បច្ចេកវិទ្យាជំនួញការផ្ដល់មូលនិធិតាមរយៈមជ្ឈមណ្ឌលតំបន់
បច្ចេកវិទ្យាជំនួញការផ្ដល់មូលនិធិតាមរយៈមជ្ឈមណ្ឌលតំបន់
មជ្ឈមណ្ឌលតំបន់ទទួលខុសត្រូវចំពោះការផ្ដល់ ឬការរៀបចំសេវាកម្ម និងជំនួយសម្រាប់អ្នកមានកម្សោយការចម្រើនខ្លួន។ ដើម្បីស្នើសុំបច្ចេកវិទ្យាជំនួយតាមរយៈមជ្ឈមណ្ឌលតំបន់បាន ជាដំបូងអ្នកត្រូវតែដាក់ពាក្យស្នើសុំសេវាកម្មរបស់ពួកគេ និងឲ្យមានការពិនិត្យមើលលើសិទ្ធិទទួលបានជាមុនសិន។ ជនពិការដែលគេរកឃើញថាមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ពីមជ្ឈមណ្ឌលតំបន់ ត្រូវបានគេហៅថា៖ “អ្នកប្រើប្រាស់/អ្នកជាវប្រចាំ”។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
តើមជ្ឈមណ្ឌលតំបន់គឺជាអ្វី?
មជ្ឈមណ្ឌលតំបន់ទទួលខុសត្រូវចំពោះការផ្ដល់ ឬការរៀបចំសេវាកម្ម និងជំនួយសម្រាប់អ្នកមានកម្សោយការចម្រើនខ្លួន។ ដើម្បីស្នើសុំបច្ចេកវិទ្យាជំនួយតាមរយៈមជ្ឈមណ្ឌលតំបន់បាន ជាដំបូងអ្នកត្រូវតែដាក់ពាក្យស្នើសុំសេវាកម្មរបស់ពួកគេ និងឲ្យមានការពិនិត្យមើលលើសិទ្ធិទទួលបានជាមុនសិន។ ជនពិការដែលគេរកឃើញថាមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ពីមជ្ឈមណ្ឌលតំបន់ ត្រូវបានគេហៅថា៖ “អ្នកប្រើប្រាស់/អ្នកជាវប្រចាំ”។ សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍នៃមជ្ឈមណ្ឌលតំបន់ និងរបៀបដាក់ពាក្យស្នើសុំ សូមមើលផ្នែកស្ដីពីសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍នៃមជ្ឈមណ្ឌលតំបន់នៅលើវិបសាយនៃក្រសួងកិច្ចការសង្គម (DDS) ដោយចុច ត្រង់នេះ។ បច្ចេកវិទ្យាជំនួយ គឺជាផ្នែកមួយនៃសេវាកម្ម ឬអត្ថប្រយោជន៍ដែលមជ្ឈមណ្ឌលតំបន់ ផ្ដល់ឲ្យ។ នៅកន្លែងផ្សេងៗទៀតដែលមានប្រភេទដូចជា សាលារៀនឌីស្ទ្រីក, Medi-Cal និងក្រសួងស្ដារនីតិសម្បទា (DoR) ក៏ផ្ដល់បច្ចេកវិទ្យាជំនួយដល់ជនពិការដែរ តែឯកសារព័ត៌មានសំខាន់ៗនេះ នឹងផ្ដោតជាសំខាន់លើការទទួលបានបច្ចេកវិទ្យាជំនួយតាមរយៈមជ្ឈមណ្ឌលតំបន់។
តើបច្ចេកវិទ្យាជំនួយស្ថិតក្រោមច្បាប់ស្ដីពីការផ្ដល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្សោយការចម្រើនខ្លួន(Lanterman Act) គឺជាអ្វី?
