ការផ្លាស់ប្តូរអំពីបណ្តឹងឧទ្ធរណ៍របស់មជ្ឈមណ្ឌលប្រចាំតំបន់

ការផ្លាស់ប្តូរអំពីបណ្តឹងឧទ្ធរណ៍របស់មជ្ឈមណ្ឌលប្រចាំតំបន់
មានការផ្លាស់ប្ដូរ សំខាន់ៗចំពោះច្បាប់ Lanterman អំពីបណ្តឹងឧទ្ធរណ៍ ។ នេះគឺជាកំណែខ្លី ដែលមិនបានដាក់បញ្ចូល ព័ត៌មានលម្អិតទាំងអស់ ឡើយ ។ សម្រាប់ព័ត៌មានលំអិត សូមអាន សិទ្ធិក្រោម ច្បាប់ Lanterman Act និង ពង្រាងច្បាប់ព្រឹទ្ធិសភា 188 (2021-22)។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
មានការផ្លាស់ប្ដូរ សំខាន់ៗចំពោះច្បាប់ Lanterman អំពីបណ្តឹងឧទ្ធរណ៍ ។ នេះគឺជាកំណែខ្លី ដែលមិនបានដាក់បញ្ចូល ព័ត៌មានលម្អិតទាំងអស់ ឡើយ ។ សម្រាប់ព័ត៌មានលំអិត សូមអាន សិទ្ធិក្រោម ច្បាប់ Lanterman Act និង ពង្រាងច្បាប់ព្រឹទ្ធិសភា 188 (2021-22)។
ចូលជាធរមាន នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 ៖
និយមន័យ នៃពាក្យថា អ្នកបកប្រែភាសាផ្ទាល់មាត់ – WIC 4701(i) ចែងថា អ្នកបកប្រែភាសាផ្ទាល់មាត់ ត្រូវតែធ្វើការប្រកបដោយ ប្រសិទ្ធភាព, ត្រឹមត្រូវ និងមិនលំអៀង ដើម្បីឲ្យខ្លួនយល់ច្បាស់ និងទំនាក់ទំនងនូវអ្វី ដែលគេបាននិយាយ ។
ការអនុវត្ត សេចក្តីសម្រេចរបស់សវនាការ – WIC 4713.5 ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែអនុវត្តសេចក្តី សម្រេចរបស់សវនាការ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន គឺក្នុងរយៈពេល 30 ថ្ងៃ ។ បើគេមិនអាច អនុវត្តសេចក្តីសម្រេចរបស់សវនាការ បានតាមកាលកំណត់ទេ ពួកគេត្រូវប្រាប់អ្នក និង DDS ឲ្យបានដឹង ។
ចូលជាធរមាន នៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2022 ៖
វត្តមានរបស់មេធាវី ក្នុងដំណើរការបណ្តឹងឧទ្ធរណ៍ – WIC 4705.5(a) មានដែនកំណត់ ថានៅពេលណាដែល មេធាវីរបស់មជ្ឈមណ្ឌលប្រចាំតំបន់ អាចចូលរួមកិច្ចប្រជុំក្រៅផ្លូវការ, ការប្រជុំសម្រុះសម្រួល និងចូលរួមក្នុងអង្គសវនាការ ។ សូមអាន សេចក្តីណែនាំ ចុះថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2022 ។
សិទ្ធិរបស់អ្នក ក្នុងការស្នើសុំដកសិទ្ធិចៅក្រម – WIC 4701 ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែប្រាប់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងការស្នើសុំការដកហូតសិទ្ធិចៅក្រម ។
ចូលជាធរមាន នៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 ៖
ការយល់ព្រមទៅវិញទៅមក ចំពោះការសម្រេច របស់ IPP – WIC 4701(k) ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែផ្តល់ឱ្យអ្នក នូវការជូនដំណឹងអំពីចំណាត់ការ ប្រសិនមិនមានលិខិត ដែលបញ្ជាក់ថា អ្នកបានយល់ព្រមចំពោះការបដិសេធ ការបញ្ឈប់សេវា ឬ ការកាត់បន្ថយសិទ្ធិទទួលសេវា ឬកាត់បន្ថយសេវា ទេនោះ ។
កញ្ចប់ព័ត៌មានជាបទដ្ឋាន – WIC 4708 ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែផ្តល់ព័ត៌មានអំពីដំណើរការបណ្តឹងឧទ្ធរណ៍ នៅក្នុងពេលប្រជុំ, នៅពេលអ្នកសុំ និងផ្តល់ឲ្យអ្នក ការជូនដំណឹងអំពីចំណាត់ការទាំងអស់ ។ មជ្ឈមណ្ឌលប្រចាំតំបន់ ក៏ត្រូវដាក់កញ្ចប់ព័ត៌មាននេះ នៅក្នុងគេហទំព័ររបស់ខ្លួន ឲ្យបានរួចរាល់ក្នុងរយៈពេល 60 ថ្ងៃ ដែរ ។
បែបបទ ការជូនដំណឹងអំពីចំណាត់ការជាបទដ្ឋាន – WIC 4701 តម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាព អំពីបែបបទសម្រាប់ជូនដំណឹង អំពីចំណាត់ការ ។ នឹងត្រូវបង្ហោះនៅក្នុង គេហទំព័រ អំពីដំណើរការបណ្ដឹងឧទ្ធរណ៍.
