ការរើសអើងជនពិការ ដោយ ក្រសួងស្តារលទ្ធភាពពលកម្មកាលីហ្វ័រញ៉ា

ការរើសអើងជនពិការ ដោយ ក្រសួងស្តារលទ្ធភាពពលកម្មកាលីហ្វ័រញ៉ា
ហាងស្រានេះប្រាប់អ្នកពីអ្វីដែលត្រូវធ្វើប្រសិនបើ DOR រើសអើងអ្នកដោយសារតែពិការភាពរបស់អ្នក។ វាប្រាប់អ្នកនៅពេលដែល DOR អាចផ្តល់ឱ្យអ្នកនូវសេវាកម្មតិចជាងនេះដោយផ្អែកលើពិការភាពរបស់អ្នក។ ហាងស្រានេះប្រាប់អ្នកពីអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកគិតថា DOR មានការរើសអើងប្រឆាំងនឹងអ្នក។
តើវាខុសច្បាប់ដែរឬទេ នៅពេលក្រសួងស្តារលទ្ធភាពពលកម្ម (DOR) រើសអើងខ្ញុំ ដោយសារពិការភាពរបស់ខ្ញុំនោះ?
បាទ/ចាស ពិតជាខុសច្បាប់ ។ ក្រោម ជំពូក II នៃច្បាប់ជនពិការអាមេរិក [Title II of the Americans with Disabilities Act (ADA)] និងផ្នែក 504 នៃច្បាប់ស្តារលទ្ធភាពពលកម្ម ឆ្នាំ 1973 (Section 504 of the Rehabilitation Act of 1973) វាជាអំពើខុសច្បាប់ ដែលស្ថាប័នរដ្ឋ ឬអ្នកទទួលបានជំនួយហិរញ្ញវត្ថុសហព័ន្ធ ដូចជា DOR ជាដើម មានការរើសអើង ចំពោះបុគ្គលណាម្នាក់ ដោយសារពិការភាព ។
ឧទាហរណ៍ នៃការរើសអើង អាចរួមមាន ៖
- ការបដិសេធមិនផ្តល់សេវា ដែលធ្វើឡើងដោយ DOR ដោយសារការប្រកាន់លើ ពិការភាពជាក់លាក់ណាមួយ ។ ឧទាហរណ៍ អ្នកប្រឹក្សារបស់ DOR មួយរូប មិនអាចបដិសេធ មិនធ្វើការទូទាត់ឱ្យសាលាច្បាប់ ដោយសារតែគាត់ជឿថា បុគ្គលម្នាក់ ដែលមានភាពចុះខ្សោយ ផ្នែកចក្ខុ មិនអាចក្លាយជា មេធាវីដ៏ល្អម្នាក់ បាននោះទេ ។
- ការខកខាន មិនបានផ្តល់សេវា ឬអត្ថប្រយោជន៍នានា នៅទីតាំង ដែលជនមានបញ្ហាផ្នែកផ្លាស់ទី អាចចូលទៅបាន ។
- ការខកខាន មិនបានធ្វើការកែសម្រួល សមហេតុផល លើគោលនយោបាយ ប្រតិបត្តិ និងនីតិវិធី ដែលចាំបាច់ ដើម្បីអនុញ្ញាត ឱ្យអ្នកដាក់ពាក្យស្នើសុំ និងអតិថិជន ជាជនពិការ អាចទទួលបាន សេវារបស់ DOR ។ ឧទាហរណ៍ ការបដិសេធ មិនព្រមធ្វើការពិចារណា លើគម្រោងពេលវែង ដើម្បីបំពេញការងារសិក្សា ដែលចាំបាច់ ឬការកែសម្រួល ចំពោះពិធីសារធ្វើតេស្ត ប្រសិនបើចាំបាច់ ដោយសារពិការភាព របស់បុគ្គលណាម្នាក់ ។
- ការខកខាន មិនបានធ្វើការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព ដូចជា ជំនួយ និងសេវា បន្ថែម (auxiliary aids and services) ។ ឧទាហរណ៍ ការមិនបានផ្តល់ ទម្រង់អេឡិចត្រូនិក (electronic format) សម្រាប់បុគ្គល ដែលមានការចុះខ្សោយ ផ្នែកចក្ខុ ឬអ្នកបកប្រែភាសាសញ្ញា ឬមធ្យោបាយប្រាស្រ័យទាក់ទង ជាអត្ថបទ សម្រាប់អតិថិជន ដែលមានបញ្ហាគថ្លង់ ។
លើសពីនេះទៅទៀត DOR មិនអាចចុះកិច្ចសន្យា ជាមួយអ្នកផ្តល់សេវា ផ្សេងទៀត ដែលមានការរើសអើង ដូចជា ការខកខានមិនផ្តល់សេវា នៅទីតាំង ដែលអាចចេញចូលបាន ឬការកែសម្រួលនានា លើវិធាន គោលនយោបាយ ឬនីតិវិធី របស់ពួកគេ ដើម្បីធានាឱ្យមាន លទ្ធភាពទទួលបានសេវា ។
តើ DOR អាចធ្វើសេចក្តីសម្រេចថាតើ ខ្ញុំមានសិទ្ធិទទួលបានសេវា និងប្រភេទសេវា ដែលត្រូវផ្តល់ឱ្យ ផ្អែកលើពិការភាពរបស់ខ្ញុំ ដែរឬទេ?
