បទដ្ឋានរយៈពេលធ្វើដំណើរទៅកាន់ និងចម្ងាយនៃទីកន្លែងរបស់អ្នកផ្តល់សេវាកម្ម ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន (Medi-Cal Managed Care)

បទដ្ឋានរយៈពេលធ្វើដំណើរទៅកាន់ និងចម្ងាយនៃទីកន្លែងរបស់អ្នកផ្តល់សេវាកម្ម ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន (Medi-Cal Managed Care)
ផែនការថែទាំដែលគ្រប់គ្រងដោយ Medi-Cal ត្រូវតែមានអ្នកផ្តល់សេវាក្នុងរយៈពេលជាក់លាក់មួយ និងចម្ងាយពីផ្ទះរបស់អ្នកជំងឺ ឬស្តង់ដារ "ពេលវេលា និងចម្ងាយ"។ ការថែទាំដែលត្រូវបានគ្រប់គ្រងគឺជាមធ្យោបាយមួយដើម្បីផ្តល់ និងចំណាយសម្រាប់ការថែទាំសុខភាព។ អ្នកទទួលបានការថែទាំសុខភាពភាគច្រើនរបស់អ្នកពីគម្រោងថែទាំដែលត្រូវបានគ្រប់គ្រង។ ផែនការថែទាំដែលត្រូវបានគ្រប់គ្រងគឺជាបណ្តាញរៀបចំនៃអ្នកផ្តល់សេវាថែទាំសុខភាពដែលផ្តោតលើការថែទាំបឋម និងការការពារ។ មន្ទីរពេទ្យ គ្រូពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀតគឺជាសមាជិកនៃបណ្តាញ។ ការបោះពុម្ភផ្សាយនេះប្រាប់អ្នកអំពីស្តង់ដារ "ពេលវេលា និងចម្ងាយ" សម្រាប់អ្នកផ្តល់សេវា។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើផែនការរបស់អ្នកមិនអនុវត្តតាមស្តង់ដារ "ពេលវេលា និងចម្ងាយ" របស់វា។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ដើម្បីធានាបានថា សេវាកម្មមានផ្តល់ជូន ហើយអ្នកទទួលផលអាចទទួលបានសេវាកម្មទាំងអស់នោះ ដោយមិនបាច់ចំណាយពេលច្រើន ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន1 ត្រូវរក្សាឲ្យបាននូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំង ឬ ក្នុងរយៈពេល ឬរយៈចម្ងាយដែលបានកំណត់ ពីទីកន្លែងស្នាក់នៅរបស់អតិថិជន ។2 នៅក្នុងឯកសារបោះពុម្ពផ្សាយនេះ មាននិយាយអំពីបទដ្ឋាននៃពេលវេលា និងចម្ងាយ របស់អ្នកផ្តល់ សេវាកម្មតាមប្រភេទនៃ ។3
1. តើពេលវេលា និងចម្ងាយផ្លូវជាបទដ្ឋានសម្រាប់ធ្វើដំណើរទៅកាន់ទីតាំងរបស់អ្នកផ្តល់សេវាកម្មថែទាំវេជ្ជសាស្រ្ត មានចំនួនប៉ុន្មាន?
