ការរាយការណ៍អំពីការរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យជាជនពិការ ៖ វាគឺជាកាតព្វកិច្ចរបស់អ្នក!

ការរាយការណ៍អំពីការរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យជាជនពិការ ៖ វាគឺជាកាតព្វកិច្ចរបស់អ្នក!
តើអ្នកមានស្គាល់មនុស្សចាស់ ឬ ឬមនុស្សពេញវ័យជាជនពិការ ដែលអាចជាជនរងគ្រោះពីការរំលោភបំពាន ឬ ត្រូវគេទុកចោលមិនមើលថែទាំដែរឬទេ? ការរំលោភបំពាន និងការទុកចោលមិនមើលថែទាំ រួមមាន៖ ការធ្វើបាប និងការរំលោភលើរូបកាយ ការរំលោភផ្លូវភេទ ការប្រើសារធាតុគីមី ឬថ្នាំពេទ្យដែលមិនត្រូវត្រូវ ការទុកឲ្យអ្នកនៅឯកា និងការរំលោភផ្នែកហិរញ្ញវត្ថុ ។
តើអ្នកមានស្គាល់មនុស្សចាស់ ឬ ឬមនុស្សពេញវ័យជាជនពិការ ដែលអាចជាជនរងគ្រោះពីការរំលោភបំពាន ឬ ត្រូវគេទុកចោលមិនមើលថែទាំដែរឬទេ? ការរំលោភបំពាន និងការទុកចោលមិនមើលថែទាំ រួមមាន៖ ការធ្វើបាប និងការរំលោភលើរូបកាយ ការរំលោភផ្លូវភេទ ការប្រើសារធាតុគីមី ឬថ្នាំពេទ្យដែលមិនត្រូវត្រូវ ការទុកឲ្យអ្នកនៅឯកា និងការរំលោភផ្នែកហិរញ្ញវត្ថុ ។
បើមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការ រស់នៅ ក្នុងសហគមន៍ អ្នកគួរទាក់ទងមកកាន់ ៖
- ភ្នាក់ងារ ពង្រឹងច្បាប់ប្រចាំមូលដ្ឋានរបស់អ្នក (នាយកដ្ឋាននគរបាល ឬនាយកដ្ឋានតម្រួតប្រចាំតំបន់របស់អ្នក) ។
និង/ឬ
- ភ្នាក់ងារសេវាកម្មការពារមនុស្សពេញវ័យ (APS, Adult Protective Services) ប្រចាំខោនធីរបស់អ្នក ។ ភ្នាក់ងារសេវាកម្មការពារមនុស្សពេញវ័យ ប្រចាំខោនធី គឺជាអ្នកមានតួនាទីស៊ើបអង្កេតរបាយការណ៍ចំពោះការរំលោភបំពានមនុស្សចាស់ និងមនុស្សពេញវ័យដែលជាជនពិការ ដែលរស់នៅតាមផ្ទះឯកជន និងសណ្ឋាគារ មន្ទីរពេទ្យ និងគ្លីនិកសុខភាព នៅពេលដែលអ្នកប្រព្រឹត្តិរំលោភមិនមែនជាបុគ្គលិករបស់មណ្ឌលទាំងនោះ ។ ដើម្បីស្វែងរកអាសយដ្ឋាន ភ្នាក់ងារសេវាកម្មការពារមនុស្សពេញវ័យ ប្រចាំខោនធីរបស់អ្នក សូមចុចទីនេះ សម្រាប់ព័ត៌មាន APS របស់ពួកគេ ។
បើមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការរស់នៅក្នុង មណ្ឌលថែទាំ អ្នកគួរទាក់ទងមកកាន់ ៖
និង/ឬ
