របៀបទទួលបានការបន្តការថែទាំនៅក្នុងកម្មវិធីថែទាំដែលគ្រប់គ្រងដោយ Medi-Cal

Publications
#5545.06

របៀបទទួលបានការបន្តការថែទាំនៅក្នុងកម្មវិធីថែទាំដែលគ្រប់គ្រងដោយ Medi-Cal

ការបោះពុម្ភផ្សាយនេះប្រាប់អ្នកអំពី "ការបន្តការថែទាំ" របស់ Medi-Cal ។ ប្រសិនបើអ្នកត្រូវចុះឈ្មោះក្នុងផែនការថែទាំដែលគ្រប់គ្រងដោយ Medi-Cal អ្នកប្រហែលជាអាចទៅជួបអ្នកផ្តល់សេវាថែទាំសុខភាព Medi-Cal ធម្មតារបស់អ្នក។ នេះគឺជាអ្វីដែល "ការបន្តការថែទាំ" មានន័យថា។ ការបោះពុម្ពផ្សាយប្រាប់អ្នកពីអ្វីដែលត្រូវធ្វើប្រសិនបើអ្នកមិនអាចទទួលបានវា។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ប្រសិនបើអ្នក៖

  1. មានថ្លៃឈ្នួលសម្រាប់សេវា (FFS) Medi-Cal និងត្រូវតែចុះឈ្មោះនៅក្នុងគម្រោងថែទាំដែលគ្រប់គ្រងដោយ Medi-Cal ឬ
  2. មានគម្រោងថែទាំដែលគ្រប់គ្រងដោយ Medi-Cal និងត្រូវតែចុះឈ្មោះនៅក្នុងគម្រោង​ថែទាំដែល​គ្រប់​គ្រង​ដោយ​ Medi-Cal ផ្សេងគ្នា

អ្នកប្រហែលជាអាចបន្តជួបគ្រូពេទ្យផ្តល់សេវាថែទាំសុខភាព Medi-Cal ដែលមានស្រាប់របស់អ្នក សូម្បី​តែ​នៅ​ពេលដែលគ្រូពេទ្យ​ផ្តល់សេវាដែលមានស្រាប់របស់អ្នកមិនបានចុះឈ្មោះនៅក្នុងគម្រោង​ថែទាំ​ដែល​មាន​ការ​​គ្រប់គ្រងថ្មីរបស់អ្នក។ នេះត្រូវបានគេហៅថា "ការបន្តការថែទាំ។" អ្នកមាន​សិទ្ធិក្នុង​ការបន្ត​ការ​ទទួល​បាន​ការ​ថែទាំដូចគ្នា នេះ​មាន​​ន័យថាទាំងគ្រូពេទ្យផ្តល់សេវាតែម្នាក់ ឬសេវាតែមួយ បើ​ទោះ​បីជាការ​គ្របដណ្តប់នៃ Medi-Cal របស់អ្នកត្រូវ​បានផ្លាស់ប្តូរក៏​ដោយ​។

1. ចុះប្រសិនបើខ្ញុំស្ថិតនៅក្នុងកម្មវិធីថ្លៃឈ្នួលសម្រាប់សេវា Medi-Cal និង​ត្រូវតែចុះឈ្មោះនៅក្នុងគម្រោងថែទាំដែលគ្រប់គ្រងដោយ Medi-Cal វិញ?

អ្នកមានសិទ្ធិទទួលបានការបន្តការថែទាំ ដូចដែលបានរៀបរាប់នៅក្នុង លិខិតគម្រោង​ទាំងអស់លេខ 22-032​។ អ្នកអាចស្នើសុំការបន្តការថែទាំបានរហូតដល់ទៅ 12 ខែ ប្រសិន​បើ​អ្នក​មានទំនាក់ទំនង​ពីមុន​មក​ស្រាប់​ជា​មួយ​គ្រូពេទ្យផ្តល់សេវារបស់អ្នក។ នេះមានន័យថា អ្នកបានជួបគ្រូពេទ្យ​ផ្តល់​សេវា​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយឆ្នាំសម្រាប់ការជួបពិនិត្យ​ដែល​មិនមែនជាការសង្គ្រោះ​បន្ទាន់ នៅមុនពេលការ​ចុះ​ឈ្មោះ​ចូល​ក្នុង​គម្រោងថែទាំដែលមាន​ការ​គ្រប់គ្រង។

ឧទាហរណ៏ ប្រសិនបើអ្នកបានចុះឈ្មោះក្នុងគម្រោងថែទាំដែលមាន​ការ​គ្រប់គ្រងរបស់អ្នកនៅថ្ងៃទី 1 ខែ​មករា​ ឆ្នាំ 2024 ហើយអ្នកបានជួប​គ្រូពេទ្យផ្តល់សេវាថែទាំបឋម​របស់អ្នកសម្រាប់ការ​ជួប​ពិនិត្យ​ជាប្រចាំ​នៅ​ថ្ងៃទី 2 ខែមករា ឆ្នាំ 2023 (ឬនៅពេលក្រោយណាមួយ​នៅក្នុងឆ្នាំ 2023) នោះ​ទំនាក់ទំនងរបស់អ្នកជា​មួយ​​គ្រូពេទ្យ​ផ្តល់សេវាថែទាំបឋមរបស់អ្នកនឹងត្រូវបានចាត់ទុកថា "មានពីមុនមកស្រាប់។"

ការ​ការពារនៅក្នុង លិខិតគម្រោងទាំងអស់លេខ 22-032 គឺជា​ការការពារ​​បន្ថែមពី​លើ​ការការពារដោយ​ច្បាប់​រដ្ឋ​ស្របតាម​ច្បាប់Knox Keene។

2. ចុះប្រសិនបើខ្ញុំបានចុះឈ្មោះរួចហើយនៅក្នុងគម្រោង​ថែទាំដែល​គ្រប់​គ្រង​ដោយMedi-Cal ហើយត្រូវតែផ្លាស់ប្តូរទៅគម្រោង​ថែ​ទាំ​ដែល​មាន​ការ​គ្រប់​គ្រងថ្មីនៅថ្ងៃទី1 ខែមករា ឆ្នាំ 2024 វិញ​?

អ្នកមានសិទ្ធិទទួលបានការបន្តការថែទាំស្រដៀងគ្នា ដូចដែលបាន​រៀប​រាប់នៅក្នុង​គោលការណ៍ស្ដីពីការ​បន្ត​​​ការ​​ថែទាំនៃ​គម្រោង​ថែទាំដែលមានការគ្រប់គ្រង​របស់​ក្រសួងសេវាថែទាំសុខភាព' (DHCS) ឆ្នាំ 2024​។​

ចំណាំ៖ ប្រសិនបើអ្នកមិន ត្រូវ ផ្លាស់ប្តូរគម្រោង​របស់អ្នកទេ ប៉ុន្តែ​អ្នកសម្រេចចិត្តផ្លាស់ប្តូរ​វា ​ដោយ​ចេតនា​ នៅ​ក្រោយថ្ងៃ​ទី​ 1 ខែមករា ឆ្នាំ 2024 នោះគោលការណ៍ស្ដីពីការបន្តការថែ​ទាំ​​ថ្មីមិន​អនុវត្តចំពោះអ្នកទេ។

3. តើការបន្តការថែទាំមានរយៈពេលប៉ុន្មាន?

គ្រូពេទ្យផ្ដល់សេវា និងគម្រោងថែទាំដែលមានការគ្រប់គ្រង​របស់អ្នកនឹង​សម្រេចថា​តើរយៈ​ពេល​ប៉ុន្មាន​ដែល​​អ្នក​អាចទទួលបានការបន្ត​ការថែ​ទាំ ប៉ុន្តែជាទូទៅវាមិនអាចលើសពី 12 ខែ​ឡើយ​​។

មានស្ថានភាពចំនួន 3 ដែលការបន្តការថែទាំអាចមានរយៈពេល​លើសពី 12 ខែ៖

  1. ប្រសិនបើអ្នកកំពុងទទួលការថែទាំជំងឺដែលគង់តែនឹងស្លាប់ ការបន្ត​ការថែទាំរបស់​អ្នកត្រូវ​តែ​គ្រប​ដណ្តប់​ជំងឺ​ដែលគង់តែនឹងស្លាប់​របស់អ្នក។
  2. ប្រសិនបើអ្នកមានផ្ទៃពោះ ឬទើបតែបានសម្រាលកូនថ្មីៗ ការបន្ត​​ការ​​ថែទាំរបស់អ្នក​ត្រូវតែ​គ្រប​ដណ្ត​ប់​រយៈ​ពេល 12 ខែបន្ទាប់​ពី​ការ​បញ្ចប់ការ​មានផ្ទៃពោះរបស់អ្នក ឬរយៈពេល 12 ខែ បន្ទាប់​ពី​ការ​ធ្វើរោគវិនិច្ឆ័យសុខភាពផ្លូវចិត្តក្រោយពេលសម្រាល។
  3. ប្រសិនបើអ្នកកំពុងទទួលការថែទាំអ្នកជំងឺសម្រាកក្នុង​មន្ទីរពេទ្យ ការ​​បន្ត​ការថែទាំត្រូវតែគ្រប​ដណ្តប់​រយៈពេលនៃស្ថានភាពស្រួចស្រាវ​នោះ។

4. តើខ្ញុំទទួលបានការបន្តការថែទាំដោយរបៀបណា?

