មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា

មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា
តើអ្វីជា មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា?
មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា (ពីមុនគេហៅថា មជ្ឈមណ្ឌលច្រកចេញចូលតែមួយដើម្បីការងារ - One-Stop Career Center) ត្រូវបានបង្កើតឡើងដោយច្បាប់វិនិយោគកម្លាំងពលកម្ម (WIA, Workforce Investment Act) ។ មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា(AJCC, America’s Job Center of California) អនុវត្តសកម្មភាពអភិវឌ្ឈន៍កម្លាំងពលកម្មជាច្រើនផ្នែក តាមរយៈអង្គការទូទាំងរដ្ឋ និងអង្គការប្រចាំមូលដ្ឋាន ។ មជ្ឈមណ្ឌលទាំងអស់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈវិនិយោគកម្លាំងពលកម្ម (WIB, Workforce Investment Board) ដែលក្នុងនោះមានតំណាងផ្នែកអាជីវកម្ម អង្គការពលកម្ម វិទ្យាស្ថានអប់រំ និងអង្គការសហគមន៍ ។
សមាជិក WIB ត្រូវបានតែងតាំងដោយអភិបាលរដ្ឋ ហើយមានតួនាទីជួយអភិបាលរដ្ឋក្នុងការរៀបចំផែនការទូទាំងរដ្ឋ និងរៀបចំគោលនយោបាយសមរម្យ សមរាប់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា AJCC ។ នាយកដ្ឋានអភិវឌ្ឈន៍ការងារ (EDD, Employment Development Department) មានការទទួលខុសត្រូវចម្បងចំពោះការងារ AJCC ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា ។
តើអ្វីជាគោលបំណងរបស់ មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា?
គោលបំណងនៃសកម្មភាព AJCC គឺដើម្បីលើកកម្ពស់លើភាពកើនឡើងចំពោះការងារ ការរក្សាទុកការងារ ការរកប្រាក់ចំណូល និងបំណិនការងារ របស់អ្នកចូលរូមក្នុងសកម្មភាពរបស់មជ្ឈមណ្ឌលនេះ ។ សកម្មភាព AJCC ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម កាត់បន្ថយការពឹងពាក់របស់ពួកគេចំពោះជំនួយសុខុមាលភាព និងជំនួយសាធារណៈផ្សេងទៀត និងបង្កើត ផលិតភាពនៃកម្លាំងពលកម្មជាតិ ។
តើនរណាមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា?
ច្បាប់ Title I នៃ WIA អនុញ្ញាតឲ្យសេវាកម្មរបស់ AJCC ផ្តល់ជូនយុវជន មនុស្សពេញវ័យ និងបុគ្គលិកដែលត្រូវនិយោជកផ្អាកការងារ ។ គឺរួមទាំងបុគ្គលដែលមានពិការភាព និងបុគ្គលដែលមិនមានពិការភាព ។
- យុវជន – យុវជនដែលមានសិទ្ធិទទួលបានសេវាកម្មនេះ ត្រូវមានអាយុចាប់ពី 14 ឆ្នាំ ដល់ 21 ឆ្នាំ មានប្រាក់ចំណូលទាប ហើយយ៉ាងហោចណាស់ស្ថិតក្នុងចំណុចណាមួយ ក្នុងចំណុចទាំង 6 ដែលជាឧបសគ្គដើម្បីធ្វើការ ។
- មនុស្សពេញវ័យ – មនុស្សពេញវ័យដែលមានសិទ្ធិទទួលបានសេវាកម្មនេះ ត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងលើ ។
- បុគ្គលិកដែលត្រូវបានផ្អាកពីការងារ – បុគ្គលិកដែលត្រូវបានផ្អាកពីការងារដែលមានសិទ្ធិទទួលបានសេវាកម្មនេះ គឺជាបុគ្គលដែល ត្រូវបាននិយោជកបញ្ឈប់ពីការងារ ហើយមិនទំនងជាមានឱកាសក្នុងការទទួលបានការងារចាស់របស់ខ្លួនមកវិញ ។
មេផ្ទះចំណាកស្រុក និងបុគ្គលដែលមានមុខរបរផ្ទាល់ខ្លួនក៏អាចមានសិទ្ធិទទួលបានសេវាកម្ម AJCC ដែរ ។
