សៀវភៅណែនាំសម្រាប់ ការតទល់សេចក្តីសម្រេចរបស់តុលាការ ឲ្យមានអ្នកទទួលខុសត្រូវមើលថែជនមានពិការភាពផ្លូវចិត្ត

សៀវភៅណែនាំសម្រាប់ ការតទល់សេចក្តីសម្រេចរបស់តុលាការ ឲ្យមានអ្នកទទួលខុសត្រូវមើលថែជនមានពិការភាពផ្លូវចិត្ត
ហាងស្រានេះប្រាប់អ្នកអំពីការការពារសុខភាពផ្លូវចិត្តរយៈពេលមួយឆ្នាំ។ វាប្រាប់អ្នកពីរបៀបប្រឈមមុខនឹងអ្នកអភិរក្សនៅក្នុងតុលាការ។ វាមានសំណួរសួរញឹកញាប់។ វាមានឯកសារតុលាការគំរូ។
សេចក្តីសង្ខេបអំពីសំណុំរឿងសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ដែលអ្នកអាចលើកមកប្តឹងតវ៉ា
សៀវភៅណែនាំនេះ គឺសម្រាប់ជួយអ្នកដែលត្រូវរស់នៅក្រោមសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវមើលថែពីនរណាម្នាក់ ជាអចិន្ត្រៃយ៍ (រយៈពេលរហូតដល់មួយឆ្នាំ) ។ ការប្រឆាំងតទល់ផ្សេងៗចំពោះតុលាការ ដែលយើងលើកមកពិនិត្យនៅក្នុងសៀវភៅណែនាំនេះ គឺ ៖
សវនាការឡើងវិញអំពីសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់
ដើម្បីប្រឆាំងតទល់ចំពោះភាពចាំបាច់នៃសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ។
*អ្នកត្រូវព្យាយាមប្រឆាំងតទល់នឹងសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ តាមរយៈសវនាការឡើងវិញ មុនពេលអ្នកដាក់ពាក្យបណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន ។
(សូមអានឯកសារភ្ជាប់ A.)
បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន
ដើម្បីប្រឆាំងតទល់ចំពោះ ៖
- ការរស់នៅក្រោមសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់
- លក្ខ័ណ្ឌនៃការឃុំខ្លួនក្នុងពេលអ្នករស់នៅក្រោមសេចក្តីសម្រេចរបស់តុលាការ ឲ្យអ្នកដែលមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ បូករួមទាំងការរងការបដិសេធចំពោះសិទ្ធិអ្នកជំងឺ ។ (សូមអាន ឯកសារភ្ជាប់ B ។)
សវនាការពិនិត្យឡើងវិញចំពោះសេចក្តីសម្រេចឲ្យអ្នកទៅរស់នៅកន្លែងណាមួយ
ដើម្បីប្រឆាំងតទល់ចំពោះសេចក្តីសម្រេចឲ្យអ្នកទៅរស់នៅកន្លែងណាមួយ បើអ្នកគិតថា គេគួរសម្រេចឲ្យអ្នកទៅរស់នៅកន្លែងដែលមិនសូវមានភាពតឹងរ៉ឹង ។ (សូមអាន ឯកសារភ្ជាប់ C ។)
សិទ្ធិជាក់លាក់
ដើម្បីប្រឆាំងតទល់ចំពោះការបាត់បង់ ដែលជាលក្ខ័ណ្ឌនៃសេចក្តីសម្រេចរបស់តុលាការ ឲ្យមានមនុស្សទទួលមើលការខុសត្រូវលើការព្យាបាលវេជ្ជសាស្រ្តចំពោះជនដែលមានពិការភាពផ្លូវចិត្តធ្ងន់ធ្ងរ LPS ដូចជាបាត់បង់សិទ្ធិបោះឆ្នោត ឬសិទ្ធិមានប័ណ្ណបើកបរ ។
សំណួរដែលតែងចោទសួរញឹកញាប់ អំពីការប្រឆាំងតទល់ចំពោះសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ និងការដាក់ពាក្យប្តឹងសុំឲ្យតុលាការដោះលែងខ្លួន
តើអ្វីជាបទដ្ឋានផ្នែកច្បាប់ ដែលត្រូវយកមកប្រើ ចំពោះសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវមើលថែពីនរណាម្នាក់ ?
បទដ្ឋានផ្នែកច្បាប់គឺជា “ពិការភាពធ្ងន់ធ្ងរ” ។ មាននិយមន័យពីរ ចំពោះពាក្យថា ពិការភាពធ្ងន់ធ្ងរ ។ ពិការភាពធ្ងន់ធ្ងរ អាចមានន័យថា គឺអ្នកមិនអាចផ្តល់អាហារសម្លៀកបំពាក់ និងទីជម្រក សម្រាប់ខ្លួនឯងបាន ដោយសារតែបញ្ហាជំងឺផ្លូវចិត្ត ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5008(h)(1(A) ។
ពិការភាពធ្ងន់ធ្ងរ ក៏អាចមានន័យដែរថា បុគ្គលនោះស្ថិតក្នុងស្ថានភាពអសមត្ថភាពផ្លូវចិត្ត ក្រោមផ្នែកទី 1370 នៃក្រមព្រហ្មទណ្ឌកាលីហ្វ័រនីញ៉ា (California Penal Code) ហើយមានទាំងអស់នូវការពិតខាងក្រោម ៖
- ដីការចោទប្រកាន់បណ្តោះអាសន្ន ឬព័ត៌មានប្រឆាំងនឹងបុគ្គលនោះ ដែលនៅមិនទាន់យកមកពិចារណា ក្នុងពេលដែលខ្លួនរងការចោទប្រកាន់អំពីបទឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងការស្លាប់ ការបង្កគ្រោះថ្នាក់រាងកាយធ្ងន់ធ្ងរ ឬក៏ការគំរាមគំហែងធ្ងន់ធ្ងរចំពោះសុខុមាលភាពរាងកាយអ្នកដទៃ ។
- ដីការចោទប្រកាន់បណ្តោះអាសន្ន ឬព័ត៌មាន នៅមិនទាន់បានទម្លាក់ចោល ។
- ដោយសារតែជំងឺពិការភាពផ្លូវចិត្ត នាំឲ្យបុគ្គលនោះមិនអាចយល់បាននូវលក្ខណៈ និងគោលបំណងនូវដំណើរការដែលគេរៀបចំធ្វើចំពោះរូបគេ ហើយក៏មិនអាចជួយស្មាក្តីក្នុងការរៀបចំកិច្ចការពារក្តី ក្នុងស្ថានភាពសមហេតុផល ។
- បុគ្គលនោះបង្ហាញឲ្យឃើញនូវការបង្កគ្រោះថ្នាក់រាងកាយធ្ងន់ធ្ងរដល់អ្នកដទៃ ដោយសារជំងឺផ្លូវចិត្ត ភាពអន់ថយ ឬភាពខុសប្រក្រតីនៃផ្លូវចិត្ត ។
ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5008(h)(1)(B) ។ សេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ក្រោមផ្នែកនេះ ជួនកាលគេហៅថា “អាណាព្យាបាល” ដែលតុលាការតែងតាំង ឲ្យទទួលខុសត្រូវចំពោះជនមានពិការភាពផ្លូវចិត្ត ។
ខ្ញុំរស់នៅក្នុងមន្ទីរដែលមានការចាក់សោរជាប់ជាប្រចាំ ។ តុលាការបានសម្រេចឲ្យមានអ្នកទទួលខុសត្រូវមើលថែខ្ញុំជាអចិន្រ្តៃយ៍ កាលពីពីរសប្តាហ៍មុន ។ តើខ្ញុំអាចចាកចេញពីសេចក្តីសម្រេចរបស់តុលាការ ឲ្យមានអ្នកទទួលខុសត្រូវមើលថែខ្ញុំ បានដោយរបៀបណា ?
អ្នកអាចដាក់ញត្តិ (ស្នើសុំ) តុលាការឲ្យរៀបចំសវនាការឡើងវិញ ដើម្បីពិនិត្យមើលថាតើអ្នកគួររស់នៅក្រោមការមើលខុសត្រូវ ពីមនុស្ស មនុស្សដែលតុលាការតែងតាំងដែរឬទេ ។ បើអ្នកស្នើសុំឲ្យមានសវនាការឡើងវិញ គឺអ្នកមានសិទ្ធិទទួលបានសវនាការ ដើម្បីពិនិត្យមើលថាតើអ្នកគួរត្រូវរស់នៅក្រោមការមើលខុសត្រូវ ពីមនុស្សដែលតុលាការតែងតាំងដែរឬទេ ។ ក្រោយពេលបានដាក់ញត្តិស្នើសុំសវនាការដំបូងរួចហើយ គឺមិនអាចដាក់ញត្តិដទៃទៀត ដើម្បីស្នើសុំសវនាការឡើងវិញឡើយ ក្នុងអំឡុងពេលប្រាំមួយខែ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5364 ។
អ្នកមិនមានសិទ្ធិទទួលបានការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យឡើយ ចំពោះសវនាការឡើងវិញនេះ ។ Baber v. Superior Court, 113 Cal.App.3rd 955, 960 (4th Dist. Ct. App. 1980). នៅក្នុងសវនាការឡើងវិញ គឺអ្នកមានបន្ទុកក្នុងការបញ្ជាក់ភស្តុតាងថា អ្នកមិនមាន “ពិការភាពធ្ងន់ធ្ងរ” ឡើយ ។ Id. និង 965 ។
នៅក្នុងសវនាការឡើងវិញនេះ អ្នកត្រូវត្រៀមខ្លួនដើម្បីប្រាប់អង្គចៅក្រមពីមូលហេតុដែលថាអ្នកមិនមាន “ពិការភាពធ្ងន់ធ្ងរ” ។ ដើម្បីបង្ហាញអង្គចៅក្រមថាអ្នកមិនមាន “ពិការភាពធ្ងន់ធ្ងរ” គឺអ្នកត្រូវមានផែនការលំអិត ដើម្បីបង្ហាញថាតើអ្នកអាចផ្តល់អាហារសម្លៀកបំពាក់ និងទីជម្រកសម្រាប់ខ្លួនអ្នកបានដោយវិធីណា ឬក៏បង្ហាញថាហេតុអ្វីបានជាអ្នកមានសមត្ថភាពអាចធ្វើកិច្ចការនេះបាន ។ ការផ្តល់ព័ត៌មានកាន់តែលំអិត គឺកាន់តែប្រសើរ ។ ក្នុងការរៀបចំផែនការនេះ គឺត្រូវឆ្លើយតបចំពោះពាក្យថា “នរណា” “អ្វី” “ទីណា” “នៅពេលណា” និង “ដោយវិធីណា” ។ សូមមើលក្រដាសសនៃ “ផែនការសម្រាប់សកម្មភាព ដើម្បីបង្ហាញថាខ្ញុំមិនមាន “ពិការភាពធ្ងន់ធ្ងរ” (សូមអានឯកសារភ្ជាប់ F)
បើមាននរណាម្នាក់អាចជួយផ្តល់អាហារ, សម្លៀកបំពាក់ ឬ ទីជម្រកសម្រាប់អ្នក សូមឲ្យអ្នកនោះសរសេរមកកាន់អ្នកត្រូវទទួលខុសត្រូវមើលថែអ្នក អង្គចៅក្រម និងមេធាវីអំពីឆន្ទៈរបស់គេក្នុងកិច្ចការនេះ ។ ត្រង់នេះហៅថា “ជំនួយពីភាគីទីបី” ហើយអាចយកមកប្រើ សម្រាប់ការប្រឆាំងតទល់ចំពោះ ការរស់នៅក្រោមការទទួលខុសត្រូវពីមនុស្សដែលតុលាការតែងតាំង ។ អ្នកត្រូវត្រៀមខ្លួនដើម្បីប្រាប់អង្គចៅក្រម ថាតើអ្នកមានបញ្ហាផ្លូវចិត្តអ្វី និង/ឬការព្យាបាលដែលអ្នកនឹងទទួលបាន ព្រមទាំងទីកន្លែងដែលអ្នកនឹងទៅទទួលការព្យាបាលនេះ ។
បើអ្នកមានផែនការទទួលយកអត្ថប្រយោជន៍របបសន្តិសុខសង្គម ឬអត្ថប្រយោជន៍ដទៃទៀត អ្នកត្រូវពន្យល់ប្រាប់អង្គចៅក្រមថា អ្នកដឹងពីរបៀបចុះឈ្មោះស្នើសុំ និងទទួលយកអត្ថប្រយោជន៍ទាំងអស់នោះ ។
វិធីងាយស្រួលបំផុត ដើម្បីស្នើសុំសវនាការឡើងវិញ គឺត្រូវទាក់ទងមេធាវី ដែលបានធ្វើជាតំណាងអ្នក នៅពេល តុលាការសម្រេចឲ្យអ្នក ស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ។ សូមប្រាប់មេធាវីឲ្យបានដឹងថា អ្នកចង់ដាក់ញត្តិទៅតុលាការស្នើសុំឲ្យមានសវនាការឡើងវិញ ។ (សូមអាន ឯកសារភ្ជាប់ A)
ស្ថិតនៅក្រោមអាណាព្យាបាលដែលតុលាការតែងតាំងឲ្យមើលខុសត្រូវ ចំពោះខ្ញុំ ។ តើខ្ញុំត្រូវធ្វើអ្វីខុសពីមុនមែនទេ ដើម្បីបានចាកចេញពីសេចក្តីសម្រេចរបស់តុលាការ ឲ្យមានអ្នកទទួលខុសត្រូវមើលថែខ្ញុំ ?
