កាលបរិច្ឆេទនៃការអប់រំពិសេស

Publications
#7172.06

កាលបរិច្ឆេទនៃការអប់រំពិសេស

ការអប់រំពិសេសមានកំណត់ពេលវេលាច្រើន ហើយពិបាកតាមដាន! ប្រើឯកសារនេះដើម្បីរកមើលនៅពេលដែលអ្នកអាចរំពឹងថានឹងមានកិច្ចប្រជុំ ការឆ្លើយតប ការវាយតម្លៃ និងច្រើនទៀត!

ការវាយតម្លៃ​ដំណាក់កាលដំ​​​បូង​ និង​ការអភិវឌ្ឍកម្មវិធី​ IEP

ផែនការវាយតម្លៃ​

មណ្ឌលសិក្សា​ធិការ​ត្រូវតែ​បញ្ជូន​ទៅឲ្យ​ឪពុកម្តាយ​នូវ​ផែនការ​វាយតម្លៃ​ក្នុងរយៈពេល​ 15ថ្ងៃ​តាម​ប្រតិទិន​​​ក្រោយពីការ​បញ្ជូនបន្ត​។ EC 56043(a). ឪពុកម្តាយអាច​យល់ព្រមលើ​ការ​ពន្យារ​ពេលណាមួយ​ជា​លាយលក្ខណ៍​អក្សរ​។ កាលវេលា​រយៈពេល​ 15ថ្ងៃ​​មិនរួមបញ្ចូល​ថ្ងៃ​តាមប្រតិទិន ចន្លោះពេល​​ម៉ោងសិក្សា​ធម្មតា ឬ​រយៈពេល ឬ​ថ្ងៃ​ប្រតិទិន​​​នៃ​វិសមកាលនៅសាលា​លើស​ពីប្រាំ​ថ្ងៃ​នោះទេ​។

ឪពុកម្តាយ​អាច​សម្រេចចិត្ត​ថា​តើ​ត្រូវ​ចុះ​ហត្ថលេខា​លើការផែនការ​វាយតម្លៃដែរឬអត់​។ ពួកគេ​មានរយៈពេល​យ៉ា​ងតិច​​ 15ថ្ងៃតាមប្រតិទិន​​ក្រោយ​ពី​​ទទួលបាន​ផែនការ​ដែលបានស្នើសុំ ដើម្បី​សម្រេច​ចិត្ត​​។​ EC 56043(b).

ការត្រួតពិនិត្យការវាយតម្លៃ​

បន្ទាប់មក​ ក្រុមការងារ​ IEP នឹង​ជួប​ប្រជុំ​ដើម្បីពិនិត្យ​មើល​ការវាយតម្លៃដំណាក់កាលដំបូង​ និង​សម្រេចទៅលើ​សិទ្ធិទទួលបានរបស់សិស្ស​។ នៅពេលណា​ក្រុមការងារ​បានទទួល​ការយល់ព្រមពីឪពុកម្តាយ​ នោះត្រូ​វមានរយៈពេល​ 60ថ្ងៃ​តាម​ប្រតិទិន​​ដើម្បី​ពិនិត្យមើលឡើង​វិញ​។ EC 56043(c). ប្រសិនបើសិស្ស​នោះចុះ​ឈ្មោះក្នុង​ទីភ្នាក់ងារ​អប់រំក្នុងស្រុកផ្សេងទៀត​ ឬ​មិនមាន​លទ្ធភាព​ទទួល​បាន​ទេ​ កាលវេលា​នេះ​មិនអនុវត្ត​ឡើ​យ​។ ប្រសិនបើសិស្ស​មានសិទ្ធិ​ទទួលបាន​ ក្រុមការងារ​មានរយៈពេល​ 60ថ្ងៃតាមប្រតិទិន​ក្រោយ​ពេល​ទទួល​បាន​ការយល់ព្រមសម្រាប់ការវាយតម្លៃ​។ EC 56043(f)(1). ក៏ត្រូវតែ​មាន​ការសម្រេចលើសិទ្ធិទទួលបាន​នេះ​ក្នុងរយៈពេល​ 30ថ្ងៃ​ផងដែរ​។ EC 56043(f)(2). ឪពុកម្តាយអាច​យល់ព្រមលើ​ការ​ពន្យារ​ពេលណាមួយ​ជា​លាយលក្ខណ៍​អក្សរ​។ នៅពេល​ដែលការបញ្ជូនបន្ត​ត្រូវបានធ្វើឡើង​ក្នុងរយៈពេល​ 30ថ្ងៃ​ ឬ​តិច​ជាងនេះ​នៅមុន​ដំណាច់​ឆ្នាំសិក្សាធម្មតា​ កម្មវិធី IEP នោះ​ត្រូវតែ​បង្កើត​ឡើងក្នុងរយៈពេល​ 30ថ្ងៃ​បន្ទាប់ពីការចាប់ផ្តើម​ឆ្នាំសិក្សា​បន្ទាប់​។​​ EC 56344(a).

