របបៀបទទួលបានការវាយតម្លៃអប់រំឯករាជ្យបរកាលបនទុកចំណាយសាធារណៈ

Publications
#5476.06

របបៀបទទួលបានការវាយតម្លៃអប់រំឯករាជ្យបរកាលបនទុកចំណាយសាធារណៈ

អប់រំ​ឯករាជ្យ​ក្រោមបន្ទុកចំណាយ​សាធារណៈពីមណ្ឌល​សិក្សា​ធិការ។ មធ្យោ​បាយ​មួយទៀតដែល​អ្នកអាច​ទទួលបាន​ការវាយតម្លៃ​អប់រំឯករាជ្យ​ គឺ​ត្រូវ​បង់​​​ប្រាក់ដោយ ​ខ្លួន​ឯង​សម្រាប់ការវាយតម្លៃ​។ អ្នកអាច​នឹង​ឲ្យមានការ​វាយតម្លៃ​អប់រំ​ឯករាជ្យ​​ទៅលើកូនរបស់អ្នក ប្រសិនបើ៖

អប់រំ​ឯករាជ្យ​ក្រោមបន្ទុកចំណាយ​សាធារណៈពីមណ្ឌល​សិក្សា​ធិការ។ មធ្យោ​បាយ​មួយទៀតដែល​អ្នកអាច​ទទួលបាន​ការវាយតម្លៃ​អប់រំឯករាជ្យ​ គឺ​ត្រូវ​បង់​​​ប្រាក់ដោយ ​ខ្លួន​ឯង​សម្រាប់ការវាយតម្លៃ​។ អ្នកអាច​នឹង​ឲ្យមានការ​វាយតម្លៃ​អប់រំ​ឯករាជ្យ​​ទៅលើកូនរបស់អ្នក ប្រសិនបើ៖

  1. អ្នកមិន​​យល់ស្របជាមួយ​នឹង​រង្វាយតម្លៃ​លើការអប់រំពិសេស​ថ្មីៗ​បំផុត​ទៅលើកូនរបស់អ្នក​
  2. ប្រសិនបើមណ្ឌលសិក្សាធិការ​បានចុះ​ធ្វើការវាយតម្លៃ​ដំបូង​ ឬ​វាយតម្លៃ​សា​ឡើងវិញ​ ប៉ុន្តែ​មិនបានកំណត់​បញ្ជាក់​ពេញលេញ​​គ្រប់​​ផ្នែក​ទាំងអស់ដែល​ត្រូវចាំបាច់​ត្រូវ​ធ្វើ​ការវាយ​តម្លៃ​ និង​ប្រសិនបើអ្នក​មិនយល់ស្រប​ជា​មួយ​ការវាយតម្លៃ​ ឬ
  3. ប្រសិនបើ​មណ្ឌលសិក្សាធិការ​បាន​បដិសេធសិទ្ធិទទួលបានការ​អប់រំ​ពិសេស​របស់កូនអ្នក​ ឬសេវាកម្ម ឬការគាំទ្រ​ចាំបាច់​ណា​មួយ​ ផ្អែកលើអនុសាសន៍​នៃ​ការវាយតម្លៃ​របស់មណ្ឌល​សិក្សា​​ធិការ​​ដែលធ្វើឡើង​មិនបានសមស្រប។

 

ច្បាប់

​ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន​ បទបញ្ញត្តិ​សហព័ន្ធ​ចំពោះច្បាប់​ស្តីពី​ការអប់រំ​បុគ្គលដែលមាន​ពិការភាព (​Individuals with Disabilities Education Act) ចែងថា​៖

“ឪពុកម្តាយមានសិទ្ធិ​ទទួលបាន​ការវាយតម្លៃ​អប់រំ​ឯករាជ្យ​ក្រោមបន្ទុកចំណាយ​ សាធារណៈ ប្រសិនបើ​ឪពុកម្តាយ​មិន​យល់​ស្រប​ជាមួយនឹង​ការវាយតម្លៃ​ដែលទទួលបាន​ដោយ​ទីភ្នាក់ងារសាធារណៈ [ដូចជា​មណ្ឌលសិក្សាធិការ​ជាដើម] …” 1

ការវាយតម្លៃ​អប់រំ​ឯករាជ្យ​ (“IEE”) មានន័យថា​ ការវាយ​តម្លៃ​​​​នោះត្រូវបាន​ធ្វើឡើង​ដោយបុគ្គល​ដែលមានលក្ខណសម្បត្តិ​​គ្រប់គ្រាន់ ដែល​​ពួក​គេត្រូវបាន​ទទួលមក​បម្រើ​ការងារ​​​ដោយមណ្ឌល​សិក្សា​ធិការ​​ដែល​ផ្តល់សេវាដល់សិស្ស​នោះ។  2 ឪពុកម្តាយ/អាណាព្យាបាល​ អា​ចស្នើសុំ​ការ​វាយ​តម្លៃ​ IEE ក្រោមបន្ទុក ចំណាយ​សាធារណៈ។​ នៅពេលមណ្ឌលសិក្សាធិការ​ទទួលបានការស្នើសុំនេះ មណ្ឌល​សិក្សា​ធិការ​មានជម្រើស​តែពីរប៉ុណ្ណោះ៖

