តុលាការ CARE និង SB 43 ជាភាសាធម្មតា

Publications
#8104.06

តុលាការ CARE និង SB 43 ជាភាសាធម្មតា

រដ្ឋ California មានច្បាប់ថ្មីៗមួយចំនួនអំពីសុខភាពផ្លូវចិត្ត។ ក្នុងនោះមានច្បាប់ថ្មីមួយ គេហៅថា តុលាការជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE, Community Assistance, Recovery and Empowerment Court)។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើតុលាការ CARE គឺជាអ្វី?

រដ្ឋ California មានច្បាប់ថ្មីៗមួយចំនួនអំពីសុខភាពផ្លូវចិត្ត។ ក្នុងនោះមានច្បាប់ថ្មីមួយ គេហៅថា តុលាការជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE, Community Assistance, Recovery and Empowerment Court)។

តុលាការ CARE មានជំហានជាច្រើន។ អ្នកត្រូវមានវត្តមាន នៅមុខចៅក្រម ជាច្រើន ដង។ ក្រសួងសុខភាពឥរិយាបថនៃខោនធីរបស់អ្នក ត្រូវពិនិត្យមើលថាតើអ្នកមាន ពិការភាព ជាក់លាក់ណាមួយឬទេ។

  1. មានទម្រង់បែបបទមួយក្នុងការចាប់ផ្ដើមដំណើរការ តុលាការ CARE។ មនុស្ស ជាច្រើន ដូចជាគ្រួសាររបស់អ្នក មនុស្សដែលអ្នករស់នៅជាមួយ ឬប៉ូលីស ជាដើម អាចបំពេញទម្រង់បែបបទនេះបាន។
  2. នៅពេលដែលពួកគេផ្ញើទម្រង់បែបបទនេះ ខោនធីជាអ្នកពិនិត្យមើលថា តើអ្នក មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ឬទេ។ មានតែមនុស្សមួយចំនួនប៉ុណ្ណោះ ដែល មាន លក្ខណៈសម្បត្តិ គ្រប់គ្រាន់។
    • ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកត្រូវតែមានបញ្ហាសុខភាព ជាក់លាក់ មួយ៖ ជំងឺវិកលចរិត និងវិបត្តិផ្លូវចិត្តផ្សេងៗទៀត
    • មានជំងឺជាច្រើនដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាជំងឺអូទីសឹម ឬ ជំងឺបាយប៉ូឡា។
  3. ចៅក្រមជាអ្នកសម្រេចថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬទេ។
  4. បើសិនជាចៅក្រមគិតថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះអាចមានផ្លូវពីរយ៉ាង៖
    • កិច្ចព្រមព្រៀង CARE៖ ដំបូង អ្នកនិងមេធាវីរបស់អ្នក អាចព្យាយាម ចុះ កិច្ច ព្រមព្រៀងជាមួយខោនធី និងចៅក្រម។ កិច្ចព្រមព្រៀងនេះ នឹង ជា ផែនការ រយៈពេលមួយឆ្នាំសម្រាប់សុខភាពផ្លូវចិត្ត។ ចៅក្រមត្រូវអនុម័ត កិច្ចព្រមព្រៀងនេះ។
    • ផែនការ CARE៖ បើសិនជាគ្រប់គ្នាមិនយល់ស្រប តុលាការអាច ធ្វើ ផែនការ សម្រាប់អ្នក។
  5. ផែនការនេះអាចមានការព្យាបាល ការស្នាក់នៅ និងឱសថនៅក្នុងនោះ។
    • អ្នកប្រហែលជាត្រូវលេបថ្នាំ។ បើសិនជាអ្នកមិនលេបថ្នាំទេ ពួកគេ នឹងមិន ប្រើ កម្លាំងដើម្បីបង្ខំឱ្យអ្នកលេបទេ។ ប៉ុន្តែ បើសិនជាអ្នកមិនលេបថ្នាំ តុលាការ អាចនិយាយថា អ្នកមិនធ្វើតាមផែនការរបស់ពួកគេ។
  6. បើសិនជាអ្នកមិនធ្វើតាមផែនការ គេអាចដាក់អ្នកក្រោមហិតូបត្ថម្ភ។ ហិតូបត្ថម្ភ មានន័យថា អ្នកណាម្នាក់ផ្សេងទៀតត្រូវ បង្កើតជម្រើសអំពី ការព្យាបាល សុខភាព ផ្លូវចិត្ត របស់អ្នក និងកន្លែងរស់នៅសម្រាប់អ្នក។ ឧទាហរណ៍ ពួកគេអាចបញ្ជូន អ្នក ឱ្យទៅរស់នៅក្នុងមណ្ឌលដែលគេចាក់សោ និងតម្រូវឱ្យអ្នក លេប ថ្នាំ ព្យាបាល រោគចិត្ត។

តុលាការ CARE មិនផ្ដល់ជម្រើសឱ្យអ្នក និងគ្រប់គ្រងជីវិតរបស់អ្នកទេ។ វាជា មធ្យោបាយដើម្បីឱ្យអ្នកផ្សេងទៀត ដូចជាចៅក្រម ប្រាប់អ្នកថាត្រូវធ្វើអ្វី។

តើ SB 43 ជាអ្វី?

