SB 43 និង CARE Court៖ សំណួរដែលប្រជាសហគមន៍សួរញឹកញាប់
SB 43 និង CARE Court៖ សំណួរដែលប្រជាសហគមន៍សួរញឹកញាប់
ឯកសារបោះពុម្ពផ្សាយនេះឆ្លើយសំណួរទូទៅរបស់ប្រជាសហគមន៍អំពីច្បាប់សុខភាពផ្លូវចិត្តថ្មីចំនួនពីរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា៖ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (ពិការភាពធ្ងន់ធ្ងរ) និងច្បាប់ស្ដីពីជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE, Community Assistance, Recovery and Empowerment Act) តុលាការជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE Court)។ ការអនុវត្តច្បាប់ទាំងពីរកំពុងបន្ត និងប្រែប្រួលទៅតាមខោនធីនីមួយៗ។ ឯកសារបោះពុម្ពផ្សាយនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី 1/6/26 ហើយមិនមានព័ត៌មានអំពីការអភិវឌ្ឍថ្មីៗជាងនេះទេ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ឯកសារបោះពុម្ពផ្សាយនេះឆ្លើយសំណួរទូទៅរបស់ប្រជាសហគមន៍អំពីច្បាប់សុខភាពផ្លូវចិត្តថ្មីចំនួនពីរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា៖ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (ពិការភាពធ្ងន់ធ្ងរ) និងច្បាប់ស្ដីពីជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE, Community Assistance, Recovery and Empowerment Act) តុលាការជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE Court)។ ការអនុវត្តច្បាប់ទាំងពីរកំពុងបន្ត និងប្រែប្រួលទៅតាមខោនធីនីមួយៗ។ ឯកសារបោះពុម្ពផ្សាយនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី 1/6/26 ហើយមិនមានព័ត៌មានអំពីការអភិវឌ្ឍថ្មីៗជាងនេះទេ។
ប្រសិនបើអ្នកត្រូវការជំនួយជាមួយស្ថានភាពជាក់លាក់របស់អ្នក សូមហៅទៅខ្សែទូរសព្ទទទួលចុះឈ្មោះរបស់ផ្នែកសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា DRC តាមរយៈលេខ (800) 776-5746។
សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (ឆ្នាំ 2023)
តើសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាលេខ 43 ជាអ្វី?
សេចក្ដីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (SB, Senate Bill) ត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋក្នុងឆ្នាំ 2023 និងពង្រីកនិយមន័យនៃ "ពិការភាពធ្ងន់ធ្ងរ"។ ពិការភាពធ្ងន់ធ្ងរគឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងឡាយដែលត្រូវបានប្រើប្រាស់ដើម្បីដាក់មនុស្សដែលមានពិការភាពស្ថិតក្រោមការឃុំគ្រងទាំងបង្ខំ។ ការឃុំគ្រងទាំងបង្ខំមានន័យថាអ្នកអាចនឹងត្រូវបានឃុំគ្រងដោយប្រឆាំងនឹងឆន្ទៈរបស់អ្នក។
SB 43 ផ្លាស់ប្តូរនិយមន័យនៃពាក្យពិការភាពធ្ងន់ធ្ងរតាមវិធីពីរយ៉ាង៖
- បន្ថែមវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរជាហេតុផលដែលមនុស្សម្នាក់អាចត្រូវបានដាក់ឱ្យនៅក្រោមការឃុំគ្រងទាំងបង្ខំ។
- បន្ថែមអសមត្ថភាពក្នុងការផ្តល់សុវត្ថិភាពផ្ទាល់ខ្លួន ឬការថែទាំវេជ្ជសាស្រ្តចាំបាច់របស់នរណាម្នាក់ជាហេតុផលដែលមនុស្សម្នាក់អាចត្រូវបានដាក់ឱ្យនៅក្រោមការឃុំគ្រងទាំងបង្ខំ។
SB 43 បានចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2024 ប៉ុន្តែខោនធីភាគច្រើនបានជ្រើសរើសពន្យារពេលអនុវត្តមួយ ឬពីរឆ្នាំ។ ខោនធីទាំងអស់តម្រូវឱ្យអនុវត្ត SB 43 នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2026។
តើ "ពិការភាពធ្ងន់ធ្ងរ" ជាអ្វី?
