តើសាលារៀន មានធ្វើការតបត ដែរឬទេ ? មគ្គុទេសក៍ ស្តីពីសិទ្ធិ របស់លោកអ្នក

Publications
#5408.06

តើសាលារៀន មានធ្វើការតបត ដែរឬទេ ? មគ្គុទេសក៍ ស្តីពីសិទ្ធិ របស់លោកអ្នក

ការតបតវិញ គឺជា អំពើ នៃការរើសអើង, ការបង្ខិតបង្ខំ, ការបំភិតបំភ័យ ឬ ការគម្រាមកំហែង ចំពោះបុគ្គលម្នាក់ ដើម្បីរំខាន ដល់ការអនុវត្តសិទ្ធិ[1] ដែលទទួលបាន ការគាំពារ សិទ្ធិ  ការតបតវិញ គឺជា អំពើខុសច្បាប់ ទាំងក្រោម ច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ ។ 

សេចក្តីផ្តើម

ការតបតវិញ គឺជា អំពើ នៃការរើសអើង, ការបង្ខិតបង្ខំ, ការបំភិតបំភ័យ ឬ ការគម្រាមកំហែង ចំពោះបុគ្គលម្នាក់ ដើម្បីរំខាន ដល់ការអនុវត្តសិទ្ធិ1 ដែលទទួលបាន ការគាំពារ សិទ្ធិ  ការតបតវិញ គឺជា អំពើខុសច្បាប់ ទាំងក្រោម ច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ ។ 

ផ្នែក 504 នៃ ច្បាប់ស្ថារលទ្ធភាពឡើងវិញ ឆ្នាំ 1973 និង ច្បាប់ជនពិការអាមេរិក គឺជា ច្បាប់សហព័ន្ធ ដែលហាមឃាត់ មិនឱ្យមាន ការរើសអើង ដោយសារពិការភាព របស់បុគ្គលណាម្នាក់ នោះទេ2 ពិការភាព ។  ច្បាប់នីមួយៗ នៃ ច្បាប់សហព័ន្ធប្រឆាំងការរើសអើង ទាំងនេះ ក៏ហាមឃាត់ មិនឱ្យមាន ការតបតវិញ ចំពោះការអនុវត្តសិទ្ធិ ដែលច្បាប់គាំពារនោះទេ  គាំពារ ។3  

លើសពីនេះទៅទៀត, ក្រមអប់រំ កាលីហ្វ័រញ៉ា ផ្នែក 56046 ផ្តល់ការគាំពារ ដល់និយោជិត ឬ អ្នកចុះកិច្ចសន្យា របស់មណ្ឌលសាលា ឬ ទីភ្នាក់ងារអប់រំ នៅមូលដ្ឋាន ផ្សេងទៀត ដែលធ្វើការ តស៊ូមតិ, ឬជួយ ឪពុកម្តាយ ក្នុងការតស៊ូមតិ, សម្រាប់សិស្ស ដែលមានសេចក្តីត្រូវការពិសេស ដើម្បីទទួលបាន សេវា ឬការសម្របសម្រួល សម្រាប់សិស្សនោះ ។  ទីភ្នាក់ងារអប់រំ ត្រូវបានហាមឃាត់ មិនឱ្យតបតវិញ ប្រឆាំងនឹង បុគ្គលិក ឬ អ្នកចុះកិច្ចសន្សា ដែលផ្តល់ជំនួយ ដើម្បីរំខានដល់ សកម្មភាព របស់បុគ្គលនោះទេ ។

