ទំព័រព័ត៌មាន អំពីសិទ្ធិអាចទទួលបាន សម្រាប់ក្រសួងសេវាស្តារលទ្ធភាពពលកម្ម

Publications
#F066.06

ទំព័រព័ត៌មាន អំពីសិទ្ធិអាចទទួលបាន សម្រាប់ក្រសួងសេវាស្តារលទ្ធភាពពលកម្ម

ហាងស្រានេះប្រាប់អ្នកពីរបៀបទទួលបានសេវាកម្មពីនាយកដ្ឋានស្តារនីតិសម្បទា (DOR)។ DOR មានសេវាកម្មដើម្បីជួយអ្នកក្នុងការងារ។ ហាងស្រានេះប្រាប់អ្នកពីរបៀបដែល DOR សម្រេចថាតើអ្នកមានសិទ្ធិទទួលបានសេវាកម្មដែរឬទេ។ វាប្រាប់អ្នកពីរបៀបដើម្បីទទួលបានជំនួយ ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានសេវាកម្មពី DOR។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើអ្នកណា ជាអ្នកកំណត់សិទ្ធិទទួលបាន សម្រាប់សេវាស្តារលទ្ធភាពពលកម្ម​វិជ្ជាជីវៈ របស់ក្រសួងស្តារលទ្ធភាពពលកម្ម ?

ទីភ្នាក់ងាររដ្ឋ ដែលត្រូវបានចាត់តាំងដោយ រដ្ឋបាលសេវាស្តារលទ្ធភាពពលកម្ម [Rehabilitation Service Administration (RSA)] ដើម្បីកំណត់ថាតើ បុគ្គលម្នាក់មានសិទ្ធិទទួលបាន សេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ [vocational rehabilitation (VR) services] នៅកាលីហ្វ័រញ៉ា ឬយ៉ាងណានោះ គឺ ក្រសួងស្តារលទ្ធភាពពលកម្ម [Department of Rehabilitation (DOR)] ។ 

តើ​ខ្ញុំ​ត្រូវដាក់ពាក្យសុំ​តាម​វិធី​ណា?

  1. សូមដាក់ពាក្យស្នើសុំ តាមអ៊ីនធឺណែត តាមរយៈគេហទំព័ររបស់ ក្រសួងស្តារលទ្ធភាពពលកម្ម www.dor.ca.gov
  2. ផ្ញើ ទម្រង់បែបបទពាក្យស្នើសុំ ដែលមានភ្ជាប់ជាមួយ ជូនទៅ DOR នៅមូលដ្ឋានរបស់លោកអ្នក ។
  3. ទូរសព្ទទៅ DOR នៅមូលដ្ឋានរបស់លោកអ្នក ហើយស្នើសុំឱ្យ ផ្ញើពាក្យស្នើសុំឱ្យលោកអ្នក ។
  4. ចូលទៅ DOR នៅមូលដ្ឋានរបស់លោកអ្នក ដោយផ្ទាល់ ហើយបំពេញពាក្យស្នើសុំ ដោយផ្ទាលើ ។
  5. ឬ ផ្តល់ព័ត៌មាន ដែលចាំបាច់ ដើម្បីចាប់ផ្តើមដំណើរការវាយតម្លៃ ក្នុងទម្រង់ផ្សេងទៀត ដែលសមហេតុផល ។

ព័ត៌មានផ្សេងទៀត ត្រូវរួមមាន សំណើសុំសេវា ពី DOR នៅកន្លែងដែលលោកអ្នកបាន ផ្តល់ព័ត៌មានចាំបាច់ ដើម្បីចាប់ផ្តើមការវាយតម្លៃ ដើម្បីកំណត់សិទ្ធិទទួលបាន និងកម្រិតពិការភាព របស់លោកអ្នក ហើយលោកអ្នកត្រូវមានវត្តមាន ដើម្បីបំពេញដំណើរការវាយតម្លៃ ។  34 C.F.R. 361.41(b)(2); 9 C.C.R. § 7141(b)(1)(C).