  1. បង់ប្រាក់សម្រាប់​ការវាយតម្លៃ​ IEE ឬ
  2. ដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បី​បញ្ជាក់ភស្តុតាង ឲ្យបានច្បាស់ថា​ រង្វាយតម្លៃ​ផ្ទាល់របស់ខ្លួន​មានភាព​សមស្រប​​។ 3

ជារឿយៗ​ មណ្ឌលសិក្សាធិការនឹងត្រូវ​​បង់ប្រាក់​សម្រាប់​ការ​វាយ​តម្លៃ​ IEE។​ វាមិនសូវថ្លៃប៉ុន្មាន​​ទេ​ក្នុង​ការ​បង់ប្រាក់​សម្រាប់ការវាយតម្លៃ​ IEE។​ វាចំណាយ​ប្រាក់​​ច្រើនជាងនេះសម្រាប់មណ្ឌ​លសិក្សាធិការ​ក្នុង​ការ​​ដាក់ពាក្យសុំ​កិច្ច​ដំណើរ​ការ​ត្រឹមត្រូវតាមផ្លូវច្បាប់​ប្រឆាំង​ជំទាស់​ទៅនឹង​អ្នក​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ថា​ ការវាយតម្លៃ​របស់​ខ្លួន​មានភាព​សមស្រប​។ មណ្ឌលសិក្សាធិការ មិនអាចគ្រាន់តែមិនអើពើតាម​ផ្លូវ​ច្បាប់​​​​ចំពោះអ្នក ឬ​គ្រាន់តែ​ធ្វើការ “បដិសេធ​” ចំពោះអ្នក​នោះទេ​​។​

របៀបស្នើសុំការវាយតម្លៃ​ IEE

នេះជា​ជំហាន​ដែលអ្នកចាំបាច់ត្រូវ​អនុវត្ត​ដើម្បី​ស្នើសុំការវាយ​តម្លៃ​ IEE ក្រោម​បន្ទុក​​ចំណាយ​សាធារណៈសម្រាប់​កូន​អ្នក​​៖

ជំហានទី1៖ ផ្ញើសំណើ​​ជាលាយលក្ខណ៍អក្សរ​សម្រាប់ការវាយតម្លៃ​ IEE​ ក្រោម​បន្ទុកចំណាយ​សាធារណៈ។

ប្រសិនបើអ្នកមិនយល់ស្រប​ជាមួយនឹង​រង្វាយតម្លៃ​របស់​មណ្ឌល​​​សិក្សាធិការ​របស់​កូនអ្នកទេ​ អ្នកគួរតែ​សរសេរលិខិត​/អ៊ីម៉ែល​ទៅកាន់អ្នកគ្រប់គ្រ​ង​ករណី​របស់​​​ កូនអ្នក ឬ ប្រធាន​ផ្នែក​អប់រំពិសេស​របស់មណ្ឌលសិក្សាធិការ។ នៅក្នុង​លិខិត​​​/  អ៊ីម៉ែលនោះ អ្នកគួរតែ​បញ្ជាក់​ថា​ អ្នកមិន​យល់​ស្រប​ជាមួយនឹង​រង្វាយតម្លៃ​របស់មណ្ឌលសិក្សាធិការ​ទេ​។ អ្នក​ក៏គួរតែ​បញ្ជាក់ផងដែរ​ថា អ្នក​កំពុងស្នើសុំ​ការ​វាយ​តម្លៃ​ IEE ក្រោមបន្ទុកចំណាយសាធារណៈ។

ពិតមែន​​តែ​ច្បាប់​មិនបានចែងថា ​សំណើសុំការវាយតម្លៃ​ IEE ចាំបាច់ត្រូវធ្វើឡើង​ជាលាយលក្ខណ៍អក្សរក្តី ប៉ុន្តែ​ការ​សរសេរ​លិខិត​/អ៊ីម៉ែល​ទៅកាន់​មណ្ឌល​សិក្សា    ​ធិការ គឺជាការសំខាន់។ មណ្ឌលសិក្សាធិការមិនតម្រូវ​ឲ្យ​ផ្តល់មូលនិធិ​វាយ​តម្លៃ​ IEE នោះ​ទេ ប្រសិនបើ​អ្នកមិនផ្តល់​ឲ្យមណ្ឌលសិក្សាធិការ​នូវ​ការ​ជូន​ដំណឹងថា អ្នក​មិន​យល់ស្រប​ជាមួយនឹង​រង្វាយតម្លៃ​ និង​បានស្នើសុំ​ការវាយតម្លៃ​ IEE ក្រោម​បន្ទុក​ចំណាយ​សាធារណៈ។ ការសរសេរលិខិត​/អ៊ីម៉ែល​អាច​បង្ហាញ​ថា ​អ្នកបាន ​ផ្តល់​​ការជូន​ដំណឹង​ដល់​មណ្ឌលសិក្សាធិការ ប្រសិនបើមានវិវាទ​នៅពេល​ក្រោយ​។ រក្សាទុក​​ច្បាប់​ថត​ចម្លង​នៃលិខិត​/អ៊ីម៉ែល​សម្រាប់​​ជា​កំណត់​ត្រា​​​របស់​អ្នក។

