដថា​ ទាំ​ង​​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​បាន​ចុះ​ហត្ថលេខាលើ​វា។​ ធ្វើ​បែបនោះ ប្រសិន​បើ​ខាង​ណា​មួយ​មិន​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​ទេនោះ ភាគីម្ខាងទៀត​អាច​ប្តឹង​ទៅ​តុលាការ​ឲ្យ​ជួយ។​ (សូម​មើល​ខាង​ក្រោម​សម្រាប់​ឧទាហរណ៍​ពី​លក្ខខណ្ឌ​ដោះ​ស្រាយ​បញ្ចប់។)

ប្រ​សិន​បើ​ឃើញថា​ អ្នក​ជួល​មិន​មាន​លទ្ធភាព​ឈាន​ដល់​ការ​ព្រម​ព្រៀង​ជា​មួយ​នឹង​ម្ចាស់ផ្ទះ​របស់គេ​​ទេនោះ ពួក​គេ​អាច​ការពារខ្លួន​ពួក​គេ​នៅ​ឯ​អង្គ​ជំនុំជម្រះក្តី​ដោយ​មាន​ចៅក្រម ឬ​គណៈ​វិនិច្ឆ័យបាន​។​ សម្គាល់ – ដោយ​សារ​តែ​​ក្រម​ §1152 បញ្ជាក់​ភ័ស្តុតាង​រដ្ឋ​កាលីហ្វ័រញ៉ានោះ ការ​ផ្តល់សម្បទាន​ដល់​​ការ​ដោះ​ស្រាយ​បញ្ចប់រឿង​​ក្តី​​មិនអាច​ប្រើ​ប្រ​ឆាំង​ទៅនឹង​នរណា​ម្នាក់​នៅក្នុង​តុលាការបានទេ។​

ឧទាហរណ៍​ពី​ការ​ព្រម​ព្រៀង​ដោះ​ស្រាយ​បញ្ចប់​ដែលគេ​និយម​ប្រើ៖

  1. ចំនួន​ត្រូវ​ពិចារណា​នៅ​ក្នុង​ការ​ចរចារ​កិច្ច​ព្រមព្រៀង​ដោះ​ស្រាយ​បញ្ចប់។
    • ពេលវេលា៖ អ្នក​ជួល​ស្នើសុំ​ពេលវេលាដែល​គេ​ត្រូវការ​ដើម្បី​រើចេញ ដោយ​សំ​អាង​ថា​ម្ចាស់​ផ្ទះ​នឹង​ព្យាយាម​ចរចារ​​​បន្ថយ​ពេល​វេលា​ឲ្យ​នៅ​កាន់​តែ​ខ្លី។ ឧទាហរណ៍ – ប្រ​សិន​បើអ្នក​ជួល​អាច​ទំនង​ជា​រើ​ចេញ​នៅ​ក្នុង​រយៈពេល 30ថ្ងៃនោះ អ្នក​ជួល​អាច​នឹង​ចង់​ស្នើ​សុំ​រយៈ​ពេល 60ថ្ងៃ។ ឬ ប្រ​សិន​បើអ្នក​ជួលដឹង​ថា ពួក​គេ​ត្រូវការ​ពេល​ 60ថ្ងៃនោះ ពួក​គេ​​អាច​នឹង​ចង់​ស្នើ​សុំ​រយៈ​ពេល 90ថ្ងៃ។
    • ប្រាក់​ឈ្នួល​ដល់​ពេល​ត្រូវ​សង​កន្លង​មក៖ អ្នក​ជួល​អាច​ចរចារ​សុំ​ ការ​លើ​ក​លែង ឬ ការ​អភ័យ ចំពោះ​ប្រាក់​ឈ្នួល​ដែល​បាន​ជំពាក់ ប្រាក់​ឈ្នួល​មេធាវី និង​ការ​ចំណាយ​លើតុលាការ។ ពេល​ខ្លះ​ម្ចាស់​ផ្ទះ​គ្រាន់​តែ​ចង់​ទទួល​បាន​ផ្ទះ​មក​វិញ ហើយ​យល់​ព្រម​បោះ​បង់​ចោល​នូវ​ថ្លៃ​ឈ្នួល​ដែល​អ្នកជួល​ជំពាក់​ប្រ​សិន​បើ​ពួក​គេ​រើ​ចេញ​នោះ។​ អ្នក​ជួល​ក៏​អាច​ស្នើ​សុំ​ម្ចាស់​ផ្ទះ​ឲ្យ​យល់​ព្រម​លើក​លែង​ប្រាក់​ឈ្នួល​ទាំង​ឡាយ​ណា​ដែល​ពួក​គេ​ជំពាក់ ឧទាហរណ៍​ក្នុង​ករណី​ដែល​ពួក​គេ​មិន​បាន​បង់​ប្រាក់​ឈ្នួល​ពី​ព្រោះ តែ​ផ្ទះ​របស់គេ​​មាន​សភាព​មិន​ល្អ​សម​ស្រប ហើយ​ម្ចាស់​ផ្ទះ​មិន​បាន​ដោះ​ស្រាយ​បញ្ជានោះ។​
    • ប្រាក់កក់​ អ្នក​ជួល​អាច​ពិចារណា​បោះ​បង​ប្រាក់​កក់​របស់​គេ​​ជា​ការ​ប្តូរ​ទៅ​នឹង​ការ​លើក​លែង ឬ​ការ​បញ្ចុះ​ចំនួន​ទឹក​ប្រាក់​នៃ​ថ្លៃ​ឈ្នួល​ ឬ​ថ្លៃ​ចំណាយ​ផ្សេង​ទៀត​ដែល​បាន​ជំពាក់។​
    • ពុំ​មានកំណត់​ត្រា​ពី​​ការ​បណ្តេញចេញ​៖ អ្នក​ជួល​អាច​ចរចារ​ដើម្បី​​ឲ្យ​ប្រា​ក​ដ​ថា​​សំណុំ​រឿង​របស់​ពួក​គេ​​ត្រូវ​បាន​បិទបញ្ចប់។​ នេះ​នឹង​ការពារ​មិន​ឲ្យ​រឿង​ក្តី​បណ្តេញ​ចេញ​​បង្ហាញ​ឡើង​នៅ​លើ​សំណុំឯកសារសាធារណៈ និង​ការ​ប៉​ពាល់ដល់​គុណ​សម្បត្តិរបស់គេ ឬ ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​រក​ជួល​ផ្ទះ​នាពេលអនាគត។
  2. ការចរចារសុំទូទាត់​និង​បន្តស្នាក់នៅ៖

    ប្រ​សិន​បើ​អ្នក​ជួល​ចង់​ស្នាក់​នៅ​បន្ត ហើយ​ហេតុផល​សម្រាប់​ការ​បណ្តេញ​ចេញនោះគឺ​ដោយ​សារ​តែ​ប្រាក់​ឈ្នួល​មិន​បាន​បង់ ឬ​ថ្លៃ​ឈ្នួល​ផ្សេង​ទៀត​នោះ អ្នក​ជួល​នឹង​ទំនង​ជា​ត្រូវ​បង់​​នូវ​ចំ​នួន​ទឹក​ប្រាក់​ពេញ ឬ​ការ​បង់​ជា​ចំណែក​នៃ​ចំនួន​ប្រា​ក់​​ឈ្នួល​ដែល​មិន​ទាន់​បាន​បង់ ឬ​ថ្លៃ​ឈ្នួល​ផ្សេង​ទៀត ដើម្បី​ស្នាក់​បន្ត​នៅ​ក្នុង​ផ្ទះ​នោះ។​

    នៅក្នុង​ពាក្យ​បណ្តឹង​បឋម ម្ចាស់​ផ្ទះ​នឹង​ទំនង​ជា​ស្នើ​សុំ​ឲ្យ​អ្នក​ជួល​បង់​ទាំង​អស់ ឬ ភាគ​ច្រើន​នៃ​ចំនួន​ប្រាក់​ឈ្នួល​ដែល​មិន​ទាន់​បាន​បង់ ព្រម​ទាំង​ថ្លៃ​ចំណាយ​លើ​តុលាការ។​ អ្នក​ជួល​អាច​មាន​សមត្ថភាព​ចរចារ​ទាំង​សុំ​ការ​លើក​លែង និង ការ​អភ័យ​នៃ​ការ​ចំណាយ​ទាំង​នេះ ឬ​បញ្ចុះ​ចំនួន​ទឹក​ប្រាក់​ត្រូវ​បង់។​ នេះ​ជា​ចំណុច​មួយ​ចំនួន​ត្រូវ​ពិចារណា​នៅ​ក្នុង​ប្រភេទ​នៃ​ការ​ចរចារទាំង​នេះ៖

    • ការ​បង់ប្រាក់​ឈ្នួល​​ពេញ៖ អ្នក​ជួល​អាច​បង់​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ស្នើ​សុំ​ទាំង​អស់​​ជា​ការ​ជំនួស​ឲ្យ​ការ​បណ្តេញ​ចេញ។​
    • ផែនការបង់ប្រាក់៖ អ្នក​ជួល​អាច​ស្នើ​សុំ​ផែនការបង់ប្រាក់​ប្រ​សិន​បើ​ពួក​គេ​មិន​មាន​ទឹក​ប្រាក់​គ្រប់​ចំនួន​ស្នើ​សុំ​ទាំង​អស់។​ ប្រយ័ត្ន ប្រ​សិន​បើ​អ្នក​ជួល​ខក​ខាន​បង់​ប្រាក់​ទៅ​តាម​ផែន​ការបង់​ប្រាក់ ពួក​គេ​អាច​នឹង​ត្រូវ​បា​ន​​បណ្តេញចេញ​ដោយ​ពុំ​មាន​ជូន​ដំណឹង​បន្ថែមទៀត​ឡើយ។
    • ការ​សុំការលើកលែង/ការអភ័យ៖ ម្ចាស់ផ្ទះ​​ទំនង​ជាអាច​​នឹង​ផ្តល់​នូវ​ ការ​អភ័យ​ដល់​ប្រាក់​ឈ្នួល​ត្រូវ​បង់​កន្លងមក ថ្លៃ​ឈ្នួល​នានា និង ​ការ​​ចំ​ណាយ​ប្រសិន​បើ​អ្នក​ជួលមាន​​ការការពារ ឬ ម្ចាស់ផ្ទះ​ចង់​រក្សា​អ្នក​ជួល​ឲ្យ​ស្នាក់​នៅ​បន្ត។ ឧទាហរណ៍ ប្រ​សិន​បើ​អ្នក​ជួល​មិន​បាន​បង់​ថ្លៃ​ឈ្នួល​ពី​ព្រោះ​តែ​ផ្ទះ​របស់​គេ​មាន​សភាព​មិន​ល្អ ហើយ​ម្ចាស់​ផ្ទះ​មិន​បាន​ដោះ​ស្រាយ​បញ្ហាទាំឡាយ​នោះ អ្នក​ជួល​អាច​ស្នើ​សុំ​ម្ចាស់​ផ្ទះ​ឲ្យ​អនុញ្ញា​ត​ដល់ពួក​គេ​បង់​ប្រាក់​ឈ្នួល​តិច​ជាង​មុន​រហូត​ដល់​ការ​ជួស​ជុល​ត្រូវ​បាន​ធ្វើ​ឡើង ពេលនោះ​នឹង​បង់​ប្រាក់​ឈ្នួល​ធម្ម​តា​របស់​គេ​ឡើង​វិញ​នៅ​ពេល​ផ្ទះ​ត្រូវ​បាន​ជួស​ជុល​រួច។​
    • ពុំ​​មានកំណត់​ត្រា​​ការ​បណ្តេញចេញ​៖ អ្នក​ជួល​អាច​ចរចារ​​សុំ​​ការ​បដិសេធ​ចូល​តុលាការ ហើយ​សុំ​ឲ្យ​តុលាការ​បិទបញ្ចប់សំណុំ​រឿង​របស់​គេបាន​។​

ប្រ​យ័ត្ន៖ ប្រ​សិន​បើ​អ្នក​ជួល​មិន​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ ដោះ​ស្រាយ​បិទបញ្ចប់​ទេនោះ ពួក​គេ​អាច​នឹង​​ត្រូវ​បណ្តេញ​ចេញ។​

ប្រ​សិន​បើ​ការ​ដោះ​ស្រាយ​បញ្ចប់​មិន​សម្រេច​បានទេនោះ - ការ​​សង្រ្គោះពី​ការ​រឹបអូសនិង​ការ​ពន្យាពេល​អនុវត្ត​ដីកាបង្គាប់​តុលា

ប្រ​សិន​បើ​អ្នក​ជួល​មិន​អាច​ឈានដល់​ការ​ដោះ​ស្រាយ​បញ្ចប់​ទេ មុនការ​ជំនុំជម្រះ​របស់​គេ​ចាប់ផ្តើម ពួក​គេ​នៅ​តែ​អាច​ស្នើសុំ​ឲ្យ​តុលាការ​ឲ្យ​គេ​អាច​បង់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​បាន​ជំពាក់ ដើម្បី​ឲ្យ​គេ​អាច​ស្នាក់នៅ​បន្ត​ក្នុង​ផ្ទះ​របស់​ពួក​គេបាន​។​ ជាទូទៅ​គេ​ស្នើសុំ “ការ​សង្រ្គោះ​ពី​ការរឹបអូស” (ក្រមនៃ​រដ្ឋ​ប្បវេណី §1179) ប្រ​សិន​បើពួក​គេ​ជួប​ការ​លំបាកលំបិន ប៉ុន្តែ​ពុំ​មាន​ការការពា​រ​ផ្នែក​ច្បាប់​ទេ។​ ដើម្បី​អាច​ទទួល​បាន​សម្រាប់​ការ​សង្គ្រោះ​នេះ អ្នក​ជួល​ត្រូវ៖

  1. មាន​​គ្រប់​ចំនួន​ប្រាក់​ឈ្នួល​ដែល​ខ្លួន​បាន​ជំពាក់​ត្រឹម​កាលបរិច្ឆេទ​ជំនុំជម្រះក្តី
  2. ត្រូវ​ប្រាកដ​ប្រជា​ពី​សមត្ថភាព​បង់​ប្រាក់​ឈ្នួល​នាពេលអនាគត និង​
  3. ត្រូវ​តែ​អាច​បង់​ថ្លៃ​មេធាវី ថ្លៃចំណាយលើតុលាការ និង​ការ​ចំណាយ ​ផ្សេងៗទៀត។

ប្រ​សិន​បើ​អ្នក​ជួល​មិន​អាច​ឈានដល់​ការ​ដោះ​ស្រាយ​បិទបញ្ចប់ទេនោះ អ្នក​ជួល​ក៏​អាច​ស្នើសុំ​ឱ្យ​តុលាការ “ពន្យា​ពេល​” (ពន្យាការអនុវត្ត​ដី​កាបង្គាប់​តុលាការ) ការ​បណ្តេញចេញ​រហូត​ទៅដល់ 40ថ្ងៃ ប៉ុន្តែ​ម្ចាស់ផ្ទះ​អាច​ទាម​ទារ​ឱ្យ​បង់​ប្រាក់​សម្រាប់​រយៈ​ពេល​ 40ថ្ងៃនោះ។ (CCP §1176.) សម្គាល់ អ្នក​ជួល​នៅតែ​អាច​ស្នើ​សុំ “ការពន្យាពេល​ការ​អនុវត្តដីកាបង្គាប់តុលាការ” ប្រ​សិន​បើ​ម្ចាស់​ផ្ទះ​មាន​វត្តមាន​នៅ​ថ្ងៃ​ជំ​នុំជម្រះ ឬ ពួក​គេ​ត្រូវ​បាន​ផ្តល់​​ការ​ជូន​ដំណឹង​មុន​ (ការជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​មុន) ទៅ​ដល់​ម្ចាស់​ផ្ទះនោះ។​ អ្នក​ជួល​អាច​​សាក​សួរ​ពី​នី​តិវិធី​តុលាការ​ក្នុង​មូល​ដ្ឋាន​របស់​គេ​ជា​មួយ​នឹង​​ក្រ​ឡា​បញ្ជី ឬ​នៅ​លើ​គេ​ហទំព័រ​តុលាការ​ក្នុង​មូល​ដ្ឋាន​ប្រ​សិន​បើ​ពួក​គេ​មាន​សំណួរនានា​អំពី​របៀប​ជូន​ដំណឹង​សម្រាប់​ “ការ​ស្នាក់​នៅ​បន្ត។” ប្រ​សិន​បើ​អ្នក​ជួល​ស្នើ​សុំ​ “ការពន្យាពេល​ការ​អនុវត្តដីកាបង្គាប់តុលាការ” ដោយ​សារ​តែ​ភាព​លំ​បាក​ខ្លាំង​នោះ អ្នក​ជួល​គួរ​​តែ​យក​ទៅ​ជា​មួយ​នូវ​ឯកសារ​ទាំង​ឡាយ​របស់​គេ និង​ភ័ស្តុតាង​ទាំង​ឡាយ​ផ្សេង​ទៀត​ដែល​បញ្ជាក់​​ពី​ភាព​លំបាក​របស់​គេ​ដល់​តុលាការ។​ ឧទាហរណ៍ អ្នក​ជួល​អាច​យក​មក​ជា​មួយ​នូវ​ឯកសារ​ពេទ្យ​បង្ហាញ​ពី​ពេល​វេលា​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​មន្ទី​រពេទ្យ។

តើ​អ្វី​ទៅ​ជា​ការ​ដោះ​ស្រា​យ​ជម្លោះ​តាម​ជម្រើស និងការ​សម្រុះ​សម្រួល​?​

ការ​ដោះ​ស្រាយ​ជម្លោះ​តាម​ជម្រើស (ADR) ជា​លក្ខ​ខណ្ឌ​ត្រូវ​បាន​ប្រើ​សម្រាប់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ដោះ​ស្រាយ​រឿង​ក្តី​តុលាការ ដែល​មិនរួម​​បញ្ចូលនូវ​ការ​​ជំនុំជម្រះក្តី ឬ​ការ​សម្រេច​របស់​តុលាការ​។ ដំណើរការ ADR មួយ​ចំនួន​អាច​គ្រាន់ តែ​ជម្រើស ឬ ក្រៅ​ផ្លុវការ​បំផុត ដំណើរការ​ផ្សេងៗ​ទៀត​អាច​ជា​ ការ​​ចាប់​បង្ខំ និង​មាន​លក្ខណៈ​​ផ្លូវ​ការ។

ការ​សម្រុះ​សម្រួល​ គឺ​​ជា​ប្រ​ភេទ​មួយ​នៃ​ជម្រើស​​ដោះ​ស្រាយ​ជម្លោះ។​ ការ​សម្រុះ​សម្រួល​​​គឺ​ជា​ការ​ពិភាក្សា​ផ្លូវការ​​ជា​មួយ​នឹង​ភាគី​ទាំង​សង​ខាង​នៃ​បណ្តឹង​តុលាការ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​បំណង​ដោះ​ស្រាយ​រឿង​ក្តី​ទាំង​មូល​ឬ​ដោយ ​ផ្នែក​ណា​មួយ។

ថ្លៃ​ចំណាយ

ប្រ​សិន​បើ​តុលាការ​ផ្តល់​ការ​សម្រុះ​សម្រួល​នោះ នឹង​ពុំ​មាន​ចំណាយ​ចំពោះ​ ការ​​ចូលរួម​ក្នុង​ការ​សម្រុះ​សម្រួលទេ។ ទោះ​ជា​យ៉ាង​ណា ប្រ​សិន​បើ​​ម្ចាស់​ផ្ទះ​នាំ​​មេធាវី​មក​ចូល​រួម​ក្នុង​ការ​សម្រុះ​សម្រួល​នោះ នេះ​នឹង​បង្កើន​​ថ្លៃ​មេធាវី​ដល់​ម្ចាស់ ដែល​អ្នក​ជួល​អាច​នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើចំណាយ​នេះ។​

តើ​អ្នក​ជួល​ដឹង​បាន​ដោយ​របៀប​ណា​ថា​ការ​សម្រុះ​សម្រួល ឬ សេវាដោះស្រាយ​ជម្លោះ​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តល់​ឲ្យ ឬ តម្រូវ​នៅ​តុលាការ​របស់​ខ្លួន​នោះ?​

អ្នក​ជួល​គប្បី​សាក​សួរ​ជា​មួយ​មជ្ឈមណ្ឌល​ជួយ​ខ្លួន​ឯង​របស់​តុលាការ​ក្នុង​មូល​ដ្ឋាន​របស់​គេ ឬ​ទីភ្នាក់​ជំនួយ​ផ្នែក​ច្បាប់​ដើម្បី​ស្វែង​យល់​ពី​ការ​អនុវត្ត​ក្នុង​មូល​ដ្ឋាន​របស់​តុលាការ​របស់​ពួក​គេ និង​​លក្ខ​ខណ្ឌ​តម្រូវ​ទាំង​ឡាយ​​សម្រាប់​ការ​សម្រុះ​សម្រួល​ដោយ​មាន​ភាគី​បី​ចូល​រួម ឬ​ទម្រង់ផ្លូវការ​ផ្សេង​ទៀត​នៃ​ការ​ដោះស្រាយ​​ជម្លោះ​តាមការ​ជ្រើសរើស។

តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​សម្រុះ​សម្រួល?

អ្នក​សម្រុះ​សម្រួល​នឹង​និយាយ​ទៅ​កាន់​ភាគី​ទាំង​សង​ខាង ដើម្បី​ជួយ​ដល់​ពួក​គេ​ឲ្យ​យល់​ពី​ការ​មើល​ឃើញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ខ្លះ​ គូភាគីទាំង​ពីរ​អាច​​ស្ថិត​នៅ​ក្នុង​បន្ទប់​ជា​មួយ​គ្នានឹង​អ្នក​សម្រប​សម្រួល ពេល​ខ្លះ​ទៀត​មាន​តែ ​ភា​គី​​ម្ខាង​ទេ​ដែល​អាច​ស្ថិត​នៅ​ក្នុង​បន្ទប់​ជា​មួយ​អ្នក​សម្រុះ​សម្រួល។​

ព័ត៌មាន​សម្ងាត់​

ការពិភាក្សា​ក្នុង​អំឡុង​ពេល​សម្រុះ​សម្រួល​​មាន​លក្ខណៈ​សម្ងាត់ ហើយ​​មិន​អាច​ប្រើ​ប្រាស់​ដូច​ការ​សារភាព​នៅ​ក្នុង​តុលាការ​ទេ។ ករណី​លើក​លែង​តែ​មួយ​គត់​ចំពោះ​ការ​ពិភាក្សា​ដែល​ពាក់​ព័ន្ធ​ដល់​តុលាការ​គឺ​ក្នុង​អំឡុង​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​។ ក្រម​​បញ្ជាក់​ភ័ស្តុតាង​រដ្ឋ​កាលីហ្វ័រញ៉ា 1119។

តើនរណា​ជា​អ្នក​សម្រុះ​សម្រួល​?​

អ្នក​សម្រុះ​សម្រួល​គឺ​ជា​ភាគី​ទី​បី​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជាពិសេស។ អ្នក​សម្រុះ​សម្រួល​មិន​មែន​ជា​ចៅក្រម ប៉ុន្តែ​ពេល​ខ្លះ​ជា​មេធាវី។​ បើ​ទោះ​ជា​ ភាគី​ម្ខាង​ទៀត​ខុស 100% ហើយ​ភាគី​ម្ខាង​ទៀត​ត្រូវ 100% ក៏ដោយ ក៏​អ្នក​សម្រុះ​សម្រួល​នឹង​មិន​លំ​អៀង​ទៅ​រក​ភាគី​ណា​មួយ​ឡើយ។ អ្នក​សម្រុះ​សម្រួល​ស្ថិត​នៅ​ជា អ្នក​សម្រុះ​សម្រួល​គឺ​ជា​ភាគី​ទី​បី​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជាពិសេស។ អ្នក​សម្រុះ​សម្រួល​មិន​មែន​ជា​ចៅក្រម ប៉ុន្តែ​ពេល​ខ្លះ​ជា​មេធាវី។​ បើ​ទោះ​ជា​ ភាគី​ម្ខាង​ទៀត​ខុស 100% ហើយ​ភាគី​ម្ខាង​ទៀត​ត្រូវ 100% ក៏ដោយ ក៏​អ្នក​សម្រុះ​សម្រួល​នឹង​មិន​លំ​អៀង​ទៅ​រក​ភាគី​ណា​មួយ​ឡើយ។ អ្នក​សម្រុះ​សម្រួល​ស្ថិត​នៅ​ជា អព្យាក្រឹត្យ​។​ អ្នក​សម្រុះ​សម្រួល​នឹង​មិន​សម្រេច​ទៅ​លើ​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ទាំង​ស្រុង ឬ ភាព​យុត្តិធម៌​នៃ​ជម្លោះ​នោះ​ទេ។​ អ្នក​សម្រុះ​សម្រួល​នឹង​សួរ​សំណួរ​ដល់​ភាគី​នីមួយៗ​ឱ្យ​ព្យាយាម​​សម្រេច​បាន​នូវ​ការ​ព្រម​ព្រៀង​គ្នា​មួយ​រវាង​គូ​ភាគី​ទាំង​ពីរ។​