បើអ្នកកំពុងរស់នៅក្រោម អាណាព្យាបាលតុលាការតែងតាំងឲ្យមើលខុសត្រូវចំពោះរូបអ្នក គឺជាប្រការសំខាន់ដែលអ្នកត្រូវបង្ហាញថា អ្នកមិនមែនជាមនុស្សគ្រោះថ្នាក់ឡើយ បើអ្នកអាចចាកចេញពី ការរស់នៅក្រោម ការទទួលខុសត្រូវពីនរណាម្នាក់ ។ បើសិនជាធ្លាប់មាន ហេតុការណ៍បង្កអំពើហិង្សាកាលពីពេលកន្លងទៅ ត្រូវត្រៀមខ្លួនដើម្បីបង្ហាញថា តើស្ថានភាពនេះ វាបានប្រែប្រួលយ៉ាងដូចម្តេចខ្លះ ។
អ្នកក៏អាចស្នើសុំឲ្យអ្នកមានវិជ្ជាជីវៈ ឬអ្នកឯកទេសសុខភាពផ្លូវចិត្ត ជួយបញ្ចេញមតិយោបល់ អំពីរឿងនេះផងដែរ ។ បុគ្គលនេះ អាចនិយាយថា តើគាត់គិតថាអ្នកអាចរស់នៅក្នុងសហគមន៍ប្រកបដោយសុវត្ថិភាពដែរឬទេ ។ ក្នុងនេះផងដែរ ពួកគេក៏អាចពិភាក្សាថាតើ អ្នកស្ថិតនៅក្នុងស្ថានភាពអសមត្ថភាពដដែល ឬទេ ។
ខ្ញុំចាំមិនបានទេថា នរណាជាអ្នកតំណាងឲ្យរូបខ្ញុំ ក្នុងសវនាការអំពីសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ។ តើខ្ញុំអាចរកមេធាវីបានយ៉ាងដូចម្តេច ដើម្បីធ្វើជាតំណាងរូបខ្ញុំក្នុងសវនាការឡើងវិញ ?
បើអ្នកមិនបានបង់ថ្លៃមេធាវី ដើម្បីធ្វើជាតំណាងរូបអ្នក នៅក្នុងសវនាការ អំពីសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ គឺមានន័យថា អាចមានមេធាវីដែលតុលាការតែងតាំង ធ្វើជាអ្នកតំណាងរូបអ្នក ។ មេធាវីភាគច្រើនដែលតុលាការតែងតាំង គឺមកពីការិយាល័យមេធាវីការពារក្តីសាធារណៈ ។ អ្នកអាចរកមើលលេខទូរស័ព្ទរបស់ពួកគេ នៅក្នុងសៀវភៅលេខទូរស័ព្ទក្នុងមូលដ្ឋាន ក្រោមពាក្យថា “រដ្ឋបាលខោនធី” ។ អ្នកអាចស្នើសុំអ្នកតស៊ូមតិសិទ្ធិអ្នកជំងឺ ឲ្យជួយអ្នកទាក់ទងមេធាវីសាធារណៈ ។
មានគេប្រាប់លេខទូរស័ព្ទខ្ញុំដល់មេធាវីការពារក្តីសាធារណៈ តែខ្ញុំពិបាកទាក់ទងគាត់ខ្លាំងណាស់ ។ តើខ្ញុំត្រូវធ្វើដូចម្តេច?
ពេលអ្នកហៅទូរស័ព្ទទៅកាន់ការិយាល័យមេធាវីការពារក្តីសាធារណៈ អ្នកត្រូវសួរអ្នកដែលនិយាយទូរស័ព្ទជាមួយអ្នកថាតើ ពេលណាជាពេលល្អដែលអ្នកអាចជួបមេធាវីរបស់អ្នកតាមទូរស័ព្ទ ។ មេធាវីសាធារណៈ ភាគច្រើន ក្នុងមួយថ្ងៃៗ ត្រូវចំណាយពេលភាគច្រើននៅតុលាការ ជាជាងការចំណាយពេលនៅការិយាល័យរបស់ពួកគេ ។ អ្នកក៏អាចស្នើសុំផ្ញើសារជាសម្លេងសម្រាប់មេធាវីរបស់អ្នកផងដែរ ។ នៅពេលអ្នកផ្ញើសារទុក សូមកុំភ្លេចប្រាប់ឈ្មោះ កាលបរិច្ឆេទកំណើត លេខទូរស័ព្ទ ពេលវេលាល្អដែលមេធាវីអាចហៅទូរស័ព្ទជួបអ្នក ព្រមទាំងមូលហេតុដែលអ្នកចង់ជួបមេធាវី ។ ពេលអ្នកផ្ញើសារសម្លេងទុកឲ្យមេធាវី សូមកុំភ្លេចសរសេរសារនេះដាក់ក្នុងក្រដាស សម្រាប់ជាកំណត់ត្រាព័ត៌មានរបស់អ្នក ។ សរសេរលិខិតទៅកាន់មេធាវីរបស់អ្នក បើអ្នកមានភាពពិបាកក្នុងការទំនាក់ទំនងតាមទូរស័ព្ទ ហើយត្រូវថតលិខិតនេះ ទុកមួយច្បាប់ សម្រាប់តាមដានតាមទូរស័ព្ទ ឬតាមសារ ។ អ្នកក៏អាចស្នើសុំនិយាយជាមួយប្រធានមេធាវីរបស់អ្នកផងដែរ ។
ខ្ញុំបានចាញ់ក្តីក្នុងសវនាការឡើងវិញអំពីសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ។ តើខ្ញុំអាចសុំសវនាការអំពីបញ្ហានេះម្តងទៀត បាននៅពេលណា ?
ក្រោយពេលដាក់ញត្តិដំបូងស្នើសុំសវនាការឡើងវិញ គឺអ្នកត្រូវរង់ចាំរហូតដល់ប្រាំមួយខែ មុនពេលដាក់ញត្តិមួយទៀត ដើម្បីស្នើសុំសវនាការឡើងវិញ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5364 ។ អ្នកក៏អាចរង់ចាំដល់ថ្ងៃផុតកំណត់ នៃសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ផងដែរ ។ សេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ជាអចិន្ត្រៃយ៍ គឺមានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ មុនពេលដែលអ្នកដែលតុលាការតែងតាំងឲ្យមើលខុសត្រូវចំពោះរូបអ្នក ត្រូវឡើងតុលាការ ។
ខ្ញុំបានចាញ់ក្តីក្នុងសវនាការឡើងវិញ តែខ្ញុំនៅតែមានការជឿជាក់ថា តុលាការមិនត្រូវសម្រេចឲ្យខ្ញុំរស់នៅក្រោមការចាត់ចែងរបស់បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នកមានពិការភាពសុខភាពផ្លូវចិត្ត ឡើយ ដោយសារតែខ្ញុំជឿថា ខ្ញុំមិនមាន "ពិការភាពធ្ងន់ធ្ងរ " ឡើយ ។ តើខ្ញុំអាចធ្វើអ្វីខ្លះ?
អ្នកអាចដាក់ញត្តិសុំឲ្យតុលាការដោះលែងខ្លួន ។ ញត្តិបណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន គឺជាវិធីមួយដើម្បីស្នើសុំតុលាការ ធ្វើការសម្រេចថាតើការឃុំខ្លួនរបស់អ្នក គឺជារឿងស្របច្បាប់ឬទេ ។ បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន ត្រូវដាក់ប្តឹងទៅកាន់តុលាការជាន់ខ្ពស់ប្រចាំខោនធីដែល អ្នកអ្នកត្រូវបានបញ្ជូនឲ្យទៅស្នាក់នៅ ឬនៅក្នុងខោនធីដែលជាទីកន្លែងនៃសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ។ អ្នកគួរដាក់ពាក្យប្តឹងទៅកន្លែងដែលសំណុំរឿងរបស់អ្នកនៅទីនោះ ពីព្រោះថាអង្គចៅក្រមដែលជាអ្នកបញ្ជា ឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ អាចចងចាំសំណុំរឿងរបស់អ្នកបានល្អ ។ នៅផ្នែកខាងខ្នងនៃឯកសារនេះ គឺជាបញ្ជីឈ្មោះតុលាការជាន់ខ្ពស់ ។ (សូមអាន ឯកសារភ្ជាប់ G)
*អ្នកគួរព្យាយាមតតាំងជាមួយនឹងសេចក្តីសម្រេចរបស់តុលាការ ឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ តាមរយៈដំណើរការសុំសវនាការឡើងវិញ មុនពេលអ្នកដាក់ពាក្យសុំប្តឹងឲ្យតុលាការដោះលែងខ្លួន ។
ខ្ញុំបានផ្ញើញត្តិរបស់ខ្ញុំដើម្បីប្តឹងសុំឲ្យតុលាការដោះលែងខ្លួន កាលពីពីរសប្តាហ៍មុន តែរហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនទាន់ទទួលបានដំណឹងអ្វីឡើយ ។ តើមានកាលកំណត់ដែលតុលាការ ត្រូវតែឆ្លើយតបចំពោះបញ្ហានេះទេ ?
