កូនពិការ របស់ខ្ញុំ តែងតែត្រូវបាន កំណត់ឱ្យព្យួរការសិក្សា ឬការផ្តល់អនុសាសន៍ ឱ្យមានការបណ្តេញចេញ

កូនពិការ របស់ខ្ញុំ តែងតែត្រូវបាន កំណត់ឱ្យព្យួរការសិក្សា ឬការផ្តល់អនុសាសន៍ ឱ្យមានការបណ្តេញចេញ
ឯកសារផ្សព្វផ្សាយនេះ នឹងផ្តល់ ព័ត៌មានជាមូលដ្ឋាន ខ្លះ ពាក់ព័ន្ធនឹង សិទ្ធិ របស់កូនលោកអ្នក ប្រសិនបើគេត្រូវបានលើកមកពិចារណាត្រៀម នឹងព្យួរការសិក្សា ឬបណ្តេញចេញ ឬមានបញ្ហា ផ្សេងៗ ទៀត ។
ប្រសិនបើកូន ដែលមានសេចក្តីត្រូវការ ពិសេស របស់លោកអ្នក កំពុងមានបញ្ហា ផ្នែកអាកប្បកិរិយា និង/ឬ ការព្យួរសិទ្ធិ និង/ឬ ការផ្តល់អនុសាសន៍ ឱ្យមានការបណ្តេញចេញ ពីមណ្ឌលសាលា នៅមូលដ្ឋាន របស់គេ (“មណ្ឌល”), មាននីតិវិធី ដែលមណ្ឌលត្រូវគោរពតាម មុនពេលបណ្តេញក្មេងចេញ ។ ទន្ទឹមនឹងនោះដែរ, ច្បាប់អប់រំពិសេស របស់ រដ្ឋ និងសហព័ន្ធ ផ្តល់ការគាំពារ មួយចំនួន ដល់សិស្សពិការ ដែលត្រូវបាន លើកមកពិចារណាត្រៀម នឹងបណ្តេញចេញ ។
ឯកសារផ្សព្វផ្សាយនេះ នឹងផ្តល់ ព័ត៌មានជាមូលដ្ឋាន ខ្លះ ពាក់ព័ន្ធនឹង សិទ្ធិ របស់កូនលោកអ្នក ប្រសិនបើគេត្រូវបានលើកមកពិចារណាត្រៀម នឹងព្យួរការសិក្សា ឬបណ្តេញចេញ ឬមានបញ្ហា ផ្សេងៗ ទៀត ។
"ការព្យួរសិទ្ធិ " សំដៅលើ ការដកសិស្សចេញពី កម្មវិធីបង្រៀន ដែលកំពុងដំណើរការ ក្នុងគោលបំណងកែប្រែកុមារ ។ ហើយ "ការបណ្តេញចេញ " សំដៅលើ ការដកសិស្ស ចេញពី (1) ការមើលខុសត្រូវ និងការគ្រប់គ្រង ផ្ទាល់, ឬ (2) ការចាត់ចែងទូទៅ របស់បុគ្គលិកសាលា ។
ការព្យួរសិ
ជាទូទៅ សិស្សកម្មវិធីអប់រំពិេសស មិនអាចត្រូវបាន ព្យួរការសិក្សា ឬ ដកចេញ ពីកម្មវិធីសិក្សា របស់គេ ឱ្យលើសពី 10 ថ្ងៃសិក្សា ជាបន្តបន្ទាប់គ្នា ដោយគ្មាន ការយល់ព្រម ពីឪពុកម្តាយ ឬ សេចក្តីបង្គាប់ ពីតុលាការ ឬមន្រ្តីសវនាការ នោះទេ ។ 34 C.F.R. §300.530(b).
ដែនកំហិត លើការព្យួរសិទ្ធិនេះ អាចមិនអនុវត្ត ចំពោះសិស្សកម្មវិធីអប់រំពិសេស ដែលមានករណីព្យួរការសិក្សា ច្រើនលើកច្រើនសារ ដោយសារ អំពើខុសឆ្គងផ្សេងៗ គ្នា ដែលបូកបញ្ចូលគ្នា ទៅ មានរយៈពេល លើសពី 10 ថ្ងៃសិក្សា ក្នុងមួយឆ្នាំសិក្សានោះទេ, ឱ្យតែគ្មាន ករណីព្យួរការសិក្សាណាមួយ មានរយៈពេល លើសពី 10 ថ្ងៃសិក្សា ជាបន្តបន្ទាប់ ។ ទោះជាយ៉ាងនេះក្តី, ដែនកំហិតនេះ អាចអនុវត្តបាន ប្រសិនបើករណីព្យួរការសិក្សា ទាំងអស់ រួមបញ្ចូលគ្នា បង្កើតជាបែបផែន ដែលអាចចាត់ថាជា ការកែប្រែ ចំពោះការសិក្សា ។ 34 C.F.R. §300.536(a)(1),(2).