អ្នក អ្នកតំណាងស្របច្បាប់របស់អ្នក ឬគ្រូពេទ្យផ្តល់សេវារបស់អ្នក​ត្រូវតែស្នើសុំការបន្តការថែទាំពី​គម្រោង​ថែ​ទាំ​ដែលមានការ​គ្រប់​គ្រង​ដោយ Medi-Cal ថ្មីរបស់អ្នក។ អ្នកអាច​ធ្វើដូចនេះ​បានដោយហៅ​ទូរសព្ទ​ទៅ​គម្រោង​ថ្មី​របស់អ្នក ឬ​ឱ្យ​អ្នកតំណាងស្របច្បាប់​ ឬវេជ្ជបណ្ឌិតរបស់អ្នកហៅទូរសព្ទ​ទៅ​គម្រោង​របស់អ្នក។ លេខ​ទូរ​សព្ទរបស់គម្រោងរបស់អ្នក គឺមាននៅក្នុងកញ្ចប់ចុះឈ្មោះ​របស់អ្នក និងមាន​នៅលើកាតគម្រោង​សុខភាពរបស់អ្នក។

នៅពេល​អ្នកហៅទូរសព្ទ សូមផ្តល់ព័ត៌មានទំនាក់ទំនងទៅ​​ឱ្យ​គម្រោង​​ថែ​ទាំ​ដែលមាន​ការគ្រប់គ្រង​របស់​អ្នក​សម្រាប់​​​គ្រូពេទ្យ​ផ្តល់សេវា​ដែល​អ្នកចង់បន្តជួប ដើម្បីឱ្យ​គម្រោង​អាចទាក់ទងគ្រូពេទ្យ​ផ្តល់​សេវា​បាន​។ វាជា​រឿង​សំខាន់ដើម្បីឱ្យគ្រូពេទ្យ​ផ្តល់សេវាថែទាំសុខភាពរបស់អ្នក និង​ការិយាល័យខាងមុខ​របស់​គ្រូពេទ្យ​ផ្ដល់​សេវា​​បានដឹងថាអ្នកបានស្នើសុំឱ្យបន្តជួបគ្រូពេទ្យ​ផ្តល់សេវាស្របតាម​ការការពារ​ស្ដីពីការ​បន្ត​ការ​ថែ​ទាំ​។​

ការពង្រឹងការបន្តការថែទាំសម្រាប់ប្រជាជនពិសេស

DHCS គឺតម្រូវឱ្យគម្រោងសុខភាពផ្តល់ការការពារបន្ថែម​ស្ដីពីការបន្តការ​ថែទាំដល់អ្នកទទួលផល Medi-Cal ចំពោះ​ប្រជាជនពិសេសមួយចំនួន។ ប្រសិនបើអ្នកជាផ្នែកមួយនៃប្រជាជនពិសេស គម្រោង​ថែទាំ​ដែល​​​មាន​​ការ​គ្រប់​គ្រង​ថ្មីរបស់អ្នកគួរចាប់ផ្តើមដំណើរការបន្តការ​ថែទាំសម្រាប់អ្នកដោយទាក់ទង​ទៅគ្រូ​ពេទ្យ​​​ផ្តល់​សេវា​របស់អ្នកពីឆ្នាំ​ 2023 និងការបង្កើតកិច្ចព្រមព្រៀងស្ដីពីការបន្តការ​ថែទាំជា​មួយ​គ្រូពេទ្យ​ផ្តល់​សេវា​របស់អ្នកដោយគ្មានរូប​អ្នកធ្វើឱ្យសំណើដើម្បី​ធានាថាមិន​មានការរំខាននៅ​ក្នុងការថែ​ទាំ​របស់​អ្នក​។ យើងនៅតែណែនាំអ្នកឱ្យទាក់ទងគម្រោងថែទាំដែលមានការ​គ្រប់​គ្រងថ្មីរបស់អ្នក ដូច​ដែល​បាន​រៀប​រាប់​នៅ​​ខាងលើដើម្បីឱ្យប្រាកដថាគេបានទទួលសំណើរបស់អ្នក។ ដើម្បីកំណត់ថាតើអ្នកស្ថិត​នៅ​ក្នុង​ប្រជា​ជន​ពិសេស​ឬអត់ សូមមើល សំណួរទី22

5. តើខ្ញុំត្រូវការអ្វីខ្លះដើម្បីឱ្យសំណើរបស់ខ្ញុំទទួលបានការអនុម័ត​?

ដើម្បីអនុម័តសំណើបន្តការថែទាំរបស់អ្នក គម្រោង​ថែទាំដែល​មាន​ការគ្រប់គ្រងរបស់អ្នកនឹងតម្រូវឱ្យ៖

  1. អ្នកមានទំនាក់ទំនងពីមុនមកស្រាប់ជាមួយគ្រូពេទ្យផ្ដល់សេវា មានន័យថា អ្នកបាន​ជួប​គ្រូពេទ្យ​ផ្ដល់​​សេវា​យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំសម្រាប់ការជួបពិនិត្យ​ដែលមិនមែន​ជា​ការ​សង្គ្រោះ​បន្ទាន់​​ នៅមុនពេលការចុះឈ្មោះចូលក្នុងគម្រោងថែទាំ​ដែលមានការ​គ្រប់គ្រង (សូម​មើល​ សំណួ​រ​ទី​ 1​)។ គម្រោងថែទាំដែលមានការគ្រប់គ្រងរបស់អ្នកប្រហែលជា​អាចកំណត់​អត្តសញ្ញាណ​ទំនាក់​ទំនង​ពី​មុន​មកស្រាប់របស់អ្នកតាម​រយៈទិន្នន័យរបស់​ក្រសួងសេវាថែទាំសុខភាព (DHCS) ប៉ុន្តែ​អ្នក​​ក៏អាច​ផ្តល់​ឯក​សារផ្ទាល់ខ្លួនរបស់អ្នកអំពីការជួបពិនិត្យដែល​មិន​មែន​ជាការសង្គ្រោះ​បន្ទាន់​ពី​មុន​បាន​ផង​ដែរ​
  2. គ្រូពេទ្យផ្ដល់សេវានឹងសុខចិត្តទទួលយកអត្រាតម្លៃតាមកិច្ចសន្យារបស់​គម្រោង​ថែទាំដែលមាន​ការ​គ្រប់គ្រងរបស់អ្នក
  3. គ្រូពេទ្យផ្ដល់សេវាបំពេញតាមបទដ្ឋានវិជ្ជាជីវៈរបស់គម្រោងថែទាំដែល​មានការគ្រប់គ្រងរបស់អ្នក និងមិនមានបញ្ហាគុណភាពនៃការថែទាំណាមួយទេ ហើយ
  4. គ្រូពេទ្យផ្ដល់សេវា គឺជាគ្រូពេទ្យផ្ដល់សេវាដែលទទួលបានការអនុម័ត​ពី​គម្រោង​ Medicaid រដ្ឋកា​លីហ្វញ៉ា​។

យើងសូមណែនាំឱ្យធ្វើសំណើស្ដីពីការបន្តការថែទាំ មុនពេលទទួល​សេវា​ពីគ្រូពេទ្យផ្តល់សេវារបស់អ្នក។

ប្រសិនបើអ្នកកំពុងធ្វើសំណើ ក្រោយពេលអ្នកទទួលសេវាពីគ្រូពេទ្យ​ផ្ដល់សេវា នោះសំណើរបស់អ្នក​សម្រាប់​​ការបន្តការថែទាំត្រូវ​តែ​បានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃតាមប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទទទួល​សេវា​។

6. តើខ្ញុំនឹងឮដំណឹងត្រឡប់មកវិញអំពីសំណើរបស់ខ្ញុំនៅពេលណា?