ផ្នែក 504 នៃ ច្បាប់ស្ថារលទ្ធភាពឡើងវិញ ឆ្នាំ 1973 និង ច្បាប់ជនពិការអាមេរិក

ផ្នែក 504 នៃ ច្បាប់ស្ថារលទ្ធភាពឡើងវិញ ឆ្នាំ 1973 គឺជា ច្បាប់សហព័ន្ធ ដែលគាំពារ បុគ្គលម្នាក់ៗ ពីការរើសអើង ដោយសារពិការភាព របស់ពួកគេ។  ផ្នែក 504 ហាមឃាត់ ស្ថាប័ន និងនិយោជក ដែលទទួលបាន មូលនិធិ ពីរដ្ឋាភិបាល មិនឱ្យធ្វើ ការមិនរាប់បញ្ចូល ឬ បដិសេធ ជនពិការ ដែលធ្វើឱ្យពួកគេ មិនអាចទទួលបាន ឱកាសស្មើៗ គ្នា ដើម្បីទទួលបាន អត្ថប្រយោជន៍ ពីកម្មវិធី និងសេវានានា។  ក្រោម ផ្នែក 504, សាលារៀន ត្រូវផ្តល់ ការសម្របសម្រួល សមហេតុផល ឱ្យដល់ សិស្ស ដែលមានគុណវុឌ្ឍន៍ ។  ផ្នែក 504 ហាមឃាត់ មិនឱ្យមាន ការតបតវិញ ចំពោះការដាក់ពាក្យបណ្តឹង, ការផ្តល់សក្ខីកម្ម, ការជួយ ឬ ការស៊ើបអង្កេត ដើម្បីធ្វើការតស៊ូមតិ សម្រាប់សិទ្ធិ ដែលមានការគាំពារ ដោយផ្នែក នោះ ។4

ច្បាប់ជនពិការអាមេរិក (ADA) ហាមឃាត់ សាលារៀន មិនឱ្យធ្វើការរើសអើង ដោយសារពិការភាព នោះទេ ។ ច្បាប់នេះ ក៏ហាមឃាត់ មិនឱ្យមាន ការតបតវិញ, ការបង្ខិតបង្ខំ ឬ ការគម្រាមកំហែង ចំពោះអ្នក ដែលដាក់ពាក្យបណ្តឹង ក្រោម  ។5

ក្នុងករណីខ្លះ, អាចមាន ភស្តុតាង ជាក់ច្បាស់ ចំពោះការតបតវិញ ។ ឧទាហរណ៍, ខ្លឹមសារ កត់ចូល នៅក្នុង កំណត់ហេតុ របស់មណ្ឌលសាលា ដែលបង្ហាញថា មន្រ្តីមណ្ឌល បានពិភាក្សា ដោយមិនដាក់ឱ្យ សិស្សនោះ ចូលរៀន ក្នុងថ្នាក់ភាសាបរទេសនោះទេ ដោយសារមាន ពាក្យបណ្តឹង របស់ការិយាល័យសិទ្ធិស៊ីវិល (OCR) ត្រូវបានដាក់រួច តាងនាមឱ្យសិស្សនោះ ត្រូវបានរកឃើញថា ជាភស្តុតាង គ្រប់គ្រាន់ នៃការតបតវិញ ការតបតវិញ ។  ទោះជាយ៉ាងនេះក្តី6 ក្នុងករណីភាគច្រើន ការតបតវិញ ត្រូវបានរំខាន ដោយស្ថានភាពនៅជុំវិញ, ដែលតម្រូវឱ្យមាន ការវិភាគ ដែលមានបួនជំហ៊ាន ។7

តើអ្នកដាក់ពាក្យបណ្តឹង មានពាក់ព័ន្ធ នឹងសកម្មភាព ដែលមានគាំពារ ដោយច្បាប់ ដែរឬទេ ?

ភាគីដាក់ពាក្យបណ្តឹង អាចបានដាក់ ពាក្យបណ្តឹង តាងនាមឱ្យ សិស្ស, ឬ បានចូលរួម ក្នុងលក្ខណៈមួយចំនួន ផ្សេងទៀត ក្នុងការតស៊ូមតិ ដើម្បីសិស្សនោះ, រួមមាន ការធ្វើសក្ខីកម្ម, ការស៊ើបអង្កេត, ឬ ការជួយអ្នកផ្សេងទៀត នៅក្នុងសកម្មភាព ទាំងនេះ ។

តើអ្នកដាក់ពាក្យបណ្តឹង គឺជា គោលដៅ នៃអំពើច្រាស់មកវិញ ដែរឬទេ ?

ស្ទើរគ្រប់អំពើ ដែលមានផលជះ មិនល្អ ចំពោះអ្នកដាក់ពាក្យបណ្តឹង អាចចាត់ថាជា អំពើច្រាស់មកវិញ ។  ឧទាហរណ៍, ឪពុកម្តាយ ត្រូវបានរកឃើញថា បានដាក់បណ្តឹងទាមទារ ឱ្យមានការតបតវិញ នៅពេលមណ្ឌលសាលា បានបដិសេធ សំណើ របស់ពួកគេ សុំឱ្យផ្តល់ ច្បាប់ចម្លង នៃកំណត់ត្រាសាលា ហើយបន្ទាប់មក បានផ្តល់ ច្បាប់ចម្លង នៃកំណត់ត្រាសាលា ដោយមានគិតថ្លៃ ចំនួន $2,600 ។  ទោះជាយ៉ាងនេះក្តី, មុនពេលឪពុកម្តាយ ដាក់ពាក្យបណ្តឹង ស្នើឱ្យបើកសវនាការនោះ, មណ្ឌលនោះ បានផ្តល់ ឯកសារច្បាប់ចម្លង ជូនដល់ ឪពុកម្តាយ រួចហើយ ។8

