តើអ្វីជាវឌ្ឍនភាពនៃកម្មវិធីអប់រំសម្រាប់បុគ្គល (IEP)?

តើអ្វីជាវឌ្ឍនភាពនៃកម្មវិធីអប់រំសម្រាប់បុគ្គល (IEP)?
ការបោះពុម្ភផ្សាយនេះផ្តល់នូវព័ត៌មានចាំបាច់ ដើម្បីអប់រំខ្លួនអ្នកអំពីដំណើរការ IEP និងការងារខាងក្នុងទាំងអស់របស់វា។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ តម្រូវឲ្យមានកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) របស់សិស្សដើម្បីរួមបញ្ចូលនូវគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បានសម្រាប់សិស្ស1
កម្មវិធី IEP របស់សិស្សត្រូវតែផ្តល់ព័ត៌មានលម្អិតថាតើវឌ្ឍនភាពរបស់សិស្សឆ្ពោះទៅរកការសម្រេចគោលដៅប្រចាំឆ្នាំរបស់ពួកគេនឹងត្រូវបានវាស់ស្ទង់ដូចម្តេច។2 ការវាស់ស្ទង់វឌ្ឍនភាព អនុញ្ញាតឲ្យក្រុមការងារដឹងថាតើកម្មវិធី IEP នឹងជួយឲ្យសិស្សមានវឌ្ឍនភាពដែរឬទេ ឬតើការផ្លាស់ប្តូរចាំបាច់ត្រូវធ្វើឡើងទៅលើកម្មវិធី IEP ដែរឬទេ។
កម្មវិធី IEP ក៏ត្រូវតែចែងផងដែរថាតើមណ្ឌលសិក្សាធិការនឹងរាយការណ៍អំពីវឌ្ឍនភាពរបស់កុមារជូនដល់ឪពុកម្តាយ/អាណាព្យាបាលរបស់ពួកគេនៅពេល និងយ៉ាងដូចម្តេច។3
ការត្រួតពិនិត្យវឌ្ឍនភាព និងការកែសម្រួលឡើងវិញ
យ៉ាងតិចម្តងក្នុងមួយឆ្នាំ ក្រុមការងារ IEP ត្រូវជួបប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពឆ្ពោះទៅរកគោលដៅរបស់កូនអ្នក។4 ក្រុមការងារពិនិត្យមើលព័ត៌មានដែលប្រមូលបាន។ នៅពេលពួកគេសម្រេចថាតើគោលដៅ IEP សម្រេចបានដែរឬទេ ហើយតើសេវាអប់រំពិសេសកំពុងតែបំពេញតាមតម្រូវការរបស់សិស្សយ៉ាងមានប្រសិទ្ធភាពដែរឬទេ។5
ប្រសិនបើកុមារម្នាក់មិនមានវឌ្ឍនភាពតាមការរំពឹងទុកឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំរបស់ពួកគេនោះទេ នោះក្រុមការងារ IEP ត្រូវតែកែសម្រួលកម្មវិធី IEP ដើម្បីដោះស្រាយភាពខ្វះចន្លោះនៃវឌ្ឍនភាព។ ពួកគេអាចកែសម្រួលយុទ្ធសាស្រ្តបង្រៀននិងគាំទ្រ។ ប្រសិនបើក្រុមការងារ IEP ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរសំខាន់ៗ ពួកគេគួរតែកំណត់ពេលកិច្ចប្រជុំ IEP។ នៅទីនោះ ពួកគេអាចពិនិត្យមើលនិងកែសម្រួលកម្មវិធី IEP ឡើងវិញ។
ឪពុកម្តាយ / អាណាព្យាបាល មានសិទ្ធិសុំកិច្ចប្រជុំក្រុមការងារ IEP នៅពេលណាមួយ។ ពួកគេគួរតែធ្វើសំណើសុំជាលាយលក្ខណ៍អក្សរ។ បន្ទាប់មក មណ្ឌលសិក្សាធិការមានរយៈពេល 30ថ្ងៃដើម្បីរៀបចំកិច្ចប្រជុំ។6
តម្រូវឲ្យមានដោយក្រុមការងារ IEP
ក្រុមការងារ IEP គួរតែអាចបង្ហាញថាពួកគេ៖
- ការផ្តល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ
- ការធ្វើការកែសម្រួលកម្មវិធី
- ការផ្តល់ការគាំទ្រសម្រាប់បុគ្គលិកសិក្សា និង
