របបៀបទទួលបានការវាយតម្លៃអប់រំឯករាជ្យបរកាលបនទុកចំណាយសាធារណៈ

របបៀបទទួលបានការវាយតម្លៃអប់រំឯករាជ្យបរកាលបនទុកចំណាយសាធារណៈ
អប់រំឯករាជ្យក្រោមបន្ទុកចំណាយសាធារណៈពីមណ្ឌលសិក្សាធិការ។ មធ្យោបាយមួយទៀតដែលអ្នកអាចទទួលបានការវាយតម្លៃអប់រំឯករាជ្យ គឺត្រូវបង់ប្រាក់ដោយ ខ្លួនឯងសម្រាប់ការវាយតម្លៃ។ អ្នកអាចនឹងឲ្យមានការវាយតម្លៃអប់រំឯករាជ្យទៅលើកូនរបស់អ្នក ប្រសិនបើ៖
អប់រំឯករាជ្យក្រោមបន្ទុកចំណាយសាធារណៈពីមណ្ឌលសិក្សាធិការ។ មធ្យោបាយមួយទៀតដែលអ្នកអាចទទួលបានការវាយតម្លៃអប់រំឯករាជ្យ គឺត្រូវបង់ប្រាក់ដោយ ខ្លួនឯងសម្រាប់ការវាយតម្លៃ។ អ្នកអាចនឹងឲ្យមានការវាយតម្លៃអប់រំឯករាជ្យទៅលើកូនរបស់អ្នក ប្រសិនបើ៖
- អ្នកមិនយល់ស្របជាមួយនឹងរង្វាយតម្លៃលើការអប់រំពិសេសថ្មីៗបំផុតទៅលើកូនរបស់អ្នក
- ប្រសិនបើមណ្ឌលសិក្សាធិការបានចុះធ្វើការវាយតម្លៃដំបូង ឬវាយតម្លៃសាឡើងវិញ ប៉ុន្តែមិនបានកំណត់បញ្ជាក់ពេញលេញគ្រប់ផ្នែកទាំងអស់ដែលត្រូវចាំបាច់ត្រូវធ្វើការវាយតម្លៃ និងប្រសិនបើអ្នកមិនយល់ស្របជាមួយការវាយតម្លៃ ឬ
- ប្រសិនបើមណ្ឌលសិក្សាធិការបានបដិសេធសិទ្ធិទទួលបានការអប់រំពិសេសរបស់កូនអ្នក ឬសេវាកម្ម ឬការគាំទ្រចាំបាច់ណាមួយ ផ្អែកលើអនុសាសន៍នៃការវាយតម្លៃរបស់មណ្ឌលសិក្សាធិការដែលធ្វើឡើងមិនបានសមស្រប។
ច្បាប់
ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន បទបញ្ញត្តិសហព័ន្ធចំពោះច្បាប់ស្តីពីការអប់រំបុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act) ចែងថា៖
“ឪពុកម្តាយមានសិទ្ធិទទួលបានការវាយតម្លៃអប់រំឯករាជ្យក្រោមបន្ទុកចំណាយ សាធារណៈ ប្រសិនបើឪពុកម្តាយមិនយល់ស្របជាមួយនឹងការវាយតម្លៃដែលទទួលបានដោយទីភ្នាក់ងារសាធារណៈ [ដូចជាមណ្ឌលសិក្សាធិការជាដើម] …” 1
ការវាយតម្លៃអប់រំឯករាជ្យ (“IEE”) មានន័យថា ការវាយតម្លៃនោះត្រូវបានធ្វើឡើងដោយបុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលពួកគេត្រូវបានទទួលមកបម្រើការងារដោយមណ្ឌលសិក្សាធិការដែលផ្តល់សេវាដល់សិស្សនោះ។ 2 ឪពុកម្តាយ/អាណាព្យាបាល អាចស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុក ចំណាយសាធារណៈ។ នៅពេលមណ្ឌលសិក្សាធិការទទួលបានការស្នើសុំនេះ មណ្ឌលសិក្សាធិការមានជម្រើសតែពីរប៉ុណ្ណោះ៖
- បង់ប្រាក់សម្រាប់ការវាយតម្លៃ IEE ឬ
- ដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីបញ្ជាក់ភស្តុតាង ឲ្យបានច្បាស់ថា រង្វាយតម្លៃផ្ទាល់របស់ខ្លួនមានភាពសមស្រប។ 3