កត្តានានា ដែលលើកមកពិចារណា នៅពេលធ្វើការកំណត់ថាតើ បែបផែន នៃការព្យួរសិទ្ធិ មើលទៅដូចជា ការកែប្រែ មិនស្របច្បាប់ ចំពោះការដាក់ឱ្យចូលរៀន ឬ ការបណ្តេញចេញ ឬអត់នោះ រួមមាន ៖ ថេរវេលា នៃការដកចេញ នីមួយៗ, ចំនួនដងសរុប ដែលសិស្សត្រូវបានដកចេញ, គម្លាតពេល នៅចន្លោះករណីដកចេញ ពីករណីមួយ ទៅមួយទៀត, និង ភាពស្រដៀងគ្នា នៃអាកប្បកិរិយា របស់កុមារ ចំពោះស៊េរី នៃការព្យួរសិទ្ធិ ។ 34 C.F.R. §300.536(a)(1),(2)(iii).
ប្រសិនបើការព្យួរសិទ្ធិ មើលទៅហាក់ដូចជា បែបផែនមួយ, នោះសេ៊រី នៃការព្យួរសិទ្ធិ អាចនាំឱ្យមាន ការកែប្រែ ចំពោះការសិក្សាបាន ។ 34 C.F.R. § 300.536(a)(2). ប្រសិនបើការព្យួរសិទ្ធិ អាចចាត់ជា ការកែប្រែ ចំពោះការចូលសិក្សា, នោះ ក្រុមការងារ IEP អាចត្រូវកំណត់ពេល សម្រាប់កិច្ចប្រជុំធ្វើការកំណត់ លើការស្តែងចេញមក, ហើយ រាល់សិទ្ធិ និងភារកិច្ច ទាំងអស់ ពាក់ព័ន្ធនឹង ការកែប្រែ ចំពោះការចូលសិក្សា ត្រូវយកមកអនុវត្ត ។ 34 C.F.R. § 300.530(e).
សិស្សកម្មវិធីអប់រំពិសេស អាចត្រូវបាន ព្យួរត្រឹម ការប្រើប្រាស់រថយន្តសាលា ប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក្តី, ប្រសិនបើសិស្សកម្មវិធីអប់រំពិសេស ណាម្នាក់ ដែលត្រូវបានគេផាត់ចេញ ពីមធ្យោបាយដឹកជញ្ជូនរបស់សាលា, សិស្សម្នាក់នោះ មានសិទ្ធិទទួលបាន មធ្យោបាយធ្វើដំណើរ ក្នុងទម្រង់ផ្សេងមួយទៀត ដោយមិនត្រូវមានបន្ទុកចំណាយ ចំពោះឪពុកម្តាយ ឬអាណាព្យាបាលនោះទេ ប្រសិនបើមធ្យោបាយធ្វើដំណើរនោះ មានបញ្ជាក់ នៅក្នុង IEP របស់សិស្ស ។ ក្រមអប់រំ កាលីហ្វ័រញ៉ា § 48915.5(c).
បរិបទ ជាជម្រើស បណ្តោះអាសន្ន
ក្នុងកំឡុងពេលមានការព្យួរសិទ្ធិ, សាលារៀន ឬ បុគ្គលិកមណ្ឌល មានសិទ្ធិអំណាច ក្នុងការដកសិស្ស ចេញពីកម្មវិធីអប់ពិសេស បច្ចុប្បន្ន ទៅដាក់ឱ្យ ចូលសិក្សា ក្នុងកម្មវិធីផ្សេងទៀត ជាបណ្តោះអាសន្នបាន ។ ជារឿយៗ នេះត្រូវបានគេហៅថា “បរិបទ ជាជម្រើស បណ្តោះអាសន្ន” ។ ទោះជាយ៉ាងនេះក្តី, ការដកសិស្សចេញ អាចមានរយៈពេល ច្រើនជាង 10 ថ្ងៃសិក្សា ជាបន្តបន្ទាប់គ្នា ។ 34 C.F.R. §300.530(b).
សិស្សកម្មវិធីអប់រំពិសេស ត្រូវទទួលបាន ការអប់រំសាធារណៈ សមស្រប ដោយឥតគិតថ្លៃ (FAPE) ក្រោយត្រូវបានព្យួរសិទ្ធិ អស់រយៈពេល ជាង 10 ថ្ងៃសិក្សា បន្តបន្ទាប់គ្នា ក្នុងមួយឆ្នាំសិក្សា ទោះបីជាសិស្ស ដែលត្រូវបានព្យួរសិទ្ធិនោះ ត្រូវបានដាក់ឱ្យចូលសិក្សា ក្នុងបរិបទ ជាជម្រើស បណ្តោះអាសន្នក្តី ។ 34 C.F.R. §§ 300.530(b)(2) និង (d)(4); និង § 300.536.
