ព្រឹត្តិប័ត្រព័ត៌មាន៖ ការរើសអើងផ្នែកលំនៅដ្ឋានផ្អែកលើពិការភាព

Publications
#F108.06

ព្រឹត្តិប័ត្រព័ត៌មាន៖ ការរើសអើងផ្នែកលំនៅដ្ឋានផ្អែកលើពិការភាព

ព្រឹត្តិប័ត្រ​ព័ត៌មាន​នេះពិភាក្សាអំពី​សិទ្ធិរបស់អ្នកដែលមាន​ពិការភាព​ ក្នុងការរួច​ផុត​ពីការរើស​អើ​​ង​​ដោយ​ផ្អែកលើពិការភាពនៅក្នុង​​ផ្នែក​​លំនៅដ្ឋាន នៅ​ក្រោមច្បាប់សហព័ន្ធ​និង​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា​។ 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ព្រឹត្តិប័ត្រ​ព័ត៌មាន​នេះពិភាក្សាអំពី​សិទ្ធិរបស់អ្នកដែលមាន​ពិការភាព​ ក្នុងការរួច​ផុត​ពីការរើស​អើ​​ង​​ដោយ​ផ្អែកលើពិការភាពនៅក្នុង​​ផ្នែក​​លំនៅដ្ឋាន នៅ​ក្រោមច្បាប់សហព័ន្ធ​និង​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា​។

សេចក្ដីផ្ដើម

ការរើសអើងខាង​ផ្នែក​លំនៅដ្ឋានប្រឆាំងនឹងអ្នកដែលមាន​ពិការភាព​គឺជារឿង​ខុសច្បាប់។  ចំណុចផ្សេងៗ​​ អាចចាត់ទុកថាជាការរើសអើងខាងផ្នែក​លំនៅដ្ឋាន។ ឧទាហរណ៍​មួយ​ចំនួ​ន​ស្តីពី​លក្ខណៈ​នៃ​ការរើសអើងខាងផ្នែកលំនៅដ្ឋាន​ អាចមានដូចជា៖

  • ការប្រព្រឹត្តខុសគ្នាដោយសារតែពិការភាព
  • ឧបសគ្គផ្នែករាងកាយដែលរារាំង ឬរាំងស្ទះដល់លទ្ធភាពទទួលបាន
  • ការបៀតបៀន
  • ការសងសឹក
  • ពាក្យនិយាយរើសអើង
  • ការមិនផ្តល់ជូនការអនុគ្រោះ ឬការផ្លាស់ប្តូរដែលត្រូវការចាំបាច់ (“ដំណោះស្រាយនិងការកែប្រែសមស្រប”)។

ភាពខុសគ្នារវាងដំណោះស្រាយ​និងការកែប្រែ

ដំណោះស្រាយ​សម​ស្រប​គឺជាការលើកលែងចំពោះវិធាន​ នីតិវិធី សេវាកម្ម ឬគោលនយោបា​យ​​។ ការកែប្រែសមស្រប​គឺជាការផ្លាស់ប្តូររូបវន្តចំពោះអគារ អង្គភាព ឬទីតាំង​ដី។ ការដោះស្រាយ​និងការកែប្រែគឺ​មានភាព​សមស្រប​ ប្រសិនបើពួកវា៖

  1. ចាំបាច់ដើម្បីផ្តល់ឱ្យអ្នកដែលមាន​ពិការភាព​នូវឱកាសស្មើៗគ្នាក្នុងការប្រើប្រាស់ និង​អាស្រ័យផល​លើ​លំនៅដ្ឋាន។
  2. មិនត្រូវផ្លាស់ប្តូរជាមូលដ្ឋានទៅលើលក្ខណៈលំនៅដ្ឋាន ឬសេវាកម្មផ្សេងទៀតដែលបានផ្តល់ជូនឡើយ។ និង
  3. មិនត្រូវដាក់បន្ទុកមិនសមស្របទៅលើអ្នកផ្តល់សេវាលំនៅដ្ឋានឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណភ្ជាប់ខាងក្រោម៖ https://www.hud.gov/program_offices/fair_housing_equal_opp/reasonable_accommodations_and_modifications  