បាទ/ចាស បាន ទៅតាមកម្រិតអនុញ្ញាត ដោយច្បាប់ ។ DOR ផ្តល់សេវានានា ជូនជនពិការ ដើម្បីជួយពួកគេ ឱ្យត្រឡប់ទៅ បំពេញការងារវិញបាន ទទួលបានការងារពេលចេញទៅធ្វើការលើកដំបូង ទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានអាជីពថ្មី និងរក្សាឱ្យបានការងារបច្ចុប្បន្ន ។ DOR ភ្ជាប់ការកំណត់លើសិទ្ធិទទួលបាន និងសេវានានា ទៅនឹងលក្ខខណ្ឌតម្រូវ ដូចមានកំណត់ដោយច្បាប់ ក្រោមច្បាប់ស្តារលទ្ធភាពពលកម្មសហព័ន្ធ (federal Rehabilitation Act) ព្រមទាំង ច្បាប់ និងបទបញ្ញត្តិ ស្តីពីការស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ រដ្ឋកាលីហ្វ័រញ៉ា (California’s vocational rehabilitation statute and regulations) ។ ច្បាប់តម្រូវឱ្យ DOR ធ្វើការកំណត់ ដោយផ្អែកលើ សមត្ថភាព និងពិការភាព របស់អ្នកដាក់ពាក្យស្នើសុំ/អតិថិជន ព្រមទាំង ចំណង់ចំណូលចិត្តរបស់ពួកគេ ។
ឧទាហរណ៍ សេចក្តីបង្គាប់របស់បទបញ្ញត្តិ ស្តីពីការជ្រើសរើស (order of selection regulations) អនុញ្ញាតឱ្យ DOR កំណត់អាទិភាពលើសេវានានា ចំពោះជនពិការមួយចំនួន ដោយផ្អែកលើកម្រិតធ្ងន់ធ្ងរ និងប្រភេទ ពិការភាព នៅពេលថវិការដ្ឋមានកម្រិត ។ ជាមួយគ្នានេះផងដែរ ក្រោមក្រមខ័ណ្ឌច្បាប់ និងបទបញ្ញត្តិរបស់ខ្លួន DOR ធ្វើការកំណត់ថាតើ បុគ្គលម្នាក់ មានសិទ្ធិទទួលបាន សេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ ដោយផ្អែកលើការចុះខ្សោយ ផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត របស់បុគ្គលនោះ ឬយ៉ាងណានោះ ឬថាតើ ការចុះខ្សោយនោះ បង្ករជាឧបសគ្គ ដល់ការងាររបស់គាត់ ឬយ៉ាងណានោះ ។ ជាងនេះទៅទៀត ដើម្បីទទួលបានការកំណត់ថា មានសិទ្ធិទទួលបានសេវា បុគ្គលម្នាក់ត្រូវបង្ហាញថា គាត់ត្រូវការ សេវាស្តារលទ្ធភាពពលកម្មវិជ្ជាជីវៈ និងថា គាត់អាចទទួលបាន អត្ថប្រយោជន៍ ពីសេវារបស់ DOR ។
នៅពេលបុគ្គលម្នាក់ ត្រូវបានកំណត់ថា មានសិទ្ធិទទួលបានសេវា បុគ្គលនោះត្រូវទទួលខុសត្រូវលើ ការជ្រើសរើស គោលដៅការងាររបស់ខ្លួន និងសេវានានា ដោយផ្អែកលើ ចំណាប់អារម្មណ៍ សមត្ថភាព និង «ជម្រើស ដែលសម្រេច ដោយមានព័ត៌មានពេញលេញ (informed choice)» ។ សម្រាប់ព័ត៌មានបន្ថែម អំពីជម្រើស ដែលសម្រេចដោយមានព័ត៌មានពេញលេញ សូមមើលទំព័រព័ត៌មាន របស់ CAP http://www.disabilityrightsca.org/pubs/554001.pdf
