សិទ្ធិរបស់សិស្សក្នុងការទទួលបានការអប់រំពិសេសនៅក្នុងមន្ទីរឃុំឃាំងអនីតិជន

សិទ្ធិរបស់សិស្សក្នុងការទទួលបានការអប់រំពិសេសនៅក្នុងមន្ទីរឃុំឃាំងអនីតិជន
ការបោះពុម្ភផ្សាយនេះផ្តល់ព័ត៌មានអំពីសិទ្ធិយុវជនចំពោះការអប់រំពិសេសពេលកំពុងឃុំខ្លួនអនីតិជន។
សេចក្ដីផ្ដើមអំពីឯកសារបោះពុម្ពផ្សាយ
ឯកសារបោះពុម្ពផ្សាយនេះ ផ្ដល់ជាព័ត៌មានអំពីសិទ្ធិរបស់អ្នកដើម្បីទទួលបានការអប់រំពិសេសនៅពេលស្ថិតនៅក្នុងមន្ទីរឃុំឃាំងអនីតិជន។
នៅទីនេះ ពាក្យថា “កន្លែងឃុំឃាំងអនីតិជន” សំដៅលើអគារដាក់អនីតិជននៅខោនធី កន្លែងកែប្រែយុវជន និងជំរំយុវជន។ ពាក្យថា “សាលារៀនតុលាការ” សំដៅលើសាលារៀននៅក្នុងកន្លែងទាំងអស់នោះ។
ឯកសារបោះពុម្ពផ្សាយនេះ ផ្តល់នូវព័ត៌មានផ្លូវច្បាប់ទូទៅ។ ប្រសិនបើអ្នកមានសំណួរ ឬក្ដីកង្វល់ សូមទាក់ទង Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា)។ ខ្សែទូរសព្ទហៅចូលរបស់ Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) មានផ្ដល់ជូននៅខាងចុងនៃឯកសារនេះ។
តើសិស្សមានសិទ្ធទទួលបានការអប់រំពិសេសនៅក្នុងមន្ទីរឃុំឃាំងអនីតិជនដែរឬទេ?
បាទ/ចា។ ស្ថិតក្រោមច្បាប់ស្តីពីការអប់រំសម្រាប់បុគ្គលដែលមានពិការភាព (IDEA) កុមារគ្រប់រូបដែលពិការភាព ដែលមានអាយុចាប់ពី 3 ទៅ 21 ឆ្នាំ គឺមានសិទ្ធិទទួលបានការអប់រំសាធារណៈដែលសមស្រប និងឥតគិតថ្លៃ នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួច រួមទាំងមន្ទីរឃុំឃាំងអនីតិជនផងដែរ។ [20 U.S.C. Sec. 1412(a)(1)].
មណ្ឌលគ្រប់គ្រងអនីតិជន និងយុវជន ត្រូវផ្ដល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ ការអប់រំ និងសេវាកម្ម ត្រូវបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់សិស្ស។ សិស្សទាំងអស់ដែលមានពិការភាពនៅក្នុងប្រព័ន្ធកែប្រែអនីតិជន ត្រូវមានសិទ្ធទទួលបានការអប់រំពិសេស និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការការពារនៅក្រោមច្បាប់រដ្ឋ និងសហព័ន្ធ។
តើការអប់រំពិសេសខុសគ្នាយ៉ាងដូចម្តេចនៅក្នុងមន្ទីរឃុំឃាំងអនីតិជន?