តើ​អ្វី​ទៅ​ជា​លទ្ធផល​នៃ​ការ​សម្រុះ​សម្រួល?​

ដូច​គ្នា​ទៅ​នឹង​ការដោះ​ស្រាយ​បញ្ចប់​តាម​ការ​ចរចារដែរ ប្រ​សិន​បើ​អ្នក​ជួល​ឈាន​ដល់​ការ​ព្រម​ព្រៀង​មួយ​ទៅ​លើ​ជម្លោះ​ទាំង​ស្រុងឬដោយ​ផ្នែក​នោះ វា​នឹង​ជា​ការ​ប្រ​សើរ​បំផុត​​ប្រ​សិន​បើ​ពួក​គេ​រៀប​ចំ​ការ​ព្រម​ព្រៀង​គ្នា​នោះ​ជា​លាយ​លក្ខណ៍​អក្សរ​​។ ការ​ព្រម​ព្រៀង​គួរ​ដាក់​បញ្ចូល​នូវ​លក្ខ​ខណ្ឌ​ទាំង​ឡាយ​ស្តីពី​របៀប​ត្រូវ​ដោះ​ស្រាយ​​បណ្តឹង​តុលាការ (ឧទាហរណ៍​ បញ្ចូល​នូវ​លក្ខ​ខណ្ឌ​ទាំង​ឡាយ​ស្តី​ពី​ការ​លុប​ចេញ​ជា​អចិន្ត្រៃយ៍​នូវ​កំណត់ត្រា​តុលាការ​ស្តីពីការ​បណ្តេញចេញ​ទៅ​តាម​វិធាន​ច្បាប់​របស់តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា 2.551 បើ​ទោះ​ជា​ការ​សម្រុះ​សម្រួល​ធ្វើ​ឡើង​ក្រៅ​បន្ទប់​សវនាការក៏ដោយ)។ ប្រ​យ័ត្ន – អ្នក​ជួល​មិន​ត្រូវ​ទទួល​យក​លក្ខ​ខណ្ឌ​ដោះ​ស្រាយ​បញ្ចប់​ទាំង​ឡាយ​ណា​ដែល​ម្ចាស់​ផ្ទះ/មេធាវីម្ចាស់ផ្ទះ ឬ​អ្នក​សម្រុះ​សម្រួល​ស្នើឡើង​នោះ​ទេ។​ ប្រ​សិន​បើ​អ្នក​ជួល​មិន​ឈាន​ទៅ​ដល់ ការ​ព្រម​ព្រៀង​មួយ​ទេ រឿង​ក្តី​របស់​គេ​នឹង​បញ្ជូន​ត្រ​ឡប់​ទៅ​កាន់​តុលាការ​ប្រៀប​ដូច​ជា​ការ​សម្រុះ​សម្រួល​ពុំ​បាន​កើត​ឡើង​អញ្ចឹងដែរ។​

ហេតុ​អ្វីត្រូវ​ចូល​រួម​ក្នុង​ការ​សម្រុះ​សម្រួល?​

ប្រ​សិន​បើ​អ្នក​ជួល​មាន​ការ​លំបាកលំបិន​ក្នុង​ការ​ព្យាយាម​ដោះ​ស្រាយ​​រឿង​ក្តី​របស់​គេ​​ជា​មួយ​នឹង​ម្ចាស់​របស់​គេនោះ អ្នក​សម្រុះ​សម្រួល​អាច​ជួយ​ដល់​អ្នក​ជួល​​ទំនាក់​ទំនង​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​របស់​គេបាន។​ ប្រ​សិន​បើ​អ្នក​ជួល​មិន​ឈាន​ទៅ​ដល់​ការ​ព្រម​ព្រៀង​មួយ​ទេ ពួ​ក​គេ​នៅ​តែ​អាច​​បន្ត​ទៅ​កាន់​ការ​ជំនុំ​ជម្រះ​បាន​ដែរ។​ បើ​ទោះ​បី​ជា​អ្នក​ជួល​មិន​ឈាន​ទៅ​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ក៏​ដោយ ក៏តាម​រយៈ​ដំណើរ​ការ​សម្រុះ​សម្រួល ​អ្នក​ជួល​អាច​រៀន​ពី​អ្វី​ដែល​សំខាន់​ចំ​ពោះ​ភាគី​ម្ខាង​ទៀត​ដើម្បី​ដោះ​ស្រាយ​​បណ្តឹង​តុលាការ ដែល​អាច​នឹង​ជួយ​ដល់​អ្នក​ជួល​ឲ្យ​ដោះ​ស្រាយ​បញ្ចប់​បាន​នៅ​ទី​បំផុត​ដែរ។​

ចុះបើក្នុង​ករណី​ដែល​អ្នក​ជួល​ត្រូវ​ការ​ការទទួល​សម​ស្រប​មួយ​ដើម្បីចូលរួម​នៅ​ក្នុង​ការ​សម្រុះ​សម្រួល​?​

ប្រ​សិន​បើ​តុលាការ​របស់​អ្នក​ជួល​ផ្តល់​នូវ​ការ​សម្រុះ​សម្រួល​វិញ ពួក​គេ​អាច​​យោង​ទៅ​ផ្នែក​ទី 7 ដែល​មាន​ចំណង​ជើង “ការទទួល​​សម​ស្រប​នៅ​ក្នុង​តុលាការ” នៅ​ទំព័រ​ទី 37។

4. ការដោះ​ដូរព័ត៌មានរវាង​គូក្តី

ការ​ដោះដូរ​ព័ត៌​មាន​រវាង​គូក្តី គឺ​ជា​ពាក្យ​​សម្រាប់​ដំណើរការ​ផ្នែក​ច្បាប់​នៅ​ក្នុង ​បណ្តឹ​ង​តុលាការ ដែល​នៅ​ក្នុង​ករណី​នេះ​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ សុំឯកសារ​ ព័​ត៌​​មា​​ន និង​ការបញ្ជាក់​ការពិត​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក។​ គូភាគី​ទាំង​ពី​រនៅ​ក្នុង​បណ្តឹង​តុលា​កា​រ​​ចង់​បាន​ព័ត៌​មាន​នេះ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រើ​វា​នៅ​ឯ​សវនាការ ដើម្បី​ព្យាយា​ម​​និង​បញ្ជាក់​ពី​ភ័ស្តុតាង​ដល់ករណី​​របស់​គេ ឬ​ ប្រើ​វា​ដើម្បី​ព្យាយាម​ចរចារ​ការ​ដោះ​ស្រាយ​បញ្ចប់​នៅ​មុន​ការ​ជំនុំ​ជម្រះក្តី​។

ផ្នែក​ខាង​ក្រោម​ផ្តល់​នូវ​ព័ត៌​មាន​អំពី​ដំណើរការ​ដោះដូរព័ត៌​មាន​គ្នា​​ – ដោយ ​រួម​​ប​ញ្ចូល​ទាំង​ជំហាន​និង​ពេល​វេលាកំណត់​ទាំង​ឡាយ​សម្រាប់​ការ​ដោះ​ដូរ ព័ត៌​មាន ការ​ពិពណ៌នា និង​ឧទាហរណ៍​នានា​​នៃ​ប្រ​ភេទ​ផ្សេង​ៗ​គ្នា​នៃ​សំណើដោះ​​ដូរ​ព័ត៌​មាន​គ្នា និង​ការ​បដិសេធនានា​ដែល​អាច​ត្រូវ​ធ្វើ​ឡើង​​ចំពោះ​សំណើ​ដោះ​ដូរព័ត៌​មាន។

ប្រយ័ត្ន - ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើដោះដូរព័ត៌​មាន​ទាំង​ឡាយ​ត្រូវ​​តែ​ផ្ទៀង​ផ្ទាត់។​ នេះ​មាន​ន័យ​ថា អ្នក​ជួល​នឹង​ត្រូវ​ចុះ​ហត្ថលេខា ស្ថិតក្រោម​ទោស​ទណ្ឌ​នៃការ​និយាយ​កុហក​តុលាការ ដែល​ព័ត៌​មាន​ទាំង​អស់​បាន​ផ្តល់​នៅ​ក្នុង​ឯកសារ​ គឺ​ត្រឹម​ត្រូវ ហើយ​ដែល​​ចម្លើយ​របស់​ពួក​គេ​គឺ​ពិត​និង​ត្រឹម​ត្រូវ។

ពេលវេលាកំណត់​ពីការ​ដោះដូរ​ព័ត៌មាន​ក្រោម​បទ​បណ្តេញចេញ

ការ​ដោះ​ដូរ​ព័ត៌​មាន​ចាប់​ផ្តើម៖

  • 5 ថ្ងៃ​បន្ទាប់​ពី​ម្ចាស់​ផ្ទះ​បញ្ជូន​ទៅ​ឲ្យ​អ្នក​ជួល​នូវ​ការ​កោះ​ហៅ​និង​ពាក្យ​បណ្តឹង ឬ​
  • 5 ថ្ងៃ​ក្រោយ​ពី​អ្នក​ជួល​បាន​ដាក់​បណ្តឹង​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​តុលាការ​ពី​ការ​បណ្តេញចេញ ពោល​គឺមួយ​ណាក៏​ដោយ​ដែល​កើត​មុន។​

 

ការ​ដោះ​ដូរ​ព័ត៌​មាន​ត្រូវ​​បញ្ចប់៖

  • ប្រាំថ្ងៃ​​លើ​ប្រតិទិន​មុន​ពេល​ការ​ជំនុំ​ជម្រះ​ធ្វើ​ឡើង។

ប្រ​យ័ត្ន – គូភាគី​ទាំង​ពីរ​តម្រូវ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដោះ​ដូរព័ត៌​មាន ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពួក​គេ​យ៉ាង​ត្រឹមត្រូវ។​ ដើម្បី​បញ្ចៀស​ផល​លំបាក​ធ្ងន់​ធ្ងរនោះ អ្នក​​ជួល​​នៅ​ក្នុង​ដំណើរការ​ដោះ​ដូរ​ព័ត៌​មាន គប្បី​ត្រៀម​និង​​ផ្តល់​ចម្លើយ​​ទៅ​ដល់​សំណើទាំង​នេះ​ឲ្យ​បាន​មុន​ការលបរិច្ឆេទផុតកំណត់​ដោយ​ច្បាប់។​

អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​របស់​គេ​ គ៏​អាច​ឯកភាព​គ្នា​ទៅ​នឹង​កាលបរិច្ឆេទ​ផុត​កំណត់​ផ្សេង​បាន​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ប្រ​សិន​បើ​ពួក​គេ​ពិត​ជា​ព្រម​ព្រៀង​គ្នា​ទៅ​នឹង​កាលបរិច្ឆេទ​ផុត​កំណត់​​ក្នុង​ការ​ដោះ​ដូរព័ត៌​មាន​ផ្សេងពីនេះនោះ វា​ជា​ការ​ប្រ​សើរ​ ប្រ​សិន​បើ​ការ​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​កត់​ត្រា​ទុក​​ជា​លាយ​លក្ខណ៍​អក្សរ​តាម ​អ៊ី​ម៉ែល សារ ឬ​លិខិត។​

 

តើ​អ្នក​ជួល​បញ្ជូន​ចម្លើយ​របស់​គេ​ទៅ​កាន់​​សំណើរ​ដោះ​ដូរព័ត៌​មានបាន​​តាម​របៀប​ណា?​

អ្នក​ជួល​ត្រូវ​តែ​ឲ្យ​នរណា​ម្នាក់​ផ្សេង​ផ្ញើ​ការ​ឆ្លើយ​តប (“បញ្ជូន”) និង​ចុះ​ហត្ថលេខា​ជាភ័ស្តុតាង​បញ្ជាក់​ពី​សេវាកម្ម។​ ភ័ស្តុតាង​បញ្ជាក់​ពី​សេវា​កម្ម​​​ជា​ការ​ប្រ​កាស​ជា​លាយ​លក្ខ​ណ៍​អក្សរ ដែល​បុគ្គល​បាន​បញ្ជូន ឬ​ប្រ​គល់​ជូន​នូវ​លិខិត​ស្នាម​ទៅ​ដល់​នរណាម្នាក់។ បុគ្គល​ដែល​បញ្ជូន​ និងដែល​ចុះហត្ថលេខា​លើ​ភ័ស្តុតាង​បញ្ជាក់ពី​សេវាកម្ម​សម្រាប់​អ្នក​ជួល ត្រូវ​តែ​​ជា​​ពលរដ្ឋរស់នៅ ឬ​និយោជិត​នៅក្នុង​ខោន​ធី ដែល​ការ​ផ្ញើ​លិខិត​កើត​ឡើង ហើយ​ត្រូវ​តែ​មាន​អាយុ 18ឆ្នាំឡើង​​ទៅ​ (យោង​ទៅ​លើ “ភ័ស្តុតាង​បញ្ជាក់​ពី​សេវា​កម្ម​” នៅទំព័រទី 7)។

តើ​មាន​អ្វីកើតឡើង​ក្នុង​ករណី​ដែល​ភាគី​ម្ខាង​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​ដោះ​ដូរព័ត៌​មាន ឬ​ធ្វើ​ការ​ឆ្លើយ​តប​មិន​ត្រឹម​ត្រូវ​នោះ?

ចៅក្រម​អាច​ចេញដីការពិន័យ​ទៅ​ដល់​ភាគី ក្នុង​ករណីដែល​រក​ឃើញ​ថា​​ភាគី​នោះ​ប្រ​មាថតុលាការ បង្គាប់​ឲ្យ​បង់​​ថ្លៃ​មេធាវី​ឲ្យ​ភាគី​ម្ខាង​ទៀត ឬ សម្រេច​រឿង​ក្តី​មុន​ការ​ជំនុំជម្រះ​កើត​ឡើង។

តើ​អ្នក​ជួល​មាន​ពេល​ច្រើន​ប៉ុណ្ណា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំដោះដូរព័ត៌​មាន?​

មាន​ពេល​វេលា​កំណត់​ផ្សេង​ៗ​គ្នា អាស្រ័យ​ទៅ​លើ​​របៀប​ដែល​អ្នក​ជួល​ទទួល​បាន​សំណើ៖

  • ប្រ​សិន​បើ​នរណាម្នាក់​បញ្ជូន​សំណើរ​សុំ​ដោះ​ដូរ​ព័ត៌​មាន​​ទៅ​ដល់អ្នក​ជួល​ដោយ​ផ្ទាល់ អ្នក​ជួល​មាន​ពេល​ 5ថ្ងៃ​តាម​ប្រតិទិន​រាប់​ចាប់​ពីថ្ងៃ​ដែល​គេ​​ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​ឆ្លើយត​ប។
  • ប្រ​សិន​បើ​នរណា​ម្នាក់​ផ្ញើ​មក​អ្នក​ជួល​នូវ​សំណើសុំ​ដោះ​ដូរ​ព័ត៌​មាន​ដោយ​បញ្ជូន​មក​ទាំង​យប់ អ្នក​ជួល​មាន​ពេល​ 7ថ្ងៃ​រាប់​ចាប់ពីថ្ងៃដែល​សំណើ​នោះ​ត្រូវ​បាន​ផ្ញើមក​ឲ្យ​ឆ្លើយ​តប។​​
  • ប្រ​សិន​បើ​នរណាម្នាក់​បញ្ជូន​​មក​អ្នក​ជួល​នូវ​សំណើសុំដោះដូរ​ព័ត៌​មាន​តាមរយៈ​បញ្ញើធម្ម​តា អ្នក​ជួល​មាន​ពេល​ 10ថ្ងៃ​រាប់​ចាប់​ពីថ្ងៃ​សំណើ​ត្រូវ​បាន​ផ្ញើមក​ឲ្យ​ឆ្លើយ​តប។

សម្គាល់ – ម្ចាស់​ផ្ទះ​ក៏​មាន​ពេល​ 5, 7, ឬ 10 ​ថ្ងៃ​រាប់​ចាប់​ពី​កាលបរិច្ឆេទ​ដែល​អ្នក​ជួល​ត្រូវ​បាន​បញ្ជូន​ការ​ដោះដូរព័ត៌​មានត្រូវ​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​សុំ ដោះដូរព័ត៌​មាន​របស់​អ្នក​ជួល អាស្រ័យ​ទៅ​លើ​វិធីសាស្រ្ត​នៃ​សេវាកម្ម​របស់​អ្នក​ជួល (ដោយ​ផ្ទាល់ មក​ទាំង​យប់ ឬ​តាម​បញ្ញើ​ធម្ម​តា) ដូច​ត្រូវ​បាន​កំណត់​ខាង​លើ។​

តើ​ចំណុច​នៃ​ការ​ឆ្លើយ​តប​ក្នុង​ការ​ដោះដូរព័ត៌​មាន​ជាអ្វី?​

ការ​ឆ្លើយ​តប​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​លើក​ជា​សំណួរ​នានា​អំពី​ភាព​ពិត​ប្រាកដ​ ឬ ភាព​ដែល​អាចជឿ​ជាក់​បាន​របស់​ភាគី​ឆ្លើយ​តប ឬ ដើម្បី​ចាប់​ផ្តើម ឬ​ ដាក់​ការ​កំណត់​ទៅលើ អ្វីដែល​ជា​បញ្ហា​អាច​ត្រូវ​បាន​លើក​ឡើង​ចំពោះ​មុខ​តុលាការ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ក្តី។​ នេះ​ជា​មូល​ហេតុ​ដែល​វា​មាន​សារសំខាន់​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដោះ​ដូរ​ព័ត៌​មាន ការ​ទទួល​បាន​នូវ​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​​ប្រ​សិន​បើ​អាច និង​ត្រូវ​តែ​ប្រាកដ​ថា​ភាគី​ម្ខាង​ទៀត​កំពុង​អនុវត្ត​ទៅ​តាម​វិធាន​ច្បាប់​នៅ​ក្នុង​សំណើសុំ​ដោះ​ដូរ​ព័ត៌​មាន​របស់​ខ្លួន។

តើ​ប្រ​ភេទ​ខុសៗ​គ្នា​នៃ​ការ​ដោះ​ដូរ​ព័ត៌​មាន​មាន​អ្វីខ្លះ?​

មាន​ប្រ​ភេទ​នៃ​ការ​ដោះ​ដូរ​ព័ត៌​មាន​ចំនួន​ប្រាំ៖

  1. សំណួរ – សំណួរ​ជាលាយលក្ខណ៍​អក្សរ​ដែល​ត្រូវ​ឆ្លើយតប​​ជា​លាយ​លក្ខណ៍​អក្សរ។
  2. សំណើសុំឯកសារ – សំណើរសុំពិនិត្យ​មើល​ឯកសារ ឬ​ភ័ស្តុតាង​ជា​រូបវ័ន្ត។
  3. សំណើរសុំ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ – សំណើសុំឲ្យ​បញ្ជាក់​លើ​​ហេតុការណ៍​ថា​ពិត​ប្រាកដមែន​។
  4. វិធី​យក​សក្ខីកម្ម – ការ​សម្ភាសន៍​ដោយ​ផ្ទាល់​អំពី​ហេតុ​ការ​ណ៍នៃ​​ករណី​បណ្តឹង។
  5. ដីកាកោះសាក្សី​​ – របៀប​ស្នើសុំឯកសារ ព័ត៌​មាន ឬ​ការ​សម្ភាសន៍នៃ​នរណាម្នាក់ ឬពី​នរណាម្នាក់​ដែល​មិន​មែន​ជា​​ភាគីនៅ​ក្នុង​​រឿង​ក្តី​។​

 

ប្រ​ភេទ​នី​មួយ​ៗ​នៃ​ប្រ​ភេទ​ទាំង​ 5 នៃ​ការ​ដោះ​ដូរ​ព័ត៌​មាន ត្រូវ​បាន​ពន្យល់​លម្អិត​ថែមទៀត​​នៅ​ខាង​ក្រោម​ដោយ​មាន​ឧទាហរណ៍​ភ្ជាប់​មក​ជា​មួយ​ផង។​

  1. សំណួរ – សំណួរ​ជាលាយលក្ខណ៍​អក្សរ​ដែល​ត្រូវ​ឆ្លើយតប​​ជា​លាយ​លក្ខណ៍​អក្សរ។ ជា​ទូទៅ ភាគី​ខាង​ណា​មួយ​ក៏​បាន​​អាច​គ្រាន់​តែ​​បញ្ជូន 35សំណួរ​ទៅ​ភាគី​ម្ខាង​ទៀត។ ក្រមច្បាប់​នី​តិ​វិធី​រដ្ឋ​ប្បវេណី 2030.30. ទោះ​ជា ​យ៉ាង​ណា នៅ​ក្នុង​ករណី​បណ្តេញចេញ​ មាន​ “ទម្រង់” សំណួរទាំង​ឡាយ​ ដែល​អ្នក​ជួល​នឹង​ចាំ​បាច់​ត្រូវ​ឆ្លើយតប​​ទៅ​នឹង​សំណើទាំង​អស់ បើទោះ​បី​ជា​មាន​លើស​ពី 35សំណួរ​ក៏ដោយ។​

    សម្គាល់ – នៅ​ក្នុង​រឿង​ក្តីបណ្តេញ​ចេញ ម្ចាស់​ផ្ទះ​គឺ​ជា “​ដើមចោទ” ឬ ជា​ភាគី​ជា​អ្នក​ដាក់​​បណ្តឹង ហើយ​អ្នក​ជួល​គឺ​ជា​ “​ចុង​ចោទ” ជាភាគី​ដែល​ករណី​ បណ្តឹង​ត្រូវ​បាន​ចោទ។​

    ទាំងនេះ​ជា​ឧទាហរណ៍​នៃ​សំណួរ​ដែល​គេ​និយម​សួរ៖

    • “តើ​ចុង​ចោទ​បាន​ចូល​កាន់​កាប់​ផ្ទះ​ជួល​ពីពេលណាមក?”
    • “តើ​ចុង​ចោទ​បាន​បរាជ័យ​បង់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ទាន់​ពេល​មែនទេ?”
    • “សូម​រាយ​​នូវ​លក្ខ​ខណ្ឌ​ទាំង​ឡាយ​នៃ​ផ្ទះ​ជួល​ដែលបំពាន​​ទៅ​លើ​ច្បាប់​ក្នុង​មូលដ្ឋាន ច្បាប់រដ្ឋ និង​ច្បាប់​សហព័ន្ធ។”​

    អ្នក​ជួល​គួរ​យក​ចិត្ត​ទុកដាក់​បំផុត​ទៅ​លើ​អ្វី ដែល​កំពុង​សួរនៅ​ក្នុង​សំណួរ។​ ពួក​គេ​មិន​ចាំបាច់​ត្រូវ​ផ្តល់​ព័ត៌​មាន​ដែល​មិន​ត្រូវ​បាន​សួរ​នោះ​ទេ។​ បន្ថែមលើនេះ អ្នក​ជួល​អាច​ពិចារណា​ជំទាស់​ទៅ​នឹង​សំណួរ​ (សូម​មើល​ផ្នែកអំពី​ការ​ជំទាស់​ទៅ​នឹង​សំណើសុំដោះដូរព័ត៌​មាន​ខាង​ក្រោម)។​ ប្រ​សិន​បើ​ អ្នក​ជួល​មិនដឹង​ពី​ចម្លើយ​ទៅ​នឹង​សំណួរ​ទេ ពួក​គេ​អាច​បញ្ជាក់ “ចុង​ចោទ​ពុំ​មាន​ព័ត៌​មាន​គ្រប់​គ្រាន់​​ឆ្លើយ​ទៅ​នឹង​សំណើ​លេខ [លេខ]បាន​ទេ។”

  2. សំណើសុំ​ឯកសារ – ជាបំណង​មើល​​ឲ្យ​ដឹង​ថា​មាន​ឯកសារ ឬ​ភ័ស្តុតាង​ជា​រូបវ័ន្ន​អ្វី​ខ្លះ​ដែល​ភាគី​ម្ខាង​​ទៀត​ត្រូវ​បញ្ជាក់​ជាភ័ស្តុតាងរឿង​ក្តី​របស់​ខ្លួន​។ ក្រមច្បាប់​នី​តិ​វិធី​រដ្ឋ​ប្បវេណី 2031.010 ទៅ 2031.510។ កាលបរិច្ឆេទ​ផុត​កំណត់​នៅ​ក្នុង​ CCP 2031.260.

