ការទទួលបាន បច្ចេកវិទ្យាជំនួយ (Assistive Technology) តាមរយៈ Medi-Cal

ការទទួលបាន បច្ចេកវិទ្យាជំនួយ (Assistive Technology) តាមរយៈ Medi-Cal
Medi-Cal គឺជា កម្មវិធី របស់រដ្ឋ និងសហព័ន្ធ ដែលធានាឱ្យមាន ធានារ៉ាប់រងលើការទូទាត់ថ្លៃថែទាំសុខភាព សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ។ ទីភ្នាក់ងាររដ្ឋនាំមុខ សម្រាប់ Medi-Cal នៅកាលីហ្វ័រញ៉ា គឺ ក្រសួងសេវាថែទាំសុខភាព (Department of Health Care Services)។
តើអ្វីទៅជា Medi-Cal ?
Medi-Cal គឺជា កម្មវិធី របស់រដ្ឋ និងសហព័ន្ធ ដែលធានាឱ្យមាន ធានារ៉ាប់រងលើការទូទាត់ថ្លៃថែទាំសុខភាព សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ។ ទីភ្នាក់ងាររដ្ឋនាំមុខ សម្រាប់ Medi-Cal នៅកាលីហ្វ័រញ៉ា គឺ ក្រសួងសេវាថែទាំសុខភាព (Department of Health Care Services), www.dhcs.ca.gov ។
Medi-Cal គឺជា ទម្រង់កម្មវិធី នៃ កម្មវិធី “Medicaid” របស់សហព័ន្ធ សម្រាប់កាលីហ្វ័រញ៉ា ។ ទីភ្នាក់ងារសហព័ន្ធ ដែលគ្រប់គ្រង Medicaid គឺ ក្រសួងសុខាភិបាល និងសេវាមនុស្ស (Department of Health and Human Services), មជ្ឈមណ្ឌលសេវា Medicare និង Medicaid [Centers for Medicare and Medicaid Services (CMS)], http://www.cms.gov/ ។
សិទ្ធិទទួលបានសេវា Medi-Cal គឺមានជាស្វ័យប្រវត្តិ សម្រាប់អ្នកដែលទទួលបាន SSI ។ សម្រាប់អ្នកផ្សេងទៀត សិទ្ធិទទួលបានសេវា Medi-Cal គឺត្រូវកំណត់ ដោយក្រសួងសេវាសង្គមកិច្ចតំបន់ (county social services department) ។ សេវា Medi-Cal មានផ្តល់ជូន តាមរយៈ ផែនការថែទាំសុខភាព ដែលគ្រប់គ្រងដោយ Medi-Cal [Medi-Cal Managed Care Health Plans (MCP)], ឬអ្នកផ្តល់សេវាឯករាជ្យ ដោយផ្អែកលើការផ្តល់សេវា គិតថ្លៃឈ្នួល ។
តើអ្វីទៅជា បច្ចេកវិទ្យាជំនួយ (assistive technology)?
ជាទូទៅ បច្ចេកវិទ្យាជំនួយ [Assistive technology (AT)] ត្រូវបានកំណត់ និយមន័យថាជា វត្ថុ បរិក្ខារ កម្មវិធីកុំព្យូទ័រ (software) ឬប្រព័ន្ធផលិតផល ណាមួយ ដែលប្រើ ដើម្បីបង្កើន រក្សា ឬកែលំអ សមត្ថភាពបំពេញមុខងារ របស់ជនពិការ ។ និយមន័យនេះ រួមបញ្ចូល ទាំង បរិក្ខារវេជ្ជសាស្រ្ត ដែលប្រើប្រាស់បានយូរអង្វែង [Durable Medical Equipment (DME)] ព្រមទាំង ឧបករណ៍រណប និងអាវៈយវៈសិប្បនិមិត្ត [Orthotic and Prosthetic Devices (OAP)] ដែលមាន នៅក្រោម កម្មវិធី Medi-Cal ។
បរិក្ខារវេជ្ជសាស្រ្ត ដែលប្រើប្រាស់បានយូរអង្វែង [Durable Medical Equipment (DME)] នៅក្រោម កម្មវិធី Medi-Cal រួមមាន បរិក្ខារ ដូចជា កៅអីមានកង់ ជាមូលដ្ឋាន និងមានការកែច្នៃ ឈើច្រត់ទោល ឈើច្រត់អមសងខាង ឧបករណ៍ជំនួយការដើរ (walkers) បង្កាន់ដៃតោងដើរ (grab bars) គ្រែនៅមន្ទីរពេទ្យ ពូកប្រើទឹក ឬជែល បរិក្ខារព្យាបាល ដោយប្រើអុកស៊ីសែន ឧបករណ៍ជំនួយការប្រាស្រ័យទាក់ទង (augmentative communication devices) និងឧបករណ៍ផ្សេងៗ ទៀត ។ 22 C.C.R. §51521. Medi-Cal ក៏មានផ្តល់ DME ដែលចាំបាច់ ដើម្បីជួយដល់ ឪពុកម្តាយ ឪពុកម្តាយចុង ឪពុកម្តាយចិញ្ចឹម ឬអាណាព្យាបាលស្របច្បាប់ ដែលជាជនពិការ ក្នុងការថែទាំកូន ផងដែរ ។ Welf. & Inst. Code (ក្រមសុខមាលភាព & ស្ថាប័ន) §14132(m) ។
ឧបករណ៍រណប និងអាវៈយវៈសិប្បនិមិត្ត [Orthotic and Prosthetic Devices (OAP)] (OAP) នៅក្រោម កម្មវិធី Medi-Cal រួមមាន ឧបករណ៍នានា ដែលប្រើដើម្បីស្តារមុខងារឡើងវិញ ឬដើម្បីជំនួស ផ្នែកណាមួយនៃរាងកាយ ។
តើ Medi-Cal មានគ្របដណ្តប់លើ DME និង OAP អ្វីខ្លះ ?