ចំណុចខាងក្រោមនេះ គឺជាភាពខុសគ្នារវាងការអប់រំពិសេសនៅខាងក្នុងកន្លែងឃុំឃាំងអនីតិជន និងការអប់រំពិសេសនៅក្នុងសហគមន៍។ ការត្រៀមរៀបចំដើម្បីដោះស្រាយពីភាពខុសគ្នាទាំងអស់នេះ អាចជួយដើម្បីធានាថាអ្នក ឬកូនរបស់អ្នក ទទួលបានការអប់រំដែលពួកគេត្រូវការនៅក្នុងមន្ទីរឃុំឃាំងអនីតិជន។
ការពន្យារពេលនៅក្នុងការផ្ទេរកំណត់ត្រា អាចពន្យារពេលក្នុងការអនុវត្ត IEP ឬលក្ខខណ្ឌនៃការអប់រំពិសេស។
ការផ្ទេរកំណត់ត្រាអប់រំ ពេលខ្លះអាចពន្យារពេលការអនុវត្តកម្មវិធី IEP របស់សិស្សនៅក្នុងសាលារៀនតុលាការអនីតិជន។
គ្រួសារអាចត្រៀមសម្រាប់លទ្ធភាពនេះ ដោយទទួលបានកំណត់ត្រារបស់សិស្ស។ ទាំងច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ ផ្តល់ជូនដល់ឪពុកម្ដាយនូវសិទ្ធិក្នុងការស៊ើបអង្កេត និងការត្រួតពិនិត្យកំណត់ត្រាអប់រំ។ [34 C.F.R. Sec. 300.613; Cal. Ed. Code Sec. 56504]. ស្ថិតក្រោមច្បាប់រដ្ឋ មណ្ឌលសិក្សាធិការ ត្រូវតម្រូវឲ្យការពារកំណត់ត្រាសិស្សនៅក្នុងរយៈពេលប្រាំថ្ងៃតាមសំណើសុំដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ [Cal. Ed. Code Sec. 56504.] វាគឺជារឿងល្អបំផុតដែលត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ ដើម្បីតាមដាន ដើម្បីធានាថាមណ្ឌលសិក្សាធិការអនុវត្តតាមកាលកំណត់រយៈពេលប្រាំថ្ងៃ។
មានលក្ខខណ្ឌតម្រូវជាក់លាក់សម្រាប់ការផ្ទេរកំណត់ត្រានៅពេលសិស្សផ្លាស់ប្ដូរមណ្ឌលសិក្សាធិការ ដោយសារពួកគេនឹងត្រូវចូលទៅក្នុងមន្ទីរឃុំឃាំងអនីតិជន៖
- 72 ម៉ោង នៅពេលសិស្សដែលមានកម្មវិធី IEP ត្រូវបានដោះលែងចេញពីអគារឃុំឃាំងអនីតិជន។ [Cal. Ed. Code Sec. 48647(c)(1)]
- 2 ថ្ងៃធ្វើការ សម្រាប់យុវជនរើសមកចិញ្ចឹម។ [Cal. Ed. Code Sec. 49069.5(d)]
- 5 ថ្ងៃ សម្រាប់ការផ្ទេរទាំងអស់។ [Cal. Ed. Code Sec. 56043(o)]
ការស្នើសុំកំណត់ត្រារបស់កូនអ្នក អាចជួយផ្ដល់ជូនដល់សាលារៀននូវកំណត់ត្រាកន្លែងឃុំឃាំងអនីតិជនដោយគ្មានការពន្យារពេល។
សិស្សម្នាក់ដែលគ្មាន IEP អាចចូល និងចាកចេញពីកន្លែងណាមួយ នៅមុនពេលបញ្ចប់ការវាយតម្លៃបាន។
សិស្សនៅក្នុងកន្លែងឃុំឃាំងអនីតិជន តែងតែមានការកាត់ទោសរយៈពេលខ្លី ឬស្ថិតនៅក្នុងអគារដែលរង់ចាំការវិនិច្ឆ័យទោស ឬរហូតដល់សំណុំរឿងតុលាការរបស់ពួកគេ ត្រូវបានកាត់ក្ដី។ នៅក្នុងករណីនៃការស្នាក់នៅរយៈពេល ខ្លីនេះ សាលារៀននៅតុលាការ អាចចាប់ផ្ដើមដំណើរការផែនការវាយតម្លៃការអប់រំពិសេស ប៉ុន្តែមិនអាចធ្វើវាបាន នៅមុនពេលសិស្សត្រូវដោះលែងឲ្យចូលទៅក្នុងសហគមន៍វិញទេ។
ច្បាប់ IDEA តម្រូវថា ការវាយតម្លៃកុមារដែលមានពិការភាពដែលផ្ទេរពីទីភ្នាក់ងារសាធារណៈមួយទៅទីភ្នាក់ងារមួយទៀតនៅក្នុងឆ្នាំសិក្សាដូចគ្នា គឺស្របគ្នាជាមួយនឹងសាលារៀនមុន ហើយការផ្ទេរក្រោយៗទៀតរបស់កុមារ គឺទៅតាមការចាំបាច់ និងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ [20 U.S.C. Sec. 1414(b)(3)(D); 34 C.F.R. Sec. 300.304(c)(5)].
