សិទ្ធិនៅក្នុងមន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ

សិទ្ធិនៅក្នុងមន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ
ហាងស្រានេះប្រាប់អ្នកអំពីសិទ្ធិរបស់អ្នក នៅពេលអ្នករស់នៅក្នុងក្រុមប្រឹក្សា និងផ្ទះថែទាំ។ វាប្រាប់អ្នកអំពីសិទ្ធិបណ្តេញចេញ។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកគិតថាក្រុមប្រឹក្សាភិបាល និងការថែទាំបំពានសិទ្ធិរបស់អ្នក។
ឯកសារបោះពុម្ពផ្សាយនេះ មានគោលបំណងក្នុងការបង្រៀនអំពីសិទ្ធិរបស់អ្នកនៅពេលកំពុងរស់នៅក្នុងមន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ ដែលមានការគ្រប់គ្រងដោយអង្គភាពផ្តល់អាជ្ញាប័ណ្ណថែទាំសហគមន៍រដ្ឋកាលីហ្វ័រញ៉ា (California Community Care Licensing)។ តាមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា មន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ (ស្គាល់ជាទូទៅថា "មន្ទីរថែទាំនិងស្នាក់នៅ") ត្រូវផ្តល់និយមន័យថាជា មន្ទីរថែទាំដែលមានសមត្ថភាពណាមួយក្នុងផ្តល់នូវការថែទាំមិនមែនវេជ្ជសាស្រ្តនិងការគ្រប់គ្រង 24 ម៉ោង ជូនដល់ពលរដ្ឋដូចខាងក្រោម៖
- ពលរដ្ឋដែលមានអាយុចន្លោះពី 18 ដល់ 59 ឆ្នាំ។ និង
- ពលរដ្ឋដែលមានអាយុ 60 ឆ្នាំ ឬចាស់ជាងនេះ ដែលមានតម្រូវការប្រហាក់ប្រហែល និងតម្រូវឲ្យមានកម្រិតនៃការថែទាំប្រហាក់ប្រហែលគ្នាទៅនឹងអតិថិជនដទៃនៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ ស្របទៅតាមផ្នែក 85068.4។ សូមមើល 22 C.C.R. §§ 80001(a)(5); 85068.4(b)។
ស្ថិតក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា មន្ទីរស្នាក់នៅនិងថែទាំត្រូវតម្រូវឲ្យផ្តល់សេវាជាក់លាក់មួយចំនួនដល់អ្នក។ ពួកគេក៏ត្រូវប្រកាន់តាម ពង្រឹងការអនុវត្ត និងអនុវត្តសិទ្ធិរបស់និវេសនជនផងដែរ។
សេចក្តីថ្លៃថ្នូរ និងការគោរព
អ្នកមានសិទ្ធិទទួលបានការប្រព្រឹត្តិចំពោះដោយសេចក្តីថ្លៃថ្នូរ និងទទួលបានការថែទាំប្រកបដោយមនុស្សធម៌។ សូមមើលទូទៅ 22 C.C.R. § 80072(a)(1)។ អ្នកមានសិទ្ធិទទួលបានការស្នាក់នៅ និងគ្រឿងសង្ហារឹមប្រកបដោយសុវត្ថិភាពនិងផាសុកភាព ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។ 22 C.C.R § 80072(a)(2)។ អ្នកមានសិទ្ធិចៀសផុតពីការដាក់ទណ្ឌកម្មរាងកាយ ឬខុសពីធម្មតា។ គ្មាននរណាម្នាក់ មានសិទ្ធិធ្វើបាបអ្នក – ដោយការប្រើប្រាស់ការវាយប្រហារជាពាក្យសម្តី និយាយ ឬស្រែកគំហកដាក់ ប្រើពាក្យអសុរោះ ត្រគោះបោះបោក រករឿង សម្លុត គំរាមកំហែងអ្នក ធ្វើបាបអ្នក បន្ទោសបង្អាប់អ្នក ទុកអ្នកនៅដាច់ឆ្ងាយពីគេ បង្កភាពភ័យខ្លាចដល់អ្នក ធ្វើឲ្យអ្នកមានការឈឺចាប់ ដាក់ទណ្ឌកម្មអ្នកដោយការបង្អត់អាហារ សម្លៀកបំពាក់ ថ្នាំពេទ្យ ឬមិនផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នក។ 22 C.C.R § 80072(a)(3)។
ការទទួលបានអ្នកតស៊ូមតិ និងអង្គការតាមសហគមន៍
អ្នកមានសិទ្ធិទាក់ទងទៅកាន់អង្គភាពផ្តល់អាជ្ញាប័ណ្ណថែទាំសហគមន៍រដ្ឋកាលីហ្វ័រញ៉ា និងទទួលបានព័ត៌មានអំពីអាសយដ្ឋាន និងលេខទូរសព្ទទៅកាន់ផ្នែកទទួលបណ្តឹងតវ៉ារបស់ពួកគេ។ 22 C.C.R § 80072(a)(4)។
អ្នកមានសិទ្ធិជជែកពិភាក្សា និងទទួលបានសេវាអ្នកតស៊ូមតិសម្រាប់សិទ្ធិរបស់អ្នកជំងឺ ឬអ្នកតស៊ូមតិពលរដ្ឋសម្រាប់ការថែទាំរយៈពេលវែង (Long Term Care Ombudsman) និងសមាជិកក្រុមសហគមន៍ ដែលផ្តល់សេវាផ្លូវច្បាប់ដោយឥតគិតថ្លៃ។ 22 C.C.R § 85072(b)(4)។ អ្នកទាំងអស់នេះអាចផ្តល់យោបល់ដល់អ្នកអំពីសិទ្ធិរបស់អ្នក ជួយអ្នកធ្វើការទាមទារអត្ថប្រយោជន៍នានា និងជួយអ្នកដាក់ពាក្យបណ្តឹងអំពីការរំលោភសិទ្ធិរបស់អ្នក។ អ្នកមានសិទ្ធិជួបជាមួយពួកគេជាលក្ខណៈផ្ទាល់ខ្លួន អំឡុងម៉ោងសមស្របណាមួយ ដោយមិនចាំបាច់ជូនដំណឹង ឬដោយពុំចាំមានការអនុញ្ញាតជាមុនឡើយ។ សូមមើល W.I.C. § 5530។ ប្រតិបត្តិករមន្ទីរថែទាំនិងស្នាក់នៅ ត្រូវបិទផ្សាយលេខទូរសព្ទរបស់អ្នកតស៊ូមតិ ដើម្បីអ្នកអាចហៅទូរសព្ទទៅពួកគេបាន។ 9 C.C.R § 864(a)(2)។
សេរីភាពផ្នែកសាសនា
អ្នកមានសិទ្ធិប្រតិបត្តិសាសនាតាមជម្រើសរបស់អ្នក និងចូលរួមពិធីបុណ្យនិងសកម្មភាពសាសនាផ្សេងៗបាន។ អ្នកមានសិទ្ធិទទួលបានការសួរសុខទុក្ខពីអ្នករៀបចំពិធីសាសនាទៅតាមជម្រើសរបស់អ្នក។ 22 C.C.R § 80072(a)(5)។ អ្នកក៏អាចមានសិទ្ធិមិនប្រតិបត្តិតាមសាសនាណាមួយផងដែរ។ គ្មាននរណាម្នាក់មានសិទ្ធិបង្ខិតបង្ខំឲ្យអ្នកគោរពតាមជំនឿឬសាសនាណាមួយឡើយ។ 22 C.C.R § 80072(a)(5)(A)។
សេរីភាពផ្នែកសាសនា រាប់បញ្ចូលទាំងសិទ្ធិស្នើសុំផែនការចំណីអាហារដែលដកចេញឬដាក់បញ្ចូលនូវចំណីអាហារជាក់លាក់ណាមួយ ឬការលាយឡំគ្នានៃចំណីអាហារ ស្របទៅតាមប្រពៃណីសាសនារបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមយោងទៅលើផ្នែកស្តីពីសេវាចំណីអាហារនៅក្នុងឯកសារបោះពុម្ពផ្សាយនេះ។
សេរីភាពក្នុងការបញ្ចេញមតិ និងសមាគមន៍
អ្នកមានសិទ្ធិស្លៀកសម្លៀកបំពាក់ផ្ទាល់ខ្លួនអ្នក។ 22 C.C.R § 85072(b)(5)។
អ្នកមានសិទ្ធិទទួលបានជំនួយនៅក្នុងការប្រើប្រាស់សិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត។ 22 C.C.R § 85072(b)(11)។
ប្រាក់កាស និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន
