បញ្ញត្តិបេឡាសន្តិសុខសង្គមសម្រាប់ចាត់ជាប្រាក់ចំណូលពីឪពុកម្តាយ ចំពោះក្មេងពិការ ដើម្បីកំណត់ថាតើកុមារពិការមានសិទ្ធិទទួលប្រាក់ចំណូលសន្តិសុខបង្គ្រប់ ដែរឬទេ ហើយបើគេមានសិទ្ធិ តើអាចទទួលបានប៉ុន្មាន

បញ្ញត្តិបេឡាសន្តិសុខសង្គមសម្រាប់ចាត់ជាប្រាក់ចំណូលពីឪពុកម្តាយ ចំពោះក្មេងពិការ ដើម្បីកំណត់ថាតើកុមារពិការមានសិទ្ធិទទួលប្រាក់ចំណូលសន្តិសុខបង្គ្រប់ ដែរឬទេ ហើយបើគេមានសិទ្ធិ តើអាចទទួលបានប៉ុន្មាន
1ហាងស្រានេះប្រាប់អ្នកអំពីច្បាប់ "ទទួលយក" ។ នេះមានន័យថាជាផ្នែកនៃប្រាក់ចំណូល និងធនធានរបស់ឪពុកម្តាយរាប់បញ្ចូលកូនរបស់ពួកគេក្នុងការសម្រេចចិត្តអំពីសិទ្ធិទទួលបាន SSI និងចំនួនអត្ថប្រយោជន៍។ ហាងស្រានេះជួយអ្នកស្វែងយល់ពីរបៀបដែល SSI រាប់ប្រាក់ចំណូលរបស់អ្នក។ វាផ្តល់ឧទាហរណ៍។ វាប្រាប់អ្នកពីរបៀបរាយការណ៍ចំណូលរបស់អ្នក។
ជាទូទៅ ប្រាក់ចំណូល និងធនធានរបស់ឪពុកម្តាយត្រូវបាន “ចាត់ជាប្រាក់ចំណូល” ឬសន្មតជាប្រាក់ចំណូល ចំពោះក្មេងដែលទទួលប្រាក់ចំណូលសន្តិសុខបង្គ្រប់ (SSI, Supplemental Security Income) ។ ត្រង់នេះ មានន័យថា ផ្នែកនៃប្រាក់ចំណូលរបស់ឪពុកម្តាយ គឺជាធនធានដែលត្រូវរាប់ជាប្រាក់ចំណូលចំពោះកុមារ ក្នុងការកំណត់ថាតើកុមារនោះមានសិទ្ធិទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ដែរឬទេ ។ ឯកសារបោះពុម្ពផ្សាយនេះ ពន្យល់អំពីបទបញ្ញតិ្តនៃការចាត់ជាប្រាក់ចំណូលចំពោះកុមារពិការ ជាពិសេសវិធីកំណត់ថាតើប្រាក់ចំណូលចំនួនប៉ុន្មានដែលត្រូវចាត់ថាជាប្រាក់ពីឪពុកម្តាយមកលើកូនដែលជាក្មេងពិការ និងវិធីកំណត់ថាតើកុមារពិការមានលក្ខណៈសម្បត្តិទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ដែរឬទេ ។
នៅមុនពេលឈានចូលក្នុងទម្រង់ការពិតប្រាកដ សម្រាប់ការគណនាចំនួនប៉ុន្មាននៃប្រាក់ចំណូលរបស់ឪពុកម្តាយដែលត្រូវចាត់ជាប្រាក់ចំណូលរបស់កុមារ និងថាតើកុមារអាចទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ចំនួនប៉ុន្មាន អ្នកត្រូវយល់ដឹងអំពី “គណនេយ្យប្រតិសកម្មប្រចាំខែ” (“Retrospective Monthly Accounting”)
របស់ប្រព័ន្ធប្រាក់ចំណូលសន្តិសុខបង្គ្រប់ និងកាតព្វកិច្ចរាយការណ៍របស់អ្នក ។ បេឡាសន្តិសុខសង្គម រាប់ចំពោះតែប្រាក់ចំណូល និងធនធានរបស់ឪពុកម្តាយដែលកុមារទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់រស់នៅជាមួយតែប៉ុណ្ណោះ ។ ឡាសន្តិសុខសង្គម(Social Security)មិនរាប់ប្រាក់ចំណូល ឬធនធានរបស់ឪពុកម្តាយដែលកុមារទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់មិនបានរស់នៅជាមួយឡើយ ។ ប្រាក់ចំណូលរបស់ឪពុក/ម្តាយចុង ដែលកុមារទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់រស់នៅជាមួយគឺត្រូវរាប់បញ្ចូល ។2
គណនេយ្យប្រតិសកម្មប្រចាំខែ
បេឡាសន្តិសុខសង្គមប្រើគណនេយ្យប្រតិសកម្មប្រចាំខែក្នុងអំឡុងពេលដែលកូនអ្នកមានសិទ្ធិទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ ។ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ (C.F.R., Code of Federal Regulations) វគ្គទី 416.420 ។ គឺមានន័យថា ប្រាក់ចំណូលដែលអ្នកបានទទួលក្នុងមួយខែ កំណត់នូវចំនួនប្រាក់ជំនួយពីប្រាក់ចំណូលសន្តិសុខបង្គ្រប់សម្រាប់ពីរខែក្រោយ ។ ឧទាហរណ៍ ប្រាក់ចំណូលដែលអ្នកបានទទួលក្នុងខែមករា មានការប៉ះពាល់ចំពោះសែកប្រាក់ជំនួយពីចំណូលសន្តិសុខបង្គ្រប់ក្នុងខែមីនា ។ ទោះជាយ៉ាងណាក៏ដោយ បើប្រាក់ចំណូលរបស់អ្នកមានចំនួនច្រើនពេកក្នុងខែណាមួយដែលធ្វើឲ្យកូនរបស់អ្នកមិនមានសិទ្ធិទទួលបានជំនួយនៃចំណូលសន្តិសុខបង្គ្រប់ នោះចំណូលសន្តិសុខបង្គ្រប់ត្រូវព្យួរសម្រាប់ខែនោះ ។ ដូច្នោះ បើប្រាក់ចំណូលក្នុងខែមករា របស់អ្នកមានចំនួនច្រើនពេក