សម្រាប់ការថែទាំសុខភាពជាបទដ្ឋាន គឺយើងប្រើបទដ្ឋានដូចខាងក្រោម ចាប់ពីថ្ងៃទី 1 ខែមករា 2018 ៖4
- អ្នកផ្តល់សេវាកម្មថែទាំបឋម (ពេទ្យកុមារ និងពេទ្យមនុស្សធំ) ត្រូវមានទីតាំងរវាង ដប់ (10) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
- មន្ទីរពេទ្យត្រូវមានទីតាំងក្នុងរវាង ដប់ប្រាំ (15) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
- សេវាកម្មថែទាំសុខភាពធ្មេញ ដែលស្ថិតក្រោមផែនការធានារ៉ាប់រងរបស់ Medi-Cal ដែលមានការចាត់ចែងទុកជាមុន ត្រូវមានទីតាំងក្នុងរវាង ដប់ (10) ម៉ាយល៍ ឬសាមសិប (30) នាទីពី ផ្ទះរបស់អ្នក ។5
អ្នកផ្តល់ការថែទាំបឋមខាងសម្ភព និងរោគស្ត្រី ត្រូវមានទីតាំងក្នុងរវាង ដប់ (10) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
2. តើពេលវេលា និងចម្ងាយផ្លូវជាបទដ្ឋានសម្រាប់ធ្វើដំណើរទៅកាន់ទីតាំងរបស់អ្នកផ្តល់សេវាកម្មថែទាំវេជ្ជសាស្រ្តឯកទេស មានចំនួនប៉ុន្មាន?
គិតមកត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 ផែនការថែទាំសុខភាព Medi-Cal ដែល មានការចាត់ចែងជាមុន ត្រូវរក្សាឲ្យបាននូវបណ្តាញអ្នកផ្តល់សេវាកម្ម ឯកទេស6 (ពេទ្យកុមារ និងពេទ្យមនុស្សធំ) ជាមួយបទដ្ឋាន ទៅតាមខោនធីដែលអ្នករស់នៅ ។7 បើអ្នករស់នៅក្នុង ៖
- ខោនធី Alameda, Contra Costa, Los Angeles, Orange, Sacramento, San Diego, San Francisco, San Mateo ឬខោនធី Santa Clara ៖ Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំងរហូតដល់ ដប់ប្រាំ (15) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Marin, Placer, Riverside, San Joaquin, Santa Cruz, Solano, Sonoma, Stanislaus ឬខោនធី Ventura ៖ Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំងរហូតដល់ សាមសិបម៉ាយល៍ (30) ឬហុកសិប (60) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Amador, Butte, El Dorado, Fresno, Kern, Kings, Lake, Madera, Merced, Monterey, Napa, Nevada, San Bernardino, San Luis Obispo, Santa Barbara, Sutter, Tulare, Yolo ឬខោនធី Yuba ៖ Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្មដែលមានចម្ងាយរហូតដល់ សែសិបប្រាំ (45) ម៉ាយល៍ ឬចិតសិបប្រាំ (75) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Alpine, Calaveras, Colusa, Del Norte, Glenn, Humboldt, Imperial, Inyo, Lassen, Mariposa, Mendocino, Modoc, Mono, Plumas, San Benito, Shasta, Sierra, Siskiyou, Tehama, Trinity, ឬខោនធី Tuolumne ៖ Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ ហុកសិបម៉ាយល៍ (60) ឬកៅសិប (90) នាទី ពីផ្ទះរបស់អ្នក ។
បទដ្ឋានទាំងអស់នេះ ក៏មានការលើកលែងដែរ ៖ នៅពេលដែល ពេទ្យឯកទេស មានទីតាំងបឋមនៅក្នុងមន្ទីរពេទ្យណាមួយ ឬនៅក្នុងគ្លីនិកជាលក្ខណៈមន្ទីរពេទ្យ ឬពេលដែលគ្លីនិកមិនត្រូវការជួបមុខផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីផ្តល់សេវាកម្ម (ដូចជាផ្នែករោគសាស្រ្ត ឬផ្នែករូបភាពវេជ្ជសាស្រ្ត ឬផ្នែកវិទ្យុសាស្រ្ត) គឺបទដ្ឋានពេលវេលា និងចម្ងាយមិនបាច់យកមកប្រើឡើយ ។8
លើសពីនេះ ពេទ្យឯកទេសពិសេសៗមួយចំនួន ត្រូវបានដកឈ្មោះចេញពីបញ្ជីនេះដោយចេតនា ដោយសារថា ប្រភេទនៃបទដ្ឋានទាំងអស់នេះ មិនមានភាពសមរម្យចំពោះពួកគេឡើយ ។9
3. តើពេលវេលា និងចម្ងាយផ្លូវជាបទដ្ឋានសម្រាប់ធ្វើដំណើរទៅកាន់ទីតាំងឱសថស្ថាន មានចំនួនប៉ុន្មាន?