បរិក្ខារវេជ្ជសាស្រ្ត ដែលប្រើប្រាស់បានយូរអង្វែង [Durable Medical Equipment (DME)] ៖ Medi-Cal គ្របដណ្តប់លើ DME ប្រសិនបើវាបំពេញតាម សេចក្តីត្រូវការ លើបរិក្ខារវេជ្ជសាស្រ្ត របស់លោកអ្នក និងមានកំណត់ ដោយវេជ្ជបញ្ជា ពីគ្រូពេទ្យ ដែលមានអាជ្ញាប័ណ្ណ ។ វាត្រូវមានលក្ខណៈចាំបាច់ ផ្នែកវេជ្ជសាស្រ្ត និងបំពេញបាន តាមបទដ្ឋាននានា ដូចខាងក្រោមនេះ ៖
- បម្រើឱ្យគោលបំណង ផ្នែកវេជ្ជសាស្រ្ត
- ធន់នឹងការប្រើប្រាស់ ច្រើនដង
- មានប្រយោជន៍ ដល់លោកអ្នក ដោយសារមានជំងឺ របួសស្នាម ការចុះខ្សោយផ្នែកសមត្ថភាពបំពេញមុខងារ ឬបញ្ហាមិនប្រក្រតី ពីកំណើត
- គ្មានប្រយោជន៍ ដល់អ្នកដែលគ្មានជំងឺ របួសស្នាម ការចុះខ្សោយផ្នែកសមត្ថភាពបំពេញមុខងារ ឬបញ្ហាមិនប្រក្រតី ពីកំណើត និង
- មានលក្ខណៈសមស្រប សម្រាប់ប្រើប្រាស់ នៅក្នុង ឬនៅក្រៅផ្ទះ ។ 22 C.C.R. § 51160.
ឧបករណ៍រណប និងអាវៈយវៈសិប្បនិមិត្ត [Orthotic and Prosthetic Devices (OAP)] ៖ Medi-Cal មានគ្របដណ្តប់លើ OAP ប្រសិនបើមានការចាំបាច់ លក្ខណៈវេជ្ជសាស្រ្ត និងមានកំណត់ តាមវេជ្ជបញ្ជា ពីគ្រូពេទ្យព្យាបាល គ្រូពេទ្យជំនាញផ្នែកជើង (podiatrist) ឬទន្តពេទ្យ ដែលមានអាជ្ញាប័ណ្ណ ។ អាវៈយវៈសិប្បនិមិត្ត សម្រាប់ជើង ត្រូវមានវេជ្ជបញ្ជា ពីគ្រូពេទ្យព្យាបាល ដែលមានអាជ្ញាប័ណ្ណ ។
នៅក្រោម Medi-Cal, DME ត្រូវបម្រើឱ្យគោលបំណង ផ្នែកវេជ្ជសាស្រ្ត ។ គោលបំណង ផ្នែកវេជ្ជសាស្រ្ត មានន័យថា លោកអ្នកត្រូវការឧបករណ៍ ដោយសារពិការភាពរបស់លោកអ្នក ហើយលោកអ្នកមិនត្រូវការវា នៅពេលលោកអ្នកមិនពិការ ។ នេះរួមមាន វិសាលភាពធំលើស ពីការទៅរកវេជ្ជបណ្ឌិត ដើម្បីទទួលបានការថែទាំសុខភាព ទៅទៀត ។ ប្រសិនបើលោកអ្នកត្រូវការឧបករណ៍ ដើម្បីជួយលោកអ្នក ក្នុងការ ដើរ និយាយ ឬធ្វើ កិច្ចការនានា ក្នុងជីវភាពប្រចាំថ្ងៃ នោះលោកអ្នក មានសេចក្តីត្រូវការផ្នែកវេជ្ជាសាស្រ្ត លើឧបករណ៍នោះ ហើយវាមានផ្តល់ជូន ក្រោម Medi-Cal ដោយផ្អែកលើ បទដ្ឋានចាំបាច់ ផ្នែកវេជ្ជសាស្រ្ត របស់ Medi-Cal ។ គន្លឹះ ក្នុងការបង្ហាញភាពចាំបាច់ ផ្នែកវេជ្ជសាស្រ្ត សម្រាប់ DME គឺ ត្រូវបង្ហាញថា ឧបករណ៍ដែលបានស្នើសុំ គឺជាការសម្រួល-ព្យាបាល សមហេតុផល បំផុត សម្រាប់ពិការភាពរបស់លោកអ្នក ។
តើ Medi-Cal ចាត់ទុកស្ថានភាពបែបណាខ្លះ ដែលមានភាពចាំបាច់ ផ្នែកវេជ្ជសាស្រ្ត ?
