សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ សេវាកម្មនេះផ្តល់ជូនដោយ Amtrak

សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ សេវាកម្មនេះផ្តល់ជូនដោយ Amtrak
ហាងស្រានេះប្រាប់អ្នកអំពីគោលនយោបាយរបស់ Amtrak សម្រាប់ជនពិការ។ គោលការណ៍គឺអំពីការចូលប្រើក្នុងស្ថានីយ៍ រថភ្លើង និងសេវាកម្មផ្សេងៗទៀត។ ប្រសិនបើ Amtrak មិនអនុវត្តតាមគោលការណ៍ ហាងស្រានេះប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ។
ហាងស្រានេះប្រាប់អ្នកអំពីគោលនយោបាយរបស់ Amtrak សម្រាប់ជនពិការ។ គោលការណ៍គឺអំពីការចូលប្រើក្នុងស្ថានីយ៍ រថភ្លើង និងសេវាកម្មផ្សេងៗទៀត។ ប្រសិនបើ Amtrak មិនអនុវត្តតាមគោលការណ៍ ហាងស្រានេះប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ។
គោលការណ៍ Amtrak សម្រាប់អ្នកដំណើរជាជនមានពិការភាព
Amtrak បានផ្សាយគោលការណ៍ខាងក្រោម ស្តីអំពីការមិនប្រព្រឹត្តិរើសអើង នៅក្នុងវ៉ិបសៃត៍របស់ខ្លួន ៖
- ដោយអនុលោមតាមច្បាប់រដ្ឋ ច្បាប់សហព័ន្ធ និងបទបញ្ញត្តិនានា បូករួមទាំងច្បាប់ជនពិការអាមេរិកាំង (ADA, American’s with Disabilities Act). Amtrak ហាមប្រាមមិនឲ្យមានការប្រព្រឹត្តិរើសអើង លើមូលដ្ឋានពិការភាព នៅក្នុងកម្មវិធី សេវាកម្ម និងសកម្មភាព សម្រាប់បម្រើសាធារណៈជន ។
- Amtrak សូមស្វាគមន៍អតិថិជនជាជនមានពិការភាព ហើយមានក្តីរីករាយក្នុងការផ្តល់សេវាកម្មបន្ថែម (ដោយមិនមានទារថ្លៃបន្ថែម) ចំពោះអ្នកដំណើរជាជនពិការ (ដូចជាសេវាកម្មបន្ថែមនៅតាមកៅអីអង្គុយ ឬសេវាកម្មក្នុងបន្ទប់ទទួលទានអាហារ និងជំនួយផ្នែកការធ្វើដំណើរ) ។
https://www.amtrak.com/planning-booking/accessible-travel-services/non-…
Amtrak ក៏បានផ្សាយគោលការណ៍ជាក់លាក់របស់ខ្លួន ស្តីអំពីអ្នកដំណើរជាជនមានពិការភាព ។ គោលការណ៍ទាំងនេះ មានជាអាទិ៍ ៖
- ការប្រើសេវាកម្មធ្វើដំណើរដោយមិនមានឧបសគ្គ
https://www.amtrak.com/planning-booking/accessible-travel-services/maki… - ការមកកាន់ស្ថានីយ៍អ្នកដំណើរដោយមិនមានឧបសគ្គ
https://www.amtrak.com/planning-booking/accessible-travel-services/stat… - ការធ្វើដំណើរជាមួយដៃគូ/អ្នកមើលថែ
https://www.amtrak.com/planning-booking/accessible-travel-services/acce… - សេវាកម្មផ្តល់ឧបករណ៍ចលនាដោយប្រើកង់
https://www.amtrak.com/planning-booking/accessible-travel-services/whee… - ឧបករណ៍ខ្យល់អុកស៊ីសែន
https://www.amtrak.com/planning-booking/accessible-travel-services/use-… - សត្វផ្តល់សេវាកម្ម
https://www.amtrak.com/planning-booking/accessible-travel-services/serv… - សេវាកម្មអាហារសម្រាប់អ្នកដំណើរជាជនមានពិការភាព
https://www.amtrak.com/planning-booking/accessible-travel-services/meal… - ការស្នើសុំការធ្វើដំណើរដោយមិនមានឧបសគ្គ
https://www.amtrak.com/planning-booking/accessible-travel-services/acce…