- មន្ត្រីស៊ើបអង្កេតសម្រាប់ ការថែទាំយូរអង្វែង (Long-Term Care Ombudsman) ។ មន្ត្រីស៊ើងអង្កេត ជាអ្នកចាត់ចែងរបាយការណ៍ការប្រព្រឹត្តរំលោភបំពាន ដែលកើតឡើងនៅតាមផ្ទះផ្តល់ការថែទាំ ផ្ទះផ្តល់ការស្នាក់នៅ និងថែរក្សា កន្លែងផ្តល់ការថែទាំដូចនៅផ្ទះ កន្លែងផ្តល់ជំនួយក្នុងការរស់នៅ ឬមណ្ឌលផ្តល់ការថែទាំយូរអង្វែង ។ លេខទូរស័ព្ទរបស់កម្មវិធីមន្ត្រីស៊ើងអង្កេត គឺមានបិទនៅតាមជញ្ជាំងមន្ទីរផ្តល់ការថែទាំ ហើយលេខទូរស័ព្ទរបស់កម្មវិធីប្រចាំមូលដ្ឋាននិងកម្មវិធីរបស់រដ្ឋ មាននៅឯទំព័រវ៉ិបរបស់នាយកដ្ឋានជនចាស់ជរា (Department of Aging) ដោយការចុចទីនេះ ។
និង
- កម្មវិធីផ្តល់អាជ្ញាប័ណ្ន និងលិខិតបញ្ជាក់ (Licensing and Certification Program) នៃក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា (DPH, California Department of Public Health) ។ កម្មវិធីផ្តល់អាជ្ញាប័ណ្ន និងលិខិតបញ្ជាក់របស់ DPH មានតួនាទីមើលការខុសត្រូវចំពោះមណ្ឌលថែទាំសុខភាព ដូចជាផ្ទះផ្តល់ការថែទាំ មន្ទីរពេទ្យ និងមណ្ឌលថែទាំជនពិការសតិបញ្ញា ។ ក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា មានតួនាទីស៊ើបអង្កេតបណ្តឹងអំពីការប្រព្រឹត្តរំលោភបំពាន ការមិនយកចិត្តទុកដាក់មើលថែទាំ និងការផ្តល់ការថែទាំដល់ ដែលមិនមានគុណភាព ។ លេខទូរស័ព្ទរបស់ការិយាល័យនេះ គួរបិទជាប់ជញ្ជាំងតាមផ្ទះផ្តល់ការថែទាំ ហើយក៏ត្រូវមានសរសេរចូលក្នុងបញ្ជីរបស់កម្មវិធី "ផ្តល់អាជ្ញាប័ណ្ណ និងការចេញលិខិតបញ្ជាក់" (Licensing and Certification) វគ្គស្តីអំពី "សន្លឹកការពិតសិទ្ធិរបស់អ្នកស្នាក់នៅមណ្ឌលផ្តល់ការថែទាំ" (Nursing Home Residents Rights Fact Sheets) នៃវ៉ិបរបស់ DHS ដែលមាននៅ ទីនេះ ។
និង
- ការិយាល័យអគ្គមេធាវីរដ្ឋកាលីហ្វ័រនីញ៉ាផ្នែកការគៃបន្លំ Medi-Cal និងការរំលោភបំពានមនុស្សចាស់ (California Attorney General Bureau of Medi-Cal Fraud and Elder Abuse) ដែលមានតួនាទីការពារអ្នកស្នាក់នៅពីការរំលោភបំពាន ឬការមិនយកចិត្តទុកដាក់មើលថែនៅក្នុងផ្ទះថែទាំ និងមណ្ឌលផ្តល់ការថែទាំយូរអង្វែងផ្សេងៗទៀត ។ ដើម្បីរាយការណ៍អំពីការប្រព្រឹត្តិរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យដែលជាជនពិការ សូមទាក់ទងមកកាន់ការិយាល័យអគ្គមេធាវី តាមលេខទូរស័ព្ទទាន់ហេតុការណ៍ ដែលហៅដោយមិនបាច់អស់ប្រាក់ គឺលេខ (800) 722-0432 ឬចូលមកកាន់វ៉ិបសៃត៍របស់ពួកគេ នៅទីនេះ ដើម្បីដាក់ស្នើបណ្តឹង ។
តើអ្នកជាអ្នកមានតួនាទីរាយការណ៍ មែនទេ?