អ្នកមានសិទ្ធិគ្រប់គ្រងធនធានប្រាក់កាសផ្ទាល់ខ្លួនអ្នក។ 22 C.C.R § 85072(b)(7)។
អ្នកមានសិទ្ធិទទួលបានទីកន្លែងរក្សាទុករបស់របរផ្ទាល់ខ្លួនយ៉ាងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ជាលក្ខណៈឯកជន។ អ្នកមានសិទ្ធិកាន់កាប់ និងប្រើប្រាស់សម្ភារៈថែទាំរាងកាយផ្ទាល់ខ្លួនរបស់អ្នក រួមមានគ្រឿងប្រដាប់ប្រដារប្រើប្រាស់ក្នុងបន្ទប់ទឹក។ 22 C.C.R §§ 85072(b)(8); 85072(b)(6)។
សិទ្ធិឯកជនភាព៖ ការផ្ញើសារ និងការហៅតាមទូរសព្ទ
អ្នកមានសិទ្ធិទទួលបានសិទ្ធិឯកជនភាពក្នុងផ្នែកជាច្រើននៃជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក រួមមាន៖
- សិទ្ធិនៅក្នុងការផ្ញើ ឬទទួលសំបុត្រប្រៃសណីយ៍បិទជិត 22 C.C.R. § 85072(b)(7)។
- ដើម្បីចូលទៅប្រើប្រាស់ទូរសព្ទដើម្បីហៅទូរសព្ទដោយសម្ងាត់ ប្រសិនបើការហៅទូរសព្ទនោះមិនរំលោភលើសិទ្ធិរបស់អតិថិជនផ្សេងទៀត និងមិនរឹតត្បិតលទ្ធភាពនៃការប្រើប្រាស់ទូរសព្ទនៅក្នុងគ្រាមានអាសន្ន។ 22 C.C.R § 85072(b)(7) ។ មន្ទីរស្នាក់នៅនិងថែទាំ អាចតម្រូវឲ្យអ្នកធ្វើការបង់ប្រាក់សម្រាប់ការហៅទូរសព្ទចេញក្រៅតំបន់ និងមានសិទ្ធិហាមឃាត់អ្នកមិនឲ្យធ្វើ់ការហៅទូរសព្ទចេញទៅក្រៅតំបន់ ដោយមានសំណុំឯកសារដែលបានស្នើសុំការទូទាត់សងសម្រាប់ការទូរសព្ទពីមុនមកដែលមិនបានទទួល។ 22 C.C.R § 85072(b)(9)(A-B)។
- សិទ្ធិទទួលបានឯកជនភាពពីការបិទបាំងផ្នែករូបរាងកាយនៅក្នុងអាងងូតទឹក ផ្កាឈូក និងបរិវេណបង្គន់អនាម័យ។ 22 C.C.R § 85088(b)(4)។
ភ្ញៀវសួរសុខទុក្ខ
អ្នកមានសិទ្ធិឲ្យភ្ញៀវមកសួរសុខទុក្ខអ្នកជាលក្ខណៈឯកជនអំឡុងម៉ោងភ្ញាក់ពីដំណេកបាន ដរាបណាការមកសួរសុខទុក្ខនោះ មិនរំលោភសិទ្ធិរបស់អតិថិជនផ្សេងទៀតនៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ។ 22 C.C.R § 85088(b)(4)។ ឧទាហរណ៍ ប្រសិនបើអ្នកមានបន្ទប់រួមមួយ ហើយមិនទទួលបានការអនុញ្ញាតពីអ្នកស្នាក់នៅរួមបន្ទប់របស់អ្នកដើម្បីជួបជាមួយភ្ញៀវរបស់អ្នកនៅក្នុងបន្ទប់ស្នាក់នៅរួមគ្នានោះទេ អ្នកក៏អាចបដិសេធសិទ្ធិទទួលបានឯកជនភាពរបស់និវេសនជនដទៃផ្សេងទៀតបានដែរ។
មន្ទីរស្នាក់នៅនិងថែទាំ អាចបង្កើតគោលនយោបាយរបស់ស្ថាប័នមួយស្តីពីការសួរសុខទុក្ខ ដូចជាម៉ោងសម្រាប់សួរសុខទុក្ខជាដើម។ ម៉ោងសួរសុខទុក្ខត្រូវបានកំណត់ ដើម្បីលើកទឹកចិត្តការចូមរួមរបស់គ្រួសារជាទៀងទាត់នៅស្ថាប័ននេះ។ អ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីគោលនយោបាយសួរសុខទុក្ខរបស់ស្ថាប័ននេះ ហើយគោលនយោបាយនេះ គប្បីរៀបរាប់បញ្ជាក់នៅក្នុងទម្រង់បែបបទព័ត៌មានអតិថិជនរបស់អ្នក ឬកិច្ចព្រមព្រៀងអនុញ្ញាតការចូលមកស្នាក់នៅ។ អ្នកក៏ត្រូវទទួលបានព័ត៌មានអំពីគោលនយោបាយរបស់មន្ទីរស្នាក់នៅនិងថែទាំស្តីពីការប្រាស្រ័យទាក់ទងជាមួយនិវេសនជនផ្សេងទៀត។ ប្រសិនបើមន្ទីរស្នាក់នៅនិងថែទាំ មានមនុស្សប្រាំពីរនាក់ឬច្រើនជាងនេះ គប្បីត្រូវបិទផ្សាយការជូនដំណឹងអំពីគោលនយោបាយសួរសុខទុក្ខរបស់ខ្លួននៅតាមទីតាំងដែលអ្នកនិងគ្រួសាររបស់អ្នកអាចចូលទៅមើលបាន។ សូមមើល 22 C.C.R. §§ 80072(a)(10); 80068(c)(8); H.S.C. § 1512។
លើកលែងតែករណីជាក់លាក់មួយចំនួនដូចជាករណីបន្ទាន់ណាមួយ ដូច្នេះបុគ្គលិកត្រូវទទួលបានការអនុញ្ញាតរបស់អ្នក មុនពេលចូលបន្ទប់របស់អ្នក អំឡុងពេលកំពុងសួរសុខទុក្ខ ក៏ដូចជាពេលដទៃផ្សេងទៀតផងដែរ។ C.I.V. § 1954។
ដើម្បីចូលនិងចេញពីមន្ទីរថែទាំ
ជាទូទៅ អ្នកមានសិទ្ធិចេញនិងចូលមន្ទីរស្នាក់នៅនិងថែទាំបានតាមបំណងប្រាថ្នារបស់អ្នក។ អ្នកមិនអាចត្រូវបានគេបដិសេធមិនឲ្យចេញចូលផ្ទះរបស់អ្នកសម្រាប់ជាការដាក់ទណ្ឌកម្ម ការឃុំខ្លួន ឬជាមធ្យោបាយនៃការជំរុញឲ្យអ្នករើចេញពីផ្ទះរបស់អ្នកនោះទេ។ សិទ្ធិនេះការពារអ្នកពីការទុកចោលឲ្យនៅក្រៅផ្ទះ ឬមិនអនុញ្ញាតឲ្យចាកចេញពីផ្ទះ។ សូមមើល 22 C.C.R. § 80072។
ទោះបីជាមន្ទីរថែទាំនេះ អាចកំណត់បម្រាមគោចរ ឬវិធានផ្សេងៗសម្រាប់ការពារអតិថិជនក៏ដោយ ក៏អ្នកមានសិទ្ធិចាកចេញពីមន្ទីរថែទាំនេះបានគ្រប់ពេលដែរ។ 22 C.C.R §§ 80072(a)(7), 80072(a)(7)(A)។ សិទ្ធិនេះអាចត្រូវបានកំណត់ក្នុងករណីអនិតិជន ឬបុគ្គលដែលអាណាព្យាបាល អ្នកមើលខុសត្រូវ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀតទទួលបានការចាត់តាំងសម្រាប់ពួកគេ។ 22 C.C.R § 80072(a)(7)(B)។
អ្នកក៏មានសិទ្ធិមិនឲ្យគេចាក់សោនៅក្នុងបន្ទប់ អគារ ឬនៅក្នុងបរិវេណទីតាំងមន្ទីរថែទាំអំឡុងពេលថ្ងៃ ឬពេលយប់ផងដែរ។ 22 C.C.R § 80072(a)(7)។ ប្រតិបត្តិករមន្ទីរស្នាក់នៅនិងថែទាំ ទទួលបានអនុញ្ញាតឲ្យចាក់សោទ្វារនិងបង្អួចខាងក្រៅ និងអនុញ្ញាតឲ្យបង្កើតវិធានសម្រាប់មន្ទីរថែទាំដើម្បីការពារអតិថិជន ដូចជាការស្នើសុំឲ្យអ្នកប្រាប់ដល់បុគ្គលិកថាតើអ្នកមានគម្រោងចេញទៅក្រៅហួសម៉ោងកំណត់ ឬពេញមួយយប់ដែរឬទេ ប៉ុន្តែធ្វើដូច្នេះបានលុះត្រាតែអ្នកនៅតែមានលទ្ធភាពចេញក្រៅមន្ទីរថែទាំបាន។ 22 C.C.R § 80072(a)(7)(A)។
សុវត្ថិភាពរាងកាយ
