កម្មវិធីការងារមានជំនួយគាំទ្រ តាមរយៈDOR ៖ ទំព័រព័ត៌មាន ស្តីពីសិទ្ធិអាចទទួលយកបាន & វិសាលភាពសេវា

Publications
#5581.06

កម្មវិធីការងារមានជំនួយគាំទ្រ តាមរយៈDOR ៖ ទំព័រព័ត៌មាន ស្តីពីសិទ្ធិអាចទទួលយកបាន & វិសាលភាពសេវា

ហាងស្រានេះប្រាប់អ្នកអំពីការងារដែលគាំទ្រ។ ហាងស្រានេះពន្យល់ថាវាជាអ្វី។ សេវាកម្មទាំងនេះរួមមានគ្រូបង្វឹកការងារ។ វាប្រាប់អ្នកពីរបៀបដើម្បីទទួលបានសេវាពីនាយកដ្ឋានស្តារនីតិសម្បទា (DOR)។ វាប្រាប់អ្នកពីរបៀបដើម្បីទទួលបានជំនួយ ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានសេវាកម្ម។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

1. តើអ្វីទៅជា​ កម្មវិធីការងារមានជំនួយគាំទ្រ ?

ក្រោមច្បាប់បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា មានអនុវត្តចំពោះ សេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ ដែលទទួលបានមូលនិធិគាំទ្រ តាមរយៈ ក្រសួងស្តារលទ្ធភាពពលកម្ម [Department of Rehabilitation (DOR)], កម្មវិធីការងារមានជំនួយគាំទ្រ សំដៅលើ ៖

«ការងារ ក្នុងលក្ខណៈប្រកួតប្រជែង នៅក្នុងបរិបទសមាហរណកម្ម ឬការងារ នៅក្នុងបរិបទសមាហរណកម្ម ដែលមានបុគ្គល កំពុងប្រឹងប្រែង ដើម្បីទទួលបានការងារ ក្នុងលក្ខណៈប្រកួតប្រជែង ស្របតាម ចំណុចខ្លាំង ធនធាន អាទិភាព ក្តីបារម្ភ សមត្ថភាព លទ្ធភាព ចំណាប់អារម្មណ៍ និងជម្រើស សម្រេចដោយមានព័ត៌មានគ្រប់គ្រាន់ ហើយមានសេវាគាំទ្រជាបន្ត សម្រាប់ជនពិការ ក្នុងកម្រិតធ្ងន់ធ្ងរមួយ … ដែលសម្រាប់បុគ្គលនោះ ការងារ ក្នុងលក្ខណៈប្រកួតប្រជែង មិនធ្លាប់មានផ្តល់ឱ្យខ្លួន ឬសម្រាប់បុគ្គលនោះ ការងារក្នុងលក្ខណៈប្រកួតប្រជែង ត្រូវបានរំខាន ឬមិនមានផ្តល់ឱ្យ ក្នុងលក្ខណៈស្ថិតស្ថេរ ដោយសារតែពិការភាព ក្នុងកម្រិតធ្ងន់ធ្ងរបំផុតមួយ និងដែលចំពោះបុគ្គលនោះ, ដោយសារតែលក្ខណៈ និងកម្រិតធ្ងន់ធ្ងរ នៃពិការភាព, ត្រូវការ សេវាកម្មវិធីការងារមានជំនួយគាំទ្រ កម្រិតខ្ពស់ ពី [DOR] និងសេវាបន្តនានា ក្រោយពេលប្តូរទៅ បំពេញការងារនេះ ។» 

សូមមើល ចំណងជើង 9 California Code of Regulations (C.C.R.) (នៃក្រមបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា) § 7028 (a). 