បែបបទសំណើបណ្តឹងឧទ្ធរណ៍ ជាបទដ្ឋាន – WIC 4701 តម្រូវឲ្យមានការធ្វើបច្ចុប្បន្នភាព អំពីបែបបទបណ្តឹងឧទ្ធរណ៍ ។ នឹងត្រូវបង្ហោះនៅក្នុង ហទំព័រ អំពីដំណើរការបណ្ដឹងឧទ្ធរណ៍.
សំណើសុំប្តឹងឧទ្ធរណ៍ ទៅកាន់ DDS – WIC 4701(a)(7) និង (b) និង 4710.5(d) ផ្ញើសំណើបណ្តឹងឧទ្ធរទៅកាន់ DDS គឺមិនមែនផ្ញើទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់ ឡើយ ។ DDS នឹងប្រាប់មជ្ឈមណ្ឌលប្រចាំតំបន់ និង OAH ។ ផ្ញើតាមអ៊ីនធឺណិត ដោយប្រើ គេហទំព័រដំណើរការបណ្ដឹងឧទ្ធរណ៍, ដោយផ្ញើអ៊ីមែលទៅអាសយដ្ឋាន appealrequest@dds.ca.gov ឬផ្ញើតាមប្រៃសនីយ៍ ។
បន្ទាត់ពេលវេលា សម្រាប់ការប្តឹងឧទ្ធរណ៍ – WIC 4707, 4710.6, 4712.5(a)(1), 4713(b), 4715
- ប្តឹងឧទ្ធរណ៍ ក្នុងរវាង60 ថ្ងៃ បន្ទាប់ពីអ្នកទទួលបានការជូនដំណឹងអំពីចំណាត់ការ ។ ប្តឹងឧទ្ធរណ៍ ក្នុងរយៈពេល 30 ថ្ងៃ ប្រសិនបើអ្នកត្រូវការជំនួយដែលនៅមិនទាន់បង់ប្រាក់ (សេវានៅតែដដែល) ។
- មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែរៀបចំការប្រជុំក្រៅផ្លូវការមួយក្នុងរយៈពេល
- 10 ថ្ងៃ ។
- OAH ត្រូវតែរៀបចំការប្រជុំសម្រុះសម្រួល ក្នុងរវាង 30 ថ្ងៃ។
- OAH ត្រូវបើកសវនាការ ក្នុងរវាង 50 ថ្ងៃ។
- OAH ផ្តល់សេចក្តីសម្រេច ក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីការបិទសវនាការ និង 80 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទបណ្តឹងឧទ្ធរណ៍ ។
- ស្នើសុំការពិចារណាឡើងវិញលើសេចក្តីសម្រេចរបស់ចៅក្រម ក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីចៅក្រម ចេញសេចក្តីសម្រេច នោះ ។ OAH ឬ DDS ត្រូវម្រេចចិត្តពីការពិចារណាឡើងវិញលើសេចក្តីសម្រេចរបស់ចៅក្រម ក្នុងរយៈពេល
- 15 ថ្ងៃ។
- ប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ក្នុងរយៈពេល 180 ថ្ងៃ បន្ទាប់ពីចៅក្រមចេញសេចក្តីសម្រេច របស់សវនាការ ។
ជម្រើសរបស់អ្នកទាមទារសំណង ក្នុងដំណើរការបណ្តឹងឧទ្ធរណ៍ – WIC 4707 ចែងថា អ្នកអាចជ្រើសរើសការប្រជុំក្រៅផ្លូវការ, ការប្រជុំសម្រុះសម្រួល និងសវនាការ ។ អ្នកអាចដូរសេចក្តីស្នើសុំរបស់អ្នក នៅពេលក្រោយ ។ ការផ្លាស់ប្តូរសកម្មភាពនេះ អាចបណ្តាលឱ្យមានការពន្យារពេលសវនាការ ។