ជារឿយៗ មណ្ឌលសិក្សាធិការនឹងត្រូវបង់ប្រាក់សម្រាប់ការវាយតម្លៃ IEE។ វាមិនសូវថ្លៃប៉ុន្មានទេក្នុងការបង់ប្រាក់សម្រាប់ការវាយតម្លៃ IEE។ វាចំណាយប្រាក់ច្រើនជាងនេះសម្រាប់មណ្ឌលសិក្សាធិការក្នុងការដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ប្រឆាំងជំទាស់ទៅនឹងអ្នកដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ការវាយតម្លៃរបស់ខ្លួនមានភាពសមស្រប។ មណ្ឌលសិក្សាធិការ មិនអាចគ្រាន់តែមិនអើពើតាមផ្លូវច្បាប់ចំពោះអ្នក ឬគ្រាន់តែធ្វើការ “បដិសេធ” ចំពោះអ្នកនោះទេ។
របៀបស្នើសុំការវាយតម្លៃ IEE
នេះជាជំហានដែលអ្នកចាំបាច់ត្រូវអនុវត្តដើម្បីស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈសម្រាប់កូនអ្នក៖
ជំហានទី1៖ ផ្ញើសំណើជាលាយលក្ខណ៍អក្សរសម្រាប់ការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងរង្វាយតម្លៃរបស់មណ្ឌលសិក្សាធិការរបស់កូនអ្នកទេ អ្នកគួរតែសរសេរលិខិត/អ៊ីម៉ែលទៅកាន់អ្នកគ្រប់គ្រងករណីរបស់ កូនអ្នក ឬ ប្រធានផ្នែកអប់រំពិសេសរបស់មណ្ឌលសិក្សាធិការ។ នៅក្នុងលិខិត/ អ៊ីម៉ែលនោះ អ្នកគួរតែបញ្ជាក់ថា អ្នកមិនយល់ស្របជាមួយនឹងរង្វាយតម្លៃរបស់មណ្ឌលសិក្សាធិការទេ។ អ្នកក៏គួរតែបញ្ជាក់ផងដែរថា អ្នកកំពុងស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ។
ពិតមែនតែច្បាប់មិនបានចែងថា សំណើសុំការវាយតម្លៃ IEE ចាំបាច់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរក្តី ប៉ុន្តែការសរសេរលិខិត/អ៊ីម៉ែលទៅកាន់មណ្ឌលសិក្សា ធិការ គឺជាការសំខាន់។ មណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់មូលនិធិវាយតម្លៃ IEE នោះទេ ប្រសិនបើអ្នកមិនផ្តល់ឲ្យមណ្ឌលសិក្សាធិការនូវការជូនដំណឹងថា អ្នកមិនយល់ស្របជាមួយនឹងរង្វាយតម្លៃ និងបានស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ។ ការសរសេរលិខិត/អ៊ីម៉ែលអាចបង្ហាញថា អ្នកបាន ផ្តល់ការជូនដំណឹងដល់មណ្ឌលសិក្សាធិការ ប្រសិនបើមានវិវាទនៅពេលក្រោយ។ រក្សាទុកច្បាប់ថតចម្លងនៃលិខិត/អ៊ីម៉ែលសម្រាប់ជាកំណត់ត្រារបស់អ្នក។
បន្ទាប់ពីទទួលបានលិខិតរបស់អ្នក មណ្ឌលសិក្សាធិការអាចនឹងសុំឲ្យអ្នកធ្វើការពន្យល់ថា ហេតុអ្វីបានជាអ្នកមិនយល់ស្របជាមួយនឹងការវាយតម្លៃរបស់អ្នក។ អ្នកមិនចាំបាច់ត្រូវផ្តល់ហេតុផលណាមួយសម្រាប់ការមិនយល់ស្របរបស់អ្នកទៅដល់មណ្ឌលសិក្សាធិការទេ។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការមិនអាចប្រើប្រាស់ការបដិសេធរបស់អ្នក មកធ្វើជាហេតុផលសម្រាប់ពន្យារការឆ្លើយតបរបស់ខ្លួនចំពោះការស្នើសុំនោះទេ។ 4
