ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ អ្នកដែលអាចត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT

Publications
#7175.06

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ អ្នកដែលអាចត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT

ឯកសារ​បោះពុម្ពផ្សាយនេះ​គឺជា​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​និយាយ​អំពីអ្នក​ដែលអាច​ត្រូវបាន​បង្គាប់​ឱ្យស្ថិតនៅក្នុង​​ AOT​។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ការព្យាបាល​អ្នកជំងឺ​ក្រៅ​មន្ទីរពេទ្យ​ដែល​ទទួលបានជំនួយ​ ហៅផងដែរថា AOT គឺ​ជា​ការព្យាបាល​អ្នក​ជំងឺក្រៅមន្ទីរពេទ្យ​ដែល​បាន​បង្គាប់​ដោយ​តុលាការ​ សម្រាប់​អ្នកដែល​មាន​ពិការភាព​សុខភាព​ផ្លូវចិត្ត​។  

ឯកសារ​បោះពុម្ពផ្សាយនេះ​គឺជា​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​និយាយ​អំពីអ្នក​ដែលអាច​ត្រូវបាន​បង្គាប់​ឱ្យស្ថិតនៅក្នុង​​ AOT​។

អ្នក​មានសិទ្ធិ​ទទួលបាន​មេធាវី​ម្នាក់ ប្រសិនបើ​ខោនធី​នោះ​បាន​សុំ​ឱ្យតុលាការ​បង្គាប់​ឱ្យ​អ្នក​ទទួល​បាន​​ AOT ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់បង់​ជូន​ដល់មេធាវីនោះទេ​ អ្នក​អាច​សុំ​ឱ្យ​ចៅក្រម​ផ្តល់​ជូន​អ្នក​នូវ​​អ្នកការពារក្តី​សាធារណៈម្នាក់​។​

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ AOT ក្រោមច្បាប់នេះ​ តុលាការ​នៅ​សវនាការ​​ត្រូវ​តែ​​រកឱ្យឃើញថា​ គ្រប់លក្ខខណ្ឌ​តម្រូវ​ទាំងអស់​ត្រូវបាន​បញ្ជាក់​ដោយមានភស្តុតាងច្បាស់លាស់​និងល្មមអាចជឿបាន​​​។1 “ច្បាស់លាស់​និង​ល្មមអាចជឿ​បាន​” មានន័យថា​ ចៅក្រោម​ត្រូវតែ​រកឱ្យឃើញ​ថា វាអាច​ជាកាពិត​ច្រើន​ជាង​ការមិនពិត​ដែលថា អ្នកបាន​បំពេញ​គ្រប់លក្ខខណ្ឌ​តម្រូវ​ទាំងអស់​ដើម្បី​មាន​លក្ខណៈសម្បត្តិ​​គ្រប់​គ្រាន់​ទទួលបាន​ AOT។

សម្រាប់​ព័ត៌មាន​អំពី​សំណើសុំ​ និង​វិធានការនានា​ដែល​ខោនធី​ចាំបាច់ត្រូវ​អនុវត្ត​ដើម្បី​សុំ​ឱ្យ​តុលាការ​​បង្គាប់​ឱ្យអ្នក​ទទួលយក​ AOT សូម​អាន​ឯកសារបោះពុម្ពផ្សាយ​ដែលមានចំណង​ជើង​ថា “How You are Ordered to AOT (របៀបដែល​អ្នក​ត្រូវបាន​បង្គាប់​ឱ្យ​ទទួលបាន​ AOT)”។​

លក្ខខណ្ឌ​តម្រូវ​ផ្លូវ​ច្បាប់​សម្រាប់​  AOT

ប្រសិនបើ​អ្នក​បំពេញ​រាល់​លក្ខណៈវិនិច្ឆ័យ​ដូចខាងក្រោម ចៅក្រម​អាច​នឹង​បង្គាប់​ឱ្យអ្នក​ស្ថិតនៅក្នុង​ AOT៖2

