ការមើលខុសត្រូវដែលមានការការពារនៃសេវាកម្មជួយគាំទ្រដល់គេហដ្ឋាន

Publications
#5493.06

ការមើលខុសត្រូវដែលមានការការពារនៃសេវាកម្មជួយគាំទ្រដល់គេហដ្ឋាន

ការត្រួតពិនិត្យការពារគឺជាសេវាកម្ម IHSS សម្រាប់មនុស្សដែលដោយសារតែបញ្ហាផ្លូវចិត្ត ឬជំងឺផ្លូវចិត្ត ចាំបាច់ត្រូវធ្វើការសង្កេត 24 ម៉ោងក្នុងមួយថ្ងៃ ដើម្បីការពារពួកគេពីការរងរបួស គ្រោះថ្នាក់ ឬគ្រោះថ្នាក់ផ្សេងៗ។ អ្នកផ្តល់សេវា IHSS អាចត្រូវបានបង់ដើម្បីសង្កេត និងតាមដានកុមារពិការ ឬមនុស្សពេញវ័យ នៅពេលដែលបុគ្គលនោះអាចស្នាក់នៅដោយសុវត្ថិភាពនៅផ្ទះ ប្រសិនបើការត្រួតពិនិត្យ 24 ម៉ោងត្រូវបានផ្តល់ជូន។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើអ្វីជាការមើលខុសត្រូវដែលមានការការពារ?

ការមើលខុសត្រូវដែលមានការការពារគឺជាសេវាកម្មមួយស្ថិតនៅក្រោមកម្មវិធីសេវាកម្មជួយគាំទ្រដល់គេហដ្ឋាន (In-Home Supportive Services, IHSS)។ កម្មវិធីនេះផ្ដល់ការតាមដានសម្រាប់អ្នកទទួលសេវា IHSS “ដែលគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯង” ដែលមានការ​ចុះខ្សោយការ​យល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀតដើម្បីធានាថា​ពួក​គេមិនធ្វើបាបខ្លួនឯងដោយចៃដន្យ។1 អ្នកផ្ដល់សេវា IHSS អាចទទួលប្រាក់​ទូ​ទា​ត់ដើម្បីមើលខុសត្រូវអ្នកទទួលសេវា ជួយបង្ការការរងរបួស ឬគ្រោះថ្នាក់ និង​ផ្ដល់ការណែនាំកែតម្រូវជាពាក្យសម្ដី ឬអន្តរាគមន៍ផ្សេងទៀតតាម​តម្រូវការ​។2

សេវាកម្មមើលខុសត្រូវដែលមានការការពារគឺពិបាកទទួលបាន និង​តម្រូវឱ្យ​អ្នក​ចងក្រងឯកសារអំពីតម្រូវការដែលចង់បានសេវាកម្មឲ្យច្បាស់លាស់។ ឯកសារបោះពុម្ពផ្សាយនេះនឹងជួយអ្នកឱ្យយល់ពីលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារ ចំនួនម៉ោងអតិបរមាដែលអាច​ទទួល​បាន និងរបៀបចងក្រងឯកសារអំពីតម្រូវការសម្រាប់ការមើល​ខុសត្រូវដែល​មានការការពារ។

ហេតុអ្វី​បាន​ជា​សេវាកម្មមើលខុសត្រូវដែលមានការការពារមាន​សារៈ​សំខាន់?

ការមើលខុសត្រូវដែលមានការការពារផ្ដល់ការតាមដានជាប់រហូតសម្រាប់បុគ្គលដែលមានពិការភាពដែលមិនអាចរស់នៅម្នាក់ឯងដោយសុវត្ថិភាព ដោយ​ជួយ​ពួកគេឱ្យនៅក្នុងផ្ទះ និងក្នុងសហគមន៍របស់ពួកគេជំនួសឱ្យការដាក់នៅ​ក្នុងមណ្ឌល។ អ្នកទទួលសេវាដែលមានសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារអាចត្រូវបានអនុញ្ញាតឱ្យទទួលបានសេវារហូតដល់ 283 ម៉ោងក្នុងមួយខែនៃ​សេវាកម្ម IHSS សរុប។

តើអ្នកដែលមានសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារអាចទទួលបានអតិបរមាប៉ុន្មានម៉ោង?

ចំនួនម៉ោង IHSS នៃការមើលខុសត្រូវដែលមានការការពារដែលអ្នក​ទទួល​សេវា​អាចទទួលបានគឺអាស្រ័យលើចំណុចខាងក្រោម៖

  1. កម្មវិធីរងនៃមូលនិធិ និង
  2. ថាតើអ្នកទទួលសេវា “ខ្សោយធ្ងន់ធ្ងរ” ឬ “ខ្សោយមិនធ្ងន់ធ្ងរ”។

យើងនឹងពិភាក្សានៅពេលក្រោយពីរបៀបកំណត់ថាតើអ្នកទទួល IHSS ត្រូវ​បាន​ចាត់ទុកថា “ខ្សោយធ្ងន់ធ្ងរ” ឬទេ។

កម្មវិធីរងនៃមូលនិធិ IHSS

មានកម្មវិធីរងនៃមូលនិធិ IHSS ចំនួនបួន៖

  • Personal Care Services Program (PCSP)
  • Community First Choice Option (CFCO)
  • IHSS Plus Option (IPO)
  • IHSS Residual (IHSS-R)

អ្នកអាចស្វែងយល់​អំពីកម្មវិធីរងដោយ​មើល សេចក្ដីជូនដំណឹងអំពីចំណាត់ការអនុម័ត IHSS ដោយ​ការ​សាក​សួរបុគ្គលិកសង្គម​កិច្ច IHSS របស់អ្នក។

តារាងខាងក្រោមនេះរាយបញ្ជីកម្មវិធីរងនៃមូលនិធិ IHSS ទាំងបួន និង​ចំនួ​ន​ម៉ោង​ IHSS ប្រចាំ​ខែ​​អតិបរមាដែលមានសម្រាប់អ្នកដែលទទួលបាន​សេវា​កម្ម​​មើល​ខុស​ត្រូវ​ដែល​មានការការពារនៅក្រោម​កម្មវិធីនីមួយៗ៖

កម្មវិធីរង ប្រ​សិន​បើ​អ្នក​ត្រូវ​បាន​ពិ​ចារណា​ថា​មាន​លក្ខណៈធ្ងន់​ធ្ងរ (SI) - រហូត​ដល់​៖ ប្រ​សិន​បើ​អ្នក​ត្រូវ​បាន​ពិ​ចារណា​ថា​មិន​មានលក្ខណៈខ្សោយធ្ងន់​​ធ្ងរ (NSI) - រហូត​ដល់​៖ សេចក្តី​យោង/ប្រ​ភព​ព័ត៌​មាន
PCSP – មិនអនុញ្ញាតចំពោះឪពុកម្ដាយ/សហព័ទ្ធទេ 283 ម៉ោង/ខែ 283 ម៉ោង/ខែ

(195 ម៉ោងនៃ PS, បូកនិងម៉ោងដែលមានម្រូវការផ្សេងទៀត)
លិខិតសម្រាប់ខោនធីទាំងអស់ (ACL) លេខ 93-21 ACL 99-86
CFCO 283 ម៉ោង/ខែ រហូតដល់ 283 ម៉ោង/ខែ (195 ម៉ោងនៃ PS, បូកនិងម៉ោងដែលមានម្រូវការ​ផ្សេងទៀត) ACL 14-60
IPO 283 ម៉ោង/ខែ 195 ម៉ោង/ខែ ACL 11-19
IHSS-R 283 ម៉ោង/ខែ 195 ម៉ោង/ខែ ច្បាប់ស្ដីពី សុខុមាលភាព និង ស្ថាប័ន § 12303.4

តើធ្វើដូចម្ដេចទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រភេទខ្សោយធ្ងន់ធ្ងរ?

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រភេទ “ខ្សោ​យ​​ធ្ងន់ធ្ងរ” បុគ្គលត្រូវ​តែ​ត្រូវ​ការចំនួនម្ភៃម៉ោងឡើងទៅក្នុងមួយសប្តាហ៍ នៅ​ក្នុ​ង​ផ្នែក​នៃសេ​វា​ផ្ទាល់ខ្លួន​ដែល​មិនមែនជាវេជ្ជសាស្រ្ត ការរៀបចំអាហារ ការ​សម្អា​ត​ក្រោយអាហារ នៅពេលដែលការរៀបចំអាហារ និងការចិញ្ចឹម ព្រមទាំង​សេវា​អមវេជ្ជ​សាស្ត្រគឺត្រូវបានទាមទារ។3

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រភេទ “ខ្សោយធ្ងន់ធ្ងរ” អ្នកទទួលសេវា​ត្រូវ​តែ​មាន “តម្រូវការ​ដែល​បានវាយតម្លៃសរុប” ចាប់ពី 20 ម៉ោងឡើង​ទៅក្នុង​មួយសប្ដាហ៍ក្នុង៖

  • ការរៀបចំអាហារ និងការសម្អាតក្រោយអាហារ (បើសិនជាត្រូវការបញ្ចុកអាហារ)
  • ជំនួយការដកដង្ហើម
  • ការថែទាំពោះវៀន និងប្លោកនោម
  • ការបញ្ចុកអាហារ
  • ការងូតទឹកលើគ្រែជាប្រចាំ
  • ការស្លៀកពាក់
  • ការថែទាំពេលមានរដូវ
  • ការដើរ
  • ការផ្ទេរ
  • ការងូតទឹក
  • អនាម័យមាត់
  • ការសម្អិតសម្អាងខ្លួន
  • ការរឺតស្បែក
  • ការផ្លាស់កន្លែង
  • ជំនួយទាក់ទងនឹងសរីរាង្គសិប្បនិម្មិត (អវយវៈសិប្បនិម្មិត ឧបករណ៍ជំនួយការមើលនិងស្ដាប់) ការរៀបចំថ្នាំ
  • សេវាអមវេជ្ជសាស្ត្រ

របៀបគណនា “តម្រូវការដែលបានវាយតម្លៃសរុប”

ដើម្បីគណនា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នក ត្រូវបូករយៈពេល​នៅ​ក្នុង​សេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS នៅក្នុងជួរឈរដែល​បាន​គូស​ចំណាំថា “ចំនួនសេវាកម្មសរុបដែលត្រូវការ” សម្រាប់សេវាកម្មនីមួ​យៗ​ដែល​បា​ន​​រាយបញ្ជីខាងលើ។ បើសិនជាការគណនាតាមសមាមាត្រត្រូវបានអនុវត្តសម្រាប់ការរៀបចំអាហារ និងការសម្អាតក្រោយអាហារ ត្រូវរាប់បញ្ចូលចំនួនដែលបានគណនាតាម​សមា​មា​ត្រ។ រយៈពេលដែលបានគណនាតាមសមាមាត្រសម្រាប់ការរៀបចំអាហារ និងការ​សម្អា​តក្រោយអាហារ រាប់បញ្ចូលតែរយៈពេលដែលអ្នកទទួលសេវា​ត្រូវការ​សម្រាប់​សេវាកម្ម​ទាំងនោះប៉ុណ្ណោះ។ លទ្ធផលនៃរយៈពេលទាំងអស់បូកបញ្ចូលគ្នានៅក្នុងជួរឈរគឺជា "តម្រូវការ​ដែល​បានវាយតម្លៃសរុប"។

  • បើសិនជា “តម្រូវការដែលបានវាយតម្លៃសរុប” មានចំនួន 20 ម៉ោង​ ឬច្រើន​ជាង​នេះក្នុងមួយសប្ដាហ៍ នោះអ្នកទទួលសេវា​ត្រូវបានចាត់ទុកថា “ខ្សោយ​ធ្ងន់ធ្ងរ”។
  • បើសិនជា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នកតិចជាង 20 ម៉ោង​ក្នុ​ង​មួយសប្ដាហ៍ នោះអ្នកទទួលសេវាត្រូវបានចាត់ទុកថា “ខ្សោយមិនធ្ងន់ធ្ងរ”។

តើអ្នកណាអាចទទួលបានការមើលខុសត្រូវដែលមានការការពារ?