ជំហានទី2៖ រង់ចាំការឆ្លើយតប
ក្រោយពេលអ្នកផ្ញើលិខិត/អ៊ីម៉ែលរបស់អ្នកទៅកាន់មណ្ឌលសិក្សាធិការ មណ្ឌលសិក្សាធិការត្រូវតែឆ្លើយតបទៅកាន់សំណើរបស់អ្នក “ដោយគ្មានការពន្យារពេលមិនសមស្រប” ឡើយ។ 5 ច្បាប់មិនចែងពីរយៈពេលដែលមណ្ឌលសិក្សាធិការត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីធ្វើការឆ្លើយតបឡើយ។ ច្បាប់អនុញ្ញាតឲ្យមានរយៈពេលសមស្របឬរយៈពេលខ្លីណាមួយ ដើម្បីអនុញ្ញាតឲ្យឪពុកម្តាយ/ អាណាព្យាបាល និងមណ្ឌលសិក្សាធិការធ្វើការពិភាក្សា និងចរចាអំពីសំណើសុំវាយតម្លៃ IEE នេះ។ 6 ការពន្យារពេលមានភាពសមស្របឬអត់ គឺអាស្រ័យលើស្ថានភាពជាក់លាក់។ ឧទាហរណ៍៖
- នៅក្នុងសំណុំរឿង J.P. v. Ripon Unified School District មណ្ឌលសិក្សាធិការបានដាក់សំណើសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់រយៈពេលច្រើនជាងពីរខែ បន្ទាប់ពីឪពុកម្តាយបានស្នើសុំការវាយតម្លៃ IEE។ តុលាការបានរកឃើញថា មណ្ឌលសិក្សាធិការបានដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់បានទាន់ពេលវេលា។ ឪពុកម្តាយនិងមណ្ឌលសិក្សាធិការ បានប្រាស្រ័យទាក់ទងប្រាប់គ្នាអំពីសំណើសុំវាយតម្លៃ IEE នៅអំឡុងពេលពីរខែ មុនពេលមណ្ឌលសិក្សាធិការបានដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់។ 7
- នៅក្នុងសំណុំរឿង Pajaro Valley Unified School District v. J.S. មណ្ឌលសិក្សាធិការមិនបានផ្តល់ការពន្យល់អំពីមូលហេតុដែលខ្លួនបានពន្យារពេល ដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់រយៈពេល 11សប្តាហ៍នោះ ទេ។ តុលាការបានរកឃើញថា មណ្ឌលសិក្សាធិការបានបំពានច្បាប់។ 8
ជាទូទៅ រយៈពេលសមស្របក្នុងការរង់ចាំ អាចមានរយៈពេល 15ថ្ងៃសិក្សា គិតចាប់ពីមណ្ឌលសិក្សាធិការត្រូវបានតម្រូវឲ្យផ្តល់ផែនការរង្វាយតម្លៃជូនដល់ឪពុកម្តាយ/ អាណាព្យាបាលក្នុងរយៈពេល 15ថ្ងៃ ក្រោយការស្នើសុំការវាយតម្លៃរបស់ឪពុកម្តាយ/អាណាព្យាបាល។
នៅពេលណាអ្នកប្រគល់លិខិត/អ៊ីម៉ែលរបស់អ្នក ករណីដូចខាងក្រោមនេះអាចនឹងកើតឡើង៖
- ប្រសិនបើមណ្ឌលសិក្សាធិការមិនឆ្លើយតបទាល់តែសោះ នោះមណ្ឌលសិក្សា ធិការមិនបានគោរពតាមច្បាប់ទេ។ ប្រសិនបើអ្នកមិនទទួលបានការឆ្លើយតបណាមួយពីមណ្ឌលសិក្សាធិការ សូមចូលផ្ទាល់ទៅកាន់ជំហានទី4 ក្នុងឯកសារបោះពុម្ពនេះ។
