ការស្វែងយល់អំពីចំនួនម៉ោងអតិបរមាដែល មាន និងការគណនាម៉ោង

ការស្វែងយល់អំពីចំនួនម៉ោងអតិបរមាដែល មាន និងការគណនាម៉ោង
ឯកសារបោះពុម្ពផ្សាយនេះពន្យល់ពីរបៀបគណនាម៉ោងប្រចាំខែនៃសេវាគាំពារតាមផ្ទះ (In-Home Supportive Services, IHSS)។1 ឯកសារបោះពុម្ពផ្សាយនេះសន្មតថា អ្នកបានដាក់ពាក្យស្នើសុំ IHSS រួចហើយ បានធ្វើការវាយតម្លៃនៅតាមផ្ទះដោយបុគ្គលិក IHSS និងបានទទួលសេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) របស់ IHSS ដែលអនុម័តទៅលើចំនួនម៉ោង។ សម្រាប់ព័ត៌មានបន្ថែមអំពី IHSS និងរបៀបស្នើសុំសេវាកម្ម IHSS បន្ថែមណាមួយដែលអ្នកអាចត្រូវការ សូមចូលមើលទំព័រវិបធនធានស្វ័យគាំពារសម្រាប់សេវាកម្ម IHSS របស់ទីភ្នាក់ងារ DRC។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ឯកសារបោះពុម្ពផ្សាយនេះពន្យល់ពីរបៀបគណនាម៉ោងប្រចាំខែនៃសេវាគាំពារតាមផ្ទះ (In-Home Supportive Services, IHSS)។1 ឯកសារបោះពុម្ពផ្សាយនេះសន្មតថា អ្នកបានដាក់ពាក្យស្នើសុំ IHSS រួចហើយ បានធ្វើការវាយតម្លៃនៅតាមផ្ទះដោយបុគ្គលិក IHSS និងបានទទួលសេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) របស់ IHSS ដែលអនុម័តទៅលើចំនួនម៉ោង។ សម្រាប់ព័ត៌មានបន្ថែមអំពី IHSS និងរបៀបស្នើសុំសេវាកម្ម IHSS បន្ថែមណាមួយដែលអ្នកអាចត្រូវការ សូមចូលមើលទំព័រវិបធនធានស្វ័យគាំពារសម្រាប់សេវាកម្ម IHSS របស់ទីភ្នាក់ងារ DRC។
1. ការផ្តល់មូលនិធិដល់ IHSS
IHSS ទទួលបានការផ្តល់មូលនិធិតាមរយៈកម្មវិធីរងចំនួនបួន៖ កម្មវិធីនីមួយៗមានលក្ខណៈវិនិច្ឆ័យសម្រាប់សិទ្ធិទទួលបាន និងមានចំនួនម៉ោងអតិបរមាប្រចាំខែខុសៗគ្នា។ ចំនួនម៉ោងដែលអ្នកទទួលគឺផ្អែកលើកម្មវិធីរងដែលអ្នកកំពុងចូលរួម និងសេវាកម្ម IHSS អ្វីដែលអ្នកត្រូវការ។ ចំនួនម៉ោង IHSS អតិបរមាដែលបុគ្គលម្នាក់អាចទទួលបានគឺ 283 ម៉ោងក្នុងមួយខែ។
កម្មវិធីទាំងនេះមាន៖
- Personal Care Services Program (PCSP)
- Community First Choice Option (CFCO)
- IHSS Plus Option (IPO)
- IHSS Residual (IHSS-R)
អ្នកអាចស្វែងយល់ថាតើកម្មវិធីរងអ្វីដែលអ្នកកំពុងចូលរួមដោយមើលសេចក្ដីជូនដំណឹងអំពីចំណាត់ការអនុម័ត IHSS ឬដោយការសាកសួរបុគ្គលិក IHSS របស់អ្នក។
អ្នកអាចទទួលបាន 283 ម៉ោង (អតិបរមា) ក្នុងមួយខែ បើសិនជា៖
- អ្នកស្ថិតនៅក្នុងកម្មវិធី PCSP និងទទួលការមើលខុសត្រូវដែលមានការការពារ ឬ
- អ្នកស្ថិតនៅក្នុងកម្មវិធីរង CFCO, IPO ឬ IHSS-R អ្នកទទួលការមើលខុសត្រូវដែលមានការការពារ ហើយអ្នក “ខ្សោយធ្ងន់ធ្ងរ” ឬ
- អ្នកត្រូវការសេវាកម្ម IHSS យ៉ាងហោចណាស់ 283 ម៉ោងក្នុងមួយខែ។ ឧទាហរណ៍ អ្នកទទួលបានសេវាកម្មថែទាំខ្លួនមិនមែនវេជ្ជសាស្ត្រ សេវាកម្មពាក់ព័ន្ធ សេវាកម្មអមវេជ្ជសាស្ត្រ និង/ឬសេវាកម្ម IHSS ផ្សេងទៀត។
តារាងខាងក្រោមនេះរៀបរាប់ពីកម្មវិធីរង IHSS ទាំងបួន និង IHSS ប្រចាំខែអតិបរមាដែលមានសម្រាប់អ្នកដែលទទួលការមើលខុសត្រូវដែលមានការការពារ៖
កម្មវិធីរង | ប្រសិនបើអ្នកត្រូវបានពិចារណាថាមានលក្ខណៈធ្ងន់ធ្ងរ (SI) - រហូតដល់៖ | ប្រសិនបើអ្នកត្រូវបានពិចារណាថាមិនមានលក្ខណៈខ្សោយធ្ងន់ធ្ងរ (NSI) - រហូតដល់៖ | សេចក្តីយោង/ប្រភពព័ត៌មាន |
---|---|---|---|
PCSP | 283 ម៉ោង/ខែ | 283 ម៉ោង/ខែ | លិខិតសម្រាប់ខោនធីទាំងអស់ (ACL) លេខ 93-21 ACL 99-86 |
IPO | 283 ម៉ោង/ខែ | 195 ម៉ោង/ខែ | ACL 11-19 |
IHSS-R | 283 ម៉ោង/ខែ | 195 ម៉ោង/ខែ | ច្បាប់ស្ដីពីសុខុមាលភាព និងស្ថាប័ន § 12303.4 |
CFCO | 283 ម៉ោង/ខែ | រហូតដល់ 283 ម៉ោង/ខែ | ACL 14-60 |
2. សិទ្ធិទទួលបានកម្មវិធីរង IHSS សេវាកម្ម និងដែនកំណត់
i. Personal Care Services Program (PCSP)
ដើម្បីមានសិទ្ធិទទួលបាន PCSP៖
- អ្នកត្រូវតែមានសិទ្ធិទទួលបាន Medi-Cal ពេញលេញដែលរួមចំណែកហិរញ្ញវត្ថុដោយសហព័ន្ធ។
- អ្នកមិនអាចមានអ្នកផ្ដល់សេវាជាសហព័ទ្ធ ឬជាឪពុកម្ដាយបានឡើយ។
- អ្នកមិនអាចទទួលប្រាក់ទូទាត់មុន2 ឬប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋានទេ។3
ស្ថិតក្រោមកម្មវិធីរង PCSP អ្នកអាចទទួលបាន IHSS ចំនួន 283 ម៉ោងក្នុងមួយខែ បើសិនជាគេរកឃើញថាអ្នកមានសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារ។4
ii. Community First Choice Option (CFCO)
ដើម្បីមានសិទ្ធិទទួលបាន CFCO៖
- អ្នកត្រូវតែមានសិទ្ធិទទួលបាន Medi-Cal ពេញលេញដែលរួមចំណែកហិរញ្ញវត្ថុដោយសហព័ន្ធ។
- អ្នកត្រូវតែគ្រប់លក្ខខណ្ឌសម្រាប់ការថែទាំកម្រិតមណ្ឌលថែទាំ។5
