កម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ ក្រោម Title XVI –SSI

Publications
#5523.06

កម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ ក្រោម Title XVI –SSI

នេះ គឺជាសំណួរមួយ ដែលមានលើកឡើងច្រើនដងបំផុត ពីសំណាក់អ្នកទទួលបាន​ Supplemental Security Income [ចំណូលសន្តិសុខបន្ថែម] (SSI) ដែលចង់ទៅធ្វើការងារ ។

តើមានអ្វីកើតឡើង ចំពោះអត្ថប្រយោជន៍ SSI របស់ខ្ញុំ នៅពេលខ្ញុំទៅធ្វើការងារ ?

នេះ គឺជាសំណួរមួយ ដែលមានលើកឡើងច្រើនដងបំផុត ពីសំណាក់អ្នកទទួលបាន​ Supplemental Security Income [ចំណូលសន្តិសុខបន្ថែម] (SSI) ដែលចង់ទៅធ្វើការងារ ។

Social Security Administration​ [រដ្ឋបាលសន្តិសុខសង្គម] (SSA) ផ្តល់ កម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ ដែលអាចជួយលោកអ្នក​ ចំពោះរឿងការងាររបស់លោកអ្នកបាន ​។  កម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ​​ ទាំងនេះ អនុញ្ញាតឱ្យលោកអ្នក​អាចរក្សាបាន របបប្រាក់ SSI របស់លោកអ្នក និងរបបធានាទូទាត់ MediCal (MediCal coverage) បានមួយចំនួន​​ ឬទាំងអស់ ខណៈពេលដែលលោកអ្នកស្ថិត ក្នុងដំណាក់កាលអន្តរកាល​ ក្នុងការចាប់ផ្តើមចេញទៅធ្វើការងារ ។  ចំណុចខាងក្រោមនេះ គឺជាខ្លឹមសារពិភាក្សា របស់ កម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ SSA, ដែលមានសម្រាប់អ្នកទទួលបាន SSI ហើយទៅធ្វើការងារ ។

កម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ SSI

ចំណូល ដែលអាចរាប់បាន ៖ នៅពេលលោកអ្នកទទួលបាន របបប្រាក់ SSI និងការងារ, SSA ត្រូវធ្វើការកំណត់កម្រិត​ចំណូល​ ដែលអាចរាប់បានរបស់លោកអ្នក (CI) ។ CI គឺជាចំនួនទឹកប្រាក់ចំណូលដុល ជាប្រចាំខែ របស់លោកអ្នក ដែលនឹងគិត ធៀបនឹងរបបប្រាក់ SSI របស់លោកអ្នក ។ និយាយម្យ៉ាងទៀត មូលប្បទានបត្រ SSI របស់លោកអ្នក នឹងត្រូវកាត់បន្ថយ ទៅតាមកម្រិតចំណូល ដែលអាចរាប់បាន ។

ការគណនាចំណូល ដែលអាចរាប់បាន របស់លោកអ្នក ៖  នៅពេលធ្វើការកំណត់ ពីកម្រិតចំណូលរបស់លោកអ្នក ដែលនឹងកាត់បន្ថយ របបប្រាក់ SSI របស់លោកអ្នក, SSA គណនា​ចំណូល ដែលអាចរាប់បានរបស់លោកអ្នក (CI) ដោយអនុញ្ញាត ឱ្យមាន ការមិនរាប់បញ្ចូល និងចំណាយនានា មួយចំនួន ដែលត្រូវកាត់ចេញ ពីចំណូលដុលរបស់លោកអ្នក ។ ចំណាយ និងចំែណកមិនរាប់បញ្ចូល ទាំងនេះ រួមមាន ៖