DOR អាចធ្វើការកំណត់ នាពេលអនាគតថា សេវារបស់បុគ្គលម្នាក់ អាចត្រូវបានផ្លាស់ប្តូរ ឬកាត់បន្ថយ ដោយផ្អែកលើ វឌ្ឍនភាព ក្នុងកម្រិតមិនគ្រប់គ្រាន់ ក្នុងការសម្រេចឱ្យបានគោលដៅរបស់គាត់ ។ ទោះជាយ៉ាងនេះក្តី ប្រភេទពិការភាព ដែលអតិថិជនមាន មិនគួរជាកត្តាកំណត់ លើសិទ្ធិទទួលបាន ឬការផ្តល់ សេវា នោះទេ ។
ខណៈដែលស្ថាប័នរដ្ឋ ជាទូទៅ មិនអាចបដិសេធ មិនផ្តល់សេវា ដោយសារពិការភាពនោះ, បទបញ្ញត្តិសហព័ន្ធ អាចអនុញ្ញាតឱ្យ ស្ថាប័នរដ្ឋ ដូចជា DOR ធ្វើការ មិនរាប់បញ្ចូល ឬរាប់បញ្ចូល ជនពិការ នៅក្នុងកម្មវិធីរបស់ពួកគេបាន ។ 34 ក្រមបទបញ្ញត្តិសហព័ន្ធ [34 Code of Federal Regulations (C.F.R.)] §104.4(c). នេះអនុញ្ញាតឱ្យ DOR អាចផ្តល់ ឬបដិសេធ មិនផ្តល់សេវា ដោយផ្អែកលើពិការភាព របស់បុគ្គលណាម្នាក់ ប្រសិនបើការធ្វើបែបនេះ អនុលោមតាមច្បាប់ និងបទបញ្ញត្តិ របស់កម្មវិធី ។ ការធ្វើបែបនេះ មិនរំលោភបំពានលើ ច្បាប់ ស្តីពីការរើសអើង ដូចជា ADA ឬ ផ្នែក (Section) 504 នោះទេ ។
តើអតិថិជន អាចធ្វើអីបាន ប្រសិនបើពួកគេ មិនយល់ស្របនឹង ការសម្រេច របស់អ្នកប្រឹក្សា DOR ?
ដូចមានពិភាក្សាខាងលើរួច ការសម្រេចជាច្រើន ដែល DOR ធ្វើឡើង មិនមែន សុទ្ធតែជាការរើសអើង ដែលជាអំពើខុសច្បាប់នោះទេ ។ ផ្ទុយទៅវិញ ការសម្រេចទាំងនោះ អាចបង្ករឱ្យមាន ការយល់ស្របគ្នា ឬជម្លោះ រវាង អ្នកដាក់ពាក្យស្នើសុំ/អតិថិជន និង DOR ។ ឧទាហរណ៍ ការមិនយល់ស្របគ្នា អាចកើតមានចំពោះចំណុច ដែលថាតើគោលដៅការងារជាក់លាក់ណាមួយ អាចសម្រេចបាន ឬសេវា ឬការសិក្សា ជាក់លាក់ណាមួយ ជាការចាំបាច់ ឬយ៉ាងណានោះ ។ ប្រភេទជម្លោះបែបនេះ អាចដោះស្រាយ បានល្អបំផុត តាមរយៈ ដំណើការដោះស្រាយជម្លោះរបស់ DOR ដែលអាចមាន ការពិនិត្យឡើងវិញ ដោយអ្នកចាត់ការរបស់ DOR លើការស្នើសុំ ការពិនិត្យឡើងវិញលើអ្នកគ្រប់គ្រងមណ្ឌល (District Administrator review) ការសម្របសម្រួល ឬសវនការ ប្រកបដោយយុត្តិធម៌ ។ សម្រាប់ព័ត៌មានបន្ថែម អំពីការដោះស្រាយជម្លោះ ជាមួយ DOR សូមមលើទំព័រព័ត៌មាន DRC CAP អំពីសេវារបស់ DOR ដែលចាប់ផ្តើម នៅសំណួរទី 31 នៅឯ http://www.disabilityrightsca.org/pubs/540101.pdf.
ខ្ញុំគិតថា ខ្ញុំត្រូវបាន DOR រើសអើង ដោយខុសច្បាប់ ។ តើខ្ញុំអាចដាក់ពាក្យបណ្តឹងបាន នៅឯណាដែរ?