មណ្ឌលត្រូវផ្តល់សេវានានា, ទៅតាមការចាំបាច់, ដើម្បីអនុញ្ញាតឱ្យសិស្ស មានវឌ្ឍនភាព បានសមស្រប ក្នុងកម្មវិធីសិក្សាទូទៅ និងឈានទៅសម្រេច គោលដៅ IEP របស់គេ ។ នេះមានន័យថា នៅថ្ងៃទី 11នៃ </159 ការព្យួរសិទ្ធិ ក្នុងមួយឆ្នាំសិក្សា, មណ្ឌលត្រូវផ្តល់ FAPE ឱ្យសិស្ស ទោះបីជាសិស្សអាច មិនបានចូលសិក្សា ក្នុងកម្មវិធីធម្មតា របស់គេ ដើម្បីទទួលបានសេវាអប់រំ ក្តី ។ ក្នុងលក្ខណៈសមស្រប សិស្ស ក៏គួរទទួលបាន ការវាយតម្លៃ ផ្នែកអាកប្បកិរិយា តាមមុខងារ, សេវាអន្តរាគមន៍ លើអកប្បកិរិយា និងការកែតម្រូវ ផ្នែកអាកប្បកិរិយា ដែលត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយ ករណីរំលោភបំពាន ផ្នែកអាកប្បកិរិយា ពាក់ព័ន្ធនឹង ការព្យួសិទ្ធិ ដើម្បីកុំឱ្យវាកើតមានឡើង ។ 20 U.S.C § 1415 (k)(1)(D).
ការពិនិត្យឡើងវិញ លើការបណ្តេញចេញ និងការកំណត់ លើការសម្តែងចេញ
កិច្ចប្រជុំដើម្បីកំណត់ លើការសម្តែងចេញ ត្រូវធ្វើឡើង ក្នុងរយៈពេល 10 ថ្ងៃសិក្សា បន្ទាប់ពីមាន ការសម្រេចណាមួយ ឱ្យកែប្រែលើការដាក់ឱ្យចូលសិក្សា របស់កុមារពិការ ដោយសារការរំលោភបំពាន លើក្រមសីលធម៌ របស់សិស្ស ។ កិច្ចប្រជុំនេះ ត្រូវរៀបចំឡើង ដោយមិនគិតថាតើ សាលារៀន ឬ មណ្ឌល កំណត់ឱ្យមាន ការកែប្រែ លើការដាក់ឱ្យចូលសិក្សា ក្នុងលក្ខណៈជា ការព្យួរសិទ្ធិ ឬ ការបណ្តេញចេញ ក្តី ។ 20 U.S.C. §§ 1415(k)(1)(E); 34 C.F.R. § 300.530(e)(1).
គោលបំណង នៃកិច្ចប្រជុំ ដើម្បីកំណត់ការសម្តែងចេញ គឺដើម្បីឱ្យ ក្រុមការងារ IEP ធ្វើការកំណត់ថាតើ អាកប្បកិរិយា ដែលបាននាំឱ្យមាន ការសម្រេចបណ្តេញចេញ ត្រូវបានបង្ករឡើងដោយ ឬ មានពាក់ព័ន្ធ ដោយផ្ទាល់ ឬ ក្នុងកម្រិតជាក់លាក់ណាមួយ ជាមួយនឹងពិការភាព របស់កុមារ, ឬ ជាលទ្ធផល កើតចេញ ពីការខកខាន របស់សាលារៀន ផ្ទាល់ ក្នុងការអនុវត្ត IEP នោះ ។ 20 U.S.C. §§ 1415(k)(1)(E); 34 C.F.R. § 300.530(e)(1). ពេលខ្លះ កិច្ចប្រជុំ ដើម្បីកំណត់ការសម្តែងចេញ ត្រូវបានគេហៅថា “IEP ដើម្បីកំណត់ការសម្តែងចេញ” ឬ “IEP បន្ទាន់ ចំពោះករណីបណ្តេញចេញ” ។
កូនលោកអ្នក មានសិទ្ធិត្រឡប់ ទៅចូលសិក្សា នៅថ្នាក់ដំបូង របស់គេ វិញបានក្រោយពេលផុតកាលកំណត់ នៃការព្យួរសិទ្ធិ រយៈពេល 10 ថ្ងៃ ទោះបីជា កិច្ចប្រជុំដើម្បីកំណត់ការសម្តែងចេញ ត្រូវបានព្យួរពេល ក៏ដោយ ។ ទោះជាយ៉ាងនេះក្តី, មានការលើកលែង ប្រសិនបើការប្រព្រឹត្តិ ឬ អាកប្បកិរិយា របស់សិស្ស មានពាក់ព័ន្ធនឹងអាវុធ, គ្រឿងញៀន ឬ ការបង្ករឱ្យមាន របួស្នាម ផ្នែករាងកាយ ធ្ងន់ធ្ងរ នោះ ។ នៅពេលករណីនេះកើតមានឡើង, សាលារៀន អាចដកសិស្ស ឱ្យទៅសិក្សា ក្នុងបរិបទមួយផ្សេងទៀត ក្នុងរយៈពេល 45 ថ្ងៃ បាន ។ 1415(k)(1)(G); 34 C.F.R. § 300.530(f)(2), 300.530(g).