  • General Income Exclusion [ការមិនរាប់បញ្ចូលចំណូលទូទៅ] (GIE) – GIE ចំនួន $20 នឹងត្រូវកាត់ចេញ ពីចំណូល ដែលជាប្រាក់ទទួលបានរួច ឬប្រាក់មិនទាន់ទទួលបាន ​។
  • Earned Income Exclusion [ការមិនរាប់បញ្ចូលចំណូល ដែលជាប្រាក់ទទួលបានរួច] (EIE) – EIE ចំនួន $65 នឹងត្រូវកាត់ចេញ តែពីចំណូល ដែលជាប្រាក់ទទួលបានរួចប៉ុណ្ណោះ ។
  • ការកាត់ ហាសិបភាគរយ (50%) ហាសិបភាគរយ នៃប្រាក់សរុប (subtotal) នេះ ត្រូវបានកាត់ចេញ ដោយសារ ក្នុង $2.00 ដែលលោកអ្នករកបាន, SSA កាត់របបប្រាក់ SSI របស់លោកអ្នក​ចំនួន $1.00 ។
  • Impairment Related Work Expense [ចំណាយ លើការចុះខ្សោយសមត្ថភាព ពាក់ព័ន្ធនឹងការងារ] (IRWE) គឺជាចំណាយ ដែលពាក់ព័ន្ធនឹង ការចុះខ្សោយសមត្ថភាព របស់លោកអ្នក ដែលលោកអ្នកធ្វើការទូទាត់ ដោយប្រាក់ហោប៉ៅ ផ្ទាល់ខ្លួន ដោយគ្មានការទូទាត់សងវិញ ពីបុគ្គលណាម្នាក់ សម្រាប់ទំនិញ ឬសេវា ដែលអាចឱ្យលោកអ្នកបម្រើការងារបាន ។
  • Student Earned Income Exclusion [ការមិនរាប់បញ្ចូលចំណូល ដែលជាប្រាក់ទទួលបានរួច របស់សិស្ស] (SEIE) គឺជាការមិនរាប់បញ្ចូល ប្រាក់ចំណូលរបស់សិស្សពិការ ដែលទៅបម្រើការងារ ។  សិស្ស ត្រូវមានអាយុ 22 ឆ្នាំ ឬតិចជាងនេះ ហើយបានសិក្សា នៅសាលារៀន ឬនៅផ្ទះ ។
  • Blind Work Expense [ចំណាយលើការងាររបស់អ្នកងងឹតភ្នែក] (BWE) គឺជាចំណាយ ដែលកើតមាន នៅពេល អ្នកទទួលបាន SSI ដែលងងឹតភ្នែក ទៅបម្រើការងារ ។ មានតែអ្នកដែលងងឹតភ្នែកប៉ុណ្ណោះ ដែលអាចទទួលបាន BWE ។
  • Plan for Achieving Self Support [ផែនការសម្រេចឱ្យបាន ស្វ័យគាំទ្រ] (PASS) គឺជាឧបករណ៍ ដែលអនុញ្ញាតឱ្យ អ្នកទទួលបាន SSI ទុកមួយចំណែក នៃចំណូល / ធនធាន របស់គាត់ ដើម្បីសម្រេចឱ្យបាន គោលដៅការងារជាក់លាក់ណាមួយ ។
  • Property Essential for Self Support [លក្ខណៈសម្បត្តិ ដែលសំខាន់ សម្រាប់ស្វ័យគាំទ្រ] (PESS) គឺជាលក្ខណៈសម្បត្តិ ដែលអ្នកបម្រើការងារឱ្យខ្លួនឯង ឬអ្នកម៉ៅការឯករាជ្យ មាន ដែលមានសារៈសំខាន់ ចំពោះជោគជ័យរបស់ធុរកិច្ចនោះ ។ លក្ខណៈសម្បត្តិ / ធនធាននេះ នឹងមិនត្រូវរាប់បញ្ចូល នៅក្នុងការគណនា CI ដើម្បីកំណត់សិទ្ធិទទួលបាន របបប្រាក់ SSI នោះទេ ។

ការគណនា កម្រិតរបបប្រាក់ SSI របស់លោកអ្នក ៖ ដើម្បីកំណត់ពី កម្រិតរបបប្រាក់ SSI ដែលលោកអ្នកគួរទទួលបាន, SSA កាត់ចំណូល ដែលអាចរាប់បានរបស់លោកអ្នក (CI) ពី ទឹកប្រាក់ នៃរបបប្រាក់ SSI របស់លោកអ្នក ដើម្បីទទួលបាន កម្រិតរបបប្រាក់ SSI ថ្មីមួយ បើមាន ។ នៅកាលីហ្វ័រញ៉ា របបប្រាក់ SSI របស់លោកអ្នក គឺជា បន្សំ នៃរបបប្រាក់នានា ពីរដ្ឋាភិបាល កម្រិតសហព័ន្ធ និងកម្រិតរដ្ឋ ។ របបប្រាក់ SSI រួមមាន ៖