បន្ទាប់​ពីទទួលបាន​លិខិតរបស់អ្នក មណ្ឌលសិក្សាធិការ​អាច​នឹង​សុំ​ឲ្យអ្នកធ្វើការពន្យល់​ថា ហេតុអ្វីបាន​ជាអ្នក​មិន​យល់​ស្រប​​​​ជាមួយនឹង​ការវាយតម្លៃ​របស់អ្នក​។ អ្នកមិន​ចាំបាច់ត្រូវ​ផ្តល់​ហេតុផល​ណាមួយ​សម្រាប់ការ​មិន​យល់​​ស្រប​របស់អ្នកទៅដល់​មណ្ឌលសិក្សាធិការ​ទេ។ ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ​មិនអាចប្រើប្រាស់​ការ​បដិសេធ​​​របស់អ្នក ​មក​ធ្វើ​ជា​ហេតុផល​សម្រាប់ពន្យារ​ការ​ឆ្លើយ​តបរបស់ខ្លួន​ចំពោះការ​ស្នើសុំ​នោះទេ​។ 4

ជំហានទី2៖ រង់ចាំការឆ្លើយតប​

ក្រោយពេល​អ្នកផ្ញើលិខិត​/អ៊ីម៉ែល​របស់អ្នក​ទៅកាន់មណ្ឌល​សិក្សាធិការ​ មណ្ឌល​សិក្សា​​ធិការត្រូវតែ​ឆ្លើយតប​ទៅកាន់​សំណើ​របស់អ្នក​ “ដោយគ្មានការពន្យារពេល​មិនសមស្រប” ឡើយ។ 5 ច្បាប់មិន​ចែងពីរយៈពេល​​ដែល​មណ្ឌល​សិក្សាធិការត្រូវបាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​​ដើម្បី​ធ្វើ​ការ​ឆ្លើយតប​ឡើយ។  ច្បាប់អនុញ្ញាតឲ្យមាន​រយៈ​​ពេល​​សមស្រប​ឬរយៈពេលខ្លី​ណា​មួយ ដើម្បី​​​អនុញ្ញាត​ឲ្យ​ឪពុកម្តាយ​/ អាណាព្យាបា​ល​ និង​មណ្ឌលសិក្សាធិការធ្វើការពិភាក្សា​ និង​ចរចា​អំពី​សំណើសុំ​វាយ​តម្លៃ​ IEE នេះ។ 6 ការពន្យារពេលមានភាព​សមស្រប​ឬ​អត់ គឺ​អាស្រ័យលើ​ស្ថានភាពជាក់លាក់។ ឧទាហរណ៍៖

  • នៅក្នុងសំណុំរឿង​ J.P. v. Ripon Unified School District មណ្ឌលសិក្សាធិការ​បានដាក់សំណើសុំកិច្ចដំណើរ​ការត្រឹមត្រូវ​តាម​​ផ្លូវច្បាប់រយៈពេលច្រើនជា​ង​ពីរខែ​ បន្ទាប់ពី​ឪពុកម្តាយ​បានស្នើសុំ​ការវាយតម្លៃ​ IEE។​ តុលាការ​បាន​រកឃើញថា មណ្ឌលសិក្សា​ធិការបានដាក់ពាក្យសុំ​កិច្ច​ដំណើរ​ការ​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​បានទាន់ពេលវេលា​។ ឪពុកម្តាយ​និង​មណ្ឌលសិក្សាធិការ បានប្រាស្រ័យទាក់ទង​​ប្រាប់​គ្នា​អំពី​សំណើសុំ​វាយតម្លៃ​ IEE នៅអំឡុង​ពេ​ល​​ពីរខែ​ មុនពេល​មណ្ឌលសិក្សា​ធិការបានដាក់ពាក្យសុំ​កិច្ច​ដំណើរការ​ត្រឹមត្រូវតាមផ្លូវច្បាប់។ 7
  • នៅក្នុងសំណុំរឿង Pajaro Valley Unified School District v. J.S. មណ្ឌលសិក្សាធិការ​មិនបាន​ផ្តល់ការពន្យល់​អំពី​មូលហេតុ​ដែលខ្លួនបាន​ពន្យារពេល ​​ដាក់ពាក្យសុំ​កិច្ច​ដំណើរ​ការ​​​ត្រឹមត្រូវតាមផ្លូវច្បាប់​​រយៈពេល​​ 11សប្តាហ៍​​នោះ ទេ​។ តុលាការបានរកឃើញថា​ មណ្ឌលសិក្សាធិការ​បាន​បំពាន​ច្បាប់​។ 8

