ពេលណាក្រសួងស្ដារនីតិសម្បទា (DOR) អាចជួយបង់ថ្លៃសាលារៀន/ថ្លៃកន្លែងស្នាក់នៅក្នុងអំឡុងពេលបណ្ដុះបណ្ដាល

Publications
8118.06

ពេលណាក្រសួងស្ដារនីតិសម្បទា (DOR) អាចជួយបង់ថ្លៃសាលារៀន/ថ្លៃកន្លែងស្នាក់នៅក្នុងអំឡុងពេលបណ្ដុះបណ្ដាល

ឯកសារបោះពុម្ពផ្សាយនេះពន្យល់ថាពេលណា DOR អាចបង់ថ្លៃកន្លែង​ស្នា​ក់ នៅបើសិនជាអ្នកចូលរួមកម្មវិធីបណ្ដុះបណ្ដាលដែលមិនស្ថិតនៅក្នុងចម្ងាយធ្វើដំណើរទៅមកតាមធម្មតាពីផ្ទះរបស់អ្នក។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

នៅក្នុងកាលៈទេសៈមួយចំនួន ក្រសួងស្ដារនីតិសម្បទា (DOR) អាចជួយ​បង់​ថ្លៃកន្លែងស្នាក់នៅឱ្យបុគ្គលនានា បើសិនជាពួកគេ​ត្រូវការចូល​រៀន​នៅ​សាលាដែលមិននៅជិតផ្ទះរបស់ពួកគេ។

កាលពីមុន ជារឿយៗ DOR បានបដិសេធសំណើសុំជំនួយ​សម្រាប់​កន្លែង​ស្នា​ក់នៅសម្រាប់ការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យ ដោយសារ DOR បា​នចាត់ទុកថាជំនួយសម្រាប់កន្លែងស្នាក់នៅរបស់សិស្សគឺជាការចំណាយរយៈពេលវែង។ ដូចបានពន្យល់នៅក្នុងសេចក្ដីសម្រេចថ្មីៗនេះពីសាលាឧទ្ធរណ៍រដ្ឋកាលីហ្វ័រញ៉ា សំណើសុំជំនួយសម្រាប់កន្លែងស្នាក់នៅមិនអាចត្រូវបាន​បដិសេធដោ​យ​គ្រាន់តែ DOR ចាត់ទុកថាជាការចំណាយរយៈពេលវែងនោះទេ។ ផ្ទុយទៅវិញ DOR ត្រូវតែផ្ដល់ការវិភាគតាមករណីនីមួយៗនៅពេល​ដែល​មា​នសំណើសុំជំនួយសម្រាប់កន្លែងស្នាក់នៅ ដើម្បីកំណត់ថា៖

  • តើសំណើសម្រាប់ការបណ្ដុះបណ្ដាលនៅសាលាជាក់លាក់ណាមួយចាំបាច់សម្រាប់
  • គោលដៅការងាររបស់អតិថិជនឬទេ ឬ តើពួកគេអាចទៅ​កន្លែង​ណាផ្សេងនៅក្នុងចម្ងាយធ្វើដំណើរទៅមកធម្មតាពីផ្ទះរបស់ពួកគេឬទេ?
  • តើកន្លែងស្នាក់នៅចាំបាច់សម្រាប់អតិថិជនដើម្បីទទួលបានការបណ្ដុះបណ្ដាលនៅសាលានោះឬទេ?
  • បើសិនជាកន្លែងស្នាក់នៅគឺជាការចាំបាច់សម្រាប់ការបណ្ដុះបណ្ដាលនោះ តើថ្លៃចំណាយសម្រាប់កន្លែងស្នាក់នៅច្រើនជាងការចំណាយសម្រាប់ការរស់នៅធម្មតារបស់ពួកគេឬទេ?

តើ DOR អាចជួយអ្វីខ្លះលើថ្លៃចំណាយសម្រាប់កន្លែងស្នាក់នៅ?