សេវាកម្មវិធីការងារមានជំនួយគាំទ្រ ត្រូវបំពេញតាម សេចក្តីត្រូវការ លក្ខណៈទេស របស់អ្នកប្រើប្រាស់ម្នាក់ៗ ហើយរួមមាន​«សេវាគាំទ្រ ផ្នែកហ្វឹកហ្វឺន នៅកន្លែងការងារ ជាលក្ខណៈក្រុម ឬជាលក្ខណៈបុគ្គល និងសេវានៅក្រៅកន្លែងការងារ ចំពោះការងារលក្ខណៈបុគ្គល ប្រសិនបើពួកគេត្រូវការ ដើម្បីរក្សាការងារឱ្យបាន រួមទាំង វគ្គបណ្តុះបណ្តាលនានា វគ្គបណ្តុះបណ្តាល ស្តីពីការធ្វើដំណើរ1 ការតស៊ូមតិ និងអន្តរាគមន៍ ពេលបាត់បង់ការងារ ។» សូមមើល ទំព័រ 98 នៃ 2015 State Plan Supported Employment Supplement (ផែនការរដ្ឋ ឆ្នាំ​2015 សម្រាប់កម្មវិធីការងារមានជំនួយគាំទ្របន្ថែម) នៅ ៖ http://www.rehab.cahwnet.gov/Public/DOR-State-Plan.html: និងសូមមើល Rehabilitation Administrative Manual (R.A.M.) [សៀវភៅណែនាំ ស្តីពីរដ្ឋបាលស្តារលទ្ធភាពពលកម្ម] ផងដែរ § 31500. 

2. តើ supported employment (កម្មវិធីការងារមានជំនួយគាំទ្រ) ជា សេវាជួយរកការងារឱ្យធ្វើ ជាលក្ខណៈបុគ្គល ឬជាក្រុម ?

ទាំងពីរ ។ កម្មវិធីការងារមានជំនួយគាំទ្រ ជាវាក្យសព្ទទូទៅ ដែលសំដៅ ទាំងលើ សេវាកម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈក្រុម2 និង សេវា3 កម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈបុគ្គល ។  

កម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈក្រុម គឺជាសេវាការងារ ដែលមានផ្តល់ សម្រាប់ជនពិការ តាមរយៈ DOR ។  នៅក្នុងកម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈក្រុម ដែលមានសមាជិក ចន្លោះ បី និងប្រាំបី នាក់ ទទួលបានការគាំទ្រ ពីសេវាហ្វឹកហ្វឺនការងារមួយ ហើយអាចទទួលបាន ប្រាក់ឈ្នួល ក្រោមកម្រិតអប្បបរមា ។ សូមមើល Welfare and Institutions Code [ក្រមសុខមាលភាព និងស្ថាប័ន] (WIC) § 4851(r)​ ។  កម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈក្រុម ពេលខ្លះ សំដៅលើ “enclave​ (បរិពន្ធភូមិ)” ដែលមានន័យថា មានក្រុមតូចមួយ ឬ “work crew (ក្រុមការងារ)” របស់ជនពិការ បម្រើការងារ ជាមួយគ្នា ដែលជារឿយៗ នៅដាច់ឡែក ពីមនុស្សម្នា ដែលមិនការ ។

ជាធម្មតា សេវាកម្មវិធីការងារមានជំនួយគាំទ្រ នីមួយៗ អនុញ្ញាតឱ្យជនពិការ បម្រើការងារ នៅក្នុងបរិបទការងារសមាហរណកម្ម ដោយមានប្រាក់ឈ្នួល ក្នុងកម្រិតប្រកួតប្រជែងមួយ ។​ 9 C.C.R. § 7006.3(b).  សេវាបែបនេះ រួមមាន ការជួយរកការងារ និងការអភិវឌ្ឍ ការវាយតម្លៃផ្នែកវិជ្ជាជីវៈ ការហ្វឹកហ្វឺនផ្នែកការងារ និងការបណ្តុះបណ្តាល ដើម្បីជួយបុគ្គលទាំងនោះ ឱ្យអាចទទួលបានការងារ ក្នុងបរិបទធម្មតា នៅក្នុងសហគមន៍ ដែលពួកគេ មានការប្រាស្រ័យទាក់ទង ជាមួយអ្នករួមការងារ អតិថិជន និងអ្នកមានវ័យប្រហាក់ប្រហែលគ្នា ដែលមិនមែនជាជនពិការ ។  ជាធម្មតា បុគ្គលទាំងនេះ ទទួលបានប្រាក់ឈ្នួល ក្នុងលក្ខណៈប្រកួតប្រជែងមួយ ហើយពេលខ្លះ ទទួលបានអត្ថប្រយោជន៍នានា ទៀតផង ។ សូមមើល 9 C.C.R. § 7006.3(b) (ដែលចែងថា ការងារនៃ​កម្មវិធីការងារមានជំនួយគាំទ្រ ត្រូវតែមានការទូទាត់សំណងជំងឺចិត្ត ត្រឹម ឬលើ កម្រិតប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែ មិនត្រូវតិចជាង កម្រិតប្រាក់ឈ្នួលធម្មតា (customary wage)​ និងកម្រិតអត្ថប្រយោជន៍ ដែលបានផ្តល់ឱ្យ ដោយនិយោជក សម្រាប់ការងារដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលបំពេញដោយ ជនពិការនោះទេ); 20 United States Code [ក្រមសហរដ្ឋអាមេរិក](U.S.C.) § 795k(b)(6)(G) (ដែលចែងថាសេវាទាំងនេះ ត្រូវ រួមមាន ការដាក់ឱ្យបម្រើការងារ នៅក្នុងបរិបទសមាហរណកម្ម សម្រាប់ចំនួនម៉ោង អតិបរមា ដោយផ្អែកលើ ភាពខ្លាំង ធនធាន អាទិភាព ក្តីបារម្ភ សមត្ថភាព ​លទ្ធភាព ចំណាប់អារម្មណ៍ និងជម្រើស សម្រេចដោយការមានព័ត៌មានគ្រប់គ្រាន់ របស់បុគ្គល ដែលមានពិការភាព កម្រិតធ្ងន់ធ្ងរបំផុត) ។

