គោលការណ៍ណែនាំការវាយតម្លៃខ្លួនឯងអំពីសេវាកម្ម IHSS និងគោលការណ៍ណែនាំអំពីសវនាការយុត្តិធម៌ (IHSS, In-Home Supportive Services)

គោលការណ៍ណែនាំការវាយតម្លៃខ្លួនឯងអំពីសេវាកម្ម IHSS និងគោលការណ៍ណែនាំអំពីសវនាការយុត្តិធម៌ (IHSS, In-Home Supportive Services)
ឯកសារគោលការណ៍ណែនាំនេះ គឺដើម្បីជួយអ្នកក្នុងការរៀបចំសម្រាប់ការវាយតម្លៃដំបូង ដើម្បីទទួលអ្នកជំងឺចូលមណ្ឌល ឬដើម្បីត្រៀមខ្លួនចំពោះការពិនិត្យឡើងវិញប្រចាំឆ្នាំ ពីបុគ្គលិកកម្មវិធី IHSS របស់ខោនធី ។ ឯកសារនេះ ក៏នឹងអាចជួយអ្នកធ្វើជាតំណាងចំពោះខ្លួនឯង និងចំពោះអ្នកដទៃផងដែរ នៅក្នុងសវនាការយុត្តិធម៌ នៅពេលមានវិវាទអំពីចំនួនម៉ោងសម្រាប់ផ្តល់សេវាកម្មថែទាំតាមផ្ទះ (IHSS, In-Home Supportive Services) ដែលអ្នកត្រូវការ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ឯកសារគោលការណ៍ណែនាំនេះ គឺដើម្បីជួយអ្នកក្នុងការរៀបចំសម្រាប់ការវាយតម្លៃដំបូង ដើម្បីទទួលអ្នកជំងឺចូលមណ្ឌល ឬដើម្បីត្រៀមខ្លួនចំពោះការពិនិត្យឡើងវិញប្រចាំឆ្នាំ ពីបុគ្គលិកកម្មវិធី IHSS របស់ខោនធី ។ ឯកសារនេះ ក៏នឹងអាចជួយអ្នកធ្វើជាតំណាងចំពោះខ្លួនឯង និងចំពោះអ្នកដទៃផងដែរ នៅក្នុងសវនាការយុត្តិធម៌ នៅពេលមានវិវាទអំពីចំនួនម៉ោងសម្រាប់ផ្តល់សេវាកម្មថែទាំតាមផ្ទះ (IHSS, In-Home Supportive Services) ដែលអ្នកត្រូវការ ។
ការធ្វើរង្វាយតម្លៃខ្លួនឯង អាចជួយអ្នកគិតឃើញនូវចំនួនម៉ោងដែលអ្នកត្រូវការ និងអ្វីដែលអ្នកត្រូវប្រាប់ឲ្យបុគ្គលិក IHSS បានដឹង នៅពេលបំពេញឯកសារវាយតម្លៃចំពោះអ្នក ។ ឯកសារនេះ មិនបាននិយាយគ្រប់ចំណុចទាំងអស់ពីរបៀបដំណើរការនៃកម្មវិធី IHSS ឡើយ ។ សូមអានឯកសារបោះពុម្ពផ្សាយផ្សេងទៀតរបស់យើងខ្ញុំ អំពី IHSS ឬក៏ហៅទូរស័ព្ទមកយើងខ្ញុំ បើអ្នកមានសំណួរអំពីចំណុចផ្សេងទៀត ដែលមិនមាននិយាយនៅក្នុងឯកសារនេះ ដូចជាគោលការណ៍សេវាកម្មបន្ថែមម៉ោងរបស់ IHSS ធនធានជាជម្រើសផ្សេងទៀត បញ្ហាអំពីការប្តឹងឧទ្ធរណ៍ ឬសវនាការ (ឧទាហរណ៍ ការបដិសេធមិនទទួលយកជំនួយពីមេធាវី) ឬបញ្ហារបស់អ្នករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកស្របច្បាប់ជាអចិន្ត្រៃយ៍ ឬបញ្ហាអ្នកជាអតីតយុទ្ធជន ដែលត្រូវការសេវាកម្ម IHSS ។
ឯកសារបោះពុម្ពផ្សាយផ្សេងទៀតរបស់យើងខ្ញុំអំពី IHSS មាននៅទីនេះ ៖
https://www.disabilityrightsca.org/km/publications/sevaakmmdrdrngknungphdh-ihss
នៅក្នុងគោលការណ៍ណែនាំនេះ គឺមានចែកចេញជាបីផ្នែក ។
-
ផ្នែកទីមួយ រៀបរាប់អំពីការវាយតម្លៃរបស់ IHSS និងរបៀបត្រៀមខ្លួនចំពោះការវាយតម្លៃនេះ សំណួរ និងចម្លើយអំពី IHSS របៀបស្នើសុំ និងត្រៀមខ្លួនសម្រាប់សវនាការ និងអ្វីដែលអ្នករំពឹងថាអាចកើតឡើងក្នុងសវនាការ ។
-
ផ្នែកទីពីរ ជាក្រដាសកិច្ចការសម្រាប់វាយតម្លៃខ្លួនឯង សម្រាប់គណនារកចំនួនម៉ោងដែលអ្នកត្រូវការសេវាកម្ម ។
-
ផ្នែកទីបី មានឧទាហរណ៍អំពីអ្នកទទួលបានសេវាកម្មរបស់កម្មវិធី IHSS ពន្យល់ពីមូលហេតុដែលពួកគេត្រូវការចំនួនម៉ោងបន្ថែមសម្រាប់សេវាកម្ម IHSS ។
តារាងមាតិកា
- នែកទី 1 ៖ ការវាយតម្លៃ IHSS និងសវនាការយុត្តិធម៌
- តើអ្វីជាដំណើរការវាយតម្លៃ IHSS?
- តើខោនធីធ្វើការវាស់វែងដោយរបៀបណាអំពីតម្រូវការ IHSS?
- តើខ្ញុំអាចធ្វើការវាយតម្លៃខ្លួនឯងដោយរបៀបណា?
- តើខ្ញុំអាចធ្វើកំណត់ហេតុអំពីកត្តាពិសេសបានយ៉ាងដូចម្តេច?
- តើអ្វីជាសេវាកម្មជំនួយវេជ្ជបណ្ឌិត?
- តើអ្វីជាការគ្រប់គ្រងបង្ការ?
- តើអ្វីជាការគ្រប់គ្រងបង្ការ?
- តើគេធ្វើការវាយតម្លៃកុមារដោយរបៀបណា ដើម្បីចង់ថាតើកុមាររូបនោះត្រូវការសេវាកម្មគ្រប់គ្រងបង្ការដែរឬទេ?
- តើខ្ញុំត្រូវដោះស្រាយនឹងការបដិសេធចំពោះការគ្រប់គ្រងបង្ការដោយរបៀបណា?
- តើមនុស្សមានពិការភាពដោយសារជំងឺវិកលចរិក អាចទទួលបានសេវាកម្ម IHSS ដែរឬទេ?
- តើកុមារអាចទទួលបានសេវាកម្ម IHSS ដែរឬទេ?
- តើឪពុកម្តាយខ្ញុំ អាចធ្វើជាអ្នកផ្តល់សេវាកម្មឲ្យខ្ញុំបានទេ?
- តើឪពុកម្តាយរបស់កុមារអនីតិជន អាចធ្វើជាអ្នកផ្តល់សេវាកម្ម IHSS ដល់កូនរបស់ខ្លួនបានទេ?
- តើខ្ញុំត្រូវដោះស្រាយយ៉ាងដូចម្តេចលើការបដិសេធមិនឲ្យឪពុកម្តាយធ្វើជាអ្នកផ្តល់សេវាកម្ម IHSS?
- តើខ្ញុំអាចទទួលបានសេវាកម្ម IHSS និងនៅទទួលបានការថែទាំបណ្តោះអាសន្នពីមជ្ឈមណ្ឌលប្រចាំតំបន់ដែរឬទេ?
- តើខ្ញុំអាចទទួលបានសេវាកម្ម IHSS និងនៅទទួលបានការថែទាំបណ្តោះអាសន្នពីមជ្ឈមណ្ឌលប្រចាំតំបន់ដែរឬទេ?
- តើប្តី ឬប្រពន្ធខ្ញុំអាចធ្វើជាអ្នកផ្តល់សេវាកម្មដល់ខ្ញុំបានទេ?
- តើខ្ញុំអាចទទួលបានចំនួនម៉ោងអតិបរមាប្រចាំខែចំនួន283ម៉ោងពីសេវាកម្ម IHSS បានដោយរបៀបណា?
- តើខ្ញុំអាចស្នើសុំសវនាការបាននៅពេលណា?
- តើខ្ញុំអាចស្នើសុំសវនាការបានយ៉ាងដូចម្តេច?
- តើខ្ញុំអាចទទួលព័ត៌មានអំពីសវនាការរបស់ខ្ញុំបានដោយរបៀបណា?
- តើត្រូវធ្វើដូចម្តេចបើសិនជាបុគ្គលិកសង្គមកិច្ចមិនព្រមផ្តល់សំណៅក្នុងសំណុំឯកសារឲ្យខ្ញុំ?
- តើខ្ញុំអាចស្វែងរកច្បាប់ស្តីអំពីសេវាកម្ម IHSS បាននៅទីណា?
- តើនឹងមានអ្វីកើតឡើង ក្រោយពេលខ្ញុំបានដាក់ពាក្យសុំសវនាការរួចរាល់?
- តើខ្ញុំអាចសុំសំណៅភស្តុតាងរបស់ខោនធី មុនការបើកសវនាការបានឬទេ?
- តើគេធ្វើអ្វីខ្លះនៅឯសវនាការ?
- តើខ្ញុំអាចទទួលបានជំនួយអំពីសវនាការរបស់ខ្ញុំដោយរបៀបណា?
- នែកទី 2 ៖ សន្លឹកកិច្ចការវាយតម្លៃខ្លួនឯង
- នែកទី 3 ៖ កត្តា ឬមូលហេតុដែលត្រូវការម៉ោងច្រើនសម្រាប់ផ្តល់សេវាកម្ម IHSS
នែកទី 1 ៖ ការវាយតម្លៃ IHSS និងសវនាការយុត្តិធម៌
តើអ្វីជាដំណើរការវាយតម្លៃ IHSS?
នៅក្នុងពេលធ្វើការវាយតម្លៃ IHSS បុគ្គលិករបស់ខោនធី នឹងចុះមកដល់ផ្ទះរបស់អ្នក ដើម្បីកំណត់រកមើលថាតើអ្នកអាចមានសិទ្ធិទទួលបានសេវាកម្មអ្វីខ្លះ និងចំនួនម៉ោងក្នុងមួយខែដែលអ្នកត្រូវការសេវាកម្មនោះ ។ ខោនធីនឹងវាយតម្លៃអ្នក ៖
- នៅពេលអ្នកដាក់ពាក្យសុំសេវាកម្ម IHSS ជាលើកដំបូង
- ការវាយតម្លៃធម្មតា ចំនួនមួយដងក្នុងមួយឆ្នាំ និង
- គ្រប់ពេលដែលអ្នកស្នើសុំការវាយតម្លៃ ។ ខោនធីត្រូវធ្វើការវាយតម្លៃក្នុងរវាង 30 ថ្ងៃ គិតចាប់ពីពេលដែលអ្នកបានស្នើសុំការវាយតម្លៃ និងផ្តល់ឲ្យអ្នកនូវការជូនដំណឹងអំពីចំណាត់ការសកម្មភាព IHSS (NOA, IHSS Notice of Action) ។
សេចក្តីជូនដំណឹងចំណាត់ការសកម្មភាព IHSS របស់អ្នក នឹងប្រាប់អ្នកឲ្យបានដឹងអំពីចំនួនម៉ោងដែលខោនធីបានសម្រេចផ្តល់ជូនអ្នក ចំពោះកិច្ចការ IHSS នីមួយៗ ដែលអ្នកត្រូវការឲ្យគេជួយ ។ ពេលវេលាដែលនិយាយនៅក្នុងសេចក្តីជូនដំណឹងចំណាត់ការសកម្មភាព IHSS គឺនិយាយជាម៉ោង និងនាទី ។ សេចក្តីជូនដំណឹងចំណាត់ការសកម្មភាព IHSS របស់អ្នក ក៏មានព័ត៌មានអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកផងដែរ ។
តើខោនធីធ្វើការវាស់វែងដោយរបៀបណាអំពីតម្រូវការ IHSS?
