Informed Choice: A Critical Component of the Vocational Rehabilitation Process Fact Sheet

Informed Choice: A Critical Component of the Vocational Rehabilitation Process Fact Sheet
អ្នកដាក់ពាក្យ និងអតិថិជនរបស់នាយកដ្ឋានស្តានីតិសម្បទា (DOR, Department of Rehabilitation) ត្រូវទទួលបានព័ត៌មាន និងសេវាកម្មគាំទ្រ ដើម្បីជួយដល់ពួកគេក្នុងការធ្វើការជ្រើសរើសដែលមានព័ត៌មានគ្រប់គ្រាន់ ដែលគេហៅថាការធ្វើសេចក្តីសម្រេចប្រកបដោយអត្ថន័យ ឲ្យបានទូទាំង ដំណើរការស្តានីតិសម្បទា ។
1. តើអ្វីជា “ជម្រើសដែលធ្វើឡើងដោយផ្អែកលើព័ត៌មានគ្រប់គ្រាន់” ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?
ច្បាប់សហព័ន្ធ តម្រូវឲ្យកម្មវិធី គម្រោង និងសកម្មភាពទាំងអស់ដែលទទួលថវិកាឧបត្ថម្ភ តាមរយៈច្បាប់ស្តានីតិសម្បទា (Rehabilitation Act) បូករួមទាំងកម្មវិធី ស្តានីតិសម្បទាវិជ្ជាជីវៈរបស់រដ្ឋ ត្រូវតែ “អនុវត្តឡើងក្នុងស្ថានភាពដែលសម ស្របជាមួយនឹងគោលការណ៍នៃការគោរពភាពថ្លៃថ្នូរបស់មនុស្ស ការទទួលខុសត្រូវផ្ទាល់ខ្លួន ការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងការខិតខំប្រឹងរកការងារដែលមានន័យ ដោយអាស្រ័យលើជម្រើសដែលធ្វើឡើងដោយផ្អែកលើព័ត៌មានគ្រប់គ្រាន់ របស់បុគ្គលដែលមានពិការភាព” ។ ច្បាប់ Title 29 នៃក្រមសហរដ្ឋអាមេរិក (29 [USC, United States Code]) §701(c)(1) ។ សភាបានចែងថា គោល បំណងនៃសេវាកម្មទាំងអស់នេះ ត្រូវរួមបញ្ចូលនូវ “ការផ្តល់ជូនដល់ជនមាន ពិការភាពនូវឧបករណ៍ដែលចាំបាច់ ដើម្បី … ធ្វើការជ្រើសរើស និងសម្រេចចិត្ត ដែលមានព័ត៌មានគ្រប់គ្រាន់ ហើយអាចសម្រេចបានឱកាសស្មើភាពគ្នា ទទួល បានការរាប់បញ្ចូល និងការធ្វើសមាហរណកម្មសង្គមពេញលេញ ការងារ ការ រស់នៅដោយឯករាជ្យ ព្រមទាំងអាចពឹងពាក់ខ្លួនឯងបានទាំងផ្នែកសង្គមនិង សេដ្ឋកិច្ច សម្រាប់បុគ្គលបែបនោះ” ។ 29 USC § 701(a)(6) ។
អ្នកដាក់ពាក្យ និងអតិថិជនរបស់នាយកដ្ឋានស្តានីតិសម្បទា (DOR, Department of Rehabilitation) ត្រូវទទួលបានព័ត៌មាន និងសេវាកម្មគាំទ្រ ដើម្បីជួយដល់ពួកគេក្នុងការធ្វើការជ្រើសរើសដែលមានព័ត៌មានគ្រប់គ្រាន់ ដែលគេហៅថាការធ្វើសេចក្តីសម្រេចប្រកបដោយអត្ថន័យ ឲ្យបានទូទាំង ដំណើរការស្តានីតិសម្បទា ។ ច្បាប់ Title 9 នៃក្រមបទបញ្ញត្តិកាលីហ្វ័រនីញ៉ា (CCR, California Code of Regulations) §7029.6(a) ។ ជម្រើសដែលធ្វើឡើង