អ្នកផ្តល់សេវាបម្រុងថ្មីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រព័ន្ធសម្រាប់សេវាគាំទ្រតាមផ្ទះ (IHSS) និងសេវាលះបង់សិទ្ធិទទួលបានការថែទាំផ្ទាល់ខ្លួន (WPCS)
អ្នកផ្តល់សេវាបម្រុងថ្មីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រព័ន្ធសម្រាប់សេវាគាំទ្រតាមផ្ទះ (IHSS) និងសេវាលះបង់សិទ្ធិទទួលបានការថែទាំផ្ទាល់ខ្លួន (WPCS)
ឯកសារបោះពុម្ពផ្សាយនេះ ផ្តល់ព័ត៌មានអំពីប្រព័ន្ធអ្នកផ្តល់សេវាបម្រុងថ្មីក្នុងរដ្ឋកាលីហ្វ័រញ៉ា សម្រាប់សេវាគាំទ្រតាមផ្ទះ (IHSS) និងកម្មវិធីសេវាលះបង់សិទ្ធិទទួលបានការថែទាំផ្ទាល់ខ្លួន (Waiver Personal Care Services, WPCS) នៃកម្មវិធីជម្រើសផ្សេងទៀតនៅតាមផ្ទះនិងសហគមន៍ (HCBA)។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ឯកសារបោះពុម្ពផ្សាយនេះ ផ្តល់ព័ត៌មានអំពីប្រព័ន្ធអ្នកផ្តល់សេវាបម្រុងថ្មីក្នុងរដ្ឋកាលីហ្វ័រញ៉ា សម្រាប់សេវាគាំទ្រតាមផ្ទះ (IHSS) និងកម្មវិធីសេវាលះបង់សិទ្ធិទទួលបានការថែទាំផ្ទាល់ខ្លួន (Waiver Personal Care Services, WPCS) នៃកម្មវិធីជម្រើសផ្សេងទៀតនៅតាមផ្ទះនិងសហគមន៍ (HCBA)។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការទទួលបានសេវានៅក្នុងសហគមន៍ដើម្បីបន្តស្ថិតនៅតាមផ្ទះ ឬចាកចេញទៅក្រៅមជ្ឈមណ្ឌល សូមទាក់ទងទៅកាន់ខ្សែទូរស័ព្ទឥតគិតថ្លៃនៃអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈលេខ (800) 776-5746 ឬ TTY៖ (800) 719-5798។ អ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់យើងតាមរយៈ www.disabilityrightsca.org។
សេវាជំនួយតាមផ្ទះ (IHSS) និងសេវាលះបង់សិទ្ធិទទួលបានការថែទាំផ្ទាល់ខ្លួន (WPCS)
កម្មវិធី IHSS និង HCBA WPCS ផ្តល់សេវាថែទាំជំនួយដល់មនុស្សដែលមានពិការភាព រួមទាំងកុមារផងដែរ។ IHSS និង WPCS អនុញ្ញាតឱ្យបុគ្គលទាំងឡាយបន្តមានសុវត្ថិភាពនៅតាមផ្ទះ ជំនួសឱ្យការរស់នៅក្នុងមន្ទីរថែទាំរយៈពេលវែង ដូចជា មន្ទីរថែទាំជនចាស់ជរា-ពិការ ឬមន្ទីរស្នាក់នៅថែទាំ។ IHSS និង WPCS ត្រូវបានផ្តល់ជូនដោយអ្នកផ្តល់ការថែទាំនៅក្នុងផ្ទះរបស់បុគ្គលម្នាក់។ អ្នកផ្តល់ការថែទាំ IHSS ឬ WPCS អាចជាសមាជិកគ្រួសារ ឬបុគ្គលម្នាក់ផ្សេងទៀតដែលបានជ្រើសរើសដោយបុគ្គលដែលទទួល IHSS និង/ឬ WPCS។
សម្រាប់ព័ត៌មានបន្ថែមអំពី IHSS អ្នកអាចចូលទៅកាន់ទំព័រធនធានស្វ័យគាំពារនៃសេវា IHSS របស់ DRC តាមរយៈ៖ https://www.disabilityrightsca.org/resources/in-home-supportive-service… ឬគេហទំព័ររបស់ក្រសួងសេវាសង្គមកិច្ចរដ្ឋកាលីហ្វ័រញ៉ា (CDSS) តាមរយៈ៖ https://www.cdss.ca.gov/in-home-supportive-services។ អ្នកអាចទាក់ទងទៅកាន់ការិយាល័យ IHSS តាមខោនធីក្នុងមូលដ្ឋានរបស់អ្នក ដើម្បីដាក់ពាក្យសុំសេវា IHSS៖https://www.cdss.ca.gov/inforesources/county-ihss-offices។