- គ្មានការរឹតត្បិតអំពីការទទួលប្រាក់ទូទាត់មុន ប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋាន ឬការមានអ្នកផ្ដល់សេវាជាសហព័ទ្ធ ឬឪពុកម្ដាយទេ។
ក្រោមកម្មវិធីរង CFCO បើសិនជាអ្នកទទួលការមើលខុសត្រូវដែលមានការការពារ និងខ្សោយធ្ងន់ធ្ងរ អ្នកអាចទទួលបាន IHSS ចំនួន 283 ម៉ោងក្នុងមួយខែ។ បើសិនជាអ្នកទទួលការមើលខុសត្រូវដែលមានការការពារ ហើយខ្សោយមិនធ្ងន់ធ្ងរ អ្នកអាចទទួលការមើលខុសត្រូវដែលមានការការពារ 195 ម៉ោង បូកនឹងសេវាកម្មផ្សេងទៀតដែលអ្នកត្រូវការរហូតដល់ 283 ម៉ោងក្នុងមួយខែ។
បើសិនជាអ្នករៀបការហើយ អ្នកគ្មាន Medi-Cal ហើយត្រូវការសេវាកម្ម IHSS អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការដាក់ពាក្យសុំ IHSS ក្រោមកម្មវិធី CFCO។ បុគ្គលដែលរៀបការ ហើយដែលត្រូវការ Medi-Cal និង IHSS អាចប្រើវិធានស្ដីពីសិទ្ធិទទួលបាន Medi-Cal ដែលមានលក្ខណៈអនុគ្រោះជាង ដែលហៅថា “បទប្បញ្ញត្តិស្ដីពីការចុះក្រនៃសហព័ទ្ធ” ដើម្បីទទួលបាន IHSS ក្រោមកម្មវិធីរង CFCO។6 វិធានទាំងនេះអនុញ្ញាតឱ្យសហព័ទ្ធដែលត្រូវការសេវាកម្ម IHSS មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន Medi-Cal ខណៈពេលដែលសហព័ទ្ធម្ខាងទៀតនៅរក្សាចំណូលច្រើនជាងឆ្ងាយធៀបនឹងកម្រិតអនុញ្ញាតក្រោមវិធានផ្សេងទៀតស្ដីពីសិទ្ធិទទួលបាន Medi-Cal។7ប្រាក់ឧបត្ថម្ភធនធានរួមសម្រាប់សហព័ទ្ធ ដែលហៅម្យ៉ាងទៀតថាដែនកំណត់ទ្រព្យសម្បត្តិត្រូវបានលុបចោលចាប់ពីថ្ងៃទី 1 មករា 2024។8 សម្រាប់ព័ត៌មានបន្ថែមអំពីបទប្បញ្ញត្តិនៃ Medi-Cal ស្ដីពីការចុះក្រនៃសហព័ទ្ធ សូមមើលឯកសារបោះពុម្ពផ្សាយរបស់ DRC ដែលមានចំណងជើងថា ការកំណត់សិទ្ធិទទួលបានក្រោមកម្មវិធីកម្រិតភាពក្រីក្ររបស់សហព័ន្ធសម្រាប់មនុស្សចាស់ និងមនុស្សមានពិការភាព (A&D FPL) និង សេវាកម្មគាំទ្រតាមផ្ទះ (IHSS)៖ ឯកសារណែនាំសម្រាប់អ្នកគាំពារ។
iii. IHSS Plus Option (IPO)
ដើម្បីមានសិទ្ធិទទួលបាន IPO៖
- អ្នកត្រូវតែមានសិទ្ធិទទួលបាន Medi-Cal ពេញលេញដែលរួមចំណែកហិរញ្ញវត្ថុដោយសហព័ន្ធ។
- អ្នកមិនគ្រប់លក្ខខណ្ឌសម្រាប់ការថែទាំកម្រិតមណ្ឌលថែទាំ ប៉ុន្តែត្រូវការ IHSS ហើយ
- អ្នកមានអ្នកផ្ដល់សេវាជាសហព័ទ្ធ ឬទទួលប្រាក់ទូទាត់មុន ឬប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋាន។9
ក្រោមកម្មវិធីរង IPO បើសិនជាអ្នកទទួលការមើលខុសត្រូវដែលមានការការពារ និងខ្សោយធ្ងន់ធ្ងរ អ្នកអាចទទួលបាន IHSS ចំនួន 283 ម៉ោងក្នុងមួយខែ។ បើសិនជាអ្នកទទួលការមើលខុសត្រូវដែលមានការការពារ និងខ្សោយមិនធ្ងន់ធ្ងរ អ្នកអាចទទួលបាន IHSS ចំនួន 195 ម៉ោងក្នុងមួយខែ។
ជាទូទៅ អ្នកដែលមិនគ្រប់លក្ខខណ្ឌសម្រាប់ការថែទាំកម្រិតមណ្ឌលថែទាំ និងមានអ្នកផ្ដល់សេវាជាសហព័ទ្ធ ឬទទួលប្រាក់ទូទាត់មុន ឬប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋាន គឺត្រូវបានដាក់នៅក្នុងកម្មវិធីនេះជាជម្រើសជំនួសឱ្យកម្មវិធីរង PCSP និង CFCO។
iv. IHSS Residual (IHSS-R)
ដើម្បីមានសិទ្ធិទទួលបាន IHSS-R៖
- អ្នកមិនមានសិទ្ធិទទួលបាន Medi-Cal ពេញលេញដែលរួមចំណែកហិរញ្ញវត្ថុដោយសហព័ន្ធទេ។
ក្រោមកម្មវិធីរង IHSS-R បើសិនជាអ្នកទទួលការមើលខុសត្រូវដែលមានការការពារ និងខ្សោយធ្ងន់ធ្ងរ អ្នកអាចទទួលបាន IHSS ចំនួន 283 ម៉ោងក្នុងមួយខែ។ បើសិនជាអ្នកទទួលការមើលខុសត្រូវដែលមានការការពារ និងមិនខ្សោយធ្ងន់ធ្ងរ អ្នកអាចទទួលបាន IHSS ចំនួន 195 ម៉ោងក្នុងមួយខែ។
កម្មវិធីរង IHSS-R គឺទទួលមូលនិធិពីរដ្ឋ និងមូលដ្ឋាន។ កម្មវិធីនេះភាគច្រើនមានដូចជាអ្នកទទួល IHSS ដែលបានបាត់បង់ Medi-Cal (SB87) និងមនុស្សមួយចំនួនដែលជា (ពលរដ្ឋរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬបុគ្គលដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយមិនស្របច្បាប់ និងមិនអាចទទួលបាន Medi-Cal ពេញលេញដែលរួមចំណែក
ហិរញ្ញវត្ថុដោយសហព័ន្ធ។ SB 87 គឺជាវិធាន Medi-Cal ដែលតម្រូវឱ្យអ្នកដែលបាត់បង់ Medi-Cal ទទួលបាន
Medi-Cal មួយខែបន្ថែមខណៈពេលដែលខោនធីរកមើលថាមានកម្មវិធី Medi-Cal ដែលបុគ្គលនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលឬអត់។ មានមនុស្សតិចណាស់ដែលស្ថិតនៅក្នុងកម្មវិធី IHSS-R។ បើសិនជាអ្នកទទួលបានសេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS ដែលដាក់អ្នកនៅក្នុងកម្មវិធី residual program និងបញ្ចប់ IHSS របស់អ្នកដោយសារអ្នកគ្មាន Medi-Cal អ្នកគួរប្ដឹងឧទ្ធរណ៍ចំពោះសេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS នោះ និងទាក់ទងភ្លាមៗទៅ Medi-Cal ដើម្បីដឹងថាតើអ្នកអាចធ្វើអ្វីបានដើម្បីបានសិទ្ធិទទួល Medi-Cal ឡើងវិញ។