1.  ​មានអាយុ​យ៉ាងតិច​ 18ឆ្នាំ​។

2.  អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។​

អ្នក​អាច​ពិភាក្សា​ជាមួយ​អ្នក​តស៊ូមតិ​ការពារសិទ្ធិអ្នកជំងឺ​របស់អ្នក​ ឬ​មេធាវីរបស់អ្នក​ ប្រសិ​​​​​នបើ​អ្នក​មាន​ ដើម្បី​យល់​ថា​តើ​អ្នក​បំពេញ​តាមលក្ខខណ្ឌតម្រូវ​ផ្លូវច្បាប់​សម្រាប់​ការ​មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ អ្នក​អាចស្វែងយល់​ពីរបៀប​ទាក់ទងទៅកាន់​អ្នកតស៊ូមតិការពារ​សិទ្ធិ​អ្នកជំងឺ​របស់អ្នក​​ នៅ​ក្រោម​ផ្នែក​​ “Additional Information (ព័ត៌មានបន្ថែម​)” នៅ​ចុង​បញ្ចប់នៃ​ឯកសារ​បោះពុម្ពផ្សាយនេះ​។

  • ច្បាប់ចែង​ថា​ អ្នក​មាន “​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ” ប្រសិនបើ​ប្រការ​ទាំង​អស់ដូចខាងក្រោម​គឺជា​ការពិត៖​
    • អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​ដែល​ស្ថិត​នៅក្នុង​កំណែប្រែ​ថ្មី​បំផុត​នៃ​សៀវភៅរោគវិនិច្ឆ័យ​ឬស្ថិតិ​ជំងឺ​ផ្លូវចិត្ត​(DSM)។​3 នេះ​អាច​មាន​ន័យថាជា​ការធ្វើរោគវិនិច្ឆ័យ​នៃ​ជំងឺ​ផ្លូវចិត្ត​ពីអ្នកផ្តល់សេវា​ព្យាបាល​សុខភាព​​ផ្លូវ​ចិត្ត​។​​​ DSM គឺជា​សៀវភៅ​ដែល​បានប្រើប្រាស់​ដើម្បីពិពណ៌នា​ និង​កំណត់​និយមន័យ​ជំងឺ​ផ្លូវចិត្ត​។
    • ដោយសារតែ​ជំងឺ​ផ្លូវចិត្ត​ អ្នក​មាន​ប្រជុំ​រោគសញ្ញា​និង​ការចុះ​ខ្សោយ​មុខងា​​រសំខាន់ៗ ឬ​មានប្រវត្តិ​ដែលបង្ហាញ​ថា​ អ្នក​មាន​ហានិភ័យ​ប្រឈមនឹង​ភា​ព​ដុនដាបទៅ​ក្នុង​ការមាន​ភាព​ចុះខ្សោយ​និង​ប្រជុំរោគសញ្ញា​ធ្ងន់ធ្ងរ​4 និង​
      • “ការចុះ​ខ្សោយ​មុខងារ​” មានន័យ​ថា​ជាការ​ចុះ​ខ្សោយសំខាន់ៗ​ ដោយសារតែ​ជំងឺ​ផ្លូវចិត្ត​​នៅក្នុង​ការ​​រស់នៅ​​ដោយឯករាជ្យ​ ទំនាក់ទំនងសង្គម​ ការមានការងារ​ ឬ​ការ​មើលថែ​ទាំ​ស្ថានភាព​រាង​កាយ​​​។​5
      • “អាច​កើត​មាន​” មានន័យថា ​ការចុះខ្សោយ​សំខាន់ៗ​នឹង​អាច​កើតមាន​​ ក្នុង​ពេលឆាប់​ៗនេះ​។
    • អ្នកអាច​នឹង​មាន​ពិការភាពធ្ងន់ធ្ងររហូតដល់​ត្រូ​វការ​ជំនួយ​សាធារណៈ សេវាកម្ម ឬ​ការ​ផ្តល់សិទ្ធិ​ដូចជា​​អត្ថប្រយោជន៍​សុខភាព​និង​សុខុមាលភាព​ជាដើម​។6

3.  សម្រេចចិត្ត​មួយបានធ្វើឡើង​​​ ផ្អែកលើ​គំនិតយល់ឃើញ​បែប​វេជ្ជសាស្ត្រ​​ ដែល​ថា​ចំណុច​ណាមួយ​ក្នុង​ចំណោម​ចំណុច​ខាងក្រោម​នេះ​​គឺជា​ការពិត​៖

