ជំហាននានាដើម្បីស្នើសុំសេវាពន្យារឆ្នាំសិក្សាពីមណ្ឌលសិក្សាធិការ
ជំហាននានាដើម្បីស្នើសុំសេវាពន្យារឆ្នាំសិក្សាពីមណ្ឌលសិក្សាធិការ
មណ្ឌលសិក្សាធិការត្រូវតែផ្តល់ជូនសិស្សដែលមាន IEP នូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ ឬហៅកាត់ជាភាសាអង់គ្លេសថា FAPE។ FAPE មានន័យថាជាការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ ដែលបានផ្តល់ជូនដល់សិស្សាម្នាក់ដោយឥតគិតថ្លៃ បំពេញតាមស្តង់ដាសមស្រប និងស្របទៅតាមកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP)។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ជំហាននានាដើម្បីស្នើសុំសេវាពន្យារឆ្នាំសិក្សាពីមណ្ឌលសិក្សាធិការ
ជំហាន 1៖ យល់ដឹងពីការពន្យារឆ្នាំសិក្សា (ESY)
មណ្ឌលសិក្សាធិការត្រូវតែផ្តល់ជូនសិស្សដែលមាន IEP នូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ ឬហៅកាត់ជាភាសាអង់គ្លេសថា FAPE។ FAPE មានន័យថាជាការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ ដែលបានផ្តល់ជូនដល់សិស្សាម្នាក់ដោយឥតគិតថ្លៃ បំពេញតាមស្តង់ដាសមស្រប និងស្របទៅតាមកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP)។
ក្រុមការងារ IEP របស់សិស្ស នឹងកំណត់ថាតើសិស្សនោះត្រូវការ ESY ដែរឬអត់។ សិស្សគ្រប់រូបដែលមាន IEP មិនសុទ្ធតែមានសិទ្ធិទទួលបាន ESY នោះទេ។ ESY អាចមានការចាំបាច់សម្រាប់សិស្សមួយចំនួនដែលទទួលបាន FAPE។
ESY រួមបញ្ចូលការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ សេវាកម្ម ESY ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ សេវាកម្ម ESY ត្រូវបានចងក្រងនៅក្នុង IEP របស់សិស្ស។ សេវាកម្ម ESY ត្រូវមានលក្ខណៈស្របតាមសិស្សម្នាក់ៗ និងផ្ដល់ដល់សិស្សនូវ FAPE នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួច។
ESY ត្រូវបានផ្ដល់ជូននៅពេលសាលារៀនមិនស្ថិតក្នុងម៉ោងបង្រៀន ដូចជាក្នុងអំឡុងរដូវក្ដៅជាដើម។ សេវាកម្ម ESY៖
- មិនមែនជា “សាលារៀនរដូវក្ដៅ” និងត្រូវតែ “ផ្ដោតលើការអប់រំ” ពោលគឺពាក់ព័ន្ធនឹងគោលដៅ និងសេវាកម្ម IEP របស់កូនអ្នក និង