អ្នកអាចជាអ្នក មានតួនាទីរាយការណ៍ បើអ្នកជាអ្នកមើលថែទាំមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការដោយពេញលេញ ឬដោយដំណាក់កាល ។ បុគ្គលដែលជាអ្នកមានតួនាទីរាយការណ៍ មានជាអាទិ៍ ៖
- អាណាព្យាបាលជាអ្នកមើលថែទាំ
- អ្នកប្រកបរបរថែទាំសុខភាព
- វិទ្យាស្ថានហិរញ្ញវត្ថុ
- នាយកដ្ឋានសុខុមាលភាពខោនធី
- បុគ្គលិកទីភ្នាក់ងារពង្រឹងច្បាប់
- បុគ្គលិកនាយកដ្ឋានពន្លត់អគ្គិភ័យ
- បុគ្គលិកទីភ្នាក់ងារគ្រប់គ្រង សង្គមមនុស្ស និងសត្វ
- បុគ្គលិកផ្នែកពង្រឹងច្បាប់សុខភាពបរិស្ថាន និងក្រមគ្រប់គ្រងមន្ទីរផ្តល់ការថែទាំ
- សមាជិកបុព្វជិត
- ភ្នាក់ងារ ឬបុគ្គលដទៃផ្នែកការពារ សាធារណៈ សាសនា សុខភាពចិត្ត ជំនួយឯកជន ឬភ្នាក់ងារតស៊ូមតិ ឬអ្នកផ្តល់សេវាកម្មសុខភាព ឬសេវាសង្គមកិច្ច ដល់ចាស់ជរា និងមនុស្សពេញវ័យជាជនពិការ
- បុគ្គលណាមួយដែលមានតួនាទីទទួលខុសត្រូវពេញលេញ ឬទទួលខុសត្រូវជាដំណាក់ៗ ដើម្បីថែទាំ ឬមើលខុសត្រូវមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការ មិនថាការងារនេះទទួលបានប្រាក់កម្រៃ ឬមិនបាននោះទេ
អ្នកត្រូវតែរាយការណ៍ ប្រសិនបើ ៖
- ការរំលោភបំពានដែលជនរងគ្រោះបានរាយការណ៍ បានកើតឡើងពិតមែន ឬបានដឹងថាបានកើតឡើងមែន ។
- អ្នកបានសង្កេតឃើញមានការរំលោភបំពានបានកើតឡើង ។
- នៅពេលដែលរបួសស្នាម ឬស្ថានភាពជាក់ស្តែង បង្ហាញហេតុផលត្រឹមត្រូវដែលនាំឲ្យមានការសង្ស័យថា ការប្រព្រឹត្តរំលោភបំពានពិតជាបានកើតឡើងមែន ។
តើអ្នកត្រូវរាយការណ៍នៅពេលណា?
ច្បាប់តម្រូវឲ្យអ្នកមានកាតព្វកិច្ចរាយការណ៍ ត្រូវរាយការណ៍ដោយផ្ទាល់មាត់ជាបន្ទាន់ ឬឲ្យបានលឿនទៅតាមស្ថានភាពជាក់ស្តែង រួចទើបដាក់របាយការណ៍លាយល័ក្ខណ៍អក្សរតាមក្រោយ (SOC 341) ឲ្យបានក្នុងរវាងពីរ (2) ថ្ងៃនៃថ្ងៃធ្វើការ ។ ដើម្បីទទួលបានបែបបទរាយការណ៍ SOC 341 សូមចុច ទីនេះ ។
តើនឹងមានអ្វីកើតឡើង បើអ្នកមិនរាយការណ៍ ក្នុងនាមជាអ្នកមានកាតព្វកិច្ចត្រូវរាយការណ៍?