- ច្បាប់ និងបទបញ្ញត្តិ
- បទដ្ឋានសម្រាប់ការវាស់វែងតម្រូវការសេវាកម្មរបស់អ្នកជំងឺម្នាក់ៗ ត្រូវបានកំណត់នៅក្នុងក្រមសុខុមាលភាព និងវិទ្យាស្ថាន ផ្នែកទី 12300 (Welfare and Institutions Code Section 12300) ។
- អ្នកត្រូវតែមិនអាចធ្វើកើតនូវសេវាកម្មដែលអ្នកត្រូវការ ដោយសារតែពិការភាពរបបស់អ្នក ។
- អ្នកត្រូវការសេវាកម្មដើម្បី (1) មានសុវត្ថិភាពនៅក្នុងផ្ទះរបស់ខ្លួន ឬមានសុវត្ថិភាពនៅកន្លែងណាមួយដែលអ្នកជ្រើសរើសដើម្បីរស់នៅ និង/ឬ (2) បង្កើត និងរក្សាបានស្ថានភាពការរស់នៅដោយខ្លួនឯងដោយមិនបាច់ត្រូវការជំនួយតទៅទៀត ។
- ពេលវេលាដែលនឹងផ្តល់ឲ្យអ្នក គឺអាស្រ័យលើពេលវេលាដែលអ្នកផ្តល់សេវាកម្មឲ្យអ្នក ត្រូវចំណាយដើម្បីធ្វើកិច្ចការដែលខោនធីអនុញ្ញាតឲ្យផ្តល់ជូនអ្នក ។
- គឺមិនមានការអនុញ្ញាតឲ្យមានពេលផ្តល់ជូនចំពោះកិច្ចការណាមួយ ដែលគ្រាន់តែដើម្បីធ្វើឲ្យអ្នកមានភាព “សុខស្រួល” ក្នុងការរស់នៅតែមួយមុខឡើយ ។
- ចំនួនម៉ោងដែលត្រូវផ្តល់ជូនជាអតិបរមាក្នុងមួយខែគឺ 283 ម៉ោង ។
- គោលការណ៍ណែនាំនៃកិច្ចការប្រចាំម៉ោងរបស់រដ្ឋ ៖ សម្រាប់សេចក្តីលំអិតអំពីគោលការណែនាំកិច្ចការប្រចាំម៉ោង (HTGs, Hourly Task Guidelines) សូមអានសេចក្តីជូនដំណឹងព័ត៌មានខោនធីទាំងអស់ (ACIN, All County Information Notice) លេខ I-82-17 (ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2017) មាននៅអនឡាញតាមអាសយដ្ឋាន ៖ http://www.cdss.ca.gov/inforesources/2017-All-County-Information-Notices
ឯកសារ HTGs ណែនាំបុគ្គលិកសង្គមកិច្ចនៃកម្មវិធី IHSS របស់ខោនធី ចំពោះការកំណត់មុខងារសកម្មភាពរាងកាយ ដោយប្រើការដាក់ចំណាត់ថ្នាក់ រួចផ្តល់ចំនួនម៉ោងសម្រាប់សេវាកម្មណាមួយ ដោយអាស្រ័យលើចំណាត់ថ្នាក់នោះ ។
ជំហានទីមួយ ៖ ការកំណត់មុខងាររាងកាយ
បុគ្គលិកសង្គមកិច្ចរបស់ IHSS ត្រូវកំណត់ថាតើអ្នកត្រូវការជំនួយប៉ុណ្ណាចំពោះកិច្ចការ IHSS នីមួយៗ ។ ដើម្បីអាចកំណត់បាន ពួកគេត្រូវប្រើឯកសារណែនាំ HTGs ។ បុគ្គលិកសង្គមកិច្ចរបស់ IHSS ចាប់ផ្តើមការងារនេះ ដោយការដាក់ចំណាត់ថ្នាក់មុខងាររាងកាយរបស់អ្នក ក្នុងចំណុចនីមួយៗខាងក្រោម ៖
- សេវាកម្មជំនួយកិច្ចការក្នុងផ្ទះ (ការងារផ្ទះ)
- ការបោកគក់
- ការទិញឥវ៉ាន់ និងការបំពេញកិច្ចការអ្វីមួយ
- ការធ្វើម្ហូប/ការលើកអាហារចេញពីតុ
- ការដើរ (ពីមុនគេហៅថា ចលនាខាងក្នុង)
- ការងូតទឹក សំអាតមាត់ធ្មេញ និងការសំអាតខ្លួន/ការងូតទឹកនៅលើគ្រែជាប្រចាំ (ការងូតទឹក និងការសំអាតខ្លួន)
- ការស្លៀកពាក់/ឧបករណ៍សិប្បនិម្មិត (ការស្លៀកពាក់)
- ការជួយក្នុងការបត់ជើងតូចធំ
- ការផ្ទេរ (ការសម្រាក)
- ការហូបចុក
- ការដកដង្ហើម
- ការចងចាំ
- ការចងចាំទិស និង
- ការវិនិច្ឆ័យ ។
ការដាក់ចំណាត់ថ្នាក់ គឺត្រូវផ្តល់ពិន្ទុពី 1 ទៅ 5 ។ ឧទាហរណ៍ ការដាក់ពិន្ទុ 1 មានន័យថា អ្នកអាចធ្វើដោយខ្លួនឯងបាន ហើយអាចបំពេញកិច្ចការ IHSS ដោយមិនបាច់មានជំនួយ ហើយការដាក់ពិន្ទុ 5 គឺមានន័យថា អ្នកមិនអាចបំពេញកិច្ចការ IHSS ដោយមាន ឬមិនមានជំនួយឡើយ ។ ការដាក់ពិន្ទុរបស់ IHSS គឺអាស្រ័យលើការបំពេញមុខងាររបស់អ្នកដូចខាងក្រោម ៖
- ពិន្ទុ 1 ៖ អ្នកអាចធ្វើកិច្ចការនោះបានដោយខ្លួនឯង - អាចបំពេញកិច្ចការ IHSS ដោយមិនបាច់មានជំនួយ ។ អ្នកជំងឺដែលទទួលបានពិន្ទុ "1" ចំពោះការបំពេញមុខងារណាមួយ គឺមិនអាចទទួលបានជំនួយសេវាកម្មពីកម្មវិធីសម្រាប់សេវានោះឡើយ ។
- ពិន្ទុ 2 ៖ អ្នកអាចបំពេញកិច្ចការ IHSS ដោយមានជំនួយជាពាក្យសំដី ដូចជាការជួយរំឭក ការណែនាំ ឬការជួយលើកទឹកចិត្តពីអ្នកផ្តល់សេវាកម្ម IHSS ។
- ពិន្ទុ 3 ៖ អ្នកអាចបំពេញកិច្ចការ IHSS ដោយមានជំនួយខ្លះៗ មានជាអាទិ៍ តែក៏មិនកំណត់តែចំពោះ ជំនួយជារូបវ័ន្តពីអ្នកផ្តល់សេវាកម្ម IHSS ។
- ពិន្ទុ 4 ៖ អាចបំពេញកិច្ចការ IHSS តែធ្វើបានដោយមានជំនួយច្រើនពីអ្នកផ្តល់សេវាកម្ម IHSS ។
- ពិន្ទុ 5 ៖ អ្នកមិនអាចបំពេញកិច្ចការ IHSS បាន ដោយមាន ឬដោយមិនមានជំនួយពីអ្នកផ្តល់សេវាកម្ម IHSS ។
បើសមត្ថភាពការបំពេញកិច្ចការរបស់អ្នក មានការផ្លាស់ប្តូរគ្រប់ពេលវេលាពេញមួយខែ ការដាក់ពិន្ទុចំពោះការបំពេញកិច្ចការនីមួយៗ ត្រូវឆ្លុះបញ្ចាំងស្ថានភាពការបំពេញមុខងាររបស់អ្នក ដោយផ្អែកលើសមត្ថភាពបំពេញកិច្ចការនៅថ្ងៃណាដែលមិនបំពេញកិច្ចការជាងគេ ។
ជំហានទី 2 ៖ ប្រើឯកសារណែនាំការបំពេញកិច្ចការប្រចាំម៉ោង (Hourly Task Guidelines) ដើម្បីអនុញ្ញាតផ្តល់ជូនចំនួនម៉ោងទៅតាមការបំពេញមុខងារ
ជំហានបន្ទាប់គឺការប្រើឯកសារ HTGs ដើម្បីកំណត់ថាតើចំពោះមុខងារនីមួយ ត្រូវផ្តល់ជំនួយប៉ុន្មានម៉ោង ។ ឯកសារគោលការណ៍នេះ គឺត្រូវបានបង្កើតឡើងដើម្បី ជួយដល់បុគ្គលិកសង្គមកិច្ច IHSS សម្រាប់កំណត់ចំនួនម៉ោងដែលត្រូវផ្តល់ជូនចំពោះ កិច្ចការ IHSS នីមួយៗដែលអ្នកត្រូវការជំនួយ ។ ឯកសារគោលការណ៍នេះក៏ជួយបុគ្គលិកសង្គមកិច្ចរបស់ IHSSផងដែរ ក្នុងការកំណត់រកស្ថានភាពដែលត្រូវលើកលែងចំពោះអ្នកទទលសេវាកម្មពី IHSS ដើម្បីឲ្យគេអាចទទួលបានជំនួយត្រឹមត្រូវចំពោះកិច្ចការ IHSS នីមួយៗ ។
ឧទាហរណ៍ ចំពោះកិច្ចការ IHSS នីមួយៗ ដែលអ្នកត្រូវការជំនួយ ឯកសារ HTGs ផ្តល់ជូននូវលំដាប់ពេលវេលា (ពីទាបទៅខ្ពស់) សម្រាប់ចំណាត់ថ្នាក់ជាសន្ទស្សន៍មុខងារនីមួយៗ ។ ដូច្នេះ បើអ្នកទទួលបានពិន្ទុ 2 ចំពោះកិច្ចការស្លៀកពាក់ គឺមានលំដាប់ពេលដែលអ្នកទទួលបានជំនួយក្នុងការធ្វើកិច្ចការនេះ ។ សូមចងចាំ ឯកសារ HTGs គឺអាចយកមកប្រើបានតែក្នុងករណីដែលមានភាពសមរម្យ សម្រាប់ស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ ។ ត្រង់នេះមានន័យថា អ្នកអាចទទួលបាន ចំនួនម៉ោងសម្រាប់ជំនួយក្នុងកិច្ចការ ច្រើន ឬតិចជាងអ្វីដែលឯកសារ HTGs ថាអ្នកត្រូវទទួលបានត្រឹមនេះ ឬត្រឹមនោះ ឲ្យតែបុគ្គលិកសង្គមកិច្ចបានធ្វើកំណត់ហេតុត្រឹមត្រូវថា តើហេតុអ្វីអ្នកត្រូវការម៉ោងច្រើនជាង ឬតិចជាងម៉ោងស្តង់ដារកំណត់ ។ ផ្នែកទី 3 នៃឯកសារគោលការណ៍ណែនាំនេះ មានផ្តល់ជូនសេចក្តីពន្យល់ អំពីស្ថានភាពដែលមិនអាចប្រើឯកសារនេះបាន ដោយសារតែស្ថានភាពរបស់អ្នកជំងឺ ។
- • កំណត់ត្រាសកម្មភាពប្រចាំថ្នាំ
- នែកដែលសំខាន់ចំពោះការត្រៀមសម្រាប់ការវាយតម្លៃ ឬសម្រាប់សវនាការយុត្តិធម៌ គឺជាការកត់ត្រាសកម្មភាពប្រចាំថ្ងៃ និងរយៈពេលបំពេញកិច្ចការនីមួយៗ ។ នេះក៏ព្រោះថាអ្នកអាចទទួលបានចំនួនម៉ោងដែលអ្នកត្រូវការ សម្រាប់បំពេញកិច្ចការ IHSS ដែលអ្នកត្រូវការជំនួយ ។ មនុស្សយើងកម្រដឹងណាស់អំពីកិច្ចការទាំងអស់ដែលពាក់ព័ន្ធនឹងការថែទាំ និងពេលវេលាដែលត្រូវចំណាយសម្រាប់បំពេញកិច្ចការនីមួយៗ ។
- នែកដែលសំខាន់ចំពោះការត្រៀមសម្រាប់ការវាយតម្លៃ ឬសម្រាប់សវនាការយុត្តិធម៌ គឺជាការកត់ត្រាសកម្មភាពប្រចាំថ្ងៃ និងរយៈពេលបំពេញកិច្ចការនីមួយៗ ។ នេះក៏ព្រោះថាអ្នកអាចទទួលបានចំនួនម៉ោងដែលអ្នកត្រូវការ សម្រាប់បំពេញកិច្ចការ IHSS ដែលអ្នកត្រូវការជំនួយ ។ មនុស្សយើងកម្រដឹងណាស់អំពីកិច្ចការទាំងអស់ដែលពាក់ព័ន្ធនឹងការថែទាំ និងពេលវេលាដែលត្រូវចំណាយសម្រាប់បំពេញកិច្ចការនីមួយៗ ។
- ចំនួនម៉ោងដែលពាក់ព័ន្ធនឹងកិច្ចការនេះ អាចប្តូរទៅតាមថ្ងៃនីមួយៗ ។ ឧទាហរណ៍ វាអាចត្រូវការចំណាយពេលពីរដងច្រើនជាង ក្នុងថ្ងៃនេះ ចំពោះការស្លៀកពាក់ឲ្យអ្នកជំងឺ ខ្វិនដៃជើងទាំងបួន ក្នុងថ្ងៃបន្ទាប់ ពីព្រោះថាវាមានភាពខុសគ្នា ក្នុងការពន្លាតដៃជើង ។ សេវាកម្ម IHSS គិតបរិមាណម៉ោងលើចំនួនមធ្យមនៃពេលវេលាសម្រាប់បំពេញកិច្ចការ ដូច្នេះ គឺជាប្រការសំខាន់ដែលយើងត្រូវដឹង លំដាប់ពេលវេលាដែលត្រូវប្រើក្នុងការបំពេញកិច្ចការអ្វីមួយ ។
- ជួនកាលបុគ្គលិកសង្គមកិច្ចរបស់ IHSS អាចមិនចេះកំណត់ថាតើពេលណាដែលអ្នកត្រូវការពេលច្រើនជាងពេលដែលកំណត់ដោយ HTGs សម្រាប់បំពេញកិច្ចការណាមួយ ។ សូមចងចាំទុកថា អ្នកមានសិទ្ធិទទួលបានការអនុម័តិលើពេលវេលាដែលត្រូវប្រើដើម្បីបំពេញកិច្ចការ IHSS នីមួយៗ ដែលអ្នកត្រូវការជំនួយ ។ នេះហើយដែលជាមូលហេតុដែលថា វាមានសារៈសំខាន់ណាស់ដែលអ្នក និងអ្នកផ្តល់សេវាកម្មរបស់អ្នក តាមដាននូវសេវាកម្ម IHSS ទាំងអស់ ដែលអ្នកត្រូវការ ព្រមទាំងពេលវេលាទាំងស្រុងដែលអ្នកត្រូវការដើម្បីបំពេញកិច្ចការនីមួយៗ ។ យើងសូមណែនាំឲ្យអ្នកធ្វើការតាមដាន និងកត់ត្រាពេលវេលាចំពោះកិច្ចការនីមួយៗដែលអ្នកត្រូវការជំនួយ យ៉ាងហោចណាស់ចំនួន 2សប្តាហ៍ មុនពេលបុគ្គលិករបស់ខោនធីចុះមកជួបអ្នក ដើម្បីធ្វើការវាយតម្លៃដំបូង ឬធ្វើការវាយតម្លៃឡើងវិញ ។
- បើសិនជាពេលបន្ទាប់ដែលបុគ្គលិកសង្គមកិច្ច IHSS របស់ ខោនធីត្រូវចុះមកជួបអ្នក គឺដើម្បីធ្វើការវាយតម្លៃឡើងវិញ ត្រូវពិនិត្យឡើងវិញនូវចំនួនម៉ោង ដែលបច្ចុប្បន្ន បានកំណត់ឲ្យអ្នក សម្រាប់កិច្ចការណាមួយ ។ ប្រសិនបើពេលដែលអនុញ្ញាតឲ្យអ្នក ស្ថិតនៅក្រៅលំដាប់ពេល ដែលត្រូវការដើម្បីបំពេញកិច្ចការណាមួយ ត្រូវត្រៀមខ្លួនដើម្បីពន្យល់ពីមូលហេតុដែលអ្នកត្រូវការពេលបន្ថែម (ច្រើនជាងពេលដែលអនុញ្ញាតដោយ HTGs) សម្រាប់ការបំពេញកិច្ចការ IHSS ដែលអ្នកត្រូវការជំនួយ ។
- នែកដែលសំខាន់ចំពោះការត្រៀមសម្រាប់ការវាយតម្លៃ ឬសម្រាប់សវនាការយុត្តិធម៌ គឺជាការកត់ត្រាសកម្មភាពប្រចាំថ្ងៃ និងរយៈពេលបំពេញកិច្ចការនីមួយៗ ។ នេះក៏ព្រោះថាអ្នកអាចទទួលបានចំនួនម៉ោងដែលអ្នកត្រូវការ សម្រាប់បំពេញកិច្ចការ IHSS ដែលអ្នកត្រូវការជំនួយ ។ មនុស្សយើងកម្រដឹងណាស់អំពីកិច្ចការទាំងអស់ដែលពាក់ព័ន្ធនឹងការថែទាំ និងពេលវេលាដែលត្រូវចំណាយសម្រាប់បំពេញកិច្ចការនីមួយៗ ។
តើខ្ញុំអាចធ្វើការវាយតម្លៃខ្លួនឯងដោយរបៀបណា?
មុនពេលធ្វើការវាយតម្លៃសេវាកម្មជ្រោមជ្រែងតាមផ្ទះ ឬមុនពេលសវនាការ សូមបំពេញក្រដាសកិច្ចការ IHSS ដែលមាននៅក្នុងផ្នែកទី 2 ។ ក្រដាសកិច្ចការនេះ នឹងជួយអ្នកតាមដាន អំពីចំនួនម៉ោងដែលអ្នកត្រូវការ សម្រាប់កិច្ចការ IHSS នីមួយៗ ។ សន្លឹកកិច្ចការ ដូចជាសំណុំបែបបទវាយតម្លៃរបស់ខោនធីដែរ គឺជាមូលដ្ឋានក្នុងការកត់ត្រាចំនួន 1 សប្តាហ៍ គឺលើកលែងតែសម្រាប់ការបញ្ចូលព័ត៌មានសម្រាប់សេវាកម្មជំនួយកិច្ចការក្នុងផ្ទះ ដែលអ្នកត្រូវបំពេញព័ត៌មានចំនួន 1 ខែ ។ ពេលដែលអ្នកកត់ត្រាបានអស់ហើយអំពីចំនួនម៉ោងដែលអ្នកត្រូវការ ដើម្បីបំពេញកិច្ចការ IHSS នីមួយៗ ដែលអ្នកត្រូវការជំនួយក្នុងមួយសប្តាហ៍ អ្នកអាចយកព័ត៌មាននេះមកប្រៀបធៀបជាមួយនឹងអ្វីដែលមាននៅក្នុងឯកសារ HTGs ។ បើអ្នកត្រូវការម៉ោងច្រើនជាងអ្វីដែលកំណត់ដោយ HTGs យោងតាមស្ថានភាពបំពេញកិច្ចការរបស់អ្នក គឺអ្នកអាចទទួលបានម៉ោងច្រើនបន្ថែម ដរាបណាបុគ្គលិកសង្គមកិច្ចរបស់អ្នក ធ្វើកំណត់ហេតុត្រឹមត្រូវ (ដូចជា សរសេរពីមូលហេតុដែលអ្នកត្រូវការម៉ោងបន្ថែម នៅក្នុងសំណុំឯកសារ IHSS របស់អ្នក) នូវមូលហេតុដែលអ្នកត្រូវការម៉ោងបន្ថែម ។
នៅក្នុងឯកសារគោលការណ៍ណែនាំនេះ គឺយើងប្រើទម្រង់ឯកតាម៉ោង និងនាទី ដូចបានរៀបរាប់ក្នុង ACIN លេខI-82-17 (ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2017) មាននៅអនឡាញតាមអាសយដ្ឋាន ៖}http://www.cdss.ca.gov/inforesources/2017-All-County-Information-Notices សេចក្តីជូនដំណឹងចំណាត់ការសកម្មភាព IHSS របស់អ្នក ក៏បង្ហាញឯកតាកត់ត្រាក្នុងទម្រង់ ម៉ោង និងនាទីដែរ ។
បើអ្នកត្រូវការម៉ោង IHSS ច្រើនជាងលំដាប់ពេលដែលមានចែងនៅក្នុង HTGs (សូមអានខ្លឹមសារ តំណភ្ជាប់ទៅកាន់ ACIN លេខ I-82-17 ខាងលើ) សូមសរសេរពីមូលហេតុដែលអ្នកត្រូវការពេលបន្ថែម សម្រាប់កិច្ចការណាមួយ ។ ដើម្បីជួយអ្នក ផ្នែកទី 3 នៃឯកសារគោលការណ៍ណែនាំនេះ មានរាយមុខនូវ “កត្តា ឬមូលហេតុដែលអ្នកត្រូវការពេលបន្ថែមសម្រាប់បំពេញកិច្ចការ IHSS” ដែលយើងបានឃើញក្នុងសំណុំរឿងរបស់បុគ្គលម្នាក់ៗ ។ មូលហេតុមួយចំនួនខាងក្រោម អាចយកមកប្រើក្នុងករណីរបស់អ្នកបាន ។
តើខ្ញុំអាចធ្វើកំណត់ហេតុអំពីកត្តាពិសេសបានយ៉ាងដូចម្តេច?
