សន្លឹកព័ត៌មានការពិតស្តីអំពីការបិទសំណុំរឿងសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈ

សន្លឹកព័ត៌មានការពិតស្តីអំពីការបិទសំណុំរឿងសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈ
ហាងស្រានេះប្រាប់អ្នកនៅពេលដែលនាយកដ្ឋានស្តារនីតិសម្បទា (DOR) អាចបិទករណីរបស់អ្នក។ វាប្រាប់អ្នកពីរបៀបដែលអ្នកនឹងដឹងនៅពេលដែល DOR បិទករណីរបស់អ្នក។ វាប្រាប់អ្នកពីរបៀបដើម្បីទទួលបានជំនួយ ប្រសិនបើអ្នកមិនចង់ឱ្យករណីរបស់អ្នកបិទ។
តើវាមានន័យដូចម្តេចនៅពេលនាយកដ្ឋានស្តានីតិសម្បទា (DOR, Department of Rehabilitation) និយាយថាសំណុំរឿងរបស់ខ្ញុំត្រូវបានបិទ?
ការបិទសំណុំរឿង គឺនៅពេលដែល DOR សម្រេចថា គេឈប់ផ្តល់សេវាកម្មស្តានីតិសម្បទាឲ្យអ្នកទៀតហើយ ។ Title 9 នៃក្រមនិយត្តកម្មរដ្ឋកាលីហ្វ័រនីញ៉ា (C.C.R., California Code of Regulations) ចាប់ពីវគ្គ 7179 ដល់វគ្គ 7181.1 បានកំណត់អំពីការទទួលខុសត្រូវរបស់ DOR និងការទទួលខុសត្រូវរបស់អតិថិជន ពាក់ព័ន្ធនឹងការបិទសំណុំរឿង ។
តើ DOR អាចបិទសំណុំរឿងរបស់ខ្ញុំនៅពេលណា?
គិតតាមច្បាប់ DOR អាចបិទសំណុំរឿងរបស់អ្នកបាននៅពេល ៖
- អ្នកបានសម្រេចគោលបំណងការងាររបស់ខ្លួន ហើយអ្នកលែងត្រូវការសេវាកម្មរបស់ DOR ដើម្បីអាចរក្សាការងាររបស់ខ្លួនទៀតហើយ ហើយ DOR បានផ្តល់ឲ្យអ្នកទាំងអស់នូវសេវាកម្ម ទៅតាមការព្រមព្រៀង ដូចមានចែងនៅក្នុងផែនការតម្រូវតាមលក្ខណៈបុគ្គលសម្រាប់ការងារ (IPE, Individualized Plan for Employment) របស់អ្នក
- អ្នកត្រូវបានគេរកឃើញថា មានសិទ្ធិទទួលសេវាកម្មពី DOR អាស្រ័យលើលក្ខណៈវិនិច្ឆ័យជាក់លាក់ បូករួមទាំងថា ពិការភាពរបស់អ្នកមានភាពធ្ងន់ធ្ងរពេក ដែលថាអ្នកមិនអាចទទួលបានផលប្រយោជន៍ពីសេវាកម្មរបស់ DOR ឡើយ
- អ្នកជ្រើសរើសមិនចូលរួមក្នុងកម្មវិធីរបស់ DOR ឬមួយអ្នកមិនអាចចូលរួមក្នុងកម្មវិធីរបស់ DOR បានដោយមានមូលហេតុផ្សេងៗ ។ ឧទាហរណ៍ មានដូចជាអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលបង្ការអ្នកមិនឲ្យចូលរួមក្នុងកម្មវិធីរបស់ DOR បើទោះបីជាមានការសម្រួលសមរម្យក៏ដោយ បើអ្នកបដិសេធ ឬមិនអាចចូលរួមបានទៅតាមភាពតម្រូវនៃការវាយតម្លៃរបស់ DOR សម្រាប់គោលបំណងកំណត់ពីភាពមានសិទ្ធិទទួលជំនួយ ប្រសិនបើ DOR មិនមានព័ត៌មានសម្រាប់ទំនាក់ទំនង ហើយពួកគេមិនអាចរកអ្នកឃើញ បើអ្នកកំពុងស្ថិតនៅក្នុងមន្ទីរណាមួយ ដូចជានៅមន្ទីរពេទ្យ ឬពន្ធនាគារ ក្នុងរយៈពេលវែង ឬថាអ្នកជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម ក្នុពេលអ្នកកំពុងតែទទួលបាន សេវាកម្មរបស់ DOR ។
តើខ្ញុំអាចដឹងបានដោយរបៀបណាថា DOR បិទសំណុំរឿងរបស់ខ្ញុំ?
