យុវជនក្នុងវ័យអន្តរកាល និងរបបសន្តិសុខសង្គម - ការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន

យុវជនក្នុងវ័យអន្តរកាល និងរបបសន្តិសុខសង្គម - ការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន
នៅក្នុងការបោះពុម្ភផ្សាយនេះ អ្នកនឹងរៀនអំពីការលើកលែងប្រាក់ចំណូលរបស់សិស្ស និងរបៀបដែលវាអាចជួយបាន។
សំណួរ៖ តើការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន គឺជាអ្វី? តើកម្មវិធីនេះ អាចជួយខ្ញុំដោយរបៀបណា?
ការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន (SEIE) គឺជាការកាត់ចេញពិសេសនៃប្រាក់ចំណូលដែលរកបាន សម្រាប់សិស្សនិស្សិត ដែលទទួលប្រាក់ចំណូលសន្តិសុខបន្ថែមនិងរកបានប្រាក់ចំណូលនៅពេលកំពុងសិក្សា។ តាមរយៈការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន កម្មវិធីរបបសន្តិសុខសង្គម អនុញ្ញាតឱ្យសិស្សនិស្សិតអាចរក្សាទុកបានច្រើនជាងមុននូវប្រាក់ចំណូលសន្តិសុខបន្ថែមរបស់ពួកគេ ព្រមទាំងបន្តសិក្សារៀនសូត្រ និងធ្វើឱ្យប្រសើរឡើងនូវ លទ្ធផលនៃការស្វែងរកការងារនាពេលអនាគតរបស់ពួកគេ។
ក្នុងឆ្នាំ 2017 ប្រសិនបើអ្នកកំពុងទទួលផលប្រយោជន៍ប្រាក់ចំណូលសន្តិសុខបន្ថែម មានអាយុក្រោម 22 ឆ្នាំ និងសិក្សាទៀងទាត់ កម្មវិធីរបបសន្តិសុខសង្គម នឹងផាត់ចេញទាំងស្រុងរហូតដល់បរិមាណ 1.790 ដុល្លារក្នុងមួយខែនៃប្រាក់ចំណូលដែលអ្នករកបាន។ ការមិនរាប់បញ្ចូលប្រចាំឆ្នាំច្រើនបំផុត គឺចំនួន 7,200 ដុល្លារអាមេរិក។ បរិមាណដែលមិនត្រូវរាប់បញ្ចូលត្រូវកែសម្រួលរៀងរាល់ឆ្នាំប្រក្រតិទិន។
កម្មវិធីរបបសន្តិសុខសង្គម នឹងចាត់ទុកថាអ្នក “កំពុងសិក្សាទៀងទាត់” ប្រសិនបើអ្នកកំពុងសិក្សាក្នុងវគ្គសិក្សាមួយឬច្រើន និងចូលសិក្សាក្នុងថ្នាក់រៀន៖
- នៅក្នុងមហាវិទ្យាល័យឬសាកលវិទ្យាល័យណាមួយ យ៉ាងហោចណាស់ រយៈពេល 8 ម៉ោងក្នុងមួយសប្ដាហ៍ ឬនៅថា្នក់ទី 7 ដល់ 12 យ៉ាងហោចណាស់រយៈពេល 12 ម៉ោងក្នុងមួយសប្ដាហ៍ ឬនៅក្នុងវគ្គបណ្ដុះបណ្ដាលណាមួយ