អ្នកមានសិទ្ធិជៀសផុតពីការបង្កគ្រោះថ្នាក់ណាមួយ។ សូមមើល 22 C.C.R. §§ 80072(a)(2-3)។ យោងតាមច្បាប់ ការធ្វើបាបផ្លូវកាយណាចំពោះរូបអ្នក និងអ្នកដទៃនៅក្នងមន្ទីរថែទាំ ត្រូវរាយការណ៍ឲ្យគេបានដឹង។ W.I.C. § 15630។ ម្យ៉ាងទៀត បុគ្គលិករបស់មន្ទីរថែទាំ អាចតម្រូវឲ្យរាយការណ៍អំពីហេតុការណ៍ផ្សេងៗនៃការធ្វើបាបដែលពួកគេបានដឹង។ W.I.C. § 85088(b)(4)។ សូមយោងទៅលើផ្នែកស្តីពីនីតិវិធីបណ្តឹងតវ៉ានៃឯកសារបោះពុម្ពផ្សាយនេះ សម្រាប់ព័ត៌មានស្តីពីរបៀបរាយការណ៍អំពីការធ្វើបាប។ ឈ្មោះរបស់អ្នករាយការណ៍ អាចរក្សាជាការសម្ងាត់ ប្រសិនបើបានស្នើសុំ។ W.I.C. § 15633។
ការធ្វើបាបរាងកាយរួមមានជាអាទិ៍៖ ការបង្កគ្រោះថ្នាក់ដល់រាងកាយដោយផ្ទាល់ ការបង្ខាំងរាងកាយទុកដោយមិនសមស្រប ការបង្អត់អាហារនិងទឹករយៈពេលយូរនិងជាបន្តបន្ទាប់ ការធ្វើបាបផ្លូវភេទ, និង ការប្រើប្រាស់ការចាប់បង្ខាំងផ្នែករាងកាយឬដោយសារធាតុគីមី ឬការប្រើថ្នាំសម្រាប់សម្រួលអាម្មណ៍សម្រាប់គោលបំណងដាក់ទណ្ឌកម្មសម្រាប់រយៈពេលលើសពីការបង្គាប់របស់គ្រូពេទ្យ សម្រាប់គោលបំណងផ្សេងទៀតដែលមិនទទួលបានការអនុញ្ញាតពីគ្រូពេទ្យ។ W.I.C. § 15610.63។
អ្នកមានសិទ្ធិជៀសផុតពីការប្រើឧបករណ៍បង្ខាំងទុកណាមួយ។ 22 C.C.R § 80072(a)(8)។ អ្នកអាចប្រើប្រាស់ឧបករណ៍សម្រាប់ទប់ដងខ្លួន ឬឧបករណ៍ការពារនានាដែលរឹតត្បិតការធ្វើចលនារបស់អ្នក ប្រសិនបើអ្នកទទួលបានការបង្គាប់ជាលាយលក្ខណ៍អក្សរពីគ្រូពេទ្យរបស់អ្នកដែលបង្ហាញឲ្យឃើញពីតម្រូវការរបស់អ្នកសម្រាប់ឧបករណ៍ទាំងនោះ ទោះបីជាអង្គភាពផ្តល់អាជ្ញាប័ណ្ណថែទាំសហគមន៍អាចតម្រូវឲ្យមានសំណុំឯកសារបន្ថែមមុនពេលពួកគេផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ក៏ដោយ។ 22 C.C.R § 80072(a)(8)(B)។ ការទប់ដងខ្លួន មិនត្រូវរាប់បញ្ចូលនូវការចង ឬកំណត់លើការប្រើប្រាស់ដៃឬជើងនោះទេ។ 22 C.C.R § 80072(a)(8)(E)។ ឧបករណ៍សម្រាប់ទប់ដងខ្លួន និងឧបករណ៍ការពារ ត្រូវធ្វើឲ្យការបម្លាស់ទីរបស់អ្នកមានភាពប្រសើរឡើង និងមានមុខងារដោយឯករាជ្យ ឬការពារអ្នកពីអាកប្បកិរិយាបង្ករបួសស្នាមដល់ខ្លួនឯង។ 22 C.C.R § 80072(a)(8)(A)។ ឧបករណ៍ទាំងនោះ មិនមែនប្រើសម្រាប់ការធ្វើទណ្ឌកម្មនោះទេ។
ការថែទាំវេជ្ជសាស្ត្រ
អ្នកមានសិទ្ធិទទួលយក ឬបដិសេធការថែទាំវេជ្ជសាស្ត្រ ឬសេវាកម្មពាក់ព័ន្ធនឹងសុខភាព។ 22 C.C.R § 80072(a)(9)។ អ្នកក៏មានសិទ្ធិទទួលបានជំនួយសង្គ្រោះបឋមចាំបាច់ និងសេវាទន្តសាស្ត្រនិងវេជ្ជសាស្ត្រផ្សេងទៀត រួមមានមធ្យោបាយធ្វើដំណើរទៅកាន់ទីតាំងសេវាវេជ្ជសាស្ត្រនិងទន្តសាស្ត្រដែលមាននៅជិតបំផុត។ 22 C.C.R § 80075(a)។ ម្យ៉ាងទៀត អ្នកមានសិទ្ធទទួលបានសិទ្ធិឯកជនភាពអំឡុងពេលព្យាបាលសង្គ្រោះបឋម និងការពិនិត្យវេជ្ជសាស្ត្រដោយគ្រូពេទ្យ ប្រសិនបើចាំបាច់។ 22 C.C.R § 80075(d)។ ប្រសិនបើអ្នកទទួលបានការមើលថែទាំ សិទ្ធិរបស់អ្នកចំពោះការផ្តល់ការយល់ព្រមលើការព្យាបាលវេជ្ជសាស្ត្រអាចនឹងមានផលប៉ះពាល់។ ពិគ្រោះយោបល់ជាមួយអ្នកមើលថែអ្នក។
អ្នកមានសិទ្ធិទទួលបានជំនួយទៅតាមការចាំបាច់ ជាមួយនឹងការប្រើប្រាស់ដោយខ្លួនឯងនូវ ឱសថមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជា។ 22 C.C.R § 80075(b)។ អ្នកមានសិទ្ធិទទួលបានពត៌មានអំពីការប្រើប្រាស់ឱសថរបស់អ្នក។ អ្នកមានសិទ្ធិធ្វើការជ្រើសរើសពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថផ្ទាល់ខ្លួនអ្នក។ 22 C.C.R § 80075(b)(1)(B)(3)។ អ្នកគប្បីពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក មុនពេលអ្នកផ្លាស់ប្តូរឱសថណាមួយដែលអ្នកកំពុងប្រើប្រាស់។ អ្នកក៏ត្រូវពិគ្រោះយោបល់ជាមួយបុគ្គលិកថែទាំសុខភាពដែលមានការទទួលស្គាល់មុនពេលប្រើ់ប្រាស់ថ្នាំសប្បាយដែលអាចមានផលប៉ះពាល់អវិជ្ចមានបន្ទាប់បន្សំនៅពេលប្រើប្រាស់វាជាមួយនឹងថ្នាំសម្រួលអារម្មណ៍មួយចំនួន។
សេចក្តីណែនាំជាមុន
អ្នកមានសិទ្ធិទទួលបានសេចក្តីណែនាំស្តីពីការថែទាំសុខភាពជាមុននៅក្នុងឯកសាររបស់អ្នកនៅមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក។ 22 C.C.R § 85075.3(a)។
កិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅ
កិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅរបស់អ្នករួមបញ្ចូលនូវរបាយការណ៍ស្តីពីសេវាមូលដ្ឋាននិងសេវាបន្ទាប់បន្សំរបស់មន្ទីរថែទាំ អត្រាតម្លៃសេវាកម្ម ភាពញឹកញាប់និងកាលបរិច្ឆេត្រូវបង់ប្រាក់ អ្នកដែលត្រូវបង់ប្រាក់ និងលក្ខខណ្ឌដែលអ្នកអាចទទួលបានសំណង។ កិច្ចព្រមព្រៀងនេះ គប្បីពន្យល់ពីរបៀប និងពេលវេលាដែលអាចមានការកែប្រែកិច្ចព្រមព្រៀងនេះ។ វាក៏ត្រូវបញ្ជាក់ផងដែរថាការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេលយ៉ាងតិច 30 ថ្ងៃ នឹងត្រូវផ្តល់ជូនអ្នក ឬអ្នកតំណាងដែលបានអនុញាត ប្រសិនបើកម្រិតចំណាយមូលដ្ឋានណាមួយមានការផ្លាស់ប្តូរ។ 22 C.C.R § 80068(c)(1-5)។
កិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅរបស់អ្នក គប្បីរៀបរាប់ផងដែរអំពីលក្ខខណ្ឌដែលការព្រមពៀងរបស់អ្នកអាចត្រូវបញ្ចប់ ដែលនឹងរួមបញ្ចូលការបដិសេធរបស់អ្នកមិនសហការជាមួយ ផែនការថែទាំលក្ខខណ្ឌសុខភាពឬ ផ្នែកតម្រូវការ និងសេវាកម្មរបស់អ្នក។ 22 C.C.R § 80068(c)(7)។
អ្នក ឬអ្នកតំណាងដែលទទួលបានការអនុញ្ញាត (ប្រសិនបើមាន) និងតំណាងមន្ទីរស្នាក់នៅនិងថែទាំ ត្រូវចុះហត្ថលេខា និងកាលបរិច្ឆេទលើកិច្ចព្រមព្រៀងចូលមកស្នាក់នៅ មិនលើសពីប្រាំពីរថ្ងៃក្រោយការអនុញ្ញាតឲ្យចូលមកស្នាក់នៅឡើយ។ 22 C.C.R § 80068(e)។ អ្នកមានសិទ្ធិទទួលបានសំណៅថតចម្លងមួយច្បាប់នៃកិច្ចព្រមព្រៀងនេះ។ 22 C.C.R § 80068(g)(1)។