- ការអនុញ្ញាតសម្រាប់ការសម្របសម្រួលសមស្រប។ ទាំងនេះត្រូវបានគណនាយ៉ាងសមស្រប ដើម្បីឲ្យកុមារម្នាក់អាចមានវឌ្ឍនភាពសមស្របតាមស្ថានភាពរបស់ពួកគេ។ នេះផ្តល់ឲ្យកុមារនូវឱកាសដើម្បីសម្រេចគោលដៅដែលលំបាកសម្រាប់ពួកគេ។
ការបកស្រាយច្បាប់សហព័ន្ធ
តុលាការកំពូល (Supreme Court) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិស្សដែលមានវឌ្ឍនភាពលើគោលដៅនៅក្នុងការសម្រេចចិត្តឆ្នាំ2017 របស់ខ្លួន Endrew F. v. Douglas County School District។
កម្មវិធី IEP ត្រូវតែបានបង្កើតឡើងដើម្បីអនុញ្ញាតឲ្យកុមារម្នាក់មានវឌ្ឍនភាពសមស្រប ដោយបានផ្តល់ឲ្យនូវឱកាសសម្រាប់កុមារ។ សម្រាប់សិស្សភាគច្រើននៅក្នុងកម្មវិធីអប់រំទូទៅ វឌ្ឍនភាពសមស្របមានន័យថាការផ្លាស់ប្តូរពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់បន្ទាប់។ សម្រាប់សិស្សផ្សេងទៀត ការផ្លាស់ប្តូរទៅកាន់កម្រិតថ្នាក់បន្ទាប់នៅក្នុងល្បឿនបែបនោះគឺប្រហែលជាមិនអាចទៅរួចទេ។ សិស្សទាំងនេះអាចមានវឌ្ឍនភាព និងបំពេញតាមគោលដៅលំបាកៗនានាតាមវិធីផ្សេងទៀត។ សិស្សណាម្នាក់ដែលមានកម្មវិធី IEP គួរតែទទួលបានអត្ថប្រយោន៍អប់រំលើសពីកម្រិតអប្បបរមាពីកម្មវិធីអប់រំពិសេស។ Endrew F. v. Douglas Cnty. Sch. Dist. RE-1 137 S.Ct. 988, 992 (2017).
ទោះបីជាតុលាការមិនបានផ្តល់តេស្តណាមួយសម្រាប់ការសម្រេចចិត្តថាតើវឌ្ឍនភាពសមស្របមានលក្ខណៈដូចម្តេចសម្រាប់កុមារគ្រប់រូបក៏ដោយ ក៏ក្រុមការងារ IEP ត្រូវតែបង្កើតគោលនយោបាយ នីតិវិធី និងការអនុវត្តសម្រាប់៖
- ការស្វែងយល់ពីកម្រិតបច្ចុប្បន្ននៃលទ្ធផលសិក្សា និងការអនុវត្តសកម្មភាពមុខងារ
- ការបង្កើតគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន រួមទាំងគោលដៅសិក្សានិងមុខងារផង ផ្អែកលើកម្រិតបច្ចុប្បន្នរបស់កុមារ និង
- ការវាស់ស្ទង់វឌ្ឍនភាពរបស់កុមារឆ្ពោះទៅរកការសម្រេចបានគោលដៅទាំងនោះ។
ឧទាហរណ៍
ឧទាហរណ៍ដូចខាងក្រោមនេះបង្ហាញពីរបៀបដែលអង្គភាពផ្សេងៗបានសម្រេចថាតើវឌ្ឍនភាពជាអ្វី។ ស្ថានភាពនីមួយៗសុទ្ធតែខុសគ្នា។ អ្នកអាចចាំបាច់ត្រូវតែពិគ្រោះជាមួយអ្នកតស៊ូមតិឬមេធាវី សម្រាប់ស្ថានភាពជាក់លាក់របស់កូនអ្នក។
ឧទាហរណ៍អំពីវឌ្ឍនភាព
- កម្មវិធី IEP មិនត្រូវការគោលដៅសម្រាប់តម្រូវការអប់រំរបស់សិស្សនីមួយៗនោះទេ។ កម្មវិធី IEP របស់សិស្សមិនចាំបាច់ទាល់តែជាគោលដៅដាច់ដោយឡែកសម្រាប់ផ្នែកនីមួយៗនៃតម្រូវការអប់រំរបស់សិស្សនីមួយៗនោះទេ។ កម្មវិធី IEP មិនមានបញ្ហាអ្វីនោះទេ ដរាបណាវាដោះស្រាយបញ្ហាតម្រូវការរបស់សិស្សជារួម និងអនុញ្ញាតឲ្យពួកគេមានវឌ្ឍនភាពសមស្រប។ K.M. by Markham v. Tehachapi Unified Sch. Dist., No. 1:15-cv-001835, 2017 U.S. Dist. LEXIS 52179 (E.D. Cal. April 5, 2017).
