សេចក្តីថ្លែងទូទៅចំពោះឪពុកម្តាយ/អាណាព្យាបាល និងអ្នកដែលអាចជាឪពុកម្តាយ/អាណាព្យាបាល ឆ្លើយតបចំពោះសេចក្តីថ្លែងទូទៅរបស់ឌីស្ទ្រិក

សេចក្តីថ្លែងទូទៅចំពោះឪពុកម្តាយ/អាណាព្យាបាល និងអ្នកដែលអាចជាឪពុកម្តាយ/អាណាព្យាបាល ឆ្លើយតបចំពោះសេចក្តីថ្លែងទូទៅរបស់ឌីស្ទ្រិក
ស្រុកសាលាធ្វើសេចក្តីថ្លែងការណ៍រួមដែលអាចបដិសេធ ឬពន្យារពេលសិទ្ធិរបស់កូនអ្នកក្នុងការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ ធនធាននេះមានសេចក្តីថ្លែងការណ៍ទូទៅដែលសាលាស្រុកធ្វើចំពោះឪពុកម្តាយ/អាណាព្យាបាល។ ប្រសិនបើសាលារបស់កូនអ្នកនិយាយពាក្យធម្មតាមួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទូទៅទាំងនេះទៅកាន់អ្នក យើងបានផ្តល់នូវសេចក្តីសង្ខេបខ្លីៗនៃច្បាប់ និងការឆ្លើយតបដែលអាចកើតមាន ដែលអ្នកអាចនិយាយទៅកាន់សាលាស្រុក។
1. ឌីស្ទ្រិកបាននិយាយថា ៖ “យើងខ្ញុំមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចេញការចំណាយ ឬយើងខ្ញុំមិនមានបុគ្គលិក [មានលក្ខណៈសម្បត្តិគ្រប់គ្រាន់] សម្រាប់ផ្តល់ជូនសេវា, ឧបករណ៍បច្ចេកវិជ្ជាសម្រាប់ជំនួយ ឬការសម្រួលទាំងនោះបានឡើយ” ។ ឬក៏ “យើងខ្ញុំមិនមានថវិកាគ្រប់គ្រាន់ សម្រាប់ចំណាយចំពោះបុគ្គលិកនោះឡើយ” ។
ការពន្យល់ ៖ វាអាចជាការពិតដែលថា ឌីស្ទ្រិក មានថវិកាស្តួចស្តើង តែទោះជាយ៉ាងណាក៏ដោយ ឌីស្ទ្រិកនៅតែត្រូវផ្តល់ឲ្យកូនរបស់អ្នកនូវការអប់រំសាធារណៈដែលមានភាពសមរម្យ និងមិនអស់ប្រាក់ (FAPE, free appropriate public education) ។1 បើកូនអ្នកត្រូវទទួលបានសេវា, ឧបករណ៍ជំនួយបច្ចេកវិជ្ជា ឬការសម្រួលផ្សេងទៀត ដើម្បីអាចទទួលបានការអប់រំរបស់ពួកគេ នៅពេលនោះ ឌីស្ទ្រិកត្រូវតែផ្តល់ជូនអ្វីៗទាំងនោះ សម្រាប់ជាផ្នែកមួយនៃ FAPE របស់កូនអ្នក ។2 តម្លៃមិនមែនជាមូលហេតុត្រមឹត្រូវចំពោះការបដិសេធមិនព្រមផ្តល់ FAPE ដល់កូនអ្នកឡើយ ។3
ការឆ្លើយតបសមរម្យរបស់អ្នកទៅកាន់ឌីស្ទ្រិក ៖
- អ្នកអាចនិយាយថា ៖ “កូនរបស់ខ្ញុំត្រូវទទួលបាន [សេវា, ឧបករណ៍បច្ចេកវិជ្ជាជំនួយ, ឬការសម្រួល] ទើបអាចចូលរៀនជាមួយក្មេងដទៃបាន ។ ខ្ញុំក៏ដឹងដែរថា ឌីស្ទ្រិកប្រហែលជាមានថវិកាក្នុងកម្រិតស្តួចស្តើង តែច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ តម្រូវឲ្យស្គូលឌីស្ទ្រិក ត្រូវផ្តល់ជូនសេវាអប់រំ ដោយយោងតាមតម្រូវការផ្នែកអប់រំរបស់សិស្ស គឺមិនមែនសំអាងលើតម្លៃចំពោះការចំណាយឡើយ” ។4
- អ្នកអាចនិយាយថា ៖ “សេវាទាំងអស់ដែលត្រូវបានសរសេរចូលក្នុង IEP គឺត្រូវតែសំអាងលើអ្វីដែលកូនរបស់ខ្ញុំត្រូវការ ដើម្បីជួយគាត់ឲ្យអាចចូលរៀនបាន និងមានការរីកចម្រើនចំពោះការសិក្សារបស់គាត់ គឺមិនមែនសរសរចូល ដោយគិតអំពីតម្លៃនៃសេវាទាំងនោះឡើយ” ។5
- អ្នកក៏អាចនិយាយផងដែរថា ៖ “ក្នុងនាមជាឪពុកម្តាយគេ ខ្ញុំត្រូវតែធ្វើការតស៊ូមតិអំពីតម្រូវការផ្នែកអប់រំសម្រាប់កូនរបស់ខ្ញុំ ។ វាគឺជាការទទួលខុសត្រូវរបស់ស្គូលឌីស្ទ្រិក ចំពោះថវិកា សម្រាប់ចំណាយដើម្បីជួយឲ្យកូនរបស់ខ្ញុំទទួលបាននូវតម្រូវការទាំងនោះ” ។
សម្រាប់ព័ត៌មានបន្ថែមអំពីភាពតម្រូវរបស់ស្គូលឌីស្ទ្រិក ដើម្បីជៀវឧបករណ៍សម្រាប់សិស្ស IEP សូមអាន សៀវភៅក្បួនខ្នាត SERR របស់ DRC.
