កម្មវិធីគាំទ្រនិយោជិត/កម្មវិធីប្រាក់រង្វាន់លើកទឹកចិត្តការងារ - របាយការណ៍ប្រាក់ឈ្នួលប្រចាំខែ និងប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI)

កម្មវិធីគាំទ្រនិយោជិត/កម្មវិធីប្រាក់រង្វាន់លើកទឹកចិត្តការងារ - របាយការណ៍ប្រាក់ឈ្នួលប្រចាំខែ និងប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI)
ឯកសារបោះពុម្ពផ្សាយនេះ ពន្យល់ពីរបៀបរាយការណ៍ប្រាក់ឈ្នួលរបស់អ្នក នៅពេលអ្នកទទួលបានប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) និងថាតើហេតុអ្វីការរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកមានសារៈសំខាន់ដើម្បីជៀសវាងបាត់បង់ SSI របស់អ្នក នៅពេលអ្នកបំពេញកិច្ចការ។
ឯកសារបោះពុម្ពផ្សាយនេះ ពន្យល់ពីរបៀបរាយការណ៍ប្រាក់ឈ្នួលរបស់អ្នក នៅពេលអ្នកទទួលបានប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) និងថាតើហេតុអ្វីការរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកមានសារៈសំខាន់ដើម្បីជៀសវាងបាត់បង់ SSI របស់អ្នក នៅពេលអ្នកបំពេញកិច្ចការ។
ប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) គឺជាកម្មវិធីមួយសម្រាប់អ្នកដែលមានពិការភាព ពិការភ្នែក ឬមានអាយុលើសពី 65 ឆ្នាំ និងអាចមានលទ្ធភាពបង់ថ្លៃផ្ទះ អាហារ និងការថែទាំសុខភាព។
ប្រសិនបើអ្នកមានលក្ខណសម្បត្តិទទួលបាន SSI អ្នកនឹងទទួលបានការត្រួតពិនិត្យនៅថ្ងៃទីមួយនៃខែនោះ ដើម្បីបង់ថ្លៃអាហារ និងទីជម្រក។ អ្នកទទួលបាន SSI ទទួលបានការរ៉ាប់រងលើសេវា Medi-Cal ដោយឥតគិតថ្លៃសម្រាប់ពួកគេ។
តើហេតុអ្វីបានជាខ្ញុំត្រូវការរាយការណ៍ពីប្រាក់បៀវត្សរ៍ជារៀងរាល់ខែ?
ច្បាប់ចែងថា អ្នកត្រូវរាយការណ៍ពីប្រាក់ឈ្នួលរបស់អ្នក នៅពេលអ្នកទទួលបាន SSI។
ប្រាក់បៀវត្សរ៍របស់អ្នក អាចប៉ះពាល់ ឬអាចមិនប៉ះពាល់នឹងចំនួនទឹកប្រាក់នៃមូលប្បទានបត្រ SSI របស់អ្នក។ SSI គណនាថាតើត្រូវបង់ប្រាក់ចំនួនប៉ុន្មានសម្រាប់ខែនីមួយៗ អាស្រ័យលើប្រាក់ចំណូលពីការងារ និងប្រភពដទៃទៀតដែលអ្នកមាន។ របបសន្តិសុខសង្គម ក៏ត្រួតពិនិត្យលើចំណាយដែលអ្នកបង់ ដែលធ្វើឲ្យអ្នកអាចបំពេញកិច្ចការនៅពេលគណនាការទូទាត់ប្រាក់ SSI របស់អ្នក។
អ្នកត្រូវរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកជារៀងរាល់ខែដើម្បីប្រាកដថា អ្នកទទួលបានប្រាក់ SSI ត្រឹមត្រូវ។ ការរាយការណ៍ពីប្រាក់ឈ្នួលជារៀងរាល់ខែ អាចជួយអ្នកឲ្យជៀសផុតពីការទូទាត់ប្រាក់លើស ឬបាត់បង់ SSI របស់អ្នក។
ពេលដែលត្រូវរាយការណ៍ពីប្រាក់ឈ្នួល។
រាយការណ៍ប្រាក់ឈ្នួលរបស់អ្នក នៅពេលអ្នកទទួលបានបង្កាត់ដៃបើកប្រាក់ចុងក្រោយសម្រាប់ខែនោះ។ ប្រាក់ឈ្នួល ត្រូវធ្វើការរាយការណ៍មិនឲ្យយូរជាងថ្ងៃទី10 នៃខែបន្ទាប់ឡើយ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្វើការនៅក្នុងខែមករា អ្នកត្រូវរាយការណ៍ពីប្រាក់ឈ្នួលរបស់អ្នកនៅពេលអ្នកទទួលបានបង្កាន់ដៃបើកប្រាក់ចុងក្រោយនៅក្នុងខែមករា ប៉ុន្តែមិនត្រូវយូរជាងថ្ងៃទី10 ខែកុម្ភៈឡើយ។
តើនរណាជាអ្នកទទួលខុសត្រូវចំពោះការរាយការណ៍ប្រាក់បៀវត្សរ៍?