ប្រសិនបើការប្រព្រឹត្ត គឺជាការសម្តែងចេញ អំពីពិការភាព
ប្រសិនបើការប្រព្រឹត្ត ត្រូវបានកំណត់រកឃើញថា ជាការសម្តែងចេញ នូវពិការភាព របស់សិស្ស, នោះ ក្រុមការងារ IEP ត្រូវបំពេញ ការវាយតម្លៃ ផ្នែអាកប្បកិរិយា តាមមុខងារ ហើយអនុវត្ត ផែនការអន្តរាគមន៍ ផ្នែកអាកប្បកិរិយា សម្រាប់សិស្សនោះ ។ ប្រសិនបើសិស្ស មានផែនការបែបនេះ រួចហើយ, ក្រុមការងារ IEP ត្រូវពិនិត្យឡើងវិញ និង កែតម្រូវ ផែនការអាកប្បកិរិយា តាមការចាំបាច់ ដើម្បីដោះស្រាយ បញ្ហាអាកប្បកិរិយា ។ 34 C.F.R. § 300.530(f)(1).
ក្រុមការងារ IEP ក៏ត្រូវបញ្ជូន កុមារនោះ ត្រឡប់ទៅ ចូលសិក្សា នៅកម្មវិធីបច្ចុប្បន្ន របស់គេវិញ លើកលែងតែ ការប្រព្រឹត្ត ឬអាកប្បកិរិយានោះ ពាក់ព័ន្ធនឹង អាវុធ, គ្រឿងញៀន ឬ ការបង្ករឱ្យមាន របួសស្នាម ផ្នែករាងកាយ ធ្ងន់ធ្ងរ ទៅលើបុគ្គលណាម្នាក់, ឬ លើកលែងតែសាលារៀន និងឪពុកម្តាយ មានព្រមព្រៀងគ្នា ចំពោះការដាក់ឱ្យចូលសិក្សា ក្នុងកម្មវិធី ផ្សេងពីនេះ ។ 34 C.F.R. § 300.530(f)(2) និង 34 C.F.R. § 300.530(g).
វាក្យសព្ទ “របួសស្នាម ផ្នែករាងកាយ ធ្ងន់ធ្ងរ” សំដៅលើ របួសស្នាម ផ្នែករាងកាយ ដែលមានពាក់ព័ន្ធនឹង ៖
- ហានិភ័យ នៃមរណភាព ក្នុងកម្រិតណាមួយ;
- ការឈឺចាប់ខ្លាំង ផ្នែករាងកាយ;
- រងការខូចទ្រង់ទ្រាយរាងកាយ ជាក់ច្បាស់ និងក្នុងរយៈពេលវែង; ឬ
- ការបាត់បង់ ឬ ការចុះខ្សោយ មុខងារ របស់ ផ្នែក នៃរាងកាយ, ក្រពេញ, ផ្នែកបញ្ញាស្មារតី ក្នុងរយៈពេលវែង ។ 18 U.S.C.A. § 1365(h)(3).
ប្រសិនបើការប្រព្រឹត្ត ត្រូវបានរកឃើញថា មានពាក់ព័ន្ធ ដោយផ្ទាល់ ទៅនឹង ការខកខាន របស់មណ្ឌល ក្នុងការអនុវត្ត IEP, នោះមណ្ឌលត្រូវចាត់ វិធានការបន្ទាន់ ដើម្បីកែតម្រូវ ភាពទន់ខ្សោយ ឬ បញ្ហា នោះ ។ 34 C.F.R. § 300.530(e)(3).
ប្រសិនបើការប្រព្រឹត្ត មិនមែនជាការសម្តែងចេញ នូវពិការភាព
នៅពេលក្រុមការងារ IEP កំណត់រកឃើញថា អាកប្បកិរិយានោះ មិនមែនជាការសម្តែងចេញ នូវពិការភាព របស់សិស្ស, នោះក្រុមការងារនិយាយថា (1) អាកប្បកិរិយា មិនមែនបង្ករឡើង ដោយ, ឬថា អាកប្បកិរិយា គ្មានទំនាក់ទំនង គួរឱ្យកត់សម្គាល់ ជាមួយនឹង ពិការភាព របស់សិស្ស នោះទេ, និង/ឬ (2) អាកប្បកិរិយា មិនមែនជា លទ្ធផល កើតចេញដោយផ្ទាល់ ពីការខកខាន របស់មណ្ឌល ក្នុងការអនុវត្ត IEP របស់សិស្សនោះទេ ។ ប្រសិនបើអាកប្បកិរិយា ត្រូវបានកំណត់រកឃើញថា មិនមែនជា ការសម្តែងចេញ នូវពិការភាព របស់សិស្ស, នោះមណ្ឌល អាចបន្ត បណ្តឹងរឿងបណ្តេញចេញ ទៅទៀតបាន ។
សម្រាប់ការកែប្រែ ចំពោះការដាក់ឱ្យចូលសិក្សា ឬ ការដកសិស្សចេញ ដែលបានកើនរយៈពេល ដល់ហួស ពី 10 ថ្ងៃសិក្សា ក្នុងមួយឆ្នាំសិក្សា, រួមទាំង ការព្យួរសិទ្ធិ ដោយការដកចេញ និងការបណ្តេញចេញ, កូនលោកអ្នក ត្រូវទទួលបាន ការអប់រំសាធារណៈ សមស្រប ដោយឥតគិតថ្លៃ (FAPE) ទោះបីជាកូនលោកអ្នក ស្ថិតក្នុងកម្មវិធីសិក្សា ជាជម្រើស មួយផ្សេងទៀត ក៏ដោយ ។ ការតម្រូវឱ្យមាន FAPE នេះ មានន័យថា មណ្ឌលត្រូវផ្តល់សេវានានា តាមការចាំបាច់ ដើម្បី, ដើម្បីអនុញ្ញាតឱ្យសិស្ស មានវឌ្ឍនភាព បានសមស្រប ក្នុងកម្មវិធីសិក្សាទូទៅ និងឈានទៅសម្រេច គោលដៅ IEP របស់គេ ។ 34 C.F.R. §§ 300.530(b)(2) និង (d).