សម្រាប់ព័ត៌មានបន្ថែមអំពីការលះបង់សិទ្ធិទទួលបានសេវាតាមផ្ទះនិងសហគមន៍ (HCBS) និងរបៀបដាក់ពាក្យសុំសេវា អ្នកអាចចូលទៅកាន់ទំព័រធនធានស្វ័យគាំពារសម្រាប់ការថែទាំសុខភាពរបស់យើងតាមរយៈ៖ https://www.disabilityrightsca.org/resources/health-care?page=1
ប្រព័ន្ធអ្នកផ្តល់សេវាបម្រុង
ក្រសួងសង្គមកិច្ចរដ្ឋកាលីហ្វ័រញ៉ា បានបង្កើតប្រព័ន្ធអ្នកផ្តល់សេវាបម្រុង (Back-Up Provider System, BUPS) ជាអចិន្ត្រៃយ៍សម្រាប់ IHSS និង HCBA WPCS។ កម្មវិធី BUPS ផ្តល់ IHSS ឬ WPCS បណ្តោះអាសន្នពីអ្នកផ្តល់សេវាបម្រុងទៅដល់បុគ្គលទាំងឡាយដែលមានសិទ្ធិទទួលបាន ដែលពួកគេទទួលបាន IHSS និង WPCS ដោយសារតែអ្នកផ្តល់សេវាធម្មតារបស់ពួកគេមានធុរៈ។1 កម្មវិធី BUPS អាចត្រូវបានដំណើរការដោយខោនធី ឬអាជ្ញាធរសាធារណៈ។ អ្នកអាចទាក់ទងទៅកាន់អាជ្ញាធរសាធារណៈ ឬខោនធីដែលអ្នករស់នៅ ដើម្បីស្នើសុំសេវា BUPS៖
- បញ្ជីរាយនាមខោនធីដែលមានអាជ្ញាធរសាធារណៈ អាចស្វែងរកបានតាមអនឡាញនៅលើ៖ https://www.capaihss.org/public-authorities/។
- បញ្ជីរាយនាមការិយាល័យ IHSS តាមខោនធី អាចស្វែងរកបានតាមអនឡាញនៅលើ៖ https://www.cdss.ca.gov/inforesources/county-ihss-offices។
ម៉ោងអតិបរិមាសម្រាប់ BUPS និងករណីលើកលែង
ក្រោម BUPS អ្នកទទួលសេវាដែលមានសិទ្ធិ ត្រូវបានផ្តល់ជូនម៉ោងសរុបចំនួន 80 ម៉ោងនៅក្នុងឆ្នាំសារពើពន្ធនៃរដ្ឋនីមួយៗ (ថ្ងៃទី1 ខែកក្កដា ដល់ថ្ងៃទី30 ខែមិថុនា) ហើយនឹងត្រូវបានកំណត់សាឡើងវិញចំនួន 80 ម៉ោងនៅថ្ងៃទី1 ខែកក្កដា នៃឆ្នាំនីមួយៗ។ ករណីលើកលែងចំពោះដែនកំណត់ប្រចាំឆ្នាំចំនួន 80 ម៉ោង ត្រូវបានផ្តល់ជូនតាមការចាំបាច់ សម្រាប់អ្នកទទួលសេវាដែលមានពិការភាពធ្ងន់ធ្ងរ។ ករណីលើកលែងមិនអាចលើសពី 160 ម៉ោងនៃសេវា IHSS ឬ WPCS ក្នុងមួយឆ្នាំសារពើពន្ធបានទេ។ ករណីលើកលែងទាំងនេះអាចត្រូវបានផ្តល់ជូនតែក្នុងករណីដែលការផ្តល់មូលនិធិសម្រាប់ករណីលើកលែងនោះមានផ្តល់ជូននៅក្នុងច្បាប់ថវិការដ្ឋ (State Budget Act) ប្រចាំឆ្នំាប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើមូលនិធិសម្រាប់ការលើកលែង មិនមាននៅក្នុងកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នាំសារពើពន្ធទេ ការលើកលែងចំពោះដែនកំណត់ប្រចាំឆ្នាំចំនួន 80 ម៉ោងនឹងមិនត្រូវបានផ្តល់ឱ្យក្នុងអំឡុងពេលនោះទេ។
ម៉ោង BUPS ដែលបានប្រើប្រាស់ គឺរាប់បញ្ចូលទៅក្នុងម៉ោង IHSS/WPCS ដែលបានអនុញ្ញាតប្រចាំខែសរុបរបស់អ្នកទទួលសេវា និងមិនគួរផ្លាស់ប្តូរម៉ោងដែលបានអនុញ្ញាតប្រចាំខែ ឬចំនួនម៉ោងអតិបរមាដែលបានអនុញ្ញាតទេ។2 ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់ត្រូវបានអនុញ្ញាត 35 ម៉ោងក្នុងមួយខែនៃសេវា IHSS ឬ WPCS ហើយប្រើ BUPS ចំនួន 5 ម៉ោងក្នុងមួយខែ ពេលនោះបុគ្គលនោះនៅតែមាន 30 ម៉ោងនៅសល់នៃម៉ោង IHSS/WPCS ធម្មតាដែលត្រូវប្រើក្នុងអំឡុងពេលដែលនៅសល់នៃខែ។ អ្នកផ្តល់សេវាមិនអាចទាមទារម៉ោងច្រើននៅក្នុងការធ្វើការងារជូនដល់អ្នកទទួលសេវា លើសពីអ្វីដែលអ្នកទទួលសេវាត្រូវបានគេអនុញ្ញាតឱ្យទទួលក្នុងពេលមួយខែឡើយ។
តើម៉ោង BUPS ចំនួនប៉ុន្មានម៉ោងដែលអ្នកទទួលសេវាអាចទទួលបាន?