    នេះ​ជា​ឧទាហរណ៍​ទាំង​ឡាយ​នៃ​សំណើសុំ​ឯកសារ៖

    • “Provide all photographs in your possession of the water damage in the unit.”
    • “សូម​ផ្តល់​នូវ​ការ​ជូន​ដំណឹង​ទាំង​ឡាយ​ដែល​អ្នក​មាន​ ដែល​ត្រូវ​បាន​ផ្ញើវា​ទៅ​ឱ្យ​ម្ចាស់​ផ្ទះ​របស់​អ្នក។”
  3. សំណើសុំបញ្ជាក់ពី​ការ​ពិត – ក្នុង​បំណង​ដើម្បីឱ្យ​បញ្ជាក់​ពី​ហេតុ​ការ​ណ៍​​មួយ​ថា​ពិត​ប្រាកដមែន ដូច្នេះ​វា​មិន​​ត្រូវបញ្ជាក់​ភ័ស្តុតាង​នៅ​អង្គ​ជំនុំជម្រះ​ឡើយ​។ ជា​ទូទៅ គូភាគី​ម្ខាងៗអាច​បញ្ជូន​ទៅ​​តែ​ 35សំណើ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត ដោយ​មិន​រាប់​បញ្ចូល​នូវ​សំណើ​ឲ្យ​បញ្ជាក់​ទៅលើ​ឯកសារ​ទាំង​ឡាយ​ថាជា​ឯកសារពិត​ឥត​ក្លែងបន្លំទេ។ ក្រមច្បាប់​នី​តិ​វិធី​រដ្ឋ​ប្បវេណី 2033.030(b)។

    នេះជា​ឧទាហរណ៍៖

    • ប្រ​សិន​បើ​អ្នក​ជួល “បញ្ជាក់​” ថា​នេះ​ជា​ការ​ពិត​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ឲ្យ​បញ្ជាក់​ហើយ​នោះ អ្នក​ជួល​មិន​អាច​ជំទាស់​បាន​ឡើយ ឬ​ប្រ​កែក​ថា​វា​មិន​ពិត​បាន​ឡើយ​នៅ​ពេល​ស្ថិតនៅ​ក្នុង​អង្គ​ជំនុំជម្រះនោះ។
        1. ឧបមាថា អ្នក​ជួល​តាម​ពិត​រស់​នៅ​ក្នុងផ្ទះ 123 ½ Main Street (ផ្ទះ​តូច​មួយ​ខាង​ក្រោយ​ផ្ទះ​ធំ) ហើយ​វា​ជា​ផ្ទះ​ខុស​ច្បាប់។​ នៅឯ​អង្គ​ជំនុំជម្រះ អ្នក​ជួល​នឹង​មិន​អាច​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​​ពិចារណា​ថាតើផ្ទះ 123 ½ Main Street ជា​ផ្ទះ​ខុសច្បាប់​ឬអត់​បានទេ ពី​ព្រោះ​យោង​ទៅ​តាម​ចម្លើយ​សារភាព​ដែល​បាន​ដាក់​កន្លង​មកនោះ គឺ​អ្នក​ជួល​ស្នាក់​នៅ​ផ្ទះ 123 Main Street ពោល​គឺ​មិន​មែន​នៅ​ក្នុង​ផ្ទះ 123 ½ Main Street ទេ។​

    នៅ​ក្នុង​ចម្លើយ​របស់​អ្នក​ជួល​ទៅ​កាន់​សំណើសុំឲ្យ​បញ្ជាក់ពី​ព្រឹត្តិការណ៍​ពិតនោះ ពួក​គេ​គ្រាន់​តែ​ត្រូវ​ការឲ្យ “សារភាព​” ទៅលើការលើកឡើង​ថា​ពិត 100% និង​ “បដិសេធ” ការលើក​ឡើង​នោះ​ថា​មិន​ពិត​តែ​ប៉ុណ្ណោះ។​ សំណើសុំ​សារភាពការពិត​អាច​មាន​លក្ខណៈ​គ្រោះ​ថ្នាក់ ពី​ព្រោះ​ប្រ​សិន​បើ​អ្នក​ជួល​មិន​ឆ្លើយ​វា​ឲ្យ​បាន​ទាន់ពេល​ទេ ម្ចាស់​ផ្ទះ​អាច​ស្នើសុំឲ្យ​តុលាការ​សម្រេច​ថា អ្នក​ជួល​សារភាពគ្រប់​យ៉ាង (ស្នើសុំ​ឲ្យ​ចៅក្រម “ចាត់​ទុក​ថា​សំណើទាំង​ឡាយ​ត្រូវ​បាន​សារភាព​ទាំង​អស់”) ហើយ​បន្ទាប់​មក ប្រើ​ប្រាស់​ចម្លើយ​សារភាព​ទាំង​នោះ​នៅ​ឯអង្គ​ជំនុំជម្រះប្រ​ឆាំង​នឹង​អ្នក​ជួល។​

  4. អ្នក​ជួល​ត្រូវ​ផ្តល់​សក្ខីកម្ម​​ដោយ​ត្រូវ​ឆ្លើយ​តែ​សំណួរ​ដែល​ពួក​គេ​ត្រូវ​បាន​សួរ​តែ​ប៉ុណ្ណោះ ហើយ​ពុំមាន​អ្វីលើស​ពី​នេះ​ទេ។​ បន្ថែមលើនេះ ប្រ​សិន​បើ ​អ្នក​ជួល​មិន​យល់​សំណួរ អ្នក​ជួល​អាច​សុំ​ឲ្យ​​គេ​សួរសំណួរឡើងវិញ ឬ​ បញ្ជាក់សំណួរឡើង​វិញ ជាជាង​សន្មត​ថា​ពួក​គេ​ដឹង​ពី​អ្វី​ដែល​ម្ចាស់​ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុង​សួរ។​ អ្នក​ជួល​ក៏​អាច​បដិសេធ​ទៅ​នឹង​សំណួរ ហើយ​ស្នើសុំ​ទៅ​បន្ទប់​ទឹក ឬ​ការ​សម្រាក​ញ៉ាំ​ទឹក/អាហារ។​

    មេធាវី​ជា​ធម្ម​តា​​ធ្វើ​ការ​ផ្តល់​សក្ខី​កម្ម​នៅ​ក្នុង​ការិយាល័យ​របស់​គេ។ ភាគី​ដែ​ល​ស្នើសុំ​ឲ្យ​មាន​ការ​ផ្តល់​សក្ខី​កម្ម ត្រូវ​បង់​ថ្លៃ​ចំណាយ​លើ​អ្នក​បក​ប្រែ​ភាសា ប្រ​សិន​បើ​អ្នក​ផ្តល់​សក្ខីកម្ម​ស្នើសុំឲ្យ​មាន​នោះ។​ ជា​ធម្ម​តា​អ្នក​កត់​ត្រា​តុលា​កា​​រ​​មាន​វត្តមាន ដែល​ជា​អ្នក​នឹង​ថត​​ការ​សម្ភាសន៍ និង​វាយ​ចេញ​ជា​អត្ថបទ​ពី​បទ​សម្ភាសន៍​​មាន​ផ្តល់​ជូន​សម្រាប់លក់។​ អ្នក​រាយការណ៍​តុលាការ​នឹង​សួរ​​ឲ្យ​ភាគី​ត្រូវ​ធ្វើ​សក្ខីកម្ម ថាតើ​ពួក​គេ​ចង់​ឲ្យ​​លើក​លែង​ការ​ចុះ​ហត្ថលេខា​របស់​គេ​នៅ​លើ​អត្ថបទ​សម្ភាសន៍​នោះ​ដែរ​ឬទេ។ ការ​ចុះហត្ថលេខាលើ​អត្ថបទ​ផ្តល់សក្ខីកម្ម​បង្ហាញ​ថា ពាក្យ​ពេចន៍​ទាំង​ឡាយ​ដែល​ត្រូវ​បាន​សរសេរឡើង​​នោះ ជាពាក្យ​ដែល​ពួក​គេ​បាន​ថ្លែង​​ឡើង​ក្នុង​អំឡុង​​ផ្តល់​សក្ខីកម្ម។ ជាទូ​ទៅ អ្នក​ជួល​មិន​គួរ​សុំ​មិន​ចុះហត្ថលេខា​របស់​គេ​ទេ។​ អ្នក​ជួល​អាច​ទទួល​បាន​មួយ​ច្បាប់​នៃ​សក្ខីកម្ម​ដើម្បី​អាន ពិនិត្យ​មើល និង​កែតម្រូវ​បើ​ចាំបាច់ មុន​នឹង​ពួក​​គេ​ផ្តល់ហត្ថលេខា ដោយ​ការ​បញ្ជាក់​ថា ទាំង​នោះ​គឺ​ជា​ពាក្យ​ពេចន៍​ដែល​ពួក​គេ​បានថ្លែង​​ឡើង​នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម។​

    ការ​ផ្តល់សក្ខីកម្ម​អាច​ត្រូវ​បាន​កំណត់កាលវិភាគ​​យ៉ាង​ហោច​ណាស់​ប្រាំ​ថ្ងៃ​ក្រោយ​សេវាកម្ម​នៃ​ការ​ជូន​ដំណឹង​ពី​ការ​ផ្តល់​សក្ខី​កម្ម​ ប៉ុន្តែ​ការ​ផ្តល់​សក្ខី​កម្ម​ត្រូវ​កើត​ឡើង​​ប្រាំ​ថ្ងៃ​មុន​ការ​ជំនុំជម្រះក្តី។​ ក្រមច្បាប់​នី​តិ​វិធី​រដ្ឋ​ប្បវេណី 2025.270.

    វិធីផ្តល់​​សក្ខីកម្ម – ការ​សម្ភាសន៍​ដោយ​ផ្ទាល់​អំពី​ហេតុ​ការ​នៃ​​ករណី​បណ្តឹង។​ គូភាគី​មួយ​ណាក៏​បាន​ អាច​ស្នើសុំឲ្យ​មាន​សក្ខី​កម្ម​ពី​ភាគី​ម្ខាង​ទៀត។​ បុគ្គល​ណា​ម្នាក់ដែល​​ត្រូវ​បាន​ឲ្យ​ផ្តល់​សក្ខី​កម្ម (អ្នក​ផ្តល់សក្ខីកម្ម) នឹង​តម្រូវ​ឲ្យ​ស្បថ និយាយ​ការពិត​ក្នុង​អំឡុង​ការ​ផ្តល់​សក្ខី​កម្ម​។​ អ្នក​ផ្តល់​សក្ខី​កម្ម​អាច​ចាំបាច់​ត្រូវ​មើល​ការ​តាំង​បង្ហាញ​ដើម្បី​ឆ្លើយ​សំណួរ។
  5. ដីការកោះសាក្សី​​ – ដីការកោះសាក្សី​ គឺ​ជា​របៀប​ស្នើ​សុំ​ឯកសារ ព័ត៌​មានរបស់​ភាគី ឬ​ជា​ការ​សម្ភាសន៍​នរណាម្នាក់​ដែល​​មិន​មែន​ជា​​ភាគី​​ចំពោះ​រឿង​ក្តី​។​

ការទទួល​​​សមស្រប៖

ប្រ​សិន​បើ​អ្នក​ជួល​តម្រូវ​ឲ្យ​មាន​ការទទួល​​សម្រាប់​ការ​ផ្តល់​សក្ខីកម្ម​របស់​គេ​នោះ ពួក​គេ​អាច​ដាក់សំណើទៅ​កាន់​ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​ជា​លាយ​លក្ខណ៍​អក្សរ ហើយ/ឬ ទូរសព្ទ​ទៅ​កាន់​ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ដើម្បី​ពិភាក្សា​ពី​ការទទួល​ ​​សម​ស្រប។​ សូម​ចាំថា បុគ្គល​ដែល​មាន​ពិការភាព​មិន​ចាំ​បាច់​បង្ហាញ​ពី​រោគ​វិនិច្ឆ័យ(ទាំង​ឡាយ) របស់​ខ្លួន​ចំពោះ​សំណើសុំ​ការទទួល​សម​ស្រប​​នោះ​ទេ។​

ការ​បដិសេធ​ទៅនឹង​សំណើ​សុំដោះដូរព័ត៌​មាន

អ្នក​ជួល​អាច​បដិសេធ​ចំពោះ​សំណើសុំដោះដូរព័ត៌​មានបាន ប្រ​សិន​សិន​បើ​ពួក​គេ​មាន​មូលដ្ឋាន​ច្បាប់នោះ។​ ខាង​ក្រោម​ជា​ឧទាហរណ៍​ទាំង​ឡាយ​នៃ​ប្រ​ភេទខុស​ៗ​​គ្នា​នៃ​ការបដិសេធ​ដែល​ធ្វើ​ឡើង​ភាគ​ច្រើន។​ ទោះ​ជាយ៉ាងណា វា​គួរតែ​កត់​សម្គាល់ថា ក្រោយ​ការ​បដិសេធ អ្នក​ជួល​អាច​នៅ​តែ​ត្រូវ​ឆ្លើយ​ទៅ​នឹង​សំណើ​ដោយ​ផ្អែក​លើ​ចំណេះដឹង​របស់​គេ ឬ ប្រ​សិន​បើ​មាន​មែននោះ ពួក​គេ​អាច​បញ្ជាក់ថា​ពួក​គេ​មិន​មាន​ព័ត៌​មាន​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​ទៅនឹង​សំណើនោះទេ។​

ការបដិសេធ​ទៅ​នឹង​សំណើសុំដោះដូរព័ត៌​មានដែលធ្វើឡើង​ច្រើន​បំផុត​ទាំង​ប្រាំមួយ៖

  • ភាពពាក់ព័ន្ធ​៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​សុំព័ត៌​មាន​ដែល​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ក្តី​។​
  • ភាពពាក់ព័ន្ធ/ឯកជនភាព៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុង​សួរ​សំណួរ​ដែល​ពាក់ព័ន្ធ​ដល់​ព័ត៌​មាន​បង្ហាញពី​អត្តសញ្ញាណ​បុគ្គល ឬ​ព័ត៌​មាន​ឯកជន។
  • ទូលំទូលាយ​ពេកនិងការ​រំខាន​ហួសហេតុ៖ ម្ចាស់​ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​សុំ​ព័ត៌​មាន​ច្រើន​ពេក​ដែល​ពិបាកនឹង​ផ្តល់​ជូន។​
  • ការ​ស្មាន៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុង​ព្យាម​ឲ្យ​អ្នក​ជួល​និយាយ​អ្វី​ក្រៅ​ពី​ការ​យល់ដឹង​របស់​គាត់ ឬ​ក្រៅ​ពី​អ្វី​ដែល​ពួក​គេ​ជួប​ប្រ​ទះ។
  • សមាសសំណួរ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុង​តែ​សួរអ្នក​ជួល​នូវ​សំណួរ​ដែល​មាន​ច្រើន​ផ្នែក​ដែល​តម្រូវ​ឲ្យ​ឆ្លើយ​ដាច់​ដោយ​ឡែកៗពីគ្នា។​
  • សំណួរនិង​ចម្លើយ​ដដែលៗ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុង​សួរ​អ្នក​ជួលនូវ​សំណួរ​ដដែលៗ​ដែល​ពួក​គេ​បាន​ឆ្លើយ​រួច​ហើយ​។

នីមួយៗ​នៃ​ការជំទាស់​ទៅ​នឹង​​សំណើសុំដោះដូរព័ត៌​មាន​ច្រើន​កើតមាន​ទាំង ​ប្រាំ​​មួយ​នេះ ដូចមាន​ខាងលើ ត្រូវ​បានពន្យល់កាន់​តែ​​លម្អិត​បន្ថែម​​ព្រម​ជាមួយ​នឹង​ឧទាហរណ៍។​

  • ភាពពាក់ព័ន្ធ​៖ ម្ចាស់​ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុងសុំ​ព័ត៌​មាន​​ដែល​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ក្តី។ ឧទាហរណ៍ នៅ​ក្នុង​សំណួរ​មួយ ម្ចាស់​ផ្ទះ​បាន​សួរ​ទៅ​ដល់​អ្នក​ជួល​នូវ​ឈ្មោះ​របស់​ចៅ​ហ្វាយ​របស់​គាត់ ហើយ​ចៅ​ហ្វាយ​របស់​គាត់​គ្មា​​ន​​អ្វី​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស្នាក់នៅ​របស់​គេ​ទេ។​ ការ​ឆ្លើយ​តប​ជា​ឧទាហ​រណ៍​របស់​អ្នក​ជួល​អាច​ជា៖ “ចុង​ចោទសូម​ជំ​ទាស់​​ទៅ​នឹង​សំណួរ​លេខ 9 ដោយសារ​តែ​សំណួរ​នេះ​​ស្នើ​សុំព័ត៌​មាន​ដែល​មិន​ពាក់​ព័ន្ធ​ទៅនឹងនី​តិ​វិធី​រឿង​ក្តី​ទាំង​នេះ​ទេ។ កម្ម​វត្ថុ​ចំពោះ​ការ​ជំ​ទាស់​​ដែល​បាន​លើកឡើងនោះ​ ចៅហ្វាយ​របស់​ខ្ញុំ​គឺ Crystal Garcia។”
  • ភាព​ពាក់​ព័ន្ធ / ឯកជន​ភាព៖ ម្ចាស់​ផ្ទះ​កំពុង​សួរ​សំណួរ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌​មាន​បង្ហាញពីអត្តសញ្ញាណ​បុគ្គល ដូច​ជា​លេខ​សន្តិសុខ​សង្គម​របស់​​អ្នក​ជួល ថ្ងៃខែឆ្នាំកំណើត លេខប័ណ្ណ​បើក​បរ ឬ ព័ត៌​មាន​ផ្ទាល់​ខ្លួន​ដូច​ជា​ស្ថាន ភាព​អន្តោប្រ​វេសន៍​របស់​ពួក​គេ ឬ ពិការភាព​ជាក់​លាក់​ណា​មួយ ឬ ព័ត៌​មាន​ផ្នែក​វេជ្ជ​សាស្រ្ត។​ អ្នក​ជួល​អាចជំ​ទាស់​​ដោយ​ផ្អែក​ទៅលើ៖ (1) ភាពពាក់ព័ន្ធ ពី​ព្រោះ​តែ​ព័ត៌មាន​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បណ្តេញ​ចេញ និង (2) ឯកជនភាព ពី​ព្រោះ​តែ​វា​ជា​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​បាន​ការ​ពារ​របស់​អ្នក​ជួល។ ឧទាហរណ៍​ នៅក្នុង​ការ​ផ្តល់​សក្ខីកម្ម មេធាវី​ម្ចាស់​ផ្ទះ​សួរ​អ្នក​ជួល​ពី​លេខ​សន្តិសុខសង្គម​របស់​ពួក​គេ។​ ចម្លើយ​គំរូ​របស់​ពួក​គេ​អាច​ជា៖ “ខ្ញុំ​សូមជំ​ទាស់​ទៅ​នឹង​សំណួរ​នោះ​ដោយ​ផ្អែក​លើ​ភាព​មិន​ពាក់​ព័ន្ធ​និង​ឯកជន​ភាព។” អ្នក​ជួល​មិន​ចាំ​បាច់​ឆ្លើយ​ទៅនឹង​សំណួរ​ដោយពាក់ព័ន្ធ​ដល់​ព័ត៌​មាន​ឯកជន​ផ្ទាល់​ខ្លួន​របស់​គេ​ទេ។​
  • ទូលំទូលាយ​ពេកនិងការ​រំខាន​ហួសហេតុ៖ ម្ចាស់​ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​សុំ​ព័ត៌​មាន​ច្រើន​ពេក​ដែល​ពិបាកនឹង​ផ្តល់​ជូន។​ ឧទាហរណ៍ នៅ​ក្នុង​សំណើ​សុំ​ឯកសារ ម្ចាស់ផ្ទះ​កំពុង​ស្នើ​សុំ​នូវ​គ្រប់​កំណត់​​ហេតុរបស់​គ្រូពេទ្យ​ ដែល​អ្នក​ជួល​ធ្លាប់​ទទួល​បាន​ទាក់​ទង​ទៅ​នឹង​ពិការភាព​របស់​ពួកគេ ដែល​គេមាន​ក្នុង​រយៈ​ពេល 30ឆ្នាំ​មកនេះ។​ ការ​ឆ្លើយ​តប​គំរូ​របស់​អ្នក​ជួល​អាច​ជា៖ “ចុង​ចោទសូម​ជំ​ទាស់​ទៅ​នឹង​​សំណើរផ្តល់ឯកសារ​លេខ 9 ដោយសារ​តែ​ទូលំទូលាយ​ពេកនិង​ជាការំខានហួសហេតុពេក ហើយ​មិនពាក់ព័ន្ធ ​ទាល់​​តែសោះ ដោយសារ​តែ​វា​ស្នើសុំព័ត៌​មាន​ចាប់ពី​សាម​សិប​ឆ្នាំ​កន្លងមក ហើយ​កិច្ច​សន្យា​ជួល​របស់​ខ្ញុំ​ចាប់​ផ្តើមត្រឹម​ 8ខែកន្លង​មក​នេះ​ទេ។ កម្ម​វត្ថុ​ចំពោះ​ការជំទាស់​បែបនេះ ភាគី​ចុង​ចោទ​ផ្តល់​នូវ​​កំណត់​ហេតុ​ចុងក្រោយ​ពីរ​របស់​គ្រូពេទ្យ ដែល​គាត់​ទទួល​បាន​ថ្មីៗ​បំផុត ហើយ​រក្សា​ទុក​នូវ​ឯកសារ​ទាំង​ឡាយ​ដែលនៅសល់។
  • ការ​ស្មាន៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុង​ព្យាម​ឲ្យ​អ្នក​ជួល​និយាយ​អ្វី​ក្រៅ​ពី​ការ​យល់ដឹង​របស់​គាត់ ឬ​ក្រៅ​ពី​អ្វី​ដែល​ពួក​គេ​ជួប​ប្រ​ទះ។ ឧទាហរណ៍ នៅក្នុង​ការ​ផ្តល់សក្ខីកម្ម មេធាវី​ម្ចាស់សួរ​អ្នក​ជួល​ពី​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​ ប្រ​សិ​ន​​បើ​ម្ចាស់​ផ្ទះ​របស់​គេ​បាន​ឆ្លើយ​ទូរសព្ទ​របស់​គេ បើ​ទោះ​ជា​ម្ចាស់​ផ្ទះ​របស់​ពួក​គេ​មិន​បាន​ឆ្លើយ​ទូរសព្ទ​ក៏ដោយ។ ការ​ឆ្លើយ​តប​គំរូ​របស់​អ្នក​ជួល​អាច​ជា៖ “ជំ​ទាស់​ ទាញ​ទៅ​រក​ការ​ស្មាន។ កម្ម​វត្ថុការ​ជំ​ទាស់​​បែបនេះ ខ្ញុំនឹង​បាន​ប្រាប់​ម្ចាស់​ខ្ញុំ​អំពី​រ៉ូប៊ី ណេ​ធ្លាយ ហើយ​សុំ​ឲ្យ​គាត់​ជួស​ជុល​វា។ សម្គាល់​៖ នៅក្នុង​តុលាការ អ្នក​ជួល​មិន​គួរត្រូវ​ឆ្លើយ​ទៅ​សំណួរ​ដែល​នាំ​ឲ្យ​ធ្វើ​ការ​សន្និដ្ឋា​​ន​ទាល់តែសោះ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្មពុំ​មាន​វត្តមាន​ចៅ​ក្រម​​ទេ ដូច្នេះ​អ្នក​ជួល​អាចជំ​ទាស់​បាន​​ហើយ​និយាយថាជាការសន្និដ្ឋាន ហើយ​មិន​ឆ្លើយ​សំណួរ​ឡើយ​។ ឬ​ អ្នក​ជួល​អាច​ជំ​ទាស់​​ហើយ​និយាយ​អ្វី​មួយ​ដែល​មិន​ប៉ះ​ពាល់ដល់​រឿង​ក្តី​របស់​គេ។​
  • សមាសសំណួរ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុង​តែ​សួរអ្នក​ជួល​នូវ​សំណួរ​ដែល​មាន​ច្រើន​ផ្នែក​ដែល​តម្រូវ​ឲ្យ​ឆ្លើយ​ដាច់​ដោយ​ឡែកៗពីគ្នា។​ ឧទាហរណ៍ នៅ​ក្នុង​ការ​ស្នើ​សុំ​ឲ្យបញ្ជាក់ពី​ហេតុ​ការណ៍​ពិត មេធាវី​ម្ចាស់​ផ្ទះ​និយាយ​ថា៖ “ភាគី​ចុង​ចោទ​សារភាព​ថា គាត់​បាន​បើក​តន្ត្រី​ខ្លាំងៗ​នៅ​ពាក់​កណ្តាល​យប់​នៅ ថ្ងៃទី09 ខែឧសភា ឆ្នាំ2020 ពី​ព្រោះ​គាត់​មាន​ពិធី​ជប់​លៀង​​នៅ​គេហដ្ឋាន។” ការ​ឆ្លើយ​តប​គំរូ​របស់​អ្នក​ជួល​អាច​ជា៖ “ជំ​ទាស់​ សំណើលេខ 9 ជា​សមាស​សំណួរ​។​ កម្ម​វត្ថុ​ចំពោះ​ការបេដិសេធបែបនេះ ត្រូវ​បាន​បដិសេធ។”
  • សំណួរនិង​ចម្លើយ​ដដែលៗ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​កំពុង​សួរ​អ្នក​ជួលនូវ​សំណួរ​ដដែលៗ​ដែល​ពួក​គេ​បាន​ឆ្លើយ​រួច​ហើយ​។ ឧទាហរណ៍ នៅ​ឯការផ្តល់​សក្ខីកម្ម មេធាវី​ម្ចាស់​ផ្ទះ​សួរថា “ដូច្នេះ​អ្នក​មិន​បាន​បង់​ថ្លៃ​ឈ្នួល​ខែ​វិច្ឆិកាមែនទេ?” ហើយ​អ្នក​ជួល​ឆ្លើយ ហើយ​ក្រោយ​មក​បន្តិច​ មេធាវី​សួរថា “តើអ្នក​មិន​បាន​បង់​ថ្លៃ​ឈ្នួល​ខែវិច្ឆិកាមែនទេ?” អ្នក​ជួល​អាច​ជំទាស់​​ទៅ​នឹង​សំណួរ​ទៅ​ពីរ​បាន​ដោយ​និយាយថា “សូម​ជំ​ទាស់ ជាការសួរដដែលៗ” ហើយ​មិន​ត្រូវ​ឆ្លើយ​ទៅ​នឹង​សំណួរ​ទី​ពីរ​នោះ​ម្តង​ទៀត​ឡើយ​។

សម្គាល់៖ ប្រ​សិន​បើ​អ្នក​ជួល​មាន​ការ​ពិបាក​ចង​ចាំ​ឈ្មោះ​​នៃ​ការ​ជំ​ទាស់​ក្នុង​អំឡុង​ការ​ផ្តល់​សក្ខី​កម្ម ពួក​គេ​នៅ​តែ​អាច​បញ្ជាក់ “ការ​ជំទាស់” និង​ហេតុផល​សម្រាប់​ការ​ជំទាស់​​តាម​ពាក្យ​របស់​គេ​ផ្ទាល់បាន។ ចៅក្រម​អាច​ពិចារណា​លើករណីនេះ។

5. A. ការជំនុំជម្រះក្តី​ - សេចក្តី​ផ្តើម​

នៅ​ក្នុង​ផ្នែក​នេះ ពន្យល់ពី​អ្វី​ដែល​កើត​មាន​ឡើង​​ក្រោយ​ពី​ដំណើរ​ការ​ដោះ​ដូរព័ត៌​មាន​បាន​បញ្ចប់ ពោល​វាជា​ការចាប់​ផ្តើម​នៃ​ការ​ជំនុំជម្រះ​ក្តី។ វា​ពន្យល់​ពី​មូលដ្ឋាន​ទាំង​ឡាយ​នៃ​អ្វី​ដែល​រំពឹង​ទុក របៀប​ដែល​អ្នក​ជួល​ត្រូវ​ត្រៀម​នៅ​មុន​ការ​ជំនុំជម្រះក្តី ដោយ​រាប់​បញ្ជូល​ទាំង​អ្វី​ដែល​ត្រូវ​យក​មក​ជាមួយ​មកកាន់ អង្គ​ជំនុំជម្រះ និង​ពី​របៀប​​ចូល​មក​តុលាការ។​

ការ​ជំនុំជម្រះដោយ​ចៅក្រម ឬ​ការ​ជំនុំ​ជម្រះ​ដោយ​គណៈ​វិនិច្ឆ័យ?

