សន្លឹកព័ត៌មានអំពីវត្តមាន និងការគេចសាលា

Publications
#8086.06

សន្លឹកព័ត៌មានអំពីវត្តមាន និងការគេចសាលា

ឯកសារនេះពន្យល់អំពីវត្តមាន និងការគេចសាលារួមទាំង៖ ការជូនដំណឹងដែលអ្នកអាចនឹង​ទទួលបាន ផលវិបាកដែលគ្រួសារប្រឈមមុខ និងរបៀបដែលគ្រួសារអាចធ្វើការតវ៉ាជំទាស់នឹង​អវត្តមាន និងសហការជាមួយសាលាដើម្បីកែលម្អការអវត្តមាន។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ឯកសារនេះពន្យល់អំពីវត្តមាន និងការគេចសាលារួមទាំង៖ ការជូនដំណឹងដែលអ្នកអាចនឹង​ទទួលបាន ផលវិបាកដែលគ្រួសារប្រឈមមុខ និងរបៀបដែលគ្រួសារអាចធ្វើការតវ៉ាជំទាស់នឹង​អវត្តមាន និងសហការជាមួយសាលាដើម្បីកែលម្អការអវត្តមាន។

វិធានរដ្ឋការលីហ្វ័រញ៉ា

សិស្សដែលមានអាយុពី 6 ទៅ 8ឆ្នាំ​ ត្រូវបានតម្រូវឱ្យចូលរៀនឱ្យទាន់ពេលវេលា និងទៀងទាត់។ Cal. Ed. Code § 48200.

កុមារគឺគេចសាលាជាទម្លាប់ ដោយគ្មានច្បាប់ ប្រសិនបើពួកគេ៖

  • អវត្តមានរយៈពេលបីថ្ងៃក្នុងមួយឆ្នាំសិក្សា
  • អវត្តមាន ឬមកយឺតលើស 30នាទី រយៈពេលបីដងក្នុងមួយឆ្នាំ
  • បន្សំណាមួយនៃចំណុចខាងលើ។ Cal. Ed. Code § 48260(a).

កុមារគឺគេចសាលាលក្ខណៈរ៉ាំរ៉ៃ ប្រសិនបើពួកគេបានខកខាន 10 ភាគរយនៃឆ្នាំសិក្សានោះ។ Cal. Ed. Code § 48263.6.

ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមពីក្រសួងអប់រំរដ្ឋការលីហ្វ័រញ៉ា។

ឧទាហរណ៍នៃការគេចសាលា

John បានមកយឺតនៃថ្ងៃមួយនៅក្នុងខែកញ្ញា ចេញមុនម៉ោង 30នាទី នៅថ្ងៃមួយទៀត​ក្នុងខែតុលា ហើយមិនមករៀនមួយថ្ងៃនៅក្នុងខែវិច្ឆិកា។ អវត្តមានទាំងអស់គឺគ្មានច្បាប់។ គាត់ត្រូវបានគេចាត់ទុកថាគេចសាលាជាទម្លាប់។

ថ្ងៃរៀនមាន 28ថ្ងៃមកហើយនៅឆ្នាំនេះ។ Jane បានខកខានចំនួនបីថ្ងៃ។ អវត្តមានទាំងអស់គឺគ្មានច្បាប់។ បីថ្ងៃគឺលើសពី 10% នៃ 28ថ្ងៃរៀនកន្លងមកហើយ។ នាងគឺគេចសាលាជាលក្ខណៈរ៉ាំរ៉ៃ។

ច្បាប់ដែលអាចទទួលយកបាន

សិស្សត្រូវបានចាត់ទុកថាគេចសាលា ប្រសិនបើអវត្តមានរបស់ពួកគេគឺឥតច្បាប់តែប៉ុណ្ណោះ។ Cal. Ed. Code § 48260(a).