- អ្នកទទួលដែលមិនមានពិការភាពធ្ងន់ធ្ងរ ត្រូវបានកម្រិតត្រឹមម៉ោងអតិបរមា BUPS ចំនួន 80 ម៉ោងក្នុងឆ្នាំសារពើពន្ធរដ្ឋនីមួយៗ។
- អ្នកទទួលសេវាដែលមានពិការភាពធ្ងន់ធ្ងរ អាចនឹងទទួលបានរហូតដល់ម៉ោងអតិបរមា BUPS ចំនួន 160 ម៉ោងនៃឆ្នាំសារពើពន្ធនីមួយៗ ប្រសិនបើការផ្តល់មូលនិធិមានផ្តល់ជូន។
តើខោនធីធ្វើការសម្រេចដូចម្តេច ប្រសិនបើអ្នកទទួលសេវាមានពិការភាពធ្ងន់ធ្ងរ?
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថា “មានពិការភាពធ្ងន់ធ្ងរ” អ្នកទទួលសេវាចាំបាច់ត្រូវការ 20 ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នៅក្នុងផ្នែកមួយឬច្រើននៃសេវាថែទាំផ្ទាល់ខ្លួនក្រៅវេជ្ជសាស្ត្រ ការរៀបចំអាហារ និងការសម្អាតចំណីអាហារនៅពេលមានតម្រូវការសម្រាប់ការរៀបចំចំណីអាហារ និងការបញ្ចុកអាហារ និងសេវាអមវេជ្ជសាស្រ្ត។3 ប្រសិនបើអ្នកត្រូវការតិចជាង 20 ម៉ោងក្នុងមួយសប្តាហ៍នៅក្នុងសេវាទាំងនេះ អ្នកត្រូវបានចាត់ទុកថាជាអ្នកមិនមានពិការភាពធ្ងន់ធ្ងរ។ ចំនួនម៉ោងដែលចាំបាច់សម្រាប់សេវានីមួយៗ អាចមាននៅក្នុងការជូនដំណឹងអំពីចំណាត់ការ (NOA) IHSS របស់អ្នក។ បន្ទាប់មក អ្នកត្រូវតែបូកបន្ថែមចំនួនម៉ោងទាំងអស់ដែលអ្នកត្រូវការនៅក្នុង NOA ដើម្បីសម្រេចថា តើអ្នកត្រូវការសេវាកម្ម 20 ម៉ោងឬច្រើនជាងនេះ។
អាជ្ញាធរសាធារណៈ និងខោនធី ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងករណី ព័ត៌មាន និងការរៀបចំប្រាក់បៀវត្សរ៍ (Case Management, Information and Payrolling System II, CMIPS II)។ កម្មវិធីនេះអនុញ្ញាតឱ្យខោនធីធ្វើការគ្រប់គ្រងលើកម្មវិធី IHSS និងអត្ថប្រយោជន៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប្រអប់ “ករណីលើកលែងម៉ោង BUP” ត្រូវតែបានគូសធីកនៅក្នុងប្រព័ន្ធ CMIPS II របស់អាជ្ញាធរសាធារណៈ/ខោនធី ដើម្បីទទួលបានសេវា BUPS រហូតដល់160 ម៉ោង។ ប្រសិនបើអ្នកផ្តល់សេវាបម្រុងមិនបានទទួលបៀវត្សរ៍តាមអត្រាទឹកប្រាក់ត្រឹមត្រូវនោះទេ ខោនធីអាចចូលទៅកាន់ CMIPS ដើម្បីធ្វើការកែប្រែ ដើម្បីឱ្យអ្នកផ្តល់សេវាអាចទទួលបានបៀវត្សរ៍ក្នុងអត្រាទឹកប្រាក់ត្រឹមត្រូវ។ នៅពេលអនាគត CMIPS នឹងមិនអនុញ្ញាតឱ្យខោនធី/អាជ្ញាធរសាធារណៈ ចាត់តាំងអ្នកផ្តល់សេវាបម្រុងសម្រាប់ករណីដែលម៉ោងសេវាបម្រុងទាំងអស់ត្រូវបានប្រើប្រាស់អស់ហើយ។4
សិទ្ធិទទួលបាន BUPS
អ្នកទទួលសេវាមានសិទ្ធិទទួលបានសេវា BUPS ប្រសិនបើពួកគេមានតម្រូវការបន្ទាន់ណាមួយ៖
- សម្រាប់សេវាជំនួយបម្រុងដែលពាក់ព័ន្ធនឹងសេវាថែទាំបុគ្គលដែលមិនអាចបំពេញជូនបានដោយអ្នកផ្តល់សេវាដែលមានស្រាប់ ឬ
- ដោយសារតែអ្នកទទួលសេវាកំពុងផ្ទេរពីស្ថាប័នមួយទៅកាន់សហគមន៍ ហើយមិនទាន់ស្វែងរកបានអ្នកផ្តល់សេវានៅឡើយ
តម្រូវការបន្ទាន់ត្រូវបានកំណត់និយមន័យថា៖
- ជាការបន្ទាន់ និងមិនអាចពន្យារពេលបាន រហូតដល់អ្នកផ្តល់សេវាអាចស្វែងរកបានដើម្បីផ្តល់ជូនតម្រូវការ