ដែលធ្វើឲ្យកូនរបស់អ្នកមិនមានសិទ្ធិទទួលបានជំនួយចំណូលសន្តិសុខបង្គ្រប់ នោះចំណូលសន្តិសុខបង្គ្រប់សង្គមរបស់កូនអ្នកក្នុងខែមករា ត្រូវព្យួរទុកសិន ។ កូនរបស់អ្នកមានសិទ្ធិទទួលបានជំនួយឡើងវិញជាស្វ័យប្រវត្តិ ដោយមិនបាច់មានការដាក់ពាក្យសុំថ្មី បើប្រាក់ចំណូលរបស់អ្នកមានចំនួនតិចល្មមឲ្យកូនអ្នកមានលក្ខណៈសម្បត្តិអាចទទួលបានចំណូលសន្តិសុខបង្គ្រប់ក្នុងខែណាមួយនៃខែ3 ចំនួន ១១ ជាបន្តបន្ទាប់ ។ ក្រម 20 នៃ បទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1323(b) ។ បើអ្នកមានប្រាក់ចំណូលខ្ពស់ចំនួន ១២ខែ ដោយក្នុងពេលនេះប្រាក់ចំណូលរបស់អ្នកមិនចុះថយមកក្នុងបរិមាណទាបសមរម្យ ដើម្បីឲ្យកូនអ្នកអាចមានសិទ្ធិទទួលបានចំណូលសន្តិសុខបង្គ្រប់ទេនោះ ការព្យួរជំនួយរបស់កូនអ្នកនឹងត្រូវប្តូរទៅជាការបញ្ចប់ភាពមានសិទ្ធិទទួលជំនួយតែម្តង ។ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1335 ។ នៅពេលដែលកូនរបស់អ្នកត្រូវបញ្ចប់សិទ្ធិទទួលជំនួយ ហើយ អ្នកត្រូវដាក់ពាក្យសុំសារជាថ្មី ទើបកូនអ្នកមានសិទ្ធិទទួលចំណូលសន្តិសុខបង្គ្រប់ម្តងទៀត ។
កាតព្វកិច្ចរាយការណ៍អំពីការផ្លាស់ប្តូរប្រាក់ចំណូលរបស់ឪពុកម្តាយ
ដើម្បីឲ្យ “ប្រតិសកម្មគណនេយ្យប្រចាំខែ” មានដំណើរការទៅបាន បេឡាសន្តិសុខសង្គម មានបទបញ្ញត្តិមួយដែលសរសេរថា អ្នកត្រូវប្រាប់បេឡាសន្តិសុខសង្គមឲ្យបានដឹងត្រឹមថ្ងៃទី១0 នៃខែ បន្ទាប់ពី ខែដែលប្រាក់ចំណូលរបស់អ្នកបានផ្លាស់ប្តូរ ។ ក្រម 20 នៃបទបញ្ញតិ្តសហព័ន្ធ វគ្គទី 416.708(c) 416.7144 ។ បើប្រាក់ចំណូលក្នុងខែមករារបស់អ្នកមានចំនួនច្រើន ឬតិចជាងប្រាក់ចំណូលរបស់អ្នកក្នុងខែធ្នូ អ្នកត្រូវរាយការណ៍អំពីការផ្លាស់ប្តូរនេះ ឲ្យបេឡាសន្តិសុខសង្គមបានដឹងត្រឹមថ្ងៃទី ១0 នៃខែកុម្ភៈ – តែជារឿងល្អ បើអ្នករាយការណ៍បានត្រឹមថ្ងៃទី ៥ កុម្ភៈ ។ អ្នកមិនចំាបាច់រាយការណ៍អ្វីឡើយ បើប្រាក់ចំណូលរបស់អ្នកក្នុងខែមករា មានចំនួនដូចគ្នានឹងប្រាក់ចំណូលក្នុងខែធ្នូ ។ នៅពេលដែលបេឡាសន្តិសុខសង្គមទទួលបានរបាយការណ៍អំពីការប្រែប្រួលប្រាក់ចំណូលរបស់អ្នកសម្រាប់ខែមករា បេឡាសន្តិសុខសង្គម ត្រូវបញ្ចូលព័ត៌មានការផ្លាស់ប្តូរនេះទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ដើម្បីកែសម្រួលដោយតម្លើង ឬបន្ថយជំនួយប្រាក់ចំណូលសន្តិសុខបង្គ្រប់របស់កូនអ្នកសម្រាប់ខែមីនា ឲ្យស្របជាមួយនឹងការផ្លាស់ប្តូរចំណូលរបស់អ្នកក្នុងខែមករា ។
យើងបានដាក់បញ្ចូលបែបបទរបាយការណ៍គំរូអំពីការប្រែប្រួលប្រាក់ចំណូល ដើម្បីជួយអ្នកក្នុងការរាយការណ៍អំពីការប្រែប្រួលប្រាក់ចំណូល ។ យើងខ្ញុំសូមណែនាំឲ្យអ្នកបំពេញរបាយការណ៍នេះមួយផ្នែកសិន ដោយការសរសេរអាសយដ្ឋានរបស់ការិយាល័យសន្តិសុខសង្គមរបស់អ្នក ព្រមទាំងព័ត៌មានទាំងអស់បន្ទាប់ពីពាក្យ “កម្មវត្ថុ” ។ រួចហើយសូមថតចម្លងឲ្យបានច្រើនចំពោះបែបបទដែលបានបំពេញព័ត៌មានខ្លះៗរួចហើយ ។
ក្នុងខែនីមួយៗដែលប្រាក់ចំណូលរបស់អ្នកប្រែប្រួល សូមសរសេរកាលបរិច្ឆេទចូល នៅពេលអ្នកចុះហត្ថលេខាចំពោះខែដែលអ្នករាយការណ៍ និងព័ត៌មានអំពីប្រាក់ចំណូលនៅខាងក្រោមនៃបែបបទនោះ ។ រួចហើយចុះហត្ថលេខា ។ គឺត្រូវការតែឪពុក ឬម្តាយម្នាក់ប៉ុណ្ណោះក្នុងការចុះហត្ថលេខាលើបែបបទនេះ ។ អ្នកអាចថតចម្លង ឬបំពេញព័ត៌មានក្នុងបែបបទទីពីរ ដើម្បីជាសំណៅសម្រាប់អ្នករក្សាទុក ។ ត្រូវភ្ជាប់មកជាមួយនឹងបែបបទរបាយការណ៍ដែលអ្នកត្រូវផ្ញើមកកាន់បេឡាសន្តិសុខសង្គម នូវសន្លឹក ឬសែកប្រាក់ចំណូល ។ ត្រូវភ្ជាប់សំណៅដើមនៃសន្លឹក ឬសែកប្រាក់ចំណូលទៅនឹងសំណៅរបាយការណ៍ដែលអ្នករក្សាទុកជាឯកសារ ។ ហាមផ្ញើមកឲ្យបេឡាសន្តិសុខសង្គមនូវសន្លឹកទទួលប្រាក់ចំណូលច្បាប់ដើម
