សិទ្ធិទទួលបានអត្ថប្រយោជន៍តំហែទាំសុខភាពទាន់ពេលវេលា

សិទ្ធិទទួលបានអត្ថប្រយោជន៍តំហែទាំសុខភាពទាន់ពេលវេលា
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា និយាយថា គម្រោងគ្រប់គ្រងសេវាតំហែទាំសុខភាពត្រូវតែធ្វើឲ្យប្រាកដប្រជាថា អ្នកបានទទួលសិទ្ធិប្រើប្រាស់សេវាតំហែទាំសុខភាពក្នុងលក្ខណៈទាន់ពេលវេលា។
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា និយាយថា គម្រោងគ្រប់គ្រងសេវាតំហែទាំសុខភាពត្រូវតែធ្វើឲ្យប្រាកដប្រជាថា អ្នកបានទទួលសិទ្ធិប្រើប្រាស់សេវាតំហែទាំសុខភាពក្នុងលក្ខណៈទាន់ពេលវេលា។1 ខាងក្រោមនេះ គឺជាក្របខណ្ឌពេលវេលាសម្រាប់ការទទួលបានសេវាតំហែទាំព្យាបាល:
ប្រភេទនៃការណាត់ជួប & ក្របខណ្ឌពេលវេលា
- ការណាត់ជួបដែលមិនមែនជាករណីបន្ទាន់ជាមួយនឹងវេជ្ជបណ្ឌិតតំហែទាំសុខភាពអ្នកក្នុងរយៈពេល 10 ថ្ងៃធ្វើការក្រោយការដាក់សំណើរបស់អ្នក។*
- ការណាត់ជួបដែលមិនមែនជាករណីបន្ទាន់ជាមួយនឹងគ្រូពេទ្យឯកទេសក្នុងរយៈពេល 15 ថ្ងៃធ្វើការក្រោយការដាក់សំណើរបស់អ្នក។*
- ការណាត់ជួបដែលមិនមែនជាករណីបន្ទាន់សម្រាប់សេវាបន្ទាប់បន្សំ (ការថតកាំរស្មីអ៊ិច...ជាដើម) ដើម្បីធ្វើរោគវិនិច្ឆ័យ ឬព្យាបាលរបួស ជម្ងឺ ឬលក្ខខណ្ឌសុខភាពផ្សេងទៀតក្នុងរយៈពេល 15 ថ្ងៃធ្វើការក្រោយការដាក់សំណើរបស់អ្នក។*
- ការណាត់ជួបដែលមិនមែនជាករណីបន្ទាន់ជាមួយនឹងអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្តដែលមិនមែនជាគ្រូពេទ្យក្នុងរយៈពេល 10 ថ្ងៃធ្វើការក្រោយការដាក់សំណើរបស់អ្នក។*
- ការណាត់ជួបដែលជាករណីបន្ទាន់ដែលមិនចាំបាច់ត្រូវការការឯកភាពជាមុន ក្នុងរយៈពេល 48 ថ្ងៃធ្វើការក្រោយការដាក់សំណើរបស់អ្នក។
- ការណាត់ជួបដែលជាករណីបន្ទាន់ដែលចាំបាច់ត្រូវមានការឯកភាពជាមុន ក្នុងរយៈពេល 96 ថ្ងៃធ្វើការក្រោយការដាក់សំណើរបស់អ្នក។
ពេលរង់ចាំទូរសព្ទ
សិទ្ធិហៅទូរសព្ទ 24 ម៉ោងក្នុងមួយថ្ងៃ (7 ថ្ងៃក្នុងមួយសប្ដាហ៍) ដើម្បីនិយាយជាមួយនឹងគ្រូពេទ្យអាជីពផ្នែកសុខភាពដើម្បីកំណត់កម្រិតអាទិភាពនៃតម្រូវការសេវាវេជ្ជសាស្ត្ររបស់អ្នក។ រយៈពេលរង់ចាំមិនអាចលើសពី 30 នាទីបានទេ។
ហៅទូរសព្ទទាក់ទងទៅផ្នែកអតិថិជននៅក្នុងម៉ោងធ្វើការធម្មតា។ រយៈពេលរង់ចាំមិនអាចលើសពី 10 នាទីបានទេ។
ការលើកលែង
*ការថែទាំព្យាបាលបង្ការ និងការថែទាំព្យាបាលតាមដានជម្ងឺតាមរបបទៀងកំណត់ពេល។