ដើម្បីទទួលបានដំណោះស្រាយ​សមស្រប​ ឬការកែប្រែសមស្រប​ អ្នកនឹងចាំបាច់​ត្រូវ​ស្នើសុំ​វា​។ ទោះបីជាអ្នកមិនចាំបាច់ស្នើ​សុំវាជាលាយលក្ខណ៍អក្សរ ហើយទោះបី​អ្នកមិនចាំបាច់ប្រើពាក្យ "ដំណោះស្រាយ​​សមស្រប​" ឬ "ការកែប្រែសមស្រប​" ក៏ដោយ​​​ ប៉ុន្តែ​​​ជាការល្អ​ត្រូវធ្វើទាំងពីរ។ នេះគឺដោយសារតែវានឹងជួយធ្វើឱ្យ​មាន​ភាព​កាន់តែច្បាស់លាស់​ចំពោះ​អ្វីដែលអ្នក​កំពុង​ស្នើ​សុំ​ ហើយ​អ្នកអាចនឹង​ចាំបាច់ត្រូវប្រើប្រាស់​ឯកសារនេះ​នៅពេលក្រោយ ដើម្បីបញ្ជាក់​ថាអ្នក​បាន​ស្នើសុំកា​រ​ផ្លាស់​ប្តូរ​នោះ​។ ការបញ្ជូនសំណើរបស់អ្នកតាមអ៊ីមែលគឺជាវិធីងាយស្រួលដើម្បី​មាន​​ឯកសារសម្រាប់ពេលក្រោយ ប៉ុន្តែ​ប្រសិនបើអ្នកចង់ផ្ញើវាតាមសំបុត្រ​ប្រៃសណីយ៍​ សូម​ប្រាក​ដ​ថាត្រូវ​​រក្សាច្បាប់​ចម្លង​នៃសំណើ​របស់​អ្នក​ទុក​​​សម្រាប់ខ្លួនអ្នក។

ខាងក្រោមនេះជាគំរូសម្រាប់ធ្វើសំណើទាំងនេះទៅកាន់អ្នកផ្តល់សេវា​លំនៅដ្ឋាន។ ដើម្បី​ធ្វើ​កា​រ​ស្នើសុំការកែប្រែឬដំណោះស្រាយ​សមស្រប​ ត្រូវតែ​បញ្ជា​ក់​អំពី​ភាព​ពាក់ព័ន្ធគ្នា​រវាង​ការ​ផ្លាស់​​ប្តូរ​ដែល​ត្រូវការចាំបាច់​ និង​ពិការភាពរបស់បុគ្គលនោះ។ ឧទាហរណ៍ អ្នកមិនអាច​បង្កើត​ដំណោះស្រាយ​សមស្រប​ដោយគ្រាន់តែនិយាយថា "ខ្ញុំជាមនុស្ស​ដែល​មាន​ពិការភាព​ ហើយ​ខ្ញុំចង់បង់ថ្លៃជួលរបស់ខ្ញុំនៅថ្ងៃទី 7 ជំនួសឱ្យថ្ងៃទី 1 នៃខែនោះ​" បានទេ​។ អ្នកត្រូវផ្តល់ព័ត៌មាន​ឱ្យបានច្រើន​ជាងនេះបន្តិច។ ជំនួស​មកវិញ​ ជាការល្អ​និងកាន់​​ច្បាស់លាស់ជាងនេះគឺ​​ត្រូវ​និយា​យ​ថា "ដោយសារតែ​ខ្ញុំមិន​ទទួល​បាន​ប្រាក់ចំណូលទាក់ទ​ងនឹងពិការភាព​របស់ខ្ញុំ​រហូត​ដល់ថ្ងៃទី 6 នៃខែនោះ ទើប​ខ្ញុំមិន​អាច​បង់​ថ្លៃ​ជួល​នៅ​ថ្ងៃទី 1 នៃខែនោះ​បាន ដូច្នេះខ្ញុំ​ស្នើសុំ​ការ​អនុគ្រោះ​ចំពោះ​វិធាន​ដែល​ត្រូវ​បង់​នៅ​ថ្ងៃ​ទី​ 7 នេះ​"​។

គំរូ​លិខិតទៅកាន់អ្នកផ្តល់សេវាលំនៅដ្ឋានដែលស្នើសុំ​ដំណោះស្រាយ​ឬ​ការកែប្រែ​សមស្រប

[កាល​បរិ​ច្ឆេទ]

[ឈ្មោះពេញរបស់ម្ចាស់ដី និង/ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ]
[អាសយដ្ឋានអ៊ីមែល ឬអាសយដ្ឋានជាក់ស្តែងរបស់ម្ចាស់ដី និង/ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ]