ច្បាប់រដ្ឋ កំណត់ ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ជា សេវានានា ឱសថ សម្ភារៈផ្គត់ផ្គង់ និងឧបករណ៍នានា ដែល «មានលក្ខណៈ សមហេតុផល និងចាំបាច់ ដើម្បីការពារជីវិត បង្ការជំងឺ ឬពិការភាព សំខាន់ៗ ឬដើម្បីបំបាត់ការឈឺចាប់ ធ្ងន់ធ្ងរ ។» (Welf. & Inst. Code [ក្រមសុខមាលភាព & ស្ថាប័ន] §§14059.5, 14133.3.) សេវាចាំបាច់ ផ្នែកវេជ្ជសាស្រ្ត រួមមាន ការស្តារលទ្ធភាពពលកម្ម និងសេវាផ្សេងៗ ទៀត ដែលចាំបាច់ ដើម្បីទទួលបាន ឬរក្សាបាន សមត្ថភាពបំពេញ សកម្មភាពធម្មតា បានដោយឯករាជ្យ ឬដោយមានស្វ័យថែទាំ ។
បន្ថែមលើបទដ្ឋានទូទៅនេះ, Medi-Cal មានបទដ្ឋានភាពចាំបាច់ ផ្នែកវេជ្ជសាស្រ្ត ពិសេស សម្រាប់ជនមានអាយុ ក្រោម 21 ឆ្នាំ, ជនស្ថិតនៅសម្បទាវេជ្ជសាស្រ្ត (medical facilities) ក្នុងប្រភេទផ្សេងៗ និងជនដែលមានសិទ្ធិទទួលបានសេវា ទាំងពី Medicare និងពី Medi-Cal ។ បទដ្ឋានពិសេសទាំងនេះ អាចយកមកប្រើប្រាស់បាន ប្រើបើវត្ថុ ឬសេវានោះ មិនបំពេញបាន តាមបទដ្ឋានចាំបាច់ ផ្នែកវេជ្ជសាស្រ្ត ។ ឧទាហរណ៍ ជនដែលមានអាយុក្រោម 21 ឆ្នាំ មានសិទ្ធិទទួលបាន ការថែទាំសុខភាព «... ដើម្បីកែតម្រូវ ឬកែលំអ ចំណុចមិនល្អ (defects) នានា ព្រមទាំង ជំងឺ និងបញ្ហា ផ្នែករាងកាយ និងផ្លូវចិត្ត …» បទដ្ឋានពិសេសនេះ គឺជា លក្ខខណ្ឌតម្រូវរបស់សហព័ន្ធ ក្រោម កម្មវិធីពិនិត្យ វិនិច្ឆ័យរោគ និងព្យាបាល នៅកម្រិតបឋម និងជាប្រចាំ [Early and Periodic Screening, Diagnosis and Treatment (EPSDT) program] ។ ព័ត៌មាន អំពី EPSDT និងសេវាកុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services) អាចរកបាន នៅគេហទំព័រ DRC គឺ http://www.disabilityrightsca.org/pubs/PublicationsChildrensHealth.htm ។
ប្រសិនបើលោកអ្នកមានបញ្ហា ក្នុងការទទួលបានធានារ៉ាប់រង សម្រាប់ DME ឬ OAP ដោយសារ Medi-Cal យល់ថា វាគ្មានការចាំបាច់ ផ្នែកវេជ្ជសាស្រ្ត, សូមហៅទូរសព្ទទៅ អង្គភាពសិទ្ធិជនពិការកាលីហ្វ័រញ៉ា ។
តើកាលីហ្វ័រញ៉ា មានបញ្ជីដាច់ឡែក (exclusive)អំពី DME និង O&P ដែលមានផ្តល់ឱ្យ ដែរឬទេ ?
គ្មានទេ ។ កាលីហ្វ័រញ៉ា មានបញ្ជី DME និង O&P មុនពេលមានការឯកភាព (pre-approved DME and O&P) ប៉ុន្តែមានលក្ខណៈមិនដាច់ឡែក (exclusive) នោះទេ ។ ក្រោមច្បាប់សហព័ន្ធ លោកអ្នកត្រូវទទួលបាន «ឱកាស ដែលមានន័យ ក្នុងការស្វែងរក ការកែសម្រួល ឬការលើកលែង ចំពោះបញ្ជីមុនពេលមានការឯកភាព (pre-approved list) នេះ ។» បទដ្ឋានសហព័ន្ធ មានពិភាក្សា នៅក្នុងលិខិតរបស់នាយក Medicaid រដ្ឋ ចុះថ្ងៃទី 4 ខែធ្នូ ឆ្នាំ 1998 ដែលអាចរកបាន នៅគេហទំព័រ របស់ មជ្ឈមណ្ឌលសេវា Medicare និង Medicaid សហព័ន្ធ [federal Center for Medicare and Medicaid Services (CMS)] គឺ https://downloads.cms.gov/cmsgov/archived-downloads/SMDL/downloads/SMD0…។
តើខ្ញុំអាចទទួលបាន DME ឬ O&P ដោយគ្មានការអនុញ្ញាតជាមុន ពី Medi-Cal ឬផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan) បានដែរឬទេ ?