ដោយមានព័ត៌មានគ្រប់គ្រាន់ ត្រូវតែផ្តល់ជូនដោយ DOR នៅក្នុងការអភិវឌ្ឈន៍ ផែនការតម្រូវតាមលក្ខណៈបុគ្គលសម្រាប់ការងារ (IPE, Individualized Plan for Employment) និងគោលបំណងការងាររបស់អ្នក ដើម្បីកំណត់អំពីសេវាកម្មជាក់ លាក់របស់ DOR ដែលត្រូវការដើម្បី អាចសម្រេចបាននូវគោលបំណងការងារ របស់អ្នក អង្គភាពដែលជាអ្នកផ្តល់ជូនសេវាកម្មទាំងនោះ ទីកន្លែងផ្តល់សេវាកម្ម ព្រមទាំងវិធីសាស្រ្តដែលមានស្រាប់ សម្រាប់ទទួលយកសេវាកម្ម ។ 9 CCR § 7029.6(b)(4) ។ ជម្រើសដែលធ្វើឡើងដោយមានព័ត៌មានគ្រប់គ្រាន់ អាចមាន រួមបញ្ចូលនូវការផ្តល់ព័ត៌មានដល់អតិថិជន ឬអ្នកដាក់ពាក្យ នៅក្នុងភាសា ឬរបៀបនៃការទំនាក់ទំនង ដែលសាម៉ីខ្លួនអាចយល់បាន ឬការផ្តល់ជូនសេវាកម្មគាំទ្រដល់មនុស្សដែលមានពិការភាពសតិបញ្ញា ។ 9 CCR § 7029.6(b)(1) ។
2. តើខ្ញុំអាចប្រើជម្រើសដែលធ្វើឡើងដោយមានព័ត៌មានគ្រប់គ្រាន់ របស់ខ្ញុំយ៉ាងដូចម្តេច ក្នុងការជ្រើសរើសលទ្ធផលការងារ?
ក្នុងនាមជាអតិថិជនរបស់ DOR អ្នកមានសិទ្ធិធ្វើជា ដៃគូសកម្ម និងពេញលេញ ព្រមទាំងប្រើជម្រើសដែលមានព័ត៌មានគ្រប់គ្រាន់នៅទូទាំងដំណើរការទាំងមូល ចំពោះដំណើរការស្តានីតិសម្បទាវិជ្ជាជីវៈ បូករួមទាំងការជ្រើសរើសគោល បំណងការងារ និងការរៀបចំបង្កើត IPE របស់អ្នក ។ 9 CCR § 7029.7(b)(1) និងច្បាប់ស្តានីតិសម្បទា (Rehab. Act) § 120(b)(2)(B) ។ IPE មួយ ត្រូវបង្កើត ឡើងដើម្បីអាចសម្រេចបាននូវលទ្ធផលការងារជាក់លាក់ នៅក្នុងស្ថានភាពសមាហរណកម្ម ដែលត្រូវបាន ជ្រើសរើសដោយសាម៉ីខ្លួន ហើយមានភាពស្របគ្នាជាមួយនឹងភាពខ្លាំងជាលក្ខណៈពិសេស ធនធាន អាទិភាព ក្តីបារម្ភ លទ្ធភាព សមត្ថភាព ចំណាប់អារម្មណ៍ និងជម្រើសដែលមានព័ត៌មានគ្រប់គ្រាន់ របស់សាម៉ីខ្លួន ។ 9 CCR § 7128(d) ច្បាប់ Title 34 នៃក្រមបទបញ្ញត្តិសហព័ន្ធ (CFR , Code of Federal Regulation) § 361.45 ។ ដើម្បីវាយតម្លៃគោលបំណងរបស់អ្នក DOR អាចត្រូវការព័ត៌មានពាក់ព័ន្ធ នឹងសមត្ថភាពរបស់អ្នក ដែល ព័ត៌មាននេះអាចទទួលបានតាមរយៈការវាយតម្លៃទូលំទូលាយ ឬក៏ DOR អាចបង្កើតនូវទិសដៅក្នុងរយៈពេលខ្លី ដាច់ៗពីគ្នា នៅក្នុង IPE ។ សូមអាន គោលនយោបាយរដ្ឋបាលសេវាកម្មស្តានីតិសម្បទា (RSA, Rehabilitation Services Administration) លើសេចក្តីបង្គាប់លេខ 97-04 ។
3. តើខ្ញុំអាចទទួលបានព័ត៌មាន ដើម្បីជួយខ្ញុំក្នុងការជ្រើសរើសអង្គភាព ដែលជាអ្នកផ្តល់សេវាកម្មដល់ខ្ញុំបានទេ?