  • Federal Benefit Rate [អត្រាអត្ថប្រយោជន៍សហព័ន្ធ] (FBR) –FBR គឺ ភាគច្រើន រដ្ឋាភិបាល នឹងផ្តល់ជា អត្ថប្រយោជន៍ SSI ($733.00 ក្នុងឆ្នាំ 2016) ។
  • State Supplement Program (កម្មវិធីជំនួយបន្ថែមរបស់រដ្ឋ) - SSP គឺ ភាគច្រើន រដ្ឋកាលីហ្វ័រញ៉ារ ផ្តល់ជា អត្ថប្រយោជន៍ SSI (នាពេលបច្ចុប្បន្ន $156.40 សម្រាប់មិនងងឹតភ្នែក / $211.40 សម្រាប់អ្នកងងឹតភ្នែក) ។

ឧទាហរណ៍ ៖ លោកអ្នកធ្វើការងារ ហើយរកបានប្រាក់ $1,000.00 ក្នុងមួយខែ ជាចំណូលដុល ពីប្រាក់ឈ្នួល ។ លោកអ្នកក៏ទទួលបាន របបប្រាក់ SSI ចំនួន $889.40 (ជនពិការ) ឬ $944.40 (អ្នកងងឹតភ្នែក) ហើយទទួលបានការធានាទូទាត់ថ្លៃ ពី MediCal ដែលភ្ជាប់នឹង SSI ទៀតផង​ ។

 

ការធានាទូទាត់ថ្លៃរបស់ MediCal ៖ មាន ប្រភេទ MediCal ផ្សេងៗ គ្នាជាច្រើន ដែលអ្នកទទួលបាន SSI អាចមានសិទ្ធិទទួលបាន សេវានានា របស់ MediCal ។ កម្មវិធីទាំងនេះ រួមមាន ៖

  • MediCalភ្ជាប់នឹង​ SSI - ក្រោមច្បាប់ SSA, រាល់ពេល​ដែលលោកអ្នក​ ទទួលបាន $1.00 ពីរបបប្រាក់ SSI នោះលោកអ្នកមានសិទ្ធិ​ទទួលបានការធានាទូទាត់ថ្លៃ របស់ MediCal ក្នុងកម្រិតពេញលេញ តែម្តង។
  • Section​(ផ្នែក) 1619b MediCal – Section (ផ្នែក) 1619b នៃ Social Security Act [ច្បាប់សន្តិសុខសង្គម] (The Act) អនុញ្ញាតឱ្យ លោកអ្នក រក្សាបានការធានាទូទាត់ថ្លៃ របស់ MediCal ប្រសិនបើហេតុផលចំបង ដែលលោកអ្នកបាត់បង់ របបប្រាក់ SSI គឺដោយសារចំណូលរបស់លោកអ្នក ។ លោកអ្នកអាចរក្សាបានការធានាទូទាត់ថ្លៃ របស់ MediCal បានរហូតដល់ «កម្រិតកំណត់​(threshold)»​របស់រដ្ឋ ចំនួន $37,805 ក្នុងឆ្នាំ 2015 ។ លោកអ្នកក៏អាច ចរចាលើទឺកប្រាក់នៃកម្រិតកំណត់នីមួយៗ​ ជាមួយផ្នែក MediCal រដ្ឋ ដោយផ្អែកលើចំណាយ ផ្នែកវេជ្ជសាស្រ្ត នីមួយៗ របស់លោកអ្នកបាន ។ 250% California Working Disabled Program [កម្មវិធីជនពិការបម្រើការងារ រដ្ឋកាលីហ្វ័រញ៉ា 250%] (កម្មវិធី 250% CWD)- កម្មវិធី 250% CWD គឺជាកម្មវិធី «ទិញសេវា» Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា ដែលអនុញ្ញាតឱ្យលោកអ្នក ទិញការធានាទូទាត់ថ្លៃ MediCal ក្នុងកម្រិតពេញលេញ តាមរយៈ ប្រព័ន្ធ MediCal របស់រដ្ឋ ។
  • Aged, Disabled Federal Poverty Level (A&DFPL [សហព័ន្ធសម្រាប់ជនក្រីក្រ ពិការ និងចាស់ជរា]) MediCal – កម្មវិធី A&DFPL ផ្តល់សេវា MediCal ពេញលេញ ដល់បុគ្គលម្នាក់ៗ ដែលបំពេញបានតាម លក្ខខណ្ឌតម្រូវ ផ្នែកចំណូល និងទ្រព្យសម្បត្តិ ។ អ្នកងងឹតភ្នែក ក៍អាចមានសិទ្ធិទទួលបានផលពី កម្មវិធី A&DFPL ដែរ ប្រសិនបើពួកគេមានពិការភាព ។
  • Medically Needy MediCal program​(កម្មវិធី MediCal សម្រាប់អ្នកត្រូវការជំនួយវេជ្ជសាស្រ្ត) - កម្មវិធីសម្រាប់អ្នកត្រូវការជំនួយវេជ្ជសាស្រតនេះ គឺជាកម្មវិធី MediCal ដែល បុគ្គលម្នាក់ៗ អាចជួយទូទាត់ថ្លៃ ឬ «ចែករំលែកថ្លៃចំណាយ» ជាប្រចាំខែ ដោយផ្អែកតាមកម្រិតចំណូល ។