ជូនចំពោះ [ឈ្មោះម្ចាស់ដី និង/ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ]

ខ្ញុំរស់នៅ/កំពុងដាក់ពាក្យស្នើសុំជួលទ្រព្យរបស់អ្នកនៅ [អាសយដ្ឋាន]។ ខ្ញុំបាទ/នាង​ខ្ញុំ​សរសេរ​លិខិត​នេះ​ដើម្បី​ស្នើសុំ​ដំណោះស្រាយ​/ការកែប្រែសមស្រប​ណាមួយ​សម្រាប់​បញ្ហា​ពិការភាព​របស់​ខ្ញុំ​។​

 

 

 

សំណើនេះពាក់ព័ន្ធនឹងពិការភាពរបស់ខ្ញុំព្រោះ៖

 

 

 

[គ្រូពេទ្យ/វិកលចរិត/ចិត្តសាស្ត្រ​/អ្នកព្យាបាល/​បុគ្គលិកសង្គម​/អ្នកព្យាបាល​ការងារ​/បុគ្គល​ផ្សេ​ង​​ទៀត] របស់ខ្ញុំបានចាត់ទុកថា ​ដំណោះស្រាយ/ការកែប្រែទាំងនេះ​ចាំបាច់ដោយ​សារតែ​ពិការភាព​​របស់ខ្ញុំ។ ខ្ញុំអាចផ្តល់ការផ្ទៀងផ្ទាត់នេះ ប្រសិនបើអ្នកត្រូវការវា។

ច្បាប់​សហព័ន្ធ​និង​ច្បាប់​រដ្ឋ​ តម្រូវ​ឱ្យ​អ្នកផ្តល់សេវាលំនៅដ្ឋានផ្ដល់​ជំនួយ​គាំ​ទ្រ​សមស្រប​ជូន​អ្នក​ជួល​/​អ្នក​ស្នាក់​​នៅ​​ និង​អ្នក​ដាក់​ពាក្យ​សុំ​ដែល​មានពិការភាព​។

សូម​មេត្តា​ឆ្លើយ​តប​ចំ​ពោះ​សំ​ណើ​នេះ​ឱ្យ​​បាន​ត្រឹមថ្ងៃ​ [កាល​បរិ​ច្ឆេទ]។ សូមយល់ថាការមិន​ឆ្លើយ​តបទៅនឹងដំណោះស្រាយ​​សមស្រប​ ការពន្យាពេល​ក្នុងការឆ្លើយ​តប​​មិន​សម​ស្រប​ ឬ​ការបដិសេធដោយខុសច្បាប់នូវសំណើសុំដំណោះស្រាយសមស្រប​ បង្កើត​ជា​ការ​រើស​អើង​ពិការ​ភាព។ សូមមើលក្រមស្ដីពីបទបញ្ញ​ត្តិរដ្ឋកាលីហ្វ័រញ៉ា មាត្រា 2, § 12177(e)។ សូម​រីករា​យ​​ទាក់ទងមកខ្ញុំតាម [អាសយដ្ឋានអ៊ីមែលរបស់អ្នក]។ សូមអរគុណចំពោះការយកចិត្ត​ទុក​ដាក់​របស់អ្នកចំពោះសំណើនេះ។

ដោយសេចក្តី​គោរពរាប់អាន

[ឈ្មោះ​របស់​អ្នក​] 

[អាសយដ្ឋានរបស់​អ្នក​]

 

 

 

អ្នកផ្តល់សេវា​លំនៅដ្ឋានអាចស្នើសុំលិខិតបញ្ជាក់ពីអ្នករស់នៅរបស់ពួកគេ នៅពេលដែល​អ្នក​ស្នាក់​នៅ​​​​ស្នើសុំ​ដំណោះស្រាយ​សមស្រប​ ឬការកែប្រែសមស្រប​ ហើយតម្រូវការ​សម្រាប់​ដំណោះ​ស្រាយ​ឬ​ការ​កែប្រែ​គឺ​មិនមានភាព​ជាក់ស្តែង។ លិខិតផ្ទៀងផ្ទាត់​បញ្ជាក់​ថា អ្នក​ដែល​មាន​ពិការភាព​គឺ​មានតម្រូវ​ការទាក់ទង​នឹងពិការភាព​សម្រាប់​ការផ្លាស់ប្តូរ​ដែលពួក​គេកំពុង​ស្នើ​សុំចំពោះគោលការណ៍លំនៅដ្ឋាន នីតិវិធី សេវាកម្ម ឬរចនាសម្ព័ន្ធ​រូបវន្ត​របស់ពួកគេ។ ខាងក្រោមនេះជាគំរូសម្រាប់លិខិតផ្ទៀងផ្ទាត់បញ្ជាក់​​ផ្នែក​​វេជ្ជសាស្រ្ត។