3. តើអ្នកណាខ្លះ ដែលអាចមានសិទ្ធិទទួលបានសេវា កម្មវិធីការងារមានជំនួយគាំទ្រ តាមរយៈ DOR ?

យោងតាមផែនការរដ្ឋ របស់ DOR, DOR ផ្តល់េសវា ក្នុងវិសាលភាពពេញលេញ នៃកម្មវិធីការងារមានជំនួយគាំទ្រ ចំពោះបុគ្គល ដែលត្រូវបានរកឃើញថា មានសិទ្ធិទទួលបាន ដោយមានពិការភាព កម្រិតធ្ងន់ធ្ងរបំផុតមួយដែលបុគ្គលនោះត្រូវការ សេវាបន្ត ដើម្បីរក្សាការងារ និងដែលបុគ្គលនោះ មាន ការរំពឹងទុក សមហេតុផល ថា យ៉ាងហោចណាស់ មាន ប្រភពសេវាបន្ត មួយ នៅពេលប្តូរទៅ ប្រើសេវាបន្តផ្សេងទៀត​ ។ 9 C.C.R § 7131.1(a)(3) ( emphasis added [មានបន្ថែម ការសង្កត់អត្ថន័យ​ ថែមទៀត]).  ប្រសិនបើលោកអ្នក ជាបុគ្គលដែលមានពិការភាព ធ្ងន់ធ្ងរបំផុតមួយ នោះ DOR និឹងធ្វើការពិចារណាលើ ប្រវត្តិការងារ និងសេចក្តីត្រូវការ របស់លោកអ្នក នៅពេលធ្វើការកំណត់សិទ្ធិទទួលបាន សេវាកម្មវិធីការងារមានជំនួយគាំទ្រ របស់លោកអ្នក ។  9 C.C.R. § 7028.  បុគ្គលដែលអាចមានសិទ្ធិទទួលបាន សេវាកម្មវិធីការងារមានជំនួយគាំទ្រ អាចរួមមាន ប៉ុន្តែមិនកំណត់ត្រឹម បុគ្គលដែលមានរបួសខួរក្បាល/ របួសខួរក្បាលរាលដាល (acquired brain injury) ពិការភាពផ្នែកផ្លូវចិត្ត ជំងឺរាងកាយមានវិបត្តិផ្នែកលូតលាស់ (autism spectrum disorders) និងពិការភាពផ្នែកលូតលាស់ ។  9 C.C.R. §7017.2.  សូមមើល “Eligibility for Vocational Rehabilitation Services Fact Sheet (ទំព័រព័ត៌មាន អំពីសិទ្ធិអាចទទួលបាន សេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ)” ដើម្បីទទួលបានព័ត៌មាន អំពីដំណើរការកំណត់សិទ្ធិទទួលបាន របស់ DOR ៖ http://www.disabilityrightsca.org/pubs/F06601.pdf.