- មានឥទ្ធិពលដោយផ្ទាល់ទៅលើអ្នកទទួលសេវា IHSS
- ការពន្យារតម្រូវការ អាចនឹងគំរាមកំហែងជាសក្តានុពលដល់សុខភាព និង/ឬសុវត្ថិភាពអ្នកទទួលសេវា IHSS និង
- អាចនាំមកនូវតម្រូវការសម្រាប់សេវាសង្គ្រោះបន្ទាន់ និង/ឬការដាក់បញ្ចូលទៅកាន់ទីកន្លែងនៅខាងក្រៅផ្ទះ។5
កម្មវិធី BUPS មិនអាចតម្រូវឱ្យមិត្តភក្តិ និងអ្នកស្ម័គ្រចិត្តក្នុងគ្រួសាររបស់អ្នក ជួយអ្នកជំនួសឱ្យសេវា BUPS បានទេ។
ការទទួលខុសត្រូវរបស់ខោនធី
នៅក្នុងការគ្រប់គ្រង BUPS ខោនធីនិងអាជ្ញាធរសាធារណៈ ត្រូវតែអនុវត្តដូចខាងក្រោម៖
- ជ្រើសរើស ចុះឈ្មោះ និងរក្សាទុកបញ្ជីរាយនាមអ្នកផ្តល់សេវា BUPS ដែលមានសិទ្ធិទទួលបាន។
- ឆ្លើយតបនឹងសំណើសុំ និងសម្រេចលើសិទ្ធិទទួលបានសេវា BUPS។
- នេះរួមទាំងថា តើសេវាបម្រុងសមស្របសម្រាប់បុគ្គលដែលផ្ទេរចេញពីស្ថាប័នណាមួយទៅកាន់ការថែទាំតាមផ្ទះដែរឬអត់។
- ផ្តល់ឱ្យអ្នកទទួលសេវានូវការបញ្ជូនបន្តទៅកាន់អ្នកផ្តល់សេវា BUPS យ៉ាងតិចចាប់ពីម្នាក់ឡើងទៅ ប្រសិនបើអាចស្វែងរកបាន ដែលពួកគេសមស្របទៅតាមការចង់បាន និងតម្រូវការរបស់អ្នកទទួលសេវា។
- ខោនធីមិនអាចធានាថាអ្នកទទួលសេវានឹងទទួលបានសេវា BUPS បានទេ ប្រសិនបើខ្លួនមិនអាចកំណត់ទីតាំងអ្នកផ្តល់សេវាដែលមានសម្រាប់ការបញ្ជូនបន្តនោះទេ។
- ប្រសិនបើអ្នកទទួលសេវាមិនប្រើប្រាស់ ឬបញ្ឈប់អ្នកផ្តល់សេវាបម្រុង អ្នកទទួលសេវានឹងត្រូវស្វែងរក និងជួលអ្នកផ្តល់សេវាដែលមិនមែនជា BUPS ។
- ចាត់តាំងអ្នកផ្តល់សេវា BUPS ជូនដល់អ្នកទទួលសេវា ជាមួយនឹងកាលបរិច្ឆេទចាប់ផ្តើម និងកាលបរិច្ឆេទបញ្ចប់សេវាដែលមានប្រសិទ្ធភាពអនុវត្ត។6
- ប្រសិនបើការលើកលែងចំពោះដែនកំណត់ប្រចាំឆ្នាំ 80 ម៉ោងត្រូវបានផ្តល់ជូន សូមប្រាប់អ្នកទទួលសេវាឱ្យបានជ្រាបថា ពួកគេមានម៉ោងផ្តល់សេវាបម្រុងបន្ថែម។7
- បញ្ចូលព័ត៌មានទៅក្នុង CMIPS II។ CMIPS II អនុញ្ញាតឱ្យខោនធី ឬអាជ្ញាធរសាធារណៈចាត់តាំងអ្នកផ្តល់សេវា BUPS តាមដានម៉ោង BUPS ដែលអាចប្រើបាន និងបានប្រើប្រាស់រួច និងផ្តល់ការលើកលែង។
- ដំណើរការប្រព័ន្ធនៅកម្រិតអប្បបរមាក្នុងអំឡុងពេលម៉ោងប្រតិបត្តិការធម្មតាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាក។8
BUPS សម្រាប់ការផ្ទេរទៅកាន់សហគមន៍
សេវាកម្ម BUPS អាចត្រូវបានប្រើប្រាស់ដើម្បីជួយបុគ្គលដែលផ្ទេរចេញពីមជ្ឈមណ្ឌលចូលទៅក្នុងសហគមន៍។ នេះរួមបញ្ចូលទាំងបុគ្គលដែលផ្ទេរចេញពីការជាប់ឃុំឃាំងផងដែរ។ សម្រាប់ជនទាំងឡាយដែលផ្ទេរទៅកាន់សហគមន៍ ខោនធី ឬអាជ្ញាធរសាធារណៈ គួរតែកំណត់ថា៖
- តើការថែទាំបន្ទាន់ចំនួនប៉ុន្មានដែលអ្នកទទួលសេវានឹងត្រូវការនៅពេលផ្ទេរចេញ។
- តើការប្រើប្រាស់ BUPS អាចនឹងមានភាពសមស្រប និងមានសុវត្ថិភាពដែរឬអត់ ដោយពិចារណាលើធនធាន និងសេវាផ្សេងទៀតដែលមានស្រាប់