ជាទូទៅ រយៈពេលសមស្រប​ក្នុងការរង់ចាំ​ អាចមាន​រយៈពេល ​15ថ្ងៃ​សិក្សា​ គិត​ចាប់​ពីមណ្ឌលសិក្សាធិការ​ត្រូវបាន​តម្រូវ​ឲ្យ​ផ្តល់​ផែនការ​រង្វាយតម្លៃ​ជូនដល់​ឪពុកម្តាយ/ អាណាព្យាបាល​ក្នុងរយៈពេល​ 15ថ្ងៃ​ ក្រោយការស្នើសុំការ​វាយតម្លៃ​របស់​ឪពុក​​ម្តាយ​/អាណាព្យាបាល​។

នៅពេលណា​អ្នក​ប្រគល់លិខិត/អ៊ីម៉ែលរបស់អ្នក ករណីដូច​ខាង​​​ក្រោមនេះ​អាច​នឹង​កើត​ឡើង​៖

  • ប្រសិនបើមណ្ឌលសិក្សាធិការ​មិនឆ្លើយតបទាល់តែសោះ​​ នោះ​មណ្ឌលសិក្សា ធិការ​មិនបានគោរពតាមច្បាប់​ទេ​។ ប្រសិនបើអ្នក​មិន​ទទួលបានការឆ្លើយតប​ណាមួយ​ពី​មណ្ឌល​សិក្សា​ធិការ សូម​ចូលផ្ទាល់ទៅកាន់​ជំហានទី​4 ក្នុង​ឯកសារ​​បោះពុម្ពនេះ​។
  • ប្រសិនបើមណ្ឌលសិក្សាធិការ​យល់ស្រប​ក្នុងការ​ផ្តល់​មូលនិធិ​ដល់​ការវាយតម្លៃ​ IEE នោះ​អ្នកអាច​ធ្វើការងារ​ជាមួយ​មណ្ឌល​សិក្សា​ធិការ​ដើម្បីជ្រើសរើស​អ្នកវាយតម្លៃ​ឯករាជ្យ​របស់​អ្នក​​។
  • ប្រសិនបើ​មណ្ឌលសិក្សាធិការ​ដាក់ពាក្យសុំ​កិច្ច​ដំណើរការ​ត្រឹម​ត្រូវ​​តាមផ្លូវច្បាប់ សូមត្រៀមខ្លួន​ឲ្យបានរួចរាល់ដើម្បី​ឡើង​សវនា​ការ​។ អ្នកនឹង​ចាំបាច់ត្រូវ​ពន្យល់​ដល់ចៅក្រម​ថា​ហេតុអ្វីបានជា​អ្នក​គិតថា ​ការវាយតម្លៃ​របស់មណ្ឌលសិក្សាធិការ​​មិនមានភាព​សមស្រប​។ អ្នកក៏នឹងចាំបាច់ត្រូវ​ពន្យល់​ផងដែរ​ថា​ហេតុអ្វីបានជា​អ្នក​ត្រូវ​ការ​ការវាយតម្លៃ​ IEE។​ សូម​យោង​ទៅ​លើ​ជំពូក​ 6 ព័ត៌មាន​ស្តីពី​នីតិវិធី​សវនាការ​ត្រឹម​ត្រូវ​តាមច្បាប់​/ការអនុវត្ត​តាម​ច្បា​​​ប់​ នៃ​​សៀវភៅ​ណែនាំ​អំពី​សិទ្ធិ​និងការទទួល​ខុស​ត្រូវ​លើ​ការ​អប់រំពិសេស​ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពីរបៀប​ត្រៀម​ខ្លួន​សម្រាប់​សវនាការ​​។

ជំហានទី3៖ មិនទទួលយក​​ចម្លើយ “បដិសេធ​”

ប្រសិនបើមណ្ឌលសិក្សាធិការ​មិនបានឆ្លើយតប​ទៅនឹង​សំណើ​សុំ ឬ​បាន​បដិសេធ ​សំណើសុំ​របស់អ្នក​ដោយមិនបាន​ដាក់​ពាក្យ​​​សុំកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ទេ​ អ្នកគួរតែ​សរសេរ​លិខិត​​មួយច្បាប់ទៀត​ទៅកាន់​មណ្ឌលសិក្សាធិការ​​។​ ក្នុងលិខិត នេះ អ្នក​គួរតែប្រាប់ដល់មណ្ឌលសិក្សាធិការ​ថា​ មណ្ឌលសិក្សាធិការ​បាន​រំលោភសិទ្ធិរបស់អ្នក​ ក្រោម​បទ​បញ្ញត្តិ​​ស្តីពីការ​អប់រំពិសេស​របស់សហព័ន្ធ​៖ ច្បាប់ 34 C.F.R. ផ្នែក​ 300.502(b)។