យើងខ្ញុំសូមណែនាំឱ្យលោកអ្នក ដាក់ពាក្យស្នើសុំ ដែលមានចុះហត្ថលេខា និងកាលបរិច្ឆេទ ដែលស្នើសុំ ទម្រង់បែបបទសេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ ហើយរក្សាឯកសារនេះ មួយច្បាប់ទុក ជាកំណត់ត្រារបស់លោកអ្នក ។  ប្រសិនបើលោកអ្នកផ្ញើពាក្យស្នើសុំរបស់លោកអ្នក តាមប្រៃសណីយ៍ លោកអ្នកអាចផ្ញើឯកសារ ជាលិខិតមានការបញ្ជាក់ (certified mail) ដើម្បីឱ្យលោកអ្នកអាចបញ្ជាក់បានថា ឯកសារនោះបានទទួលរួច ។  ប្រសិនបើលោកយកពាក្យស្នើសុំរបស់លោកអ្នក ទៅដាក់នៅ កាលរិយាល័យ DOR នៅមូលដ្ឋានរបស់លោកអ្នក, លោកអ្នកអាចស្នើសុំឱ្យ គេចេញបង្កាន់ដៃទទួលពាក្យ ឬមានបោះត្រា បញ្ជាក់កាលបរិច្ឆេទទទួលបានពាក្យស្នើសុំ ។   ប្រសិនបើលោកអ្នកដាក់ពាក្យស្នើសុំ តាមអ៊ិនធឺណែត លោកអ្នកមិនអាចចុះហត្ថលេខា លើពាក្យស្នើសុំ នៅកាលបរិច្ឆេទដាក់ពាក្យបាននោះទេ ។

តើអ្នកណាខ្លះ ដែលមានសិទ្ធិទទួលបានសេវា VR ?

ដើម្បីមានសិទ្ធិទទួលបានសេវា VR, លោកអ្នកត្រូវបំពេញឱ្យបាន តាមលក្ខណវិនិច្ឆ័យនានា មានកំណត់នៅក្នុង §102(a)(1) នៃ Rehabilitation Act of 1973 [ច្បាប់ស្តារលទ្ធភាពពលកម្ម ឆ្នាំ 1973] (សូមមើលផងដែរ 29 U.S.C. §722(a)(1); 34 C.F.R. § 361.42(a) និង 9 C.C.R. § 7062(a)) ។

ការកំណត់សិទ្ធិទទួលបានរបស់អ្នកស្នើសុំសេវា VR ពីក្រសួងស្តារលទ្ធភាពពលកម្ម​ (DOR) ត្រូវធ្វើឡើងដោយផ្អែក តែលើលក្ខខណ្ឌនានា ដូចខាងក្រោមនេះ ៖