  • អ្នកមិនអាច​នឹង​រួចផុតដោយសុវត្ថិភាព​នៅក្នុង​សហគមន៍ដែលគ្មានការគ្រប់គ្រ​ង​ (ដូចជា​ AOT) ហើយ ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់អ្នក​កំពុង​ដុនដាប​ទៅ​ ឬ​
  • អ្នកត្រូវការ​ AOT ដើម្បីការ​ពារ​ការលាប់ឡើងវិញ ឬ​ការ​ដុនដាប​ទៅនៃ​សុខភា​ព​ផ្លូវចិត្ត​របស់អ្នក​ ដែលអាច​នឹង​ធ្វើឱ្យអ្នក​មានពិការភាព​យ៉ាង​ធ្ងន់ធ្ងរ​ (មិនអាច​បំពេញ​តម្រូវ​ការ​​មូលដ្ឋាន​របស់អ្នក ​ដូចជា​ចំណីអាហារ សម្លៀកបំពាក់ និង​ទីជម្រក​) ឬ​ធ្វើ​ឱ្យ​អ្នក​មានគ្រោះថ្នាក់​ដល់ខ្លួន​ឯង​ ឬ​អ្នក​ដទៃ​​។​

4.  អ្នក​មិនបាន​អនុវត្ត​តាម​ផែនការ​ព្យាបាល​របស់អ្នក​សម្រាប់​ពិការភាព​សុខភាព​ផ្លូវចិត្ត​របស់អ្នក​ពីមុនមកទេ​​។ នេះ​គឺជា​ការពិត​ ប្រសិនបើ​ប្រការ​ណាមួយ​​ក្នុងចំណោម​ប្រការ​​ខាងក្រោម​​បាន​កើតមាន​​៖ 

  • ពីរដង​ក្នុងរយៈពេល​ 3ឆ្នាំ​ (36ខែ​) ចុងក្រោយ​ ពិការភាពផ្លូវ​ចិត្ត​របស់​អ្នក​គឺ​ជា​មូលហេតុ​ចម្បង​ដែល​អ្នកត្រូវបានសម្រាកពេទ្យ​ ឬ​បានទទួល​ជំនួយ​នៅក្នុង​បន្ទប់​ សុខភាព​ផ្លូវចិត្តនៃ​ពន្ធនាគារ​រដ្ឋ​ ឬ​មន្ទីរឃុំ​ឃាំង​តាមមូលដ្ឋាន​។7
    • វាមិនរាប់​ថានេះ​ត្រឹមត្រូវ​ឬអត់នោះទេ​ នៅមុនពេល​ខោនធី​បានស្នើសុំ​​ (បាន​ដាក់​សំណើ​​) ឱ្យអ្នក​ត្រូវបានបង្គាប់​ឱ្យ​ទៅទទួលបាន​ AOT ​។
    • គន្លឹះសំខាន់គឺ​ចាំបាច់ត្រូវ​មានការ​បង្ខាំង​ខ្លួន​ចំនួន​ពីរលើក​ក្នុង​រយៈពេលបីឆ្នាំចុងក្រោយ​។​
    • នេះ​អាចមានន័យថា​ក្នុងរយៈពេល​បីឆ្នាំ​ចុងក្រោយ​នេះ អ្នក​បានចូលសម្រាកពេទ្យ​សម្រាប់ការ ព្យាបាល​​សុខភាព​ផ្លូវចិត្ត​ចំនួនពីរលើក​។
    • វាក៏អាច​មានន័យផងដែរ​ថា​ អ្នក​បានចូលមន្ទីរ​ឃុំ​​ឃាំង​ឬ​ពន្ធនាគារ​ពីរលើក​​នៅក្នុង​រយៈពេល​បីឆ្នាំ​ចុងក្រោយ និង​ត្រូវ​បាន​ដាក់​ឱ្យ​សិ្ថត​​នៅក្នុងបន្ទប់​សុខភាព​ផ្លូវចិត្ត​ពិសេស​​​​។​
    • ឬ​ វាអាច​មានន័យ​ថា​អ្នក​ត្រូវបានសម្រាក​ពេទ្យ​សម្រាប់​ការ​ព្យាបាល​សុខភាព​ផ្លូវចិត្ត​​មួយលើក​ និង​ថែមទាំង​ត្រូវបាន​ដាក់​ឱ្យស្ថិត​ក្នុង​បន្ទប់​​សុខភាព​ផ្លូវចិត្តនៅក្នុង​មន្ទីរឃុំឃាំង​​ឬ​ពន្ធ​នាគារ​មួយ​លើក​ នៅក្នុង​រយៈពេល​បីឆ្នាំចុងក្រោយ​។​​​
  • ដោយសារ​តែ​ពិការភាពផ្លូវ​ចិត្តរបស់អ្នក អ្នក​បាន​ប្រព្រឹត្ត​ហិង្សា​ធ្ងន់ធ្ងរ​​ចំពោះ​​ខ្លួន​ឯង​និង​អ្នក​ដទៃ​​។8
    • វាមិនរាប់​ថានេះ​ត្រឹមត្រូវ​ឬអត់នោះទេ​ នៅមុនពេល​ខោនធី​បានស្នើសុំ​ (បាន​ដាក់សំណើ​) ឱ្យអ្នក​ត្រូវបានបង្គាប់​ឱ្យទៅទទួលបាន​ AOT ​។
    • សកម្មភាពនោះ​ត្រូវតែមានលក្ខណៈធ្ងន់ធ្ងរ​ និង​ហិង្សា​។ ដូច្នេះ ប្រសិ​ន​បើសកម្មភាព​នោះ​ធ្ងន់ធ្ងរ​ ប៉ុន្តែ​មិន​មានហិង្សា​ទេ នោះវាមិន​រាប់បញ្ចូ​ល​ទេ​។​
    • ចាំបាច់ត្រូវ​តែ​បាន​កើ​ត​ឡើង​ក្នុង​រយៈពេល​ 4ឆ្នាំចុងក្រោយ​។
    • ការគំរាមកំហែង​ ឬ​ការប៉ុនប៉ង​ធ្វើសកម្មភាព​ធ្ងន់ធ្ងរ​ឬ​ហិង្សា​ ត្រូវបាន​រាប់បញ្ចូល។​​
    • ប្រសិនបើ​វា​ជា​សកម្មភាព​ធ្ងន់ធ្ងរ​និង​ហិង្សា​ប្រឆាំង​នឹង​ទ្រព្យសម្បត្តិ​តែ​មួយមុខនោះ វាមិនត្រូវបាន​រាប់បញ្ចូល​ទេ​។