ប្រសិនបើអ្នកមិន​ទទួលបានការឆ្លើយតប​ពីមណ្ឌល​សិក្សា​ធិការ​​​ទេ អ្នកគួរតែ​ប្រាប់ ​ដល់មណ្ឌលសិក្សាធិការផងដែរថា ​អ្នក​កំពុង​មានចំណាត់ការ​លើ​ភាព​អសកម្ម​របស់ពួកគេ​ ក្នុង​គោលបំណង​ឲ្យ​មណ្ឌលសិក្សាធិការយល់ស្រប​ផ្តល់មូលនិធិ​ដល់​ ការ​វាយតម្លៃ​ IEE។​ ម្យ៉ាងទៀត​​ អ្នកអាច​ប្រាប់មណ្ឌល​សិក្សាធិការ​ផងដែរ​ថា៖

  1. អ្នក​នឹង​ជូនដំណឹង​ដល់មណ្ឌលសិក្សា​ឲ្យបានជ្រាបថា​ អ្នក​ នឹង​បង់ប្រាក់​សម្រាប់​ការវាយតម្លៃ​ IEE ហើយបន្ទាប់មក​ផ្ញើ​វិក្កយបត្រទូទាត់​ការវាយ​តម្លៃ​ IEE ទៅដល់​មណ្ឌលសិក្សាធិការ​សម្រាប់​ការទូទាត់សំណង​ ឬ​
  2. អ្នកនឹងសុំ​ឲ្យមណ្ឌលសិក្សាធិការ​ធ្វើការ​បង់ប្រាក់​ដោយផ្ទាល់​ទៅដល់​អ្នកផ្តល់សេវា​ដែលអ្នកបានជ្រើសរើស​ដើម្បី​ធ្វើការវាយ​តម្លៃ​ IEE របស់អ្នក​។​

ប្រសិនបើ​អ្នកសម្រេចចិត្ត​បន្តការវាយតម្លៃ ​IEE ដោយគ្មាន​ការឆ្លើយតបរបស់​មណ្ឌលសិក្សាធិការ​ទេ​ សូម​ប្រាកដថា​អ្នក​វាយតម្លៃ​ឯករាជ្យនោះ​​បំពេញតាម​រាល់​​គោល​ការ​ណ៍​ណែនាំ​ទាំង​អស់​​​ស្តីពី IEE របស់មណ្ឌលសិក្សាធិការ រួមទាំង​លក្ខណៈ ​​វិនិច្ឆ័យ​​លើសិទ្ធិទទួលបាន ​និង​ថ្លៃ​ចំណាយ​ផងដែរ។ អ្នកអាច​​ជ្រើសរើស​មិន​សរសេរ អ្វីមួយ​ទៅកាន់​មណ្ឌល​សិក្សា​ធិការ​ក៏បានដែរ​ រួច​ចូលទៅកាន់​ជំហាន​ទី4 ដោយផ្ទាល់​នៅ​ក្នុង​​ឯកសារ​​​បោះពុម្ព​នេះ​។

ជំហានទី4៖ ប្រសិនបើគ្រប់យ៉ាង​មិនសម្រេចជោគជ័យទេ សូម​ដាក់​ពាក្យ   ​​បណ្តឹង​ស្តីពីការអនុវត្តតាមច្បាប់​ទៅកាន់នាយកដ្ឋាន​អប់រំ​​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Department of Education)។​

ប្រសិនបើមណ្ឌលសិក្សាធិការ​នៅតែ​មិនឯកភាព​លើការ​វាយ​តម្លៃ​ IEE ទេ ឬ​បាន​ដាក់​ពាក្យសុំកិច្ច​ដំណើរ​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់ប្រឆាំង​ជំទាស់​នឹង​អ្នក នោះអ្នក​អា​ច​​ដាក់ពាក្យបណ្តឹង​ស្តីពីការអនុវត្ត​តាមច្បាប់​ទៅកាន់​នាយកដ្ឋានអប់រំ​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​ (“CDE”)។ ក្នុងពាក្យបណ្តឹងនេះ អ្នកគួរតែរៀបរាប់​ថា​ មណ្ឌលសិក្សា​ធិការ​បាន​រំលោភ​សិទ្ធិ​​តាមនីតិវិធី​របស់អ្នក​ នៅក្រោមច្បាប់ 34 C.F.R. ផ្នែក​ 300.502(b) ហើ​យស្នើសុំនាយកដ្ឋាន​ CDE ឲ្យ​ចេញ​​សេចក្តី​​បង្គាប់​ទៅកាន់​មណ្ឌលសិក្សាធិកា​រ​ដើម្បី​ផ្តល់ឲ្យ​អ្នក​នូវ​ការវាយតម្លៃ​ IEE ជាបន្ទាន់។

សូម​យោង​ទៅលើជំពូក​ 6 ព័ត៌មាន​ស្តីពី​នីតិវិធី​សវនាការ​ត្រឹម​ត្រូវ​តាមច្បាប់​/ការអនុវត្ត​តាម​ច្បាប់​ នៃ​​សៀវភៅ​ណែនាំ​អំពី​​សិទ្ធិ​និងការទទួល​ខុស​ត្រូវ​លើ​ការ​អប់​​រំពិសេស​ សម្រាប់​ព័ត៌មាន​​បន្ថែម​ស្តីពីរបៀប​ដាក់ពាក្យ​បណ្តឹង​ស្តីពីការ​អនុវត្ត​តាម​ច្បាប់​។

សំណួរដែលចោទសួរជាញឹកញាប់

1.   តើខ្ញុំ​អាច​ជ្រើសរើស​នរណាម្នាក់ឲ្យ​​មក​ធ្វើការ​វាយតម្លៃ​ IEE កូន​របស់​ខ្ញុំ​បាន​ដែរឬទេ​?

