អ្នកបោះឆ្នោតមួយចំនួនដែលមានពិការភាពជាប់ខ្លួន អាចបោះឆ្នោតតាមសំបុត្រជាលក្ខណៈឯកជន និងដោយឯករាជ្យ
អ្នកបោះឆ្នោតមួយចំនួនដែលមានពិការភាពជាប់ខ្លួន អាចបោះឆ្នោតតាមសំបុត្រជាលក្ខណៈឯកជន និងដោយឯករាជ្យ
ការបោះឆ្នោតតាមសំបុត្រ កាន់តែមានប្រជាប្រិយភាពខ្លាំងនៅរដ្ឋកាលីហ្វ័រនីញ៉ា ។ ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតដែលមានពិការភាពអ្វីមួយជាប់ខ្លួន ដូចជាពិការភ្នែក និងបាត់បង់សមត្ថភាពប្រើប្រាស់ដៃ គឺមិនអាចបោះឆ្នោតជាសម្ងាត់ និងដោយឯករាជ្យដោយប្រើសន្លឹកឆ្នោតតាមប្រៃសនីយឡើយ ដោយសារពួកគាត់មើលមិនឃើញ និងដៃគាត់មិនអាចកាន់ប៊ិចគូសសន្លឹកឆ្នោតបាន ។ ចាប់តាំងពីថ្ងៃទី 1 ខែមករា ឆ្នាំ 2020 តរៀងមក ការចូលបោះឆ្នោតពីចម្ងាយតាមប្រៃសនីយ (RAVBM, Remote Accessible Vote-by-Mail) ត្រូវតែរៀបចំឲ្យមានឡើង នៅគ្រប់ខោនធីទាំងអស់របស់រដ្ឋកាលីហ្វ័រនីញ៉ា ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
សាវតា ៖
ការបោះឆ្នោតតាមសំបុត្រ កាន់តែមានប្រជាប្រិយភាពខ្លាំងនៅរដ្ឋកាលីហ្វ័រនីញ៉ា ។ ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតដែលមានពិការភាពអ្វីមួយជាប់ខ្លួន ដូចជាពិការភ្នែក និងបាត់បង់សមត្ថភាពប្រើប្រាស់ដៃ គឺមិនអាចបោះឆ្នោតជាសម្ងាត់ និងដោយឯករាជ្យដោយប្រើសន្លឹកឆ្នោតតាមប្រៃសនីយឡើយ ដោយសារពួកគាត់មើលមិនឃើញ និងដៃគាត់មិនអាចកាន់ប៊ិចគូសសន្លឹកឆ្នោតបាន ។ ចាប់តាំងពីថ្ងៃទី 1 ខែមករា ឆ្នាំ 2020 តរៀងមក ការចូលបោះឆ្នោតពីចម្ងាយតាមប្រៃសនីយ (RAVBM, Remote Accessible Vote-by-Mail) ត្រូវតែរៀបចំឲ្យមានឡើង នៅគ្រប់ខោនធីទាំងអស់របស់រដ្ឋកាលីហ្វ័រនីញ៉ា ។ មុនអាណត្តិនេះបានកើតឡើង គឺមានតែខោនធីមួយចំនួនតែប៉ុណ្ណោះ ផ្តល់សេវាកម្មបោះឆ្នោតតាមវិធីនេះ ។ វិធីសាស្ត្រថ្មីដែលចាំបាច់មួយនេះ ក្នុងការបោះឆ្នោត មានន័យថា អ្នកបោះឆ្នោតដែលមានពិការភាពជាក់លាក់ជាប់ខ្លួន ដូចជាពិការភ្នែក និងបាត់បង់សមត្ថភាពប្រើប្រាស់ដៃ ឥឡូវអាចបោះឆ្នោតបានជាលក្ខណៈឯកជន និងដោយឯករាជ្យ ។
តើអ្វីជា ការបោះឆ្នោតពីចម្ងាយតាមសំបុត្រ (RAVBM, Remote Accessible Vote-by-Mail)?
ប្រព័ន្ធ RAVBM អាចអនុញ្ញាតឲ្យអ្នកបោះឆ្នោតដែលមានពិការភាពជាប់ខ្លួន ដែលជាញយៗ ពួកគាត់មួយចំនួនធំតែងពឹងអ្នកដទៃ ឲ្យជួយអាន និងគូសសន្លឹកឆ្នោតឲ្យ អាចបោះឆ្នោតជាលក្ខណៈឯកជន និងដោយឯករាជ្យពីផ្ទះរបស់ពួកគាត់ ។ នេះមិនមែនជាការបោះឆ្នោតតាមអ៊ិនថឺណិតឡើយ ។
តើប្រព័ន្ធ RAVBM មានដំណើរការយ៉ាងដូចម្តេច?