អ្នក​ជួល​ដែល​ទី​បំផុត​ទៅ​ត្រូវ​ឡើង​ទៅ​ដល់ការ​ជំនុំជម្រះក្តីនោះ ជាជាង​កា​រ​ដោះ​ស្រាយ​បញ្ចប់​រឿង​ក្តី​តាម​រយៈ​ការ​ព្រម​ព្រៀង​ដោះ​ស្រាយ​បញ្ចប់​មួយ​នោះ ​មាន​ជម្រើស​ឲ្យ​រឿង​ក្តី​របស់​គេ​​ត្រូវ​បាន​សម្រេច​ដោយ​គណៈ​វិនិច្ឆ័យ ដែល​ជា​ក្រុម​មនុស្ស​មួយ​ក្រុម​មក​ពី​សាធារណៈ​ជន សម្រេចរឿង​​ក្តី​ ឬ សម្រេចដោយ​ចៅ​ក្រម។ ការ​​ជំនុំ​ជម្រះ​ដោយ​មាន​គណៈ​វិនិច្ឆ័យ ត្រូវ​បាន​ហៅ​ថា​ ការ​​ជំនុំជម្រះដោយ ​គណៈវិនិច្ឆ័យ​ ហើយ​អ្នក​ជួល​ដែល​​ចង់​បានការ​​ជំនុំ​ជម្រះដោយ​គណៈវិនិច្ឆ័យ ត្រូវ​តែ​ស្នើ​សុំ​ជា​មុន (សូម​មើល “ផ្នែក​ទី 2 ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះ​ហៅ​និងពាក្យ​បណ្តឹង – ចម្លើយ​និង​ទម្រង់បែប​បទ​តុលាការ​ផ្សេងទៀត​” “ទាម​ទារ​ឲ្យ​មាន​ការ​​ជំនុំជម្រះ​ដោយ​គណៈ​វិនិច្ឆ័យ”)។​ ការ​​ជំនុំ​ជម្រះ​ត្រូវបាន​​សម្រេច​ឡើង​ដោ​យ​ចៅក្រម ហើយ​គ្មាន​គណៈ​វិនិច្ឆ័យ​នោះ ត្រូវ​បាន​ហៅ​ថាការ​​​ជំនុំជម្រះដោយ​​ចៅក្រម។​ មាន​ទាំង​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​ចំពោះ​ការ​​ជំនុំ​ជម្រះ ​គណៈវិនិច្ឆ័យ និង​ការ​​ជំនុំជម្រះ​ចៅ​ក្រម។​ ប្រ​សិន​បើ​អ្នក​ជួល​មិន​ច្បាស់​ថា​ត្រូវ​ជ្រើស​រើស​យក​មួយ​ណា​នោះ ពួក​គេ​អាច​ពិភាក្សា​ជា​មួយ​មេធាវី​ការពាររឿង​ក្តី ​បណ្តេញ​ចេញ។

ប្រយ័ត្ន៖ ដោយ​សារ​តែ​ជំងឺ​រាត​ត្បាត COVID-19 តុលាការ​មួយ​ចំនួន​បើក​សវនាការ​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ។​ តុលាការ​អាច​នឹង​ជំនុំជម្រះក្តី​​តាម​ទូរសព្ទ តាម​កម្ម​វិធី​កុំព្យូទ័​រ ឬ តាម​វេទិកា “Zoom” ដែល​អាច​ចូល​រួម​បាន​តាម​កុំព្យូទ័រ ទូរសព្ទ ឬឧបករណ៍​អេឡិចត្រូនិកផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​អ៊ីន​ធឺណិត ឬ​តាម​រយៈ ​ការទទួល​បានសេវា​កម្ម​តាម​ទូរសព្ទ។​ អ្នក​ជួល​អាច​ទូរសព្ទ​ទៅ​កាន់​ក្រ​ឡាបញ្ជីនៃ​តុលាការក្នុង​មូល​ដ្ឋាន​របស់​គេ ឬ សេវាជំនួយ​របស់​តុលាការ​ក្នុង​មូល​ដ្ឋាន ដើម្បី​ទទួល​បាន​ព័ត៌​មា​ន​បន្ថែម​អំពី​នីតិវិធី​បើកសវនាការ​ពី​ចម្ងាយ​របស់​តុលាការ​របស់​គេ។​

អ្វីដែល​ត្រូវ​ធ្វើ​នៅមុន​ការ​ជំនុំជម្រះក្តី

នៅមុនការជំនុំជម្រះក្តី អ្នក​ជួល​អាច​នឹង​ចាំ​បាច់​ត្រូវ៖

  1. បញ្ជូន​​បញ្ជី​សាក្សី​ទៅ​កាន់​ម្ចាស់​ផ្ទះ​របស់​គេ ហើយ​ផ្តល់​បញ្ជីនេះ​មួយ​ច្បាប់​ជូន​ទៅ​តុលាការ។​ បញ្ជី​សាក្សី​​មាន​ឈ្មោះ​និង​ព័ត៌​មាន​ទំនាក់​ទំនង​របស់​អ្នក ​ទាំង​ឡាយ​ដែល​អ្នក​ជួល​មាន​បំណងចង់​ឲ្យ​ធ្វើ​ជា​សាក្សី ឬ និយាយ​នៅ​ចំពោះ​មុខ​តុ​លាការ ក្រោម​ពាក្យ​សម្បថ និង​ក្នុង​នាម​ពួកគេ​នៅ​ពេល​​ជំនុំ​ជម្រះក្តី។​ បញ្ជីនេះ​រួម​បញ្ចូល​នូវ​ម្ចាស់ផ្ទះ ឬ សាក្សី​ម្ចាស់ផ្ទះ ប្រ​សិន​បើ​អ្នក​ជួល​ត្រូវ​ការ​​ឲ្យ​ពួក​គេ​ធ្វើ​សក្ខី​កម្ម​ដើម្បី​បញ្ជាក់ពី​ភ័ស្តុតាង​ចំណុច​ណា​មួយ។​ អ្នក​ជួល​មិន​ត្រូវ​ហៅ​ទូរសព្ទទៅ​មនុស្ស​គ្រប់គ្នា​នៅលើ​បញ្ជី​សាក្សី​របស់​គេ​ឱ្យ​ផ្តល់​កសិណ​ធ្វើ​សាក្សី​​នោះទេ ប៉ុន្តែ​ពួក​គេ​មិន​អាច​ឲ្យ​អ្នក​ណា​ដែល​មិន​មាន​ឈ្មោះ​នៅលើ​បញ្ជី​សាក្សី​ផ្តល់​កសិណ​​បាន​ដែរ។​
  2. បញ្ជូន​នូវ​សេចក្តី​ណែនាំ​របស់​គណៈវិនិច្ឆ័យ និង​ទម្រង់​សាលក្រម​ទៅ​កាន់​ម្ចាស់​ផ្ទះ​/មេធាវី​ម្ចាស់ផ្ទះ​របស់​គេ ហើយ​ដាក់​បញ្ចូន​មួយ​ច្បាប់​ទៅ​តុលាការ។ អ្នក​ជួល​គប្បី​ទូរសព្ទ​ទៅ​កាន់​មជ្ឈមណ្ឌល​ជួយ​ខ្លួន​ឯង​ក្នុង​មូលដ្ឋាន​របស់​គេ ឬ ទីភ្នាក់​ងា​រ​ជំនួយ​ផ្នែក​ច្បាប់ និង​អនុវត្តទៅ​តាម​នីតិវិធី​របស់​តុលាការ​ក្នុង​មូលដ្ឋាន​របស់​គេ។​ អាចនឹង​មាន​ “ដីកាស្ថាពរ” ផ្តល់​ជូន​ដោយ​មាន​ការ​ណែនាំ​ពីចៅក្រម​របស់​គេ។​ ឧទាហរណ៍ – ខោនធី​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ជំនុំជម្រះក្តី​ពី​ចម្ងាយ​តាម​អនឡាញ​តម្រូវ​ឲ្យ​យក​ឯកសារ​ភ័ស្តុតាង​មក​ដាក់​ក្នុង​ហិប​ដាក់​ឯកសារ​នៅ​សាលាក្តី ឬ​ផ្ញើតាម​អ៊ី​ម៉ែលមក​កាន់​សាលាក្តី ព្រម​ជា​មួយ​នឹង ការ​ផ្ញើតាមអ៊ី​ម៉ែល ឬ​យក​ទៅ​ប្រគល់​ឲ្យ​ដល់​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ។​

 

នៅមុនការជំនុំជម្រះក្តី អ្នក​ជួល​អាច​ចង់​៖

  1. គិត​ឡើងវិញ​ទៅ​លើ​ទឡ្ហីករណ៍​ទាំង​ឡាយ​ដែល​ពួក​គេ​ចង់​លើក​ឡើង និងឯកសា​រ​ទាំង​ឡាយ​ ឬ សាក្សី​ទាំង​ឡាយ​ដែល​គេ​ត្រូវ​ការ​ដើម្បី​ជួយ​បង្ហាញ​ជា​ភ័ស្តុតាង​ដល់រឿងក្តីនេះ។​ វា​អាច​នឹង​មាន​ប្រ​យោជន៍​ដែល​យើង​ត្រូវ​មើល​ទៅ​លើ​ទម្រង់​បណ្តឹង​ឆ្លើយ​តប ដើម្បី​ដឹង​ថាការការពារអ្វី​ខ្លះ​ដែល​គេ​បាន​លើក​ឡើង។​ អ្នក​ជួល​ខ្លះ​យល់​ថា​វា​មាន​ប្រយោជន៍​ត្រូវ​សរសេរ​ចេញ​គ្រោង​គោលៗ​ ដែលគេ​អាច​យក​ទៅ​អង្គ​ជំនុំជម្រះ​ជា​មួយបាន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ភ្លេច​នូវ​ចំណុច ​សំខាន់ៗ​ដែល​ពួក​គេ​ចង់​លើក​ឡើង​។ គ្រោង​គោលៗ​អាច​រួម​បញ្ចូល​នូវ​ទឡ្ហីករណ៍​របស់​​គេ និង​ ចំណុច​នីមួយៗ​នៃ​ទឡ្ហីករណ៍​របស់​ពួក​គេ - ពី​ភ័ស្តុតាង​ទាំង​ឡាយ ឬ​ការលើក​ឡើង​ទាំង​ឡាយ​របស់​គេ ឬ​របស់​សាក្សី​ ដែល​គេ​នឹង​ប្រើ​ដើម្បី​បង្ហាញ​វា​ជាភ័ស្តុតាង។ សូមមើល “ភ័ស្តុតាង” និង “សាក្សី” ស្ថិត​នៅក្រោមផ្នែក “​អ្វី​ត្រូវ​យក​ទៅ​ជា​មួយ​ទៅ​កាន់​អង្គ​ជំនុំជម្រះ” នៅ​ដើម​ទំព័រ​ទី 23 សម្រាប់​ព័ត៌​មាន​បន្ថែម​។
  2. គិត​ឡើងវិញឲ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​ទឡ្ហីករណ៍​ទាំង​ឡាយ​ដែល​ពួក​គេ​គិត​ថា​ម្ចាស់​ផ្ទះ​​អាច​នឹង​លើក​ឡើង និង​ឯកសារទាំង​ឡាយ​ ឬ សាក្សី​ទាំង​ឡាយ​ដែល​គេ​ត្រូវ​ការ​ដើម្បី​ជួយ​បង្ហាញ​ជា​ភ័ស្តុតាង​ដល់រឿងក្តីនេះ។​ វា​អាច​មាន​ប្រ​យោជន៍​ដែល​ត្រូវ​មើល​ពាក្យ​បណ្តឹង​ពី​ម្ចាស់​ផ្ទះ ដើម្បី​ឲ្យ​ឃើញពីមូលហេតុ​ដែលពួកគេ​សំអាង​ថា​អ្នក​ជួល​គួរ​តែ​ត្រូវ​ទទួល​ទោស។ អ្នកជួល​អាច​​នឹង​ទទួល​បាន​ប្រ​យោជន៍​ពី​នេះ ពីព្រោះ​ថា​ពេលនោះគេ​អាច​មាន​អារម្មណ៍​កាន់​តែ​មាន​ទំនុក​ចិត្ត​បន្តិច​អំពី​អ្វី​ដែល​ត្រូវ​រំពឹង និង​អាច​​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប។ ឧទាហរណ៍ ប្រ​សិន​បើ​ពួក​គេ​ដឹង​ថា​ម្ចាស់ផ្ទះ​របស់​ពួក​គេ​នឹង​អះ​អាង​លើ​អ្វី​មួយ​ដែល​មិន​ពិត ប្រ​សិន​បើ​គេ​ធ្វើ​បែបនេះ​មែន អ្នក​ជួល​អាច​ត្រៀម​នូវ​ភ័ស្តុតាង​ដែល​បញ្ជាក់ថា​វា​មិន​ពិត។​
  3. កំណត់ថាតើ​ពួក​គេ​នឹង​​ត្រូវ​ការ​អ្នក​បកប្រែ​ភាសា​ឬអត់ ឬ​ត្រូវការកន្លែង ​សម​ស្រ​ប​ដែរឬទេ ដើម្បី​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នីតិវិធី​តុលាការនោះ។​ សូម​មើល​ផ្នែក “ព័ត៌​មាន​មូលដ្ឋានពីបន្ទប់​សវនាការ” ខាងក្រោម​មាន​ព័ត៌​មាន​ច្រើន​ថែមទៀត។
  4. កំណត់ថាតើពួក​គេ​នឹង​ត្រូវការ​សម្រប​សម្រួល​ការ​មើល​ថែទាំ​ក្មេងនិង/ឬ​ការធ្វើដំណើរ និង/ឬ ពេលឈប់សម្រាកពីការងារ ដើម្បី​អាច​មក​ចូលរួមសវនាការដែរឬទេ។​ សូម​មើល​ផ្នែក “ព័ត៌​មាន​មូលដ្ឋានពី​សាលាក្តី” ខាងក្រោម​មាន​ព័ត៌​មា​ន​ច្រើន​ថែមទៀត។

ព័ត៌​មាន​ជា​មូលដ្ឋាន​ពី​បន្ទប់​សវនាការ

ម៉ោង៖ អ្នក​ជួល​ចាំបាច់​ត្រូវ​មក​ដល់​តុលាការឲ្យ​បាន​មុន​ម៉ោង។ អ្នក​ជួល​ចាំ​បាច់​ត្រូវ​មាន​ពេល​គ្រប់គ្រាន់​ដើម្បីមក​ដល់ ឆ្លង​កាត់​ម៉ាស៊ីន​ស្កែន រកមើល​បន្ទប់​សវនាការ​របស់​គេ រកមើល​ “កាលវិភាគ” និង​ចុះ​ឈ្មោះ​ចូល​ជា​មួយ​នឹង​ក្រ​ឡា​បញ្ជី​​មុន​នឹង​ចៅ ក្រម ឬ​ក្រឡាបញ្ជី​ចាប់ផ្តើម​​ប្រ​កាសក្តី​​ទៅ​តាម​ពេល​រាយ​​សម្រាប់​កាលបរិច្ឆេទ​​តុលាការរបស់​គេ។​ បញ្ជី​ហៅ​ឈ្មោះ​គឺ​ជា​ក្រ​ដាស​មួយ​សន្លឹក​ដែល​បិទ​ជាប់​ទៅ​នឹង​ទ្វារ​បន្ទប់​សវនាការ ឬ ដោត​ដោយ​ម្ជុល​ជាប់​ទៅ​នឹងជញ្ជាំង​ក្បែរទ្វារ​បន្ទប់សវនាការ បង្ហាញ​ពី​ឈ្មោះ​ក្តី​និង​លេខ​សម្គាល់ក្តី ដែល​​មាន​កាលបរិច្ឆេទ​កំណត់​ដោយ​តុលាការ​នៅ​ក្នុង​ថ្ងៃនោះ។

ការជំនុំជម្រះក្តីពី​ចម្ងាយ៖ ប្រ​សិន​បើ​ការ​ជំនុំ​ជម្រះ​​​ធ្វើ​ឡើង​ពី​ចម្ងាយ​ជំនួស​ឲ្យ​ការ​ធ្វើ​ផ្ទាល់នោះ អ្នក​ជួល​នៅ​តែ​ចង់​ឲ្យ​ប្រាកដ​ថា ពួក​គេ​​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួនគេ ដើម្បី​ឲ្យ​រួច​រាល់​នៅ​មុន​​តុលាការចាប់ផ្តើម។ ឧទាហរណ៍ អ្នក​ជួល​អាច​នឹង​ចាំ​បាច់​ត្រូវ​រៀប​ចំ​កន្លែង ដែល​ពួក​គេ​នឹង​​ចូល​សវនាការ ថាតើ​វា​​នឹង​ធ្វើ​ឡើង​តាម​ទូរសព្ទ​របស់គេ ឬ​តាម​កុំព្យូទ័រ ហើយ​ដើម្បី​ធ្វើ​តេស្ត​សាកល្ប​ង​​បច្ចេកវិទ្យា​ទាំង​ឡាយ​ដែល​ពួក​គេ​នឹង​ប្រើ រួម​ទាំង​ការភ្ជាប់ ​អ៊ីន​ធឺណិត​របស់គេផងបើចាំបាច់។ ជាការប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​នោះ អ្នក​ជួល​គួរ​តែ​ព្យាយាម​ធានា​ថា​កន្លែង​ដែល​ពួក​គេ​នឹង​ប្រើ​ប្រាស់​នោះ​មាន​សភាពស្ងប់ស្ងាត់និង​មាន​ឯកជនភាព។

ការស្លៀក​ពាក់៖ អ្នក​ជួល​គប្បី​ព្យាយាម​ស្លៀក​ពាក់​ឲ្យ​បានសម​រម្យ។

ការថែទាំកុមារ៖ អាច​នឹង​ពុំ​មាន​សេវា​ថែទាំកុមារ​ផ្តល់​ជូន​ឡើយ​នៅ​ឯសាលាក្តី​។ គ្រប់គ្នា​ដែល​កំពុង​មើល​តុលាការ​ត្រូវ​ស្ងៀម​ស្ងាត់​នៅ​ពេល​ចៅ​ក្រម​ឡើង​លើ​សវនដ្ឋានចៅក្រម ឬ អាជ្ញាសាលា ដែល​មាន​លក្ខណៈ​ដូច​​សន្តិសុខ​ការពារនៅ​ក្នុង​បន្ទប់​សវនាការនោះ នឹង​សុំ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​បន្ទប់​សវនាការ។ ដូចគ្នា​នេះ​ដែរ​ សម្រាប់​ការ​បើសវនការ​ពី​ចម្ងាយ – ចៅក្រមនឹង​មិន​ចង់​ឲ្យ​​​ត្រូវ​បាន​រំខាន​ដោយ​សម្លេង​ខាង​ក្រោយ​នៅលើ​ទូរសព្ទទេ រួម​ទាំង​ក្មេងៗផងដែរ។​

អ្នក​បក​ប្រែ​ភាសា​ផ្ទាល់​មាត់​៖ នៅ​មុន​កាលបរិច្ឆេទ​បើសវនាការ អ្នក​ជួល​អាច ​ទូរស​ព្ទ​មក​សាលាក្តី​ដើម្បី​ស្នើសុំ​អ្នក​បក​ប្រែ​ភាសាផ្ទាល់​មាត់។​ នៅ​ថ្ងៃ​បើក​ សវនាការ​របស់​គេ អ្នក​ជួល​អាច​អនុញ្ញាត​ឲ្យ​ក្រ​ឡា​បញ្ជី​ដឹង​ថា​ពួក​គេ​ត្រូវ​ការ ​អ្នក​បក​ប្រែ​ភាសាផ្ទាល់​មាត់​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​បាន ឬ នៅពេល​ពួក​គេចូល​ទៅដល់​បន្ទប់​សវនាការ។ ប្រ​សិន​បើ​ចៅក្រម​ប្រកាសក្តី ហើយ​អ្នក​បក​ប្រែ​ភាសាមិន​ស្ថិត​នៅ​ទីនោះ​ទេ អ្នក​ជួល​អាច​សុំ​ឲ្យ​ចៅ​ក្រមឱ្យ​រង់​ចាំ​ឲ្យ​អ្នក​បក​ប្រែភាសា​ផ្ទាល់មាត់មក​ដល់​សិន។

ការទទួលសមស្របនៅ​ក្នុង​តុលាការ៖ សូមមើលផ្នែក​និយាយ​ពី​​ “ការទទួលសមស្រប​នៅ​ក្នុង​តុលាការ” ខាងក្រោម។

អ្វីខ្លះ​ដែល​ត្រូវ​យក​ទៅ​ជា​មួយ​ទៅ​កាន់​ការ​ជំនុំជម្រះក្តី

អ្នក​ជួល​គប្បី​មាន​ជាប់​ជា​មួយ​​នូវ​ភ័ស្តុតាង​ទាំង​អស់​របស់​គេ​ និង​ដែល​ត្រូវ​បាន​រៀប​ចំត្រឹម​ត្រូវ និង​មាន​វត្តមាន​សាក្សី​របស់​គេ​នៅ​ក្នុង​តុលាការ​នៅពេល​សវនាការ​របស់​គេ​ចាប់ផ្តើម។

ភ័ស្តុតាង – សម្រាប់​ភ័ស្តុតាង​ទាំង​អស់ អ្នកជួល​ចាំ​បាច់​ត្រូវ​យក​មក​ជា​មួយ​យ៉ាងហោច​ណាស់​ច្បាប់ដើម​ 1​ច្បាប់ និង​ច្បាប់​ថត​ចម្លង​ចំនួន​ 2​ច្បាប់។​ នេះ​ក៏​ព្រោះ​តែ​ម្ចាស់​ផ្ទះ​មាន​សិទ្ធិ​មើល​​ច្បាប់ដើម ហើយ​នឹង​ទទួល​បាន​មួយ​ច្បាប់ដែរ។ ចៅក្រម​នឹង​ទទួល​យក​ច្បាប់ដើម ហើយ​អ្នក​ជួល​អាច​ប្រើ​ច្បាប់ថតចម្លង​ក្នុង​អំឡុង​ជំនុំជម្រះ​ក្តី។ ប្រ​សិន​បើ​ការ​ជំនុំជម្រះ​ក្តី​ធ្វើ​ឡើង​ពី​ចម្ងាយ អ្នក​ជួល​អាច​សាកសួរ​ជា​មួយ​នឹង​ក្រ​ឡា​បញ្ជី​នៅ​មុន​កាលបរិច្ឆេទ​ជំនុំជម្រះក្តី​ ដើម្បី​ឲ្យ​ដឹង​ពី​របៀប​មើល​ឯកសារ​ក្នុង​អំឡុង​ជំនុំជម្រះ​ក្តី។​

ឧទាហរណ៍​នៃ​ភ័ស្តុតាង​មួយ​ចំនួន ដែល​អ្នក​ជួល​អាច​យក​មក​តុលាការ​មាន៖

  • រូបថត​នៃ​ការ​ខូច​មិន​ដំណើរការ ឬ លក្ខខណ្ឌ​មិន​សម​ប្រ​កប​នៅ​ក្នុង​ផ្ទះ​របស់​គេ
  • ច្បាប់ថត​ចម្លង​ដែល​ត្រូវ​បាន​បញ្ជាក់​នៃ​របាយការណ៍​ពី​នាយកដ្ឋាន​សុខភាព កំណត់ត្រា​រដ្ឋាភិបាល ឬ កំណត់ត្រា​អាជីវកម្មទាំង​ឡាយ​
  • បង្កាន់ដៃ​បង់ប្រាក់ឈ្នួលផ្ទះ​ទាំង​អស់ ឬភ័ស្តុតាង​នៃ​ការ​ទូទាត់​ថ្លៃ​ឈ្នួល​ ឧទាហរណ៍​មាន របាយការណ៍​ធនាគារ​​បង្ហាញមូលប្បទានប័ត្រ​ដែល ​ត្រូវ​បាន​ដក​ប្រាក់ បង្កាន់ដៃបង់ប្រាក់​តាម​ការ​បញ្ជាបង់ប្រាក់ ឬ​បង្កាន់ដៃ​ទាំង​ឡាយ និង​
  • លិខិត​ស្នាមនានា សេចក្តី​ជូនដំណឹង សារជាអក្សរ ឬ​ការ​ទំនាក់​ទំនង​តាម​សារ​ជា​សម្លេង​ ដែល​អ្នក​ជួល​បានធ្វើ​ឡើង​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​របស់គេ។​ ឧទាហរណ៍ អ្នក​ជួល​អាច​យក​មក​នូវ​លិខិតស្នាម​ទាំង​ឡាយ​ណា​ ដែល​ពួក​គេ​បាន​ផ្តល់​ជូន​ទៅ​ម្ចាស់ផ្ទះ​របស់គេ​ ស្នើសុំ​ឲ្យ​ធ្វើ​ការ​ជួស​ជុល ឬ ជូន​ដំណឹង​ដល់​ម្ចាស់ផ្ទះ​របស់​គេ​ពី​បញ្ហាណាមួយ​ពាក់ព័ន្ធនឹង​ម្ចាស់​ផ្ទះ។​ អ្នក​ជួល​ក៏​អាច​រួម​បញ្ចូល​នូវ​ស្រោម​សំបុត្រនានាផង​ដែរ ពីព្រោះ​តែម​ប្រៃសណីយ៍​បង្ហាញ​កាលបរិច្ឆេទ​នៃ​ការ​ផ្ញើចេញ និង​ស្រោម​សំបុត្រ​ ទាំង​ឡាយ​ដែល​បង្ហាញ​ថាលិខិត​ផ្ញើបាន​ទៅ និង​មកពីនរណា។

ប្រយ័ត្ន៖ អ្នក​ជួល​មិន​អាច​ផ្អាក​ការ​ជំនុំជម្រះ​ក្តី​បាន​ដោយ​សារ​តែ​​ពួក​គេ​មិន​មានភ័ស្តុតាង​ទាំង​អស់​របស់​គេ​មក​ជាមួយ (ឬ​បាន​ដាក់​បញ្ចូន​មក​យ៉ាង​ត្រឹមត្រូវ​សម្រាប់ការ​ជម្រះក្តី​តាម​អ៊ីនធឺណិត) នោះទេ។​ អ្នក​ជួល​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​នៅ​ថ្ងៃ​សវនាការ​របស់​គេ។​