គំរូ​លិខិតផ្ទៀងផ្ទាត់​បញ្ជាក់ពីអ្នក​ប្រកបវិជ្ជា​ជីវៈសុខាភិបាល​

[កាល​បរិ​ច្ឆេទ]

ជូនចំពោះ [ម្ចាស់ផ្ទះ អាជ្ញាធរលំនៅដ្ឋាន សមាគមម្ចាស់ផ្ទះ]៖

ខ្ញុំ​គឺ​ជា [​គ្រូពេទ្យ​/គ្រូពេទ្យផ្នែក​សរសៃប្រសាទ​/អ្នក​ចិត្តសាស្រ្ត​/គ្រូពេទ្យ​ព្យាបាល​/បុគ្គលិក​សង្គមកិច្ច​/​គ្រូពេទ្យ​​ព្យាបាលស្តា​រស​ម្ប​ទា​វិជ្ជាជីវៈសម្រាប់]​ ហើយខ្ញុំ​បាន​ដឹង​អំពី​ស្ថានភាព [​របស់ពួកគេ​]​។ [ឈ្មោះអ្នកជំងឺ​] ​មាន​ពិការភាព​ដែល​បណ្តាល​ឱ្យ​​មានដែនកំណត់មិនអាច​បំពេញ​​មុខ​ងារ​ជាក់​លាក់​មួយ​ចំ​នួន។ ដែនកំណត់​ទាំង​នេះ​ រួមមាន​ [រៀប​រាប់​ពី​ដែនកំណត់​មិនអាច​បំពេញ​មុខងារ​បាន​ ដែល​តម្រូវ​ឱ្យ​មាន​ដំណោះស្រាយ​​​ដែល​បាន​ស្នើសុំ​នេះ​]៖

 

 

 

[ដំណោះស្រាយ​ដែល​បានស្នើសុំ] គឺចាំបាច់សម្រាប់ [ឈ្មោះ​អ្នកជំងឺ/អតិថិជន] ដើម្បីរស់នៅ​ក្នុង​​សហគមន៍ និងប្រើប្រាស់និងអាស្រ័យ​ផល​លើការស្នាក់នៅ [របស់ពួកគេ] ដោយ [ពិពណ៌នា​អំពី​របៀប​ដែលដំណោះស្រាយ​នោះ​នឹងជួយ ឬគាំទ្រដល់​បុគ្គល [រៀបរាប់​ដែន​កំណត់ដែលតម្រូវ​ឱ្យ​មាន​ដំណោះ​ស្រាយ​​ដែលបាន​ស្នើសុំ]៖

 

 

 

សូម​អរគុណ​សម្រាប់​ការ​ផ្តល់ដំណោះស្រាយ​​សមស្រប​សម្រាប់​ [ឈ្មោះអ្នកជំងឺ​/អតិថិជន​]។

ដោយសេចក្តី​គោរពរាប់អាន​​ 

[ឈ្មោះ​និង​មុខ​តំណែង​]

ការ​​អនុវត្ត​សិទ្ធិ​របស់​អ្នក៖ បណ្តឹងតវ៉ា​ និងបណ្តឹងតុលាការ​​​

ប្រសិនបើម្ចាស់ផ្ទះ សមាគមម្ចាស់ផ្ទះ ឬអ្នកផ្តល់សេវា​លំនៅដ្ឋានផ្សេងទៀត​ បដិសេធមិន​ផ្តល់​​ការ​ដំណោះស្រាយ​​​ឬការកែប្រែសមស្រប​ ឬមានការរើសអើងផ្សេងទៀត​ប្រឆាំង​នឹង​អ្នក អ្នកចាំបាច់​​ត្រូវ​ដាក់ពាក្យបណ្តឹងរដ្ឋបាល ឬបណ្តឹងតុលាការ​ដើម្បីអនុវត្ត​សិទ្ធិ​របស់អ្នក​។ ជម្រើសទាំងនេះអាចចំណាយពេលយូរ។