និយមន័យចាស់៖
| និយមន័យចាស់៖ | និយមន័យថ្មី (ច្បាប់ SB 43)៖ |
| ស្ថានភាពមួយដែលមនុស្សម្នាក់ ជាលទ្ធផលនៃវិបត្តិសុខភាពផ្លូវចិត្ត មិនអាចផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួនជាមូលដ្ឋានរបស់ខ្លួនបានដូចជាអាហារ សម្លៀកបំពាក់ ឬជម្រក។ | ស្ថានភាពមួយដែលមនុស្សម្នាក់ ជាលទ្ធផលនៃ វិបត្តិសុខភាពផ្លូវចិត្ត វិបត្តិប្រើប្រាស់សារធាតុធ្ងន់ធ្ងរ ឬ វិបត្តិសុខភាពផ្លូវចិត្តដែលកើតឡើងរួមគ្នា និងការប្រើប្រាស់សារធាតុធ្ងន់ធ្ងរមិនអាចផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួនជាមូលដ្ឋានរបស់ពួកគេបានដូចជាអាហារ សម្លៀកបំពាក់ ជម្រក សុវត្ថិភាពផ្ទាល់ខ្លួន ឬការថែទាំវេជ្ជសាស្រ្តចាំបាច់។1 |
និយមន័យពាក្យថ្មីនៃ "ពិការភាពធ្ងន់ធ្ងរ" យោងទៅតាមច្បាប់៖
| ពាក្យ | និយមន័យ |
| វិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ |
វិបត្តិទាក់ទងនឹងសារធាតុដែលត្រូវបានធ្វើរោគវិនិច្ឆ័យ ដែលត្រូវនឹងលក្ខខណ្ឌនៃការធ្វើរោគវិនិច្ឆ័យនៃពាក្យ "ធ្ងន់ធ្ងរ" ដូចដែលបានកំណត់នៅក្នុងសៀវភៅណែនាំរោគវិនិច្ឆ័យ និងស្ថិតិអំពីវិបត្តិផ្លូវចិត្ត (DSM, Diagnostic and Statistical Manual of Mental Disorders) កំណែថ្មីបំផុត។ DSM កំណត់និយមពាក្យ "ធ្ងន់ធ្ងរ" ជាការបំពេញលក្ខខណ្ឌ 6 ចំណុច ឬច្រើនជាងនេះក្នុងចំណោម 11 ចំណុច៖
|
| សុវត្ថិភាពផ្ទាល់ខ្លួន | សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការរស់រានដោយសុវត្ថិភាពនៅក្នុងសហគមន៍ដោយគ្មានការឃុំឃាំង ឬការព្យាបាលដោយបង្ខំ។ |
| ការថែទាំវេជ្ជសាស្រ្តចាំបាច់ | ការថែទាំដែលអ្នកជំនាញថែទាំសុខភាពដែលមានអាជ្ញាបណ្ណ ខណៈពេលដែលកំពុងប្រតិបត្តិការក្នុងវិសាលភាពនៃការអនុវត្តវិជ្ជាជីវៈរបស់ពួកគេ កំណត់ថាចាំបាច់ដើម្បីការពារការចុះខ្សោយធ្ងន់ធ្ងរដោយសារជំងឺប្រចាំកាយ ក្នុងករណី មិនបានព្យាបាលទេ ទំនងជាបង្កស្នាមរបួសធ្ងន់ធ្ងរដល់រាងកាយ។ |
ដូច្នេះតើនេះមានន័យពិតប្រាកដយ៉ាងម៉េចដែរ?
មន្ត្រីប៉ូលិស ឬបុគ្គលដែលត្រូវបានចាត់តាំងដោយខោនធីអាចដាក់ជនណាម្នាក់ឱ្យស្ថិតក្រោមការឃុំគ្រងទាំងបង្ខំ ប្រសិនបើពួកគេកំណត់ថា ជននោះ៖
- មានវិបត្តិសុខភាពផ្លូវចិត្ត ឬវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ និង
- មិនអាចផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួនជាមូលដ្ឋានរបស់ពួកគេបានដូចជាអាហារ សម្លៀកបំពាក់ ជម្រក សុវត្ថិភាពផ្ទាល់ខ្លួន ឬការថែទាំវេជ្ជសាស្រ្តចាំបាច់។
ជនណាម្នាក់អាចត្រូវបានចាត់ទុកថាមានពិការភាពធ្ងន់ធ្ងរ ប្រសិនបើជាលទ្ធផលនៃវិបត្តិសុខភាពផ្លូវចិត្ត ឬវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ ពួកគេ៖
- មិនបរិភោគគ្រប់គ្រាន់ដើម្បីរស់រានមានជីវិត
- មិនអាចថែរក្សាលំនៅឋានបាន
- បដិសេធមិនផ្តល់ការថែទាំវេជ្ជសាស្រ្តដើម្បីព្យាបាលមុខរបួសធ្ងន់ធ្ងរ។
ប្រការនេះមិនអនុវត្តទេ ប្រសិនបើជននោះមិនមានវិបត្តិសុខភាពផ្លូវចិត្ត ឬវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។
ដោយដាក់ឱ្យនៅក្រោមការឃុំគ្រងទាំងបង្ខំដោយសារ "ពិការភាពធ្ងន់ធ្ងរ" វាអាចនាំឱ្យស្ថិតនៅក្រោមហិតូបត្ថម្ភនាពេលអនាគត។
តើ 5150 ជាអ្វី?
ច្បាប់លេខ 5150 គឺជាផ្នែកក្រមមួយនៅក្នុងច្បាប់រដ្ឋដែលអនុញ្ញាតឱ្យមនុស្សម្នាក់ត្រូវបានឃុំគ្រងទាំងបង្ខំ នៅក្នុងមណ្ឌលដែលបានកំណត់ដោយ LPS (ឧ. មន្ទីរពេទ្យ មណ្ឌលវេជ្ជសាស្រ្ត ឬមណ្ឌលសុខភាព) រហូតដល់ 72 ម៉ោង (3 ថ្ងៃ)។2
ជនណាម្នាក់អាចត្រូវបានដាក់ក្រោមច្បាប់ 5150 ប្រសិនបើពួកគេត្រូវនឹងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌបីយ៉ាង៖
- គ្រោះថ្នាក់ដល់ខ្លួនឯង
- គ្រោះថ្នាក់ដល់អ្នកដទៃ
- ពិការភាពធ្ងន់ធ្ងរ
ច្បាប់លេខ 5150 អាចត្រូវបានអនុវត្តដោយមន្ត្រីប៉ូលិស ឬមន្ត្រីសន្តិសុខផ្សេងទៀត ឬដោយបុគ្គលដែលត្រូវបានអនុម័តដោយនាយកដ្ឋានសុខភាពអាកប្បកិរិយាខោនធី។
ក្រោមច្បាប់លេខ 5150 ការអនុវត្តច្បាប់ រថយន្តសង្គ្រោះបន្ទាន់ ឬបុគ្គលដែលមានការអនុញ្ញាតផ្សេងទៀតអាចឃុំខ្លួនបុគ្គលនោះ ហើយដឹកជញ្ជូនពួកគេទៅកាន់មណ្ឌលសម្រាប់គោលបំណងនៃការកំណត់ និងវាយតម្លៃសុខភាពផ្លូវចិត្ត។
ច្បាប់លេខ 5150 មិនមែនជាការចាប់ខ្លួនព្រហ្មទណ្ឌទេ ហើយមិនមានសិទ្ធិទទួលបានសវនាការនៅក្នុងមន្ទីរពេទ្យដែរ។
ច្បាប់លេខ 5150 មិនអនុញ្ញាតឱ្យប្រើថ្នាំ ឬការព្យាបាលវេជ្ជសាស្រ្តដោយមិនស្ម័គ្រចិត្តទេ។3
ក្នុងអំឡុងពេលឃុំគ្រងនេះ មន្ទីរពេទ្យនឹងវាយតម្លៃអ្នកដើម្បីកំណត់ជំហានបន្ទាប់។ ពួកគេមិនចាំបាច់ឱ្យអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល 72 ម៉ោងពេញទេ ប្រសិនបើពួកគេជឿថាអ្នកមិនចាំបាច់នៅទីនោះ។4
តើមានអ្វីកើតឡើងបន្ទាប់ពីរយៈពេល 72 ម៉ោងនៃការឃុំគ្រងក្រោមច្បាប់លេខ 5150?
