ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ អ្នកដែលអាចត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ អ្នកដែលអាចត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីអ្នកដែលអាចត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីអ្នកដែលអាចត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់បង់ជូនដល់មេធាវីនោះទេ អ្នកអាចសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ តុលាការនៅសវនាការត្រូវតែរកឱ្យឃើញថា គ្រប់លក្ខខណ្ឌតម្រូវទាំងអស់ត្រូវបានបញ្ជាក់ដោយមានភស្តុតាងច្បាស់លាស់និងល្មមអាចជឿបាន។1 “ច្បាស់លាស់និងល្មមអាចជឿបាន” មានន័យថា ចៅក្រោមត្រូវតែរកឱ្យឃើញថា វាអាចជាកាពិតច្រើនជាងការមិនពិតដែលថា អ្នកបានបំពេញគ្រប់លក្ខខណ្ឌតម្រូវទាំងអស់ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។
សម្រាប់ព័ត៌មានអំពីសំណើសុំ និងវិធានការនានាដែលខោនធីចាំបាច់ត្រូវអនុវត្តដើម្បីសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលយក AOT សូមអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How You are Ordered to AOT (របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
លក្ខខណ្ឌតម្រូវផ្លូវច្បាប់សម្រាប់ AOT
ប្រសិនបើអ្នកបំពេញរាល់លក្ខណៈវិនិច្ឆ័យដូចខាងក្រោម ចៅក្រមអាចនឹងបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT៖2
1. មានអាយុយ៉ាងតិច 18ឆ្នាំ។
2. អ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
អ្នកអាចពិភាក្សាជាមួយអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺរបស់អ្នក ឬមេធាវីរបស់អ្នក ប្រសិនបើអ្នកមាន ដើម្បីយល់ថាតើអ្នកបំពេញតាមលក្ខខណ្ឌតម្រូវផ្លូវច្បាប់សម្រាប់ការមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ អ្នកអាចស្វែងយល់ពីរបៀបទាក់ទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺរបស់អ្នក នៅក្រោមផ្នែក “Additional Information (ព័ត៌មានបន្ថែម)” នៅចុងបញ្ចប់នៃឯកសារបោះពុម្ពផ្សាយនេះ។
- ច្បាប់ចែងថា អ្នកមាន “ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ” ប្រសិនបើប្រការទាំងអស់ដូចខាងក្រោមគឺជាការពិត៖
- អ្នកមានជំងឺផ្លូវចិត្តដែលស្ថិតនៅក្នុងកំណែប្រែថ្មីបំផុតនៃសៀវភៅរោគវិនិច្ឆ័យឬស្ថិតិជំងឺផ្លូវចិត្ត(DSM)។3 នេះអាចមានន័យថាជាការធ្វើរោគវិនិច្ឆ័យនៃជំងឺផ្លូវចិត្តពីអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្ត។ DSM គឺជាសៀវភៅដែលបានប្រើប្រាស់ដើម្បីពិពណ៌នា និងកំណត់និយមន័យជំងឺផ្លូវចិត្ត។
- ដោយសារតែជំងឺផ្លូវចិត្ត អ្នកមានប្រជុំរោគសញ្ញានិងការចុះខ្សោយមុខងារសំខាន់ៗ ឬមានប្រវត្តិដែលបង្ហាញថា អ្នកមានហានិភ័យប្រឈមនឹងភាពដុនដាបទៅក្នុងការមានភាពចុះខ្សោយនិងប្រជុំរោគសញ្ញាធ្ងន់ធ្ងរ4 និង
- “ការចុះខ្សោយមុខងារ” មានន័យថាជាការចុះខ្សោយសំខាន់ៗ ដោយសារតែជំងឺផ្លូវចិត្តនៅក្នុងការរស់នៅដោយឯករាជ្យ ទំនាក់ទំនងសង្គម ការមានការងារ ឬការមើលថែទាំស្ថានភាពរាងកាយ។5
- “អាចកើតមាន” មានន័យថា ការចុះខ្សោយសំខាន់ៗនឹងអាចកើតមាន ក្នុងពេលឆាប់ៗនេះ។
- អ្នកអាចនឹងមានពិការភាពធ្ងន់ធ្ងររហូតដល់ត្រូវការជំនួយសាធារណៈ សេវាកម្ម ឬការផ្តល់សិទ្ធិដូចជាអត្ថប្រយោជន៍សុខភាពនិងសុខុមាលភាពជាដើម។6
3. សម្រេចចិត្តមួយបានធ្វើឡើង ផ្អែកលើគំនិតយល់ឃើញបែបវេជ្ជសាស្ត្រ ដែលថាចំណុចណាមួយក្នុងចំណោមចំណុចខាងក្រោមនេះគឺជាការពិត៖