ច្បាប់ស្ដីពីការផ្ដល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្សោយការចម្រើនខ្លួន(Lanterman Act) គឺជាច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ាដែលផ្ដល់ឲ្យអ្នកមានកម្សោយការចម្រើនខ្លួននូវសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ និងជំនួយដែលពួកគេចាំបាច់ត្រូវការដើម្បីបន្តជីវិតរស់នៅកាន់តែឯករាជ្យ និងតាមធម្មតា។ ច្បាប់ស្ដីពីការផ្ដល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្សោយការចម្រើនខ្លួន(Lanterman Act) ប្រើពាក្យថា៖ “គ្រឿងបរិក្ខារពិសេសដែលអាចប្រែប្រួលទៅតាមដោយខ្លួនឯង” ដើម្បីបរិយាយអំពីបច្ចេកវិទ្យាជំនួយ។1 ច្បាប់ស្ដីពីការផ្ដល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្សោយការចម្រើនខ្លួន(Lanterman Act) មិនផ្ដល់នូវបញ្ជីឈ្មោះប្រភេទគ្រឿងបរិក្ខារពិសេសដែលអាចប្រែប្រួលទៅតាមដោយខ្លួនឯង/បច្ចេកវិទ្យាជំនួយដែលអ្នកអាចស្នើសុំឲ្យមជ្ឈមណ្ឌលតំបន់របស់អ្នកផ្ដល់ឲ្យនោះទេ តែវាមាននិយាយថា៖ “គ្រឿងបរិក្ខារពិសេសដែលអាចប្រែប្រួលទៅតាមដោយខ្លួនឯងដែលមានប្រភេទដូចជា កៅអីសម្រាប់អ្នកពិការជើង, គ្រែនៅមន្ទីរពេទ្យ, ឧបករណ៍ទំនាក់ទំនង, និងគ្រឿងឧបករណ៍ និងគ្រឿងផ្គត់ផ្គង់សំខាន់ចាំបាច់ផ្សេងៗទៀត” ត្រូវតែអាចរកបាន ក្នុងករណីសំខាន់ចាំបាច់។2 វិបសាយ DDS និយាយថា៖ “បច្ចេកវិទ្យាជំនួយ (AT) បរិយាយអំពីគ្រឿងឧបករណ៍នានាដែលប្រើដោយកុមារ និងមនុស្សធំដែលមានកម្សោយការចម្រើនខ្លួន និងពិការផ្សេងៗទៀតដើម្បីចូលរួមនៅក្នុងបទពិសោធន៍នៃជីវភាពរស់នៅប្រចាំថ្ងៃ។” DDS មានចុះនូវប្រភេទ AT មួយចំនួន និងប្រាប់នូវឧទាហរណ៍នានាដែលមានជាអាទិ៍ ឧបករណ៍សម្រាប់: ទំនាក់ទំនង, ការធ្វើឱ្យមានចលនា, ដែលអាចមើលឃើញ និងស្តាប់ឭ, គ្រប់គ្រងបរិយាកាសជុំវិញ និងការប្រែប្រួលទៅតាមរូបរាងកាយ។ អ្នកអាចមើលព័ត៌មានច្រើនទៀតអំពី AT នៅលើវិបសាយ DDS ដោយចុច ត្រង់នេះ។
ក្នុងនាមជាអ្នកមានកម្សោយការចម្រើនខ្លួន តើខ្ញុំមានសិទ្ធិទទួលបានបច្ចេកវិទ្យាជំនួយដែរឬទេ?
បាទ/ចាស (មាន!)។ ក្នុងនាមជាអ្នកប្រើប្រាស់/អ្នកជាវប្រចាំរបស់មជ្ឈមណ្ឌលតំបន់ អ្នកមានមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ និងជំនួយដែលមានប្រភេទដូចជា បច្ចេកវិទ្យាជំនួយនៅកន្លែងដែលមាន “បរិយាកាសកំហិតលក្ខខណ្ឌតិចតួច”។3 នោះមានន័យថា មជ្ឈមណ្ឌលតំបន់ត្រូវផ្ដល់នូវបច្ចេកវិទ្យាជំនួយដល់គ្រប់ទីកន្លែងដែលអ្នករស់នៅ: នៅផ្ទះផ្ទាល់របស់អ្នក, នៅទារកដ្ឋាន, នៅតាមមណ្ឌលសុខភាព, នៅតាមមន្ទីរព្យាបាលតាមសហគមន៍ដែលមានការអនុញ្ញាតត្រឹមត្រុវ, ឬនៅតាមគ្លីនិកព្យាបាលតាមផ្ទះ។4 ជម្ឈមណ្ឌលតំបន់នានា ត្រូវតែធ្វើឲ្យប្រាកដប្រជាថា អ្នកទទួលបានបច្ចេកវិទ្យាជំនួយដែលនឹងជួយឲ្យអ្នកឆ្លើយតបបានទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ 5
តើខ្ញុំត្រូវព្យាយាមការស្នើសុំបច្ចេកវិទ្យាជំនួយពីមជ្ឈមណ្ឌលតំបន់យ៉ាងដូចម្ដេចខ្លះ?