សម្គាល់៖ មនុស្សភាគច្រើន មិនថាមានឋានៈអន្តោប្រវេសន៍អ្វីក៏ដោយ អាចទទួលបាន Medi-Cal នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។10ខោនធីមិនអាចបដិសេធពាក្យសុំ IHSS របស់អ្នកបានទេ ព្រោះអ្នកគ្មានលេខរបបសន្តិសុខសង្គម ឬលេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធបុគ្គល។11 អ្នកអាចចូលមើលគេហទំព័រ the ក្រសួងសេវាកម្មថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា សម្រាប់ព័ត៌មានអំពីការដាក់ពាក្យសុំ Medi-Cal។
v.របៀបដែលម៉ោង IHSS មានលក្ខណៈខុសគ្នាផ្អែកលើតម្រូវការបុគ្គល
តារាងខាងក្រោមបង្ហាញពីរបៀបដែលអ្នកអាចទទួលចំនួនម៉ោងខុសៗគ្នាអាស្រ័យលើកម្មវិធីរង IHSS អ្វីដែលអ្នកចូលរួម និងថាតើអ្នកទទួលការមើលខុសត្រូវដែលមានការការពារក្នុងនាមជាបុគ្គលដែលខ្សោយធ្ងន់ធ្ងរ ឬខ្សោយមិនធ្ងន់ធ្ងរ។
PCSP | CFCO | IPO | IHSS-R | |
---|---|---|---|---|
បុគ្គល A មានសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារ និងខ្សោយធ្ងន់ធ្ងរ បុគ្គល A ត្រូវការការថែទាំខ្លួនមិនមែនបែបវេជ្ជសាស្ត្រ 20 ម៉ោងក្នុងមួយសប្ដាហ៍។ |
283 ម៉ោង/ខែ | 283 ម៉ោង/ខែ | 283 ម៉ោង/ខែ | 283 ម៉ោង/ខែ |
PCSP | CFCO | IPO | IHSS-R | |
បុគ្គល B មានសិទ្ធិទទួលបានការមើលខុសត្រូវដែលមានការការពារ ខ្សោយមិនធ្ងន់ធ្ងរ និងសេវាកម្មការងារផ្ទះ 6 ម៉ោង បុគ្គល B ត្រូវការការថែទាំខ្លួនមិនមែនបែបវេជ្ជសាស្ត្រ 19 ម៉ោងនិង 56 នាទី (ឬ 19.9 ម៉ោង) ក្នុងមួយសប្ដាហ៍។ បំប្លែងនាទីទៅជាទសភាគ 56 / 60 =.9333 →.9 (បានបង្គត់ចុះ) គណនាចំនួនម៉ោងនៃសេវាកម្មថែទាំខ្លួនប្រចាំខែជាទសភាគ៖ 19.9 ម៉ោង x 4.33 = 86.167 = 86.17 (បានបង្គត់ឡើង) ការបំប្លែងទៅជានាទី៖ .17 x 60 = 10.2 នាទី = 10 នាទី (បានបង្គត់ចុះ) ម៉ោងសេវាកម្មថែទាំខ្លួនប្រចាំខែ៖ 86 ម៉ោង និង 10 នាទី ឬ 86:10 បន្ថែមសេវាកម្មការងារផ្ទះ 86:10 + 6:00 = 92:10 |
283 ម៉ោង ក្នុងមួយខែ |
283 ម៉ោងក្នុងមួយខែ [នេះរួមបញ្ចូលការ 287:10 ក្នុងមួយខែ។ បុគ្គលនឹងទទួល |
195 ម៉ោងក្នុងមួយខែ |
195 ម៉ោងក្នុងមួយខែ |
PCSP | CFCO | IPO | IHSS-R | |
បុគ្គល C មិនមានសិទ្ធិទទួលបានការមើលខុសត្រូវដែល បុគ្គល C ត្រូវការការថែទាំខ្លួនមិនមែនបែបវេជ្ជសាស្ត្រ 19 ម៉ោងនិង 56 នាទី (ឬ 19.9 ម៉ោង) ក្នុងមួយសប្ដាហ៍។ បំប្លែងនាទីទៅជាទសភាគ 56 / 60 =.9333 →.9 (បានបង្គត់ចុះ) គណនាចំនួនម៉ោងនៃសេវាកម្មថែទាំខ្លួនប្រចាំខែជាទសភាគ៖ 19.9 ម៉ោង x 4.33 = 86.167 = 86.17 (បានបង្គត់ឡើង) ការបំប្លែងទៅជានាទី៖ .17 x 60 = 10.2 នាទី = 10 នាទី (បានបង្គត់ចុះ) ម៉ោងសេវាកម្មថែទាំខ្លួនប្រចាំខែ៖ 86 ម៉ោង និង 10 នាទី ឬ 86:10 បន្ថែមសេវាកម្មការងារផ្ទះ 86:10 + 6:00 = 92:10 |
92:10 (ឬ 92 ម៉ោង និង 10 នាទីក្នុងមួយខែ) | 92:10 (ឬ 92 ម៉ោង និង 10 នាទីក្នុងមួយខែ) | 92:10 (ឬ 92 ម៉ោង និង 10 នាទីក្នុងមួយខែ) | 92:10 (ឬ 92 ម៉ោង និង 10 នាទីក្នុងមួយខែ) |
IHSS NOA របស់អ្នកនឹងមានរយៈពេលដែលអ្នកអាចទទួលក្នុងមួយសប្ដាហ៍ និងក្នុងមួយខែគិតជាម៉ោង និងនាទី។ ដើម្បីគណនាចំនួនម៉ោង IHSS ដែលអ្នកអាចទទួលក្នុងមួយខែ អ្នកត្រូវតែបំប្លែងម៉ោង និងនាទីដែលអ្នកត្រូវការសេវាកម្ម IHSS ក្នុងមួយសប្ដាហ៍ទៅជាចំនួនទសភាគ ភាគ 10 នៃមួយម៉ោង រួចគុណនឹង 4.33។ យើងនឹងពិនិត្យមើលដំណើរការនេះម្ដងទៀតឱ្យលម្អិតជាងនេះនៅពេលក្រោយ។
3. ការវាយតម្លៃ IHSS ដល់ផ្ទះ
បុគ្គលិក IHSS នឹងវាយតម្លៃអ្នកដល់ផ្ទះរបស់អ្នក ដើម្បីកំណត់ថាតើសេវាអ្វីខ្លះដែលអ្នកត្រូវការ និងរយៈពេលប៉ុន្មានដែលអ្នកត្រូវការសម្រាប់សេវានីមួយៗ។ បើអាច បុគ្គលិក IHSS នឹងគណនាតាមសមាមាត្រនូវសេវាកម្មជាក់លាក់មួយចំនួន និងកំណត់ធនធានជំនួស។ រយៈពេលនៅក្នុងសេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS សម្រាប់ការគណនាតាមសមាមាត្រ និងធនធានជំនួសនឹងកាត់បន្ថយរយៈពេលដែលអ្នកអាចត្រូវបានអនុញ្ញាត។ ចំនួនម៉ោងដែលអ្នកអាចទទួលក្នុងខែនីមួយៗហៅថា “ចំនួនម៉ោងដែលគេអនុញ្ញាត។” ចំនួនម៉ោងដែលគេអនុញ្ញាតសម្រាប់អ្នកគឺជាចំនួនម៉ោងដែលអ្នកអាចទទួលបានក្រោយអនុវត្តវិធានគណនាតាមសមាមាត្រ ធនធានជំនួស គោលការណ៍ណែនាំកិច្ចការប្រចាំម៉ោង និងវិធាន IHSS ផ្សេងទៀតទាំងអស់ដើម្បីកំណត់តម្រូវការសម្រាប់ IHSS។ ការគណនាតាមសមាមាត្រ និងធនធានជំនួសនឹងត្រូវបានពិភាក្សាលម្អិតជាងនេះដូចខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការវាយតម្លៃដល់ផ្ទះ សូមមើលឯកសារបោះពុម្ពផ្សាយរបស់ DRC ការណែនាំអំពីស្វ័យវាយតម្លៃ និងការវាយតម្លៃ IHSS ដល់ផ្ទះ។
i. សេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS
សេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS (NOA) របស់អ្នក គឺជារបៀបដែលខោនធីផ្ដល់ព័ត៌មានដល់អ្នកអំពីអត្ថប្រយោជន៍ IHSS របស់អ្នក។ សេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS របស់អ្នកគឺតម្រូវឱ្យមានព័ត៌មានអំពី៖
- រយៈពេលប៉ុន្មានដែលអ្នកនឹងទទួលបានសម្រាប់កិច្ចការ IHSS នីមួយៗដែលអ្នកត្រូវការជំនួយជាមួយ
- កាលបរិច្ឆេទមានសុពលភាពនៃចំណាត់ការរបស់ខោនធី
- តើវិធាន IHSS អ្វីដែលខោនធីផ្អែកលើ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តរបស់ខ្លួន និង
- ព័ត៌មានអំពីសិទ្ធិរបស់អ្នកក្នុងការជំទាស់នឹងការសម្រេចចិត្តរបស់ខោនធី តាមរយៈការស្នើសុំសវនាការ។12
IHSS នឹងផ្ញើសេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS ដែលយល់ព្រម ឬបដិសេធសំណើរបស់អ្នកចំពោះ IHSS និងរាល់ពេលដែលមានការផ្លាស់ប្ដូរចំពោះសេវាកម្ម IHSS របស់អ្នក។ បើសិនជា IHSS NOA កាត់បន្ថយ ឬបញ្ចប់សេវាកម្ម IHSS នោះគេត្រូវតែផ្ញើ NOA តាមសំបុត្រក្នុងរយៈពេល 10 ថ្ងៃ មុនកាលបរិច្ឆេទមានសុពលភាពនៃការកាត់បន្ថយ ឬការបញ្ចប់ដែលគ្រោងទុក។13 NOA អំពីការអនុម័ត IHSS និង NOA អំពីការផ្លាស់ប្ដូរមានបញ្ជីសេវាកម្ម IHSS ទាំងអស់ និងរយៈពេលប៉ុន្មានដែលអ្នកអាចទទួលបានសម្រាប់កិច្ចការនីមួយៗក្នុងមួយសប្ដាហ៍ និងក្នុងមួយខែ។ បើសិនជា IHSS NOA របស់អ្នកមិនមានរៀបរាប់ពីរយៈពេលនៅជិតសេវាកម្មទេ នោះអ្នកមិនទាន់ត្រូវបានអនុញ្ញាតឱ្យទទួលជំនួយទាក់ទងនឹងសេវាកម្ម IHSS នោះទេ។ បើសិនជាអ្នកមិនយល់ស្រប អ្នកអាចស្នើសុំសវនាការបាន។ NOA របស់អ្នកគួរនិយាយអំពីរបៀបស្នើសុំសវនាការ។ អ្នកក៏អាចចូលមើលផ្នែកសវនាការរដ្ឋរបស់ក្រសួងសេវាសង្គមនៃរដ្ឋកាលីហ្វ័រញ៉ា សម្រាប់ព័ត៌មានបន្ថែមអំពីការស្នើសុំសវនាការ៖ https://www.cdss.ca.gov/hearing-requests។ សម្រាប់ព័ត៌មានបន្ថែមអំពីថ្ងៃផុតកំណត់នៃសវនាការ និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត អ្នកក៏អាចពិនិត្យមើលឯកសារបោះពុម្ពផ្សាយអំពីការណែនាំសវនាការ IHSS របស់ DRC៖ របៀបរៀបចំសម្រាប់ការបញ្ចប់ កាត់បន្ថយ IHSS ជាម៉ោង។
4. ការគណនាតាមសមាមាត្រ
នៅពេលដែលអ្នកទទួល IHSS មានចំនួនពីរនាក់ឬច្រើនជាងនេះ រស់នៅក្នុងផ្ទះជាមួយគ្នា ហើយត្រូវការសេវាកម្ម IHSS នោះម៉ោងរបស់ពួកគេអាចនឹងត្រូវបានបញ្ចូលគ្នា ឬ “ត្រូវបានគណនាតាមសមាមាត្រ”។ ឧទាហរណ៍ ប្រសិនបើមានមនុស្សច្រើននាក់ទទួលបានអត្ថប្រយោជន៍ពីសេវាពាក់ព័ន្ធនឹង IHSS ឬសេវាក្នុងផ្ទះ នោះចំនួនម៉ោងដែលត្រូវចំណាយរៀបចំសេវា IHSS នោះនឹងត្រូវបែងចែកស្មើៗគ្នាក្នុងចំណោមអ្នកដែលទទួលបានអត្ថប្រយោជន៍គ្រប់ៗគ្នា ដោយរាប់បញ្ចូលទាំងអ្នកដែលមិនទទួលបាន IHSS នៅក្នុងផ្ទះផងដែរ។ IHSS នឹងទូទាត់តែចំណែកសេវាកម្ម IHSS របស់អ្នកដែលគ្រប់លក្ខខណ្ឌរួមគ្នាជាមួយនឹងអ្នករស់នៅក្នុងផ្ទះជាមួយអ្នកប៉ុណ្ណោះ។ បែបនេះគឺបង្ការមិនឱ្យ IHSS ទូទាត់សម្រាប់កិច្ចការ IHSS សម្រាប់អ្នកដែលមិនទទួល IHSS។
ប្រភេទសេវាកម្មដែលអាចនឹងត្រូវបានគណនាតាមសមាមាត្រ៖
- សេវាកម្មការងារផ្ទះ (អតិបរមា 6 ម៉ោង)14
- ការរៀបចំអាហារ/ការសម្អាត
- ការបោកគក់ (1 ម៉ោងក្នុងមួយសប្ដាហ៍)
- ការទិញអាហារ (1 ម៉ោងក្នុងមួយសប្ដាហ៍)
- កិច្ចការកំប៉ិកកំប៉ុក (30 នាទីក្នុងមួយសប្ដាហ៍)
- ការសម្អាតស៊ីជម្រៅ
បើសិនជាអ្នកផ្ដល់ការថែទាំមិនផ្ដល់សេវាកម្មដល់នរណាម្នាក់ក្រៅពីអ្នកទទួលទេ នោះវាមិនគួរត្រូវបានគណនាតាមសមាមាត្រទេ។15 បើសិនជាអ្នកមានអ្នកផ្ដល់សេវាដែលនៅក្នុងផ្ទះជាមួយ សេវាកម្មការងារផ្ទះអាចនឹងមិនត្រូវបានអនុញ្ញាតទេសម្រាប់ផ្នែកដែលអ្នកផ្ដល់សេវានៅក្នុងផ្ទះជាមួយអ្នកប្រើម្នាក់ឯង។ សេវាកម្មដែលពាក់ព័ន្ធអាចត្រូវបានគណនាតាមសមាមាត្រ តែក្នុងករណីដែលអ្នក និងអ្នកផ្ដល់សេវាដែលនៅក្នុងផ្ទះជាមួយអ្នកយល់ស្របប៉ុណ្ណោះ។16 អ្នកគណនាតាមសមាមាត្រដោយយក “តម្រូវការសរុប” ដែលគ្រប់លក្ខខណ្ឌរួមគ្នាជាមួយអ្នករស់នៅផ្ទះជាមួយ ឬសមាជិកគ្រួសារ / (ចែកឱ្យ) # (ចំនួន) មនុស្សដែលទទួលបានអត្ថប្រយោជន៍ពីសេវាកម្មនេះ = វាស្មើនឹងរយៈពេលដែលអ្នកត្រូវការដើម្បីទទួលចំណែកនៃសេវាកម្ម IHSS របស់អ្នក។