អាចស្នើសុំបាន ។ DOR ត្រូវជួយអ្នក ក្នុងការរកព័ត៌មានដែលអាចជួយអ្នកក្នុងការជ្រើសរើសអង្គភាព ដែលនឹងផ្តល់សេវាកម្ម ដល់អ្នក ។ 9 CCR § 7029.6(b)(4) ។ DOR ត្រូវផ្តល់ ឬជួយអតិថិជន ក្នុងការរកព័ត៌មាន ដែលព័ត៌មានទាំងនោះ មានដូចជា តែក៏មិនកំណត់តែចំពោះ ៖ តម្លៃ ការទទួលបានសេវាកម្ម និងរយៈ ពេលនៃសេវាកម្មដែលមានសក្តានុពល ការពេញចិត្តរបស់អតិថិជន ចំពោះសេវាកម្មទាំងអស់នោះ (ក្នុងវិសាលភាពមួយដែលព័ត៌មាននេះ អាចរកបាន) សមត្ថភាពតាមអ្វីជាភាពតម្រូវរបស់អ្នកផ្តល់សេវាកម្មដែលមានសក្តានុពល ប្រភេទសេវាកម្ម ដែលផ្តល់ជូនដោយអ្នកផ្តល់សេវាកម្មដែលមានសក្តានុពល កម្រិតក្នុងការផ្តល់សេវាកម្ម នៅក្នុងស្ថានភាពសមាហរណកម្ម ព្រមទាំងលទ្ធផល ដែលសម្រេចបានដោយសាម៉ីខ្លួនដែលទទួលបានសេវាកម្មពីអ្នកផ្តល់សេវា ក្នុងវិសាលភាពមួយដែលព័ត៌មាននេះ អាចមានក្នុងការផ្តល់ជូន ។ 9 CCR §7029.6(d)។
អ្នកត្រូវស្នើសុំព័ត៌មានខាងលើ ស្តីអំពីអ្នកលក់ ឬអ្នកផ្តល់សេវាកម្ម ដែលណែ នាំដោយ DOR ។ អ្នកក៏គួរតែស្នើសុំផងដែរ ឲ្យ DOR ផ្តល់ឲ្យអ្នកនូវជម្រើស មួយចំនួនអំពីអ្នកផ្តល់សេវាកម្ម សម្រាប់ធ្វើការជ្រើសរើស ។
4. តើខ្ញុំអាចជ្រើសរើសស្ថានភាពទីកន្លែងការងារ និងស្ថានភាពទី កន្លែងសម្រាប់ផ្តល់សេវាកម្មដែរឬទេ?
អាចស្នើសុំបាន ។ DOR អាចជួយអតិថិជនឲ្យទទួលបានការងារ ទៅតាមស្ថាន ភាពទីកន្លែងផ្សេងៗគ្នា ។ IPE របស់អ្នក ត្រូវតែរៀបចំឡើង ដើម្បីជួយ អ្នកឲ្យអាចសម្រេចបាននូវលទ្ធផលការងារជាក់លាក់ នៅក្នុងស្ថានភាពទីកន្លែងសមាហរណកម្ម ។ 9 CCR § 7128(d) ។ ស្ថានភាពសមាហរណកម្ម គឺអាចមាន នៅតាមសហគមន៍ ហើយជាទីកន្លែង ដែលជនមានពិការភាពអាចប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សមិនមានពិការភាព ជាជាងឲ្យជនមិនមានពិការភាព ជាអ្នកផ្តល់សេវាកម្មដល់ជនមានពិការភាព ។ 9 CCR § 7018.4(a) ។
ចំពោះករណីមួយចំនួន DOR ក៏អាចជួយដល់ជនមានពិការភាព ឲ្យទទួលបាន ការងារលើសពីអ្វីដែលមានក្នុងផែនការ ដែលអតិថិជនធ្វើការក្នុងបរិបទដែលមិនមានសមាហរណកម្ម ឬនៅក្នុងទីកន្លែងបណ្តោះអាសន្ន និងជាជំហានអន្តរកាល ក្នុងដំណើរការស្តានីតិសម្បទា ដើម្បីរៀបចំជនមានពិការភាពឲ្យអាចធ្វើការបានក្នុងស្ថានភាពដែលមានសមាហរណកម្ម ។ ការងារដែលលើសពីអ្វីដែលមានក្នុងផែនការ គឺមិនមែនជាចំណុចចុងបញ្ចប់ នៅក្នុងដំណើរការស្តានីតិ សម្បទាឡើយ ហើយក៏មិនត្រូវបានចាត់ទុកថាជាលទ្ធផលការងារដែរ ។ 9 CCR វគ្គទី 7013.6 ។ បើ DOR ខកខានផ្តល់ឱកាសការងារ សេវាកម្ម និងលទ្ធផល ការងារផ្សេង ក្នុងស្ថានភាពសមាហរណកម្ម អ្នកត្រូវហៅទូរស័ព្ទមកកាន់កម្មវិធីជំនួយអតិថិជន (CAP, Client Assistance Program) ។