2. ឌីស្ទ្រិកបាននិយាយថា ៖ “គ្រូអប់រំចំណេះទូទៅ/គ្រូអប់រំពិសេស/អ្នកផ្តល់ការវាយតម្លៃ/រដ្ឋបាលដែលពាក់ព័ន្ធ មិនអាចមានវត្តមាននៅទីនេះទេថ្ងៃនេះ” ឬ “ខ្ញុំមិនមានអំណាចសម្រាប់ធ្វើសេចក្តីសម្រេចឡើយ” ។
ការពន្យល់ ៖ ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ តម្រូវឲ្យក្រុម IEP ប្រកបៅទដោយសមាសភាព ៖
- ឪពុក, ម្តាយ ឬទាំងឪពុកនិងម្តាយរបស់សិស្ស, អ្នកតំណាងដែលឪពុកម្តាយក្មេងជាអ្នកជ្រើសរើស, ឬអ្នកទាំងពីរនេះ ។
- យ៉ាងហោចណាស់ត្រូវមានគ្រូអប់រំចំណេះទូទៅម្នាក់ ជាសមាជិកដែរ ក្នុងករណីដែលក្មេងនោះ ឬបើសិនជាក្មេងនោះជាសិស្សរៀននៅក្នុងសាលារៀនអប់រំចំណេះទូទៅ ។
- យ៉ាងហោចណាស់មានគ្រូអប់រំពិសេស ឬអ្នកផ្តល់សេវាម្នាក់ ជាសមាជិក ។
- អ្នកតំណាងស្គូលឌីស្ទ្រិក ដែល ៖ មានលក្ខណៈសម្បត្តិអាចផ្តល់ ឬអាចគ្រប់គ្រងការបង្រៀនពិសេស មានចំណេះដឹងផ្នែកកម្មវិធីអប់រំចំណេះទូទៅ និងដឹងអំពីធនធានរបស់ឌីស្ទ្រិក ។
- បុគ្គលដែលជាអ្នកធ្វើការវាយតម្លៃចំពោះសិស្ស ឬនរណាម្នាក់ដែលមានចំណេះដឹងអំពីនីតិវិធីដែលគេប្រើ និងលទ្ធផល ហើយជាអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបកស្រាយលទ្ធផលដែលកើតចេញពីការណែនាំដែលស្មុគ្រស្មាញ ។
- មនុស្សផ្សេងទៀតដែលមានជំនាញឯកទេសជាក់លាក់ ឬស្គាល់សិស្សច្បាស់ ទៅតាមសំណើសុំរបស់ឪពុកម្តាយ/អាណាព្យាបាលសិស្ស ឬសំណើសុំរបស់ឌីស្ទ្រិក ។
- សាម៉ីសិស្ស បើចាំបាច់ ។6
សមាជិកទាំងអស់នៃក្រុម IEP ត្រូវតែចូលរួមប្រជុំ IEP គ្រប់ពេល ។ សមត្ថភាពរបស់ក្រុម IEP ដើម្បីរៀបចំ IEP ឲ្យបានសមរម្យ អាចត្រូវមានការសម្របសម្រួលខ្លាំង ប្រសិនបើសមាជិកក្រុម IEP ដែលមានតួនាទីសំខាន់ក្នុងការរៀបំឯកសារ IEP អវត្តមានក្នុងអង្គប្រជុំ ។ ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ អនុញ្ញាតឲ្យឪពុកម្តាយសិស្ស និងឌីស្ទ្រិក ត្រូវយល់ព្រមគ្នា ជាលាយល័ក្ខណ៍អក្សរថា សមាជិកក្រុម IEP មិនបាច់ចូលរួមការប្រជុំឡើយ ។ 7 បើកម្មវិធីអប់រំ ឬសេវាផ្សេងទៀតដែលពាក់ព័ន្ធ របស់សមាជិកក្រុម IEP កំពុងតែស្ថិតក្នុងការកែសម្រួល សមាជិកក្រុមត្រូវតែដាក់ស្នើមតិយោបល់ចូលរួមជាលាយល័ក្ខណ៍អក្សរ ចំពោះការរៀបចំឯកសារ IEP ឲ្យបានមុនការប្រជុំ IEP ចូលមកដល់ ។ 8 អ្នកមិនបាច់ត្រូវតែយល់ព្រមចំពោះអវត្តមានក្នុងអង្គប្រជុំរបស់សមាជិកណាមួយឡើយ ។
ការឆ្លើយតបសមរម្យរបស់អ្នកទៅកាន់ឌីស្ទ្រិក ៖