បណ្តឹង​រដ្ឋ​បាល

អ្នក​អាច​ដាក់​បណ្តឹង​រដ្ឋបាល​ទៅកាន់​​ក្រសួង​​សិទ្ធិពលរដ្ឋ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California’s Civil Rights Department, CRD) អតីត​ក្រសួង​ដ្ឋាន​លំនៅដ្ឋាន​និង​ការងារ​ស្មើភាព​គ្នា​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ (California Department of Fair Employment and Housing, DFEH) ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ បន្ទាប់​កាល​បរិច្ឆេទ​​នៃ​ការ​រើស​អើង​ថ្មីៗបំផុត។​ ទិដ្ឋភាពទូទៅនៃដំណើរការបណ្តឹងទៅកាន់​ CRD និងព័ត៌មានអំពីរបៀបដាក់ពាក្យបណ្តឹង អាច​រក​បាន​នៅទីនេះ៖ https://calcivilrights.ca.gov/complaintprocess/#:~:text=800%2D884%2D1684,-contact.center%40dfeh ហើយអកមល​អាច​មើល​គំនូសតាង​លំហូរ​ពាក្យបណ្តឹង​ CRD នៅទីនេះ​៖ https://calcivilrights.ca.gov/wp-content/uploads/sites/32/2022/09/CRD-Non-Employment-Flowchart_ENG.pdf. អ្នកក៏អាច​ចាប់​​​​ផ្តើម​ដំណើរការ​បណ្តឹង​បាន​ដោយទូរសព្ទ​ទៅលេខ​ (800) 884-1684 (សំឡេង​) ឬ​ (800) 700-2320 (TTY)។

ប្រសិនបើ CRD មិនធ្វើការសម្រេចសេចក្តីតាមការចង់បានរបស់អ្នកទេ ការសម្រេចចិត្តរបស់ CRD អាចត្រូវបានប្តឹងឧទ្ធរណ៍ទៅ
នាយក CRD ក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីការសម្រេចចិត្តនោះ។1

អ្នកក៏អាចដាក់ពាក្យបណ្តឹងរដ្ឋបាលទៅកាន់​ការិយាល័យលំនៅដ្ឋាននិងឱកាសស្មើភាពគ្នា​ (HUD-FHEO)2 នៃក្រសួងលំនៅដ្ឋាននិងការ​អភិវឌ្ឍទីក្រុងនៃសហរដ្ឋអាមេរិក ក្នុងរយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​​ការរើសអើង។ ព័ត៌មានអំពីរបៀបដាក់ពាក្យបណ្តឹង HUD-FHEO អាចរក​បាន​ដោយទូរស័ព្ទទៅលេខ 1-800-669-9777 ឬនៅលើគេហទំព័ររបស់ HUD៖ https://www.hud.gov/program_offices/fair_housing_equal_opp/online-complaint ព័ត៌មាន​អំពី​លក្ខណៈនៃ​​ដំ​ណើរការ​បណ្ដឹងតវ៉ា​ គឺ​អាច​ឃើញ​មាន​នៅ​ទីនេះ៖ https://www.hud.gov/program_offices/fair_housing_equal_opp/complaint-process