សាក្សី​ – សាក្សីទាំង​ឡាយ​ត្រូវ​តែ​មាន​វត្តមាន​នៅ​ក្នុង​តុលាការ​នៅ​ពេល​ចាប់ផ្តើម​ការ​ជំនុំជម្រះក្តី និង​ទំនេរអាច​​ឆ្លើយ​សំណួរ​​និងផ្តល់​កសិណ​បាន​។​ ឧទាហរណ៍ អ្នក​ជួល​មិន​អាច​យក​លិខិត​ពី​អ្នក​ជិត​ខាង​របស់​គេ​មកជំនួស​ឲ្យ​​អ្នក​ជិត​ខាង​រប​ស់​​គេ​មក​តុលាការ​ដោយ​ផ្ទាល់ដើម្បី​ផ្តល់​កសិណ​​បាន​នោះទេ។ នេះ​គឺ​ដោយសារ​តែ លិខិត​មួយ​មិនអាច​បញ្ជាក់​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​ដោយ​ភាគី​ម្ខាង​ទៀត​បាន​ទេ។ ប្រ​សិន​បើ​អ្នក​ជួល​ព្រួយ​បារម្ភ​ថា សាក្សី​របស់​គេ​​អាច​នឹង​មក​កាន់​តុលាការនោះ អ្នក​ជួល​អាច​​នឹង​ចេញ​ដីកាកោះ​បាន។​ អ្នក​ជួល​អាច​ទទួល​បាន​ដីកាកោះ​ពី ការិយាល័យ​ក្រ​ឡា​បញ្ជី ហើយ​បន្ទាប់​មក​ឲ្យ​អ្នក​ផ្សេង​យក​វា​ទៅ​ជូន​​សាក្សី​របស់​ពួក​គេ​ឲ្យ​បាន​មុន​ថ្ងៃ​ជំនុំជម្រះក្តី។

ប្រ​សិន​បើ​សាក្សី​សុំ​ អ្នក​ជួល​អាច​ត្រូវ​បង់​ថ្លៃ​ការ​ធ្វើ​ដំណើរ​របស់​សាក្សី និង​ថ្លៃ​ចំណាយ​ចំពោះសាក្សី។ ($35/ក្នុង​មួយ​ថ្ងៃដោយ​បន្ថែម​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​តាម​ការ​ជាក់​ស្តែង។ Gov. Code 68093.) អ្នក​ជួល​មិន​ត្រូវ​បង់​ថ្លៃ​ឲ្យ ​ការ​ធ្វើ​ដំណើរ​របស់​ម្ចាស់​ផ្ទះ​របស់​គេ​ ឬ​ថ្លៃ​ចំណាយ​លើសាក្សី​របស់​ម្ចាស់​ផ្ទះ​របស់គេ​ទេ ប្រ​សិន​បើ​ពួក​គេ​​ទូរសព្ទ​ទៅ​ម្ចាស់​ផ្ទះ​របស់គេ ឬ​សាក្សី​របស់​ម្ចាស់​ផ្ទះ​របស់​គេ​​​ជា​សាក្សី​ផ្ទាល់ខ្លួន​របស់​គេនោះ។​

ការចុះឈ្មោះ​និង​ការនិយាយស្តី​នៅក្នុង​តុលាការ – វប្បធម៌​បន្ទប់​សវនាការ

  1. អាច​នឹង​មាន​នូវ​បញ្ជី​ឈ្មោះ​បិទនៅលើ​ទ្វារបន្ទប់សវនាការ ឬ​នៅ​លើ​ជញ្ជាំង​ជាប់នឹង​ទ្វារ។ អ្នក​ជួល​គប្បី​រក​មើល​សំណុំរឿង​ក្តី​របស់គេ ឬ​ឈ្មោះ​និង ​ចាំ​លេខដែល​ស្ថិត​​នៅ​លើ​បញ្ជីបិទបង្ហាញ។
  2. បន្ទាប់មក អ្នក​ជួល​នឹង​ចូល​ទៅ​តាមទ្វារ ហើយ​ចូល​ជួរ​ដើម្បី​ប្រាប់​ដល់ ​ក្រ​ឡាបញ្ជីថា ពួកគេ​បាន​មក​​ដល់ហើយ លេខសំណុំ​រឿង​របស់ពួកគេ និង​ប្រាប់ថាពួកគេ​ជា​ភាគី​ចុង​ចោទ។ នៅពេលនេះ អ្នក​ជួល​ក៏​បញ្ជាក់​ជាមួយ​នឹង​ក្រ​ឡា​បញ្ជី​ផង​ដែរថាតើ​អ្នក​បក​ប្រែ​ភាសា​ទំនេរទេ ប្រ​សិន​បើ​អ្នក​ជួល​ត្រូវ​ការ​ម្នាក់នោះ។​ បើសម​ស្រប អ្នក​ជួល​ក៏​អាច​បញ្ជាក់​ជាមួយ​នឹង​ ក្រ​ឡា​​បញ្ជី​ថា តុលាការ​បានដឹងពី​សំណើសុំការ​ទទួល​​សម​ស្រប​​របស់​អ្នក​ជួល​​ជា​មួយ​នឹង​តុលាការហើយ​ដែរ។​
  3. ក្រោយ​ចុះ​ឈ្មោះ​ចូល​រួច​ហើយ អ្នក​ជួល​មាន​កន្លែង​អង្គុយ និង​ត្រូវ​ប្រាកដ​ថា​ទូរសព្ទ​ដៃ​របស់​គេ​ត្រូវ​បាន​បិទឬ​ដាក់​ឲ្យ​គ្មានសម្លេង​រោរ៍។​ ប្រ​សិន​បើ​អ្នក​ជួល​មក​ដល់​លឿន​ខ្លាំង ហើយ​បើ​ចង់​នោះ ពួក​គេ​អាច​សុំ​​និយាយ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ ឬ​មេធាវី​​ម្ចាស់​ផ្ទះ​របស់​គេ​នៅ​តាម​ផ្លូវ​ក្នុង​បន្ទប់​ខាង​ក្រៅ​បន្ទប់ ​សវនាការ​ក្នុង​បំណង​ដោះ​ស្រាយ​បញ្ចប់​រឿង​ក្តី​របស់​គេបាន​។​ (សូម​មើល​ផ្នែក​ស្តី​អំពី​ការ​ដោះ​ស្រាយ​បញ្ចប់ នៅដើម​ទំព័រ​ទី​ 9។) ទោះ​ជា​យ៉ាង​ណា អ្នក​ជួល​គួរ​តែ​ត្រូវ​ប្រាកដថា ពួក​គេ​ស្ថិត​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ពេល​ដែ​ល​ចៅក្រម​ស្ថិត​នៅលើ “សវនដ្ឋានចៅ​ក្រម។” (“សវនដ្ឋាន​ចៅ​ក្រម” គឺ​ជា​​តុ​ដែល​ស្ថិត​ខាង​មុខ​ក្នុង​បន្ទប់​សវនការ ដែល​ចៅក្រម​អង្គុយ “នៅលើ​សវនដ្ឋាន​ចៅក្រម” មានន័យ​ថា នៅពេលដែល​​ចៅក្រម​កំពុង​អង្គុយ​នៅលើតុ​)។
  4. នៅ​ពេល​ដែល​ចៅ​ក្រម​ចូលមក​ក្នុង​បន្ទប់​សវនាការ គ្រប់គ្នា​នៅ​ក្នុង​បន្ទប់សវនាការ​អាច​ក្រោក​ឈរ។​ នៅ​ពេល​ចៅ​ក្រម​អង្គុយចុះ គ្រប់គ្នា​អង្គុយចុះ។ នៅ​ពេល​ចៅ​ក្រម​ស្ថិត​នៅលើ​សវនដ្ឋាន​ចៅក្រម អ្នក​ដែ​ល​អាចគួរ​និយា​យ​គឺ​មាន​តែ​ចៅ​ក្រម​ គូភាគី​ដែល​ត្រូវ​បាន​​ហៅ​ឲ្យ​ឡើង​មក​ខាង​មុខ​ចៅ​ក្រម និង​ក្រឡាបញ្ជី​តែ​ប៉ុណ្ណោះ។​
  5. នៅ​ពេល​ដែល​ចៅ​ក្រម​ចូលមក​ក្នុង​បន្ទប់​សវនាការ គ្រប់គ្នា​នៅ​ក្នុង​បន្ទប់សវនាការ​អាច​ក្រោក​ឈរ។​ នៅ​ពេល​ចៅ​ក្រម​អង្គុយចុះ គ្រប់គ្នា​អង្គុយចុះ។ នៅ​ពេល​ចៅ​ក្រម​ស្ថិត​នៅលើ​សវនដ្ឋាន​ចៅក្រម អ្នក​ដែ​ល​អាចគួរ​និយា​យ​គឺ​មាន​តែ​ចៅ​ក្រម​ គូភាគី​ដែល​ត្រូវ​បាន​​ហៅ​ឲ្យ​ឡើង​មក​ខាង​មុខ​ចៅ​ក្រម និង​ក្រឡាបញ្ជី​តែ​ប៉ុណ្ណោះ។​
    1. ប្រ​សិន​បើ​អ្នក​ជួល​ត្រូវ​ការ​អ្នក​បក​ប្រែ​ភាសា ហើយ​អ្នក​បក​ប្រែ​ភាសា​មិនទាន់​​មាន​វត្តមាននៅ​ឡើយ​នោះ អ្នក​ជួល​អាច​ស្នើសុំ​ចៅក្រមនូវ​អ្នក​បក​ប្រែ​ភាសាម្នាក់​។
    2. ប្រ​សិន​បើ​អ្នក​ជួល​នៅ​តែ​មិន​មាន​ឱកាស​និយាយជាមួយ​នឹង​ម្ចាស់​ផ្ទះ​អំពី​ការ​ព្យា​យាម​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​រឿង​ក្តី​នោះ ហើយ​ចង់បាន​ឱកាស​នេះ អ្នក​ជួល​អាច​សុំ​ឲ្យ​ចៅ​ក្រម​អនុញ្ញាត​ដល់ពួក​គេ​មាន​ពីរ​បី​នាទី​ដើម្បី​និយាយ​ជា​មួយ​ម្ចាស់ផ្ទះ និង​មេធាវី​ម្ចាស់​ផ្ទះ​ទាក់ទង​នឹង​រឿង​ក្តី​បាន​។​ បន្ទាប់​មក​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ/មេធាវី​ម្ចាស់​ផ្ទះដើ​រ​ចូល​ទៅ​ផ្លូវ​ក្នុង​បន្ទប់ ឬ ទៅ​ក្នុង​បន្ទប់ដាច់ដោយ​ឡែក​មួយ ប្រ​សិន​បើមាន ហើយ​និយាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅពេល​ដែល​គូភាគីបញ្ច​ប់ការ​និយាយ​គ្នា ពួក​គេ​នឹង​ត្រ​ឡប់​មក​ខាង​ក្នុង​វិញ ហើយ​ចុះ​ឈ្មោះ​ចូល​ឡើង​វិញ​​ជា​មួយ​នឹង​ក្រ​ឡា​បញ្ជី​ដើម្បី​ឲ្យ​បាន​រឿង​ក្តី​របស់​ពួក​គេ​ហៅ​ឡើង​វិញ​នៅ​ខាង​មុខ​ចៅ​ក្រម។

សម្គាល់​៖ ឈ្មោះ​សម​ស្រប​ត្រូវ​ហៅ​ទៅ​កាន់​ចៅ​ក្រម​គឺ “លោក​ចៅ​ក្រម” និង​ “អង្គ​តុលាការ​ជាទីគោរព​។” នៅ​ពេល​គូភាគី​ស្ថិត​នៅ​ខាង​មុខ​ចៅក្រម គូរ​ភាគីនឹង​និយាយ​ទៅ​កាន់​ចៅ​ក្រម និង​មិន​និយាយ​រក​គ្នា​នោះទេ។ ប្រ​សិន​បើ​អ្នកជួល​អាច​ធ្វើបាន ពួកគេ​គួរ​តែ​សម្លឹង​ទៅ​កាន់​ចៅ​ក្រម ហើយ​និយាយ​ទៅ​កាន់​ចៅ​ក្រមនៅ​ពេលពួកគេនិយាយ ហើយ​មិន​និយាយ​ទៅ​កាន់​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​ទេ។ ឧទាហរណ៍ អ្នក​កំពុង​តែ​ស្ថិត​នៅ​លើ​បង់ ហើយ​មេធាវី​ម្ចាស់ផ្ទះ​ប្រាប់​ដល់​តុលា​កា​រ​​ថា​ អ្នក​បាន​យល់​ព្រម​រើ​ចេញ។ ជំនួស​ឲ្យ​ការ​និយាយ​ថា “ទេ ខ្ញុំ​មិន​បាន​និយាយ​ទេ តើ​អ្នក​កំពុង​និយាយ​អំពី​អ្វី” ទៅ​កាន់​មេធាវីនោះ អ្នក​គួរ​តែ​និយាយ​​បែប​​នេះ​ទៅ​កាន់​ចៅក្រម៖ “លោក​ចៅ​ក្រម មេធាវី​តំណាង​ឲ្យ​ម្ចាស់​ផ្ទះ​កំពុង​តែ​និយាយ​ពី​អ្វី​មួ​យ​​ ដែល​ខ្ញុំ​មិន​បាន​និយាយ​ទេ។ អ្វី​ដែល​ខ្ញុំ​ពិត​ជា​បាន​និយាយ​នោះគឺ ខ្ញុំ​អាច​នឹង​មា​ន​ឆន្ទៈ​រើ​ចេញ ប្រ​សិន​បើ​ពួក​គេ​ផ្តល់​ពេល​វេលា​ឲ្យ​ខ្ញុំ​ច្រើន​បន្ថែមទៀត ប៉ុន្តែ​យើង​មិន​មាន​ឱកាស​បាន​ពិភាក្សា​អំពី​បញ្ហានេះ​នៅ​ឡើយ​ទេ។​ តើ​ខ្ញុំ​អាច​មាន​​ឱកាស​ដើម្បី​ពិភាក្សា​​ចំណុច​នេះ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​ខ្ញុំ​និង​មេធាវីរបស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​សាលាក្តី​បាន​ទេ?”​

5. B. ការ​ជំនុំជម្រះក្តី​ – ជាជំហានៗ​

ផ្នែក​នេះ​នឹង​ផ្តល់​នូវ​លំហូរ​ជា​ជំហានៗ​ទូទៅ នៃ​របៀប​ដែល​ទាំង​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​ប្រាប់​សាច់​រឿង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ពី​របៀប​បង្ហាញ​ភ័ស្តុតាង​ក្នុង​អំ​ឡុង​ជំនុំ​ជម្រះ​ក្តី រួម​ទាំង​សាក្សី​ផងដែរ។

តើ​នរណាជានរណា​ ហើយ​អ្វីកើតឡើង​នៅ​ពេលណា?

ការជំនុំជម្រះក្តី​រឿង​បណ្តេញចេញ​អាច​​បញ្ចប់​ទៅ​​យ៉ាង​លឿន។ ម្ចាស់​ផ្ទះ (ភាគី​ដើម​ចោទ) នឹង​បង្ហាញ​ពី​រឿង​ក្តី​ទាំង​មូល​របស់​គេ​មុន។​ បន្ទាប់ពីនេះ អ្នក​ជួល (ភាគី​ចុង​ចោទ) បង្ហាញពី​រឿង​ក្តី​ទាំង​មូល​របស់​គេ។ គូភាគី​ទាំង​សងខាង​មាន​ឱកាស​ធ្វើ​ទៅ​តា​ម​ជំហានៗ​ដូចគ្នា​ដើម្បីព្យាយាម​និង​បង្ហាញ​ភ័ស្តុតាង​រឿង​ក្តី​របស់​ពួកគេ។ ជំហាន​ទាំង​នេះ​មាន៖

  1. សេចក្តី​ថ្លែង​ចាប់ផ្តើម – សេចក្តី​សង្ខេប​ខ្លី​នៃ​ទឡ្ហីករណ៍​របស់​ភាគី​អំពី​មូលហេតុ​ដែល​ពួក​គេ​គួរ​តែ​ឈ្នះ​ក្តី (ម្ចាស់ផ្ទះ ឬ អ្នក​ជួល) និង​​អ្វី​ដែល​ពួក​គេ​ចង់​បង្ហាញ ឬ​មិន​បង្ហាញ​នៅពេល​​ជំនុំ​ជម្រះក្តី។
  2. ការ​ធ្វើ​សក្ខីកម្ម​សាក្សី – ជា​ឱកាស​មួយ​សម្រាប់​ភាគី​ឲ្យ​នាំ​មនុស្ស​មក​និយាយ​ក្នុង​តុលាការ ដែលហៅ​ថា​សាក្សី ដើម្បី​និយាយ​អំពី​ព័ត៌​មាន​ដែល​ពួក​គេ​ដឹង ឬ ដើម្បី​បញ្ជាក់​ទៅ​លើ​រូប​ថត ឬ ឯកសារផ្សេងទៀត។
  3. ការសួរ​ដេញដោល​សាក្សី – សួរសំណួរ​ទាំង​ឡាយ​ទៅ​លើ​សាក្សី​ទាំង​ឡាយ​របស់​ភាគី​ម្ខាងទៀត (ឧទាហរណ៍ អ្នកជួល​សួរសំណួរ​សាក្សី​ដែល​ម្ចាស់ផ្ទះ​បាន​នាំ​មក​ឲ្យ​និយាយ)។
  4. ការសួរ​ដេញដោល​សាក្សី​ខ្លួន​ឯង – ជាពេល​ត្រូវ​សួរ​សាក្សី​ខ្លួន​ឯង​របស់​ភាគី​នៅ​ក្រោយ​ពី​ភាគី​ម្ខាង​ទៀត​បាន​​សួរ​ដេញ​ដោល​សាក្សី​របស់​គេនោះ។​
  5. ការ​បង្ហាញ​ភ័ស្តុតាង​ – ជាឱកាស​ដើម្បី​បង្ហាញ​ភ័ស្តុតាង​ជា​ឯកសារ​នានា។​
  6. ការ​ផ្តល់​ទឡ្ហីករណ៍​បិទបញ្ចប់ – ជាឱកាស​សម្រាប់​គូភាគី​ទាំង​ពីរ​ផ្តល់​នូវ​សេចក្តី​សង្ខេប​ពី​ទឡ្ហីករណ៍​របស់គេ អំពី​អ្វី​ដែល​ភ័ស្តុតាងដែល​បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ជំនុំជម្រះក្តី និង​ពី​មូលហេតុ​ដែល​ចៅក្រម ឬ គណៈវិនិច្ឆ័យ​គួរ​ឯកភាព​ជាមួយ​ពួកគេ។​

ជំហាននីមួយៗ​ត្រូវ​បាន​ពន្យល់​លម្អិត​បន្ថែម​ទៀត​ខាង​ក្រោម​សម្រាប់​ទាំង​ម្ចាស់ផ្ទះ​និង​អ្នក​ជួល រួម​ទាំង​មាន​ឧទាហរណ៍​និង​គន្លឹះ​ដ៏​មាន​ប្រ​យោជន៍នានាផង​ដែរ។​ ​សម្គាល់៖ ចៅក្រម​ខ្លះ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ថ្លែង​បើកនិង/ឬ​​បិទ​បញ្ចប់​ ទឡ្ហីករណ៍​នៅ​ក្នុង​ករណីបណ្តេញចេញនោះទេ។ ប៉ុន្តែ​ប្រ​សិន​បើ​ភាគី​ម្ខាង​មាន​ឱកាស​​ថ្លែង​បើក នេះ​គ្រាន់តែជាឧទាហរណ៍​ទេ ភាគីម្ខាងទៀត​ត្រូវ​តែ​ទទួល​បាន​ឱកាស​ធ្វើ​ការ​ថ្លែង​បើកដែរ – ភាគី​មួយ​អាច​នៅ​តែ​សម្រេច​ឲ្យ “លើកលែង” ឬ មិន​ធ្វើការ​ថ្លែង​បើក ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ទទួល​បាន​ឱកាស​ដើម្បី​ធ្វើ​វា។​

ផ្នែក 1 - ករណី​របស់​ម្ចាស់ផ្ទះ​

ដើម្បី​បង្ហាញ​ពី​ករណី​​របស់​គេ - ឬ​ ដើម្បីបញ្ជាក់​ពី​មូល​ហេតុ​​ដែល​អ្នក​ជួល​គួរ ​ត្រូវ បាន​បណ្តេញចេញ។ ដើម្បី​ការពារក្តី​របស់​គេ ម្ចាស់ផ្ទះ ឬ មេធាវី​ម្ចាស់ផ្ទះ អាច​នឹង​ហៅ​សាក្សី និង​/ឬ​បង្ហាញ​ភ័ស្តុតាង។​ ក្នុង​អំ​ឡុងការ​បង្ហាញ​រឿង​ក្តី​របស់​ម្ចាស់ផ្ទះ អ្នក​ជួល​គួរ​តែ​ស្តាប់​ដោយ​ប្រុង​ប្រ​យ័ត្ន និង/ឬ កត់​ត្រា​ទុកនូវ​អ្វីមួយ​ដែល​ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​បង្ហាញថា​វាមិន​ពិត ឬ មិនពិត​ទាំង​ស្រុង​នោះ។ នេះនឹង​ជួយ​ដល់ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​សាកសួរ​ដេញដោល​សាក្សី និង​ដើម្បី​ធ្វើ​ការ​ជំ​ទាស់។ ការ​សួរ​ដេញដោយ​សាក្សី និង​ការ​ជំទាស់ ត្រូវ​បាន​ពិភាក្សា​នៅ​ផ្នែក​ខាង​ក្រោម​ក្នុងលេ​ខបួន។

  1. ការ​ថ្លែង​បើក​សំណុំ​រឿង​៖ ម្ចាស់ផ្ទះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ករណី​​របស់​គេ ដោយ​បង្ហាញ​នូវ​សេចក្តី​សង្ខេប​ជា​មូលដ្ឋាន​ពី​មូលហេតុ​ដែល​អ្នកជួល​គួរ​ត្រូវ​បណ្តេញចេញ។​
  2. សាក្សី៖ ម្ចាស់ផ្ទះ​នឹង​ហៅ​សាក្សី​ ហើយ​សួរ​សំណួរ​ទាំង​ឡាយ​ដែ​ល​ពួក​គេ​គិត​ថា​នឹង​ជួយ​បញ្ជាក់​ពី​មូលហេតុ​ដែលអ្នក​ជួល​គួរ​តែត្រូវ​បាន​បណ្តេញចេញ។ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ អាច​សូម្បី​តែ​ហៅ​​អ្នក​ជួល​ឲ្យ​ផ្តល់​កសិណ​​ដើម្បី​ជួយ​បញ្ជាក់​ដល់​ករណី​របស់គេ​ក៏​បាន​ដែរ។ ក្នុង​អំឡុង​ការ​ធ្វើបទបង្ហាញ​របស់​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ អ្នក​ជួល​អាច​នឹង​ជំទាស់​ទៅ​នឹង​អ្វី​មួយ​ដែល​ត្រូវ​បាន​លើកឡើង ប្រ​សិន​បើ​ពួក​គេ​មាន​មូលដ្ឋាន​ច្បាប់​សម្រាប់ការ​ជំទាស់នោះ។ ប្រ​សិន​បើ​ចៅក្រមនិយាយថា “ជំទាស់​គ្មាន​​ប្រ​សិទ្ធិភាព” សាក្សី​អាច​ឆ្លើយ​សំណួរ​បាន​។ ប្រ​សិន​បើ​ចៅក្រមនិយាយថា “ជំទាស់មាន​​​ប្រ​សិទ្ធិភាព” សាក្សី​មិន​អាច​ឆ្លើយ​សំណួរ​បាន​ទេ។ (សូមមើល​ព័ត៌​មាន​បន្ថែម​ខាង​ក្រោម​ស្តី​ពី​ ការ​ថ្លែង​ជំទាស់​នៅ​ក្នុង​អំ​ឡុង​ជំនុំជម្រះក្តី ហើយ​ទំព័រទី 18 សម្រាប់ឧទាហរណ៍​បន្ថែម​ពី​ការ​ជំ​ទាស់)។
  3. ការ​ជំទាស់៖ លើក​លែង​តែ​ការ​ធ្វើ​សេចក្តី​ថ្លែង​ជំទាស់ តុលាការ​នឹង​មិន​ពេញចិត្តឡើយ ហើយ​អាច​នឹង​ស្តី​បន្ទោស​អ្នក​ជួល ប្រ​សិន​បើ​ពួក​គេ​និយាយ​កាត់​ ភាគីម្ខាង​ទៀត ឬ និយាយ​ក្នុង​ខណៈដែល​ភាគី​ម្ខាង​ទៀត​​កំពុង​តែ​បង្ហាញ​ពី​ករណី​របស់គេនោះ។ ការ​ជំទាស់​ជា​ទូទៅ​ក្នុង​អំឡុង​ជំនុំជម្រះក្តីគឺ “ភាពពាក់ព័ន្ធ” (សំណួរ​កំពុង​ត្រូវ​បាន​សួរមិន​ពាក់ព័ន្ធ​ដល់​រឿង​ក្តី​ទេ) ឬ “ពាក្យ​ចរចាមអារ៉ាម”​ (សាក្សី​កំពុង​តែ​លើក​ឡើង​វិញ​ពី​អ្វី​ដែល​អ្នក​ផ្សេង​បាន​និយាយ​នៅ​ខាង​ក្រៅ​តុលាការ​ដើម្បី​បញ្ជាក់​ពី​អ្វី​មួយ​ដែល​បុគ្គល​បាន​និយាយ​​គឺ​ជា​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​មែន)។ ឧទាហរណ៍​មួយ​នៃ​ការ​ថ្លែង​ដោយ​ពាក្យ​ចរចាមអារ៉ាម​ដោយ​ម្ចាស់ផ្ទះគួរ​តែ​ជា៖ “អ្នក​ជិត​ខាង​អ្នក​ជួល​បាន​ប្រាប់ខ្ញុំច្រើនដងថា អ្នក​ជួល​ធ្វើ​ឲ្យ​មាន​សម្លេង​ខ្លាំងៗ​នៅ​ពាក់​កណ្តាល​អធ្រាត្រ” នៅ​ពេល​ដែល​អ្នក​ជិត​ខាង​ មិន​មាន​វត្តមាន​ជា​សាក្សី​នៅក្នុង​តុលាការនោះ​។