ការដាក់ពាក្យបណ្តឹងតវ៉ា ចំពោះការពិនិត្យឡើងវិញ លើការកំណត់ការសម្តែងចេញ តាមរយៈសវនាការ ក្រោមដំណើរការ តាមកាតព្វកិច្ច ដែលធ្វើឡើង ដោយមិនបង្អង់ទុកយូរ
ប្រសិនបើលោកអ្នកមិនយល់ស្រប ចំពោះការកំណត់ ពីការសម្តែងចេញ ដែលធ្វើឡើងដោយមណ្ឌល, នោះលោកអ្នកមានសិទ្ធិដាក់ ពាក្យបណ្តឹងតវ៉ា នឹងការសម្រេចនោះបាន តាមរយៈសវនាការ ក្រោមដំណើការ តាមកាតព្វកិច្ច ករណីអប់រំពិសេស ដោយមិនបង្អង់ទុកយូរ ។ សវនាការ ដោយមិនបង្អង់ទុកយូរ ត្រូវប្រារព្ធឡើង ក្នុងរយៈពេល 20 ថ្ងៃសិក្សា បន្ទាប់ពីមានសំណើឱ្យបើកសវនាការ ពីលោកអ្នក ។ លោកអ្នកគួរទទួលបាន សេចក្តីសម្រេច ស្ថាពរ ពីមន្រ្តីសវនាការ ក្នុងរយៈពេល 10 ថ្ងៃសិក្សា ក្រោយពេលចប់សវនាការ ។ ក្នុងរយៈពេល 7 ថ្ងៃ ក្រោយពីបានដាក់សំណើសុំឱ្យបើក សវនាការ ដោយមិនបង្អង់ទុកយូរ, ច្បាប់កំណត់ថា សាលារៀន និងឪពុកម្តាយ ត្រូវប្រជុំគ្នា ដើម្បីដោះស្រាយបញ្ហា ដែលមានបណ្តឹងតវ៉ានោះ, លើកលែងតែទាំងឪពុកម្តាយ និងសាលារៀន មានព្រមព្រៀងគ្នា មិនធ្វើកិច្ចការនេះ ជាលាយល័ក្ខណ៍អក្សរ ។ 20 U.S.C. § 1415(k)(1)(H); 34 C.F.R. § 300.530(h) និង 34 C.F.R. § 300.532(c)(3).
លោកអ្នកនឹងចាំបាច់ត្រូវ ដាក់ពាក្យបណ្តឹង ស្នើសុំបើកសវនាការ ក្រោមដំណើរការ តាមកាតព្វកិច្ច ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងនៅមុន កាលបរិច្ឆេទ ដែលមានកំណត់រួច សម្រាប់សវនាការ ករណីបណ្តេញចេញ ជាមួយ ក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌល (“ក្រុមប្រឹក្សា”) ។ មូលហេតុ ដែលលោកអ្នកចង់ដាក់ ពាក្យបណ្តឹង ស្នើសុំបើកសវនាការ ក្រោមដំណើរការ តាមកាតព្វកិច្ច មុនពេលលោកអ្នកត្រូវមកបង្ហាញខ្លួន នៅចំពោះមុខក្រុមប្រឹក្សានោះ គឺដើម្បីឱ្យ លោកអ្នកអាចស្នើសុំឱ្យ មន្រ្តីសវនការ បង្គាប់ទៅ មណ្ឌល កុំបន្តសវនាការ ករណីបណ្តេញចេញ រហូតដល់ពេលសវនការ ដោយមិនបង្អង់ទុកយូរ របស់លោកអ្នក ត្រូវបានបញ្ចប់ ។ មន្រ្តីសវនាការ នឹងត្រូវការពេលវេលា ដើម្បីដំណើរការ លើសំណើរ និងបញ្ហា របស់លោកអ្នក ដើម្បីបង្គាប់ទៅ មណ្ឌលឱ្យពន្យារពេលធ្វើសវនាការ ករណីបណ្តេញចេញ រហូតទាល់តែ សវនាការ ក្រោមដំណើរការ តាមកាតព្វកិច្ច បានបញ្ចប់ ហើយចេញ សេចក្តីសម្រេច ។
ក្នុងកំឡុងពេលមានការព្យួរ សវនាការ ក្រោមដំណើរការ តាមកាតព្វកិច្ច, លើកលែងតែមណ្ឌល និងឪពុកម្តាយ របស់សិស្ស មានការព្រមព្រៀងគ្នា ផ្សេងពីនេះ, សិស្សត្រូវ នៅសិក្សា នៅកន្លែងដដែល របស់គេ ។ ក្រមអប់រំ ក្រម § 56505(d); 34 C.F.R. § 300.518. ជាទូទៅ នេះត្រូវបានគេហៅថា “ការនៅដដែល” ។