ថ្លៃកន្លែងស្នាក់នៅចូលក្នុងប្រភេទសេវាកម្មរបស់ DOR ដែលហៅថា “សេវា​កម្មថែទាំ”។ ក្រោម Title 9 នៃក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (C.C.R.) ផ្នែកទី 7019 សេវាកម្មថែទាំត្រូវបានពណ៌នាថាជា​ជំនួយហិរញ្ញ​វត្ថុសម្រាប់​បុ​គ្គលដែលត្រូវទទួលបន្ទុកលើការចំណាយថ្មីៗសម្រាប់ម្ហូបអាហារ កន្លែងស្នាក់នៅ​ ឬសម្លៀកបំពាក់ដែលច្រើនជាង​ការ​ចំណាយ​សម្រាប់កា​រ​រ​ស់​​នៅធម្មតារបស់ពួកគេ និងដែលចាំបាច់ ដើម្បីឱ្យបុគ្គល​នោះ​ចូល​រួមក្នុងការវាយតម្លៃ ឬសេវាកម្មរបស់ DOR។

សេវាកម្មថែទាំមិនអាចផ្ដល់ជូនដើម្បីជួយលើការចំណាយប្រចាំថ្ងៃរបស់បុគ្គលម្នាក់បានទេ។ ផ្ទុយទៅវិញ សេវាកម្មទាំងនោះត្រូវបានចាត់ទុកថាមានលក្ខណៈ​បណ្ដោះ​អា​សន្នដើម្បីជួយឱ្យបុគ្គលម្នាក់ចូលរួមក្នុសេវាកម្មជាក់លាក់ណាមួយរបស់ DOR។ ឧទាហរណ៍ ថ្លៃចំណាយបន្ថែមលើបន្ទប់អន្តេវាសិកដ្ឋានដែលចាំ​បាច់ដើម្បី​ឱ្យបុគ្គលម្នាក់បញ្ចប់ការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យរបស់ពួកគេ នៅ​កន្លែងដែលមិនស្ថិតនៅក្នុងចម្ងាយធ្វើដំណើរទៅមកធម្មតាពីផ្ទះរបស់ពួកគេ ជួនកាលអាចត្រូវបានអនុញ្ញាតក្រោមសេវាកម្មថែទាំ។

តើសេចក្ដីសម្រេចថ្មីៗនេះរបស់សាលាឧទ្ធរណ៍បញ្ជាក់អ្វីខ្លះ?

នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2024 សាលាឧទ្ធរណ៍ទី 4 នៃរដ្ឋកាលីហ្វ័រញ៉ា​បាន​ស​ម្រេ​ចថា ការវិភាគរបស់ DOR ដែលបដិសេធជំនួយសម្រាប់កន្លែងស្នាក់​នៅចំពោះបុគ្គលម្នាក់ដែលកំពុងសិក្សានៅសាលាច្បាប់គឺមិនបានអនុវត្តតាមច្បាប់ទេ។ John Doe v. ក្រសួងស្ដារនីតិសម្បទា (2024) 103 Cal.App.5th 1327, 324 Cal.Rptr.3d 150, 2024 ទិនានុប្បវត្ដិប្រចាំថ្ងៃ D.A.R.7412។ សេចក្ដីសម្រេចនេះបានបញ្ជាក់ច្បាស់ថាការវិភាគរបស់ DOR គឺផ្អែក​លើ​ការ​បកស្រាយខុសចំពោះពាក្យ “រយៈពេលខ្លី” និង “រយៈពេលវែង” នៅពេល​ដែល DOR បានលើកឡើងថាកន្លែងស្នាក់នៅសម្រាប់សាលា​ច្បាប់គឺ​ជា​ការ​ចំណាយបន្តបន្ទាប់ និងមានរយៈពេលវែង។

តុលាការបានលើកឡើងថាសម្រាប់បុគ្គលទាំងឡាយណាដែលត្រូវតែចូលរួមការបណ្ដុះ
បណ្ដាលដែលមិនស្ថិតនៅក្នុងចម្ងាយធ្វើដំណើរទៅមកធម្មតាពីផ្ទះរបស់ពួកគេ DOR គួរវាយតម្លៃថាតើបុគ្គលនោះនឹងមានការ​ចំណាយ​ថ្មីៗសម្រាប់កន្លែងស្នាក់នៅ ដែលថ្លៃជាងអ្វីដែលគេនឹងចំណាយ​ធម្មតា​ឬ​ទេ​បើសិនជាពួកគេចូលរួមការបណ្ដុះបណ្ដាលនៅជិតផ្ទះរបស់ពួកគេ។ ក្នុងករណីនេះ DOR មិនបានឆ្លើយសំណួរទាំងនោះឱ្យបានជាក់លាក់ទេ ដូ​ច្នេះហើយតុលាការបានបញ្ជាឱ្យ DOR វាយតម្លៃឡើងវិញនូវតម្រូវការ​រប​ស់​អតិថិជនសម្រាប់ជំនួយសម្រាប់កន្លែងស្នាក់នៅ។

ហេតុអ្វីបានជាសេចក្ដីសម្រេចនេះសំខាន់?