ដើម្បីឱ្យលោកអ្នកអាចទទួលបាន សេវាកម្មវិធីការងារមានការគាំទ្រ លោកអ្នកត្រូវអាចបង្ហាញបញ្ជាក់ថា លោកអ្នកត្រូវការសេវាកម្មវិធីការងារមានជំនួយគាំទ្រ កម្រិតខ្ពស់ ពី DOR ព្រមទាំង ត្រូវការសេវាបន្ត ក្រោយពេលលោកអ្នកប្តូរបន្តទៅ អ្នកផ្តល់សេវាបន្តផ្សេងទៀត ដើម្បីរក្សាឱ្យបានការងារ ក្នុងលក្ខណៈប្រកួតប្រជែង ។  9 C.C.R. § 7028 (a).  DOR ត្រូវខិតខំ កំណត់រកប្រភពសេវាបន្តនានា សម្រាប់អ្នកប្រើប្រាស់ ដែលត្រូវការជំនួយ ពីកម្មវិធីការងារមានជំនួយគាំទ្រ រួមទាំងការគាំទ្រធម្មតា (natural supports)​ ។  ប្រភពទាំងនេះ គួរមានបញ្ជាក់ នៅក្នុង IPE ។ 9 C.C.R. § 7131.1(a)(3). 

វិសាលភាពសេវាកាងារមានជំនួយគាំទ្រ ដែល DOR អាចផ្តល់ គឺមានកម្រិត (រហូតដល់ 24 ខែ លើកលែងតែ DOR និងអ្នកប្រើប្រាស់ អាចកំណត់រកឃើញ សេចក្តីត្រូវការ ដែលត្រូវពន្យារពេលកំណត់នេះ) ។ ហេតុនេះ ធនធានមួយផ្សេងទៀត ឬ «អ្នកផ្តល់សេវាបន្ត» ផ្សេងទៀត នឹងចាំបាច់ត្រូវ កំណត់រក និងធានាឱ្យមានផ្តល់ជូន មុនពេល DOR អាចចាប់ផ្តើមផ្តល់សេវាការងារមានជំនួយគាំទ្រ ជួយដល់អ្នកប្រើប្រាស់ ។  សម្រាប់ព័ត៌មានបន្ថែម អំពីអ្នកផ្តល់សេវាបន្ត សូមមើល Supported Employment (កម្មវិធីការងារមានជំនួយគាំទ្រ) ៖ សេវាបន្ត និងការបញ្ចប់ករណី ទំព័រព័ត៌មាន, ការផ្សព្វផ្សាយ #5582.01 ។

4. តើបុគ្គល ដែលមានពិការភាព ធ្ងន់ធ្ងរបំផុត​ សំដៅទៅលើជនបែបណាដែរ ?

បុគ្គល ដែលមានពិការភាព ធ្ងន់ធ្ងរបំផុត គឺជាបុគ្គល ដែលមាន «ដែនកម្រិត (serious limitation) ធ្ងន់ធ្ងរ ចំពោះការងារ» យ៉ាងហោចណាស់ លើសមត្ថភាពបំពេញមុខងារ ចំនួនបួន គឺ ការប្រាស្រ័យទាក់ទង ជំនាញអន្តរបុគ្គល ការផ្លាស់ទី ស្វ័យថែទាំ ជំនាញការងារ និង/ឬ ការអត់ធន់ ចំពោះការងារ ។