គោលបំណងនៃការចុះជួបតាមផ្ទះ គឺដើម្បីរកមើល នូវអ្វីដែលអ្នកអាច និងមិនអាចធ្វើដោយខ្លួនឯងបាន សេវាកម្មអ្វីដែលអ្នកត្រូវការ និងចំនួនម៉ោងដែលអ្នកផ្តល់សេវាកម្មត្រូវការ ដើម្បីបំពេញសេវាកម្មទាំងអស់នោះ ។ កិច្ចការរបស់អ្នក គឺដើម្បីជួយបុគ្គលិកសង្គមកិច្ច IHSS របស់ខោនធី ឲ្យយល់បាននូវការថែទាំទាំងអស់ ព្រមទាំងតម្រូវការពិសេស និងអ្វីដែលគេនិយាយ ចំពោះពាក្យថាពេល ។ ប្រការសំខាន់គឺអ្នកត្រូវមានភាពស្មោះត្រង់ និងបើកចំហ ។ មិនត្រូវបន្ថយបញ្ហាពិការភាព និងតម្រូវការថែទាំមកនៅកម្រិតអប្បបរមា ព្រោះថាបើអ្នកធ្វើបែបនេះ គឺអ្នកនឹងមិនអាចទទួលបានចំនួនម៉ោងដែលអ្នកត្រូវការឡើយ ។ បើទោះបីជាការនិយាយបែបនេះ វាពាក់ព័ន្ធនឹងភាពខ្មាស់អៀនក៏ដោយ ក៏ត្រូវតែពន្យល់សាច់រឿងឲ្យបានពេញលេញ ដើម្បី ឲ្យបុគ្គលិករបស់ខោនធី អាចយល់បាននូវស្ថានភាពរបស់អ្នក ។
មុនពេលបុគ្គលិកខោនធីមកដល់ អ្នកត្រូវបំពេញសន្លឹកកិច្ចការ IHSS ក្នុងផ្នែកទី 2 ឲ្យបានរួចរាល់ ដោយមានចុះចំនួនម៉ោងដែលអ្នកគិតថា គឺជាតម្រូវការរបស់ខ្លួន ។ ចូរចងចាំថា ខោនធីអាចអនុញ្ញាតឲ្យបានចំពោះតែអ្វីដែលអ្នកពិតជាត្រូវការហើយនឹងមិនអនុញ្ញាតផ្តល់ម៉ោងបន្ថែមសម្រាប់គ្រាន់តែជួយឲ្យអ្នក “មានផាសុខភាព” ឡើយ។ ឧទាហរណ៍ អំពីសេវាកម្មដែលធ្វើឲ្យមានផាសុខភាព គឺការបោសសំអាតបន្ថែម ដើម្បីឲ្យមើលឃើញស្អាត ។
ត្រៀមខ្លួនដើម្បីពន្យល់អំពីចំនួនម៉ោងដែលបានបំពេញក្នុងសន្លឹកកិច្ចការរបស់អ្នក ។ ត្រូវសរសេររាយមុខរបស់នីមួយដើម្បីការពារការកុំឲ្យអ្នកភ្លេចអ្វីមួយ :
- កិច្ចការដែលអ្នកត្រូវការ ឬកិច្ចការដែលអ្នកផ្តល់សេវាកម្មរបស់អ្នកធ្វើ
- របៀបកំណត់ពេលវេលាដែលត្រូវការសម្រាប់កិច្ចការនីមួយៗ (ជាពិសេសគឺវាសំខាន់ បើសិនជាមានភាពខុសគ្នារវាងអ្វីដែលខោនធីបានអនុញ្ញាតពីពេលមុន និងអ្វីដែលអ្នកយល់ថា ជាពេលដែលអ្នកត្រូវការក្នុងពេលនេះ)
- មូលហេតុដែល គោលការណ៍ណែនាំចំនួនម៉ោងសម្រាប់កិច្ចការនីមួយៗរបស់រដ្ឋ វាមិនមានភាពសមរម្យសម្រាប់តម្រូវការថែទាំរបស់អ្នក (អាចប្រើមិនបានចំពោះស្ថានភាពរបស់អ្នក)
- កត្តាពិសេសអ្វីខ្លះដែលត្រូវយកមកពិចារណា
តើអ្វីជាសេវាកម្មជំនួយវេជ្ជបណ្ឌិត?
សុំឯកសារកំណត់ហេតុនេះពីគ្រូពេទ្យរបស់អ្នក អំពីតម្រូវការពិសេសរបស់អ្នក ។ ឧទាហរណ៍ ៖
- កំណត់ហេតុ ដែលថាអ្នកត្រូវការកន្លែងរស់នៅដែលមិនមានធូលី ដោយសារធូលីធ្វើឲ្យអ្នកប្រតិកម្ម ឬបង្ករឲ្យមានបញ្ហាសួត/ការដកដង្ហើម
- កំណត់ហេតុអំពីបញ្ហាការបត់ជើងតូចធំ របស់អ្នក
- កំណត់ត្រាដែលបញ្ជាក់ថា អ្នកត្រូវការប្តូរកម្រាលពួក និងស្រោមខ្នើយឲ្យបានច្រើនជាងពីរដងក្នុងមួយខែ
តើអ្វីជាការគ្រប់គ្រងបង្ការ?
សេវាកម្មជំនួយវេជ្ជបណ្ឌិត ជាការចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ ចំពោះជំងឺរបស់អ្នក ដោយត្រូវការការបណ្តុះបណ្តាល និងការវិនិច្ឆ័យមួយចំនួន ដើម្បីធ្វើកិច្ចការនេះ ។ សេវាកម្មសាមញ្ញៗ មានជាអាទិ៍ ការចាក់ថ្នាំ ការចោះបង្ហូរលាមកពីពោះវៀនធំ ការចុះបញ្ចូលទុយ៉ូបង្ហូរទឹកនោម/ថែទាំតម្រងនោម ការបូមទឹកចេញពីក្រពះ ការបញ្ចូលអាហារក្នុងពោះដោយទុយ៉ូ G និង NG ការចុះរន្ធដកដង្ហើម និងការបញ្ចូលអុកស៊ីសែន ការទល់លាមក ការប្រើចលនាជាច្រើនដើម្បីកែលំអការបំពេញមុខងាររាងកាយ ការព្យាបាលរបួស/ដំបៅក្រពះ និងសេវាកម្មផ្សេងៗទៀត ដែលត្រូវការប្រើទម្រង់ការស្ទេរីល(សម្លាប់មេរោគ) ។ ត្រូវសុំពេលគ្រប់គ្រាន់ សម្រាប់ប្រើដើម្បីបំពេញសេវាកម្មពេញលេញ គិតចាប់ពីពេលត្រៀមរៀបចំ រហូតដល់ពេលសំអាត ។ ជួនកាល អ្នកផ្តល់សេវាកម្ម មិនបានស្នើសុំពេលបន្ថែម ដែលអាចត្រូវការដើម្បីរក្សាទុកក្នុងកំណត់ត្រាព័ត៌មានឡើយ ដូចជាសម្រាប់ការធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម និងការរៀបចំចាក់ថ្នាំជាដើម ។
សេវាកម្មជំនួយវេជ្ជបណ្ឌិត គឺមានសារៈសំខាន់ ដោយសារអ្នកជំងឺដែលត្រូវការថែទាំវេជ្ជសាស្រ្តស្មុគ្រស្មាញ អាចស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ជំនួសឲ្យការទៅស្នាក់នៅទទួលការព្យាបាលនៅមន្ទីរស្នាក់អាស្រ័យផ្តល់ការថែទាំ ។ គឺមានតែគ្រូពេទ្យទេជាអ្នកសម្រេចថា តើខោនធីត្រូវផ្តល់សេវាកម្មអ្វីខ្លះ និងតើត្រូវបង់ថ្លៃសេវាកម្មចំនួនប៉ុន្មានម៉ោង ។ ខោនធីមិនអាចកាត់ម៉ោងសេវាកម្មដែលចេញដោយវេជ្ជបណ្ឌិតបានឡើយ ។ អ្នកផ្តល់សេវាកម្ម មិនបាច់ត្រូវការអាជ្ញាប័ណ្ណពិសេសអ្វីឡើយ ដើម្បីបំពេញសេវាកម្មនេះ ។
ដើម្បីមានសិទ្ធិទទួលបានសេវាកម្ម ៖
- គ្រូពេទ្យបំពេញ រួចចុះហត្ថលេខាលើលិខិតបញ្ជាផ្តល់សេវាកម្ម ដោយមានចំនួនម៉ោងសម្រាប់សេវាកម្មនៅក្នុងនោះផងដែរ ៖ គ្រូពេទ្យរបស់អ្នក ជាអ្នកសម្រេចចំពោះចំនួនម៉ោងសម្រាប់ផ្តល់សេវាកម្ម ដោយការចុះហត្ថលេខាលើលិខិតវេជ្ជបញ្ជាសេវាកម្ម និងចំនួនម៉ោងបំពេញសេវាកម្ម ។ ខោនធីអាចផ្ញើសំណុំបែបបទនេះ ទៅកាន់គ្រូពេទ្យរបស់អ្នក ។ ត្រូវប្រាប់ការិយាល័យគ្រូពេទ្យឲ្យបានដឹងពីការផ្ញើបែបបទនេះ ហើយអ្នកអាចចូលរួមជួយបំពេញសំណុំបែបបទនេះដែរ ។
- អ្នកមិនអាចបំពេញ សេវាកម្មបានទាល់តែសោះ ៖ ពិការភាពខួរក្បាល និងពិការភាពរាងកាយមួយចំនួន ធ្វើឲ្យអ្នកមិនអាចធ្វើកិច្ចការនេះបាន ដូចជាការចាក់ថ្នាំ ឬការប្តូរបំពង់បូម ។
- ត្រូវការការបណ្តុះបណ្តាល និងការធ្វើវិនិច្ឆ័យ ដើម្បីបំពេញសេវាកម្មនេះ ៖ អ្នកផ្តល់សេវាកម្មទទួលការបណ្តុះបណ្តាលពីគ្រូពេទ្យ ឬពីអ្នកមានវិជ្ជាជីវៈផ្នែកថែទាំសុខភាពផ្សេងទៀត ចំពោះជំហានដែលត្រូវធ្វើ និងរបៀបធ្វើក្នុងជំហាននីមួយៗ ដើម្បីអាចបំពេញសេវាកម្មនោះបាន ។ ជំហានទាំងនោះតម្រូវឲ្យគ្រូពេទ្យត្រូវសង្កេតដោយយកចិត្តទុកដាក់ ដើម្បីចៀសវាងកំហុស ។
សំណុំបែបបទសេវាកម្មជំនួយគ្រូពេទ្យ SOC 321 មានដាក់អនឡាញនៅទីនេះ ៖ http://www.cdss.ca.gov/cdssweb/entres/forms/English/SOC321.pdf
ខោនធីប្រើយុទ្ធសាស្រ្តមួយចំនួន ដើម្បីបដិសេធ ឬប្តូរសេវាកម្មជំនួយវិជ្ជបណ្ឌិត ដែលគ្រូពេទ្យបានអនុញ្ញាត ។ មានវិធីមួយចំនួន ដើម្បីបញ្ឈប់សេវាកម្មនេះ ។
- ខោនធីអាចប្រាប់អ្នកថា សេវាកម្មមួយចំនួន មិនអនុញ្ញាតផ្តល់ជូនបានឡើយ សម្រាប់សេវាកម្មជំនួយវិជ្ជបណ្ឌិត ។ ការឆ្លើយតប ៖ សូមពិភាក្សាអំពីសេវាកម្មនេះជាមួយគ្រូពេទ្យ ។ ត្រូវពន្យល់ថា សេវាកម្មណាមួយដែលត្រូវបង់ប្រាក់ក្នុងនាមជាការថែទាំព្យាបាលឯកទេស ដែលស្ថិតក្រោមការធានារ៉ាប់រងរបស់ Medi-Cal/Medicare គឺមានសិទ្ធិទទួលបាន។ ជាទូទៅ គ្រូពេទ្យគាត់ដឹងអំពីរឿងនេះបានល្អណាស់ ។
- • ខោនធីព្យាយាមបញ្ចុះបញ្ចូលគ្រូពេទ្យ ឲ្យប្តូរការបញ្ជាផ្តល់សេវាកម្ម ឬប្តូរចំនួនម៉ោងសម្រាប់សេវាកម្មនោះ ។ ការឆ្លើយតប ៖ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ជាមុន ហើយ សុំការអនុម័តិពីចំនួនម៉ោងដែលត្រូវការ ដោយសំអាងលើកំណត់ត្រាសកម្មភាពរបស់អ្នក ពិភាក្សាអំពីស្ថានភាពជំងឺ និងតម្រូវការរបស់អ្នក ដើម្បីបង្កើតទំនាក់ទំនងរវាងអ្នកជំងឺ និងគ្រូពេទ្យ ដើម្បីការពារការជ្រៀតជ្រែកពីខាងក្រៅ ។ ត្រូវពន្យល់ថា សេចក្តីសម្រេចរបស់គ្រូពេទ្យដែលមានក្នុងសំណុំបែបបទ SOC 321 ដែលបានចុះហត្ថលេខារួចរាល់ គឺជាការសម្រេចចុងក្រោយ ហើយខោនធីត្រូវតែធ្វើតាម ។
- • គិលានុប្បដ្ឋាករបស់ខោនធីមកសង្កេតមើលតែមួយថ្ងៃ ចំថ្ងៃដែលអ្នកត្រូវការពេលតិចក្នុងការបំពេញកិច្ចការ រួចទូរស័ព្ទប្រាប់គ្រូពេទ្យ ។ ការឆ្លើយតប ៖ កំណត់ត្រាសកម្មភាពប្រចាំថ្ងៃ បង្ហាញថា តម្រូវការពេលវេលា គឺមានភាពខុសគ្នា ទៅតាមថ្ងៃ ពេលជាមធ្យមដែលត្រូវការ គឺច្រើនជាងពេលដែលគិលានុប្បដ្ឋាកចុះមកសង្កេត ។
- • ខោនធីនិយាយថា ទីភ្នាក់ងារសុខភាពតាមផ្ទះ ជាអ្នកផ្តល់សេវាកម្មនេះជូន អ្នកត្រូវទៅស្នើសុំសេវាម្មនេះ ពីទីនោះជាមុន ។ ការឆ្លើយតប ៖ ទីភ្នាក់ងារសុខភាពតាមផ្ទះ មិនមែនជាធនធានសម្រាប់ជាជម្រើសឡើយ ដោយសារថា ទីភ្នាក់ងារសុខភាពតាមផ្ទះ ផ្តល់ជូនសេវាកម្មដែលមានពេលកំណត់ ។
- • ខោនធីនិយាយថា លំដាប់នៃចលនា គឺជាសេវាកម្មថែទាំផ្ទាល់ខ្លួន ដែលខោនធីអាចសម្រេចពីសិទ្ធទទួលជំនួយ និងចំនួនម៉ោង ។ ការឆ្លើយតប ៖ នៅពេលដែលគ្រូពេទ្យចេញវេជ្ជបញ្ជាអំពីលំដាប់នៃសកម្មភាព ដើម្បីជាការលើកកំពស់ និងរក្សាបាននូវមុខងាររាងកាយ ក្នុងពេលជាមួយគ្នា វាគឺជាសេវាកម្មជំនួយវិជ្ជបណ្ឌិត ។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មជំនួយវិជ្ជបណ្ឌិត និងពត៌មានជំនួយស្មារតីពីរបៀបទទួលបានសេវាកម្មនេះ សូមអានឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំអំពី សេវាកម្មជំនួយវិជ្ជបណ្ឌិត ដែលមាននៅទីនេះ ៖ https://www.disabilityrightsca.org/publications/the-ihss-program-covers-paramedical-services
តើអ្វីជាការគ្រប់គ្រងបង្ការ?