5.  ខោនធី​បានផ្តល់​ឱកាស​ឲ្យអ្នក​ទទួលបាន​ការព្យាបាល​ដោយ​ស្ម័គ្រចិត្ត​ ប៉ុន្តែ​អ្នក​មិនបាន​ ឬ​មិន​ចូល​រួម​ក្នុង​ការព្យាបាលនោះទេ​​។  

  • ការព្យាបាល​ដែល​អ្នកទទួល​បាន​ឱកាស​ចូលរួម​ត្រូវបាន​រាប់​បញ្ចូល លុះត្រា​តែ​​ផែនការព្យាបាល​នោះ​មានការ​ព្យាបាល​ដូចគ្នា​ទាំងអស់​ទៅនឹង​ AOT ដែរ​​។​ ពុំនោះទេ ខោនធី​មិនបានផ្តល់​ឱកាស​ឱ្យអ្នក​ចូលរួមក្នុងការព្យាបាលដោយស្ម័គ្រចិត្តទេ​។​
  • សម្រាប់ព័ត៌មានបន្ថែម​អំពី​តើ​ការ​ព្យាបាល​ AOT តម្រូវ​ឱ្យមាន​អ្វីខ្លះ​ អ្នកអាច​អាន​ឯកសារ​បោះ​ពុម្ព​​ផ្សាយ​ដែលមានចំណង​ជើង​ថា​ “Treatment Rights in AOT (សិទ្ធិព្យាបាល​នៅក្នុង​ AOT)”។

6.  AOT គឺជា​ ការ​ព្យាបាល​ដែល​មានការរឹតបន្តឹង​តិចតួច​ ដោយ​បន្ត​ធានា​បាន​ថា​​សុខភាព​ផ្លូវចិត្ត​របស់អ្នក​​កំពុង​ល្អប្រសើរ​ និង​មានស្ថេរភាព។

  • “មានការរឹតបន្តឹង​តិចតួច​” មានន័យថា​នេះ​គឺជាកម្រិត​នៃ​ការថែទាំដែល​អនុញ្ញាត​ឱ្យ​អ្នក​មាន​សេរីភាព​​ច្រើនបំផុត​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់អ្នក​។