ប្រសិនបើញត្តិប្តឹងសុំឲ្យតុលាការដោះលែងខ្លួន គឺនិយាយអំពីថាតើអ្នកមានពិការភាពធ្ងន់ធ្ងរឬទេ ក្នុងរវាង 30 ថ្ងៃនៃការដាក់ញត្តិប្តឹង ឬក្រោយពេលបានទទួលការផ្ទេរពីខោនធីផ្សេងទៀត តុលាការអាចធ្វើរឿងបីអំពីញត្តិនេះ ៖
- "ចេញដីការបង្គាប់" ដែលមានន័យថា អ្នកទទួលបានជោគជ័យអំពីអ្វីដែលអ្នកប្តឹងតវ៉ា***
- ចេញ "បញ្ជាឲ្យបង្ហាញមូលហេតុ" ដែលមានន័យថា តុលាការចង់ស្តាប់ភាគីម្ខាងទៀត ពីមូលហេតុនៃការបដិសេធចំពោះដំណោះស្រាយដែលអ្នកបានស្នើសុំ ។ ភាគីម្ខាងទៀត (ជាទូទៅគឺជាស្មាក្តីរបស់ខោនធី) ពេលនោះ គឺត្រូវដាក់ពាក្យប្តឹង "បញ្ជូនត្រឡប់" ចំពោះ "បញ្ជាឲ្យបង្ហាញមូលហេតុ" ។ ក្រោយមកអ្នកមានសិទ្ធិដាក់ពាក្យប្តឹងដើម្បី "បដិសេធចំពោះការបញ្ជូនត្រឡប់" នេះ ។ ក្នុងរវាង 30 ថ្ងៃក្រោយការដាក់ពាក្យប្តឹងការបដិសេធណាមួយ (ឬក្រោយការផុតកំណត់នៃការដាក់ពាក្យប្តឹងចំពោះការបដិសេធ) តុលាការត្រូវផ្តល់ឲ្យ ឬបដិសេធចំពោះដំណោះស្រាយដែលអ្នកស្នើសុំ ឬបញ្ជាឲ្យមានសវនាការបង្ហាញភស្តុតាង
- បដិសេធចំពោះដីការបង្គាប់ ។
បើតុលាការ ចេញសេចក្តីបង្គាប់បដិសេធបណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន តុលាការត្រូវពន្យល់ជាលាយល័ក្ខណ៍អក្សរ ពីមូលហេតុដែលខ្លួនបដិសេធចំពោះបណ្តឹងនេះ ។
ខ្ញុំបានរស់នៅក្រោម ការទទួលខុសត្រូវមើលថែពីនរណាម្នាក់ ជិតមួយឆ្នាំហើយ ។ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់រស់នៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ទៀតឡើយ ។ តើខ្ញុំត្រូវធ្វើដូចម្តេច?
បើអ្នកមិនទាន់បានធ្វើបែបនេះនៅឡើយ អ្នកអាចស្នើសុំសវនាការឡើងវិញ ឬក៏ដាក់ពាក្យប្តឹងសុំឲ្យតុលាការដោះលែងខ្លួន ។ ត្រូវចងចាំទុកថា អ្នកគួរព្យាយាមដាក់ពាក្យប្តឹងសុំសវនាការឡើងវិញសិនមុនការដាក់ពាក្យប្តឹងសុំឲ្យតុលាការដោះលែងខ្លួន ។ បើសិនជាអ្នកបានរស់នៅក្រោមការចាត់ចែងរបស់មនុស្សដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នកដោយសារពិការភាពសុខភាពផ្លូវចិត្ត ជិតមួយឆ្នាំហើយ អ្នកអាចរង់ចាំមើលថាតើបុគ្គលដែលតុលាការតែងតាំងឲ្យមើលការខុសត្រូវ និងជួយសម្រេចកិច្ចការជំនួសអ្នក នឹងស្នើសុំបន្ត ឲ្យអ្នករស់នៅក្រោមការចាត់ចែងរបស់បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នកដោយសារពិការភាពសុខភាពផ្លូវចិត្ត របស់អ្នកទៅមុខទៀតដែរឬទេ ។ បុគ្គលដែលតុលាការតែងតាំងឲ្យមើលការខុសត្រូវ និងជួយសម្រេចកិច្ចការឲ្យអ្នក ត្រូវតែប្រាប់ឲ្យអ្នកបានដឹងថាតើ រូបគេមានផែនការ ដើម្បីបន្ត ការសម្រេចឲ្យអ្នករស់នៅក្រោមការចាត់ចែងរបស់គេដែរឬទេ ។ ការសម្រេចឲ្យនរណាម្នាក់រស់នៅក្រោមការចាត់ចែងរបស់បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត គឺមានរយៈពេលមួយឆ្នាំ ។ រៀងរាល់ឆ្នាំ បុគ្គលដែលតុលាការតែងតាំងឲ្យមើលការខុសត្រូវ និងសម្រេចកិច្ចការជំនួសអ្នកមានពិការភាពផ្លូវចិត្ត ត្រូវស្វែងរកការបន្ត សេចក្តីសម្រេចនោះ ។ ត្រង់នេះគេហៅថា "សវនាការសុំបន្តឲ្យមនុស្សមានពិការភាពផ្លូវចិត្តរស់នៅក្រោមការមើលការខុសត្រូវ និងជួយសម្រេចកិច្ចការពីបុគ្គលដែលតុលាការតែងតាំង" ។ ប្រសិនបើ បុគ្គលដែលតុលាការតែងតាំងឲ្យជួយមើលខុសត្រូវ និងសម្រេចកិច្ចការជំនួសអ្នក នឹងស្នើសុំឲ្យអ្នកបន្តស្ថិតនៅក្រោមការមើលខុសត្រូវ និងជួយសម្រេចកិច្ចការពីរូបគេ អ្នកអាចសម្រេចចិត្តប្រឆាំង (ប្រយុទ្ធ) ចំពោះការស្នើសុំបន្តនេះ ។ ជាគំនិតល្អដែលត្រូវទទូចថា អ្នកចង់ឡើងតុលាការ ។ ហើយជាថ្មីម្តងទៀត សូមត្រៀមខ្លួនដើម្បីប្រាប់អង្គចៅក្រមពីរបៀបដែលអ្នកអាចផ្តល់ អាហារ, សម្លៀកបំពាក់ និងទីជម្រករបស់អ្នក បានដោយខ្លួនឯង ។ អ្នកអាចសរសេរជាលិខិតផ្ញើទៅតុលាការ ។ សូមអាន ឯកសារភ្ជាប់ E ។
ខ្ញុំមិនចង់ធ្វើការតស៊ូប្រឆាំងចំពោះ សេចក្តីសម្រេចរបស់តុលាការ ឲ្យខ្ញុំស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ឡើយ តែខ្ញុំមិនចង់រស់នៅក្នុងមណ្ឌលដែលមានការចាក់សោរគ្រប់ពេលវេលាទេ ។ ខ្ញុំគិតថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការរស់នៅក្នុងមណ្ឌលស្នាក់នៅ និងផ្តល់ការថែទាំ ឬក៏កន្លែងផ្សេងទៀតដែលមិនមានការចាក់សោរគ្រប់ពេលវេលា ។ តើខ្ញុំអាចធ្វើអ្វីខ្លះ?
ប្រាប់ បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នក ឲ្យបានដឹងថា អ្នកចង់ប្តូរទៅនៅក្នុងកន្លែងផ្សេង ហើយសូមបញ្ជាក់អំពីមូលហេតុ ។ ប្រាប់ បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នក ពីស្ថានភាពល្អរបស់អ្នកក្នុងពេលរស់នៅក្នុងមន្ទីរជនមានពិការភាពផ្លូវចិត្ត ។ បើសិនជាបុគ្គលិករបស់មន្ទីរបានរាយការណ៍ជាលក្ខណៈវិជ្ជមាន សូមយករឿងនេះទៅប្រាប់ បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នក ឲ្យបានដឹង ។ បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នក អាចពិភាក្សា ជាមួយបុគ្គលិកសង្គមកិច្ច និងក្រុមព្យាបាលអ្នក ដើម្បីបង្កើតផែនការ ដើម្បីយកអ្នកត្រឡប់ទៅកាន់សហគមន៍វិញ ។
បុគ្គលដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នក អាចយកអ្នកទៅរស់នៅកន្លែងដែលមិនសូវមានវិន័យតឹងតែង ដោយមិនបាច់មានការអនុញ្ញាតពីតុលាការឡើយ ប្រសិនបើអ្នកមិនបានស្ថិតក្នុង សេចក្តីសម្រេចរបស់តុលាការ ឲ្យស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ដោយសារគេរកឃើញថាអ្នកមិនមានសមត្ថភាពដើម្បីឡើងតុលាការ ។
បុគ្គលដែលតុលាការតែងតាំងឲ្យមើលខុសត្រូវ និងជួយសម្រេចកិច្ចការឲ្យខ្ញុំ គឺជាអាណាព្យាបាលសាធារណៈ ដែលខ្ញុំមិនស្គាល់ឈ្មោះគាត់ ឬមិនដឹងថាត្រូវទាក់ទងគាត់ដោយរបៀបណា ។
ចាប់ផ្តើមដោយការរកមើលក្នុងសៀវភៅលេខទូរស័ព្ទក្រោមពាក្យ "អាណាព្យាបាលសាធារណៈ" ។ ជាធម្មតា ឈ្មោះនេះត្រូវចុះក្នុងទំព័ររដ្ឋាភិបាល ។ អ្នកអាចសួរបុគ្គលិកសង្គមកិច្ចរបស់អ្នកអំពីឈ្មោះ និងលេខទូរស័ព្ទនៃអាណាព្យាបាលសាធារណៈរបស់អ្នក ។ អ្នកក៏សាកមើលផងដែរថាតើមេធាវីរបស់អ្នក អាចជួយទាក់ទងអាណាព្យាបាលសាធារណៈរបស់អ្នកបានដែរឬទេ ។ សូមហៅទូរស័ព្ទទៅកាន់អ្នកតស៊ូមតិដើម្បីសិទ្ធិអ្នកជំងឺប្រចាំខោនធីរបស់អ្នក ដើម្បីសួររកឈ្មោះ និងលេខទូរស័ព្ទរបស់បុគ្គលនោះផងដែរ ។
ខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីទៅរស់នៅទីណាមួយ ក្រៅពីមន្ទីរដែលមានការចាក់សោរគ្រប់ពេលវេលា តែអាណាព្យាបាលសាធារណៈរបស់ខ្ញុំ មិនដែលហៅទូរស័ព្ទត្រឡប់មកខ្ញុំវិញឡើយ ហើយគាត់ជាបុគ្គលដែលខ្ញុំមិនអាចទាក់ទងបាន ។ តើមានអ្វីផ្សេងទៀតដែលខ្ញុំអាចធ្វើបានទេ ?
អ្នកអាចដាក់ញត្តិ (សុំ) តុលាការឲ្យបើក "សវនាការពិនិត្យឡើងវិញទៅលើការបញ្ជូនអ្នកឲ្យទៅនៅមន្ទីរសម្រាប់ជនដែលមានពិការភាពផ្លូវចិត្ត" ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5358.3 ។ ជាថ្មីម្តងទៀត វិធីប្រសើរបំផុត ដើម្បីឲ្យតុលាការបើកសវនាការពិនិត្យឡើងវិញទៅលើការបញ្ជូនអ្នកឲ្យទៅនៅក្នុងមន្ទីរសម្រាប់ជនដែលមានពិការភាពផ្លូវចិត្ត គឺឲ្យមេធាវីរបស់អ្នកស្នើសុំឲ្យតុលាការរៀបចំពេលវេលា ដោះស្រាយសំណុំរឿងរបស់អ្នក ។
មិនអាចទទួលបានលិខិតបង្គាប់របស់អង្គចៅក្រម បញ្ជាឲ្យគេយកខ្ញុំទៅរស់នៅក្នុងមណ្ឌលដែលមិនសូវមានភាពតឹងរ៉ឹង ។ តើខ្ញុំអាចដាក់ញត្តិប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការ ម្តងទៀតបានទេ?