ឧទាហរណ៍៖ បើសិនជាឪពុកម្ដាយធ្វើការងារបោកគក់ឱ្យកូនប្រុសរបស់ពួកគេដោយឡែកពីសមាជិកទាំងបួននាក់ក្នុងគ្រួសារនៅក្នុងផ្ទះនេះដោយសារបញ្ហាពោះវៀន និងប្លោកនោម នោះការបោកគក់មិនផ្ដល់អត្ថប្រយោជន៍ដល់សមាជិកផ្សេងទៀតនៃគ្រួសារទេ។ ក្នុងឧទាហរណ៍នេះ ការបោកគក់ឱ្យកូនប្រុសមិនត្រូវបានគណនាតាមសមាមាត្រក្នុងចំណោមសមាជិកគ្រួសារបួនរូបផ្សេងទៀតឡើយ។
ឧទាហរណ៍៖ ឪពុកម្ដាយត្រូវចំណាយពេល 100 នាទី ដើម្បីធ្វើការបោកគក់ក្នុងមួយសប្ដាហ៍សម្រាប់គ្រួសារដែលមានសមាជិក 5 នាក់។ ឪពុកម្ដាយបោកខោអាវឱ្យអ្នកទទួល IHSS ជាមួយខោអាវរបស់សមាជិកគ្រួសារ។ អ្នកចែក 100 នាទីសម្រាប់ការបោកគក់ឱ្យមនុស្ស 5 នាក់នៅក្នុងគ្រួសារ។ វាស្មើនឹង 20 នាទីសម្រាប់ការបោកគក់ឱ្យអ្នកទទួល IHSS។ [100 នាទី ÷ 5 នាក់ = 20 នាទី]។
5. ធនធានជំនួស
ធនធានជំនួសគឺជាសេវាកម្ម IHSS ឥតគិតថ្លៃតាមរយៈមនុស្ស ឬកម្មវិធីផ្សេងទៀត ដូចជាមជ្ឈមណ្ឌលថែទាំក្មេងឬមនុស្សពេញវ័យពេលថ្ងៃ កម្មវិធីពេលថ្ងៃសម្រាប់មនុស្សពេញវ័យ មជ្ឈមណ្ឌលធនធានសហគមន៍ មជ្ឈមណ្ឌលមនុស្សចាស់ មជ្ឈមណ្ឌលថែទាំជំនួសម្ដងម្កាល ឬសាលារៀន។17 សេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ ដូចជាការថែទាំជំនួសម្ដងម្កាលមិនមែនជាធនធានជំនួសទេ។18 IHSS នឹងកំណត់ថាសេវាកម្ម IHSS អ្វីដែលអ្នកទទួលបានពីធនធានជំនួស (ឧទាហរណ៍ ការរៀបចំអាហារនិងការសម្អាត ការបញ្ចុកអាហារ ការប្ដូរខោទឹកនោមពីកម្មវិធីថែទាំពេលថ្ងៃ) និងរយៈពេលដែលត្រូវការដើម្បីទទួលបានសេវាកម្មទាំងនោះ។ រយៈពេលសម្រាប់កិច្ចការ IHSS ពីធនធានជំនួសនឹងកាត់ចេញពីតម្រូវការដែលបានវាយតម្លៃសរុបរបស់អ្នក។ រយៈពេលដែលនៅសល់គឺជារយៈពេលដែលអ្នកត្រូវទទួលសេវាកម្ម។
នៅពេលធនធានជំនួសត្រូវបានកំណត់រួចហើយ គេតម្រូវឱ្យខោនធីទទួលបានសេចក្ដីថ្លែងដែលមានហត្ថលេខា ទម្រង់បែបបទបញ្ជាក់សេវាកម្មដោយស្ម័គ្រចិត្ត (SOC 450) ពីអ្នកផ្ដល់ធនធានជំនួសដោយបញ្ជាក់ថាអ្នកផ្ដល់សេវាដឹងពីសិទ្ធិដែលត្រូវទទួលសំណង ប៉ុន្តែជ្រើសរើសមិនទទួលប្រាក់ទូទាត់សម្រាប់សេវាកម្ម។19 ខោនធីអាចនឹងមិនកាត់បន្ថយម៉ោងដោយសារតែធនធានជំនួសទេរហូតដល់ SOC 450 បានបញ្ចប់ និងត្រូវបានដាក់នៅក្នុងឯកសារអ្នកទាមទារ IHSS។ បើសិនជាអ្នកផ្ដល់សេវាបញ្ជាក់ថាពួកគេចង់ទទួលប្រាក់ទូទាត់សម្រាប់សេវាកម្មដែលត្រូវទូទាត់សង ខោនធីត្រូវតែឈប់បន្តការបង្ហាញសេវាកម្មជាសេវាកម្មស្ម័គ្រចិត្តភ្លាមៗ ហើយពេលនោះអ្នកផ្ដល់សេវាគួរចុះឈ្មោះជាអ្នកផ្ដល់សេវា IHSS។20 IHSS ក៏មិនអាចឱ្យគ្រួសារ មិត្តភក្តិ ឬអ្នកផ្សេងទៀត និងទីភ្នាក់ងារផ្សេងទៀតធ្វើជាផ្ដល់សេវាកម្ម IHSS ឱ្យអ្នកបានដែរ។21
ឧទាហរណ៍៖ អ្នករស់នៅក្នុងគ្រួសារដែលជាអ្នកផ្តល់សេវា IHSS របស់អ្នក។ អ្នកផ្តល់សេវាលាងសម្អាតក្រោយពេលអាហារព្រឹក និងអាហារល្ងាចសម្រាប់អ្នកទាំងពីអ្នក។ អ្នកទៅទទួលជំនួយសម្អាតក្រោយអាហារថ្ងៃត្រង់នៅមណ្ឌលថែទាំមនុស្សពេញវ័យពេលថ្ងៃ។
ជំហានទី 1 – សម្រាប់ការសម្អាតក្រោយអាហារ មានជួរឈរមួយដាក់ឈ្មោះថា “ចំនួនសេវាកម្មសរុបដែលត្រូវការ។” នៅទីនេះ បុគ្គលិក IHSS ខោនធីនឹងដាក់បញ្ចូលចំនួនម៉ោងសរុបដែលបានចំណាយសម្រាប់ការសម្អាតក្រោយអាហារព្រឹក ថ្ងៃត្រង់ និងអាហារល្ងាច។ នេះគឺជាតម្រូវការសរុបរបស់អ្នកមុនអនុវត្តវិធានគណនាតាមសមាមាត្រ និងវិធានស្ដីពីធនធានជំនួស។
ជំហានទី 2 – បន្ទាប់មកបុគ្គលិក IHSS របស់ខោនធីនឹងអនុវត្តវិធានគណនាតាមសមាមាត្រសម្រាប់សេវាកម្មសម្អាតក្រោយអាហារពេលព្រឹក និងអាហារពេលល្ងាចដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នក និងអ្នកផ្ដល់សេវារបស់អ្នក។ រយៈពេលសម្រាប់តម្រូវការសរុបរបស់អ្នកនឹងត្រូវបានកាត់បន្ថយនៅក្នុងជួរឈរ “ការលៃតម្រូវសម្រាប់អ្នកផ្សេងទៀតដែលនៅក្នុងផ្ទះជាមួយគ្នា (គណនាតាមសមាមាត្រ)។”
ជំហានទី 3 – បុគ្គលិក IHSS របស់ខោនធីនឹងដាក់រយៈពេលសម្រាប់ជំនួយលើការសម្អាតក្រោយអាហារដែលអ្នកទទួលបានពីមជ្ឈមណ្ឌលថែទាំពេលថ្ងៃសម្រាប់មនុស្សពេញវ័យរបស់អ្នកនៅក្នុងជួរឈរ “សេវាកម្មដែលអ្នកបានបដិសេធ ឬទទួលពីអ្នកផ្សេង”។ ជួរឈរនេះតំណាងឱ្យរយៈពេលដែល “តម្រូវការសេវាកម្មសរុបដែលត្រូវការ” នឹងត្រូវបានកាត់បន្ថយ ដោយសារតែអ្នកទទួលសេវាកម្ម IHSS ឥតគិតថ្លៃពីធនធានជំនួស។
ជំហានទី 4 – បុគ្គលិក IHSS របស់ខោនធីនឹងដាក់រយៈពេលដែលអ្នកអាចទទួលសម្រាប់ការសម្អាតនៅក្នុងជួរឈរ “ចំនួនសេវាកម្មដែលអ្នកអាចទទួលដែលគេអនុញ្ញាត – ឥឡូវនេះ”។ នេះគឺជារយៈពេលដែលអ្នកអាចទទួលពីការសម្អាតក្រោយអាហារបន្ទាប់ពីអនុវត្តវិធានគណនាតាមសមាមាត្រ និងវិធានស្ដីពីធនធានជំនួស។
6. របៀបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនាមជាអ្នកមានកម្សោយធ្ងន់ធ្ងរ
បុគ្គលដែលនៅក្នុងកម្មវិធី CFCO, IPO ឬ IHSS-R ដែលទទួលការមើលខុសត្រូវដែលមានការការពារអាចទទួលបានយ៉ាងហោចណាស់ 195 ម៉ោង ឬ 283 ម៉ោងក្នុងមួយខែ អាស្រ័យលើថាតើពួកគេខ្សោយ “ធ្ងន់ធ្ងរ” ឬ “មិនធ្ងន់ធ្ងរ”។
- បើសិនជាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកខ្សោយធ្ងន់ធ្ងរ ហើយអ្នកទទួលបានការមើលខុសត្រូវដែលមានការការពារ អ្នកនឹងទទួលបាន IHSS ចំនួន 283 ម៉ោងប្រចាំខែ។
- បើសិនជាអ្នកខ្សោយមិនធ្ងន់ធ្ងរ ហើយអ្នកទទួលការមើលខុសត្រូវដែលមានការការពារ នោះអ្នកនឹងទទួលបានយ៉ាងហោចណាស់ 195 ម៉ោងក្នុងមួយខែ។
- បើសិនជាអ្នកមិនមានសិទ្ធិទទួលការមើលខុសត្រូវដែលមានការការពារទេ អ្នកនឹងទទួលបានតែ 283 ម៉ោងក្នុងមួយខែប៉ុណ្ណោះ បើសិនជាអ្នកត្រូវការយ៉ាងហោចណាស់ 283 ម៉ោងនៃសេវាកម្ម IHSS ដូចជាសេវាកម្មថែទាំខ្លួន និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។
i. តើអ្នកណាខ្សោយធ្ងន់ធ្ងរ?
ដើម្បីគ្រប់លក្ខខណ្ឌ “ខ្សោយធ្ងន់ធ្ងរ” អ្នកត្រូវតែមាន “តម្រូវការដែលបានវាយតម្លៃសរុប” ចាប់ពី 20 ម៉ោងឡើងទៅក្នុងមួយសប្ដាហ៍ក្នុង៖
- ការរៀបចំអាហារ និងការសម្អាតក្រោយអាហារ (បើសិនជាត្រូវការបញ្ចុកអាហារ)
- ជំនួយការដកដង្ហើម
- ការថែទាំពោះវៀន និងប្លោកនោម
- ការបញ្ចុកអាហារ
- ការងូតទឹកលើគ្រែជាប្រចាំ
- ការស្លៀកពាក់
- ការថែទាំពេលមានរដូវ
- ការដើរ
- ការផ្ទេរ
- ការងូតទឹក
- អនាម័យមាត់
- ការសម្អិតសម្អាងខ្លួន
- ការរឺតស្បែក
- ការផ្លាស់កន្លែង
- ជំនួយទាក់ទងនឹងសរីរាង្គសិប្បនិម្មិត (អវយវៈសិប្បនិម្មិត ឧបករណ៍ជំនួយការមើលនិងស្ដាប់) ការរៀបចំថ្នាំ
- សេវាអមវេជ្ជសាស្ត្រ
ii. តើមានអ្វីរួមបញ្ចូលនៅក្នុង “តម្រូវការដែលបានវាយតម្លៃសរុប”?
“តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នក រួមមានតម្រូវការក្នុងការរៀបចំអាហារ ការសម្អាតក្រោយពេលអាហារ (នៅពេលត្រូវការបញ្ចុក) ការថែទាំខ្លួន និងសេវាអមវេជ្ជសាស្ត្រក្រោយវិធានគណនាតាមសមាមាត្រត្រូវបានអនុវត្ត និងមុនវិធានស្ដីពីធនធានជំនួសត្រូវបានអនុវត្ត។22
iii. របៀបគណនា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នក។
ដើម្បីគណនា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នក ត្រូវបូករយៈពេលនៅក្នុងសេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS របស់អ្នកនៅក្នុងជួរឈរដែលបានគូសចំណាំថា “ចំនួនសេវាកម្មសរុបដែលត្រូវការ” សម្រាប់សេវាកម្ម
នីមួយៗដែលបានរៀបរាប់ខាងលើ។ បើសិនជាការគណនាតាមសមាមាត្រត្រូវបានអនុវត្តសម្រាប់ការរៀបចំអាហារ និងការសម្អាតក្រោយអាហារ ត្រូវរាប់បញ្ចូលចំនួនដែលបានគណនាតាមសមាមាត្រ។ រយៈពេលដែលបានគណនាតាមសមាមាត្រសម្រាប់ការរៀបចំអាហារ និងការសម្អាតក្រោយអាហារ រាប់បញ្ចូលតែរយៈពេលដែលអ្នកត្រូវការសម្រាប់សេវាកម្មទាំងនោះប៉ុណ្ណោះ។ លទ្ធផលដែលបានមកគឺជា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នក។
- បើសិនជា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នកមានចំនួន 20 ម៉ោងឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ នោះអ្នកត្រូវបានចាត់ទុកថាខ្សោយធ្ងន់ធ្ងរ។
- បើសិនជា “តម្រូវការដែលបានវាយតម្លៃសរុប” របស់អ្នកតិចជាង 20 ម៉ោងក្នុងមួយសប្ដាហ៍ នោះអ្នកត្រូវបានចាត់ទុកថាខ្សោយមិនធ្ងន់ធ្ងរ។
ឧទាហរណ៍៖ អ្នកទទួលការមើលខុសត្រូវដែលមានការការពារ និងចូលមណ្ឌលថែទាំពេលថ្ងៃសម្រាប់មនុស្សពេញវ័យនៅក្នុងសប្ដាហ៍។ នៅមណ្ឌលថែទាំពេលថ្ងៃសម្រាប់មនុស្សពេញវ័យ អ្នកទទួលសេវាកម្មជំនួយក្នុងការរៀបចំអាហារ និងការសម្អាតក្រោយអាហារសម្រាប់អាហារថ្ងៃត្រង់។ ជំនួយដែលអ្នកទទួលបានខណៈនៅមណ្ឌលថែទាំពេលថ្ងៃសម្រាប់មនុស្សពេញវ័យគឺជាធនធានជំនួស។ ក្នុងអំឡុងម៉ោងផ្សេងទៀត និងនៅចុងសប្ដាហ៍ នៅពេលដែលអ្នកនៅផ្ទះ អ្នកទទួលជំនួយក្នុងការរៀបចំអាហារ និងការសម្អាតក្រោយអាហារ។ នៅផ្ទះ សមាជិកគ្រួសារជាអ្នករៀបចំអាហារសម្រាប់គ្រួសារទាំងមូល។ សេវាកម្មរៀបចំអាហារ និងសម្អាតក្រោយអាហារត្រូវបានគណនាតាមសមាមាត្រ ព្រោះអ្នកញ៉ាំអាហារដែលរៀបចំដោយសមាជិកគ្រួសារសម្រាប់គ្រួសារទាំងមូលពេលដែលអ្នកនៅផ្ទះ។
រយៈពេលដែលអ្នកត្រូវការសម្រាប់ការរៀបចំអាហារ និងការសម្អាតក្រោយអាហារខណៈដែលអ្នកនៅមណ្ឌលថែទាំពេលថ្ងៃសម្រាប់មនុស្សពេញវ័យ និងរយៈពេលដែលបានគណនាតាមសមាមាត្រដែលអ្នកត្រូវការសម្រាប់អាហារនៅផ្ទះគឺត្រូវបានរាប់បញ្ចូលនៅក្នុងការកំណត់ថាអ្នក “ខ្សោយធ្ងន់ធ្ងរ” ឬ “ខ្សោយមិនធ្ងន់ធ្ងរ”។