ការគ្រប់គ្រងបង្ការ គឺជាការយាមកាមចំពោះអ្នកជំងឺសុខភាពចិត្តធ្ងន់ធ្ងរ ដើម្បីកុំឲ្យអ្នកជំងឺធ្វើបាបខ្លួនពេលនៅក្នុងផ្ទះតែឯង ។ អ្នកផ្តល់សេវាកម្ម IHSS អាចទទួលបានថ្លៃឈ្នួលដើម្បីធ្វើការឃ្លាំមើល អ្នកទទួលសេវាកម្មពី IHSS ដើម្បីបង្ការរបួសស្នាម ឬគ្រោះថ្នាក់ នៅពេលដែលអ្នកទទួលសេវាកម្មត្រូវការ ការគ្រប់គ្រងចំនួន 24 ម៉ោងក្នុងមួយថ្ងៃ ហើយអ្នកជម្ងឺរូបនោះអាចស្ថិតនៅក្នុងផ្ទះប្រកបដោយសុវត្ថិភាព បើពួកគេទទួលបានសេវាកម្មនេះ ។ ការគ្រប់គ្រងបង្ការ គឺមានសារៈសំខាន់ ដោយសារថា អ្នកទទួលបានជំនួយពីកម្មវិធី IHSS អាចទទួលបានសេវាកម្មច្រើនម៉ោងក្នុងមួយខែ ដែលយ៉ាងហោចណាស់ចំនួន 195 ម៉ោង សម្រាប់អ្នកជំងឺសុខភាពផ្លូវចិត្តមិនធ្ងន់ធ្ងរ និងចំនួន 283 ម៉ោង សម្រាប់អ្នកជំងឺផ្លូវចិត្តក្នុងកម្រិត “ធ្ងន់ធ្ងរ” ។ អ្នកទទួលបានសេវាកម្មពីកម្មវិធី IHSS ទទួលបានចំនួនម៉ោងសេវាកម្មក្នុងកម្រិតអតិបរមា (195 ឬ 283ម៉ោង) បើទោះបីជាខោនធីកាត់ចំនួនម៉ោង ចេញពីសេវាកម្ម IHSS ផ្សេងទៀតក៏ដោយចុះ ។
ដើម្បីមានសិទ្ធិទទួលបានសេវាកម្ម ៖
- អ្នកជំងឺត្រូវបង្ហាញឲ្យឃើញពីជំងឺពិការភាពខុសភាពផ្លូវចិត្តធ្ងន់ធ្ងរឲ្យគេបានឃើញ ចុះខ្សោយការវិនិច្ឆ័យ (ធ្វើការសម្រេចចិត្តមិនល្អអំពីសុខភាព ឬសុវត្ថិភាព) វង្វេង/មិនស្គាល់ទិស (ចេញដើរផ្តេសផ្តាស វង្វេងផ្លូវ ច្រឡំមនុស្ស មិនស្គាល់ថ្ងៃ ឬមិនស្គាល់ពេល) ឬមានការចងចាំមិនល្អ (ភ្លេចចាប់ផ្តើមធ្វើ ឬបញ្ចប់ការធ្វើអ្វីមួយ) ។ ពិការភាពបែបនេះ អាចជាពិការភាពសតិបញ្ញា មនោវិក័ត (អូទិសឹម) ជំងឺភ្លេចភ្លាំង និងជំងឺវិកលចរិក ។
- បុគ្គលនោះត្រូវស្ថិតក្នុងហានិភ័យពីការធ្វើបាបខ្លួនឯង ពេលនៅក្នុងផ្ទះម្នាក់ឯង (ដើរត្រាច់ចរចេញពីផ្ទះ ឲ្យមនុស្សចម្លែកចូលផ្ទះ បើកចង្ក្រានហ្គាស ដុតភ្លើង បើកទឹករ៉ូប៊ីណេចោល ហូបអាហាផ្តេសផ្តាស ឬហូបអ្វីដែលជារបស់ហូបមិនកើត បោកក្បាលខ្លួនឯង ខាំខ្លួនឯង អេះដាច់ស្បែកពេញខ្លួន កាន់កំាបិត ឬរបស់មុតស្រួចក្នុងផ្ទះ) ។
- បុគ្គលនោះត្រូវតែស្ថិតក្នុងការយាមកាម 24 ម៉ោងក្នុងមួយថ្ងៃ (មិត្តភ័ក្តិ ឬសាច់ញាតិរស់នៅក្នុងផ្ទះ គ្រូនៅសាលារៀន ឬនៅមណ្ឌលមើលថែពេលថ្ងៃ និងអ្នកបើកបររថយន្តតូច ឬរថយន្តក្រុង) ។
ខោនធីអាចផ្ញើទៅឲ្យគ្រូពេទ្យព្យាបាល នូវសំណុំបែបបទ ស្នើសុំព័ត៌មានអំពីស្ថានភាពជំងឺផ្លូវចិត្តរបស់អ្នកជំងឺ ដើម្បីចង់ដឹងថា តើបុគ្គលនោះត្រូវការសេវាកម្មគ្រប់គ្រងបង្ការដែរឬទេ ។ ត្រូវប្រាប់ការិយាល័យគ្រូពេទ្យឲ្យបានដឹងថា ខោនធីនឹងផ្ញើបែបបទបែបនេះមកគ្រូពេទ្យ ដើម្បីឲ្យអ្នកអាចជួយគ្រូពេទ្យបំពេញបែបបទនេះ ។ អ្នកក៏អាចទាញយកទម្រង់បែបបទនេះដោយខ្លួនឯង រួចសុំ ឲ្យគ្រូពេទ្យជួយបំពេញព័ត៌មាន ។ ទម្រង់បែបបទនេះ មាននៅទីនេះ ៖ http://www.cdss.ca.gov/cdssweb/entres/forms/English/SOC821.PDF
តើគេធ្វើការវាយតម្លៃកុមារដោយរបៀបណា ដើម្បីចង់ថាតើកុមាររូបនោះត្រូវការសេវាកម្មគ្រប់គ្រងបង្ការដែរឬទេ?
លិខិតខោនធីទាំអអស់ (ACL, All County Letter) 15-25 ទំព័រ ទី 6 ចែងថា ខោធនីទាំងអស់ត្រូវធ្វើតាមដំណើរការដែលមាន 4 ជំហាន ក្នុងការកំណត់ភាពមានសិទ្ធិទទួលសេវាកម្មគ្រប់គ្រងបង្ការ ។ ខោនធីត្រូវកំណត់ ៖
- តើក្មេងនោះមិនអាចគ្រប់គ្រងខ្លួនឯងបាន ដោយសារតែពិការភាពផ្លូវចិត្ត/ជំងឺសុខភាពផ្លូវចិត្ត ដែរឬទេ?
- បើកុមារនោះ មានពិការភាពផ្លូវចិត្ត/ជំងឺផ្លូវចិត្ត ហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន តើក្មេងនោះអាចធ្វើអ្វីដែលជារឿងគ្រោះថ្នាក់ដែរឬទេ?
- តើក្មេងនោះ ត្រូវការ “ការគ្រប់គ្រងបន្ថែមច្រើនជាង” កុមារដែលមានវ័យប្រហាក់ប្រហែលគ្នាដែលជាកុមារមិនមានពិការភាពផ្លូវចិត្ត/ជំងឺផ្លូវចិត្តដែរឬទេ បើអនុលោមទៅតាម សេចក្តីបញ្ជារបស់តុលាការ Garrett v. Anderson? “ការគ្រប់គ្រងបន្ថែម” អាចត្រូវការពេលបន្ថែម ការគ្រប់គ្រងកាន់តែមាំទាំជាងមុន ឬទាំងពីរ ។ ភាពតម្រូវការលើការគ្រប់គ្រងបន្ថែម ត្រូវតែ មានសារៈសំខាន់ជាង ការមើលថែទាំកុមារក្នុងលក្ខណៈទូទៅ ហើយវាមិនត្រឹមតែពាក់ព័ន្ធចំពោះការមានដែនកំណត់ចំពោះមុខងាររាងកាយរបស់កុមារឡើយ គឺថែមទាំងជួយឲ្យកុមារអាចរស់នៅក្នុងផ្ទះរបស់ខ្លួនដោយសុវត្ថិភាព ជាមួយនឹងជំនួយនេះ ។ ឧទាហរណ៍ កុមារមិនពិការអាចដឹងថាអ្វីគឺជាការឈឺ ហើយគេនឹងឈប់ធ្វើទង្វើគ្រោះថ្នាក់បែបនេះទៀត ។ ចំពោះកុមារដែលមានពិការភាពខួរក្បាល អាចមិនដឹងថាអ្វីជាការឈឺ ហើយគេនឹងបង្ករគ្រោះថ្នាក់ចំពោះខ្លួនឯងជាបន្តបន្ទាប់ បើមិនមានការតម្រង់ទិសពីអ្នកដទៃទេនោះ ។ អាចត្រូវការការគ្រប់គ្រងបន្ថែម ដោយសារថា វាមានតម្រូវការជាប់ជានិច្ច ចំពោះការគ្រប់គ្រងឲ្យកាន់តែខ្លាំង (ដូចជា មើលក្មេងកុំឲ្យផុតពីភ្នែក) និងតម្រូវការជាប់ជានិច្ច ក្នុងការតម្រង់ទិស ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ ។
- បើសិនជាត្រូវការ “ការគ្រប់គ្រងបន្ថែម” តើត្រូវការការគ្រប់គ្រងចំនួន 24 ម៉ោងក្នុងមួយថ្ងៃមែនទេ ដើម្បីអាចជួយឲ្យក្មេងរស់នៅក្នុងផ្ទះរបស់ខ្លួនប្រកបដោយសុវត្ថិភាព?
អ្នកអាចរកអានឯកសារ ACL 15-25 អនឡាញនៅឯ ៖ https://www.cdss.ca.gov/lettersnotices/EntRes/getinfo/acl/2015/15-25.pdf
ឯកសារ ACLs ផ្សេងទៀតស្តីអំពីការគ្រប់គ្រងបង្ការ មានរួមបញ្ចូលនូវ ៖
ឯកសារ ACL 98-87 អនឡាញនៅឯ ៖ https://www.cdss.ca.gov/lettersnotices/entres/getinfo/acl98/98-87.PDF និង
ឯកសារ ACL 17-95 អនឡាញ នៅឯ ៖ https://www.cdss.ca.gov/Portals/9/ACL/2017/17-95.pdf?ver=2017-09-14-113431-017.
តើខ្ញុំត្រូវដោះស្រាយនឹងការបដិសេធចំពោះការគ្រប់គ្រងបង្ការដោយរបៀបណា?
ខោនធីមានការដោះសារទូទៅជាច្រើន សម្រាប់ប្រាប់នរណាម្នាក់ថា អ្នកជំងឺរូបនោះមិនអាចទទួលបានសេវាកម្មគ្រប់គ្រងបង្ការឡើយ ។ នេះជាបញ្ជី និងវិធីមួយចំនួនដើម្បីច្រានចោលការបដិសេធរបស់ពួកគេ ។
តើអ្នកជម្ងឺមានពិការភាពខួរក្បាលធ្ងន់ធ្ងរដែរឬទេ?
- ការដោះសាររបស់ខោនធី ៖ នៅពេលយើងខ្ញុំចុះទៅមើលដល់ផ្ទះ យើងខ្ញុំមិនឃើញអ្នកជំងឺបង្ហាញពីពិការភាពខួរក្បាលធ្ងន់ធ្ងរឡើយ ។ ការឆ្លើយតប ៖ កំណត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់អ្នក សារលិខិតរបស់គ្រូពេទ្យ កំណត់ត្រាព័ត៌មានរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ខោនធីចំណាយពេលតិចពេកក្នុងការចុះទៅមើលអ្នកជំងឺដល់ផ្ទះ ខោនធីបានសង្កេតមើលអាកប្បកិរិយារបស់អ្នកជំងឺ ហើយមិនបានឆ្លើយសំណួរតាមគោលការណ៍ណែនាំឡើយ សំណុំឯកសារវាយតម្លៃរបស់ខោនធីបង្ហាញថាមានពិការភាពផ្លូវចិត្តធ្ងន់ធ្ងរ ។
- • ការដោះសាររបស់ខោនធី ៖ ត្រូវការសេវាកម្មគ្រប់គ្រងបង្ការ ដោយសារពិការភាពរាងកាយ គឺមិនមែនដោយសារពិការភាពខួរក្បាលឡើយ ។ ការឆ្លើយតប ៖ ដោយសារពិការភាពខួរក្បាល មិនយល់ចំពោះពិការភាពរាងកាយ មិនយល់ ឬក៏មិនដឹងចំពោះផលវិបាកនៃទង្វើមកលើពិការភាពរាងកាយ (ព្យាយាមងើបឈរ ឬដើរដោយមិនមានជំនួយ នៅពេលដែលខ្លួនមិនអាចធ្វើបែបនេះបាន ដោយមិនមានហានិភ័យចំពោះគ្រោះថ្នាក់ នឹងបរិភោគអ្វីដែលផ្អែម បើទោះបីជាមានហានិភ័យចំពោះរបួសស្នាម បណ្តាលពីជំងឺទឹកនោមផ្អែម នឹងព្យាយាមបកបង់រុំរបួស ទាញទុយ៉ូ ឬដែកគ្រីបចេញ ដោយសារវាឈឺ ឬវារមាស់ ជាដើម) ។
- • ការដោះសាររបស់ខោនធី ៖ ពិការភាពរាងកាយ ដែលបណ្តាលឲ្យអ្នកជម្ងឺ មានអាកប្បកិរិយាគ្រោះថ្នាក់ ។ ការឆ្លើយតប ៖ ពិការភាពខួរក្បាល ក៏បណ្តាលឲ្យមានបញ្ហានេះដែរ គឺមិនចំាបាច់ត្រូវបង្ហាញថាបញ្ហានេះវាបណ្តាលតែមកពីស្ថានភាពផ្លូវចិត្តតែមួយមុខឡើយ ។
តើនៅផ្ទះ អ្នកជម្ងឺមានបញ្ចេញអាកប្បកិរិយាប្រកបដោយភាពគ្រោះថ្នាក់ដែរឬទេ?
- ការដោះសាររបស់ខោនធី ៖ ការធ្វើរោគវិនិច្ឆ័យធម្មតា ស្តីអំពីស្ថានភាពផ្លូវចិត្ត មិនបានអាចបញ្ជាក់បានអំពីតម្រូវការសេវាកម្មឡើយ ។ ការឆ្លើយតប ៖ លិខិតរបស់គ្រូពេទ្យស្តីអំពីអាកប្បកិរិយាជាក់លាក់របស់មនុស្សដែលមានរោគសញ្ញាបែបនេះ ។
- ការដោះសាររបស់ខោនធី ៖ ថ្មីៗនេះ មិនមានរបួសស្នាមទេ ។ ការឆ្លើយតប ៖ អ្នកជម្ងឺបានទទួលការគ្រប់គ្រងយ៉ាងល្អ ។
- ការដោះសាររបស់ខោនធី ៖ មិនមានភស្តុតាងបង្ហាញអំពីអាកប្បកិរិយាប្រកបដោយភាពគ្រោះថ្នាក់ ក្នុងពេលបុគ្គលិកខោនធីបានចុះទៅមើលអ្នកជម្ងឺដល់ផ្ទះ ។ ការឆ្លើយតប ៖ ភាពញឹកញាប់ មិនមែនប្រចាំម៉ោងទេ មិនបានគ្រប់គ្រងមួយថ្ងៃមុន និងមួយថ្ងៃបន្ទាប់ មិនអាចកំណត់បានជាទូទៅពី 1 ម៉ោង ទៅ 24 ម៉ោងក្នុងមួយថ្ងៃ ។
- ការដោះសាររបស់ខោនធី ៖ “ការស្លាប់រាងកាយ "ទាំងស្រុង" វាបានបង្ការអ្នកជម្ងឺមិនឲ្យធ្វើអ្វីៗបានឡើយ ។ ការឆ្លើយតប ៖ សកម្មភាពប្រកបដោយគោលបំណងណាមួយ ដែលវាមានគ្រោះថ្នាក់ ការទាញបំពង់បូម ទុយ៉ូ G ចេញពីខ្លួន ។ល។
- ការដោះសាររបស់ខោនធី ៖ ភាពគឃ្លើន និងប្រឆាំងសង្គមដោយសារជំងឺវិកលចរិក ដោយការវាយអ្នកដទៃ ឬបំផ្លាញទ្រព្យសម្បត្តិ ។ ការឆ្លើយតប ៖ ចំពោះមនុស្សចាស់ ៖ ទង្វើដែលបង្ករបួសស្នាមលើខ្លួនឯង ដូចជាខាំខ្លួនឯង បោកក្បាល បំផ្លាញទ្រព្យសម្បត្តិ ដែលបណ្តាលឲ្យមានរបួសស្នាមខ្លួនឯង គឺជាទង្វើសាមញ្ញចំពោះអ្នកជំងឺវិកលចរិក ឬអ្នកជំងឺផ្លូវចិត្ត ។ ចំពោះកុមារ ៖ អាកប្បកិរិយាធម្មតា គឺមានភាពគឃ្លើន និងមិនចុះសម្រុងជាមួយក្មេងដទៃ ។
តើត្រូវការឲ្យមានការគ្រប់គ្រងចំនួន 24 ម៉ោងសម្រាប់ក្មេងនេះ និងទទួលបានការគ្រប់គ្រងនោះដែរឬទេ?