គិតមកត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 សម្រាប់ សេវាកម្មឱសថស្ថាន ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន ត្រូវរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ ដប់ (10) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។10
4. តើពេលវេលា និងចម្ងាយផ្លូវជាបទដ្ឋានសម្រាប់ធ្វើដំណើរទៅកាន់ទីតាំងរបស់អ្នកផ្តល់សេវាកម្មថែទាំសុខភាពផ្លូវចិត្តមិនសម្រាកពេទ្យ មានចំនួនប៉ុន្មាន?
គិតមកត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន ត្រូវរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្មថែទាំសុខភាពផ្លូវចិត្តរបស់អ្នកជំងឺមិនសម្រាកពេទ្យ សម្រាប់អ្នកទទួលសេវាកម្មនេះ ។11 បើអ្នករស់នៅក្នុង ៖
- ខោនធី Alameda, Contra Costa, Los Angeles, Orange, Sacramento, San Diego, San Francisco, San Mateo ឬខោនធី Santa Clara ៖ Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំងរហូតដល់ ដប់ប្រាំ (15) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Marin, Placer, Riverside, San Joaquin, Santa Cruz, Solano, Sonoma, Stanislaus ឬខោនធី Ventura ៖ Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំងរហូតដល់ សាមសិបម៉ាយល៍ (30) ឬហុកសិប (60) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Amador, Butte, El Dorado, Fresno, Kern, Kings, Lake, Madera, Merced, Monterey, Napa, Nevada, San Bernardino, San Luis Obispo, Santa Barbara, Sutter, Tulare, Yolo ឬខោនធី Yuba ៖Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្មដែលមានចម្ងាយរហូតដល់ សែសិបប្រាំ (45) ម៉ាយល៍ ឬចិតសិបប្រាំ (75) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Alpine, Calaveras, Colusa, Del Norte, Glenn, Humboldt, Imperial, Inyo, Lassen, Mariposa, Mendocino, Modoc, Mono, Plumas, San Benito, Shasta, Sierra, Siskiyou, Tehama, Trinity, ឬខោនធី Tuolumne ៖ Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ ហុកសិបម៉ាលយ៍ (60) ឬកៅសិបនាទី (90) ពីផ្ទះរបស់អ្នក ។
5. តើពេលវេលា និងចម្ងាយផ្លូវជាបទដ្ឋានសម្រាប់ធ្វើដំណើរទៅកាន់ទីតាំងរបស់អ្នកផ្តល់សេវាកម្មព្យាបាលជំងឺញៀន និងកម្មវិធីព្យាបាលអ្នកប្រើថ្នាំញៀន (opioid) មានចំនួនប៉ុន្មាន?