- តើអ្នកទទួលសេវានឹងមានការលំបាកក្នុងការគ្រប់គ្រងអ្នកផ្តល់សេវា BUPS ដែរឬទេ
- ដោយសារតែសេវាមានលក្ខណៈបណ្តោះអាសន្ន អ្នកទទួលសេវាអាចត្រូវការការគាំទ្រដោយផ្ទាល់ពីមិត្តភក្តិ និង/ឬក្រុមគ្រួសារ រហូតដល់ស្វែងរកអ្នកផ្តល់សេវាអចិន្ត្រៃយ៍បាន។
កម្មវិធី BUPS មិនអាចតម្រូវឱ្យមិត្តភក្តិ និងអ្នកស្ម័គ្រចិត្តក្នុងគ្រួសាររបស់អ្នក ជួយអ្នកជំនួសឱ្យសេវា BUPS បានទេ។
ការបដិសេធ BUPS ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់លំនៅដ្ឋាន
ប្រសិនបើអ្នកត្រូវបានគេបដិសេធសេវា BUPS ដែលត្រូវការចាំបាច់ក្នុងការផ្ទេរចេញពីមជ្ឈមណ្ឌលទៅកាន់លំនៅដ្ឋានរបស់អ្នក អ្នកអាចនឹងចង់ពិចារណាអនុវត្តដូចខាងក្រោម៖
- ស្នើសុំមជ្ឈមណ្ឌល/ទីភ្នាក់ងារសម្របសម្រួលឱ្យជូនដំណឹងដល់ខោនធី ឬអាជ្ញាធរសាធារណៈក្នុងមូលដ្ឋានដែលគ្រប់គ្រងកម្មវិធី BUPS ថាអ្នកអាចត្រូវបានអនុញ្ញាតឱ្យចាកចេញដោយសុវត្ថិភាព ដោយមានជំនួយពីអ្នកផ្តល់សេវាបម្រុង។
- ពន្យល់ទៅខោនធី ឬអាជ្ញាធរសាធារណៈថា អ្នកមានគម្រោងចាកចេញពីមជ្ឈមណ្ឌលដែលបានឯកភាពពីវេជ្ជបណ្ឌិតដែលអនុញ្ញាតលើការចាកចេញរបស់អ្នក និងលើសេវាដែលអ្នកត្រូវការដើម្បីគាំទ្រសិទ្ធិទទួលបាន BUPS ។
បញ្ហាក្នុងការទទួលបាន BUPS និងការបិដិសេធ៖
- អ្នកអាចទាក់ទងការិយាល័យក្រុមប្រឹក្សាភិបាលខោនធីក្នុងតំបន់របស់អ្នកពាក់ព័ន្ធនឹងកង្វះអ្នកផ្តល់សេវាបម្រុងនៅលើបញ្ជីឈ្មោះ BUPS របស់ខោនធី។
- សម្រាប់ការបដិសេធ BUPS និង/ឬពាក្យបណ្តឹងផ្នែកសេវាកម្មអតិថិជន ឬអ្នកផ្តល់សេវា អ្នកអាចស្នើសុំសំណៅចម្លងគោលនយោបាយបណ្តឹងសារទុក្ខរបស់អាជ្ញាធរសាធារណៈ ហើយដាក់បណ្តឹងសារទុក្ខ។
- អ្នកអាចទូរស័ព្ទទៅកាន់ខោនធីដើម្បីទទួលបានជំនួយ។
- អ្នកអាចទូរស័ព្ទទៅកាន់ខ្សែទូរស័ព្ទហៅចូលរបស់ DRC ដើម្បីទទួលបានជំនួយ។
បៀវត្សរ៍អ្នកផ្តល់សេវាបម្រុង និងសិទ្ធិទទួលបាន
នៅក្រោម BUPS អ្នកផ្តល់សេវាបម្រុងទទួលបានប្រាក់ឈ្នួល $2.00 ក្នុងមួយម៉ោង ហើយអាចមានលក្ខណៈគ្រប់គ្រាន់ទទួលបានម៉ោងបន្ថែម។ ដើម្បីមានសិទ្ធិធ្វើការជាអ្នកផ្តល់សេវាបម្រុងបាន បុគ្គលម្នាក់ៗត្រូវតែ៖
- មិនជាប់ទោសពីបទឧក្រិដ្ឋកម្រិត 1 ឬ 2 ណាមួយក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ
- ការលើកលែងមិនអាចប្រើសម្រាប់អ្នកផ្តល់សេវា BUPS បានទេ។
- បានអនុញ្ញាតឱ្យធ្វើការស្របច្បាប់នៅសហរដ្ឋអាមេរិក
- ជាអ្នកផ្តល់សេវាដែលបានចុះឈ្មោះនៅក្នុងកម្មវិធី IHSS ក្នុងខោនធី ឬអាជ្ញាធរសាធារណៈដែលអ្នកទទួលសេវាស្នាក់នៅ និងបំពេញតាមលក្ខខណ្ឌតម្រូវតាមមូលដ្ឋានដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ BUPS របស់ខោនធីតាមមូលដ្ឋាន ឬអាជ្ញាធរសាធារណៈ។ បុគ្គលដែលមិនទាន់បានបំពេញតាមលក្ខខណ្ឌតម្រូវការចុះឈ្មោះអ្នកផ្តល់សេវា IHSS ទាំងអស់ មិនអាចចុះនៅលើបញ្ជីឈ្មោះ BUPS បានទេ។
ការចុះឈ្មោះជាអ្នកផ្តល់សេវា BUPS