- ដើម្បីត្រៀមខ្លួនស្វែងរកការងារ យ៉ាងហោចណាស់រយៈពេល 12 ម៉ោងក្នុងមួយសប្ដាហ៍
- (រយៈពេល 15 ម៉ោងក្នុងមួយសប្ដាហ៍ ប្រសិនបើវគ្គសិក្សាមានការអនុវត្តនៅក្នុងហាង) ឬ
- ក្នុងរយៈពេលតិចជាងចំនួនបង្ហាញខាងលើ ដោយសារហេតុផលនានាដែលសិស្សនិស្សិតមិនអាចគ្រប់គ្រងបាន ដូចជាជំងឺជាដើម។
ប្រសិនបើអ្នកសិក្សានៅក្នុងផ្ទះដោយសារតែពិការភាព អ្នកក៏នឹងត្រូវចាត់ទុកថា “កំពុងសិក្សាទៀងទាត់” ផងដែរ តាមរយៈការរៀនក្នុងវគ្គសិក្សាមួយឬច្រើនដែលផ្ដល់ដោយសាលារៀន (ថ្នាក់ទី 7 ដល់ 12) មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬទីភ្នាក់ងាររដ្ឋាភិបាល ឬដោយមានអ្នកបណ្ដុះបណ្ដាលឬគ្រូណែនាំការសិក្សានៅតាមផ្ទះ។
ប្រសិនបើអ្នកសិក្សានៅក្នុងផ្ទះដោយការជ្រើសរើសរបស់អ្នក (មិនមែនដោយសារពិការភាពឬជំងឺ) អ្នកអាចនឹងត្រូវចាត់ទុកថាកំពុងសិក្សារៀនសូត្រទៀងទាត់ ប្រសិនបើអ្នកសិក្សានៅក្នុងផ្ទះនៅថ្នាក់ទី 7 ដល់ 12 រយៈពេលយ៉ាងតិច 12 ម៉ោងក្នុងមួយសប្ដាហ៍។ ការសិក្សានៅក្នុងផ្ទះរបស់អ្នក ត្រូវស្របតាមច្បាប់ស្ដីពីការសិក្សានៅក្នុងផ្ទះនៃរដ្ឋរបស់អ្នក។
ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីអប់រំតាមអនឡាញ អ្នកអាចត្រូវចាត់ទុកថាជាសិស្សនិស្សិតដែលកំពុងសិក្សារៀនសូត្រទៀងទាត់ ប្រសិនបើអ្នកចូលរៀនក្នុងវគ្គសិក្សាដែលដំណើរការ ដោយសាលារៀនអនឡាញនៅថ្នាក់ទី 7 ដល់ 12 មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ឬទីភ្នាក់ងាររដ្ឋាភិបាល និងសាលារៀនអនឡាញ ដែលត្រូវបានអនុញ្ញាតដោយច្បាប់របស់រដ្ឋដែលសាលារៀនអនឡាញនោះស្ថិតនៅ។
ខាងក្រោមនេះគឺជារបៀបនៃការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិត (SEIE) រកបាន៖
- ប្រសិនបើអ្នកទទួលប្រាក់ចំណូលសន្តិសុខបន្ថែម ហើយអ្នកចាប់ផ្ដើមធ្វើការងារ អ្នកត្រូវរាយការណ៍អំពីប្រាក់ឈ្នួលរបស់អ្នកទៅកាន់កម្មវិធីរបបសន្តិសុខសង្គម។ មានវិធីជាច្រើនដែលអ្នកអាចធ្វើការរាយការណ៍បែបនេះ។ សូមទាក់ទងទៅកាន់គម្រោង WIPA នៅក្នុងតំបន់របស់អ្នកដើម្បីទទួលបានជំនួយ!