    នេះ​ជា​ឧទាហរណ៍​មួយ​ពី​របៀប​ដែល​អាច​ធ្វើ​ការ​ជំទាស់​ក្នុង​អំឡុង​ធ្វើ​សក្ខីកម្ម​សាក្សី៖ មេធាវី​ម្ចាស់​ផ្ទះ​សួរ​សាក្សីម្ចាស់​ផ្ទះ​ពី​មូល​ហេតុ​ដែលអ្នក​ជួល​បាន​ធ្វើ​អ្វី​មួយ។ អ្នក​ជួល​ស្រែក​ឡើង​ខ្លាំងៗថា “សុំ​ជំ​ទាស់ នេះ​ជាការ​ទាញការ​សន្និដ្ឋាន” ភ្លាមៗ​ក្រោយ​ពី​ម្ចាស់ផ្ទះ​សួរ​សំណួរ​ហើយ​រង់​ចាំ​​ឲ្យ​ចៅក្រម​ “សម្រេច” (សម្រេច​ថាតើ​ពួកគេ​ឯកភាព​ ឬ​មិន​ឯកភាព​ទៅ​នឹង​ការ​ជំទាស់)។ នៅក្នុង​ករណី​នេះ ចៅក្រម​នឹង​និយាយថា “ជំទាស់មាន​​ប្រ​សិទ្ធិភាព” ដែល​មាន​ន័យ​ថា សាក្សី​របស់​ម្ចាស់ផ្ទះ​មិន​អាច​ឆ្លើយ​សំណួរ​បានទេ ពី​ព្រោះ​អ្នក​ជួល​បាន​ធ្វើ​ ការ​ជំទាស់​ដោយ​មាន​សុពលភាព។
  4. ការ​សាកសួរ​ដេញដោល​សាក្សីដោយ​ភាគី​បដិបក្ខ​៖ ភ្លាមៗក្រោយ​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​បញ្ចប់ការសួរ​សំណួរ​ដល់​សាក្សី អ្នក​ជួល​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​សួរ សំណួរ​ទៅ​ដល់សាក្សីនោះដែរ។ ដំណើរ​ការ​នេះ​ហៅ​ថា​ “​ការ​សួរដេញដោល​សាក្សី​ដោយ​ភាគី​បដិបក្ខ​”​។​ មូលហេតុ​នៃ​ការ​សួរដេញ​ដោលសាក្សី​ដោយ​ភាគីបដិបក្ខនោះ គឺ​ដើម្បី​ទាំង​បញ្ជាក់​ពី​អ្វី​មួយ​ដែល​សាក្សី​បាន​និយាយ​ ដែល​អាច​ជួយ​ដល់​ករណី​របស់​អ្នក​ជួល ឬ ព្យាយាមដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​អ្វីមួយ​ដែលពួក​គេ​បាននិយាយ ដែល​នឹង​ប៉ះពាល់ដល់​ករណី​របស់​អ្នក​ជួល។

    វាមាន​ប្រយោជន៍​ប្រ​សិន​បើ​អ្នក​ជួល​កត់ត្រាទុក​នូវ​អ្វី​ដែល​សាក្សី​និយាយ​នៅពេល​ដែល​ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​សួរសំណួរ និង​សរសេរចូល​នូវ​ចំណុច​ទាំង​ឡាយ​ណា​ដែល​អ្នក​ជួល​ចង់​ឲ្យ​សាក្សី​បញ្ជាក់​ឡើង​វិញ ឬ​ឆ្លើយ។​ ធ្វើ​បែបនេះ នៅ​ពេលដល់វេន​របស់​អ្នក​ជួល​ត្រូវ​សួរ​សំណួរ​ដេញ​ដោល​សាក្សី​​ភាគីបដិបក្ខនោះ ពួកគេ​បាន​ត្រៀម​រួច​រាល់។

    សម្គាល់៖ អ្នក​សួរ​ដេញដោលសាក្សី​ភាគីបដិបក្ខ មិន​ត្រូវ​សួរ​សាក្សី​ពី​​កម្ម​វត្ថុ​ថ្មី​ តែ​ផ្ទុយ​ទៅវិញពួកគេ​គ្រាន់​តែ​ត្រូវ​សួរ​សំណួរ​ដល់​សាក្សី​ពីអ្វី​ដែល​ត្រូវ​បាន​ពិភាក្សា​គ្នា​រួច​នៅក្នុង​អំឡុង​ការសួរដេញដោលផ្ទាល់។ នេះ​មានន័យថា ប្រ​សិ​​​ន​បើ​ម្ចាស់ផ្ទះ/សាក្សី​មេធាវី​របស់ម្ចាស់ផ្ទះ​មិន​ត្រូវ​បាន​សួរ​អំពី​កម្ម​វត្ថុ​ដែល​​នឹង​មាន​ប្រ​យោជន៍​ដល់​អ្នក​ជួល​នោះ​ទេ អ្នក​ជួល​នឹង​ត្រូវ​តែ​រង់​ចាំ​​ដើម្បី​សួរ​អំពីកម្ម​វត្ថុ​នោះ​រហូត​ដល់​វេន​របស់​អ្នក​ជួល​ដើម្បី​បង្ហាញ​ពី​ករណី​របស់​អ្នក​ជួល​មកដល់។ បន្ទាប់មក ពួក​គេ​អាច​ហៅ​បុគ្គលនេះ​ជា​សាក្សី​របស់គេ​ផ្ទាល់ ហើយ​សួរ​សាក្សី​នោះ​អំពី​កម្ម​វត្ថុនោះ។

    ឧទាហរណ៍៖ ម្ចាស់ផ្ទះ​បាន​សួរ​ដល់សាក្សី​តែ​អំពី​រឿង​ការ​បង់ថ្លៃ​ឈ្នួល ប៉ុន្តែ​មិន​បាន​សួរ​អំពីលក្ខខណ្ឌ​មិន​ល្អរបស់ផ្ទះ​​អ្នក​ជួល​នៅ​ក្នុង​ការ​សួរ​ដេញដោល​ផ្ទាល់​នោះ​ទេ។​ ក្នុង​អំឡុង​ការ​សួរដេញដោល​សាក្សី​ដោយភាគី​បដិបក្ខ ពួក​គេ​អាច​សួរ​សំ​ណួរ​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ដល់​ការ​បង់ប្រាក់។ ក្រោយ​មក នៅពេល​ដល់វេន​អ្នក​ជួល​​ត្រូវ​បង្ហាញ​ករណី​របស់គេ អ្នក​ជួល​អាច​ហៅ​បុគ្គល​នេះ​ថា​ជា​សាក្សី​របស់​ពួកគេ ដើម្បី​សួរពួកគេ​អំពី​លក្ខ​ខណ្ឌ​មិន​ល្អ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជួល។

  5. ការសួរដេញដោលសាក្សី​ខ្លួន​ឯង៖ ក្រោយ​ពី​អ្នក​ជួល​បញ្ចប់​ការសួរដេញដោល​សាក្សី មេធាវី​ម្ចាស់ផ្ទះ​អាច​នឹង​ធ្វើការ​ “សួរ​សាក្សី​ខ្លួន​ឯង​ឡើង​វិញ” (មានន័យ​ថា សួរសាក្សីដដែល​ជា​ចុង​ក្រោយ​អំពី​ចម្លើយ​របស់​សាក្សី​ក្នុង​អំឡុង​ការ​សួរ​ដេញ​ដោល​សាក្សីដោយភាគីបដិបក្ខ)។ បន្ទាប់មក​ ចៅក្រម​នឹង​ឲ្យ​បញ្ចប់សាក្សី ហើយ​មេធាវី​ម្ចាស់ផ្ទះ​អាច​បន្ត​បង្ហាញ​នូវ​ភ័ស្តុតាង​ផ្សេង​ទៀត ហើយ​ហៅ​សាក្សី​ផ្សេងទៀត​សម្រាប់​ម្ចាស់​ផ្ទះ។
  6. ការបង្ហាញ​ភ័ស្តុតាង៖ ក្នុង​អំ​ឡុង​វេន​របស់​ពួក​គេ​បង្ហាញ​នូវ​ករណី​របស់គេ ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ ក៏​អាច​បង្ហាញ​ភ័ស្តុតាង​ជា​ឯកសារនានាជា​វត្ថុតាងដែល​ពួក​គេ​គិត​ថា​នឹង​ជួយ​បញ្ជាក់ពី​មូលហេតុ​ដែល​អ្នក​ជួល​គួរ​ត្រូវ បណ្តេញ​ចេញ។​ ឧទាហរណ៍​ទាំង​ឡាយ​នៃ​វត្ថុតាង​អាច​ជា​រូប​ថត ឬ សោយហ៊ុយ​ធនាគារ​លើ​មូលប្បទានប័ត្រ​ដែល​មាន​សាច់ប្រាក់។

    នៅ​ពេលបង្ហាញ​​ភ័ស្តុតាង​ដល់​តុលាការ ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​ចាំ​បាច់​ត្រូវ​ធ្វើ​រឿង​មួយ​ចំនួន​ដើម្បី​ឲ្យ​ប្រាកដ​ថា​ភ័ស្តុតាង​​ត្រូវ​បាន “ត្រូវ​បាន​នបញ្ចូល​ទៅ​ក្នុង​សំណុំ​រឿង។” ប្រ​សិន​បើ​ភ័ស្តុតាង​មិន​ត្រូវ​បាន “បញ្ចូល​” ត្រឹមត្រូវទេ ពេលនោះ​ចៅ​ក្រម ឬ គណៈ​វិនិច្ឆ័យ​មិន​អាច​ពិចារណា​វាបានទេ​នៅ​ពេល​ធ្វើ​សេចក្តី​សម្រេច​ជា​ចុង​ក្រោយ​នោះ។

    ដំបូង អ្នក​ជួល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើល​​វត្ថុតាង​ដើម និង​ត្រូវ​តែ​ផ្តល់​ឲ្យ​មួយ​ច្បាប់នៃ​វត្ថុតាង។​ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ក៏​នឹង​ចាំ​បាច់ត្រូវ​ឲ្យ​ម្ចាស់ផ្ទះ ឬ សាក្សីផ្សេងទៀត​​ឆ្លើយ​សំណួរ​អំពី​ភ័ស្តុតាង​ជា​ឯកសារ ដើម្បី​បញ្ជាក់​ពី​ទី​តាំង​ដែល​ជា​​ប្រ​ភព​ឯកសារ និង​ថា​វាពិត​ប្រាកដ ហើយ​ជាច្បាប់ត្រឹម​ត្រូវទៀត​ផង​។​​ អ្នក​ជួល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជំ​ទាស់​ទៅ​នឹង​ភ័ស្តុតាង​ដែល​កំពុង​ត្រូវ​ដាក់​មក​ដោយផ្អែក​លើ “ការ​ដាក់​បន្ទុក​” ប្រ​សិនបើ​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​មិន​អាច​បង្ហាញ​ពី​ប្រ​ភព​ឯកសារ​បាន​ទេនោះ ឬ​ថា​ឯកសារ​ទាំង​នោះពិត និង​ជា​ច្បាប់ត្រឹមត្រូវ​ទេនោះ។

    សូម​មើល “ផ្នែក​ទី 2 – ករណីរបស់​អ្នក​ជួល” ខាងក្រោម​សម្រាប់​ជា​ព័ត៌​មាន​បន្ថែម​អំពី​ការ​បញ្ចូល​ភ័ស្តុតាង​នៅ​​ក្នុង​តុលាការ។​

ផ្នែក 2 - ករណី​របស់​​អ្នក​ជួល៖

ដើម្បី​កុំ​ឲ្យ​ចាញ់​ក្តី អ្នក​ជួល​ចាំ​បាច់​ត្រូវ​បង្ហាញ​ថា ម្ចាស់ផ្ទះ៖

  1. បរាជ័យ​ក្នុង​ការ​បង្ហាញ​នូវ​ករណីរបស់ខ្លួន ឬ​
  2. ថា​អ្នក​ជួល​មាន​ការការពារ​ដែល​រារាំង​មិន​ឲ្យ​ម្ចាស់ផ្ទះ​ឈ្នះ​ក្តី​បាន។

ជំហានទាំង​ឡាយ​នៅ​ក្នុង​ករណី​របស់​អ្នកជួល​ធ្វើ​ទៅ​តាម​លំដាប់​និង​បែបបទ​ដូចគ្នា​ទៅ​នឹង​ជំហាន​ទាំង​ឡាយ​នៅ​ក្នុង​ករណី​របស់​ម្ចាស់ផ្ទះ​ដែរ។

សម្គាល់​៖ ការ​ស្នើសុំទម្លាក់ការ​ចោទប្រ​កាន់។​ ក្រោយ​ពី​ដើម​ចោទ “សម្រាក” ឬ បាន​បង្ហាញ​នូវ​សាក្សីទាំង​អស់ហើយ និង​បាន​បញ្ចូល​ភ័ស្តុតាង​ទាំង​អស់​ដែល​គេ​ចង់​បញ្ចូល​ ដើម្បី​ព្យាម​និង​បង្ហាញ​ពី​ករណី​របស់គេ​ស្តីពីមូលហេតុ​ដែល​អ្នក​ជួល​គួរ​តែ​ត្រូវ​បាន​បណ្តេញ​ចេញរួច​ម​កនោះ អ្នក​ជួល​អាច​សុំ​ចៅក្រម​បដិសេធ​រឿង​ក្តី​ដោយ​ស្នើសុំ​ឲ្យ​បដិសេធ​រឿងក្តី​។ ក្រមច្បាប់​នី​តិ​វិធី​រដ្ឋ​ប្បវេណី §581c សម្រាប់​ឧទាហរណ៍ អ្នក​ជួល​អាច​និយាយថា “អង្គ​តុលាការ​ជាទី​គោរព​ ដោយ​ក្តី​គោរព​ខ្ញុំ​សូម​ឲ្យ​ធ្វើ​ការ​ទម្លាក់​រឿង​ក្តី​នេះ​ចោល។” ចៅ​ក្រម​នឹង “អនុញ្ញាតតាមសំណើ” ឬ​ ឯកភាព​ជា​មួយ​នឹង​សំណើសុំ​ទម្លាក់​ការ​ចោទ​ប្រ​កាន់ ប្រ​សិន​បើ​ចៅក្រម​រកឃើញ​ថា​ម្ចាស់ផ្ទះ​មិន​អាច​បញ្ជាក់​ពីករណី​របស់​គេ​ដោយ​ផ្អែកលើ​ភ័ស្តុតាងដែល​បាន​ស្តាប់​រហូត​មក​ដល់ពេលនេះ។ ប្រ​សិន​បើសំណើនេះ​ត្រូវ​បាន​អនុញ្ញាតនោះ អ្នក​ជួល​មិន​ចាំ​បាច់​ត្រូវ​បង្ហាញ​នូវ​ករណី​របស់គេ​ទេ ពីព្រោះ​រឿង​ក្តី​នឹង​ត្រូវ​ចប់សព្វគ្រប់ទៅ​ហើយ។ ប្រ​សិន​បើ​ចៅ​ក្រម​បដិសេធ​ទៅនឹង​ការ​ស្នើសុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រ​កាន់​នោះ អ្នក​ជួល​នៅ​តែ​មាន​ឱកាស​បង្ហាញ​ពី​ករណី​របស់​គេ ដែល​ត្រូវ​បាន​ហៅ​ថា​ការការពារក្តី។

 

  1. ការ​ថ្លែង​បើក​សំណុំ​រឿង​៖ អ្នក​ជួល​នឹង​ជម្រាប់​ពី​ជ្រុង​នៃ​សាច់​រឿង​​​របស់​គេ​ទៅ​ដល់ចៅ​ក្រម ឬ​ គណៈវិនិច្ឆ័យ​ក្តី។​ មនុស្ស​ភាគ​ច្រើន​រួមទាំង​ចៅក្រម និង​ គណៈ​វិនិច្ឆ័យ​ផង យល់ថា​ព័ត៌​មាន​មាន​លក្ខណៈ​ងាយ​ស្រួល​យល់ ប្រ​សិន​បើ​វា​ត្រូវ​បាន​បង្ហាញ​ឡើង​តាម​លក្ខណៈ​ជា​កាល​ប្រ​វត្តិ ដែល​មាន​ន័យ​ថាតាម​​លំ​ដាប់​ដែ​ល​វា​បាន​កើត​ឡើង​។ អ្នក​ជួល​នឹង​គ្រាន់​តែ​ចង់​បញ្ចូល​នូវ​សេចក្តី​ លម្អិត​ដែល​ពាក់ព័ន្ធ​ដល់​សាច់​រឿង និង​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្តី​លម្អិត​ទាំង​នោះ​សំខាន់។ ចៅក្រម​អាច​នឹងសួរ​កាត់​អ្នក​ជួល​។​ អ្នក​ជួល​នឹង​ចាំ​បាច់​ត្រូវ​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ហើយ​បន្ទាប់​មក​បន្ត​បង្ហាញ​ពី​សាច់​រឿង​របស់​គេ​។​

    សម្គាល់៖ អ្នក​ជួល​ដែល​អាច​នឹង​មាន​អារម្មណ៍​ភ័យ​អំពី​ការ​ភ្លេច​អ្វីមួយ ឬ​​និយា​យ​ខុស​សាច់រឿង​ក្នុង​ករណី​ត្រូវបានកាត់នោះ អាច​យកជាប់​​ជា​មួយ​នូវ​កំណត់ចំណាំ​នានា ឬ​គ្រោងគោលៗ​នៃ​អ្វី​ដែល​គេ​ចង់​និយាយ​មកបាន​។ ធ្វើ​បែបនេះ ប្រ​សិន​បើ​ចៅ​ក្រម​សួរ​សំណួរ​កាត់ ពួកគេ​អាច​មើល​កំណត់​ចំណាំ​របស់គេ ដើម្បី​បន្ត​និយាយ​ពី​កន្លែង​ចាស់​របស់​គេ។​
  2. សាក្សី៖ អ្នក​ជួល​នឹង​មាន​ឱកាស​ដើម្បី​បង្ហាញ​ពី​សាក្សី​របស់គេ​ផ្ទាល់ ដូចគ្នាទៅ​នឹង​ម្ចាស់​ផ្ទះ​បាន​បង្ហាញពី​សាក្សី​របស់​គេ​ដែរ។ អ្នក​ជួល​ច្រើន​យល់​ថាវា​មាន​ប្រ យោជន៍​​ត្រូវ​កត់​សំណួរ​ ឬ​ ចំណុច​សំខាន់ៗ​របស់គេ ដែល​ពួក​គេ​ចង់​ឲ្យ​សាក្សី​និយាយ​​​ទុក​ជា​មុន ដូច្នេះ​ពួក​គេ​បាន​ចាំ​គ្រប់អ្វីៗ​តែក្នុង​រយៈពេល​មួយ​ភ្លេត។

    វា​ច្រើន​តែ​មាន​ប្រ​យោជន៍​ដែល​​ចៅ​ក្រមនិង/ឬគណៈវិនិច្ឆ័យ​ដឹង​ថា សាក្សី​ជា​នរណា តើ​ពួក​គេ​មាន​ទំ​នាក់​ទំនង​បែប​ណា​​ជាមួយ​​នឹង​បុគ្គល​ដែល​ហៅ​ពួក​គេ​មក​ធ្វើ​ជា​សាក្សី​ ហើយ​តើ​ពួក​គេ​ដឹងអ្វី​ដែល​គេ​ដឹង​តាម​របៀប​ណា។​ ការ​ធ្វើ​បែ​ប​នេះត្រូវបានគេហៅថា “ការ​ដាក់​បន្ទុក​។” នេះ​ជាសំណួរជា​ច្រើន​ដែល​ជា​គំរូ​ ដែល​ផ្តល់​ជា​ឧទាហរណ៍​ពី​របៀប​ដាក់​បន្ទុក​សម្រាប់​ព័ត៌មាន​ដែល​អ្នក​ជួល​ព្យាយាម​ឲ្យ​សាក្សី​ជួយ​ឆ្លើយ​។

    វា​ច្រើន​តែ​មាន​ប្រ​យោជន៍​ដែល​​ចៅ​ក្រមនិង/ឬគណៈវិនិច្ឆ័យ​ដឹង​ថា សាក្សី​ជា​នរណា តើ​ពួក​គេ​មាន​ទំ​នាក់​ទំនង​បែប​ណា​​ជាមួយ​​នឹង​បុគ្គល​ដែល​ហៅ​ពួក​គេ​មក​ធ្វើ​ជា​សាក្សី​ ហើយ​តើ​ពួក​គេ​ដឹងអ្វី​ដែល​គេ​ដឹង​តាម​របៀប​ណា។​ ការ​ធ្វើ​បែ​ប​នេះត្រូវបានគេហៅថា “ការ​ដាក់​បន្ទុក​។” នេះ​ជាសំណួរជា​ច្រើន​ដែល​ជា​គំរូ​ ដែល​ផ្តល់​ជា​ឧទាហរណ៍​ពី​របៀប​ដាក់​បន្ទុក​សម្រាប់​ព័ត៌មាន​ដែល​អ្នក​ជួល​ព្យាយាម​ឲ្យ​សាក្សី​ជួយ​ឆ្លើយ​។

    តើ​អ្នក​ឈ្មោះ​អ្វី?​
    តើអ្នក​ជាប់ពាក់ព័ន្ធទៅ​នឹង​ផ្ទះ​លេខ 9 នៅផ្លូវ 123 យ៉ាង​ដូចម្តេច?​
    តើ​ធ្លាប់​បាន​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​នេះ​ពីមុន​មក​ទេ?​
    តើ​មាន​បន្ទប់​ទឹក​ទេ?​
    តើ​អ្នក​បាន​ប្រើ​បន្ទប់​ទឹក​ទេ?​
    តើ​បន្ទប់​ទឹក​មាន​បញ្ហាអ្វីទេនៅពេល​អ្នក​ចង់​ប្រើ​វា?​
    សូម​រៀប​រាប់​ពី​បញ្ហា។​
    ដូច​បាន​បង្ហាញ​នៅ​ក្នុង​ឧទាហរណ៍​នេះ ដើម្បី​ឲ្យ​អ្នក​ជិត​ខាង​ម្នាក់​មក​ធ្វើ​ជា​សាក្សី​អំពី​លក្ខ​ខណ្ឌ​នៃ​បន្ទប់​ទឹកនោះ ចៅ​ក្រម ឬ​គណៈ​វិនិច្ឆ័យ​ដំបូង​នឹង​ចង់ដឹងថាតើសាក្សី​នោះ​ជានរណា និង​តើដឹងពី​អ្វី​ដែល​គេ​បាន​ដឹង​អំពី​បន្ទប់​ទឹក​នោះ​យ៉ាង​ដូចម្តេច។​ ចំណុច​នេះ​ជួយ​ដល់​ចៅក្រម ឬ គណៈ​វិនិច្ឆ័យ​សម្រេចថាតើ​សាក្សី​និង​ព័ត៌​មាន​ដែល​បានផ្តល់​មក​អាច​ជឿជាក់​បាន​ប៉ុណ្ណា។
    ក្នុង​អំឡុង​ការ​បង្ហាញ​សាក្សី​របស់​អ្នក​ជួល ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ​ អាច​នឹង​ជំទាស់​ទៅ​នឹង​សំណួរ​របស់​អ្នក​ជួល។ នៅពេលករណីនេះកើតឡើង អ្នក​ជួល​រង់​ចាំ​ឲ្យ​ចៅ​ក្រម​លោក​សម្រេច​ទៅ​លើ​ការ​ជំទាស់​មុន​នឹង​បន្តទៅ​ទៀត។​ ប្រ​សិន​បើ ចៅក្រមនិយាយថា “ជំទាស់​គ្មាន​​ប្រ​សិទ្ធិភាព” សាក្សី​អាច​ឆ្លើយ​សំណួរ​បាន​។ ប្រ​សិន​បើ​ចៅក្រមនិយាយថា “ជំទាស់មាន​​​ប្រ​សិទ្ធិភាព” សាក្សី​មិ​ន​​អាច​ឆ្លើយ​សំណួរ​បាន​ទេ។ ចៅក្រម​នឹង​ទំនង​ជា​អនុញ្ញាត​ឲ្យ​អ្នក​ជួល​សួរ​សំណួរ​តាម​របៀប​ផ្សេង (“រៀប​ពាក្យ” សំណួរឡើង​វិញ)។
    ការ​ជំ​ទាស់​ភាគ​ច្រើន​គឺ​ពាក្យ​ចរចាមអារ៉ាម។ ការ​លើក​ឡើង​ខាង​ក្រោម​ជា​ឧទាហរណ៍​នៃ​ពាក្យ​ចរចាមអារ៉ាម​៖ “ជាង​ប្រ​ព័ន្ធ​ទឹកបាន​ប្រាប់​ខ្ញុំ​ថា ផ្ទះ​របស់​ខ្ញុំ​មិន​អាច​រស់​នៅ​បានទេ។” ដើម្បី​បញ្ចៀសបញ្ហា​ពាក្យ​ចរចាមអារ៉ាមនោះ អ្ន​ក​​ជួ​ល​​អាច​ហៅ​ជាង​​ប្រ​ព័ន្ធ​ទឹក​មក​ធ្វើ​ជាសាក្សី ហើយ​ឲ្យ​ជាង​ប្រ​ព័ន្ធ​ទឹក​នោះ​ពន្យល់​ពី​លក្ខ​ខណ្ឌ​​ប្រ​ព័ន្ធ​ទឹក​​ដែល​ធ្វើ​ឲ្យ​ផ្ទះ​របស់​អ្នក​ជួល​មិន​អាច​នៅ​បាន។​ ម្ចាស់​ផ្ទះ​/មេធាវី​ម្ចាស់ផ្ទះ​ ពេលនោះ​នឹង​មាន​ឱកាស​សួរដេញ​ដោល​សាក្សី​ជាជា​ង​ប្រ​ព័​ន្ធ​​ទឹក​របស់​គូបដិបក្ខបាន​។​
  3. ការ​សាកសួរ​ដេញដោល​សាក្សីដោយ​គូរបដិបក្ខ​​៖ ក្រោយ​ពី​អ្នក​ជួល​បញ្ចប់​ការ​សួរ​​សំណួរ​របស់​គេ​ទៅ​ដល់​សាក្សី​នីមួយៗ​រួច​មក ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​នឹង​មាន​ឱកាស​សួរ​ដេញ​ដោល​សាក្សី​គូបដិបក្ខ​​ដែល​ជាសាក្សី​របស់​អ្នក​ជួល​។ ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​សួរ​សំណួរ​ទាំង​ឡាយ​អំពី​កម្ម​វត្ថុ​ដូច​គ្នា​ទៅ​នឹង​សំណួរ​ទាំង​ឡាយ​ដែល​អ្នក​ជួល​បាន​សួរ។​ ប្រ​សិន​បើ​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ​សួរ​អំពី​កម្ម​វត្ថុ​ផ្សេង អ្នក​ជួល​អាច​ជំ​ទាស់​ទៅ​នឹង​សំណួរ​ថា​ “ជាសំណួរ​មិន​ពាក់ព័ន្ធ។”​