  1. ជាការកំណត់ ធ្វើឡើងដោយបុគ្គលិក មានគុណវុឌ្ឍន៍គ្រប់គ្រាន់ ដែលចាំបាច់ត្រូវជានិយោជិតរបស់ក្រសួង ដែលបញ្ជាក់ថា អ្នកដាក់ពាក្យស្នើសុំ មានភាពចុះខ្សោយផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត (physical or mental impairment)
  2. ជាការកំណត់ ធ្វើឡើងដោយបុគ្គលិក មានគុណវុឌ្ឍន៍គ្រប់គ្រាន់ ដែលមិនចាំបាច់ត្រូវជានិយោជិតរបស់ក្រសួង ដែលបញ្ជាក់ថា  ភាពចុះខ្សោយផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត (physical or mental impairment) របស់អ្នកដាក់ពាក្យស្នើសុំ បង្ករ ឬជាហេតុនាំឱ្យ មានឧបសគ្គច្រើន ដល់ការងាររបស់អ្នកដាក់ពាក្យស្នើសុំ 
  3. ជាការកំណត់ ធ្វើឡើងដោយ អ្នកប្រឹក្សាផ្នែកស្តារលទ្ធភាពពលកម្ម ដែលបញ្ជាក់ថា អ្នកដាក់ពាក្យស្នើសុំ ត្រូវការសេវា VR ដើម្បីត្រៀមលក្ខណៈ ធានាឱ្យមាន រក្សាឱ្យបាន ឬដើម្បីទទួលបានមក នូវការងារ ដែលសមស្រប នឹងភាពខ្លាំង ធនធាន អាទិភាព ក្តីបារម្ភ សមត្ថភាព លទ្ធភាព ចំណាប់អារម្មណ៍ និងជម្រើស ដែលសម្រេចដោយមានព័ត៌មានពេញលេញ របស់អ្នកដាក់ពាក្យស្នើសុំ និង
  4. ការសន្មត ដែលថា អ្នកដាក់ពាក្យស្នើសុំ អាចទទួលបាន ផលប្រយោជន៍ ពីការផ្តល់សេវា VR ជាលក្ខណៈលទ្ធផលការងារ នៅក្នុងបរិបទមានសមាហរណកម្ម ។

9 C.C.R. § 7062 (a).

តើអ្វីទៅជា ភាពចុះខ្សោយផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត (physical or mental impairment) ?

«ភាពចុះខ្សោយផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត (physical or mental impairment)» សំដៅលើ បញ្ហា ឬស្ថានភាព ផ្នែករាងកាយ, បញ្ហាលើរូបសម្ផស្ស ឬការបាត់បង់ ផ្នែករាងកាយ ក្នុងមួយ ឬច្រើន ចំណែក នៃប្រព័ន្ធសារពាង្គកាយ ដូចតទៅនេះ ៖   ផ្នែកប្រព័ន្ធប្រសាទ (neurological), ផ្នែកសាច់ដុំ និងឆ្នឹង (musculoskeletal), សរីរាង្គមានញាណពិសេស (special sense organs), ផ្នែកផ្លូវដង្ហើម (រួមទាំង សរីរាង្គបញ្ចេញសម្លេង) [respiratory (including speech organs)], ផ្នែកបេះដូង (cardiovascular), ផ្នែកតំណពូជ (reproductive), ផ្នែកប្រព័ន្ធរំលាយអាហារ (digestive), ផ្នែកប្រព័ន្ធតម្រងនោម (genitourinary), ផ្នែកឈាម និងទឹករងៃ (hemic and lymphatic), ស្បែក និងប្រព័ន្ធអរម៉ូន (endocrine); ឬបញ្ហាបផ្នែកផ្លូវចិត្ត ឬចិត្តសាស្រ្ត ដូចជា ការលូតលាស់យឺត ផ្នែកផ្លូវចិត្ត (mental retardation), រោគសញ្ញាកន្សោមខួរក្បាល (organic brain syndrome), ជំងឺសតិអារម្មណ៍ ឬជំងឺផ្លូវចិត្ត (emotional or mental illness), និងពិការភាព ក្នុងការរៀនសូត្រ ជាក់លាក់ នានា (specific learning disabilities) ។ 9 C.C.R. § 7021.

តើ DOR អាចប្រាប់ឱ្យខ្ញុំបានចូលរួម ក្នុងការវាយតម្លៃ ដើម្បីកំណត់សិទ្ធិទទួលបានសេវានានា របស់ខ្ញុំ បានដែរឬទេ ?