និង អាចជាបុគ្គល ដែលរំពឹងថា ត្រូវការសេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ ជាច្រើន ក្នុងរយៈពេលយូរអង្វែង ហើយមានពិការភាព ផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត តិច ឬច្រើន ដោយសាររបួសលើខួរក្បាល ការកាត់អាវៈយវៈ ជំងឺរលាកសន្លាក់ ជំងឺរាងកាយមានវិបត្តិផ្នែកលូតលាស់ (autism) ងងឹតភ្នែក របួសពីការរលាកភ្លើង ជំងឺមហារីក ជំងឺខ្វិនពីកំណើត (cerebral palsy) ជំងឺចុះទន់ឆ្អឹង (cystic fibrosis) ថ្លង់ របួសក្បាល ជំងឺបេះដូង ជំងឺស្លាប់មួយចំហៀងខ្លួន (hemiplegia) ជំងឺឈាមក្រកក (hemophilia) ជំងឺអេដស៍ ពិការភាពផ្នែកបញ្ញាស្មារតី ជំងឺផ្នែកផ្លូវដង្ហើម ឬជំងឺសួត ជំងឺផ្លូវចិត្ត ជំងឺក្រិនកោសិកា ច្រើនកន្លែង (multiple sclerosis) ជំងឺសាច់ដុំខ្វះការលូតលាស់ (muscular dystrophy) ជំងឺសាច់ដុំ-ឆ្អឹង-សន្លាក់ (musculo-skeletal disorders) ជំងឺសរសៃប្រសាទដំណើរការមិនប្រក្រតី (neurological disorders) (ដូចជា ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល និងជំងឺស្កន់ជាន់[stroke and epilepsy]) ស្ថានភាពពិបាកផ្នែកឆ្អឹងខ្នង (ដូចជា ជំងឺស្លាប់មួយកំណាត់ក្រោម និងជំងឺស្លាប់អាវៈយវៈទាំងបួន) ជំងឺខ្វះគោលិកាក្រហមរាងកណ្តៀវ (sickle cell anemia) ពិការភាពផ្នែកសមត្ថភាពរៀនសូត្រជាក់លាក់ ជំងឺតម្រងនោម ដំណាក់កាលចុងក្រោយ (end-stage renal disease) ឬពិការភាពដទៃទៀត ឬបន្សំនៃពិការភាពនានា ដែលមានកំណត់ រកឃើញ ដោយផ្អែកលើការវាយតម្លៃ សម្រាប់ការកំណត់រក សិទ្ធិទទួលបាន និងសេចក្តីត្រូវការ លើការស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ ដែលបង្កឱ្យមានដែនកម្រិត លើផ្នែកបំពេញមុខងារសំខាន់ៗ ឬជាបុគ្គល ដែលត្រូវបាន កំណត់រកឃើញថា មានសិទ្ធិទទួលបាន អត្ថប្រយោជន៍សន្តិសុខសង្គម (Social Security benefits) ក្រោម Title II (Social Security Disability Insurance-SSDI [ធានារ៉ាប់រងសន្តិសុខសង្គម សម្រាប់ពិការភាព]) ឬ Title VI (Social Security Supplemental Insurance-SSI [ធានារ៉ាប់រងសន្តិសុខសង្គម បន្ថែម]) ។

សូមមើល 9 C.C.R. §§ 7017.2 និង 7017.5 ។ 

5. តើសេវាគាំទ្រជាបន្ត មានអ្វីខ្លះ ?

សេវាគាំទ្រជាបន្ត គឺជាសេវានានា ដែលលោកអ្នកត្រូវការ ដើម្បីគាំទ្រលោកអ្នក នៅកន្លែងការងារ ។ សេវាទាំងនេះ គួររួមមាន នៅក្នុង Individualized Plan for Employment [ផែនការការងារឯកត្តជន] (IPE) របស់លោកអ្នក ។ នៅពេលសេវាទាំងនេះមានបញ្ជាក់ នៅក្នុង IPE របស់លោកអ្នក, DOR ត្រូវផ្តល់សេវាទាំងនេះ ចាប់ពីពេល ដែលលោកអ្នកចាប់ផ្តើមការងារ រហូតដល់ពេលសេវានានា របស់លោកអ្នក ត្រូវបានផ្លាស់ប្តូរ ទៅអ្នកផ្តល់សេវាបន្ត មួយ ឬច្រើន ។  9 C.C.R. § 7019.5 (a).

សេវាគាំទ្រជាបន្តនានា អាចរួមមាន ៖

  • ការវាយតម្លៃ
  • គ្រូបង្គោលមានជំនាញ ផ្នែកការងារ​ ដែលអមដំណើរលោកអ្នក នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញការងារ​ កម្រិតខ្លាំង​(intensive job skill training) នៅកន្លែងការងារ
  • ការអភិវឌ្ឍការងារ និងការបណ្តុះបណ្តាល
  • វគ្គបណ្តុះបណ្តាល​ ស្តីពីជំនាញសង្គម
  • ការសង្កេតការណ៍ ឬការមើលខុសត្រូវ ជាប្រចាំ
  • Follow-up services (សេវាតាមដាន) រួមមាន ទំនាក់ទំនង ជាប្រចាំ ជាមួយលោកអ្នក និយោជក ឪពុកម្តាយ សមាជិកគ្រួសារ អាណាព្យាបាល មេធាវី ឬអ្នកតំណាងពេញសិទ្ធិ ព្រមទាំង អ្នកអាជីពសមរម្យ និងទីប្រឹក្សា ដែលដឹងកិច្ចការ របស់លោកអ្នក ដើម្បីពង្រឹង និងរក្សាស្ថេរភាពការងារ ។
  • Natural supports (ការគាំទ្រលក្ខណៈធម្មតា) នៅកន្លែងការងារ
  • សេវាផ្សេងៗ ទៀត របស់ DOR [រួមទាំង សេវាហ្វឹកហ្វឺនការងារ];
  • សេវាប្រហាក់ប្រហែលនឹង សេវាដែលមានរាយបញ្ជាក់នៅទីនេះ ។