រយៈពេលសម្រាប់គម្រោងថែទាំដែលមានការគ្រប់គ្រងរបស់អ្នកដើម្បីអនុម័ត ឬបដិសេធសំណើស្ដីពី​ការ​បន្ត​ការថែទាំរបស់អ្នកអាស្រ័យលើហានិភ័យដែលអាចកើតមានចំពោះសុខភាពរបស់អ្នក។ ដោយ​អាស្រ័យ​លើហានិភ័យ DHCS នឹងពិចារណាសំណើ​របស់អ្នកជាបន្ទាន់ ភ្លាមៗ ឬមិនបន្ទាន់។

សំណើ​ទាំងអស់ពីប្រជាជនពិសេសដែលបាន​តម្រូវឱ្យមានការផ្លាស់ប្តូរទៅ​គម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​ថ្មីនឹងត្រូវបានចាត់ទុកថាជាករណីបន្ទាន់។

ប្រសិនបើអ្នកត្រូវការជួបគ្រូពេទ្យផ្ដល់សេវាការបន្តការថែទាំ​របស់អ្នកគឺជាករណីបន្ទាន់ ឬអ្នកមានការ​ណាត់​ជួប​ដែលកំពុងរង់ចាំសូម​អនុញ្ញាតឱ្យគម្រោងថ្មីរបស់អ្នកដឹងរឿងនេះ។

បន្ទាន់

ប្រសិនបើមាន "ហានិភ័យនៃគ្រោះថ្នាក់ដែលបានកំណត់អត្តសញ្ញាណ" ចំពោះសុខភាពរបស់អ្នក គម្រោង​​​ថែទាំដែលមានការ​គ្រប់​គ្រងរបស់អ្នកត្រូវតែបំពេញសំណើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែ​មិនឱ្យលើសពី 3 ថ្ងៃនៃ​ប្រតិទិនឡើយ។"ហានិភ័យនៃគ្រោះថាក់" មានន័យថា​ជាការគំរាម​កំហែង​ដែល​ជិត​​កើតមានឡើង និងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។

ភ្លាមៗ

ប្រសិនបើស្ថានភាពជំងឺរបស់អ្នកតម្រូវឱ្យមានការយកចិត្តទុកដាក់ភ្លាមៗបន្ថែមទៀត ដូចជាការ​ណាត់​ជួប​របស់​គ្រូពេទ្យ ឬសេវា​បន្ទាន់ផ្សេងទៀត គម្រោង​ថែទាំដែលមានការ​គ្រប់គ្រងរបស់អ្នក​ត្រូវតែ​បំពេញសំណើ​របស់​អ្នកក្នុងរយៈពេល​ 15 ថ្ងៃនៃប្រតិទិន​។

មិនបន្ទាន់

ប្រសិនបើស្ថានភាពជំងឺរបស់អ្នកគឺមិនបន្ទាន់ ឬភ្លាមៗទេ នោះ​គម្រោង​ថែទាំដែលមានការ​គ្រប់គ្រងរបស់​អ្នក​ត្រូវតែដំណើរការសំណើរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃនៃប្រតិទិន។

7. តើ​ខ្ញុំ​នឹងឮដំណឹងត្រឡប់មកវិញដោយ​របៀប​ណា?

គម្រោងថែទាំដែលមានការ​គ្រប់គ្រងរបស់អ្នកត្រូវតែជូនដំណឹងដល់​អ្នកអំពី​កាលបរិច្ឆេទដែលខ្លួន​បាន​ទទួល​សំណើ​របស់អ្នក និង​​ផ្ដល់ឱ្យអ្នកនូវសេចក្ដីសម្រេចរបស់ខ្លួនដោយ​ប្រើទម្រង់​នៃ​ការ​ប្រាស្រ័យទាក់​ទង​​ដែលអ្នកពេញចិត្ត (ការហៅទូរសព្ទ សារ ឬ​អ៊ី​មែល​)។ គម្រោង​ថែទាំ​ដែល​មាន​ការ​គ្រប់​គ្រង​របស់​អ្នក​ក៏​ត្រូវ​តែ​ផ្ញើសេចក្ដី​សម្រេចជាលាយលក្ខណ៍អក្សរឱ្យអ្នកតាមអ៊ីមែលក្នុងរយៈពេល​ 7 ថ្ងៃនៃ​ប្រតិទិន ក្រោយ​ពេ​ល​ដំណើរការសំណើនេះផងដែរ។ ចំពោះសំណើបន្ទាន់ គម្រោងថែទាំដែលមានការ​គ្រប់គ្រងត្រូវ​តែ​ជូន​ដំណឹ​ង​ដល់អ្នកនៅក្នុងរយៈពេលខ្លីបំផុតដែលជាការសមរម្យសម្រាប់ស្ថានភាពរបស់អ្នក ប៉ុន្តែ​មិ​ន​ឱ្យ​លើស​ពី​ 3 ថ្ងៃនៃ​ប្រតិទិន​ឡើយ។

8. តើមានអ្វីកើតឡើងប្រសិនបើសំណើ​របស់ខ្ញុំទទួលបានការ​អនុម័ត​?

ប្រសិនបើសំណើ​របស់អ្នកទទួលបានការ​អនុម័ត គម្រោង​ថែទាំដែល​មានការ​គ្រប់គ្រងរបស់អ្នក និង​គ្រូ​ពេទ្យ​ផ្តល់សេវារបស់អ្នកនឹងធ្វើ​កិច្ចព្រមព្រៀងស្ដីពី​ការបន្តការថែទាំសម្រាប់គ្រូពេទ្យ​ផ្តល់សេវា។ អ្នកអា​ច​បន្ត​ការ​ទទួលសេវាពីគ្រូពេទ្យ​ផ្តល់សេវានោះ​សម្រាប់​រយៈពេលដែលបានអនុញ្ញាត​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​អំពីសេចក្ដីសម្រេចរបស់អ្នក (រហូតដល់ទៅ 12 ខែ)។ សេចក្តីជូន​ដំណឹងរបស់​អ្នកក៏គួរ​តែរួម​បញ្ចូល​នូវ​ព័ត៌មានស្តីពីដំណើរការដែលនឹងកើតឡើង ដើម្បីផ្លាស់ប្តូរ​ការថែទាំរបស់​អ្នកនៅចុង​បញ្ចប់​នៃ​ពេល​វេលា និងព័ត៌មានអំពីសិទ្ធិរបស់អ្នកក្នុងការជ្រើសរើសផ្សេងៗ គ្រូពេទ្យផ្តល់សេវាក្នុងបណ្តាញ (ប្រសិន​បើអ្នកជ្រើសរើស)។

ស្របតាមកិច្ចព្រមព្រៀងស្ដីពី​ការបន្ត​ការថែទាំ គម្រោង​ថែទាំដែល​មានការ​គ្រប់គ្រងរបស់​អ្នកនឹងបង់​ប្រាក់​ឱ្យ​​គ្រូ​ពេទ្យផ្ដល់សេវា​របស់អ្នកសម្រាប់សេវាវេជ្ជសាស្រ្តរបស់អ្នក។

9. តើមានអ្វីកើតឡើងប្រសិនបើសំណើ​របស់ខ្ញុំត្រូវបានគេបដិសេធ​?

គម្រោងថែទាំដែលមានការ​គ្រប់គ្រងរបស់អ្នកអាចនឹង​បដិសេធសំណើរបស់អ្នក ប្រសិនបើ​លក្ខ​ខណ្ឌ​តម្រូវ​ទាំង 4 នៅ​ក្នុង សំណួរ​ទី​ 6 គឺមិនត្រូវបានបំពេញតាម។ សេចក្តីជូនដំណឹងរបស់អ្នកត្រូវតែ​ពន្យល់​ពីហេ​តុ​ផល​សម្រា​ប់ការបដិសេធ និងផ្ដល់ឱ្យអ្នកនូវព័ត៌មានអំពីរបៀបដាក់ពាក្យបណ្ដឹង​សារទុក្ខ ឬបណ្តឹង​ឧទ្ធរណ៍​លើ​​សេចក្ដីសម្រេច។ សូមមើល លិខិតគម្រោងទាំងអស់លេខ 21-011 សម្រាប់​ព័ត៌​មាន​​បន្ថែម​អំពី​ដំណើរ​ការ​​បណ្ដឹងសារទុក្ខ និងបណ្តឹងឧទ្ធរណ៍។ ក៏សូមមើលការបោះពុម្ពផ្សាយរបស់ DRC ស្ដីអំពី​បណ្តឹង​សារ​ទុក្ខ​ និងបណ្តឹងឧទ្ធរណ៍ផ្នែកការថែទាំដែលមានការ​គ្រប់គ្រងផងដែរ។

ប្រសិនបើគម្រោងរបស់អ្នក និងគ្រូពេទ្យផ្តល់សេវារបស់អ្នកមិនអាចយល់ព្រមលើកិច្ចព្រមព្រៀង ឬ​អត្រា​តម្លៃ​ ឬក៏គម្រោង​របស់អ្នក​បានចងក្រងបញ្ហាគុណភាពនៃការថែទាំទុកជាឯកសារជា​មួយ​គ្រូពេទ្យ​ផ្តល់​សេ​វា​​របស់អ្នក នោះគម្រោង​របស់អ្នកត្រូវតែផ្តល់​គ្រូ​ពេទ្យផ្ដល់សេវាក្នុងបណ្តាញជំនួសដល់អ្នកវិញ។ ប្រ​សិន​​បើអ្នកមិនជ្រើសរើសយកមួយទេ នោះគម្រោង​របស់អ្នកត្រូវ​តែ​បញ្ជូនអ្នក​ទៅគ្រូពេទ្យផ្ដល់​សេវា​មួយ​ទៀត​។

10. តើមានអ្វីកើតឡើងបន្ទាប់ពីរយៈពេលនៃការបន្ត​ការថែទាំរបស់ខ្ញុំ (មិន​លើសពី 12 ខែ) ដល់ទីបញ្ចប់?