បន្ទាប់ពីរយៈពេល 72 ម៉ោងបញ្ចប់ អ្នកអាច៖
- ត្រូវបានអនុញ្ញាតឱ្យចេញពីការឃុំគ្រងក្រោមច្បាប់លេខ 5150 និងមន្ទីរពេទ្យ
- ត្រូវបានឱ្យចូលសម្រាកព្យាបាលក្នុងនាមជាអ្នកជំងឺស្ម័គ្រចិត្តសម្រាប់ការព្យាបាលបន្ត ឬ
- បន្តការឃុំគ្រងទាំងបង្ខំក្រោមប្រភេទផ្សេងៗនៃការឃុំគ្រង។
ចំពោះព័ត៌មានបន្ថែមអំពីច្បាប់ Lanterman Petris Short (LPS) សូមមើលឯកសារបោះពុម្ពផ្សាយច្រើនទំព័ររបស់យើងនៅទីនេះ៖ ការយល់ដឹងអំពីច្បាប់លែនធឺមែន-ផឺទ្រិស-ហ៊្សត (LPS, Lanterman-Petris-Short)
តើជនទាំងឡាយត្រូវបានឃុំគ្រងក្រោមច្បាប់ SB 43 នៅទីកន្លែងណា?
ច្បាប់ SB 43 នឹងមិនកែប្រែទីកន្លែងដែលជនទាំងឡាយត្រូវបានឃុំគ្រងសម្រាប់ព្យាបាលសុខភាពផ្លូវចិត្តឡើយ។ ទោះជាយ៉ាងណាក៏ដោយ SB 43 ពង្រីកនិយមន័យនៃពិការភាពធ្ងន់ធ្ងរដើម្បីរួមបញ្ចូលវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។
ច្បាប់ CARE (តុលាការ CARE)
តើតុលាការជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE, Community Assistance, Recovery and Empowerment Court) ជាអ្វី?
តុលាការ CARE គឺជាច្បាប់រដ្ឋ California ដែលអនុម័តដោយច្បាប់ SB 1338 (ឆ្នាំ 2022)។ ខោនធីទាំងអស់ត្រូវបានតម្រូវឱ្យអនុវត្ត CARE Court ដោយចាប់ផ្តើមពីថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2024។
តើអ្នកណាខ្លះដែលមានសិទ្ធិទទួលបានតុលាការ CARE?
តុលាការ CARE មិនអនុវត្តចំពោះគ្រប់ពិការភាពនៃសុខភាពផ្លូវចិត្តឡើយ។ ជាពិសេស ជនណាម្នាក់ត្រូវតែមានជំងឺវិកលចរិត ជំងឺបាយប៉ូឡា I ដែលមានលក្ខណៈវិកលចរិត ឬជំងឺវិកលចរិតផ្សេងទៀតដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។5
| ការធ្វើរោគវិនិច្ឆ័យដើម្បីមានសិទ្ធិ | Diagnoses That Do Not Qualify |
|
រោគសញ្ញាវិបត្តិជំងឺវិកលចរិត៖
ជំងឺវិកលចរិតផ្សេងទៀត រួមមាន៖
|
|
អ្នកមិនចាំបាច់គ្មានផ្ទះសម្បែងដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ជនណាម្នាក់ត្រូវតែមានអាយុចាប់ពី 18 ឆ្នាំឡើងទៅដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
អ្នកណាអាចដាក់បណ្តឹងទៅ CARE Court?6
បណ្តឹងតាមច្បាប់ CARE Act ចាប់ផ្តើមការឆ្លើយតបដែលចេញដីកាបង្គាប់ដោយតុលាការ។ បណ្តឹងនេះអាចដាក់ដោយ៖
- សមាជិកមួយចំនួនក្នុងគ្រួសារ រួមមានសហព័ទ្ធ កូន ឪពុកម្តាយ បងប្អូន ឬជីដូនជីតា
- អ្នករួមបន្ទប់
- អ្នកឆ្លើយតបដំបូងដែលធ្លាប់មានអន្តរសកម្មដដែលៗជាមួយចុងចម្លើយ រួមមានប៉ូលិស អ្នកបច្ចេកទេសផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ (EMTs, Emergency Medical Technicians) បុគ្គលិកបច្ចេកទេសវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ បុគ្គលិកអមវេជ្ជសាស្រ្ត អ្នកពន្លត់អគ្គិភ័យ ឬអ្នកធ្វើការងារចល័តដើម្បីឆ្លើយតបវិបត្តិ
- ប្រធានទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធីនៅទីកន្លែងដែលចុងចម្លើយរស់នៅ
