ប្រាក់ទិញអាហារសម្រាប់អ្នកទទួលជំនួយពី SSI!

ប្រាក់ទិញអាហារសម្រាប់អ្នកទទួលជំនួយពី SSI!
ក្នុងឆ្នាំ 2019 ពលរដ្ឋដែលទទួលបានជំនួយពី SSI អាចទទួលបានប្រាក់ច្រើនជាងមុនរៀងរាល់ខែ សម្រាប់ទិញអាហារបរិភោគ! សូមអានខ្លឹមសារខាងក្រោម សម្រាប់ព័ត៌មានបន្ថែម!
ក្នុងឆ្នាំ 2019 ពលរដ្ឋដែលទទួលបានជំនួយពី SSI អាចទទួលបានប្រាក់ច្រើនជាងមុនរៀងរាល់ខែ សម្រាប់ទិញអាហារបរិភោគ! សូមអានខ្លឹមសារខាងក្រោម សម្រាប់ព័ត៌មានបន្ថែម!
តើខ្ញុំអាចទទួលបានប្រាក់ច្រើនជាងមុនសម្រាប់ទិញអាហារតាមរបៀបណា?
មានកម្មវិធីមួយហៅថា CalFresh ដែលគេតែងហៅថា Food Stamps ។ ចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2019 ពលរដ្ឋដែលទទួលបានជំនួយពី SSI នឹងមានសិទ្ធិអាចទទួលបានជំនួយ CalFresh ដែរ ។
តើការផ្តល់ប្រាក់ជំនួយនេះ នឹងដំណើរការយ៉ាងដូចម្តេច?
កម្មវិធី CalFresh ផ្តល់ប្រាក់ឲ្យអ្នករៀងរាល់ខែ សម្រាប់ចំណាយលើការទិញអាហារ ។ បើអ្នកមានលក្ខណៈសម្បត្តិអាចទទួលបានជំនួយនេះ កម្មវិធី CalFresh នឹងផ្តល់ឲ្យអ្នកនូវប័ណ្ណឥណពន្ធពិសេស ដែលហៅថាប័ណ្ណ EBT ដែលមានដាក់ប្រាក់ចូលក្នុងនោះរួចជាស្រេច ។ អ្នកអាចប្រើប័ណ្ណឥណពន្ធ EBT នោះ សម្រាប់ទិញអាហារបរិភោគ ។
តើបរិមាណប្រាក់ជំនួយ SSI របស់ខ្ញុំនឹងថយចុះដែរឬទេ?
ទេ! បើអ្នកទទួលបានប្រាក់ជំនួយ SSI ហើយចាប់ផ្តើមទទួលបានប្រាក់ជំនួយពី CalFresh ទៀត បរិមាណប្រាក់ជំនួយ SSI របស់អ្នកមិនអាចថយចុះបានទេ ។ មានន័យថា ជាមួយនឹងកម្មវិធី CalFresh គឺអ្នកនឹងទទួលបានប្រាក់ដាក់ចូលក្នុងប័ណ្ណឥណពន្ធ EBT ដែលអ្នកអាចយកវាទៅប្រើដើម្បីទិញអាហារបរិភោគ ។ ដូច្នេះ អ្នកអាចចំណាយប្រាក់ក្នុងសែក SSI ទៅលើរបស់សំខាន់ផ្សេងៗទៀត ដូចជាថ្លៃជួលផ្ទះ ជាដើម ។
តើខ្ញុំនឹងទទួលបានប្រាក់ពី CalFresh ចំនួនប៉ុន្មាន?
វាអាស្រ័យលើស្ថានភាពនីមួយៗ ។ នៅពេលអ្នកដាក់ពាក្យសុំជំនួយ បុគ្គលិករបស់កម្មវិធី នឹងសួរអ្នក ថាតើអ្នករស់នៅជាមួយមនុស្សប៉ុន្មាននាក់ ហើយគេនឹងសម្រេចថា តើអ្នកគួរទទួលបានប្រាក់ជំនួយ CalFresh ប៉ុន្មាន ។ អ្នកអាចទទួលបានទឹប្រាក់ច្រើនជាង $100 ក្នុងមួយខែសម្រាប់ទិញអាហារបរិភោគ!
ចុះមានការប្រែប្រួលអ្វីចំពោះគ្រួសារខ្ញុំដែរឬទេ?
បើគ្រួសាររបស់អ្នកបានទទួលប្រាក់ជំនួយ CalFresh រួចរាល់ហើយ ទឹកប្រាក់សរុបដែលអ្នក និងគ្រួសារអ្នកទទួលបានពី CalFresh អាចកើនឡើង ឬថយចុះ ។ អ្នកត្រូវសួរនាំបុគ្គលិកកម្មវិធី សម្រាប់ព័ត៌មានបន្ថែម ។
ចុះបើអត្ថប្រយោជន៍ដែលគ្រួសារខ្ញុំទទួលបានត្រូវថយចុះ តើត្រូវធ្វើបែបណា?