បន្ទាប់ពីរយៈពេលនៃការបន្តថែទាំរបស់អ្នកដល់ទីបញ្ចប់ អ្នកត្រូវ​តែ​ប្តូរ​ទៅគ្រូពេទ្យផ្តល់សេវាថ្មី​ដែលមា​ន​នៅ​ក្នុង​បណ្តាញជាមួយនឹងគម្រោង​ថែទាំដែលមានការគ្រប់គ្រងរបស់អ្នក។ គម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​របស់អ្នកត្រូវតែទាក់ទងអ្នក និងគ្រូពេទ្យ​ផ្តល់​សេវារបស់អ្នកអំពីដំណើរការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទៅ​គ្រូពេ​ទ្យ​ផ្តល់សេវាក្នុងបណ្តាញក្នុងរយៈពេល 30 ថ្ងៃនៃប្រតិទិន មុនពេលកាលបរិច្ឆេទបញ្ចប់មកដល់។

11. ចុះប្រសិនបើខ្ញុំផ្លាស់ប្តូរគម្រោង​ថែទាំដែលមានការ​គ្រប់គ្រងបន្ទាប់​ពីកា​រចុះឈ្មោះលើកដំបូងរបស់ខ្ញុំ?

ប្រសិន​បើអ្នកផ្លាស់ប្តូរគម្រោងដោយចេតនា បន្ទាប់ពីការចុះឈ្មោះ​លើកដំបូងរបស់អ្នក ឬប្រសិន​បើ​អ្នក​បាត់​បង់ ហើយបន្ទាប់​មក​ទទួលបានមកវិញ​នូវភាពមានសិទ្ធិទទួលបានគម្រោង​ក្នុង​អំឡុង​ពេល​ការ​បន្ត​ការ​ថែ​ទាំរយៈពេល 12 ខែ នោះ​រយៈពេល​នៃ​ការបន្តការថែ​ទាំ​ 12 ខែរបស់អ្នកសម្រាប់គ្រូពេទ្យ​ផ្តល់​សេវា​ដែល​មាន​ពីមុនមកស្រាប់អាចចាប់ផ្តើម មួយដងឡើងវិញបាន។ ឧទាហរណ៏ប្រសិនបើ​អ្នក​ចុះ​ឈ្មោះ​នៅ​ក្នុង​គម្រោង​ថែទាំដែលមាន​ការ​គ្រប់គ្រងនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023។ បន្ទាប់មក អ្នកផ្លាស់​ប្តូរ​ទៅ​គម្រោង​​ថែទាំដែលមានការ​គ្រប់គ្រងថ្មីដោយចេតនានៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2023។ រយៈ​ពេល​នៃ​ការ​បន្ត​ការ​ថែទាំ 12 ខែ អាចចាប់ផ្តើមមួយដងឡើង​វិញ​បាន​នៅថ្ងៃទី​ 1 ខែមេសា ឆ្នាំ 2023 ហើយអ្នកអាចជួប​គ្រូ​ពេទ្យ​​ផ្តល់សេវាដែលមានពីមុន​មកស្រាប់របស់អ្នករហូតដល់ថ្ងៃ​ទី 1 ខែមេសា ឆ្នាំ 2024។

ប្រសិនបើអ្នកផ្លាស់ប្តូរម្តងទៀត នោះនឹងមិនមានរយៈពេលនៃ​ការបន្តការថែទាំ 12 ខែថ្មីទេ។

ការផ្លាស់ប្តូរពី FFS Medi-Cal ទៅគម្រោងថែទាំដែល​មាន​ការ​​គ្រប់គ្រង

12. តើខ្ញុំអាចបន្តជួបគ្រូពេទ្យផ្តល់សេវាណាខ្លះ?

ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរពី FFS Medi-cal ទៅគម្រោង​ថែទាំដែល​មានការ​គ្រប់គ្រងដោយ Medi-cal ការ​ការ​ពារសម្រាប់​ការបន្តការថែទាំអាចនឹងអនុញ្ញាតឱ្យអ្នកជួប៖

  • គ្រូពេទ្យផ្តល់សេវាថែទាំបឋម
  • គ្រូពេទ្យឯកទេស និង
  • ជ្រើសរើសគ្រូពេទ្យផ្តល់សេវាបន្ទាប់បន្សំ រួមមានគ្រូពេទ្យព្យាបាល​ដោយការ​និយាយ ដោយចលនា រោគ​មុខរបរ ផ្លូវដង្ហើមនិងគ្រូពេទ្យ​ផ្ដល់​សេវា​ព្យាបាលសុខភាពអាកប្បកិរិយា (BHT)។

អ្នកមិនអាចទទួលបានការការពារសម្រាប់ការបន្តការថែទាំដើម្បី​ជួបគ្រូពេទ្យ​ផ្តល់សេវាបន្ទាប់​បន្សំផ្សេង​ទៀត​​បា​នទេ ដូចជា៖

  • ការថតឆ្លុះ
  • មន្ទីរពិសោធន៍
  • មជ្ឈមណ្ឌលលាងឈាម
  • ការ​ដឹកជញ្ជូនទៅព្យាបាល​មិនមែន​សង្គ្រោះ​បន្ទាន់​​ (NEMT)
  • ការ​ដឹកជញ្ជូនមិនមែនទៅព្យាបាល​ (NMT)
  • សេវាបន្ទាប់បន្សំផ្សេងទៀត និង
  • គ្រូពេទ្យផ្តល់សេវាមិនបានចុះឈ្មោះក្នុង Medi-Cal ទេ។

13. ចុះប្រសិនបើខ្ញុំមានការណាត់ជួបដែលបានកំណត់ពេលទុក​រួច​ទៅ​ហើយ​ជាមួយគ្រូពេទ្យឯកទេសតាមរយៈថ្លៃឈ្នួលសម្រាប់សេវា Medi-Cal របស់ខ្ញុំ? តើខ្ញុំនៅតែអាចចូលរួមក្នុងការណាត់ជួបនេះបានដែរទេ បន្ទាប់​​ពី​ខ្ញុំ​បានចុះឈ្មោះនៅក្នុងគម្រោង​ថែទាំដែលមានការ​គ្រប់គ្រង?

ប្រសិនបើការណាត់ជួបគឺ​ជាមួយគ្រូពេទ្យឯកទេសក្រៅបណ្តាញដែលអ្នកបានជួបនៅក្នុង​ឆ្នាំចុង​ក្រោយ​នេះ​សម្រាប់ការជួបពិនិត្យ​ដែល​មិន​មែន​ជាការសង្គ្រោះបន្ទាន់ និងការបន្ត​ការថែទាំ គឺ​ត្រូវបានបង្កើតឡើង (បន្ទាប់​ពីដំណើរការនៅក្នុង សំណួរទី​ 5 និងលក្ខខណ្ឌតម្រូវនៅក្នុង សំណួរទី​ 6) នោះ​អ្នកអាចបន្តរក្សា​ការ​ណាត់​ជួបដែលបានកំណត់ពេលរួចបាន ដរាបណា​វានឹងកើត​ឡើង​ក្នុងអំឡុងពេលការបន្តថែទាំរបស់អ្នក។