ប្រសិនបើកូនរបស់អ្នក នឹងត្រូវចាកចេញពីកន្លែងមួយនៅមុនពេលការវាយតម្លៃរបស់ពួកគេត្រូវបានបញ្ចប់ វាអាចមានប្រយោជន៍ដើម្បីទាក់ទងបុគ្គលិកនៅក្នុងកន្លែងនោះ ឬដើម្បីបើកកិច្ចប្រជុំ IEP ដើម្បីធ្វើការពិភាក្សាថាតើការវាយតម្លៃនោះ នឹងត្រូវបញ្ចប់ដោយបែបណា។
មន្ទីរឃុំឃាំងអនីតិជន អាចមានទំហំតូច បុគ្គលិកតិចតួច ឬមានធនធានដទៃទៀត ដែលរារាំងពួកគេឲ្យផ្ដល់ការអប់រំពិសេស ឬការផ្ដល់សេវាកម្មដែលពាក់ព័ន្ធ។
ក្រៅពីបញ្ហាទំហំ បុគ្គលិក ឬមូលនិធិ សាលារៀននៅក្នុងកន្លែងឃុំឃាំងអនីតិជន ត្រូវតម្រូវឲ្យផ្ដល់ការអប់រំពិសេស និងដើម្បីផ្តល់សេវាដែលពាក់ព័ន្ធ ស្របគ្នាទៅនឹងផែនការ IEP របស់សិស្ស។ [20 U.S.C. Sec. 1412(a)(1)]. ដូចគ្នានេះដែរ សាលារៀននៅក្នុងមន្ទីរឃុំឃាំងយុវជន ត្រូវផ្ដល់ការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួច ដែលមានន័យថា សិស្សដែលមានពិការភាពត្រូវចូលរួមក្នុងការអប់រំជាមួយសិស្សដែលគ្មានពិការភាពទៅតាមវិសាលភាពអតិបរមាដែលសមស្រប។ [20 U.S.C. Sec. 1412(a)(5)(A)].
ប្រសិនបើសាលារៀនតុលាការអនីតិជន មិនបានផ្ដល់ដល់កូនរបស់អ្នកនូវការអប់រំសាធារណៈដែលសមស្រប និងឥតគិតថ្លៃនៅក្នុងមជ្ឈដ្ឋានដែលមានការរឹត បណ្តឹងតិចតួច អ្នកមានសិទ្ធិដាក់បណ្តឹងសម្រាប់ដំណើរការសវនាការត្រឹមត្រូវតាមច្បាប់បាន ឬបណ្តឹងនៃការមិនអនុវត្តតាមច្បាប់ជាមួយនឹងនាយកដ្ឋានអប់រំនៃរដ្ឋកាលីហ្វ័រញ៉ា។ ដូចសាលារៀនជិតខាងដែរ សាលារៀនតុលាការអនីតិជន ត្រូវផ្ដល់ការជូនដំណឹងអំពីសិទ្ធជាឪពុក/ម្ដាយ ដែលរួមបញ្ចូលនូវការរៀបរាប់អំពីដំណើរការត្រឹមត្រូវតាមច្បាប់ និងបណ្តឹងនៃការមិនអនុវត្តតាមច្បាប់។
តើសិស្សម្នាក់អាចទទួលការវាយតម្លៃសម្រាប់ការអប់រំពិសេសនៅក្នុង មន្ទីរឃុំឃាំងអនីតិជនបានដែរឬទេ?
បាទ/ចាស។ ដូចសាលារៀនរដ្ឋដទៃទៀតដែរ សាលារៀនតុលាការអនីតិជន ត្រូវតម្រូវឲ្យផ្ដល់អត្តសញ្ញាណ កំណត់ទីតាំង និងធ្វើការវាយតម្លៃកុមារទាំងអស់ដែលមានពិការភាព ដែលត្រូវការការអប់រំពិសេស និងសេវាកម្មដែលពាក់ព័ន្ធ។ [20 U.S.C. Sec. 1412(a)(3)(A); 34 C.F.R. Sec. 300.111].