ប្រសិនបើអ្នកជាតំណាងអ្នកទទួលប្រាក់ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការរាយការណ៍ប្រាក់ឈ្នួល។ តំណាងអ្នកទទួលប្រាក់ ត្រូវបង្កើតគណនី My Social Security (របបសន្តិសុខសង្គម) របស់ពួកគេដើម្បីរាយការណ៍ប្រាក់ឈ្នួលតាមប្រព័ន្ធអនឡាញសម្រាប់អ្នកទទួល SSI ដែលអ្នកធ្វើជាតំណាង។ អ្នកក៏អាចប្រើប្រព័ន្ធទូរសព្ទដៃស្វ័យប្រវត្តិ ឬកម្មវិធីរាយការណ៍ប្រាក់ឈ្នួលតាមទូរសព្ទដៃដោយឥតគិតថ្លៃ ដើម្បីរាយការណ៍ប្រាក់ឈ្នួលសម្រាប់អ្នកទទួលបាន SSI របស់អ្នក។
អ្នកក៏ចាំបាច់ត្រូវរាយការណ៍ពីប្រាក់ឈ្នួលរបស់អ្នកផងដែរ ប្រសិនបើអ្នកជាសហព័ទ្ធ ឪពុក/ម្ដាយ ឬអ្នកឧបត្ថម្ភដល់បុគ្គលដែលទទួលបាន SSI។ សហព័ទ្ធរបស់អ្នក ត្រូវរស់នៅជាមួយអ្នក។ ឪពុកម្ដាយត្រូវរស់នៅជាមួយអ្នក ហើយអ្នកត្រូវមានអាយុតិចជាង 18 ឆ្នាំ។ ប្រសិនបើអ្នកមិនមែនជាពលរដ្ឋអាមេរិក ម្ចាស់ជំនួយរបស់អ្នកត្រូវធ្វើការរាយការណ៍ពីប្រាក់ឈ្នួល បើទោះបីជាម្ចាស់ជំនួយនោះពុំរស់នៅជាមួយអ្នកក៏ដោយ។
តំណាងអ្នកទទួលប្រាក់ សហព័ទ្ធ ឪពុកម្ដាយ ឬម្ចាស់ជំនួយនៃអ្នកទទួលបាន SSI អាចប្រើប្រាស់ប្រព័ន្ធទូរសព្ទស្វ័យប្រវត្តិ ឬកម្មវិធីរាយការណ៍ប្រាក់ឈ្នួលតាមទូរសព្ទដៃដោយឥតគិតថ្លៃ ដើម្បីរាយការណ៍ពីប្រាក់ឈ្នួលរបស់បុគ្គលម្នាក់ដែលទទួលបាន SSI។
ចំណាំ៖ ប្រសិនបើអ្នកជាសហព័ទ្ធ ឪពុក/ម្ដាយ ឬម្ចាស់ជំនួយនៃបុគ្គលដែលទទួលបាន SSI អ្នកត្រូវរាយការណ៍ទៅរបបសន្តិសុខសង្គម ប្រសិនបើអ្នកចាប់ផ្ដើមធ្វើការ ឬឈប់ធ្វើការ។
របៀបរាយការណ៍ពីប្រាក់ឈ្នួលនៅពេលអ្នកទទួលបាន SSI។
ជម្រើសទី 1-គណនី My Social Security (របបសន្តិសុខសង្គម)
អ្នកអាចរាយការណ៍ប្រាក់ឈ្នួលតាមប្រព័ន្ធអនឡាញបានដោយចុះឈ្មោះលើរបបសន្តិសុខសង្គម ដើម្បីឲ្យអ្នកអាចចូលទៅប្រើគណនី My Social Security បាន។ ការរាយការណ៍ពីប្រាក់ឈ្នួលរបស់អ្នកដោយប្រើគណនី My Social Security គឺជាវិធីងាយស្រួលមួយដើម្បីរាយការណ៍ពីប្រាក់ឈ្នួលរបស់អ្នក។ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ឈ្នួលរបស់អ្នករួចដោយប្រើគណនី My Social Security អ្នកអាចរក្សាទុក ឬព្រីនបង្កាន់ដៃទទួលប្រាក់មួយច្បាប់របស់អ្នកបាន។ រក្សាទុកបង្កាន់ដៃទទួលប្រាក់នៅកន្លែងដែលមានសុវត្ថិភាព។ បង្កាន់ដៃទទួលប្រាក់ គឺជាភស្តុតាងដែលអ្នកបានរាយការណ៍ប្រាក់ឈ្នួលរបស់អ្នក។