បុគ្គលដែលមានប្រចាំកាយនូវជំងឺអូទីសឹម ជំងឺភ្លេចភ្លាំង និងជំងឺវង្វេង​វង្វាន់​ផ្សេងទៀត ពិការភាពខាងបញ្ញា ឬពិការភាពសុខភាពផ្លូវចិត្តផ្សេងទៀតអា​ច​ទំនងជាមានភាពខ្សោយដែលត្រូវការការមើលខុសត្រូវដែលមានការការពារ។ ក៏ប៉ុន្តែ ការដែលមាន​ពិការភាព​មួយ​នៃពិការភាព​ទាំង​នេះ​តែ​មួយ​មុខពុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្លាយ​ជា​អ្នក​ទទួល​បាន​សេវា​ IHSS ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់ការមើលខុសត្រូវដែលមានការការពារនោះ​ទេ​។

ដើម្បីមានសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារ​ បុគ្គល​ម្នាក់ៗ​ត្រូវ​​មាន៖

  1. “ការចុះខ្សោយការយល់ដឹង”, “បញ្ហាសុខភាពផ្លូវចិត្ត” ឬ “បញ្ហាសុខ​ភាពផ្សេង​ទៀត” ដូចជាជំងឺ ឬការចុះខ្សោយសុខភាពផ្លូវចិត្តដែលបណ្ដាល​ឱ្យមានការ​ខ្វះ​សមត្ថភាពមុខងារចំពោះ៖
    • ការចងចាំ (ឧ. ភ្លេចពី​វត្ថុ មនុស្ស ទីកន្លែង ភ្លេច​ធ្វើ​ការ ឬ​បង្ហើយ​ការងារ​ ។ល។​)

    • ការសម្រប​ខ្លួន (ឧ. អសមត្ថភាព​ក្នុងការដឹង និងសម្រប​ទៅ​តាម​ពេលវេលា ម​នុស្ស ទីកន្លែង បរិស្ថាន មជ្ឈដ្ឋានជុំវិញ ។ល។ ត្រូវ​ការ​រស់​នៅ និង​បង្ហើយ​ការ​ងារ)។​

    • ការ​វិនិច្ឆ័យ (ឧ. ធ្វើ​ការ​សម្រេច​ចិត្ត ដែល​ធ្វើ​ឲ្យ​សុខ​ភាព ​និង/ឬសុវត្ថិភាព​​របស់​បុគ្គល​ប្រឈមនឹង​ហានិភ័យ)4

  • និង
  1. “គ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯង”
    ភាពគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯង មានន័យថាបុគ្គលនោះ៖ (1) មិនអាចវាយតម្លៃគ្រោះថ្នាក់ និងការប្រឈម​នឹ​ង​គ្រោះថ្នាក់ និង (2) ការប្រឈមនឹងការរងរបួស ហានិភ័យ ឬគ្រោះថ្នាក់​ដោយ​សារការចុះខ្សោយការយល់ដឹង ឬបញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេង​ទៀត។5 ឧទាហរណ៍ អ្នកទទួលសេវា IHSS អាច​នឹង​មិនដឹងថាអ្វីជាអាកប្បកិរិយាដែលមានសុវត្ថិភាព និងអាចឈឺចាប់​ដោយ​ការព្យាយាមធ្វើអ្វីមួយដែលពួកគេមិនគួរធ្វើដោយគ្មានជំនួយ។

  2. ត្រូវការការមើលខុសត្រូវ 24 ម៉ោង​ក្នុង​មួយថ្ងៃ​ ដើម្បីនៅក្នុងផ្ទះដោយសុវត្ថិភាព។6 ឧទាហរណ៍ អ្នកទទួលសេវាដែល​មានអាក​ប្ប​កិរិយាគ្រោះថ្នាក់ ឬមានហានិភ័យដែលមិនអាចស្មានដឹងបានដែលអាកប្ប​កិរិយាទាំងនោះកើតឡើងគ្រប់ពេល ទោះពេលថ្ងៃ ឬពេលយប់ គឺត្រូវការការ​មើល​ខុសត្រូវ 24 ម៉ោង។

លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារបន្ថែមសម្រាប់កុមារ

កុមារ (ក្រោមអាយុ 18 ឆ្នាំ) អាចទទួលបានការមើលខុសត្រូវដែល​មានការ​ការ​ពារ បើសិនជាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់លក្ខណៈវិនិច្ឆ័យ​សិ​ទ្ធិ​ទទួលបានដែលបានរៀបរាប់ខាងលើ ប៉ុន្តែមានលក្ខខណ្ឌតម្រូវបន្ថែមដែល​ពួក​គេ​ត្រូវ​បំពេញ៖ កុមារនោះត្រូវតែត្រូវការការមើលខុស​ត្រូវច្រើន​ជាងកុមារដែលមានអាយុស្របាលគ្នាដែលគ្មានពិការភាព។ កុមារមិនអាចទទួលការមើលខុសត្រូវដែលមានការការពារសម្រាប់ការថែទាំកុមារជាទម្លាប់ធម្មតាដែលកុមារគ្រប់រូបដែលមានអាយុស្របាលគ្នាត្រូវការទេ។7

បុគ្គលិក​របស់​ខោនធី​​ត្រូវ​ការ​វាយតម្លៃ​លើ​មុខងារ​ផ្លូវ​ចិត្ត​របស់​កុមារ​ទាំង​អស់​ដោ​យ​ផ្តោត​លើ​កុមារ​ម្នាក់ៗ និងផ្តល់​ការមើលខុសត្រូវដែលមានការ​ការ​ពារ​ទៅ​តាម​តម្រូវការ​របស់​បុគ្គល។

កុមារ​មិនគួរត្រូវ​បាន​គេ​បដិសេធមិនផ្ដល់​នូវការ​មើលខុសត្រូវ​ដែល​មាន​ការ​ការ​ពារ​​ផ្អែកលើ៖

  • កត្តាអាយុតែម្យ៉ាង
  • ដោយសារ​កុមារ​នោះ​ពុំ​មាន​របួស​ស្នាម​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​
  • ដោយសារ​ឪពុកម្តា​យទុកកូន​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ក្នុង​រយៈ​ពេលខ្លី ឬមាន​កំណ​ត់​​​ណាមួយ​ ដូច​ជា​រយៈ​ពេល​ត្រឹម 5 ​នាទី​ជា​ដើម។

ជាផ្នែកមួយនៃដំណើរការវាយតម្លៃ ខោនធីត្រូវតែផ្ដល់ព័ត៌មានដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់កុមារអំពីលទ្ធភាព និងសិទ្ធិទទួលបានការមើលខុសត្រូវ​ដែលមានការការពារ។

នៅពេលដែលបុគ្គលិក IHSS វាយតម្លៃកុមារសម្រាប់ការមើលខុសត្រូវដែល​មា​ន​ការការពារ បុគ្គលិក IHSS អាចនឹងសួរព័ត៌មានដូចជាកំណត់ត្រាវេជ្ជសាស្ត្រ របាយការណ៍សាលារៀន (ផែនការអប់រំលក្ខណៈបុគ្គល ឬ IEP) ឬកំណត់​ត្រា​មជ្ឈ​មណ្ឌលប្រចាំតំបន់ (ផែនការកម្មវិធីលក្ខណៈបុគ្គល ឬ IPP) ដើម្បីជួយឱ្យបុគ្គ​លិក​អាចកំណត់ថាតើកុមារត្រូវការការមើលខុសត្រូវដែលមានការការពារឬទេ។

តើពេលណាអាចស្នើសុំការមើលខុសត្រូវដែលមានការការពារបាន?

បុគ្គលិក IHSS ត្រូវបានតម្រូវឱ្យវាយតម្លៃបុគ្គលនានាសម្រាប់សេវាកម្ម IHSS ទាំងអស់ដែលពួកគេអាចត្រូវការជាផ្នែកមួយនៃពាក្យសុំ IHSS និងដំណើរការ​វាយតម្លៃប្រចាំឆ្នាំ។ វារាប់បញ្ចូលទាំងការវាយតម្លៃលើតម្រូវការការមើលខុសត្រូវដែលមានការការពារ។

អ្នកទទួលសេវា IHSS ឬសមាជិកគ្រួសារអាចស្នើសុំសេវាកម្មមើលខុសត្រូវដែល​មាន​ការការពារ នៅពេលដែលរកឃើញថាត្រូវការតម្រូវការការមើលខុសត្រូវ​ដែល​មានការការពារ។ វារាប់បញ្ចូលទាំងការធ្វើសំណើក្នុងអំឡុងពេលដំណើការដាក់ពាក្យ ឬការវាយ​ត​ម្លៃឡើងវិញ ឬនៅចន្លោះពេលការវាយតម្លៃឡើងវិញ។ សំណើសុំការមើលខុសត្រូវដែលមានការការពារក៏អាចធ្វើបានតាមរយៈទូរសព្ទ អ៊ីមែល ឬសំបុត្រផងដែរ។

ការចងក្រងឯកសារសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារ

ដើម្បីទទួលបានសេវាមើលខុសត្រូវដែលមានការការពារ អ្នកត្រូវផ្ដល់ទៅ​ខោន​ធី​នូវឯកសារដែលបង្ហាញថាអ្នកទទួលសេវា IHSS មានការចុះខ្សោយការយល់​ដឹ​ង ឬបញ្ហាផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀតដែលរារាំងអ្នកទទួលសេវា IHSS មិនឱ្យមានសមត្ថភាពវាយតម្លៃប្រកបដោយការយល់ដឹងអំពីគ្រោះថ្នាក់ និងការប្រឈមនឹងគ្រោះថ្នាក់។ អ្នកក៏ត្រូវបង្ហាញផងដែរថាអ្នកទទួលសេវាមានការប្រឈមនឹងការរងរបួស ហា​និភ័យ ឬគ្រោះថ្នាក់គ្រប់ពេលក្នុងចន្លោះពេល 24 ម៉ោងក្នុងមួយថ្ងៃ បើសិនជា​ទុកគាត់ឱ្យនៅម្នាក់ឯង។