9 C.C.R. § 7019.5(c).

6. តើសេវាហ្វឹកហ្វឺនការងារ មានអ្វីខ្លះ ?

Job coaching (សេវាហ្វឹកហ្វឺនការងារ) គឺជាសេវារបស់ DOR ដែលមានផ្តល់ជូន អ្នកប្រើប្រាស់ ដែលមានការងារនៅតាមសហគមន៍ និងនៅពេលអតិថិជន មានទំនាក់ទំនង ជាប្រចាំ ជាមួយ សអ្នករួមការងារ ឬសមាជិក ការងារសាធារណៈ ដែលមិនពិការ  9 C.C.R. §§ 7159.5(a) និង (b)(3) ។

សេវាហ្វឹកហ្វឺនការងារ (job coach) មានផ្តល់ជូន ៖

  • វគ្គបណ្តុះបណ្តាលជំនាញ នៅពេលកំពុងបំពេញការងារ
  • ការសង្កេតការណ៍ ឬការមើលខុសត្រូវ នៅកន្លែងការងារ
  • ការពិគ្រោះយបល់/វគ្គបណ្តុះបណ្តាល សម្រាប់អ្នករួមការងារ និងអ្នកចាត់ការ របស់លោកអ្នក
  • ជំនួយ ក្នុងការធ្វើសមាហរណកម្ម ទៅក្នុងបរិបទការងារ
  • Destination training (វគ្គបណ្តុះបណ្តាល ស្តីពីការធ្វើដំណើរ)
  • ជំនួយ ជាមួយទីភ្នាក់ងារគាំទ្រសាធារណៈ 
  • ការពិគ្រោះយោបល់ ពីអ្នកផ្តល់សេវាសម្រាប់គ្រួសារ និងប្រជាពលរដ្ឋ និង
  • សេវាគាំទ្រ នៅពេលមាន ឬគ្មានការងារធ្វើ ដែលចាំបាច់ ដើម្បីពង្រឹង និងរក្សាស្ថេរភាពការងារ ។

សូមមើល Welf. & Inst. Code (ក្រមសុខមាលភាព និងស្ថាប័ន) § 19150(a)(5) ។

7. តើខ្ញុំអាចដឹងថាតើ សេវាគាំទ្របន្តរបស់ខ្ញុំ មានលក្ខណៈសមស្របបាន ដោយរបៀបណាដែរ ?