សម្រាប់ឧបករណ៍ នៅក្នុងបញ្ជីមុនពេលមានការឯកភាព (pre-approved list) ខាងក្រោមនេះ មិនចាំបាច់មាន ការអនុញ្ញាត ជាមុន នោះទេ ៖
- ឧបករណ៍ ឬសេវា សម្រាប់អាវៈយវៈសិប្បនិមិត្ត ដែលមានថ្លៃចំណាយ តិចជាង $500 ។ 22 C.C.R. §51315(a)(2).
- ឧបករណ៍រណប ឬការជួសជុលឧបករណ៍នេះ ប្រសិនបើមានថ្លៃចំណាយ តិចជាង $250 ។ Welf. & Inst. Code (ក្រមសុខមាលភាព & ស្ថាប័ន) § 14132.765; 22 C.C.R. §51315(a)(1).
- DME ប្រសិនបើថ្លៃចំណាយ តិចជាង $100 ។ 22 C.C.R. §51321 (b)(1), និង
- ការជួសជុល និងថែរក្សា DME ប្រសិនបើថ្លៃចំណាយ មិនលើសពី $250 ក្នុងខែប្រតិទិន ។ 22 C.C.R. §51321(b)(2)
តើខ្ញុំអាចទទួលបាន ការអនុញ្ញាត ជាមុន សម្រាប់ DME ឬ O&P ក្រោមកម្មវិធី Medi-Cal បានដោយរបៀបណាដែរ ?
អ្នកផ្តល់ DME ឬ OAP របស់លោកអ្នក ត្រូវបំពេញ សំណើសុំការអនុញ្ញាតផ្តល់ការព្យាបាល [Treatment Authorization Request (TAR)] ហើយដាក់ជូនទៅ ការិយាល័យ Medi-Cal នៅមូលដ្ឋាន (Medi-Cal field office) ឬ ផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan) ប្រសិនបើលោកអ្នកបានចុះឈ្មោះ ។ TAR គួរត្រូវដាក់ជូន ដោយមានភ្ជាប់ជាមួយឯកសារបញ្ជាក់ពី សេចក្តីត្រូវការរបស់លោកអ្នក ចំពោះសេវា រួមទាំង លិខិតបញ្ជាក់ទឡ្ហីករណ៍ ផ្នែកវេជ្ជសាស្រ្ត (ភាពចាំបាច់ ផ្នែកវេជ្ជសាស្រ្ត) ពីអ្នកផ្តល់សេវាថែទាំ របស់លោកអ្នក ។ សូមមើលឯកសារផ្សព្វផ្សាយ របស់យើងខ្ញុំ អំពី Medi-Cal TARs សម្រាប់ព័ត៌មានបន្ថែម ។
តើ Medi-Cal មានដាក់ដែនកម្រិតអ្វីខ្លះ លើ DME និងសម្ភារៈផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្ត ?
Medi-Cal កំណត់ដែនកម្រិត លើការអនុញ្ញាត សម្រាប់ DME ត្រឹម វត្ថុមានតម្លៃទាបបំផុត ដែលនឹងបំពេញសេចក្តីត្រូវការ ផ្នែកវេជ្ជសាស្រ្ត របស់លោកអ្នក បានគ្រប់គ្រាន់ ។ Title 22 C.C.R. §51321(g).
Medi-Cal មិនធ្វើការទូទាត់លើ វត្ថុប្រើប្រាស់ក្នុងផ្ទះ វត្ថុដែលមិនត្រូវបានប្រើជាចំបង សម្រាប់ការថែទាំវេជ្ជសាស្រ្ត និងសាច់ក្រណាត់ ទោះជាសម្រាប់បំពេញ តាមសេចក្តីត្រូវការ ផ្នែកវេជ្ជសាស្រ្ត ដោយស្របច្បាប់ក៏ដោយ ។ ប្រសិនបើវត្ថុប្រើប្រាស់ក្នុងផ្ទះ នឹងបម្រើឱ្យសេចក្តីត្រូវការ ផ្នែកវេជ្ជសាស្រ្ត របស់លោកអ្នក, Medi-Cal នឹងមិនអនុញ្ញាត ផ្តល់ ឧបករណ៍វេជ្ជសាស្រ្តនោះទេ ។ Medi-Cal មិនធ្វើការទូទាត់លើ ម៉ាស៊ីនត្រជាក់ តម្រងខ្យល់ ម៉ាស៊ីនកិនលាយអាហារ ពូកលក្ខណៈរណប ឬការកែសម្រួល រថយន្ត នោះទេ ។ 22 CCR § 51321(e) និង 51321(f)
តើ Medi-Cal ផ្តល់កៅអីមានកង់ មានបំពាក់ម៉ាស៊ីន មានកែសម្រួល ឬមានទម្ងន់ស្រាល (light-weight, custom or power wheelchair) នៅពេលណាដែរ ?