  4. ការ​សាក​សួរ​សាក្សី​ខ្លួន​ឡើង​វិញ៖ ក្រោយ​ពី​ការ​សាកសួរសាក្សី​គូបដិបក្ខ​ដោយ​ម្ចាស់​ផ្ទះ/មេធាវី​ម្ចាស់​រួច​មក អ្នក​ជួល​អាច​សួរសំណួរ​បន្ត​ទៅ​ដល់​សាក្សី​របស់​ខ្លួន​បាន។​ ដំណើរ​ការ​នេះ​ហៅ​ថា​ ការសួរដេញដោលសាក្សី​ខ្លួន​ឯង “ឡើង​វិញ”​។​ អ្នក​ជួល​ត្រូវ​កំណត់​សំណួរ​របស់​គេ​ចំពោះ​កម្ម​វត្ថុ​ដែល​ម្ចាស់ផ្ទះ​ទើ​ប​តែ​បាន​សួរ​​​សាក្សី​របស់​ខ្លួន​។ ឧទាហរណ៍ ប្រ​សិន​បើ​ម្ចាស់​ផ្ទះ/មេធាវី​ម្ចាស់ផ្ទះកាត់​ពាក់កណ្តាល​ចម្លើយ​សាក្សី​របស់​អ្នក​ជួល ឬ អ្នក​ជួល​ដឹង​ថា​សាក្សី​របស់​គេ​អាច​នឹង​និយាយ​អ្វី​មួយ​ដែល​​មាន​ប្រ​យោជន៍​ដល់​កម្ម​វត្ថុនោះ អ្នក​ជួល​អាច​សួរ​សំណួរ​នោះ​នៅ​ជុំដែល​ត្រូវ​សួរសាក្សី​ខ្លួន​ឡើង​វិញ​។​

  5. ការ​ដាក់បន្ទុក​ភ័ស្តុតាង​ទៅ​ក្នុង​សំ​ណុំ​រឿង៖ មាន​មធ្យោបាយមួយ​ដែល​គូភាគី​ត្រូវ​បង្ហាញ​ពី​ភ័ស្តុតាង​ដើម្បី​ឲ្យ​ប្រាកដ​ថា​ភ័ស្តុតាង​ដែល​ពួក​គេ​បាន​យក​មក​កាន់ការជំនុំជម្រះ អាច​ត្រូវ​បាន​ពិ​ចារណាដោយ​ចៅក្រម ឬ គណៈ​វិនិច្ឆ័យ។​ ផ្នែក​ខាង​ក្រោម ផ្តល់​នូវ​ឧទាហរណ៍​ទាំង​ឡាយ​ពី​របៀប​ដែល​អ្នក​ជួល​អាច​ដាក់បន្ទុក​ភ័ស្តុតាង។​

ឧទាហរណ៍ 1

អ្នក​ជួល​មិន​បាន​បង់​ប្រាក់​ឈ្នួល​ពី​ព្រោះ​តែ​ម្ចាស់​ផ្ទះ​មិនបាន​​ដោះ​ស្រាយ​បញ្ហាកើតមាននៅ​ផ្ទះ​របស់គេ។

  1. អ្នក​ជួល​បាន​ថត​ចម្លង​រូបភាព និង​ឯកសារ​​នីមួយ​ៗ​ចំនួន 3ច្បាប់​ដែល​គេ​​ចង់ប្រើ។​ នៅ​ខាង​ខ្នង​នៃ​រូបភាព ឬ​នៅ​ខាង​មុខ​នៃ​​ទំព័រ​ដំបូង​របស់​ឯកសារ អ្នក​ជួល​សរសេរថា វត្ថុតាង​ភាគីចុង​ចោទ A (ទាំង​​ 3ច្បាប់​នឹង​និយាយ​ថា វត្ថុតាង A)។ នៅ​លើ​រូបភាព ឬ​ឯកសារបន្ទាប់ អ្នក​ជួល​ សរសេ​រ​​ថា វត្ថុតាង​ភាគី​ចុង​ចោទ B (នៅលើទាំង​ 3ច្បាប់)។ នៅ​លើ​រូបភាព ឬ​ឯកសា​រ​បន្ទាប់ អ្នក​ជួល​សរសេរ​ថា វត្ថុតាង​ភាគី​ចុង​ចោទ C (នៅលើទាំង​ 3ច្បា​ប់​) ​និង​ធ្វើ​បែបនេះ​ជាបន្តបន្ទាប់។
  2. អ្នក​ជួលជម្រាប​ទៅ​ចៅ​ក្រម​ថា៖ “ខ្ញុំមិន​បាន​បង់​ថ្លៃ​ឈ្នួល​ទេ ដោយសារ​តែ​លក្ខខណ្ឌ​មិន​សម​ប្រ​កប ហើយ​ម្ចាស់​ផ្ទះ​មិន​បាន​មក​ជួសជុល។”
  3. អ្នក​ជួល​បាន​ផ្តល់​ច្បាប់ថតចម្លង​នៃ​រូបភាព ឬឯកសារ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ហើយ​បន្ទាប់​មក​ផ្តល់​ច្បាប់ថតចម្លង​នៃ​រូបភាព​ឬឯកសារទៅ​ជូន​ចៅក្រម។
  4. អ្នក​ជួល​អាច​ពន្យល់​រូបភាព​ទាំងនោះ​ម្តង​មួយ​ៗ​​ជា​មួយ​នឹង​ចៅ​ក្រម និង​ជម្រាប​ដល់​ចៅ​ក្រម​នូវ​ព័ត៌​មាន​ដូច​ខាង​ក្រោម​អំពី​រូបភាព​នីមួយៗ៖
    1. អ្នក​ជួល​បញ្ជាក់ពី​រូបភាព​ថាជា​រូបភាព​នៃ​​លក្ខខណ្ឌ​ដែល​មាន លក្ខណៈ​យុត្តិធម៌​និង​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​រូបភាព​ត្រូវ​បាន​ថត ហើយ/ឬ ដោយសារ​តែ​លក្ខខណ្ឌនៅដដែល​នៅពេលនេះ ហើយ​ថា​អ្នក​ជួល​ដឹង​ច្បាស់​ពី​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព។​ (ថ្វីបើ​វា​តម្រូវ​យក​រូប​ថត​នោះ​មក​ដាក់បន្ទុក​ក៏​ពិត​មែន តែ​អ្នក​ជួល​ត្រូវ​បាន​ត្រៀម​ឆ្លើយ​ដោយ​បង្ហាញថា នរណា​ជាអ្នក​ថត​រូប​នោះ ហើយ​វា​ត្រូវ​បាន​ថត​នៅ​ពេលណា។)
    2. អ្នក​ជួល​បញ្ជាក់​ពី​អ្វី​ដែល​ពិត​ជា​ដូច​ត្រូវ​បាន​បង្ហាញ​នៅក្នុង​រូបភាព​មែន។ ឧទាហរណ៍ អ្នក​ជួល​និយាយ​ថា “នៅពេល​បើកទឹក ទឹក​លេច​នៅ​ខាង​ក្រោម​ឡាបូ​ ហើយ​អ្នក​ត្រូវ​ត្រង​ទឹក​ដើម្បីកុំ​ឲ្យ​វា​ហៀរហូរពេញបន្ទប់។ អ្នក​អាច​ឃើញ​ធុង​ទឹក​ពណ៌​លឿង​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ខាងក្រោម​ឡាបូ។”
    3. អ្នក​ជួល​បញ្ជាក់ឲ្យ​ដឹង​ពី​រយៈ​ពេល​ដែល​បញ្ហា​បាន​កើតឡើង។ អ្នក​ជួល​ត្រូវ​តែ​និយាយ​ឲ្យ​បាន​ជាក់លាក់​ពី​បញ្ហា។​ អ្នក​ជួល​ដាក់បញ្ចូល​នូវ​ភ័ស្តុតាង​ណាមួយ​ដែល​ពួក​គេ​មាន​អំពី​ពេលវា​ដែល​បញ្ហា​នេះ​បាន​ចាប់ផ្តើម ដូច​ជា​របាយការណ៍អ្នក​ត្រួត​ពិនិត្យ​ផ្នែក​សុខភាព​។
    4. អ្នក​ជួល​បញ្ជាក់ពី​ពេលវេលាដែល​គេ​បាន​ប្រាប់​ទៅអ្នក​គ្រប់គ្រង/ម្ចាស់ផ្ទះ​ អំពី​បញ្ហា។ អ្នក​ជួល​ដាក់បញ្ចូល​នូវ​ហេតុការណ៍​ពាក់ព័ន្ធ ដូចជា​ថាតើ​គេ​ប្រាប់​បញ្ហា​នេះ​ដល់​ម្ចាស់​ផ្ទះ​ញឹក​ញាប់ប៉ុណ្ណា។ ជា​ថ្មី​ម្តងទៀត នៅទីនេះ​អ្នក​​ជួល​ត្រូវ​តែ​លើក​ឡើង​ឲ្យ​បាន​ជាក់​លាក់ –​ឧទាហរណ៍ អ្នក​ជួល​ឆ្លើយ​ថា “ប្រាប់រហូត” អ្នក​ជួល​ត្រូវ​តែ​និយា​យ​ “រៀង​រាល់​ពីរថ្ងៃម្តង​ពេញ​មួយ​ខែ” ឬ “នៅ​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2020 ខ្ញុំ​បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​លោក​ម្ចាស់ផ្ទះ Notagood ហើយ​បាន​ផ្ញើ​សារ​ជា​សម្លេង​ទុក ប្រាប់គាត់​អំពី​ការ​លេចទឹក​នៅ​ក្នុង​សារ​ជា​សម្លេង​នោះ។ នៅ​ថ្ងៃ​ទី10 ខែវិច្ឆិកា​ ឆ្នាំ2020 ខ្ញុំ​បាន​ផ្ញើសារជា​អក្សរ​ជូន Mr. Notagood ហើយ​បាន​សុំ​ឲ្យ ជួយ​ចំពោះ​បញ្ហាទឹកលេចនេះ។ នៅ​ថ្ងៃ​ទី11 ខែវិច្ឆិកា​ ឆ្នាំ2020 ខ្ញុំ​បាន​ផ្ញើអ៊ី​ម៉ែល​​ជូន Mr. Notagood ហើយ​បាន​សុំ​ឲ្យ​ជួយ​ចំពោះ​បញ្ហាទឹកលេចនេះ។ ហើយ​នៅ​ថ្ងៃ​ទី12 ខែវិច្ឆិកា ឆ្នាំ2020 ខ្ញុំ​បាន​ផ្ញើ​លិខិត​នេះ​ជូន Mr. Notagood ដែល​បាន​ដាក់កំណត់សម្គាល់ថា​ជាវត្ថុ​តាង​ទី 4 របស់​ចុង​ចោទ។ លោក​អាច​មើល​ឃើញ​បង្កាន់ដៃ​ទទួល​ចេញ​ដោយ​ការិយាល័យប្រៃសណីយ៍ ចុះ​ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2020 ដែលជា​ការ​បញ្ជាក់បន្ថែម​ទៅ​លើ​លិខិត​ដែល​ខ្ញុំបាន​​ផ្ញើ។​ បង្កាន់ដៃ​នេះ​ត្រូវ​បាន​ដាក់​សំគាល់ថាជា​វត្ថុ​តាង​ទី 5។”
    5. អ្នក​ជួល​ស្នើ​សុំ​ឲ្យ​លោក​ចៅក្រម​បញ្ចូល​រូបថត​ជា​ “ភ័ស្តុតាង​ដាក់​បន្ទុក។”
    6. អ្នក​ជួល​បញ្ជាក់ថាតើម្ចាស់​ផ្ទះ​បាន​ជួស​ជុល​បញ្ហាឬ​អត់។​ សម្រាប់​ជា​ឧទាហរណ៍ អ្នក​ជួលជម្រាប​ទៅ​អង្គ​ចៅ​ក្រម​ឱ្យ​បាន​ជ្រាប ប្រសិនបើម្ចាស់ផ្ទះ​បាន​សន្យា​ដោះ​ស្រាយ​បញ្ហា ប៉ុន្តែ​បន្ទាប់​មក​មិន​ដែល​បាន​ធ្វើ​។
    7. ប្រ​សិន​បើ​អ្នក​ជួល​ ឬ ក្រុម​គ្រួសារអ្នក​ជួល ឬ មិត្តភក្តិ​មិន​ធ្វើ​ឲ្យ​មា​ន​​បញ្ហា​ទេ អ្នក​ជួលជម្រាប​​ដល់​ចៅ​ក្រម ហើយ​ដាក់​បញ្ចូល​នូវ​ព័ត៌​មា​ន​ពាក់ព័ន្ធ​។ ឧទាហរណ៍ ប្រ​សិន​បើ​មាន​កន្លាត អ្នក​ជួល​គួរនិយាយថា “គ្រួសាររបស់​ខ្ញុំ​និង​ខ្ញុំ​មិន​ទុក​ចំណីអាហារចោល​ខាង​ក្រៅ​ទេ។ យើង​យក​សម្រាម​យើង​ចោល​នៅ​ពេល​វា​ពេញ ហើយ​ទុក​ដាក់សម្រាម​ជា​កំប៉ុង​នៅ​ក្នុង​ទូរ​ដើម្បី​កុំ​ឲ្យ​វា​ស្ថិត​នៅ​ខាង​ក្រៅកណ្តាល​វាល។​ យើង​ក៏​បាន​លាង​សម្អាត​ចាន​ក្រោយ​ពេលបរិភោគ​ ហើយ​មិន​ទុក​ចាន​ចោល​នៅ​ក្នុង​ឡាបូលាង​ចោល​ពេលយប់ទេ។”
    8. អ្នក​ជួលជម្រាប​ជូន​ចៅ​ក្រម​​អំពី​របៀប​ដែល​បញ្ហា​ប៉ះ​ពាល់​ដល់​អ្នក​ជួល​និង​ក្រុម​គ្រួសារ​របស់គេ។​ ឧទាហរណ៍ សម្រាប់លេចទឹក អ្នកជួល​គួរ​និយាយ “ដោយ​សារ​តែ​ឡាបូ​លេចទឹកនោះ វាធ្វើ​ឲ្យ​មាន​អារម្មណ៍​តាន​តឺង​ខ្លាំង​ណាស់​នៅ​ពេល​លាង​ចាន​ម្តងៗ។ យើង​ត្រូវ​​ចេញ​ទៅ​ខាង​ក្រោយ​ផ្ទះ​ជា​ប្រ​ចាំដើម្បី​ចាក់​ទឹក​នោះ​ចោល ហើយ​យើង​ត្រូវ​ជូត​សំអាត​អាហារចេញ​ហើយ​យក​ចានទៅលាង​នៅ​ក្នុង​បាញ័រ​បន្ទប់ទឹកដើម្បីលាង​វា។ បន្ទាប់​មក ​យើង​ត្រូវ​សម្អាត​បាញ័រ​ញឺកញាប់ជាង​មុន។”​ ឬ ចំពោះ​កន្លាត​វិញ អ្នក​ជួល​គួរនិយាយ​ជាឧទាហរណ៍​ដូច​ជា៖ “​ខ្ញុំ​ព្រួយ​បារម្ភថាកន្លាត​នឹង​ចម្លង​រោគ។ ខ្ញុំ​មាន​ទារក​តូច​ដែល​ត្រូវ​ការ​វារលេង​នៅលើ​ឥដ្ឋ ហើយ​មាន​ប្រ​ដាប់ប្រ​ដា​ក្មេង​លេង​នៅ​លើ​ដី ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​ប៉ះ​កន្លែង​ដែល​កន្លាត​វារលើ​ទេ។”​
  5. សម្រាប់​ភ័ស្តុតាង​ទាំង​អស់​ដូច​ជា​របាយការណ៍​ស្តី​ពី​សុខភាព លិខិត​អ្នក​ជួល​ផ្ញើទៅកាន់​ម្ចាស់ផ្ទះ ។ល។ អ្នក​ជួល​ជាដំបូង​និង​ផ្ញើ​មួយ​ច្បាប់​ទៅ​កាន់​ម្ចាស់​ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ ហើយ​បន្ទាប់​មក​ផ្តល់​ឯកសារទាំង​នោះ​ទៅ​ដល់​ចៅក្រម។ ជាថ្មី​ម្តង​ទៀត អ្នក​ជួល​នឹង​ពន្យល់​ទៅ​ដល់​ចៅក្រម​ថាឯកសារ​ទាំង​នោះ​ជា​អ្វី ហើយ​ឯកសារ​អ្វី​ដែល​ជួយ​ដល់​អ្នក​ជួល​បញ្ជាក់​ជា​ភ័ស្តុតាង។ បន្ទាប់​ពី​ការ​ពន្យល់​ពី​សាវតារនេះ អ្នក​ជួល​នឹង​សុំ​ឲ្យ​បញ្ចូល​ឯកសារ​ទាំង​នោះ​ជា “ភ័ស្តុតាង​ដាក់បន្ទុក។”

ឧទាហរណ៍ 2

ប្រ​សិន​បើ​ម្ចាស់ផ្ទះ​បាន​ដាក់បណ្តឹង​ពី​ព្រោះ​តែ​គាត់​ផ្តល់​ការ​ជូន​ដំណឹង​ដល់​អ្នក​ជួល​ចំនួន​បី​ថ្ងៃ នៅ​ថ្ងៃទី3 នៃ​ខែ ប៉ុន្តែ​អ្នក​ជួល​ព្យាយាម​បង់​ថ្លៃ​ឈ្នួល​នៅថ្ងៃ​ទី 8នៃខែ​ ដែល​ជាពេលវេលា​អ្នក​ជួល​ជា​ធម្ម​តាតែង​តែ​បង់​ថ្លៃ​ឈ្នួល​នោះ៖

  1. អ្នកជួល​ជម្រាប់​ដល់​ចៅក្រម​ថា “ជា​ធម្ម​តាខ្ញុំ​បង់​ថ្លៃ​ឈ្នួល​នៅ​ថ្ងៃទី 8 នៃ​ខែ​ ហើយ​ម្ចាស់​ផ្ទះ​ទទួល​យក​វា។”
  2. អ្នក​ជួល​បង្ហាញ​ដល់​ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ និង​បន្ទាប់​មក​ដល់​ចៅ​ក្រម​នូវ​បង្កាន់​ដៃ​បង់​ប្រាក់​ទាំង​អស់ ដែល​បញ្ជាក់ថា​ពួក​គេ​តែង​តែ​ ឬ​ជា​ធម្ម​តា​បាន​បង់​ប្រាក់​ថ្លៃ​ឈ្នួល​របស់​គេ​នៅ​ថ្ងៃ​ទី8 នៃ​ខែ មិន​មែន​នៅ​ថ្ងៃ​ទី1 នៃ​ខែនោះទេ។​
  3. អ្នក​ជួល​មាន​គំនូស​តាង​​បង្ហាញ្​ជា​ស្រេចពី​​ថ្ងៃ​ដែល​គេ​បាន​បង់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ចុង​ក្រោយ ឬ​ច្រើន​ជាង​នេះ និង​ជម្រាប​ដល់​ចៅ​ក្រម​ថា បង្កាន់​ដៃ​បង់ប្រាក់នីមួយៗ និង​កាលបរិច្ឆេទ​នៅ​លើ​គំនូស​តាង​តំ​ណាង​ឲ្យ​ពេលវេលា​និង​កាលបរិច្ឆេទ​ដែល​ពួក​គេ​បាន​បង់​ប្រាក់​ថ្លៃ​ឈ្នួល។​
  4. អ្នក​ជួល​ស្នើសុំឲ្យ​បញ្ចូល​បង្កាន់ដៃ​បង់ប្រាក់​​និង​គំនូស​តាង​ទាំងនោះ​ចូល​ជា​ភ័ស្តុតាង។​

​​​​​សម្គាល់​៖ ម្ចាស់ផ្ទះ/មេធាវី​ម្ចាស់ផ្ទះ នឹង​អាច​សួរ​ដល់​សាក្សី ឬ អ្នក​ជួល​នូវ​សំណួរ​ទាំងឡាយ​ក្នុង​ការ​សួរដេញដោល​សាក្សីគូបដិបក្ខ​ទាក់ទង​នឹង​ឯកសារ។​

ផ្នែក 3 – ទឡ្ហីករណ៍​បិទ​បញ្ចប់

ក្រោយ​ពីទាំង​ម្ចាស់ផ្ទះ​និង​អ្នក​ជួល​បាន​បង្ហាញ​នូវ​ករណី​និង​ការការពារ​ទាំង​មូល​រួច​ហើយ​មក ចៅក្រម​អាច​នឹង​អនុញ្ញាត​ឲ្យ​គូភាគីទាំង​ពីរ​ធ្វើ​ “ការបញ្ជាក់ពីទឡ្ហីករណ៍​បិទបញ្ចប់” ឬ​ សេចក្តី​ថ្លែង​ជា​ចុង​ក្រោយ។ នៅ​ក្នុង​សេចក្តី​ថ្លែងនេះ អ្នក​ជួល​ជម្រាប់​ដល់​អង្គ​ចៅក្រម ឬ គណៈវិនិច្ឆ័យពី​មូលហេតុ​ទាំង​ឡាយ​ដែល​ចៅក្រម​ ឬ​ អង្គ​វិនិច្ឆ័យ​គួរ​តែ​ឯកភាព​ជា​មួយ​ពួក​គេ​ និង​មិន​ឯកភាព​ជា​មួយ​នឹង​ម្ចាស់ផ្ទះ។ អ្នក​ជួល​ក៏​អាច​ប្រើ​ពេលវេលានេះ​ដើម្បី​បញ្ជាក់​ដល់​អង្គ​ចៅក្រម ឬ គណៈវិនិច្ឆ័យ​ពី​អ្វី​ដែល​អត្ថន័យ​ភ័ស្តុតាង​ដែល​ពួក​គេ​បាន​ស្តាប់ ហើយ​ពី​មូល​ហេតុ​ដែល​វា​សំខាន់ចំពោះ​ការការពារ​របស់​ពួក​គេ។ អ្នក​ជួល​បញ្ជាក់ (1) ហេតុការណ៍​ពិត​ទាំង​ឡាយ ដែល​ជា​មូល​ហេតុ​ម្ចាស់​ផ្ទះ​មិន​អាច​ផ្តល់​ការ​បញ្ជាក់​ការអះ​អាង​របស់​ម្ចាស់ផ្ទះ​ប្រ​ឆាំង​នឹង​ពួក​គេ ហើយ (2) ហេតុការណ៍​ពិត​ទាំង​ឡាយ​ដែល​គាំ​ទ្រ​​ដល់​ ការការពារ​របស់​ពួកគេ។​ អ្នក​ជួល​បន្ទាប់​មក​សុំ​ឲ្យ​អង្គ​ចៅក្រម ឬ គណៈវិនិច្ឆ័យ​បដិសេធរឿង​ក្តី​ចោល។

6. ការ​សម្រេច​ចុង​ក្រោយ​និង​អ្វី​ដែល​កើតឡើង​បន្ទាប់​

នៅ​ក្នុង​ផ្នែក​នេះ​ នឹង​ពន្យល់​ពី​របៀប​ដែល​គូភាគីទាំង​ពី​រ​ចាំ​មើល​តើនរណា​បាន​ឈ្នះ​ក្នុង​រឿង​ក្តី​បណ្តេញចេញ​ ហើយ​អ្វី​ដែល​កើត​ឡើង​នៅ​ក្រោយ​ពី​ការ​សម្រេច​ជាចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង។

សេចក្តី​ថ្លែង​សម្រេច​ក្តី​

ក្រោយ​ពីទឡ្ហីករណ៍​បិទបញ្ចប់​ត្រូវ​បាន​ផ្តល់​រួចមក អ្នក​ជួល​អាច​ស្នើ​សុំ​អង្គ​ចៅក្រម​ឲ្យ​ចេញ​សេចក្តី​សម្រេច​ក្តី។” សេចក្តី​សម្រេច​ក្តី នឹង​ពន្យល់​ពី​មូល​ហេតុ​ទាំង​ឡាយ​ដែល​អ្នក​ជួល​បាន​ឈ្នះ ឬ ចាញ់ក្តី។​ អង្គ​ចៅក្រម​ជា​ធម្ម​តា​មិន​តម្រូវ​ឲ្យ​ផ្តល់ ការសម្រេច​​សេចក្តី​ជាលាយលក្ខ​ណ៍​អក្សរ​នោះទេ​នៅ​ក្នុង​ការ​ជំនុំជម្រះ​ក្តី​ខ្លី​ជាង​មួយ​ថ្ងៃ ឬ 8ម៉ោង។ អ្នក​ជួល​ត្រូវ​ស្នើ​សុំ​អង្គ​ចៅ​ក្រម​ឲ្យ​ចេញ​សេចក្តី​សម្រេច​ក្តី​នៅ​មុន​អង្គ​ចៅ​ក្រម​សម្រេច (មានន័យថា នៅ​មុន​ពេល​ដែល​ចៅក្រម​បញ្ជាក់ពី ​សេចក្តី​សម្រេច​របស់គេ)។

“សាលក្រម” ឬ​ “ដីកា”

ចៅក្រម ឬ គណៈវិនិច្ឆ័យ នឹង​ជា​ធម្ម​តា​សម្រេច​ទៅ​លើ​រឿង​ក្តី​ខណៈ​ដែល​​អ្នក​ជួល​នៅ​តែ​ស្ថិត​នៅ​ក្នុង​តុលាការ។ ប្រ​សិន​បើមិន​នៅ​ទេ អ្នក​ជួល​នឹង​ត្រូវ​បាន​ជូន​ដំណឹង​តាម​សំបុត្រ ដែល​ជា​ធម្ម​តា​ក្នុង​រយៈ​ពេល​ពីរឬបីថ្ងៃ​ក្រោយ​ការ​ជំនុំជម្រះក្តី។ សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​ ឬ “ដីកា” នឹង​រួម​បញ្ចូល​នូវ​ចំណុច​បួន៖