សេវាគាំទ្របន្ត មានលក្ខណៈសមស្រប គឺ

  • មានលក្ខណៈសមរម្យ៖ សេវា (នានា) និងអង្គភាព ដែលផ្តល់សេវា ដើម្បីបំពេញតាម សេចក្តីត្រូវការ របស់លោកអ្នក ដែលមានលក្ខណៈសមស្រប សម្រាប់បរិបទការងាររបស់លោកអ្នក (សូមមើល 9 C.C.R. § 7019.5(a) និង (b)) ។
  •  មានលក្ខណៈត្រៀមជាមុន (Proactive) ៖ សូមអ្នកផ្តល់សេវា ធ្វើការតាមដាន លើលោកអ្នក និងនិយោជក របស់លោកអ្នក ជាប្រចាំ ដើម្បីធានាថា ការងាររបស់លោកអ្នក មានស្ថេរភាព (សូមមើល 9 C.C.R. § 7131.1(a)(4)) ។ DOR និង អ្នកផ្តល់សេវា ផ្សេងៗ ទៀត មិនគួរពឹងអាស្រ័យ ទាំងស្រុង លើលោកអ្នក ចំពោះការស្នើសុំជំនួយ នោះទេ (RAM § 31500) ។
  • មានការតាមដានត្រួតពិនិត្យ  ៖ សេវាគាំទ្របន្ត  របស់លោកអ្នក ត្រូវមានតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាថា ការងាររបស់លោកអ្នកមានស្ថេរភាព ។   នេះរួមមាន ការតាមដានត្រួតពិនិត្យ នៅទីកន្លែងការងារ របស់លោកអ្នក យ៉ាងហោចណាស់ ចំនួន ពីរដង ក្នុងមួយខែ ឬតាមសំណើរបស់លោកអ្នក ។  វាក៏អាចរួមមាន ការតាមដានត្រួតពិនិត្យ នៅក្រៅទីតាំង តាមសំណើរបស់លោកអ្នក និង/ឬនៅតាមកិច្ចប្រជុំ ជាមួយលោកអ្នក ចំនួន ពីរដង ក្នុងមួយខែ ផងដែរ (សូមមើល 9 C.C.R. § 7019.5(b)(1); 34 Code of Federal Regulations [ក្រមបទបញ្ញត្តិសហព័ន្ធ] (C.F.R.) § 361.5(b)(38)(ii)(A));
  • មានដំណើរការជាបន្ត ៖ គួរមានការវាយតម្លៃជាបន្ត លើស្ថេរភាពការងារ របស់លោកអ្នក និងលើសេចក្តីត្រូវការ ចំពោះការគាំទ្របន្ត (សូមមើល 9 C.C.R. § 7019.5(b)) ។

8. តើអ្វីទៅ ជា transitional employment (កម្មវិធីការងារអន្តរកាល)?

Transitional employment (កម្មវិធីការងារអន្តរកាល) គឺជាសេវាគាំទ្រ បន្ត សម្រាប់ជនពិការ ក្នុងកម្រិតធ្ងន់ធ្ងរបំផុត ដោយសារជំងឺផ្នែកផ្លូវចិត្ត ។  “Transitional employment (កម្មវិធីការងារអន្តរកាល)” សំដៅលើ ស៊េរីនៃការរកការងារឱ្យធ្វើ ជាបណ្តោះអាសន្ន នៅក្នុងការងារ មានលក្ខណៈប្រកួតប្រជែង ក្នុងបរិបទសមាហរណកម្ម និងមានសេវាគាំទ្របន្ត ។ ផសេវាគាំទ្របន្ត របស់លោកអ្នក ត្រូវរួមមាន ការរកការងារឱ្យធ្វើ ជាបន្ត រហូតដល់ពេលលោកអ្នកទទួលបាន ការងារអចិន្ត្រៃយ៍ ។  9 C.C.R. § 7028.8.

9. តើ IPE គួរមានរៀបរាប់ អំពីអ្វីខ្លះ ប្រសិនបើគោលដៅរបស់ខ្ញុំ ទទួលបានការគាំទ្រ ពីកម្មវិធីការងារមានជំនួយគាំទ្រ ?​

IPE ទរបស់លោកអ្នក គួររួមមានបញ្ជាក់ពី ការងារ នៅក្នុងបរិបទសមាហរណកម្ម សម្រាប់ចំនួនម៉ោងអតិបរមា តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើភាពខ្លាំង ធនធាន អាទិភាព ក្តីបារម្ភ សមត្ថភាព លទ្ធភាព ចំណាប់អារម្មណ៍ និងជម្រើស ដែលសម្រេច ដោយមានព័ត៌មានគ្រប់គ្រាន់ របស់លោកអ្នក ។  នេះក៏ត្រូវបានហៅថា កម្មវិធីសមាហរណកម្មការងារ ក្នុងលក្ខណៈប្រកួតប្រជែង (competitive, integrated employment) ផងដែរ ។ 9 C.C.R. §§ 7006.3 និង 7018.4 ។  បន្ថែមលើលក្ខខណ្ឌតម្រូវទូទៅ, IPE របស់លោកអ្នក គួរមានរាយវគ្គបណ្តុះបណ្តាលជំនាញ ព្រមទាំងរាល់សេវានានា របស់កម្មវិធីការងារមានជំនួយគាំទ្រ ដែល DOR បានឯកភាព ផ្តល់ឱ្យ និងសេវាបន្តនានា ដែលលោកអ្នកនឹងត្រូវការ ។  វាគួរមានបង្ហាញ អំពីប្រភពរបស់សេវាបន្តនានា (របៀបដែលសេវាបន្ត របស់លោកអ្នក ទទួលបានមូលនិធិគាំទ្រ ក្រោយពេលករណី DOR របស់លោកអ្នកត្រូវបិទបញ្ចប់) ឬមាន សេចក្តីបរិយាយ អំពីមូលដ្ឋាន សម្រាប់ធ្វើសេចក្តីសន្និដ្ឋានថា មានការរំពឹងទុក សមហេតុផល ដែលប្រភពទាំងនោះ នឹងមានផ្តល់ឱ្យ ។  IPE របស់លោកអ្នក គួរមានរៀបរាប់ អំពីរបៀបដែល DOR នឹងសហការ ជាមួយអ្នកផ្តល់សេវាផ្សេងៗ ទៀត របស់លោកអ្នក ដើម្បីធ្វើការតាមដានត្រួតពិនិត្យ លើសេវាបន្តនានា របស់លោកអ្នក ព្រមទាំងធានាថា លោកអ្នកសម្រេចបានវឌ្ឍនភាព ជាទីគាប់ចិត្ត ឆ្ពោះទៅរកការរក្សាបានស្ថេរភាពការងាររបស់លោកអ្នក ក្នុងដំណើរដើម្បីទទួលបានសេវាបន្តនានា ។  9 C.C.R. § 7131.1.  