- ប្រធានផ្នែកសេវាការពារនីតិជនរបស់ខោនធីនៅទីកន្លែងដែលចុងចម្លើយរស់នៅ
- ប្រធានអង្គការសាធារណៈ ឬអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការផ្តល់សេវាសុខភាពឥរិយាបថដល់បុគ្គល
- ប្រធានមន្ទីរពេទ្យនៅទីកន្លែងដែលបុគ្គលនោះកំពុងទទួលបានការព្យាបាល
- អ្នកផ្តល់សេវាសុខភាពឥរិយាបថ ដែលបានត្រួតពិនិត្យការព្យាបាល ឬផ្តល់ការព្យាបាលបុគ្គល
- អ្នកអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈរបស់ខោនធីនៅទីកន្លែងដែលចុងចម្លើយកំពុងមានវត្តមាន ឬត្រូវបានជឿជាក់ថាកំពុងមានវត្តមាន
- នាយកកម្មវិធីសេវាសុខភាពជនជាតិឥណ្ឌានៅរដ្ឋកាលីហ្វ័រញ៉ា ឬនាយកដ្ឋានសុខភាពអាកប្បកិរិយាកុលសម្ព័ន្ធកាលីហ្វ័រញ៉ា
- ចៅក្រមនៃតុលាការកុលសម្ព័ន្ធដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា
អ្នកណាជាអ្នកណានៅក្នុង CARE Court7:
- អ្នកឆ្លើយតប / អ្នកចូលរួម៖ បុគ្គលដែលកំពុងត្រូវបានវាយតម្លៃសម្រាប់ ឬកំពុងឆ្លងកាត់នីតិវិធី CARE។
- អ្នកគាំទ្រស្ម័គ្រចិត្ត៖ នីតិជនដែលត្រូវបានជ្រើសរើសដោយអ្នកឆ្លើយតប ដើម្បីផ្តល់ការគាំទ្រក្នុងអំឡុងអនុវត្តនីតិវិធី CARE និងដើម្បីជំរុញចំណង់ចំណូលចិត្ត ជម្រើស និងស្វ័យភាពរបស់អ្នកឆ្លើយតប។ ចំណាំ៖ បុគ្គលនេះមិនតាមដានកាលបរិច្ឆេទតុលាការទេ។
- អ្នកប្ដឹង៖ បុគ្គលម្នាក់ដែលបានដាក់បណ្តឹងសុំឲ្យពិចារណាលើចុងចម្លើយសម្រាប់នីតិវិធី CARE។ ឧទាហរណ៍អ្នកប្តឹងរួមមានសមាជិកគ្រួសារ អ្នកជំនាញសុខភាពផ្លូវចិត្ត អ្នកឆ្លើយតបដំបូង បុគ្គលិកចុះមូលដ្ឋានជួយជនគ្មានផ្ទះសម្បែង ឬមិត្តរួមបន្ទប់។ បន្ទាប់ពីសវនាការដំបូងនៅតុលាការ នាយកដ្ឋានសុខភាពអាកប្បកិរិយាខោនធីនឹងទទួលបន្ទុកជាអ្នកប្តឹងបន្ត។
- ទីប្រឹក្សាសម្រាប់ចុងចម្លើយ៖ ជំនួយផ្នែកច្បាប់ /មេធាវីសាធារណៈ៖ ពួកគេទទួលខុសត្រូវក្នុងការតំណាងការពារផលប្រយោជន៍ និងសិទ្ធិរបស់ចុងចម្លើយ។ ពួកគេត្រូវបានតែងតាំង និងផ្តល់ដោយតុលាការដោយមិនគិតពីលទ្ធភាពបង់ប្រាក់របស់ចុងចម្លើយ។
- ទីប្រឹក្សាសុខភាពអាកប្បកិរិយា៖ ពួកគេទទួលខុសត្រូវក្នុងការតំណាងឲ្យនាយកដ្ឋានសុខភាពអាកប្បកិរិយាខោនធី។ បុគ្គលនេះអាចជាទីប្រឹក្សាខោនធី ឬមេធាវីផ្សេងទៀតដែលត្រូវបានតែងតាំង។
- ចៅក្រម៖ ចៅក្រមបម្រើការជាអាជ្ញាកណ្តាលអព្យាក្រឹត។ លុះត្រាតែមានជម្លោះ ពួកគេនឹងធ្វើការជំនុំជម្រះក្នុងបរិយាកាសក្រៅផ្លូវការ និងមិនមានបដិបក្ខ។
- ទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធី៖ ទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធី និងក្រុមរបស់ពួកគេត្រូវចូលរួមជាមួយចុងចម្លើយក្នុងការព្យាបាលសុខភាពផ្លូវចិត្ត និងភ្ជាប់ពួកគេជាមួយនឹងសេវាកម្មបន្ថែម។ បុគ្គលអាចរួមបញ្ចូលអ្នកផ្តល់សេវាដែលមានកិច្ចសន្យា គ្រូពេទ្យចេញវេជ្ជបញ្ជា និង/ឬការថែទាំ។
- អ្នកផ្តល់សេវាគាំទ្រលំនៅឋាន និងសហគមន៍៖ ចុងចម្លើយអាចត្រូវបានភ្ជាប់ជាមួយអ្នកផ្តល់សេវាគាំទ្រលំនៅឋាន និងសហគមន៍តាមរយៈដំណើរការ CARE។
តើមានអ្វីកើតឡើងនៅពេលដែលនរណាម្នាក់ផ្តួចផ្តើមដំណើរការ CARE Court?