អាចអនុវត្ត​ទៅលើ​កម្មវិធី​ IEP ទាំង​អស់

ឪពុកម្តាយ​ត្រូវតែ​ទទួលបានការជូនដំណឹង​អំពី​កិច្ចប្រជុំ​ក្រុមការងារ​ IEP ឲ្យបានទាន់ពេល​វេលា​គ្រប់គ្រាន់​ដើម្បីធានា​បាន​នូវ​ឱកាស​សម្រាប់​ឲ្យពួកគេ​ចូលរួម​។ EC 56302.1(e); EC 56341.5(b).

ក្រុមការងារ​ IEP ត្រូវតែ​ផ្តល់ការជូនដំណឹង​អំពី​កិច្ច​ការពារតាមនីតិវិធី​នៅឯកិច្ច​ប្រជុំ IEP នីមួយ​ៗ។ ពួកគេ​គ្រាន់តែ​ចាំបាច់ត្រូវ​ផ្តល់​​សំណៅចម្លង​ការជូនដំណឹង​មួយច្បាប់​ទៅដល់​ឪពុកម្តាយ​ម្តង​ក្នុង​មួយ​ឆ្នាំ​សិក្សាតែប៉ុណ្ណោះ​។​ EC 56500.1.

កម្មវិធី​ IEP ត្រូវតែ​បាន​អនុវត្ត​យ៉ាង​ឆាប់​បំផុតតាមដែលអាច​ធ្វើបាន​ បន្ទាប់ពីកិច្ចប្រជុំ​ IEP។ EC 56043(i).

ការវាយតម្លៃ​

សិទ្ធិទទួលបាន​រៀងរាល់បីឆ្នាំម្តង

ការពិនិត្យឡើង​វិញ​លើសិទ្ធិទទួលបាន​រៀងរាល់បីឆ្នាំម្តង​ ត្រូវតែ​ប្រព្រឹត្តទៅ​រៀងរាល់​បីឆ្នាំម្តង​ អាស្រ័យ​​លើ​កាលបរិច្ឆេទ​នៃ​ការត្រួតពិនិត្យ​ចុងក្រោយ​រៀងរាល់​បីឆ្នាំម្តង​។ ឪពុកម្តាយ​និង​មណ្ឌល​សិក្សាធិការ​អាច​យល់ព្រមជាលាយលក្ខណ៍​អក្សរ​ថា ការវាយតម្លៃគឺ​មាន​ភាព​ចាំបាច់​។​ វា​អាច​ធ្វើឡើង​​ជា​​ញឹកញាប់​ ប្រសិនបើចាំបាច់។​

ការស្នើសុំការវាយតម្លៃ​​ IEE

មណ្ឌលសិក្សាធិការ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណើសុំវាយតម្លៃ​ IEE ដោយ​គ្មាន​ការពន្យារពេល​មិន​ចាំបាច់​​ណាមួយ​ឡើយ​។ 34 CFR 300.502(b). ច្បាប់ផ្តល់ជូន​​រយៈពេលឬ​ពេលវេលា​​​សមស្រប ​ប៉ុន្តែ​មាន​រយៈពេលខ្លី ដើម្បី​​​អនុញ្ញាត​ឲ្យ​ឪពុកម្តាយ​/អាណាព្យាបាល​ និង​មណ្ឌលសិក្សាធិការធ្វើការពិភាក្សា​ និង​ចរចា​អំពី​សំណើសុំ​វាយ​តម្លៃ​ IEE នេះ។