Medi-Cal នឹងទិញ កៅអីមានកង់ មានបំពាក់ម៉ាស៊ីន មានកែសម្រួល ឬមានទម្ងន់ស្រាល (light-weight, custom or power wheelchair) តែនៅពេលលោកអ្នកអាចផ្តល់ទឡ្ហីករណ៍បានប៉ុណ្ណោះ ។ ជាការសំខាន់នោះ, Medi-Cal នឹងទិញ កៅអីមានកង់ មានបំពាក់ម៉ាស៊ីន មានកែសម្រួល ឬមានទម្ងន់ស្រាល (light-weight, custom or power wheelchair) តែនៅពេលលោកអ្នកគ្មានកម្លាំងដៃ ដើម្បីរុញកៅអីមានកង់ ដែលមានទម្ងន់ធ្ងន់ ដោយខ្លួនបានប៉ុណ្ណោះ ។ កៅអីមានកង់ លក្ខណៈកីឡា (Sports wheelchairs) មិនមែនជា អត្ថប្រយោជន៍ ដែល Medi-Cal មានផ្តល់ឱ្យនោះទេ ។ Medi-Cal អាចឯកភាព ផ្តល់កៅអីមានកង់ ដែលមានបំពាក់ម៉ាស៊ីន (power wheelchair) ប្រសិនបើលោកអ្នកមានការលំបាក ក្នុងការធ្វើចលនា ផ្នែកដើមដៃ ឬខ្លះកម្លាំង ដែលពិបាកប្រើ កៅអីមានកង់ ដោយប្រើដៃ ។ ចំពោះកៅអីមានកង់ ដែលមានបំពាក់ម៉ាស៊ីន (power wheelchair) ប្រសិនបើលោកអ្នកស្នើសុំ តែដើម្បីបំពេញតាមសេចក្តីត្រូវការ ផ្នែកសង្គម ផ្នែកអប់រំ ឬផ្នែកការងារ, Medi-Cal នឹងបដិសេធ សំណើរបស់លោកអ្នក ។ លិខិតអំពីផែនការទាំងអស់ [All-Plan Letter (APL)] No. ៖ 15-018, Medi-Cal Policy Statement (សេចក្តីថ្លែងខ្លឹមសារគោលនយោបាយ Medi-Cal) 82-21 ។ សូមមើល APL 15-018 ផងដែរ ដែលមាននៅ http://www.dhcs.ca.gov/formsandpubs/Documents/MMCDAPLsandPolicyLetters/…។
តើ Medi-Cal នឹងធ្វើការទូទាត់លើ ការកែសម្រួលលំនៅដ្ឋាន ដែរឬទេ ?
សម្រាប់តែករណីមួយចំនួនប៉ុណ្ណោះ ។ Medi-Cal នឹងមិនទូទាត់លើ ការកែសម្រួលលំនៅដ្ឋាន តាមរយៈ កម្មវិធី Medi-Cal ធម្មតានោះទេ លើកលែងនៅពេលចាំបាច់ ដើម្បីផ្តល់សេវាលាងចម្រោះ (home dialysis services) នៅតាមផ្ទះប៉ុណ្ណោះ ។ 22 CCR § 51321(a). ប្រសិនបើលោកអ្នក ស្ថិតក្រោម ផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan) របស់ Medi-Cal នោះផែនការអាចទូទាត់លើចំណុចទាំងនេះ ប៉ុន្តែមិនមែនជាករណីមានការកំណត់តម្រូវនោះទេ ។ ប៉ុន្តែ Medi-Cal នឹងមិនទូទាត់លើ ការកែសម្រួលលំនៅដ្ឋាននោះទេ ប្រសិនបើលោកអ្នកទទួលបាន Medi-Cal តាមរយៈ កម្មវិធីអ្នកលះបង់សេវាតាមផ្ទះ និងតាមសហគមន៍ [Home and Community-Based Services (HCBS) waiver] នោះ ។ ព័ត៌មាន អំពីកម្មវិធីអ្នកលះបង់សេវាតាមផ្ទះ និងតាមសហគមន៍ (HCBS waivers) អាចរកបាន នៅគេហទំព័ររបស់ DRC គឺ http://www.disabilityrightsca.org/pubs/PublicationsChildrensHealth.htm, និង http://www.disabilityrightsca.org/pubs/PublicationsRULAEnglish.htm។
តើ Medi-Cal នឹងធ្វើការទូទាត់ លើជំនួយសម្រាប់ការជួយខ្លួនឯង ដែលខ្ញុំត្រូវការ ដើម្បីបំពេញសកម្មភាពនានា ក្នុងការរស់នៅប្រចាំថ្ងៃ ដែរឬទេ ?