- មិនរួមបញ្ចូលនូវការថែទាំកុមារ ឬការថែទាំរយៈពេលខ្លីនោះទេ។ វាមានគោលដៅក្នុងការជួយកូនរបស់អ្នកឱ្យសម្រេចបាននូវកម្រិតអប្បបរមា មិនមែនឱ្យកូនអ្នកពូកែលើមិត្តភ័ក្តិរបស់គេនោះទេ។
ក្នុងរដ្ឋកាលីហ្វ័រញ៉ា សិស្សដែលមាន IEP មានសិទ្ធិទទួលបានសេវាកម្ម ESY ប្រសិនបើ៖
- ពិការភាពរបស់សិស្ស “អាចនឹងបន្តកើតមានដោយឥតកំណត់ ឬក្នុងរយៈពេលវែង”
- ការបង្អាក់ដល់កម្មវិធីអប់រំរបស់កុមារ អាចបង្កការបាត់បង់ជំនាញ។
- សិស្សដែលមានពិការភាព មានសមត្ថភាពកំណត់ក្នុងការរៀនជំនាញសាជាថ្មី ដោយគេហៅថា សមត្ថភាពបំពេញបន្ថែម និង
- កត្តាខាងលើ ធ្វើឱ្យវា “មិនអាចទៅរួច ឬមិនអាចកើតមាន” ដែលសិស្សដែលមានពិការភាព នឹងសម្រេចការបង្កើតសមត្ថភាពផ្ទាល់ខ្លួន និងឯករាជ្យភាពដោយគ្មានសេវាកម្ម ESY។
ប៉ុន្តែ “កង្វះភ័ស្តុតាងច្បាស់លាស់” នៃកត្តាខាងលើ អាចនឹងមិនយកមកប្រើប្រាស់ដើម្បីបដិសេធឆ្នាំសិក្សា ESY របស់សិស្សនោះទេ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់លើតម្រូវការចាំបាច់សម្រាប់កម្មវិធីណាមួយ ហើយវាត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP។
ជំហាន 2៖ សួរខ្លួនអ្នកអំពីតម្រូវការរបស់កូនអ្នក និងថាតើពួកគេត្រូវការ ESY ដែរទេ
សួរខ្លួនអ្នក៖
- តើកូនរបស់ខ្ញុំបាត់បង់ជំនាញសំខាន់ៗដែរទេ បើគ្មានការបន្តគាំទ្រ និងការបង្រៀន?
- តើវានឹងត្រូវចំណាយពេលយូរដើម្បីឱ្យកូនខ្ញុំទទួលបានជំនាញទាំងនោះត្រឡប់មកវិញដែរទេ។ តើវាយូរជាងកុមារដែលគ្មានភាពខុសគ្នាក្នុងការរៀនសូត្រដែរទេ?
- តើកូនរបស់ខ្ញុំមានការលំបាកក្នុងការទទួលបានជំនះមកវិញក្នុងអំឡុងពេលឈប់សម្រាករយៈពេលខ្លី រួមទាំងចន្លោះម៉ោងនៅក្នុងការអប់រំ ដោយសារការបិទសាលាដោយសារជំងឺ COVID-19 ឬការសិក្សាពីចម្ងាយដែរទេ?
- តើកូនរបស់ខ្ញុំត្រូវការការពង្រឹងបន្ថែម ឬការដាស់តឿនជាបន្តបន្ទាប់ ដើម្បីរក្សាជំនាញរបស់ពួកគេក្នុងអំឡុងឆ្នាំសិក្សាធម្មតាដែរទេ?
- តើកូនរបស់ខ្ញុំកំពុងរៀនចេះជំនាញសំខាន់ៗដែលការផ្អាកសេវាកម្មណាមួយនឹងប៉ះពាល់ដល់ការរីកចម្រើនលើជំនាញនោះដែរទេ?
ជំហាន 3៖ ប្រមូលព័ត៌មានអំពីតម្រូវការ/ជំនាញរបស់កូនអ្នក