ប្រសិនបើការណាត់ជួបគឺជាមួយគ្រូពេទ្យឯកទេសក្រៅបណ្តាញដែលអ្នកមិនបានជួបនៅក្នុងឆ្នាំចុង​ក្រោយ​នេះសម្រាប់ការជួបពិនិត្យ​ដែល​មិន​មែន​ជាការសង្គ្រោះបន្ទាន់ និងការបន្តការ​ថែទាំ គឺ​មិនត្រូវ​បាន​បង្កើត​ឡើងទេ នោះ​គម្រោងថែទាំដែលមានការ​គ្រប់​គ្រង​របស់អ្នកមាន 2 ជម្រើស៖ 1) គម្រោង​ថែ​ទាំ​ដែល​មាន​ការ​​គ្រប់គ្រងរបស់អ្នកអាចអនុញ្ញាតឱ្យអ្នកបន្តរក្សាការណាត់​ជួប​ដែលមានស្រាប់របស់អ្នកបាន ឬ 2) គម្រោង​​ថែទាំដែលមា​នការ​គ្រប់គ្រងរបស់អ្នកនឹងកំណត់ពេលណាត់ជួបជាមួយគ្រូពេទ្យ​ផ្តល់​សេវា​ក្នុង​បណ្តាញ​សម្រាប់​ឯកទេសតែមួយ នៅចំ ឬមុន កាលបរិច្ឆេទដែលបានកំណត់ពេល​សម្រាប់​ការ​ណាត់​ជួប​ដែល​មានស្រាប់។ ប្រសិនបើគម្រោងថែទាំដែលមានការ​គ្រប់​គ្រងរបស់អ្នក គឺ​មិនអាច​កំណត់​ពេល​ណាត់​ជួប​ថ្មី​ទាន់ពេលវេលាទេ នោះ​ត្រូវតែបង្កើត "កិច្ច​ខិតខំប្រឹងប្រែងដោយស្មោះត្រង់" ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​បន្ត​​រក្សាការណាត់ជួបដើមរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមមើល APL 23-022 ​និង មគ្គុទ្ទេសក៍​គោលការណ៍​ស្ដីពីការផ្លាស់ប្តូរគម្រោងថែទាំដែល​មាន​គ្រប់គ្រងដោយ Medi-Cal ឆ្នាំ 2024

14. តើខ្ញុំអាចបន្តទទួលសេវាដែលមានការអនុញ្ញាតរួចហើយនៅ​ដែល​ពេល​ខ្ញុំផ្លាស់ប្តូរពី FFS Medi-Cal ទៅ​ការថែទាំដែលមាន​គ្រប់​គ្រង​បាន​ដែរ​ទេ?

បាទ/ចាស។ អ្នកមានសិទ្ធិបន្តទទួលសេវាកម្មដែលគ្របដណ្តប់ដោយ Medi-Cal ដូចគ្នា បន្ទាប់​ពី​ចុះ​ឈ្មោះ​នៅ​ក្នុងគម្រោង​ថែទាំដែលមានការ​គ្រប់គ្រងពី FFS Medi-Cal។

គម្រោងថែទាំដែលមានការគ្រប់គ្រងរបស់អ្នកត្រូវតែគោរពការអនុញ្ញាតការព្យាបាលសកម្មពីមុនទាំងអស់សម្រាប់​សេវាកម្ម​ក្នុង​រយៈ​ពេល 90 ថ្ងៃ ដំបូងរបស់អ្នកនៅលើគម្រោង។ អ្នកមិនចាំបាច់ស្នើសុំវាទេ ពី​ព្រោះ​វា​គួ​រតែកើតឡើងដោយស្វ័យប្រវត្តិ ប៉ុន្តែយើងសូមណែនាំឱ្យធ្វើសំណើ។ គម្រោង​ថែទាំ​ដែល​មាន​ការ​គ្រប់​គ្រង​របស់អ្នកត្រូវតែរៀបចំឱ្យមានសេវាដែលមានការអនុញ្ញាតដែល​ត្រូវ​ផ្តល់​ជូន​ដោយ​គ្រូពេទ្យ​ផ្តល់​សេវា​ក្នុង​បណ្តាញ។ ប្រសិនបើមិនមានគ្រូពេទ្យផ្តល់សេវាក្នុងបណ្តាញទេ គម្រោង​របស់​អ្នក​ត្រូវ​តែ​ស្វែង​រក​គ្រូ​ពេទ្យ​​ផ្តល់​សេវាក្រៅបណ្តាញដើម្បីផ្តល់សេវា។

ក្រោយ​រយៈពេល 90 ថ្ងៃ ការអនុញ្ញាតការព្យាបាលសកម្មរបស់អ្នក​​នឹងនៅ​តែមានប្រសិទ្ធភាពពេញ​មួយ​រយៈ​​ពេលដើមរបស់វា ឬរហូតដល់គម្រោង​ថែទាំដែលមានការគ្រប់គ្រងរបស់អ្នកបានបញ្ចប់ការវាយតម្លៃថ្មី មួយ​ណាឆាប់ជាង។ ប្រសិនបើវីនដូរយៈពេល90 ថ្ងៃដល់ទីបញ្ចប់ ហើយគម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​របស់អ្នកមិនទាន់បានបញ្ចប់ការវាយតម្លៃថ្មីទេ នោះគម្រោង​របស់អ្នកអាចវាយនឹង​តម្លៃ​កា​រ​អនុ​ញ្ញាត​ការ​ព្យាបាល​របស់អ្នកឡើងវិញនៅពេលណាក៏បាន។

ការវាយតម្លៃគឺត្រូវបានធ្វើឡើងនៅពេលដែលអ្នកជួប​គ្រូពេទ្យ​ផ្តល់​សេវាក្នុងបណ្តាញដែល​ពិនិត្យ​ជំងឺ​រប​ស់​អ្នក​ និងបញ្ចប់គម្រោង​ព្យាបាលថ្មីមួយ។ គម្រោងព្យាបាលថ្មីត្រូវតែរួមបញ្ចូល​ការវាយ​តម្លៃសម្រាប់​សេវា​នៅ​ក្នុង​ការអនុញ្ញាតការព្យាបាលដែលមានស្រាប់របស់អ្នក។

15. តើមានការបន្តការថែទាំសម្រាប់ឧបករណ៍វេជ្ជសាស្រ្តជាប់ប្រើ​បាន​យូរ (DME) របស់ខ្ញុំ និងសម្ភារផ្គត់ផ្គង់វេជ្ជសាស្រ្ត នៅពេលដែល​ខ្ញុំ​ផ្លាស់​ប្តូរ​ពី FFS Medi-Cal ទៅការថែទាំដែលមានការ​គ្រប់គ្រងដោយ Medi-Cal ដែរទេ?

បាទ/ចាស។ អ្នកត្រូវបានអនុញ្ញាតឱ្យរក្សាការជួល និងសម្ភារផ្គត់ផ្គង់ DME ដែល​មានស្រាប់របស់​អ្នក​ពី​គ្រូ​ពេទ្យ​ផ្តល់សេវា DME ដែលមានស្រាប់​របស់អ្នក ដែលបានអនុម័តស្របតាម FFS Medi-Cal សម្រាប់៖

  1. រយៈពេល 90 ថ្ងៃ បន្ទាប់ពីការចុះឈ្មោះរបស់អ្នកនៅក្នុងគម្រោង​ថែទាំដែលមានការគ្រប់គ្រង និង
  2. រហូតដល់អ្នកទទួលបានការវាយតម្លៃដោយគម្រោង​ថែទាំដែលមាន​ការ​គ្រប់គ្រង និង
  3. រហូតដល់អ្នកមាន DME ឬសម្ភារផ្គត់ផ្គង់ថ្មីរបស់អ្នក ហើយសម្ភារ​ទាំងនោះគឺរួចរាល់សម្រាប់​ការ​ប្រើប្រាស់។

ការវាយតម្លៃឡើងវិញគឺត្រូវបានធ្វើឡើងនៅពេលដែលអ្នកជួប​គ្រូពេទ្យ​ផ្តល់​សេវាក្នុងបណ្តាញ (ដោយ​ផ្ទាល់​ ឬតាមរយៈសុខភាពពីចម្ងាយ) ដែលពិនិត្យជំងឺរបស់អ្នក និងបញ្ចប់គម្រោង​ព្យាបាលថ្មីមួយ។ គម្រោង​ព្យាបាលថ្មីត្រូវតែរួមបញ្ចូលការវាយតម្លៃសេវាកម្មនៅក្នុងការអនុញ្ញាត DME ដែល​មាន​ស្រាប់​របស់​អ្នក។

ក្រោយរយៈពេល 90 ថ្ងៃ គម្រោងថែទាំដែលមានការគ្រប់គ្រងរបស់​អ្នក​អាចវាយ​តម្លៃការអនុញ្ញាតរបស់​អ្នក​ឡើង​វិញសម្រាប់DME បានគ្រប់ពេល ហើយអាចនឹងតម្រូវឱ្យអ្នកប្តូរទៅគ្រូពេទ្យ​ផ្តល់​សេវា​ក្នុង​បណ្តាញ​។ ប្រសិនបើគម្រោងថែទាំដែលមានការគ្រប់គ្រងរបស់អ្នកមិនបាន​បញ្ចប់ការវាយតម្លៃថ្មីទេ នោះ​ការ​អនុញ្ញាត​ដែលមានស្រាប់នៅតែសកម្មសម្រាប់រយៈពេលដើមរបស់គម្រោង។

16. ចុះប្រសិនបើ DME របស់ខ្ញុំត្រូវបានបញ្ជាទិញនៅក្នុងពេលផ្លាស់​​ប្តូរ​របស់​ខ្ញុំទៅការថែទាំដែលមានការ​គ្រប់គ្រងពី FFS Medi-Cal ប៉ុន្តែ​មិន​ទាន់​បាន​ផ្ដល់ឱ្យវិញនោះ?