គឺសូមផ្ញើមកតែសំណៅថតចម្លង5 សំណៅថតចម្លងបានហើយ ។ របស់ដែលផ្ញើមកឲ្យបេឡាសន្តិសុខសង្គម តាមប្រៃសនីរមែងបាត់បង់ ។ សូមរក្សាទុកច្បាប់ដើមនៃសន្លឹក ឬសែកប្រាក់ចំណូលជាមួយនឹងសំណៅរបាយការណ៍ដែលអ្នកទុកជាឯកសារ ដើម្បីឲ្យបេឡាសន្តិសុខសង្គមអាចពិនិត្យឡើងវិញ នូវសំណៅច្បាប់ដើម នៅពេលយើងខ្ញុំពិនិត្យសំណុំរឿងរបស់អ្នកប្រចាំឆ្នាំ ។ នៅក្នុងសំណៅរបាយការណ៍ផ្លាស់ប្តូរប្រាក់ចំណូលដែលអ្នករក្សាទុក សូមសរសេរចូលនូវកាលបរិច្ឆេទដែលអ្នកបានផ្ញើសំបុត្រតាមប្រអប់សំបុត្រ6 ។ សូមរក្សាសំណៅមួយច្បាប់ទុកនូវអ្វីៗទាំងអស់ដែលអ្នកផ្ញើមកឲ្យបេឡាសន្តិសុខសង្គម ។
លើសពីនេះ ត្រូវរក្សាកំណត់ត្រាទុករាល់ពេលដែលអ្នកនិយាយជាមួយនឹងបេឡាសន្តិសុខសង្គម ។ សូមសរសេរចូលកាលបរិច្ឆេទដែលអ្នកបាននិយាយ និយាយជាមួយនរណា និងអ្វីដែលអ្នកបាននិយាយ ។ យើងខ្ញុំសូមណែនាំឲ្យអ្នករក្សាទុកនូវអ្វីដែលអ្នកបានទទួលពីបេឡាសន្តិសុខសង្គម ហើយថតទុកជាសំណៅអ្វីដែលអ្នកបានផ្ញើមកឲ្យយើងខ្ញុំដោយចោះជាបីរន្ធ ។ យករបស់ទាំងនេះទុកក្នុងសៀវភៅសរសេរ ឬក្នុងសឺមី ។
ធនធាន និងប្រាក់ចំណូលដែលមិនបានចាត់ចូលជាប្រាក់ចំណូលរបស់កុមារ
បេឡាសន្តិសុខសង្គម មិនរាប់បញ្ចូលអ្វីៗខាងក្រោមថាជាប្រាក់ចំណូលរបស់កុមារ សម្រាប់គោលបំណងកំណត់អំពីសិទ្ធិទទួលជំនួយចំណូលសន្តិសុខបង្គ្រប់របស់កូនអ្នកទេ ៖
- ប្រាក់បំណាច់ ឬប្រាក់ចូលនិវត្តន៍របស់ឪពុកម្តាយ (ដូចជាគណនីចូលនិវត្តន៍របស់បុគ្គល, KEOGH ឬប្រាក់ពន្យារពេលបង់ពន្ធប្រចាំឆ្នាំ) បើទោះបីជាប្រាក់ទាំងនោះ ត្រូវប្រគល់ឲ្យអ្នកវិញក៏ដោយ ។ ក្រម 20 នៃបញ្ញត្តិសហគមន៍ វគ្គទី 416.1202(b) ។
- ធនធានដែលត្រូវបានប្រើសម្រាប់ការជ្រោមជ្រែងផ្ទាល់ខ្លួន ដូចជាបញ្ជីសារពើភ័ណ្ឌនៃមុខរបរខ្នាតតូច និងគណនី ឧបករណ៍ប្រតិបត្តិការធនាគារ សម្ភារៈ ឬយានយន្តទីពីរដែលត្រូវប្រើនៅពេលធ្វើការ ឬដែលចាំបាច់ត្រូវប្រើដើម្បីចេញទៅធ្វើការ ។ ក្រម 42 សហរដ្ឋអាមេ រិក (U.S.C., United States Code) វគ្គទី 1382b(a)(3) ។
បេឡាសន្តិសុខសង្គមមិនរាប់បញ្ចូលអ្វីៗខាងក្រោមថាជាប្រាក់ចំណូល សម្រាប់គោលបំណងកំណត់អំពីសិទ្ធិទទួលចំណូលសន្តិសុខបង្គ្រប់របស់កូនអ្នកទេ ៖
- ប្រាក់ចំណូលដែលឪពុកម្តាយទទួលបានក្នុងការផ្តល់សេវាកម្មជ្រោមជ្រែងដល់អ្នកជម្ងឺនៅតាមផ្ទះ (IHSS, In-Home Supportive Services) ដល់កុមារពិការ ។ ប្រាក់ចំណូលពីការងារផ្តល់សេវាកម្មជ្រោមជ្រែងដល់អ្នកជម្ងឺនៅតាមផ្ទះ គឺជាប្រាក់ចំណូលដែលបេឡាសន្តិសុខសង្គមលើកលែង ។ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1161(a)(16) ។
- តាមរយៈអំណាចជ្រើសរើសទីមួយរបស់សហគមន៍ (CFCO, Community First Choice Option) កិច្ចការផ្តល់សេវាកម្មជ្រោមជ្រែងដល់អ្នកជម្ងឺនៅតាមផ្ទះដែលឪពុកម្តាយផ្តល់ឲ្យកុមារមានការធានារ៉ាប់រងពី Medi-Cal ហើយប្រាក់ចំណូលដែលឪពុកម្តាយទទួលបាននេះ គឺជាប្រាក់ចំណូលដែលលើកលែងដោយ Medi-Cal ។ លើសពីនេះ ប្រាក់ចំណូល និងធនធានដែលត្រូវបានរាប់សម្រាប់គោលបំណងនៃការកំណត់សិទ្ធិទទួលជំនួយហិរញ្ញវត្ថុពីប្រាក់ចំណូលសន្តិសុខបង្គ្រប់ និងបរិមាណជំនួយប្រាក់ចំណូលសន្តិសុខបង្គ្រប់របស់កុមារ មិនអាចរាប់បញ្ចូលសារជាថ្មី ដើម្បីកំណត់សិទ្ធិទទួលជំនួយ Medi-Cal របស់សមាជិកដទៃក្នុងគ្រួសារ7 បានឡើយ ។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មជ្រោមជ្រែងដល់អ្នកជម្ងឺនៅតាមផ្ទះ សូមអានសំណុំឯកសាររបស់យើងខ្ញុំ ស្តីអំពីសវនាការយុត្តិធម៌ IHSS និងការវាយតម្លៃខ្លួនឯង (IHSS Fair Hearing and Self-Assessment) ៖ http://www.disabilityrightsca.org/pubs/501301.htm
ការគណនាចំនួនចាត់ជាប្រាក់ចំណូលរបស់កុមារ