ក្រោយមានការរកឃើញសិទ្ធិទទួលបានក្នុងនាមជាអ្នកប្រើប្រាស់/អ្នកជាវប្រចាំនៃមជ្ឈមណ្ឌលតំបន់មួយហើយ មជ្ឈមណ្ឌលតំបន់នោះត្រូវតែបង្កើតកម្មវិធីជំនួយសមត្ថភាពនៃបុគ្គលមានកម្សោយការចម្រើនខ្លួន និងក្រុមគ្រួសារ (IPP) ឲ្យអ្នកដែលជាគម្រោងជាលាយលក្ខណ៍អក្សរមួយដែលនឹងជួយឲ្យអ្នកសម្រេចកម្មវត្ថុ និងគោលបំណងរបស់អ្នកបាន ហើយនិងបូកបញ្ចូលនូវសេវាកម្ម ឬអត្ថប្រយោជន៍ និងជំនួយដែលត្រូវការចាំបាច់ដើម្បីឆ្លើយនឹងវាបាន។ មើលព័ត៌មានច្រើនទៀតអំពីការបង្កើត IPP មួយឡើង និងមូលហេតុដែលកម្មវិធី IPP មានសារៈសំខាន់ខ្លាំងនៅលើវិបសាយ DDS ដោយចុច ត្រង់នវ (មើលទំព័រ S-4, S-7 និង S-8)។ កម្មវិធី IPP របស់អ្នកត្រូវមានបញ្ចូលនូវរាល់បច្ចេកវិទ្យាជំនួយដែលសំខាន់ចាំបាច់ទាំងអស់។ ក្រោយពីមានការសរសេរអំពីសំណើបច្ចេកវិទ្យាជំនួយរបស់អ្នកចូលទៅក្នុងកម្មវិធី IPP របស់អ្នកហើយនោះ មជ្ឈមណ្ឌលតំបន់ត្រូវតែទូទាត់ថ្លៃឲ្យ, ទទួលយក, ហ្វឹកហ្វឺនអ្នកអំពីរបៀបប្រើ និងជួសជុលថែទាំវាដល់អ្នក។
តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច បើមជ្ឈមណ្ឌលតំបន់បដិសេធសំណើសុំបច្ចេកវិទ្យាជំនួយរបស់ខ្ញុំ?
បើមជ្ឈមណ្ឌលតំបន់បដិសេធសំណើសុំបច្ចេកវិទ្យាជំនួយរបស់អ្នក ហើយអ្នកមិនយល់ស្របតាមសេចក្ដីសម្រេចរបស់ពួកគេ អ្នកអាច “ប្ដឹងសាទុក្ខ ឬតវ៉ា” បាន (ផ្ញើលិខិតជូនដំណឹងដោយប្រាប់ពួកគេថា អ្នកមិនយល់ស្រប)។6 មានកម្រិតពេលវេលាសម្រាប់ដំណើរការប្ដឹងសាទុក្ខ ឬតវ៉ាដែលអ្នកត្រូវតែធ្វើតាម។ ដំបូង បើមជ្ឈមណ្ឌលតំបន់សម្រេចថា ខ្លួននឹងផ្ដល់សេវាកម្ម/អត្ថប្រយោជន៍ ឬជំនួយដែលអ្នកស្នើសុំទេនោះ ខ្លួនត្រូវតែផ្ដល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរឲ្យអ្នកតាមរយៈសំបុត្រអនុសិដ្ឋក្នុងរយៈពេល 5 ថ្ងៃដែលធ្វើការ(មិនត្រូវមានការរាប់បញ្ចូលថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកទេ)។7 ជួនកាល មជ្ឈមណ្ឌលតំបន់មិនផ្ញើលិខិតជូនដំណឹងទេ នៅពេលដែលពួកគេសម្រេចបដិសេធ ឬផ្លាស់ប្ដូរសេវាកម្ម ឬអត្ថប្រយោជន៍ដែលអ្នកចង់បាន ឬចាំបាច់ត្រូវការ។ ការធ្វើដូច្នោះ គឺខុសច្បាប់។ អ្នកត្រូវស្នើសុំលិខិតជូនដំណឹងនៅពេលដែលអ្នកមិនយល់ស្របតាមសេចក្ដីសម្រេចរបស់មជ្ឈមណ្ឌលតំបន់មួយ។ បន្ទាប់មក