មណ្ឌលសិក្សាធិការ​ ត្រូវតែ​ផ្តល់ឲ្យអ្នកនូវ​ព័ត៌មានអំពី​ការ​វាយ​តម្លៃ​ IEE។ នេះ​រួម​មាន​​បញ្ជីរាយនាម​អ្នកផ្តល់សេវា​ដ៏មាន​សក្តានុពល​ គោលការណ៍​ណែនាំ​អំពីការកំណត់តម្លៃ និងលក្ខខណ្ឌតម្រូវ​របស់មណ្ឌលសិក្សាធិការ​សម្រាប់​ការ​វាយ​តម្លៃ​ IEE។ 9 អ្នកមិនតម្រូវឲ្យ​ប្រើប្រាស់​អ្នក​វាយតម្លៃ​នៅ​ក្នុង​​បញ្ជីរបស់​មណ្ឌលសិ​ក្សា​​​ធិការ​ទេ។ 10 ប្រសិនបើអ្នក​ជ្រើសរើស​អ្នកផ្តល់សេវាម្នាក់​ដែលមិនស្ថិតនៅ ក្នុង​ប​ញ្ជីរបស់មណ្ឌលសិក្សាធិការ សូម​ប្រាកដ​​ថា​ អ្នកវាយតម្លៃ​ដែលអ្នក​ជ្រើសរើសនោះ បំពេញ​តាម​​លក្ខខណ្ឌតម្រូវ​របស់មណ្ឌលសិក្សាធិការ​សម្រាប់​ការ​វាយ​តម្លៃ​ IEE។

ប្រសិន​បើមណ្ឌលសិក្សាធិការ​កំណត់ជម្រើស​អ្នកផ្តល់​សេវា​របស់​អ្នក​ខ្លាំង​ពេក​ រហូតដល់ការវាយតម្លៃ​មិនអាច​មាន​ឯករាជ្យ​ភាព​ ឬ​មានភាព​ដាច់ដោយឡែកពី​មណ្ឌល​សិក្សា​ធិការ​ ពេលនោះ​អ្នកអាច​ដាក់ពាក្យ​បណ្តឹង​ស្តីពីការ​អនុវត្ត​ច្បាប់​ទៅ​កាន់​​នាយកដ្ឋាន​ CDE។​

2.   តើមានអ្វីកើតឡើង បើសិន​ខ្ញុំមិនមានលុយគ្រប់គ្រាន់​ដើម្បីបង់ប្រាក់​សម្រាប់​ការវាយតម្លៃ​ IEE ជាមុន ហើយ​មណ្ឌលសិក្សាធិការទទូចសុំ​ថា ​ការទូទាត់សំណង​គឺជា​ជម្រើស​​ដែលមានតែ​មួយគត់?

ច្បាប់និងបទបញ្ញត្តិ​ស្តីពីការ​អប់រំពិសេស មិនមានចែង​បញ្ជាក់​​អំពីលក្ខណៈដែលមណ្ឌល​សិក្សាធិការ​ត្រូវ​ផ្តល់​ការ​វាយ​តម្លៃ​ IEE ក្រោមបន្ទុកចំណាយ​សាធារណៈ​ទេ​​។ ប៉ុន្តែ ប្រសិនបើ​អ្នកមិនអាចមានលទ្ធភាព​បង់ប្រាក់​សម្រាប់់​ការ​វាយតម្លៃ​ IE​E ជាមុន និង​ទូទាត់សងវិញ​នៅពេល​ក្រោយ​ទេ ពេលនោះ​មណ្ឌលសិក្សាធិការ​គួរតែ​ធ្វើការរៀបចំ​ផ្សេង​ទៀត​​។ នេះ​អាច​រួមមាន​ការ​បង់ប្រាក់​ដល់​អ្នក​វាយតម្លៃ​ឯករា​ជ្យ​​ដោយ​ផ្ទាល់។ ប្រសិនបើមណ្ឌលសិក្សាធិការ​បដិសេធមិន​ធ្វើការ​ចាត់​ចែង​​​រៀបចំសមស្រប​នោះទេ​ ពេលនោះ​អ្នកគួរតែ​ដាក់ពាក្យបណ្តឹង​ស្តីពីការអនុវត្ត​តាមច្បាប់​ទៅកាន់​នាយកដ្ឋាន​ CDE។​ នៅក្នុង​ពាក្យបណ្តឹងនេះ អ្នកអាច​រៀបរាប់​ប្រាប់​​ថា លក្ខខណ្ឌ​តម្រូវ​​រ​បស់​មណ្ឌលសិក្សាធិការ​ដែល​កំណត់ឲ្យអ្នក​បង់​ប្រាក់​មុនសម្រា​ប់​ការវាយតម្លៃ​ IEE រារាំង​អ្នក​មិនពីការ​ទទួល​បាន​​ការវាយតម្លៃ​ IEE។

3.   ប្រសិនបើខ្ញុំអាច​បង់ប្រាក់​សម្រាប់ការវាយតម្លៃ​នេះ តើខ្ញុំ​គួរ​តែ​បង់ប្រាក់នៅពេលនេះ ហើយបន្ទាប់មក​ស្វែងរក​ការ​ទូទាត់សំណង​ពីមណ្ឌលសិក្សា​បានដែរ​ឬទេ​?