ដើម្បីបង្កើតគណនី My Social Security សូមចូលទៅកាន់គេហទំព័ររបបសន្តិសុខសង្គមនៅ៖ https://www.ssa.gov/myaccount/, រួចជ្រើសរើសពាក្យថា “Create an Account” (បង្កើតគណនី)។
ប្រសិនបើអ្នកទទួលបាន SSI និងអត្ថប្រយោជន៍ពិការភាពដទៃផ្សេងទៀត ដូចជា ធានារ៉ាប់រងពិការភាពនៃរបបសន្តិសុខសង្គម (Social Security Disability Insurance, SSDI) អ្នកអាចប្រើប្រាស់ប្រព័ន្ធរាយការណ៍ប្រាក់ឈ្នួលតាមប្រព័ន្ធអនឡាញ ដើម្បីរាយការណ៍ប្រាក់ឈ្នួលទៅកាន់ SSI និង SSDI។
ចំណាំ៖ ប្រសិនបើអ្នកទទួលបាន SSI និង SSDI ឬអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដូចជា SSDI ដូចជា អត្ថប្រយោជន៍សម្រាប់ស្ដ្រីមេម៉ាយដែលមានពិការភាព (Disabled Widow Benefits, DWB) ឬអត្ថប្រយោជន៍សម្រាប់កុមារដែលមានពិការភាព (Child Disability Benefits, CDB) អ្នកអាចរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកទៅកាន់កម្មវិធី SSI និងកម្មវិធី SSDI បាន។ ប្រសិនបើអ្នករាយការណ៍ប្រាក់បៀវត្សរ៍របស់អ្នកទៅកាន់កម្មវិធី SSI តែមួយមុខ អ្នកអាចចុងក្រោយត្រូវទទួលបានការទូទាត់ប្រាក់អត្ថប្រយោជន៍ SSDI លើសចំនួន ដោយសារ SSI និង SSDI គឺជាកម្មវិធីរបបសន្តិសុខសង្គមខុសគ្នា និងពុំបានចែករំលែកព័ត៌មានអំពីប្រាក់ឈ្នួលរបស់អ្នកឲ្យគ្នាបានដឹងនោះទេ។
បន្ទាប់ពីឡុកចូលទៅក្នុងគណនី My Social Security អ្នកនឹងឃើញឈ្មោះនិយោជករបស់អ្នកនៅលើផ្ទាំងអេក្រង់រាយការណ៍ប្រាក់ឈ្នួលនៅក្នុង My Social Security ។ ប្រសិនបើអ្នកត្រូវការរាយការណ៍ពីប្រាក់ឈ្នួលសម្រាប់និយោជកដែលមិនមានបង្ហាញនៅលើផ្ទាំងអេក្រង់រាយការណ៍ប្រាក់ឈ្នួល អ្នកនឹងត្រូវការរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកទៅកាន់មន្រ្តីរបបសន្តិសុខសង្គមនៅក្នុងមូលដ្ឋាន ជំនួសឲ្យការរាយការណ៍តាមប្រព័ន្ធអនឡាញ។
ជម្រើសទី 2-ប្រព័ន្ធទូរសព្ទស្វ័យប្រវត្តិនៃកម្មវិធីរបបសន្តិសុខសង្គម
អ្នកទទួលបាន SSI អាចរាយការណ៍ប្រាក់ឈ្នួលតាមទូរសព្ទដោយប្រើប្រព័ន្ធទូរសព្ទស្វ័យប្រវត្តិរបស់កម្មវិធីរបបសន្តិសុខសង្គម ឬដោយទូរសព្ទ ឬនិយាយជាមួយអ្នកតំណាងរបស់កម្មវិធីរបបសន្តិសុខសង្គម។
ដើម្បីនិយាយជាមួយតំណាងនៃកម្មវិធី របបសន្តិសុខសង្គម សូមទូរសព្ទចន្លោះពីម៉ោង 7 ព្រឹក ដល់ម៉ោង 7 យប់ នៅថ្ងៃចុងសប្ដាហ៍។ លេខខ្សែទូរសព្ទឥតគិតថ្លៃគឺ 800-772-1213Image ឬ 800-325-0778Image (TTY)។ ប្រព័ន្ធទូរសព្ទដៃស្វ័យប្រវត្តិ គឺអាចប្រើប្រាស់បាន 24 ម៉ោង ក្នុងមួយថ្ងៃ។