ដើម្បីកំណត់សិទ្ធិទទួលបាន សេវា VR, DOR ត្រូវធ្វើការវាយតម្លៃ ក្នុងបរិបទមានសមារណកម្ម កម្រិតខ្ពស់បំផុត មួយ តាមដែលអាចធ្វើទៅបាន អាស្រ័យតាមសេចក្តីត្រូវការ និងជម្រើស ដែលសម្រេចដោយមានព័ត៌មានពេញលេញ របស់បុគ្គលម្នាក់ៗ ។  9 C.C.R. § 7062.  ការវាយតម្លៃ គួររួមមាន ការពិនិត្យឡើងវិញ និងការវាយតម្លៃលើ ទិន្នន័យដែលមានស្រាប់ រួមទាំងការសង្កេតរបស់អ្នកប្រឹក្សា ដូចជា តែមិនកំណត់ត្រឹម ការសង្កេតលើភាពចុះខ្សោយជាក់ស្តែង កំណត់ត្រាវេជ្ជសាស្រ្ត កំណត់ត្រាអប់រំ ព័ត៌មានដែលផ្តល់ឱ្យ ដោយលោកអ្នក ឬគ្រួសារលោកអ្នក និងការកំណត់ ធ្វើឡើងដោយ មន្រ្តីរបស់ទីភ្នាក់ងារផ្សេងៗ ទៀត ។  9 CCR § 7062(g)(1)(A).  សម្រាប់តែករណីដែល ទិន្នន័យមានស្រាប់ មិនបានបញ្ជាក់ពី កម្រិតសមត្ថភាពបំពេញមុខងារបច្ចុប្បន្ន របស់លោកអ្នក ឬគ្មានទិន្នន័យ ឬមានមិនគ្រប់គ្រាន់ ឬមានលក្ខណៈមិនសមស្រប ដើម្បីធ្វើការកំណត់ សិទ្ធិទទួលបាន នោះទើប DOR អាចស្នើសុំឱ្យលោកអ្នក ចូលរួម ក្នុងការវាយតម្លៃផ្លូវការ ដើម្បីកំណត់សិទ្ធិទទួលបាន សេវា និងសេចក្តីត្រូវការ ផ្នែកវិជ្ជាជីវៈ របស់លោកអ្នក  ។   9 C.C.R. §7062(g)(1)(B).

ការវាយតម្លៃទាំងនេះ អាចរួមមាន តែមិនកំណត់ត្រឹម ចំណុចដូចខាងក្រោមនេះ ៖

បុគ្គលិកលក្ខណៈ ចំណាប់អារម្មណ៍ ជំនាញទំនាក់ទំនងអន្តរបុគ្គល បញ្ញា និងសមត្ថភាពបំពេញមុខងារដែលពាក់ព័ន្ធ សមិទ្ធផលផ្នែកអប់រំ ទេពកោសល្យវិជ្ជាជីវៈ (vocational aptitudes) ការសម្របខ្លួន លក្ខណៈបុគ្គល និងសង្គម និងឱកាសការងារ ។  . . ព្រមទាំង កត្តាវេជ្ជសាស្រ្ត កត្តាចិត្តរូប កត្តាចិត្តសាស្រ្ត និងកត្តាវិជ្ជាជីវៈ អប់រំ វប្បធម៌ សង្គម ការកំសាន្ត និងបរិស្ថាន ដែលបន្តមានផលប៉ះពាល់លើ ការងារ និងសេចក្តីត្រូវការ ផ្នែកស្តារលទ្ធភាពពលកម្ម ។  . . 

29 C.F.R. § 705(c)(2)(iii)

ប្រសិនបើខ្ញុំត្រូវការ ការសម្របសម្រួល (accommodations) ឬសេវានានា ដើម្បីចូលរួម ក្នុងការវាយតម្លៃនោះ យ៉ាងម៉េចទៅវិញ ?