*អាចមានការពន្យាពេលរង់ចាំសម្រាប់ការណាត់ជួបបាន បើគ្រូពេទ្យតំហែទាំសុខភាពអ្នកកំណត់ ឬបញ្ជាក់ថា រយៈពេលរង់ចាំកាន់តែយូរនឹងមិនមានអន្តរាយដល់សុខភាពអ្នក។
វេជ្ជបណ្ឌិតតំហែទាំសុខភាពបឋមរបស់អ្នក អាចស្នើឲ្យអ្នកណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតតំហែទាំសុខភាព អ្នកហ្វឹកហាត់ជំនាញគិលានុប្បដ្ឋាក ឬជំនួយការគ្រូពេទ្យម្នាក់នៅថ្ងៃដដែល ឬបន្ទាប់ដោយរាប់ចាប់ពីពេលដែលអ្នកស្នើសុំការណាត់ជួបមួយបាន។ នេះគេហៅថា៖ “សិទ្ធិកម្រិតខ្ពស់”។ បើអ្នកមិនចង់ឲ្យមានការណាត់ជួបនេះទេ នឹងមានការដាក់កំណត់ការណាត់ជួបរបស់អ្នកនៅកាលបរិច្ឆេទក្រោយទៀត។
តើវានឹងយ៉ាងដូចម្ដេចដែរ ក្នុងករណីដែលគ្មានអ្នកផ្ដល់សេវា ឬគ្រូពេទ្យគ្រប់គ្រាន់នៅតាមតំបន់អ្នក?
ច្បាប់នេះនិយាយថា បើក្នុងករណីដែលអ្នកមិនអាចទទួលបានការណាត់ជួបទាន់ពេលវេលានៅតាមតំបន់របស់អ្នកដោយសារតែគ្មានអ្នកផ្ដល់សេវាកម្ម ឬគ្រូពេទ្យគ្រប់គ្រាន់ទេនោះ ពេលនោះគម្រោងសុខភាពរបស់អ្នកត្រូវតែជួយឲ្យអ្នកមានការណាត់ជួបជាមួយនឹងប្រភេទអ្នកផ្ដល់សេវា ឬគ្រូពេទ្យដែលត្រឹមត្រូវ។
អ្វីដែលអ្នកអាចនឹងធ្វើបាន ក្នុងករណីដែលអ្នកមិនទទួលបានសិទ្ធិប្រើប្រាស់សេវាកម្មទាន់ពេលវេលា:
- ប្ដឹងតវ៉ាទៅគម្រោងសុខភាបរបស់អ្នក។
- ដាក់ពាក្យបណ្ដឹងតាមរយៈការហៅទៅបណ្ដាញទូរសព្ទជំនួយ (ទូរសព្ទឥតគិតថ្លៃ) នៅផ្នែកគ្រប់គ្រងសេវាតំហែទាំសុខភាពដែលមានលេខ (888) 466-2219, TDD: (877) 688-9891 ឬ http://www.dmhc.ca.gov/fileacomplaint.aspx#.Vvlk6tIrKUk
- ហៅទៅបណ្ដាញទូរសព្ទជំនួយ (ទូរសព្ទឥតគិតថ្លៃ) របស់គ្រោងការណ៍ការពារ & គាំទ្រនៃរដ្ឋកាលីហ្វ័រញ៉ាដែលមានលេខ (800) 776-5746, TTY (800) 719-5798 ឬវិបសាយដែលមានអាសយដ្ឋាន http://www.disabilityrightsca.org
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. ផ្នែកទី 1367.03 នៃក្រមច្បាប់សុខភាព និងសុវត្ថិភាពនៃរដ្ឋកាលីហ្វ័រញ៉ា។ ចំណងជើងទី 28 នៃបញ្ញត្តិច្បាប់រដ្ឋកាលីហ្វ័រញ៉ា (ផ្នែក 1300.67.2.2)។ បញ្ញត្តិច្បាប់ទាំងនេះ ក៏មានរូមបញ្ចូលផងដែរនូវការពិនិត្យភ្នែក ធ្មេញ និងតំហែទាំព្យាបាលផ្សេងទៀតដែរ។ លើសពីនេះ មើលទំព័រតាមតំណ http://wpso.dmhc.ca.gov/regulations/docs/13CCRP.pdf។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.