- អ្នកមិនអាចនឹងរួចផុតដោយសុវត្ថិភាពនៅក្នុងសហគមន៍ដែលគ្មានការគ្រប់គ្រង (ដូចជា AOT) ហើយ ស្ថានភាពសុខភាពផ្លូវចិត្តរបស់អ្នកកំពុងដុនដាបទៅ ឬ
- អ្នកត្រូវការ AOT ដើម្បីការពារការលាប់ឡើងវិញ ឬការដុនដាបទៅនៃសុខភាពផ្លូវចិត្តរបស់អ្នក ដែលអាចនឹងធ្វើឱ្យអ្នកមានពិការភាពយ៉ាងធ្ងន់ធ្ងរ (មិនអាចបំពេញតម្រូវការមូលដ្ឋានរបស់អ្នក ដូចជាចំណីអាហារ សម្លៀកបំពាក់ និងទីជម្រក) ឬធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។
4. អ្នកមិនបានអនុវត្តតាមផែនការព្យាបាលរបស់អ្នកសម្រាប់ពិការភាពសុខភាពផ្លូវចិត្តរបស់អ្នកពីមុនមកទេ។ នេះគឺជាការពិត ប្រសិនបើប្រការណាមួយក្នុងចំណោមប្រការខាងក្រោមបានកើតមាន៖
- ពីរដងក្នុងរយៈពេល 3ឆ្នាំ (36ខែ) ចុងក្រោយ ពិការភាពផ្លូវចិត្តរបស់អ្នកគឺជាមូលហេតុចម្បងដែលអ្នកត្រូវបានសម្រាកពេទ្យ ឬបានទទួលជំនួយនៅក្នុងបន្ទប់ សុខភាពផ្លូវចិត្តនៃពន្ធនាគាររដ្ឋ ឬមន្ទីរឃុំឃាំងតាមមូលដ្ឋាន។7
- វាមិនរាប់ថានេះត្រឹមត្រូវឬអត់នោះទេ នៅមុនពេលខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យអ្នកត្រូវបានបង្គាប់ឱ្យទៅទទួលបាន AOT ។
- គន្លឹះសំខាន់គឺចាំបាច់ត្រូវមានការបង្ខាំងខ្លួនចំនួនពីរលើកក្នុងរយៈពេលបីឆ្នាំចុងក្រោយ។
- នេះអាចមានន័យថាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អ្នកបានចូលសម្រាកពេទ្យសម្រាប់ការ ព្យាបាលសុខភាពផ្លូវចិត្តចំនួនពីរលើក។
- វាក៏អាចមានន័យផងដែរថា អ្នកបានចូលមន្ទីរឃុំឃាំងឬពន្ធនាគារពីរលើកនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយ និងត្រូវបានដាក់ឱ្យសិ្ថតនៅក្នុងបន្ទប់សុខភាពផ្លូវចិត្តពិសេស។
- ឬ វាអាចមានន័យថាអ្នកត្រូវបានសម្រាកពេទ្យសម្រាប់ការព្យាបាលសុខភាពផ្លូវចិត្តមួយលើក និងថែមទាំងត្រូវបានដាក់ឱ្យស្ថិតក្នុងបន្ទប់សុខភាពផ្លូវចិត្តនៅក្នុងមន្ទីរឃុំឃាំងឬពន្ធនាគារមួយលើក នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយ។
- ដោយសារតែពិការភាពផ្លូវចិត្តរបស់អ្នក អ្នកបានប្រព្រឹត្តហិង្សាធ្ងន់ធ្ងរចំពោះខ្លួនឯងនិងអ្នកដទៃ។8
- វាមិនរាប់ថានេះត្រឹមត្រូវឬអត់នោះទេ នៅមុនពេលខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យអ្នកត្រូវបានបង្គាប់ឱ្យទៅទទួលបាន AOT ។
- សកម្មភាពនោះត្រូវតែមានលក្ខណៈធ្ងន់ធ្ងរ និងហិង្សា។ ដូច្នេះ ប្រសិនបើសកម្មភាពនោះធ្ងន់ធ្ងរ ប៉ុន្តែមិនមានហិង្សាទេ នោះវាមិនរាប់បញ្ចូលទេ។
- ចាំបាច់ត្រូវតែបានកើតឡើងក្នុងរយៈពេល 4ឆ្នាំចុងក្រោយ។
- ការគំរាមកំហែង ឬការប៉ុនប៉ងធ្វើសកម្មភាពធ្ងន់ធ្ងរឬហិង្សា ត្រូវបានរាប់បញ្ចូល។
- ប្រសិនបើវាជាសកម្មភាពធ្ងន់ធ្ងរនិងហិង្សាប្រឆាំងនឹងទ្រព្យសម្បត្តិតែមួយមុខនោះ វាមិនត្រូវបានរាប់បញ្ចូលទេ។
5. ខោនធីបានផ្តល់ឱកាសឲ្យអ្នកទទួលបានការព្យាបាលដោយស្ម័គ្រចិត្ត ប៉ុន្តែអ្នកមិនបាន ឬមិនចូលរួមក្នុងការព្យាបាលនោះទេ។
- ការព្យាបាលដែលអ្នកទទួលបានឱកាសចូលរួមត្រូវបានរាប់បញ្ចូល លុះត្រាតែផែនការព្យាបាលនោះមានការព្យាបាលដូចគ្នាទាំងអស់ទៅនឹង AOT ដែរ។ ពុំនោះទេ ខោនធីមិនបានផ្តល់ឱកាសឱ្យអ្នកចូលរួមក្នុងការព្យាបាលដោយស្ម័គ្រចិត្តទេ។
- សម្រាប់ព័ត៌មានបន្ថែមអំពីតើការព្យាបាល AOT តម្រូវឱ្យមានអ្វីខ្លះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Treatment Rights in AOT (សិទ្ធិព្យាបាលនៅក្នុង AOT)”។
6. AOT គឺជា ការព្យាបាលដែលមានការរឹតបន្តឹងតិចតួច ដោយបន្តធានាបានថាសុខភាពផ្លូវចិត្តរបស់អ្នកកំពុងល្អប្រសើរ និងមានស្ថេរភាព។
- “មានការរឹតបន្តឹងតិចតួច” មានន័យថានេះគឺជាកម្រិតនៃការថែទាំដែលអនុញ្ញាតឱ្យអ្នកមានសេរីភាពច្រើនបំផុតនៅក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក។
7. អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ពី AOT។
ពិនិត្យតាមដានដោយអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្ត
- ដើម្បីជួយឱ្យចៅក្រមធ្វើការសម្រេចថាតើលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់ AOT អនុវត្តចំពោះអ្នកដែរឬអត់ អ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ ចាំបាច់ត្រូវពិនិត្យតាមដានអ្នក។9 ពួកគេក៏ចាំបាច់ត្រូវរៀបរាប់នៅក្នុងសំណើសុំផងដែរថាហេតុអ្វីបានជាលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់ AOT គឺត្រឹមត្រូវពិតប្រាកដសម្រាប់អ្នក។10 ពួកគេក៏ចាំបាច់ត្រូវនិយាយ (ផ្តល់សក្ខីកម្ម) នៅសវនាការ AOT ។11 សម្រាប់ព័ត៌មានអំពីសវនាការ AOT សូមអានឯកសារបោះពុម្ពផ្សាយមានចំណងជើងថា “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT)”។
- ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ ពិនិត្យតាមដានអ្នកនោះទេ ខោនធីនៅតែអាចស្នើសុំឱ្យអ្នកទទួលយក AOT។12
- បន្ទាប់ពីសំណើរសុំត្រូវបានផ្តល់ជូនតុលាការ តុលាការអាចដាក់បញ្ចូលអ្នកទៅក្នុងមន្ទីរពេទ្យសម្រាប់ការពិនិត្យតាមដានដោយប្រឆាំងនឹងឆន្ទៈរបស់អ្នក ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យអ្នកផ្តល់សេវាពិនិត្យតាមដានអ្នកនោះទេ។ អ្នកមិនអាចបន្តស្ថិតនៅក្នុងមន្ទីរពេទ្យប្រឆាំងនឹងឆន្ទៈរបស់អ្នក សម្រាប់រយៈពេលលើសពី 72ម៉ោង។13
សេចក្តីសម្រេចរបស់ចៅក្រម
ប្រសិនបើចៅក្រមរកឃើញថា រាល់លក្ខខណ្ឌតម្រូវទាំងអស់គឺត្រឹមត្រូវពិតប្រាកដតាមរយៈភស្តុតាងច្បាស់លាស់និងល្មមអាចជឿបាន ពួកគេអាចបង្គាប់ឱ្យអ្នកទទួលបាន AOT សម្រាប់រយៈពេលលើសពី 6ខែ។14 “ច្បាស់លាស់និងល្មមអាចជឿបាន” មានន័យថា ចៅក្រោមត្រូវតែរកឱ្យឃើញថា វាអាចជាកាពិតច្រើនជាងការមិនពិតដែលថា អ្នកបានបំពេញគ្រប់លក្ខខណ្ឌតម្រូវទាំងអស់ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។
- អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ចៅក្រម។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលត្រូវប្តឹងឧទ្ធរណ៍ អ្នកគួរតែទាក់ទងទៅកាន់មេធាវីរបស់អ្នក។
- សម្រាប់ព័ត៌មានបន្ថែមអំពីតើសិទ្ធិការព្យាបាលរបស់អ្នកមានអ្វីខ្លះនៅពេលអ្នកស្ថិតនៅក្នុង AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Your Treatment Rights While in AOT (សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតនៅក្នុង AOT)”។
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល AOT ត្រូវបញ្ចប់បន្ទាប់ពីអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How AOT Ends (តើ AOT បញ្ចប់ដូចម្តេច)”។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាកទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory។
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។
- 1. Welf. & INST. Code § 5346។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន្ន (Welfare and Institutions Code)។
- 2. § 5346(a)(1)-(7).
- 3. § 5600.3(b)(3)(A).
- 4. § 5600.3(b)(3)(B)(i).
- 5. § 5600.3(b)(3)(B)(ii).
- 6. § 5600.3(b)(3)(C).
- 7. § 5346(a)(4)(A).
- 8. § 5346(a)(4)(B).
- 9. § 5346 (b)(5)(A).
- 10. § 5346 (b)(5)(A).
- 11. § 5346 (b)(5)(A).
- 12. § 5346(b)(5)(B).
- 13. § 5346 (d)(3).
- 14. § 5346(d)(5)(B).