ការជំរុញដំណើរដាក់ឱ្យដូចដើមវិញ ៖ ការផ្តល់ការជំរុញដំណើរដាក់ឱ្យដូចដើមវិញ (EXR) នៃសំបុត្រ ចូលកម្មវិធីការងារ បង្កឱ្យមានភាពងាយស្រួល សម្រាប់លោកអ្នក ក្នុងទទួលបាន អត្ថប្រយោជន៍ដូចដើម ។ ក្រោមកាលៈទេសៈមួយចំនួន អត្ថប្រយោជន៍ SSI របស់លោកអ្នក អាចត្រូវដាក់ឱ្យដូចដើមវិញ បើទោះបីជាលោកអ្នកគ្មានសិទ្ធិទទួល បានអត្ថប្រយោជន៍ SSI សម្រាប់រយៈពេល ដប់ពីរ (12) ឬច្រើនខែ ជាប់គ្នា ដោយគ្មានការដាក់ពាក្យស្នើសុំជាថ្មីក៏ដោយ ។

ការផ្តល់ការជំរុញដំណើរដាក់ឱ្យដូចដើមវិញ អនុញ្ញាតឱ្យ លោកអ្នក ជូនដំណឹងទៅ SSA ថា លោកអ្នកលែងរកបានចំណូល ដែលធ្វើឱ្យលោកអ្នកបាត់បង់សិទ្ធិទទួលបាន របបប្រាក់ SSI ទៀតហើយ ។  លោកអ្នកអាចស្នើសុំឱ្យមានផ្តល់អត្ថប្រយោជន៍របស់លោកអ្នក ឱ្យដូចដើមវិញបាន ។ អត្ថប្រយោជន៍របស់លោកអ្នក អាចចាប់ផ្តើមឡើងវិញបាន ក្នុងរយៈពេលប្រមាណ ពីបី ទៅប្រាំមួយ សប្តាហ៍ ។

សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីគាំទ្រការងារ/កម្មវិធីលើកទឹកចិត្តការងារ SSA លោកអ្នកអាចចូលទៅគេហទំព័រ Social Security (សន្តិសុខសង្គម) នៅ www.socialsecurity.gov ឬយកឯកសារផ្សព្វផ្សាយរបស់ SSA មួយច្បាប់,  គឺ Redbook on Employment Supports (សៀវភៅក្រហម ស្តីពីការគាំទ្រការងារ) លោកអ្នកក៏អាចទំនាក់ទំនងទៅ Area Work Incentive Coordinator (អ្នកសម្របសម្រួលកម្មវិធីលើកទឹកចិត្តការងារតំបន់)​សម្រាប់ SSA, នៃ Work Incentive Planning and Assistance project (គម្រោងជំនួយ និងផែនការលើកទឹកចិត្តការងារ) នៅក្នុងតំបន់របស់លោកអ្នក ។ លោកអ្នកក៏អាចទំនាក់ទំនងទៅ កម្មវិធី PABSS តាមរយៈលេខ 800-776-5746 ឬចូលទៅគេហទំព័រសម្រាប់ Disability Rights California (សិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) នៅ www.disabilityrightsca.org

SSA បានពិនិត្យឡើងវិញ តែលើភាពត្រឹមត្រូវ ផ្នែកបច្ចេកទេស នៃ ការផ្សព្វផ្សាយខាងក្រោមនេះប៉ុណ្ណោះ ។ ប៉ុន្តែ នេះមិនគួរចាត់ថា ជាឯកសារផ្លូវការរបស់ SSA នោះទេ ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។