7. ការគណនាម៉ោងប្រចាំខែ
i. ការគណនាម៉ោងប្រចាំខែ
ដើម្បីគណនាម៉ោង IHSS សរុបដែលអ្នកអាចទទួលក្នុងមួយខែ IHSS នឹងបូកបញ្ចូលម៉ោងទាំងអស់ដែលអ្នកត្រូវការនៅក្នុងសប្ដាហ៍ លើកលែងតែសេវាកម្មការងារផ្ទះ។ ពេលនោះ IHSS នឹងគុណម៉ោងប្រចាំសប្ដាហ៍របស់អ្នកនឹង 4.33។ ចុងក្រោយ IHSS នឹងបូករយៈពេលសរុបដែលអ្នកអាចទទួលសម្រាប់សេវាកម្មការងារផ្ទះ។ ដើម្បីគណនាម៉ោងប្រចាំខែ អ្នកត្រូវតែអាចបំប្លែងម៉ោង និងនាទីទៅជាខ្ទង់ទសភាគ និងបំប្លែងត្រលប់មកម៉ោង និងនាទីវិញ។ មានតារាងបំប្លែងពេលវេលានៅចុងឯកសារនេះ។
សេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS មានរៀបរាប់ចំនួនម៉ោងប្រចាំសប្ដាហ៍ជាទម្រង់ ម៉ោង និងនាទី (HH:MM)។ នេះគឺជាឧទាហរណ៍អំពីរបៀបដែលគេរៀបរាប់ចំនួនម៉ោង និងនាទីប្រចាំសប្ដាហ៍នៅក្នុងសេចក្ដីជូនដំណឹងអំពីចំណាត់ការ IHSS របស់អ្នក៖
00:01 គឺ 1 នាទី
00:02 គឺ 2 នាទី
01:43 គឺ 1 ម៉ោង និង 43 នាទី
04:05 គឺ 4 ម៉ោង និង 5 នាទី
168:00 គឺ 168 ម៉ោង
ii. ការបំប្លែងពេលពីម៉ោងទៅនាទី ទៅទម្រង់ទសភាគ
ដើម្បីបំប្លែងម៉ោង និងនាទី IHSS ប្រចាំសប្ដាហ៍របស់អ្នក ទៅជាម៉ោងប្រចាំសប្ដាហ៍ អ្នកត្រូវតែគុណរយៈពេលដែលអ្នកត្រូវការនឹង 4.33។ នេះមានន័យថាអ្នកត្រូវការបំប្លែងម៉ោងប្រចាំសប្ដាហ៍របស់អ្នកទៅជាទសភាគដោយការចែកចំនួននាទីនឹង 60។
របៀបបំប្លែងនាទីទៅជាទសភាគ៖
03 នាទី ÷ 60 =.05
30 នាទី ÷ 60 =.50
42 នាទី ÷ 60 =.70
45 នាទី ÷ 60 =.75
របៀបបំប្លែងពេលពីទសភាគជានាទី៖
.05 x 60 = 3 នាទី
.50 x 60 = 30 នាទី
.70 x 60 = 42 នាទី
.75 x 60 = 45 នាទី
នេះជាឧទាហរណ៍ផ្អែកលើបុគ្គលដែលត្រូវការ IHSS ចំនួន 63:58 ក្នុងមួយសប្ដាហ៍៖
ជំហានទី 1៖ បូកចំនួនម៉ោងក្នុងមួយសប្ដាហ៍
សេវា IHSS | ចំនួនម៉ោង និងនាទីដែលគេអនុញ្ញាត (HH:MM) |
---|---|
សេវាកម្មការងារផ្ទះ (ក្នុងមួយខែ) | 6:00 |
រៀបចំអាហារ | 7:00 |
សម្អាតក្រោយអាហារ | 2:20 |
បោកគក់តាមទម្លាប់ | 1:00 |
ទិញម្ហូប | 1:00 |
ទិញអ្វីផ្សេង/កិច្ចការកំប៉ិកកំប៉ុក | 0:30 |
ការថែទាំពោះវៀន ប្លោកនោម | 4:13 |
ការស្លៀកពាក់ | 1:55 |
ការដើរ | 2:38 |
ការផ្ទេរ | 1:43 |
ការងូតទឹក អនាម័យមាត់ ការសម្អិតសម្អាងខ្លួន | 4:05 |
ការរឺតស្បែក ការប្ដូរកន្លែង | 1:47 |
ការទៅជាមួយដើម្បីជួបពេទ្យតាមការណាត់ | 0:03 |
ការពិនិត្យការពារ | 34:35 |
ចំនួនម៉ោងប្រចាំសប្ដាហ៍សរុប | 63:58 (មិនរាប់បញ្ចូលសេវាកម្មការងារផ្ទះ) |
ជំហានទី 2៖ គុណចំនួនម៉ោង IHSS ប្រចាំសប្ដាហ៍នឹង 4.33
ដោយសារបុគ្គលនេះត្រូវការសេវាកម្ម IHSS ចំនួន 63 ម៉ោងនិង 58 នាទីក្នុងមួយសប្ដាហ៍ 58 នាទីត្រូវតែបំប្លែងទៅជាទសភាគ។ ដើម្បីបំប្លែងទៅជាទសភាគ អ្នកត្រូវតែយក 58 នាទី ÷ 60 =.9666 =.97 (បានបង្គត់ឡើង)។ បន្ទាប់មក គុណ 63.97 x 4.33 = 276.99 = 277 ម៉ោង (បានបង្គត់ឡើង)។
ជំហានទី 3៖ បូកចំនួនម៉ោងសេវាកម្មការងារផ្ទះ
277 ម៉ោង + 6 ម៉ោងសេវាកម្មការងារផ្ទះ = 283។ បុគ្គលនេះនឹងទទួលសេវាកម្ម IHSS ចំនួន 283 ម៉ោងក្នុងមួយខែ។
ទំព័រខាងក្រោមមានតារាងបំប្លែងពេលដែលអ្នកអាចប្រើដើម្បីបំប្លែងចំនួនបានកាន់តែងាយស្រួល។
8. ទាក់ទង DRC
បើសិនជាអ្នកមានសំណួរអំពីចំនួនម៉ោង IHSS របស់អ្នក ឬរបស់សមាជិកគ្រួសារ សូមទាក់ទងខ្សែទូរសព្ទសាកសួរព័ត៌មានរបស់ទីភ្នាក់ងារសិទ្ធិជនមានពិការភាពរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California)។ អ្នកអាចហៅទៅកាន់ខ្សែទូរសព្ទសាកសួរព័ត៌មានរបស់យើងតាមរយៈលេខ 1-800-776-5746, ឬសម្រាប់ TTY សូមហៅទៅលេខ 1-800-719-5798 ពីថ្ងៃចន្ទដល់សុក្រ ម៉ោង 9:00 ព្រឹកដល់ម៉ោង 3:00 រសៀល លើកលែងតែថ្ងៃពុធនៅពេលដែលខ្សែទូរសព្ទសាកសួរព័ត៌មានបិទ។
តារាងបំប្លែងពេលវេលា (នាទីទៅម៉ោងទសភាគ) | |||||
---|---|---|---|---|---|
នាទី | ម៉ោងទសភាគ | នាទី | ម៉ោងទសភាគ | នាទី | ម៉ោងទសភាគ |
1 | .02 | 21 | .35 | 41 | .68 |
2 | .03 | 22 | .37 | .42 | .70 |
3 | .05 | 23 | .38 | 43 | .72 |
4 | .07 | 24 | .40 | 44 | .73 |
5 | .08 | 25 | .42 | 45 | .75 |
6 | .10 | 26 | .43 | 46 | .77 |
7 | .12 | 27 | .45 | 47 | .78 |
8 | .13 | 28 | .47 | 48 | .80 |
9 | .15 | 29 | .48 | 59 | .82 |
10 | .17 | 30 | .50 | 50 | .83 |
11 | .18 | 31 | .52 | 51 | .85 |
12 | .20 | 32 | .53 | 52 | .87 |