ទាំងនេះគឺជាជំហាននានាបន្ទាប់ពីនរណាម្នាក់ដាក់បណ្តឹង៖
- ប្រសិនបើបណ្តឹងត្រូវបានដាក់ដោយជនណាម្នាក់ក្រៅពីទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធី តុលាការនឹងចេញដីកាបង្គាប់ឱ្យទីភ្នាក់ងារស៊ើបអង្កេតថាតើចុងចម្លើយនេះត្រូវនឹងលក្ខខណ្ឌ CARE ដែរឬទេ។
- ចៅក្រមសម្រេចថាតើបុគ្គលនោះទំនងជាត្រូវនឹងលក្ខខណ្ឌ CARE ដែរឬទេ។
- ទន្ទឹមនឹងនេះ ទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធីនឹងព្យាយាមចូលរួមជាមួយចុងចម្លើយក្នុងសេវាកម្មស្ម័គ្រចិត្ត ហើយរាយការណ៍ទៅតុលាការអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ។
- ប្រសិនបើចៅក្រមសម្រេចថាបុគ្គលនោះទំនងជាត្រូវនឹង លក្ខខណ្ឌ CARE នោះពួកគេនឹងកំណត់រយៈពេលបង្ហាញខ្លួនលើកដំបូង (14 ថ្ងៃ) ហើយតែងតាំងមេធាវីដើម្បីតំណាងឱ្យចុងចម្លើយ។ ចុងចម្លើយក៏មានជម្រើសក្នុងការជ្រើសរើសអ្នកគាំទ្រស្ម័គ្រចិត្តនៅទីនេះផងដែរ។
- នៅពេលបង្ហាញខ្លួនលើកដំបូង ប្រសិនបើញបណ្តឹងត្រូវបានដាក់ដោយជនណាម្នាក់ផ្សេងក្រៅពីទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធី អ្នកប្តឹងដំបូងនឹងត្រូវបានជំនួស ហើយនាយកទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធីនឹងក្លាយជាអ្នកប្តឹង។ ការបង្ហាញខ្លួនលើកដំបូងអាចរួមបញ្ចូលសវនាការលើអង្គសេចក្តី ឬសវនាការអាចធ្វើឡើងដាច់ដោយឡែកពីគ្នា។ 8
- នៅសវនាការលើអង្គសេចក្តី ចៅក្រមសម្រេចថាតើបុគ្គលនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមលក្ខខណ្ឌ CARE ដែរឬទេ។ បន្ទាប់ពីសវនាការលើអង្គសេចក្តី តុលាការកំណត់សវនាការគ្រប់គ្រងសំណុំរឿង (14ថ្ងៃ)។
- ប្រធានបទនៃសវនាការគ្រប់គ្រងសំណុំរឿងគឺថាតើមាន "កិច្ចព្រមព្រៀង CARE" ដែរឬទេ។
-
ប្រសិនបើចុងចម្លើយ មេធាវីរបស់ពួកគេ និងតុលាការយល់ស្របលើកិច្ចព្រមព្រៀង CARE នោះពួកគេនឹងកំណត់សវនាការបន្តរយៈពេល 6០ថ្ងៃ។ តុលាការក៏អាចធ្វើការផ្លាស់ប្តូរកិច្ចព្រមព្រៀង CARE មុនពេលអនុម័តវាផងដែរ។
-
ប្រសិនបើចុងចម្លើយ មេធាវីរបស់ពួកគេ និងចៅក្រមមិនយល់ស្របលើកិច្ចព្រមព្រៀង CARE ទេ
-
-
ទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធីធ្វើការវាយតម្លៃមួយផ្សេងទៀតដើម្បីបង្កើតអនុសាសន៍សម្រាប់គម្រោង CARE។
-
ក្នុងរយៈពេល 21 ថ្ងៃ មានសវនាការវាយតម្លៃបែបគ្លីនិក៖ នៅក្នុងសវនាការវាយតម្លៃបែបគ្លីនិក
-
ទីភ្នាក់ងាររាយការណ៍ទៅតុលាការអំពីការធ្វើរោគវិនិច្ឆ័យគ្លីនិករបស់ចុងចម្លើយថាតើពួកគេមានសមត្ថភាពផ្នែកច្បាប់ក្នុងការផ្តល់ការយល់ព្រមដោយមានព័ត៌មានទាក់ទងនឹងថ្នាំព្យាបាលជំងឺវិកលចរិត ព្រមទាំងព័ត៌មាន និងអនុសាសន៍បន្ថែមសម្រាប់សេវាកម្ម និងការគាំទ្រដែរឬអត់។
-
តុលាការនឹងពិនិត្យសើរើភស្តុតាងបន្ថែម ដែលអាចរួមបញ្ចូលសក្ខីកម្មពីសាក្សី។
-
តុលាការអាចចេញដីកាបង្គាប់ឱ្យចុងចម្លើយ មេធាវីរបស់ពួកគេ អ្នកគាំទ្រស្ម័គ្រចិត្តរបស់ពួកគេ និងទីភ្នាក់ងារសុខភាពអាកប្បកិរិយាធ្វើការរួមគ្នាដើម្បីបង្កើតគម្រោង CARE។
-
- គីនានាដាក់សំណើរួមគ្នា ឬសំណើដាច់ដោយឡែកសម្រាប់គម្រោង CARE។
- ទីភ្នាក់ងារសុខភាពអាកប្បកិរិយាខោនធីបង្ហាញគម្រោង CARE។9
- បន្ទាប់មកតុលាការកំណត់សវនាការមួយផ្សេងទៀតដើម្បីពិនិត្យសើរើគម្រោង CARE ក្នុងរយៈពេល 14 ថ្ងៃ។
- សវនាការពិនិត្យសើរើគម្រោង CARE៖ នៅក្នុងសវនាការលើកក្រោយនេះ ចៅក្រមអាចអនុម័តគម្រោង CARE។ នេះធ្វើការចាប់ផ្តើមនៃនីតិវិធីតុលាការ CARE រយៈពេលមួយឆ្នាំពេញ។
- ជាផ្នែកមួយនៃសវនាការពិនិត្យសើរើគម្រោង CARE តុលាការសម្រេចថាតើបុគ្គលនោះមានសមត្ថភាពផ្តល់ការយល់ព្រមដោយមានព័ត៌មានគ្រប់គ្រាន់ឬអត់។ ប្រសិនបើតុលាការគិតថាបុគ្គលនោះមិនអាចផ្តល់ការយល់ព្រមដោយមានព័ត៌មានគ្រប់គ្រាន់ទេ នោះគម្រោង CARE អាចត្រូវការថ្នាំធ្វើឲ្យមានស្ថានភាពនឹងនរដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ។10
- សម្រាប់គម្រោង CARE សវនាការពិនិត្យសើរើស្ថានភាពធ្វើឡើងរៀងរាល់ 60 ថ្ងៃម្តង។
សូមចំណាំថា នៅពេលចាប់ផ្តើមនីតិវិធីតុលាការ CARE រយៈពេលមួយឆ្នាំពេញ បុគ្គលម្នាក់បានទទួលការវាយតម្លៃបែបគ្លីនិកពីរដង ហើយបានបង្ហាញខ្លួននៅតុលាការយ៉ាងហោចណាស់បួនដង។11
តើភាពខុសគ្នារវាងកិច្ចព្រមព្រៀង CARE និងគម្រោង CARE គឺជាអ្វី?