បន្ថែមលើសពីការធ្វើសមាហរណកម្មកន្លែងការងារសាធារណៈ ឬកន្លែងឯកជន ស្ថានភាពកន្លែងការងារ អាចរួមបញ្ចូលនូវអ្វីដែលគាំទ្រការងារ មុខរបរផ្ទាល់ខ្លួន ឬភាពជាកម្មសិទ្ធិលើអាជីវកម្ម ។ អ្នកក៏អាចជ្រើសរើសធ្វើការពេញម៉ោង ឬមិន ពេញម៉ោងបានដែរ ។ លទ្ធផលការងារនៃមេផ្ទះ និងអ្នកធ្វើការក្នុងគ្រួសារ ដែលមិនបានទទួលប្រាក់កម្រៃ គឺមាននៅក្នុងសហគមន៍ គឺត្រូវបានចាត់ទុកថាជាអ្វីដែលកើតមានឡើងក្នុងស្ថានភាពការងារដែលមានលក្ខណៈសមាហរណកម្ម ហើយមានភាពត្រឹមត្រូវចំពោះនិយមន័យនៃលទ្ធផលការងារ ចំពោះស្ថានការណ៍ណាមួយ ។ 9 CCR វគ្គទី 7011 ។ បើអ្នកជ្រើសរើសស្ថានភាពការងារជាមេ ផ្ទះ គឺវាត្រូវជាការងារដែលអ្នកអាចសង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ក្នុងចំណោមលក្ខណៈវិនិច្ឆ័យផ្សេងៗទៀត ។ 9 CCR វគ្គទី 7136 ។ បើអ្នកមិនយល់ស្រប ឬមិនបានជ្រើសយកការងារជា មេផ្ទះ/អ្នកធ្វើការក្នុងគ្រួសារដែលមិនទទួលបានកម្រៃ ជាគោលបំណងវិជ្ជាជីវៈទេ អ្នកត្រូវប្រាប់អ្នកប្រឹក្សាយោបល់ផ្នែកស្តានីតិសម្បទារបស់អ្នកឲ្យបានដឹងថា អ្នកចង់ប្តូរគោលបំណងរបស់អ្នក ហើយសូមហៅទូរស័ព្ទមកជួប CAP ប្រសិនបើ DOR មិនយល់ព្រមប្តូរគោលបំណងរបស់អ្នកទេនោះ ។
5. តើត្រូវធ្វើដូចម្តេច បើខ្ញុំយល់ឃើញថា គេមិនបានផ្តល់ឲ្យខ្ញុំនូវ ជម្រើសប្រកបដោយព័ត៌មានគ្រប់គ្រាន់ ក្នុងដំណើរការស្តានីតិ សម្បទាវិជ្ជាជីវៈ ទេនោះ?
បើអ្នកយល់ឃើញថា គេមិនបានផ្តល់ឲ្យអ្នកនូវជម្រើសប្រកបដោយព័ត៌មាន គ្រប់គ្រាន់ នៅដំណាក់កាលណាមួយក្នុងដំណើរការស្តានីតិសម្បទាវិជ្ជាជីវៈ ទេនោះ អ្នកត្រូវសួរនាំអ្នកប្រឹក្សាយោបល់ និង/ឬអ្នកគ្រប់គ្រងរបស់ DOR ដើម្បី ព្យាយាមរកវិធីដោះស្រាយវិវាទ ឬស្វែងរកព័ត៌មាន ដើម្បីជួយអ្នក ក្នុងការធ្វើការសម្រេចចិត្តប្រកបដោយអត្ថន័យ អំពីសេវាកម្ម និងកម្មវិធីស្តានីតិសម្បទា របស់អ្នក ។ អ្នកក៏មានសិទ្ធិទទួលបាន សិទ្ធិស្នើសុំឲ្យមានការរកដំណោះស្រាយតាមបែបរដ្ឋបាលជាមួយនឹងរដ្ឋបាលឌីស្ទ្រិក ព្រមទាំងសិទ្ធិស្នើសុំការសម្រុះ សម្រួល និង/ឬសវនាការយុត្តិធម៌ ផងដែរ ។
បើអ្នកត្រូវការជំនួយក្នុងការដោះស្រាយវិវាទជាមួយនឹង DOR អ្នកអាចទាក់ទងមកកាន់កម្មវិធីជំនួយអតិថិជន តាមលេខ (800) 776-5746 ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.