- បើអ្នកបានដឹងថាមានសមាជិកណាមួយអវត្តមាន មុនការប្រជុំចូលមកដល់ អ្នកអាចទាក់ទងរដ្ឋបាលឌីស្ទ្រិកផ្នែកការអប់រំពិសេស ជាលាយល័ក្ខណ័អក្សរ (តាមអ៊ីម៉េល និងតាមដានដោយការហៅទូរស័ព្ទ) ដើម្បីប្រាប់គេឲ្យដឹងថា អ្នកមានក្តីបារម្ភអំពីអវត្តមានរបស់សមាជិកក្រុមក្នុងអង្គប្រជុំ ។ អ្នកអាចនិយាយថា ៖ “ខ្ញុំមានការបារម្ភអំពីសមត្ថភាពរបស់ក្រុម IEP ក្នុងការរៀបចំឯកសារ IEP ឲ្យបានសមរម្យសម្រាប់កូនរបស់ខ្ញុំ នឹងត្រូវមានការសម្រុះសម្រួលគ្នាខ្លាំង ប្រសិនបើ [សមាជិកក្រុម IEP] មិនចូលរួមប្រជុំទេនោះ” ។
- អ្នកអាចសម្រេចចិត្តបន្តដំណើរទៅមុខ ដោយការប្រជុំ IEP ជាមួយសមាជិកណាដែលអាចមកចូលរួមបាន ។ ហាមយល់ព្រមជាមួយផ្នែកណាមួយរបស់ IEP ដែលត្រូវការមតិយោបល់ចូលរួមរបស់មាជិក IEP ដែលអវត្តមានក្នុងអង្គប្រជុំ ។ ក្រោយមកទៀត អ្នកអាចកោះហៅការប្រជុំ នៅពេលដែលសមាជិកក្រុម IEP ទាំងអស់អាចចូលរួមបាន ដើម្បីបន្តរៀបចំ IEP ឲ្យបានចប់សព្វគ្រប់ ។
- បដិសេធមិនបន្តការប្រជុំ IEP បើអ្នកដឹងថា ការរៀបចំ IEP ឲ្យបានសមរម្យមិនអាចធ្វើបានឡើយ បើមិនមានសមាជិក IEP ដែលអវត្តមាន មិនបានចូលរួមការប្រជុំទេនោះ ។ ពិភាក្សាជាមួយក្រុម IEP ដើម្បីកំណត់ថ្ងៃប្រជុំ IEP ឡើងវិញ ដោយរកពេលណាដែលសមាជិកចាំបាច់ទាំងអស់ អាចចូលរួមបាន ។9
សម្រាប់ព័ត៌មានបន្ថែមអំពីតម្រូវការចូលរួមប្រជុំរបស់សមាជិក IEP សូមអានឯកសារ ស្តីអំពី ក្បួនខ្នាត SERR របស់ DRC.
3. ឌីស្ទ្រិកបាននិយាយថា ៖ “យើងខ្ញុំបានដើរទៅមុខមួយជំហាន ដោយនាំគ្នាបង្កើត ‘ពង្រាង’ IEP សម្រាប់ឲ្យអ្នកចុះហត្ថលេខា” ឬ “អ្នកត្រូវតែចុះហត្ថលេខាក្នុងឯកសារ IEP មុនពេលចាកចេញពីអង្គប្រជុំ” ។
ការពន្យល់ ៖ រឿងសំខាន់ដែលអ្នកត្រូវចាំគឺ ក្នុងនាមជាឪពុកម្តាយ/អាណាព្យាបាលសិស្ស អ្នកគឺជាសមាជិក IEP ដែលមានសិទ្ធិស្មើសមាជិកដទៃដែរ ។ គេមិនអាចសម្រេចអ្វីបានឡើយ ប្រសិនបើមិនមានមតិយោបល់ចូលរួមរបស់អ្នកទេនោះ ហើយក្រុម IEP ត្រូវធ្វើការពិភាក្សាឲ្យបានពេញលេញជាមួយអ្នក អំពីអ្វីដែលកូនរបស់អ្នកត្រូវការ ។ ប្រសិនបើឌីស្ទ្រិក បង្ហាញខ្លួនក្នុងអង្គប្រជុំ ហើយបង្ហាញ “ពង្រាង” IEP អ្នកមិនបាច់ត្រូវតែចុះហត្ថលេខាទទួលស្គាល់ឡើយ ។ អ្នកអាចប្រើឯកសារ “ពង្រាង” សម្រាប់ធ្វើជាចំណុចចាប់ផ្តើម ក្នុងការពិភាក្សាគ្នា នៅក្នុងអង្គប្រជុំ IEP តែបើមិនមានមតិយោបល់ចូលរួមរបស់អ្នកទេ គឺមិនអាចសម្រេចអ្វីបានឡើយ ។10
អ្នកមិនបាច់ត្រូវតែចុះហត្ថលេខាលើឯកសារ IEP នៅក្នុងពេលប្រជុំ IEP ឡើយ ។ អ្នកអាចស្នើសុំយកសំណើ IEP មួយច្បាប់មកផ្ទះ ដើម្បីអានឡើងវិញ និងពិភាក្សាជាមួយគ្រួសារ ឬមេធាវីរបស់អ្នកឲ្យបានច្បាស់លាស់ជាមុនសិន ។ សំណើសុំការផ្លាស់ប្តូរនានា មិនអាចអនុវត្តបានឡើយ បើអ្នកមិនយល់ព្រមជាមួយនឹងខ្លឹមសារ IEP ទេនោះ ។ កូនរបស់អ្នកនឹងនៅបន្តមានសិទ្ធិទទួលបានសេវាអប់រំពិសេសដដែល ហើយបន្តស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ក្នុងពេលដែលអ្នកកំពុងសម្រេចថាត្រូវយល់ព្រមទាំងស្រុង, យល់ព្រមក្នុងផ្នែកខ្លះ, ឬមិនយល់ព្រមទាំងស្រុង ចំពោះខ្លឹមសារក្នុងឯកសារនេះ ។11 ទោះជាយ៉ាងណាក៏ដោយ បើអ្នកមិនយល់ព្រម ឬមិនដាក់ពាក្យប្តឹងជំទាស់ ឲ្យបានក្នុងរយៈពេលសមរម្យមួយទេ ឌីស្ទ្រិកអាចដាក់ពាក្យប្តឹងសុំសវនាការដើម្បីសម្រេចកិច្ចការតែម្តង ។ ពិភាក្សាជាមួយសមាជិកផ្សេងទៀតរបស់ក្រុម IEP អំពីពេលវេលាដែលអ្នកត្រូវការ ដើម្បីពិនិត្យលំអិតចំពោះឯកសារ IEP ដែលបានស្នើឡើង ។
ការឆ្លើយតបសមរម្យរបស់អ្នកទៅកាន់ឌីស្ទ្រិក ៖
- បើអ្នកបានដឹងថា ឌីស្ទ្រិកកំពុងតែរៀបចំពង្រាង IEP ជាមុន អ្នកអាចស្នើសុំ (ជាលាយល័ក្ខណ៍អក្សរ) ឲ្យឌីស្ទ្រិកផ្ញើឲ្យអ្នកនូវសំណៅនៃពង្រាងឯកសារនេះ ឲ្យបានចំនួនដប់ថ្ងៃមុនការប្រជុំ IEP ដើម្បីឲ្យអ្នកមានពេលគ្រប់គ្រាន់ក្នុងការអាន ហើយអាចត្រៀមខ្លួនសម្រាប់ការពិភាក្សាចំពោះអនុសាសន៍របស់ឌីស្ទ្រិក ក្នុងពេលប្រជុំ ។ អ្នកអាចនិយាយថា “ខ្ញុំដឹងថា ឌីស្ទ្រិកកំពុងតែរៀបចំពង្រាង IEP សម្រាប់ការប្រជុំរបស់យើង ។ សូមមេត្តាផ្ញើពង្រាងនេះឲ្យខ្ញុំមួយច្បាប់ ឲ្យបានត្រឹមថ្ងៃទី [កាលបរិច្ឆេទដប់ថ្ងៃមុនការប្រជុំ] ដើម្បីឲ្យខ្ញុំអាចត្រៀមខ្លួនសម្រាប់ការពិភាក្សាអំពីអនុសាសន៍របស់ឌីស្ទ្រិក” ។
- បើអ្នកចូលមកក្នុងអង្គប្រជុំ IEP ហើយឌីស្ទ្រិកផ្តល់ឲ្យអ្នកនូវឯកសារពង្រាង អ្នកអាចនិយាយថា “ដោយសារខ្ញុំមិនអាចអានឯកសារពង្រាងនេះជាមុន ហើយដោយសារតែ ក្នុងនាមជាសមាជិក IEP គឺត្រូវមានមតិយោបល់ចូលរួមរបស់ខ្ញុំក្នុងឯកសារនេះ ខ្ញុំសូមឲ្យយើងអានអនុសាសន៍ពង្រាងនេះម្តងមួយចំណុចៗ ទាំងអស់គ្នាតែម្តង ។ បន្ទាប់មក យើងអាចដាក់បញ្ចូលផ្នែកណាមួយនៃពង្រាង IEP នេះ ដែលយើងទាំងអស់គ្នាយល់ព្រមថាជា តម្រូវការរបស់កូនខ្ញុំ ទៅក្នុងកំណែថ្មីនៃ IEP ដែលយើងនឹងសរសេរក្នុងថ្ងៃនេះ” ។
- អ្នកក៏អាចនិយាយផងដែរថា ៖ “ខ្ញុំរីករាយណាស់ ដែលយើងអាចពិភាក្សាគ្នាប្រកបដោយកិច្ចសហប្រតិបត្តិការ ក្នុងថ្ងៃនេះ អំពីតម្រូវការផ្នែកអប់រំរបស់កូនខ្ញុំ ។ មុនពេលខ្ញុំចុះហត្ថលេខាក្នុងឯកសារ IEP ដែលយើងបានរួមគ្នាពង្រាងឡើងក្នុងថ្ងៃនេះ ខ្ញុំចង់បានសំណៅមួយច្បាប់ យកទៅផ្ទះ ដើម្បីអានឡើងវិញជាលំអិត” ។
សម្រាប់ព័ត៌មានបន្ថែមអំពីការចុះហត្ថលេខា IEP សូមអានឯកសារស្តីអំពី ក្បួនខ្នាត SERR របស់ DRC.
សម្រាប់ព័ត៌មានបន្ថែមអំពីតួនាទីរបស់ឪពុកម្តាយ/អាណាព្យាបាល នៅក្នុងការប្រជុំ IEP សូមអានឯកសាររបស់ ស្តីអំពី ក្បួនខ្នាត SERR របស់ DRC.