បើអ្នកចាញ់ក្នុងសវនាការស្នើសុំឲ្យគេបញ្ជូនអ្នកទៅកាន់មណ្ឌលដែលមិនសូវមានវិន័យតឹងរ៉ឹង គឺអ្នកត្រូវរង់ចាំពេលប្រាំមួយខែទៀត មុននឹងអ្នកអាចដាក់ស្នើញត្តិម្តងទៀត (ស្នើសុំសវនាការមួយផ្សេងទៀត) ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5358.3 ។
អ្នកក៏អាចដាក់ពាក្យបណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន នៅកន្លែងដែលតម្កល់សំណុំរឿងសេចក្តីសម្រេចរបស់តុលាការ ឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ឬនៅក្នុងខោនធីដែលអ្នកជាប់ឃុំ (មានន័យថា ខោនធីដែលមន្ទីរសម្រាប់ជនដែលមានពិការភាពខួរក្បាល តាំងទី) ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5358.7 ។
ខ្ញុំរស់នៅក្នុងមន្ទីរដែលមានការចាក់សោរគ្រប់ពេលវេលា ដែលសិទ្ធិរបស់ខ្ញុំត្រូវបានគេរំលោភបំពាន ៖ គេមិនអនុញ្ញាតឲ្យខ្ញុំប្រើទូរស័ព្ទ ឬឲ្យមាននរណាមកលេង ហើយបុគ្គលិកទីនេះ មិនអនុញ្ញាតឲ្យខ្ញុំឆ្លើយតបឡើយ ។ តើខ្ញុំអាចធ្វើអ្វីខ្លះ?
អ្នកត្រូវផ្តល់ដំណឹងដល់មេធាវីរបស់អ្នក ឲ្យយករឿងនេះទៅជម្រាបអង្គចៅក្រមឲ្យបានដឹង ។ អ្នកក៏គួរតែទាក់ទងជាមួយនឹងការិយាល័យផ្នែកគាំពារសិទ្ធិអ្នកជំងឺផងដែរ ហើយប្រាប់ពួកគេថាអ្នកចង់ដាក់ពាក្យប្តឹង ។ សម្រាប់សកម្មភាពដែលបង្កភាពគ្រោះថ្នាក់មួយចំនួន បណ្តឹងរបស់អ្នក អាចដាក់មកកាន់ផ្នែកគាំពារសិទ្ធិអ្នកជំងឺដែលមានអាជ្ញាប័ណ្ណ ។ ផ្នែកតស៊ូមតិដើម្បីសិទ្ធិអ្នកជំងឺ មានព័ត៌មានទំនាក់ទំនងអ្នកគាំពារសិទ្ធិអ្នកជំងឺដែលមានអាជ្ញាប័ណ្ណ ។ ក្នុងនេះផងដែរ បើអ្នកចង់បានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងអ្នកគាំពារសិទ្ធិអ្នកជំងឺដែលមានអាជ្ញាប័ណ្ណ គឺអ្នកហៅទូរស័ព្ទមកកាន់ការិយាល័យកាលីហ្វ័រនីញ៉ាផ្នែកគាំពារសិទ្ធិអ្នកជំងឺ (California Office of Patients' Rights) តាមលេខ 916-575-1610 ។ អ្នកក៏អាចដាក់ពាក្យបណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន មកកាន់ខោនធីណាមួយក៏បាន ។ (សូមអាន ឯកសារភ្ជាប់ B) ។
ញត្តិគំរូ និងឧទាហរណ៍ពីរបៀបរៀបចំ និងដាក់ញត្តិ បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន
បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន
គឺប្រើសម្រាប់អ្នកដែលស្ថិតក្រោមការសម្រេចរបស់តុលាការឲ្យ ស្ថិតក្រោមការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយនរណាម្នាក់ជាអចិន្ត្រៃយ៍ ៖
បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន គឺជាញត្តិមួយ ដែលអ្នកអាចដាក់ប្តឹង បើអ្នកត្រូវរស់នៅក្រោម ការទទួលខុសត្រូវពីនរណាម្នាក់តាមការសម្រេចរបស់តុលាការ ហើយ ៖
- អ្នកមានការជឿជាក់ថា រូបអ្នកត្រូវគេឃុំខ្លួនដោយខុសច្បាប់ ឬ
- អ្នកមានការជឿជាក់ថា សិទ្ធិរបស់អ្នកត្រូវបានគេប្រព្រឹត្តរំលោភនៅក្នុងមន្ទីរសម្រាប់ជនដែលមានពិការភាពផ្លូវចិត្ត ។
តើយើងអាចដាក់បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន បាននៅពេលណា ?
- គឺនៅពេលណាដែលអ្នកមានការជឿជាក់ថា សិទ្ធិរបស់អ្នកត្រូវបានគេរំលោភ ដោយមិនមានហេតុផលសមរម្យ
- នៅពេលណាដែលអ្នកមានការជឿជាក់ថា គេឃុំខ្លួនអ្នកដោយខុសច្បាប់ និងសវនាការឡើងវិញផ្សេងទៀត ដូចជា សវនាការឡើងវិញអំពី សេចក្តីសម្រេចរបស់តុលាការ ឲ្យអ្នក ស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ និងសវនាការអំពីការបញ្ជូនអ្នកឲ្យទៅរស់នៅក្នុងមន្ទីរ ត្រូវបានបញ្ចប់ ។
តើអ្នកអាចបង្ហាញបានដោយរបៀបណាថា គេ ឃុំខ្លួនអ្នកដោយខុសច្បាប់ ?
- អ្នកត្រូវបង្ហាញឲ្យគេឃើញថា អ្នកមិនមានពិការភាពធ្ងន់ធ្ងរក្នុងខ្លួន ដោយសារជំងឺផ្លូវចិត្តឡើយ ។
- ពិការភាពធ្ងន់ធ្ងរ មានន័យថា អ្នកមិនអាចផ្តល់អាហារ សម្លៀកបំពាក់ និងទីជម្រករបស់អ្នកដោយខ្លួនឯងបាន ។
- អ្នកត្រូវបង្ហាញប្រាប់គេ ជាពិសេសពីរបៀបដែលអ្នកអាចរស់នៅបានក្រៅមន្ទីរ ។
តើអ្នកអាចបង្ហាញគេយ៉ាងណាថា សិទ្ធិរបស់អ្នកត្រូវបានគេរំលោភ ?
- អ្នកត្រូវសរសេររាយមុខ ជាពិសេស នៅពេលដែលសិទ្ធិរបស់អ្នកត្រូវបានគេរំលោភ
- សរសេររាយមុខការប្រព្រឹត្តរំលោភសិទ្ធិនីមួយៗដាច់ដោយឡែកពីគ្នា ។
តើអ្នកនឹងទទួលបានជំនួយផ្នែកច្បាប់ដែរឬទេ?
- នៅពេលដែលតុលាការ ចេញដីការបង្គាប់ គឺគេនឹងចាត់តាំងមេធាវីសាធារណៈ ដើម្បីជួយអ្នកការពារខ្លួនក្នុងសវនាការ ។
ការរៀបចំសំណុំបែបបទដាក់ញត្តិ
សេចក្តីណែនាំទូទៅ
- សូមអានសំណុំបែបបទទាំងមូល ក៏ដូចជាសេចក្តីណែនាំទាំងអស់នេះ មុនពេលឆ្លើយសំណួរណាមួយ ។
- សូមបំពេញព័ត៌មានចូលក្នុងសំណុំបែបបទឲ្យបានច្បាស់ជាទីបំផុត ដោយប្រើប៊ិច ឬដោយការវាយបញ្ចូល ។ សូមធ្វើតាមសម្រួល នៅពេលបំពេញបែបបទនេះ ។ វាអាចជារឿងល្អ ក្នុងការសាកល្បងបំពេញព័ត៌មានដោយប្រើក្រដាសផ្សេងជាមុនសិន ។
- បើអ្នកមិនមានប្រឡោះទំនេរគ្រប់គ្រាន់ ដើម្បីឆ្លើយសំណួរទេ សូមសរសេរចម្លើយរបស់អ្នកឲ្យចប់ដាក់ក្នុងក្រដាសបន្ថែម ហើយដាក់វាភ្ជាប់មកខាងខ្នងនៃទំព័រនេះ ។ សូមសរសេរនៅលើញត្តិថា ចម្លើយរបស់អ្នកមាន "បន្តនៅក្នុងទំព័របន្ថែម" ។
- សូមភ្ជាប់សំណៅឯកសារណា ដែលគាំទ្រការបញ្ជាក់របស់អ្នក ឬដែលមានភាពចាំបាច់ដើម្បីយល់បានពីសេចក្តីបញ្ជាក់របស់អ្នក ។ ឧទាហរណ៍ បើគេឃាំងអ្នកទុក គឺអ្នកអាចដាក់បញ្ចូលនូវសំណៅអំពីបណ្តឹងណា ដែលអ្នកបានដាក់ប្តឹង ឬក៏សំណៅព័ត៌មានពីតារាងវេជ្ជសាស្រ្តរបស់អ្នក ។
- ត្រូវធានាថា គ្រប់សេចក្តីថ្លែងរបស់អ្នក គឺសុទ្ធតែជាការពិតទាំងអស់ តាមអ្វីដែលអ្នកបានដឹង ។
សេចក្តីណែនាំអំពីការបំពេញញត្តិដើម្បីប្តឹងសុំឲ្យតុលាការដោះលែថងខ្លួន
ដើម្បីជួយអ្នក ញត្តិដែលមានក្រដាសស មានបង្ហោះអនឡាញនៅឯតំណភ្ជាប់ខាងក្រោម ៖
[ចុចទីនេះដើម្បីមើលឈ្មោះវ៉ិបសៃត៍ ]
សំណៅនៃញត្តិគំរូក៏បានដាក់ភ្ជាប់មកជាមួយដែរ ។ (សូមអាន ឯកសារភ្ជាប់ B) ។
- ប្រអប់នៅខាងលើនៃបែបបទសម្រាប់សរសេរញត្តិ
- នៅក្នុងប្រអប់ដែលសរសេរថា "មេធាវី ឬការដាក់ញត្តិដោយមិនមានមេធាវី" សូមបំពេញឈ្មោះរបស់អ្នក ជាមួយពាក្យ "តំណាងដោយខ្លួនឯង (In Pro Per)" បន្ទាប់ពីពាក្យនេះ សូមសរសេរឈ្មោះមន្ទីរ និងអាសយដ្ឋាន ព្រមទាំង លេខទូរស័ព្ទ ជាមួយនឹងលេខកូដតំបន់ ដែលអ្នកអាចទទួលទូរស័ព្ទបាន ។ ឧទាហរណ៍ បើអ្នកជាអ្នកជំងឺ របស់មន្ទីរពេទ្យធំរដ្ឋ (Metropolitan State Hospital) អ្នកត្រូវបំពេញព័ត៌មានក្នុងប្រអប់ទីមួយ ដូចខាងក្រោម ៖