ការចងក្រងឯកសារនេះត្រូវតែផ្ដល់ឧទាហរណ៍ផងដែរអំពីសកម្មភាពនានាដែលអ្នកទទួលសេវានឹងធ្វើដែលអាចបណ្ដាលឱ្យពួកគេធ្វើបាបខ្លួនឯងដោយចៃដន្យ ឬធ្វើឱ្យពួកគេមានគ្រោះថ្នាក់ បើសិនជាទុកឱ្យនៅម្នាក់ឯង។

បើអ្នកមិនបង្ហាញថាអ្នកទទួលសេវាមានអាកប្បកិរិយាគ្រោះថ្នាក់ដែលបណ្ដាលឱ្យពួកគេប្រឈមនៅពេលគ្មានអ្នកមើលខុសត្រូវទេ នោះគេអាចនឹងបដិសេធ​ការ​មើលខុសត្រូវដែលមានការការពារ។

ត្រូវប្រាកដថារក្សាច្បាប់ចម្លងនៃឯកសារទាំងអស់ដែលអ្នកបានដាក់ទៅខោនធីដើម្បីទុកធ្វើជាកំណត់ត្រារបស់អ្នក។

1. បង្កើតកំណត់ហេតុហានិភ័យ/ការរងរបួសដែលបង្ហាញពីអាកប្បកិរិយាគ្រោះថ្នាក់របស់អ្នកទទួលសេវា

វិធី​ដែលល្អបំផុត​ក្នុ​ងការ​បង្ហាញ​ពី​សិទ្ធិទទួល​បាន​ការមើលខុសត្រូវ​ដែលមាន​កា​រ​​ការពារ គឺ​តាម​រយៈ​ការ​បង្កើត​បញ្ជី ឬកំណត់ហេតុដែលចងក្រង​ឯកសារអំ​ពី​គ្រោះថ្នាក់/ការរងរបួស​ជា​រៀង​រាល់​ថ្ងៃ ឬ​ករណី​ដែល​អ្នក​ទទួល​សេវា​ជិត​មាន​គ្រោះ​​ថ្នាក់​/ការរងរបួសនៅ​ក្នុង​រយៈពេល​ប្រាំមួយ (6) ខែ​ចុងកន្លងមក។

នៅខាងចុងនៃឯកសារបោះពុម្ពផ្សាយនេះ មានគំរូកំណត់ហេតុហានិភ័យ/ការ​រងរបួសប្រចាំថ្ងៃ និងទម្រង់បែបបទដែលអ្នកអាចប្រើដើម្បីតាមដាន​អាកប្ប​កិរិយា​គ្រោះថ្នាក់។

កំណត់ហេតុ ឬបញ្ជី​ដែល​អ្នក​ធ្វើត្រូវ​ពណ៌នា​ជា​រៀង​រាល់​ថ្ងៃ​អំពីសកម្មភាព​ដែល​អ្នក​ទទួល​សេវា​បាន​ធ្វើ​ដែល​អាច​បង្ករបួស ឬ​ធ្វើ​ឲ្យ​អ្នកទទួល​សេវា​ស្ថិត​ក្នុង​ហា​និភ័យ​នៃ​ការ​រង​របួស ​ឬ​គ្រោះថ្នាក់ និង​ថាតើ​ករណីនោះ​កើត​មាន​ញឹកញាប់​ប៉ុនណា។

ឧទាហរណ៍មួយចំនួនអំពីអាកប្បកិរិយាគ្រោះថ្នាក់មានដូចជា៖ ការទុក​បារី​ដែល​កំពុងឆេះពេញផ្ទះ ការប្រើផលិតផលដែលគ្មានសុវត្ថិភាពដូចជាថ្នាំធ្វើឱ្យ​ស​ដើម្បីមុជ និងសម្អាតខ្លួន ការដើរចេញពីផ្ទះ និងវង្វេងផ្លូវ ការឱ្យជនប្លែក​មុខចូលក្នុងផ្ទះ ការបើកចង្ក្រានរួចភ្លេចបិទ ការដុតភ្លើងក្បែរផ្ទះ ការទុកទឹក​ឱ្យហូរចោល ការបើកទឹកទៅសីតុណ្ហភាពក្ដៅខ្លាំង ការបរិភោគផលិតផលដែល​មាន​គ្រោះថ្នាក់ ការបរិភោគអាហារដែលគ្មានសុវត្ថិភាព ឬអាហារដែលយក​ចេញ​ពីធុងសំរាម ការបោកក្បាល ការខ្វាច ឬខាំខ្លួនឯង ការឆ្កឹះស្បែក ឬរបួស​ចំហ ការប្រើកាំបិត ឬវត្ថុប្រើប្រាស់ក្នុងផ្ទះដែលគ្មានសុវត្ថិភាពផ្សេងទៀត ការ​លេង​លាមក ឬទឹកក្នុងចានបង្គន់ ការឡើងទៅកន្លែងខ្ពស់រួចលោតចុះក្រោម ការពួននៅក្នុងទូទឹកកក ការស៊កម្រាមដៃចូលរន្ធស៊កអំពូលភ្លើងដើម្បី​មើល​ថា​មានអគ្គិសនីឬអត់ ការដើរត្រាច់ចរទៅផ្លូវដោយមិនគិតពីឡានម៉ូតូ​ដែល​បើកមកជិត ការលោតចូលអាងហែលទឹកទាំងមិនចេះហែលទឹក ការដាក់​របស់​​ចូលក្នុងព្រីភ្លើង ការដាក់ឆ្នាំងសាកទូរសព្ទ ឬខ្សែភ្លើងដែលកំពុងដោត​នឹងជញ្ជាំងទៅក្នុងមាត់ ការព្យាយាមរំកិលគ្រឿងសង្ហារិមនៅពេលដែលបុគ្គល​នោះខ្វះកម្លាំង និងលំនឹងដែលត្រូវការ ការព្យាយាមងើបចេញពីគ្រែនៅពេល​ដែល​បុគ្គល​នោះខ្វះសមត្ថភាពដែលត្រូវការក្នុងការប្រើ ឬគ្រប់គ្រងសាច់ដុំ ការព្យាយាមដើរដោយគ្មានអ្នកជួយនៅពេលបុគ្គលនោះមិនសូវមានកម្លាំង ឬលំនឹង ការធ្វើកិច្ចការដែលលើសពីសមត្ថភាពរាងកាយ ឬសមត្ថភាព​ផ្លូវចិត្ត​ដែលអាចបណ្ដាលឱ្យអ្នកទទួលសេវារងរបួស ឬមានគ្រោះថ្នាក់។

ប្រសិន​បើ​អ្នក​ទទួល​សេវា​ពុំ​ធ្លាប់​មាន​គ្រោះ​ថ្នាក់​ ឬ​ពុំ​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់​ក្នុង​ពេល​ថ្មី​ៗ​​​នេះ​ទេ​ សូម​ជួយ​ពន្យល​ពី​មូលហេតុ​នេះ​។ ឧទាហរណ៍ អាចនឹងមិនមាន​ឧបត្តិហេតុ​​ដោយសារបុគ្គល​រូប​នោះ​ត្រូវ​បាន​គេ​តាមឃ្លាំ​មើ​ល​ដោយ​អ្នក​ផ្តល់​ការថែទាំ​នៃកម្មវិធី IHSS និង​ដោយ​សមាជិក​​គ្រួ​សារ រយៈ​ពេល​ 24 ម៉ោង​​ក្នុងមួយ​ថ្ងៃ​ ដើម្បី​បង្ការគ្រោះថ្នាក់​នានា។

ពន្យល់ពីចំណាត់ការនានា ដូចជាការណែនាំកែតម្រូវជាពាក្យសម្ដី ឬអន្តរាគ​ម​ន៍​ផ្សេងទៀតដែលអ្នកផ្ដល់ការថែទាំ និងសមាជិកគ្រួសារបានប្រើដើម្បីបង្ការ​ការ​រងបួស ឬគ្រោះថ្នាក់។

នៅក្នុងកំណត់ហេតុហានិភ័យ/ការរងរបួស អ្នកគួរកត់ចំណាំពីមូលហេតុ​ដែល​ផ្ទះ​របស់អ្នកទទួលសេវាមិនអាចកែកុន ឬធ្វើឱ្យមានសុវត្ថិភាពទាំងស្រុងបាន និង/ឬវិធីផ្សេងដើម្បីមើលខុសត្រូវបុគ្គលនោះ នៅពេលដែលត្រូវទុកអ្នក​ទទួល​សេវា IHSS នៅផ្ទះម្នាក់ឯងមួយរយៈពេលខ្លី រយៈពេលកំណត់ណាមួយ (បើអាច​អនុវត្តបាន)។ ឧទាហរណ៍ អ្នកទទួលសេវាអាចបើកទូបានទោះបីបានប្រើ​សោសុវត្ថិភាពកុមារ​ក៏ដោយ ឬអ្នកទទួលសេវាអាចត្រូវបានទុកឱ្យនៅម្នាក់ឯងពីរដង​ក្នុងមួយខែ​ដើម្បីឱ្យសមាជិកគ្រួសារទៅទិញអីវ៉ាន់រយៈពេលក្រោម 1 ម៉ោង ហើយអ្នកទទួល​សេវា​ត្រូវ​បានមើលខុសត្រូវតាមរយៈការទទួលទូរសព្ទរៀងរាល់ 20 នាទីម្ដង។

2. ដាក់ផ្ញើទម្រង់បែបបទ “ការវាយតម្លៃលើតម្រូវការការមើលខុសត្រូវដែល​មាន​ការការពារសម្រាប់កម្មវិធី IHSS” (SOC 821) ទៅខោនធី