គោលនយោបាយដូចគ្នាពី សំណួរទី 15 អនុវត្តប្រសិនបើ DME របស់អ្នកត្រូវបានបញ្ជាឱ្យ ប៉ុន្តែ​មិន​បាន​បញ្ជូន​នៅ​ឡើយទេនៅពេលនៃការផ្លាស់ប្តូររបស់អ្នក។ គម្រោងថែទាំ​ដែលមា​ន​ការ​គ្រប់​គ្រង​របស់​អ្នក​ត្រូវ​តែ​អនុញ្ញាត​​ឱ្យ​ផ្ដល់ជូន DME របស់អ្នក និងដើម្បីឱ្យ​អ្នករក្សាទុក​​វា​យ៉ាង​ហោច​ណាស់ 90 ថ្ងៃ និងរហូតដល់ការវាយតម្លៃឡើងវិញ​។

17. តើសេវាមធ្យោបាយធ្វើដំណើររបស់ខ្ញុំដែលគ្របដណ្តប់ដោយ FFS Medi-Cal (ការ​ដឹកជញ្ជូនទៅព្យាបាល​មិនមែន​សង្គ្រោះ​បន្ទាន់ និងការ​ដឹកជញ្ជូនមិនមែនទៅព្យាបាល) នឹងបន្តដែរទេ?

គម្រោង​ថែទាំដែលមានការគ្រប់គ្រងរបស់អ្នកត្រូវតែអនុញ្ញាត​ឱ្យ​អ្នក​រក្សាប្រភេទ​មធ្យោបាយ​ធ្វើដំណើរ​ដែល​អ្នក​ទទួលបានការ​អនុញ្ញាត ប៉ុន្តែគម្រោង​ប្រហែលជាតម្រូវឱ្យអ្នកប្តូរទៅគ្រូពេទ្យ​ផ្តល់សេវា​ក្នុង​បណ្តាញ​។

ការផ្លាស់ប្តូរពី​គម្រោង​ថែទាំដែលមានការ​គ្រប់គ្រង​មួយ​​ទៅគម្រោង​ថែទាំដែលមានការ​គ្រប់គ្រង​មួយ​ផ្សេង​ទៀត​

18. តើខ្ញុំអាចបន្តជួបគ្រូពេទ្យផ្តល់សេវាណាខ្លះ?

ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរពីគម្រោង​ថែទាំដែល​មានការ​គ្រប់គ្រងមួយទៅគម្រោង​ថែទាំដែល​មានការ​គ្រប់គ្រងថ្មីមួយ​ទៀត នោះ​ការការពារសម្រាប់​ការបន្តការថែទាំអាចនឹងអនុញ្ញាតឱ្យអ្នកជួប៖

  • គ្រូពេទ្យផ្តល់សេវាថែទាំបឋម
  • គ្រូពេទ្យឯកទេស និង
  • ជ្រើសរើសគ្រូពេទ្យផ្តល់សេវាបន្ទាប់បន្សំ រួមមានគ្រូពេទ្យព្យាបាល​ដោយការ​និយាយ ដោយចលនា រោគមុខរបរ ផ្លូវដង្ហើមនិងគ្រូពេទ្យ​ផ្ដល់​សេវា​ព្យាបាលសុខភាពអាកប្បកិរិយា (BHT)។
  • អ្នកថែទាំស្ត្រី
  • មជ្ឈមណ្ឌល​លាងឈាម
  • គ្រូពេទ្យផ្តល់សេវាគ្រប់គ្រងការថែទាំដែលប្រសើរឡើង (ECM)
  • គ្រូពេទ្យផ្តល់សេវាជំនួយសហគមន៍
  • មន្ទីរជំនាញគិលានុបដ្ឋាកម្ម (SNFs)

អ្នកមិនអាចទទួលបានការការពារសម្រាប់ការបន្តការថែទាំដើម្បី​ជួបគ្រូពេទ្យ​ផ្តល់សេវាបន្ទាប់បន្សំផ្សេងទៀតបានទេ ដូចជា៖

  • ការថតឆ្លុះ
  • មន្ទីរពិសោធន៍
  • ការ​ដឹកជញ្ជូនទៅព្យាបាល​មិនមែន​សង្គ្រោះ​បន្ទាន់​​ (NEMT)
  • ការ​ដឹកជញ្ជូនមិនមែនទៅព្យាបាល​ (NMT)
  • គ្រូពេទ្យផ្តល់សេវាមិនបានចុះឈ្មោះក្នុង Medi-Cal ទេ។

19. តើខ្ញុំអាចបន្តទទួលសេវាអ្វីខ្លះ ប្រសិនបើខ្ញុំត្រូវតែផ្លាស់ប្តូរទៅ​គម្រោង​​ថែទាំដែលមានការគ្រប់គ្រងថ្មី?

ការបន្តការថែទាំសម្រាប់សេវាកម្ម អនុញ្ញាតឱ្យអ្នកបន្តទទួលបាន​សេវា Medi-cal ដែលមានការ​គ្រប​ដណ្តប់​ក្នុងរយៈពេល 6 ខែ(ចាប់​ពី​ថ្ងៃទី 1 ខែមករា ឆ្នាំ 2024 ដល់ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024) ដោយ​មិន​​ទទួលបានការអនុញ្ញាតថ្មីពី​គម្រោង​ថែទាំដែល​មាន​ការ​គ្រប់គ្រងថ្មី ប្រសិនបើ៖

  1. អ្នកមានការអនុញ្ញាតជាមុនសកម្មសម្រាប់សេវា ឬ
  2. អ្នកមានវគ្គនៃការព្យាបាលសកម្មដោយគ្មានការអនុញ្ញាតជាមុន។ "វគ្គនៃការព្យាបាលសកម្ម" ត្រូវ​តែ​បាន​ចងក្រងទុកជាឯក​សារ​នៅក្នុងកំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នកនៅមុនថ្ងៃទី​ 1 ខែមករា ឆ្នាំ 2024​។ វាមានន័យថាអ្នកបានចូលរួមយ៉ាងសកម្មជាមួយគ្រូពេទ្យ​ផ្តល់សេវា និងធ្វើតាម​វគ្គនៃ​ការ​ព្យាបាល​តាម​វេជ្ជបញ្ជា ដូចដែលបាន​ចែងដោយគ្រូពេទ្យផ្តល់​សេវារបស់អ្នកសម្រាប់ស្ថាន​ភាព​ជំងឺ​ជាក់​លាក់​។

20. តើមានអ្វីកើតឡើងបន្ទាប់ពីរយៈពេលបន្តការថែទាំ 6 ខែបញ្ចប់​សម្រាប់​សេវាដែលបានអនុញ្ញាតស្ថិតក្រោមគម្រោងថែទាំដែល​មាន​ការគ្រប់គ្រងពីមុនរបស់ខ្ញុំ?

ប្រសិនបើអ្នកនៅតែត្រូវការសេវាក្រោយរយៈពេល​ការបន្តការថែទាំ​ 6 ខែបញ្ចប់ គ្រូពេទ្យ​ផ្តល់សេវាក្នុង​បណ្តាញ​ថ្មីរបស់អ្នកគួរតែស្នើសុំការអនុញ្ញាតពី​គម្រោង​ថែទាំដែលមានការគ្រប់គ្រងថ្មីរបស់អ្នក។

21. តើខ្ញុំមានសិទ្ធិបន្តការ​ថែទាំសម្រាប់ DME និងសម្ភារ​ផ្គត់ផ្គង់​វេជ្ជ​សាស្រ្ត​របស់ខ្ញុំដែរឬទេ ប្រសិនបើខ្ញុំកំពុង​ផ្លាស់ប្តូរទៅគម្រោង​ថែទាំ​ដែល​មានការ​គ្រប់គ្រងថ្មី​នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2024?