បញ្ញត្តិចំពោះការចាត់ប្រាក់ចំណូលរបស់ឪពុកម្តាយ ជាប្រាក់ចំណូលរបស់កូន មានសរសេរនៅក្នុង ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1160, 416.1161 និងវគ្គទី 416.1165 ។ “ប្រាក់ចំណូលពីមុខរបរ” គឺរួមបញ្ចូលនូវប្រាក់ពលកម្ម និងប្រាក់ខែ ឬប្រាក់ចំណូលពីមុខរបរផ្ទាល់ខ្លួន8 ។ អ្វីៗក្រៅពីនេះ ត្រូវចាត់ជា “ប្រាក់ចំណូលក្រៅមុខរបរ” ៖ អំណោយ អត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើ អត្ថប្រយោជន៍ពិការភាពរបស់រដ្ឋ និងអត្ថប្រយោជន៍បេឡាសន្តិសុខសង្គម ទាំងអស់នេះគឺសុទ្ធតែជាឧទាហរណ៍នៃប្រាក់ចំណូលក្រៅមុខរបរ ។ អ្នកត្រូវដាក់បញ្ចូលគ្នានូវប្រាក់ចំណូលក្រៅមុខរបររួមគ្នារបស់ឪពុកម្តាយ ។ អ្នកក៏ត្រូវដាក់បញ្ចូលគ្នានូវប្រាក់ចំណូលពីមុខរបររបស់ឪពុកម្តាយផងដែរ ។ ចំពោះប្រាក់ចំណូល
ពីមុខរបរ អ្នកត្រូវរាប់ចំនួនប្រាក់ចំណូលដុល គឺមិនមែនចំនួនដែលនៅសល់នោះទេ ។ ប្រាក់ចំណូលដុល គឺជាចំនួនប្រាក់ចំណូលសរុបដែលអ្នកទទួលបានមុនកាត់កង9 ។
បេឡាសន្តិសុខសង្គម ចាប់ផ្តើមគណនា ដោយការកាត់កងប្រាក់ដែលលៃសម្រាប់កូនមិនពិការនៅក្នុងគ្រួសារ ចេញពីកូនដែលទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ ឬកុមារពិការ ។ ដំបូងអ្នកត្រូវកាត់កងចេញពីប្រាក់ចំណូលមិនបានពីមុខរបរ រួចហើយ គិតអំពីប្រាក់ដែលមិនបានប្រើ ដែលត្រូវកាត់ចេញពីប្រាក់ចំណូលបានពីមុខរបរ (សូមមើលឧទាហរណ៍) ។ “កុមារ” សម្រាប់គោលបំណងនៃការកាត់កង គឺរួមបញ្ចូលកុមារដែលមានអាយុក្រោម២១ឆ្នាំ ដែលរស់នៅក្នុងផ្ទះតែមួយ និងកុមារអាយុ២១ឆ្នាំ ដែលជាសិស្សពេញម៉ោង ក្រោមបទដ្ឋានក្នុង ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1861 ។ ការលៃប្រាក់សម្រាប់កូនមិនពិការម្នាក់ៗ គឺជាភាពខុសគ្នារវាង អត្រាអត្ថប្រយោជន៍សហព័ន្ធរបស់បុគ្គល (FBR, Federal Benefit Rate) និង អត្រាអត្ថប្រយោជន៍សហព័ន្ធរបស់ប្តីប្រពន្ធ ។ (អត្រាអត្ថប្រយោជន៍សហព័ន្ធ គឺជាផ្នែកនៃសែកប្រាក់ចំណូលសន្តិសុខបង្គ្រប់ ដែលចេញពីរដ្ឋាភិបាលសហព័ន្ធ ចំណែកប្រាក់ដែលនៅសល់ក្នុងសែកប្រាក់ចំណូលសន្តិសុខបង្គ្រប់ គឺជាប្រាក់10 របស់រដ្ឋ ។ ប្រាក់ចំណូលរបស់កុមារដែលមិនមានសិទ្ធិទទួលបានបេឡាសន្តិសុខបង្គ្រប់ នឹងកាត់បន្ថយនៃការលៃប្រាក់ចំណែកនេះ ។ ទោះជាយ៉ាងណាក៏ដោយ បើកុមារដែលមិនមានសិទ្ធិទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ គឺជាសិស្សពេញម៉ោង ប្រាក់ចំណូលដែលរកបាន នឹងត្រូវលើកលែង ទៅតាមកម្រិតដែលត្រូវលើកលែងចំពោះកុមារដែលទទួលបានប្រាក់ចំណូលសន្តិសុខបង្គ្រប់ ឬយុវវ័យដែលមានអាយុក្រោម ២២ ឆ្នាំ ។ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1112(c)(3),416.1160(d), 416.1161(c), 416.1163(b), 416.1165, 416.1861 ។
បន្ទាប់ពីការកាត់កងរួចរាល់ សម្រាប់កូនមិនពិការនៅក្នុងគ្រួសារ អ្នកត្រូវកាត់ប្រាក់ចំនួន $២0.00 ចំពោះប្រាក់ចំណូលណាមួយ ដែលមិនសំដៅលើប្រាក់ចំណូលក្រៅមុខរបរ (បើមាន ឬបើមាននៅសល់) រួចហើយកាត់កងចេញពីប្រាក់ចំណូលពីការងារ ក្រៅពីការកាត់កងដែលមិនបានប្រើសម្រាប់ប្រាក់ចំណូលក្រៅមុខរបរ ។ បន្ទាប់មកគឺជាការកាត់កងពិសេសចំពោះប្រាក់ចំណូលពីមុខរបរ – ដំបូងត្រូវកាត់ចំនួន $៦៥.00 បន្ទាប់មកគឺកាត់ចំនួន ៥0% នៃសមតុល្យ ។ បន្ទាប់មកអ្នកត្រូវបូកបន្ថែមចំនួនប្រាក់ចំណូលក្រៅមុខរបរ និងចំនួនប្រាក់ចំណូលពីមុខរបរដែលនៅសល់ ។ ចេញពីចំនួនសរុបនេះ អ្នកត្រូវកាត់
កងចំពោះអត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់បុគ្គល (បើអ្នកជាឪពុក ឬម្តាយទោល) ឬអត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់ប្តី/ប្រពន្ធ (បើឪពុកម្តាយទាំងពីរ ឬឪពុក/ម្តាយ និងឪពុក/ម្តាយចុងរស់នៅក្នុងផ្ទះជាមួយគ្នា) ។ សមតុល្យត្រូវចាត់ចូលជាប្រាក់ចំណូលរបស់កូនដែលជាក្មេងពិការ គឺជាប្រាក់ចំណូលក្រៅមុខរបររបស់កុមារ ។ បើក្នុងគ្រួសារអ្នកមានក្មេងពិការច្រើនជាងមួយនាក់ ចំនួនប្រាក់ដែលត្រូវចាត់ជាប្រាក់ចំណូល គឺត្រូវបែងចែកក្នុងចំណោមពួកគេទាំងអស់ ។