ជាទូទៅ ប្រព័ន្ធបោះឆ្នោត RAVBM ផ្តល់ឱកាសឲ្យអ្នកបោះឆ្នោតដែលមានពិការភាពជាប់ខ្លួន ក្នុងការទាញយកសន្លឹកឆ្នោត អាចឲ្យពួកគាត់អានអក្សរលើសន្លឹកឆ្នោត និងគូសសន្លឹកឆ្នោតនោះ ដោយការប្រើបច្ចេកវិជ្ជាសម្រាប់ជំនួយដល់ពួកគាត់ផ្ទាល់ ។ នៅក្នុងពេលនោះ អ្នកបោះឆ្នោតដែលមានពិការភាពជាប់ខ្លួន ត្រូវបោះពុម្ពត្រង់ចំណុចដែលខ្លួនជ្រើសរើស រួចបញ្ជូនអ្វីដែលបានបោះពុម្ព មកកាន់ការិយាល័យបោះឆ្នោតប្រចាំខោនធី ។ អង្គការ Disability Rights California បានបញ្ចេញ វីដេអូបង្ហាញអំពីប្រព័ន្ធបោះឆ្នោត RAVBM នៅក្នុងប៉ុស្តិ៍ YouTube របស់យើង ។
តើអ្នកបោះឆ្នោតដែលជាមនុស្សមានពិការភាពជាប់ខ្លួនអាចបញ្ជូនសន្លឹកឆ្នោតដែលខ្លួនបានគូសមកកាន់ការិយាល័យបោះឆ្នោតប្រចាំខោនធីបានយ៉ាងដូចម្តេច?
អ្នកបោះឆ្នោត ត្រូវផ្ញើសន្លឹកឆ្នោតតាមប្រៃសនីយ ឬយកវាមកដាក់ចូលក្នុងហិបនៅតាមទីតាំងបោះឆ្នោត ឬទម្លាក់វាក្នុងប្រអប់សម្រាប់ទទួលសន្លឹកឆ្នោត ។ សន្លឹកឆ្នោតនោះ ត្រូវតែបត់ដាក់ចូលក្នុងស្រោមសំបុត្រពិសេសដែលអ្នកបានទទួលពីការិយាល័យបោះឆ្នោតប្រចាំខោនធី ។ អ្នកត្រូវចុះហត្ថលេខាលើស្រោមសំបុត្រនោះ ដែលមានចោះរន្ធពិសេស ដើម្បីបង្ហាញថា នេះជាបន្ទាត់សម្រាប់អ្នកពិការភ្នែកចុះហត្ថលេខា ។ បើអ្នកមិនអាចចុះហត្ថលេខាបានដោយសារតែពិការភាព ឬរបួសរបស់អ្នក សូមអានឯកសារបោះពុម្ពផ្សាយរបស់អង្គការយើងខ្ញុំស្តីអំពី អ្នកអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន បើទោះបីជាអ្នកមិនអាចចុះហត្ថលេខាបានក៏ដោយ (You Can Register and Vote Even if You Can't Sign Your Name).
តើត្រូវមានលក្ខ័ណ្ឌអ្វីខ្លះទើបអ្នកបោះឆ្នោតអាចទទួលបានសន្លឹកឆ្នោតប្រព័ន្ធ RAVBM?