  1. សេចក្តីថ្លែង​ដែល​នឹង​និយាយ​ថា​អ្នក​ជួល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​បន្ត​ក្នុង​ផ្ទះ​រហូត​ដល់​ (ប្រ​សិន​បើ​អ្នក​ជួល​ឈ្នះ​ក្តី) ឬ ថា​អ្នក​ជួល​ត្រូវ​តែ​រើ​ចេញ (អ្នក​ជួល​ចាញ់​ក្តី)
  2. ថាតើ​អ្នក​ជួល​ត្រូវ​តែ​បង់​ប្រាក់​ឈ្នួល​​សង​វិញ​ឬអត់
  3. ថាតើ​ភាគី​ខាង​ឈ្នះក្តី​អាច​ទទួល​បាន​ប្រាក់​ពី​ភាគី​ខាង​ចាញ់ក្តី​សម្រាប់​ថ្លៃ​តុលាការ​ដែរ​ឬទេ។​ (ប្រ​សិន​បើ​អ្នក​ជួល​ឈ្នះក្តី ហើយ​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​​ឲ្យ​បង់​ថ្លៃ​ចំណាយ​របស់​គេ​ ដែលពួក​គេ​អាច​ទទួល​បាន​ចំណាយ​មក​វិញ​តាម​រយៈ​ការ​បំពេញ​ទម្រង់​បែបបទ​មួយ​ក្នុង​រយៈ​ពេល 10ថ្ងៃ​ក្រោយ​ ការ​ជំនុំជម្រះ​ក្តី។ ទម្រង់​បែបបទនោះ​អាច​រកបាននៅទីនេះ៖ https://www.courts.ca.gov/documents/mc010.pdf) និង
  4. ថាតើ​ភាគី​ខាង​ចាញ់ក្តី​ត្រូវ​បង់​​ប្រាក់​ទៅ​ភាគីខាង​ឈ្នះក្តី​នូវ​ថ្លៃ​មេធាវី​ដែរឬទេ។​ ករណីនេះ​ អាច​កើត​ឡើង​ទៅ​បាន​ ប្រ​សិន​បើ​មាន​កិច្ច​សន្យាជួល​ជា​លាយលក្ខណ៍​អក្សរ​រវាង​ម្ចាស់​ផ្ទះ​និង​អ្នក​ជួល​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​របៀប​នេះ ហើយ​ភាគី​ឈ្នះក្តី​បាន​ជួល​មេធាវី។​ អ្នក​ជួល​មិន​ទទួល​បាន​ថ្លៃ​មេធាវី​ទេ ប្រ​សិន​បើ​ពួក​គេ​តំណាង​ឲ្យ​ខ្លួន​ឯង​នោះ។

ប្រយ័ត្ន៖ អ្នក​ជួល​ត្រូវ​តែ​អាន​​ដីកាបង្គាប់​តុលាការ​ដោយ​ប្រុង​ប្រ​យ័ត្ន​ព្រោះ​ថា បើទោះ​បី​ជាគេ “ឈ្នះ” នៅថ្ងៃ​ជម្រះក្តី​ក៏ពិតមែន តែ​តុលាការ​នៅ​តែ​អាច​​ចេញ​ដី​កា​បង្គាប់​ឲ្យ​ពួក​គេ​​ចាត់ការ​ផ្សេងទៀត​ដើម្បី​បញ្ជៀស​ការ​បណ្តេញ​ចេញ។​ ឧទាហ​រណ៍ សាលដីកា​អាច​នឹង​តម្រូវ​​ឲ្យ​អ្នក​ជួល​សង​ប្រាក់​ឈ្នួល​វិញ​ទៅ​តាម​កាលបរិច្ឆេទកំណត់ជាក់លាក់ ហើយ​ប្រ​សិន​បើពួក​គេមិន​សង​ទេ អ្នក​ជួល​អាច​នៅ​តែ​ត្រូវ​បាន​បណ្តេញចេញ​បើទោះបី​ជា​ពួកគេ “ឈ្នះ”​ ក្តីរបស់​គេ​ក៏ដោយ។​ ប្រ​សិន​បើ​អ្នក​ជួល​មាន​ពិការភាព មិនយល់​ពី​អ្វី​ដែល​មានចែង​នៅ​ក្នុង​សាលដីការបស់​គេទេ ពួក​គេ​អាច​ទូរសព្ទ​មក​កាន់ DRC ដើម្បី​សុំជំនួយ​ក្នុង​ការ​យល់​ពី​ខ្លឹមសារ​ដែល​មាន​ចែង​នៅ​ក្នុងដីកាបង្គាប់​តុលាការនោះ។​

ឈ្នះ ឬ ចាញ់ អ្វី​ទៅ​បន្ទាប់?​

ឧទាហរណ៍​នៃ “ការឈ្នះ” ការជំនុំជម្រះ៖

  • ចៅក្រម​មាន​ប្រ​សាសន៍​ថា អ្នក​ជួល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់​នៅ​ក្នុង​ផ្ទះ​ពី​ព្រោះ​តែ​ពួក​គេ​បាន​បញ្ជាក់​ពី​ការការពារ​របស់​គេ​នៃ​ការ​បំ​ពាន​លើ ​ការ​រ៉ាប់​រង​នៃ​ការ​ស្នាក់​នៅ​ ប៉ុន្តែ​ចៅ​ក្រម​បាន​ចេញ​ដីកាបង្គាប់​ឲ្យ​ពួក​គេ​ បង់ប្រាក់​មួយ​ចំណែក​នៃ​ថ្លៃ​ឈ្នួល​ត្រូវ​សង​ក្នុង​រយៈ​ពេល 5ថ្ងៃ។​
    • ប្រ​សិន​បើ​អ្នក​ជួល​បង់​ប្រាក់ឈ្នួល​សង​ទាន់ពេល (ហើយ​ទទួល​បាន​បង្កាន់​ដៃ​បង់​ប្រាក់) អ្នក​ជួល​នឹង​ឈ្នះ​ក្តី ហើយ​នឹង​មិន​ត្រូវ​រើចេញ​ឡើយ។
    • ប្រ​សិន​បើ​អ្នក​ជួល​មិន​បង់​ថ្លៃ​ឈ្នួល​សង​ទាន់ពេលទេនោះ ម្ចាស់​ផ្ទះ​នឹង​ឈ្នះក្តី ហើយ​អ្នក​ជួល​នឹង​ត្រូវ​តែ​រើចេញ។​ (សូមមើល​ផ្នែក​និយាយ​ពី​ការជូន​ដំណឹង​ឲ្យ​ចាក​ចេញ​ខាង​ក្រោម។)

ឧទាហរណ៍​នៃ “ការចាញ់​” ក្តី​៖

ប្រ​សិន​បើ​អ្នក​ជួល “ចាញ់” ក្តី ម្ចាស់ផ្ទះ​នឹង​ទទួល​បាន​នូវ​សាលក្រម​នៃ​ការ​កាន់​កាប់” ដែល​ផ្តល់​ការ​កាន់​កាប់​ទៅលើ​ផ្ទះ​ទៅដល់​ម្ចាស់​ផ្ទះ​របស់​គេ។​ អ្នក​ជួល​ស្ថិតក្នុងស្ថាននេះ​មាន​ពីរបី​ជម្រើស៖

  1. ពួកគេអាច​សុំ​ពេលវេលាបន្ថែមទៀត។​
    • ប្រ​សិន​បើ​ចៅ​ក្រម​ប្រាប់ដល់​អ្នក​ជួល​ក្នុង​បន្ទប់​សវនាការ​ថា ពួកគេ​នឹង​ត្រូវ “បណ្តេញចេញ” ឬ ត្រូវ​តែ​រើចេញនោះ អ្នក​ជួល​អាច​សុំ​ទៅ​ចៅ​ក្រម​នៅពេលនោះភ្លាមនូវ​ពេលវេលាបន្ថែម​ទៀត​មុន​នឹង​ពួក​គេ​ត្រូវ​រើចេញ។​ ដើម្បី​ធ្វើបែបនេះ​បាន អ្នក​ជួល​អាច​និយាយថា៖ “អង្គតុលាការជាទីគោរព ខ្ញុំ​សូម​ស្នើសុំពេល 30ថ្ងៃដើម្បី​ចេញ។”​ ការ​បន្ថែម​ពេលវេលា​រើចេញ​ហៅ​ថា “ការពន្យាពេលការអនុវត្ត​​” នៃ​សាលដីកាតុលាការ។​ (សូម​បើល​ទំព័រទី 11)។

    • អ្នក​ជួល​គួរ​តែ​ត្រៀម​ពន្យល់​ពី​មូល​ហេតុ​ដែល​ពួក​គេ​ត្រូវ​ការ​ពេលវេលាបន្ថែម​ដើម្បី​រើចេញ។ សម្គាល់​៖ អ្នក​ជួល​អាច​ត្រូវ​បង់​ថ្លៃឈ្នួល​បន្ថែម​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​សម្រាប់​ពេល​វេលាស្នាក់​នៅ​បន្ថែម​ក្នុង​ផ្ទះ។

    • បើទោះជា​ចៅក្រម​មិន​ផ្តល់​ឲ្យ​អ្នក​ជួលនូវ​ពេល​វេលាបន្ថែម​ក៏ពិត​មែន តែ​អ្នក​ជួល​មិន​ចាំបាច់​រើចេញ​នៅក្នុង​ថ្ងៃ​​​ជា​មួយនឹងការជំនុំជម្រះ​ក្តី​របស់គេ​ដែរ។ (សូមមើល​ដូច​ខាង​ក្រោម​ទាក់ទង​នឹង​សេចក្តី​ជូន​ដំណឹង​ឲ្យ​ចាក​ចេញ។)

  2. អ្នក​ជួល​អាច​ស្នើសុំ​ “ការ​សង្គ្រោះ​ពី​ការ​រឹបអូស” ប្រសិន​បើសម​ស្រប។ (សូម​បើល​ទំព័រទី 11)។
  3. អ្នក​ជួល​អាច​ស្នើ​សុំ​​សាលដីកាបិទបញ្ចប់ក្តី ដើម្បី​ឲ្យ​ការ​បណ្តេញ​ចេញ​មិន​បង្ហាញ​នៅលើ​កំណត់​ត្រា​ឥណ​ទាន​របស់​គេ។​

សេចក្តី​ជូនដំណឹង​ពី​ការ​ចាកចេញ​

សេចក្តី​ជូនដំណឹង​ពី​ការ​ចាកចេញ​​ជា​ក្រ​ដាស​ពណ៌​ស​ដោយ​សរសេរ​អក្សរ​ពណ៌​ក្រ​ហម ដែលនិយាយថា អ្នក​ជួល​មាន​ពេល​ប្រាំថ្ងៃដើម្បី​រើចេញ​ ហើយ​បញ្ជាក់ពីកាលបរិច្ឆេទ​ដែល​អ្នក​ជួល​ត្រូវ​រើចេញ។​ អ្នក​ជួល​នឹង​មិន​ទទួល​បាន​នូវ​ការ​ជូន​ដំណឹង​ពីការត្រូវ​ចាកចេញ​រហូត​ដល់​ក្រោយពេល​ដែល​ពួក​គេ​ចាញ់​ក្តី។ ប៉ូលីស​នឹង​បិទ​សេចក្តី​ជូន​ដំណឹង​នេះ​នៅលើ​ទ្វារផ្ទះ​របស់​អ្នក​ជួល។​

ក្រោយពី​ប៉ូលីស​បិទសេចក្តី​ជូន​ដំណឹង​ត្រូវ​ចាកចេញ​លើ​ទ្វារផ្ទះ​អ្នក​ជួល​រួច​មក អ្នក​ជួល​កំពុង​ស្ថិត​នៅក្នុង​រ​ជូនដំណឹង ដែល​អ្នក​ជួល​នឹង​ត្រូវ​តែ​រើ​ចេញ​នៅ​ពេល​​ពេល​ប៉ូលីស​និយាយ​ថា​អ្នក​ជួល​ត្រូវ​រើចេញ​នោះ។​

ប្រ​សិន​បើ​អ្នក​ជួល​ត្រូវការ​សុំ​ពេលពីរបីថ្ងៃបន្ថែមទៀត​ស្នាក់នៅក្នុង​ផ្ទះ​របស់គេ​ ហើ​យ​ម្ចាស់ផ្ទះ​របស់គេ​យល់ព្រមនោះ អ្នក​ជួល​ចាំបាច់​ត្រូវ​ទទួល​បានការអនុ​ញ្ញា​ត​នេះ​ជាលាយលក្ខណ៍អក្សរ រក្សាទុកការអនុញ្ញាតនេះ​ជា​ស្រេច​ដើម្បី​បង្ហាញដល់​ប៉ូលីស និង​ត្រូវ​តែ​ប្រាកដ​ថា​ម្ចាស់ផ្ទះ​ជូន​ដំណឹង​ដល់ប៉ូលីសផងដែរ។ អ្នក​ជួល​ក៏អាច​ទូរសព្ទ​ទៅ​កាន់​ប៉ូលីស​ដើម្បី​បញ្ជាក់​ថាម្ចាស់ផ្ទះ​របស់​គេ​បាន​ជូនដំណឹង​ដល់ប៉ូលីស​ហើយ។

នៅពេល​ប៉ូលីស​មកដល់ ប៉ូលីស​នឹង​គ្រាន់តែ​ផ្តល់​ដល់​អ្នក​ជួល​ពីរបីនាទី​ដើម្បី​ចាក​ចេញ​ពី​ផ្ទះ​តែប៉ុណ្ណោះ ដូច្នេះ​អ្នក​ជួល​នឹង​មិន​មាន​ពេល​វេលាគ្រប់គ្រាន់​ដើម្បីរើចេញនូវគ្រឿង​សង្ហារឹម​ ឬ​ទ្រព្យ​របស់​ផ្សេង​ទៀត​ឡើយ។ វា​ទំនង​ជា​នឹង​មិន​ជា​បញ្ហាទេ ប្រ​សិន​បើ​ពួក​គេ​មាន​កូនៗ ដែល​មាន​ពិការភាព ឬ​មាន​ជំងឺនោះ។ ពួក​គេ​នឹង​ត្រូវ​តែ​ចាក​ចេញ​ពី​ផ្ទះ​របស់​គេ​ភ្លាមៗ។

ប្រ​សិន​បើ​របស់ទ្រព្យ​របស់​អ្នក​ជួល​មិន​ទាន់ត្រូវ​បាន​រើចេញ​ពីផ្ទះ​នៅ​មុន​ពេល ​ប៉ូលីសមកដល់ទេនោះ ម្ចាស់ផ្ទះ​របស់​ពួ​ក​គេ​នឹង​ទំនង​ជា​រក្សាទុក​របស់​ទ្រព្យ​ឲ្យ​គេ ហើយ​អ្នក​ជួល​នឹង​ត្រូវ​តែ​បង់​លុយ​សង​ដើម្បី​អាច​យក​របស់​ទ្រព្យ​គេ​បាន។ ប្រ​សិន​បើ​អ្នក​ជួល​មិន​រើរបស់​ទ្រព្យ​គេ​ចេញ​នៅ​មុន​ពេល​ប៉ូលីស​ចាក់​សោរ​បិទ ហើយ​ពួក​គេ​ចង់​ការពាររបស់​ទ្រព្យ​ពួក​គេ​ពីការបោះ​ចោល​នោះ អ្នក​ជួល​អាច​សរសេរ​លិខិត​ទៅ​កាន់​ម្ចាស់ផ្ទះ​ក្នុង​រយៈ​ពេល​ 18ថ្ងៃ​នៃការការ​ចាក់សោរបិទ។​ អ្នក​ជួល​គួរ​ចុះកាលបរិច្ឋេទ​លើលិខិត​នៅ​ថ្ងៃដែល​អ្នក​ជួល​សរសេរលិខិតនោះ រក្សាទុក​លិខិតនោះ​មួយ​ច្បាប់សម្រាប់ខ្លួន​ឯង ផ្ញើមួយ​ច្បាប់​តាម​សេវាបញ្ជូន​លិខិត​ដែល​មានការបញ្ជាក់ ឬ ការ​យកលិខិតនោះ​​ទៅ​ជូន​ដោយផ្ទាល់ដៃ​ ហើយ​ចែងតម្រូវក្នុង​លិខិត​នោះ​តម្រូវ​​ឲ្យ​ម្ចាស់​ផ្ទះ​ចុះ​ហត្ថលេខាលើច្បាប់​របស់អ្នក​ជួល​បញ្ជាក់​ថា​គេ​បាន​ទទួល​វា។​

នេះ​ជា​លិខិត​គំរូ៖

(កាលបរិច្ឆេទ​)

 

គោរពជូន (អ្នក​គ្រប់គ្រង/ឈ្មោះ​ម្ចាស់ផ្ទះ)៖

 

ខ្ញុំ​មិន​អាច​យក​របស់​របរ​ទាំង​អស់​របស់​ខ្ញុំ​ចេញ​បាន​នៅ​មុន​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​រើ​ចេញ​នោះទេ។​ [បញ្ជី​ ឬ ការរៀប​រាប់​ពី​របស់​ទ្រព្យ​ដែល​នៅសល់។] សូមមេត្តាកុំ​បោះ​របស់​ទ្រព្យ​ខ្ញុំ​ចោល។​ ខ្ញុំ​នឹង​ទាក់​ទង​អ្នក​ភ្លាម​ដើម្បី​កំណត់ពេល​មកយក​របស់​របរខ្ញុំ។

 

សូមអរគុណ

 

(​ឈ្មោះ​របស់​អ្នក​​)

(អាសយដ្ឋាន)

 

ទោះ​ជា​យ៉ាង​ណាក៏ដោយ អ្នក​ជួល​អាច​នៅ​តែ​ត្រូវ​បង់​ប្រាក់​ទៅដល់​ម្ចាស់​ផ្ទះ​ដើម្បី​មក​យក​របស់​ទ្រព្យ​គេវិញ។ ម្ចាស់ផ្ទះ​មិន​អាច​គិត​ថ្លៃ​ច្រើន​ជាង​ “ថ្លៃ​រើ​ចេញ​សម​ស្រប” និង ថ្លៃ​ឈ្នួល​ផ្ទះ​​ប្រ​ចាំ​ថ្ងៃ​សម្រាប់​ថ្ងៃ​នីមួយ​ដែល​ម្ចាស់​ផ្ទះ​រក្សាទុក​របស់​ព្រទ្យ​ពួកគេទេ​។ អ្នក​ជួល​នឹង​ចាំ​បាច់​ត្រូវ​ផ្តល់​ដល់​ម្ចាស់ផ្ទះ​នូវ​អាសយដ្ឋាន និង​ទី​កន្លែង​ដែល​គេ​អាចទទួល​លិខិត​បាន​សម្រាប់​ម្ចាស់ផ្ទះ​ផ្ញើការ​ទារ​ប្រាក់​ថ្លៃ​ឈ្នួល​។​

 

ប្រ​យ័ត្ន៖ ប្រ​សិន​បើ​អ្នក​ជួល​មិន​ផ្តល់​លិខិត​ទៅ​ដល់​អ្នក​គ្រប់គ្រង/ម្ចាស់​ម្ចាស់ផ្ទះទេ អ្នក​គ្រប់គ្រង/ម្ចាស់ផ្ទះ​អាច​នឹង​អះអាង​បាន​ថា​អ្នក​ជួល​បាន​បោះ​បង់​ទ្រព្យ​សម្បត្តិរបស់​គេ​ចោល។​

7. ការទទួល​សមស្រប​នៅ​ក្នុង​តុលាការ៖​

តើការទទួល​​សម​ស្រប​នៅ​ក្នុង​តុលាការជាអ្វី?

ការទទួល​សមស្រប​ជា​​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​អនុវត្ត គោល​នយោបាយ ឬ នីតិវិធី​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលមាន​ពិការភាព​ពេញចិត្ត​នូវ​ការទទួល​បាន​ដោយ​ស្មើភាព​​​ចំពោះ​ដំណើរការនីតិវិធី​ក្តី​នៅ​ក្នុង​តុលាការ។

ហេតុអ្វី​បាន​ជា​អ្នក​ជួល​អាច​នឹង​ចាំ​បាច់​ត្រូវ​ស្នើ​សុំ​នូវ​ការទទួល​​មួយ​សម​ស្រប?​

អ្នក​ជួល​អាច​នឹង​ចាំបាច់​ត្រូវ​ស្នើសុំ​ការទទួល​​មួយ​សមស្រប ពី​ព្រោះ​មួយ​នៃ​ពិការភាព​របស់​គេ​អាច​នឹង​រារាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​ជាសាក្សី​នៅ​ក្នុង​តុលាការបាន បង្ហាញខ្លួន​នៅ​ក្នុង​រឿង​ក្តី​របស់​គេ​នៅ​តុលាការបាន​ ឬ​ ចូល​រួម​នៅ​ក្នុង​ដំណើរការនីតិវីតុលាការ​តាម​មធ្យោបាយ​ផ្សេងៗ។​

ឧទាហរណ៍ អ្នក​ជួល​ដែល​មាន​ពិការភាព​អាច​នឹង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ក្នុង​ខណៈកំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សវនាការ ឬ បុគ្គល​ដែល​មាន​បញ្ហាភ្នែក​អាច​នឹង​ចាំបាច់​ត្រូវ​ការ​អ្នក​ជួយ​ដើម្បីជួយ​ពួកគេ​ក្នុង​ការទំនាក់ទំនង​ជាមួយ​នឹង​បុគ្គលិក​តុលាការ។​ អ្នក​ផ្សេង​ដែល​មាន​ពិការភាព អាច​នឹងត្រូវ​ការ​ឲ្យ​តុលាការ​ផ្តល់​ឧបករណ៍​ជំនួយ​ការ​ស្តាប់ ឬ​អាន ឬអាចនឹង​ត្រូវការ​ឲ្យ​តុលាការ​កំណត់សវនាការឡើងវិញ​ទៅ​កាន់​បន្ទប់សវនាការណា​មួយ​​ដែលងាយ​ស្រួល​ចេញ​ចូល​ជាង។​​

អ្នក​មាន​ពិការភាព​ខ្លះ​ អាច​នឹង​មាន​សមត្ថភាព​​ស្នើសុំ​ឱ្យ​លើក​កាលបរិច្ឆេទ​ សវនាការ​ដោយ​សារ​តែ​ការទទួល​​ ឧទាហរណ៍ ពិការភាព​របស់​គេ​ប៉ះពាល់ដល់​សមត្ថភាព​គេ​ត្រូវ​បង្ហាញខ្លួននៅក្នុង​តុលាការ។ ទោះ​ជា​យ៉ាង​ណា វា​មិន​ត្រូវ​បាន​ធានាថាតុលាការនឹង​អនុញ្ញាត​ការទទួល​ជា​ពិសេសនេះទេ ហើយ​លើក​លែង​តែ​មាន​ឯកសារ​ជា​លាយ​លក្ខណ៍​​អក្សរ​បញ្ជាក់ថា ការ​លើក​ពេល​​ត្រូវ​បាន​អនុញ្ញាត បើ​មិន​អញ្ចឹង​ទេ​អ្នក​ជួល​នៅ​តែ​ទៅចូល​រួម​សវនាការរបស់​គេ​តាម​កាលវិភាគ​កំណត់ពី​មុន​មកដដែល។​​

តើ​អ្នក​ជួល​ស្នើសុំ​នូវ​ការ​ទទួល​សម​ស្រប​មួយ​តាម​របៀប​ណា?​

អ្នក​ជួល​អាច​ស្នើ​សុំ​ឲ្យ​មាន​ការ​ទទួល​ដោយ​សម​ស្រប​មួយ​នៅ​ក្នុង​តុលាការ ដោយ​បំពេញ​និង​ដាក់​បញ្ជូន​នូវ​ទម្រង់ “MC-410” ទៅកាន់​អ្នក​សម្របសម្រួល ADA របស់សាលាក្តី​ក្នុង​មូលដ្ឋាន​របស់​គេ។​ ទម្រង់​នេះ​​មាន​នៅ​លើ​គេហទំព័រនេះ៖ https://selfhelp.courts.ca.gov/jcc-form/MC-410. នេះជា​សេចក្តី​ណែនាំ​នានាពីរបៀប​ត្រូវ​បំពេញវា៖ https://selfhelp.courts.ca.gov/jcc-form/MC-410-INFO. ទម្រង់នេះ​ត្រូវ​បាន​ចាត់​ជាព័ត៌​មាន​សម្ងាត់​ហើយ​មិន​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ម្ចាស់​ផ្ទះ/មេធាវីម្ចាស់ផ្ទះ​ឡើយ​។ ប្រ​សិន​បើ​តុលាការ​ចង់​បាន​ព័ត៌​មាន​បន្ថែម អ្នក​ជួល​អាច​ស្នើសុំ​​ឲ្យ​ចែក​រំលែក​ព័ត៌​មាន​នេះ​ជាមួយនឹង​ចៅក្រម​ជាលក្ខណៈឯកជន ឬ ដោយ​ពុំ​មាន​ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ និង​អ្នកផ្សេង​នៅ​ក្នុង​បន្ទប់​សវនាការ​ស្តាប់ឮ ព័ត៌​មាន​ឡើយ។

តើ​នេះ​វា​ខុស​អ្វីពី​ការទទួល​សម​ស្រប​នៅ​ខាងក្រៅ​តុលាការនោះ?​

ពិតជាខុសគ្នា​ ប្រ​សិន​បើអ្នក​ជួល​បាន​ទទួល​នូវ​ការទទួល​មួយសមស្រប​ពី​និយោជករបស់គេ ឬ ម្ចាស់ផ្ទះ ឬ​បុគ្គលផ្សេង ឬ​នីតិបុគ្គលនោះ ពួក​គេ​អាច​ចង់​ស្នើ​សុំ​នូវ​ការ​ទទួល​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​ចូល​រួម​នៅ​ក្នុង​តុលាការដែរ។​ សម្រាប់​ព័ត៌មាន​បន្ថែម អ្នក​ជួល​ក៏​អាច​ចូលមើល​តំណភ្ជាប់​ខាងក្រោម​៖ https://www.courts.ca.gov/14362.htm និង https://www.courts.ca.gov/documents/Disability-Accommodations-in-California-Courts.pdf.