បុគ្គលដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកផ្តល់សេវាបម្រុង គួរតែទាក់ទងទៅកាន់អាជ្ញាធរសាធារណៈ (PA) ឬខោនធីនៅក្នុងខោនធីដែលពួកគេចង់ធ្វើការ។
ដើម្បីស្វែងរកព័ត៌មានអំពីការិយាល័យ IHSS តាមខោនធី ឬអាជ្ញាធរសាធារណៈរបស់អ្នក សូមអនុវត្តតាមតំណភ្ជាប់នៅលើទំព័រ 1 នៃឯកសារបោះពុម្ពផ្សាយនេះ។
អ្នកផ្តល់សេវា BUPS ចាំបាច់ត្រូវ៖
- បំពេញ និងដាក់ជូនខោនធី និង/ឬអាជ្ញាធរសាធារណៈនូវឯកសារដូចខាងក្រោម៖
- ទម្រង់បែបបទចុះឈ្មោះអ្នកផ្តល់សេវាកម្មវិធី IHSS (SOC 426)
- កិច្ចព្រមព្រៀងស្តីពីការចុះឈ្មោះអ្នកផ្តល់សេវាកម្មវិធី IHSS (SOC 846) និង
- បំពេញការត្រួតពិនិត្យលិខិតថ្កោលទោសដែលមានស្នាមម្រាមដៃនៃក្រសួងយុត្តិធម៌ (DOJ) នៅតាមមជ្ឈមណ្ឌលស្គែនពិនិត្យផ្ទាល់ដែលបានអនុញ្ញាត។
ដែនកំណត់សប្តាហ៍ការងាររបស់អ្នកផ្តល់សេវា
មានដែនកំណត់ទៅលើចំនួនម៉ោងដែលអ្នកផ្ដល់សេវា IHSS អាចធ្វើការបានក្នុងមួយសប្តាហ៍ការងារ។ ចំនួនម៉ោងអតិបរមាប្រចាំសប្តាហ៍ អាចត្រូវបានគណនាដោយចែកចំនួនម៉ោងអនុញ្ញាតប្រចាំខែរបស់អ្នកទទួលសេវានឹង 4។ [ឧទាហរណ៍៖ អ្នកទទួលសេវា IHSS ដែលមាន 100 ម៉ោងក្នុងមួយខែ ÷ 4 = ម៉ោងអតិបរមាប្រចាំសប្តាហ៍ 25 ម៉ោង។] នេះនឹងផ្តល់ឱ្យអ្នកនូវចំនួនម៉ោងដែលអ្នកផ្តល់សេវាអាចធ្វើការបានក្នុងមួយសប្តាហ៍ និងសម្រេចទៅលើចំនួនម៉ោងបន្ថែមអតិបរមាដែលអាចអនុញ្ញាត។ ដែនកំណត់សប្តាហ៍ការងាររបស់អ្នកផ្តល់សេវាទូទៅគឺមានដូចខាងក្រោម៖
អ្នកផ្តល់សេវាម្នាក់ → អ្នកទទួលសេវាម្នាក់
- អ្នកផ្តល់សេវាដែលធ្វើការឱ្យអ្នកទទួលសេវាតែម្នាក់ មិនអាចធ្វើការលើសពី 70 ម៉ោងនិង 45 នាទីក្នុងមួយសប្តាហ៍បានឡើយ សម្រាប់សេវា IHSS និង/ឬសេវា WPCS រួមបញ្ចូលគ្នា។9
អ្នកផ្តល់សេវាម្នាក់ → អ្នកទទួលសេវាច្រើននាក់
- អ្នកផ្តល់សេវាដែលបានធ្វើការឱ្យអ្នកទទួលសេវាច្រើនអ្នក មិនអាចធ្វើការលើសពី 66 ម៉ោងក្នុងមួយសប្តាហ៍បានឡើយ សម្រាប់សេវា IHSS និង/ឬសេវា WPCS រួមបញ្ចូលគ្នា លើកលែងតែមានការផ្តល់ជូនការអនុគ្រោះ។10
អ្នកផ្តល់សេវាម្នាក់ → អ្នកផ្តល់សេវាច្រើននាក់
- អ្នកទទួលសេវាម្នាក់ដែលមានអ្នកផ្តល់សេវាច្រើននាក់ អាចបែងចែកម៉ោងអតិបរមាប្រចាំសប្តាហ៍ក្នុងចំណោមអ្នកផ្តល់សេវាតាមវិធីណាមួយដែលអ្នកទទួលសេវាយល់ស្រប។ ម៉ោងសរុបដែលអ្នកផ្តល់សេវាទាំងអស់ធ្វើការរួមបញ្ចូលគ្នាក្នុងមួយសប្តាហ៍ អាចមិនលើសពីម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលសេវានោះទេ។11
សម្រាប់ព័ត៌មានបន្ថែមអំពីដែនកំណត់ និងការលើកលែងប្រចាំសប្តាហ៍របស់ IHSS/WPCS និងរបៀបដាក់ពាក្យសុំពួកវា អ្នកអាចពិនិត្យមើលឯកសារបោះពុម្ពផ្សាយរបស់ DRC វិធានថ្មីសម្រាប់ IHSS៖ ការផ្លាស់ប្តូរម៉ោងបន្ថែម និងការផ្លាស់ប្តូរពាក់ព័ន្ធ និងការផ្លាស់ប្តូរថ្មីៗចំពោះ IHSS និង WPCS ការលើកលែងសប្តាហ៍ការងារសម្រាប់ អ្នកផ្តល់សេវានៅលើ៖https://www.disabilityrightsca.org/resources/in-home-supportiveservice…។