ការខកខានមិនរាយការណ៍ គឺជាបទល្មើសជាមជ្ឈឹម ដែលអាចត្រូវជាប់គុកខោនធីរហូតដល់ទៅប្រាំមួយខែ និង/ឬត្រូវផាកពិន័យរហូតដល់ $1,000 ។
ទោះជាយ៉ាងណាក៏ដោយ បើការខកខានមិនបានរាយការណ៍នេះនាំឲ្យជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិត ឬមានរបួសស្នាមលើរាងកាយធ្ងន់ធ្ងរ ការពិន័យជាប្រាក់អាចកើនឡើងរហូតដល់ $5,000 ។
តើប្រធានរបស់ខ្ញុំ ឬអ្នកណាម្នាក់អាចរាយការណ៍ជំនួសខ្ញុំបានទេ?
មិនបានទេ! កាតព្វកិច្ចដែលត្រូវរាយការណ៍ គឺធ្លាក់លើខ្លួនអ្នក! ត្រង់នេះ គឺមានន័យថា អ្នក គឺជាបុគ្គលដែលត្រូវបំពេញព័ត៌មានក្នុងបែបបទសម្រាប់រាយការណ៍ដោយផ្ទាល់ និងត្រូវប្រាប់ដំណឹងដល់ភ្នាក់ងារ ស៊ើបអង្កេតដែលពាក់ព័ន្ធ ។ អ្នកអាចជូនដំណឹងដល់ប្រធានរបស់អ្នកឲ្យបានដឹង តែប្រធានរបស់អ្នក មិនអាចធ្វើរបាយការណ៍ ជំនួសអ្នកបានឡើយ ដោយសារតែប្រធានរបស់អ្នក មិនបានឃើញដោយផ្ទាល់ចំពោះសកម្មភាពប្រព្រឹត្តិរំលោភបំពាន ឬការមិនយកចិត្តទុកដាក់ ដែលបានកើតឡើងឡើយ ។
ច្បាប់ និងបទបញ្ញត្តិ
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (Welf. & Inst. Code) §§ 15630-15632 ច្បាប់ការពាររដ្ឋប្បវេណីចំពោះការរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យដែលពិការ (Elder Abuse and Dependent Adult Abuse Civil Protection Act)
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (Welf. & Inst. Code) § 15700 ការបញ្ជូនមនុស្សពេញវ័យដែលងាយរងគ្រោះឲ្យទទួលបានការការពារ និងការថែទាំ (Protective Placements and Custody of Endangered Adults)
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (Welf. & Inst. Code) §§ 15703-15705.40 សេវាកម្មការពារ
- ក្រមព្រហ្មទណ្ឌកាលីហ្វ័រនីញ៉ា (Cal. Pen. Code) § 368 ឧក្រិដ្ឋកម្មប្រឆាំងមនុស្សចាស់ និងមនុស្សពេញវ័យដែលពិការ (Crimes Against Elders and Dependent Adults)
និយមន័យ ៖
មានន័យថា ជាមនុស្សដែលមានអាយុចាប់ពី 65 ឆ្នាំឡើងលើ ។
មានន័យថា ជាមនុស្សដែលមានអាយុរវាង 18 និង 64 ឆ្នាំ ដែលមានពិការភាពរាងកាយ ឬផ្លូវចិត្ត ដែលធ្វើឲ្យពួកគេមានដែនកំណត់ក្នុងការធ្វើសកម្មភាពសាមញ្ញៗ ឬក្នុងការការពារសិទ្ធិរបស់ពួកគាត់ ដោយរួមបញ្ជូល តែមិនកំណត់តែចំពោះមនុស្សដែលមានពិការភាពរាងកាយ ឬការលូតលាស់ ឬមនុស្សដែលមានស្ថានភាពរាងកាយ និងចិត្តអន់ថយ ដោយសារតែជរាភាព ។
"ការរំលោភបំពានមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការ" ៖
គឺសំដៅលើន័យណាមួយដូចខាងក្រោម ៖
- ការរំលោភបំពានរាងកាយ ការទុកចោលមិនមើលថែ ការរំលោភហិរញ្ញវត្ថុ ការបោះបង់ចោល ការទុកឲ្យនៅឯកា ការចាប់ពង្រត់ ឬការប្រព្រឹត្តផ្សេងៗទៀតដែលបណ្តាលឲ្យមានរបួស ឬឈឺចាប់លើរាងកាយ ឬរងទុក្ខផ្លូវអារម្មណ៍ [ឬ]
- ការខ្វះខាតរបស់របរ ឬសេវាកម្មពីអាណាព្យាបាលជាអ្នកមើលថែទាំ ដែលចាំបាច់ដើម្បីចៀសវាងការរងគ្រោះផ្នែករាងកាយ ឬការរងទុក្ខផ្លូវចិត្ត ។
“ការទុកមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការចោលមិនមើលថែទាំ” ៖
គឺសំដៅលើន័យណាមួយដូចខាងក្រោម ៖
- ការមិនយកចិត្តទុកដាក់ពីអ្នកត្រូវមើលថែទាំ ឬមើលខុសត្រូវចំពោះមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការ ក្នុងការធ្វើឲ្យមនុស្សចាស់ ឬជនពិការរូបនោះអាចទទួលបានកម្រិតការថែទាំ ដែលមនុស្សចាស់ ឬជនពិការនោះអាចទទួលបានបើពួកគេមិនស្ថិតក្នុងស្ថានភាពបែបនេះទេនោះ ។
- ការមិនយកចិត្តទុកដាក់មើលថែទាំ ចំពោះមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការ ដែលពួកគេអាចទទួលបានក្នុងការមើលថែទាំខ្លួនឯង បើពួកគេមិនស្ថិតក្នុងស្ថានភាពបែបនេះទេនោះ ។
ការមិនយកចិត្តទុកដាក់មើលថែទាំ រួមមាន តែមិនកំណត់តែចំពោះឧទាហរណ៍ខាងក្រោមឡើយ ៖
- ការខកខានជួយពួកគាត់ចំពោះអនាម័យផ្ទាល់ខ្លួន ឬចំពោះការផ្តល់ចំណីអាហារ សម្លៀកបំពាក់ និងទីជម្រក ។
- ការខកខានមិនបានផ្តល់ការថែទាំវេជ្ជសាស្រ្ត សម្រាប់តម្រូវការសុខភាពកាយ និងចិត្ត ។
- ការខកខានមិនបានការពារពីគ្រោះថ្នាក់សុខភាព និងសុវត្ថិភាព ។
- ការខកខានមិនបានការពារកុំឲ្យ ជួបការខ្វះខាតអាហារូបត្ថម្ភ និងកង្វះជាតិទឹកក្នុងខ្លួន ។
- ការខកខានមិនបានធ្វើឲ្យមនុស្សចាស់ ឬមនុស្សពេញវ័យជាជនពិការ បានទទួលប្រកបដោយភាពពេញចិត្តនូវតម្រូវការ ដូចមានបញ្ជាក់ពីកថាខ័ណ្ឌ (1) ដល់ (4) សម្រាប់ពួកគាត់ ដែលបណ្តាលមកពីការចងចាំមិនល្អ ស្ថានភាពចិត្តមានដែនកំណត់ ញៀនថ្នាំ ឬមានសុខភាពអន់ថយរ៉ាំរ៉ៃ ។ (ដែលគេហៅផងដែរថាជា “ការមិនយកចិត្តទុកដាក់ខ្លួនឯង”) ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.