បាទ/ចាស (មាន!)។ Medi-Cal នឹងទូទាត់ជូន លើជំនួយសម្រាប់ការជួយខ្លួនឯង ដែលចាំបាច់ ក្នុងការបំពេញសកម្មភាពនានា នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ជំនួយនេះ រួមមាន ឧបករណ៍សម្រាប់ការបរិភោគ ដែលមានរៀបចំ ឡើង ជាពិសេស ប្រដាប់ទុកដាក់ឧបករណ៍ (utensil holders) ឧបករណ៍ជំនួយមានប៊ុតុងចុចបញ្ជា (buttoning aids) ចានបង្គន់មានទម្រអង្គុយលើកឡើង (raised toilet seats) ផ្កាឈូកងូតទឹកមានភាពទន់ភ្លន់ (flexible shower hoses) តុបញ្ឈរ (standing tables) និងវត្ថុផ្សេងៗ ទៀត ។ ដោយសារ Medi-Cal មិនមានរាយបញ្ជាក់ ឧបករណ៍ទាំងនេះ ជា DME, ទើបឧបករណ៍ទាំងអស់នេះ តម្រូវឱ្យមាន ការឯកភាព ជាមុន ដោយមិនគិតពីថ្លៃចំណាយ ។ Medi-Cal Policy Statements (សេចក្តីថ្លែងខ្លឹមសារគោលនយោបាយ Medi-Cal) 49-73 & 73-11 ។
តើ Medi-Cal នឹងទូទាត់លើ ឧបករណ៍ប្រាស្រ័យទាក់ទងជំនួយការនិយាយ លក្ខណៈសំយោគ [synthesized speech augmentative communication devices] (ដែលពីមុនហៅថា ឧបករណ៍ប្រាស្រ័យទាក់ទងជាជម្រើស/ជាលក្ខណៈជំនួយ [augmentative/alternative communication (AAC) devices] ដែរឬទេ ?
បាទ/ចាស (មាន!)។ Medi-Cal នឹងផ្តល់ ឧបករណ៍ប្រាស្រ័យទាក់ទង ជាជម្រើស និងជាលក្ខណៈជំនួយ [augmentative and alternative communication (AAC) devices] និងសេវានានា នៅពេលកំណត់ឃើញថា ជាការចាំបាច់ ផ្នែកវេជ្ជសាស្រ្ត ។ សូមមើល ផ្នែកឧបករណ៍បង្កើតពាក្យនិយាយ (Speech Generating Devices section) នៃ សៀវភៅណែនាំ អំពីបរិក្ខារវេជ្ជាសាស្រ្ត និងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលអាចប្រើប្រាស់បានយូរអង្វែង (Medi-Cal Durable Medical Equipment and Medical Supplies manual) របស់ Medi-Cal ដែលមាននៅ http://files.medi-cal.ca.gov/pubsdoco/publications/masters-mtp/part2/sp…។ អត្ថប្រយោជន៍នេះ មានផ្តល់ជូន ដល់អ្នកទទួលផល ពី Medi-Cal ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានបញ្ហាផ្នែកប្រាស្រ័យទាក់ទង ជាសារវ័ន្ត ។
តើខ្ញុំអាចផ្លាស់ប្តូរ DME របស់ខ្ញុំបាន ប៉ុន្មានដងដែរ ?
Medi-Cal មានបញ្ជីចំនួនផ្លាស់ប្តូរឧបករណ៍ (frequency list) ដែលកំណត់ ដែនកម្រិត លើការផ្តល់ DME ប៉ុន្តែ បញ្ជីចំនួនផ្លាស់ប្តូរឧបករណ៍ (Frequency List) មិនមែនជា លក្ខខណ្ឌតម្រូវ តឹងរឹង និងឆាប់រហ័ស នោះទេ ។ ឧទាហរណ៍ ក្រោមច្បាប់រដ្ឋ Medi-Cal «ត្រូវអនុញ្ញាតឱ្យមាន ការផ្តល់ បរិក្ខារវេជ្ជសាស្រ្ត និងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលអាចប្រើប្រាស់ បានយូរអង្វែង តាមការចាំបាច់ ដោយសារការបាត់បង់ ឬការខូចខាត ក្នុងស្ថានភាព ដែលផុតពីការគ្រប់គ្រង របស់អ្នកទទួលផល ។» (Welf. & Inst. Code (ក្រមសុខមាលភាព និងស្ថាប័ន) §§ 14132(k) និង (m) ។) ច្បាប់សហព័ន្ធ អនុញ្ញាតឱ្យ Medi-Cal មាន បញ្ជីចំនួនផ្លាស់ប្តូរឧបករណ៍ (frequency list) ជា ឯកសារផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រង ប៉ុន្តែវាត្រូវតែមាន ការលើកលេង ដើម្បី «ធានាថា ចំនួន រយៈពេល និងវិសាលភាព នៃការធានាទូទាត់ មានផ្តល់ជូន បានគ្រប់គ្រាន់ ដោយសម្រេចបានតាម គោលបំណងរបស់សេវា ។» 42 C.F.R. § 440.230(b). ប្រភពសិទ្ធិអំណាចល្អបំផុត សម្រាប់ករណីនេះ គឺលិខិតនាយក Medicaid រដ្ឋសហព័ន្ធ ចុះថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 1998 និងអាចរកបាន នៅតំណនេះ ៖ https://downloads.cms.gov/cmsgov/archived-downloads/SMDL/downloads/SMD0… ។
តើខ្ញុំអាចទទួលបាន DME ដោយរបៀបណាដែរ ប្រសិនបើខ្ញុំមានទាំង Medicare និង Medi-Cal ?