ក្នុងសេចក្តីសម្រេច មួយទៀត, មានការកំណត់ថា ដើម្បីចាត់ថា អំពើមួយ មានលក្ខណៈតបតវិញ អំពើនោះ ត្រូវមានផលជះ ដោយផ្ទាល់ ទៅលើសិស្ស ។  នៅពេលនាយកសាលា ក្រោមការចោទប្រកាន់ បានប្រាប់សិស្សថា គាត់កំពុង “រង់ចាំ” ឱ្យសិស្ស បង្កើនករណីល្មើសវិន័យ គ្រប់គ្រាន់ ដើម្បីឱ្យគាត់ អាច “ទាត់” សិស្សនោះ ចេញពីសាលាបាន, នោះ OCR បានកំណត់ថា, ទោះបីជា ពាក្យសំដី របស់នាយកសាលា អាចខ្វះលក្ខណៈការទូតក្តី, ការសង្កេត ដែលថា សិស្ស អាចត្រូវបណ្តេញចេញ ប្រសិនបើអកប្បកិរិយាបច្ចុប្បន្ន ជាបន្ត របស់សិស្ស មិនមែន, ក្នុងលក្ខណៈផ្ទាល់ និងដោយប្រយោល, ជាអំពើតបតវិញ នោះទេ ដោយសារវាគ្មានផលជះ ដោយផ្ទាល់ ទៅលើ សិស្ស ។9  

នៅ មណ្ឌលសាលាសាមគ្គី San Ramon Valley (Cal.), 38 IDELR 73 (OCR 2002), OCR បានបដិសេធ ការចោទប្រកាន់ លក្ខណៈតបតវិញ របស់ឪពុកម្តាយ ដោយសារកត្តាទីពីរ, ដូចជា “អំពើតបតវិញ” គ្មានវត្តមាន ។  នៅក្នុងករណីជាក់លាក់នេះ, OCR បានរកឃើញថា គ្មានអំពើតបតវិញ កើតមានឡើង នៅពេលគ្រូបង្វឹក ក្រោមការចោទប្រកាន់ បានបន្ទុចបង្អាក់ សិស្សអត្តពលិក មិនឱ្យចូលពាក់ព័ន្ធ នឹងសិស្ស ដោយសារកិច្ចខិតខំប្រឹងប្រែង ក្នុងការតស៊ូមតិ របស់ឪពុកម្តាយ ។  OCR បានទាញហេតុផលថា មណ្ឌលមិនបាន តបតវិញ ចំពោះឪពុកម្តាយ ឬសិស្សនោះ ដោយសារសិស្ស គ្មាន គុណវិបត្តិ ជាសារវ័ន្ត ភ្ជាប់ជាស្ថានភាព របស៉គេ ក្នុងនាម ជាសិស្សនោះទេ ហើយសំដី របស់គ្រូបង្វឹក មិនមានលក្ខណៈធ្ងន់ធ្ងរ ខ្លាំងពេក ដែលចាត់ថា ជាការបង្អាក់ ដល់កិច្ចខិតខំធ្វើការតស៊ូមតិ របស់ឪពុកម្តាយ ដែរ ។

តមាន ទំនាក់ទំនង រវាង សកម្មភាព ដែលមានការគាំពារ និង អំពើច្រាស់មកវិញ, ដែលគាំទ្រ ដល់ការរំខាន ដល់ការតបតវិញ ដែរឬទេ?