- ការដោះសាររបស់ខោនធី ៖ មិនត្រូវការឲ្យមានការគ្រប់គ្រងចំនួន 24 ម៉ោងទេ ព្រោះពេលខ្លះមិនត្រូវការឲ្យមានការគ្រប់គ្រងទេ ដូចជានៅលើឡានក្រុង និងនៅក្នុងឡានតូចជាដើម ។ ការឆ្លើយតប ៖ ត្រូវការឲ្យមានការគ្រប់គ្រងជាប់ជានិច្ច នៅក្នុងឡានក្រុង/ឡានតូច
- គឺត្រូវមានលក្ខណៈការគ្រប់គ្រងពីអ្នកបើកបរ ។
- ការដោះសាររបស់ខោនធី ៖ ជួនកាលអ្នកជំងឺត្រូវបានទុកឲ្យនៅតែឯង ដូច្នេះមិនត្រូវបានគ្រប់គ្រងចំនួន 24 ម៉ោងឡើយ ។ ការឆ្លើយតប ៖ មិនមានប្រាក់ចេញថ្លៃសេវាកម្ម មានអ្នកជួយមើល សំណាងល្អមិនមានគ្រោះថ្នាក់ ស្ថានភាពរបស់អ្នកជំងឺកាន់តែដុនដាបខ្លាំងជាងមុន ។
- ការដោះសាររបស់ខោនធី ៖ ត្រូវការតម្រង់ទិសជារូបវន្តពីអ្នកដទៃ គឺមិនមែនតែមើលនឹងភ្នែក ឬប្រាប់ដោយពាក្យសំដីឡើយ ។ ការឆ្លើយតប ៖ ការគ្រប់គ្រងគឺរួមបញ្ចូលនូវការតម្រង់ទិស ការធ្វើអន្តរាគមន៍មួយចំនួន ។
- ការដោះសាររបស់ខោនធី ៖ គ្រួសារមិនលើកទឹកចិត្តឲ្យអ្នកជំងឺរស់នៅដោយខ្លួនឯង ហើយមានការការពារខ្លាំងជ្រុលចំពោះអ្នកដែលមានពិការភាពខួរក្បាលក្នុងកម្រិតមធ្យម ។ ការឆ្លើយតប ៖ ការឲ្យអ្នកជំងឺរស់នៅដោយខ្លួនឯងកាន់តែច្រើន នាំឲ្យកើតមានរបួសស្នាម ឬក៏ស្ទើរតែមានគ្រោះថ្នាក់ ក្នុងពេលកន្លងទៅ ផ្សេងៗ (គ្រូពេទ្យនៃមជ្ឈមណ្ឌលប្រចាំតំបន់) ណែនាំឲ្យមានការគ្រប់គ្រងចំនួន 24 ម៉ោង ។
- ការដោះសាររបស់ខោនធី ៖ ប្តូរបរិស្ថានរស់នៅ ដើម្បីលុបបំបាត់ហានិភ័យ ៖ ដកប្រដាប់មួលចង្ក្រានចេញ ចាក់សោរឧបករណ៍ប្រើប្រាស់ ដាក់ដែកអបរទេះរុញ ដាក់ខ្សែក្រវាត់ពាក់អ្នកជំងឺជាប់នឹងរទេះរុញ ដកប្រដាប់បើកទឹកក្តៅចេញ ដាក់បង្កាន់ដៃគ្រែឲ្យខ្ពស់ ការពារអ្នកជំងឺក្រោកដើរផ្តេសផ្តាសនៅពេលយប់ ដាក់រនុកគ្រឿងសង្ហារឹម ។ ការឆ្លើយតប ៖ មិនអាចធ្វើការផ្លាស់ប្តូរបានទាំងអស់ ផ្សេងទៀតដោយការប្តូរផ្ទះរស់នៅមកជាផ្ទះផ្តល់ការថែទាំព្យាបាល ឬជាបន្ទប់ឃុំឃាំង កាលណាអ្នកទទួលជំនួយជាមនុស្សដែលមានវ័យកាន់តែចាស់ គឺការផ្លាស់ប្តូរកាន់តែតិច
- ដោយមិនមានការបាត់បង់លក្ខណៈនៃរូបដើមរបស់ផ្ទះ ។
- ការដោះសាររបស់ខោនធី ៖ ក្មេងលេងខាងក្រៅ
- ដោយមិនមានមនុស្សធំគ្រប់គ្រង ។ ការឆ្លើយតប ៖ ដាក់របងព័ទ្ធកន្លែងលេង មិនអាចឡើងរួច មិនមានគ្រោះថ្នាក់នៅកន្លែងលេង
- ការដោះសាររបស់ខោនធី ៖ ជានិច្ចកាល កុមារត្រូវការការគ្រប់គ្រងពីមនុស្សធំ ។ ការឆ្លើយតប ៖ ជានិច្ចកាល ឪពុកម្តាយមិនអាចគ្រប់គ្រងក្មេង (មើលក្មេង) ដែលមិនមានពិការភាពខួរក្បាលបានគ្រប់ពេលឡើយ កុមារនេះត្រូវការការគ្រប់គ្រងឲ្យបានច្រើន ជាងក្មេងដែលមានអាយុដូចគ្នា ។ កាលណាកុមារកាន់តែនៅតូច អាកប្បកិរិយារបស់គាត់ក៏កាន់តែមានភាពធ្ងន់ធ្ងរដែរ ។ មានការពិបាកខ្លាំងចំពោះកុមារមានអាយុក្រោម 2 ឆ្នាំ ។
- ការដោះសាររបស់ខោនធី ៖ ទៅចូលរួមថ្នាក់រៀនការរៀបអាកប្បកិរិយាជាឪពុកម្តាយគេ ។ ការឆ្លើយតប ៖ មិនអាចដោះស្រាយបញ្ហាអាកប្បកិរិយាចាក់ឫសបានឡើយ បានទៅចូលរួម តែមិនទទួលបានជោគជ័យឡើយ នឹងទៅចូលរួម តែត្រូវការធ្វើបែបនេះរហូតដល់អាចបញ្ជាក់ថាបានទទួលជោគជ័យ ។ែមិនទទួលបានជោគជ័យឡើយ នឹងាជាឪពុកម្តាយគេ ។ានប់ពេលឡើយ តូរកាន់តែតិច ដោយមិនមានការបាត់បង់ពខួរក្បាលក្នុងកម្រិតមធ្យម ។
តើអ្នកទទួលជំនួយ លែងមានសិទ្ធិទទួលបានជំនួយពីកម្មវិធីទៀតហើយមែនទេ?
- ការដោះសាររបស់ខោនធី ៖ ខោនធីបានផ្តល់ការអនុញ្ញាតឲ្យមានការគ្រប់គ្រងការពារដែលមិនសមរម្យ ការវាយតម្លៃឡើងវិញបង្ហាញថា មិនមានលិខិតជូនដំណឹងអំពីការបញ្ឈប់សិទ្ធិទទួលជំនួយពីកម្មវិធីឡើយ ។ ការឆ្លើយតប ៖ មិនមានការប្រែប្រួលនៅក្នុងបែបបទ SOC 293 ជួរ H អំពីពិន្ទុការបំពេញមុខងាររបស់ខួរក្បាល មិនមានការផ្លាស់ប្តូរចំពោះផ្ទះអ្នកជំងឺ ឬក៏មិនមានការផ្លាស់ប្តូរស្ថានភាពជារូបវន្ត ប្តឹងឧទ្ធរណ៍ជាបន្ទាន់ ដើម្បីរក្សាទុកសេវាកម្ម IHSS រហូតដល់ពេលសម្រេចរបស់សវនាការ ។ សំណុំបែបបទនេះ មាននៅក្នុងសំណុំឯកសារ IHSS របស់អ្នក ។ អ្នកអាចស្នើសុំខោនធីឲ្យផ្តល់ឲ្យអ្នកនូវសំណៅនៃសំណុំបែបបទនេះ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការគ្រប់គ្រងបង្ការ និងជំនួយស្មារតីពីរបៀបទទួលបានសេវាកម្មនេះ សូមអានឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំស្តីអំពីការគ្រប់គ្រងបង្ការ ដែលមាននៅទីនេះ ៖ https://www.disabilityrightsca.org/publications/in-home-supportive-services-protective-supervision
តើមនុស្សមានពិការភាពដោយសារជំងឺវិកលចរិក អាចទទួលបានសេវាកម្ម IHSS ដែរឬទេ?
អាចទទួលបាន ។ សេវាកម្ម IHSS គឺមិនមែនសម្រាប់តែផ្តល់ជូនអ្នកដែលមានពិការភាពផ្លូវកាយ ឬពិការភាពខួរក្បាលឡើយ ។ បើអ្នកពិការភាពដោយសារជំងឺវិកលចរិក អ្នកអាចមានលក្ខណៈសម្បត្តិទទួលបានសេវាកម្មនេះ បើអ្នកត្រូវការជំនួយដើម្បីអាចរស់នៅក្នុងផ្ទះខ្លួនឯង ឬផ្ទះរបស់អ្នកដទៃ ។ “ផ្ទះ” អាចរួមបញ្ចូលផ្ទះល្វែង ដែលអ្នករស់នៅជាមួយអ្នកដទៃ ឬបន្ទប់សណ្ឋាគារ ។ អ្នកមិនអាចទទួលបានសេវាកម្ម IHSS ឬសេវាកម្មការថែទាំផ្ទាល់ខ្លួន ឡើយ បើអ្នករស់នៅក្នុងមណ្ឌលស្នាក់នៅ និងថែទាំ ឬនៅក្នុងមណ្ឌលជាលក្ខណៈផ្ទះសម្រាប់រស់នៅ ។ ទោះជាយ៉ាងណាក៏ដោយ ក៏សេវាកម្មទាំងអស់នេះ អាចជួយអ្នកដើម្បីរើចេញពីមណ្ឌលស្នាក់នៅ និងថែទាំ មកកាន់ផ្ទះល្វែង ឬបន្ទប់សណ្ឋាគាររបស់អ្នកវិញ ។
នេះជាមូលហេតុមួយចំនួន ដែលអ្នកអាចត្រូវការសេវាកម្ម IHSS ដើម្បីអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ឬផ្ទះរបស់សាច់ញាតិ ឬផ្ទះរបស់មិត្តភ័ក្តិ ៖
- អ្នកត្រូវការ “ការជំរុញ” ដើម្បីងើបពីគេងនៅពេលព្រឹក ហើយធ្វើកិច្ចការនានា ដូចជាងូតទឹក សំអាតខ្លួនប្រាណ ស្លៀកពាក់ ញ៉ាំថ្នាំ បរិភោគអាហារ ។ ការជំរុញ និងជំនួយជាលំដាប់លំដោយ គឺជាពាក្យសម្រាប់រៀបរាប់ការជួយដែលអ្នកជំងឺត្រូវការ ដើម្បីចាប់ផ្តើមធ្វើកិច្ចការ និងការបន្តកិច្ចការពីជំហានមួយ ទៅជំហានមួយទៀត ។ ដោយសារតែពិការភាព ឬផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំពេទ្យ ធ្វើឲ្យអ្នកមិនអាចធ្វើកិច្ចការនោះដោយមិនមាននរណាម្នាក់ដឹកនាំអ្នកទៅតាមជំហាននៃដំណើរការកិច្ចការ ។
- ស្រដៀងគ្នានេះដែរ គឺអ្នកត្រូវការ “ការជំរុញ” ដើម្បីជួយអ្នកក្នុងការបំពេញកិច្ចការ ដែឈានទៅរកការចូលគេងនៅពេលយប់ ។
- ការរៀបចំធ្វើម្ហូប ដែលអ្នកជំងឺមិនអាចធ្វើបានតែឯងដោយជាប់លាប់ និងប្រកបដោយសុវត្ថិភាព ។
- ការរំឭកឲ្យហូបចុក និងផឹកទឹក ។
- ការទិញឥវ៉ាន់ ការសំអាត ការបោកគក់ និងការរៀបចំមុខម្ហូប ។
- តម្រូវការត្រួតពិនិត្យ និងការធ្វើអន្តរាគមន៍ជាលក្ខណៈ “ការគ្រប់គ្រងបង្ការ” ពីព្រោះថាអ្នកអាចមើលមិនឃើញថាវាមានគ្រោះថ្នាក់ទេ មើលឃើញស្ថានការណ៍ថាវាមានភាពធូរស្រាល តែជាការគម្រាមកំហែងផ្ទាល់ខ្លួន ដែលអ្នកជឿថាត្រូវការការឆ្លើយតប ដែលអាចបណ្តាលឲ្យមានរបួសស្នាមដល់ខ្លួនឯង ។ ចំពោះករណីបែបនេះ អ្នកអាចត្រូវការជំនួយក្នុងការបង្វែរការចាប់អារម្មណ៍ ឬការតម្រង់ទិស ជួយមើលថាវាមិនមានការគម្រាមកំហែង ឬធ្វើចំណាត់ការ ដើម្បីបង្ការមិនឲ្យមានរបួសស្នាម ។
បុគ្គលិករបស់ខោនធីដែលជាអ្នកដំណើរការពាក្យសុំសេវាកម្ម IHSS ភាគច្រើនធ្វើការជាមួយអ្នកដែលមានពិការភាពផ្នែករាងកាយ (ដែលប្រើរទេះរុញ ឬមិនអាចធ្វើអ្វីកើតដោយសារតែរលាកសន្លាក់) ឬពិការភាពផ្លូវចិត្ត (ដែលមានពិការភាពផ្នែកសតិប្រាជ្ញា ឬភាពរវើរវាយ) ។ ពួកគេមិនមានបទពិសោធន៍ធ្វើការជាមួយអ្នកមានពិការភាពវិកលចរិកឡើយ ។ ត្រង់នេះគឺមានន័យថា បុគ្គលិករបស់ខោនធី នឹងត្រូវការជំនួយជាច្រើនពីអ្នក និងមនុស្សដែលជួយរូបអ្នក ដើម្បីឲ្យយល់បាននូវមូលហេតុដែលអ្នកត្រូវការអ្នកមើលថែទាំសម្រាប់ជួយនៅផ្ទះ ។ អ្នកត្រូវការលិខិតពីពេទ្យវិកលចរិក ពេទ្យចិត្តសាស្រ្ត បុគ្គលិកសង្គមកិច្ចនៅគ្លីនិកដែលអ្នកទៅ ឬអ្នកគ្រប់គ្រងសំណុំរឿងរបស់អ្នក (ឬមនុស្សដទៃដែលជួយអ្នក និងដឹងពីអ្វីជាតម្រូវការរបស់អ្នក) ។ ខ្លឹមសារលិខិត ត្រូវពន្យល់អំពី ៖
- អ្វីដែលអ្នកត្រូវការជំនួយ និងប្រភេទជំនួយដែល អ្នកត្រូវការ ។
- មូលហេតុដែលអ្នកត្រូវការជំនួយបែបនោះដោយសារពិការភាពរបស់អ្នក ។ ឧទាហរណ៍ ពួកគេអាចពន្យល់ថា ថ្នាំព្យាបាល និងពិការភាពរបស់អ្នក ធ្វើឲ្យអ្នកមានភាពពិបាកងើបពីដំណេកឲ្យទាន់ពេល និងធ្វើកិច្ចការនានានៅពេលព្រឹកតាមជំហាន ដោយមិនមានជំនួយ ។
- ប្រាប់ពីមូលហេតុថា បើសិនជាអ្នកមិនបានទទួលជំនួយដែលអ្នកត្រូវការទេ គឺមានន័យថា អ្នកមិនអាចបន្តរស់នៅក្នុងផ្ទះ ឬបន្ទប់សណ្ឋាគារ ឬផ្ទះល្វែងដោយខ្លួនឯងបានឡើយ ។
- ប្រាប់ពីមូលហេតុថា បើអ្នកមិនទទួលបានជំនួយដែលអ្នកត្រូវការទេ ស្ថានភាពជំងឺរបស់អ្នកអាចវិវត្តទៅរកភាពធ្ងន់ធ្ងរ ។ ឧទាហរណ៍ បើសិនជាអ្នកមិនទទួលបានជំនួយដើម្បីដាស់អ្នកឲ្យងើបពីដំណេកជារៀងរាល់ថ្ងៃ និងរៀបចំបន្ទប់ទេ ជីវិតប្រចាំថ្ងៃរបស់អ្នកអាចមានភាពរញ៉េរញ៉ៃ និងនាំទៅរកវិបត្តិ ។ បើគ្មានជំនួយក្នុងការផ្តល់ជូនបែបផែន និងការរៀបចំក្នុងជីវិតរបស់អ្នកទេ គឺអ្នកនឹងស្ថិតក្នុងហានិភ័យចំពោះវិបត្តិ ដែលអាចមានន័យថាត្រូវទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ។
តើកុមារអាចទទួលបានសេវាកម្ម IHSS ដែរឬទេ?
អាចទទួលបាន ។ កុមារអាចទទួលបាន ៖
- សេវាកម្មការថែទាំផ្ទាល់ខ្លួន (ងូតទឹក បត់ជើង ស្លៀកពាក់ បញ្ចុកចំណី ជំនួយក្នុងការដើរ ។ល។) ។
- សេវាកម្មដែលពាក់ព័ន្ធ (ការរៀបចំធ្វើម្ហូប ការធ្វើផែនការ និងសំអាត ការបោកគក់ ការទិញអាហារ) ។
- សេវាកម្មជំនួយវិជ្ជបណ្ឌិត (បើថ្នាំនោះមានវេជ្ជបញ្ជាពីគ្រូពេទ្យ - ថ្នាំចាក់ បំពង់បូមវត្ថុរាវពីក្នុងខ្លួន ការបញ្ចូលអាហារតាមបំពង់
- ការបូមទឹកចេញពីក្រះពះ) ។
- ការគ្រប់គ្រងបង្ការ (ការត្រួតពិនិត្យ និងការគ្រប់គ្រង 24 ម៉ោង ដើម្បីបង្ការរបួសស្នាម)
- មិនមែនជាការថែទាំ និងគ្រប់គ្រងកុមារជាប្រចាំទេ
- ត្រូវបង្ហាញឲ្យឃើញភាពខុសគ្នារវាងកុមារពិការ និងកុមារផ្សេងទៀតដែលមានអាយុដូចគ្នា ។
- កុមារមិនអាចទទួលបានសេវាកម្មជំនួយកិច្ចការក្នុងផ្ទះទេ
តើឪពុកម្តាយខ្ញុំ អាចធ្វើជាអ្នកផ្តល់សេវាកម្មឲ្យខ្ញុំបានទេ?
អាចទទួលបាន ។ បើអ្នកជាមនុស្សធំ គឺអ្នកអាចយកឪពុកម្តាយធ្វើជាអ្នកផ្តល់សេវាកម្ម ដោយមិនមានការដាក់កំហិតអ្វីឡើយ ។
តើឪពុកម្តាយរបស់កុមារអនីតិជន អាចធ្វើជាអ្នកផ្តល់សេវាកម្ម IHSS ដល់កូនរបស់ខ្លួនបានទេ?
បើអ្នកមានកូនជាអនីតិជនដែលទទួលបានសេវាកម្ម IHSS គឺអ្នកអាចផ្តល់សេវាកម្មបាន ប្រសិនបើ ៖
- អ្នកឈប់ធ្វើការ ឬក៏អ្នកមិនអាចធ្វើការបាន ដោយសារត្រូវមើលកូន ហើយ
- រកអ្នកមើលថែទាំណាមួយដែលមានភាពសមរម្យមិនបាន (ចង់ជួយ និងអាចជួយបាន) ហើយ
- កូនរបស់អ្នកស្ថិតក្នុងហានិភ័យពីការត្រូវឲ្យនៅក្រៅផ្ទះ ឬមិនបានទទួលការថែទាំដិតដល់ ។
បើទាំងឪពុក និងម្តាយក្មេងនៅក្នុងផ្ទះជាមួយគ្នា ឪពុក ឬម្តាយជាអ្នកមើលថែកូននឹងទទួលបានប្រាក់ថ្លៃសេវាកម្ម ក្នុងពេលដែល ម្នាក់ទៀតជាឪពុក ឬម្តាយ ត្រូវចេញទៅធ្វើការ ទៅរៀន សម្រាក ឬជាជនមានពិការភាពក្នុងខ្លួន ។ កូនរបស់អ្នកក៏មានសិទ្ធិទទួលបានការថែទាំបណ្តោះអាសន្ន ចំនួន 8 ម៉ោងក្នុងមួយសប្តាហ៍ផងដែរ (ការថែទាំពីអ្នកមើលថែដែលមិនមែនជាឪពុកម្តាយ) នៅពេលអ្នកត្រូវចេញទៅទិញឥវ៉ាន់ ត្រូវធ្វើកិច្ចការអ្វីមួយ ឬការធ្វើអ្វីផ្សេងទៀតសម្រាប់គ្រួសារ ។
សម្រាប់ព័ត៌មានបន្ថែម សូមអាន “ការបញ្ជាក់អំពីបទបញ្ញត្តិស្តីអំពីអ្នកទទួលសេវាកម្មជាក្មេងអនីតិជនរស់នៅជាមួយឪពុកម្តាយ - Clarification of Regulations Regarding Minor Recipients Living With Parent(s),” ACL 19-02 (ថ្ងៃទី 9 ខែមករា ឆ្នាំ 2019) នៅទីនេះ ៖ http://www.cdss.ca.gov/inforesources/2019-All-County-Letters
អ្នកក៏អាចធ្វើពិនិត្យមើលឯកសារ ACL 15-45 ដែលមាន “សំណួរ និងចម្លើយ ស្តីអំពីអ្នកទទួលសេវាជាកុមារអនីតិជនរស់នៅជាមួយឪពុកម្តាយ” នៅឯ ៖ http://www.cdss.ca.gov/lettersnotices/EntRes/getinfo/acl/2015/15-45.pdf.