7.  អ្នកអាច​នឹង​ទទួលបានអត្ថប្រយោជន៍​ពី​ AOT។​

ពិនិត្យតាមដានដោយ​អ្នកផ្តល់សេវា​ព្យាបាល​សុខភាព​ផ្លូវចិត្ត​

  • ដើម្បីជួយ​ឱ្យ​ចៅក្រមធ្វើការសម្រេចថាតើ​លក្ខខណ្ឌតម្រូវ​ទាំងអស់​សម្រាប់​ AOT អនុវត្ត​ចំពោះ​អ្នក​ដែរឬអត់ អ្នក​ផ្តល់សេវា​ព្យាបាលសុខភាព​ផ្លូវចិត្ត​ដែលមានអាជ្ញាប័ណ្ណ​​ ចាំបាច់ត្រូវ​ពិនិត្យតាមដាន​អ្នក។9 ពួកគេ​ក៏ចាំបាច់ត្រូវ​រៀបរាប់​នៅក្នុង​សំណើ​សុំ​ផងដែរថា​ហេតុអ្វី​បាន​ជា​លក្ខខណ្ឌតម្រូវ​ទាំងអស់​សម្រាប់​ AOT គឺត្រឹមត្រូវ​​ពិតប្រាកដ​​សម្រាប់​អ្នក​។10 ពួកគេ​ក៏ចាំបាច់​ត្រូវ​និយាយ​ (ផ្តល់សក្ខីកម្ម​) នៅ​សវនាការ​ AOT ។11 សម្រាប់ព័ត៌មាន​អំពី​សវនាការ​  AOT សូម​អាន​ឯកសារ​បោះពុម្ពផ្សាយ​មានចំណង​ជើង​ថា​ “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិ​របស់អ្នក​​ ប្រសិនបើ​ខោនធី​​កំពុងស្នើសុំ​ AOT និង​សវនាការ​ AOT)”។
  • ប្រសិនបើអ្នក​មិនអនុញ្ញាត​ឱ្យ​អ្នកផ្តល់សេវា​ព្យាបាល​សុខភាព​ផ្លូវចិត្ត​ដែលមានអាជ្ញាប័ណ្ណ ​ពិនិត្យ​តាម​ដាន​អ្នក​នោះទេ ខោនធី​នៅតែ​អាច​ស្នើសុំឱ្យអ្នក​ទទួល​យក​ AOT។12
  • បន្ទាប់​ពីសំណើរសុំ​ត្រូវបាន​ផ្តល់ជូន​តុលាការ​ តុលាការ​អាច​ដាក់​បញ្ចូល​អ្នកទៅក្នុង​មន្ទីរពេទ្យ​សម្រាប់​ការ​ពិនិត្យតាមដាន​ដោយ​ប្រឆាំង​នឹង​ឆន្ទៈ​របស់អ្នក ប្រសិ​ន​បើ​អ្នកមិនអនុញ្ញាត​ឱ្យអ្នក​ផ្តល់​សេវា​ពិនិត្យតាមដាន​អ្នកនោះទេ​។ អ្នកមិនអាច​បន្ត​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ប្រឆាំង​នឹង​ឆន្ទៈរបស់អ្នក​ សម្រាប់រយៈពេល​លើស​ពី​ 72​ម៉ោង​​។13

សេចក្តីសម្រេចរបស់ចៅក្រម​

ប្រសិនបើ​ចៅក្រម​រកឃើញថា​ រាល់លក្ខខណ្ឌតម្រូវ​ទាំងអស់​គឺ​ត្រឹមត្រូវ​ពិតប្រាកដ​តាម​រយៈភស្តុតាង​ច្បាស់លាស់​និងល្មមអាច​ជឿបាន​ ពួកគេ​អាច​បង្គាប់​ឱ្យអ្នក​ទទួលបាន​ AOT សម្រាប់រយៈពេល​លើស​ពី​ 6ខែ។14  “ច្បាស់លាស់​និង​ល្មមអាចជឿ​បាន​” មានន័យថា​ ចៅក្រោម​ត្រូវតែ​រកឱ្យឃើញ​ថា វាអាច​ជាកាពិត​ច្រើន​ជាង​ការមិនពិត​ដែលថា អ្នកបាន​បំពេញ​គ្រប់លក្ខខណ្ឌ​តម្រូវ​ទាំងអស់​ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​​​គ្រប់​គ្រាន់​ទទួលបាន​ AOT។