4. ឌីស្ទ្រិកនិយាយថា ៖“យើងមិនបាច់យកចំណុចនេះ សរសេរចូលក្នុង IEP ឡើយ គឺយើងគ្រាន់តែរំឭកឲ្យគ្រូដែលបង្រៀនតាមការសម្រួល ឬគ្រូដែលផ្តល់សេវានេះ បានដឹង គឺគ្រប់គ្រាន់ហើយ” ។
ការពន្យល់ ៖ សេចក្តីថ្លែងនៃសេវាការអប់រំពិសេស និងសេវាផ្សេងៗដែលពាក់ព័ន្ធ ដែលត្រូវផ្តល់ឲ្យសិស្ស ត្រូវតែមានសរសេរចូលក្នុងឯកសារ IEP ទាំងអស់ ។12ប្រសិនសេវា ឬការសម្រួលណាមួយ មិនបានសរសេរចូលក្នុងកំណែចុងក្រោយនៃ IEP ទេ នោះ សេវា ឬការសម្រួលនោះ មិនបានស្ថិតក្នុងភាពតម្រូវរបស់ច្បាប់ សម្រាប់យកមកអនុវត្តឡើយ ។ បើទោះបីជាឌីស្ទ្រិកមានបំណងល្អក៏ដោយ បើសេវានានាដែលមិនបានសរសេរចូលក្នុងឯកសារទេ គឺអាចត្រូវគេបំភ្លេចចោល ឬយល់ខុសបានដោយងាយ ក្នុងការសរសេរចូលចំពោះកិច្ចការរបស់គ្រូដែលត្រូវអនុវត្ត IEP ។ បើឌីស្ទ្រិកបដិសេធមិនព្រមសរសេរចូលនូវ សេវា ឬការសម្រូល ដែលបាននិយាយគ្នាទេនោះ អ្នកអាចសរសេរការរៀបរាប់អំពីសេវានោះ ដោយខ្លួនឯង ហើយស្នើសុំឲ្យដាក់វាភ្ជាប់ជាមួយនឹង IEP រួចសឹមចុះហត្ថលេខា ។
ការឆ្លើយតបសមរម្យរបស់អ្នកទៅកាន់ឌីស្ទ្រិក ៖
- អ្នកអាចនិយាយថា ៖ “ខ្ញុំរីករាយខ្លាំង ដែលយើងយល់ព្រមជាក្រុមរួមគ្នាថា សេវា/ការសម្រួល/គោលបំណង នេះ ត្រូវដាក់បញ្ចូលក្នុងឯកសារ IEP របស់កូនខ្ញុំ ។ ខ្ញុំចង់បន្តសកម្មភាពទៅមុខជាបន្តទៀត ដោយការសរសេរវាដាក់ចូលក្នុង IEP ដើម្បីធានាថា យើងទាំងអស់គ្នាមិនភ្លេចយកសេវានេះមកអនុវត្ត” ។
- អ្នកអាចនិយាយថា ៖ “ខ្ញុំព្រួយបារម្ភថា បើយើងមិនបានសរសេរសេវានោះដាក់ចូលទេ ឌីស្ទ្រិកអាចមិនស្ថិតក្រោមកាតព្វកិច្ចយកវាមកអនុវត្តឡើយ ។ ខ្ញុំស្នើសុំឲ្យអ្នកសរសេរវាចូលផង ។ បើអ្នកមិនព្រមសរសេរសេវានេះចូលក្នុង IEP ទេ ខ្ញុំនឹងសរសេរការពណ៌នានៃសេវានេះ ដោយខ្លួនខ្ញុំ ក្រោយការប្រជុំ ហើយស្នើសុំឲ្យយកសំណេរនេះមកភ្ជាប់ជាមួយផង” ។
- អ្នកអាចនិយាយថា ៖ “ខ្លឹមសារនៅក្នុង IEP គឺអាស្រ័យលើតម្រូវការពិសេសរបស់កូនខ្ញុំ ហើយខ្ញុំក៏ជឿថា កូនខ្ញុំពិតជាត្រូវការសេវានេះ យ៉ាងពិតប្រាកដ ។ បើអ្នកមិនមានឆន្ទៈក្នុងការដាក់បញ្ចូលសេវានេះ ទៅក្នុង IEP ទេ ខ្ញុំត្រូវតែសរសេរចូលជាលាយល័ក្ខណ៍អក្សរអំពីមូលហេតុ” ។
សម្រាប់ព័ត៌មានបន្ថែមអំពីព័ត៌មានដែលត្រូវការ ស្តីអំពីសេវានៅក្នុង IEP សូមអានឯកសារស្តីអំពី ក្បួនខ្នាត SERR របស់ DRC.