ដីកាតុលាការ ក្នុងករណី ខាងភែនធា នឹង ឃីហ្ស៊ឺ (Charpentier v. Kizer), បានបង្កើត នីតិវិធី ដើម្បីទទួលបាន ការអនុញ្ញាត ពី Medi-Cal មុនពេលចេញចេញវិក្កយបត្រឱ្យ Medicare ។ វិធីដែលប្រើ នៅពេលអ្នកផ្តល់ DME ចេញវិក្កយបត្រឱ្យ Medicare សម្រាប់វត្ថុ ដែលអ្នកផ្តល់ឱ្យ អាចត្រូវបានធានាថា មានការទូទាត់ បានគ្រប់ចំនួន តាមថ្លៃ ក្នុងអត្រារបស់ Medi-Cal ដែលជាធម្មតា មានកម្រិតខ្ពស់ជាង អត្រារបស់ Medicare ។ ក្រោមនីតិវិធី Charpentier ៖
- ដំបូង អ្នកផ្តល់ DME ដាក់ TAR ជូនទៅ Medi-Cal ។
- នៅពេល Medi-Cal ផ្តល់ការឯកភាពលើ TAR, អ្នកផ្តល់ DME អាចផ្តល់ បរិក្ខារ និងវិក្កយបត្រ ជូនទៅ Medicare សម្រាប់ថ្លៃចំណាយ ។
- ប្រសិនបើ Medicare សម្រេចថា វត្ថុនោះ មានលក្ខណៈចាំបាច់ ផ្នែកវេជ្ជសាស្រ្ត, Medicare នឹងធ្វើការទូទាត់ 80% នៃចំនួនទឹកប្រាក់ ដែលចាត់ទុកថា ជាអត្រា សមហេតុផល សម្រាប់វត្ថុនោះ ។ បន្ទាប់មក Medi-Cal នឹងធ្វើការទូទាត់ ចំនួនទឹកប្រាក់ខុសគ្នា រវាងអត្រារបស់ Medi-Cal និងចំនួនទឹកប្រាក់ មានទូទាត់ដោយ Medicare ។ ប្រសិនបើ Medicare មិនផ្តល់ការឯកភាពលើ វត្ថុនោះ, Medi-Cal នឹងធ្វើការទូទាត់ ថ្លៃចំណាយទាំងស្រុង ក្នុងអត្រារបស់ Medi-Cal ។
តើខ្ញុំត្រូវធ្វើម៉េច ប្រសិនបើ Medi-Cal ឬ ផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan) របស់ខ្ញុំ មិនផ្តល់ DME ឬ OAP ដែលខ្ញុំត្រូវការ ឱ្យខ្ញុំ ?
លោកអ្នកអាចប្តឹងតវ៉ាបាន ។ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹង វិធានការរបស់ Medi-Cal, លោកអ្នកអាចស្នើសុំ Medi-Cal ឱ្យបើកសវនការ ប្រកបដោយយុត្តិធម៌មួយ ។ ប្រសិនបើលោកអ្នកស្ថិតក្នុង ផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan) របស់ Medi-Cal, លោកអ្នកអាចដាក់ ពាក្យបណ្តឹងតវ៉ា ទៅកម្មវិធីផែនការនេះ ហើយស្នើសុំឱ្យបើក សវនការ ប្រកបដោយយុត្តិធម៌ ប្រសិនបើលោកអ្នកមិនពេញចិត្ត នឹងការសម្រេចនោះ ។ លោកអ្នកអាចស្នើសុំឱ្យបើក សវនាការ ប្រកបដោយយុត្តិធម៌ បាន ដោយមិនចាំបាច់ដាក់ ពាក្យបណ្តឹងតវ៉ា ។ ប្រសិនបើលោកអ្នកស្ថិតក្នុង ផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan), លោកអ្នកក៏អាចដាក់សំណើសុំ ឱ្យមាន ការពិនិត្យឡើងវិញដោយឯករាជ្យ ផ្នែកវេជ្ជសាស្រ្ត (IMR) ទៅ ក្រសួងថែទាំសុខភាពមានកម្មវិធីគ្រប់គ្រង រដ្ឋកាលីហ្វ័រញ៉ា [California Department of Managed Health Care (DMHC)] ។ ប្រសិនបើលោកអ្នកមានបំណងដាក់សំណើសុំឱ្យមាន IMR ជាទូទៅ នៅជំហានដំបូង លោកអ្នកត្រូវដាក់ពាក្យបណ្តឹងតវ៉ា ទៅ ផែនការថែទាំ ដែលមានការគ្រប់គ្រង (managed care plan) ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល http://www.dhcs.ca.gov/services/medi-cal/Pages/Medi-CalFairHearing.aspx ។ គេហទំព័រនេះ គឺជាចំណុចល្អមួយ ដែលលោកអ្នកអាចចាប់ផ្តើម ធ្វើការស្រាវជ្រាវ ប្រសិនបើលោកអ្នកកំពុងពិចារណាលើ ការស្នើសុំ Medi-Cal ឱ្យបើកសវនការ ប្រកបដោយយុត្តិធម៌ ។ ចំណុចជាច្រើន ដែលមានពិភាក្សា នៅផ្នែកខាងក្រោមនេះ ក៏អាចផ្តល់ព័ត៌មានជំនួយ អំពីសវនការ ប្រកបដោយយុត្តិធម៌ ផងដែរ ។ សម្រាប់ព័ត៌មានទូទៅបន្ថែម អំពីសវនាការ ប្រកបដោយយុត្តិធម៌ សូមចូលមើលគេហទំព័រ របស់ ផ្នែកសវនការរដ្ឋ នៃក្រសួងសេវាសង្គម (Department of Social Services' State Hearings Division), http://www.dss.cahwnet.gov/shd/default.htm, និង http://www.dss.cahwnet.gov/shd/PG1094.htm។
តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមទៀត ពីកន្លែងណាដែរ ?