ជម្រើសទី 3-ប្រើទូរសព្ទដៃម៉ាក iPhone ឬទូរសព្ទដៃប្រើកម្មវិធី android
រាយការណ៍ប្រាក់ឈ្នួលរបស់អ្នកដោយប្រើទូរសព្ទស្មាតហ្វូនរបស់អ្នក ដោយទាញយកកម្មវិធី Social Security app នៅលើទូរសព្ទដៃរបស់អ្នក។ កម្មវិធីនេះ គឺប្រើបានជាមួយទូរសព្ទស្មាតហ្វូតដែលប្រើកម្មវិធី android និងទូរសព្ទម៉ាក iPhone។
ចូលទៅកាន់៖ https://youtu.be/bXYL1XkC3R4 ដើម្បីទាញយកកម្មវិធីនេះ និងចាប់ផ្ដើមវិធីរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកដែលមានភាពងាយស្រួល និងមានសុវត្ថិភាពនេះ។
ចំណាំ៖ មិនត្រូវរាយការណ៍ប្រាក់ឈ្នួលរបស់អ្នកតាមប្រព័ន្ធអនឡាញ ឬប្រើប្រព័ន្ធទូរសព្ទស្វ័យប្រវត្តិ ឬកម្មវិធីរាយការណ៍តាមទូរសព្ទដោយឥតគិតថ្លៃទៅ កាន់៖
- រាយការណ៍ប្រាក់ឈ្នួលសម្រាប់និយោជកដែលមិនមានបង្ហាញនៅលើផ្ទាំងអេក្រង់រាយការណ៍នៅក្នុង My Social Security
- រាយការណ៍សកម្មភាពការងារជាលើកដំបូង
- រាយការណ៍ប្រាក់ឈ្នួលក្រោយពេលកាលបរិច្ឆេទផុតកំណត់
- រាយការណ៍ប្រាក់រកបានពីការងារផ្ទាល់ខ្លួន
- រាយការណ៍ចំណាយសម្រាប់ការងារដោយសារពិការភាព ឬការពិការភ្នែករបស់អ្នក ដែលជាចំណាយលើការងារទាក់ទងនឹងការចុះអន់ថយ (IRWE) ចំណាយលើការងារទាក់ទងភាពងងឹតភ្នែក (BWE)
- តាមដានការវិវឌ្ឍរបស់អ្នក ឬរាយការណ៍ពីចំណាយ ប្រសិនបើអ្នកកំពុងចូលរួមក្នុងផែនការដើម្បីទទួលបាននូវការជួយទទ្រង់ដោយខ្លួនឯង (PASS)
អ្នកគប្បីទាក់ទងទៅកាន់ការិយាល័យរបបសន្តិសុខសង្គមក្នុងមូលដ្ឋានរបស់អ្នក ប្រសិនបើអ្នកត្រូវការធ្វើរឿងណាមួយដូចខាងលើ។ អ្នកចូលរួមក្នុងគម្រោង PASS គប្បីទាក់ទងទៅកម្មាភិបាល PASS របស់ពួកគេ។
ជម្រើសទី 4 -រាយការណ៍ប្រាក់ឈ្នួលតាមសំបុត្រ
ជាទូទៅ យើងមិនណែនាំឲ្យប្រើសំបុត្រដើម្បីរាយការណ៍ប្រាក់ឈ្នួលនោះទេ។ គល់បញ្ជីបើកប្រាក់ឈ្នួលរបស់អ្នកអាចបាត់ ដាក់ខុសកន្លែង ឬអាចមានការពន្យារពេលក្នុងការត្រួតពិនិត្យព័ត៌មានប្រាក់ឈ្នួលរបស់អ្នក ដែលអាចនាំឲ្យមានការទូទាត់ប្រាក់ SSI ពុំបានត្រឹមត្រូវ។ ប្រសិនបើអ្នកប្រើសំបុត្រ យើងសូមណែនាំឲ្យអ្នកផ្ញើគល់បញ្ជីបើកប្រាក់ឈ្នួលរបស់អ្នកតាមលិខិតអនុសិដ្ឋ។ សូមចងចាំទុកក្នុងចិត្តថា ការប្រើប្រាស់លិខិតអនុសិដ្ឋ គឺមានគិតថ្លៃសេវា ចំណែកឯការរាយការណ៍តាមប្រព័ន្ធអនឡាញ តាមទូរសព្ទដៃ ឬតាមកម្មវិធីទូរសព្ទដៃឥតគិតថ្លៃ ពុំមានគិតថ្លៃសេវាឡើយ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.