សេវាគាំពារនៅតាមផ្ទះ ការត្រួតពិនិត្យការពារ
ការត្រួតពិនិត្យការពារ គឺជាសេវា IHSS សម្រាប់អ្នកដែលមានតម្រូវការក្នុងការតាមដានរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃដើម្បីការពារពួកគេពីរបួសស្នាម ឧបត្តិហេតុ ឬគ្រោះថ្នាក់ផ្សេងៗ។ អ្នកផ្តល់សេវា IHSS អាចទទួលបានការបង់ប្រាក់ដើម្បីធ្វើការតាមដាន និងគ្រប់គ្រងកុមារ ឬមនុស្សពេញវ័យដែលមានពិការភាព នៅពេលដែលបុគ្គលរូបនោះអាចរក្សាសុវត្ថិភាពនៅផ្ទះបាន ប្រសិនបើមានការផ្តល់ជូនការគ្រប់គ្រងតាមដានរយៈពេល 24 ម៉ោង។