កិច្ចព្រមព្រៀង CARE ត្រូវបានចូលរួមធ្វើដោយបុគ្គលនោះ នាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធី អ្នកតស៊ូមតិឱ្យជននោះ និងមេធាវីរបស់ជននោះ។ វាត្រូវតែទទួលបានការអនុម័តពីតុលាការ។ បើទោះបីជារដ្ឋហៅឈ្មោះកិច្ចព្រមព្រៀង CARE នេះថាជាកិច្ចព្រមព្រៀងដែលធ្វើឡើងដោយស្ម័គ្រចិត្តក៏ដោយ ក៏ចៅក្រមមានសិទ្ធិអំណាចធ្វើការកែសម្រួលនៅមុនពេលអនុម័តបាន។ ដំណើរការអនុវត្តកិច្ចព្រមព្រៀង CARE មានការពិនិត្យតាមដានជារៀងរាល់ 60 ថ្ងៃ រាប់ចាប់តាំងពីពេលចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង។ ការពិនិត្យតាមដានរួមមានការបង្ហាញខ្លួនច្រើនដងនៅតុលាការ។
ផែនការ CARE ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ។ ជននោះ និងមេធាវីរបស់ពួកគេមិនចាំបាច់ត្រូវតែយល់ព្រមទៅនឹងផែនការនេះដូចការយល់ព្រមដែលមានលើកិច្ចព្រមព្រៀង CARE ឡើយ។
ទាំងពីរមានរយៈពេលមួយឆ្នាំពេញ ហើយមានរួមបញ្ចូលនូវប្រភេទសេវាកម្មផ្សេងៗ។
តើអ្វីខ្លះដែលអាចមានក្នុងផែនការ CARE?
គម្រោង CARE គឺជាគម្រោងព្យាបាលរយៈពេលមួយឆ្នាំពេញដែលចេញដីកាបង្គាប់ដោយតុលាការ។ ផែនការព្យាបាលនេះអាចរួមបញ្ចូលនូវការប្រើប្រាស់ឱសថសម្រាប់រក្សាតុល្យភាពតាមដីកាបង្គាប់របស់តុលាការ។ គេអាចស្វែងរកបាននូវប្រភេទសេវាកម្មផ្សេងៗដែលមានដូចជាសេវាពិគ្រោះយោបល់ និងលំនៅដ្ឋាន ដោយអាស្រ័យទៅលើស្ថានភាពនៃខោនធី និងការមានសេវាកម្មទាំងនោះ។ តុលាការអាចេញដីកាបង្គាប់ឲ្យសវនាការស្ថានភាពតាមដានថាតើជនណាម្នាក់កំពុងអនុវត្តតាមគម្រោង CARE ដែរឬទេ។
គម្រោងនេះអាចរួមបញ្ចូលសេវាកម្មលំនៅឋាន និងសេវាកម្មគាំទ្រផ្សេងទៀត ទោះបីជាវាមិនត្រូវបានធានាថាពួកគេនឹងត្រូវបានផ្តល់ជូន ហើយចុងចោទបានជួបប្រទះនឹងបញ្ហាពេលវេលារង់ចាំយូរដើម្បីទទួលបានសេវាកម្មក៏ដោយ។ អ្នកផ្តល់សេវាលំនៅឋានអាចរួមបញ្ចូលលំនៅឋានគាំទ្រអចិន្ត្រៃយ៍ លំនៅឋានមានតម្លៃសមរម្យ លំនៅឋានបណ្តោះអាសន្ន/អន្តរកាល និងលំនៅឋានស្ពានសុខភាពអាកប្បកិរិយា។ អ្នកផ្តល់ការគាំទ្រសហគមន៍អាចផ្តល់ជូននូវសេវាសង្គមដែលមានមូលនិធិតាមរយៈចំណូលបន្ថែមពីរបបសន្តិសុខ /ការទូទាត់បន្ថែមរបស់រដ្ឋ (SSI/SSP, Supplemental Security Income/State Supplementary Payment) ជំនួយហិរញ្ញវត្ថុសម្រាប់ជនអន្តោប្រវេសន៍ កម្មវិធី CalWORKs កម្មវិធីជំនួយអាហាររដ្ឋកាលីហ្វ័រញ៉ា កម្មវិធីសេវាកម្មផ្តល់ជំនួយនៅក្នុងផ្ទះ និងកម្មវិធី CalFresh។
តើថ្នាំធ្វើឲ្យស្ថានភាពនឹងនរដែលចេញដីកាបង្គាប់ដោយតុលាការគឺជាថ្នាំអ្វីខ្លះ?