ម្យ៉ាងវិញទៀត គោលការណ៍ស្ថាប័នទូទៅរបស់មន្ទីរស្នាក់នៅនិងថែទាំ ដូចជាគោលការណ៍សួរសុខទុក្ខ វិធានមន្ទីរថែទាំ ឬសេវាចំណីអាហារ ត្រូវរួមបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅ។ នេះគឺដើម្បីធានាថា អ្នកមិនរំលោភលើសិទ្ធិរបស់អ្នកដទៃឡើយ។ 22 C.C.R §§ 80068(c)(8), 85068(b)(2-3)។
កិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅរបស់អ្នក ក៏អាចរួមបញ្ចូលនូវប្រភពមូលនិធិរបស់អ្នកផងដែរ ប្រសិនបើអ្នកជ្រើសរើសបញ្ចេញព័ត៌មាននេះ។ 22 C.C.R § 85068(b)(1)(A)។ កិច្ចព្រមព្រៀងនេះ គប្បីចែងអំពីការរៀបចំក្នុងពេលបច្ចុប្បន្នរបស់អ្នកជាមួយនឹងមន្ទីរស្នាក់នៅនិងថែទាំនេះពាក់ព័ន្ធនឹងការផ្តល់សេវាចំណីអាហារ។ 22 C.C.R § 85068(b)(3)។
ផែនការតម្រូវការ និងគម្រោងសេវាកម្ម
អ្នកមានសិទ្ធិទទួលបានផែនការតម្រូវការ និងគម្រោងសេវាកម្មមួយ ដែលកំណត់អំពីតម្រូវការជាក់លាក់របស់អ្នកក្នុងលក្ខណៈជាបុគ្គល។ 22 C.C.R § 85068.2(b)(1-2)។ មុនពេលគេទទួលយកអ្នកនៅមន្ទីរស្នាក់នៅនិងថែទាំ ប្រតិបត្តិករត្រូវតែកំណត់ថាតើកម្មវិធីរបស់មន្ទីរថែទាំនេះអាចបំពេញតាមតម្រូវការរបស់អ្នកដែរឬទេ។ 22 C.C.R § 85068.2(a)។ ប្រសិនបើទទួលបានការអនុញ្ញាតឲ្យចូលមកស្នាក់នៅមន្ទីរស្នាក់នៅនិងថែទាំនេះ ដូច្នេះមុនពេលអនុញ្ញាតចូលស្នាក់នៅ ប្រតិបត្តិករត្រូវបំពេញផែនការតម្រូវការនិងគម្រោងសេវាកម្មរបស់អ្នក។ 22 C.C.R § 85068.2(b)។
អ្នក ឬអ្នកតំណាងដែលបានការអនុញ្ញាត រួមជាមួយនឹងបុគ្គលិកដែលផ្តល់ការអនុញ្ញាតឲ្យចូលស្នាក់នៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ និងបុគ្គលិកមកពីទីភ្នាក់ងារបញ្ជូនបន្ត ឬបុគ្គលិកករណីនៅមន្ទីរពេទ្យ និងសាច់ញាតិណាម្នាក់ដែលចូលរួមជំនួសអ្នក ត្រូវយល់ព្រមក្នុងការបង្កើតផែនការនេះ។ 22 C.C.R § 85068.2(d)(1-4)។
ផែនការនេះ នឹងរួមបញ្ចូល៖ ការបរិច្ឆេទការអនុញ្ញាតឲ្យចូលស្នាក់នៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ តម្រូវការសេវាជាក់លាក់របស់អ្នក ប្រវត្តិសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក និងការវាយតម្លៃបច្ចុប្បន្ន ការដាក់កំណត់មុខងារណាមួយដែលអ្នកមាន និងផែនការរបស់មន្ទីរស្នាក់នៅនិងថែទាំដើម្បីផ្តល់ជូនសម្រាប់តម្រូវការទាំងនោះ។ 22 C.C.R §§ 85068.2(b)(1)(A-F), 85068.2(b)(2)។
ផែនការតម្រូវការ និងគម្រោងសេវាកម្ម គប្បីត្រូវមាននៅក្នុងហ្វាល់ឯកសាររបស់អ្នក។ 22 C.C.R § 80068.2(a)។ វាគប្បីធ្វើបច្ចុប្បន្នភាពឲ្យបានញឹកញាប់ទៅតាមការចាំបាច់ រាប់បញ្ចូលទាំងពេលវេលាដែលអ្នកមានការផ្លាស់ប្តូរផ្នែកផ្លូវកាយ ផ្លូវចិត្ត ឬសង្គម។ 22 C.C.R § 85068.3(a)។ វាត្រូវធ្វើបច្ចុប្បន្នភាពយ៉ាងហោចណាស់ឲ្យបានជារៀងរាល់ឆ្នាំដែរ។ 22 C.C.R § 85088(b)(4)។ ប្រសិនការផ្លាស់ប្តូរចាំបាច់ត្រូវធ្វើឡើង ប្រតិបត្តិករមន្ទីរស្នាក់នៅនិងថែទាំ ត្រូវធ្វើការវាយតម្លៃឡើងវិញថាតើពួកគេអាចបំពេញតាមតម្រូវការថ្មីរបស់អ្នកដែរឬទេ។ ប្រសិនបើចាំបាច់ ប្រតិបត្តិករនឹងពិគ្រោះយោបល់ជាមួយអ្នកឯកទេសរបបអាហារ គ្រូពេទ្យ បុគ្គលិកសង្គមកិច្ច ឬគ្រូពេទ្យចិត្តសាស្រ្តដើម្បីជួយនៅក្នុងការកំណត់ថាតើតម្រូវការរបស់អ្នកអាចបន្តបំពេញជូនបានដោយមន្ទីរថែទាំបច្ចុប្បន្ននេះដែរឬយ៉ាងណា។ 22 C.C.R § 85088(b)(4)។ ប្រសិនបើពួកគេអាចបំពេញជូនបាន ប្រតិបត្តិករនឹងអ្នកពិគ្រោះយោបល់ ធ្វើបច្ចុប្បន្នភាពផែនការ របស់អ្នកជាមួយនឹងវត្ថុបំណង តារាងពេលវេលា ផែនការដែលត្រូវបំពេញតាមវត្ថុបំណងនោះ និងរបៀបវាយតម្លៃការរីកចម្រើនរបស់អ្នក។ 22 C.C.R § 85068.3(b)(2)(A-D)។ ប្រសិនបើមិនបានបំពេញតាមតម្រូវការរបស់អ្នកនោះទេ ប្រតិបត្តិករនឹងផ្តល់ដំណឹងដល់អ្នក ឬអ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់អ្នក ថាអ្នកចាំបាច់ត្រូវផ្លាស់ប្តូរទីកន្លែង។ 22 C.C.R § 85088(b)(4)។
អ្នកមានសិទ្ធិទទួលបានការជូនដំណឹងអំពីការផ្លាស់ប្តូរនានាចំពោះផែនការតម្រូវការ និងគម្រោងសេវាកម្មរបស់អ្នក។ 22 C.C.R § 85088(b)(4)។
សេវាកម្ម
អ្នកមានសិទ្ធិទទួលបានការថែទាំ និងគ្រប់គ្រងរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ។ អ្នកមានសិទ្ធិទទួលបានជំនួយនៅក្នងការរស់នៅប្រចាំថ្ងៃ ដូចបានបង្ហាញជូននៅក្នុងផែនការតម្រូវការ និងសេវាកម្មរបស់អ្នក រួមទាំងការស្លៀកពាក់ ការទទួលទាន និងការងូតទឹក។ 22 C.C.R § 85077(a)។
មន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក ក៏ត្រូវផ្តល់ជូនអ្នកផងដែរនូវសេវាបោកគក់ធម្មតា ដូចជាការបោកសម្អាត និងការហាលសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នកជាដើម។ 22 C.C.R § 85077(b)។ ប្រសិនបើអ្នកមានបំណងចង់បោកគក់សម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នក អ្នកគប្បីទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ម៉ាស៊ីនបោកគក់មួយ និងឆ្នាំងអ៊ុតមួយ ក្នុងករណីដែលឧបករណ៍ទាំងនេះអាចប្រើប្រាស់បានដោយមានសុវត្ថិភាព។ 22 C.C.R. § 85088(d)(1)។