ប្រាក់ឧបត្ថម្ភពីចំណូលសន្តិសុខបង្គ្រប់របស់កុមារ ត្រូវបានកំណត់តាមរបៀបដូចគ្នា ទៅនឹងបុគ្គលទូទៅដែលទទួលបានចំណូលសន្តិសុខបង្គ្រប់ ដោយមានការលើកលែងចំនួនពីរ ។ ដំបូង គឺយើងរាប់យកតែពីរភាគបីនៃប្រាក់ឧបត្ថម្ភណាមួយចំពោះក្មេង ។ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1124(c)(11) ។ ទីពីរ បើក្មេងជាសិស្ស ហើយមានអាយុក្រោម ២២ ឆ្នាំក្នុងឆ្នាំ ២០១៦ បេឡាសន្តិសុខសង្គម មិនរាប់បញ្ចូលប្រាក់ចំនួន $១,៧៨0.00 ដំបូងនៃចំណូលពីការងារ ក្នុងខែនីមួយៗ រហូតដល់ទៅចំនួនជាអតិបរមា $៧,១៨0.00 ប្រចាំឆ្នាំ ។ ក្រម ២0 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1112(c)(3)[x] ។ នេះជាអ្វីដែលបន្ថែមពីលើការកាត់កងដែលអនុវត្តបានជាទូទៅចំពោះប្រាក់ចំណូលពីការងារ ។
ឧទាហរណ៍នៃការប្រើបទបញ្ញតិ្តការចាត់ប្រាក់ចំណូលជាប្រាក់ចំណូលរបស់ក្មេង
អ្វីដែលបានរួមបញ្ចូលក្នុងអនុស្សារណៈនេះ គឺជាតារាងទទេ (សូមមើលខាងក្រោម) ។ អ្នកអាចត្រូវថតចម្លងទុកឲ្យបានច្រើនច្បាប់នៃតារាងនេះ ដើម្បីធ្វើការគណនា ចំនួននៃចំណូលសន្តិសុខបង្គ្រប់របស់កូនអ្នក ។ លើសពីនេះ យើងខ្ញុំបានដាក់ភ្ជាប់តារាងចំនួនពីរ ដែលត្រូវបានបំពេញដោយប្រើឧទាហរណ៍ “ក” និង “ខ” ។ ការគណនា គឺផ្អែកលើចំនួនអត្ថប្រយោជន៍ឆ្នាំ ២០១៦ ។ តួលេខ និងអក្សរខាងក្រោម គឺឆ្លើយគ្នាចំពោះតួលេខ និងអក្សរ នៅក្នុងតារាងការចាត់ប្រាក់ចំណូល ថាជាប្រាក់ចំណូលរបស់កុមារ ។
អត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់បុគ្គលក្នុងខែមករា ឆ្នាំ២០១៦ គឺ $៧៣៣.00 |
អត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់បុគ្គល ក្នុងខែមករា ឆ្នាំ២០១៤ គឺ $៧២១.00 |
អត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់បុគ្គលក្នុងខែមករា ឆ្នាំ២០១៥ គឺ $៧៣៣.00 |
អត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់ប្តីប្រពន្ធ ក្នុងខែមករា ឆ្នាំ២០១៦ គឺ $១,១00.00 |
អត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់ប្តីប្រពន្ធ ក្នុងខែមករា ឆ្នាំ២០១៤ គឺ $១,0៨២.00 |
អត្រាអត្ថប្រយោជន៍សហព័ន្ធសម្រាប់ប្តីប្រពន្ធ ក្នុងខែមករា ឆ្នាំ២០១៥ គឺ $១,១00.00 |
ការកាត់កងប្រាក់ចំណូលសម្រាប់កុមារមិនពិការក្នុងខែមករា ឆ្នាំ២០១៦ គឺ $៣៦៧.00 |
ការកាត់កងប្រាក់ចំណូលសម្រាប់កុមារមិនពិការក្នុងខែមករា ឆ្នាំ២០១៤ គឺ $៣៦១.00 |
ការកាត់កងប្រាក់ចំណូលសម្រាប់កុមារមិនពិការក្នុងខែមករា ឆ្នាំ២០១៥ គឺ $៣៦៧.00 |
អត្រាចំណូលសន្តិសុខបង្គ្រប់ម្រាប់កុមារពិការ ក្នុងខែមករា ឆ្នាំ២០១៦ គឺ $៧៩៦.៤0 |
អត្រាចំណូលសន្តិសុខបង្គ្រប់ សម្រាប់កុមារពិការ ក្នុងខែមករា ឆ្នាំ២០១៤ គឺ $៧៨៤.៤0 |
អត្រាចំណូលសន្តិសុខបង្គ្រប់ សម្រាប់កុមារពិការ ក្នុងខែមករា ឆ្នាំ២០១៥ គឺ $៧៩៦.៤0 |
អត្រាចំណូលសន្តិសុខបង្គ្រប់ សម្រាប់កុមារងងឹតភ្នែក ក្នុងខែមករា ឆ្នាំ២០១៦ គឺ $៩៤៤.៤0 |
អត្រាចំណូលសន្តិសុខបង្គ្រប់ សម្រាប់កុមារងងឹតភ្នែក ក្នុងខែមករា ឆ្នាំ២០១៦គឺ $៩៣២.៤0 |
អត្រាចំណូលសន្តិសុខបង្គ្រប់ សម្រាប់កុមារងងឹតភ្នែក ក្នុងខែមករា ឆ្នាំ២០១៥ គឺ $៧៩៦.៤0 |