  • អ្នកមានសិទ្ធិ​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តីសម្រេចរបស់ចៅក្រម​។ សម្រាប់​ព័ត៌មានបន្ថែម​អំពី​របៀប​ដែលត្រូវ​ប្តឹង​ឧទ្ធរណ៍​ អ្នកគួរតែ​ទាក់ទង​ទៅកាន់​មេធាវី​របស់​អ្នក​​។​
  • សម្រាប់ព័ត៌មានបន្ថែម​អំពី​តើ​សិទ្ធិ​ការ​ព្យាបាលរបស់អ្នក​មានអ្វីខ្លះនៅពេល​អ្នក​ស្ថិតនៅក្នុង​ AOT​​ អ្នកអាច​អាន​ឯកសារ​បោះពុម្ព​ផ្សាយ​ដែលមានចំណង​ជើង​ថា​ “Your Treatment Rights While in AOT (សិទ្ធិព្យាបាលរបស់អ្នក​​ ខណៈ​ពេល​​​ស្ថិតនៅក្នុង​ AOT)”។
  • សម្រាប់​ព័ត៌មានបន្ថែម​អំពី​របៀបដែល​ AOT ត្រូវបញ្ចប់​បន្ទាប់​ពីអ្នក​ត្រូវបាន​បង្គា​ប់​ឱ្យទទួលបាន​ AOT អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើង​ថា​ “How AOT Ends (តើ AOT បញ្ចប់​ដូចម្តេច​)”។

ព័ត៌មានបន្ថែម​

ប្រសិនបើអ្នក​ត្រូវការ​ព័ត៌មានបន្ថែម​ ឬ​មានសំណួរ​ អ្នកអាច​៖

  • សាកសួរ​មេធាវីរបស់អ្នក​។ អ្នកមានសិទ្ធិ​ទទួលបាន​មេធាវី​ ប្រសិនបើខោនធី​បាន​ស្នើសុំ​​ (បានដាក់សំណើ) ឱ្យ​តុលាការ​បង្គាប់​ឱ្យអ្នក​ទទួលបាន​ AOT។ ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់គ្រប់គ្រាន់ សូម​សុំឱ្យ​ចៅក្រម​ផ្តល់​ជូន​អ្នក​នូវ​​អ្នកការពារក្តី​សាធារណៈម្នាក់​។​ អ្នក​គ្រាន់តែ​ត្រូវ​បង់ប្រាក់​ដល់អ្នក​ការពារក្តី​សាធារណៈ​ប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។​
  • ទាកទងទៅកាន់​អ្នក​តស៊ូមតិ​ការពារសិទ្ធិរបស់អ្នកជំងឺ​របស់ខោនធី​​។ ដើម្បីស្វែងរក​អ្នកតស៊ូ​មតិការពារសិទ្ធិ​អ្នកជំងឺ​នៅកន្លែង​ដែលអ្នករស់នៅ​ (916) 504-5810 និង​ស្នើសុំ​អ្នកតស៊ូមតិការពារ​សិទ្ធិអ្នកជំងឺ​តាមមូលដ្ឋានរបស់អ្នក​ ឬ​ចុចលើតំណភ្ជាប់នេះ​៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory
  • ទូរសព្ទ​ទៅកាន់​អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាម​រយៈ​ទូរសព្ទ​លេខ 800-776-5746។
  • 1. Welf. & INST. Code § 5346។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន្ន (Welfare and Institutions Code)។
  • 2. § 5346(a)(1)-(7).
  • 3. § 5600.3(b)(3)(A).
  • 4. § 5600.3(b)(3)(B)(i).
  • 5. § 5600.3(b)(3)(B)(ii).
  • 6. § 5600.3(b)(3)(C).
  • 7. § 5346(a)(4)(A).
  • 8. § 5346(a)(4)(B).
  • 9. § 5346 (b)(5)(A).
  • 10. § 5346 (b)(5)(A).
  • 11. § 5346 (b)(5)(A).
  • 12. § 5346(b)(5)(B).
  • 13. § 5346 (d)(3).
  • 14. § 5346(d)(5)(B).