ក្នុងនាមជាឪពុកម្តាយ/អាណាព្យាបាល​ អ្នក​មានសិទ្ធិជានិច្ច​ក្នុង​ការ​ទទួលបាន​កា​រ​​វាយតម្លៃ​ IEE ក្រោមបន្ទុក​ចំណាយ​ផ្ទាល់ខ្លួន​ ហើយមណ្ឌល​សិក្សាធិការ​ចាត់​ទុក​​ការវាយតម្លៃ​នោះ​ជា​ការអភិវឌ្ឈកម្មវិធី​ IEP របស់កូនអ្នក​។​ 11

មុនពេលបង់​ប្រាក់ផ្ទាល់ខ្លួន​​សម្រាប់ការវាយតម្លៃ​ឯករាជ្យ​ អ្នក​​គួរតែ​ស្នើសុំជាមុន​ដល់​​​មណ្ឌលសិក្សាធិការ​ឲ្យ​ផ្តល់​ការ​វាយ​តម្លៃ​ IEE ក្រោមបន្ទុកចំណាយ​សាធារណៈ​។ ប្រសិនបើអ្នក​បង់ប្រាក់សម្រាប់ការវាយតម្លៃ​ឯករាជ្យ​ មុនពេល​ស្នើសុំ​មណ្ឌលសិក្សាធិការ​ឲ្យ​ផ្តល់ប្រាក់ដល់ការ​វាយ​តម្លៃ​​​នេះ​ មណ្ឌលសិក្សាធិការ​មិន​មានកាតព្វកិច្ច​ធ្វើការ​ទូទាត់​សងអ្នកវិញនោះទេ​។

4.   តើការវាយតម្លៃ​ប្រភេទណា​ដែលខ្ញុំអាច​ស្នើសុំ​ការ​វាយ​តម្លៃ​ IEE ក្រោមបន្ទុកចំណាយ​សាធារណៈ?

អ្នកអាច​ស្នើសុំការវាយតម្លៃ​ IEE ក្រោមបន្ទុកចំណាយ​សាធារណៈ​សម្រាប់​រង្វាយ​តម្លៃ​​ណាមួយ​ដែលមណ្ឌលសិក្សា​ធិការ​បាន​ធ្វើ​រួចហើយ ប្រសិនបើអ្នកយល់ស្រប ​ជាមួយនឹង​រង្វាយ​តម្លៃ​នោះ។ សំណើសុំ​ការវាយតម្លៃ​ IEE ក្រោម​បន្ទុក​ចំណាយ​​សាធារណៈ អាច​ធ្វើឡើង​បានសម្រាប់​រង្វាយតម្លៃ​ប្រភេទ​ណា​មួយ​ដែល​មណ្ឌលសិក្សាធិការ​បាន​ធ្វើ ដើម្បី​វាយតម្លៃ​ទៅលើ​សិទ្ធិ​​ទទួល​បាន​ការអប់រំ​ពិសេស​ ឬ​តម្រូវការ​អប់រំ​របស់​កូនអ្នក​នៅ​ក្នុង​ផ្នែក​​នៃ​ពិការភាព​ណាមួយ​ដែលមាន​ការសង្ស័​យ​​។ នេះ​រួមមាន​រង្វាយតម្លៃ​ផ្នែក​​ចិត្ត​សាស្ត្រ​អប់រំ រង្វាយតម្លៃ​លើបច្ចេក​វិទ្យាជំនួយ​រង្វា​យ​តម្លៃ​លើ​ភាសានិង​សម្តី ឬ​រង្វាយ​តម្លៃ​​លើ​ការ​ផ្ទេរការសិក្សា​។

ប្រសិនបើ​​ឪពុកម្តាយ​/អាណាព្យាបាល​ទទួលបាន​ការវាយតម្លៃ​ IEE ក្រោមបន្ទុក​ចំណាយ​​សាធារណៈ ឬ​ចែករំលែក​ការវាយ​តម្លៃ​​ដែល​ពួកគេបាន​បង់ប្រាក់​ជា​ លក្ខណៈឯកជន​ ពេលនោះ​មណ្ឌល​សិក្សាធិការ​ត្រូវតែ​ពិចារណា​លើ​ការ​វាយ​តម្លៃនោះ នៅ​ពេល​ធ្វើការសម្រេចចិត្ត​ពាក់ព័ន្ធនឹង​សិស្ស​។ 12

5.   តើមណ្ឌលសិក្សា​អាច​រឹតបន្តឹង​ចំពោះអ្នកវាយតម្លៃ​ឯករាជ្យ​មិនឲ្យធ្វើការវាយតម្លៃ​លើកូនរបស់ខ្ញុំផ្អែកលើមូលដ្ឋានសាលា​រៀន​​ រួមទាំង​មជ្ឈដ្ឋាន​ថ្នាក់រៀន​ផងដែរ បានដែរឬទេ?