ប្រសិនបើកូនរបស់អ្នកស្ថិតនៅក្នុងមន្ទីរឃុំឃាំងអនីតិជន និងមិនបានទទួលការវាយតម្លៃ អ្នកអាចស្នើសុំការវាយតម្លៃមួយ។ អ្នកគប្បីធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ រួមបញ្ចូលនូវកាលបរិច្ឆេទនៃសំណើសុំនោះ និងបញ្ជាក់ពីប្រភេទនៃការវាយ តម្លៃដែលអ្នកចង់ឲ្យកូនរបស់អ្នកទទួលបាន។ សំណើសុំនេះ ហៅថា “សំណើសុំបញ្ជូនបន្ត”។ [Cal. Ed. Code Sec. 56029]. ស្ថិតក្រោមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា គ្រប់សំណើសុំបញ្ជូនបន្តជាលាយលក្ខណ៍ទាំងអស់ នឹងត្រូវចាប់ផ្ដើមដំណើរការ នៃការវាយតម្លៃ។ [5 C.C.R. Sec. 3021].
ក្នុងកាលៈទេសៈភាគច្រើន នៅពេលអ្នកបានធ្វើការស្នើសុំការវាយតម្លៃរួចហើយ សាលារៀនតុលាការអនីតិជន ត្រូវផ្ដល់ដល់អ្នកនូវផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ។ ប្រសិនបើអ្នកផ្ដល់សំណើសុំបញ្ជូនបន្តក្នុងរយៈពេល 10 ថ្ងៃ នៅដំណាច់ឆ្នាំសិក្សាធម្មតា នោះផែនការវាយតម្លៃនេះ អាចត្រូវតែផ្ដល់ជូនក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56321(a)].
នៅពេលដែលអ្នកទទួលបានផែនការវាយតម្លៃ អ្នកមានពេលយ៉ាងតិច 15 ថ្ងៃ ដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ [Cal Ed. Code Sec. 56321(c)(4)]. នៅពេលអ្នកបានចុះហត្ថលេខា និងបានប្រគល់ផែនការវាយតម្លៃរួចហើយ សាលារៀនតុលាការអនីតិជន មានពេល 60 ថ្ងៃ ដើម្បីធ្វើការវាយតម្លៃ និងបើកកិច្ចប្រជុំ IEP ដើម្បីកំណត់សិទ្ធិទទួលបានដើម្បីបង្កើតឯកសារ IEP ប្រសិនបើសិស្សមានសិទ្ធិទទួលបាន។ [Cal Ed. Code Sec. 56344(a)].
តើផែនការ IEP របស់សិស្ស នឹងត្រូវអនុវត្តនៅក្នុងមន្ទីរឃុំឃាំងអនីតិជនដែរឬទេ?
បាទ/ចាស។ សាលារៀនតុលាការអនីតិជន ត្រូវផ្ដល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពផែនការ IEP របស់សិស្សឲ្យបានសមស្របផងដែរ។ សាលារៀនតុលាការអនីតិជន ដូចសាលារៀនជិតខាងដែរ ក៏ត្រូវតម្រូវឲ្យផ្ដល់របាយការណ៍វឌ្ឍនភាពស្ដីពីគោលដៅ IEP ជូនដល់ឪពុកម្ដាយ នៅពេលសិស្សស្ថិតក្នុងមន្ទីរឃុំឃាំងអនីតិជន។
តើសិស្សនឹងនៅតែទទួលបានសេវាកម្មពាក់ព័ន្ធ ដូចជា ការព្យបាលសម្ដីនិងភាសា ការប្រឹក្សាយោបល់ ឬការព្យាបាលសម្បទាការងារនៅក្នុងមន្ទីរឃុំឃាំងអនីតិជនដែរឬទេ?