ការប្រជុំសម្រុះសម្រួលដែលជាកាតព្វកិច្ច – WIC 4711.5 ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែចូលរួមក្នុងការប្រជុំសម្រុះសម្រួល ប្រសិនបើអ្នកចង់ធ្វើការសម្រុះសម្រួល ។
សេចក្តីថ្លែងការណ៍អំពីជំហរ និងការចែកភស្តុតាងគ្នាមើល – WIC 4712(d) ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវផ្តល់ឱ្យអ្នកនូវសេចក្តីថ្លែងការណ៍ ជំហររបស់ពួកគេ ជាភាសាដែលអ្នកពេញចិត្ត ចំនួន 2 ថ្ងៃ នៃថ្ងៃធ្វើការ មុនថ្ងៃបើកសវនាការ ចូលមកដល់ ។ អ្នកត្រូវតែផ្តល់ឱ្យ មជ្ឈមណ្ឌលប្រចាំតំបន់ នូវបញ្ជីឈ្មោះសាក្សី និងរបាយការណ៍ ចំនួន 2 ថ្ងៃ នៃថ្ងៃធ្វើការ មុនថ្ងៃបើកសវនាការ ចូលមកដល់ ។ ប្រសិនបើអ្នកមានមេធាវី, គឺត្រូវតែផ្តល់ឱ្យមជ្ឈមណ្ឌលប្រចាំតំបន់ នូវសេចក្តីថ្លែងការណ៍អំពីជំហរ, បញ្ជីឈ្មោះសាក្សី និងឯកសារទាំងអស់ ចំនួន 2 ថ្ងៃ នៃធ្វើការ មុនថ្ងៃបើកសវនាការ ចូលមកដល់ ។
គណៈប្រតិភូចេញសេចក្តីសម្រេចរបស់នាយក DDS – WIC 4712.5 ចែងថា DDS ត្រូវផ្តល់សិទ្ធិអំណាចដល់ការិយាល័យសវនាការ ដើម្បីអនុម័ត សេចក្តីសម្រេច ចុងក្រោយ របស់អង្គសវនាការ ។ DDS អាចអនុម័តយកការសម្រេច ដែលបានស្នើឡើងដោយចៅក្រម មកធ្វើជាការសម្រេចចុងក្រោយ ឬចេញសេចក្តីសម្រេចចុងក្រោយថ្មីមួយ ។
ការពិចារណាឡើងវិញលើសេចក្តីសម្រេចរបស់ចៅក្រម – WIC 4713(b) ចែងថា អ្នក ឬមជ្ឈមណ្ឌលប្រចាំតំបន់អាចស្នើសុំឲ្យមានការពិចារណាឡើងវិញ លើសេចក្តីសម្រេចរបស់ចៅក្រម ក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីសម្រេច ចុងក្រោយ នៃអង្គសវនាការ ។
ការផ្លាស់ប្តូរនៅការិយាល័យសវនាការ – WIC 4712(i), 4712(b)(2) និង (3)
- មន្ត្រីសវនាការ ត្រូវតែដំណើរការអង្គសវនាការ ដោយ “ប្រកាន់ខ្ជាប់អព្យាក្រិត្យភាព” ។ ការប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព គឺជាការជម្រុញឲ្យមានការចែករំលែកព័ត៌មានគ្នាចំពោះភាគីទាំងអស់ ដោយសេរី និងបើកចំហ ។
- មន្ត្រីសវនាការ ត្រូវទទួលបានការបណ្តុះបណ្តាលអំពីរបៀបធ្វើឱ្យមានភាពយុត្តិធម៌ដល់អ្នកពាក់ព័ន្ធនឹងសវនាការ និងត្រូវរៀនសូត្រអំពីបញ្ហាពិការភាព ។
DDS នឹងប្រមូលទិន្នន័យ – WIC 4714 ចែងថា DDS ត្រូវតែប្រមូលព័ត៌មានអំពីការប្រជុំក្រៅផ្លូវការ (បញ្ហា, អ្នកទាមទារ, ការសម្រេច) និងការសម្រុះសម្រួល និងសវនាការ (ការដកសំណើសវនាការ និងមូលហេតុនៃការដកសំណើ, បញ្ហ, អ្នកទាមទារ, លទ្ធផល, បន្ទាត់ពេលវេលា, និងការសម្រេច)