DOR ត្រូវធ្វើការវាយតម្លៃ ក្នុងបរិបទមានសមាហរណកម្ម ក្នុងកម្រិតខ្ពស់បំផុតមួយ តាមដែលអាចធ្វើទៅបាន ស្របតាម សេចក្តីត្រូវការ និងជម្រើស មានសម្រេចដោយមានព័ត៌មានពេញលេញ របស់លោកអ្នក ។ 9 C.C.R. § 7062.  ការវាយតម្លៃ ត្រូវរួមមាន ការគាំទ្រសមស្របនានា ដែលមានផ្តល់ឱ្យ ដោយក្រសួង ដូចជា ឧបករណ៍បច្ចេកវិទ្យាជំនួយ និងសេវាជំនួយ ព្រមទាំងសេវាជំនួយផ្ទាល់ខ្លួននានា ដើម្បីសម្របទៅតាម សេចក្តីត្រូវការ ផ្នែកស្តារលទ្ធភាពពលកម្ម​ របស់លោកអ្នក ។  9 C.C.R. §§ 7014(c) និង 7029.1(b)(4) ។

ជាងនេះទៅទៀត លោកអ្នកអាចមានសិទ្ធិទទួលបាន ការសម្របសម្រួល (accommodations) សមស្រប នៅក្នុងដំណើរការ VR ។  ក្រោម Title II of the Americans with Disabilities Act (ADA) [ចំណងជើងII នៃច្បាប់ពិការភាពអាមេរិក] និង Section 504 of the Rehabilitation Act of 1973 [ផ្នែក504 នៃច្បាប់ស្តារលទ្ធភាពពលកម្ម ឆ្នាំ 1973], អង្គភាពសាធារណៈ ឬអ្នកទទួលបានជំនួយហិរញ្ញវត្ថុសហព័ន្ធ ដូចជា DOR ត្រូវធ្វើការ កែសម្រួលសមស្របលើ គោលនយោបាយ ប្រតិបត្តិ និងនីតិវិធីចាំបាច់នានា ដើម្បីអនុញ្ញាតឱ្យ អ្នកដាក់ពាក្យស្នើសុំ និងអតិថិជន ជាជនពិការ មានលទ្ធភាពទទួលបានសេវានានារបស់ DOR ។ 

ប្រសិនបើលោកអ្នកស្នើសុំ សេវាធ្វើការវាយតម្លៃ និង/ឬការសម្របសម្រួល (accommodations) ពី DOR, យើងខ្ញុំសូមឱ្យលោកអ្នក ដាក់សំណើ ជាលាយល័ក្ខណ៍អក្សរ ហើយរក្សាឯកសារសំណើនោះ ទុកមួយច្បាប់ ។ 

តើអ្វីទៅជា ភស្តុតាង ដែល «ច្បាស់លាស់ និងគួរឱ្យជឿជាក់បាន» ?

ភស្តុតាង ដែលច្បាស់លាស់ និងគួរឱ្យជឿជាក់បាន គឺជា បទដ្ឋានស្របច្បាប់ ដែល DOR ត្រូវបញ្ជាក់ឱ្យបាន ដើម្បីធ្វើការកំណត់ថា បុគ្គលម្នាក់មិនអាចទទួលបាន អត្ថប្រយោជន៍ពីសេវា VR នានា ។  29 U.S.C. §722(a)(3)(ii).

ដើម្បីឱ្យ DOR អាចធ្វើការកំណត់បានថា បុគ្គលម្នាក់ មិនអាចទទួលបាន អត្ថប្រយោជន៍ ពីសេវា VR នានា ក្នុងលក្ខណៈលទ្ធផលជាការងារ នៅក្នុងបរិបទមានសមាហរណកម្ម នោះ DOR ត្រូវបានធ្វើ ឬបានទទួល ការវាយតម្លៃជាច្រើន ដូចជា ការវាយតម្លៃស្ថានភាព និងការវាយតម្លៃការងារដែលមានជំនួយគាំទ្រ ពីអ្នកផ្តល់សេវា ដែលបានធ្វើសេចក្តីសន្និដ្ឋានថា ពួកគេមិនអាចបំពេញបាន តាមសេចក្តីត្រូវការរបស់បុគ្គលនោះ ដោយសារតែកម្រិតធ្ងន់ធ្ងរនៃ ពិការភាពរបស់បុគ្គលនោះ និងតាមការសមស្រប ការវាយតម្លៃផ្នែកមុខងារលើ សកម្មភាពអភិវឌ្ឍជំនាញនានា ដោយមានជំនួយគាំទ្រចាំបាច់ (រួមទាំង បច្ចេកវិទ្យាជំនួយ) នៅក្នុងបរិបទរស់នៅជាក់ស្តែង ។  9 C.C.R. §7004.6.