5. ឌីស្ទ្រិកបាននិយាយថា ៖ “កូនរបស់អ្នកមិនបានប្រឡងធ្លាក់/ទទួលបានពិន្ទុសមរម្យតាមកម្រិតថ្នាក់ ចំពោះលទ្ធផលប្រឡងជាបទដ្ឋាន ដូច្នេះគាត់មិនអាចមានលក្ខណៈសម្បត្តិទទួលបានសេវាអប់រំពិសេសឡើយ” ឬ “ក្តីសង្ឃឹមរបស់អ្នកចំពោះកូន វាខ្ពស់ពេក អ្នកត្រូវធ្វើការសង្ឃឹមឲ្យមានភាពសមស្របចំពោះការពិត អំពីភាពរីកចម្រើនក្នុងការសិក្សារបស់កូនអ្នក” ។
ការពន្យល់ ៖ ពិន្ទុការប្រឡងជាបទដ្ឋាន និងចំណាត់ថ្នាក់ មិនអាចយមកធ្វើជាកត្តាកំណត់បានឡើយថា ក្មេងនោះត្រូវការសេវាអប់រំពិសេស ឬសេវានានាដែលពាក់ព័ន្ធ ។13 អង្គភាព IDEA មិនតម្រូវឲ្យក្មេងសាកចូលរួមក្នុងកម្មវិធីណាមួយ រួចមិនអាចឆ្លងផុត មុនធ្វើការវាយតម្លៃលើភាពមន្ទិលចំពោះក្មេងស្តីអំពីតម្រូវការសេវាអប់រំពិសេស ឬសេវានានាដែលពាក់ព័ន្ធឡើយ ។ លើសពីនេះ ពិការភាពរបស់ក្មេង អាចបង្ករជាបញ្ហា ក្នុងវិស័យដែលស្តិតនៅក្រៅការសិក្សា (ដូចជាចលករ, ការប្រើភាសា, បំណិនសង្គម, ឬបំណិនសម្រាប់ជួយខ្លួនឯង) ដែលអាចប៉ះពាល់ដល់សមត្ថភាពសិស្ស ក្នុងការទទួលបានការអបរំ ។ ចូរយើងងាកត្រឡប់មកវិញ អំពីការពិភាក្សាគ្នាចំពោះមូលហេតុដែលកូនអ្នកត្រូវការនូវអ្វីដែលអ្នកស្នើសុំ ។
អង្គភាព IDEA មិនមែនត្រឹមតម្រូវឲ្យកូនអ្នកទទួលបានការអប់រំតែប៉ុណ្ណោះឡើយ តែត្រូវទទួលបានការអប់រំប្រកបដោយអត្ថន័យ ទៀតផង ។14ត្រង់នេះ មានន័យថា សិស្សម្នាក់ៗ ត្រូវខិតខំដើរឲ្យដល់គោលបំណងដែលបានសរសេរចូលក្នុង IEP របស់ពួកគេ ហើយពួកគេក៏ត្រូវមានការរីកចម្រើនសមរម្យ ក្នុងការឈានទៅរកភាពសម្រេចបាននូវគោលបំណងទាំងនោះដែរ ។15ការមានក្តីសង្ឃឹមខ្ពស់គឺជារឿងល្អ តែសូមឲ្យការសង្ឃឹមនេះ គឺជាអ្វីដែលអាចសម្រេចបាន សម្រាប់កូនអ្នក នឹងមានប្រយោជន៍ចំពោះការសិក្សា និងការលូតលាស់ផ្នែកអប់រំរបស់គាត់ ។
ការឆ្លើយតបសមរម្យរបស់អ្នកទៅកាន់ឌីស្ទ្រិក ៖
- អ្នកអាចនិយាយថា ៖ “អង្គភាព IDEA បញ្ជាក់ថា កូនរបស់ខ្ញុំ មានសិទ្ធិទទួលបានការអប់រំគ្រប់វិស័យ ពាក់ព័ន្ធនឹងចំណុចសង្ស័យលើពិការភាពរបស់គាត់ ។ ខ្ញុំមានការសង្ស័យថា កូនរបស់ខ្ញុំអាចមានពិការភាពចំពោះ ហើយ អាចស្ថិតក្រោមប្រភេទទាំងនេះនៃភាពមានសិទ្ធិទទួលបានការអប់រំពិសេស និង” ។ (សូមអានឯកសារស្តីអំពី សៀវភៅក្បួនខ្នាត SERR របស់ DRC សម្រាប់ប្រភេទនៃពិការភាព ដែលមានលក្ខណៈសម្បត្តិអាចទទួលបានការអប់រំពិសេស) ។
- អ្នកអាចនិយាយថា ៖ “នៅពេលយើងរៀបចំគោលបំណងសម្រាប់កូនរបស់ខ្ញុំ សូមកុំភ្លេចថា គោលបំណងនោះ គឺមានលក្ខណៈពិសេសសម្រាប់កូនរបស់ខ្ញុំ ហើយក៏ពាក់ព័ន្ធនឹងសក្តានុពលរបស់គាត់ផងដែរ ។ យើងត្រូវធានាឲ្យបានថា គោលបំណងទាំងអស់ ត្រូវមានភាពប្រកួតប្រជែង ហើយ ‘ត្រូវគិតគូរឲ្យបានសមរម្យ ដើម្បីជួយឲ្យកុមារអាចមានការរីកចម្រើនបានសមរម្យ ពាក់ព័ន្ធនឹងស្ថានភាពរបស់ក្មេង’” ។16
- បើអ្នកមិនយល់ស្របជាមួយនឹងលទ្ធផលការវាយតម្លៃរបស់ស្គូលឌីស្ទ្រិក ឬមិនយល់ស្របជាមួយនឹងវិធីសាស្រ្តដែលប្រើក្នុងការវាយតម្លៃ អ្នកអាចស្នើសុំឲ្យឌីស្ទ្រីកចេញការចំណាយលើថ្លៃការវាយតម្លៃករអប់រំដោយអ្នកជំនាញឯករាជ្យ (IEE, independent educational evaluation) ។17អ្នកត្រូវរៀបចំការស្នើសុំជាលាយល័ក្ខណ៍អក្សរ ដោយផ្ញើមកកាន់អ្នកឯកទេសកម្មវិធី (Program Specialist) សម្រាប់កូនអ្នក ហើយផ្ញើសំណៅមួយច្បាប់ទៅកាន់នាយកសេវាអប់រំពិសេស (Special Education Director) របស់ឌិស្ទ្រិក ។ ចំណុចសំខាន់គឺអ្នកត្រូវបញ្ជាក់អំពីសំណើសុំរបស់អ្នកថា ការមិនយល់ស្របជាមួយនឹងការវាយតម្លៃ ដែលបានធ្វើឡើងដោយស្គូលឌីស្ទ្រិក ។
សម្រាប់ព័ត៌មានបន្ថែមអំពីការស្នើសុំ IEE សូមអានឯកសារស្តីអំពី សៀវភៅក្បួនខ្នាត SERR របស់ DRC និងឯកសារបោះពុម្ពផ្សាយរបស់ DRC អំពី IEE.
