អ្នកអាចបោះឆ្នោតបាន បើទោះបីជាអ្នកពុំអាចចុះហត្ថលេខាឈ្មោះរបស់អ្នកក៏ដោយ

អ្នកអាចបោះឆ្នោតបាន បើទោះបីជាអ្នកពុំអាចចុះហត្ថលេខាឈ្មោះរបស់អ្នកក៏ដោយ
ឯកសារនេះពន្យល់បង្ហាញនូវរបៀបផ្សេងៗគ្នាដែលអ្នកបោះឆ្នោតអាចបំពេញតាមលក្ខខណ្ឌតម្រូវនៃការចុះហត្ថលេខា។ កិច្ចដំណើការផ្ទៀងផ្ទាត់បញ្ជាក់ហត្ថលេខា ត្រូវបានប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ហត្ថលេខារបស់អ្នកបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ ឬសន្លឹកឆ្នោតបណ្ដោះអាសន្ន។ ដើម្បីចៀសវាងនូវការបដិសេធចោល ហត្ថលេខារបស់អ្នកត្រូវដូចទៅនឹងហត្ថលេខានៅក្នុងកំណត់ត្រាឈ្មោះរបស់អ្នក។ ជាទូទៅ ហត្ថលេខានេះគឺជាហត្ថលេខាដែលអ្នកបានចុះនៅលើសំណុំឯកសារនៅឯនាយកដ្ឋានយានយន្ត ឬនៅលើលិខិតអះអាងបញ្ជាក់សម្រាប់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក។
ឯកសារនេះពន្យល់បង្ហាញនូវរបៀបផ្សេងៗគ្នាដែលអ្នកបោះឆ្នោតអាចបំពេញតាមលក្ខខណ្ឌតម្រូវនៃការចុះហត្ថលេខា។ កិច្ចដំណើការផ្ទៀងផ្ទាត់បញ្ជាក់ហត្ថលេខា ត្រូវបានប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ហត្ថលេខារបស់អ្នកបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ ឬសន្លឹកឆ្នោតបណ្ដោះអាសន្ន។ ដើម្បីចៀសវាងនូវការបដិសេធចោល ហត្ថលេខារបស់អ្នកត្រូវដូចទៅនឹងហត្ថលេខានៅក្នុងកំណត់ត្រាឈ្មោះរបស់អ្នក។ ជាទូទៅ ហត្ថលេខានេះគឺជាហត្ថលេខាដែលអ្នកបានចុះនៅលើសំណុំឯកសារនៅឯនាយកដ្ឋានយានយន្ត ឬនៅលើលិខិតអះអាងបញ្ជាក់សម្រាប់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក។
អ្នកអាចបង្កើត “សញ្ញា” ដោយរួមទាំងត្រាហត្ថលេខាផងដែរ
ប្រសិនបើអ្នកមិនអាចចុះហត្ថលេខានៃឈ្មោះរបស់អ្នកបានទេ អ្នកអាចបង្កើតសញ្ញាអ្វីមួយ ឬប្រើប្រាស់ត្រាហត្ថលេខាណាមួយ។
សញ្ញាសម្គាល់របស់អ្នក គួរមានលក្ខណៈសាមញ្ញ។ អ្នកបោះឆ្នោតជាច្រើន ប្រើប្រាស់សញ្ញា “X” ជាសញ្ញារបស់ពួកគេ។
ជំនួសឲ្យសញ្ញា “X” អ្នកអាចប្រើត្រាហត្ថលេខា។ ប៉ុន្តែមុនពេលអ្នកអាចប្រើប្រាស់ត្រាហត្ថលេខាដើម្បីបោះឆ្នោត ជាដំបូង អ្នកត្រូវ៖ (1) ចុះឈ្មោះដោយផ្ទាល់នៅការិយាល័យបោះឆ្នោតនៃ ខោនធីរបស់អ្នក ដោយប្រើប្រាស់ត្រាដើម្បីចុះហត្ថលេខាលើលិខិតអះអាងបញ្ជាក់សម្រាប់ការចុះឈ្មោះបោះឆ្នោត នៅចំពោះមុខមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងខោនធីរបស់អ្នក ឬ (2) ចុះឈ្មោះដើម្បីធ្វើការបោះឆ្នោតតាមអនឡាញ ក្រោយពេលអ្នកបានប្រើប្រាស់ត្រាហត្ថលេខាដែលនាយកដ្ឋានយានយន្តបានអនុម័តយល់ព្រម និងបានផ្ញើទៅឲ្យរដ្ឋមន្ត្រីការបរទេស។
ទោះជាប្រើប្រាស់វិធីណាមួយក៏ដោយ ចាំបាច់ត្រូវមានអ្នកណាម្នាក់ធ្វើជា “សាក្សី”
នៅក្បែរសញ្ញារបស់អ្នក ឬត្រាហត្ថលេខារបស់អ្នក ត្រូវមាន “សាក្សី” ម្នាក់សរសេរឈ្មោះរបស់អ្នក។ បន្ទាប់មក ឲ្យសាក្សីនោះ សរសេរឈ្មោះរបស់ខ្លួនគេផ្ទាល់នៅក្បែរបន្ទាត់ហត្ថលេខា (ស្រោមសំបុត្រខ្លះមានបន្ទាត់សម្រាប់ “សាក្សី” រួចជាស្រេចនៅក្បែរនោះ ប្រសិនបើដូច្នោះ សូមប្រើប្រាស់បន្ទាត់នោះ) សាក្សីរបស់អ្នក ត្រូវមានអាយុ 18 ឆ្នាំឡើងទៅ។ អ្នកបោះឆ្នោតជាច្រើន ប្រើប្រាស់សមាជិកគ្រួសារណាម្នាក់ ឬមិត្តភក្ដិណាម្នាក់ធ្វើជាសាក្សី។
ប្រសិនបើខ្ញុំប្រើប្រាស់ត្រា តើត្រានោះគួរមានរូបរាងដូចម្ដេច?
