ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) កិច្ចព្រមព្រៀងសម្របសម្រួល

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) កិច្ចព្រមព្រៀងសម្របសម្រួល
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីអ្វីដែលកើតឡើង ប្រសិនបើអ្នកមិនអនុវត្តតាមសេចក្តីបង្គាប់ AOT របស់អ្នក។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីអ្វីដែលកើតឡើង ប្រសិនបើអ្នកមិនអនុវត្តតាមសេចក្តីបង្គាប់ AOT របស់អ្នក។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ អ្នកអាចសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ប្រសិនបើចៅក្រមសម្រេចថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នោះ ពួកគេអាចនឹងបង្គាប់ឱ្យអ្នកទទួលយក AOT រហូតដល់រយៈពេល 6ខែ។1 នេះមានន័យថាអ្នកត្រូវតែអនុវត្តតាមសេចក្តីបង្គាប់របស់ចៅក្រម និងអនុវត្តតាមផែនការព្យាបាល AOT របស់អ្នក។
- សម្រាប់ព័ត៌មានបន្ថែមថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះដែរឬអត់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- សម្រាប់ព័ត៌មានអំពីសិទ្ធិរបស់អ្នកនៅអំឡុងសវនាការ AOT សូមអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT)”។ សវនាការ AOT គឺជាពេលដែលចៅក្រមសម្រេចថាតើអ្នកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះដែរឬអត់។
ប្រសិនបើអ្នកមិនអនុវត្តតាមផែនការព្យាបាល AOT របស់អ្នក អ្នកអាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងមន្ទីរពេទ្យវិកលចរិតទាំងបង្ខំ នៅក្រោមផ្នែក 5150 (ដែលបង្ខាំងទុករយៈពេល 72ម៉ោងសម្រាប់សុខភាពផ្លូវចិត្ត)។ ប៉ុន្តែ នេះអាចកើតមានតែក្នុងករណីដែលប្រការទាំងអស់ដូចខាងក្រោមគឺត្រឹមត្រូវពិតប្រាកដ៖2
1. អ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ គិតថាអ្នកកំពុងតែមិនអនុវត្តតាមសេចក្តីបង្គាប់ AOT។
- ការសម្រេចនេះត្រូវតែផ្អែកលើការវិនិច្ឆ័យបែបវេជ្ជសាស្ត្រ។ នេះមានន័យថា ការសម្រេចមិនអាចផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់អ្នកផ្តល់សេវាទេ ប៉ុន្តែត្រូវតែផ្អែកលើការបណ្តុះបណ្តាលបែបវេជ្ជសាស្ត្ររបស់ពួកគេ។
2. អ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ គិតថាមនុស្សបានព្យាយាមជំរុញឱ្យអ្នកអនុវត្តតាមសេចក្តីបង្គាប់ AOT។
- ការសម្រេចចិត្តនេះក៏ត្រូវតែផ្អែកលើការវិនិច្ឆ័យបែបវេជ្ជសាស្ត្រផងដែរ។
- ប្រសិនបើអ្នកផ្តល់សេវាមិនគិតថាមនុស្សបានព្យាយាមជំរុញឱ្យអ្នកអនុវត្តតាមសេចក្តីបង្គាប់ AOT ទេនោះ ពួកគេមិនអាចដាក់អ្នកចូលទៅក្នុងមន្ទីរពេទ្យដោយបង្ខំបានឡើយ។
3. ការផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ គិតថាអ្នកអាចនឹងចាំបាច់ត្រូវតែដាក់បញ្ចូលទៅក្នុងមន្ទីរពេទ្យវិកលចរិកផ្ទុយពីឆន្ទៈរបស់អ្នក។
- នេះអាចហាក់ដូចជាអ្នកផ្តល់សេវាចាំបាច់ត្រូវគិតថា អ្នកចាំបាច់ត្រូវស្ថិតនៅក្នុងមន្ទីរពេទ្យផ្អែកលើមូលហេតុដែលបានមកពីច្បាប់ផ្នែក 5150 ប៉ុន្តែនោះមិនមែនជាលក្ខខណ្ឌកំណត់ទេ។
អ្នកអាចនឹងត្រូវបានបង្ខំឱ្យស្ថិតនៅក្នុងមន្ទីរពេទ្យលើសពី 72ម៉ោងតែប៉ុណ្ណោះ ប្រសិនបើអ្នកមិនអាចថែទាំខ្លួនឯង ឬមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ មិនមែនគ្រាន់តែដោយសារអ្នកមិនអនុវត្តតាម AOT នោះទេ។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាក់ទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖
https://www.disabilityrightsca.org/post/patients-rights-advocacy-directory។ - ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។