គិតមកត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 បទដ្ឋានសម្រាប់ពេលវេលា និងចម្ងាយធ្វើដំណើរទៅកាន់ទីកន្លែងអ្នកផ្តល់សេវាកម្មថែទាំអ្នកជំងឺញៀនថ្នាំមិនសម្រាកពេទ្យ (ក្រៅពីកម្មវិធីព្យាបាលអ្នកប្រើថ្នាំញៀន opioid) គឺអាស្រ័យលើខោនធីដែលអ្នករស់នៅផងដែរ ៖12
- ខោនធី Alameda, Contra Costa, Los Angeles, Orange, Sacramento, San Diego, San Francisco, San Mateo និងខោនធី Santa Clara ៖ Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំងរហូតដល់ ដប់ប្រាំ (15) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Marin, Placer, Riverside, San Joaquin, Santa Cruz, Solano, Sonoma, Stanislaus និងខោនធី Ventura ៖Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ សាមសិប (30) ម៉ាលយ៍ ឬហុកសិប (60) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Alpine, Amador, Butte, Calaveras, Colusa, Del Norte, El Dorado, Fresno, Glenn, Humboldt, Imperial, Inyo, Kern, Kings, Lake, Lassen, Madera, Mariposa, Mendocino, Merced, Modoc, Monterey, Mono, Napa, Nevada, Plumas, San Benito, San Bernardino, San Luis Obispo, Santa Barbara, Shasta, Sierra, Siskiyou, Sutter, Tehama, Trinity, Tulare, Tuolumne, Yolo និងខោនធី Yuba ៖ Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ ហុកសិប (60) ម៉ាលយ៍ ឬកៅសិប (90) នាទី ពីផ្ទះរបស់អ្នក ។
គិតមកត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 បទដ្ឋានពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរមកកាន់កម្មវិធីព្យាបាលអ្នកប្រើគ្រឿងញៀនopioid ក៏អាស្រ័យលើខោនធីដែលអ្នករស់នៅផងដែរ ៖13
- ខោនធី Alameda, Contra Costa, Los Angeles, Orange, Sacramento, San Diego, San Francisco, San Mateo និងខោនធី Santa Clara ៖Medi-Cal នឹងរក្សាទុកនូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំងរហូតដល់ ដប់ប្រាំ (15) ម៉ាយល៍ ឬសាមសិប (30) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Marin, Placer, Riverside, San Joaquin, Santa Cruz, Solano, Sonoma, Stanislaus និងខោនធី Ventura ៖ Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ សាមសិប (30) ម៉ាលយ៍ ឬហុកសិប (60) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Amador, Butte, El Dorado, Fresno, Kern, Kings, Lake, Madera, Merced, Monterey, Napa, Nevada, San Bernardino, San Luis Obispo, Santa Barbara, Sutter, Tulare, Yolo និងខោនធី Yuba ៖ Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ សែសិបប្រាំ (45) ម៉ាលយ៍ ឬចិតសិបប្រាំ (75) នាទី ពីផ្ទះរបស់អ្នក ។
- ខោនធី Alpine, Calaveras, Colusa, Del Norte, Glenn, Humboldt, Imperial, Inyo, Lassen, Mariposa, Mendocino, Modoc, Mono, Plumas, San Benito, Shasta, Sierra, Siskiyou, Tehama, Trinity និងខោនធី Tuolumne ៖ Medi-Cal នឹងរក្សាទុកបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានចម្ងាយរហូតដល់ ហុកសិប (60) ម៉ាលយ៍ ឬកៅសិប (90) នាទី ពីផ្ទះរបស់អ្នក ។
ប្រព័ន្ធផ្តល់ការថែទាំជំងឺញៀនថ្នាំ របស់ Medi-Cal ដែលមានការរៀបចំទុកជាមុន ត្រូវផ្តល់ការណាត់ជួប ក្នុងរវាងបីថ្ងៃ នៃថ្ងៃធ្វើការ ចំពោះការព្យាបាលជំងឺញៀនថ្នាំញៀន opioid ។14
6. តើពេលវេលា និងចម្ងាយផ្លូវជាបទដ្ឋានសម្រាប់ធ្វើដំណើរទៅកាន់ទីតាំងមណ្ឌលផ្តល់សេវាថែទាំព្យាបាល ឬមណ្ឌលផ្តល់សេវាថែទាំអន្តរការី មានចំនួនប៉ុន្មាន?
