CAP - របៀបដែល Client Assistance Program (កម្មវិធីជំនួយអតិថិជន) អាចជួយអ្នកបាន

CAP - របៀបដែល Client Assistance Program (កម្មវិធីជំនួយអតិថិជន) អាចជួយអ្នកបាន
អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ផ្តល់ជូនសេវាកម្មរបស់ CAP នៅទូទាំងរដ្ឋ។ CAP ផ្តល់នូវព័ត៌មាន ដំបូន្មាន និងការគាំទ្រដើម្បីជួយដល់
ពលរដ្ឋដែលមានពិការភាពឲ្យទទួលបានសេវា ការងារពី DOR ដូចជាការបណ្តុះបណ្តាល ការអប់រំ និងការងារជាដើម។ CAP ជួយការពារសិទ្ធិរបស់ពលរដ្ឋដែលទទួលបានឬត្រូវការសេវាកម្មពី DOR, មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ ឬដៃគូផ្សេង ទៀតដែលទទួលបានមូលនិធិពីច្បាប់ស្តីពីការស្តារ លទ្ធភាពពលកម្ម (Rehabilitation Act)។
Client Assistance Program (CAP) (កម្មវិធីជំនួយអតិថិជន
អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ផ្តល់ជូនសេវាកម្មរបស់ CAP នៅទូទាំងរដ្ឋ។ CAP ផ្តល់នូវព័ត៌មាន ដំបូន្មាន និងការគាំទ្រដើម្បីជួយដល់
ពលរដ្ឋដែលមានពិការភាពឲ្យទទួលបានសេវា ការងារពី DOR ដូចជាការបណ្តុះបណ្តាល ការអប់រំ និងការងារជាដើម។ CAP ជួយការពារសិទ្ធិរបស់ពលរដ្ឋដែលទទួលបានឬត្រូវការសេវាកម្មពី DOR, មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ ឬដៃគូផ្សេង ទៀតដែលទទួលបានមូលនិធិពីច្បាប់ស្តីពីការស្តារ លទ្ធភាពពលកម្ម (Rehabilitation Act)។
Client Assistance Program (CAP) (កម្មវិធីជំនួយអតិថិជន)
អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ផ្តល់ជូនសេវាកម្មរបស់ CAP នៅទូទាំងរដ្ឋ។ CAP ផ្តល់នូវព័ត៌មាន ដំបូន្មាន និងការគាំទ្រដើម្បីជួយដល់
ពលរដ្ឋដែលមានពិការភាពឲ្យទទួលបានសេវា ការងារពី DOR ដូចជាការបណ្តុះបណ្តាល ការអប់រំ និងការងារជាដើម។ CAP ជួយការពារសិទ្ធិរបស់ពលរដ្ឋដែលទទួលបានឬត្រូវការសេវាកម្មពី DOR, មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ ឬដៃគូផ្សេង ទៀតដែលទទួលបានមូលនិធិពីច្បាប់ស្តីពីការស្តារ លទ្ធភាពពលកម្ម (Rehabilitation Act)។
តើអ្នកណាដែលអាចទទួលបានសេវា
កម្មរបស់ CAP?
ពលរដ្ឋដែលមានពិការភាពដែលទទួលបានឬត្រូវការ សេវាកម្មតាមរយៈ DOR, មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ ឬដៃគូផ្សេងទៀតដែល ទទួលបានមូលនិធិពីច្បាប់ស្តីពីការស្តារ លទ្ធភាពពលកម្ម។ ដើម្បីសម្រេចចិត្តថាតើ យើងអាចធ្វើជាតំណាង ឲ្យអ្នកដោយផ្ទាល់ឬអត់ យើងពិនិត្យមើល លើលក្ខណៈនៃករណីរបស់អ្នក សមត្ថភាព របស់អ្នកក្នុងការតស៊ូមតិសម្រាប់ខ្លួនឯង ប្រភពនៃការតស៊ូមតិផ្សេងទៀតដែលអ្នកអាចប្រើប្រាស់បាន ថាតើបញ្ហារបស់អ្នកជាចំណុច អាទិភាពរបស់ DRC ឬអត់ ឬថាតើ DRC មានធនធាននានាសម្រាប់ជួយឬអត់។
ទំនួលខុសត្រូវរបស់អ្នក
- ចូលរួមក្នុងកម្មវិធីស្តារលទ្ធភាពការងារជាមួយ DOR។
- រក្សាទុកសំណៅថតចម្លងនៃកំណត់ត្រា DOR របស់អ្នក។