- ប្រសិនបើអ្នកបំពេញតាមគុណវុឌ្ឍិដែលត្រូវពិពណ៌នាខាងលើ សូមសាកសួរកម្មវិធីរបបសន្តិសុខសង្គមថាតើអ្នកមានសិទ្ធិទទួលបានការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបានដែរឬទេ។ អ្នកចាំបាច់ត្រូវបង្ហាញភ័ស្តុតាងប្រភេទខ្លះដែលបង្ហាញថាអ្នកគឺជាសិស្សនិស្សិត ដូចជាអត្តសញ្ញាណប័ណ្ណសិស្សនិស្សិត បង្កាន់ដៃបង់ប្រាក់ថ្លៃសិក្សា ឬលិខិតពីសាលារៀនរបស់អ្នក។ អ្នកត្រូវផ្ដល់ឈ្មោះនិងអាសយដ្ឋាននៃសាលារៀនដែលអ្នកកំពុងសិក្សានៅទីនោះ។
- ប្រសិនបើអ្នកមានសិទ្ធិអាចទទួលបានការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន កម្មវិធីរបបសន្តិសុខសង្គម នឹងកាត់ចេញទាំងស្រុងនូវបរិមាណទឹកប្រាក់រហូតដល់ 1,790 ដុល្លារនៃប្រាក់ឈ្នួលរបស់អ្នកក្នុងមួយខែ រហូតដល់ពេលដែលបរិមាណនៃការកាត់ចេញពេញមួយឆ្នាំប្រក្រតិទីនរបស់អ្នកដែលមានចំនួន 7,200 ដុល្លារ ត្រូវបានប្រើប្រាស់អស់។
- ប្រសិនបើអ្នកបំពេញតាមគុណវុឌ្ឍិដែលត្រូវពិពណ៌នាខាងលើ សូមសាកសួរកម្មវិធីរបបសន្តិសុខសង្គមថាតើអ្នកមានសិទ្ធិទទួលបានការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបានដែរឬទេ។ អ្នកចាំបាច់ត្រូវបង្ហាញភ័ស្តុតាងប្រភេទខ្លះដែលបង្ហាញថាអ្នកគឺជាសិស្សនិស្សិត ដូចជាអត្តសញ្ញាណប័ណ្ណសិស្សនិស្សិត បង្កាន់ដៃបង់ប្រាក់ថ្លៃសិក្សា ឬលិខិតពីសាលារៀនរបស់អ្នក។ អ្នកត្រូវផ្ដល់ឈ្មោះនិងអាសយដ្ឋាននៃសាលារៀនដែលអ្នកកំពុងសិក្សានៅទីនោះ។
- ប្រសិនបើអ្នកមានសិទ្ធិអាចទទួលបានការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន កម្មវិធីរបបសន្តិសុខសង្គម នឹងកាត់ចេញទាំងស្រុងនូវបរិមាណទឹកប្រាក់រហូតដល់ 1,790 ដុល្លារនៃប្រាក់ឈ្នួលរបស់អ្នកក្នុងមួយខែ រហូតដល់ពេលដែលបរិមាណនៃការកាត់ចេញពេញមួយឆ្នាំប្រក្រតិទីនរបស់អ្នកដែលមានចំនួន 7,200 ដុល្លារ ត្រូវបានប្រើប្រាស់អស់។
ចំពោះសិស្សនិស្សិតភាគច្រើនបំផុតដែលទទួលបានប្រាក់ចំណូលសន្ដិសុខបន្ថែម ការប្រើប្រាស់ការមិនរាប់បញ្ចូលប្រាក់ចំណូលដែលសិស្សនិស្សិតរកបាន មានន័យថាប្រាក់ឈ្នួលទាំងអស់ដែលពួកគេទទួលបាននឹងមិនត្រូវរាប់បញ្ចូលនោះឡើយ ហើយមូលប្បទានប័ត្រប្រាក់ចំណូលសន្ដិសុខបន្ថែម ដែលពួកគេទទួលបាន នឹងមិនត្រូវកាត់បន្ថយនោះឡើយ។ នេះគឺជាអត្ថប្រយោជន៍ពិតប្រាកដសម្រាប់អ្នកទទួលប្រាក់ចំណូលសន្ដិសុខបន្ថែមវ័យក្មេងដែលធ្វើការងារ ខណៈពេលដែលពួកគេកំពុងសិក្សារៀនសូត្រ។
សេវាទាំងអស់ គឺឥតគិតថ្លៃ សូមទំនាក់ទំនង WIPA តាមរយៈលេខ 888-768-7085។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.