តើអ្វីទៅជា Trial Work Experience (TWE) [បទពិសោធន៍បម្រើការងារសាកល្បង] ?

បទពិសោធន៍បម្រើការងារសាកល្បង គឺជាការវាយតម្លៃ ដែលរួមមាន ការងារមានជំនួយគាំទ្រ ការបណ្តុះបណ្តាលក្នុងកំឡុងពេលបំពេញការងារ និងបទពិសោធន៍ ផ្សេងៗ ទៀត ដែលប្រើបរិបទការងារពិត ដើម្បី «កំណត់រក សមត្ថភាព និងលទ្ធភាពរបស់បុគ្គលនោះ ក្នុងការបំពេញមុខងារ ក្នុងស្ថានភាពការងារមួយ ។» 34 C.F.R. 361.42(e)(1) និង (2)(ii); 9 C.C.R. § 7029.1(a) និង (b)) ។  DOR ត្រូវផ្តល់ TWE ដែលមានពេលវេលាគ្រប់គ្រាន់ ដោយផ្តល់ការវាយតម្លៃលើការផ្តល់ការងារផ្សេងៗ ដល់អ្នកដាក់ពាក្យស្នើសុំ អនុលោមតាមផែនការ ជាលាយល័ក្ខណ៍អក្សរ ដែលរួមបញ្ចូល ជំនួយគាំទ្រសមស្របនានា ក្នុងកំឡុងពេលមាន TWE, រួមទាំង ជំនួយគាំទ្រក្នុងកំឡុងពេលបំពេញការងារ បច្ចេកវិទ្យាជំនួយ និងការសម្របសម្រួល (accommodations) ចាំបាច់នានា មុនពេល DOR អាចកំណត់បានថា បុគ្គលនោះមិនអាចទទួលបាន អត្ថប្រយោជន៍ ពីសេវា VR នានា ដោយសារកម្រិតធ្ងន់ធ្ងរនៃ ពិការភាពរបស់គាត់នោះ ។  34 C.F.R. 361.42(e)(2); 9 C.C.R. § 7029.1(b).

DOR អាចមិនផ្អែក ការសម្រេចរបស់ខ្លួន ដែលថា បុគ្គលនោះមិនអាចទទួលបាន អត្ថប្រយោជន៍ ពីសេវា VR នានា  តែលើ TWE ឬការវាយតម្លៃណាមួយ ដាច់ណាត់នោះទេ ។  9 C.C.R. § 7004.6(b).

តើខ្ញុំត្រូវតែចូលរួម TWE ឬយ៉ាងណា ?

ប្រសិនបើលោកអ្នក បដិសេធ មិនចូលរួម ឬមិនអាចបញ្ចប់  TWE ឬការវាយតម្លៃផ្សេងៗ ទៀត ដែលចាំបាច់ សម្រាប់ការកំណត់សិទ្ធិទទួលបានរបស់លោកអ្នកបាន នោះ DOR អាចបញ្ចប់ករណីរបស់លោកអ្នក ដោយគ្មានការកំណត់លើសិទ្ធិអាចទទួលបាននោះទេ ។ 9 C.C.R. § 7179.  ប្រសិនបើលោកអ្នកសម្រេចប្តឹងតវ៉ា ការបិទករណីរបស់លោកអ្នក ពីសំណាក់ DOR នោះ DOR នឹងចាំបាច់ត្រូវបង្ហាញឧត្តមានុភាពភស្តុតាង ដែលបញ្ជាក់ថា លោកអ្នកបានបដិសេធ មិនចូលរួម ដែលជាបទដ្ឋានភស្តុតាងទាប បទដ្ឋានភស្តុតាងច្បាស់លាស់ និងគួរឱ្យជឿជាក់បាន ។ 

តើអ្នកណាខ្លះ ជាអ្នកមានសិទ្ធិទទួលបាន ដោយសន្មត (presumed eligible) ?