ទម្រង់បែបបទ ការវាយតម្លៃលើតម្រូវការការមើលខុសត្រូវដែលមានការការពារសម្រាប់កម្មវិធីសេវាជួយគាំទ្រ ដល់គេហដ្ឋាន(SOC 821) គួរបំពេញ​ដោ​យ​វេជ្ជបណ្ឌិតរបស់អ្នកទទួលសេវា IHSS ឬអ្នកជំនាញវេជ្ជសាស្ត្រដែល​មានឯក​ទេស ឬមានការប្រកបអាជីពផ្នែកការចងចាំ ការដឹងទិសតំបន់/ការមិន​វង្វេង និង/ឬការវិនិច្ឆ័យ។8 ទម្រង់បែបបទ SOC 821 ត្រូវបានប្រើដើម្បីកំណត់ថាតើត្រូវការការមើលខុសត្រូវដែលមានការការពាររួមជាមួយព័ត៌មានដែលប្រមូលបានដោយខោនធីអំពីតម្រូវការការមើលខុសត្រូវដែលមានការការពារឬទេ។9 វាមានប្រយោជន៍ដែលត្រូវផ្ដល់ច្បាប់ចម្លងនៃកំណត់ហេតុហានិភ័យ ឬការរងរបួសទៅវេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជ​សាស្ត្រ​ដែលបំពេញទម្រង់បែបបទ SOC 821 របស់អ្នកទទួលសេវា IHSS។ អ្នកគួរស្នើសុំឱ្យវេជ្ជបណ្ឌិតបញ្ចូលឧទាហរណ៍អំពីអាកប្បកិរិយាគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងដែលគ្រោះថ្នាក់របស់អ្នកទទួលសេវា IHSS និងពន្យល់ថា​ហេ​តុ​អ្វីបានជាអាកប្បកិរិយានោះគឺមកពីការចុះខ្សោយការយល់ដឹង បញ្ហាសុខ​ភាព​ផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត។ ឧទាហរណ៍ វេជ្ជបណ្ឌិតអាចពន្យល់ពីការព្យាយាមរបស់អ្នកទទួលសេវា ដែលចង់​ដើរដោយគ្មានជំនួយរួចដួលដោយសារការចុះខ្សោយការយល់ដឹង បញ្ហាសុខ​ភា​ព​ផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀតដែលបុគ្គលគ្មានបំណងធ្វើបាបខ្លួនឯង ហើយពួកគេមិនគិតថាពួកគេមានបញ្ហារាងកាយដែលបណ្ដាលឱ្យពួកគេធ្វើឱ្យខ្លួនឯងប្រឈមនឹងគ្រោះថ្នាក់ ឬរបួសដោយមិនដឹងខ្លួន។

ច្បាប់ IHSS មិនតម្រូវឱ្យបុគ្គលិក IHSS បំពេញ និង/ឬប្រគល់ទម្រង់បែបបទ SOC 821 ដោយផ្ទាល់ទៅវេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រទេ។ សមាជិកគ្រួសារ ឬអ្នកទទួលសេវា IHSS មានសិទ្ធិឱ្យវេជ្ជបណ្ឌិតបំពេញ​ទម្រង់​បែប​បទ SOC 821 និងប្រគល់វាទៅខោនធី។ Iបើសិនជាមិនបានប្រគល់ទម្រង់បែបបទ​ទៅខោន​ធីវិញ ឬមិនទាន់បំពេញទេ នោះខោនធីនឹងកំណត់តម្រូវការសម្រាប់ការមើល​ខុសត្រូវដែលមានការការពារដោយផ្អែកលើព័ត៌មានដែលខ្លួនមាន។10 ខោនធីអាចបដិសេធការមើលខុសត្រូវដែលមានការការពារ បើសិនជាខ្លួនគ្មានព័ត៌មានទាំងអស់ដែលខ្លួនត្រូវការ​ដើម្បីកំណត់សិទ្ធិទទួលបាន។

ចងចាំថាត្រូវរក្សាច្បាប់ចម្លងនៃឯកសារទាំងអស់ដែលបានដាក់ទៅខោនធីដើម្បី​ទុកធ្វើជាកំណត់ត្រារបស់អ្នក។

3. យកលិខិតពីវេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រដែលចងក្រងជាឯកសារនូវ​តម្រូវ​ការសម្រាប់ការមើលខុសត្រូវដែលមានការការពារ។

ក្រៅពី SOC 821 អ្នកគួរយកលិខិតពីវេជ្ជបណ្ឌិតរបស់អ្នកទទួលសេវា ឬវេជ្ជប​ណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្ររបស់អ្នកទទួលសេវាដែលចងក្រង​ជាឯកសារនូវ​ការចុះខ្សោយការយល់ដឹង ឬបញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត កម្រិតបំពេញមុខងារ អាយុរបស់អ្នកទទួលសេវា និងរៀបរាប់ពីការដែលការ​ចុះខ្សោយ ឬបញ្ហាសុខភាពបង្កឱ្យមានការចងចាំមិនល្អ ការវង្វេងស្មារតី ឬការ​វិនិច្ឆ័យមិនត្រឹមត្រូវ។ លិខិតនោះគួរតែពន្យល់ថាបុគ្គលនោះមិនអាចវាយតម្លៃដោយការយល់ដឹងអំពីគ្រោះថ្នាក់ និងការប្រឈមនឹងគ្រោះថ្នាក់ និងមូលហេតុដែលបុគ្គលនោះ​ប្រឈ​មនឹងការរងរបួស ហានិភ័យ ឬគ្រោះថ្នាក់បើសិនជាទុកឱ្យនៅម្នាក់ឯង។

លិខិតនោះគួរផ្ដល់ឧទាហរណ៍អំពីអាកប្បកិរិយាគ្រោះថ្នាក់ និងពន្យល់ពីទំនាក់​ទំនងនៃអាកប្បកិរិយាជាមួយនឹងការចុះខ្សោយការយល់ដឹង ឬបញ្ហាសុខ​ភាព​ផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត។ វេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រ ក៏គួរពន្យល់ផងដែរពីមូលហេតុដែលបុគ្គល​នោះ​ដាច់ខាតត្រូវមានអ្នកឃ្លាំមើល 24 ម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យមាន​សុវត្ថិ​ភាព​នៅផ្ទះ។

វេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រដែលសរសេរលិខិតនេះត្រូវតែមាន​ចំណេះដឹង​ខ្លះអំពីអាកប្បកិរិយារបស់បុគ្គលនោះ និងដឹងថាតើគេមានសមត្ថភាពរាង​កាយ ឬផ្លូវចិត្តដែលធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ឬទេ។ អ្នកគួរផ្ដល់ច្បាប់ចម្លងនៃកំណត់ហេតុហានិភ័យ/ការរងរបួសរបស់អ្នកទៅវេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្ររបស់អ្នកទទួលសេវា ដើម្បីជួយឱ្យវេជ្ជបណ្ឌិត ឬ​អ្នកជំនាញវេជ្ជសាស្ត្រមានចំណេះដឹងកាន់តែច្បាស់ថាតើអ្នកទទួលសេវាមានអាកប្បកិរិយាគ្រោះថ្នាក់ប្រភេទណាដែលពួកគេមិនអាចនៅផ្ទះម្នាក់ឯងទោះពេលណាក៏ដោយក្នុងមួយថ្ងៃ 24 ម៉ោង។

នៅខាងចុងនៃឯកសារបោះពុម្ពផ្សាយនេះ មានលិខិតរបស់វេជ្ជបណ្ឌិតអំពីគំរូ​ការ​មើលខុសត្រូវដែលមានការការពារ ដែលវេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រ​របស់អ្នកទទួលសេវាអាចបំពេញដើម្បីផ្ដល់ IHSS ដោយមានព័ត៌មានកាន់​តែ​លម្អិតអំពីតម្រូវការនៃសេវាកម្មមើលខុសត្រូវដែលមានការការពារ។

4. យកលិខិតគាំទ្រផ្សេងទៀតដែលបង្ហាញពីតម្រូវការការមើលខុសត្រូវដែលមានការការពារ

អ្នកក៏គួរយកលិខិតផ្សេងទៀតអំពីតម្រូវការការមើលខុសត្រូវដែលមានការការពាររបស់អ្នកទទួលសេវាពីអ្នកផ្ដល់សេវាដែលធ្វើការជាមួយអ្នកទទួលសេវាជាប្រចាំ ដូចជាពីកម្មវិធីពេលថ្ងៃនៃមជ្ឈមណ្ឌលប្រចាំតំបន់ អ្នកផ្ដល់សេវាថែទាំ​កុ​មារ អ្នកផ្ដល់សេវាព្យាបាលការវិភាគអាកប្បកិរិយាអនុវត្ត (ABA) ឬអ្នកផ្ដល់សេ​វា​ព្យាបាលដោយចលនា។ លិខិត​នេះ​ត្រូវ​មាន​ព័ត៌មាន​ដូច​ខាងក្រោម៖

  • អាយុរបស់អ្នកទទួលសេវា និងរយៈពេលដែលអ្នកផ្ដល់សេវាបានស្គាល់គេ
  • ពិការភាព និងរោគវិនិច្ឆ័យរបស់អ្នកទទួលសេវា ដើម្បីបង្ហាញថាគេមានការចុះ​ខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត
  • ព័ត៌មានអំពីដែនកំណត់មុខងារចំពោះការចងចាំ ការដឹងទិសតំបន់/ការ​មិន​វង្វេង និងការវិនិច្ឆ័យដែលបណ្ដាលកពីការចុះខ្សោយការយល់ដឹង និង/ឬបញ្ហា​សុខ​ភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត និងកម្រិតធ្ងន់ធ្ងរ
  • ព័ត៌មានអំពីថាតើបុគ្គលនោះគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងឬទេ។ ភាពគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងមានន័យថាបុគ្គលម្នាក់ (1) មិនអាច​វាយ​តម្លៃប្រកបដោយការយល់ដឹងនូវគ្រោះថ្នាក់ និងការប្រឈមនឹងគ្រោះថ្នាក់ និង (2) មានការប្រឈមនឹងការរងរបួស ហានិភ័យ ឬគ្រោះថ្នាក់ដោយសារ​តែ​ការចុះខ្សោយការយល់ដឹង ឬបញ្ហាសុខភាពផ្លូវចិត្ត/ ឬបញ្ហាសុខភាពផ្សេង​ទៀត​
  • ព័ត៌មានអំពីថាតើបុគ្គលនោះត្រូវការការសង្កេត ឬតាមដានដើម្បីឱ្យគេមាន​សុវ​ត្ថិភាពឬទេ និងមូលហេតុ (ឧ. អ្នកទទួលសេវាត្រូវតែមានគេឃ្លាំមើលដិត​ដ​ល់ដោយសារបុគ្គលនោះធ្វើអ្វីៗដែលគ្មានសុវត្ថិភាពដោយសារការចុះខ្សោយការយល់ដឹង និងអាចធ្វើបាបខ្លួនឯងដោយចៃដន្យ ឬធ្វើឱ្យខ្លួនឯងស្ថិតនៅក្នុង​ស្ថាន​ភាពគ្រោះថ្នាក់)
  • ផ្តល់ឧទាហរណ៍​អំពី​អាកប្បកិរិយាគ្មាន​សុវត្ថិភា​ព​ដែល​បុគ្គល​នោះ​ប្រព្រឹត្ត និង​ភាពញឹកញាប់​ដែល​អាកប្បកិរិយា​​នោះ​កើត​មាន​។