បាទ/ចាស។ សិស្សដែលមានពិការភាពនៅក្នុងមន្ទីរឃុំឃាំងអនីតិជន មានសិទ្ធិទទួលបានសេវាដែលពាក់ព័ន្ធ។ សេវាកម្មពាក់ព័ន្ធ ត្រូវបានរៀបចំដើម្បីធានាថា ពួកគេមានអត្ថប្រយោជន៍ពីកម្មវិធីអប់រំរបស់ពួកគេ។
ប្រសិនបើសិស្សម្នាក់មានសេវា IEP រួចហើយ នៅពេលចូលទៅក្នុងមន្ទីរឃុំឃាំងអនីតិជន អគារនេះត្រូវផ្ដល់សេវាកម្មដែលសមស្របដល់អ្នក ដែលមានរៀបរាប់នៅក្នុងផែនការ IEP របស់សិស្ស រហូតដល់សាលារៀនតុលាការអនីតិជន ជ្រើសរើសផែនការ IEP ពីមុន ឬបង្កើតផែនការ IEP ថ្មី សម្រាប់សិស្សរូបនោះ។ [34 C.F.R. Sec. 300.323; Cal. Ed. Code Sec. 56325(a)(1)].
តើកិច្ចប្រជុំ IEP នឹងត្រូវធ្វើឡើងនៅក្នុងមន្ទីរឃុំឃាំងអនីតិជនមែនទេ? តើឪពុកម្ដាយ ឬអ្នកតស៊ូមតិអាចចូលរួមក្នុងកិច្ចប្រជុំទាំងនោះបានទេ?
នៅពេលដែលដាក់ក្នុងមន្ទីរឃុំឃាំងអនីតិជន សាលារៀនត្រូវតែរៀបចំផ្ទេរកិច្ចប្រជុំ IEP ក្នុងរយៈពេល 30 ថ្ងៃ។ [34 C.F.R. Sec. 300.323; Cal. Ed. Code Sec. 56325(a)(1)].
កិច្ចប្រជុំ IEP ក៏អាចត្រូវកោះហៅ ទៅតាមការចាំបាច់ពីខាងឪពុកម្ដាយដែរ។ សាលារៀនត្រូវរៀបចំកិច្ចការប្រជុំ IEP ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ការស្នើសុំ។ [Cal. Ed. Code Sec. 56043(l), Cal. Ed. Code Sec. 56343.5]. ជាការល្អបំផុតត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យអ្នកអាចតាមដានពេលវេលាបានក្នុងរយៈពេល 30 ថ្ងៃ។
ឪពុកម្ដាយ គឺនៅតែត្រូវការសមាជិកនៃគម្រោង IEP និងមានសិទ្ធិទាំងអស់ស្ថិតក្រោមច្បាប់ IDEA នៅពេលសិស្សស្ថិតនៅក្នុងមន្ទីរឃុំឃាំងអនីតិជន លើកលែងតែតុលាការបានកំណត់សិទ្ធិរបស់ពួកគេ ឬសិស្សនោះឈានចូលដល់អាយុ 18 ឆ្នាំ។ [34 C.F.R. Sec. 300.322]. ឪពុកម្ដាយ ត្រូវតែអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំ IEP។
ប្រសិនបើឪពុកម្ដាយមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំនេះ តុលាការអនីតិជន ត្រូវតែនៅបន្តសាកល្បង ដើម្បីធានានូវការចូលរួមរបស់ឪពុកម្ដាយ រួមទាំងការចូលរួមតាមទូរសព្ទផងដែរ។ [34 C.F.R. Sec. 300.322(c); 34 C.F.R. Sec. 300.328]. សាលារៀនតុលាការអនីតិជន ត្រូវតែធានាថា ឪពុកម្ដាយយល់ដឹងពីនីតិវិធីកិច្ចប្រជុំ IEP—នេះរួមបញ្ចូលទាំងការរៀបចំអ្នកបកប្រែសម្រាប់ឪពុកម្ដាយដែលមានបញ្ហាគថ្លង់ ឬអ្នកដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស។ [34 C.F.R. Sec. 300.322(e))].