អ្នកមានសិទ្ធិទទួលបានផែនការ និងចូលរួមនៅក្នងសកម្មភាពនានានៅមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នកបាន។ ប្រតិបត្តិករមន្ទីរស្នាក់នៅនិងថែទាំ គប្បីរៀបចំផែនការសកម្មភាពដែលរួមបញ្ចូលនូវទំនាក់ទំនងក្រុម និងសកម្មភាពរាងកាយ។ 22 C.C.R § 85079(a)(1-2)។ អ្នកគប្បីមានឱកាសចូលរួមនៅក្នុងការធ្វើផែនការ ការត្រៀមរៀបចំ និងអនុវត្តសកម្មភាពនោះ។ 22 C.C.R § 85079(b)។ អ្នកក៏មានសិទ្ធិទទួលបានឱកាសដើម្បីមានវត្តមាន និងចូលរួមនៅក្នុងសកម្មភាពនានារបស់សហគមន៍ផងដែរ។ នេះរួមបញ្ចូលទាំងពិធីគោរពបូជា សេវានៅតាមសហគមន៍ និងព្រឹត្តិការណ៍នានាដូចជា ការប្រគុំតន្ត្រីឬដំណើរកម្សាន្ត ស្ថាប័នជួយខ្លូនឯង ក្រុមចាស់ជរា ក្រុមកីឡា និងក្លឹបសេវាកម្ម។ 22 C.C.R § 85079(c)(1-5)។ នៅក្នុងមន្ទីរថែទាំដែលមានមនុស្សប្រាំពីរនាក់ឬច្រើនជាងនេះ ការជូនដំណឹងអំពីសកម្មភាពដែលបានរៀបចំផែនការរួច ត្រូវដាក់នៅទីតាំងរួមដែលអ្នកស្នាក់នៅអាចចូលមើលបាន។ 22 C.C.R § 85079(d)។
អ្នកក៏ត្រូវមានសិទ្ធិក្លាយជាសមាជិកម្នាក់របស់ក្រុមប្រឹក្សាអ្នកស្នាក់នៅផងដែរ។ ប្រសិនបើមិនមានក្រុមប្រឹក្សាអ្នកស្នាក់ក្នុងពេលបច្ចុប្បន្ននេះទេ ហើយភាគច្រើននៃអ្នកស្នាក់នៅរបស់មន្ទីរថែទាំស្នើសុំឲ្យបង្កើតក្រុមប្រឹក្សានេះឡើង នោះមន្ទីរស្នាក់នៅនិងថែទាំត្រូវជួយបង្កើតក្រុមប្រឹក្សានេះឡើង។ 22 C.C.R § 85080(a)។ ឧទាហរណ៍ ពួកគេត្រូវផ្តល់ទីកន្លែង និងបិតផ្សាយសេចក្តីជូនដំណឹងអំពីការប្រជុំនាពេលខាងមុខ។ 22 C.C.R § 85080(a)(1)។ យ៉ាងហោចណាស់ផ្នែកនៃកិច្ចប្រជុំនីមួយៗ ត្រូវធ្វើឡើងដោយមិនចាំបាច់មានបុគ្គលិករបស់មន្ទីរស្នាក់នៅនិងថែទាំនោះទេ។ 22 C.C.R § 85080(a)(3)។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះទេ។ 22 C.C.R § 85080(a)(4)។
កិច្ចការផ្ទះ
អ្នកមានសិទ្ធិបដិសេធមិនធ្វើការងារផ្ទះ ឬសេវានានានៅមន្ទីរស្នាក់នៅនិងថែទាំនេះ លើកលែងតែកិច្ចការទាំងឡាយណាដែលអ្នកបានចុះកិច្ចសន្យាដោយស្ម័គ្រចិត្តសម្រាប់ជាផ្នែកមួយនៃផែនការតម្រូវការ និងគម្រោងសេវាកម្មរបស់អ្នក។ មើលជាទូទៅ 22 CCR § 85077។ អ្នកមិនអាចត្រូវបានគេប្រើប្រាស់ដើម្បីជំនួសបុគ្គលិកដែលបានចាត់តាំងឡើយ។ 22 C.C.R §§ 80065(j), 80065(j)(1)។
សេវាចំណីអាហារ
ប្រសិនបើចំំណីអាហារផ្តល់ជូនដោយមន្ទីរស្នាក់នៅនិងថែទាំ ការរៀបចំនានាត្រូវធ្វើឡើងដើម្បីធានាថា អ្នកទទួលបានរបបអាហារយ៉ាងហោចណាស់បីពេលក្នុងមួយថ្ងៃ។ 22 C.C.R § 80076(a)(2)។ មិនត្រូវហួសរយៈពេល 15 ម៉ោងនោះទេ រវាងពេលទទួលទានអាហារលើកទីបីសម្រាប់រយៈពេលមួយថ្ងៃ និងពេលទទួលទានអាហារលើកទីមួយនៅថ្ងៃបន្ទាប់។ 22 C.C.R § 80076(a)(2)(A)។
ពេលទទួលទានអាហារនីមួយៗ ត្រូវគោរពតាមយ៉ាងហោចណាស់ 1/3 នៃមុខម្ហូបទទួលទានដែលបានណែនាំនៅក្នុងផែនការក្រុមចំណីអាហារមូលដ្ឋាន USDA - សៀវភៅណែនាំចំណីអាហារប្រចាំថ្ងៃ។ 22 C.C.R § 80076(a)(1)។ របបអាហារដែលបានកែប្រែ គប្បីផ្តល់ជូនអ្នកដោយមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក ប្រសិនបើមានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យរបស់អ្នក។ 22 C.C.R § 80076(a)(6)។ នៅចន្លោះពេលទទួលទានអាហារ ក៏អាចមានអាហារសម្រន់ផងដែរ លើកលែងតែអ្នកមានការដាក់កំហិតលើរបបអាហារដែលគ្រូពេទ្ររបស់អ្នកបានចេញវេជ្ជបញ្ជា។ 22 C.C.R § 80076(a)(4)។ មន្ទីរស្នាក់នៅនិងថែទាំ ទទួលបានការអនុញ្ញាតឲ្យគិតថ្លៃពីអ្នកសម្រាប់សេវាចំណីអាហារពិសេស ឬផលិតផលនានា តែនៅពេលណាដែលអ្នកយល់ព្រមលើសេវាកម្មនោះ និងកិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅរបស់អ្នកតែប៉ុណ្ណោះ។ 22 C.C.R § 85060(a)(3)។ គ្រប់អាហារទាំងអស់ ត្រូវមានបរិមាណនិងគុណភាពសមស្របដែលចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។ 22 C.C.R § 80076(a)(1)។
មន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក គប្បីសរសេរបញ្ជីមុខម្ហូបជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដែលបញ្ជីនេះធ្វើឡើងសម្រាប់អ្នក (អ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់អ្នក) ធ្វើការពិនិត្យ ប្រសិនបើអ្នកស្នើសុំពួកគេ។ 22 C.C.R § 80076(a)(5)។
អាហារដែលផ្តល់ជូននៅមន្ទីរស្នាក់នៅនិងថែទាំ នឹងបម្រើជូននៅក្នុងបន្ទប់ទទួលទានអាហារ ឬទីកន្លែងប្រហាក់ប្រហែលនេះ ដោយមានគ្រឿងសង្ហារឹមសមស្របចាំបាច់សម្រាប់សេវាចំណីអហារនេះ។ បន្ទប់នេះ ត្រូវនៅក្បែរផ្ទះបាយដើម្បីធានាផ្តល់នូវអាហារយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។ 22 C.C.R. §§ 85076(c)(1), 85076(c)(1)(A)។ អ្នកគប្បីទទួលបានការលើកទឹកចិត្តដោយមន្ទីរថែទាំនិងស្នាក់នៅរបស់អ្នកដើម្បីទទួលទានអាហារជាមួយនឹងអ្នកស្នាក់នៅដទៃទៀត។ 22 C.C.R § 85076(e)។
ស្ថានភាពរស់នៅដែលអាចតាំងទីលំនៅបាន
មន្ទីរស្នាក់នៅនិងថែទាំ មានលក្ខខណ្ឌតម្រូវពីស្ថានភាពរស់នៅជាក់លាក់ដើម្បីធានានូវសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នក។ មន្ទីរស្នាក់នៅនិងថែទាំ គប្បីរក្សាបាននូវអនាម័យ សុវត្ថិភាព ការសម្លាប់មេរោគ និងស្ថានភាពល្អគ្រប់ពេលវេលាទាំងអស់។ 22 C.C.R § 80087(a)។ មន្ទីរនេះ គប្បីមានការប្រុងប្រយ័ត្នដើម្បីធានាថាអ្នកទទួលបានការការពារចំពោះគ្រោះថ្នាក់ផ្សេងៗ ដូចជាការរក្សាទុកជម្រាល ជណ្តើរ ផ្លូវក្នុងអគារ ផ្លូវរានហាលមុខអគារមិនឲ្យមានឧបសគ្គឬរបស់របររំខាន។ 22 C.C.R § 80087(b-c)។