ដើម្បីបញ្ជាក់ ពីអំពើតបតវិញមួយ, អ្នកដាក់ពាក្យបណ្តឹង ត្រូវបង្ហាញថា អំពើតបតវិញ ត្រូវបានធ្វើឡើង ដោយសារវត្តមាន សកម្មភាព ដែលមានការគាំពារ ។  កត្តាមួយ ដែលយកមកពិចារណាថា នឹងជា អំពើច្រាស់មកវិញ ដែលបានធ្វើឡើង ឬអត់នោះ គឺត្រូវមើលថា វាបានកើតមានឡើង ក្រោយពេលមាន សកម្មភាព ដែលមានការគាំពារ ភ្លាមៗ​ ឬយ៉ាងណានោះ ។10  

 ការបង្ហាញទំនាក់ទំនង លក្ខណៈហេតុផល ដែលចាំបាច់ អាចតម្រូវឱ្យមាន ការបង្ហាញថា នីតិបុគ្គលធ្វើការតបតវិញ ក្រោមការចោទប្រកាន់នោះ មានការយល់ដឹង អំពីសកម្មភាព ដែលមានការគាំពារ ។  នេះ មិនមែន តែងតែជា បញ្ហានោះទេ ប៉ុន្តែ អាចមានសារៈសំខាន់ ប្រសិនបើ នីតិបុគ្គល ដែលធ្វើការតបតវិញ អះអាងថា បានធ្វើអំពើនេះ ដោយសារមូលហេតុ ដែលមិនពាក់ព័ន្ធនឹង សកម្មភាព ដែលមានការគាំពារ នោះទេ ។11

តើសាលារៀន មានកំណត់រក មូលហេតុ ដែលសមហេតុផល និងគ្មានលក្ខណៈតបតវិញ សម្រាប់ អំពើច្រាស់មកវិញ ដែរឬទេ ?

ក្រោយមានការបញ្ជាក់ អំពីកត្តា ទាំងបី ខាងលើរួច, OCR ឬ អ្នកធ្វើសេចក្តីសម្រេច ផ្សេងទៀត ចំពោះអង្គហេតុ ធ្វើការពិនិត្យមើលថាតើ មណ្ឌលសាលា បានបញ្ជាក់ពី មូលហេតុ ដែលសមហេតុផល និងគ្មានលក្ខណៈតបតវិញ សម្រាប់ អំពើច្រាស់មកវិញ ឬអត់នោះ ។  ប្រសិនបើមានការបញ្ជាក់ ពីមូលហេតុ ដែលសមហេតុផល អាចទទួលយកបាន, នោះអ្នកដាក់ពាក្យបណ្តឹង ត្រូវបង្ហាញ ពីភស្តុតាង ប្រកបដោយឧត្តមានុភាព ដែលបញ្ជាក់ហេតុផលឱ្យបាន ថា អំពើនោះ មិនមែនជា មូលហេតុពិតនោះទេ តែគ្រាន់ជា   លេស ប៉ុណ្ណោះ ។12

ឧទាហរណ៍, នៅក្នុង មណ្ឌលសាលាសាមគ្គី Elk Grove, 36 IDELR 160 (2001), គ្រូបង្រៀន បានចោទប្រកាន់ថា មណ្ឌល បានតបតវិញ ចំពោះគាត់ នៅពេលមណ្ឌល បានផ្លាស់ទីកន្លែង ថ្នាក់បង្រៀន RSP របស់គាត់ ទៅកន្លែង ដែលមានទំហំ មិនគ្រប់គ្រាន់ សម្រាប់បង្រៀនសិស្ស ។  មណ្ឌលបានបដិសេធថា ការសម្រេចរបស់ខ្លួន មិនមែនជា ការតបតវិញ​ចំពោះការតស៊ូមតិ កន្លងមក របស់គ្រូបង្រៀននោះទេ ។ មូលហេតុ ដែលមណ្ឌល បានផ្តល់ ចំពោះការផ្លាស់ទីកន្លែងគ្រូបង្រៀននោះ គឺថា សាលាបានបង់ អនុលោមភាព ទៅហើយ ដោយសារបញ្ហាកង្វះទំហំថ្នាក់ ឱ្យបានគ្រប់គ្រាន់ សម្រាប់ការបង្រៀន ។ មណ្ឌល ក៏បាននិយាយថា ការកំណត់ ទីតាំងបង្រៀន RSP នៅកន្លែងទំហំតូច នោះ មានការណែនាំ ពីក្រសួងអប់រំ កាលីហ្វ័រញ៉ារ ថាជាវិធានការកែប្រែ ។  OCR មិនអាចរកបាន ភស្តុតាគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា មូលហេតុ របស់មណ្ឌល ក្នុងការផ្លាស់ទីកន្លែង ថ្នាក់បង្រៀន របស់គ្រូបង្រៀននោះ គឺជាលេស សម្រាប់អំពើតបតវិញ ចំពោះគ្រូបង្រៀននោះ ។