ឧទាហរណ៍ ក៖ លោក និងលោកស្រី ប៉ោម មានកូនចំនួនបីនាក់ បូករួមទាំងអាដាំ ដែលជាក្មេងពិការ ។ ប្រាក់ចំណូលដុល ពីការងាររបស់លោកប៉ោម មានចំនួន $២,000.00 ក្នុងមួយខែ ។ លោកស្រី ប៉ោម ជាបុគ្គលិកធ្វើការក្រៅម៉ោង ហើយប្រាក់ចំណូលដុលរបស់គាត់មានចំនួន $១000.00 ក្នុងមួយខែ ។ ពួកគេក៏ទទួលបានចំណូលចំនួន $៣0 ក្នុងមួយខែ ពីការជួលប្រេងឲ្យគេ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. ប្រាក់ចំណូលអតិបរមាប្រចាំឆ្នាំ និងប្រចាំខែ មានការកើនឡើងក្នុងឆ្នាំនីមួយៗ ដោយសារអ្នកទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំសម្រាប់ការចំណាយក្នុងជីវិតប្រចាំថ្ងៃ ។ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.112(c)(3)(B) ។ បទបញ្ញត្តនេះ ផ្តល់ជូននូវភាពបត់បែន និងការសម្រួល ចំពោះពិការភាព នៅពេលយើងធ្វើការកំណត់ចំពោះពេលដែលកុមារ ឬមនុស្សជំទង់គឺជាសិស្ស សម្រាប់គោលបំណងការកាត់កងប្រាក់ចំណូលពីការងារ ។ ក្រម 20 នៃបទបញ្ញត្តសហព័ន្ធ វគ្គទី 416.1861 ។ បទបញ្ញត្តិ និងលក្ខន្តិកៈនេះ មានដាក់ឲ្យអាននៅឯបណ្ណាល័យសាធារណៈ ។ ឯកសារទាំងនេះ ក៏មាននៅឯវ៉ិបសៃត៍របស់បេឡាសន្តិសុខសង្គមផងដែរ តាមអាសយដ្ឋាន ៖ www.ssa.gov ។ នៅពេលអ្នកចូលទៅក្នុងវ៉ិបសៃត៍របស់បេឡាសន្តិសុខសង្គម សូមចុចលើពាក្យ “បទបញ្ញត្តិកម្មវិធីរបស់យើង” (our program rules) ដែលមានទីតាំងនៅផ្នែកខាងស្តាំនៃវ៉ិបសៃត៍នេះ ។
- 2. បើទោះបីជាសន្តិសុខសង្គមរាប់បញ្ចូលប្រាក់ចំណូល និងធនធានរបស់ឪពុក/ម្តាយចុងសម្រាប់គោលបំណងគណនាប្រាក់ចំណូលសន្តិសុខបង្គ្រប់ក៏ដោយ ក៏ភ្នាក់ងារកម្មវិធី Medi-Cal រដ្ឋ (Medicaid) មិនអាចរាប់បញ្ចូលបានដែរ ។ ក្រម 42 សហរដ្ឋអាមេរិក វគ្គទី 1396a(a)(17)(D) ។ សម្រាប់កុមារ កម្មវិធី Medi-Cal គិតតែប្រាក់ចំណូល និងធនធានរបស់ឪពុក/ម្តាយ និងកុមារ ។ បើកូនរបស់អ្នកមិនមានលក្ខណៈសម្បត្តិទទួលបានចំណូលសន្តិសុខបង្គ្រប់ដោយសារប្រាក់ចំណូល និងធនធានរបស់ឪពុក/ម្តាយចុង សូមដាក់ពាក្យសុំជំនួយ Medi-Cal ក្រោមកម្មវិធីកម្រិតភាពក្រីក្រសហព័ន្ធ សម្រាប់មនុស្សជរា និងកុមារ ព្រមទាំងមនុស្សពេញវ័យជាជនពិការ (A&D FPL, Federal Poverty Level for aged and for children and adults with disabilities) ។ បើកូនរបស់អ្នកមិនមានសិទ្ធិទទួលបានជំនួយពីកម្មវិធី មនុស្សជរា និងកុមារ ព្រមទាំងមនុស្សពេញវ័យជាជនពិការ សូមដាក់ពាក្យសុំជំនួយកម្មវិធី Medi-Cal ក្រោម ជរា-ងងឹត-ពិការ (ABD, aged-blind-disabled) ដែលជាកម្មវិធីសម្រាប់តម្រូវការការថែទាំសុខភាព ។ អ្នកដាក់ពាក្យសុំជំនួយ Medi-Cal នៅឯការិយាល័យសុខុមាលភាពខោនធី របស់អ្នក ។ សូមពន្យល់ថា កូនរបស់អ្នកគឺជាអ្នកនៅក្នុងសំណុំរឿង Sneede (ឈ្មោះសំណុំរឿងក្តី) ដើម្បីធានាថាបទបញ្ញត្តដែលត្រឹមត្រូវ ត្រូវបានប្រើ ។
- 3. ដើម្បីទទួលបានចំណូលសន្តិសុខបង្គ្រប់សម្រាប់កូនរបស់អ្នកឡើងវិញ សូមសរសេរសំបុត្រ ឬសូមមកកាន់ការិយាល័យបេឡាសន្តិសុខសង្គមប្រចាំមូលដ្ឋានរបស់អ្នក ដើម្បីរាយការណ៍អំពីការថយចុះនូវប្រាក់ចំណូល ឬរាយការណ៍អំពីធនធនរបស់អ្នក ថាបច្ចុប្បន្ន បានចុះមកក្នុងដែនកំណត់បេឡាសន្តិសុខសង្គម ។ រួមបញ្ចូលនូវឯកសារដែលបង្ហាញថា ប្រាក់ចំណូលរបស់អ្នក ឥឡូវមានបរិមាណទាប ឬថាបច្ចុប្បន្ន ធនធានរបស់អ្នកស្ថិតនៅក្នុងដែនកំណត់របស់ចំណូលសន្តិសុខបង្គ្រប់ ។ អ្នកត្រូវសុំជាពិសេសឲ្យផ្តល់ជូននូវសិទ្ធិទទួលបានចំណូលសន្តិសុខបង្គ្រប់វិញ ។ បើអ្នកស្នើសុំការផ្តល់សិទ្ធិទទួលបានចំណូលសន្តិសុខបង្គ្រប់ឲ្យដូចដើមវិញ តាមប្រៃសនី យើងខ្ញុំសូមណែនាំអ្នកឲ្យធ្វើបែបនេះតាមរយៈប្រៃសនីដែលមានការបញ្ជាក់ត្រឹមត្រូវ ។
- 4. ការផ្លាស់ប្តូរប្រាក់ចំណូល គឺមិនមែនជារបស់តែមួយមុខ ដែលអ្នកត្រូវរាយការណ៍ឡើយ ។ សូមអាន ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធវគ្គទី 416.708 ។ អ្នកត្រូវប្រាប់បេឡាសន្តិសុខសង្គម ឲ្យបានដឹង បើអ្នកប្តូរទីលំនៅ បើកូនពិការ ឬកូនមិនពិការរបស់អ្នកដូរទៅរស់នៅកន្លែងផ្សេង ប្រសិនបើឪពុក/ម្តាយរៀបការ បើឪពុក ឬម្តាយត្រូវរើចេញពីផ្ទះ ឬបើកូនពិការរបស់អ្នកបានរើទៅទទួលការព្យាបាលនៅឯមន្ទីរថែទាំវេជ្ជសាស្រ្ត ។