តើខ្ញុំត្រូវដោះស្រាយយ៉ាងដូចម្តេចលើការបដិសេធមិនឲ្យឪពុកម្តាយធ្វើជាអ្នកផ្តល់សេវាកម្ម IHSS?
តើឪពុកម្តាយនោះមានសិទ្ធិធ្វើជាអ្នកផ្តល់សេវាកម្មដែរឬទេ (អាចផ្តល់ជូនបាន និងមានពេលធ្វើបាន)?
- ការដោះសាររបស់ខោនធី ៖ ឪពុកម្តាយអាចធ្វើការពេញម៉ោង (40 ម៉ោងក្នុងមួយសប្តាហ៍) ដោយដាក់កូននៅកន្លែងមើលក្មេងក្រោយម៉ោងសាលា ។ ការឆ្លើយតប ៖ មិនមានកន្លែងសមរម្យណាអាចមើលក្មេងបាន មិនអាចជួលអ្នកមើលថែក្មេងក្នុងតម្លៃអប្បរមាបាន កុមារនេះត្រូវការភាពជម្រុញទឹកចិត្តពិសេសពីឪពុកម្តាយ ។
- ការដោះសាររបស់ខោនធី ៖ ឪពុកម្តាយក្មេងធ្វើការតិចជាង 40 ម៉ោង តែអាចធ្វើការបានពេញម៉ោង ។ ការឆ្លើយតប ៖ ការធ្វើដំណើរញឹកញាប់ទៅជួបពេទ្យ បញ្ហាបន្ទាន់ផ្សេងៗ ឬភាពតប់ប្រមល់ក្នុងអារម្មណ៍ មិនអាចឲ្យឪពុកម្តាយធ្វើការពេញម៉ោងបាន បាត់បង់អាទិភាពចំពោះការងារពេញម៉ោង ។
តើខ្ញុំអាចទទួលបានសេវាកម្ម IHSS និងនៅទទួលបានការថែទាំបណ្តោះអាសន្នពីមជ្ឈមណ្ឌលប្រចាំតំបន់ដែរឬទេ?
ប្រាក់ចំណូលពីសេវាកម្ម IHSS ចំពោះឪពុកម្តាយក្មេងជាអនីតិជន ដែលខ្លួនផ្តល់សេវាកម្ម IHSS ជូន នឹងមិនប៉ះពាល់ចំពោះប្រាក់ជំនួយ SSI របស់កុមារឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលផ្សេងទៀតដែលឪពុកម្តាយទទួលបាន អាចប៉ះពាល់ចំពោះចំនួនប្រាក់ជំនួយ SSI ដែលក្មេងត្រូវទទួលបាន ។
តើខ្ញុំអាចទទួលបានសេវាកម្ម IHSS និងនៅទទួលបានការថែទាំបណ្តោះអាសន្នពីមជ្ឈមណ្ឌលប្រចាំតំបន់ដែរឬទេ?
អាចទទួលបាន ។ សេវាកម្មថែទាំបណ្តោះអាសន្នពីមជ្ឈមណ្ឌលប្រចាំតំបន់ មានភាពខុសគ្នាពីសេវាកម្មរបស់ IHSS ។ អ្នកត្រូវទទួលបាន សេវាកម្ម IHSS បូករួមទាំងសេវាកម្មគ្រប់គ្រងបង្ការ ដោយមិនបាត់បង់ចំនួនម៉ោងសេវាកម្មថែទាំបណ្តោះអាសន្នពីមជ្ឈមណ្ឌលប្រចាំតំបន់ ។ សូមហៅទូរស័ព្ទមកកាន់អង្គការ Disability Rights California ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ ព្យាយាមកាត់បន្ថយចំនួនម៉ោងថែទាំបណ្តោះអាសន្នរបស់អ្នក ដោយសារតែអ្នកទទួលបានសេវាកម្ម IHSS ។
តើប្តី ឬប្រពន្ធខ្ញុំអាចធ្វើជាអ្នកផ្តល់សេវាកម្មដល់ខ្ញុំបានទេ?
អាចទទួលបាន ។ សម្រាប់សេវាកម្មថែទាំផ្ទាល់ខ្លួនមិនមែនវេជ្ជសាស្រ្ត (សូមអានប្រភេទទី 4 នៅក្នុងបែបបទសន្លឹកកិច្ចការ) និងសេវាកម្មជំនួយវិជ្ជបណ្ឌិត គឺប្តី ឬប្រពន្ធអ្នក ឬអ្នកណាក៏ដោយ ក៏អាចធ្វើជាអ្នកផ្តល់សេវាកម្ម IHSS ដែលទទួលបានប្រាក់ឈ្នួលដែរ ។ សម្រាប់ការគ្រប់គ្រងបង្ការ ប្តី ឬប្រពន្ធរបស់អ្នក អាចជាអ្នកផ្តល់សេវាកម្មជូនអ្នកបាន បើ ៖
- ប្តី ឬប្រពន្ធរបស់អ្នកលះបង់ការងារពេញម៉ោង ឬ
- រារាំងមិនឲ្យគាត់អាចទទួលបានការងារពេញម៉ោង ដោយសារថាអ្នកមិនអាចរកអ្នកផ្តល់សេវាកម្មផ្សេងទៀតសមរម្យ សម្រាប់ជួយអ្នកបាន និង
- ជាលទ្ធផល គឺមានហានិភ័យពីការទទួលបានអ្នកផ្តល់សេវាកម្មដែលមិនសមរម្យ ត្រូវយកទៅឲ្យនៅក្រៅផ្ទះ ឬទទួលបានការថែទាំមិនដិតដល់ ។
បើប្តី ឬប្រពន្ធរបស់អ្នក មិនអាច ឬមិនមានពេល សេវាកម្ម ទាំងអស់នេះ និងសេវាកម្ម IHSS ផ្សេងៗទៀត អាចត្រូវផ្តល់ជូនដោយអ្នកផ្សេង ។ “មិនមានពេល” រួមទាំងពេលដែលប្តី ឬប្រពន្ធមិននៅផ្ទះ ដោយសារត្រូវទៅធ្វើការ ឬដោយសារមូលហេតុចាំបាច់ផ្សេងទៀត ឬនៅពេលប្តី ឬប្រពន្ធចូលគេង ឬត្រូវធ្វើអ្វីផ្សេងទៀតសម្រាប់តម្រូវការរបស់សមាជិកគ្រួសារ ។
តើខ្ញុំអាចទទួលបានចំនួនម៉ោងអតិបរមាប្រចាំខែចំនួន283ម៉ោងពីសេវាកម្ម IHSS បានដោយរបៀបណា?
គឺអ្នកត្រូវតែ “ពិការធ្ងន់ធ្ងរ” និងទទួលបានសេវាកម្មគ្រប់គ្រងបង្ការ ឬក៏អ្នកត្រូវការសេវាកម្ម IHSS យ៉ាងហោចណាស់ចំនួន 283 ម៉ោងក្នុងមួយខែ (មិនបូករួមនឹងចំនួនម៉ោងសម្រាប់សេវាកម្មគ្រប់គ្រងបង្ការ) ។ ដើម្បីកំណត់រកមើលថា តើអ្នកស្ថិតក្នុងស្ថានភាពជាអ្នកទទួលជំនួយដែល “ពិការធ្ងន់ធ្ងរ” ឬទេ ត្រូវបូកប្រភេទសេវាកម្ម “ដែលចំាបាច់” ដែលបានដាក់ស្លាកឈ្មោះលើសន្លឹកកិច្ចការ នៅក្នុងផ្នែកទី 2 ដែលមានសញ្ញាផ្កាយ (*) ។ បើសរុបចំនួនម៉ោងនេះ គឺស្មើនឹង 20 ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ គឺមានន័យថា អ្នកស្ថិតក្នុងស្ថានភាពពិការធ្ងន់ធ្ងរ ។
បើអ្នកមានសិទ្ធិទទួលបានសេវាកម្មគ្រប់គ្រងបង្ការ គឺអ្នកនឹងទទួលបានសេវាកម្មចំនួន 283 ម៉ោង ក្នុងករណីដែលអ្នកស្ថិតក្នុងស្ថានភាព “ពិការធ្ងន់ធ្ងរ” ។ បើអ្នកមិនមានសិទ្ធិទទួលបានសេវាកម្មគ្រប់គ្រងបង្ការទេ គឺអ្នកនឹងទទួលបានសេវាកម្មចំនួន 283 ម៉ោង បើការថែទាំរបស់អ្នកត្រូវការចំនួនម៉ោងសរុបក្នុងចំនួននេះ ក្នុងមួយខែៗ ។
បើអ្នកមានសិទ្ធិទទួលបានសេវាកម្មគ្រប់គ្រងបង្ការ ចំនួនម៉ោងសេវាកម្មសរុបរបស់អ្នក យ៉ាងហោចណាស់មានចំនួន 195 ម៉ោងក្នុងមួយខែ ក្នុងករណីដែលអ្នកមិនស្ថិតក្នុងស្ថានភាពពិការធ្ងន់ធ្ងរ ។ ចំនួនម៉ោងសរុបនៃសេវាកម្មដែលអ្នកទទួលបាន គឺអាស្រ័យលើការវាយតម្លៃរបស់ខោនធី និងថាតើអ្នកស្ថិតនៅក្នុងកម្មវិធី IHSS មួយណា ។ បើអ្នកមានសំណួរថាតើអ្នកស្ថិតនៅក្នុងកម្មវិធី IHSS មួយណា ជាបឋម សូមសួរបុគ្គលិកខោនធីរបស់អ្នក ។ បើអ្នកមានកង្វល់ ឬមានសំណួរ ក្រោយពិភាក្សាជាមួយបុគ្គលិកខោនធីរបស់អ្នក អ្នកអាចហៅទូរស័ព្ទមកកាន់ DRC ផ្នែកទទួលអ្នកជំងឺ តាមលេខ 1-800-776-5746 ។
បើអ្នកមិនយល់ស្របជាមួយចំនួនម៉ោងនៃសេវាកម្ម IHSS របស់អ្នក អ្នកអាចប្តឹងឧទ្ធរណ៍ និងស្នើសុំឲ្យមានសវនាការយុត្តិធម៌ ។
តើខ្ញុំអាចស្នើសុំសវនាការបាននៅពេលណា?
បើខោនធីកាត់បន្ថយចំនួនម៉ោងសេវាកម្ម ឬបញ្ចប់សេវាកម្ម IHSS របស់អ្នក អ្នកត្រូវស្នើសុំសវនាការយុត្តិធម៌ មុនពេលដែលការកាត់បន្ថយចំនួនម៉ោងនៅក្នុង សេចក្តីជូនដំណឹងចំណាត់ការកាត់បន្ថយសេវាកម្ម IHSS (IHSS NOA) របស់អ្នកចូលជាធរមាន ។ បើអ្នកស្នើសុំសវនាការ មុនពេលការផ្លាស់ប្តូរនៅក្នុង IHSS NOA ត្រូវកើតឡើង គឺអ្នកនឹងនៅបន្តទទួលបានចំនួនម៉ោងសេវាកម្មរបស់អ្នកដូចដើម រហូតដល់ចប់សវនាការ ។ ទំព័រទីមួយ នៃ IHSS NOA របស់អ្នក មានព័ត៌មានអំពីកាលបរិច្ឆេទចូលជាធរមាននៃ IHSS NOA ។ បើអ្នកមិនទទួលបាន IHSS NOA ឬក៏ NOA របស់អ្នក ចូលជាធរមានក្នុងរយៈពេលតិចជាង 10 ថ្ងៃ គិតពីពេលដែលអ្នកទទួលបានលិខិតនេះ គឺអ្នកត្រូវស្នើសុំសវនាការ និងការបង់ប្រាក់ជំនួយភ្លាម នៅពេលដែលសវនាការ នៅមិនទាន់ចេញសេចក្តីសម្រេច ។ នៅពេលអ្នកស្នើសុំសវនាការ គឺអ្នកត្រូវតែពន្យល់ថាអ្នកមិនបានទទួលលិខិត IHSS NOA ឡើយ ឬក៏ថាអ្នកបានទទួលលិខិត IHSS NOA យឺតពេល ។ បើខោនធីបានបដិសេធពាក្យសុំសេវាកម្ម IHSS ឬបដិសេធការស្នើសុំចំនួនម៉ោងច្រើនថែមទៀតរបស់អ្នក អ្នកត្រូវប្តឹងឧទ្ធរណ៍ឲ្យបានក្នុងរវាង 90 ថ្ងៃ ។
តើខ្ញុំអាចស្នើសុំសវនាការបានយ៉ាងដូចម្តេច?
អ្នកអាចស្នើសុំសវនាការអនឡាញ តាមទូរស័ព្ទ តាមអ៊ីម៉េល ឬតាមទូរសារ ។
សូមចុចទីនេះ បើអ្នកចង់ស្នើសុំសវនាការ តាមអនឡាញ
នើសុំសវនាការតាមទូរស័ព្ទ ៖
ហៅទូរស័ព្ទទៅកាន់លេខទូរស័ព្ទមិនអស់ប្រាក់របស់នាយកដ្ឋានសវនាការរដ្ឋ
(800) 743-8525 ឬ (855) 795-0634
លេខទូរស័ព្ទហៅមិនអស់ប្រាក់ សម្រាប់ការសួរសំណួរ និងការឆ្លើយតបជាសាធារណៈ
(800) 952-5253 ឬ អ្នកប្រើ TDD សូមចុចមកលេខ (800) 952-8349
ការស្នើសុំសវនាការតាមលិខិត ៖
ដាក់ស្នើពាក្យសុំរបស់អ្នកទៅកាន់នាយកដ្ឋានសុខុមាលភាពខោនធី (county welfare department) តាមអាសយដ្ឋានដែលមានសរសេរក្នុងលិខិតជូនដំណឹងអំពីចំណាត់ការ ឬអាចផ្ញើតាមប្រៃសនីយទៅកាន់ ៖
California Department of Social Services
State Hearings Division
P.O. Box 944243, Mail Station 9-17-37
Sacramento, California 94244-2430
ញើទូរសារនូវពាក្យស្នើសុំសវនាការ ទៅកាន់លេខ (833) 281-0905
បើអ្នកត្រូវការអ្នកបកប្រែភាសា ឬបើអ្នកត្រូវការអ្នកបកប្រែភាសា សម្រាប់បកប្រែឲ្យអ្នកដែលនឹងចូលធ្វើជាកសិណសាក្សី (ដូចជាអ្នកផ្តល់សេវាកម្ម IHSS របស់អ្នក) សូមដាក់បញ្ចូលទៅក្នុងសំណើសុំរបស់អ្នក ។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការសវនាការ សូមចុចទីនេះដើម្បីចូលទស្សនាវ៉ិបសៃត៍របស់នាយកដ្ឋានសវនាការរដ្ឋ (State Hearings Division).
តើខ្ញុំអាចទទួលព័ត៌មានអំពីសវនាការរបស់ខ្ញុំបានដោយរបៀបណា?