  • SSDI/SSI - អ្នកទទួលផល ពី Social Security Disability Insurance (SSDI) [ធានារ៉ាប់រងសន្តិសុខសង្គម សម្រាប់ជនពិការ] និង Supplemental Security Income (SSI) [កម្មវិធីចំណូលសន្តិសុខបន្ថែម] គឺជា អ្នកមានសិទ្ធិទទួលបាន ដោយសន្មត (presumed eligible) ចំពោះសេវា VR នានា ។ 29 U.S.C. § 722(a)(3)(A)(i)-(ii); 34 C.F.R. § 361.42(a)(3)(i)(A)-(B); 9 C.C.R. § 7062(d).
  • Special Education Students (សិស្សមានការអប់រំពិសេស) - DOR អាចប្រើសេចក្តីកំណត់ របស់មន្រ្តីអប់រំនានា ពាក់ព័ន្ធនឹងករណីថាតើ បុគ្គលម្នាក់បំពេញបាន តាម និយមន័យ «ជនពិការ» ឬយ៉ាងណានោះ ហើយត្រូវសម្របសម្រួលជាមួយ ទីភ្នាក់ងារអប់រំនានា ដើម្បីសម្រួលការបញ្ជូនសិស្សពិការ ពីកម្មវិធីអប់រំពិសេស ទៅសេវា VR ។ 9 C.C.R. §§ 7028.6 និង 7062(g)(a)(1)(A)(3-5).

កំណត់សម្គាល់ ៖  បុគ្គលទាំងនេះ អាចត្រូវចាត់ថា មានសិទ្ធិទទួលបាន ប្រសិនបើ DOR កំណត់រកឃើញថា បុគ្គលនោះមិនអាចទទួលបានអត្ថប្រយោជន៍ ពីសេវា VR ដោយសារកម្រិតពិការភាពរបស់គាត់ ។   ជាថ្មីម្តងទៀត DOR ចាំបាច់ត្រូវផ្តល់ ភស្តុតាងច្បាស់លាស់ និងគួរឱ្យជឿជាក់ ដើម្បីធ្វើការកំណត់នេះ ដែលវាជាបទដ្ឋានខ្ពស់មួយ ត្រូវបំពេញតាម ។

តើមានកត្តា ដែល DOR អាចមិនយកមកពិចារណា ក្នុងការធ្វើការកំណត់រកថាតើ ខ្ញុំមានសិទ្ធិទទួលបាន ឬអត់ ដែរឬទេ ?

បាទ/ចាស់ មាន ។  DOR ត្រូវបានហាមឃាត់ មិនឱ្យពិចារណាលើចំណុចខាងក្រោមនេះ នៅពេលធ្វើការកំណត់រក សិទ្ធិទទួលបាន សេវា VR ៖

  • កំឡុងពេលរស់នៅ ក្នុងរដ្ឋកាលីហ្វ័រញ៉ា
  • ប្រភេទពិការភាព
  • អាយុ
  • ភេទ
  • ជាតិសាសន៍
  • ពណ៌សម្បុរ
  • សញ្ជាតិដើម
  • ប្រភេទនៃលទ្ធផលការងារ ដែលរំពឹងទុក
  • ប្រភពដើមមុនបញ្ជូនទៅសេវា VR
  • សេចក្តីត្រូវការលើសេវាជាក់លាក់ ឬថ្លៃចំណាយដែលបានរំពឹងទុក លើសេវានានា 
  • កម្រិតចំណូលរបស់អ្នកដាក់ពាក្យស្នើសុំ ឬគ្រួសាររបស់អ្នកដាក់ពាក្យស្នើសុំ

34 C.F.R. § 361.42(c); 9 C.C.R. § 7060(c).

តើនៅពេលណា ទើបខ្ញុំដឹងថា ខ្ញុំមានសិទ្ធិទទួលបាន សេវា VR ?