អវត្តមានគឺមានច្បាប់ ប្រសិនបើ៖

  • សិស្សមានជំងឺ។
  • មន្ត្រីសុខាភិបាលក្នុងមូលដ្ឋានបានចេញការធ្វើចត្តាឡីស័ក។
  • សិស្សមានការណាត់ជួបផ្នែកវេជ្ជសាស្ត្រ ទន្តសាស្ត្រ ចក្ខុសាស្ត្រ ឬចាប់សរសៃ។
  • សិស្សចូលរួមពិធីបុណ្យសពរបស់សមាជិកគ្រួសារជិតស្និទ្ធ។
  • សិស្សមានកាតព្វកិច្ចគណៈវិនិច្ឆ័យ។
  • សិស្សគឺជាឪពុក/ម្ដាយមើលថែរក្សារបស់កុមារដែលមានការណាត់ជួបផ្នែកវេជ្ជសាស្ត្រ ឬឈឺ។
  • សាលារៀនអនុម័តយល់ព្រមដោយផ្អែកលើមូលហេតុផ្ទាល់ខ្លួនដែលសមហេតុផល។
  • សិស្សបម្រើការជាសមាជិកក្រុមប្រឹក្សាមណ្ឌលសម្រាប់ការបោះឆ្នោត។
  • សិស្សនៅជាមួយសមាជិកគ្រួសារជិតស្និទ្ធកំពុងបំពេញកាតព្វកិច្ចយោធាសកម្ម។
  • សិស្សចូលរួមពិធីផ្ដល់សញ្ជាតិរបស់ខ្លួន ឬ
  • រដ្ឋបាលសាលារៀនផ្ដល់ជូនសិទ្ធិសម្រេចរបស់ពួកគេ។ Cal. Ed. Code § 48205(a). សូមមើល​ Cal. Ed. Code § 48225.5.

ដើម្បីឱ្យអវត្តមានមានច្បាប់ ឪពុកម្ដាយត្រូវបានតម្រូវឱ្យជូនដំណឹងមកសាលារៀនតាម​មធ្យោបាយសមហេតុផល។ Cal. Ed. Code § 48260.6. ជាធម្មតា ពួកគេត្រូវបានអនុញ្ញាតឱ្យផ្ញើសារខ្លីៗ ឬហៅទូរសព្ទ។

ការជូនដំណឹង

ប្រសិនបើសិស្សគេចសាលា មណ្ឌលសិក្សាធិការត្រូវបានតម្រូវឱ្យជូនដំណឹងដល់គ្រួសារ។ Cal. Ed. Code § 48260.5.

ផលវិបាក

សិស្ស និងគ្រួសារអាចប្រឈមមុខនឹងផលប៉ះពាល់អាក្រក់ពីការគេចសាលា។

មណ្ឌលសិក្សាធិការភាគច្រើនបានបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យវត្តមានសាលារៀន (SARB)។ បន្ទាប់ពីអវត្តមានឥតច្បាប់គ្រប់ចំនួនកំណត់ សិស្សត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សា SARB។ Cal. Ed. Code § 48263.

ក្រុមប្រឹក្សា SARB មានសិទ្ធិសម្រេចទូលំទូលាយ។ ពួកគេអាចដកយកអភិយឯកសិទ្ធិនៅសាលារប​ស់​សិស្ស ទាមទារឱ្យមានការប្រជុំអំពីវត្តមាន​ជាមួយឪពុកម្ដាយ និងទាមទារឱ្យមានការប្រឹក្សាយោបល់​។ មណ្ឌលសិក្សាធិការអាចផាកពិន័យសិស្សរហូតដល់ $100 និងគ្រួសាររបស់ពួកគេរហូតដល់ $500។ Cal. Ed. Code § 48264.5; Cal. Ed. Code § 48293(a).

វិធានការធ្ងន់ធ្ងរជាងនេះក៏អាចត្រូវបានចាត់ផងដែរ។ ប្រសិនបើអន្តរាគមន៍របស់ក្រុមប្រឹក្សា SARB មិនកាត់បន្ថយអវត្តមាននៅសាលាទេ ក្រុមប្រឹក្សាអាចបញ្ជូនសិស្សទៅកាន់តុលាការអនីតិជន ឬកម្មវិធីសម្របសម្រួលរបស់មេធាវីថ្នាក់តំបន់។  Cal. Ed. Code § 48263.5. ប្រសិនបើសិស្សមានអាយុពី 13 ទៅ 18ឆ្នាំ ប័ណ្ណបើកបររបស់ពួកគេអាចនឹងត្រូវបានព្យួរ។ Cal. Veh. Code § 13202.7(a).

សម្រាប់ឪពុកម្ដាយសិស្សគេចសាលានៅថ្នាក់មត្តេយ្យ ដល់ថ្នាក់ទីប្រាំបី ការផាកពិន័យគឺធ្ងន់ធ្ងរជាងនេះ។ ប្រសិនបើក្រុមប្រឹក្សា SARB គិតថាឪពុក/ម្ដាយអនុញ្ញាតឱ្យកូនរបស់ពួកគេខកខាន​មកសាលា នោះក្រុមប្រឹក្សាអាចបញ្ជូនករណីនេះទៅកាន់មេធាវីថ្នាក់តំបន់បាន។ ក្រមព្រហ្មទណ្ឌ​រដ្ឋ​កាលីហ្វ័រញ៉ា § 270.1។

ដំណើរការនេះគឺផ្ដោតលើការធ្វើយ៉ាងណាឱ្យសិស្សទៅរៀន។ គោលដៅមិនគួរដើម្បីដាក់ទណ្ឌកម្មសិស្សនោះទេ។ Cal. Ed. Code § 48320.