5. ​ទទួល​បាន​ឯកសា​រផ្សេងទៀត​ស្តីពី​តម្រូវ​ការ​សម្រាប់ការមើល​ខុស​ត្រូវ​ដែល​មាន​ការការពារ​​

អ្នកក៏អាចប្រមូលឯកសារផ្សេងទៀតដូចជា ការវាយតម្លៃផ្នែកផ្លូវចិត្តនា​ពេល​ថ្មីៗ ការវាយតម្លៃសុខភាពអាកប្បកិរិយា របាយការណ៍ និងផែនការព្យាបាល IEP និងការប្រែណាមួយ IPP លក្ខណៈបុគ្គលនៃមជ្ឈមណ្ឌលប្រចាំតំបន់ និង​ឯក​សារផ្សេងទៀតដែលបង្ហាញពីដែនកំណត់ចំពោះមុខងារ ការចុះខ្សោយការ​យល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាសុខភាពផ្សេងទៀត និងអាកប្បកិរិ​យា​គ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯង (ពោលគឺ មានគ្រោះថ្នាក់) របស់អ្នកទទួ​ល​សេវា។ អ្នកក៏អាចប្រមូលរបាយការណ៍ប៉ូលិសដែលចងក្រងពីឧប្បត្តិហេតុនានានៅពេលដែលអ្នកទទួលសេវា IHSS បានលួចរត់ចេញពីផ្ទះ និងវង្វេង ឬត្រូវបានគេ​រក​ឃើញថាដើរត្រាច់ចរតាមផ្លូវ។

6. បំពេញទម្រង់បែបបទផែនការធានារ៉ាប់រងនៃការមើលខុសត្រូវដែលមានការការពារមួយថ្ងៃ 24 ម៉ោង (SOC 825)

ខោនធីអាចនឹងស្នើឱ្យបំពេញទម្រង់បែបបទផែនការធានារ៉ាប់រងនៃការមើលខុសត្រូវដែលមានការការពារមួយថ្ងៃ 24 ម៉ោង (SOC 825)។ ខោនធីត្រូវបានតម្រូវឱ្យប្រមូលព័ត៌មានអំពីរបៀបនៃការផ្ដល់ការមើលខុសត្រូវ 24 ម៉ោង។ នេះគឺដោយសារ IHSS មិនបង់ប្រាក់សម្រាប់សេវាកម្ម 24 ម៉ោងក្នុងមួយថ្ងៃទេ ដោយសារតែមានត្រឹម 283 ម៉ោងក្នុងមួយខែ ទោះជាបុគ្គលម្នាក់មានសិទ្ធិ​ទទួល​បានការមើលខុសត្រូវដែលមានការការពារនៅត្រូវការការមើលខុសត្រូវ 24 ម៉ោងក្នុងមួយថ្ងៃក៏ដោយ។ ទម្រង់បែបបទនេះស្នើឱ្យអ្នកផ្ដល់សេវាចែករំលែកព័ត៌មានអំពីរបៀបដែលអ្នកទទួលសេវា IHSS ទទួលការឃ្លាំមើលនៅពេលដែលម៉ោង IHSS មិនមានក្នុង​រយៈ​ពេល 24 ម៉ោងក្នុងមួយថ្ងៃ។

តើ​នៅ​ពេល​ណា​ដែល​សេវា​មើលខុសត្រូវដែល​មានការការពារ​មិនត្រូវ​បាន​អនុម័ត?

ការមើលខុសត្រូវដែលមានការការពារមិនអាចផ្ដល់ជូនសម្រាប់ប្រការខាងក្រោមទេ៖

  • ការទៅលេងកន្លែងណាមួយតាមលក្ខណៈធម្មតា ឬសកម្មភាពសង្គម (ឧ. ការ​ឃ្លាំ​មើលអ្នកទទួលសេវាដើម្បីឱ្យគេអាចទៅព្រះវិហារ ឬចូលចូលរួមលេងល្បែង Bingo)។
  • តម្រូវការដែលបណ្ដាលមកពីបញ្ហាសុខភាព ហើយបុគ្គលត្រូវការការមើលខុស​ត្រូវផ្នែកវេជ្ជសាស្ត្រ (ឧ. ការឃ្លាំមើលអ្នកទទួលសេវាដែលមានបញ្ហាពិបាកលេប ដើម្បីបង្ការការស្លាក់ និងផ្ដល់ការបឺតដើម្បីបង្ការការស្ទះដង្ហើម)។
  • តម្រូវការដែលបណ្ដាលមកពីការគិតទុកមុនថាមានការសង្គ្រោះបន្ទាន់ខាងវេជ្ជ​សាស្ត្រ (ឧ. ការឃ្លាំមើលអ្នកទទួលសេវាដោយសារគេអាចមានបញ្ហា​គាំងបេះ​ដូង ដាច់សរសៃឈាមខួរក្បាល ប្រកាច់ ឬធ្វើទុក្ខពីជំងឺហឺត និងត្រូវការជំនួយ​វេជ្ជសាស្ត្រ)។
  • តម្រូវការដើម្បីការពារ ឬគ្រប់គ្រងអាកប្បកិរិយាប្រឆាំងសង្គម ឬបៀតបៀន​របស់អ្នកទទួលសេវា (ឧ. ការឃ្លាំមើលអ្នកទទួលសេវាព្រោះគេអាចវាយ ឬធ្វើឱ្យ​នរណាម្នាក់រងរបួស ឬបំផ្លាញទ្រព្យសម្បត្តិ)។
  • តម្រូវការដើម្បីការពារមិនឱ្យមានអាកប្បកិរិយាបំផ្លាញខ្លួនឯងដោយចេតនា (ដោយមានបំណង) ដូចជាការធ្វើអត្តឃាត ឬនៅ​ពេលបុគ្គលម្នាក់ព្យាយាមធ្វើបាបខ្លួនឯងដោយដឹងខ្លួន។11

មូលហេតុផ្សេងទៀតដែលគេអាចបដិសេធការមើលខុសត្រូវដែលមានការការពារ

  • តាមលក្ខណៈកាយសម្បទា បុគ្គលនោះមិនអាចធ្វើបាបខ្លួនឯងបាន។
  • បុគ្គលនោះគ្មាន “ការចុះខ្សោយការយល់ដឹង” ឬ “បញ្ហាសុខភាពផ្លូវចិត្ត” ឬ “ប​ញ្ហា​សុខភាពផ្សេងទៀត”។
  • បុគ្គលនោះមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន ព្រោះគេដឹងនៅពេលអ្វីៗ​មានគ្រោះថ្នាក់ និងអាចបញ្ឈប់ខ្លួនឯងមិនឱ្យធ្វើអ្វីដែលបង្កគ្រោះថ្នាក់។ (ឧ. មនុស្សចាស់ម្នាក់ដែលដឹងថាខ្លួនគាត់មានបញ្ហារាងកាយ ដែលមិនអាច​ឱ្យពួកគេដើរដោយសុវត្ថិភាពដោយគ្មានជំនួយ។ បុគ្គលនេះអាចជ្រើសរើសថាពេលណាត្រូវរង់ចាំជំនួយទាក់ទងនឹងការដើរ និង​ជួនកាលក្រោយពីថ្លឹងថ្លែងពីការប្រឈមនឹងការដួលគាត់អាចជ្រើសរើសការព្យាយាមដើរដោយគ្មានជំនួយ ដូចជានៅពេលព្យាយាមគេចពីអគ្គិភ័យ)។
  • បើសិនជាកុមារម្នាក់មិនត្រូវការការមើលខុសត្រូវច្រើនជាងកុមារម្នាក់ទៀតដែលមានអាយុស្របាលគ្នាដែលគ្មានពិការភាព។ តម្រូវការការឃ្លាំមើលត្រូវតែទាក់ទងនឹងដែនកំណត់ចំពោះមុខងារ (ឧ. ការ​ច​ងចាំ ការដឹងទិសតំបន់/ការមិនវង្វេង និងការវិនិច្ឆ័យ) របស់កុមារ ហើយមិន​មែនអាយុរបស់កុមារទេ។
  • ការកែប្រែបរិស្ថានគឺលុបបំបាត់តម្រូវការការមើលខុសត្រូវដែលមានការការពារ។ ឧទាហរណ៍ ការយកប្រដាប់មួលចង្ក្រានចេញ ឬការបន្ថែមគន្លឹះសុវត្ថិភាព។
  • អាកប្បកិរិយាអាចទាយទុកមុនបាន ហើយតម្រូវ​ការ​ការមើលខុសត្រូវគឺមានតែនៅពេលជាក់លាក់ណាមួយក្នុងមួយថ្ងៃប៉ុណ្ណោះ។12

ការស្នើសុំសវនាការដើម្បីជំទាស់សេចក្ដីសម្រេចអំពី IHSS

បើសិនជាអ្នកមិនយល់ស្របនឹងសេចក្ដីសម្រេចរបស់ខោនធីអំពីអត្ថប្រយោជន៍ IHSS របស់អ្នក រួមទាំងសេចក្ដីសម្រេចរបស់ខោនធីដើម្បីបញ្ចប់ ឬបដិ​សេធ​ការមើលខុសត្រូវដែលមានការការពាររបស់អ្នក អ្នកមានសិទ្ធិស្នើសុំសវនា​ការ​ដើម្បីជំទាស់នឹងសេចក្ដីសម្រេចនោះ។ មានកាលបរិច្ឆេទកំណត់សំខាន់ចំនួនពីរដែលអ្នកត្រូវដឹងដើម្បីស្នើសុំសវនាការ។

1. រយៈពេលកំណត់ 90 ថ្ងៃ ដើម្បីស្នើសុំសវនាការ

អ្នកទទួលសេវាមានពេលតែ 90 ថ្ងៃប៉ុណ្ណោះដើម្បីស្នើសុំសវនាការចាប់ពីថ្ងៃជូនដំ​ណឹង​អំពីចំណាត់ការ (NOA) របស់ IHSS ឬភាពអសកម្មទាក់ទងនឹងអ្វីដែលបុ​គ្គល​នោះមិនយល់ស្រប (ឧ. ការបដិសេធផ្ទាល់មាត់នូវការមើលខុសត្រូវដែល​មាន​ការ​ការពារ)។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការស្នើសុំសវនាការនៅទីនេះ៖ https://www.cdss.ca.gov/hearing-requests