នៅមុនពេលកិច្ចប្រជុំ IEP អ្នកអាចសរសេរការអង្កេតរបស់អ្នកលើកូនអ្នក នៅក្រៅនិងនៅក្នុងម៉ោងសិក្សា។ អ្នកអាចពិនិត្យមើលរបាយការណ៍វឌ្ឍនភាពអំពីគោលដៅ IEP ចំណាត់ថ្នាក់ និង/ឬកាយវាយតម្លៃលើកូនរបស់អ្នកនៅក្នុងពេលប៉ុន្មានខែកន្លងមកនេះ។ ប្រមូលព័ត៌មានដែលជួយបង្ហាញទៅក្រុមការងារ IEP ថាតើកម្មវិធីអប់រំរបស់កូនអ្នក នឹងត្រូវរំខានដោយរបៀបណា បើគ្មាន ESY ដូចជាព័ត៌មានដែលបង្ហាញថាកូនអ្នក៖
- ទំនងជាបាត់បងជំនាញសំខាន់ៗ ឬបាត់បង់ជំនាញ។
- កំពុងស្ថិតក្នុងចំណុចនៃការជម្នះឧបសគ្គ ឬការទទួលបាន “ជំនាញសំខាន់ៗ” (ដូចជាការប្រើប្រាស់បន្ទប់ទឹក ការគណនាលេខ និងការនិយាយស្ដីជាដើម)។
- ទំនងជាមានការរំខានដល់ការរៀនសូត្រ ប្រសិនបើមានការបង្អាក់សេវាកម្ម។
- មានអាកប្បកិរិយាដែលជ្រៀតជ្រែកដល់ការអប់រំរបស់ពួកគេ។
- មានផ្នែកជាក់លាក់នៃកម្មវិធីសិក្សាដែលត្រូវការឱ្យមានការបន្តការយកចិត្តទុកដាក់។
- ពុំបានបង្កើតឱ្យមានការរីកចម្រើនគ្រប់គ្រាន់ចំពោះគោលដៅ ដែលនឹងរារាំងពួកគេមិនឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយអត្ថន័យខ្លឹមសារក្នុងអំឡុងឆ្នាំសិក្សាបន្ទាប់។
- មានការរីកចម្រើនតិចតួច ឬគ្មានការរីកចម្រើន។ និង/ឬ
- មានកាលៈទេសៈសំខាន់ៗផ្សេងទៀត។
អ្នកអាចចង់ត្រៀមខ្លួនដើម្បីចែករំលែកជាមួយក្រុមការងារ IEP៖
- បញ្ហាប្រឈមណាមួយដែលកូនរបស់អ្នកបានជួបប្រទះក្នុងអំឡុងការសិក្សាដាច់ដោយឡែក/ការសិក្សាពីចម្ងាយ។
- កង្វះការទទួលបានធនធាននិងការគាំទ្រដទៃទៀត។ និង/ឬ
- សេវាកម្មនិងការគាំទ្រណាមួយដែលអ្នកមិនអាចផ្ដល់ជូនកូនរបស់អ្នកបាននៅផ្ទះ ដោយសារតែអ្នកមិនទទួលបានការបណ្ដុះបណ្ដាល ដើម្បីផ្ដល់សេវាកម្មទាំងអស់នោះ ដូចជាសម្ដីនិងភាសាជាដើម។
ជំហាន 4៖ ធ្វើសេចក្ដីសម្រេចចិត្តដើម្បីស្នើសុំសេវាកម្ម ESY សម្រាប់កូនរបស់អ្នក
បន្ទាប់ពីបានសួរសំណួរនេះដល់ខ្លួនឯងរួចហើយ និងបានពិនិត្យមើលព័ត៌មានអំពីតម្រូវការរបស់កូននិងជំនាញរបស់កូនអ្នករួចហើយ អ្នកអាចសម្រេចថាតើអ្នកចង់ស្នើសុំឱ្យក្រុមការងារ IEP ផ្ដល់សេវាកម្ម ESY ដល់កូនរបស់អ្នកដែរឬទេ។ ប្រសិនបើអ្នកចង់ស្នើសុំសេវាកម្ម ESY ពីក្រុមការងារ IEP ត្រូវស្នើសុំកិច្ចប្រជុំ IEP មួយជាលាយលក្ខណ៍អក្សរ។ គំរូលិខិត មានផ្ដល់ជូនខាងក្រោមនេះ ដើម្បីជួយអ្នកចាប់ផ្ដើម។ មណ្ឌលសិក្សាធិការត្រូវរៀបចំការប្រជុំ IEP មួយ ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ការស្នើសុំរបស់ឪពុកម្ដាយ/អាណាព្យាបាល។