ថ្នាំធ្វើឲ្យស្ថានភាពនឹងនរដែលចេញដីកាបង្គាប់ដោយតុលាការអាចរួមបញ្ចូលថ្នាំប្រឆាំងនឹងជំងឺវិកលចរិត។ វាមិនមែនជាថ្នាំដូចគ្នានឹងថ្នាំដែលបង្ខំឲ្យប្រើ ព្រោះវាមិនអាចត្រូវបានចេញឲ្យប្រើទាំងបង្ខំបានទេ។ ទោះបីជាថ្នាំទាំងនេះមិនអាចឲ្យទាំងបង្ខំក៏ដោយ ការខកខានមិនបានលេបថ្នាំតាមផែនការអាចបណ្តាលឱ្យមានចំណាត់ការបន្ថែមទៀតពីតុលាការ ដូចជាការបញ្ជូនបន្តទៅទទួលហិតូបត្ថម្ភជាដើម។ ទោះបីជាវាខុសគ្នាតាមផ្លូវច្បាប់ពី "ការផ្តល់ថ្នាំទាំងបង្ខំ" ក៏ដោយ ក៏វានៅតែជាការបង្ខិតបង្ខំ។
|
ទាំងនេះអាចរួមមាន៖12
|
តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនបានបង្ហាញខ្លួននៅពេលសវនាការរបស់តុលាការ CARE?
ចៅក្រមមានឆន្ទានុសិទ្ធិសម្រេចទៅលើចំណាត់ការដើម្បីឆ្លើយតបទៅកាន់អ្នកដែលមិនចូលរួម ឬមិនអនុវត្តស្របតាមដំណើរការព្យាបាល។ ខោនធីផ្សេងៗគ្នាបានគ្រោងនឹងដោះស្រាយវាតាមវិធីផ្សេងៗគ្នា។13 មិនមានផលវិបាកជាក់លាក់ណាមួយនៅក្នុងលក្ខន្តិកៈដោយសារតែការមិនបង្ហាញខ្លួននៅក្នុងដំណើរការកាត់ក្តីរបស់តុលាការលើកដំបូងនោះទេ។ ជនណាមួយម្នាក់អាចស្ថិតក្រោមហិតូបត្ថម្ភសម្រាប់ការមិនអនុវត្តតាមដំណើរការ CARE Court នៅជំហានណាមួយ។ ចៅក្រមក៏អាចសម្រេចធ្វើមោឃភាពនីតិវិធីបានផងដែរ។
ខ្ញុំចង់ទទួលបានជំនួយខ្លះពីផែនការ CARE របស់ខ្ញុំ ដែលមានដូចជាលំនៅដ្ឋាន ក៏ប៉ុន្តែ ខ្ញុំមិនចង់ប្រើថ្នាំនោះទេ។ តើនឹងមានអ្វីកើតឡើង?
ការមិនអនុវត្តតាមផ្នែកណាមួយនៃគម្រោង CARE មានន័យថាតុលាការអាចចាត់វិធានការបន្ថែមដូចជាការបញ្ជូនបន្តទៅទទួលហិតូបត្ថម្ភ។
ប្រសិនបើដំណើរការ LPS ដូចជា 5150 ឬហិតូបត្ថម្ភធ្វើឡើងក្នុងរយៈពេល 6 ខែ ព័ត៌មានលម្អិតនៃការមិនអនុលោមតាមគម្រោង CARE នឹងត្រូវបានចាត់ទុកជាភស្តុតាង។ ទោះជាយ៉ាងណាក៏ដោយ វានឹងមិនត្រូវបានរួមបញ្ចូលព័ត៌មានអំពីការមិនប្រើថ្នាំនោះទេ។14
តើ CARE Court ជាកម្មវិធីផ្តល់លំនៅឋានមែនទេ?
ទេ។
មិនមានមូលនិធិលំនៅឋានភ្ជាប់ទៅនឹងការអនុវត្ត CARE Court ទេ។
អ្នកចូលរួម CARE Court ត្រូវបានផ្តល់អាទិភាពសម្រាប់កម្មវិធីផ្តល់លំនៅឋានបែបស្ពានដែលមានស្រាប់។ ទោះជាយ៉ាងណាក៏ដោយ ចុងចម្លើយបានរាយការណ៍ពីពេលវេលារង់ចាំយូរ ហើយការចូលទៅក្នុងដំណើរការកាត់ក្តីរបស់ CARE Court មិនផ្តល់ឱ្យបុគ្គលម្នាក់ៗនូវសិទ្ធិចូលប្រើប្រាស់សេវាកម្មដែលមិនមានតាមរយៈមធ្យោបាយផ្សេងទៀតឡើយ។15
តើអ្នកណានឹងតំណាងឱ្យខ្ញុំនៅក្នុងសវនាការនៅ CARE Court របស់ខ្ញុំ?
បុគ្គលដែលស្ថិតនៅក្រោមដំណើរការកាត់ក្តីរបស់ CARE Court មានសិទ្ធិទទួលបានតំណាងដោយមេធាវីនៅគ្រប់ដំណាក់កាលទាំងអស់។16 ខោនធីមួយចំនួនបានចុះកិច្ចសន្យាជាមួយអង្គការជំនួយផ្នែកច្បាប់ដើម្បីតំណាងបុគ្គលនៅក្នុងសវនាការរបស់ CARE Court របស់ពួកគេ។ មេធាវីសាធារណៈអាចផ្តល់តំណាងនៅក្នុងខោនធីផ្សេងទៀត។ នេះប្រែប្រួលពីខោនធីមួយទៅខោនធីមួយទៀត។
តើខ្ញុំត្រូវអនុវត្តតាមគម្រោងព្យាបាលរបស់ CARE Court ដែរឬទេ?
ប្រសិនបើអ្នកមិនអនុវត្តតាម តុលាការអាចសន្មតថាមិនមានជម្រើសដែលមិនសូវរឹតត្បិតសម្រាប់ការព្យាបាលរបស់អ្នកទេ ហើយបញ្ជូនអ្នកបន្តទៅទទួលហិតូបត្ថម្ភ។17
ទោះជាយ៉ាងនេះក៏ដោយ ក៏បណ្ដាខោនធីមានឆន្ទានុសិទ្ធិមួយចំនួនលើរបៀបចាត់ចែងករណីនេះ។ ការមិនអនុវត្តតាមមិនមានន័យថា អ្នកនឹងទទួលហិតូបត្ថម្ភដោយស្វ័យប្រវត្តិនោះទេ។
ចុះប្រសិនបើខោនធីរបស់អ្នកមិនផ្តល់សេវាកម្មនៅក្នុងគម្រោង CARE ឬកិច្ចព្រមព្រៀង CARE របស់អ្នក?