នៅតាមបណ្តាខោនធីមួយចំនួន អ្នកបោះឆ្នោតដែលមានពិការភាពជាប់ខ្លួន ដែលចង់ប្រើប្រព័ន្ធបោះឆ្នោត RAVBM ដំបូងត្រូវតែចុះឈ្មោះជាអ្នកបោះឆ្នោតតាមប្រៃសនីយ ឲ្យបានរួចរាល់សិន ។ អ្នកបោះឆ្នោត អាចស្នើសុំសន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសនីយ ឬសន្លឹកឆ្នោត RAVBM ឲ្យបានចំនួនប្រាំពីរ (7) ថ្ងៃ មុនថ្ងៃបោះឆ្នោតចូលមកដល់ ។1 ចំពោះអ្នកបោះឆ្នោតដែលរស់នៅក្នុងខោនធីដែលប្រើច្បាប់ជម្រើសអ្នកបោះឆ្នោត (Voter’s Choice Act) 2 មិនបាច់ស្នើសុំសន្លឹកឆ្នោតបោះតាមប្រៃសនីយឡើយ ដោយសារតែពួកគេនឹងទទួលបានសន្លឹកឆ្នោតបែបនេះដោយស្វ័យប្រវត្តិ ជាមួយនឹងស្រោមសំបុត្រសម្រាប់បញ្ជូនសន្លឹកឆ្នោតត្រឡប់មកវិញ ។ អ្នកបោះឆ្នោតទាំងអស់ដែលមានបំណងចង់បោះឆ្នោតតាមប្រព័ន្ធ RAVBM មិនថាពួកគាត់រស់នៅទីណាឡើយ គឺត្រូវតែស្នើសុំសន្លឹកឆ្នោត RAVBM ឲ្យបានប្រាំពីរ (7) ថ្ងៃ មុនថ្ងៃបោះឆ្នោត ។
តើមានប្រព័ន្ធបោះឆ្នោត RAVBM ចំនួនប៉ុន្មាន នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា?
បច្ចុប្បន្ន រដ្ឋលេខាធិការកាលីហ្វ័រនីញ៉ា (California Secretary of State) បានយល់ព្រមដោយមានលក្ខ័ណ្ឌចំពោះប្រព័ន្ធបោះឆ្នោតចំនួនបួន គឺប្រព័ន្ធ Democracy Live Secure Select 1.2.2 (គឺរបបប្រជាធិបតេយ្យផ្ទាល់ធានាសុវត្ថិភាពជ្រើសរើស 1.2.2), Five Cedars Group Alternate Format Ballot (AFB) v5.2.1 (បក្សីសេដាប្រាំក្រុមនៃសន្លឹកឆ្នោតក្នុងទម្រង់ផ្សេងកំណែទី 5.2.1), Dominion ImageCast Remote 5.2 (អាណាចក្រការបោះឆ្នោតតាមរូបភាពពីចម្ងាយ 5.2) និង Los Angeles County’s Interactive Sample Ballot 2.5.1. (សំណាកសន្លឹកឆ្នោតរស់ 2.5.1. នៃខោនធីឡសអែនជឺលេស)
តើការបោះឆ្នោតតាមប្រព័ន្ធ RAVBM មានសុវត្ថិភាពកម្រិតណា?
រដ្ឋកាលីហ្វ័រនីញ៉ាមានកម្មវិធីសម្រាប់សាកល្បង និងកម្មវិធីចេញសេចក្តីបញ្ជាក់ ស្វាហាប់បំផុតនៅក្នុងប្រទេស ដើម្បីធានាបានថា សន្លឹកឆ្នោតឯកជន និងឯករាជ្យរបស់អ្នក មានសុវត្ថិភាព ។
ពលរដ្ឋដែលមានពិការភាពជាប់ខ្លួន ក៏អាចទាក់ទងមកកាន់អង្គការ Disability Rights California តាមលេខទូរស័ព្ទទាន់ហេតុការណ៍ផ្នែកកិច្ចការបោះឆ្នោត (Disability Rights California Voting Hotline) ដើម្បីសាកសួរព័ត៌មានបន្ថែម តាមលេខ ៖ 888-569-7955
- 1. ខោនធីមួយចំនួន អនុញ្ញាតឲ្យអ្នកបោះឆ្នោតដែលមានពិការភាពជាប់ខ្លួន អាចប្រើសន្លឹកឆ្នោត RAVBM ដោយគ្រាន់តែចូលទៅកាន់ច្រកនៃទំព័រវ៉ិបរបស់ការិយាល័យបោះឆ្នោត ដោយមិនបាច់ដាក់ពាក្យសុំជាផ្លូវការឡើយ ។ ខោនធីនីមួយៗ អាចកែសម្រួលវ៉ិបសៃត៍របស់ខ្លួនទៅតាមតម្រូវការ ។
- 2. បញ្ជីឈ្មោះខោនធីស្ថិតក្នុងច្បាប់ជម្រើសអ្នកបោះឆ្នោត (Voters’ Choice Act) គឺមាននៅឯវ៉ិបសៃត៍របស់ក្រសួងមហាផ្ទៃរបស់រដ្ឋ (Secretary of State) ។ លើសពីនេះ Plumas, Alpine និង Sierra គឺជាខោនធីទាំងបីដែលប្រើប្រព័ន្ធបោះឆ្នោតតាមប្រៃសនីយជាអចិន្ត្រៃយ ។ https://www.sos.ca.gov/elections/voters-choice-act/