- ប្រាប់អ្នកប្រឹក្សាយោបល់របស់អ្នកអំពីការផ្លាស់ប្តូរ ដែលប៉ះពាល់ដល់សេវាកម្មឬគោលដៅ DOR របស់អ្នក។
- សាកសួរ ប្រសិនបើអ្នកមិនយល់។
សិទ្ធិរបស់អ្នក
- ដាក់ពាក្យស្នើសុំសេវាកម្មនិងស្វែងយល់ថាតើអ្នកមានសិទ្ធិ ទទួលបានពេលវេលាគ្រប់គ្រាន់ផ្អែកទៅតាមច្បាប់ដែរឬ ទេ។
- ចូលរួមក្នុងការវាយតម្លៃបំណិននិងចំណាប់អារម្មណ៍ ការងាររបស់អ្នក និងបង្កើតគម្រោងការងារសម្រាប់ បុគ្គល (IPE)។
- ទទួលបានសំណៅថតចម្លងមួយច្បាប់នៃគម្រោង IPE របស់អ្នក និងការជូនដំណឹងជាលាយ លក្ខណ៍អក្សរមួយច្បាប់ ប្រសិនបើ DOR ចង់ធ្វើការផ្លាសប្តូរ ឬបដិសេធសេវាកម្មរបស់អ្នក ឬបិទសំណុំរឿងរបស់អ្នក។
- ត្រួតពិនិត្យ IPE របស់អ្នកមួយឆ្នាំម្តង។
- ដាក់បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រចរបស់ DOR ប្រសិនបើអ្នកមិនឯកភាពនឹងសេចក្តីសម្រេចនោះ និង រក្សាទុកសេវាកម្មរបស់អ្នកនៅពេលកំពុងដំណើរការ បណ្តឹងឧទ្ធរណ៍នោះ។
- ធ្វើការសម្រេចចិត្តដែលមានព័ត៌មានគ្រប់គ្រាន់និង មានខ្លឹមសារ និងមានការប្រព្រឹត្តិចំពោះដោយភាពថ្លៃថ្នូរ។
- ទទួលបានសេវាកម្មដែលសមស្របឲ្យបានឆាប់រហ័ស និងដោយគ្មានការពន្យារពេល។
- អនុវត្តការងារទៅតាមគោលដៅការងារ ដែលផ្តល់ឲ្យ អ្នកនូវឱកាសដើម្បីធ្វើការងារនៅកន្លែងដែលអ្នកចូល ចិត្តនិងទទួលបានប្រាក់បៀវត្សរ៍ដូចគ្នានឹងបុគ្គលិក ដែលគ្មានពិការភាពដែរ។
- ទទួលបានសេវាកម្មមុនពេលមានការងារ (Pre-Employment Transition Services (Pre-ETS)) ដូចជា "សេវាកម្មសម្រាប់សិស្ស/ សេវាកម្មសម្រាប់យុវជន" ប្រសិនបើអ្នកជាជនវ័យជំទង់ ឬជនពេញវ័យនៅក្មេងដែលមានពិការភាព ដូចបានកំណត់ដោយច្បាប់របស់ សហព័ន្ធនិងច្បាប់របស់រដ្ឋ។
CAP អាចជួយអ្នកបាន
- ស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិទទួលបានសេវាការងាររបស់ក្រសួងស្តារលទ្ធភាព ពលកម្ម (Department of Rehabilitation (DOR)) ដើម្បីជួយអ្នកស្វែងរកការងារធ្វើដែរឬទេ។
- ស្វែងយល់ពីរបៀបក្នុងការបង្កើតគម្រោងការងារមួយ ដែលអាចរួមបញ្ចូលនូវគម្រោងស្វ័យ ការងារផងដែរ។
- ដឹងកាន់តែច្រើនបន្ថែមទៀតអំពីសេវាកម្ម ដែលអ្នកអាចទទួលបានពី DOR និងមជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ (Independent Living Centers)។
- ធ្វើការតស៊ូមតិដើម្បីទទួលបានសេវាកម្មដែល សមស្របសម្រាប់អ្នក។
របៀបទាក់ទងកម្មវិធី Client Assistance Program (CAP) (កម្មវិធីជំនួយអតិថិជន)
អ្នកអាចទាក់ទងទៅកាន់ Client Assistance Program (កម្មវិធីជំនួយអតិថិជន) បានដោយហៅទៅលេខទូរសព្ទឥតគិតថ្លៃ៖
1-800-776-5746 ឬ
1-800-719-5798 (TTY)
DRC ជួយដល់ពលរដ្ឋដែលមានពិការភាពឲ្យ យល់ដឹងអំពីសិទ្ធិរបស់ពួកគេ ក្លាយជាអ្នកតស៊ូមតិ ឲ្យខ្លួនឯង និងផ្តល់នូវការតំណាងផ្នែកផ្លូវច្បាប់នៅ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងពិការភាព។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.