ទេ។ ប្រសិនបើមណ្ឌលសិក្សា​ធិការ​បានសង្កេត​តាមដានកូន​របស់អ្នក​នៅក្នុងថ្នាក់សម្រាប់ជា​ផ្នែកមួយនៃ​រង្វាយតម្លៃនេះ ​ឬ​ប្រសិនបើនីតិវិធីរង្វាយតម្លៃ​​របស់មណ្ឌលសិក្សា​​អនុញ្ញាតឲ្យ​មានការសង្កេត​តាមដានក្នុងថ្នាក់រៀន​ ពេលនោះ​មណ្ឌល​សិក្សា​ធិការ​ត្រូវតែ​ផ្តល់ឲ្យអ្នក​វាយតម្លៃ​ឯករាជ្យ​នូវ​ឱកាស​ដូចគ្នា​​នេះ​។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនអនុញ្ញាត​ឲ្យ​អ្នក​វាយ​តម្លៃឯករាជ្យ​ចុះ​សង្កេតតាម​ដាន​​ក្នុងថ្នាក់រៀនទេ នោះ​អ្នកអាច​ដាក់ពាក្យបណ្តឹង​លើការអនុវត្ត​តាមច្បាប់​ទៅកាន់​នាយកដ្ឋាន CDE។ នៅក្នុង​ពាក្យបណ្តឹងនេះ អ្នកអាចរៀបរាប់​ថា​ អ្នកវាយតម្លៃ​ឯករាជ្យ​នោះមិនអាច​បំពេញ​ការវាយតម្លៃ​របស់ពួកគេ​បាន​ទេ ដោយសារតែ​មណ្ឌលសិក្សាធិការនឹងមិនផ្តល់ឱកាស​ដូច​គ្នានេះ​ដើម្បី​សង្កេតតាមដានកូនរបស់អ្នក​ ដូចដែល​ពួកគេ​បាន​ធ្វើ​ជា​មួយ​បុគ្គលិកសាលារៀននោះ​ទេ។​

សូម​យោង​ទៅលើជំពូក​ 6 ព័ត៌មាន​ស្តីពី​នីតិវិធី​សវនាការ​ត្រឹម​ត្រូវ​តាមច្បាប់​/ការអនុវត្ត​តាម​ច្បាប់​ នៅក្នុង​សៀវភៅ​ណែនាំ​អំពី​​សិទ្ធិ​និងការទទួល​ខុស​ត្រូវ​លើ​ការ​អប់រំពិសេស​ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពីរបៀប​ដាក់ពាក្យ​បណ្តឹង​ស្តីពីការ​អនុវត្ត​​តាមច្បាប់​ទៅកាន់នាយកដ្ឋាន CDE។

6.   តើខ្ញុំអាច​ស្នើសុំ​ការ​វាយ​​តម្លៃ​ IEE ក្រោមបន្ទុកចំណាយ​សាធារណៈបាន​ប៉ុន្មានដង​?

អ្នកអាច​ស្នើសុំ​ការវាយតម្លៃ​ IEE ក្រោមបន្ទុកចំណាយ​សាធារណៈ​​បានតែ​ម្តងគត់ សម្រាប់ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិការ​នីមួយៗ​ដែលអ្នក​មិនយល់ស្រប​ជា​មួយ​។ 13 នោះមានន័យថា ប្រសិនបើអ្នក​មិនរីករាយ​ជាមួយនឹង​ការ​វាយតម្លៃ​ IEE ដែលទទួលបានក្រោមបន្ទុកចំណាយ​សាធារណៈ អ្នកនឹង​ចាំបាច់ត្រូវ​រង់ចាំ​ឲ្យ​មណ្ឌល​​សិក្សា​ធ្វើការ​វាយ​តម្លៃ​កូនរបស់អ្នក​ឡើង​វិញ​ មុនពេល​អ្នកអាច​ស្នើសុំ​ការ​វាយតម្លៃ​ IEE ផ្សេងទៀត​ក្រោមបន្ទុកចំណាយ​សាធារណៈ។

សូម​យោង​​ទៅលើ​ជំពូក​ 2 ព័ត៌មានស្តីពី​ការវាយតម្លៃ/រង្វាយ​តម្លៃ​ នៃសៀវភៅ​ណែនាំ​​ស្តីពី​សិទ្ធិនិង​ការទទួលខុសត្រូវ​លើការ​អប់រំពិសេស​​ សម្រាប់​ព័ត៌មាន​បន្ថែម​​។

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។