ប្រសិនបើលោកអ្នកត្រូវបានរើសអើង ដោយ DOR លោកអ្នកអាចដាក់ ពាក្យបណ្តឹងរដ្ឋបាលបាន ក្រោម ADA និង ផ្នែក (Section) 504 ។ លោកអ្នកមានរយៈពេល តែ 180 ថ្ងៃប៉ុណ្ណោះ គិតចាប់ពី កាលបរិច្ឆេទ ដែលមានអំពើរើសអើង ចុងក្រោយនោះ ដើម្បីដាក់ពាក្យបណ្តឹងរដ្ឋបាល ។ ដំបូង លោកអ្នកអាចដាក់ពាក្យបណ្តឹងទៅ ការិយាល័យសិទ្ធិជនស៊ីវិល របស់ DOR [Office of Civil Rights (OCR)] ដោយទំនាក់ទំនង ទៅពួកគេ នៅ ៖
Department of Rehabilitation
Office of Civil Rights
721 Capitol Mall
Sacramento, CA 95814
(916) 558-5850 (ទូរសព្ទ)
(916) 558-5852 (TTY)
លោកអ្នកក៏អាច ដាក់ពាក្យបណ្តឹង ទៅ ការិយាល័យសិទ្ធិជនស៊ីវិល នៃក្រសួងអប់រំ សហរដ្ឋអាមេរិក [U.S. Department of Education’s (DOE’s) OCR] ដោយបំពេញបែបបទ នៅ http://www2.ed.gov/about/offices/list/ocr/complaintintro.html ឬដោយទំនាក់ទំនង ទៅ ៖
U.S. Department of Education
Office for Civil Rights
50 Beale Street, Ste. 7200
San Francisco, CA 94105
(415) 486-5555 (ទូរសព្ទ)
(877) 521-2172 (TTY)
លោកអ្នកក៏អាច ដាក់ពាក្យបណ្តឹងទៅ ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក [U.S. Department of Justice (DOJ)] បានផងដែរ ដោយទូរសព្ទទៅ (800) 514-0301 (សម្លេង) ឬ (800) 514-0383 (TTY) ។ DOJ មានអំណាចយុត្តាធិការ តែលើ ADA ប៉ុណ្ណោះ មិនមែនលើ ផ្នែក (Section) 504 នោះទេ ។
តើមានវិធីណា ដែលខ្ញុំអាចដាក់ពាក្យបណ្តឹងបាន ប្រសិនបើខ្ញុំត្រូវបាន រើសអើង ដោយ DOR ក្នុងរយៈពេលលើសពី 180 ថ្ងៃនោះ?
បុគ្គលម្នាក់អាចដាក់ពាក្យបណ្តឹង ក្រោមច្បាប់ស៊ីវិល អាន់រឺ កាលីហ្វ័រញ៉ា [California’s Unruh Civil Act (“the Unruh Act”)] ទៅក្រសួងការងារ និងលំនៅដ្ឋាន ប្រកបដោយយុត្តិធម៌ កាលីហ្វ័រញ៉ា [California’s Department of Fair Employment and Housing (DFEH)] ក្នុងរយៈពេល មួយឆ្នាំ ចំពោះអំពើរើសអើង ថ្មីៗ បំផុត ។ លោកអ្នកអាចចូលទៅមើល DFEH នៅលើអុីនធឺណែត នៅឯ www.dfeh.ca.gov ឬទូរសព្ទទៅពួកគេ តាមរយៈលេខ (800) 884-1684 ដើម្បីកំណត់កាលបរិច្ឆេទណាត់ជួប រៀបចំដាក់ពាក្យបណ្តឹង ។
តើខ្ញុំអាចដាក់ពាក្យបណ្តឹង តតាំងនឹង DOR បានដែរឬទេ?
បាទ/ចាស បាន ។ ពាក្យបណ្តឹងអំពីការរើសអើង អាចដាក់បាន ទាំងនៅតុលាការសហព័ន្ធ ឬតុលាការរដ្ឋ ក្នុងរយៈពេល ពីរឆ្នាំ ចំពោះអំពើរើសអើង ថ្មីៗ បំផុត ។ បណ្តឹង អាចធ្វើឡើង ក្រោម ADA ផ្នែក (Section) 504 ឬច្បាប់រដ្ឋ ។ លោកអ្នកមិនចាំបាច់ត្រូវដាក់ពាក្យបណ្តឹងទៅ ការិយាល័យសិទ្ធិជនស៊ីវិល នៃក្រសួងយុត្តិធម៌ (Offices of Civil Rights, DOJ) ឬ DFEH ដើម្បីធ្វើការប្តឹងប្តល់ ទៅតុលាការរដ្ឋ ឬតុលាការសហព័ន្ធនោះទេ ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ នឹងចាត់វិធានការបែបនេះ នោះលោកអ្នកចាំបាច់ត្រូវពិគ្រោះជាមួយ និងជួលមេធាវី តំណាងឱ្យលោកអ្នក ។ លោកអ្នកអាចទៅសាកសួរ មេធាវី CAP របស់លោកអ្នកបាន ដោយទូរសព្ទទៅលេខ (800) 776-5746 ដើម្បីឱ្យដឹងថាតើ គាត់មាន បញ្ជីបញ្ជូនទៅមេធាវី (attorney referral list) ឬយ៉ាងណានោះ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.