- ប្រសិនបើមណ្ឌលសិក្សាធិការយល់ស្របក្នុងការផ្តល់មូលនិធិដល់ការវាយតម្លៃ IEE នោះអ្នកអាចធ្វើការងារជាមួយមណ្ឌលសិក្សាធិការដើម្បីជ្រើសរើសអ្នកវាយតម្លៃឯករាជ្យរបស់អ្នក។
- ប្រសិនបើមណ្ឌលសិក្សាធិការដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ សូមត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីឡើងសវនាការ។ អ្នកនឹងចាំបាច់ត្រូវពន្យល់ដល់ចៅក្រមថាហេតុអ្វីបានជាអ្នកគិតថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការមិនមានភាពសមស្រប។ អ្នកក៏នឹងចាំបាច់ត្រូវពន្យល់ផងដែរថាហេតុអ្វីបានជាអ្នកត្រូវការការវាយតម្លៃ IEE។ សូមយោងទៅលើជំពូក 6 ព័ត៌មានស្តីពីនីតិវិធីសវនាការត្រឹមត្រូវតាមច្បាប់/ការអនុវត្តតាមច្បាប់ នៃសៀវភៅណែនាំអំពីសិទ្ធិនិងការទទួលខុសត្រូវលើការអប់រំពិសេស សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបត្រៀមខ្លួនសម្រាប់សវនាការ។
ជំហានទី3៖ មិនទទួលយកចម្លើយ “បដិសេធ”
ប្រសិនបើមណ្ឌលសិក្សាធិការមិនបានឆ្លើយតបទៅនឹងសំណើសុំ ឬបានបដិសេធ សំណើសុំរបស់អ្នកដោយមិនបានដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ទេ អ្នកគួរតែសរសេរលិខិតមួយច្បាប់ទៀតទៅកាន់មណ្ឌលសិក្សាធិការ។ ក្នុងលិខិត នេះ អ្នកគួរតែប្រាប់ដល់មណ្ឌលសិក្សាធិការថា មណ្ឌលសិក្សាធិការបានរំលោភសិទ្ធិរបស់អ្នក ក្រោមបទបញ្ញត្តិស្តីពីការអប់រំពិសេសរបស់សហព័ន្ធ៖ ច្បាប់ 34 C.F.R. ផ្នែក 300.502(b)។
ប្រសិនបើអ្នកមិនទទួលបានការឆ្លើយតបពីមណ្ឌលសិក្សាធិការទេ អ្នកគួរតែប្រាប់ ដល់មណ្ឌលសិក្សាធិការផងដែរថា អ្នកកំពុងមានចំណាត់ការលើភាពអសកម្មរបស់ពួកគេ ក្នុងគោលបំណងឲ្យមណ្ឌលសិក្សាធិការយល់ស្របផ្តល់មូលនិធិដល់ ការវាយតម្លៃ IEE។ ម្យ៉ាងទៀត អ្នកអាចប្រាប់មណ្ឌលសិក្សាធិការផងដែរថា៖
- អ្នកនឹងជូនដំណឹងដល់មណ្ឌលសិក្សាឲ្យបានជ្រាបថា អ្នក នឹងបង់ប្រាក់សម្រាប់ការវាយតម្លៃ IEE ហើយបន្ទាប់មកផ្ញើវិក្កយបត្រទូទាត់ការវាយតម្លៃ IEE ទៅដល់មណ្ឌលសិក្សាធិការសម្រាប់ការទូទាត់សំណង ឬ
- អ្នកនឹងសុំឲ្យមណ្ឌលសិក្សាធិការធ្វើការបង់ប្រាក់ដោយផ្ទាល់ទៅដល់អ្នកផ្តល់សេវាដែលអ្នកបានជ្រើសរើសដើម្បីធ្វើការវាយតម្លៃ IEE របស់អ្នក។
ប្រសិនបើអ្នកសម្រេចចិត្តបន្តការវាយតម្លៃ IEE ដោយគ្មានការឆ្លើយតបរបស់មណ្ឌលសិក្សាធិការទេ សូមប្រាកដថាអ្នកវាយតម្លៃឯករាជ្យនោះបំពេញតាមរាល់គោលការណ៍ណែនាំទាំងអស់ស្តីពី IEE របស់មណ្ឌលសិក្សាធិការ រួមទាំងលក្ខណៈ វិនិច្ឆ័យលើសិទ្ធិទទួលបាន និងថ្លៃចំណាយផងដែរ។ អ្នកអាចជ្រើសរើសមិនសរសេរ អ្វីមួយទៅកាន់មណ្ឌលសិក្សាធិការក៏បានដែរ រួចចូលទៅកាន់ជំហានទី4 ដោយផ្ទាល់នៅក្នុងឯកសារបោះពុម្ពនេះ។