សេចក្ដីសម្រេចនេះគឺសំខាន់ ព្រោះអតិថិជនមួយចំនួនរបស់ DOR ដែល​ត្រូវ​បានបដិសេធថ្លៃកន្លែងស្នាក់នៅ តាមពិតអាច​មានសិទ្ធិ​ទទួលជំនួយ​សម្រាប់កន្លែងស្នាក់នៅ។ ហេតុដូច្នេះហើយ បុគ្គលនានាប្រហែលជាចង់ស្នើសុំឱ្យ DOR ពិចារណាឡើង​វិញនូវសេចក្ដីសម្រេចរបស់ពួកគេ បើសិនជា៖

  • ពួកគេត្រូវបាន DOR បដិសេធជំនួយទាក់ទងនឹងថ្លៃកន្លែងស្នាក់នៅស​ម្រាប់គោលបំណងចូលរៀននៅសាលា ឬចូលរួមការបណ្ដុះបណ្ដាល​ផ្សេង​ទៀ​ត និង
  • សាលា ឬកម្មវិធីបណ្ដុះបណ្ដាលជាក់លាក់ណាមួយគឺចាំបាច់​ដើម្បីបំពេញ​តា​មតម្រូវការរបស់ពួកគេ (ជាធម្មតាដោយសារតែវាជាវគ្គសិក្សា​ឯកទេស/​កា​រ​សម្របសម្រួលដែលសាលាផ្ដល់ជូន) និង
  • សាលាមិនស្ថិតនៅក្នុងចម្ងាយធ្វើដំណើរទៅមកធម្មតាពីផ្ទះរបស់ពួកគេ។

បើសិនជាអ្នកជឿថាស្ថានភាពនេះអាចត្រូវសម្រាប់អ្នក អ្នកអាចពិភា​ក្សា​វាជាមួយអ្នកប្រឹក្សាយោបល់ដោយផ្អែកលើសេចក្ដីសម្រេចថ្មីនេះរបស់តុលាការ។ បើសិនជា DOR នៅតែមិនយល់ព្រមជួយលើថ្លៃកន្លែងស្នាក់នៅដែល​លើ​ស​ពីថ្លៃចំណាយសម្រាប់ការរស់នៅធម្មតារបស់អ្នក អ្នកប្រហែលជាចង់​ពិចារ​ណាប្តឹងឧទ្ធរណ៍តាមរយៈការត្រួតពិនិត្យផ្នែករដ្ឋបាល និង/ឬតាមរយៈការ​ដា​ក់សំណើសុំការសម្របសម្រួល/សវនាការយុត្តិធម៌។ អ្នកអាចស្វែងយល់បន្ថែមអំពីដំណើរការនោះនៅក្នុងឯកសារបោះពុម្ពផ្សាយនេះ៖ សន្លឹកព័ត៌មានអំពីដំណើរការ និងជម្រើសបណ្ដឹងឧទ្ធរណ៍របស់​ក្រសួ​ង​ស្ដារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា

សេចក្ដីបញ្ចប់

ឥឡូវនេះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បានបញ្ជាក់ច្បាស់ពីដំណើរការសម្រាប់ការផ្ដល់ជំនួយសម្រាប់កន្លែងស្នាក់នៅ ដូច្នេះវាជាទំនួលខុស​ត្រូវ​រ​ប​ស់ DOR ដែលត្រូវធានាបកស្រាយបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ។ បើសិនជាអ្នកជឿថា អ្នកអាចមានសិទ្ធិទទួលបានសេវាកម្មថែ​ទាំស​ម្រា​ប់កន្លែងស្នាក់នៅ ឬបើសិនជាមុននេះអ្នកត្រូវបានបដិសេធ​សំណើសុំសេវា​កម្មថែទាំសម្រាប់កន្លែងស្នាក់នៅ អ្នកអាចទាក់ទងទៅកម្មវិធីជំនួយ​អតិ​ថិជន (CAP) តាមរយៈលេខ 1-800-776-5746 ស​ម្រា​ប់​ព័ត៌មានបន្ថែម។