ទោះជាយ៉ាងនេះក្តី, ការមិនកែប្រែ អាចជា “បរិបទអប់រំ ជាបែបជម្រើស មួយផ្សេងទៀត លក្ខណៈបណ្តោះអាសន្ន” ប្រសិនបើ ៖
- កូនលោកអ្នក មានពាក់ព័ន្ធនឹង បទល្មើស ផ្នែកអាវុធ ឬគ្រឿងញៀន ឬបានបង្ករឱ្យមាន របួសស្នាម ផ្នែករាងកាយ ធ្ងន់ធ្ងរ ទៅលើ បុគ្គលម្នាក់ផ្សេងទៀត ។ ប្រសិនជាដូច្នេះមែន, មណ្ឌលអាច ធ្វើការកែប្រែ លើការសិក្សារបស់ក្មេង ឱ្យទៅជា “បរិបទអប់រំ ជាបែបជម្រើស មួយផ្សេងទៀត លក្ខណៈបណ្តោះអាសន្ន” បាន រហូតដល់ 45 ថ្ងៃ ។ 34 C.F.R. § 300.530(g); ឬ
- ប្រសិនបើមណ្ឌល ធ្វើការបញ្ចុះបញ្ចូល មន្រ្តីសវនាការ ឱ្យជឿថា វត្តមានកូន របស់លោកអ្នក នៅក្នុងការសិក្សាបច្ចុប្បន្ន របស់គេ គឺ “មានទំនោរមុតមាំ អាចបង្ករ របួសស្នាម ទៅលើសិស្ស ឬ អ្នកផ្សេងទៀត បាន” នោះមន្រ្តីសវនាការ អាចដាក់កូនលោកអ្នក ទៅក្នុង “បរិបទអប់រំ ជាបែបជម្រើស មួយផ្សេងទៀត លក្ខណៈបណ្តោះអាសន្ន” ក្នុងរយៈពេល រហូតដល់ 45 ថ្ងៃ ។ 34 C.F.R. § 300.532(a) & (b).
“បរិបទអប់រំ ជាបែបជម្រើស មួយផ្សេងទៀត លក្ខណៈបណ្តោះអាសន្ន” ត្រូវជ្រើសរើសមកប្រើ ដើម្បីឱ្យសិស្សអាចបន្តចូលរួម ក្នុងកម្មវិធីសិក្សាទូទៅបាន ហើយបន្តសម្រេចបាន វឌ្ឍនភាព ឈានឱ្យដល់គោលដៅនានា មានកំណត់រួច នៅក្នុង IEP របស់គេ ។ 34 C.F.R. § 300.530(d)(1). ទោះបីជាកូនលោកអ្នក ត្រូវបានដាក់ឱ្យ នៅរៀន ជាបែបជម្រើស មួយផ្សេងទៀត លក្ខណៈបណ្តោះអាសន្នក្តី, កូនលោកអ្នកគួរ តែនៅរៀន ជាបែបជម្រើស មួយផ្សេងទៀត រហូតដល់ពេលបញ្ចប់សវនាការ ឬ រហូតដល់ពេលផុតកាលកំណត់ នៃកំឡុងពេល មានកំណត់រួច សម្រាប់ ការដាក់ឱ្យនៅរៀន ជាបែបជម្រើស មួយផ្សេងទៀត ទៅតាមតែកាលវេលាណាមួយខាងលើនេះ ដែលអាចកើតឡើងមុន ។ ប្រសិនបើកំឡុងពេល នៃការដាក់ឱ្យចូលរៀន ជាបែបជម្រើស មួយផ្សេងទៀត ផុតកាលកំណត់ មុនពេលបញ្ចប់សវនាការនោះ, កូនលោកអ្នកគួរត្រូវត្រឡប់ ទៅរៀន ក្នុងកម្មវិធី ជាធម្មតា របស់គេវិញបាន, លើកលែងមានការព្រមព្រៀង អ្វីមួយផ្សេងទៀត រវាងលោកអ្នក និងមណ្ឌល ។
ប្រសិនបើមណ្ឌលមិនដាក់ ឱ្យកូនលោកអ្នក នៅសិក្សាក្នុងសាលារៀន ជាបែបជម្រើស មួយផ្សេងទៀត ដែលជាផ្នែក នៃចំណាត់ការវិន័យនោះទេ, នោះកូនលោកអ្នក នៅតែមានការសិក្សា ជាធម្មតា នៅក្នុងរយៈពេលកំពុងមានសវនាការ ។ 20 U.S.C. §§ 1415(k)(4)(A); 34 C.F.R. § 300.533.