ជំហានទី4៖ ប្រសិនបើគ្រប់យ៉ាងមិនសម្រេចជោគជ័យទេ សូមដាក់ពាក្យ បណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education)។
ប្រសិនបើមណ្ឌលសិក្សាធិការនៅតែមិនឯកភាពលើការវាយតម្លៃ IEE ទេ ឬបានដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ប្រឆាំងជំទាស់នឹងអ្នក នោះអ្នកអាចដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (“CDE”)។ ក្នុងពាក្យបណ្តឹងនេះ អ្នកគួរតែរៀបរាប់ថា មណ្ឌលសិក្សាធិការបានរំលោភសិទ្ធិតាមនីតិវិធីរបស់អ្នក នៅក្រោមច្បាប់ 34 C.F.R. ផ្នែក 300.502(b) ហើយស្នើសុំនាយកដ្ឋាន CDE ឲ្យចេញសេចក្តីបង្គាប់ទៅកាន់មណ្ឌលសិក្សាធិការដើម្បីផ្តល់ឲ្យអ្នកនូវការវាយតម្លៃ IEE ជាបន្ទាន់។
សូមយោងទៅលើជំពូក 6 ព័ត៌មានស្តីពីនីតិវិធីសវនាការត្រឹមត្រូវតាមច្បាប់/ការអនុវត្តតាមច្បាប់ នៃសៀវភៅណែនាំអំពីសិទ្ធិនិងការទទួលខុសត្រូវលើការអប់រំពិសេស សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់។
សំណួរដែលចោទសួរជាញឹកញាប់
1. តើខ្ញុំអាចជ្រើសរើសនរណាម្នាក់ឲ្យមកធ្វើការវាយតម្លៃ IEE កូនរបស់ខ្ញុំបានដែរឬទេ?
មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ឲ្យអ្នកនូវព័ត៌មានអំពីការវាយតម្លៃ IEE។ នេះរួមមានបញ្ជីរាយនាមអ្នកផ្តល់សេវាដ៏មានសក្តានុពល គោលការណ៍ណែនាំអំពីការកំណត់តម្លៃ និងលក្ខខណ្ឌតម្រូវរបស់មណ្ឌលសិក្សាធិការសម្រាប់ការវាយតម្លៃ IEE។ 9 អ្នកមិនតម្រូវឲ្យប្រើប្រាស់អ្នកវាយតម្លៃនៅក្នុងបញ្ជីរបស់មណ្ឌលសិក្សាធិការទេ។ 10 ប្រសិនបើអ្នកជ្រើសរើសអ្នកផ្តល់សេវាម្នាក់ដែលមិនស្ថិតនៅ ក្នុងបញ្ជីរបស់មណ្ឌលសិក្សាធិការ សូមប្រាកដថា អ្នកវាយតម្លៃដែលអ្នកជ្រើសរើសនោះ បំពេញតាមលក្ខខណ្ឌតម្រូវរបស់មណ្ឌលសិក្សាធិការសម្រាប់ការវាយតម្លៃ IEE។
ប្រសិនបើមណ្ឌលសិក្សាធិការកំណត់ជម្រើសអ្នកផ្តល់សេវារបស់អ្នកខ្លាំងពេក រហូតដល់ការវាយតម្លៃមិនអាចមានឯករាជ្យភាព ឬមានភាពដាច់ដោយឡែកពីមណ្ឌលសិក្សាធិការ ពេលនោះអ្នកអាចដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តច្បាប់ទៅកាន់នាយកដ្ឋាន CDE។
2. តើមានអ្វីកើតឡើង បើសិនខ្ញុំមិនមានលុយគ្រប់គ្រាន់ដើម្បីបង់ប្រាក់សម្រាប់ការវាយតម្លៃ IEE ជាមុន ហើយមណ្ឌលសិក្សាធិការទទូចសុំថា ការទូទាត់សំណងគឺជាជម្រើសដែលមានតែមួយគត់?