ឪពុកម្ដាយ ក៏ត្រូវអនុញ្ញាតឲ្យនាំមេធាវីចូលរួមក្នុងកិច្ចប្រជុំ IEP ផងដែរ។ [34 C.F.R. Sec. 300.321(a); 34 C.F.R. Sec. 300.322(a)]. មនុស្សដទៃទៀត រួមទាំងអ្នកតស៊ូមតិ ក៏អាចចូលរួមក្នុងកិច្ចប្រជុំ IEP បានផងដែរ ទៅតាមឆន្ទានុសិទ្ធិរបស់ឪពុកម្ដាយ ឬសាលារៀន ប្រសិនបើបុគ្គលទាំងនោះមានចំណេះដឹង និងឯកទេសពិសេស ពាក់ព័ន្ធនឹងសិស្ស។ [34 C.F.R. Sec. 300.321(a)(6)]. ការកំណត់ចំណេះដឹង ឬឯកទេសពិសេសនៃបុគ្គលទាំងអស់នោះ ត្រូវធ្វើឡើងដោយបុគ្គលដែលបានអញ្ជើញ បុគ្គលទាំងនោះឲ្យធ្វើជាសមាជិកនៃក្រុម IEP។ [34 C.F.R. Sec. 300.321(c)].
សិស្សដែលមានពិការភាពនៅក្នុងមន្ទីរឃុំឃាំងយុវជន ក៏គួរតែត្រូវចូលរួមជាសមាជិកក្រុម IEP ផងដែរ។ [34 C.F.R. Sec. 300.321(a)(7)]. ការចូលរួមរបស់សិស្ស អាចជួយយ៉ាងសំខាន់ដល់ក្រុម IEP នៅក្នុងការកំណត់តម្រូវការរបស់សិស្ស។
តើសិស្សម្នាក់អាចទទួលការវាយតម្លៃជាថ្មីនៅពេលស្ថិតក្នុងមន្ទីរឃុំឃាំងអនីតិជនបានដែរឬទេ?
បាទ/ចាស មន្ទីរឃុំឃាំងអនីតិជន ត្រូវធ្វើការវាយតម្លៃយុវជនដែលមានពិការភាពសម្រាប់ការអប់រំពិសេស។ [20 U.S.C. Sec. 1412(a)(3)(A); 34 C.F.R. Sec. 300.111]. នីតិវិធីដូចគ្នាដែលបានរៀបរាប់ខាងលើនៅក្នុងផ្នែក 4 ត្រូវយកមកអនុវត្ត។
បើទោះបីជាសិស្សម្នាក់គ្រាន់តែស្ថិតក្នុងមន្ទីរឃុំឃាំងអនីតិជនក្នុងរយៈពេលខ្លីក្ដី ក៏មណ្ឌលត្រូវតែចាប់ផ្ដើមដំណើរការនៃការវាយតម្លៃនេះដែរ។ មណ្ឌលត្រូវសម្របសម្រួលជាមួយមណ្ឌលសិក្សាធិការ ដែលសិស្សនឹងត្រូវចូលរៀននៅពេលចាកចេញពីមន្ទីរឃុំឃាំងអនីតិជន ដើម្បីធានានូវការបញ្ចប់ការវាយតម្លៃ។ [34 C.F.R. Sec. 300.304(c)(5)]. ក៏ប៉ុន្តែ សូមកត់សម្គាល់ថា ពេលវេលាសម្រាប់ការបញ្ចប់ការវាយតម្លៃនេះ គឺមិនសូវច្បាស់ទេ៖ ការវាយតម្លៃនេះ ត្រូវបញ្ចប់ “ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ [34 C.F.R. Sec. 300.304(c)(5)]. ជាទូទៅ ការវាយតម្លៃត្រូវបញ្ចប់ក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីទទួលបានការយល់ព្រមពីឪពុកម្ដាយសម្រាប់ការវាយតម្លៃនេះ។ [34 C.F.R. Sec. 300.301(c)]. តារាងពេលវេលានេះ ពុំអនុវត្តនោះទេ ប្រសិនបើសិស្សនោះផ្ទេរមណ្ឌលសិក្សាធិការនៅពាក់កណ្ដាលការវាយតម្លៃ។ [34 C.F.R. Sec. 300.301(d)(2 ក៏ប៉ុន្តែ មណ្ឌលសិក្សាធិការដែលសិស្សផ្ទេរទៅនោះ ត្រូវធ្វើ “ការខិតខំឲ្យបានគ្រប់គ្រាន់ដើម្បីធានានូវការបញ្ចប់តាមពេលវេលានៃការវាយតម្លៃ” និងត្រូវធ្វើការរៀបចំជាមួយឪពុកម្ដាយតាម “ពេលវេលាជាក់លាក់នៅពេលការវាយតម្លៃនោះនឹងត្រូវបញ្ចប់”។ [34 C.F.R. Sec. 300.301(e)].