អ្នកអាចសម្រេចថាតើអ្នកចង់ប្ដឹងសាទុក្ខ ឬឧទ្ធរណ៍ (តវ៉ា) ឬក៏អត់។ បើអ្នកចង់បានសេវាកម្ម/អត្ថប្រយោជន៍ ឬជំនួយដើម្បីបន្តមានជាជំនួសនៅខណៈពេលនៃដំណើរការប្ដឹងសាទុក្ខ ឬឧទ្ធរណ៍ (តវ៉ា) អ្នកចាំបាច់ត្រូវដាក់ពាក្យប្ដឹងសាទុក្ខ ឬឧទ្ធរណ៍ (តវ៉ា) ក្នុងរយៈពេល 10 ថ្ងៃ ចាប់ពីថ្ងៃទទួលបានការជូនដំណឹងរបស់មជ្ឈមណ្ឌលតំបន់។8 ការបន្តផ្ដល់សេវាកម្ម/អត្ថប្រយោជន៍នៅកំឡុងពេលមានដំណើរការសវនការយុត្តិធម៌ ក៏គេដឹងថាជា “ជំនួយដែលមិនទាន់មានការទូទាត់” ដែរ។
អ្នកមានពេល 30 ថ្ងៃ ដើម្បីដាក់ពាក្យប្ដឹងសាទុក្ខ ឬឧទ្ធរណ៍ (តវ៉ា) ដើម្បីស្នើសុំឲ្យមានសវនការយុត្តិធម៌មួយបាន។9 តែបើអ្នករង់ចាំដំណោះស្រាយនោះយូរ មជ្ឈមណ្ឌលតំបន់អាចបញ្ឈប់ កាត់ផ្ដាច់ ឬផ្លាស់ប្ដូរប្រភេទសេវាកម្ម/អត្ថប្រយោជន៍ ឬជំនួយក្នុងរយៈពេលមានដំណើរការប្ដឹងសាទុក្ខ ឬឧទ្ធរណ៍ (តវ៉ា) នោះបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការសវនាការយុត្តិធម៌ ឆ្ពោះទៅកាន់វិបសាយ DDS ហើយមើលផ្នែកស្ដីពី “ដំណើរការសវនាការយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់/អ្នកជាវប្រចាំដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ” ដោយចុច ត្រង់នេះ។ បើអ្នកចាំបាច់ត្រូវការព័ត៌មានដែលទាក់ទងនឹងដំណើរការសវនការយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់/អ្នកជាវប្រចាំដែលមានអាយុក្រោមបីឆ្នាំ សូមមើលព័ត៌មានច្រើនទៀតដែលមាននៅលើវិបសាយ DDS ដោយចុច ត្រង់នេះ។
- 1. Welf. & Inst. §4685(c)(1).
- 2. Welf. & Inst. §4685(c)(1).
- 3. Welf. & Inst. §4648(a)(1)-(2).
- 4. Welf. & Inst. §4648(a)(9)(A). ជាដំបូង មជ្ឈមណ្ឌលតំបន់នឹងស្នើសុំឲ្យអ្នកបញ្ចេញប្រាប់នូវប្រភពជម្រើសណាមួយចំនួនដែលមានប្រភេទដូចជា កម្មវិធី Medi-Cal, កម្មវិធីអត្ថប្រយោជន៍កុមារនៅកាលីហ្វ័រញ៉ា, សាលារៀនឌីស្ទ្រីក, ឬក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាមុនសិន មុននឹងខ្លួនពិចារណាលើការផ្ដល់សេវាកម្ម និង/ឬមុខរបស់មួយ។
- 5. Welf. & Inst. §4648(a)(2).
- 6. Welf. & Inst. § 4710.5(a).
- 7. Welf. & Inst. § 4710(b).
- 8. Welf. & Inst. § 4715 (a).
- 9. Welf. & Inst. § 4710,5 (a).