ប្រសិនបើអ្នកជាបុគ្គលដែលមានពិការភាព ត្រាហត្ថលេខារបស់អ្នក គួរមានរូបរាងដូច៖
- ហត្ថលេខាពិតប្រាកដរបស់អ្នក
- “សញ្ញា” ឬ “និមិត្តសញ្ញា” ដែលអ្នកប្រើប្រាស់ធ្វើជាហត្ថលេខារបស់អ្នក (ឧទាហរណ៍ សញ្ញា “X”)
ឬ
- ហត្ថលេខានៃឈ្មោះរបស់អ្នកដែលត្រូវសរសេរដោយបុគ្គលណាមួយផ្សេងទៀត ដែលអ្នកប្រើប្រាស់ធ្វើជាហត្ថលេខាផ្ទាល់ខ្លួន។
តើអ្នកណាអាចប្រើត្រាហត្ថលេខាបាន?
មនុស្សពីរប្រភេទ អាចប្រើប្រាស់ត្រាហត្ថលេខាដើម្បីចុះឈ្មោះបោះឆ្នោត និងដើម្បីបោះឆ្នោត៖
- បុគ្គលដែលមានពិការភាព៖
- A. ដែលមិនអាចសរសេរបានដោយសារតែពិការភាពរបស់ពួកគេ និង
- B. ដែលមានត្រាហត្ថលេខា។
- បុគ្គលដទៃទៀតក្រៅពីបុគ្គលដែលមានពិការភាពដែលប្រើប្រាស់ត្រា៖
- A. ដែលមានការយល់ព្រមជាក់ច្បាស់របស់ម្ចាស់ត្រា និង
- B. នៅចំពោះមុខម្ចាស់ត្រា។
តើមានរឿងអ្វីកើតឡើង ប្រសិនបើហត្ថលេខារបស់ខ្ញុំប្រែប្រួលផ្លាស់ប្ដូរ?
ប្រសិនបើហត្ថលេខារបស់អ្នកប្រែប្រួល អ្នកអាចធ្វើបច្ចុប្បន្នភាពហេត្ថលេខារបស់អ្នកនៅលើ កំណត់ត្រាដោយចុះឈ្មោះបោះឆ្នោត ដោយប្រើប្រាស់ពាក្យស្នើសុំជាក្រដាស។ អ្នកអាចផ្ញើតាមប្រៃសណីយ៍ ឬយកពាក្យស្នើសុំរបស់អ្នកទៅដាក់នៅការិយាល័យរៀបចំការបោះឆ្នោតប្រចាំខោនធីរបស់អ្នក។ ប្រសិនបើអ្នកមិនប្រាកដ អ្នកអាចស្នើសុំច្បាប់ចម្លងនៃហត្ថលេខារបស់អ្នកដោយទូរសព្ទ ឬផ្ញើអ៊ីមែលទៅកាន់ការរិយាល័យរៀបចំការបោះឆ្នោតប្រចាំខោនធីរបស់អ្នក។
តើមានអ្វីកើតឡើង ប្រសិនបើហត្ថលេខារបស់ខ្ញុំត្រូវបដិសេធ?