មានព័ត៌មានផ្សេងៗ ជាច្រើន អំពី Medi-Cal នៅលើអុីនធឺណែត ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ឯកសារផ្សព្វផ្សាយ #5511.01 របស់ DRC អំពី Medi-Cal ៖ ព័ត៌មាន អំពី ច្បាប់ បទបញ្ញត្តិ ព្រមទាំង ព័ត៌មានជំនួយ ផ្សេងៗ ទៀត និងព័ត៌មានផ្តល់ជូនដោយឥតគិតថ្លៃ លើអុីនធឺណែត (ខែមីនា ឆ្នាំ 2012) អាចរកបាននៅ http://www.disabilityrightsca.org/pubs/PublicationsHealthBenefits.htm ។
ចំណុចខាងក្រោមនេះ ជាធនធាន តាមអុីនធឺណែត ផ្សេងៗ មួយចំនួនទៀត ៖
ការដាក់ពាក្យស្នើសុំ Medi-Cal ។ ប្រសិនបើលោកអ្នកមាន SSI, នោះលោកអ្នកទទួលបាន Medi-Cal ដោយស្វ័យប្រវត្តិ ។ ប្រសិនបើលោកអ្នកគ្មាន Medi-Cal, លោកអ្នកអាចដាក់ពាក្យស្នើសុំ ទៅក្រសួងសេវាសង្គមនៅតំបន់ (county social services department) ឬតាមអុីនធឺណែត ។ លោកអ្នកអាចរកព័ត៌មាន អំពីពាក្យស្នើសុំ Medi-Cal នៅគេហទំព័ររបស់ DHCS គឺ http://www.dhcs.ca.gov/services/medi-cal/pages/applyformedi-cal.aspx ។
សិទ្ធិទទួលបាន Medi-Cal ប្រភពដ៏ល្អ ដើម្បីទទួលបានព័ត៌មាន អំពី សិទ្ធិទទួលបាន Medi-Cal និងសេវានានា គឺ សៀវភៅណែនាំ អំពី NHeLP (NHeLP manual), សេចក្តីសង្ខេប អំពីកម្មវិធី Medi-Cal ឆ្នាំ 2008 [Overview of the Medi-Cal Program (2008)] ដែលអាចរកបាន នៅគេហទំព័រ របស់ សម្ព័ន្ធអ្នកប្រើប្រាស់សេវាសុខាភិបាល (Health Consumer Alliance) គឺ http://healthconsumer.org/publications.htm#manuals ។ សម្ព័ន្ធអ្នកប្រើប្រាស់សេវាសុខាភិបាល មានឯកសារផ្សព្វផ្សាយ ដ៏មានប្រយោជន៍ អំពីសិទ្ធិទទួលបាន Medi-Cal និងសេវានានា នៅគេហទំព័រ ដដែលនេះ ។
សៀវភៅណែនាំ អំពីអ្នកផ្តល់សេវា Medi-Cal (Medi-Cal provider manuals) ។ សៀវភៅណែនាំ អំពីអ្នកផ្តល់សេវា Medi-Cal អាចរកបាន នៅគេហទំព័ររបស់អ្នកផ្តល់សេវា Medi-Cal គឺ http://files.medi-cal.ca.gov/pubsdoco/Manuals_menu.asp។ សៀវភៅណែនាំ អំពីបរិក្ខារវេជ្ជសាស្រ្ត និងសម្ភារៈវេជ្ជសាស្រ្ត ដែលប្រើប្រាស់ បានយូរអង្វែង [Durable Medical Equipment and Medical Supplies (DME) manual] អាចរកបាន ក្រោមចំណងជើង “Allied Health (សេវាសុខាភិបាល នៅក្នុងសម្ព័ន្ធ) ។” សៀវភៅណែនាំ អំពីឧបករណ៍រណប និងអាវៈយវៈសិប្បនិមិត្ត [Orthotics and Prosthetics (OAP) manual ] ក៏អាចរកបាន នៅទីនោះដែរ ។
កម្មវិធីសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) ក៏មានឯកសារផ្សព្វផ្សាយ មួយចំនួនដែរ អំពីសិទ្ធិទទួលបាន Medi-Cal និងសេវានានា ។ ឯកសារទាំងនោះ អាចរកបាននៅ http://www.disabilityrightsca.org/pubs/PublicationsHealthBenefits.htm ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.