- និទេ្ទសខ្ពស់ អាចមានន័យថាសិស្សបានមានវឌ្ឍនភាព។ លើប័ណ្ណរបាយការណ៍សិក្សារបស់ពួកគេ សិស្សម្នាក់បានទទួលពិន្ទុខ្ពស់។ គាត់បានទទួលនិទ្ទេស A+ ក្នុងផ្នែកសិល្ប គណិតវិទ្យា ការសិក្សាសង្គម និងនិទ្ទេស B+ ខាងផ្នែកសិក្សាភាសា អំណាន និងសំណេរ។ ច្បាប់រដ្ឋបាលសហព័ន្ធសម្រាប់ការិយាល័យសវនាការរដ្ឋបាល (OAH) ចែងថា សិស្សបានមានវឌ្ឍនភាព។ កម្រិតពិន្ទុគឺជាភស្តុតាងនៃវឌ្ឍនភាពរបស់សិស្ស។ សិស្ស “រីកចម្រើន” នៅពេលគោលដៅកម្មវិធី IEP របស់ពួកគេមានសុពលភាពអនុវត្ត។ Ventura Unified Sch. Dist., No. 2021030296 (Cal. OAH June 18, 2021).7
- សិស្សអាចមានវឌ្ឍនភាពដោយគ្មានកម្មវិធីកំណត់គោលដៅជាក់លាក់។ សិស្សបានមានវឌ្ឍនភាពដោយគ្មានកម្មវិធីកំណត់គោលដៅដើម្បីដោះស្រាយបំណិនមុខងារប្រតិបត្តិរបស់ពួកគេ។ ឪពុកម្តាយបានស្នើសុំកម្មវិធីកំណត់គោលដៅដាច់ដោយឡែកមួយ។ ប៉ុន្តែ សិស្សបំពេញតាមគោលដៅប្រកួតប្រជែងលើកិច្ចការរបស់ពួកគេប៉ុន្មានឆ្នាំកន្លងមក។ ពួកគេបានកែលម្អតាមរយៈការបង្កើតទម្លាប់ការងារប្រចាំថ្ងៃ រក្សាទុកក្រូណូឯកសាររបស់ពួកគេឲ្យមានរបៀបរៀបរយ និងការតាមដានកិច្ចការរបស់ពួកគេ។ សិស្សមិនបានត្រូវការអ្វីបន្ថែមទៀតដើម្បីកែលម្អនោះទេ។ មណ្ឌលសិក្សាធិការមិនចាំបាច់បង្កើនការអប់រំរបស់សិស្សជាអតិបរមា ឬផ្តល់កម្មវិធីដែលឪពុកម្តាយចង់បាននោះទេ។ Parent on Behalf of Student v. San Marcos Unified Sch. Dist., No. 2020110479 (Cal. OAH June 10, 2021).
ឧទាហរណ៍អំពីការគ្មានវឌ្ឍនភាព
កម្មវិធី IEP ចាំបាច់ត្រូវមានភាពសមស្រប មិនបាច់ល្អឥតខ្ចោះនោះទេ។
- សិស្សបានជំទាស់ថាកម្មវិធី IEP មិនត្រូវបានគណនាឲ្យបានសមស្របដើម្បីអនុញ្ញាតឲ្យពួកគេមានវឌ្ឍនភាព។ សាលាបានកំណត់អាកប្បកិរិយាតាមរយៈសិស្សដែលមិនសមស្រប និងបានរារាំងដល់វឌ្ឍនភាព។ តុលាការបានលើកឡើងថា មណ្ឌលសិក្សាធិការបានចំណាយពេល ទេព្យកោសល្យ និងធនធាននៅក្នុងកិច្ចខិតខំប្រឹងប្រែងចម្រុះដោយស្មោះត្រង់។ កម្មវិធី IEP របស់សិស្សមិនចាំបាច់ទាល់តែល្អឥតខ្ចោះនោះទេ និងមិនបាច់ទាល់តែធានាបាននូវវឌ្ឍនភាពនោះទេ។ In re Butte Sch. Dist. No. 1, No. CV 14-60-BU-SHE, 2019 U.S. Dist. LEXIS 13311 (D. Mont. January 28, 2019).