SB 43 គឺជាច្បាប់អំពីសុខភាពផ្លូវចិត្តនៅក្នុងរដ្ឋ California។ ច្បាប់នេះកែប្រែ និយមន័យ អំពី “ពិការភាពធ្ងន់ធ្ងរ)។

ពិការភាពធ្ងន់ធ្ងរគឺជាមធ្យោបាយមួយដែលគេអាចដាក់អ្នកក្រោមការឃុំគ្រងទាំងបង្ខំ ឬ ហិតូបត្ថម្ភ។

ការឃុំគ្រងទាំងបង្ខំមួយប្រភេទហៅថា 5150។ 5150 អនុញ្ញាត ឱ្យខោនធីឃុំគ្រង អ្នក ទាំង ដែលអ្នកមិនចង់នៅក្នុងមណ្ឌលដែលគេចាក់សោរហូតដល់ 72 ម៉ោង (3 ថ្ងៃ)។ បន្ទាប់ ពី រយៈពេលនោះ មនុស្សមួយចំនួនត្រូវគេដោះលែង។ មនុស្សមួយចំនួន ជ្រើសរើស សម្រាកនៅមន្ទីរពេទ្យ។ មនុស្សមួយចំនួនត្រូវគេឃុំ យូរជាងនេះ ទៅតាម ប្រភេទនៃការឃុំផ្សេងទៀត។

គេអាចដាក់អ្នកឱ្យស្ថិតក្រោមការឃុំគ្រងប្រភេទ 5150 ការឃុំគ្រងទាំងបង្ខំ ឬហិតូបត្ថម្ភ ប្រភេទផ្សេងទៀត បើសិនជាអ្នកត្រូវនឹងលក្ខណៈវិនិច្ឆ័យថាមានពិការភាពធ្ងន់ធ្ងរ។

បើសិនជាអ្នកត្រូវនឹងលក្ខណៈវិនិច្ឆ័យថាមានពិការភាពធ្ងន់ធ្ងរ នោះគេ អាចដាក់ អ្នក ក្រោម ការឃុំគ្រងប្រភេទ 5150។ មន្ត្រីប៉ូលិស ឬអ្នកតំណាងខោនធីអាចឃុំអ្នកបាន។

SB 43 កែប្រែពិការភាពធ្ងន់ធ្ងរតាមពីររបៀប៖

  1. វាបន្ថែមវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។ ឥឡូវនេះ បើសិនជាអ្នកមាន វិបត្តិ ប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ នោះអ្នកអាច ត្រូវនឹង ស្តង់ដារ ពិការភាព ធ្ងន់ធ្ងរ។
  2. វាក៏ចែងដែរថា បើសិនជាអ្នកមិនអាចថែទាំសុខភាពខ្លួនឯង ឬសុវត្ថិភាពផ្ទាល់ ខ្លួនបាន ទេ អ្នកអាចត្រូវនឹងស្ដង់ដារពិការភាពធ្ងន់ធ្ងរ។

ពិការភាពធ្ងន់ធ្ងរមានពីរផ្នែក៖

  1. អ្នកត្រូវតែមានជំងឺខាងសុខភាពផ្លូវចិត្ត ឬវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។
  2. ហើយដោយសារបញ្ហាសុខភាពនោះ អ្នកមិនអាចធ្វើកិច្ចការមួយចំនួន៖
    • ចាត់ចែងចំពោះតម្រូវការអាហារ សម្លៀកបំពាក់ ឬទីជម្រកផ្ទាល់ខ្លួន ឬ
    • ចាត់ចែងចំពោះសុវត្ថិភាព និងការថែទាំសុខភាពផ្ទាល់ខ្លួន។

ច្បាប់នេះមានន័យថា មនុស្សច្រើនឡើងនឹងត្រូវគេដាក់ក្រោមការឃុំគ្រងទាំងបង្ខំ និងក្រោមហិតូបត្ថម្ភ។ ច្បាប់នេះមានន័យថា មនុស្សច្រើនឡើង នឹងមាន ជម្រើស តិចជាងមុនលើជីវិតរបស់ខ្លួន។