ក្នុងសេចក្តីសម្រេច មួយផ្សេងទៀត OCR បញ្ចប់ ករណីបណ្តឹង អំពីការតបតវិញ, ដោយបានរកឃើញថា មណ្ឌលបានផ្តល់ មូលហេតុ ដែលសមហេតុផល និងគ្មានលក្ខណៈតបតវិញ សម្រាប់អំពើ របស់ខ្លួន រួច ។  ម្តាយ របស់សិស្ស បានប្តឹងថា មណ្ឌល បានធ្វើការតបតវិញ ចំពោះកូនប្រុសគាត់ ដោយសារកិច្ចខិតខំតស៊ូមតិ របស់គាត់ ។  នៅក្នុងឧបទ្ទវហេតុមួយ, សិស្ស ត្រូវបានដាក់ ឱ្យឈរ នៅខាងក្រៅថ្នាក់រៀន ជាពិន័យ ចំពោះអកប្បកិរិយា មិនល្អ ។ ទោះជាយ៉ាងនេះក្តី, OCR បានរកឃើញថា ភស្តុតាង បានបង្ហាញថា សិស្ស បីនាក់ ផ្សេងទៀត ក៏ត្រូវបានដាក់ ឱ្យឈរ នៅខាងក្រៅថ្នាក់រៀន ក្នុងឧបទ្ទវហេតុ ដូចគ្នា ចំពោះអាកប្បកិរិយា មិនល្អ ផងដែរ ។  សិស្សនោះ ក៏ត្រូវបានផ្លាស់ចេញ ពីកម្មវិធីសាលា នៅរដូវក្តៅ ផងដែរ  ដោយសារមណ្ឌលបានរកឃើញថា សិស្សនោះ មានពាក់ព័ន្ធនឹង ការបំពាន ផ្លូវភេទ ។  OCR បានរកឃើញថា ដំណើរការថ្លឹងថ្លែងព័ត៌មាន របស់មណ្ឌល ពាក់ព័ន្ធនឹង ការចោទប្រកាន់ថា សិស្សរូបនោះ បានធ្វើការបំពាន ផ្លូវភេទ លើសិស្សម្នាក់ទៀតនោះ មានកម្រិតគ្រប់គ្រាន់ ដើម្បីទាត់ចោល ការចោទប្រកាន់ ដែលថា ការផ្លាស់សិស្សចេញ គឺជា អំពើតបតវិញ តាមទំនើងចិត្តនោះ  បាន ។13

ផ្នែក 56046 នៃក្រមអប់រំ កាលីហ្វ័រញ៉ា

ផ្នែក 56046 នៃក្រមអប់រំ កាលីហ្វ័រញ៉ា ការពារ បុគ្គលគ្រប់រូប, រួមទាំង គ្រូបង្រៀន, បុគ្គលិកផ្សេងៗ ទៀត, ឬ អ្នកចុះកិច្ចសន្យា ជាមួយ ទីភ្នាក់ងារអប់រំ នៅមូលដ្ឋាន ឱ្យរួចផុត ពីការតបតវិញ ដោយទីភ្នាក់ងារអប់រំ ចំពោះ ការតស៊ូមតិ , ឬ ការជួយ ដល់ការតស៊ូមតិ, ដើម្បីទទួលបាន សេវា ឬ ការសម្របសម្រួល សម្រាប់ការអប់រំ ពិសេស  សិស្ស ។14

ក្រមអប់រំកាលីហ្វ័រញ៉ា នៅផ្នែក 56046 ចែងថា នយោជិត របស់មណ្ឌលសាលា, ការិយាល័យអប់រំតំបន់, ឬ SELPA មិនអាចប្រើប្រាស់ សិទ្ធិអំណាច ឬ ឥទ្ធិពល ផ្លូវការ របស់ពួកគេ ទៅធ្វើការបំភិតបំភ័យ, គម្រាមកំហែង ឬ បង្ខិតបង្ខំ បុគ្គលណាម្នាក់ ក្នុងចេតនា រំខាន ដល់បុគ្គលនោះ ចំពោះការជួយ ឪពុកម្តាយ ឬ អាណាព្យាបាល របស់សិស្ស ដែលមាន សេចក្តីត្រូវការ ពិសេស ឱ្យទទួលបានសេវា ឬ ការសម្របសម្រួលនានា សម្រាប់សិស្សនោះ បានឡើយ ។

តើសកម្មភាពអ្វីខ្លះ ដែត្រូវបានហាមខាត់  ?