បើគ្រួសារអ្នកមានសិទ្ធិទទួលបានប្រាក់ជំនួយ CalFresh នៅមុនថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2019 ហើយប្រាក់ជំនួយ SSI របស់អ្នក បានធ្វើឲ្យអត្ថប្រយោជន៍របស់ពួកគេថយចុះ យើងខ្ញុំនឹងវាយតម្លៃគ្រួសាររបស់អ្នក ថាតើមានសិទ្ធិអាចទទួលបានជំនួយពីកម្មវិធីអត្ថប្រយោជន៍បង្គ្រប់ ឬអត្ថប្រយោជន៍អាហារូបត្ថម្ភអន្តរកាល (Supplemental or Transitional Nutrition Benefits) ដែរឬទេ ។ នេះជាប្រាក់ជំនួយសម្រាប់អ្នកដែលរស់នៅជាមួយអ្នកដែលទទួលបានជំនួយពី SSI និងអ្នកដែលទទួលជំនួយពី CalFresh នៅមុនពេលដែលអ្នកទទួលជំនួយ SSI មានសិទ្ធិទទួលបានជំនួយនេះ ។ បើអ្នកទទួលជំនួយ SSI ធ្វើឲ្យអត្ថប្រយោជន៍របស់គ្រួសារអ្នកថយចុះ ឬបាត់បង់ ខោនធីនឹងផ្តល់ប្រាក់ជំនួយបន្ថែមដល់គ្រួសារអ្នកសម្រាប់ទិញអាហារបរិភោគតាមរយៈកម្មវិធី អត្ថប្រយោជន៍បង្គ្រប់ ឬអត្ថប្រយោជន៍អាហារូបត្ថម្ភអន្តរកាល ។
អត្ថប្រយោជន៍បង្គ្រប់ និងអត្ថប្រយោជន៍អាហារូបត្ថម្ភអន្តរកាល គឺសម្រាប់ជួយតែគ្រួសារដែលទទួលបានប្រាក់ជំនួយ CalFresh មុនថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2019 ប៉ុណ្ណោះ។ ដូច្នេះ បើអ្នកគិតថា មនុស្សក្នុងគ្រួសារអ្នក អាចមានសិទ្ធិទទួលបានប្រាក់ជំនួយ CalFresh តែនៅមិនទាន់ទទួលបានជំនួយនេះនៅឡើយ អ្នកអាចប្រាប់ឲ្យពួកគេដាក់ពាក្យសុំជំនួយ CalFresh មុនថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2019 ដើម្បីធានាបានថា ពួកគេមានសិទ្ធិទទួលបានប្រាក់ជំនួយពីកម្មវិធី អត្ថប្រយោជន៍បង្គ្រប់ ឬអត្ថប្រយោជន៍អាហារូបត្ថម្ភអន្តរកាល ។
តើត្រូវដាក់ពាក្យសុំជំនួយដោយរបៀបណា?
អ្នកអាចដាក់ពាក្យសុំជំនួយតាមអនឡាញ តាមទូរស័ព្ទ ឬមកជួបយើងខ្ញុំដោយផ្ទាល់!
ដើម្បីដាក់ពាក្យសុំជំនួយតាមអនឡាញ សូមចូលមកកាន់ ៖ https://www.getcalfresh.org/?source=cdss
នេះជាវិបសៃត៍ ដែលមានបង្ហាញពីការិយាល័យផ្តល់ជំនួយ ៖ http://www.cdss.ca.gov/County-Offices
លេខទូរស័ព្ទគឺ 1-877-847-3663
ខ្ញុំទទួលបាន CAPI ។ តើមានអ្វីផ្សេងទៀតផ្លាស់ប្តូរសម្រាប់ខ្ញុំដែរឬទេ?
អ្នកដែលទទួលបានជំនួយ CAPI (ដែលមានន័យថា កម្មវិធីជំនួយសាច់ប្រាក់សម្រាប់ជនអន្តោប្រវេសន៍ - (CAPI, Cash Assistance Program for Immigrants)) ក៏នឹងទទួលបានប្រាក់ជំនួយបន្ថែមចំនួន $10 ក្នុងមួយខែ សម្រាប់បុគ្គលម្នាក់ និងចំនួន $20 សម្រាប់អ្នកទទួលជំនួយ CAPI ជាប្តីប្រពន្ធ ផងដែរ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.