ច្បាប់មិនរើសអើងលើមូលដ្ឋានពិការភាព
ចំណងជើងទី II នៃច្បាប់ជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) និងផ្នែកទី 504 នៃច្បាប់ស្តារនីតិសម្បទារ ឆ្នាំ 1973 (Section 504 of the Rehabilitation Act of 1973) ហាមប្រាមមិនឲ្យអង្គភាពសាធារណៈ ប្រព្រឹត្តិរើសអើងចំពោះជនដែលមានពិការភាពដោយការយកពិការភាពជាមូលដ្ឋាន ។ ចំណងជើងទី II បានកំណត់ជាពិសេសថា Amtrak គឺជាអង្គភាពសាធារណៈមួយ ដែលមានន័យថា អង្គភាពនេះ ក៏ស្ថិតក្រោមខ្លឹមសារនៃផ្នែកទី 504 ដែរ ។ ទោះជាយ៉ាងណាក៏ដោយ គឺមិនដូចគ្នានឹងអង្គភាពសាធារណៈភាគច្រើន ដែលត្រូវស្ថិតក្រោមបទបញ្ញត្តិដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ រីឯ Amtrak វិញគឺស្ថិតក្រោមបទបញ្ញត្តិដែលរៀបចំដោយក្រសួងគមនាគមន៍ ។ គឺអាស្រ័យលើផ្លូវរបស់រថភ្លើង ក្នុងន័យនេះ ក៏គេអាចយកច្បាប់ប្រឆាំងការរើសអើងរបស់រដ្ឋមកប្រើបានដែរ ដូចជាច្បាប់សិទ្ធិពលរដ្ឋអ៊ុនរុហ៍ (Unruh Civil Rights Act) មកប្រើបានដែរ ។
បណ្តឹងរដ្ឋបាល
បើអ្នកជឿថា អង្គភាព Amtrak បានប្រព្រឹត្តិរើសអើងចំពោះអ្នក ដោយសារពិការភាព អ្នកអាចដាក់ពាក្យប្តឹងមកកាន់ Amtrak ឬប្តឹងមកកាន់ការិយាល័យរដ្ឋបាលអាយស្ម័យានសហព័ន្ធ ផ្នែកសិទ្ធិពលរដ្ឋ (FRA, Federal Railroad Administration) ។
អ្នកអាចទាក់ទងអ្នកសម្របសម្រួល ADA របស់ Amtrak ដើម្បីសាកសួរព័ត៌មាន ឬក៏ដើម្បីដាក់ពាក្យប្តឹង ។ ព័ត៌មានស្តីពីរបៀបទាក់ទងអ្នកសម្របសម្រួល ADA មាននៅទីនេះ ៖ https://www.amtrak.com/non-discrimination-policy.
ការិយាល័យ FRA ផ្នែកសិទ្ធិពលរដ្ឋ គឺជាទីភ្នាក់ងារដែលជាអ្នកទទួលខុសត្រូវក្នុងការពង្រឹងបទបញ្ញត្តិផ្នែកមិនប្រព្រឹត្តិរើសអើងចំពោះអតិថិជន លើការធ្វើដំណើរតាមផ្លូវដែក របស់ក្រសួងគមនាគមន៍ ។ អ្នកអាចអានការណែនាំអំពីការដាក់ពាក្យប្តឹងមកកាន់ FRA នៅទីនេះ ៖
https://www.fra.dot.gov/Page/P0578.
បណ្តឹងវិវាទ
ការប្រព្រឹត្តល្មើសច្បាប់ទាំងអស់ដែលបានរៀបរាប់ពីខាងលើ ក៏អនុវត្តបានតាមរយៈបណ្តឹងតាមផ្លូវឯកជនផងដែរ ។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលនៃដែនកំណត់ មានភាពរឹតបន្តឹងចំពោះក្របខ័ណ្ឌពេលវេលានៃការដាក់ពាក្យបណ្តឹងវិវាទ ហើយអ្នកអាចបាត់បង់អ្វីដែលអ្នកទាមទារប្រសិនបើអ្នកមិនចាត់សកម្មភាពឲ្យបានក្នុងអំឡុងពេលនៃដែនកំណត់អាជ្ញាយុកាលដែលអាចអនុវត្តបានទេនោះ ។ អ្នកក៏អាចត្រូវដាក់ពាក្យប្តឹងទាមទារសំណងខូចខាត ក្រោមច្បាប់សហព័ន្ធផ្នែកសំណងកំហុសរដ្ឋប្បវេណី (Federal Tort Claims Act) ក្នុងរវាងប្រាំមួយខែ គិតចាប់ពីកាលបរិច្ឆេទនៃការប្រព្រឹត្តិរើសអើងបានកើតឡើង មុនពេលអ្នកដាក់ពាក្យប្តឹងទាមទារសំណងខូចខាតមកកាន់តុលាការ ។ ជាប្រការសំខាន់ដែលត្រូវពិភាក្សាអំពីថ្ងៃផុតកំណត់នៃការដាក់ពាក្យប្តឹងទាំងនោះជាមួយនឹងមេធាវីរបស់អ្នក បើអ្នកគិតចង់ប្តឹងវិវាទ ប្រឆាំងនឹងអង្គភាព Amtrak ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.