ប្រសិនបើអ្នកមិនសុំស្នើសុំសេវាកម្ម ESY ពីក្រុមការងារ IEP ពុំចាំបាច់អនុវត្តជំហានបន្ថែមអ្វីនោះទេ។
ជំហាន 5៖ ចូលរួមកិច្ចប្រជុំ IEP និងពន្យល់ពីមូលហេតុដែលកូនរបស់អ្នកត្រូវការ ESY
នៅក្នុងកិច្ចប្រជុំ IEP ត្រូវពន្យល់ដល់ក្រុមការងារ IEP ពីមូលហេតុដែលកូនរបស់អ្នកត្រូវការ ESY។ យកមកជាមួយនូវឯកសារនានា ដូចជា របាយការណ៍វឌ្ឍនភាព សៀវភៅចំណាត់ថ្នាក់ និងការវាយតម្លៃ មកកាន់ការប្រជុំ IEP។ ឯកសារទាំងនេះនឹងជួយបង្ហាញដល់ក្រុមការងារ IEP ថាតើកម្មវិធីអប់រំរបស់កូនអ្នក នឹងត្រូវរំខានដោយរបៀបណា បើគ្មាន ESY។
ក្រុមការងារ IEP គប្បីធ្វើសេចក្ដីសម្រេចចិត្តមួយ ថាតើត្រូវផ្ដល់សេវាកម្ម ESY ដល់កូនអ្នកឬអត់។ ប្រសិនបើក្រុមការងារ IEP យល់ព្រមផ្ដល់សេវាកម្ម ESY ដល់កូនរបស់អ្នក ត្រូវប្រាកដថា អ្នកបានសាកសួរសំណួរអំពីកម្មវិធី ESY របស់មណ្ឌលសិក្សាធិការរបស់អ្នក។ សាកសួរអំពីកាលបរិច្ឆេទនៃកម្មវិធី ESY ថាតើការបង្រៀននិងសេវាកម្មដែលពាក់ព័ន្ធ នឹងត្រូវផ្ដល់ជូនទៅដល់កូនរបស់អ្នកក្នុងអំឡុងកម្មវិធី ESY ដោយរបៀបណា និងទីតាំងនៃកម្មវិធី ESY នេះ។ ក៏ត្រូវសាកសួរព័ត៌មានអំពីការដឹកជញ្ជូនទៅនិងមកពីកម្មវិធី ESY នេះផងដែរ។ សេវាកម្ម ESY ត្រូវបានផ្ដល់ជូនតាមរយៈកម្មវិធី IEP របស់សិស្ស។ អ្នកចាំបាច់ត្រូវផ្ដល់ការយល់ព្រមចំពោះសេវាកម្ម ESY ដើម្បីឱ្យកូនរបស់អ្នកទទួលបានសេវាកម្មទាំងអស់នេះ។
ប្រសិនបើក្រុមការងារ IEP ពុំផ្ដល់សេវាកម្ម ESY ដល់កូនរបស់អ្នកទេ អ្នកមានជម្រើសមួយចំនួន។ អ្នកអាចដាក់បណ្ដឹងដំណើរការត្រឹមត្រូវតាមច្បាប់ប្រឆាំងនឹងមណ្ឌលសិក្សាធិការនៅការិយាល័យសវនាការរដ្ឋបាល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូក 6 នៃសៀវភៅណែនាំស្តីពីសិទ្ធិនិងការទទួលខុសត្រូវលើការអប់រំពិសេស របស់ DRC។ https://serr.disabilityrightsca.org/។ អ្នកក៏អាចស្នើសុំឱ្យមណ្ឌលសិក្សាធិការបើកកិច្ចប្រជុំ IEP មួយក្នុងរយៈពេល 30 ថ្ងៃដំបូងនៃឆ្នាំសិក្សាបន្ទាប់។ នៅក្នុងកិច្ចប្រជុំ IEP អ្នកអាចពន្យល់ពីការបាត់បង់ជំនាញដែលកូនរបស់អ្នកបានជួបប្រទះ ដោយសារពួកគេពុំទទួលបានសេវាកម្ម ESY។ អ្នកក៏អាចស្នើសុំ ESY នៅឆ្នាំបន្ទាប់សម្រាប់កូនរបស់អ្នកបានផងដែរ។ គំរូលិខិត មានផ្ដល់ជូនខាងក្រោមនេះ ដើម្បីជួយអ្នកចាប់ផ្ដើម។