ការប្រើប្រាស់ សិទ្ធិអំណាច ឬ ឥទ្ធិពល ផ្លូវការ ដោយមន្រ្តីសាលាសាធារណៈ ដែលមានការហាមឃាត់ រួមមាន ៖

  1. ការសន្យាផ្តល់ អត្ថប្រយោជន៍ ណាមួយ; ឬ
  2. ការចាត់វិធានការ ឬការគម្រាមកំហែង នឹងចាត់វិធានការ លក្ខណៈអវិជ្ជមាន ទៅលើបុគ្គលិក ។

ឧទាហរណ៍ ប្រសិនបើគ្រូបង្រៀនម្នាក់ ជួយឱពុកម្តាយសិស្ស ឱ្យទទួលបាន សេវានានា សម្រាប់សិស្ស ដែលមាន សេចក្តីត្រូវការ ពិសេស, នោះមណ្ឌលសាលា មិនអាចធ្វើការ គម្រាមកំហែង ឬដាក់ទណ្ឌកម្ម ចំពោះគ្រូបង្រៀន ដែលជួយឪពុកម្តាយ នោះបានទេ ។

តើសកម្មភាពអ្វីខ្លះ ដែលត្រូវបានគាំពារ  ?

  1. ការតស៊ូមតិ ប្រកបដោយសុឆន្ទះ;
  2. ការផ្តល់ព័ត៌មាន ឬជំនួយ ដែលជួយ ឪពុកម្តាយ ឬអាណាព្យាបាល ឱ្យទទួលបាន ការអប់រំសមស្រប ដោយឥតគិតថ្លៃ សម្រាប់កូនៗ របស់ពួកគេ ដូចមានធានារួច ក្រោម IDEA; ឬ
  3. សេវា ឬ ការសម្របសម្រួល ផ្សេងៗ ទៀត ដែលមានធានារួច ក្រោម ផ្នែក 504 និង ADA ។

តើនរណាខ្លះ ត្រូវបានគាំពារ ដោយ ផ្នែក 56046 នៃក្រមអប់រំកាលីហ្វ័រញ៉ា នោះ ?

និយោជិត របស់មណ្ឌលសាលា, ការិយាល័យអប់រំតំបន់ ឬ SELPA ត្រូវបានគាំពារ ដោយ ផ្នែក 56046 នៃក្រមអប់រំកាលីហ្វ័រញ៉ា ។  56046.  នេះ អាចរួមមាន, ប៉ុន្តែ មិនកំណត់ត្រឹម, តួអង្គ ដូចតទៅនេះ ៖ គ្រូបង្រៀន, អ្នកផ្តល់សេចក្តីណែនាំ និងសេវា តាមការកំណត់រួច (ដូចជា ការព្យាបាល ផ្នែកសមត្ថភាពនិយាយ, ការព្យាបាល ផ្នែករាងកាយ, និង ការព្យាបាល ផ្នែកការងារ), ជំនួយ ផ្នែកការងារ, ជំនួយ ផ្នែកសិក្សា, ជំនួយ ផ្នែកអាកប្បកិរិយា, ជំនួយ ផ្នែកសុខភាព, និង អ្នកអប់រំ ផ្សេងៗ ទៀត ឬ បុគ្គលិក របស់មណ្ឌលសាលា, ព្រមទាំង រូបវ័ន្តបុគ្គល ឬ នីតិបុគ្គល ដែលចុះកិច្ចសន្យា ជាមួយ មណ្ឌលសាលា ។

ហេតុអ្វីបានជា ផ្នែក 56046 នៃក្រមអប់រំកាលីហ្វ័រញ៉ា មានសារៈសំខាន់ ?