- 5. ឪពុកម្តាយខ្លះ បានរាយការណ៍ថា ការិយាល័យបេឡាសន្តិសុខសង្គមប្រចាំមូលដ្ឋានបានប្រាប់ពួកគេថា បេឡាសន្តិសុខសង្គម មិនអាចទទួលយកសំណៅឯកសារច្បាប់ថតចម្លងបានឡើយ ។ នេះមិនមែនជាព័ត៌មានដែលត្រឹមត្រូវឡើយ ។ នៅក្នុងលិខិតអំពីការផ្លាស់ប្តូរប្រាក់ចំណូល អ្នកត្រូវស្បថក្រោមការពិន័យពីភាពភូតភរថា សំណៅថតចម្លងដែលអ្នកផ្ញើជូនយើងខ្ញុំ គឺជាសំណៅពិតដែលបានថតចេញពីសំណៅដើមទាំងស្រុង ។
- 6. មានគ្រួសារខ្លះ បានរាយការណ៍ថា ការិយាល័យបេឡាសន្តិសុខសង្គមប្រចាំមូលដ្ឋានរបស់ពួកគេ បានប្រាប់ថា ពួកគេមិនចំាបាច់ផ្ញើរបាយការណ៍អំពីការផ្លាស់ប្តូរប្រាក់ចំណូលប្រចាំខែឡើយ គឺគេនិយាយថា ការិយាល័យបេឡាសន្តិសុខសង្គមនឹងធ្វើការកែសម្រួលនៅពេលធ្វើការពិនិត្យប្រាក់ចំណូលប្រចាំឆ្នាំ ។ ជួនកាលព័ត៌មាននេះ គឺជាការពិត នៅពេលដែលបេឡាសន្តិសុខសង្គម រៀបចំដើម្បីធ្វើការកែសម្រួលចំពោះអត្ថប្រយោជន៍របស់អ្នក ក្នុងករណីដែលយើងរំពឹងឃើញថា ប្រាក់ចំណូលរបស់អ្នកនឹងមានការឡើងចុះ ។ បើអ្នកទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ ជួនកាលអ្នកទទួលបានសែកចំនួនប្រាំដង នៅក្នុងខែខ្លះ បើអ្នកទទួលបានប្រាក់ឈ្នួលរៀងរាល់ពីរសប្តាហ៍ នៅពេលនោះ ក្នុងមួយឆ្នាំ មានពីរខែដែលអ្នកទទួលបានសែកចំនួនបីដង ។ នៅក្នុងពេលធ្វើការពិនិត្យប្រាក់ចំណូលរបស់អ្នកប្រចាំឆ្នាំ បេឡាសន្តិសុខសង្គម អាចរៀបជាកម្មវិធី ចំពោះការរំពឺងអំពីភាពឡើងចុះនៃប្រាក់ចំណូលរបស់អ្នក នៃឆ្នាំខាងមុខផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបេឡាសន្តិសុខសង្គម មិនបានផ្តល់ឲ្យអ្នកនូវអ្វីមួយជាលាយល័ក្ខណ៍អក្សរដែលនិយាយថា អ្នកមិនត្រូវរាយការណ៍អំពីការផ្លាស់ប្តូរប្រាក់ចំណូល អ្នកត្រូវតែផ្ញើឲ្យយើងខ្ញុំ នូវរបាយការណ៍អំពីការផ្លាស់ប្តូរប្រាក់ចំណូល ។ បើអ្នកមិនរាយការណ៍ទេ ហើយមានការផ្តល់ជំនួយឲ្យអ្នកលើសកំណត់ បេឡាសន្តិសុខសង្គម នឹងនៅតែនិយាយថា អ្នកមានកំហុស ពីព្រោះអ្នកមិនបានរាយការណ៍អំពីការផ្លាស់ប្តូរប្រាក់ចំណូលរបស់អ្នក ។
- 7. ក្រម 42 សហរដ្ឋអាមេរិក វគ្គទី 1309 ក្រមបទបញ្ញត្តិរបស់រដ្ឋកាលីហ្វ័រនីញ៉ា (C.C.R., California Code of Regulations), Title 22 វគ្គទី 50555.1 ។ ចំពោះករណីគ្រួសារ លោក អ្នកស្រីប៉ោម ជាឧទាហរណ៍ ក នៅក្នុងទំព័រទី ៥ កូនពីរនាក់ផ្សេងទៀតរបស់គាត់ អាចមានលក្ខណៈសម្បត្តិទទួលបានជំនួយ Medi-Cal ដោយអាស្រ័យលើប្រាក់ចំណូលមានចំនួនស្មើសូន្យ ។ ឪពុកម្តាយ អាចមិនមានលក្ខណៈសម្បត្តិទទួលបានជំនួយនេះឡើយ ដោយសារពួកគាត់ទាំងពីរនាក់ សុទ្ធតែមានការធ្វើ ។ នៅក្នុងករណីគ្រួសារដែលមានឪពុកម្តាយទោល (មានតែឪពុក ឬម្តាយ) ឬករណីដែលម្តាយ ឬឪពុកមិនមានការងារធ្វើ ឬធ្វើការបានទទួលកម្រៃតិចតួច ឬជាជនពិការ បូករួមទាំងពិការភាពក្នុងរយៈពេលខ្លី ពេលនោះឪពុក/ម្តាយ ក៏អាចមានសិទ្ធិទទួលបានជំនួយពី Medi-Cal ដែរ ។ បើឪពុក ឬម្តាយ កំពុងតែទទួលបានជំនួយសេវាកម្មជ្រោមជ្រែងដល់អ្នកជម្ងឺនៅតាមផ្ទះ ដើម្បីផ្តល់ការថែទាំកូនជាជនពិការ ប្រាក់ចំណូលពីជំនួយនេះ មិនត្រូវរាប់បញ្ចូលឡើយ នៅពេលយើងខ្ញុំធ្វើការកំណត់អំពីសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុពីបេឡាសន្តិសុខសង្គម ហើយវាក៏មិនត្រូវរាប់បញ្ចូលដែរ នៅពេលកំណត់អំពីភាពមានសិទ្ធិទទួលបានជំនួយ Medi-Cal នៃសមាជិកដទៃទៀតនៅក្នុងគ្រួសារនេះ ដោយសារតែសេវាកម្មជ្រោមជ្រែងដល់អ្នកជម្ងឺនៅតាមផ្ទះនៃសិទ្ធិជាជម្រើសអាទិភាពរបស់សហគមន៍ ។