បាទ/ចាស។ ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរទៅគម្រោង​ថែទាំដែលមានការ​គ្រប់គ្រងថ្មី​នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2024 អ្នកអាចរក្សាការជួល DME និង​សម្ភារផ្គត់ផ្គង់វេជ្ជសាស្រ្តដែលមានស្រាប់​របស់​អ្នក​យ៉ាង​ហោច​ណាស់​ 6 ខែ បន្ទាប់ពីការផ្លាស់ប្តូររបស់អ្នក និងរហូតដល់ការវាយតម្លៃឡើងវិញបន្ទាប់របស់អ្នក។ ប្រសិន​បើ​ DME ឬសម្ភារផ្គត់ផ្គង់វេជ្ជសាស្រ្តរបស់អ្នកត្រូវបានអនុម័តកាលពីមុនប៉ុន្តែ​នឹង​មិន​ត្រូវ​ផ្តល់​ឱ្យ​រហូត​ដល់​ក្រោយ​​ការ​ផ្លាស់ប្តូរ នោះគម្រោងរបស់អ្នកត្រូវតែអនុញ្ញាតឱ្យអ្នករក្សាទុកការ​​ជួល ឬសម្ភារផ្គត់ផ្គង់ DME របស់​អ្នក​យ៉ាងហោចណាស់ 6 ខែ រហូត​ដល់អ្នកមានការវាយតម្លៃថ្មីឡើងវិញ។ ប្រសិន​បើគ​ម្រោង​ថ្មីរ​បស់​អ្នក​មិន​បានបញ្ចប់ការវាយតម្លៃថ្មីទេ ការ​អនុញ្ញាតដែលមានស្រាប់របស់អ្នកនឹងនៅតែមានប្រសិទ្ធ​ភាព​សម្រាប់​រយៈពេលនៃការអនុញ្ញាតការព្យាបាល។

22. ចុះប្រសិនបើខ្ញុំជាផ្នែកមួយនៃប្រជាជនពិសេស?

ប្រសិនបើអ្នកជាផ្នែកមួយនៃប្រជាជនពិសេស អ្នកមានការការពារបន្ថែមទៀតសម្រាប់​ការបន្តការថែ​ទាំ​សម្រាប់​សេវាកម្ម។ អ្នកស្ថិតនៅក្នុង "ប្រជាជនពិសេស" ប្រសិនបើអ្នក៖

  • ទទួលបានការអនុញ្ញាតឱ្យទទួលសេវាគ្រប់គ្រងការថែទាំដែលប្រសើរឡើង (ECM)
  • ទទួលបានការអនុញ្ញាតឱ្យទទួលជំនួយសហគមន៍
  • បានចុះឈ្មោះនៅក្នុងការគ្រប់គ្រងការថែទាំស្មុគ្រស្មាញ
  • បានចុះឈ្មោះនៅក្នុង​កម្មវិធីបោះបង់សិទ្ធិឆ្នាំ 1915 (គ) (រួមបញ្ចូលទាំង​ការ​បោះបង់សិទ្ធិ HCBA និងការបោះបង់សិទ្ធិHCBS-DD)
  • កំពុងទទួលបានសេវាជំនួយនៅក្នុងផ្ទះ (IHSS)
  • បានចុះឈ្មោះនៅក្នុងសេវាកុមាររដ្ឋកាលីហ្វញ៉ា (CCS) /CCS ម៉ូដែល​កុមារ​ទាំងមូល
  • កំពុងទទួលបានការថែទាំកូនចិញ្ចឹម និងអតីតយុវជនចិញ្ចឹមរហូត​ដល់​អាយុ 25 ឆ្នាំ
  • នៅក្នុងការព្យាបាលសកម្មសម្រាប់ជំងឺឆ្លងរ៉ាំរ៉ៃដូចតទៅនេះ៖ មេរោគ​​អេដស៍/ជំងឺអេដស៍ ជំងឺរបេង ជំងឺរលាកថ្លើមប្រភេទ B និង C
  • កំពុងលេប​ថ្នាំ​ប្រឆាំង​មហារីក​ដែល​ធ្វើ​ឱ្យ​ថយ​ចុះ​ភាព​ស៊ាំ​ ថ្នាំ​បង្កើនប្រសិទ្ធភាព​ប្រព័ន្ធភាព​ស៊ាំ និងជីវសាស្រ្ត
  • កំពុងទទួលការព្យាបាលជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (ESRD)
  • កំពុងរស់នៅដោយមានពិការភាពបញ្ញា ឬការលូតលាស់ (I/DD)
  • កំពុងរស់នៅដោយមានការធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង
  • នៅក្នុងដំណើរការវាយតម្លៃការប្តូរសរីរាង្គ នៅក្នុង​បញ្ជីរង់ចាំណា​មួយ​ដើម្បីទទួលបានការប្តូរសរីរាង្គ កំពុងធ្វើការប្តូរសរីរាង្គឬបាន​ទទួល​ការប្តូរសរីរាង្គក្នុងរយៈពេល 12 ខែមុននេះ
  • មានផ្ទៃពោះ ឬក្រោយសម្រាល (ក្នុងរយៈពេល 12 ខែនៃការបញ្ចប់ការមានផ្ទៃពោះ ឬការធ្វើរោគ​វិនិច្ឆ័យ​សុខភាពផ្លូវចិត្តមាតា)
  • កំពុងទទួលសេវាសុខភាពផ្លូវចិត្តឯកទេស (មនុស្សពេញវ័យយុវជន​ និងកុមារ)
  • កំពុងទទួលការព្យាបាលដោយប្រើឱសថដែលដកហានិភ័យចេញ​ពី​រោគសញ្ញាដកថយធ្ងន់ធ្ងរ ឬមរណភាព
  • កំពុងទទួលការថែទាំជំងឺដែលគង់តែនឹងស្លាប់
  • កំពុងទទួលការថែទាំសុខភាពតាមផ្ទះ
  • កំពុងរស់នៅក្នុងមន្ទីរជំនាញគិលានុបដ្ឋាកម្ម (SNF)
  • កំពុងទទួលការថែទាំអ្នកជំងឺសម្រាកក្នុង​មន្ទីរពេទ្យ
  • ក្រោយពេលចេញពីមន្ទីរពេទ្យអ្នកជំងឺសម្រាកពេទ្យ, SNF, ICF/​DD ឬមន្ទីរព្យាបាលជំងឺ​ស្រួច​ស្រាវ​រង (ក្នុងរយៈពេល30 ថ្ងៃនៃការស្នាក់នៅ)
  • DME ដែលទើបតែចេញវេជ្ជបញ្ជាថ្មីៗ (ក្នុងរយៈពេល 30 ថ្ងៃនៃថ្ងៃទី 1 ខែមករា ឆ្នាំ 2024)
  • សមាជិកដែលទទួលសេវាមនុស្សពេញវ័យតាមសហគមន៍

បន្ថែមពីលើវីនដូការការពាររយៈពេល 6 ខែ គម្រោងថែទាំដែល​មាន​ការ​គ្រប់គ្រងថ្មីរបស់អ្នក​ត្រូវតែ​វាយ​តម្លៃ​ថា តើវាគឺជាការចាំបាច់សម្រាប់អ្នកដើម្បីបន្តសេវាទាំងនេះឬអត់។ ការវាយ​តម្លៃគឺ​ត្រូវ​បាន​ធ្វើឡើ​ង​នៅ​ពេល​ដែល​អ្នកជួប​គ្រូពេទ្យ​ផ្តល់​សេវាក្នុងបណ្តាញ (ដោយផ្ទាល់ ឬតាមរយៈសុខភាពពីចម្ងាយ) ដែល​ពិនិត្យ​​​ជំងឺរបស់អ្នក និងបញ្ចប់គម្រោង​ព្យាបាលថ្មីមួយ។ គម្រោង​ព្យាបាល​ថ្មីត្រូវតែរួមបញ្ចូល​ការ​វាយ​តម្លៃ​សេវា​​កម្ម​នៅក្នុងការអនុញ្ញាតការព្យាបាលដែលមានស្រាប់របស់អ្នកពី​គម្រោង​ថែ​ទាំ​ដែលមានការ​គ្រប់គ្រង​ពី​​មុនរបស់អ្នក។

គម្រោងថែទាំដែលមានការគ្រប់គ្រងថ្មីរបស់អ្នកក៏ត្រូវតែធ្វើការសកម្មជាមុន ដើម្បីកំណត់​អត្តសញ្ញាណ​សមា​ជិក​ដែលមានវគ្គនៃការ​ព្យាបាលសកម្មដែលនឹងត្រូវបានអនុញ្ញាតលើសពី 6 ខែ។ គម្រោង​របស់​អ្នក​ត្រូវ​តែ​ទាក់ទងគ្រូពេទ្យផ្តល់សេវាព្យាបាលដើម្បីបង្កើតការអនុញ្ញាតជាមុនចាំបាច់ណាមួយ។

23. ចុះប្រសិនបើខ្ញុំជាផ្នែកមួយនៃប្រជាជនពិសេស ហើយខ្ញុំកំពុង​ទទួលសេវាគ្រប់គ្រងការថែទាំ?