ពេលវេលា និងចម្ងាយធ្វើដំណើរមកកាន់មណ្ឌលផ្តល់សេវាថែទាំព្យាបាលឯកទេស ឬមណ្ឌលផ្តល់សេវាថែទាំអន្តរការី ក៏អាស្រ័យលើទីតាំងរស់នៅរបស់អ្នកទទួលផលផងដែរ ៖
សម្រាប់អ្នករស់នៅក្នុងខោនធីAlameda, Contra Costa, Los Angeles, Orange, Sacramento, San Diego, San Francisco, San Mateo និងខោនធី Santa Clara ៖ ផែនការថែទាំសុខភាពដែលមានការរៀបចំទុកជាមុន ត្រូវផ្តល់សេវាកម្មនេះ ជូនអតិថិជនឲ្យបានក្នុងរវាង ប្រាំ(5) ថ្ងៃ នៃថ្ងៃធ្វើការ គិតពីពេលអ្នកបានស្នើសុំ ។15
សម្រាប់អ្នករស់នៅក្នុងខោនធី Marin, Placer, Riverside, San Joaquin, Santa Cruz, Solano, Sonoma, Stanislaus និងខោនធី Ventura ៖ ផែនការថែទាំសុខភាពដែលមានការរៀបចំទុកជាមុន ត្រូវ ផ្តល់សេវាកម្មនេះ ជូនអតិថិជនឲ្យបានក្នុងរវាង ប្រាំពីរ (7) ថ្ងៃ គិតពីពេលអ្នកបានស្នើសុំ ។16
សម្រាប់អ្នករស់នៅក្នុងខោនធី Amador, Butte, El Dorado, Fresno, Kern, Kings, Lake, Madera, Merced, Monterey, Napa, Nevada, San Bernardino, San Luis Obispo, Santa Barbara, Sutter, Tulare, Yolo និងខោនធី Yuba ៖ ផែនការថែទាំសុខភាពដែលមានការរៀបចំទុកជាមុន ត្រូវ ផ្តល់សេវាកម្មនេះ ជូនអតិថិជនឲ្យបានក្នុងរវាង ដប់បួនថ្ងៃ (14) ថ្ងៃនៃថ្ងៃធញវើការ គិតពីពេលអ្នកបានស្នើសុំ ។17
សម្រាប់អ្នករស់នៅក្នុងខោនធី Alpine, Calaveras, Colusa, Del Norte, Glenn, Humboldt, Imperial, Inyo, Lassen, Mariposa, Mendocino, Modoc, Mono, Plumas, San Benito, Shasta, Sierra, Siskiyou, Tehama, Trinity និងខោនធី Tuolumne ៖ ផែនការថែទាំសុខភាពដែលមានការរៀបចំទុកជាមុន ត្រូវ ផ្តល់សេវាកម្មនេះ ជូនអតិថិជនឲ្យបានក្នុងរវាង ដប់បួនថ្ងៃ (14) នៃថ្ងៃធ្វើការ គិតពីពេលអ្នកបានស្នើសុំ ។18
7. តើមានការលើកលែងចំពោះបទដ្ឋានទាំងអស់នេះដែរឬទេ?
បើផែនការថែទាំសុខភាព Medi-Cal ដែលមានការរៀបចំទុកជាមុន មិនអាចសម្រេចបានតាមបទដ្ឋានពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរទេ ពួកគេអាចស្នើសុំបទដ្ឋានពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរផ្សេងពីនេះ ពីនាយដ្ឋានសេវាកម្មថែទាំសុខភាព (DHCS - Department of Health Care Services) ដែលជាទីភ្នាក់ងាររដ្ឋតែមួយគត់ ដែលជាអ្នកមើលខុសត្រូវចំពោះកម្មវិធី Medi-Cal (បូករួមទាំងផែនការថែទាំសុខភាព Medi-Cal ដែលមានការរៀបចំជាមុន) ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា ។ ផែនការថែទាំសុខភាព