សម្រាប់ព័ត៌មានបន្ថែម អំពីការសម្រេចរបស់តុលាការ នៅក្នុងច្បាប់ Endrew F. សូមអានឯកសារស្តីអំពី សៀវភៅក្បួនខ្នាត SERR របស់ DRC.
សម្រាប់ព័ត៌មានបន្ថែមអំពីការបង្កើតគោលបំណង IEP សូមអានឯកសារស្តីអំពី សៀវភៅក្បួនខ្នាត SERR របស់ DRC.
6. ឌីស្ទ្រិកបាននិយាយថា ៖ “យើងខ្ញុំមិនជឿថា កូនរបស់អ្នកនឹងទទួលបានប្រយោជន៍ពីសេវា/ឧបករណ៍ជំនួយបច្ចេកវិជ្ជា/ការសម្រួល នេះឡើយ” ។
ការពន្យល់ ៖ មិនថាមានមូលហេតុអ្វីឡើយ ទោះបីជាមូលហេតុអំពីកង្វះថវិកា ឬកង្វះគ្រូដែលបានទទួលការបណ្តុះបណ្តាល គឺឌីស្ទ្រិក អាចបដិសេធចំពោះសំណើសុំសេវា, សំណើសុំឧបករណ៍ជំនួយបច្ចេកវិជ្ជា ឬសំណើសុំការសម្រួលណាមួយ ដែលអ្នកចង់ដាក់បញ្ចូលក្នុង IEP ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចតែមួយដែលជាបញ្ហាគឺ (និងអ្វីដែលច្បាប់គាំទ្រ) ថា កូនរបស់អ្នកត្រូវការសេវា, ឧបករណ៍ជំនួយបច្ចេកវិជ្ជា ឬការសម្រួលដែលបានស្នើសុំ ដើម្បីជួយឲ្យគាត់អាចទទួលបានបរយោជន៍ពីការអប់រំ ។18 ប្រសិនបើឌីស្ទ្រិកនៅតែទទូចថា កូនរបស់អ្នកនឹងមិនអាចទទួលបានប្រយោជន៍អ្វីពីសេវា, ការជ្រោមជ្រែង ឬការសម្រួល ដែលអ្នកស្នើសុំទេនោះ អ្នកត្រូវសុំឲ្យគេរៀបរាប់ពីមូលហេតុជាក់លាក់ ក្នុងការបដិសេធរបស់ពួកគេ ។ បើវាពិតជាថា កូនរបស់អ្នកនឹងមិនអាចទទួលបានប្រយោជន៍ពីសេវា, ការជ្រោមជ្រែង, ការសម្រួល មែននោះ សូមសួរពួកគេពីជម្រើសផ្សេងទៀតដែលពួកគេអាចណែនាំ ហើយចូលរួមពិភាក្សាគ្នា អំពីជម្រើសនានាដែលមានសម្រាប់កូនអ្នក ។ ប្រសិនបើមូលហេតុទាំងអស់ គឺមិនមានអ្វីដែលពាក់ព័ន្ធនឹងកូនរបស់អ្នក (ថវិកា ការបណ្តុះបណ្តាល) ពេលនោះអ្នកអាចបញ្ជាក់ប្រាប់ឌីស្ទ្រិក ឲ្យបានដឹងថា ទាំងអស់នេះមិនមែនជាហេតុផលគ្រប់គ្រាន់ ចំពោះការបដិសេធមិនព្រមផ្តល់សេវា ដែលស្ថិតក្រោមច្បាប់កំណត់ឡើយ ។
ការឆ្លើយតបសមរម្យរបស់អ្នកទៅកាន់ឌីស្ទ្រិក ៖
- អ្នកអាចនិយាយថា ៖ “តើអអ្នកមានមូលហេតុអ្វី ក្នុងការសន្និដ្ឋានថា កូនរបស់ខ្ញុំមិនត្រូវការ ? ខ្ញុំចង់អានសំណុំឯកសារ ឬការវាយតម្លៃនេះឡើងវិញ ដែល គាំទ្រការសម្រេចរបស់អ្នក” ។
- អ្នកក៏អាចនិយាយផងដែរថា ៖ “ខ្ញុំវាយតម្លៃខ្ពស់អំពីមតិយោបល់របស់អ្នក តើយើងអាចនិយាយអំពីជម្រើសផ្សេងទៀតនៃសេវា ដែលអាចជួយបានក្នុងការសម្រេចគោលបំណងនេះដែរឬទេ?”