DOR ត្រូវផ្ញើឲ្យអ្នកនូវការជូនដំណឹងជាលាយល័ក្ខណ៍អក្សរ ដើម្បីប្រាប់អ្នកថា សំណុំរឿងរបស់អ្នកត្រូវបានបិទ ។ សេចក្តីជូនដំណឹងនោះ ត្រូវមានបង្ហាញព័ត៌មានពីមូលហេតុដែលសំណុំរឿងរបស់អ្នកត្រូវបិទ ព័ត៌មានអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នក បូករួមទាំងសិទ្ធិទទួលបានការសម្រុះសម្រួល ការពិនិត្យសំណុំរឿងឡើងវិញតាមបែប រដ្ឋបាល ដំណើរការសវនាការយុត្តិធម៌ និងព័ត៌មានអំពីកម្មវិធីសម្រាប់ផ្តល់ជំនួយដល់អតិថិជន (CAP, Client Assistance Program) ។
តើខ្ញុំអាចធ្វើអ្វីបាន បើខ្ញុំមិនយល់ព្រមជាមួយនឹងសេចក្តីសម្រេចរបស់ DOR អំពីការបិទសំណុំរឿងរបស់ខ្ញុំ?
DOR មានកម្រិតផ្សេងៗចំពោះការប្តឹងឧទ្ធរណ៍ ។ កម្រិតទីមួយនៃការប្តឹងឧទ្ធរណ៍គឺការពិភាក្សាជាមួយនឹងអ្នកប្រឹក្សាយោបល់ផ្នែកស្តានីតិសម្បទារបស់អ្នក និង/ឬប្រធានរបស់អ្នកប្រឹក្សាយោបល់របស់អ្នក អំពីការបិទសំណុំរឿងរបស់អ្នក ។ ដំណើរការនេះអាចដោះស្រាយបាន ឧទាហរណ៍ ពេលដែលសំណុំរឿង DOR របស់អ្នកត្រូវបានបិទ ដោយសារគេរកអ្នកមិនឃើញ តែក្រោយមកអ្នកបានមកទាក់ទងជាមួយនឹង DOR ឡើងវិញ ឬ ក្នុងស្ថានភាពដែលថា ការពិតអ្នកកំពុងធ្វើតែមានការរីកចម្រើនទៅកាន់គោលបំណង IPE របស់អ្នក តែ DOR មិនបានដឹងពីស្ថានភាពនេះ ។ DOR អាចត្រូវពិនិត្យឡើងវិញពីការបិទសំណុំរឿងរបស់អ្នក បើមានការស្នើសុំពីអ្នក ហើយសំណុំរឿងរបស់អ្នកត្រូវបានបិទក្នុងពេល 12 ខែមុន ។ នៅក្នុងស្ថានភាពខ្លះ DOR អាចយល់ព្រមបើកសំណុំរឿងរបស់អ្នកឡើងវិញ បើអ្នកអាចបង្ហាញថា អ្នកបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើឲ្យមានការរីកចម្រើនទៅកាន់គោលបំណង IPE របស់អ្នក ឬអ្នកបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើតាមសំណើរបស់ DOR ។
បើអ្នកមិនយល់ព្រមជាមួយនឹងការសម្រេចរបស់ DOR ចំពោះការបិទសំណុំរឿងរបស់អ្នក អ្នកក៏អាចស្នើសុំឲ្យមានការពិនិត្យឡើងវិញតាមបែបរដ្ឋបាល ជាមួយនឹងរដ្ឋបាលស្រុក (District Administrator) នៃ DOR ស្នើសុំការសម្រុះ សម្រួល និង/ឬស្នើសុំសវនាការយុត្តិធម៌ ក្នុងរវាងមួយឆ្នាំនៃការសម្រេចរបស់ DOR ។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីសិទ្ធិសវនាការរបស់អ្នក និងបន្ទាត់ពេលវេលាដែលអាចប្រើបានក្នុងស្ថានភាពរបស់អ្នក សូមចូលទៅកាន់អាសដ្ឋានភ្ជាប់ទៅកាន់ DOR ៖ http://www.rehab.cahwnet.gov/Appeals/FairHearForms.html#DR107 ។
តើខ្ញុំអាចដាក់ពាក្យសុំសេវាកម្មពី DOR ឡើងវិញបានទេ ក្រោយពេលសំណុំរឿងរបស់ខ្ញុំត្រូវបានបិទ?
បាន ។ អ្នកអាចដាក់ពាក្យស្នើសុំសេវាកម្មឡើងវិញបាន បើអ្នកត្រូវការសេវាកម្មពី DOR ម្តងទៀត ។ DOR នឹងត្រូវធ្វើការកំណត់សិទ្ធិទទួលជំនួយរបស់អ្នកឡើងវិញ និងជួយអ្នកក្នុងការបង្កើតថ្មីនូវ IPE ។
DOR ក៏អាចយកព័ត៌មានក្នុងសំណុំរឿងពីមុនមកពិចារណាផងដែរ ក្នុងការកំណត់ភាពមានសិទ្ធិទទួលសេវាកម្មរបស់អ្នក នៅពេលអ្នកដាក់ពាក្យសុំសេវាកម្មពី DOR ឡើងវិញ ។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីភាពមានសិទ្ធិទទួលជំនួយពី DOR សូមអានសន្លឹកការពិតរបស់ CAP ដែលមានចំណងជើងថា Eligibility for Vocational Rehabilitation Services តាមអាសយដ្ឋាន ៖ http://www.disabilityrightsca.org/pubs/06601.pdf
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.