(ឈ្មោះរបស់អ្នក), In Pro Per
c/o Metropolitan State Hospital
11401 S. Bloomfield Ave.
Norwalk, CA 90650 - សូមកុំភ្លេចសរសេរលេខទូរស័ព្ទរបស់អ្នក ជាមួយនឹងលេខកូដតំបន់ និងកាលបរិច្ឆេទកំណើត តាមកន្លែងដែលត្រូវបំពេញ ។
- នៅក្នុងប្រអប់ដែលសរសេរថា "មេធាវី ឬការដាក់ញត្តិដោយមិនមានមេធាវី" សូមបំពេញឈ្មោះរបស់អ្នក ជាមួយពាក្យ "តំណាងដោយខ្លួនឯង (In Pro Per)" បន្ទាប់ពីពាក្យនេះ សូមសរសេរឈ្មោះមន្ទីរ និងអាសយដ្ឋាន ព្រមទាំង លេខទូរស័ព្ទ ជាមួយនឹងលេខកូដតំបន់ ដែលអ្នកអាចទទួលទូរស័ព្ទបាន ។ ឧទាហរណ៍ បើអ្នកជាអ្នកជំងឺ របស់មន្ទីរពេទ្យធំរដ្ឋ (Metropolitan State Hospital) អ្នកត្រូវបំពេញព័ត៌មានក្នុងប្រអប់ទីមួយ ដូចខាងក្រោម ៖
- នៅក្នុងប្រអប់ដែលសរសេរថា "តុលាការជាន់ខ្ពស់កាលីហ្វ័រនីញ៉ា នៃខោនធី ៖" សូមសរសេរឈ្មោះខោនធី ដែលបច្ចុប្បន្នអ្នកកំពុងជាប់ឃុំ ។ ឧទាហរណ៍ មន្ទីរពេទ្យរដ្ឋណាប៉ា (Napa State Hospital) ស្ថិតនៅក្នុងខោនធីណាប៉ា ។
- នៅខាងក្រោមឃ្លា "ចំពោះបញ្ហា (ឈ្មោះ) ៖" សូមសរសេរឈ្មោះពេញរបស់អ្នក រួចសរសេរពាក្យ In Pro Per.
- ចំពោះប្រអប់ដែលត្រូវបំពេញ លេខសំណុំរឿងរបស់អ្នក ត្រូវទុកឲ្យនៅទំនេរ ។ តុលាការ នឹងចាត់លេខសំណុំរឿងរបស់អ្នក ក្រោយពេលញត្តិរបស់អ្នក ត្រូវបានដាក់ប្តឹង ។
សំណួរ/សេចក្តីថ្លែងដែលបានបង់លេខ
- សូមសរសេរឈ្មោះមន្ទីរពេទ្យ ដែលឃុំខ្លួនអ្នក ហើយបើអ្នកដឹង សូមសរសេរឈ្មោះគ្រូពេទ្យវិកលចរិកដែលព្យាបាលរូបអ្នក ។
- សូមសរសេរកាលបរិច្ឆេទនៃការចូលពេទ្យរបស់អ្នក នៅជាប់ឃ្លា "(កាលបរិច្ឆេទ)" នៅត្រង់ជួរទីមួយនៃផ្នែកនេះ ។ រួចសូមគ្រីសប្រអប់ ដែលនិយាយអំពីស្ថានភាពផ្នែកច្បាប់របស់អ្នក ។
- បើអ្នកកំពុងប្រឆាំងទល់នឹងការជាប់ឃុំរបស់អ្នក ៖
- គ្រីសប្រអប់ "a" រួចសរសេររាយពីមូលហេតុដែលអ្នកជឿថា ការឃុំខ្លួនអ្នក គឺជារឿងខុសច្បាប់ ។ សូមប្រើក្រដាសបន្ថែម បើអ្នកសរសេរមិនគ្រាន់ ។
- ឧទាហរណ៍ បើអ្នកត្រូវបានគេឃុំខ្លួន ដោយសារមូលហេតុ "ពិការភាពធ្ងន់ធ្ងរ" ហើយអ្នកជឿថា ឥឡូវអ្នកមានលទ្ធភាពក្នុងការផ្តល់អាហារ, សម្លៀកបំពាក់ និងទីជម្រក ដែលត្រូវការបានដោយខ្លួនឯង សូមសរសេរថា ឥឡូវនេះ អ្នកអាចផ្តល់នូវតម្រូវការទាំងអស់នេះបានដោយខ្លួនឯង ។ ក្នុងនេះផងដែរ សូមផ្តល់ព័ត៌មានណា ដែលអ្នកត្រូវបង្ហាញពីរបៀបដែលអ្នកអាចធ្វើបាន ក្នុងការផ្តល់នូវតម្រូវការរបស់ខ្លួន បូករួមទាំងជំនួយពីអ្នកដទៃ ឬទីភ្នាក់ងារដទៃ ។ សូមអាន ឯកសារភ្ជាប់ F.
- បើអ្នកកំពុងប្រឆាំងតទល់ចំពោះលក្ខ័ណ្ឌនៃការឃុំខ្លួន ឬកម្រិតនៃការដាក់ឲ្យអ្នករស់នៅក្នុងមន្ទីរ ៖
- សូមគ្រីសប្រអប់ "b" រួចរៀបរាប់ឲ្យបានច្បាស់នូវសិទ្ធិរបស់អ្នកដែលគេបដិសេធ ក្នុងពេលអ្នកជាប់ឃុំ រួមទាំង កាលបរិច្ឆេទដែលហេតុការណ៍នេះបានកើតឡើង ។ អ្នកអាចតតាំងលើការបដិសេធចំពោះសិទ្ធិណាមួយដែលអ្នកមានក្រោមច្បាប់របស់រដ្ឋាភិបាលរដ្ឋ ឬច្បាប់រដ្ឋាភិបាលសហព័ន្ធ (បូករួមទាំងច្បាប់រដ្ឋធម្មនុញ្ញា សំណុំរឿងតុលាការ អាជ្ញាយុកាល និងបទបញ្ញត្តិរដ្ឋបាល) ឬ ក្រោមគោលនយោបាយរបស់មន្ទីរដែលអ្នកត្រូវបានឃុំខ្លួន ។ ទាំងអស់នេះ អាចរួមបញ្ចូលនូវសិទ្ធិ ដូចជាសិទ្ធិដើម្បីរក្សាទុក និងប្រើរបស់របរដែលអ្នកមាន សិទ្ធិមានអ្នកមកលេង សិទ្ធិប្រើទូរស័ព្ទ និងសិទ្ធិផ្ញើ និងទទួលសំបុត្រ សិទ្ធិមិនត្រូវបានគេដាក់ឲ្យនៅដាច់ចេញពីគេ ឬរារាំងដោយមិនសមរម្យ ឬច្រើនលើសលុប សិទ្ធិឲ្យប្រើថ្នាំដោយអ្នកមិនយល់ព្រម លើមូលដ្ឋានមិនមែនជាគ្រាអាសន្ន ។ល។ ក្រម សុខុមាលភាព & Inst. Code § 5325. ដូចអ្វីដែលបានបង្ហាញខាងលើ វាអាចមានប្រយោជន៍ (តែក៏មិនចាំបាច់) សម្រាប់អ្នកធ្វើការសំអាងនៅក្នុងញត្តិរបស់អ្នក ចំពោះលេខអាជ្ញាយុកាល លេខគោលនយោបាយ សេចក្តីស្រង់សំណុំរឿង ។ល។ ការធានារ៉ាប់រងសិទ្ធិ ។
- ជាធម្មតាអ្នកអាច តវ៉ាបានតែនៅពេលដែលសិទ្ធិទាំងអស់នោះ ត្រូវបានគេបដិសេធក្នុងពេលបច្ចុប្បន្ន ឬនៅពេលដែលអ្នកមានភស្តុតាងថា សិទ្ធិរបស់អ្នកនឹងត្រូវគេបដិសេធ នៅពេលអនាគតដែលអ្នកអាចរំពឹងឃើញ (ដូចជាគេប្រាប់ថា គេនឹងផ្ទេរអ្នកទៅកាន់មន្ទីរ/មណ្ឌលដែលមានការតឹងតែងខ្លាំងជាងនេះ) ។
- បើគេបានបដិសេធសិទ្ធិរបស់អ្នកកាលពីពេលកន្លងទៅ ហើយអ្នកមានអារម្មណ៍ថា អ្នកកំពុងស្ថិតក្នុងហានិភ័យពីការបដិសេធសិទ្ធិបែបនេះជាថ្មីម្តងទៀត សម្រាប់មូលហេតុដែលស្រដៀងគ្នា អ្នកអាចប្តឹងតវ៉ាថា នេះគឺជាសិទ្ធិ ដែលបានរងការប្រព្រឹត្តិរំលោភ ។ ឧទាហរណ៍ បើគេឃុំអ្នក ដោយការបដិសេធមិនលេបថ្នាំ ហើយបុគ្គលិកបម្រើការ នៅតែអះអាងថា ពួកគេមានសិទ្ធិធ្វើបែបនេះ អ្នកអាចប្តឹងតវ៉ាថានេះគឺជាការរំលោភសិទ្ធិរបស់អ្នក ពីព្រោះថា គេអាចនឹងឃុំអ្នកជាថ្មីម្តងទៀត ដោយប្រើមូលហេតុដដែល នាពេលអនាគត ។
- គ្រីសក្នុងប្រអប់ a, b, c និង d ។ បើអ្នកមិនមានប្រាក់ជួលមេធាវីមកធ្វើជាតំណាង ចំពោះស្នើសុំឲ្យតុលាការដោះលែងខ្លួន នៅជាប់ ឬនៅខាងក្រោមប្រអប់ "d" អ្នកត្រូវសរសេរ "including appointment of council to represent me in this action, as I cannot afford an attoryney.” (បូករួមទាំងការចាត់តាំងស្មាក្តី សម្រាប់ជាតំណាងរូបខ្ញុំ នៅក្នុងសកម្មភាពនេះ ដោយសារថាខ្ញុំមិនមានលទ្ធភាពជួលមេធាវីឡើយ).
ការផ្ទៀងផ្ទាត់ និងហត្ថលេខា
សរសេរចូលនូវកាលបរិច្ឆេទបច្ចុប្បន្ន ទៅតាមកន្លែងដែលបានបង្ហាញ ។ បោះពុម្ព ឬវាយបញ្ចូលឈ្មោះរបស់អ្នក លើបន្ទាត់ក្រោមគេ ត្រង់ជ្រុងខាងឆ្វេង ។ ចុះហត្ថលេខា ដោយសរសេរឈ្មោះរបស់អ្នកលើបន្ទាត់ក្រោមគេ ត្រង់ជ្រុងខាងស្តាំ ។
ការដាក់ញត្តិ
ផ្ញើតាមប្រៃសនីយនូវ សំណៅដើម និង សំណៅថតចម្លងពីរ (2) ច្បាប់ និងឯកសារគាំទ្រទាំងឡាយ (បូករួមទាំងសំណើសុំណាមួយដើម្បីណាត់ជួបស្មាក្តី) ទៅកាន់តុលាការជាន់ខ្ពស់ប្រចាំខោនធីដែលគេឃុំរូបអ្នក ។ ឧទាហរណ៍ បើគេឃុំខ្លួនអ្នកនៅមន្ទីរពេទ្យរដ្ឋណាប៉ា អាសយដ្ឋានមន្ទីរពេទ្យនោះគឺ ៖
Napa County Superior Court
825 Brown St.
P.O. Box 880
Napa, CA 94559-0880
ព័ត៌មានបន្ថែមនៅក្នុងកញ្ចប់ឯកសារនេះ
បញ្ជីឈ្មោះតុលាការកំពូលនៅរដ្ឋកាលីហ្វ័រនីញ៉ា គឺបានដាក់បញ្ចូលដែរ ដើម្បីជួយអ្នករកមើលតុលាការណាដែលសមរម្យដើម្បីប្តឹងស្នើសុំការដោះលែងខ្លួន ។ (សូមអាន ឯកសារភ្ជាប់ G.)