  1. ទីមួយ ឪពុកម្តាយ និងអាណាព្យាបាល អាចទទួលបាន អត្ថប្រយោជន៍ យ៉ាងច្រើនក្រាស់ក្រែល ពីជំនួយ ដែលមានផ្តល់ឱ្យ បុគ្គលម្នាក់ៗ ដែលមានការយល់ដឹង អំពីសេចក្តីត្រូវការ និងភាពខ្លាំង របស់សិស្សជាក់លាក់ ណាម្នាក់ និងអំពីដំណើរការ នៃការទទួលបានសេវា ។
  2. ទីពីរ និយោជិត របស់មណ្ឌលសាលា, ការិយាល័យអប់រំតំបន់ និង SELPAs មានសិទ្ធិផ្តល់ ព័ត៌មាន និងមតិយោបល់ ប្រកបដោយសុឆន្ទះ ជូនដល់ ឪពុកម្តាយ អំពីសិទ្ធិរបស់ពួកគេ ក្រោម IDEA, ផ្នែក 504 នៃច្បាប់ស្តារលទ្ធភាព ឡើងវិញ ឆ្នាំ 1973, ADA កម្រិតសហព័ន្ធ, និង ច្បាប់នានា របស់កម្រិតរដ្ឋ ពាក់ព័ន្ធនឹង បុគ្គល ដែលមានសេចក្តីត្រូវការ ពិសេស ។

តើលោកអ្នកអាចធ្វើអ្វីបាន ប្រសិនបើលោកអ្នកគិតថា សិទ្ធិ របស់លោកអ្នក ក្រោម ផ្នែក 56046 នៃក្រមអប់រំកាលីហ្វ័រញ៉ា ត្រូវបានរំលោភបំពាន នោះ ?

ប្រសិនបើនិយោជិត ឬអ្នកចុះកិច្ចសន្យា គិតថា មានការរំលោភបំពាន លើ ផ្នែក 56046 នៃក្រមអប់រំ, បុគ្គលនោះ អាចដាក់ពាក្យបណ្តឹង ទៅក្រសួងអប់រំ កាលីហ្វ័រញ៉ា តាមនីតិវិធីពាក្យបណ្តឹង លក្ខណៈឯកសណ្ឋាន ដូចមានកំណត់ នៅក្នុង ចំណងជើង 5 នៃក្រមកាលីហ្វ័រញ៉ា បទញ្ញត្តិនានា15  ក្រសួងអប់រំកាលីហ្វ័រញ៉ា ត្រូវធ្វើអន្តរាគមន៍ ដោយផ្ទាល់ ដោយចុះស៊ើបអង្កេត លើករណីបណ្តឹងនោះ ។  សម្រាប់ព័ត៌មានបន្ថែម អំពីពាក្យបណ្តឹង ករណីអនុលោមភាព, សូមមើល ជំពូក 6 នៃសៀវភៅណែនាំ ស្តីពីសិទ្ធិទទួលបាន ការអប់រំ និងការទទួលខុសត្រូវ នៃ ច្បាប់ ស្តីពីសិទ្ធិជនពិការ កាលីហ្វ័រញ៉ា, ឯកសារផ្សព្វផ្សាយ លេខ 5046.01 នៅ www.disabilityrightsca.org ឬ ទូរសព្ទ ទៅលេខ (800) 776-5746 ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