អ្នកក៏អាចចូលទៅកាន់គេហទំព័រសេវាលះបង់សិទ្ធិទទួលបានការថែទាំផ្ទាល់ខ្លួននៃក្រសួងសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា នៅលើ https://www.dhcs.ca.gov/services/ltc/Pages/Personal-CareServices-Overt…។
ការលើកលែងសេវា IHSS/WPCS ចំពោះដែនកំណត់សប្តាហ៍ការងារ
កម្មវិធី IHSS និង WPCS នីមួយៗសុទ្ធតែមានដំណើរការដែលអាចស្នើសុំការលើកលែងពីដែនកំណត់នៃសប្តាហ៍ការងារ។ ការលើកលែងម៉ោងបន្ថែមក្នុងសប្តាហ៍ការងាររបស់ WPCS គឺដាច់ដោយឡែកពីការលើកលែង IHSS ពីដែនកំណត់នៃសប្តាហ៍ការងារ។ ការលើកលែងទាំងពីរនឹងអនុញ្ញាតឱ្យអ្នកផ្តល់សេវា IHSS/WPCS ធ្វើការរហូតដល់ម៉ោងអតិបរមា ចំនួន 360 ម៉ោងក្នុងមួយខែនៃម៉ោង IHSS និង WPCS រួមបញ្ចូលគ្នា ដោយមិនឱ្យលើសពីម៉ោងដែលបានអនុញ្ញាតប្រចាំខែរបស់អ្នកទទួលសេវាឡើយ។ អ្នកផ្តល់សេវាត្រូវការតែការលើកលែងមួយប៉ុណ្ណោះ ទាំងការលើកលែងម៉ោងបន្ថែម IHSS ឬ WPCS ដែលត្រូវបានឯកភាពឱ្យធ្វើការរហូតដល់ 360 ម៉ោងក្នុងមួយខែ។ ពួកគេមិនចាំបាច់មានការលើកលែងទាំងពីរនោះទេ។ អ្នកផ្តល់សេវាដែលទទួលបាន “ការលើកលែងដែនកំណត់សប្តាហ៍ការងារ” ត្រូវបានកំណត់ត្រឹមចំនួនម៉ោងអតិបរមាចំនួន 90 ម៉ោងក្នុងមួយសប្តាហ៍ការងារ មិនឲ្យលើសពី 360 ម៉ោងក្នុងមួយខែឡើយ។
សម្រាប់ព័ត៌មានបន្ថែមអំពីការលើកលែង IHSS សម្រាប់ដែនកំណត់នៃសប្តាហ៍ធ្វើការ អ្នកអាចពិនិត្យមើលឡើងវិញលើឯកសារបោះពុម្ពផ្សាយរបស់ DRC ដែលមានចំណងជើងថា ការផ្លាស់ប្តូរថ្មីៗចំពោះការលើកលែងសប្តាហ៍ការងាររបស់ IHSS និង WPCS សម្រាប់អ្នកផ្តល់សេវានៅលើ៖ https://www.disabilityrightsca.org/publications/recentchanges-to-in-ho…ក៏អាចទទួលបានព័ត៌មានផងដែរអំពីការលើកលែងម៉ោងបន្ថែមសសប្តាហ៍ការងារ WPCS តាមអនឡាញនៅលើ៖ https://www.dhcs.ca.gov/services/ltc/Pages/Personal-CareServices-Overt…។
ការលើកលែង BUPS ចំពោះដែនកំណត់សប្តាហ៍ការងារ
កម្មវិធី IHSS ផ្ញើជូនអ្នកទទួលសេវា (SOC 2271A) និងអ្នកផ្តល់សេវា (SOC 2271) នូវលិខិតដែលមានព័ត៌មានអំពីម៉ោងអតិបរមាប្រចាំសប្តាហ៍ដែលអ្នកផ្តល់សេវាអាចធ្វើការបាន។ ប្រសិនបើអ្នកទទួលសេវាម្នាក់មានអ្នកផ្តល់សេវាច្រើននាក់ចាំបាច់ត្រូវប្រើសេវា BUPS ការលើកលែងបណ្តោះអាសន្នចំពោះដែនកំណត់នៃសប្តាហ៍ការងាររបស់អ្នកផ្តល់សេវា អាចត្រូវបានយល់ព្រមសម្រាប់អ្នកផ្តល់សេវាធម្មតាផ្សេងទៀតដើម្បីធ្វើការជាអ្នកផ្តល់សេវាបម្រុង ជំនួសឱ្យការប្រើប្រាស់អ្នកផ្តល់សេវា BUPS ដូចខាងក្រោម៖
អ្នកផ្តល់សេវាម្នាក់ → អ្នកទទួលសេវាច្រើននាក់
- អ្នកទទួលសេវាអាចបែងចែកម៉ោងទៅឱ្យអ្នកផ្តល់សេវាផ្សេងទៀតដោយមិនចាំបាច់ស្នើសុំការយល់ព្រមពីខោនធីសម្រាប់ការលើកលែង "ដែនកំណត់សប្តាហ៍ការងារ" បណ្តោះអាសន្នឡើយ ដរាបណាម៉ោងដែលអ្នកផ្តល់សេវាធ្វើការ មិនបណ្តាលឱ្យអ្នកផ្តល់សេវាធ្វើការលើសពី 66 ម៉ោងក្នុងមួយសប្តាហ៍ធ្វើការ។12