- មណ្ឌលសិក្សាធិការត្រូវតែផ្ញើរបាយការណ៍វឌ្ឍនភាពទៅដល់ផ្ទះ។ របាយការណ៍វឌ្ឍនភាពត្រូវបានផ្ញើទៅផ្ទះ ប៉ុន្តែរបាយការណ៍នោះមិនគ្រប់គ្រាន់ទេ។ របាយការណ៍នោះបានពិភាក្សាអំពីវឌ្ឍនភាពរបស់សិស្សភាគច្រើនជាទូទៅ។ ពួកវាមិនសូវមានព័ត៌មានជាតួលេខនោះទេ។ ពួកវាមានព័ត៌មានដែលភាន់ច្រឡំ និងមានភាពចម្រូងចម្រះ ដូចជាព័ត៌មានដែលរៀបរាប់ថាតើសិស្សពុះពារដូចម្តេចដើម្បីសម្រេចគោលដៅណាមួយ ប៉ុន្តែបង្ហាញថាបានបំពេញគោលដៅនោះ។ របាយការណ៍បានចម្លងពាក្យសម្តីជាអត្ថបទពីរបាយការណ៍ពីមុន ឬមិនបានពិភាក្សាវឌ្ឍនភាពរបស់សិស្សនៅក្នុងផ្នែកជាក់លាក់នោះទេ។ តុលាការបានលើកឡើងថា របាយការណ៍មិនបានអនុញ្ញាតឲ្យគ្រួសារវាយតម្លៃវឌ្ឍនភាពរបស់កូនពួកគេនោះទេ។ Hood River Cty. Sch. Dist. v. Student, 2021 U.S. Dist. LEXIS 123391, Case No. 3:20-cv-1690-SI (D. Or. July 1, 2021).
- វឌ្ឍនភាពត្រូវតែបានគាំទ្រដោយទិន្នន័យ។ នៅសវនាការ OAH មណ្ឌលសិក្សាធិការមិនបានបញ្ជាក់ភស្តុតាងថាខ្លួនបានបង្កើតគោលដៅសិក្សាដែលសមស្របនោះទេ។ កម្រិតបច្ចុប្បន្នត្រូវបានតម្រូវឲ្យមានជាចាំបាច់ នៅពេលតាក់តែងគោលដៅនោះ។ នៅសវនាការ មិនមានសក្ខីកម្មចំពោះភាពសមស្រប និងលទ្ធភាពអាចវាស់ស្ទង់បាននៃគោលបំណងភាគច្រើននោះទេ។ ឧទាហរណ៍ គ្មានអ្នកព្យាបាលសម្តីណាម្នាក់បានបញ្ជាក់ថា រាល់គោលដៅនៃភាសានិងពាក្យសម្តីទាំងអស់ត្រូវបានកំណត់ចេញពីព័ត៌មានដែលមានផ្តល់ជូនដល់ក្រុមការងារ IEP។ គ្មាននរណាម្នាក់លើកឡើងថា គោលដៅនោះគឺសមស្របដើម្បីបំពេញតាមតម្រូវការរបស់សិស្ស។ មណ្ឌលសិក្សាធិការមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់ពួកគេទេ។ Pivot Charter School – San Diego v. Parents on Behalf of Student, Case No. 2020120031 (Cal. OAH May 13, 2021).
- 1. 34 C.F.R. § 300.320(a)(2)(i); Ed. Code § 56345(a).
- 2. 20 U.S.C. § 1414(d)(1)(A).
- 3. 34 C.F.R. 300.320(a)(3); 20 U.S.C. § 1414(d)(1)(A)(i)(III).
- 4. Ed. Code § 56043(d); Ed. Code § 56343(d).
- 5. 20 U.S.C. § 1414(d)(1)(A)(i)(II); 34 C.F.R. § 300.320(a)(2); Ed. Code, § 56345(a)(2).
- 6. Ed. Code § 56043(l).
- 7. https://www.sandiegospecialeducationattorney.com/OAH-Case-No.-2021030296,-Parents-v.-Ventura-Unified-School-District