តើការអប់រំពិសេសរបស់សិស្សនឹងត្រូវប៉ះពាល់ដោយសារការចូលទៅក្នុងសហគមន៍ជាថ្មីដែរឬទេ?
ផែនការនៃការចូលក្នុងសហគមន៍ជាថ្មី គួរចាប់ផ្ដើមនៅពេលដែលសិស្សចូលក្នុងមន្ទីរឃុំឃាំងអនីតិជន។ ការធ្វើផែនការបែបនេះ គឺសំខាន់ដើម្បីធានាថា មនុស្សវ័យក្មេងអាចចាប់ផ្ដើមសាលារៀនភ្លាមៗ នៅពេលចាកចេញពីមន្ទីរឃុំឃាំងអនីតិជន ដែលមានការគាំទ្រ និងសេវាសមស្របនៅនឹងកន្លែង។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា យុវជននៅក្នុងមន្ទីរឃុំឃាំងអនីតិជន ត្រូវមានផែនការរៀនសូត្រសម្រាប់ការចូលក្នុងសហគមន៍ជាថ្មី នៅពេលដែលពួកគេបានស្ថិតនៅក្នុងថ្ងៃសិក្សា 20 ថ្ងៃជាប់គ្នា។ [Cal. Ed. Code Sec. 48647(f)].
យុវជនមិនគួរជួបប្រទះនូវការរារាំងពីការចុះឈ្មោះជាថ្មីនោះទេ។ គ្រប់យុវជនទាំងអស់ មានសិទិ្ធចុះឈ្មោះសាជាថ្មីភ្លាមៗនៅក្នុងសាលារៀនក្នុងសង្កាត់របស់ពួកគេ នៅពេលដែលពួកគេត្រូវបានដោះលែងពីមន្ទីរឃុំឃាំងអនីតិជន។ សាលារៀន មិនអាចបដិសេធការចុះឈ្មោះសិស្សដែលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងដោយសារខ្វះឯកសារ ដូចជាឯកសារចាក់ថ្នាំបង្ការ ឬព្រឹត្តិបត្រពិន្ទុឡើយ។ [Cal. Ed. Code Sec. 48853.5(f)(8)(B)]. សាលារៀន ក៏មិនអាចបដិសេធការចុះឈ្មោះផ្អែកតាមការពាក់ព័ន្ធរបស់សិស្សទៅនឹងតុលាការអនីតិជនដែរ។ [Cal. Ed. Code Sec. 48645.5(b)].
យុវជនមានសិទ្ធិចុះឈ្មោះជាថ្មីនៅក្នុងសាលារៀនដូចគ្នាដែលពួកគេបានចូលរៀន នៅមុនពេលការឃុំខ្លួន ឬហៅថា “សាលារៀនដើម” លើកលែងតែពួកគេត្រូវបានបណ្ដេញចេញពីសាលារៀន ឬកំពុងប្រឈមនឹងបណ្ដេញចោល។ [Cal. Ed. Code Sec. 48853.5(f)(1)]. ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធសិទ្ធិនេះ អ្នកអាចដាក់បណ្ដឹងនីតិវិធីពាក្យបណ្ដឹងឯកសណ្ឋានភាព (UCP) ជាមួយមណ្ឌលសិក្សាធិការ។ អ្នកក៏អាចដាក់ពាក្យបណ្ដឹង UCP ដោយផ្ទាល់ជាមួយនាយកដ្ឋានអប់រំនៃរដ្ឋកាលីហ្វ័រញ៉ា ស្ថិតក្រោមកាលៈទេសខ្លះ ដូចជាពេលមានគ្រោះថ្នាក់នៃការសងសឹកជាដើម។ [5 C.C.R. Sec. 4650(a)].