ការ​​តវ៉ាជំទាស់នឹងអវត្តមាន

ឪពុក/ម្ដាយអាចដាក់ការសង្ស័យលើកំណត់ត្រាសិស្សរបស់ពួកគេបាន ដោយធ្វើការដាក់សំណើ​ជាលាយលក្ខណ៍អក្សរទៅកាន់ស្នងការ។ ឪពុកម្ដាយអាចចោទប្រកាន់បានថាកំណត់ត្រាគឺ៖

  • មិនត្រឹមត្រូវ។
  • ការសន្និដ្ឋានដោយខ្លួនឯងដោយគ្មានការពិត។
  • ការសន្និដ្ឋានដែលស្ថិតនៅក្រៅជំនាញរបស់អ្នកស៊ើបអង្កេត។
  • មិនផ្អែកលើការអង្កេតផ្ទាល់ខ្លួន។
  • នាំឱ្យមានការយល់ខុស។ ឬ
  • បំពានសិទ្ធិឯកជនភាព ឬសិទ្ធិផ្សេងទៀតរបស់សិស្ស។ Cal. Ed. Code § 49070(a).

ស្នងការ ឬនរណាម្នាក់ដែលពួកគេបានចាត់តាំង ត្រូវបានតម្រូវឱ្យជួបជាមួយឪពុកម្ដាយក្នុង​រយៈពេល 30ថ្ងៃបន្ទាប់ពីមានសំណើសុំជាលាយលក្ខណ៍អក្សរ។ Cal. Ed. Code § 49070(b).

គំនិតសម្រាប់លើកទឹកចិត្តឱ្យមានវត្តមាន

  • លើកកម្ពស់សកម្មភាពក្រៅកម្មវិធីសិក្សាដែលបង្កើនទំនាក់ទំនងរបស់សិស្សជាមួយសាលា ដូចជាការបង្រៀនគួរគ្រូម្នាក់សិស្សម្នាក់ ការបង្ហាត់បង្ហាញ សិល្បៈ ការរៀនអនុវត្តផ្ទាល់ ឬ​ កីឡា។
  • ការបញ្ជូនទៅកាន់គិលានុបដ្ឋាកប្រចាំសាលា អ្នកប្រឹក្សាយោបល់ប្រចាំសាលា អ្នកចិត្តវិទ្យាប្រចាំសាលា អ្នកធ្វើការផ្នែកសង្គមកិច្ចប្រចាំសាលា និងបុគ្គលិកគាំទ្រផ្សេងទៀត សម្រាប់ការគ្រប់គ្រងករណី និងការពិគ្រោះយោបល់។
  • ការសហការជាមួយអ្នកផ្ដល់សេវាវេជ្ជសាស្ត្រ និងការថែទាំសុខភាពផ្លូវចិត្ត ដើម្បីធានាថាសិស្សទទួលបានសេវាកម្មដែលចាំបាច់។
  • ការសហការជាមួយក្រុមការងារផ្នែកសិក្សា ក្រុមការងារផ្នែកណែនាំ ក្រុមការងារត្រួតពិនិត្យវត្តមានប្រចាំសាលា ឬក្រុមការងារពាក់ព័ន្ធនឹងអន្តរាគមន៍ផ្សេងទៀត។
  • នៅក្នុងមណ្ឌលសិក្សាធិការដែលមានអវត្តមានញឹកញាប់ខ្ពស់ សូមសាកសួរអំពីឧបសគ្គចំពោះ​វត្តមានដែលអាចនឹងទាមទារយុទ្ធសាស្ត្រទូទាំងសាលា ជាជាងការគ្រប់គ្រងករណី។
  • ប្រសិនបើសិស្សមានកម្មវិធី IEP សូមពិភាក្សាបង្កើតគោលដៅ IEP ពាក់ព័ន្ធនឹងវត្តមាន។ បន្ថែមពីលើនេះ សូមពិភាក្សាបង្កើតផែនការអន្តរាគមន៍អាកប្បកិរិយា ដើម្បីផ្ដល់ឱ្យកុមារនូវការ​ជំរុញសកម្មភាពជាវិជ្ជមាន និងរង្វាន់លើកទឹកចិត្ត សម្រាប់ការចូលរៀន។ ជម្រើសមួយទៀតគឺផ្ដល់ជូនសេវាការព្យាបាលដល់កុមារ ដើម្បីដោះស្រាយបញ្ហា​ថប់បារម្ភណាមួយ​ដែលបង្កឱ្យមានការគេចសាលា។