Medi-Cal ដែលមានការរៀបចំទុកជាមុន ត្រូវបង្ហាញឲ្យឃើញថា ខ្លួនបានប្រើគ្រប់ជម្រើសដែលមានហេតុផលសមរម្យទាំងអស់ហើយ ដើម្បីទទួលបានអ្នកផ្តល់សេវាកម្ម ។19 ហើយអង្គភាពនេះ ក៏ត្រូវបង្ហាញដែរថា ហេតុអ្វីបានជាចាំបាច់ប្រើបទដ្ឋានផ្សេង ក្នុងកិច្ចការនេះ ។ បើ DHCS អនុម័តិលើបទដ្ឋានផ្សេង បទដ្ឋានទាំងនេះ ត្រូវបិតផ្សាយនៅតាមវ៉ិបសៃត៍ ។20
ក្នុងនេះផងដែរ DHCS នឹងពិចារណាចំពោះបទដ្ឋានផ្សេងទៀតនៃពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរ នៅពេលអ្នកផ្តល់សេវាកម្មធ្វើដំណើរទៅកាន់កន្លែងអ្នកទទួលផលរបស់ Medi-Cal និង/ឬមណ្ឌលសហគមន៍ ដើម្បីផ្តល់សេវាកម្ម ។21
បើអ្នកកំពុងតែទទួលបានសេវាកម្មពីផែនការថែទាំសុខភាព Medi-Cal ដែលមានការរៀបចំជាមុន តាមរយៈអ្នកផ្តល់សេវាកម្មនៅក្រៅបណ្តាញ គឺត្រូវគិតដូចគ្នា ចំពោះពេលវេលាដែលត្រូវចំណាយ ទៅកាន់អ្នកផ្តល់សេវាកម្មក្នុងបណ្តាញដែរ ។22
8. តើផែនការថែទាំសុខភាពដែលមានការរៀបចំជាមុន អាចប្រើទូរសុខភាព បច្ចេកវិជ្ជាផ្សេងទៀតសម្រាប់ទំនាក់ទំនង ឬក៏ផ្ញើការបញ្ជាទិញថ្នាំទៅឱសថស្ថានតាមប្រៃសនីយ បានដែរឬទេ?
បាន ។ DHCS អាចអនុញ្ញាតឲ្យប្រើបច្ចេកវិជ្ជាទំនាក់ទំនងដែលមានភាពសមរម្យសម្រាប់ការព្យាបាលជំងឺ ជាវិធីសាស្រ្តមួយ ក្នុងការអនុវត្តតាមគោលការណ៍បទដ្ឋានពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរ ។23
តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើផែនការថែទាំសុខភាព Medi-Cal ដែលបានរៀបចំទុកជាមុន របស់ខ្ញុំ មិនបានធ្វើតាមបទដ្ឋានទាំងអស់នេះទេនោះ?
អ្នកអាចដាក់ពាក្យប្តឹងសារទុក្ខទៅកាន់ផ្នែកការថែទាំសុខភាពដែលមានការរៀបចំទុកជាមុនរបស់ Medi-Cal24 និង/ឬ ប្តឹងមកកាន់ផ្នែកថែទាំសុខភាព Medi-Cal ដែលមានការរៀបចំទុក នៃការិយាល័យអ្នកស៊ើបអង្កេត25 ។
ធនធានបន្ថែម
សូមអាន ឯកសាររបស់នាយកដ្ឋានសេវាកម្មសុខភាពកាលីហ្វ័រនីញ៉ា (CA Dept. of Health Care Services) ស្តីអំពីបទបញ្ញត្តិចុងក្រោយនៃផែនការថែទាំសុខភាពដែលមានការចាត់ចែងជាមុន (Medicaid Managed Care Final Rule) ៖ បទដ្ឋាននែភាពគ្រប់គ្រាន់របស់បណ្តាញ (2017)។
- 1. សម្រាប់ព័ត៌មានបន្ថែមអំពីផែនការថែទាំសុខភាពដែលមានការចាត់ចែងជាមុន សូមអានឯកសារបោះពុម្ពរបស់យើងខ្ញុំ ស្តីអំពី ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន (Medi-Cal Managed Care Health Plans) ៖ តើទាំងនោះជាអ្វី? តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីរបស់ទាំងនោះ?