ប្រមូលព័ត៌មានអំពីរបៀបដែលបុគ្គលិក IHSS របស់ខោនធីកំណត់ចំនួនម៉ោងទទួលសេវាកម្ម ។
- ណាត់ជួប ដើម្បីចូលមកកាន់ការិយាល័យ IHSS របស់អ្នក ដើម្បីពិនិត្យមើលឡើងវិញនូវឯកសារសំណុំរឿង IHSS របស់អ្នក ។
- សុំសំណៅមួយច្បាប់ចុងក្រោយបំផុតពីបុគ្គលិកសង្គមកិច្ចអំពីបែបបទ “ការវាយតម្លៃតម្រូវការ” ។ បែបបទទាំងអស់នេះរបស់ខោនធី នឹងមានរួមបញ្ចូលកំណត់ត្រា ស្តីអំពីមូលហេតុដែលអ្នកទទួលបាន ឬមិនទទួលបានម៉ោងទទួលសេវាកម្មក្នុងចំនួននេះ ។ ហើយក៏ត្រូវស្នើសុំបែបបទ SOC 293 ចុងក្រោយបំផុត ផងដែរ ។ បែបបទ SOC 293 មានរួមបញ្ចូលព័ត៌មានអំពី ពិន្ទុចំពោះមុខងាររាងកាយ ស្តីពីអ្វីដែលអាច និងមិនអាចធ្វើកើត ។ បើអ្នកតតាំងចំពោះការកាត់បន្ថយចំនួនម៉ោងទទួលសេវាកម្មរបស់អ្នក គឺអ្នកត្រូវស្នើសុំបែបបទវាយតម្លៃរបស់ខោនធី ទាំងចាស់ និងថ្មី និងបែបបទ SOC 293 ចាស់ ផងដែរ ។
- ត្រូវសុំសំណៅដែលមាននៅក្នុងសំណុំឯកសាររបស់អ្នក ស្តីអំពីកំណត់ហេតុនៃការទាក់ទង និងការចុះមកជួបអ្នក កាលពីឆ្នាំមុន ។
- ត្រូវស្នើសុំសំណៅនៃឯកសារគោលការណែនាំកិច្ចការប្រចាំម៉ោងរបស់ខោនធី ។
- ត្រូវស្នើសុំសំណៅរបាយការណ៍ទាំងអស់របស់គ្រូពេទ្យ ឬរបាយកាណ៍វេជ្ជសាស្រ្ត ដែលមាននៅក្នុងសំណុំឯកសាររបស់អ្នក និងសំណៅណាមួយនៃបែបបទសេវាកម្មជំនួយវិជ្ជបណ្ឌិត ។
- បើកម្មវិធី IHSS កាត់បន្ថយចំនួនម៉ោងទទួលសេវាកម្មរបស់អ្នក ត្រូវស្នើសុំសំណៅនៃបទបញ្ញត្តិពីបុគ្គលិកសង្គមកិច្ច ដែលមានសរសេរចូលក្នុងកំណត់ហេតុការកាត់បន្ថយចំនួនម៉ោងទទួលសេវាកម្មរបស់អ្នក ។
តើត្រូវធ្វើដូចម្តេចបើសិនជាបុគ្គលិកសង្គមកិច្ចមិនព្រមផ្តល់សំណៅក្នុងសំណុំឯកសារឲ្យខ្ញុំ?
រូវប្រាប់បុគ្គលិកនោះឲ្យបានដឹងថា អ្នកមានសិទ្ធិដើម្បី ពិនិត្យមើលសំណុំឯកសាររបស់អ្នក ដែលមានន័យថា គឺខោនធីត្រូវផ្តល់ឲ្យអ្នកនូវសំណៅឯកសារនោះផងដែរ ។ អ្នកអាចផ្តល់ឲ្យបុគ្គលិកសង្គមកិច្ចនូវលិខិត ACL 18-52 ដែលគេហៅថា “ការបញ្ចេញកំណត់ត្រារបាយការណ៍សំណុំរឿងសេវាកម្មជ្រោមជ្រែងនៅតាមផ្ទះ (IHSS) ដល់អ្នកដាក់ពាក្យសុំ/អ្នកទទួលសេវាកម្ម ឬអ្នកតំណាងស្របច្បាប់ (Release Of In-Home Supportive Services (IHSS) Case Records To Applicant/Recipient Or Authorized Representative)” (ចុះថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018) ។ នៅក្នុងលិខិតនេះ មាននិយាយខ្លឹមសារច្បាប់ និងបទបញ្ញត្តិស្តីអំពីសំណុំឯកសាររបស់អ្នក និងការណែនាំចំពោះខោនធី ។
តើខ្ញុំអាចស្វែងរកច្បាប់ស្តីអំពីសេវាកម្ម IHSS បាននៅទីណា?
ឯកសារបទបញ្ញត្តិអំពី IHSS គឺមាននៅក្នុងសៀវភៅក្បួនខ្នាតគោលនយោបាយ និងនីតិវិធីរបស់នាយកដ្ឋានសេវាកម្មសង្គមកិច្ច នាយកដ្ឋាន 30 (Department of Social Services’ Manual of Policy and Procedures, Division 30) ។ សូមចុចទីនេះ ដើម្បីអានបទបញ្ញត្តិ IHSS ។ នៅក្នុងនេះ មានការបញ្ចូលទិន្នន័យចំនួន 4 ចំពោះបទបញ្ញត្តិនាយកដ្ឋាន 30 (Division 30) ។ សូមរំលងចោលនូវការបញ្ចូលទិន្នន័យដំបូង ។ បទបញ្ញត្តិ IHSS ចាប់ផ្តើមប្រហែលជា 5 ទំព័រ នៅក្នុងការបញ្ចូលទិន្នន័យទី 2 ដែលមានបន្តចូលទៅដល់ការបញ្ចូលទិន្នន័យទី 3 ហើយបញ្ចប់នៅក្នុងការបញ្ចូលទិន្នន័យទី 4 ។
លិខិតខោនធីទាំងអស់ (All-county letters) គឺជាសេចក្តីបង្គាប់ដែលនាយកដ្ឋានរដ្ឋ ផ្នែកសេវាកម្មសង្គមកិច្ច (state Department of Social Services) ផ្ញើទៅឲ្យខោនធី ។ នៅក្នុងលិខិតនេះ មាននិយាយអំពីកម្មវិធីជាច្រើន ។ តែមានលិខិតតែមួយចំនួនតូចប៉ុណ្ណោះនិយាយអំពីសេវាកម្ម IHSS ។ សូមចុចទីនេះដើម្បីអានលិខិតខោនធីទាំងអស់ (All-County Letters).
ការជូនដំណឹងព័ត៌មានខោនធីទាំងអស់ (All-county information notices) គឺជាសេចក្តីប្រកាសដែលនាយកដ្ឋានសេវាកម្មសង្គមកិច្ចរដ្ឋ (state Department of Social Services) ផ្ញើទៅឲ្យខោនធី ។ នៅក្នុងសេចក្តីជូនដំណឹងនេះ មាននិយាយអំពីកម្មវិធីជាច្រើន ។ តែមានលិខិតតែមួយចំនួនតូចប៉ុណ្ណោះនិយាយអំពីសេវាកម្ម IHSS ។ សូមចុចទីនេះ ដើម្បីអានសេចក្តីជូនដំណឹងព័ត៌មានខោនធីទាំងអស់ (All-County Information Notices).
តើនឹងមានអ្វីកើតឡើង ក្រោយពេលខ្ញុំបានដាក់ពាក្យសុំសវនាការរួចរាល់?
រោយអ្នកដាក់ពាក្យប្តឹងឧទ្ធរណ៍ហើយ រដ្ឋនឹងផ្ញើឲ្យអ្នកនូវព័ត៌មានស្តីអំពី សិទ្ធិរបស់អ្នកចំពោះសវនាការ ។ នៅក្នុងព័ត៌មាននេះ នឹងមានរួមបញ្ចូលនូវ ឈ្មោះ និងព័ត៌មានសម្រាប់ទំនាក់ទំនងរបស់បុគ្គលិកផ្នៃកបណ្តឹងឧទ្ធរណ៍ ។ បុគ្គលិកបណ្តឹងឧទ្ធរណ៍របស់ខោនធី គឺជាបុគ្គលដែលនឹងធ្វើជាអ្នកតំណាងឲ្យខោនធី នៅក្នុងសវនាការ ។ សំណុំឯកសារ IHSS របស់អ្នក អាចទុកនៅក្នុងការិយាល័យនោះ ។ បុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍មួយចំនួនធំ តែងព្យាយាមដោះស្រាយវិវាទដោយមិនបាច់មានសវនាការ ។ ជាធម្មតា បុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍ តែងមានបទពិសោធន៍ និងមានចំណេះដឹងច្រើន ជាងអ្នកដែលអ្នកបានឆ្លងកាត់នៅក្នុងការិយាល័យ IHSS ។
បុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍ អាចហៅទូរស័ព្ទជួបអ្នកដើម្បីនិយាយអំពី “ការដកបណ្តឹងដោយមានលក្ខ័ណ្ឌ” ដើម្បីធ្វើការវាយតម្លៃស្ថានភាពរបស់អ្នកជាថ្មី ។ បើអ្នកយល់ព្រមចំពោះការដកបណ្តឹងដោយមានលក្ខ័ណ្ឌនៃសំណើសុំសវនាការ (បណ្តឹងឧទ្ធរណ៍) របស់អ្នក គឺមានន័យថា អ្នកមិនបាច់ទៅចូលរួមសវនាការឡើយ ។ ខោនធីត្រូវធ្វើអ្វីម្យ៉ាង (ដូចជា ធ្វើការវាយតម្លៃជាថ្មីឲ្យចប់ចុងចប់ដើម) ដែលនេះគឺជាលក្ខ័ណ្ឌនៃការដកពាក្យរបស់អ្នកពីសវនាការ ។ ខោនធីនឹងធ្វើកិច្ចការនេះ ដោយការប្រគល់ឲ្យអ្នកនូវឯកសារមួយច្បាប់ដែលគេហៅថា សំណុំបែបបទការដកបណ្តឹងដោយមានលក្ខ័ណ្ឌ ។ អ្នកត្រូវតែប្រាកដខ្លួនឯងថា អ្នកបានទទួល អាន យល់ ហើយយល់ព្រមជាមួយនឹងលក្ខ័ណ្ឌដែលមានចែងក្នុងបែបបទដកពាក្យបណ្តឹងដោយមានលក្ខ័ណ្ឌ មុនពេលចុះហត្ថលេខា (យល់ព្រម) ដកពាក្យបណ្តឹងស្នើសុំសវនាការរបស់អ្នក ។ បើអ្នកស្នើសុំ ខោនធីភាគច្រើននឹងផ្តល់ឲ្យអ្នកនូវឯកសារដកពាក្យបណ្តឹងដោយមានលក្ខ័ណ្ឌតាមអ៊ីម៉េល ។ អ្នកអាចស្នើសុំសវនាការឡើងវិញបាន បើអ្នកមិនយល់ព្រមជាមួយការវាយតម្លៃថ្មី ឬប្រសិនបើខោនធីមិនបានផ្តល់អត្ថប្រយោជន៍ប្រតិសកម្មឲ្យអ្នកទេនោះ ។
តើខ្ញុំអាចសុំសំណៅភស្តុតាងរបស់ខោនធី មុនការបើកសវនាការបានឬទេ?
អាចទទួលបាន ។ អ្នកមានសិទ្ធិទទួលបានសេចក្តីថ្លែងការណ៍របស់ខោនធី អំពីជំហររបស់គេ យ៉ាងហោចណាស់ចំនួន 2 ថ្ងៃនៃថ្ងៃធ្វើការ មុនសវនាការចូលមកដល់ ។ ឧទាហរណ៍ បើសវនាការរបស់អ្នក ត្រូវធ្វើនៅថ្ងៃសុក្រ គឺអ្នកមានសិទ្ធិទទួលបានសេចក្តីថ្លែងការណ៍នេះ នៅព្រឹកថ្ងៃពុធ ។ មិនមានអ្វីនៅក្នុងបទបញ្ញត្តិហាមឃាត់ខោនធីមិនឲ្យប្រគល់សេចក្តីថ្លែងការណ៍របស់ខ្លួនឲ្យអ្នកឲ្យបានលឿនឡើយ បើគេបានចេញសេចក្តីថ្លែងការណ៍មែននោះ ។ អ្នកក៏មានសិទ្ធិមើលសំណុំឯកសាររបស់អ្នកបានគ្រប់ពេលវេលា ផងដែរមិនថាអ្នក កំពុង ឬមិនកំពុងរង់ចាំសវនាការឡើយ តាមអ្វីដែលបានប្រាប់ពីខាងដើមស្រាប់ ។ សេចក្តីថ្លែងការណ៍ខោនធីអំពីជំហររបស់ខ្លួន នឹងអាចជួយអ្នកបានក្នុងការកំណត់ឃើញនូវភស្តុតាង និងសាក្សីផ្សេងទៀត ដែលអ្នកត្រូវការ ។ បើអ្នកមិនបានទទួលសំណៅនែសេចក្តីថ្លែងការណ៍នេះ រហូតដល់ពេលសវនាការជិតចូលមកដល់ អ្នកអាចស្នើសុំ “បើកចំហកំណត់ត្រាព័ត៌មាន” ដើម្បីដាក់ស្នើភស្តុតាងបន្ថែម (ដូចជាលិខិត ឬសេចក្តីថ្លែងការណ៍) ដើម្បីឆ្លើយតបចំពោះអ្វីមួយ ដែលមាននៅក្នុងសេចក្តីថ្លែងពីជំហររបស់ខោនធី ។ បើទោះបីជាអ្នកទទួលបានសេចក្តីថ្លែងការណ៍អំពីជំហររបស់ខោនធីបានទាន់ពេលក៏ដោយ ក៏អ្នកនៅតែអាចស្នើសុំសវនាការឲ្យចំហចោលការដាក់ស្នើកំណត់ត្រាព័ត៌មានបានដែរ ដើម្បីឲ្យអ្នកមានពេលដាក់ស្នើភស្តុតាងបន្ថែម ។
តើគេធ្វើអ្វីខ្លះនៅឯសវនាការ?
ខោនធីជាអ្នកចាប់ផ្តើមដំបូង ដោយបញ្ជាក់អំពីមួលហេតុដែលគេកាត់បន្ថយចំនួនម៉ោងទទួលសេវាកម្មរបស់អ្នក ឬបញ្ជាក់ពីមូលហេតុដែលអ្នកមិនអាចទទួលបានចំនួនម៉ោងបន្ថែមដើម្បី ទទួលសេវាកម្ម តាមអ្វីដែលអ្នកត្រូវការ ។ បើខោនធីបានកាត់បន្ថយចំនួនម៉ោងទទួលសេវាកម្ម ឬបញ្ចប់សេវាកម្មរបស់អ្នក (ដូចជាសេវាកម្មគ្រប់គ្រងបង្ការ) ខោនធី ត្រូវមានបន្ទុកបង្ហាញឲ្យឃើញថា តើស្ថានភាពរបស់អ្នកមានភាពប្រសើរឡើង ឬបង្ហាញថាតើស្ថានភាពការរស់នៅរបស់អ្នកបានប្តូរបែបណា ដែលមានន័យថា អ្នកត្រូវការម៉ោងទទួលសេវាកម្មតិចជាងមុន ។
អ្នក និងខោនធី អាចបង្ហាញភស្តុតាង (សក្ខីភាពដោយសាក្សី លិខិត កំណត់ត្រាសកម្មភាពប្រចាំថ្ងៃ របាយការណ៍វេជ្ជសាស្រ្ត) អំពីតម្រូវការរបស់អ្នក នៅក្នុងប្រភេទសេវាកម្មនីមួយៗ ដែលអ្នក និងខោនធីមានការខ្វែងគំនិតគ្នា ។ ភស្តុតាងរបស់អ្នកត្រូវពន្យល់ថា ៖
- សេវាកម្មអ្វីដែលអ្នកត្រូវការ
- តើត្រូវប្រើពេលយូរប៉ុណ្ណា ដើម្បីផ្តល់សេវាកម្មនោះ
- មូលហេតុដែលអ្នកត្រូវការពេលបន្ថែម ច្រើនជាងអ្វីដែលមានកំណត់នៅក្នុងការវាយតម្លៃ ឬគោលការណ៍ណែនាំ និង
- អ្នកអាចប្រឈមនឹងហានិភ័យអ្វី បើអ្នកមិនទទួលបានសេវាកម្មក្នុងកម្រិតនោះ ។
សវនាការយុត្តិធម៌ អំពីសេវាកម្ម IHSS គឺជាដំណើរការក្រៅផ្លូវការ ។ អ្នកអង្គុយនៅតុមួយ មិនមែនអង្គុយក្នុងបន្ទប់កាត់ក្តីរបស់តុលាការ ឡើយ ។ ចំណុចសំខាន់គឺត្រូវពន្យល់ពីមូលហេតុដែលអ្នកត្រូវការពេលបន្ថែម ។. ភស្តុតាងល្អបំផុតគឺ ចេញពីអ្នកផ្តល់ការថែទាំអ្នក និងមានកំណត់ត្រាប្រចាំថ្ងៃពីពេលវេលាដែលត្រូវប្រើចំពោះសេវាកម្មនីមួយៗ ។ សាក្សីអាចរួមបញ្ចូលទាំងរូបអ្នក អ្នកផ្តល់សេវាកម្ម IHSS ក្នុងពេលកន្លងទៅ និងបច្ចុប្បន្ន អ្នកប្រឹក្សាយោបល់ពីមជ្ឈមណ្ឌលប្រចាំតំបន់ មិត្តភ័ក្តិ គ្រួសារ និងអ្នកដទៃដែលមានព័ត៌មានដែលចៅក្រមត្រូវការ ។ សម្រាប់សាក្សីនីមួយៗ សូមសរសេរចូលនូវចំណុចដែលអ្នកត្រូវការឲ្យសាក្សីនោះបង្ហាញ ហើយគូសចោលចំណុចនីមួយៗ នៅពេលដែលសាក្សីនោះបានបង្ហាញរួចហើយ ។
តើខ្ញុំអាចទទួលបានជំនួយអំពីសវនាការរបស់ខ្ញុំដោយរបៀបណា?
ឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំស្តីអំពី ការត្រៀមខ្លួនដើម្បីចូលសវនាការ (Prepare for Hearing) ៖ ការបញ្ចប់សេវាកម្ម ឬការបន្ថយចំនួនម៉ោងទទួលសេវាកម្ម IHSS (IHSS Terminations or Reductions in Hours) (ចុចទីនេះ) ដើម្បីអានព័ត៌មានការតស៊ូមតិបន្ថែម អំពីសវនាការ ។ វាក៏មានសំណុំបែបបទចំនួន 2 ដែលអ្នកអាចយកមកប្រើបានផងដែរ ៖
- បែបបទដើម្បីទទួលបានសំណុំឯកសារវេជ្ជសាស្រ្ត ស្តីអំពីកម្រិតមុខងាររាងកាយរបស់អ្នក ចេញដោយគ្រូពេទ្យរបស់អ្នក
- បែបបទបញ្ជាក់មូលហេតុដែលអ្នកត្រូវការម៉ោងសេវាកម្មច្រើនជាងអ្វីដែលអនុញ្ញាតដោយ HTGs ដោយឈរលើមូលដ្ឋានមុខងាររាងកាយអ្នក
សម្រាប់ជំនួយបន្ថែម សូមហៅទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់ (បើអ្នកជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់) មជ្ឈមណ្ឌលការរស់នៅដោយខ្លួនឯង កម្មវិធីជំនួយផ្លូវច្បាប់ កម្មវិធីតស៊ូមតិសម្រាប់មនុស្សចាស់ អង្គការ Disability Rights California តាមលេខទូរស័ព្ទហៅមិនអស់ប្រាក់ (800) 776-5746 ឬហៅមកកាន់មជ្ឈមណ្ឌលផ្នែកច្បាប់របស់អង្គការ Disability Rights តាមលេខ (213) 736-1031 ។ ដើម្បីរកមើលលេខទូរស័ព្ទ របស់កម្មវិធីតស៊ូមតិដើម្បីមនុស្សចាស់ នៅក្នុងតំបន់រស់នៅរបស់អ្នក សូមហៅទូរស័ព្ទទៅកាន់ការិយាល័យខោនធីផ្នែកកិច្ចការមនុស្សចាស់របស់អ្នក ឬហៅទូរស័ព្ទទៅកាន់នាយកដ្ឋានមនុស្សចាស់របស់រដ្ឋ (State Department of Aging) តាមលេខ (800) 510-2020 ។
នែកទី 2 ៖ សន្លឹកកិច្ចការវាយតម្លៃខ្លួនឯង
(ចំណាំ ៖ ផ្នែកខាងក្រោម មិនអាចបើកមើលបានទាំងអស់ទេ ។ សូមទាក់ទងយើងខ្ញុំ បើអ្នកត្រូវការសន្លឹកកិច្ចការទាំងអស់នេះ ក្នុងទម្រង់ផ្សេងទៀត តាមទូរស័ព្ទលេខ 1-800-776-5746) ។
នែកទី 3 ៖ កត្តា ឬមូលហេតុដែលត្រូវការម៉ោងច្រើនសម្រាប់ផ្តល់សេវាកម្ម IHSS
សេវាកម្មជំនួយក្នុងផ្ទះ
ជាទូទៅ បទបញ្ញត្តិរបស់រដ្ឋអនុញ្ញាតឲ្យតែ 6 ម៉ោងទេក្នុងមួយខែ សម្រាប់មួយគ្រួសារ សម្រាប់សេវាកម្មជំនួយក្នុងផ្ទះ ។ នៅពេលដែលបទបញ្ញត្តិនេះត្រូវបានចេញឲ្យប្រើ រដ្ឋបានពន្យល់ថា ការអនុញ្ញតិចំនួន 6 ម៉ោងក្នុងមួយខែ គឺបានធ្វើឡើងដោយសំអាងលើការទទួលបានសេវាកម្មជំនួយក្នុងផ្ទះចំនួនពីរដងក្នុងមួយខែ ។
បើមានមនុស្ស 4 នាក់រស់នៅក្នុងផ្ទះ ចំនួនម៉ោង IHSS ដែលអនុញ្ញាតផ្តល់ជូនដល់អ្នកជំងឺគឺ 1.5 ម៉ោងក្នុងមួយខែ ។ បើអ្នករស់នៅក្នុងបន្ទប់ជាមួយអ្នកជំងឺ គ្រាន់តែជាអ្នកមើលថែដែលមករស់នៅជាមួយ គេមិនត្រូវយកចំនួនម៉ោងផ្តល់សេវាកម្មជំនួយក្នុងផ្ទះមកចែកនឹងចំនួនសមាជិកនេះទេ ។
ខោនធីត្រូវចែកចំនួនម៉ោងជាមួយចំនួនសមាជិក តែចំពោះការគណនាបិរវេណធម្មតាក្នុងផ្ទះ (បន្ទប់របស់អ្នក ឬបន្ទប់ទឹកត្រូវកំណត់ម៉ោងជូនដាច់ដោយឡែកពីគ្នា) ។ បើអ្នកត្រូវការពេលបន្ថែមសម្រាប់សេវាកម្មជំនួយក្នុងផ្ទះដើម្បីអាចរស់នៅដោយសុវត្ថិភាពនៅផ្ទះ ខោនធីត្រូវអនុញ្ញតចំពោះការលើកលែង ចំពោះការកំណត់ចំនួន 6 ម៉ោងក្នុងមួយខែតាមគោលការណ៍ណែនាំ ។ ឧទាហរណ៍ ៖
- ប្រតិកម្មធាតុ ឬបញ្ហាការដកដង្ហើម ដែលជាការបញ្ជាក់ថា ត្រូវការកន្លែងរស់នៅដែលមិនមានធូលី និងតម្រូវការឲ្យមានការជូតសំអាត និងបូមធូលីញឹកញាប់ ។
- • សម្រាមត្រូវយកទៅចោលរាល់ថ្ងៃ ឬត្រូវយកទៅចោលច្រើនជាងពីរដងក្នុងមួយខែ ដោយសាមានបញ្ហាកន្លាត ឬសត្វចង្រៃផ្សេងៗរាតត្បាត ។
- • បើអ្នកធ្វើឲ្យរបស់អ្វីកំពប់ គឺត្រូវឲ្យមានការសំអាតជាញឹកញាប់ ជាពិសេសបើមានបញ្ហាសត្វកន្លាត ឬសត្វល្អិតចង្រៃរាតត្បាត ។
- • លទ្ធផលពីការជុះ នោម ដោយមិនដឹងខ្លួន ដែលត្រូវសំអាតតាមកម្រាល គ្រឿងសង្ហារឹម ។ល។ ឲ្យបានញឹកញាប់ ។
- • ធុងសម្រាមត្រូវទុកក្នុងកន្លែងដែលទ្វារមានសោរពីរជាន់នៅខាងក្រោយផ្ទះ ហើយត្រូវប្រើពេល 10 នាទីដើម្បីដើរទៅកាន់ ធុងសម្រាម និងត្រឡប់ចូលមកក្នុងផ្ទះវិញ ។
- • បើអ្នកបរិភោគនៅលើគ្រែ គឺត្រូវបូមធូលីលើគ្រែ និងរៀបគ្រែឡើងវិញចំនួន 3 ដងក្នុងមួយថ្ងៃ ដើម្បីកុំឲ្យមានកាកសំណល់នៅលើគ្រែ ។ កម្រាលពូក និងស្រោមខ្នើយត្រូវតែប្តូរឲ្យបានញឹកញាប់ ដោយសារវាមានរបស់កំពប់ប្រឡាក់ច្រើន ។
- • បើអ្នកជុះ នោម/រាគ ដោយមិនដឹងខ្លួន កម្រាលពូកនិងស្រោមខ្នើយ ត្រូវប្តូរញឹកញាប់ជាងពីរដងក្នុងមួយខែ (រាល់ថ្ងៃ បីដងក្នុងមួយសប្តាហ៍ មួយដងក្នុងមួយសប្តាហ៍ ។ល។)
- • ដោយសារតែការប្រេះស្បែក និងរងហានិភ័យពីការកើតដំបៅរលួយ ពិបាកដេក កម្រាលពូកត្រូវតែរលោង ដើម្បីបង្ការកុំឲ្យក្តៅរលាក ត្រង់បរិវេណរាងកាយដែលប៉ះនឹងពូកខ្លាំង ត្រូវប្រាកដថាមិនមានអ្វីលើគ្រែត្រដុស ឬធ្វើឲ្យរមាស់ស្បែក ។
- • ដោយសារអ្នកធ្វើឲ្យរបស់ជ្រុះ គឺត្រូវការឲ្យមានការរើសរបស់ទាំងអស់នោះជាញឹកញាប់ ។
- • ដោយសារសន្ទះការពារខ្យល់ចូលទូរកកវាសឹក គឺត្រូវការពេលបន្ថែមដើម្បីសំអាត និងរំលាយទឹកកកខាងក្នុងទូរកក ។
- • ដោយសារតែអ្នកត្រូវដេកលើគ្រែភាគច្រើន ឬដោយសារតែការបែកញើស កម្រាលពូកត្រូវប្តូរញឹកញាប់ជាងពីរដងក្នុងមួយខែ ។
- • ត្រូវការឲ្យមានការបាញ់ថ្នាំកំចាត់កន្លាតគ្រប់កន្លែងក្នុងផ្ទះ គឺបាញ់ថ្នាំមួយដងឲ្យរួចរាល់ ដែលត្រូវរើអីវ៉ាន់ចេញពីផ្ទះបាយ និងធ្នើដាក់ឥវ៉ាន់ ហើយក្រោយពេលបាញ់រួចហើយ ត្រូវលើកចូលវិញ ។ (ពេលវេលាសម្រាប់សេវាកម្មប្រភេទនេះ គឺមានហេតុផលសមរម្យ ដោយមិនមែនសម្រាប់តែបញ្ហាសុខភាព និងសុវត្ថិភាពឡើយ តែគឺដើម្បីបង្កើតឡើង និងរក្សាបាននូវស្ថានភាពដែលជួយឲ្យអ្នកជំងឺអាចរស់នៅបានដោយខ្លួនឯង ដោយសារថាបើយើងមិនបានធ្វើបែបនេះទេ គឺអ្នកអាចត្រូវរើចេញពីផ្ទះនេះ) ។
សេវាកម្មថែទាំផ្ទាល់ខ្លួន
សេវាកម្មថែទាំផ្ទាល់ខ្លួន ត្រូវតែវាយតម្លៃម្នាក់ម្តង ។ សូមកុំភ្លេចរាប់ពេលដែលត្រូវចំណាយធ្វើកិច្ចការទាំងមូល ពីពេលចាប់ផ្តើមធ្វើរហូតដល់ពេលបញ្ចប់ ។ បើអ្នកត្រូវការពេលបន្ថែម សម្រាប់សេវាកម្មថែទាំផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកអាចរស់នៅក្នុងផ្ទះប្រកបដោយសុវត្ថិភាព ខោនធីត្រូវផ្តល់ការលើកលែងពីគោលការណ៍ណែនាំ ។ ឧទាហរណ៍ ៖
- រទេះរុញមិនអាចរុញចូលក្នុងបន្ទប់ទឹកកើត ។ ត្រង់នេះគឺមានន័យថា ត្រូវការពេលបន្ថែមចំពោះការងូតទឹក និងសកម្មភាពថែទាំផ្ទាល់ខ្លួន/ការសំអាតខ្លួនផ្សេងៗ ។
- ការរាគ ដោយមិនដឹងខ្លួនក្នុងបន្ទប់ទឹក ទាមទារឲ្យមានការសំអាតបន្ថែម ។
- រាងកាយអ្នកងាយរងការឈឺចាប់ សូម្បីតែការសិតសក់ក៏ឈឺដែរ ។ សេវាកម្មថែទាំផ្ទាល់ខ្លួនត្រូវតែធ្វើឡើងដោយយឺតៗ និងដោយយកចិត្តទុកដាក់ជាទីបំផុត ។
- អ្នកបរិភោគ និងទំពារអាហារយឺតៗ ហើយត្រូវការលោងលោមដោយសម្តីផ្អែម ឬត្រូវយកដៃជួយរុញថ្គាម ដើម្បីទំពារ ។ ការបរិភោគអាហារមួយពេល ត្រូវចំណាយពេលរហូតដល់ 45 នាទី ។
- បើទោះបីជាអ្នកអាចបរិភោគអាហារបានដោយខ្លួនឯង ក៏អ្នកត្រូវការអ្នកនៅក្បែរ ដើម្បីជួយលើករបស់ឲ្យដែរ និងដោយសារបញ្ហាឈ្លក់ ។
- អ្នកត្រូវងូតទឹកច្រើនជាងពីរដងក្នុងមួយសប្តាហ៍ ពីព្រោះមានរបស់កំពប់លើ បន្ទោបង់ដោយមិនដឹងខ្លួន បញ្ហាស្បែក ។
- ស្បែករបស់អ្នកប្រេះ ហើយងាយរលាកត្រង់កន្លែងដែលប៉ះខ្លាំង ដែលអាចបណ្តាលឲ្យកើតដំបៅរលួយ ឬពិបាកដេក ត្រូវប្រាកដថាមិនមានអ្វីត្រដុស ឬធ្វើឲ្យស្បែករបស់អ្នករមាស់ ដូចជាសម្លៀកបំពាក់ ឬរបៀបដាក់អ្នកអង្គុយលើរទេះរុញរបស់អ្នក ។ល។
- ត្រូវកក់សក់របស់អ្នកច្រើនជាងមួយដងក្នុងមួយសប្តាហ៍ ដោយសារអង្គែរ ឬអាហារជាប់សក់ ។
- ត្រូវការពេលបន្ថែមសម្រាប់ការទំនាក់ទំនងជាមួយនឹងអ្នកផ្តល់សេវាកម្ម IHSS (សម្រាប់អ្នកមាន វិបត្តិខួរក្បាលដោយសារការប៉ះទង្គិច ដែលត្រូវប្រើក្តារពាក្យ និងអក្ខរក្រមដើម្បីទំនាក់ទំនង) ។
- ងាយរងជំងឺឆ្លងប្រព័ន្ធដកដង្ហើម ដូច្នេះត្រូវសម្ងួតសក់ក្រោយពេលកក់រួច ។
សេវាកម្មពាក់ព័ន្
ត្រូវការពេលបន្ថែមចំពោះការរៀបចំចំអិនអាហារ និង/ឬរៀបចំគិតអំពីមុខម្ហូប ដោយសារថា ៖
- អ្នកត្រូវការអាហារពិសេស ដូចជាអាហារមិនដាក់អំពិល និងស្ករ ឬអ្នកត្រូវបរិភោគតែអាហារស្រស់
- អាហាររបស់អ្នកត្រូវតែកាត់ជាដុំៗ ឬកិនឲ្យខាប់
- អ្នកត្រូវការទទួលទានសារធាតុរាវ និងអាហារសម្រន់នៅចន្លោះពេលអាហារនីមួយៗ
- របបអាហារ និងរបៀបហូបចុករបស់អ្នក ខុសពីសមាជិកផ្សេងទៀតនៅក្នុងគ្រួសារទាំងមូល ដូច្នេះអាហាររបស់អ្នកត្រូវចំអិនដាច់ដោយឡែក
អ្នកត្រូវការញ៉ាំអាហារ 2-3 ដង ច្រើនជាងអ្នកដទៃ ព្រោះអ្នកមានវិបត្តិខួរក្បាលដោយសារការប៉ះទង្គិច ដោយមានសាច់ដុំរឹងក្នុងខួរក្បាល ដូច្នេះគឺត្រូវការពេលច្រើនសម្រាប់ការរៀបចំអិនអាហារ គិតអំពីមុខម្ហូប និងរៀបចំទុកដាក់ក្រោយទទួលទានអាហារ ទិញឥវ៉ាន់ និងបញ្ចុកអាហារ ។
ពេលវេលាបន្ថែម គឺត្រូវការសម្រាប់ការយកអាហារចេញពីតុ ដើម្បីសំអាតតុអាហារ រទេះរុញ និងកម្រាល ដោយសារតែការកំពប់អាហារ ។
ពេលវេលាបន្ថែមត្រូវការសម្រាប់ការបោកគក់ ពីព្រោះថា ៖
- ត្រូវប្តូរកម្រាលពូក និងស្រោមខ្នើយ ព្រមទាំងសម្លៀកបំពាក់ញឹកញាប់ជាងធម្មតា ដោយសារតែការជុះ នោម ដោយមិនដឹងខ្លួន ការកំពប់អាហារ និងការលាងជំរះ មុនការលាងសំអាត ។
- ត្រូវការពេលបន្ថែម ដើម្បីអនុវត្តតាមគោលការណ៍ការពារមិនឲ្យសារធាតុរាវរបស់រាងកាយប្រឡាក់ នៅពេលការសំអាតនេះ ពាក់ព័ន្ធនឹងសារធាតុរាវនៃរាងកាយ (ទឹកនោម លាមក ឈាម ទឹកមាត់ ស្លេះ កំអួត) ដូចជាការលាងជំរះ ការញែកចេញពីការបោកគគ់ផ្សេងៗ និងការលាងសំអាតដាច់ដោយឡែក ។
- ក្នុងពេលបោកគក់ និងហាលសម្ងួតមិនអាចដើរចោលបាន ព្រោះខ្លាចចោរលួច ។
- ត្រូវការដាក់សម្លៀកបំពាក់លាងជំរះបន្ថែម ដោយសារតែស្បែកងាយប្រតិកម្ម ។
ត្រូវការពេលបន្ថែមសម្រាប់ការទិញឥវ៉ាន់ ធ្វើអ្វីផ្សេងៗ ពីព្រោះ ៖
- ចម្ងាយទៅកាន់ផ្សារចម្បង ។
- ត្រូវទៅផ្សារញឹកញាប់ ឬត្រូវទៅទិញឥវ៉ាន់ច្រើនជាងមួយកន្លែង ដោយសារតែត្រូវបរិភោគអាហារពិសេស ត្រូវតែបរិភោគអាហារស្រស់ ។
- ត្រូវទៅទទួលថ្នាំញឹកញាប់ ដោយសារតែ Medi-Cal កំណត់មិនឲ្យទទួលថ្នាំយកមកប្រើក្នុងចំនួនច្រើន ដោយសារថា ថ្នាំដែលត្រូវយកមកប្រើ ត្រូវទៅទិញពីច្រើនកន្លែង ។
- រស់នៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាប មានផ្សារតិច ហើយមានមនុស្សច្រើន ដែលត្រូវឈរជួរចាំយូរ ។
- ត្រូវធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ និងតាក់ស៊ី ។