មន្ទីរស្នាក់នៅនិងថែទាំ គប្បីរក្សាសីតុណ្ហភាពនៅក្នុងផ្ទះពី 68 ទៅ 85 អង្សាហ្វារិនហាយ (F)។ 22 C.C.R § 80088(a)(1)។ នៅក្នុងតំបន់ណាដែលមានកំដៅក្តៅខ្លាំង មន្ទីរត្រូវរក្សាសីតុណ្ហភាព 30 អង្សារ ទាបជាងសីតុណ្ហភាពខាងក្រៅ។ 22 C.C.R. § 80088(a)(1)(A)។ ឧទាហរណ៍ ប្រសិនបើសីតុណ្ហភាព 101 អង្សារ F នៅខាងក្រៅ នោះមន្ទីរនឹងត្រូវការមានសីតុណ្ហភាព 71 អង្សារ F នៅខាងក្នុង។ ទឹកក្តៅក៏ត្រូវឲ្យអ្នកស្នាក់នៅអាចប្រើប្រាស់បាន ហើយគ្រប់បន្ទប់គេងទាំងអស់ ត្រូវសម្អាតឲ្យបានស្អាត និងមានសុវត្ថិភាពសម្រាប់អ្នកស្នាក់នៅរស់នៅ។ 22 C.C.R. § 80088(e)(1-3)។
បន្ទប់គេង អាចមិនមានអ្នកស្នាក់នៅច្រើនជាង 2 នាក់ នៅក្នុងបន្ទប់មួយនោះទេ។ 22 C.C.R § 85087(a)(1)។ ប្រសិនបើមានផ្តល់ជូនបន្ទប់គ្រែពីរ ប៉ុន្តែអ្នកចង់ស្នាក់នៅក្នុងបន្ទប់គ្រែមួយ ដូចនេះ មន្ទីរស្នាក់នៅនិងថែទាំ អាចគិតប្រាក់សម្រាប់ថ្លៃបន្ទប់គ្រែមួយនោះ។ ការនេះនឹងត្រូវចងក្រងជាឯកសារនៅក្នុងកិច្ចព្រមព្រៀងចូលស្នាក់នៅរបស់អ្នក។ 22 C.C.R § 85060(a)(2)។ បន្ទប់គេងរបស់អ្នក គប្បីមានបំពាក់គ្រឿងសង្ហារឹម ដោយមានគ្រែគេងមួយ ក៏ដូចជាកៅអី កូនទូរ និងអំពូលចង្កៀងជាដើម។ ប្រសិនបើស្នាក់នៅក្នុងបន្ទប់រួមគ្នា អ្នកស្នាក់នៅទាំងពីរនាក់អាចប្រើប្រាស់កូនទូរមួយរួមគ្នាបាន។ អ្នកគប្បីមានកន្លែងដាក់ទូរសម្លៀកបំពាក់ និងទូដើម្បីរៀបចំដាក់សម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។ អ្នកក៏ត្រូវទទួលបានកម្រាលពូកនិងស្រោមខ្នើយស្អាត រួមទាំងកន្សែងពោះគោ កន្សែងជូតមុខនិងខ្លួន ក្រដាសបន្ទប់ទឹក ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ក្រាស់សិតសក់ និងសម្ភារៈអនាម័យស្រ្តីជាដើម។ 22 C.C.R. § 85088(c)(1-5)។ បន្ទប់ទឹក ត្រូវធំគ្រប់គ្រាន់ដើម្បីអាចដាក់ឧបករណ៍ជំនួយអតិថិជន ដូចជាកៅអីរុញជាដើម។ 22 C.C.R § 85087(a)(2)។ បន្ទប់មួយដែលប្រើប្រាស់ជាទូទៅសម្រាប់គោលបំណងផ្សេងទៀត (ឧទាហរណ៍ បន្ទប់ទទួលភ្ញៀវ) នឹងមិនត្រូវប្រើជាបន្ទប់គេងនោះទេ។ សាល ប្រអប់ជណ្តើរ ជាន់ដំបូល ជាន់ក្រោមដី និងហ្គារាស នឹងមិនត្រូវប្រើជាបន្ទប់គេងនោះទេ។ 22 C.C.R. § 85087(a)(2-3)។
ប្រសិនបើមន្ទីររបស់អ្នកដំណើរការកន្លែងបោកអ៊ុតនៅក្នុងកន្លែងដែលមានសុវត្ថិភាព នោះត្រូវមានកន្លែងសម្រាប់អ្នកបោកសម្លៀកបំពាក់ អ៊ុតសម្លៀកបំពាក់ ឬប៉ះសម្លៀកបំពាក់របស់ខ្លួន។ 22 C.C.R § 85087(c)(1)។ ស្រោមពូកខ្នើយនិងសម្លៀកបំពាក់ដែលឡាក់ ត្រូវដាក់នៅដាច់ដោយឡេកពីស្រោមពូកខ្នើយនិងសម្លៀកបំពាក់ស្អាត។ 22 C.C.R. § 85087(c)(2)។
ត្រូវមានចានបង្គន់មួយ និងឡាបូលាងមុខមួយសម្រាប់អ្នកស្នាក់នៅប្រាំមួយនាក់។ ត្រូវមានផ្កាឈូកមួយ ឬអាងងូតទឹកមួយសម្រាប់អ្នកស្នាក់នៅដប់នាក់។ បន្ទប់ទឹក ត្រូវមានទីតាំងស្ថិតនៅក្បែរបន្ទប់គេងរបស់អ្នកស្នាក់នៅ។ 22 C.C.R. § 85088(b)(1-4)។
ត្រូវមានចន្លោះទំនេរទាំងខាងក្នុងនិងខាងក្រៅអគារសម្រាប់អ្នកដើម្បីធ្វើសកម្មភាពផ្សេងៗ។ ត្រូវមានកន្លែងប្រើប្រាស់រួមគ្នានៅក្នុងអគារ ដូចជាបន្ទប់ទឹក កូនបន្ទប់ ឬបន្ទប់ធ្វើសកម្មភាពផ្សេងទៀត ដែលផ្តល់នូវកន្លែងទំនេរចាំបាច់សម្រាប់សកម្មភាពនានា។ យ៉ាងហោចណាស់ត្រូវមានបន្ទប់នៅក្នុងអគារ ដែលត្រូវផ្តល់ជូនសម្រាប់អ្នក ដើម្បីស្នាក់នៅ និងដើម្បីសួរសុខទុក្ខមិត្តភក្តិនិងសាច់ញាតិ។ 22 C.C.R. §§ 85087.2(a), 85087(a)(1)។ កន្លែងធ្វើសកម្មភាពនៅក្រៅអគារផ្សេងទៀត ត្រូវមានម្លប់ និងមានផាសុកភាពសម្រាប់អ្នកប្រើប្រាស់។ 22 C.C.R. § 85087.3(a-b)។
ការរើចេញ
អ្នកមានសិទ្ធិក្នុងការរើចេញពីមន្ទីរស្នាក់នៅនិងថែទាំបាន ឲ្យតែវាស្របទៅតាមលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅ។ 22 C.C.R § 85088(b)(4)។ ឧទាហរណ៍ កិច្ចសន្យាអនុញ្ញាតឲ្យចូលស្នាក់នៅរបស់អ្នក អាចតម្រូវឲ្យអ្នកបង្ហាញនូវបំណងរបស់អ្នកក្នុងការរើចេញជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 30 ថ្ងៃ នៅមុនពេលអ្នកមានផែនការរើចេញ។ ប៉ុន្តែ នេះគឺអាស្រ័យលើមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក។
ការបណ្តេញចេញ
អ្នកមិនអាចត្រូវបានគេបណ្តេញចេញពីមន្ទីរថែទាំដោយគ្មានភស្តុតាងឯកសារណាមួយនោះទេ។ មិនថាអ្នកទទួលបានការជូនដំណឹងរយៈពេល 60 ថ្ងៃ 30 ថ្ងៃ ឬ 3 ថ្ងៃ នោះទេ ការជូនដំណឹងនោះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ 22 C.C.R § 80068.5(a-b)។ នៅថ្ងៃតែមួយដែលអ្នកទទួលបានការជូនដំណឹងនេះ មន្ទីរថែទាំត្រូវផ្ញើសំណៅថតចម្លងនៃការជូនដំណឹងនោះតាមប្រៃសណីយ៍ ឬទូរសារទៅកាន់អ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់អ្នក (ប្រសិនបើមាន)។ 22 C.C.R § 80068.5(d)។ អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ នឹងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការបណ្តេញចេញរបស់អ្នក ប្រសិនបើអ្នក ឬអ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់ស្នើសុំឲ្យមានការស៊ើបអង្កេតនេះ។ 22 C.C.R § 80068.5(f)។