ជាលទ្ធផល នៃសវនាការ ក្រោមដំណើរការ ជាកាតព្វកិច្ច, មន្រ្តីសវនាការ អាចបង្គាប់ឱ្យមាន ការកែប្រែ ចំពោះការនៅសិក្សា ក្នុងសាលារៀន របស់សិស្ស ។ មន្រ្តីសវនាការ អាចរកឃើញថា អាកប្បកិរិយានោះ ជាការស្តែងចេញនូវ ពិការភាព របស់កុមារ ហើយបង្គាប់ឱ្យ សាលារៀន រក្សាឈ្មោះគេ នៅក្នុងកម្មវិធីអប់រំដើម ដដែល ។ ប្រហាក់ប្រហែលគ្នានេះដែរ សម្រាប់សិស្ស ដែលលុបឈ្មោះចេញ ដោយសារបទល្មើស ដែលបានចោទប្រកាន់ ពាក់ព័ន្ធនឹងអាវុធ, គ្រឿងញៀន ឬ របួសស្នាម ផ្នែករាងកាយ ធ្ងន់ធ្ងរ, មន្រ្តីសវនាការ អាចបង្គាប់ឱ្យសិស្ស ត្រឡប់ទៅចូលរៀន ជាធម្មតាវិញ នៅសាលារៀន ដែលមន្រ្តីបានលុបឈ្មោះគេចេញ ប្រសិនបើមន្រ្តីសវនាការ រកឃើញថា អាកប្បកិរិយា មិនបង្ករឱ្យមាន បទល្មើស ពាក់ព័ន្ធនឹងអាវុធ, គ្រឿងញៀន ឬ របួសស្នាម ផ្នែករាងកាយ ធ្ងន់ធ្ងរ នោះទេ ។ 20 U.S.C. §§ 1415(k)(2) និង (3)(B); 34 C.F.R. § 300.532(b).
សវនាការករណីបណ្តេញចេញ ដោយក្រុមប្រឹក្សាគ្រប់គ្រងសាលា
ប្រសិនបើមណ្ឌលស្នើឱ្យមាន ការបណ្តេញចេញ, នោះមណ្ឌលនឹង បញ្ជូនលោកអ្នក និងកូនលោកអ្នក ទៅ ក្រុមប្រឹក្សាគ្រប់គ្រងរំមណ្ឌល (“ក្រុមប្រឹក្សា”) ដើម្បីបើកសវនាការ ធ្វើការកំណត់មើលថា តើកូនប្រុស/ស្រី របស់លោកអ្នក គួរត្រូវបណ្តេញចេញ ឬអត់នោះ ។ សវនាការ ជាមួយក្រុមប្រឹក្សានេះ នឹងត្រូវធ្វើឡើង ក្នុងរយៈពេល 30 ថ្ងៃសិក្សា ក្រោយពេលនាយកសាលា សម្រេចបណ្តេញកូនលោកអ្នក ។ ក្រុមប្រឹក្សាសាលា ត្រូវធ្វើការសម្រេច ក្នុងរយៈពេល 10 ថ្ងៃសិក្សា ក្រោយពេលបើកសវនាការ, លើកលែងតែលោកអ្នកស្នើសុំឱ្យ ពន្យារពេល បើកសវនាការ ឬចេញសេចក្តីសម្រេច ជាលាយល័ក្ខណ៍អក្សរ ។ ក្រមអប់រំ ក្រម § 48918(a).
ប្រសិនបើក្រុមប្រឹក្សាសាលា សម្រេចបណ្តេញកូនលោកអ្នក, លោកអ្នកមានសិទ្ធិតវ៉ានឹង ការសម្រេច របស់ក្រុមប្រឹក្សានោះបាន ។ លោកអ្នកមាន រយៈពេល 30 ថ្ងៃ ក្រោយពីមាន សេចក្តីសម្រេច ពីក្រុមប្រឹក្សាសាលា ដើម្បីដាក់ ពាក្យបណ្តឹងឧទ្ធរណ៍ ទៅក្រុមប្រឹក្សាអប់រំតំបន់ ។ ក្រមអប់រំ ក្រម § 48919.
មានវិធានជាច្រើន ដែលឃុំគ្រងលើ ការបណ្តេញសិស្ស ហើយវិធានទាំងនោះ អាចខុសគ្នា ពីមណ្ឌលមួយ ទៅមណ្ឌលមួយទៀត ។ លោកអ្នកគួរទំនាក់ទំនង ទៅមណ្ឌល របស់កូនលោកអ្នក ដើម្បីទទួលបាន ឯកសារវិធាន និងគោលនយោបាយនានា របស់មណ្ឌល មួយច្បាប់ ។ ព័ត៌មានបន្ថែម អំពីវិធាននានា អាចរកបាន នៅក្នុង ក្រមអប់រំ កាលីហ្វ័រញ៉ា §§ 48916– 48927 ។
ការបណ្តេញសិស្ស ដែលមិនទាន់មាន សិទ្ធិទទួលបាន ការអប់រំពិសេស