- អ្នកក៏អាចនិយាយផងដែរថា ៖ “ខ្ញុំវាយតម្លៃខ្ពស់អំពីមតិយោបល់របស់អ្នក តែនោះគឺវាមិនមែនជាមូលហេតុដែលពាក់ព័ន្ធជាមួយនឹងកូនរបស់ខ្ញុំឡើយ ។ តើអ្នកយល់យ៉ាងណាដែរ ប្រសិនបើយើងដាក់សំណើនេះចូល សម្រាប់ធ្វើជាការសាកល្បង ដើម្បីពិនិត្យមើលថា តើវាមានប្រយោជន៍ចំពោះកូនខ្ញុំដែរឬទេ?”
- សម្រាប់សំណើសុំឧបករណ៍ជំនួយបច្ចេកវិជ្ជា អ្នកអាចនិយាយថា ៖ “តើកូនរបស់ខ្ញុំមានដែលបានទទួលការបណ្តុះបណ្តាលដើម្បីរៀនប្រើឧបករណ៍ជំនួយបច្ចេកវិជ្ជារួចហើយឬនៅ? តើគ្រូ អ្នកជំនួយ ឬអ្នកផ្តល់សេវាផ្សេងទៀត មានបានទទួលការបណ្តុះបណ្តាល អំពីការប្រើឧបករណ៍នេះ ជាមួយកូនខ្ញុំដែរឬទេ?”
- បើអ្នកមិនយល់ស្របជាមួយនឹងលទ្ធផលការវាយតម្លៃរបស់ស្គូលឌីស្ទ្រិក ឬមិនយល់ស្របជាមួយនឹងវិធីសាស្រ្តដែលប្រើក្នុងការវាយតម្លៃ អ្នកអាចស្នើសុំឲ្យឌីស្ទ្រីកចេញការចំណាយលើថ្លៃការវាយតម្លៃករអប់រំដោយអ្នកជំនាញឯករាជ្យ (IEE, independent educational evaluation) ។19 អ្នកត្រូវរៀបចំការស្នើសុំជាលាយល័ក្ខណ៍អក្សរ ដោយផ្ញើមកកាន់អ្នកឯកទេសកម្មវិធី (Program Specialist) សម្រាប់កូនអ្នក ហើយផ្ញើសំណៅមួយច្បាប់ទៅកាន់នាយកសេវាអប់រំពិសេស (Special Education Director) របស់ឌិស្ទ្រិក ។ ចំណុចសំខាន់គឺអ្នកត្រូវបញ្ជាក់អំពីសំណើសុំរបស់អ្នកថា ការមិនយល់ស្របជាមួយនឹងការវាយតម្លៃ ដែលបានធ្វើឡើងដោយស្គូលឌីស្ទ្រិក ។
សម្រាប់ព័ត៌មានបន្ថែមអំពីការស្នើសុំ IEE សូមអានឯកសារស្តីអំពី សៀវភៅក្បួនខ្នាត SERR របស់ DRC និងឯកសារបោះពុម្ពផ្សាយរបស់ DRC អំពី IEE.
សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ជំនួយបច្ចេកវិជ្ចា សូមអានឯកសារស្តីអំពី សៀវភៅក្បួនខ្នាត SERR របស់ DRC.
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. 34 ក្រមបទបញ្ញត្តិសហព័ន្ធ ផ្នែកទី 300.101(a) ។
- 2. 20 ក្រមសហរដ្ឋអាមេរិក ផ្នែកទី 1401(9); 34 ក្រមបទបញ្ញត្តិសហព័ន្ធ ផ្នែកទី 104.33(c)(1) & 300.105.
- 3. ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56505(i) ។
- 4. ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56505(i), 34 ក្រមបទបញ្ញត្តិសហព័ន្ធ ផ្នែកទី 300.103(c) ។
- 5. 20 ក្រមសហរដ្ឋអាមេរិក (U.S.C. ផ្នែកទី 1414 (d)(3)(A) ។
- 6. 34 គ.ច.R. ផ្នែកទី 300.321(a) ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56341(b) & (e) ។
- 7. 20 ក្រមសហរដ្ឋអាមេរិក (U.S.C. ផ្នែកទី 1414 (d)(1)(c) ។
- 8. 34 គ.ច.R. ផ្នែកទី 300.321(e)(1) និង (2); ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56341(f) & (g) ។
- 9. 34 គ.ច.R. ផ្នែកទី 300.322; ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56341.5 ។
- 10. 34 គ.ច.R. ផ្នែកទី 300.322.
- 11. ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56346.
- 12. 20 ក្រមសហរដ្ឋអាមេរិក (U.S.C. ផ្នែកទី 1414 (d)(1)(A)(i)(IV) ។
- 13. 34 គ.ច.R. ផ្នែកទី 300.304(b)(2) និង 300.304(c)(2) ។
- 14. 20 ក្រមសហរដ្ឋអាមេរិក (U.S.C. ផ្នែកទី 1414 (d)(1)(A)(i)(II)(aa) ។
- 15. សូមអាន Endrew F. v. Douglas Cnty. Sch. Dist., 137 S. Ct. 988 (2017) ។
- 16. Endrew F., 137 S. Ct. at 999 ។
- 17. ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56329(b).
- 18. 20 ក្រមសហរដ្ឋអាមេរិក ផ្នែកទី 1414 (d)(3)(A) ។
- 19. ក្រម អប់រំ កាលីហ្វ័រនីញ៉ា ផ្នែកទី 56329(b) ។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.