I. ការជូនដំណឹងរយៈពេល 30 ថ្ងៃ ឬ 60 ថ្ងៃ អំពីការបណ្តេញចេញ
ការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេល 30 ថ្ងៃ អនុញ្ញាតឲ្យធ្វើឡើង ប្រសិនបើអ្នកបានរស់នៅមន្ទីរស្នាក់នៅនិងថែទាំសម្រាប់ពេលតិចជាងមួយឆ្នាំ។ ប្រសិនបើអ្នកបានស្នាក់នៅមន្ទីរស្នាក់នៅនិងថែទាំសម្រាប់រយៈពេលច្រើនជាងមួយឆ្នាំ ឬទោះបើជាការជួលផ្ទះតាមខែក៏ដោយ រយៈពេលនៃការជូនដំណឹងនេះ គឺមានរយៈពេល 60 ថ្ងៃ។ ទាំងការជូនដំណឹងអំពីការបណ្តេញចេញរយៈពេល 30 និងការជូនដំណឹងអំពីការបណ្តេញចេញរយៈពេល 60 ថ្ងៃ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ 22 C.C.R § 80068.5(a)។ ការជូនដំណឹងនេះ ត្រូវរួមបញ្ចូលនូវមូលហេតុនៃការបណ្តេញចេញ ក៏ដូចជាកាលៈទេសៈ កាលបរិច្ឆេទ ទីកន្លែង និងសាក្សីនៃព្រឹត្តិការណ៍ដែលនាំទៅរកការចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះ។ 22 C.C.R § 80068.5(c)។ មន្ទីរថែទាំ ក៏ត្រូវប្រគល់ជូននូវច្បាប់ថតចម្លងនៃការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេល 30 ថ្ងៃ ទៅកាន់អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់អ្នកទទួលបានការជូនដំណឹងនេះ។ 22 C.C.R § 80068.5(e)។ មូលហេតុដែលមន្ទីរថែទាំផ្តល់ការជូនដំណឹងរយៈពេល 30 ថ្ងៃ ឬ 60 ថ្ងៃ រួមមាន៖
- ការខកខានមិនបានបង់ប្រាក់ឈ្នួលក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទត្រូវបង់ប្រាក់។ 22 C.C.R § 80068.5(a)(1)។
- ការខកខានមិនបានអនុវត្តតាមច្បាប់ បន្ទាប់ពីទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការរំលោភច្បាប់។ 22 C.C.R § 80068.5(a)(2)។ ឧទាហរណ៍នៃការរំលោភច្បាប់រួមមាន៖ ការទទួលទានគ្រឿងស្រវឹង ឬការសេពគ្រឿងញៀន ការបំពារបំពានផ្លូវភេទ ឬអាកប្បកិរិយាបំពារបំពាន អំពើហិង្សាដោយពាក្យសម្តី ឬអំពើហិង្សាលើរូបរាងកាយ ការគំរាមប្រើអំពើហិង្សាលើខ្លួនឯងឬអ្នកដទៃ ការប្រើប្រាស់ ឬការយករបស់របរអ្នកផ្សេងដោយគ្មានការអនុញ្ញាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
- ការខនខានមិនបានអនុវត្តតាមគោលនយោបាយដែលអ្នកបានយល់ព្រមជាលាយលក្ខណ៍អក្សរនៅពេលអ្នកបានផ្លាស់ចូលមកនៅក្នុងមន្ទីរថែទាំ។ 22 C.C.R § 80068.5(a)(3)។
- ការផ្លាស់ប្តូរនានានៅក្នុងផែនការតម្រូវការ និងគម្រោងសេវាកម្ម។ ប្រសិនបើការផ្លាស់ប្តូរនៅក្នុងផែនការរបស់អ្នកធ្វើឲ្យមន្ទីរថែទាំមិនអាចបំពេញបានតាមតម្រូវការរបស់អ្នក (ហើយអ្នកយល់ព្រមនឹងការផ្លាស់ប្តូរទាំងនេះ) នោះមន្ទីរថែទាំត្រូវផ្តល់ឱកាសដល់អ្នកដើម្បីស្វែងរកកន្លែងស្នាក់នៅថ្មីមួយទៀត។ 22 C.C.R § 80068.5(a)(4)។
- ការខកខានមិនបានអនុវត្តតាមផែនការថែទាំស្ថានភាពសុខភាពដែលមានការដាក់កំហិត (Restricted Health Condition Care Plan) (ប្រសិនបើមាន)។ 22 C.C.R § 80068.5(a)(5)។
- ការផ្លាស់ប្តូរ ឬការលុបចោលអាជ្ញាប័ណ្ណរបស់មន្ទីរថែទាំ។ ប្រសិនបើមន្ទីរថែទាំបិទទ្វារ ឬផ្លាស់ប្តូរមនុស្សដែលខ្លួនផ្តល់សេវាជូន (ឧទាហរណ៍ ពីមនុស្សពេញវ័យទៅជាមនុស្សចាស់) ដូចនេះ មន្ទីរថែទាំត្រូវផ្តល់ជូនអ្នកនូវការជូនដំណឹងរយៈពេល 30 ថ្ងៃ អំពីការបណ្តេញចេញនេះ។ 22 C.C.R § 80068.5(a)(6)។
II. ការជូនដំណឹងរយៈពេល 3 ថ្ងៃ អំពីការបណ្តេញចេញ
មានតែតាមមូលហេតុដែលត្រឹមត្រូវ និងដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ទេ ដែលមន្ទីរថែទាំអាចបណ្តេញអ្នកចេញដោយប្រើការជូនដំណឹងរយៈពេលបីថ្ងៃ។ 22 C.C.R § 80068.5(b)។ មន្ទីរថែទាំ ត្រូវផ្តល់នូវការជូនដំណឹងទៅអ្នកជាលាយលក្ខណ៍អក្សរ ហើយត្រូវរួមបញ្ចូលនូវមូលហេតុនៃការបណ្តេញចេញ និងកាលៈទេសៈ កាលបរិច្ឆេទ ទីកន្លែង និងសាក្សីនៃព្រឹត្តិការណ៍ដែលនាំទៅរកការចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះ។ 22 C.C.R § 80068.5(c)។ អាចមានមូលហេតុល្អ ប្រសិនបើអាកប្បកិរិយាណាមួយគំរាមកំហែងដល់សុខភាពនិងសុវត្ថិភាពផ្លូវចិត្ត និង/ឬសុខភាពផ្លូវកាយរបស់អ្នកផ្ទាល់ ឬសុខភាពនិងសុវត្ថិភាពផ្លូវចិត្ត និង/ឬសុខភាពផ្លូវកាយរបស់អ្នកដទៃនៅក្នុងមន្ទីរថែទាំ។ 22 C.C.R § 80068.5(b)(1)។
III. ច្បាប់ស្តីពីភតិបតី/ភតិកៈដែលអនុវត្ត
គោលការណ៍គ្រឹះនៃច្បាប់ស្តីពីភតិបតី/ភតិកៈ អនុវត្តចំពោះអង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ច្បាប់របស់រដ្ឋដែលគ្រប់គ្រងលើអចលនទ្រព្យជួល អនុវត្តចំពោះ “គ្រប់បុគ្គលទាំងអស់ដែលជួលចំណែកទ្រព្យឯកជនស្នាក់នៅ ដែលមានទីតាំងនៅក្នុងរដ្ឋនេះ រួមទាំងភតិកៈ អ្នកជួល អ្នកស្នាក់នៅ អ្នកជួលផ្ទះ និងមនុស្សផ្សេងទៀត ក៏ប៉ុន្តែត្រូវកំណត់ឈ្មោះ។” C.I.V § 1940(a)។ ហេតុនេះ វិធីតែមួយគត់ដែលមន្ទីរថែទាំរបស់អ្នក អាចបណ្តេញអ្នកចេញពីផ្ទះដោយស្របច្បាប់ គឺតាមរយៈចំណាត់ការនៃការឃុំខ្លួនមិនស្របច្បាប់។ ភតិបតី មិនអាចប្រើប្រាស់ដំណោះស្រាយផ្ទាល់ខ្លួន ដូចជាការចាក់សោមិនឲ្យអ្នកចូល ឬរើរបស់របរអ្នកចេញនោះទេ។ C.I.V. § 789.3
IV. ប្រសិនបើអ្នកមានអារម្មណ៍ថា មន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក បានផ្តល់ជូននូវការជូនដំណឹងអំពីការបណ្តេញចេញមិនត្រឹមត្រូវ