13 | .22 | 33 | .55 | 53 | .88 |
14 | .23 | 34 | .57 | 54 | .90 |
15 | .25 | 35 | .58 | 55 | .92 |
16 | .27 | 36 | .60 | 56 | .93 |
17 | .28 | 37 | .62 | 57 | .95 |
18 | .30 | 38 | .63 | 58 | .97 |
19 | .32 | 39 | .65 | 59 | .98 |
20 | .33 | 40 | .67 | 60 | 1.00 |
120 | 2.00 | 180 | 3.00 | 240 | 4.00 |
- 1. តាមអ្វីដែលយើងបានដឹង នេះគឺជារូបមន្តដែលរដ្ឋប្រើប្រាស់ដើម្បគណនាសេវា IHSS។
- 2. ប្រាក់ទូទាត់មុនគឺនៅពេលដែលអ្នកទទួល IHSS ទទួលប្រាក់ជាមុនដើម្បីប្រើសម្រាប់ទូទាត់ឱ្យអ្នកផ្ដល់សេវា IHSS សម្រាប់សេវាកម្ម IHSS។ អ្នកទទួលដែលទទួលការទូទាត់មុនត្រូវតែ “ខ្សោយធ្ងន់ធ្ងរ។” អ្នកទទួល IHSS ក៏ត្រូវតែបង្ហាញដែរថាពួកគេបានចំណាយប្រាក់ដែលទទួលបានលើសេវាកម្ម IHSS។ បើសិនជាអ្នកទទួល IHSS មិនអាចបង្ហាញថាប្រាក់នោះត្រូវបានប្រើដើម្បីទូទាត់សម្រាប់សេវាកម្ម IHSS (ដូចជាការផ្ដល់ច្បាប់ចម្លងនៃក្រដាសទូទាត់របស់អ្នកផ្ដល់សេវា IHSS ដែលបានលុបចោល និងក្រដាសពេលវេលា IHSS ដែលគ្របដណ្ដប់លើរយៈពេលនៃការទូទាត់នីមួយៗ) ទេ នោះប្រាក់នោះគេអាចនឹងតម្រូវឱ្យសងវិញ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលឯកសារបោះពុម្ពផ្សាយរបស់ក្រសួងសេវាសង្គមរដ្ឋកាលីហ្វ័រញ៉ា "ប្រាក់ទូទាត់មុននៃកម្មវិធីសេវាកម្មគាំទ្រដល់ផ្ទះ"។ ព័ត៌មានអំពីប្រាក់ទូទាត់មុនក៏មាននៅលើឯកសារបោះពុម្ពផ្សាយរបស់ DRC “សេវាកម្មគាំទ្រដល់ផ្ទះ (IHSS)៖ ឯកសារណែនាំសម្រាប់អ្នកគាំពារ"។
- 3. សោហ៊ុយហូបចុកអាហារភោជនីយដ្ឋាន” ត្រូវបានផ្តល់ដល់អ្នកទទួលបានកម្មវិធី IHSS ដែលមានសម្ភារៈចម្អិនគ្រប់គ្រាន់នៅផ្ទះ ប៉ុន្តែដោយសារតែពិការភាពរបស់ពួកគាត់ធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់សម្ភារៈទាំងនោះបាន។ MPP 30-757.133(a). បើសិនជាអ្នកទទួល Medi-Cal ដែលភ្ជាប់ជាមួយប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) ហើយគ្មានប្រដាប់ប្រដាររក្សាទុក និងចម្អិនអាហារគ្រប់គ្រាន់នៅផ្ទះ អ្នកគួរទទួលប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋានតាមរយៈប្រាក់ទូទាត់បន្ថែមរបស់រដ្ឋដែលវានឹងជាផ្នែកមួយនៃប្រាក់ទូទាត់ SSI សរុបរបស់អ្នក។ អ្នកដែលទទួលប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋានតាមរយៈ SSI មិនអាចទទួលបានប្រាក់ឧបត្ថម្ភសម្រាប់អាហារនៅភោជនីយដ្ឋានតាម IHSS បានទេ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ACL លេខ 16-12//www.cdss.ca.gov/lettersnotices/EntRes/getinfo/acl/2016/16-12.pdf>
- 4. លិខិតគ្រប់ខោនធីទាំងអស់ 93-21 ទំព័រទី 4 “អ្នកទទួល PCSP ដែលខ្សោយមិនធ្ងន់ធ្ងរដែលត្រូវបានអនុញ្ញាតទទួលការមើលខុសត្រូវដែលមានការការពារ គឺមានសិទ្ធិបង្កើនការអនុញ្ញាតដល់អតិបរមា 283 ម៉ោងក្នុងមួយខែ។” https://www.cdss.ca.gov/lettersnotices/entres/getinfo/acl93/93-21.PDF
- 5. លិខិតគ្រប់ខោនធីទាំងអស់ 14-60
- 6. លិខិតមកពីនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ 17-25
- 7. លិខិតមកពីនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ 23-24
- 8. លិខិតមកពីនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ 23-16
- 9. លិខិតពីគ្រប់ខោនធីទាំងអស់លេខ 11-19
- 10. ព័ត៌មានអំពីសេវាកម្ម Covered California សម្រាប់ជនអន្តោប្រវេសន៍, លិខិតរបស់នាយកផ្នែកសុខុមាលភាពសម្រាប់ខោនធីទាំងអស់ លេខ 21-13,
កម្មវិធីពង្រីកបន្ថែមសម្រាប់មនុស្សចាស់របស់ក្រសួង DHCS កម្មវិធីពង្រីកបន្ថែម Medi-Cal ពេញលេញសម្រាប់មនុស្សពេញវ័យអាយុចាប់ពី 26 ឆ្នាំដល់ 49 ឆ្នាំរបស់ក្រសួង DHCS - 11. សេចក្ដីជូនដំណឹងអំពីព័ត៌មានខោនធីទាំងអស់លេខ I-70-23
- 12. MPP 10-116.4
- 13. MPP 10-116.32
- 14. នៅពេលគណនាតាមសមាមាត្រនូវសេវាកម្មការងារផ្ទះ កូនបង្កើត ឬកូនស្មុំរបស់អ្នកទទួលដែលមានអាយុក្រោម 14 ឆ្នាំគឺមិនត្រូវបានគិតចូលទេ (MPP ផ្នែក 30-763.46)។ ក្មេងៗផ្សេងទៀតនៅក្នុងគ្រួសារ (ពោលគឺ ចៅ ក្មួយស្រី ក្មួយប្រុស ។ល។) ដែលមានអាយុក្រោម 14 គឺត្រូវបានគិតចូល។
- 15. MPP 30-763.3
- 16. MPP 30-763.47
- 17. MPP § 30-757.171(a)(2)
- 18. លិខិតមកពីនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ 98-53>
- 19. MPP 30-757.176
- 20. លិខិតពីគ្រប់ខោនធីទាំងអស់លេខ 00-28
- 21. MPP 30-763.622
- 22. MPP 30-701(s)(1), MPP 30-763.5 និង MPP 30-761.273