របៀបទទួលបានសវនាការឡើងវិញ ចំពោះការសម្រេចរបស់តុលាការឲ្យអ្នកស្ថិតនៅក្រោម ការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយនរណាម្នាក់
បើអ្នកចង់ចាកចេញពី ការសម្រេចរបស់តុលាការ ឲ្យរូបអ្នក ស្ថិតនៅក្រោម ការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយនរណាម្នាក់ អ្នកមានសិទ្ធិស្នើសុំសវនាការឡើងវិញ ។ អ្នកអាចស្នើសុំសវនាការឡើងវិញបានភ្លាមៗ តែពេលដែលអ្នកទទួលបានសវនាការនេះហើយ អ្នកត្រូវរង់ចាំប្រាំមួយខែទៀត មុនពេលស្នើសុំសវនាការឡើងវិញម្តងទៀត ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5364 ។
វិធីដែលល្អបំផុតដើម្បីទទួលបានសវនាការឡើងវិញ គឺត្រូវទាក់ទងមេធាវីរបស់អ្នក ។ បើអ្នកត្រូវបានតុលាការសម្រេចឲ្យស្ថិតក្រោម ការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយនរណាម្នាក់ ដោយសារអ្នកមានពិការភាពផ្លូវចិត្ត គឺមានមេធាវីធ្វើជាតំណាងរូបអ្នក ។ បើអ្នកមិនមានប្រាក់ជួលមេធាវី គឺប្រហែលជា តុលាការបានតែងតាំងមេធាវី ឲ្យធ្វើជាតំណាងរូបអ្នក ។ មេធាវីមួយចំនួនធំដែលតុលាការតែងតាំង គឺជាមេធាវីសាធារណៈ ។
បុគ្គលិកសង្គមកិច្ចរបស់អ្នក គួរស្គាល់ឈ្មោះ និងលេខទូរស័ព្ទរបស់មេធាវីដែលតុលាការបានតែងតាំងសម្រាប់រូបអ្នក ។ អ្នកក៏អាចទូរស័ព្ទទៅកាន់ផ្នែកតស៊ូមតិដើម្បីសិទ្ធិអ្នកជំងឺ ដើម្បីសួរនាំពីវិធីទាក់ទងមេធាវីរបស់អ្នក ។ នៅពេលអ្នកហៅទូរស័ព្ទទៅជួបមេធាវីរបស់អ្នក សូមប្រាប់គេពីឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ។ បើមេធាវីរបស់អ្នក មិននៅក្នុងការិយាល័យទេ សូមសួរអ្នកទទួលទូរស័ព្ទថា តើអ្នកអាចផ្ញើសារទុកជូនមេធាវីរូបនោះបានដែរឬទេ ។ សូមកុំភ្លេចកឈ្មោះ កាលបរិច្ឆេទកំណើត មន្ទីរដែលអ្នកស្នាក់នៅ លេខទូរស័ព្ទដែលគេអាចជួបអ្នកបាន ពេលវេលាដែលគេអាចជួបអ្នក ព្រមទាំងសារដែលអ្នក "ស្នើសុំសវនាការឡើងវិញចំពោះ ការសម្រេចរបស់តុលាការឲ្យមានមនុស្សទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសរូបអ្នក ដោយសារអ្នកមានពិការភាពផ្លូវចិត្ត" ។ អ្នកក៏អាចសរសេរលិខិតទៅកាន់មេធាវីរបស់អ្នក ដោយប្រើព័ត៌មាននេះដែរ ។
បើមេធាវីរបស់អ្នក មិនឆ្លើយតបអ្នកទេ អ្នកអាចដាក់ញត្តិប្តឹងតុលាការដោយខ្លួនឯង ដើម្បីស្នើសុំសវនាការឡើងវិញអំពី ការសម្រេចរបស់តុលាការឲ្យមានមនុស្សទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសរូបអ្នក ដោយសារអ្នកមានពិការភាពផ្លូវចិត្ត ។ អ្នកត្រូវទុកពេលឲ្យមេធាវីរបស់អ្នកយ៉ាងហោចណាស់ពីរសប្តាហ៍ សម្រាប់ទាក់ទងមកអ្នក មុនពេលសម្រេចចិត្តដាក់ញត្តិប្តឹងតុលាការ ដោយខ្លួនឯង ។
សេចក្តីណែនាំអំពីការដាក់ញត្តិប្តឹងស្នើសុំសវនាការឡើងវិញ ចំពោះសេចក្តីសម្រេចរបស់តុលាការ ឲ្យមនុស្សមានពិការភាពផ្លូវចិត្តស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់
- ត្រូវបំពេញព័ត៌មានទាំងអស់ដែលមានក្នុងសំណុំបែបបទ ។ (សូមអាន ឯកសារភ្ជាប់ A)
- បើអាចទៅបាន អ្នកត្រូវផ្ញើឲ្យតុលាការចំនួនពីរច្បាប់នូវញត្តិរបស់អ្នក ដោយប្រើស្រោមសំបុត្រដែលមានបិទតែមអាសយដ្ឋានផ្ញើត្រឡប់ និងសេចក្តីចំណាំឲ្យតុលាការផ្ញើមកឲ្យអ្នកវិញមួយច្បាប់នូវសំណៅស្របគ្នា ។ សំណៅស្របគ្នា គឺជាសំណៅឯកសារដែលមានបោះត្រាតុលាការ ដែលជាការបង្ហាញថា ឯកសារនេះ តុលាការបានទទួលរួចហើយ ហើយត្រូវមានរួមបញ្ចូលថ្ងៃខែដែលតុលាការបានទទួលផងដែរ
- ត្រូវផ្ញើញត្តិនេះ ទៅកាន់តុលាការជាន់ខ្ពស់របស់ខោនធី ដែលបានសម្រេចឲ្យមានមនុស្សទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសរូបអ្នក ដោយសារអ្នកមានពិការភាពផ្លូវចិត្ត ។ ឯកសារភ្ជាប់គឺជាបញ្ជីអាសយដ្ឋានតុលាការជាន់ខ្ពស់ ។ សូមអាន ឯកសារភ្ជាប់ G ។
របៀបប្តឹងឧទ្ធរណ៍ ប្រឆាំងការសម្រេចឲ្យអ្នករស់នៅក្រោមការចាត់ចែងរបស់មនុស្សដែលតុលាការតែងតាំងឲ្យជួយសម្រេចកិច្ចការជំនួសអ្នកមានពិការភាពសុខភាពផ្លូវចិត្ត LPS
បើសំណុំរឿងរបស់អ្នកត្រូវកាត់ក្តីដោយគណវិនិច្ឆ័យ ឬដោយតុលាការ (ដែលគេហៅផងដែរថាការកាត់ក្តីដោយចៅក្រម) ហើយជាលទ្ធផលគឺថាអ្នកមានពិការភាពធ្ងន់ធ្ងរ ដូច្នេះតុលាការត្រូវសម្រេចឲ្យមានមនុស្សមើលការខុសត្រូវ និងសម្រេចកិច្ចការជំនួស ដោយសារអ្នកមានពិការភាពផ្លូវចិត្ត LPS អ្នកនៅមានសិទ្ធិប្តឹងឧទ្ធរណ៍ ។
អ្នកត្រូវដាក់ពាក្យជូនដំណឹងអំពីបណ្តឹងឧទ្ធរណ៍ឲ្យបានក្នុងរវាង ហុកសិប (60) ថ្ងៃ នៃការសម្រេចរបស់តុលាការឲ្យអ្នកស្ថិតក្រោមការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួយដោយសារអ្នកមានពិការភាពផ្លូវចិត្តធ្ងន់ធ្ងរ ។ អ្នកអាចទាក់ទងមេធាវី ដើម្បីសុំឲ្យគាត់ដាក់ប្តឹងការជូនដំណឹងអំពីឧទ្ធរណ៍ឲ្យអ្នក ។ អ្នកក៏អាចដាក់ប្តឹងនូវសេចក្តីជូនដំណឹងអំពីឧទ្ធរណ៍ ដែលមានភ្ជាប់មកជាមួយ ទៅកាន់តុលាការជាន់ខ្ពស់របស់ខោនធី ដែលជាអ្នកសម្រេចឲ្យអ្នកត្រូវស្ថិតក្រោមកិច្ចទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយសារអ្នកមានពិការភាពផ្លូវចិត្ត ។ (សូមអាន ឯកសារភ្ជាប់ D) ។
បើអ្នកមិនមានលទ្ធភាពជួលមេធាវីទេ គឺអ្នកមានសិទ្ធិទទួលបានមេធាវីដោយមិនអស់ប្រាក់ ដែលតែងតាំងដោយតុលាការ ។ បើអ្នកមិនមានប្រាក់ទេ អ្នកក៏មានសិទ្ធិទទួលបានការលើកលែងចំពោះការបង់ថ្លៃចំណាយទាំងអស់ចំពោះដំណើរការបណ្តឹងឧទ្ធរណ៍ដែរ ។
របៀបតស៊ូប្រឆាំងនឹងការសម្រេចឲ្យអ្នករស់នៅទីណាមួយ នៅពេលអ្នក និងអ្នកដែលតុលាការតែងតាំងឲ្យមើលខុសត្រូវ និងសម្រេចកិច្ចការជំនួសអ្នក មិនយល់ស្របជាមួយ
សវនាការត្រួតពិនិត្យការសម្រេចឲ្យជនមានពិការភាពផ្លូវចិត្តទៅរស់នៅទីណាមួយ