អ្នកផ្តល់សេវាច្រើននាក់ → អ្នកទទួលសេវាម្នាក់
- អ្នកទទួលសេវាអាចបែងចែកម៉ោងទៅឱ្យអ្នកផ្តល់សេវាផ្សេងទៀតដោយមិនបាច់ស្នើសុំការយល់ព្រមពីខោនធីសម្រាប់ការលើកលែង "ដែនកំណត់ការងារ" បណ្តោះអាសន្នឡើយ ដរាបណាម៉ោងដែលអ្នកផ្តល់សេវាធ្វើការ មិនបណ្តាលឱ្យអ្នកផ្តល់សេវាធ្វើការលើសពីម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលសេវា។13
ប្រសិនបើអ្នកទទួលសេវាជ្រើសរើសអ្នកផ្តល់ការបម្រុងដែលមិនមែនជាផ្នែកមួយនៃ BUPS នោះទេ អ្នកផ្តល់សេវាបម្រុងគឺមិនមានសិទ្ធិទទួលបានប្រាក់ឈ្នួលលម្អៀងលើសពី $2.00 ក្នុងមួយម៉ោងទេ។
ការស្នើសុំការលើកលែង BUPS ចំពោះដែនកំណត់នៃសប្តាហ៍ការងារ
ជាទូទៅ អ្នកផ្តល់សេវាដែលធ្វើការច្រើនម៉ោងក្នុងមួយសប្តាហ៍ការងារ លើសពីម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលសេវា គឺមិនអាចធ្វើដូច្នេះបានទេ បើគ្មានការយល់ព្រមពីខោនធី។ អ្នកទទួលសេវា និងអ្នកផ្តល់សេវាគួរទាក់ទងអាជ្ញាធរសាធារណៈ ឬខោនធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើត្រូវការការលើកលែងបណ្តោះអាសន្នពីដែនកំណត់នៃសប្តាហ៍ការងារ។ ប្រសិនបើការបំពានមួយត្រូវបានទទួលដោយសារមិនអាចទាក់ទងទៅកាន់ខោនធី ឬធ្វើការស្នើសុំមុនពេលវេលាបាននោះទេ អ្នកផ្តល់សេវាគួរតែទាក់ទងទៅខោនធីដើម្បីឱ្យគេលុបបំបាត់ការបំពានដែលកើតឡើង។14
របៀបទទួលបានព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នកតាម
ប្រសិនបើអ្នកមានសំណួរអំពីសិទ្ធិស្របច្បាប់របស់អ្នក៖
- ហៅទូរស័ព្ទទៅខ្សែទទួលរបស់ DRC តាមលេខ៖ 1-800-776-5746។
- ហៅទូរស័ព្ទទៅកាន់ការិយាល័យការពារសិទ្ធិអតិថិជន (OCRA) តាមលេខ៖
- Northern California 1-800-390-7032 (TTY 877-669-6023)
- Southern California 1-866-833-6712 (TTY 877-669-6023)
ធនធានស្វ័យគាំពារ IHSS
ឯកសារបោះពុម្ពស្វ័យគាំពារ IHSS របស់ DRC៖
https://www.disabilityrightsca.org/publications/in-home-supportive-services-ihss
សេវាគាំពារតាមផ្ទះ (IHSS)៖ ការណែនាំសម្រាប់អ្នកគាំពារ៖
https://www.disabilityrightsca.org/publications/in-home-supportive-services-ihss-advocates-manual
- 1. លិខិតពីគ្រប់ខោនធីទាំងអស់ (ACL) 22-65
- 2. ACL 22-65
- 3. សៀវភៅណែនាំអំពីគោលនយោបាយ និងនីតិវិធី (MPP) 30-701(s)(1)
- 4. ACL 22-105
- 5. ACL 22-65 & 16-01
- 6. ACL 22-105
- 7. ACL 22-105
- 8. ACL 22-65
- 9. ច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន § 12300.4
- 10. ច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន §§ 12300.4-12301.1
- 11. ACL 16-01
- 12. ACL 22-65
- 13. ACL 22-65
- 14. ACL 18-54