អាចមានលទ្ធភាពដែលថាហត្ថលេខារបស់អ្នក មិនថាជាសញ្ញាឬត្រា ត្រូវគេបដិសេធ។ ក៏ប៉ុន្តែ ករណីបែបនេះ ពុំមានន័យថាសន្លឹកឆ្នោតរបស់អ្នកមិនត្រូវបានរាប់ថាបានការនោះឡើយ។ អ្នកនឹងមានឱកាសទីពីរដើម្បីផ្ដល់ហត្ថលេខាដែលដូចទៅនឹងហត្ថលេខានៅលើកំណត់ត្រារបស់អ្នក បើទោះបីជាអ្នកភ្លេចដាក់បញ្ចូលហត្ថលេខារបស់អ្នកទាំងស្រុងក៏ដោយ។
មន្ត្រីរៀបចំការបោះឆ្នោតប្រចាំខោនធី នឹងប្រៀបធៀបហត្ថលេខាដែលអ្នកបានផ្ដល់នៅលើស្រោមសំបុត្រសន្លឹកឆ្នោតរបស់អ្នក ជាមួយនិងហត្ថលេខានៅលើកំណត់ត្រាចុះឈ្មោះបោះឆ្នោត (ជាទូទៅ នៅលើលិខិតអះអាងបញ្ជាក់សម្រាប់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក ឬនៅលើប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណប្រចាំរដ្ឋរបស់អ្នក)។ ប្រសិនបើហត្ថលេខាទាំងនោះមិនដូចគ្នា ខោនធីរបស់អ្នកត្រូវជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរ និងផ្ដល់ជូនអ្នកនូវ “សេចក្ដីបញ្ជាក់ផ្ទៀងផ្ទាត់ហត្ថលេខា” ដើម្បីចុះហត្ថលេខា។ ខោនធីរបស់អ្នកត្រូវផ្ញើជូនអ្នកនូវសេចក្ដីជូនដំណឹង និងសេចក្ដីបញ្ជាក់ផ្ទៀងផ្ទាត់ហត្ថលេខា មិនឲ្យលើសពី 8 ថ្ងៃ មុនពេលការបោះឆ្នោតត្រូវបានបញ្ជាក់។ អ្នកត្រូវចុះហត្ថលេខា និងផ្ញើសេចក្ដីបញ្ជាក់នោះត្រឡប់ទៅវិញ នៅត្រឹមម៉ោង 5 ល្ងាច ក្នុងរយៈពេលពីរថ្ងៃមុនពេលការបោះឆ្នោតត្រូវបញ្ជាក់។ ការិយាល័យរៀបចំការបោះឆ្នោតរបស់អ្នក នឹងផ្ទៀងផ្ទាត់ហត្ថលេខាថ្មីជាមួយនិងកំណត់ត្រារបស់អ្នក ហើយប្រសិនបើដូចគ្នា សន្លឹកឆ្នោតរបស់អ្នកនឹងត្រូវរាប់ថាបានការ។
ពួកគេក៏នឹងប្រើប្រាស់ហត្ថលេខាថ្មីនោះធ្វើជាចំណុចសម្រាប់ផ្ទៀងផ្ទាត់នៅក្នុងការបោះឆ្នោតនាពេលអនាគតផងដែរ។
សេចក្ដីបញ្ជាក់ផ្ទៀងផ្ទាត់ហត្ថលេខា និងសេចក្ដីណែនាំរបស់ខោនធីរបស់អ្នក ត្រូវផ្ដល់ជូននៅលើទំព័រគេហនៃការិយាល័យរៀបចំការបោះឆ្នោតប្រចាំខោនធីរបស់អ្នក។
ក្រោយពេលអ្នកផ្ញើសន្លឹកឆ្នោតរបស់អ្នកតាមប្រៃសណីយ៍ភ្លាម អ្នកអាចតាមដានអំពីពេលវេលាដែលសន្លឹកឆ្នោតរបស់អ្នកត្រូវផ្ញើចេញ ទទួល និងរាប់ តាមរយៈ Ballottrax។ Ballottrax អាចផ្ញើជូនអ្នកនូវការផ្ដល់ដំណឹងតាមរយៈ សារជាអក្សរ អ៊ីមែល ឬសំឡេងផ្ដល់ដំណឹង។
អ្នកក៏អាចពិនិត្យមើលស្ថានភាពនៃការបោះឆ្នោតតាមប្រៃសណីយ៍ ឬការបោះឆ្នោតបណ្ដោះអាសន្នរបស់អ្នក តាមរយៈទូរសព្ទ ឬនៅលើទំព័រគេហមួយចំនួនផងដែរ។
ប្រភព៖ (ច្បាប់ស្តីពីការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 354.5-3019។)
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.