- 8. បើអ្នកជាមនុស្សមានមុខរបរដោយខ្លួនឯង បេឡាសន្តិសុខសង្គម ចង់ដឹងអំពីប្រាក់ចំណូលដុលរបស់អ្នកដែលបានកែសម្រួលរួចហើយ ។ ក្រម 20 នៃបញ្ញត្តិសហគមន៍ វគ្គទី 416.1110(b) ។ សូមយកមកកាន់បេឡាសន្តិសុខសង្គមនូវឯកសារប្រកាសពន្ធរបស់អ្នកកាលពីឆ្នាំមុន ជាមួយនឹងព័ត៌មានស្តីអំពីឯកសារប្រាក់ចំណូលដុលរបស់អ្នកក្នុងឆ្នាំនេះផងដែរ ។ បេឡាសន្តិសុខសង្គម នឹងពិនិត្យមើលការប្រកាសពន្ធរបស់អ្នកកាលពីឆ្នាំមុន ជាមួយនឹងឯកសារប្រាក់ចំណូលដុលរបស់អ្នកក្នុងឆ្នាំនេះ ។ បេឡាសន្តិសុខសង្គម នឹងពិនិត្យមើលឯកសារប្រកាសពន្ធរបស់អ្នកកាលពីឆ្នាំមុន ដើម្បីយកមកធ្វើជាចំណុចវាស់វែង សម្រាប់ការប៉ាន់ប្រមាណពីការកែសម្រួលប្រាក់ចំណូលដុលរបស់អ្នកក្នុងឆ្នាំនេះ ។ ប្រសិនបើប្រាក់ចំណូលដុលរបស់អ្នកកាលពីឆ្នាំមុនមានចំនួន $៤0,000 តែប្រាក់ចំណូលដុលរបស់អ្នកដែលបានកែសម្រួល (អ្វីដែលអ្នកបានបង់ពន្ធក្រោយពេលកាត់កង ចំណាយលើការប្រកបមុខរបរដែលជាសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង) មានចំនួន $១៨,000 ឬ ៤៥% នៃប្រាក់ចំណូលដុលដែលអ្នកបានទទួល បេឡាសន្តិសុខសង្គម នឹងប៉ាន់ប្រមាណថា ប្រាក់ចំណូលដុលរបស់អ្នកដែលបានកែសម្រួលក្នុងឆ្នាំនេះគឺ ៤៥% នៃប្រាក់ចំណូលសរុបដែលអ្នកត្រូវទទួលបានក្នុងឆ្នាំនេះ ។ ដោយសារ ប្រាក់ចំណូលពីមុខរបរផ្ទាល់ខ្លួន ត្រូវបានកំណត់ជាលក្ខណៈប្រចាំឆ្នាំ ដែលក្រោយមកត្រូវបានបែងចែកដោយចំណែកស្មើៗគ្នាចំនួន១២ខែ ដោយអនុលោមទៅតាម ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 416.1111(b) អ្នកនឹងត្រូវប្រើសត្យានុម័តិនៃការប៉ាន់ប្រមាណ ដើម្បីការកែសម្រួល នៅពេលអ្នកធ្វើការរៀបចំប្រកាសពន្ធរបស់អ្នក ។ បេឡាសន្តិសុខសង្គម មិនបានរាប់បញ្ចូលទ្រព្យធនដែលចំាបាច់សម្រាប់ការជ្រោមជ្រែងខ្លួនឯង បូករួមទាំងការជ្រោមជ្រែងខ្លួនឯងក្នុងនាមជានិយោជិកផងដែរ ។ ក្រម 42 សហរដ្ឋអាមេរិ វគ្គទី 1382b(a)(3) ។ ត្រង់នេះ គឺរួមបញ្ចូលនូវបញ្ជីសារពើភណ្ឌ កុំព្យូទ័រ ឧបករណ៍កសិដ្ឋាន និងបសុសត្វ ដីកសិដ្ឋាន គណនីធនាគារដាច់ដោយឡែកសម្រាប់មុខរបរ អគារ កាណូតនេសាទ ក៏ដូចជារថយន្ត ដែលអ្នកត្រូវការប្រើដើម្បីធ្វើការ ឬជាយានយន្តដែលចំាបាច់សម្រាប់ធ្វើដំណើរទៅធ្វើការ និងត្រឡប់មកវិញ ។
- 9. មាននិយោជកខ្លះ បានរៀបជាផែនការដែលអនុញ្ញាតិឲ្យអ្នកអាចដាក់ប្រាក់ទៅក្នុងគណនីពិសេស ដើម្បីទុកសម្រាប់បង់ថ្លៃថែទាំកូន ឬថ្លៃថែទាំសុខភាព ដោយអនុលោមទៅតាមវគ្គទី 125 នៃក្រមប្រាក់ចំណូលផ្ទៃក្នុង (Internal Revenue Code) ។ ទាំងនេះ ជាទូទៅត្រូវបានគេហៅថា “ផែនការសម្រាប់បង់ប្រាក់” (“cafeteria plans”) ។ ប្រាក់ដែលត្រូវបានទុកដាក់ក្នុងគណនីទាំងនេះ ហើយដែលត្រូវប្រើសម្រាប់អត្ថប្រយោជន៍ដែលត្រូវទទួលបាន មិនត្រូវបានគេចាត់ទុកថាជា “ប្រាក់ចំណូល” ឡើយ ដោយសារថា អ្នកមិនបានបង់ថ្លៃពន្ធបេឡាសន្តិសុខសង្គមចំពោះប្រាក់ចំណូលនេះឡើយ ។ ក្រម 20 នៃបទបញ្ញត្តសហព័ន្ធ វគ្គទី 416.1861 ។ ប្រាក់ចំណូលដុលពីការងាររបស់អ្នក សម្រាប់គោលបំណងចំណូលបេឡាសន្តិសុខបង្គ្រប់ គឺជាប្រាក់ចំណូលដុលរបស់អ្នក ដកប្រាក់ដែលអ្នកដាក់បញ្ចូលទៅក្នុងផែនការសម្រាប់បង់ប្រាក់ឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលដែលត្រូវដាក់ទៅក្នុងគណនីចូលនិវត្តន៍សម្រាប់ពន្ធលើជម្រក ត្រូវរាប់ជាប្រាក់ចំណូល ។ ថវិកានៅក្នុងគណនីចូលនិវត្តន៍ ឬគណនីសោធននិវត្តន៍របស់ឪពុកម្តាយ គឺជាធនធានដែលត្រូវបានលើកលែង ដែលមិនបានចាត់ជាប្រាក់ចំណូលចំពោះកុមារឡើយ ។ ក្រម 20 នៃបញ្ញត្តិសហគមន៍ វគ្គទី 416.1202(b) ។
- 10. ដោយសារតែគណនេយ្យប្រតិសកម្មប្រចាំខែ (សូមអានទំព័រទី 1-២) ការគណនាប្រាក់ចំណូល ដែលអ្នកបានទទួលក្នុងខែវិច្ឆិកា និងខែធ្នូ ត្រូវតែប្រើអត្រាអត្ថប្រយោជន៍សហព័ន្ធ សម្រាប់ឆ្នាំបន្ទាប់ ។ នេះក៏ដោយសារតែសែកប្រាក់ចំណូលសន្តិសុខសង្គម ដែលអ្នកបានទទួលក្នុងខែមករា និងខែកុម្ភៈ គឺត្រូវតែឆ្លុះបញ្ចាំងនឹងប្រាក់ចំណូលដែលអ្នកបានទទួល ហើយត្រូវចាត់ចូលជាប្រាក់ចំណូលសម្រាប់កុមារក្នុងខែវិច្ឆិកា និងខែធ្នូកាលពីឆ្នាំមុន ។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.