2. ជំនួយបង់ប្រាក់ដែលកំពុងរង់ចាំ

ការបន្ដផ្ដល់សេវាក្នុងពេលរង់ចាំសវនាការជាច្បាប់ដែលរារាំងមិនឱ្យ NOA រប​ស់ IHSS មានសុពលភាពខណៈពេលដែលរង់ចាំសវនាការ។ នេះមានន័យថាអត្ថប្រយោជន៍របស់អ្នកនឹងបន្តត្រឹមកម្រិតបច្ចុប្បន្ន រហូត​ដ​ល់​ពេលចេញសេចក្ដីសម្រេចរបស់សវនាការ។ បើសិនជាសវនាការត្រូវបានស្នើសុំមុនពេលការផ្លាស់ប្ដូរ NOA របស់ IHSS មានសុពលភាព នោះសេវាកម្ម IHSS នឹង​បន្តត្រឹមកម្រិតដដែលរហូតដល់ពេលចេញសេចក្ដីសម្រេចរបស់សវនាការ។13 សេវាកម្ម IHSS ដែលបន្ដ​ផ្ដល់​ក្នុងពេលរង់ចាំសវនាការ មិនត្រូវបានចាត់ទុកថាជាការទូទាត់​ប្រាក់លើស​ទេ ទោះបីជាអ្នកទទួលសេវាចាញ់ក្ដីនៅសវនាការ IHSS ក៏ដោយ គឺមិនចាំ​បាច់​សងអត្ថប្រយោជន៍ទាំងនោះមកវិញទេ។14

អ្នកអាចចូលមើលវិបសាយក្រសួងសេវាសង្គមនៃរដ្ឋក California ដើម្បីស្នើ​សុំ​សវ​នាការតាមអនឡាញ និងស្នើសុំព័ត៌មានបន្ថែមអំពីសំណើសុំសវនាការរបស់រដ្ឋ

សម្រាប់ព័ត៌មានបន្ថែមអំពីការត្រៀមលក្ខណៈសម្រាប់សវនាការ សូមមើលឯកសារបោះពុម្ពផ្សាយរបស់ DRC អំពីការណែនាំសវនាការយុត្តិធម៌ IHSS៖ របៀបរៀបចំសម្រាប់ការបញ្ចប់ ឬកាត់បន្ថយ IHSS ជា​ម៉ោង

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបតស៊ូមតិសម្រាប់សេវាកម្ម IHSS បន្ថែម ដូច​ជាព័ត៌មានដែលបានរៀបរាប់ខាងលើ សូមពិនិត្យឡើងវិញនូវឯកសារ​បោះ​ពុម្ពផ្សាយរបស់ DRC៖ ការណែនាំអំពីការវាយតម្លៃខ្លួនឯង និងការវាយតម្លៃ IHSS ដល់គេហដ្ឋាន

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបគណនាម៉ោង IHSS សូមមើលឯកសារ​បោះពុ​ម្ព​ផ្សាយរបស់ DRC៖ ការស្វែងយល់អំពីចំនួនម៉ោងអតិបរមាដែលមាន និងការ​គណនា​ម៉ោង

ការឆ្លើយតបចំពោះមូលហេតុទូទៅដែលខោនធីបដិសេធការមើលខុស​ត្រូវដែលមានការការពារ

ខោនធីមួយ​ចំនួន​មាន​ហេតុផលទូទៅ​សម្រាប់​ប្រាប់​ដល់​​អ្នកណាម្នាក់​ថា​ពួក​គេ​ពុំ​មាន​សិទ្ធិទទួល​បានការមើលខុសត្រូវដែលមានការពារ​នោះ​​ទេ​។ ខាងក្រោមនេះ​ គឺ​ជា​ហេតុផលងាយៗនិងចម្លើយ​សមស្រប​មួយចំនួន​​របស់​ខោនធី​។

តើ​មាន​ការចុះខ្សោយ​ផ្នែក​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ឬទេ​?

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖

មិនបានសង្កេតឃើញការចុះខ្សោយសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនៅពេលចុះទៅមើលដល់ផ្ទះ។

ការឆ្លើយតប៖

  • កំពុងប្រើស្តង់ដារខុសដើម្បីកំណត់តម្រូវការការមើលខុសត្រូវដែលមានការការពារ។ មិនតម្រូវឱ្យមានការចុះខ្សោយសុខភាពផ្លូវចិត្តធ្ងន់ធ្ងរទេ។ អ្នកទទួលសេវាត្រូវតែអសមត្ថភាពក្នុងការវាយតម្លៃអំពីគ្រោះថ្នាក់ និងការប្រ​ឈម​នឹងគ្រោះថ្នាក់ដោយផ្អែកលើការចុះខ្សោយការយល់ដឹង បញ្ហាសុខភាព​ផ្លូវ​ចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត (ដូចជាជំងឺ ឬការចុះខ្សោយសុខភាពផ្លូវ​ចិត្ត​) និងស្ថិត​ក្នុងការប្រឈមនឹងការរងរបួស ហានិភ័យ ឬគ្រោះថ្នាក់​ដោយសារ​ពិការភាព និងការចុះខ្សោយ។
  • ការចុះទៅដល់ផ្ទះពីសំណាក់ IHSS គឺមានរយៈខ្លីពេកដើម្បីសង្កេតអាកប្ប​កិ​រិ​យា​គ្រោះ​ថ្នាក់ទូទៅ។
  • ភ័ស្តុតាងដែលផ្ទុយពីការវាយតម្លៃរបស់ខោនធី ពោលគឺ កំណត់ហេតុ​ប្រចាំថ្ងៃ​របស់អ្នកទទួលសេវា របាយការណ៍របស់វេជ្ជបណ្ឌិត ការវាយតម្លៃផ្លូវចិត្តដែល​ចង​ក្រងពីការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខ​ភាព​ផ្សេង​ទៀត (ដូចជាជំងឺ ឬការចុះខ្សោយផ្លូវចិត្ត) និងការប្រឈមនឹងគ្រោះ​ថ្នាក់​ដោយចៃដន្យដោយសារអាកប្បកិរិយាគ្រោះថ្នាក់។
  • អ្នកជំងឺវង្វេងវង្វាន់បង្ហាញតែ “អាកប្បកិរិយាល្អ” ចំពោះអ្នកទៅសួរសុខទុ​ក្ខ/​អ្ន​ក​ចុះទៅមើល។

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖

ត្រូវ​ការ​ការមើលខុសត្រូវដែលមានការពារដោយសារ​ការចុះខ្សោយរាងកាយ​ មិន​មែនជា​ការចុះ​ខ្សោយ​ផ្លូវ​ចិត្ត​នោះ​ទេ​។

ការឆ្លើយតប៖

  • អ្នកទទួលសេវាមិនស្នើសុំការមើលខុសត្រូវដែលមានការការពារជាការឆ្លើយតបនឹងការសង្គ្រោះបន្ទាន់វេជ្ជសាស្ត្រ ឬការសង្គ្រោះបន្ទាន់ផ្សេងទៀតដែល​បណ្ដាល​មកពីការចុះខ្សោយរាងកាយទេ។ ឧទាហរណ៍ ពួកគេមិនកំពុងស្នើសុំឱ្យចាក់អាំងស៊ុយលីនក្នុងពេលដែល​ជំងឺទឹក​នោមផ្អែម ឬជំងឺហឺតធ្វើទុក្ខ ឬពេលគាំងបេះដូងទេ។
  • ផ្ទុយទៅវិញ ការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខ​ភាព​ផ្សេងទៀត (ដូចជាជំងឺ ឬការចុះខ្សោយសុខភាពផ្លូវចិត្ត) ជាកត្តាបង្កការ​ប្រ​ឈ​ម​នឹងការរងរបួស។ តម្រូវការការឃ្លាំមើលមានទំនាក់ទំនងនឹងការចុះខ្សោយការយល់ដឹង បញ្ហាសុ​ខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត (ដូចជាជំងឺ ឬការចុះខ្សោយសុខ​ភាព​ផ្លូវចិត្ត)។
  • ការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត (ដូចជាជំងឺ ឬការចុះខ្សោយសុខភាពផ្លូវចិត្ត) របស់អ្នកទទួលសេវាមិនអាច​ឱ្យ​បុគ្គលនោះយល់ដឹងពីដែនកំណត់ ឬការចុះខ្សោយរាងកាយទេ។ អ្នកទទួលសេវាមិនយល់ ឬមិនដឹងពីផលវិបាកនៃទង្វើផ្សេងៗ (ឧ. ព្យាយាម​ងើ​ប ឬដើរដោយគ្មានជំនួយនៅពេលដែលមិនអាច​ដើរបានដោយគ្មាន​ការប្រ​ឈ​ម​នឹងការរងរបួស នឹងហូបបង្អែមទោះបីមានការប្រឈមដោយសារ​ជំងឺទឹក​នោ​មផ្អែម នឹងព្យាយាមដកបំពង់ជំនួយដង្ហើម ឬឧបករណ៍អបដោយសារឈឺ ឬរមាស់។ល។)

តើ​មាន​អាកប្បកិរិយាគ្រោះ​ថ្នាក់​នៅ​ផ្ទះ​ដែរឬទេ​?

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖

រោគវិនិច្ឆ័យផ្លូវការនូវការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហា​សុខភាពផ្សេងទៀត (ដូចជាជំងឺ ឬការចុះខ្សោយសុខភាពផ្លូវចិត្ត) មិនបញ្ជាក់​ពីតម្រូវការទេ។

ការឆ្លើយតប៖

  • SOC 821 និងរបាយការណ៍របស់វេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្របង្ហាញថា អ្នកទទួលសេវាមិនមានការខ្វះសមត្ថភាពក្នុងការវាយតម្លៃគ្រោះថ្នាក់ ឬការ​ប្រ​ឈមនឹងគ្រោះថ្នាក់ដោយផ្អែកលើការចុះខ្សោយការយល់ដឹង បញ្ហាសុខ​ភាព​ផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត (ដូចជាជំងឺ ឬការចុះខ្សោយសុខ​ភាពផ្លូវ​ចិត្ត) ប៉ុន្តែស្ថិតក្នុងការប្រឈមនឹងការរងរបួស ហានិភ័យ ឬគ្រោះថ្នាក់ដោយ​សារពិការភាព និងការចុះខ្សោយនោះទេ។

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖

ពុំ​មានការរង​របួស​ណាមួយ​ក្នុង​ពេល​កន្លង​មក។

ការឆ្លើយតប៖

  • អ្នកទទួលសេវាត្រូវបានមើលខុសត្រូវជាប់រហូត ហើយអ្នកផ្ដល់សេវា​ធ្វើអន្តរា​គម​ន៍ ឬណែនាំកែតម្រូវតាមតម្រូវការដើម្បីបង្ការគ្រោះថ្នាក់។

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖​​​​​​​

ពុំ​មាន​ភស្តុតាង​ពី​អាកប្បកិរិយា​គ្រោះ​ថ្នាក់​ក្នុង​អំឡុង​ពេល​ការ​ចុះត្រួតពិនិត្យ​នៅ​ផ្ទះ​ដោយ​បុគ្គលិក​របស់​ខោនធី​។