ប្រសិនបើអ្នកគឺជាផ្នែកមួយនៃប្រជាជនពិសេសដែលមានរាយនៅក្រោម សំណួរទី 23 ហើយអ្ន​ក​ទទួល​បាន​សេវា​គ្រប់គ្រងការថែទាំពី​គម្រោង​សុខភាពពី​មុនរបស់អ្នក (ឧទាហរណ៍ ពីអ្នកគ្រប់គ្រងការថែទាំនៃ​​ការគ្រប់​គ្រងការថែទាំស្មុគស្មាញ [CCM] របស់អ្នក ឬអ្នកគ្រប់គ្រង​ការថែទាំ​នៃ​ការ​គ្រប់​គ្រង​ការ​ថែទាំ​ដែល​ប្រសើ​រឡើង [ECM] របស់អ្នក) អ្នកអាចទទួលបានការបន្ត​ការថែទាំសម្រាប់សេវាទាំងនេះបានផងដែរ។

គម្រោងថែទាំដែលមានការគ្រប់គ្រងពីមុនរបស់អ្នក គឺត្រូវបានតម្រូវ​ឱ្យ​ចែករំលែកព័ត៌មានពីអ្នក​គ្រប់​គ្រង​ការ​ថែទាំ​របស់អ្នកជាមួយគម្រោង​ថែទាំដែលមានការ​គ្រប់គ្រងថ្មីរបស់អ្នក ដើម្បីធ្វើ​ឱ្យការផ្លាស់​ប្តូរ​នេះ​កាន់​តែ​ងា​យស្រួល។ វារួមបញ្ចូលទាំងព័ត៌មានទំនាក់ទំនងរបស់អ្នក ទម្រង់នៃការប្រាស្រ័យទាក់​ទង​ដែល​ពេញ​ចិត្ត​ លទ្ធផលនៃការពិនិត្យដែលមានរបស់អ្នក និងលទ្ធផលវាយតម្លៃ និងគម្រោង​គ្រប់​គ្រង​ការ​ថែ​ទាំ​របស់​អ្នក​។ គម្រោងថែទាំដែលមានការគ្រប់គ្រងពីមុនរបស់អ្នកត្រូវតែបញ្ចប់​ការបញ្ជូន​ព័តមាននេះទៅគម្រោង​ថែ​ទាំ​ដែលមានការ​គ្រប់គ្រងថ្មីរបស់អ្នកក្នុងរយៈពេល 15 ថ្ងៃតាមប្រតិទិន​នៃការផ្លាស់ប្តូររបស់​អ្នក​ទៅ​អ្នក​គ្រប់​គ្រង​ការថែទាំថ្មី។

ប្រសិន​បើអ្នកទទួលសេវា CCM អ្នកគួរតែបន្តទទួលសេវាទាំងនោះ​ពី​គម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​ថ្មី​របស់អ្នក។

ប្រសិនបើអ្នកទទួលសេវា ECM អ្នកក៏គួរតែបន្តទទួលសេវាទាំងនោះ​ពី​គម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​ថ្មីរបស់អ្នកផងដែរដោយ​សារ​តែគម្រោង​ថែទាំដែលមានការ​គ្រប់គ្រងទាំងអស់ ត្រូវបានគេរំពឹងទុក​ថា​នឹង​បានចុះកិច្ចសន្យាជាមួយគ្រូពេទ្យផ្តល់សេវាECM ទាំងអស់នៅត្រឹមឆ្នាំ 2024។ ប៉ុន្តែ ប្រសិន​បើ​គ្រូ​ពេទ្យ​ផ្តល់ ECM របស់អ្នក គឺមិនស្ថិត​នៅក្នុងបណ្តាញជាមួយគម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​ថ្មី​របស់​អ្នក​ទេ អ្នកត្រូវតែអនុវត្តតាមដំណើរការនៅក្នុង សំណួរទី 5-11

24. ចុះប្រសិនបើខ្ញុំកំពុងទទួលការថែទាំពី​មន្ទីរពេទ្យរបស់អ្នកជំងឺ​សម្រាក​ពេទ្យ​នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2024?

គម្រោងថែទាំដែលមានការ​គ្រប់គ្រងពីមុនរបស់អ្នកត្រូវតែជូនដំណឹងដល់គម្រោង​ថែទាំដែល​មាន​ការ​គ្រប់​គ្រង​​ថ្មី​របស់អ្នកថាអ្នក​កំពុង​ទទួលការថែទាំអ្នកជំងឺសម្រាកពេទ្យនៅត្រឹម​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023។ គម្រោង​​ពី​មុននោះ​ត្រូវតែបន្តអាប់ដេតដល់គម្រោងថែទាំដែលមានការ​គ្រប់គ្រង​ថ្មីរបស់អ្នក​ជារៀង​រាល់​ថ្ងៃ​រហូត​ដល់​ថ្ងៃទី 9 ខែមករា ឆ្នាំ 2024 រួមបញ្ចូលទាំងថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍ផងដែរ។ គម្រោង​ថែ​ទាំ​ដែល​មាន​ការ​គ្រប់គ្រងថ្មីរបស់អ្នកត្រូវតែទាក់ទងទៅមន្ទីរពេទ្យដើម្បីសម្របសម្រួលការថែទាំរបស់អ្នក​។

25. តើសេវាមធ្យោបាយធ្វើដំណើររបស់ខ្ញុំ (ការ​ដឹកជញ្ជូនទៅព្យាបាល​មិន​មែន​សង្គ្រោះ​បន្ទាន់ និងការ​ដឹកជញ្ជូនមិនមែនទៅព្យាបាល) នឹង​បន្ត​ដែរ​ទេ​?

ប្រសិនបើអ្នកមានការអនុញ្ញាតជាមុនសម្រាប់សេវាមធ្យោបាយធ្វើដំណើរ គម្រោង​ថ្មីរបស់អ្នក​ត្រូវតែ​ចាត់​វិធាន​ការដើម្បីធានាថាអ្នកអាចរក្សាទុកប្រភេទមធ្យោបាយធ្វើដំណើរបច្ចុប្បន្នរបស់អ្នកបានយ៉ាងហោច​ណាស់​ 6 ខែបន្ទាប់ពីការផ្លាស់ប្តូរ។ គម្រោងប្រហែលជាតម្រូវឱ្យអ្នកផ្លាស់ប្តូរទៅគ្រូពេទ្យ​ផ្តល់​សេវា​ក្នុង​បណ្តាញ​។ ក្រោយរយៈពេល 6 ខែ គម្រោងអាចនឹងវាយតម្លៃឡើងវិញនូវ​តម្រូវការ​របស់អ្នក​សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​។

26. ចុះប្រសិនបើបច្ចុប្បន្នខ្ញុំកំពុងស្ថិតនៅក្នុងបញ្ជីររង់ចាំ​ដើម្បី​ជួប​​គ្រូ​ពេទ្យ​ឯក​ទេស​ជាមួយគម្រោង​ថែទាំដែលមានការ​គ្រប់គ្រងរបស់ខ្ញុំ? តើខ្ញុំនឹងត្រូវចាប់ផ្តើមពីជួរ​ខាងក្រោយគេវិញនៅក្នុង​បញ្ជីរង់ចាំ​ថ្មីបន្ទាប់​ថ្ងៃទី 1 ខែមករា ឆ្នាំ 2024 ដែរទេ?

បច្ចុប្បន្ន ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងបញ្ជីរង់ចាំសម្រាប់ការណាត់ជួបជាមួយគ្រូពេទ្យឯកទេស អ្នកគួរ​តែ​​ទាក់ទងគម្រោង​ថែ​ទាំ​ដែលមានការ​គ្រប់គ្រងថ្មីរបស់អ្នក និងស្នើសុំការណាត់ជួបរបស់​គ្រូពេទ្យ​ឯកទេស​ក្នុង​បណ្តាញ​ក្នុងរយៈពេលដូចគ្នានឹង​ការណាត់ជួបដែលមានស្រាប់របស់អ្នក។ គម្រោង​ថែទាំដែលមានការ​គ្រប់​គ្រង​ថ្មីរបស់អ្នកគួរតែ 1) អនុ​ញ្ញាត​​ឱ្យអ្នករក្សាទុក​ការណាត់ជួបដែលមានស្រាប់របស់អ្នក ឬ​ 2) កំណត់​​​ពេលណាត់ជួបជាមួយគ្រូពេទ្យ​ផ្តល់សេវាក្នុងបណ្តាញនៃជំនាញ​ដូចគ្នា។ ការ​ណាត់​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ផ្តល់សេវាក្នុងបណ្តាញត្រូវតែធ្វើឡើង​នៅថ្ងៃ ឬមុនកាលបរិច្ឆេទដែលបានកំណត់ពេលសម្រាប់​ការ​ណាត់​​ជួ​ប​ដែលមានស្រាប់។

27. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមអំពីការបន្តការថែទាំបាន​នៅ​ទី​ណា​?

ព័ត៌មានបន្ថែមពី DHCS គឺអាចរក​បាន​នៅ​ https://www.dhcs.ca.gov/services/Pages/ContinuityOfCare.aspx និងព័ត៌មានពីកម្មវិធីច្បាប់សុខភាពជាតិ គឺអាចរកបាននៅ https://healthlaw.org/resource/continuity-of-care-in-medi-cal-managed-care-updated-2023/