- 2. សូមអាន ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័នីញ៉ា (California Welfare & Institutions Code) ផ្នែកទី §14197 ។
- 3. សម្រាប់ព័ត៌មានបន្ថែម អំពីបទដ្ឋានការណាត់ជួប សម្រាប់សេវាកម្មណាមួយ សូមអានឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំ ស្តីអំពី ការទទួលបានសេវាកម្មទាន់ពេលវេលាលើការថែទាំសុខភាព (Timely Access to Medical Care)
- 4. 14197(c)
- 5. សម្រាប់ព័ត៌មានបន្ថែម សូមអានឯកសារស្តីអំពី ផែនការចាត់ចែងជាមុនទាំងអស់របស់ Medi-Cal លើការថែទាំសុខភាពធ្មេញ (All Medi-Cal Dental Managed Care Plans) ។
- 6. “ពេទ្យឯកទេស-Specialist” មានន័យថា ពេទ្យដែលមានជំនាញវិជ្ជាជីវៈ តាមផ្នែកខាងក្រោម ៖ ការសិក្សាពីបេះដូង/ការព្យាបាលដោយការដោយទុយ៉ូចូលក្នុងបេះដូង ការសិក្សាពីតំរងនោម ការសិក្សាពីរោគសើរស្បែក ការសិក្សាខាងសរសៃប្រសាទ ការសិក្សាពីក្រពេញបញ្ចេញក្នុង ចក្ខុរោគសាស្ដ្រ ត្រចៀក ច្រមុះ និងបំពង់ក/ការសិក្សាពីជំងឺត្រចៀកនិងបំពង់ក ការវះកាត់សាច់ដុំ និងឆ្អឹង ការសិក្សាពីក្រពះ វេជ្ជសាស្រ្តរូបវន្ត និងការស្តានីតិសម្បទា ការវះកាត់ទូទៅ ពេទ្យខាងវិកលខរិក ការសិក្សាអំពីឈាម សាច់ពក ការសិក្សាអំពីសួត មេរោគអេដស៍/ជំងឺអេដស៍/ជំងឺឆ្លងនានា ។
- 7. WIC 14197(c)
- 8. នាយកដ្ឋានសេវាកម្មថែទាំសុខភាពកាលីហ្វ័រនីញ៉ា (CA Dept. of Health Care Services) បទបញ្ញត្តិចុងក្រោយអំពីការថែទាំសុខភាព Medicaid ដែលមានការចាត់ចែងជាមុន (Medicaid Managed Care Final Rule) ៖ បទដ្ឋានភាពគ្រប់គ្រាន់ក្នុងបណ្តាញ (Network Adequacy Standards) ទំព័រ 15 (2017).
- 9. Id.
- 10. WIC §14197(c)(2)
- 11. WIC §14197(c)(3)
- 12. WIC §14197(c)(4)(A)
- 13. WIC §14197(c)(4)(B)
- 14. បទបញ្ញត្តិចុងក្រោយអំពីការថែទាំសុខភាព Medicaid ដែលមានការចាត់ចែងជាមុន (Medicaid Managed Care Final Rule) ទំព័រ 7
- 15. WIC §14197(d)(2)(A)
- 16. WIC §14197(d)(2)(B)
- 17. WIC §14197(d)(2)(C)
- 18. WIC §14197(d)(2)(D)
- 19. WIC §14197(e)(1)
- 20. WIC §14197(e)(3)
- 21. បទបញ្ញត្តិចុងក្រោយអំពីការថែទាំសុខភាព Medicaid ដែលមានការចាត់ចែងជាមុន (Medicaid Managed Care Final Rule) ទំព័រ 24
- 22. Id. ត្រង់ទំព័រទី 16
- 23. WIC §14197(e)(4)
- 24. សូមអានអត្ថបទបោះពុម្ពផ្សាយរបស់យើងខ្ញុំ ស្តីអំពី ការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងទុកជាមុន (Medi-Cal Managed Care) ៖ បណ្តឹងឧទ្ធរណ៍ និងបណ្តឹងសារទុក្ខ ។
- 25. សូមអានត្រង់ចំណុច MMCD នៃការិយាល័យអ្នកស៊ើបអង្កេតសាធារណៈ (MMCD Office of the Ombudsman)