ច្បាប់និងបទបញ្ញត្តិស្តីពីការអប់រំពិសេស មិនមានចែងបញ្ជាក់អំពីលក្ខណៈដែលមណ្ឌលសិក្សាធិការត្រូវផ្តល់ការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈទេ។ ប៉ុន្តែ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពបង់ប្រាក់សម្រាប់់ការវាយតម្លៃ IEE ជាមុន និងទូទាត់សងវិញនៅពេលក្រោយទេ ពេលនោះមណ្ឌលសិក្សាធិការគួរតែធ្វើការរៀបចំផ្សេងទៀត។ នេះអាចរួមមានការបង់ប្រាក់ដល់អ្នកវាយតម្លៃឯករាជ្យដោយផ្ទាល់។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនធ្វើការចាត់ចែងរៀបចំសមស្របនោះទេ ពេលនោះអ្នកគួរតែដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋាន CDE។ នៅក្នុងពាក្យបណ្តឹងនេះ អ្នកអាចរៀបរាប់ប្រាប់ថា លក្ខខណ្ឌតម្រូវរបស់មណ្ឌលសិក្សាធិការដែលកំណត់ឲ្យអ្នកបង់ប្រាក់មុនសម្រាប់ការវាយតម្លៃ IEE រារាំងអ្នកមិនពីការទទួលបានការវាយតម្លៃ IEE។
3. ប្រសិនបើខ្ញុំអាចបង់ប្រាក់សម្រាប់ការវាយតម្លៃនេះ តើខ្ញុំគួរតែបង់ប្រាក់នៅពេលនេះ ហើយបន្ទាប់មកស្វែងរកការទូទាត់សំណងពីមណ្ឌលសិក្សាបានដែរឬទេ?
ក្នុងនាមជាឪពុកម្តាយ/អាណាព្យាបាល អ្នកមានសិទ្ធិជានិច្ចក្នុងការទទួលបានការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយផ្ទាល់ខ្លួន ហើយមណ្ឌលសិក្សាធិការចាត់ទុកការវាយតម្លៃនោះជាការអភិវឌ្ឈកម្មវិធី IEP របស់កូនអ្នក។ 11
មុនពេលបង់ប្រាក់ផ្ទាល់ខ្លួនសម្រាប់ការវាយតម្លៃឯករាជ្យ អ្នកគួរតែស្នើសុំជាមុនដល់មណ្ឌលសិក្សាធិការឲ្យផ្តល់ការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ។ ប្រសិនបើអ្នកបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យ មុនពេលស្នើសុំមណ្ឌលសិក្សាធិការឲ្យផ្តល់ប្រាក់ដល់ការវាយតម្លៃនេះ មណ្ឌលសិក្សាធិការមិនមានកាតព្វកិច្ចធ្វើការទូទាត់សងអ្នកវិញនោះទេ។
4. តើការវាយតម្លៃប្រភេទណាដែលខ្ញុំអាចស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ?
អ្នកអាចស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈសម្រាប់រង្វាយតម្លៃណាមួយដែលមណ្ឌលសិក្សាធិការបានធ្វើរួចហើយ ប្រសិនបើអ្នកយល់ស្រប ជាមួយនឹងរង្វាយតម្លៃនោះ។ សំណើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ អាចធ្វើឡើងបានសម្រាប់រង្វាយតម្លៃប្រភេទណាមួយដែលមណ្ឌលសិក្សាធិការបានធ្វើ ដើម្បីវាយតម្លៃទៅលើសិទ្ធិទទួលបានការអប់រំពិសេស ឬតម្រូវការអប់រំរបស់កូនអ្នកនៅក្នុងផ្នែកនៃពិការភាពណាមួយដែលមានការសង្ស័យ។ នេះរួមមានរង្វាយតម្លៃផ្នែកចិត្តសាស្ត្រអប់រំ រង្វាយតម្លៃលើបច្ចេកវិទ្យាជំនួយរង្វាយតម្លៃលើភាសានិងសម្តី ឬរង្វាយតម្លៃលើការផ្ទេរការសិក្សា។
ប្រសិនបើឪពុកម្តាយ/អាណាព្យាបាលទទួលបានការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈ ឬចែករំលែកការវាយតម្លៃដែលពួកគេបានបង់ប្រាក់ជា លក្ខណៈឯកជន ពេលនោះមណ្ឌលសិក្សាធិការត្រូវតែពិចារណាលើការវាយតម្លៃនោះ នៅពេលធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងសិស្ស។ 12
5. តើមណ្ឌលសិក្សាអាចរឹតបន្តឹងចំពោះអ្នកវាយតម្លៃឯករាជ្យមិនឲ្យធ្វើការវាយតម្លៃលើកូនរបស់ខ្ញុំផ្អែកលើមូលដ្ឋានសាលារៀន រួមទាំងមជ្ឈដ្ឋានថ្នាក់រៀនផងដែរ បានដែរឬទេ?