សេវាកម្មសម្រាប់មនុស្សពេញវ័យ និងបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ ត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំមូលដ្ឋាន នៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ា ។ កម្មវិធីពេញមួយឆ្នាំរបស់ AJCC សម្រាប់យុវជន មានការផ្តោតលើការជួយឲ្យអ្នកទទួលផល សម្រេចបាននូវសមត្ថភាពជំនាញមូលដ្ឋាន បង្កើនចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានចូលដល់ទីផ្សារពលកម្ម និងការងារ ។ កម្មវិធីនេះ មានការសង្កត់ធ្ងន់លើសេវាកម្មសម្រាប់យុវជនដែលនៅក្រៅសាលា ។
សេវាកម្មរបស់ មជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា
AJCCs ប្រើយុទ្ធសាស្រ្តជាច្រើនខុសៗគ្នា ដើម្បីផ្តល់ជូនសេវាកម្មដែលមានភាពសមរម្យ និងប្រសិទ្ធិភាពបំផុត ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់អតិថិជននៅក្នុងសហគមន៍របស់ពួកគេ ។
- សេវាកម្មស្នូល ក៏មានផ្តល់ជូន ហើយអាចរួមបញ្ចូលនូវព័ត៌មានទីផ្សារពលកម្ម ការវាយតម្លៃដំបូងអំពីកម្រិតជំនាញ និងជំនួយស្វែងរកការងារ ព្រមទាំងបញ្ជូនអ្នកទទួលផលឲ្យចូលធ្វើការ ។
- សេវាកម្មល្អិតល្អន់ គឺមានផ្តល់ជូនចំពោះអ្នកមានសិទ្ធិទទួលផលដែលគ្មានការងារធ្វើ ដែលយ៉ាងហោចណាស់បានបញ្ចប់សេវាកម្មស្នូលចំនួនមួយ តែនៅមិនទាន់អាចរកការងារបានធ្វើ ឬចំពោះបុគ្គលមានការងារធ្វើ ដែលត្រូវការសេវាកម្មបន្ថែម ដើម្បីទទួលបាន ឬរក្សាបាននូវការងារបច្ចុប្បន្ន ដែលនឹងនាំទៅរកភាពមានសមត្ថភាពផ្ទាល់ខ្លួនគ្រប់គ្រាន់ដើម្បីការងារ ។
- សេវាកម្មបណ្តុះបណ្តាល មានផ្តល់ជូនចំពោះអ្នកមានសិទ្ធិទទួលសេវាកម្ម ដែលស្ថិតក្នុងភាពតម្រូវដើម្បី អាចទទួលបានសេវាកម្មល្អិតល្អន់ តែនៅមិនទាន់អាចរកបាន ឬរក្សាបាននូវការងាររបស់ខ្លួន ។ គណនីបណ្តុះបណ្តាលបុគ្គល (ITA, Individual Training Accounts) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ហិរញ្ញវត្ថុលើការបណ្តុះបណ្តាល ដោយផ្អែកលើជម្រើសរបស់បុគ្គល ចំពោះកម្មវិធីបណ្តុះបណ្តាលដែលបានជ្រើសរើស ។
ដើម្បីបានដឹងបន្ថែមអំពីមជ្ឈមណ្ឌលការងារអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា អ្នកអាចចូលទៅក្នុងវ៉ិបសៃត៍របស់នាយកដ្ឋានអភិវឌ្ឈការងារ EDD តាមអាសយដ្ឋាន www.edd.ca.gov ។ អ្នកអាចរកមើលទីតាំង AJCC ប្រចាំមូលដ្ឋានរបស់អ្នក ដោយការបញ្ចូលហ្ស៊ិបកូដរបស់អ្នក នៅច្រកចូល “Find an America’s Job Center of California near you” ។
អ្នកក៏អាចទាក់ទងក្រុម (PABSS, Protection and Advocacy for Beneficiaries of Social Security) នៅឯអង្គការ Disability Rights California តាមទូរស័ព្ទលេខ 800-776-5746 ។
(SSA, Social Security Administration) បានពិនិត្យឡើងវិញនូវអត្ថបទបោះពុម្ពផ្សាយខាងក្រោម ចំពោះតែភាពត្រឹមត្រូវផ្នែកបច្ចេកទេសតែប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយ ក៏ឯកសារនេះ មិនអាចចាត់ទុកថាជាឯកសារផ្លូវការរបស់ SSA ឡើយ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.