អ្នកមានសិទ្ធិក្នុងការការពារការបណ្តេញអ្នកចេញនៅក្នុងតុលាការ ប្រសិនបើអ្នកគិតថាមានអ្វីមួយនៅក្នុងនីតិវិធីអនុវត្តពុំត្រឹមត្រូវជាមួយនឹងការបណ្តេញចេញ ពុំមាន “មូលហេតុត្រឹមត្រូវ” សម្រាប់ការបណ្តេញអ្នកចេញ ឬការបណ្តេញអ្នកចេញ ត្រូវបានធ្វើឡើងជាការសងសឹកនឹងអ្វីដែលអ្នកបានធ្វើ។ សូមមើលជាទូទៅ C.C.P. § 1170។ ពុំមានអ្នកណាម្នាក់ដែលអាចដកអ្នកចេញពីមន្ទីរថែទាំបានទេ ឬផ្លាស់ប្តូរសោ ឬរើសម្ភារៈផ្ទាល់ខ្លួនរបស់អ្នកចេញ នៅពេលអ្នកអនុវត្តតាមនីតិវិធីផ្លូវច្បាប់ទាំងនេះឡើយ។ C.I.V. § 789.3។ ប្រសិនបើអ្នកចាញ់ក្តីក្នុងសវនាការនេះ តុលាការអាចចេញដីកាស្របច្បាប់ឲ្យអ្នកចាកចេញពីមន្ទីរថែទាំនេះ។ C.C.P. § 1174។
សម្រាប់ព័ត៌មានបន្ថែមអំពីការការពារខ្លួនអ្នកប្រឆាំងនឹងការបណ្តេញចេញមិនស្របច្បាប់ សូមមើលខិត្តប័ណ្ណព័ត៌មានរបស់ Disability Rights California សិទ្ធិរបស់អ្នក! ការការពារខ្លួនអ្នកប្រឆាំងនឹងស្ថានភាពរស់នៅគ្មានសុវត្ថិភាព និងការបណ្តេញចេញ (ឯកសារបោះពុម្ពផ្សាយលេខ 5501.01)។
នីតិវិធីដាក់ពាក្យបណ្តឹង
I. អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍
អ្នកអាចទូរសព្ទ ឬអ៊ីម៉ែលទៅកាន់អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ដោយផ្ទាល់ ប្រសិនបើអ្នកមានអារម្មណ៍ថា សិទ្ធិរបស់អ្នកនៅមន្ទីរស្នាក់នៅនិងថែទាំ ត្រូវបានគេរំលោភបំពាន។ អ្នកត្រូវផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខហ្សីបកូដរបស់មន្ទីរស្នាក់នៅនិងថែទាំនោះ។ អ្នកគប្បីផ្តល់នូវខ្លឹមសារពេញលេញតាមដែលអាចធ្វើទៅបានអំពីសិទ្ធិណាមួយដែលត្រូវបានគេរំលោភបំពាន ពេលវេលា របៀប អ្នកដែលប្រព្រឹត្តិល្មើសនោះ និង (បើមាន) អ្នកណាម្នាក់ផ្សេងទៀតបានឃើញអំពីការរំលោភបំពាននោះ។ អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ ត្រូវធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីទទួលបានពាក្យបណ្តឹង។ អ្នកអាចទាក់ទងទៅខ្សែទូរសព្ទទាន់ហេតុការណ៍ផ្នែកពាក្យបណ្តឹងអង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ ដោយទូរសព្ទទៅលេខ 1-844-LET-US-NO (1-844-538-8766) ឬដោយអ៊ីម៉ែលទៅ letusno@dss.ca.gov។
II. អ្នកតស៊ូមតិពលរដ្ឋ និងអ្នកតស៊ូមតិសិទ្ធិអ្នកជំងឺនៅក្នុងមូលដ្ឋាន
អ្នកក៏អាចទូរសព្ទទៅផ្នែកតស៊ូមតិសិទ្ធិអ្នកជំងឺ ឬអ្នកតស៊ូមតិពលរដ្ឋសម្រាប់ការថែទាំរយៈពេលវែង ប្រសិនបើអ្នកត្រូវការដាក់ពាក្យបណ្តឹងអំពីការរំលោភសិទ្ធិណាមួយ។
អ្នកអាចស្វែងរកបញ្ជីកម្មវិធីអ្នកតស៊ូមតិពលរដ្ឋនៅក្នុងមូលដ្ឋាន (Local Ombudsman Programs) នៅតាមខោនធី នៅ គេហទំព័ររបស់នាយកដ្ឋានពលរដ្ឋចាស់ជរារដ្ឋកាលីហ្វ័រញ៉ា (California Department of Aging)។ អ្នកក៏អាចទូរសព្ទទៅអ្នកតស៊ូមតិពលរដ្ឋសម្រាប់ការថែទាំរយៈពេលវែង តាម CRISISline តាមរយៈលេខ 1-800-231-4024 ដែលអាចទាក់ទងបាន 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលយកពាក្យបណ្តឹងពីអ្នកស្នាក់នៅក្នុងមន្ទីរថែទាំរយៈពេលវែង។
Disability Rights California បង្កើត សៀវភៅលេខទូរសព្ទអ្នកតស៊ូមតិសិទ្ធិអ្នកជំងឺមួយក្បាល ដែលអ្នកអាចចូលទៅរកបាននៅតាមប្រព័ន្ធអនឡាញ។ អ្នកក៏អាចស្វែងរកព័ត៌មានទំនាក់ទំនងសម្រាប់ PRA ក្នុងមូលដ្ឋានរបស់ ដោយទាក់ទងទៅកាន់នាយកដ្ឋានសុខភាពផ្លូវចិត្ត (Department of Mental Health) នៃខោនធីរបស់អ្នក។
III. សេវាគាំពារមនុស្សពេញវ័យ
ខោនធីនីមួយៗនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមានទីភ្នាក់ងារសេវាគាំពារមនុស្សពេញវ័យ ដែលធ្វើការស៊ើបអង្កេតលើរបាយការណ៍នៃការរំលោភបំពានលើមនុស្សចាស់ (60+) និងមនុស្សពេញវ័យមិនឯករាជ្យ (អ្នកដែលមានពិការភាពនៅអាយុចន្លោះពី 18-64 ឆ្នាំ) ដែលរស់នៅក្នុងផ្ទះឯកជន អាផាតមិន សណ្ឋាគារ ឬមន្ទីរពេទ្យ។ អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងទៅកាន់ទីភ្នាក់ងារសេវាគាំពារមនុស្សពេញវ័យ នៅលើគេហទំព័រនាយកដ្ឋានសេវាសង្គម (Department of Social Services)។
IV. ការរើសអើងសម្រាប់ការស្នាក់នៅ
អ្នកមានសិទ្ធិរួចផុតពីការរើសអើងដោយបុគ្គលិក ឬបុគ្គលផ្សេងទៀត។ គ្មាននរណាម្នាក់ អាចចាត់ទុកបញ្ហាជាតិសាសន៍ ពណ៌សប្បុរ សាសនា ជាតិកំណើត ភេទ ទំនោរភេទ ពិការភាព ឬអាយុ ថាជាកត្តាក្នុងការរារាំងអ្នកមិនឲ្យទទួលបានការដាក់បញ្ចូលឲ្យស្នាក់នៅ ឬទទួលបានសេវាផ្សេងៗ ឬការអនុវត្តសិទ្ធិរបស់អ្នកនោះទេ G.O.V. § 12955។ ប្រសិនបើអ្នកគិតថា អ្នកគឺជាជនរងគ្រោះម្នាក់នៃការរើសអើងសម្រាប់ការស្នាក់នៅ អ្នកអាច៖
- សហការជាមួយភតិបតី អ្នកទិញ ឬម្ចាស់អចលនទ្រព្យ
- ដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នារដ្ឋកាលីហ្វញ៉ា (California Department of Fair Employment and Housing, DFEH)
- ដាក់ពាក្យបណ្តឹងជាមួយក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ជនបទសហរដ្ឋអាមេរិក (U.S. Department of Housing and Urban Development, HUD)
- ការដាក់បណ្តឹង
សម្រាប់ព័ត៌មានបន្ថែមអំពីការតវ៉ានឹងការរើសអើងផ្នែកលំនៅដ្ឋាន សូមមើលខិត្តប័ណ្ណព័ត៌មានរបស់ Disability Rights California ៖ ការរើសអើងផ្នែកលំនៅដ្ឋានលើមូលដ្ឋាននៃពិការភាព (ឯកសារបោះពុម្ពផ្សាយលេខ F108.01)។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.