នៅពេលស្ថិតនៅក្រោមការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសពីនរណាម្នាក់ ដោយសារអ្នកមានពិការភាពផ្លូចិត្ត បុគ្គលដែលតុលាការតែងតាំងឲ្យមើលការខុសត្រូវ និងសម្រេចកិច្ចការជំនួសអ្នក មានអំណាចសម្រេចឲ្យអ្នកទៅរស់នៅទីណាក៏បាន ។ ត្រង់នេះ មិនមែនមានន័យថា អ្វីៗគឺស្ថិតក្នុង "ការប្រោសប្រណី" នៃបុគ្គលដែលត្រូវបានចាត់តាំងឲ្យមើលការខុសត្រូវលើរូបអ្នកទាំងស្រុងឡើយ ។ បើអ្នកមានការជឿជាក់ថា អ្នកអាចរស់នៅបានសមរម្យក្នុងកន្លែងដែលមានការតឹងរ៉ឹងតិចជាងកន្លែងដែលត្រូវបានចាត់ឲ្យអ្នកទៅ ដោយបុគ្គលដែលត្រូវបានចាត់តាំងឲ្យមើលការខុសត្រូវលើរូប អ្នកអាចឡើងតុលាការម្តងទៀត ដើម្បីធ្វើការតទល់ជាមួយនឹងភាពសមរម្យចំពោះការឲ្យអ្នកទៅនៅទីណាមួយ ។ ត្រង់នេះគេហៅថាការធ្វើ “សវនាការពិនិត្យមើលឡើងវិញពីការសម្រេចឲ្យអ្នកទៅនៅកន្លែងណាមួយ” ។ ទោះជាយ៉ាងណាក៏ដោយ ពេលអ្នកឡើងតុលាការម្តងទៀត សម្រាប់សវនាការពិនិត្យមើលឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅនៅកន្លែងណាមួយ រួចហើយ គឺអ្នកត្រូវរង់ចាំរហូតដល់ទៅប្រាំមួយខែ មុនពេលស្នើសុំសវនាការម្តងទៀតបាន ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5358.3 ។
អ្នកអាចស្នើសុំសវនាការពិនិត្យមើលឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅនៅកន្លែងណាមួយ ដោយបណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន នៅក្នុងខោនធីដែលតុលាការបានចេញសេចក្តីសម្រេច ឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ឬនៅខោនធីដែលអ្នកកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5358.7 ។
បើទោះបីជាអ្នកទទួលបានសវនាការពិនិត្យឡើងវិញនូវការសម្រេចឲ្យអ្នកទៅនៅទីណាមួយហើយក៏ដោយ ក៏អ្នកនៅតែអាចស្នើសុំអង្គចៅក្រមឲ្យធ្វើសវនាការឡើងវិញចំពោះសេចក្តីសម្រេចរបស់តុលាការ ឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ដែរ ។ នៅក្នុងអង្គសវនាការពិនិត្យឡើងវិញការសម្រេចឲ្យអ្នករស់នៅកន្លែងណាមួយ គឺអ្នកស្នើសុំឲ្យចៅក្រមធ្វើការពិនិត្យឡើងវិញចំពោះតែភាពសមរម្យក្នុងការដាក់ឲ្យអ្នករស់នៅក្នុងកន្លែងណាមួយប៉ុណ្ណោះ គឺមិនមែនពិនិត្យមើលថាតើ អ្នកគួរស្ថិតនៅក្រោមការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសពីនរណាម្នាក់ដែរឬទេ ។ នៅក្នុងពេលសវនាការឡើងវិញ អំពីសេចក្តីសម្រេចរបស់តុលាការ ឲ្យអ្នកស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ គឺអ្នកស្នើសុំតុលាការឲ្យពិចារណាថាតើអ្នកត្រូវតែស្ថិតនៅក្រោមកិច្ចទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសពីនរណាម្នាក់ដែរឬទេ ។
វិធីដ៏ប្រសើរបំផុតក្នុងការទទួលបានសវនាការពិនិត្យឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅរស់នៅទីណាមួយ គឺត្រូវទាក់ទងមេធាវីរបស់អ្នកឲ្យជួយ ។ បើអ្នកត្រូវបានតុលាការសម្រេចឲ្យស្ថិតក្រោម ការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយនរណាម្នាក់ ដោយសារអ្នកមានពិការភាពផ្លូវចិត្ត គឺមានមេធាវីធ្វើជាតំណាងរូបអ្នក ។ បើអ្នកមិនមានប្រាក់ចេញថ្លៃមេធាវី តុលាការអាចនឹងនឹងតែងតាំងមេធាវីម្នាក់ឲ្យអ្នក ។ មេធាវីភាគច្រើនដែលតុលាការតែងតាំងគឺជាមេធាវីសាធារណៈ ។
បុគ្គលិកសង្គមកិច្ចរបស់អ្នក គួរស្គាល់ឈ្មោះ និងលេខទូរស័ព្ទរបស់មេធាវីដែលតុលាការបានតែងតាំងសម្រាប់រូបអ្នក ។ អ្នកក៏អាចទូរស័ព្ទទៅកាន់ផ្នែកតស៊ូមតិដើម្បីសិទ្ធិអ្នកជំងឺ ដើម្បីសួរនាំពីវិធីទាក់ទងមេធាវីរបស់អ្នក ។ នៅពេលអ្នកហៅទូរស័ព្ទទៅជួបមេធាវីរបស់អ្នក សូមប្រាប់គេពីឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ។ បើមេធាវីរបស់អ្នក មិននៅក្នុងការិយាល័យទេ សូមសួរអ្នកទទួលទូរស័ព្ទថា តើអ្នកអាចផ្ញើសារទុកជូនមេធាវីរូបនោះបានដែរឬទេ ។ សូមកុំភ្លេចទុកឈ្មោះ កាលបរិច្ឆេទកំណើត មន្ទីរដែលអ្នកកំពុងស្នាក់នៅ លេខទូរស័ព្ទដែលគេអាចទាក់ទងអ្នកបាន ពេលវេលាដែលគេអាចជួបអ្នកបាន និងសារដែលថាអ្នក "ស្នើសុំឲ្យមានសវនាការពិនិត្យមើលឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅរស់នៅទីណាមួយ" ។ អ្នកក៏អាចសរសេរលិខិតទៅកាន់មេធាវីរបស់អ្នក ដោយប្រើព័ត៌មាននេះដែរ ។
បើមេធាវីរបស់អ្នក មិនឆ្លើយតបអ្នកទេ អ្នកអាចដាក់ញត្តិប្តឹងតុលាការដោយខ្លួនឯង ដើម្បីស្នើសុំសវនាការ ពិនិត្យមើលឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅរស់នៅទីណាមួយ ។ អ្នកត្រូវទុកពេលឲ្យមេធាវីរបស់អ្នក យ៉ាងហោចណាស់ក៏ពីរសប្តាហ៍ដែរ ដើម្បីទាក់ទងជាមួយអ្នក ។
សេចក្តីណែនាំសម្រាប់បំពេញព័ត៌មានក្នុងញត្តិ ស្នើសុំសវនាការពិនិត្យមើលឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅរស់នៅទីណាមួយ ។
- ត្រូវបំពេញព័ត៌មានទាំងអស់ដែលមានក្នុងសំណុំបែបបទ ។ (សូមអាន ឯកសារភ្ជាប់ C ។)
- បើអាចទៅបាន អ្នកត្រូវផ្ញើឲ្យតុលាការចំនួនពីរច្បាប់នូវញត្តិរបស់អ្នក ដោយប្រើស្រោមសំបុត្រដែលមានបិទតែមអាសយដ្ឋានផ្ញើត្រឡប់ និងសេចក្តីចំណាំឲ្យតុលាការផ្ញើមកឲ្យអ្នកវិញមួយច្បាប់នូវសំណៅស្របគ្នា ។
- ត្រូវផ្ញើញត្តិនេះ ទៅកាន់តុលាការជាន់ខ្ពស់របស់ខោនធី ដែលបានសម្រេចឲ្យមានមនុស្សទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសរូបអ្នក ដោយសារអ្នកមានពិការភាពផ្លូវចិត្ត ។ ឯកសារភ្ជាប់គឺជាបញ្ជីអាសយដ្ឋានតុលាការជាន់ខ្ពស់ ។ (សូមអាន ឯកសារភ្ជាប់ G)
របៀបសរសេរសេចក្តីប្រកាស
សេចក្តីប្រកាស គឺជាសេចក្តីថ្លែងរបស់អ្នកក្រោមការស្បថ ស្តីអំពីអ្វីដែលដឹង ដែលវាគឺជាអ្វីដែលអ្នកដឹង ដោយខ្លួនអ្នក ។ ឧទាហរណ៍ អ្នកមិនអាចប្រកាសអំពីអ្វីមួយ ដែលអ្នកដទៃបានប្រាប់អ្នកឡើយ ។ អ្នកអាចប្រកាសតែចំពោះអ្វីដែលអ្នកដឹង បានឮ ឬបានឃើញដោយខ្លួនអ្នក ។
នៅពេលអ្នកសរសេរសេចក្តីប្រកាស គឺមានន័យថា អ្នកកំពុងតែផ្តល់ព័ត៌មានដល់អង្គចៅក្រម ឲ្យបានច្រើន បានច្បាស់ និងងាយយល់ ជាទីបំផុត តាមដែលអាចធ្វើបាន ។ សេចក្តីប្រកាសរបស់អ្នក ត្រូវឆ្លើយតបចំពោះសំណួរ ៖ នរណ ? អ្វី ? ទីណា ? នៅពេលណ ? ហេតុអ្វី ? ដោយរបៀបណា ?
បើអ្នកកំពុងបំពេញញត្តិ ស្នើសុំតុលាការឲ្យដោះលែងខ្លួន ដោយសារតែអ្នកត្រូវនៅក្នុងមន្ទីរដែលមានចាក់សោរជាប់ជាប្រចាំ ហើយអ្នកជឿថាអ្នកមិនចាំបាច់នៅក្នុងមន្ទីរបែបនេះទេនោះ សេចក្តីប្រកាសរបស់អ្នក ត្រូវផ្តល់ព័ត៌មាន ដល់អង្គចៅក្រមនូវ ៖
- កន្លែងដែលអ្នកនៅ
- ហេតុអ្វីបានជាអ្នកមិនចាំបាច់ត្រូវនៅទីនេះ
- តើអ្នកមានផែនការជាក់លាក់អ្វី បើគេដោះលែងអ្នកចេញពីមន្ទីរ ។
(សូមអាន ឯកសារភ្ជាប់ F)
បើនិយាយមួយបែបទៀត គឺអ្នកត្រូវពន្យល់ចំពោះអង្គចៅក្រម ពីអ្វីពិតប្រាកដដែលអ្នកនឹងធ្វើ បើអ្នកបានចាកចេញពីមន្ទីរដែលចាក់សោរជាប់ជាប្រចាំនោះ .