DOR នឹងធ្វើការកំណត់ អំពីសិទ្ធិទទួលបាន ក្នុងកំឡុងពេលសមស្របមួយ ដែលមិនលើសពី 60 ថ្ងៃ ក្រោយពេលទទួលបាន ពាក្យស្នើសុំសេវា ។   រយៈពេលកំណត់នេះ អាចត្រូវពន្យារបន្ថែម ដើម្បីផ្តល់ TWE ឬដោយសារ «កាលៈទេសៈពិសេស ឬមិនអាចមើលដឹងជាមុន ដែលហួសពីសមត្ថភាពគ្រប់គ្រង» របស់ DOR ។  នៅក្នុងស្ថានភាពពិសេសនេះ DOR និងបុគ្គលនោះ នឹងត្រូវព្រមព្រៀង លើរយៈពេល ដែលត្រូវពន្យារបន្ថែម ជាជាក់លាក់នោះ ។  29 U.S.C. § 722(a)(6); 34 C.F.R. § 361.41(b)(1); 9 C.C.R. § 7060(a).

ប្រសិនបើខ្ញុំត្រូវបានរកឃើញថា គ្មានសិទ្ធិទទួលបានវិញ តើវាទៅជាយ៉ាងណាដែរ ?

ប្រសិនបើលោកអ្នកត្រូវបានរកឃើញថា គ្មានសិទ្ធិទទួលបាន សេវា VR ទេនោះ DOR ត្រូវ ៖

  1. ធ្វើសេចក្តីកំណត់របស់ខ្លួនបាន តែនៅក្រោយពេលបានជួយជាមួយ លោកអ្នក និង/ឬតំណាងលោកអ្នករួចប៉ុណ្ណោះ
  2. ជូនដំណឹងលោកអ្នក ជាលាយល័ក្ខណ៍អក្សរ ឬតាមរយៈមធ្យោបាយប្រាស្រ័យទាក់ទង ផ្សេងៗ ទៀត ដែលប្រាថ្នាចង់បាន និងមានលក្ខណៈសមស្រប អំពីហេតុផល នៃការធ្វើសេចក្តីកំណត់របស់ពួកគេ, សិទ្ធិរបស់លោកអ្នក ក្នុងការស្វែងរកដំណោះស្រាយ រួមទាំងនីតិវិធី សម្រាប់ការពិនិត្យឡើងវិញ ផ្នែករដ្ឋបាល និងសវនាការ ហើយផ្តល់ព័ត៌មានជូនលោកអ្នក អំពីសេវានានា ដែលមាន នៅក្រោម Client Assistance Program (CAP) [កម្មវិធីជំនួយអតិថិជន] ។
  3. ធ្វើការពិនិត្យឡើងវិញលើ ពាក្យស្នើសុំរបស់លោកអ្នក ក្នុងរយៈពេល 12 ខែ និងក្រោយមកទៀត ធ្វើការតាមសំណើរបស់លោកអ្នក ។

Rehab Act (ច្បាប់ស្តារលទ្ធភាពពលកម្ម) §102(a)(5) និង 9 C.C.R. § 7098.

ប្រសិនបើលោកអ្នកមានចម្ងល់ ឬបញ្ហា ពាក់ព័ន្ធនឹង សិទ្ធិទទួលបាន លោកអ្នកអាចទំនាក់ទំនងទៅ Client Assistance Program (CAP) [កម្មវិធីជំនួយអតិថិជន] នៅ Disability Rights California (អង្គភាពសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) តាមរយៈលេខ 1-800-776-5746 ។