ប្រសិនបើខោនធីមិនអាចផ្តល់សេវាកម្ម ឬការគាំទ្រដែលបានកំណត់នៅក្នុងគម្រោង CARE ឬកិច្ចព្រមព្រៀង CARE របស់អ្នកបានទេ តុលាការអាចចាត់វិធានការបាន។ ចៅក្រមត្រូវរាយការណ៍ពីករណីមិនអនុវត្តតាមច្បាប់នេះទៅប្រធានចៅក្រមនៃតុលាការជាន់ខ្ពស់។ ប្រសិនបើប្រធានចៅក្រម ដោយមានភស្តុតាងច្បាស់លាស់ និងគួរឱ្យជឿជាក់ រកឃើញថាខោនធីបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តតាម ពួកគេអាចដាក់ពិន័យជាប្រាក់លើខោនធីបាន។18 ប្រាក់ពិន័យទាំងនេះចូលថវិកាគណនេយ្យភាពរបស់រដ្ឋ។ ប្រសិនបើអ្នកជឿថា គម្រោង CARE ឬកិច្ចព្រមព្រៀងរបស់អ្នកមិនត្រូវបានអនុវត្តតាមទេ សូមលើកឡើងពីបញ្ហានេះនៅក្នុងសវនាការស្ថានភាពបន្ទាប់របស់អ្នក ឬជូនដំណឹងដល់មេធាវីរបស់អ្នកភ្លាមដើម្បីឱ្យតុលាការអាចដោះស្រាយវាបាន។
តើ CARE Court និង SB 43 អាចឈានទៅទទួលបានហិតូបត្ថម្ភយ៉ាងដូចម្តេច?
ប្រសិនបើអ្នកត្រូវទទួលរងនូវដំណើរការកាត់ក្តីរបស់ CARE Court ហើយមិនអនុវត្តគម្រោងព្យាបាលទេ មានការសន្មតថាគ្មានការព្យាបាលផ្សេងទៀតដែលមានលក្ខណៈរឹតត្បិតតិចជាងនេះសមស្របនោះទេ ដែលជាហេតុផលចម្បងដែលបញ្ជូនបន្តទៅទទួលហិតូបត្ថម្ភ។
SB 43 បង្កលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើហិតូបត្ថម្ភសម្រាប់ជនណាម្នាក់ដោយពង្រីកនិយមន័យនៃពិការភាពធ្ងន់ធ្ងរ។ ពិការភាពធ្ងន់ធ្ងរគឺជាមូលដ្ឋានសម្រាប់ដាក់នរណាម្នាក់ឱ្យស្ថិតនៅក្រោមការឃុំគ្រងទាំងបង្ខំ ឬហិតូបត្ថម្ភ។
តើខ្ញុំអាចជំទាស់នឹងហិតូបត្ថម្ភសុខភាពផ្លូវចិត្តដោយរបៀបណា?
សូមមើលឯកសារបោះពុម្ពផ្សាយរបស់យើងលើប្រធានបទនេះ៖ សៀវភៅណែនាំសម្រាប់ ការតទល់សេចក្តីសម្រេចរបស់តុលាការ ឲ្យមានអ្នកទទួលខុសត្រូវមើលថែជនមានពិការភាពផ្លូវចិត្ត
- 1. ក្រមសុខុមាលភាព និងស្ថាប័នត្រង់មាត្រាទី § 5008(h)(1)។
- 2. ក្រមសុខុមាលភាព និងស្ថាប័នត្រង់មាត្រាទី § 5150។
- 3. https://bhdp.sccgov.org/sites/g/files/exjcpb716/files/Documents/5150-Training-Law-Foundation-of-Silicon-Valley-2020.pdf
- 4. https://www.disabilityrightsca.org/km/publications/kaaryltyngqmbiicpaaplaendhyymaen-phyydris-hst-lps-lanterman-petris-short
- 5. https://care-act.org/wp-content/uploads/2023/06/FACT-SHEET-CARE-Act-Eligibility-Criteria-rem.pdf
- 6. https://care-act.org/library/petitioners/
- 7. https://care-act.org/library/volunteer-supporters
- 8. https://care-act.org/wp-content/uploads/2023/10/CA-CARE-Training_Overview-of-CARE-Process-for-Supporters.pdf
- 9. https://www.chhs.ca.gov/wp-content/uploads/2022/03/CARECourt_FAQ.pdf
- 10. https://care-act.org/wp-content/uploads/2023/10/CA-CARE-Training_Overview-of-CARE-Process-for-Supporters.pdf
- 11. https://www.courts.ca.gov/documents/CARE-Act-JC-Fact-Sheet-FINAL-3.20.23.pdf
- 12. https://vimeo.com/880266961?share=copy
- 13. https://www.kcra.com/article/care-court-california-mental-health-court-gets-underway/45415500
- 14. https://care-act.org/wp-content/uploads/2023/10/CA-CARE-Training_Overview-of-CARE-Process-for-Supporters.pdf
- 15. https://www.chhs.ca.gov/wp-content/uploads/2022/03/CARECourt_FAQ.pdf; https://leginfo.legislature.ca.gov/faces/billAnalysisClient.xhtml?bill_id=202120220SB1338#
- 16. ក្រមសុខុមាលភាព និងស្ថាប័នត្រង់មាត្រាទី § 5976(c)។
- 17. https://www.chhs.ca.gov/wp-content/uploads/2022/03/CARECourt_FAQ.pdf
- 18. ក្រមសុខុមាលភាព និងស្ថាប័នត្រង់មាត្រាទី § 5979។