ទេ។ ប្រសិនបើមណ្ឌលសិក្សាធិការបានសង្កេតតាមដានកូនរបស់អ្នកនៅក្នុងថ្នាក់សម្រាប់ជាផ្នែកមួយនៃរង្វាយតម្លៃនេះ ឬប្រសិនបើនីតិវិធីរង្វាយតម្លៃរបស់មណ្ឌលសិក្សាអនុញ្ញាតឲ្យមានការសង្កេតតាមដានក្នុងថ្នាក់រៀន ពេលនោះមណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យអ្នកវាយតម្លៃឯករាជ្យនូវឱកាសដូចគ្នានេះ។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនអនុញ្ញាតឲ្យអ្នកវាយតម្លៃឯករាជ្យចុះសង្កេតតាមដានក្នុងថ្នាក់រៀនទេ នោះអ្នកអាចដាក់ពាក្យបណ្តឹងលើការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋាន CDE។ នៅក្នុងពាក្យបណ្តឹងនេះ អ្នកអាចរៀបរាប់ថា អ្នកវាយតម្លៃឯករាជ្យនោះមិនអាចបំពេញការវាយតម្លៃរបស់ពួកគេបានទេ ដោយសារតែមណ្ឌលសិក្សាធិការនឹងមិនផ្តល់ឱកាសដូចគ្នានេះដើម្បីសង្កេតតាមដានកូនរបស់អ្នក ដូចដែលពួកគេបានធ្វើជាមួយបុគ្គលិកសាលារៀននោះទេ។
សូមយោងទៅលើជំពូក 6 ព័ត៌មានស្តីពីនីតិវិធីសវនាការត្រឹមត្រូវតាមច្បាប់/ការអនុវត្តតាមច្បាប់ នៅក្នុងសៀវភៅណែនាំអំពីសិទ្ធិនិងការទទួលខុសត្រូវលើការអប់រំពិសេស សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋាន CDE។
6. តើខ្ញុំអាចស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈបានប៉ុន្មានដង?
អ្នកអាចស្នើសុំការវាយតម្លៃ IEE ក្រោមបន្ទុកចំណាយសាធារណៈបានតែម្តងគត់ សម្រាប់ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការនីមួយៗដែលអ្នកមិនយល់ស្របជាមួយ។ 13 នោះមានន័យថា ប្រសិនបើអ្នកមិនរីករាយជាមួយនឹងការវាយតម្លៃ IEE ដែលទទួលបានក្រោមបន្ទុកចំណាយសាធារណៈ អ្នកនឹងចាំបាច់ត្រូវរង់ចាំឲ្យមណ្ឌលសិក្សាធ្វើការវាយតម្លៃកូនរបស់អ្នកឡើងវិញ មុនពេលអ្នកអាចស្នើសុំការវាយតម្លៃ IEE ផ្សេងទៀតក្រោមបន្ទុកចំណាយសាធារណៈ។
សូមយោងទៅលើជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ/រង្វាយតម្លៃ នៃសៀវភៅណែនាំស្តីពីសិទ្ធិនិងការទទួលខុសត្រូវលើការអប់រំពិសេស សម្រាប់ព័ត៌មានបន្ថែម។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. 34 C.F.R. § 300.502(b); see also Cal Educ. Code § 56329(b). “ត្រឡប់ទៅឯកសារដើម”
- 2. 34 C.F.R. § 300.502(a)(3)(i).
- 3. 34 C.F.R. § 300.502(b)(2).
- 4. 34 C.F.R. § 300.502(b)(4).
- 5. 34 C.F.R. § 300.502(b)(2).
- 6. Letter to Anonymous, 56 IDELR 175 (OSEP 2010), available at: https://www2.ed.gov/policy/speced/guid/idea/letters/2010-3/redacteda081….
- 7. 2009 WL 1034993, at *7-8 (E.D. Cal. Apr. 15, 2009).
- 8. 2006 WL 3734289, at *5 (N.D. Cal. Dec. 15, 2006).
- 9. 34 C.F.R. § 300.502(a)(2).
- 10. Letter to Anonymous, 56 IDELR 175 (OSEP 2010), មាននៅ៖ https://www2.ed.gov/policy/speced/guid/idea/letters/2010-3/redacteda081….
- 11. 34 C.F.R. §§ 300.502(a), (c)(1).
- 12. 34 C.F.R. § 300.502(c)(1).
- 13. 34 C.F.R. § 300.502(b)(5); Cal. Ed. Code § 56329(b).
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.