10. ប្រសិនបើខ្ញុំត្រូវការការជួយ ដើម្បីទំនាក់ទំនងទៅកម្មវិធីការងារមាន ជំនួយគាំទ្រ តាមរយៈ DOR នោះ តើត្រូវធ្វើដូចម្តេច ?

ប្រសិនបើ DOR បដិសេធមិនផ្តល់ សេវាកម្មវិធីការងារមានជំនួយគាំទ្រ, ឬប្រសិនបើលោកអ្នក មិនយល់ស្រប​ នឹងចំនួនទឹកប្រាក់ ឬប្រភេទសេវានានា របស់កម្មវិធីការងារមានជំនួយគាំទ្រ នៅក្នុង IPE របស់លោកអ្នក, ទាំងប្រសិនបើលោកអ្នកមានចម្ងល់ អំពីកម្មវិធីការងារមានជំនួយគាំទ្រ និង/ឬ អំពីសេវាគាំទ្រជាប្រចាំ របស់លោកអ្នក, លោកអ្នកអាចទំនាក់ទំនង Client Assistance Program [កម្មវិធីជំនួយអតិថិជន] (CAP) ដោយហៅទូរសព្ទទៅ DRC តាមរយៈលេខ (800) 776-5746 ឬ TTY 1-800-719-5798 ឬចូលទៅ http://www.disabilityrightsca.org/pubs/547401accessible.pdf

គ្រោងការណ៍ការពារ & គាំទ្រនៃរដ្ឋកាលីហ្វ័រញ៉ា​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រភព​ជា​ច្រើន សម្រាប់​បញ្ជី​អ្នក​ឧបត្ថម្ភ​ថវិកា​ពេញលេញ ឆ្ពោះ​ទៅ​កាន់ទំព័រ​ដែល​មាន​តំណ http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html.

  • 1. Destination training (វគ្គបណ្តុះបណ្តាល ស្តីពីការធ្វើដំណើរ) គឺជាវគ្គបណ្តុះបណ្តាលជំនាញ ក្នុងការធ្វើដំណើរទៅមក ពីកន្លែងការងារ ដោយប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ (ដូចជា រថយន្តក្រុង ​រថភ្លើង ជាដើម) ។
  • 2. កម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈក្រុម ក៏ត្រូវបានហៅថា “group services (សេវាក្រុម)” នៅក្នុង Lanterman Act (ច្បាប់លេនធឺមែម) ហើយមានកំណត់និយមន័យ នៅ Welf. & Inst. Code (ក្រមសុខមាលភាព និងស្ថាប័ន) § 4851(r) ។
  • 3. កម្មវិធីការងារមានជំនួយគាំទ្រ ជាលក្ខណៈបុគ្គល ក៏ត្រូវបានហៅថា “individualized services (សេវាឯកត្តជន)” នៅក្នុង Lanterman Act (ច្បាប់លេនធឺមែម) ហើយមានកំណត់និយមន័យ នៅ Welf. & Inst. Code ((ក្រមសុខមាលភាព និងស្ថាប័ន) § 4851(s) ។