- នៅផ្នែកខាងដើមនៃសេចក្តីប្រកាសរបស់អ្នក អ្នកត្រូវប្រើប្រយោគនេះ សម្រាប់បើក ៖ "ខ្ញុំ (ឈ្មោះរបស់អ្នក) សូមប្រកាសដូចខាងក្រោម ៖"
- បន្ទាប់មក ត្រូវរាយឈ្មោះចំណុចការពិត និងព័ត៌មានទាំងអស់ ជាកថាខ័ណ្ឌសង្ខេប ។ ដាក់លេខរៀងកថាខ័ណ្ឌនីមួយៗ ។ ក្នុងមួយកថាខ័ណ្ឌ មិនត្រូវលើសពីពីរ ឬបីប្រយោគឡើយ ។
- ជាទីបញ្ចប់ ប្រយោគពីរចុងក្រោយ ដែលអ្នកត្រូវសរសេរគឺ ៖ "ខ្ញុំសូមប្រកាស ក្រោមការរងពិន័យពីការភូតកុហក ថា ព័ត៌មានទាំងអស់ ដែលមានក្នុងញត្តិនេះ គឺជាការពិត និងត្រឹមត្រូវ" ។
- បន្ទាប់មក ៖ "ធ្វើឡើងនៅថ្ងៃទី (សរសេរកាលបរិច្ឆេទដែលអ្នកចុះហត្ថលេខាលើសេចក្តីប្រកាសនេះ) នៅឯ (សរសេរឈ្មោះក្រុង និងរដ្ឋដែលអ្នកចុះហត្ថលេខាលើសេចក្តីប្រកាសរបស់អ្នក)" ។ សូមកុំភ្លេចសរសេរឈ្មោះ និងចុះហត្ថលេខា នៅផ្នែកខាងក្រោមនៃទំព័រ
[គំរូ]
សេចក្តីប្រកាសរបស់ Ezra Pound
ខ្ញុំឈ្មោះ Ezra Pound សូមប្រកាសដូចខាងក្រោម ៖
- ខ្ញុំបាននិងកំពុងរស់នៅក្នុងមន្ទីរ Cherry Heights IMD តាំងពី ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2000 ។ ខ្ញុំស្ថិតនៅក្រោមការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសពីនរណាម្នាក់ ដោយសារមានពិការភាពផ្លូវចិត្ត LPS ។
- ខ្ញុំបានចាញ់ក្តីចំពោះសវនាការឡើងវិញ ស្តីអំពីសេចក្តីសម្រេចរបស់តុលាការ ឲ្យខ្ញុំស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ ដែលបានធ្វើឡើងកាលពីថ្ងៃទី 30 ខែមីនា ឆ្នាំ 2000 ។
- ខ្ញុំមិនចំាបាច់ត្រូវរស់នៅក្នុងមន្ទីរ Cherry Heights IMD ឡើយ ដោយសារថា នៅទីនេះ គេមានភាពតឹងរ៉ឹងជាងភាពចាំបាច់ ហើយខ្ញុំមានផែនការល្អមួយ ក្នុងការផ្តល់អាហារ សម្លៀកបំពាក់ និងទីជម្រករបស់ខ្ញុំ ។
- ដោយសារតែពិការភាពរបស់ខ្ញុំ គឺខ្ញុំមានសិទ្ធិទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គម ។ ខ្ញុំបានទទួលអត្ថប្រយោជន៍របបសន្តិសុខសង្គម កាលពីពេលកន្លងទៅ ហើយខ្ញុំដឹងពីរបៀប និងទីកន្លែងសម្រាប់ដាក់ពាក្យសុំអត្ថប្រយោជន៍នេះ ជាថ្មីម្តងទៀត ។ ខ្ញុំនឹងដាក់ពាក្យសុំអត្ថប្រយោជន៍របបសន្តិសុខសង្គម នៅឯការិយាល័យ តាមអាសយដ្ឋាន លេខ 3030 រុក្ខវិថី Broadway នាទីក្រុង Los Angeles ។
- ខ្ញុំបានឃើញបន្ទប់មួយដែលខ្ញុំអាចជួលនៅបាន ។ នៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2000 ខ្ញុំបាននិយាយជាមួយ Bill Jones ដែលជាអ្នកគ្រប់គ្រង នៅឯអាគារលេខ 2375 ផ្លូវ Maplewood នាទីក្រុង Los Angeles ។ Bill បាននិយាយថា គាត់អាចជួលបន្ទប់មួយ ឲ្យខ្ញុំ ។ គាត់បាននិយាយថា គាត់អាចទុកពេលមួយខែសម្រាប់រកអ្នកជួល ។
- ខ្ញុំមានមិត្តភក្តិដែលអាចជួយខ្ញុំបាន ។ មិត្តភ័ក្តិរបស់ខ្ញុំគឺ Alejandro និង Kathy Galeano ។ គ្រួសាររបស់ Galeano បាននិយាយថា ខ្ញុំអាចស្នាក់នៅជាមួយពួកគេបាន បើចំាបាច់ ។ ពួកគេមានបំណងឡើងតុលាការ ដើម្បីធ្វើកសិណសាក្សី ឲ្យរូបខ្ញុំ ។
- ខ្ញុំដឹងពីរបៀបទិញចំណីអាហារ និងចំអិនអាហារសម្រាប់ខ្លួនឯង ។
- ខ្ញុំមានសម្លៀកបំពាក់សម្រាប់ខ្លួនឯង ៖ ខោរជើងវែងពីរ ឈុតក្នុង និងអាវបី ។ ខ្ញុំស្គាល់កន្លែងទិញខោអាវជជុះ ។
ខ្ញុំសូមប្រកាស ក្រោមការរងពិន័យពីការភូតកុហក ថា ព័ត៌មានទាំងអស់ ដែលមានក្នុងញត្តិនេះ គឺជាការពិត និងត្រឹមត្រូវ
ធ្វើនៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2000 នាទីក្រុង Los Angeles, California ។
______________________________
Ezra Pound
តើញត្តិស្នើសុំតុលាការឲ្យដោះលែងខ្លួន អាចដាក់ប្តឹងបានញឹកញាប់ប៉ុណ្ណា
អ្នកអាចដាក់ញត្តិស្នើសុំតុលាការឲ្យដោះលែងខ្លួនបានញឹកញាប់ដែរ តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលអ្នកដាក់ញត្តិម្តងៗ ត្រូវមានសេចក្តីថ្លែងគ្រប់គ្រាន់ ដែលមានព័ត៌មានខុសពីព័ត៌មានក្នុងញត្តិ ដែលបានបដិសេធ ។
របៀបប្រឆាំងតទល់ចំពោះ សិទ្ធិណាមួយដែលបានបាត់បង់
ការតទល់ចំពោះការបាត់បង់សិទ្ធិណាមួយ ជាលក្ខ័ណ្ឌ
នៃការសម្រេចរបស់តុលាការឲ្យស្ថិតក្រោមការមើលខុសត្រូវ និងសម្រេចកិច្ចការជំនួសពីនរណាម្នាក់ ដោយសារពិការភាពផ្លូវចិត្ត
មិនមែនដោយសារតែអ្នក ស្ថិតនៅក្រោមការទទួលខុសត្រូវពីនរណាម្នាក់ដោយការសម្រេចរបស់តុលាការ គឺមានន័យថា អង្គចៅក្រមនឹងដកហូតសិទ្ធិទាំងអស់របស់អ្នក បានដោយស្វ័យប្រវត្តិឡើយ ។ អង្គចៅក្រមត្រូវដាក់ដែនកំណត់ចំពោះសិទ្ធិមួយចំនួនរបស់អ្នក គឺសិទ្ធិបោះឆ្នោត សិទ្ធិមានប័ណ្ណបើកបរ សិទ្ធិចុះកិច្ចសន្យា សិទ្ធិកាន់កាប់អាវុធ សិទ្ធិបដិសេធចំពោះថ្នាំដែលត្រូវលេបប្រចាំថ្ងៃ និងសិទ្ធិបដិសេធមិនយល់ព្រមទទួលការព្យាបាល ពាក់ព័ន្ធនឹងស្ថានភាពពិការភាពធ្ងន់ធ្ងរ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថានកាលីហ្វ័រនីញ៉ា § 5357 ។ បើអ្នកចង់ឲ្យអង្គចៅក្រមពិចារណាឡើងវិញនូវ ការពិតដែលរូបគាត់ ដកហូតសិទ្ធិមួយចំនួនពីអ្នក អ្នកអាចដាក់ញត្តិ (ស្នើសុំ) អង្គចៅក្រម ឲ្យពិនិត្យមើលម្តងទៀតថាតើសិទ្ធិទាំងអស់នោះរបស់អ្នក នៅតែត្រូវដកហូតមែនទេ ។
វិធីប្រសើរបំផុត ដើម្បីទទួលបានសវនាការ ដើម្បី តទល់ជាមួយនឹងការបាត់បង់សិទ្ធិជាក់លាក់មួយចំនួន គឺត្រូវទាក់ទងឲ្យមេធាវីអ្នកជួយ ។ បើអ្នកត្រូវបានតុលាការសម្រេចឲ្យស្ថិតក្រោម ការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសដោយនរណាម្នាក់ ដោយសារអ្នកមានពិការភាពផ្លូវចិត្ត គឺមានមេធាវីធ្វើជាតំណាងរូបអ្នក ។ បើអ្នកមិនមានប្រាក់ជួលមេធាវី គឺប្រហែលជា តុលាការបានតែងតាំងមេធាវី ឲ្យធ្វើជាតំណាងរូបអ្នក ។ មេធាវីមួយចំនួនធំដែលតុលាការតែងតាំង គឺជាមេធាវីសាធារណៈ ។
បុគ្គលិកសង្គមកិច្ចរបស់អ្នក គួរស្គាល់ឈ្មោះ និងលេខទូរស័ព្ទរបស់មេធាវីដែលតុលាការបានតែងតាំងសម្រាប់រូបអ្នក ។ អ្នកក៏អាចទូរស័ព្ទទៅកាន់ផ្នែកតស៊ូមតិដើម្បីសិទ្ធិអ្នកជំងឺ ដើម្បីសួរនាំពីវិធីទាក់ទងមេធាវីរបស់អ្នក ។ នៅពេលអ្នកហៅទូរស័ព្ទទៅជួបមេធាវីរបស់អ្នក សូមប្រាប់គេពីឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ។ បើមេធាវីរបស់អ្នក មិននៅក្នុងការិយាល័យទេ សូមសួរអ្នកទទួលទូរស័ព្ទថា តើអ្នកអាចផ្ញើសារទុកជូនមេធាវីរូបនោះបានដែរឬទេ ។ សូមកុំភ្លេចទុកឈ្មោះ កាលបរិច្ឆេទកំណើត មន្ទីរដែល អ្នកស្នាក់នៅ លេខទូរស័ព្ទដែលគេអាចជួបអ្នកបាន ពេលវេលាដែលគេអាចជួបអ្នក ព្រមទាំងសារដែលថាអ្នក "ស្នើសុំសវនាការដើម្បី តទល់ចំពោះការដកហូតសិទ្ធិរបស់អ្នក" ។ អ្នកក៏អាចសរសេរលិខិតទៅកាន់មេធាវីរបស់អ្នក ដោយប្រើព័ត៌មាននេះដែរ ។
បើមេធាវីបដិសេធ មិនព្រមទាក់ទងអ្នក អ្នកអាចដាក់ញត្តិប្តឹងតុលាការដោយខ្លួនឯង ដើម្បីស្នើសុំសវនាការ តទល់ចំពោះការដកហូតសិទ្ធិរបស់អ្នក ។ អ្នកត្រូវទុកពេលឲ្យមេធាវីរបស់អ្នក យ៉ាងហោចណាស់ក៏ពីរសប្តាហ៍ដែរ ដើម្បីទាក់ទងជាមួយអ្នក ។
សេចក្តីណែនាំអំពីការដាក់ញត្តិប្តឹងស្នើសុំតតាំងចំពោះសិទ្ធិដែលត្រូវដកហូតពីអ្នកដែលស្ថិតនៅក្រោមការទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសពីនរណាម្នាក់ដោយសារពិការភាពផ្លូវចិត្ត
- ត្រូវបំពេញព័ត៌មានទាំងអស់ដែលមានក្នុងសំណុំបែបបទ ។ (សូមអាន ឯកសារភ្ជាប់ B) ។
- បើអាចទៅបាន អ្នកត្រូវផ្ញើឲ្យតុលាការចំនួនពីរច្បាប់នូវញត្តិរបស់អ្នក ដោយប្រើស្រោមសំបុត្រដែលមានបិទតែមអាសយដ្ឋានផ្ញើត្រឡប់ និងសេចក្តីចំណាំឲ្យតុលាការផ្ញើមកឲ្យអ្នកវិញមួយច្បាប់នូវសំណៅស្របគ្នា ។ ត្រូវផ្ញើញត្តិនេះ ទៅកាន់តុលាការជាន់ខ្ពស់របស់ខោនធី ដែលបានសម្រេចឲ្យមានមនុស្សទទួលខុសត្រូវ និងសម្រេចកិច្ចការជំនួសរូបអ្នក ដោយសារអ្នកមានពិការភាពផ្លូវចិត្ត ។ ឯកសារភ្ជាប់គឺជាបញ្ជីអាសយដ្ឋានតុលាការជាន់ខ្ពស់ ។ (សូមអាន ឯកសារភ្ជាប់ G)
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.