យុវជនដែលត្រូវបានដាក់ឃុំឃាំង ក៏អាចមានសិទ្ធិភ្ជាប់ទំនាក់ទំនងជាមួយ “ផ្នែកទំនាក់ទំនងការអប់រំ” របស់មណ្ឌលសិក្សាធិការ បុគ្គលដែលជាបុគ្គលិក ដែលមានការងារជាអ្នកជួយដល់សិស្សដូចជាការចុះឈ្មោះជាថ្មីជាដើម។ [Cal. Ed. Code Sec. 48852.5(c)]. ជាទូទៅ អ្នកអាចស្វែងរកព័ត៌មានអំពីផ្នែកទំនាក់ទំនងការអប់រំរបស់មណ្ឌលសិក្សាធិការ រួមទាំងព័ត៌មានទំនាក់ទំនងរបស់ពួកគេ នៅលើគេហទំព័រមណ្ឌលសិក្សាធិការផងដែរ។
តើសិស្សនៅក្នុងមន្ទីរឃុំឃាំងអនីតិជន នៅតែមានសិទ្ធិទទួលបានការធ្វើផែនការផ្ទេរការសិក្សាដែរឬទេ?
បាទ/ចាស ស្ថិតក្រោមច្បាប់ IDEA ផែនការផ្ទេរការសិក្សាត្រូវតែមាននៅក្នុងកិច្ចប្រជុំ IEP ដំបូងរបស់គេ ដែលធ្វើឡើងនៅក្រោយពេលដែលសិស្សចូលដល់វ័យ 16 ឆ្នាំ ឬមុននេះ ប្រសិនបើសមស្របសម្រាប់សិស្ស។ [20 U.S.C. Sec. 1414 (d)(1)(A)(i)(VII); 34 C.F.R. Sec. 300.320(b)]. ផែនការផ្ទេរការសិក្សា រួមបញ្ចូល នូវការកំណត់គោលដៅរបស់សិស្សនៅពេលបញ្ចប់វិទ្យាល័យ រួមបញ្ចូលទាំងការអប់រំ និងគោលដៅការងារផងដែរ។ [34 C.F.R. Sec. 300.43]. សេវាផ្ទេរការសិក្សានេះ អាចរួមបញ្ចូលនូវការបណ្ដុះបណ្ដាលការងារតាមរយៈអង្គការដែលអនុវត្តសាលក្រមលើអនីតិជនដែលពាក់ព័ន្ធនឹងយុវជន។ សូមចងចាំថា សេវាផ្ទេរការសិក្សានេះ ត្រូវតែធ្វើឡើងជាលក្ខណៈបុគ្គលសម្រាប់សិស្សម្នាក់ៗ ផ្អែកតាមគោលដៅរបស់សិស្សរូបនោះ។ អ្នកអាចរួមបញ្ចូលនូវគោលដៅ និងសេវាកម្មដែលពាក់ព័ន្ធនឹងការចូលក្នុងសហគមន៍ជាថ្មី ជាផ្នែកមួយនៃការធ្វើផែនការផ្ទេរការសិក្សានៅក្នុងគម្រោង IEP របស់សិស្ស។
ធនធាន
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការអប់រំពិសេស សូមមើលសិទ្ធិទទួលបានការអប់រំពិសេសរបស់ Disability Rights California និងសៀវភៅណែនាំអំពីទំនួលខុសត្រូវនានា៖ https://serr.disabilityrightsca.org/.
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការធ្វើផែនការផ្ទេរការសិក្សា និងសេវាកម្ម សូមមើលឯកសារបោះពុម្ពផ្សាយរបស់ Disability Rights California សេវាកម្មផ្ទេរការសិក្សាសម្រាប់សិស្ស៖ https://www.disabilityrightsca.org/publications/transition-services-for….
ប្រសិនបើអ្នកមានសំណួរ អ្នកអាចទាក់ទងទៅខ្សែទូរសព្ទហៅចូលរបស់ Disability Rights California តាមរយៈលេខ 1-800-766-5746 បើកចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង 9:00 ព្រឹក – 4:00 រសៀល។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.