បណ្តឹង​នីតិឯកជន​

អ្នកអាចអនុវត្តសិទ្ធិរបស់អ្នកតាមរយៈបណ្តឹងរដ្ឋប្បវេណីដែល​ដាក់នៅតុលាការ​សហព័ន្ធ​ឬ​រ​ដ្ឋ​។ អ្នកមិនចាំបាច់មានមេធាវីទេ ហើយអ្នកមានសិទ្ធិដាក់ពាក្យបណ្តឹង​ដោយខ្លួនឯង ប្រសិនបើ​អ្នក​មិន​អាចទទួលបានជំនួយ ឬតំណាងពីមេធាវីនោះទេ​។ សូមជ្រាបថា មានដែនកំណត់​ពេល​វេលា (“អាជ្ញាយុកាល​") ដែលកំណត់​រយៈពេល​ដែល​អ្នក​មាន​សម្រាប់​ការដាក់ពាក្យ​ប្តឹង​ទាមទារ​នៅក្នុងតុលាការ ហើយអ្នកអាច​នឹងចាញ់ក្តី​​ដោយ​ស្វ័យ​ប្រវត្តិ ប្រសិនបើ​អ្នកមិន​បាន​ដាក់ពាក្យប្តឹងក្នុងរយៈពេលកំណត់​នោះ។ កាល​បរិច្ឆេទ​ទាំង​នេះ​អាច​មាន​រយៈ​ពេល​ខ្លី​ត្រឹម​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ គិត​​ចាប់​ពី​កាលបរិច្ឆេទ​នៃ​សកម្ម​ភាព​រើស​អើង​កើត​​ឡើង​​។ ប្រសិនបើចាប់​អារម្ម​ណ៍​ក្នុងការដាក់ពាក្យបណ្ដឹង អ្នកគួរតែពិគ្រោះជាមួយមេធាវី​ឱ្យបានឆាប់តាម​ដែល​អាចធ្វើទៅ​បា​ន ដើម្បីទទួលបានដំបូន្មាន ស្វែងយល់ពីជម្រើសរបស់អ្នក និងលទ្ធភាព​ក្នុងការ​ធ្វើ​ជា​តំណាង។ អ្នកនឹងទទួលខុសត្រូវលើការថ្លៃដាក់ពាក្យ​សុំ​ដើម្បីដាក់ពាក្យបណ្តឹងរបស់អ្នក ប៉ុន្តែអ្នកអាច​មាន​​សិទ្ធិ​​ទទួលបានការលើកលែងថ្លៃសេវា ប្រសិនបើអ្នកមិនមានលទ្ធភាពបង់ថ្លៃដាក់​ពាក្យ​សុំ​នោះទេ​។

ការ​ទាម​ទារសំណង​តូចតាច​

ប្រសិនបើអ្នកស្វែងរកសំណងខូចខាតក្នុងតម្លៃជាទឹកប្រាក់តិចជាង $10,000 នោះអ្នកអាចដាក់ពាក្យបណ្តឹងករណីរើសអើងទៅកាន់តុលាសម្រាប់ការទាមទារសំណងតូចតាចក្នុងមូលដ្ឋាន។ តុលាការសម្រាប់ការទាមទារសំណងតូចតាច ត្រូវតែប្តឹងមុនពេលដែនកំណត់ពេលវេលា ("អាជ្ញាយុកាល") ផុតសុពលភាព និងមានថ្លៃដាក់ពាក្យសុំ លើកលែងតែអ្នកមានសិទ្ធិទទួលបានការលើកលែងថ្លៃដាក់ពាក្យសុំ។ អ្នកអាចពិគ្រោះជាមួយមេធាវីអំពីករណីតុលាការសម្រាប់ការទាមទារសំណងតូចតាច ប៉ុន្តែមេធាវីមិនអាចតំណាងឱ្យអ្នកនៅក្នុងតុលាការសម្រាប់ទាមទារសំណងតូចបានទេ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល៖
អង្គារសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) សៀវភៅមគ្គុទ្ទេសក៍ណែនាំអំពីតុលាការសម្រាប់ទាមទារសំណងតូចតាច៖ របៀបប្តឹងតវ៉ា ប្រសិនបើអាជីវកម្ម ឬម្ចាស់ដីរើសអើងអ្នកដោយសារតែពិការភាពរបស់អ្នក តាមរយៈ  https://www.disabilityrightsca.org/system/files?file=file-attachments/520601_0.pdf

សេចក្តីស្រង់ច្បាប់ និងព័ត៌មានបន្ថែម

ការរើសអើងផ្នែកលំនៅដ្ឋានប្រឆាំងនឹងអ្នកជួល និងអ្នកដាក់ពាក្យដែលមានពិការភាព ត្រូវបានហាមឃាត់ក្រោមច្បាប់សហព័ន្ធនៅក្នុងក្រមច្បាប់ស្តីពីវិសោធនកម្មស្តីពីលំនៅដ្ឋានដោយយុត្តិធម៌ (Fair Housing Amendments Act)3 និងផ្នែកទី 504 នៃក្រម​ច្បាប់ស្តារនីតិ​សម្បទា​សហព័ន្ធ (Rehabilitation Act) ឆ្នាំ 1973។4 លើសពីនេះ វាត្រូវបានហាមឃាត់នៅ​ក្រោមច្បាប់​រដ្ឋកាលីហ្វ័រញ៉ា នៅ​ក្នុង​ច្បាប់ការងារ និងលំនៅដ្ឋាន​ដោយ​យុត្តិធម៌ (Fair Employment and Housing Act)5 និងក្រម​ច្បាប់ស្តីពីជនពិការ (Disabled Persons Act)។6 ច្បាប់ទាំងនេះគ្របដណ្ដប់លើអ្នកផ្តល់សេវាលំនៅដ្ឋាន រួមមានម្ចាស់ផ្ទះ សមាគមម្ចាស់ផ្ទះ ភ្នាក់ងារអចលនៈទ្រព្យ អ្នកផ្តល់ប្រាក់កម្ចីទិញផ្ទះ និងម្ចាស់កម្មសិទ្ធិ និងអ្នកគ្រប់គ្រងអចលនទ្រព្យនៃលំនៅដ្ឋានរយៈពេលវែង រួមទាំងមន្ទីរស្នាក់នៅថែទាំ មន្ទីរស្នាក់នៅប្រមូលផ្តុំ មន្ទីររស់នៅដោយឯករាជ្យ ទីជម្រកសម្រាប់ជនគ្មានផ្ទះសម្បែង និងនៅមណ្ឌលចាស់ជរា-ពិការ ក្នុងករណីខ្លះទៀត។  