កិច្ច​ប្រជុំ​ IEP បន្ថែម​

ការត្រួតពិនិត្យ​ក្រុមការងារ​ IEP ប្រចាំ​ឆ្នាំ

កម្មវិធី IEP ត្រូវតែ​បានត្រួតពិនិត្យឡើង​វិញ​រៀងរាល់ឆ្នាំ​។ EC 56043(d); EC 56343(d). វា​អាច​​ញឹកញាប់ជាងនេះ​។ EC 56043(j). ប្រសិនបើសិស្ស​ម្នាក់​ស្ថិតនៅក្នុង​ការដាក់បញ្ចូលក្នុងទីកន្លែង​ស្នាក់នៅ​ នោះកម្មវិធី​ IEP ត្រូវតែ​បានត្រួតពិនិត្យ​ឡើងវិញ​រៀងរាល់ប្រាំមួយខែម្តង។ EC 56043(x).

កិច្ច​ប្រជុំ IEP ដែលបានស្នើសុំដោយឪពុកម្តាយ

ឪពុកម្តាយ​អាច​ស្នើសុំ​កិច្ចប្រជុំ​ក្រុម IEP បាន។ កិច្ច​ប្រជុំ​ត្រូវ​តែ​បានធ្វើឡើង​ក្នុងរយៈពេល​ 30ថ្ងៃ​បន្ទាប់ពីទទួលបាន​ការស្នើសុំជាលាយលក្ខណ៍អក្សរ​។ EC 56043(l). ប្រសិនបើឪពុកម្តាយ​ធ្វើការស្នើសុំ​ផ្ទាល់មាត់ មណ្ឌលសិក្សាធិការត្រូវតែ​ណែនាំ​ឲ្យ​ឪពុកម្តាយ​ធ្វើការ​ស្នើសុំជាលាយលក្ខណ៍​អក្សរ​។ EC 56343.5.

ការធ្វើផែនការឆ្លងភូមិសិក្សា​​

ផែន​ការ​ឆ្លងភូមិសិក្សា​​លក្ខណៈបុគ្គល​

ផែនការ​ឆ្លងភូមិសិក្សា​លក្ខណៈបុគ្គល​ គួរតែ​ស្ថិត​នៅក្នុង​កម្មវិធី​ IEP នៅត្រឹមពេល​សិស្ស​មានអាយុ​16។ ផែនការ ITP ត្រូវតែ​ត្រួតពិនិត្យឡើង​វិញប្រចាំឆ្នាំ។ EC 56043(g)(1).

ការផ្ទេរសិទ្ធិ​

សិទ្ធិត្រូវបានផ្ទេរ​ពីឪពុកម្តាយ​ទៅកាន់សិស្ស​ នៅពេល​សិស្ស​មានអាយុ 18ឆ្នាំ​។ សិស្ស​ត្រូវតែ​ទទួលបានដំណឹង​នៅមុនពេល​ពួកគេ​មានអាយុ 17ឆ្នាំ​។ EC 56043(g)(3).

សំណើសុំកំណត់ត្រា​

ឪពុកម្តាយ​ត្រូវតែ​ទទួលបាន​សំណៅចម្លង​កំណត់ត្រាសិស្ស​ក្នុងរយៈពេល​ប្រាំថ្ងៃធ្វើការ​បន្ទាប់​ពី​ការ​ស្នើ​សុំ​ និង​នៅមុនកិច្ច​ប្រជុំ IEP ឬ​ម៉ោង​ប្រជុំធ្វើសេចក្តី​សម្រេច​។ សំណើនេះ​អាច​ធ្វើឡើង​ផ្ទាល់មាត់​ ឬ​ជាលាយលក្ខណ៍អក្សរ​។ EC 56043(n).

ទីភ្នាក់ងារ​ LEA ថ្មីត្រូវតែ​ទទួលបាន​កំណត់ត្រា​សិស្ស​ក្នុងរយៈពេល​ថ្ងៃ​ធ្វើការ​បន្ទាប់​ពី​ការស្នើសុំ​។​ EC 56043(o).

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។