ការឆ្លើយតប៖​​​​​​​

  • អាកប្បកិរិយាមិនអាចទាយទុកមុនបាន និងខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។
  • ចែករំលែកកំណត់ហេតុហានិភ័យ/ការរងរបួសដែលកត់ត្រាពីអាកប្បកិរិយាគ្រោះ​ថ្នាក់នៅពេលដែលបុគ្គលិក IHSS គ្មានវត្តមាន។

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖​​​​​​​

អ្នកទទួលសេវាគ្មានសមត្ថភាពរាយកាយដើម្បីធ្វើឱ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬធ្វើបាបខ្លួនឯងទេ។

ការឆ្លើយតប៖​​​​​​​

  • អ្នកទទួលសេវាមានសមត្ថភាពទាញបំពង់កាតេទែរ បំពង់បញ្ចូលអាហារចោះ​តាម​ពោះ។ល។ របស់ពួកគេ ហើយមិនយល់ថាអាកប្បកិរិយានេះមានគ្រោះ​ថ្នាក់​ទេ។

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖​​​​​​​

អាកប្បកិរិយារបស់អ្នកទទួលសេវាអាចស្មានបាន និងទាល់តែមានហេតុបង្ក។

ការឆ្លើយតប៖​​​​​​​

  • ទោះបីជាអាកប្បកិរិយាគ្រោះថ្នាក់កើតមានជាប្រចាំដោយហេតុបង្កជាក់លាក់ (ពោលគឺពេលអ្នកទទួលសេវាខូចចិត្ត ឬមិនសប្បាយចិត្ត) ក៏ដោយ ក៏ពេលខ្លះ​វា​ពិបាក ឬជួនកាលមិនអាចស្មានបានត្រឹមត្រូវថាអ្នកទទួលសេវា​រងការប៉ះ​ពា​ល់ដោយហេតុបង្កនៅពេលណា កន្លែងណា ឬដោយរបៀបណា ហើយធ្វើបាប​ខ្លួន​ឯង​ទេ។
  • បើគ្មានការមើលខុសត្រូវ និងការប្រុងប្រយ័ត្នជាប់រហូតទេ មិនអាចជឿជាក់​ថា​អាចបង្ការគ្រោះថ្នាក់បានទេ។

អំណះអំណាងនៃការបដិសេធរបស់ខោនធី៖​​​​​​​

អាកប្បកិរិយាបង្ករបួសដល់ខ្លួនឯងរបស់អ្នកទទួលសេវាមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដែលសមនឹងទទួលការមើលខុសត្រូវដែលមានការការពារទេ។

ការឆ្លើយតប៖​​​​​​​

  • កម្រិតនៃការបង្កររបួសរាងកាយមិនមែនជាស្តង់ដារទេ។
  • អ្នកទទួលសេវាមិនចាំបាច់ “រងរបួសពិតប្រាកដ” ដើម្បីមានសិទ្ធិទទួលបាន​ការ​មើលខុសត្រូវដែលមានការការពារទេ។ ផ្ទុយទៅវិញ ពួកគេត្រូវតែបង្ហាញ “ប្រវត្តិដែលមានទំនោរធ្វើឱ្យខ្លួនឯង​ស្ថិត​ក្នុង​ស្ថានភាពគ្រោះថ្នាក់”។

គំរូកំណត់ហេតុហានិភ័យ/ការរងរបួស

ថ្ងៃពុធ 1-1-2025៖

8:30 ព្រឹក៖ បានបញ្ឈប់ XXX មិនឱ្យញ៉ាំសាប៊ូនៅពេលមុជទឹក។

9:00 ព្រឹក៖ កំពុងចម្អិនអាហារពេលព្រឹក។ XXX បានព្យាយាមប៉ះអាហារនៅក្នុងខ្ទះក្ដៅ។

9:20 ព្រឹក៖ XXX កំពុងលោតនៅលើតុកញ្ចក់។ បានចាប់ XXX នៅពេលដែល XXX ប្រុងលោតពីលើតុ។

9:25 ព្រឹក៖ បានយកម្រាមដៃរបស់ XXX ចេញពីក្នុងមាត់ដើម្បីកុំឱ្យខាំក្រចក។

9:40 ព្រឹក៖ XXX បានរត់ទៅបន្ទប់ទឹក និងចាប់ផ្ដើមវាយទ្វារកញ្ចក់នៃបន្ទប់ងូតទឹក​ផ្កា​ឈូ​ក។ បានបញ្ឈប់ XXX មិនឱ្យវាយទ្វារបន្ទប់ងូតទឹកផ្កាឈូក។

10:50 ព្រឹក៖ XXX បានរត់ទៅបន្ទប់ទឹកម្ដងទៀត។ បានបញ្ឈប់ XXX មិនឱ្យលេងទឹកបង្គន់។

11:15 ព្រឹក៖ XXX កំពុងលេងខាងក្រៅ និងដាក់ដុំថ្មចូលមាត់។ បានយកដុំថ្មចេញពីមាត់ដើម្បីកុំឱ្យស្លាក់។

11:18 ព្រឹក៖ បានយកដុំថ្មចេញពីដៃនៅពេលគេប្រុងដាក់វាចូលក្នុងមាត់។

11:20 ព្រឹក៖ បានយកស្លឹកឈើចេញពីដៃនៅពេលគេប្រុងដាក់វាចូលក្នុងមាត់។

11:30 ព្រឹក៖ បានបញ្ឈប់ XXX មិនឱ្យបើកចង្ក្រាន។

11:53 ព្រឹក៖ បានឃើញ XXX កំពុងព្យាយាមយកកន្ត្រៃបើកកំប៉ុងទឹកក្រូច។ បានយកន្ត្រៃចេញ។

11:55 ព្រឹក៖ បានបញ្ឈប់ XXX មិនឱ្យដាក់តេឡេក្នុងម៉ៃក្រូវ៉េវ។

12:00 ថ្ងៃត្រង់៖ បានបញ្ឈប់ XXX មិនឱ្យបើកដបថ្នាំ Mylanta និងផឹកថ្នាំ។

1:05 រសៀល៖ បានបញ្ឈប់ XXX មិនឱ្យបោកក្បាលនឹងជញ្ជាំង។

2:17 រសៀល៖ បានទៅសួន។ បានចូលសួនកម្សាន្ត។ ត្រូវនៅចម្ងាយ 5 ហ្វ៊ីតពី XXX ដើម្បីធានាសុវត្ថិភាព និងការពារមិនឱ្យ XXX រត់ចេញ។

2:20 រសៀល៖ បានបង្វែរ XXX ដើម្បីការពារមិនឱ្យ XXX ចេញពីសួនកម្សាន្ត និងរត់ចេញ។

2:23 រសៀល៖ បានស្ទាក់ចាប់ XXX និងក្មេងម្នាក់កំពុងជិះកង់កុំឱ្យបុកគ្នា។

2:30 រសៀល៖ បានបង្វែរ XXX ដើម្បីរារាំង XXX មិនឱ្យដើរទៅទៅបុកគេដែលកំពុង​ជិះ​ទោង​។

3:00 រសៀល៖ បានដើរទៅឡានវិញ ដោយកាន់ដៃ XXX ជាប់ដើម្បីកុំឱ្យ XXX រត់ទៅផ្លូវ និង​រត់​ចេញ។

4:23 ល្ងាច៖ បានបញ្ឈប់ XXX មិនឱ្យដាក់អាហារចូលក្នុងម៉ាស៊ីនសម្ងួត និងបើកម៉ាស៊ីន​សម្ងួ​ត។

4:25 ល្ងាច៖ បានបញ្ឈប់ XXX មិនឱ្យលេងកាំបិត។

4:30 ល្ងាច៖ បានបញ្ឈប់ XXX មិនឱ្យញ៉ាំរបស់យកពីធុងសំរាម។

6:01 ល្ងាច៖ បានបញ្ឈប់ XX មិនឱ្យលេងលាមកនៅក្នុងខោទឹកនោម និងដាក់ដាក់ក្នុង​មាត់។

6:11 ល្ងាច-6:25 ល្ងាច៖ XXX បានចេញពីផ្ទះ។ បានទូរសព្ទហៅប៉ូលិស ហើយ XXX ត្រូវបានបញ្ជូនត្រលប់មកផ្ទះវិញ។

8:45 យប់-9:30 យប់៖ ទម្រេតជាមួយ XXX ខណៈដែល XXX បានគេងលក់។ ប្រើកាមេរ៉ាតាមដានទារកដើម្បីមើល XXX នៅពេលយប់។ បានបញ្ឈប់ XXX មិនឱ្យងើបចេញពីគ្រែ 3 ដងពេលយប់ និងមិនឱ្យចេញពី​បន្ទប់គេងតាមបង្អួច។

ទម្រង់បែបបទគំរូកំណត់ហេតុហានិភ័យ/ការរងរបួស

នេះជាទម្រង់ PDF នៃទម្រង់បែបបទគំរូកំណត់ហេតុហានិភ័យ/ការរងរបួស

អ្នកទទួលផល៖ _________________________________________________

លេខករណី៖ _________________________________________________

បើសិនជាអ្នកជ្រើសរើសមិនរក្សាកំណត់ហេតុប្រចាំថ្ងៃដូចបង្ហាញខាងលើទេ អ្នក​អាចប្រើទម្រង់បែបបទនេះ ដើម្បីជួយអ្នកក្នុងការចងក្រងជាឯកសារនូវ​អា​កប្ប​កិរិយារបស់អ្នកទទួលសេវាដែលធ្វើឱ្យអ្នកទទួលសេវាស្ថិតក្នុងស្ថាន​ភាពគ្រោះថ្នាក់ ឬបង្កការប្រឈមនឹងការរងរបួស។ តារាងនេះអាចនឹងមិនមានគ្រប់ឧទាហរណ៍អំពីអាកប្បកិរិយាគ្រោះថ្នាក់របស់អ្នកទទួលសេវាទេ។ អ្នកគួរកែតារាងនេះ ដើម្បីឆ្លុះបញ្ចាំងីពីអាកប្បកិរិយារបស់អ្នកទទួលសេវា។