សម្រាប់ព័ត៌មានលម្អិតអំពីការរើសអើងផ្នែកលំនៅដ្ឋានដោយផ្អែកលើពិការភាព និងរបៀបស្នើសុំដំណោះស្រាយនិងការកែប្រែសមស្របនាមជាអ្នកជួលឬអ្នកពាក្យសុំលំនៅដ្ឋាន សូមមើល៖ 

អង្គការ Tenants Together គឺជាសម្ព័ន្ធទូទាំងរដ្ឋនៃអង្គការអ្នកជួលក្នុងស្រុក។ អង្គការ Tenants Together មានឯកសារបោះពុម្ពផ្សាយអំពីដំណោះស្រាយសមស្រប និងការកែសម្រួល សមស្របនៅទីនេះ៖  https://www.tenantstogether.org/resources/discrimination-and-reasonable-accommodations  ហើយ​អ្នកអាច​ស្វែងរកគំរូ​​លិខិត​ដំណោះស្រាយសមស្រប​នៅទីនេះ​​៖   https://actionnetwork.org/user_files/user_files/000/025/581/original/Reasonable_Accommodations_Instructions.pdf

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួង​លំនៅដ្ឋាននិងការ​អភិវឌ្ឍទីក្រុង និងក្រសួង​​យុត្តិ​ធម៌ ដំណោះស្រាយ​សមស្រប​ក្រោមក្រមច្បាប់​ស្តីពីលំនៅដ្ឋានដោយយុត្តិធម៌​ https://www.justice.gov/crt/us-department-housing-and-urban-development

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួង​លំនៅដ្ឋាននិងការ​អភិវឌ្ឍទីក្រុង និងក្រសួង​​យុត្តិ​ធ​ម៌ ដំណោះស្រាយ​សមស្រប​ក្រោមក្រមច្បាប់​ស្តីពីលំនៅដ្ឋានដោយយុត្តិធម៌ https://www.hud.gov/sites/documents/DOC_7502.PDF  

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុង និងក្រសួងយុត្តិធម៌ លក្ខខណ្ឌតម្រូវស្តីពីលទ្ធភាពចូលប្រើប្រាស់ (ការរចនា និងការសាងសង់) សម្រាប់
ការស្នាក់នៅច្រើនគ្រួសារដែលបានរ៉ាប់រង ក្រោមក្រមច្បាប់លំនៅដ្ឋានដោយុត្តិធម៌ https://www.hud.gov/sites/documents/JOINTSTATEMENT.PDF

 

  • 1. សូមមើល 2 C.C.R. ផ្នែក 10065
  • 2. ក្រមច្បាប់វិសោធនកម្មលំនៅដ្ឋានដោយយុត្តិធម៌ (Fair Housing Amendments Act) អនុញ្ញាតចំពោះចំណុចនេះ។
  • 3. (42 U.S.C. Sections 3601--3631)។
  • 4. សម្រាប់លំនៅដ្ឋានដែលទទួលបានមូលនិធិពីក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុងរបស់សហរដ្ឋអាមេរិក ឬជំនួយហិរញ្ញវត្ថុសហព័ន្ធផ្សេងទៀត
  • 5. ក្រមរដ្ឋាភិបាល ផ្នែក 12955--12956.2
  • 6. ក្រមរដ្ឋប្បវេណី ផ្នែក 54.1 និង 54.2.