  • 1. 34 C.F.R. ផ្នែកទី 100 ។ 100.7 (e) ។
  • 2. 29 USC. ផ្នែក។ 701; 42 USC. ជំពូក 126.
  • 3. ក។ ខ។ ក្រុមប្រឹក្សាភិបាលស្រុក Shelby, 60 IDELR 271, 711 F.3d 687 (ថ្ងៃទី 6 ខែធ្នូ 2013); Andrews ខ។ អូហៃអូ 104 F.3d 803 807 (ថ្ងៃទី 6 ខែកក្កដាឆ្នាំ 1997) ។ Burns v ។ ទីក្រុង Columbus, 91 F.3d 836, 842 (ថ្ងៃទី 6 ខែកក្កដាឆ្នាំ 1996) ។
  • 4. 29 C.F.R. ផ្នែក។ 33.13; 34 C.F.R. ផ្នែក។ 100.7 (e); 34 C.F.R. ផ្នែក។ 104.61 ។
  • 5. 42 USC. ផ្នែក។ 12203; 28 C.F.R. ផ្នែក។ 35.134 ។
  • 6. សាលា Pinellas ខោនធី (Fl ។ ), 52 IDELR 23 (OCR 2009) ។
  • 7. Wilbourne v ។ Forsyth County Sch.Dist ។ , 38 NDLR 89, 36 F.App'x 473 (ថ្ងៃទី 11 ខែកក្កដាឆ្នាំ 2009); Edwards v ។ Gwinnet Co. Sch ។ Dist ។ , 62 IDELR 3, 977 F.Supp.2d 1322 (N.D. មករា 2013); Nguyen v ។ ទីក្រុង Cleveland, 229 F.3d 559, 563 (ថ្ងៃទី 6 ខែកក្កដាឆ្នាំ 2000) ។
  • 8. Pollack v ។ សាលាក្នុងតំបន់។ លេខ 75, លេខ 63 IDELR 72 (ឧសភា 2014) ។
  • 9. Fontana (Cal ។ ) មណ្ឌលសិក្សាធម្មនុញ្ញ 36 IDELR 187 (OCR 2001) ។
  • 10. Cherokee County (GA) Sch ។ ខណ្ឌទី 54 IDELR 301 (OCR 2009); ដាវីសគ។ ក្លាកខោន។ Dist ។ , 60 IDELR 152 (ឃវិច្ឆិកា 2013) ។
  • 11. Edwards v ។ Gwinnet Co. Sch ។ Dist ។ , 62 IDELR 3, 977 F.Supp.2d 1322 (N.D. Ga.2013); Cherokee County (GA) Sch ។ ខណ្ឌទី 54 IDELR 301 (OCR 2009); ដាវីសគ។ ក្លាកខោន។ Dist ។ , 60 IDELR 152 (ឃវិច្ឆិកា 2013); Weber v ។ Cranston Sch ។ សហ។ , 32 IDELR 141 (ថ្ងៃទី 1 ខែកក្កដាឆ្នាំ 2000) ។
  • 12. ក។ ខ។ ក្រុមប្រឹក្សាភិបាលស្រុក Shelby, 60 IDELR 271, 711 F.3d 687 (ថ្ងៃទី 6 ខែធ្នូ 2013); Stengle v ។ ការិយាល័យដោះស្រាយវិវាទ, 109 LRP 24455 (M.P. 2009) ។
  • 13. Fontana (Cal ។ ) មណ្ឌលសិក្សាធម្មនុញ្ញ 36 IDELR 187 (OCR 2001) ។
  • 14. មន្ត្រីសាលាសាធារណៈម្នាក់នៅតែអាចដឹកនាំឬដាក់ពិន័យនិយោជិករឺអ្នកម៉ៅការ។ លើសពីនេះទៀតទីភ្នាក់ងារអប់រំក្នុងស្រុកនៅតែអាចអនុវត្តច្បាប់ឬបទបញ្ជាទាក់ទងនឹងទំនាស់ផលប្រយោជន៍សកម្មភាពមិនសមស្របឬការរក្សាការសម្ងាត់នៃកំណត់ត្រាសិស្ស។ រដ្ឋ California ។ លេខ 56046 មិនផ្លាស់ប្តូរសិទ្ធឬអភ័យឯកសិទ្ធិដែលមានស្រាប់របស់និយោជិតសាលារៀនសាធារណៈក្រោមច្បាប់សហព័ន្ធឬរដ្ឋណាមួយឬក្រោមកិច្ចសន្យាការងារឬកិច្ចព្រមព្រៀងអនុសញ្ញារួម។ សូមកត់សម្គាល់ផងដែរថាភ្នាក់ងារអប់រំក្នុងតំបន់មានភារកិច្ចស៊ើបអង្កេតរាល់ការចោទប្រកាន់អំពីការរើសអើងនិងអនុវត្តសកម្មភាពកែតម្រូវប្រកបដោយប្រសិទ្ធភាពនៅពេលចាំបាច់និងសមស្រប។ រក្សាឯកសារនៃពាក្យបណ្តឹងនិងដំណោះស្រាយរបស់ពួកគេសម្រាប់អប្បរមានៃការវាយតម្លៃមួយ។ និងធានាថាអ្នកប្តឹងតវ៉ាត្រូវបានការពារពីការសងសឹកហើយការកំណត់អត្តសញ្ញាណនៅតែរក្សាជាការសម្ងាត់។ រដ្ឋ California ។ ក្រមច្បាប់។ 234.1 [b] [e] [f], 260; 5 ផ្នែក CCR ។ 4621 និង 4962.
  • 15. ផ្នែកទី 56046 មិនកំណត់សិទ្ធិរបស់បុគ្គលម្នាក់ដើម្បីដាក់ពាក្យបណ្តឹងដោយយោងទៅតាមក្រុមប្រឹក្សាភិបាល - នីតិវិធីបណ្តឹងសារទុក្ខដែលត្រូវបានអនុម័តឬដំណើរការនៃការប្តឹងតវ៉ាជារួមទេ។