អាកប្បកិរិយាគ្រោះថ្នាក់

  • ដើរត្រាច់ចរទៅក្រៅផ្ទះរួចវង្វេង។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • អនុញ្ញាតឱ្យជនប្លែកមុខចូលផ្ទះ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • មិនដឹងពីគ្រោះថ្នាក់ដោយសារជនប្លែកមុខ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • បើកចង្ក្រាន និងភ្លេចបិទវិញ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ដាក់ដៃ ឬផ្នែកផ្សេងទៀតនៃរាងកាយ ឬវត្ថុមិនសមស្របផ្សេងទៀតនៅជិត ឬលើចង្ក្រាន។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • អុជភ្លើងនៅក្នុងម៉ៃក្រូវ៉េវ ឬជុំវិញផ្ទះ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ញ៉ាំផលិតផលគ្រោះថ្នាក់ ឬអាហារមិនផ្ដល់សុខភាពល្អ (ឧទាហរណ៍ សាប៊ូ)។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7 (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ញ៉ាំអាហារដែលមិនសមស្របនឹងបញ្ហាសុខភាព (ឧ. ទឹកក្រូចដែលមានជាតិ​ស្ករ​មិនកំណត់ បើសិនមានជំងឺទឹកនោមផ្អែម)។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7 (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ដាក់វត្ថុដែលមានគ្រោះថ្នាក់ទៅក្នុងបំពង់ក/ត្រចៀក/ច្រមុះ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • មិនទំពាអាហារ ឬផឹកភេសជ្ជៈឱ្យបានត្រឹមត្រូវ ឬស្លាក់/ឈ្លក់នៅពេលញ៉ាំ ឬផឹក។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • វាយក្បាល មាត់ ឬចង្កា ឬខាំ ឬខ្វាចខ្លួនឯង
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ប្រើកាំបិត ឬវត្ថុប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតតាមរបៀបដែលគ្មានសុវត្ថិភាព។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ឡើង ឬលោតពីកន្លែងខ្ពស់ ឬប្រឈមនឹងការធ្លាក់ និង/ឬការបោកក្បាល។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ពួននៅកន្លែងគ្រោះថ្នាក់ (ឧ. ទូទឹកក ឡ)។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ដាក់វត្ថុនៅក្នុងព្រីភ្លើង ឬគ្រឿងអគ្គិសនី។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ដាក់ដៃក្នុងកន្លែងគ្មានអនាម័យ (ឧ. ចានបង្គន់ សំរាម ខោទឹកនោម​ប្រឡាក់​)។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ដើរត្រាច់ចរលើផ្លូវ ឬកន្លែងចតយានយន្តដោយមិនគិតពីចរាចរណ៍/រថយន្ត។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • លោតចូលក្នុងអាងហែលទឹកទាំងមិនចេះហែលទឹក។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ដើរនៅពេលគ្មានសុវត្ថិភាពពេលដើរដោយគ្មានជំនួយ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • រំកិលវត្ថុធ្ងន់ គ្រោះថ្នាក់ ឬងាយបែកទាំងគ្មានកម្លាំង/លំនឹង។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ពួន នៅពេលដែលត្រូវការនោម ឬបន្ទោរបង់។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • លេងលាមក។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • វាយកែវ កញ្ចក់ ទូរទស្សន៍ ។ល។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ឈរ ឬអង្គុយលើតុកញ្ចក់។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ___________________________________________________________
    ___________________________________________________________
    ___________________________________________________________
  • ងើបកណ្ដាលយប់/ត្រូវការការមើលខុសត្រូវនៅពេលយប់ដើម្បីការពារមិនឱ្យលួចរត់ ឬធ្វើបាបខ្លួនឯងនៅផ្ទះ។
    តើអាកប្បកិរិយាកើតឡើងទេ បើសិនជាអ្នកទទួលសេវាមិនត្រូវបានឃ្លាំមើល 24/7? (បាទ-ចាស/ទេ)
    កាលបរិច្ឆេទនៃឧប្បត្តិហេតុនីមួយៗ៖
    ការពណ៌នា៖​
    ________________________________________________
    ___________________________________________________________
    ___________________________________________________________

គំរូលិខិតរបស់វេជ្ជបណ្ឌិត

បំពេញដោយអ្នកជំនាញវេជ្ជសាស្ត្រប៉ុណ្ណោះ។

ទម្រង់ PDF នៃគំរូលិខិតរបស់វេជ្ជបណ្ឌិតអាចមើលខាងក្រោម៖

អ្នកគួរផ្ដល់ច្បាប់ចម្លងនៃកំណត់ហេតុហានិភ័យ/ការរងរបួសរបស់អ្នកទទួលសេវា IHSS ទៅវេជ្ជបណ្ឌិត ឬអ្នកជំនាញឱសថដែលបានបំពេញទម្រង់​បែបប​ទ​នេះ ដើម្បីឱ្យវេជ្ជបណ្ឌិតយល់កាន់តែច្បាស់អំពីអាកប្បកិរិយារបស់អ្នក​ទទួល​សេវានៅផ្ទះ។

ដើម្បី​បង្ហាញ​ថា​អ្នក​ទទួល​សេវា IHSS មាន​សិទ្ធិ​ទទួល​បាន​ការមើល​ខុសត្រូវ​ដែ​ល​មានការការពារ អ្នក​ទទួល​បានសេវា IHSS ត្រូវ​មាន​ភស្តុតាង​ (ក្នុង​ទម្រង់​ជា​​លិខិត​របស់​វេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រ) អំពី​​តម្រូវ​ការ​របស់ពួកគេ​សម្រាប់​សេវា នេះ​។

លិខិតនេះគួររៀបរាប់ពីពិការភាព (រោគវិនិច្ឆ័យ) និងការចុះខ្សោយមុខងារ (ការ​ចងចាំ ការដឹងទិសតំបន់/ការមិនវង្វេង និងការវិនិច្ឆ័យ) របស់បុគ្គល។ លិខិតនេះក៏គួររៀបរាប់ថាតើពិការភាពបង្កឱ្យមានការវិនិច្ឆ័យមិនត្រឹមត្រូវ ការភាន់ភាំង ការចងចាំខ្សោយ ឬការវង្វេងស្មារតីយ៉ាងដូចម្ដេច ហើយ​ផ្ដល់ឧ​ទាហរណ៍អំពីអាកប្បកិរិយាគ្រោះថ្នាក់ដែលបុគ្គលនោះប្រព្រឹត្តដោយមិនដឹងពីលទ្ធភាពដែលអាចបង្កគ្រោះថ្នាក់។

លិខិតនេះក៏គួរពន្យល់ថាបុគ្គលមានសមត្ថភាពរាងកាយដែលអាចធ្វើឱ្យគេស្ថិតក្នុងស្ថានភាពមួយដែលអាចបង្កគ្រោះថ្នាក់ ឬមានហានិភ័យ។ លិខិតនេះគួរពន្យល់ថាបុគ្គលត្រូវការការឃ្លាំមើល 24 ម៉ោងក្នុងមួយថ្ងៃ ដើម្បី​មានសុវត្ថិភាពនៅផ្ទះដោយសារអាកប្បកិរិយាគ្រោះថ្នាក់បង្កឡើងដោយបញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត (ជំងឺ ឬការចុះខ្សោយសុខភាព​ផ្លូវចិត្ត)។

អ្នកទទួលផល៖ _________________________________________________

លេខករណី៖ _________________________________________________

  1. តើបុគ្គលនេះមានការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហា​សុខ​ភាពផ្សេងទៀតឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  2. តើការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេង​ទៀ​ត​បង្កឱ្យមានដែនកំណត់ចំពោះមុខងារលើការចងចាំ ការដឹងទិសតំបន់/ការ​មិនវង្វេង ឬការវិនិច្ឆ័យឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  3. តើបុគ្គលនេះអាចវាយតម្លៃគ្រោះថ្នាក់ និងការប្រឈមនឹងគ្រោះថ្នាក់ឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  4. តើភាពអសមត្ថភាពរបស់បុគ្គលនេះក្នុងការវាយតម្លៃគ្រោះថ្នាក់ និងការប្រឈ​ម​នឹងគ្រោះថ្នាក់ទាក់ទងនឹងការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀតឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  5. តើបុគ្គលនេះប្រឈមនឹងការរងរបួស ហានិភ័យ ឬគ្រោះថ្នាក់ដោយសារការចុះ​ខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀតឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  6. តើការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាពផ្សេងទៀ​ត​មិនអាចទុកឱ្យបុគ្គលនេះនៅម្នាក់ឯងមួយថ្ងៃ 24 ម៉ោងឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  7. តើអាកប្បកិរិយាដែលបានរៀបរាប់នៅក្នុងកំណត់ហេតុហានិភ័យ និងការរង​របួ​សស៊ីសង្វាក់គ្នានឹងការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហា​សុខភាព​ផ្សេងទៀតឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  8. តើការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាសុខភាព​ផ្សេង​ទៀ​ត​​របស់បុគ្គលនេះ គេអាចគិតថាបង្កឱ្យមានប្រភេទអាកប្បកិរិយាដែលបង្ក​ឡើងនៅក្នុងកំណត់ហេតុហានិភ័យ និងការរងរបួសឬទេ?

    សូមគូសធីក​ចំពោះ​ចម្លើយ​ដែលសមស្រប៖ (បាទ-ចាស/ទេ)
  9. សូមផ្ដល់ការពណ៌នាសង្ខេបអំពីអាកប្បកិរិយាគ្រោះថ្នាក់របស់បុគ្គលនេះ និង​មូ​ល​ហេតុរបស់វា រួមទាំងការចុះខ្សោយការយល់ដឹង បញ្ហាសុខភាពផ្លូវចិត្ត ឬប​ញ្ហា​សុខភាពផ្សេងទៀត និងដែនកំណត់ចំពោះការចងចាំ ការដឹងទិសតំប​ន់/​ការមិន​វង្វេង ឬការវិនិច្ឆ័យ។ ពន្យល់ពីរបៀបដែលអាកប្បកិរិយាទាំងនេះរារាំងមិនឱ្យបុគ្គលស្គាល់គ្រោះថ្នាក់ ឬមានសុវត្ថិភាពនៅផ្ទះដោយគ្មានការមើលខុសត្រូវ 24 ម៉ោង៖
    ___________________________________________________________
    ___________________________________________________________

ខ្ញុំបាន​ផ្តល់ជូននូវព័ត៌មាន​ខាងលើ​តាមចំណេះដឹង​ដែលខ្ញុំមាន។

ចុះហត្ថលេខាដោយ _________________________________________________

កាលបរិច្ឆេទ​៖ _________________________________________________

  • 1. សៀវភៅណែនាំអំពីគោលនយោបាយ និងនីតិវិធី (MPP) 30-701(n)(3) និង MPP 30-757.17
  • 2. MPP 30-757.17 និង MPP 30-757.171
  • 3. MPP 30-701(s)(1)
  • 4. MPP 30-756.372
  • 5. MPP 30-701(n)(3)
  • 6. 30-757.17 និង 30-757.173(a)
  • 7. ACL 15-25
  • 8. MPP 30-757.173(a)(1) និង MPP 30-757.173(a)(1)(A)
  • 9. MPP 30-757.173(a)(1)-(3)
  • 10. MPP 30-757(a)(4)
  • 11. MPP 30-757.172
  • 12. ACL 15-25 និងសេចក្ដីជូនដំណឹងអំពីព័ត៌មានរបស់ខោនធីទាំងអស់ (ACIN) I-76-21
  • 13. MPP 22-072.5.
  • 14. MPP 30-768.111.