ប្រសិនបើមណ្ឌល មិនទាន់បានវាយតម្លៃ កូនលោកអ្នក ដើម្បីឱ្យទទួលបាន ការអប់រំពិសេស នៅឡើយ ហើយលោកអ្នកគិតថា កូនលោកអ្នកមានសិទ្ធិទទួលបាន, នោះកូនលោកអ្នកមានសិទ្ធិទទួលបាន កិច្ចគាំពារពីការបណ្តេញចេញ ដូច សិស្សក្នុងកម្មវិធីអប់រំពិសេស ដែរ ប្រសិនបើលោកអ្នកអាចបញ្ជាក់ថា មណ្ឌលមានការយល់ដឹងថា កូនលោកអ្នកមានពិការភាព មុនពេលមានការប្រព្រឹត្តិអាកប្បកិរិយា ដែលនាំឱ្យមាន ចំណាត់ការវិន័យនោះ ។ 20 U.S.C. §1415(k)(5); 34 C.F.R. §§ 300.534(a) និង (b) ។ មណ្ឌលត្រូវមាន ការយល់ដឹង អំពីពិការភាព របស់កូនលោកអ្នក មុនពេលមាន ការប្រព្រឹត្តអាកប្បកិរិយា មិនល្អ របស់ពួកគេ, ប្រសិនបើ ចំណុចណាមួយ នៃចំណុចទាំងបួន ខាងក្រោមនេះ កើតមានឡើង ៖
- លោកអ្នកបានបង្ហាញក្តីបារម្ភ ជាលាយល័ក្ខណ៍អក្សរ ប្រាប់គ្រូបង្រៀន ឬ បុគ្គលិកផ្សេងទៀត របស់សាលារៀន ថា កូនលោកអ្នកត្រូវការ ការអប់រំពិសេស (មានការលើកលែង ប្រសិនបើឪពុកម្តាយ មិនចេះអក្សរ ឬ មានពិការភាព ដែលរារាំងឪពុកម្តាយ មិនឱ្យប្រាប់ ពីក្តីបារម្ភ ជាលាយល័ក្ខណ៍អក្សរបាន);
- លោកអ្នកបានស្នើសុំឱ្យ កូនលោកអ្នក ទទួលបានការវាយតម្លៃ ដើម្បីទទួលបាន ការអប់រំពិសេស ឬ
- គ្រូបង្រៀន ឬ បុគ្គលិកផ្សេងទៀត របស់សាលារៀន បានបង្ហាញក្តីបារម្ភ អំពីអាកប្បកិរិយា ឬលទ្ធផលសិក្សា របស់ក្មេង ប្រាប់មន្រ្តីអប់រំពិសេស ឬ បុគ្គលិកគ្រប់គ្រង នៅមណ្ឌលសាលា ។
ប្រសិនបើលោកអ្នកគិតថា មណ្ឌលមាន ការយល់ដឹង អំពីពិការភាព របស់កូនលោកអ្នក មុនពេលមាន ការសម្រេចបណ្តេញកូនលោក ពីមណ្ឌល, នោះលោកអ្នកមានសិទ្ធិ ដាក់ពាក្យបណ្តឹងឱ្យបើកសវនាការ ក្រោមចំណើរការ ជាកាតព្វកិច្ច ដើម្បីបង្ហាញទឡ្ហីករណ៍តវ៉ា របស់លោកអ្នក ។ លោកអ្នកគួរស្នើសុំ ឱ្យបើកសវនាការ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ហើយរួមបញ្ចូល រាល់ភស្តុតាង ជាលាយល័ក្ខណ៍អក្សរ ណាមួយ និងទាំងអស់ របស់សូចនាករ មួយ ឬច្រើន ដែលមានរាយបញ្ជាក់រួច ខាងលើនេះ ពាក់ព័ន្ធនឹង ការយល់ដឹង ពីមុនមក របស់សាលារៀន ។
សូមចាំថា មានកាលបរិច្ឆេទកំណត់សំខាន់ៗ សម្រាប់ការដាក់ ពាក្យបណ្តឹង ដែលអនុវត្ត ចំពោះបណ្តឹង របស់លោកអ្នក ស្នើសុំឱ្យមានការកំណត់ អំពីការស្រាយបង្ហាញ និងការបណ្តេញចេញ ពីមណ្ឌល ។ យើងខ្ញុំសូមណែនាំឱ្យ លោកអ្នកស្វែងរក ការប្រឹក្សា ផ្នែកច្បាប់ បន្ថែមទៀត ពាក់ព័ន្ធនឹង កាលបរិច្ឆេទកំណត់ ទាំងនេះ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។ ប្រសិនបើលោកអ្នកមានបំណងដាក់ ពាក្យបណ្តឹង ឱ្យមានដំណើរការ ជាកាតព្វកិច្ច ឬស្វែងរក ជំនួយបន្ថែម ឬការតំណាង, នោះលោកអ្នកគួរ ទំនាក់ទំនងទៅ ការិយាល័យសវនាការ ផ្នែករដ្ឋបាល (OAH) ។ ពួកគេអាចឆ្លើយនឹង សំណួរ មិនមែនផ្នែកច្បាប់ ជាទូទៅ របស់លោកអ្នកបាន ហើយផ្តល់ បញ្ជីបញ្ជូនមេធាវី និង/ឬ អ្នកតស៊ូមតិ ដែលមានឯកទេស ផ្នែកតស៊ូមតិ ចំពោះការអប់រំពិសេស ។ ព័ត៌មានទំនាក់ទំនង មានដូចខាងក្រោមនេះ ៖
Office of Administrative Hearings
Special Education Division
2349 Gateway Oaks Drive, Suite 200
Sacramento, CA 95833-4231
ទូរសព្ទ ៖ 916-263-0880
ទូរសារ ៖ 916-376-6319
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.